២. ដើម្បីកំណត់ថាព្រះពិតតែមួយជាព្រះត្រៃឯក គឺជាការប្រមាថព្រះជាម្ចាស់ ហើយវាជាជំនឿខុសដែលមិនសមហេតុផល

ព្រះបន្ទូលពាក់ព័ន្ធរបស់ព្រះជាម្ចាស់៖

បន្ទាប់ពីសេចក្ដីពិតអំពីព្រះយេស៊ូវត្រឡប់មកជាសាច់ឈាមបានលេចចេញមក មនុស្សក៏ជឿលើរឿងនេះថា៖ មិនមែនមានតែព្រះវរបិតាទេ ដែលគង់នៅស្ថានសួគ៌ សូម្បីតែព្រះរាជបុត្រា ហើយនិងព្រះវិញ្ញាណបរិសុទ្ធក៏គង់ទីនោះដែរ។ នេះជាសញ្ញាណទូទៅមួយ ដែលមនុស្សប្រកាន់ខ្ជាប់ថា មានព្រះមួយអង្គបែបនេះគង់នៅស្ថានសួគ៌៖ ជាព្រះត្រៃឯកអង្គ ដែលមាន ព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធ។ មនុស្សទាំងអស់សុទ្ធតែមានសញ្ញាណទាំងនេះថា៖ ព្រះជាម្ចាស់គឺជាព្រះតែមួយ ប៉ុន្តែមានបីអង្គ ជាជំនឿដែលអ្នកទាំងអស់នោះជឿស៊ប់ ក្នុងសញ្ញាណទូទៅរបស់គេ មានដូចជា ព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធ។ មានតែបីអង្គនេះទេ ទើបរួបរួមគ្នាមកជាព្រះតែមួយបាន។ ប្រសិនបើគ្មាន ព្រះវរបិតាដ៏បរិសុទ្ធ ព្រះជាម្ចាស់មិនអាចពេញជាព្រះដែរ។ ដូចគ្នាដែរ ព្រះជាម្ចាស់មុខជាមិនអាចពេញជាព្រះទេ ប្រសិនបើគ្មានព្រះរាជបុត្រា ឬព្រះវិញ្ញាណដ៏បរិសុទ្ធ។ នៅក្នុងសញ្ញាណរបស់គេ ពួកគេជឿថា ព្រះវរបិតាបិតាតែអង្គឯង ឬព្រះរាជបុត្រាតែអង្គឯង មិនអាចរាប់ជាព្រះបានឡើយ។ ទាល់តែព្រះវរបិតា ព្រះរាជបុត្រា និង ព្រះវិញ្ញាណបរិសុទ្ធរួមគ្នា ទើបរាប់ជាព្រះជាម្ចាស់បាន។ ពេលនេះ អ្នកជឿលើសាសនាទាំងអស់ ហើយសូម្បីតែពួកបរិស័ទ នៅក្នុងចំណោមអ្នករាល់គ្នា សុទ្ធតែប្រកាន់ខ្ជាប់ជំនឿនេះ។ ប៉ុន្តែត្រង់ថា ជំនឿនេះ ត្រូវ ឬមិនត្រូវ គ្មាននរណាអាចពន្យល់បានឡើយ ដ្បិតអ្នករាល់គ្នាតែងតែមានភាពស្រពេចស្រពិលយល់ច្រឡំ ចំពោះរឿងដែលទាក់ទងនឹងព្រះជាម្ចាស់ផ្ទាល់។ ទោះបីជាសេចក្ដីទាំងនេះ គ្រាន់តែជាសញ្ញាណ ក៏អ្នករាល់គ្នាមិនដឹងដែរថា សេចក្ដីនេះត្រូវ ឬខុសឡើយ ដ្បិតអ្នករាល់គ្នារងនូវឥទ្ធិពលពីសញ្ញាណសាសនាខ្លាំងពេក។ អ្នករាល់គ្នាបានទទួលសញ្ញាណសាសនាទូទៅនេះ ជ្រាលជ្រៅពេក ហើយជាតិពុលនេះបានជ្រាបចូលក្នុងខ្លួនឯងជ្រៅពេក។ ហេតុនេះ អ្នករាល់គ្នាក៏បានចុះចូលចំពោះឥទ្ធិពលដ៏សាហាវ នៅក្នុងបញ្ហានេះដែរ ដ្បិតព្រះត្រៃឯកអង្គ គ្មានវត្តមានគង់នៅតែម្ដង។ ពោលគឺ ត្រៃឯកភាព នៃព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណដ៏បរិសុទ្ធ គ្មានវត្តមាន គង់នៅតែម្ដង។ ទាំងអស់នេះ គឺជាសញ្ញាណទូទៅទាំងអស់របស់មនុស្ស និងជាជំនឿក្លែងក្លាយរបស់មនុស្សផង។ ជាច្រើនសតវត្សកន្លងមកនេះ មនុស្សបានជឿលើព្រះត្រៃឯក ជំនឿនេះបានរងនូវឥទ្ធិពលពីសញ្ញាណនៅក្នុងគំនិតរបស់មនុស្ស ប្រឌិតឡើងដោយមនុស្ស ហើយក៏មិនធ្លាប់មានមនុស្សណាម្នាក់ធ្លាប់បានឃើញពីមុនមកដែរ។ ជាច្រើនឆ្នាំកន្លងមកនេះ មានអ្នកបកស្រាយព្រះគម្ពីរជាច្រើន ធ្លាប់បានពន្យល់អំពី «អត្ថន័យពិត» នៃព្រះត្រៃឯក ប៉ុន្តែការពន្យល់អំពី ព្រះត្រៃឯកអង្គថាជាព្រះបីអង្គខុសគ្នាដែលមានលក្ខណៈដូចៗគ្នា មានសភាពស្រពិចស្រពិល និងមិនច្បាស់លាស់ មនុស្សទាំងអស់ក៏វង្វេងដោយសារ «ការកាត់ស្រាយ» អំពីព្រះជាម្ចាស់។ គ្មានមនុស្សអស្ចារ្យណាម្នាក់អាចផ្ដល់ការពន្យល់ក្បោះក្បាយមួយបានឡើយ។ ការពន្យល់ ភាគច្រើនទទួលយកបាន ដោយព្រោះការលើកហេតុផល និងជាសំណេរ ប៉ុន្តែគ្មានមនុស្សណាម្នាក់មានការយល់ដឹងពេញលេញ ច្បាស់លាស់ ពីអត្ថន័យនៃសេចក្ដីពន្យល់ នោះឡើយ។ មូលហេតុគឺមកពីត្រៃឯកភាពដ៏អស្ចារ្យ ដែលមនុស្សជឿក្នុងចិត្តនេះ គឺគ្មានវត្តមានតែម្ដង។ ... ខ្ញុំប្រាប់អ្នករាល់គ្នាទៅចុះ ព្រះត្រៃឯកអង្គ គ្មានវត្តមាននៅទីកន្លែងណាមួយ នៅក្នុងសកលលោកនេះទេ។ ព្រះពុំមានព្រះវរបិតា ក៏ពុំមានព្រះរាជបុត្រា ហើយរឹតតែគ្មានគំនិតគិតថា ព្រះវរបិតា និងព្រះរាជបុត្រាសហការគ្នាប្រើព្រះវិញ្ញាណបរិសុទ្ធជាឧបករណ៍ដែរ។ ទាំងអស់នេះសុទ្ធតែជាជំនឿខុសឆ្គងដ៏ធំបំផុត ហើយគ្មាននៅក្នុងពិភពលោកនេះតែម្ដង! ប៉ុន្តែ បើទោះបីជាជំនឿខុសឆ្គងនេះមានប្រភពដើម ហើយប្រភពដើមនោះមិនមែនគ្មានមូលដ្ឋានទាំងស្រុងដែរ ដ្បិតគំនិតរបស់អ្នករាល់គ្នាមិនមែនសាមញ្ញ ហើយតម្រិះរបស់អ្នករាល់គ្នាក៏ពុំមែនឥតហេតុផលដែរ។ ផ្ទុយទៅវិញ គំនិត និងតម្រិះទាំងអស់នោះ គឺសុទ្ធតែត្រឹមត្រូវ និងប៉ិនប្រសប់ រហូតដល់ថ្នាក់សូម្បីសាតាំង ក៏មិនអាចដណ្ដើមបានផង។ រឿងគួរឲ្យអាណិតគឺ គំនិតទាំងនេះ សុទ្ធតែជាគំនិតខុសឆ្គង ហើយគ្មានវត្តមានតែម្ដង! អ្នករាល់គ្នាពុំបានឃើញ សេចក្ដីពិតដ៏ពិតប្រាកដទាល់តែសោះ។ អ្នករាល់គ្នាគ្រាន់តែធ្វើការស្មាន និងស្រមើស្រមៃ បន្ទាប់មកបញ្ចូលគ្រប់យ៉ាងដោយប្រឌិតចេញជារឿងមួយ ដើម្បីទទួលបានការទុកចិត្តរបស់អ្នកដទៃដោយការបោកបញ្ឆោត និងដើម្បីទទួលបាននូវអំណាចគ្រប់គ្រង លើមនុស្សដែលល្ងីល្ងើបំផុត ក្នុងចំណោមមនុស្សឥតគំនិត ឬហេតុផល ដើម្បីឲ្យពួកគេជឿលើ «សេចក្ដីបង្រៀនដ៏ជំនាញ» ដែលអស្ចារ្យ និងល្បីល្បាញរបស់អ្នករាល់គ្នាវិញ។ តើនេះជាការពិតទេ? តើនេះជាផ្លូវជីវិតដែលមនុស្សគួរ តែទទួលមែនទេ? សុទ្ធតែចោលម្សៀតទាំងអស់! សូម្បីសម្ដីមួយម៉ាត់ក៏មិនត្រូវផង! ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ព្រះជាម្ចាស់ ត្រូវអ្នករាល់គ្នាញែកចេញមកបែបនេះ ដោយត្រូវញែកចេញទៅជាតូចទៅៗ ពីមួយជំនាន់ទៅមួយជំនាន់ រហូតដល់ថ្នាក់ព្រះមួយអង្គត្រូវបែងចែកជាចំហឲ្យទៅជាព្រះបីអង្គ។ ហើយពេលនេះ មនុស្សមិនអាចបង្រួមព្រះឲ្យមកជាព្រះតែមួយវិញបានយ៉ាងងាយឡើយ ដ្បិតអ្នករាល់គ្នាបានបែងចែកទ្រង់ឲ្យទៅជាតូចពេកទៅហើយ! ប្រសិនបើមិនមែនដោយសារតែកិច្ចការដ៏រហ័សរបស់ខ្ញុំ មុនពេលវាយឺតពេល គឺពិបាកនិយាយថា អ្នកនឹងបន្តនៅតែបែបនេះ ដោយពុំមានភាពខ្មាសអៀនយូរប៉ុនណាណាស់! បើនៅតែបន្តចែកព្រះជាម្ចាស់បែបនេះ តើទ្រង់នៅអាចធ្វើជាព្រះជាម្ចាស់របស់អ្នករាល់គ្នា ដូចម្ដេចទៅ? តើអ្នករាល់គ្នានឹងនៅតែទទួលស្គាល់ព្រះជាម្ចាស់ដែរឬទេ? តើអ្នករាល់គ្នានៅតែទទួលស្គាល់ថា ទ្រង់ជាឪពុករបស់អ្នករាល់គ្នា ហើយត្រឡប់ទៅរកទ្រង់វិញ ដូចម្ដេចទៅ? ប្រសិនបើខ្ញុំមកដល់យឺត ជាងនេះ នោះអ្នកច្បាស់ជាបញ្ជូន «ព្រះវរបិតា និងព្រះរាជបុត្រា» គឺព្រះយេហូវ៉ា និងព្រះយេស៊ូវ ឲ្យត្រឡប់ទៅអ៊ីស្រាអែលវិញ ហើយ ប្រកាសថា អ្នករាល់គ្នាផ្ទាល់ក៏ជាផ្នែកមួយរបស់ព្រះជាម្ចាស់ជាមិនខាន។ សំណាងល្អហើយដែលគ្រានេះជាគ្រាចុងក្រោយ។ ទីបំផុត ថ្ងៃដែលខ្ញុំទន្ទឹងជាយូរមកហើយនេះក៏បានមកដល់ ហើយទាល់តែខ្ញុំបានអនុវត្តកិច្ចការដំណាក់កាលនេះឲ្យហើយ ដោយព្រះហស្តខ្ញុំផ្ទាល់ទើបការបែងចែកព្រះជាម្ចាស់ផ្ទាល់ ពីសំណាក់អ្នករាល់គ្នា ត្រូវបានបញ្ឈប់។ ប្រសិនបើមិនមែនដោយព្រោះរឿងនេះទេ អ្នករាល់គ្នាមុខជាតម្កើងខ្លួនឯង ថែមទាំងលើកតម្កើងពួកសាតាំង ក្នុងចំណោមអ្នករាល់គ្នា ដាក់លើតុរបស់អ្នករាល់គ្នា រួចថ្វាយបង្គំផង។ នេះហើយជាវិធីដែលអ្នករាល់គ្នាបែងចែកព្រះជាម្ចាស់! តើអ្នករាល់គ្នានឹងបន្តធ្វើបែបនេះ ដល់ពេលនេះមែនទេ? ខ្ញុំសួរអ្នករាល់គ្នាទៅចុះ៖ តើមានព្រះចំនួនប៉ុន្មាន? តើព្រះណាមួយដែលនាំយកសេចក្ដីសង្គ្រោះមកអ្នករាល់គ្នា? តើព្រះដែលអ្នករាល់គ្នាតែងតែអធិស្ឋានរក គឺជាព្រះទីមួយ ទីពីរ ឬទីបី? តើអ្នករាល់គ្នាតែងតែជឿលើព្រះ អង្គណា? ព្រះវរបិតា? ព្រះរាជបុត្រា? ឬក៏ព្រះវិញ្ញាណ? ចូរប្រាប់ខ្ញុំមកថា អ្នកជឿលើព្រះណាមួយ។ ទោះបីជាអ្នកនិយាយពាក្យ គ្រប់ម៉ាត់ថា អ្នកជឿលើព្រះ តែអ្វីដែលអ្នករាល់គ្នាជឿពិតប្រាកដ គឺខួរក្បាលរបស់អ្នករាល់គ្នាផ្ទាល់! អ្នកគ្មានព្រះជាម្ចាស់ក្នុងចិត្តរបស់អ្នករាល់គ្នាតែម្ដង! ដោយឡែក នៅក្នុងគំនិតរបស់អ្នករាល់គ្នា មាន «ព្រះត្រៃឯក» បែបនេះច្រើនណាស់! តើអ្នករាល់គ្នាមិនយល់ស្របទេឬអី?

ដកស្រង់ពី «តើព្រះត្រៃឯក មានវត្តមានគង់នៅដែរឬទេ?» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ប្រសិនបើកិច្ចការទាំងបីដំណាក់កាល ត្រូវបានវាយតម្លៃតាមជំនឿលើព្រះត្រៃឯកនេះ នោះត្រូវតែមានព្រះទាំងបីអង្គព្រោះកិច្ចការត្រូវបានអនុវត្តដោយព្រះនីមួយៗគឺមិនដូចគ្នាឡើយ។ ប្រសិនបើនរណាម្នាក់ក្នុងចំណោមអ្នករាល់គ្នា និយាយថា ព្រះត្រៃឯកពិតជាមានមែនជាប្រាកដមែន នោះចូរពន្យល់ថា នៅក្នុងអង្គទាំងបីនេះ ព្រះណាមួយគឺជាអ្វីឲ្យប្រាកដ។ តើព្រះវរបិតាដ៏បរិសុទ្ធ គឺជាអ្វី? តើព្រះរាជបុត្រា គឺជាអ្វី? តើព្រះវិញ្ញាណបរិសុទ្ធ គឺជាអ្វី? តើព្រះយេហូវ៉ា គឺជាព្រះវរបិតាដ៏បរិសុទ្ធ? តើព្រះយេស៊ូវគឺជាព្រះរាជបុត្រា? ចុះចំណែកព្រះវិញ្ញាណបរិសុទ្ធ គឺជាអ្វី? តើព្រះវរបិតា មិនមែនជាវិញ្ញាណទេ ឬអី? តើលក្ខណៈពិតរបស់ព្រះរាជបុត្រា គឺមិនមែនជាវិញ្ញាណដែរទេឬអី? តើកិច្ចការរបស់ព្រះយេស៊ូវ គឺមិនមែនជាកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធទេឬអី? តើកិច្ចការរបស់ព្រះយេហូវ៉ា ក្នុងគ្រាដែលត្រូវបានអនុវត្តដោយព្រះវិញ្ញាណ នោះមិនដូចជាកិច្ចការរបស់ព្រះយេស៊ូវទេឬអី? តើព្រះជាម្ចាស់មានវិញ្ញាណប៉ុន្មាន? យោងតាមការពន្យល់របស់អ្នក អង្គទាំងបីរបស់ព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធ គឺតែមួយ បើដូច្នេះមែន គឺមានព្រះវិញ្ញាណបី ប៉ុន្តែ ដើម្បីមាននូវព្រះវិញ្ញាណបី មានន័យថា ត្រូវតែមានព្រះបីអង្គ។ ដូច្នេះមានន័យថា គ្មាននូវព្រះដ៏ពិតតែមួយទេ។ ធ្វើម្ដេចឲ្យព្រះបែបនេះ នៅតែមានលក្ខណៈដើម ជាព្រះជាម្ចាស់បាន? ប្រសិនបើអ្នកទទួលស្គាល់ថា មានព្រះតែមួយ នោះធ្វើម្ដេចអាចឲ្យទ្រង់មានបុត្រាម្នាក់ ហើយធ្វើជាឪពុកម្នាក់បាន? តើទាំងអស់នេះ មិនមែនត្រឹមតែជាសញ្ញាណរបស់អ្នករាល់គ្នាទេឬអី? មានព្រះតែមួយប៉ុណ្ណោះនៅក្នុងព្រះនេះ មានតែមួយអង្គ ហើយក៏មានវិញ្ញាណនៃព្រះតែមួយ ដូចដែលមានចែងក្នុងព្រះគម្ពីរថា «មានព្រះវិញ្ញាណបរិសុទ្ធតែមួយ ហើយមានព្រះតែមួយគត់»។ មិនថាព្រះវរបិតា ឬព្រះរាជបុត្រា ដែលអ្នកនិយាយនេះ មាន ឬគ្មានព្រះវត្ដមានក៏ដោយ ទីបំផុត ក៏មានតែព្រះជាម្ចាស់តែមួយគត់ ហើយលក្ខណៈពិតរបស់ព្រះវរបិតា ព្រះរាជបុត្រា និងព្រះ វិញ្ញាណបរិសុទ្ធ ដែលអ្នករាល់គ្នាជឿនេះ ជាលក្ខណៈពិតរបស់ព្រះវិញ្ញាណបរិសុទ្ធ។ ន័យមួយទៀតគឺ ព្រះគឺជាវិញ្ញាណ ប៉ុន្តែទ្រង់ក៏អាចក្លាយជាសាច់ឈាម ហើយរស់នៅក្នុងចំណោមមនុស្សលោក ព្រមទាំងខ្ពស់ឧត្ដមលើសអ្វីៗទាំងអស់ផង។ វិញ្ញាណរបស់ទ្រង់ ក៏រួមបញ្ចូលទាំងអស់ ហើយមានវត្តមានគ្រប់ទីកន្លែងក្នុងពេលតែមួយ។ ទ្រង់អាចជាសាច់ឈាម ហើយនៅខ្ពស់ក្រៅចក្រវាឡនេះព្រមគ្នាក៏បាន។ ដ្បិត មនុស្សទាំងអស់និយាយថា ព្រះជាម្ចាស់ គឺជាព្រះដ៏ពិតតែមួយ រួចមានព្រះតែមួយអង្គ ហើយមានតែមួយអង្គគត់ ពុំមាននរណាម្នាក់ អាចបែងចែកតាមចិត្តបានឡើយ! ព្រះជាម្ចាស់ជាព្រះវិញ្ញាណតែ មួយ ហើយមានតែមួយអង្គគត់ ព្រមទាំងនិយាយថា នោះគឺជាព្រះ វិញ្ញាណនៃព្រះ។ ប្រសិនបើដូចអ្វីដែលអ្នកនិយាយមែន ព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធ តើទាំងបីអង្គនេះ មិនមែនជា ព្រះបីអង្គពីគ្នាទេឬអី? ព្រះវិញ្ញាណបរិសុទ្ធ គឺជារឿងមួយ ព្រះរាជបុត្រា គឺជារឿងមួយ ហើយព្រះវរបិតា គឺជារឿងមួយដោយឡែក។ អង្គទាំងបីអង្គខុសគ្នា ហើយលក្ខណៈរបស់ព្រះទាំងបីអង្គក៏ខុសគ្នាដែរ ដូច្នេះតើព្រះទាំងបីអង្គអាចជាចំណែកនីមួយៗនៃព្រះតែមួយបានយ៉ាងដូចម្ដេច? ព្រះវិញ្ញាណបរិសុទ្ធ គឺជាវិញ្ញាណមួយ ចំណុចនេះមនុស្សងាយយល់ទេ។ ប្រសិនបើដូច្នេះមែន នោះព្រះវរបិតា ក៏រឹតតែជាវិញ្ញាណមួយទៅទៀត។ ទ្រង់មិនធ្លាប់យាងចុះមកផែនដី និងមិនធ្លាប់បានក្លាយជាសាច់ឈាមផង ទ្រង់ជាព្រះយេហូវ៉ាដ៏ជាព្រះ នៅក្នុងដួងចិត្តរបស់មនុស្ស ហើយទ្រង់ក៏ជាវិញ្ញាណមួយយ៉ាងពិតប្រាកដដែរ។ ចុះតើអ្វីជាសម្ពន្ធភាពរវាងព្រះអង្គ និងព្រះវិញ្ញាណបរិសុទ្ធ? តើនោះជាសម្ពន្ធភាពរវាងព្រះវរបិតា និងព្រះរាជបុត្រា? ឬជាសម្ពន្ធភាពរវាងព្រះវិញ្ញាណបរិសុទ្ធ និងព្រះវិញ្ញាណរបស់ព្រះវរបិតា? តើលក្ខណៈពិតនៃវិញ្ញាណនីមួយៗ ដូចគ្នាដែរឬទេ? ឬក៏ ព្រះវិញ្ញាណបរិសុទ្ធ គឺជាភាជនៈរបស់ព្រះវរបិតា? តើរឿងនេះត្រូវពន្យល់យ៉ាងដូចម្ដេចវិញ? ចុះតើសម្ពន្ធភាពរវាងព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធ គឺជាអ្វី? តើជាសម្ពន្ធភាពរវាងវិញ្ញាណពីរ ឬក៏ជាសម្ពន្ធភាពរវាងមនុស្ស និងវិញ្ញាណ? ទាំងអស់នេះគឺសុទ្ធតែជាបញ្ហាដែលគ្មានការបកស្រាយ! ប្រសិនបើព្រះទាំងបីអង្គសុទ្ធតែជាវិញ្ញាណ នោះគ្មានអ្វីត្រូវជជែកអំពីព្រះទាំងបីអង្គទៀតទេ ដ្បិតទាំងបីអង្គសុទ្ធតែមានវិញ្ញាណមួយ។ ប្រសិនបើទាំងបីអង្គនេះគឺជាព្រះដោយឡែកពីគ្នា នោះវិញ្ញាណរបស់ព្រះទាំងបីមុខជាមានអានុភាពខុសគ្នា ហើយព្រះទាំងបីអង្គ មិនអាចជាវិញ្ញាណតែមួយបានទេ។ ជំនឿបែបនេះអំពីព្រះវរបិតាព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធ គឺលេលាបំផុត! កត្តានេះញែកព្រះជាម្ចាស់ និងបែងចែកទ្រង់ចេញជាបីអង្គ អង្គនីមួយៗមានទាំងឋានៈ និងមានទាំងវិញ្ញាណ តើទ្រង់នៅតែអាចជាវិញ្ញាណតែមួយ និងជាព្រះតែមួយបានយ៉ាងដូចម្ដេច? ចូរប្រាប់ខ្ញុំមកមើលថា ផ្ទៃមេឃ ផែនដី និងរបស់សព្វសារពើលើផែនដីនេះ ត្រូវបានបង្កើតឡើងដោយព្រះវរបិតា ព្រះរាជបុត្រា ឬក៏ព្រះវិញ្ញាណដ៏បរិសុទ្ធ? អ្នកខ្លះក៏និយាយថា ព្រះទាំងបីអង្គបានបង្កើតរបស់សព្វសារពើ រួមជាមួយគ្នា។ តើព្រះអង្គណា ជាអ្នកសង្គ្រោះមនុស្ស ជាតិ? ព្រះវិញ្ញាណបរិសុទ្ធ ព្រះរាជបុត្រា ឬព្រះវរបិតា? មានអ្នក ខ្លះថា ព្រះរាជបុត្រា គឺជាព្រះដែលបានសង្គ្រោះមនុស្សជាតិ។ ចុះ តើព្រះរាជបុត្រាមានលក្ខណៈពិតជាព្រះបែបណា? តើព្រះអង្គមិនមែនជារូបកាយសាច់ឈាមរបស់ព្រះវិញ្ញាណនៃព្រះទេឬអី? សាច់ឈាមដែលជារូបកាយរបស់ព្រះវិញ្ញាណនៃព្រះ ហៅព្រះជាម្ចាស់ដែលគង់នៅស្ថានសួគ៌ដោយព្រះនាមថា ព្រះវរបិតា តាមទស្សនៈជាមនុស្ស ដែលព្រះបានបង្កើត។ តើអ្នកមិនដឹងទេថា ព្រះយេស៊ូវបានប្រសូតមកដោយការចាប់បដិសន្ធិរបស់ព្រះវិញ្ញាណបរិសុទ្ធ? នៅក្នុងទ្រង់ គឺព្រះវិញ្ញាណបរិសុទ្ធ ទោះបីជាអ្នកនិយាយអ្វី ក៏ទ្រង់នៅតែជាព្រះ ដែលគង់នៅជាមួយនឹងព្រះជាម្ចាស់នៅស្ថានសួគ៌ដែរ ដ្បិតទ្រង់ជារូបកាយសាច់ឈាមរបស់ព្រះវិញ្ញាណនៃព្រះ។ គំនិតគិតបែបនេះ ចំពោះព្រះរាជបុត្រា គឺមិនពិតតែម្ដង។ គឺជាវិញ្ញាណតែមួយដែល អនុវត្តកិច្ចការទាំងអស់ គឺមានតែព្រះជាម្ចាស់ផ្ទាល់ព្រះអង្គទេ ទើបជាវិញ្ញាណនៃព្រះ ដែលអនុវត្តកិច្ចការរបស់ទ្រង់។ តើព្រះវិញ្ញាណនៃព្រះនេះ ជាអ្នកណា? តើពុំមែនជាព្រះវិញ្ញាណបរិសុទ្ធទេឬអី? តើពុំមែនជាព្រះវិញ្ញាណបរិសុទ្ធ ដែលធ្វើការជាមួយព្រះយេស៊ូវទេ ឬអី? ប្រសិនបើកិច្ចការនេះមិនត្រូវបានអនុវត្តដោយព្រះវិញ្ញាណ បរិសុទ្ធ (ដែលជាព្រះវិញ្ញាណនៃព្រះ) តើកិច្ចការរបស់ទ្រង់ អាច តំណាងឲ្យព្រះជាម្ចាស់ផ្ទាល់យ៉ាងដូចម្ដេច? នៅពេលព្រះយេស៊ូវ ហៅព្រះជាម្ចាស់ដែលនៅស្ថានសួគ៌ ដោយព្រះនាមព្រះវរបិតា នៅ ពេលទ្រង់អធិដ្ឋាន គឺទ្រង់ធ្វើបែបនេះ តាមទស្សនៈជាមនុស្សដែល ព្រះបានបង្កើតតែប៉ុណ្ណោះ ហេតុផលមួយគត់ គឺមកពីព្រះវិញ្ញាណនៃព្រះគ្រងរូបកាយសាច់ឈាមធម្មតា ហើយមានសម្បកកាយជាភាវៈដែលត្រូវបានបង្កើតមក។ បើទោះបីជានៅក្នុងទ្រង់មានព្រះវិញ្ញាណនៃព្រះ សម្បក កាយរបស់ទ្រង់ នៅតែជាមនុស្សធម្មតា ពោលគឺទ្រង់បានក្លាយជា «កូនមនុស្ស» ដែលមនុស្សទាំងអស់បានលើកយកមកនិយាយ រួមទាំងព្រះយេស៊ូវផ្ទាល់ផង។ ដែលទ្រង់ត្រូវបានគេហៅថា កូនមនុស្ស ព្រោះទ្រង់ជាបុគ្គលម្នាក់ (មិនដឹងជាបុរស ឬស្ត្រីទេ តែយ៉ាងណាក៏ទ្រង់មានសម្បកកាយជាមនុស្សដែរ) ដែលកើតក្នុងគ្រួសារធម្មតានៃមនុស្សទូទៅមួយ។ ដូច្នេះ ព្រះយេស៊ូវហៅព្រះដែលគង់នៅស្ថានសួគ៌ ដោយព្រះនាមព្រះវរបិតា គឺដូចដែលអ្នករាល់គ្នាហៅទ្រង់ថា ព្រះវរបិតាពីដំបូងដែរ។ ទ្រង់ធ្វើបែបនេះ តាមទស្សនៈជាមនុស្ស។ តើអ្នករាល់គ្នានៅចាំសេចក្ដីអធិដ្ឋាននៃព្រះអម្ចាស់ដែលព្រះយេស៊ូវ បានបង្រៀនអ្នករាល់គ្នាឲ្យទន្ទេញទេ? «ឱព្រះវរបិតានៃយើងខ្ញុំដែលគង់នៅស្ថានសួគ៌អើយ...»។ ទ្រង់បានបង្គាប់ឲ្យមនុស្សទាំងអស់ហៅព្រះដែលគង់នៅស្ថានសួគ៌ ដោយព្រះនាមថាព្រះវរបិតា។ ដ្បិតព្រះអង្គហៅព្រះដែលគង់ស្ថានសួគ៌ថា ព្រះវរបិតាដែរ ហើយទ្រង់ធ្វើដូច្នេះ តាមទស្សនៈជាមនុស្សម្នាក់ ដែលមានឋានៈស្មើនឹងអ្នករាល់គ្នា។ ដោយព្រោះអ្នករាល់គ្នា ហៅព្រះដែលគង់នៅស្ថានសួគ៌ ដោយព្រះនាមព្រះវរបិតាដែរ នេះ បង្ហាញថា ព្រះយេស៊ូវបានរាប់អង្គទ្រង់ផ្ទាល់ ក្នុងឋានៈស្មើនឹងអ្នករាល់គ្នា ហើយជាមនុស្សម្នាក់ដែឡត្រូវបានព្រះជ្រើសរើស នៅលើ ផែនដី (ពោលគឺជាព្រះរាជបុត្រានៃព្រះ)។ ប្រសិនបើអ្នករាល់គ្នា ហៅព្រះជាម្ចាស់ថា ព្រះវរបិតា តើនេះមិនមែនដោយសារអ្នករាល់គ្នា គឺជាមនុស្សទេឬអី? ទោះបីជាសិទ្ធិអំណាចរបស់ព្រះយេស៊ូវនៅលើផែនដីធំប៉ុនណាមុនពេលដែលទ្រង់ត្រូវជាប់ឆ្កាង ទ្រង់គ្រាន់តែជាកូនមនុស្សម្នាក់ ដែលឃុំគ្រងដោយព្រះវិញ្ញាណបរិសុទ្ធ (ពោលគឺជាព្រះជាម្ចាស់) ហើយជាមនុស្សម្នាក់ នៅក្នុងចំណោមមនុស្សដែល ព្រះបានបង្កើតនៅលើផែនដី ដ្បិតព្រះអង្គមិនទាន់សម្រេចកិច្ចការរបស់ទ្រង់នៅឡើយ។ ដូច្នេះ ការដែលទ្រង់ហៅព្រះដែលគង់ស្ថានសួគ៌ថា ព្រះវរបិតា គឺជាការបន្ទាបខ្លួន និងជាការស្ដាប់បង្គាប់របស់ទ្រង់ ទាំងស្រុង។ យ៉ាងណាមិញ ការដែលព្រះអង្គហៅព្រះជាម្ចាស់ (ព្រះវិញ្ញាណនៃព្រះដែលគង់នៅស្ថានសួគ៌) ដោយកិរិយាបែបនេះ មិនបញ្ជាក់ថា ទ្រង់ជាព្រះបុត្រារបស់ព្រះវិញ្ញាណព្រះដែលគង់នៅស្ថានសួគ៌នោះទេ។ ផ្ទុយទៅវិញ នោះមកពីទស្សនៈរបស់ទ្រង់ខុសគេ មិនមែនមកពីទ្រង់ជាមនុស្សខុសគេទេ។ វត្តមាននៃអង្គខុសគ្នារបស់ព្រះ ជាជំនឿខុសឆ្គង! មុនពេលព្រះយេស៊ូវត្រូវគេឆ្កាង ទ្រង់គ្រាន់តែជាកូនមនុស្សម្នាក់ ដែលជាប់ចំណងកំហិតនៃសាច់ឈាម ហើយទ្រង់គ្មានសិទ្ធិអំណាចពេញលេញរបស់ព្រះវិញ្ញាណបរិសុទ្ធឡើយ។ ហេតុនេះទើបទ្រង់អាចស្វែងរកព្រះហឫទ័យនៃព្រះ ដ៏ជាព្រះវរបិតា តាមតែត្រឹមទស្សនៈជាមនុស្សប៉ុណ្ណោះ។ ពេលព្រះអង្គអធិស្ឋានលើកទីបី នៅសួនកេតសេម៉ានី ទ្រង់អធិស្ឋានថា «សូមកុំតាមចិត្តទូលបង្គំឡើយ តែសូមតាមបំណងព្រះហឫទ័យរបស់ទ្រង់វិញ»។ មុនពេលទ្រង់ត្រូវជាប់ឆ្កាង ទ្រង់ត្រឹមតែជាស្ដេចនៃសាសន៍យូដា ទ្រង់ជាព្រះគ្រីស្ទ ជាកូនមនុស្ស ហើយក៏មិនមែនជារូបកាយ ដែលពេញដោយសិរីល្អដែរ។ ហេតុនេះ តាមទស្សនៈនៃភាវៈដែលត្រូវបានបង្កើតមក ទ្រង់ហៅព្រះជាម្ចាស់ថា ព្រះវរបិតា។ ពេលនេះ អ្នកមិនអាចពោលថា អ្នកដែលហៅព្រះជាម្ចាស់ថា ព្រះវរបិតា ជាព្រះបុត្រានោះទេ។ ប្រសិនបើដូច្នេះមែន តើអ្នករាល់គ្នានឹងមិនក្លាយទៅជាព្រះបុត្រា នៅពេលដែលព្រះយេស៊ូវបានបង្រៀនអ្នករាល់គ្នា អំពីសេចក្ដីអធិស្ឋានរបស់ព្រះអម្ចាស់ហើយទេឬអី? ប្រសិនបើអ្នករាល់គ្នានៅតែមិនទាន់ជឿ ចូរប្រាប់ខ្ញុំមកមើលថា តើអ្នកដែលអ្នករាល់គ្នាហៅថា ព្រះវរបិតា គឺជាអ្នកណា? ប្រសិនបើអ្នកសំដៅលើព្រះយេស៊ូវ ចុះព្រះវរបិតា របស់ព្រះយេស៊ូវជាអ្នកណា ចំពោះអ្នករាល់គ្នាវិញ? ក្រោយពេលដែលព្រះយេស៊ូវយាងចេញទៅបាត់ គំនិតបែបនេះ អំពីព្រះវរបិតា និងព្រះបុត្រាក៏លែងមានតទៅទៀត។ គំនិតបែបនេះ ត្រឹមត្រូវតែក្នុងគ្រាដែលព្រះយេស៊ូវ បានត្រឡប់ជាសាច់ឈាមតែប៉ុណ្ណោះ នៅក្នុងកាលៈទេសៈផ្សេងទៀត ពេលដែលអ្នករាល់គ្នាហៅ ព្រះថាព្រះវរបិតា សម្ពន្ធភាពនេះ គឺគ្រាន់តែជា សម្ពន្ធភាព រវាងព្រះអម្ចាស់នៃសត្តនិករ និងមនុស្សដែលព្រះអង្គបានបង្កើត តែ ប៉ុណ្ណោះ។ ពុំមានវេលាដែលគំនិតអំពីត្រៃឯកភាពនៃ ព្រះវរបិតា ព្រះរាជបុត្រា និង ព្រះវិញ្ញាណបរិសុទ្ធនេះ អាចឈរនៅបានឡើយ។ វាជាជំនឿខុសឆ្គងមួយ ដែលកម្រមានគេឃើញក្នុងយុគសម័យទាំងអស់ណាស់ ហើយក៏មិនមាននៅផង!

ដកស្រង់ពី «តើព្រះត្រៃឯក មានវត្តមានគង់នៅដែរឬទេ?» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

នៅតែមានមនុស្សខ្លះនិយាយថា «ព្រះវរបិតាជាព្រះវរបិតា ព្រះរាជបុត្រាជាព្រះរាជបុត្រាព្រះវិញ្ញាណបរិសុទ្ធជាព្រះវិញ្ញាណបរិសុទ្ធ ហើយនៅទីបំផុត ទាំងបីព្រះអង្គនឹងរួមគ្នាមកតែមួយ»។ តើអ្នកនឹងធ្វើឲ្យព្រះទាំងបីអង្គ រួមគ្នាមកតែមួយដោយវិធីណា? តើព្រះវរបិតា និងព្រះវិញ្ញាណបរិសុទ្ធ រួមគ្នាមកតែមួយដោយវិធីណា? ប្រសិនបើព្រះទាំងពីរអង្គ គឺជាព្រះពីរអង្គរហូតមក ទោះបីជាព្រះទាំងពីរអង្គរួមគ្នាយ៉ាងណា តើទ្រង់ទាំងពីរ មិននៅតែជាព្រះពីរអង្គ ដោយឡែកពីគ្នាទេឬអី? កាលណាអ្នកនិយាយអំពីការបង្រួមព្រះទាំងពីរអង្គមកតែមួយ តើនោះមិនត្រឹមតែជាការបង្រួមចំណែកពីរ ដើម្បីឲ្យក្លាយជាចំណែកមួយទាំងមូលទេឬអី? ប៉ុន្តែ តើព្រះអង្គទាំងពីរពុំមែនជាចំណែកពីរ មុនពេលរួមគ្នាមកតែមួយទេឬអី? ព្រះវិញ្ញាណនីមួយៗ ទ្រង់មានលក្ខណៈពិតខុសគ្នាហើយព្រះវិញ្ញាណទាំងពីរ មិនអាចបង្រួមគ្នាមកតែមួយបាននោះទេ។ ព្រះវិញ្ញាណមិនមែនជាវត្ថុធាតុ ហើយក៏ មិនដូចនឹងវត្ថុផ្សេងទៀតក្នុងពិភពលោកនេះឡើយ។ ព្រះវរបិតា ជាព្រះវិញ្ញាណមួយ ព្រះរាជបុត្រាជាព្រះវិញ្ញាណមួយ ចំណែកព្រះវិញ្ញាណបរិសុទ្ធជាព្រះវិញ្ញាណមួយផ្សេងទៀត ហើយព្រះវិញ្ញាណទាំងបីរួមគ្នា ដូចជាទឹកបីកែវរួមគ្នាមកតែមួយទាំងមូល។ តើនោះ មិនមែនជាព្រះបីអង្គរួមគ្នាមកតែមួយទេឬអី? នេះជាពន្យល់ដែលខុសសុទ្ធសាធ! តើនេះមិនមែនជាការបែងចែកព្រះទេឬអី? តើធ្វើយ៉ាងណាអាចឲ្យព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធ បង្រួមគ្នាមកតែមួយបាន? តើព្រះទាំងបីអង្គមិនមែនជាចំណែកបី ដែលមានលក្ខណៈខុសគ្នាទេឬអី? នៅតែមានមនុស្សនិយាយថា «តើព្រះជាម្ចាស់មិនបានបញ្ជាក់យ៉ាងច្បាស់ថា ព្រះយេស៊ូវជាព្រះ រាជបុត្រស្ងួនភ្ងារបស់ទ្រង់ទេឬអី?» ព្រះយេស៊ូវ គឺជាបុត្រាស្ងួនភ្ងា របស់ព្រះជាម្ចាស់ ជាបុត្រដែលទ្រង់សព្វព្រះហឫទ័យណាស់ ព្រះបន្ទូលនេះ គឺព្រះជាម្ចាស់ផ្ទាល់ជាអ្នកថ្លែងមែន។ គឺព្រះជាម្ចាស់ជាអ្នកធ្វើបន្ទាល់ពីអង្គទ្រង់ផ្ទាល់ តែធ្វើតាមទស្សនៈខុសពីគ្នាប៉ុណ្ណោះ នោះជាព្រះវិញ្ញាណនៅស្ថានសួគ៌ ធ្វើបន្ទាល់ពីរូបកាយសាច់ឈាមរបស់ទ្រង់ផ្ទាល់។ ព្រះយេស៊ូវ គឺជារូបកាយសាច់ឈាមរបស់ទ្រង់ ពុំមែនជាព្រះបុត្រារបស់ទ្រង់ដែលនៅស្ថានសួគ៌ទេ។ តើអ្នកយល់ ដែរឬទេ? តើព្រះបន្ទូលរបស់ព្រះយេស៊ូវថា «ខ្ញុំសណ្ឋិតក្នុងព្រះវរបិតា ហើយព្រះវរបិតាក៏សណ្ឋិតក្នុងខ្ញុំដែរ» មិនបង្ហាញថា ព្រះអង្គទាំងបី ជាព្រះវិញ្ញាណតែមួយទេឬអី? តើមិនមែនដោយសារតែការយកកំណើតជាសាច់ឈាមទេឬអី ដែលព្រះទាំងបីអង្គត្រូវបានញែកចេញរវាងស្ថានសួគ៌ និងផែនដី? ក្នុងភាពជាក់ស្ដែង ព្រះអង្គទាំងបី គឺនៅតែជាព្រះវិញ្ញាណតែមួយ តែទោះយ៉ាងណាក៏ដោយ នោះគ្រាន់តែជាព្រះ ដែលកំពុងតែធ្វើបន្ទាល់ពីអង្គទ្រង់ផ្ទាល់តែប៉ុណ្ណោះ។ ដោយសារតែការប្រែប្រួលយុគសម័យ លក្ខខណ្ឌតម្រូវនៃកិច្ចការ ហើយនិងដំណាក់កាលខុសៗគ្នានៃផែនការគ្រប់គ្រងរបស់ទ្រង់ ព្រះនាមដែលមនុស្សហៅទ្រង់ក៏ខុសៗគ្នាដែរ។ កាលទ្រង់យាងមកអនុវត្តដំណាក់កាលទីមួយនៃកិច្ចការនេះ ទ្រង់ត្រូវបានគេហៅដោយព្រះនាមថា ព្រះយេហូវ៉ា អ្នកគង្វាលនៃសាសន៍អ៊ីស្រាអែល។ នៅក្នុងដំណាក់កាលទីពីរ ព្រះដែលយកកំណើតជាសាច់ឈាមហៅបានត្រឹមថា ព្រះអម្ចាស់ និងព្រះគ្រីស្ទ។ តែនៅពេលនោះ ព្រះវិញ្ញាណដែលគង់នៅស្ថានសួគ៌ បានប្រកាសត្រឹមថា ទ្រង់ជាព្រះរាជបុត្រាស្ងួនភ្ងារបស់ព្រះជាម្ចាស់ ហើយពុំមានការលើកឡើងអំពីអត្តភាព របស់ទ្រង់ថាជាព្រះរាជបុត្រាតែមួយ របស់ព្រះជាម្ចាស់នោះឡើយ។ រឿងនេះមិនអាចកើតឡើងងាយដូច្នេះទេ។ ម្ដេចបានជាព្រះមានបុត្រតែមួយនោះ? តើព្រះមិនបានក្លាយជាមនុស្សទេឬអី? ដោយសារទ្រង់ជារូបកាយសាច់ឈាម ទើបទ្រង់ត្រូវបានហៅថា ព្រះរាជបុត្រាស្ងួនភ្ងារបស់ព្រះជាម្ចាស់ ហើយតាំងពីពេលនោះមក សម្ពន្ធភាពរវាងព្រះវរបិតា និងព្រះរាជបុត្រាក៏ចាប់ផ្ដើមមាន។ សម្ពន្ធភាពនេះកើតឡើង ដោយសារការបែងចែករវាងស្ថានសួគ៌ និងផែនដី។ ព្រះយេស៊ូវបានអធិស្ឋានតាមទស្សនៈជាមនុស្សខាងសាច់ឈាម។ ដោយសារតែទ្រង់គ្រងរូបកាយសាច់ឈាមរបស់មនុស្សសាមញ្ញៗ បែបនេះ ទ្រង់មានបន្ទូលតាមទស្សនៈជាមនុស្សថា «សម្បកកាយរបស់ខ្ញុំ គឺជាសម្បកកាយមនុស្ស។ ដោយសារខ្ញុំគ្រងរូបកាយផ្នែកសាច់ឈាមរបស់មនុស្ស ដើម្បីយាងមកផែនដីនេះ ពេលនេះខ្ញុំនៅឆ្ងាយពីស្ថានសួគ៌ណាស់»។ ដោយព្រោះហេតុនេះ ទើបទ្រង់បានត្រឹមតែអាចអធិដ្ឋានទៅឯព្រះដ៏ជាព្រះវរបិតា តាមទស្សនៈជា មនុស្សខាងសាច់ឈាម។ នេះគឺជាកាតព្វកិច្ចរបស់ព្រះអង្គ ហើយវាជាកាតព្វកិច្ចដែលព្រះវិញ្ញាណនៃព្រះដែលយកកំណើតជាមនុស្ស គួរផ្ដល់ជូន។ មិនអាចនិយាយថា ទ្រង់មិនមែនជាព្រះជាម្ចាស់ ដោយសារតែទ្រង់បានអធិស្ឋានទៅរកព្រះវរបិតា តាមទស្សនៈជាមនុស្សខាងសាច់ឈាម។ ទោះបីទ្រង់ត្រូវបានហៅថាជាព្រះរាជបុត្រាស្ងួនភ្ងារបស់ព្រះជាម្ចាស់ ប៉ុន្តែទ្រង់ក៏នៅតែជាព្រះជាម្ចាស់ផ្ទាល់ដដែល ដ្បិតទ្រង់ជារូបកាយសាច់ឈាមរបស់ព្រះវិញ្ញាណ ហើយលក្ខណៈ ពិតរបស់ទ្រង់ គឺនៅតែជាវិញ្ញាណ។

ដកស្រង់ពី «តើព្រះត្រៃឯក មានវត្តមានគង់នៅដែរឬទេ?» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ក្នុងការបកស្រាយរបស់មនុស្ស មាននូវសម្ដីផ្ទុយគ្នាជាច្រើន។ ពិតណាស់ ទាំងអស់នេះជាសញ្ញាណរបស់មនុស្ស ប្រសិនបើគ្មានការពិនិត្យពិច័យទេ អ្នករាល់គ្នាមុខជាជឿថា ការពន្យល់របស់ពួកគេ សុទ្ធតែត្រឹមត្រូវទាំងអស់។ តើអ្នកមិនដឹងទេឬថា ជំនឿជឿថា ព្រះជាម្ចាស់ គឺជាព្រះត្រៃអ្នក គ្រាន់តែជាសញ្ញាណរបស់មនុស្សទេឬអី? ចំណេះដឹងរបស់មនុស្ស ពុំមានចំណេះដឹងណាពេញលេញ ឬម៉ត់ចត់នោះទេ។ ភាពស្មោកគ្រោកក៏ចេះតែមាន ហើយមនុស្សក៏មានគំនិតច្រើនដែរ។ នេះបង្ហាញថា មនុស្សម្នាក់មិនអាចត្រឹមតែ ពន្យល់អំពីកិច្ចការរបស់ព្រះជាម្ចាស់ប៉ុណ្ណោះទេ។ មានរឿងច្រើនណាស់នៅក្នុងគំនិតរបស់មនុស្សទាំងអស់ គឺសុទ្ធតែចេញមកពីហេតុផល និងតម្រិះរបស់គេ ដែលផ្ទុយអំពីសេចក្ដីពិត។ តើហេតុផលរបស់អ្នកអាចកាត់ញែកកិច្ចការរបស់ព្រះជាម្ចាស់ឲ្យម៉ត់ចត់ដែរឬទេ? តើអ្នកអាចទទួលបានតម្រិះស៊ីជម្រៅ ក្នុងគ្រប់កិច្ចការទាំងអស់របស់ព្រះយេហូវ៉ាដែរឬទេ? ក្នុងឋានៈជាមនុស្ស តើអ្នកអាចមើលឃើញកិច្ចការទាំងអស់នេះទេ ឬក៏ព្រះជាម្ចាស់ផ្ទាល់ទើប អាចមើលឃើញពីអស់កល្បជានិច្ចដល់អស់កល្បជានិច្ចបាន។ តើគឺអ្នកមែនទេ ដែលអាចមើលឃើញអតីតកាល ពីអស់កល្បជានិច្ច ដល់អនាគតកាលដ៏អស់កល្បជានិច្ច ឬទាល់តែព្រះជាម្ចាស់ ទើបអាចធ្វើបែបនេះបាន? តើអ្នកនិយាយអ្វីខ្លះ? តើអ្នកអាចស័ក្ដិសមនឹងពន្យល់ព្រះជាម្ចាស់ទេ? តើការពន្យល់របស់អ្នកផ្អែកលើអ្វី? តើអ្នកគឺជាព្រះមែនទេ? ស្ថានសួគ៌ និងផែនដីព្រមទាំងរបស់សព្វសារពើសុទ្ធតែត្រូវបានបង្កើតដោយព្រះជាម្ចាស់ផ្ទាល់។ អ្នកដែល ធ្វើកិច្ចការនេះ គឺមិនមែនជាអ្នកទេ ដូច្នេះ ហេតុអ្វីទើបអ្នកផ្ដល់នូវការពន្យល់មិនត្រឹមត្រូវបែបនេះ? ពេលនេះ តើអ្នកបន្តជឿលើព្រះត្រៃឯកទៀតដែរឬទេ? តើអ្នកមិនគិតទេថា វិធីនេះគឺជាបន្ទុកខ្លាំង ពេកទេឬអី? ល្អបំផុត គឺអ្នកត្រូវជឿលើព្រះតែមួយបានហើយ មិន ចាំបាច់ជឿព្រះបីអង្គទេ។ ស្រាលខ្លួន គឺជារឿងល្អបំភុត ដ្បិតបន្ទុករបស់ព្រះអម្ចាស់ ស្រាលទេ។

ដកស្រង់ពី «តើព្រះត្រៃឯក មានវត្តមានគង់នៅដែរឬទេ?» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ខាង​ដើម៖ ១. តើព្រះពិតដែលបានបង្កើតស្ថានសួគ៌ និងផែនដី ព្រមទាំងរបស់សព្វសារពើគឺមួយ ឬបី

បន្ទាប់៖ ១. អ្វីជាស្ត្រីព្រហ្មចារីឆ្លាតវៃ និងស្ត្រីព្រហ្មចារីឆោតល្ងង់

តើយើងគួរអធិស្ឋានយ៉ាងដូចម្ដេច ដើម្បីឲ្យព្រះជាម្ចាស់ទ្រង់សណ្ដាប់? សូមទាក់ទងមកកាន់យើងខ្ញុំ ដើម្បីស្វែងរកដំណោះស្រាយ។

ខ្លឹមសារ​ពាក់ព័ន្ធ

១. មូលហេតុដែលព្រះជាម្ចាស់មានព្រះនាមផ្សេងគ្នានៅក្នុងយុគសម័យផ្សេងគ្នា និងសារៈសំខាន់នៃព្រះនាមរបស់ទ្រង់

ខគម្ពីរយោង៖ «ហើយព្រះជាម្ចាស់ក៏មានបន្ទូលនឹងម៉ូសេបន្ថែមទៀតថា ចូរអ្នកនិយាយទៅកាន់កូនចៅអ៊ីស្រាអែលថា ព្រះយេហូវ៉ា ជាព្រះនៃឱពុករបស់អ្នក...

យកចិត្តទុកដាក់បន្ថែមលើតថភាព

មនុស្សគ្រប់រូបអាចក្លាយជាមនុស្សគ្រប់លក្ខណ៍ដោយសារព្រះជាម្ចាស់ ដូច្នេះហើយ គ្រប់គ្នាគួរតែយល់ថា ការបម្រើព្រះបែបណាសមស្របបំផុតនឹងព្រះហឫទ័យទ្រង់។...

ទីសម្គាល់នៃគ្រាចុងក្រោយ៖ ព្រះចន្ទក្រហមធំបំផុតនឹងលេចមកម្ដងទៀតនៅក្នុងឆ្នាំ២០២១

កំណត់សម្គាល់អ្នកនិពន្ធ៖ នៅក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ បាតុភូតនៅលើផ្ទៃមេឃ «ព្រះចន្ទក្រហម» បានលេចចេញឡើងជាញឹកញាប់។ គ្រោះមហន្ដរាយជាច្រើនដូចជា...

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ