ព្រះជាម្ចាស់គ្រប់គ្រងលើវាសនា របស់មនុស្សលោកទាំងអស់

ក្នុងនាមជាសមាជិកនៃអម្បូរមនុស្សលោក និងជាគ្រីស្ទបរិស័ទដែលគោរពកោតខ្លាចព្រះ ការលះបង់ចិត្តគំនិត និងរូបកាយរបស់យើង ដើម្បីបំពេញកិច្ចការរបស់ព្រះជាម្ចាស់ គឺជាទំនួលខុសត្រូវ និងជាកាតព្វកិច្ចរបស់យើងរាល់គ្នា ដ្បិតជីវិតយើងទាំងមូលបានមកពីព្រះជាម្ចាស់ ហើយវាកើតមានមកបាន ក៏ដោយសារអំណាចគ្រប់គ្រងរបស់ព្រះជាម្ចាស់ដែរ។ ប្រសិនបើចិត្តគំនិត និងរូបកាយរបស់យើង មិនមែនសម្រាប់បេសកកម្មរបស់ព្រះជាម្ចាស់ និងមិនមែនសម្រាប់បុព្វហេតុសុចរិតរបស់មនុស្សលោកទេ នោះព្រលឹងរបស់យើងក៏មិនសមនឹងតម្លៃរបស់អស់អ្នកដែលសុខចិត្តរងទុក្ខដើម្បីបេសកកម្មរបស់ព្រះឡើយ ហើយកាន់តែគ្មានតម្លៃសមនឹងព្រះជាម្ចាស់ ជាព្រះដែលបានប្រទាននូវអ្វីៗគ្រប់យ៉ាងមកដល់យើងដែរ។

ព្រះជាម្ចាស់បានបង្កើតពិភពលោកនេះ ទ្រង់បានបង្កើតមនុស្សលោក ហើយជាងនេះទៅទៀត ទ្រង់ជាស្ថាបត្យករនៃវប្បធម៌ក្រិកបូរាណ និងអរិយធម៌មនុស្សលោកទៀតផង។ មានតែព្រះជាម្ចាស់ប៉ុណ្ណោះ ដែលអាចលួងលោមចិត្តមនុស្សលោកបាន ហើយមានតែព្រះជាម្ចាស់ប៉ុណ្ណោះ ដែលយកព្រះទ័យទុកដាក់ចំពោះមនុស្សលោកទាំងយប់ទាំងថ្ងៃ។ ការអភិវឌ្ឍ និងការរីកចម្រើនរបស់មនុស្សលោក មិនអាចកាត់ផ្ដាច់ចេញពីអំណាចគ្រប់គ្រងរបស់ព្រះជាម្ចាស់បានឡើយ ហើយប្រវត្តិសាស្រ្ត និងវប្បធម៌របស់មនុស្សលោក មិនអាចកែប្រែឲ្យខុសពីគម្រោងការណ៍របស់ព្រះជាម្ចាស់បាននោះទេ។ ប្រសិនបើអ្នកជាគ្រីស្ទបរិស័ទពិត នោះឯងប្រាកដជាជឿថា ការងើបឡើង និងការធ្លាក់ចុះរបស់ប្រទេស ឬជាតិសាសន៍មួយ កើតឡើងស្របទៅតាមគ្រោងការណ៍របស់ព្រះជាម្ចាស់។ មានតែព្រះជាម្ចាស់តែមួយអង្គប៉ុណ្ណោះ ដែលជ្រាបអំពីវាសនារបស់ប្រទេស ឬជាតិសាសន៍មួយបាន ហើយមានតែព្រះជាម្ចាស់តែមួយអង្គប៉ុណ្ណោះ ដែលគ្រង់គ្រងដំណើរជីវិតរបស់មនុស្សនេះ។ ប្រសិនបើមនុស្សលោកចង់មានវាសនាល្អ ប្រសិនបើប្រទេសមួយចង់មានវាសនាល្អ នោះមនុស្សត្រូវតែក្រាបចុះ ថ្វាយបង្គំព្រះជាម្ចាស់ ហើយប្រែចិត្ត និងលន់តួបាបនៅចំពោះព្រះជាម្ចាស់ ពុំនោះទេ វាសនា និងគោលដៅរបស់មនុស្សលោក នឹងជួបគ្រោះមហន្តរាយដោយចៀសមិនរួចទេ។

ចូរត្រឡប់ទៅមើលសម័យដែលលោកណូអេសាងសង់ទូកធំ៖ មនុស្សលោកខូចអាក្រក់ខ្លាំងណាស់ គេបានវង្វេងចេញពីព្រះពររបស់ព្រះ ព្រះជាម្ចាស់ក៏លែងយកព្រះទ័យទុកដាក់ចំពោះគេ រួចគេក៏បានបាត់បង់សេចក្ដីសន្យារបស់ព្រះជាម្ចាស់ផងដែរ។ ពួកគេរស់នៅក្នុងភាពងងឹត ដោយគ្មានពន្លឺរបស់ព្រះជាម្ចាស់។ ក្រោយមក ពួកគេបានប្រាសចាកសីលធម៌ពីកំណើត និងបណ្ដោយខ្លួនឲ្យទៅក្នុងអំពើអគុណធម៌គួរឲ្យខ្ពើមរអើម។ មនុស្សបែបនេះលែងអាចទទួលសេចក្ដីសន្យារបស់ព្រះជាម្ចាស់ទៀតហើយ។ ពួកគេមិនស័ក្តិសមនឹងមើលឃើញព្រះភ័ក្ត្ររបស់ព្រះជាម្ចាស់ ឬស្ដាប់ឮព្រះសូរសៀងរបស់ព្រះជាម្ចាស់ឡើយ ដ្បិតពួកគេបានបោះបង់ចោលព្រះជាម្ចាស់ បានបោះបង់ចោលគ្រប់អ្វីៗទាំងអស់ ដែលទ្រង់បានប្រទានឲ្យពួកគេ និងបានបំភ្លេចសេចក្ដីបង្រៀនរបស់ព្រះជាម្ចាស់ទៀតផង។ ដួងចិត្តរបស់ពួកគេបានវង្វេងចេញពីព្រះជាម្ចាស់កាន់តែឆ្ងាយទៅៗ ហេតុនេះ ទើបពួកគេក្លាយទៅជាមនុស្សអសីលធម៌ហួសល្បត់ ជាមនុស្សអមនុស្សធម៌ និងកាន់តែអាក្រក់ទៅៗ។ បន្ទាប់មក ពួកគេបានដើរខិតកាន់តែជិតទៅរកសេចក្តីស្លាប់ និងធ្លាក់ក្រោមសេចក្តីក្រោធ និងការដាក់ទោសរបស់ព្រះជាម្ចាស់។ មានតែលោកណូអេទេ ដែលថ្វាយបង្គំព្រះជាម្ចាស់ និងអាចជៀសចេញពីអំពើអាក្រក់ បាន ហេតុដូច្នេះ ទើបគាត់អាចស្ដាប់ឮព្រះសូរសៀងរបស់ព្រះជាម្ចាស់ និងអាចស្ដាប់ឮការណែនាំរបស់ទ្រង់បាន។ គាត់បានសាងសង់ទូកធំនោះ ទៅតាមការណែនាំពីព្រះបន្ទូលរបស់ព្រះ ហើយបានប្រមូលផ្ដុំគ្រប់សត្វមានជីវិតទាំងអស់នៅទីនោះ។ យ៉ាងនេះ ទើបព្រះជាម្ចាស់បញ្ចេញវិនាសកម្មមកលើពិភពលោកនេះ នៅពេលគ្រប់យ៉ាងបានរៀបចំរួចជាស្រេច។ មានតែលោកណូអេ និងសមាជិកគ្រួសាររបស់គាត់ទាំងប្រាំពីររូបប៉ុណ្ណោះ ដែលរួចជីវិតពីគ្រោះមហន្តរាយនេះ ដ្បិតលោកណូអេថ្វាយបង្គំព្រះយេហូវ៉ា និងជៀសចេញពីអំពើអាក្រក់។

ឥឡូវ ចូរមើលសម័យបច្ចុប្បន្ននេះ៖ មនុស្សសុចរិតដូចជា លោកណូអេ ដែលអាចថ្វាយបង្គំព្រះជាម្ចាស់ និងជៀសចេញពីអំពើអាក្រក់លែងកើតទៀតហើយ។ ក៏ប៉ុន្តែ នៅក្នុងសម័យចុងក្រោយនេះ ព្រះជាម្ចាស់នៅតែមានព្រះទ័យសន្ដោសប្រណី ចំពោះមនុស្សលោក និងនៅតែអត់ទោសដល់ពួកគេដដែល។ ព្រះជាម្ចាស់ស្វែងរកអស់អ្នកណាដែលទន្ទឹងរង់ចាំទ្រង់លេចមក។ ទ្រង់ស្វែងរកអស់អ្នកណាដែលអាចស្ដាប់ឮបន្ទូលរបស់ទ្រង់ ស្វែងរកអស់អ្នកណាដែលមិនដែលបំភ្លេច បេសកកម្មរបស់ទ្រង់ ហើយលះបង់ដួងចិត្ត និងរូបកាយរបស់ពួកគេថ្វាយដល់ទ្រង់។ ទ្រង់ស្វែងរកអស់អ្នកណាដែលស្ដាប់បង្គាប់ទ្រង់ ដូចជាកូនតូច និងមិនប្រឆាំងទាស់នឹងទ្រង់។ ប្រសិនបើឯងលះបង់ខ្លួនឯងថ្វាយដល់ព្រះ ដោយមិនមានការរារាំងពីអំណាច ឬអនុភាពណាមួយ នោះព្រះជាម្ចាស់នឹងទតមើលឯង ដោយក្ដីអនុគ្រោះ ហើយប្រទានព្រះពររបស់ទ្រង់ដល់ឯង។ ប្រសិនបើឯងមានឋានៈខ្ពស់ មានកេរ្តិ៍ឈ្មោះកិត្តិយស មានចំណេះដឹងខ្ពង់ខ្ពស់ ជាម្ចាស់ទ្រព្យសម្បត្តិច្រើនសន្ធឹកសន្ធាប់ និងមានមនុស្សជាច្រើនគាំទ្រឯង ប៉ុន្តែ កត្តាទាំងអស់នេះ ពុំបានរារាំងឯងមិនឲ្យមករកព្រះជាម្ចាស់ ដើម្បីទទួលយកការត្រាស់ហៅរបស់ទ្រង់ និងទទួលយកបេសកកម្មរបស់ទ្រង់ និងដើម្បីធ្វើអ្វីដែលព្រះបង្គាប់ឲ្យឯងធ្វើ នោះអ្វីៗគ្រប់យ៉ាងដែលឯងធ្វើ នឹងក្លាយជាបុព្វហេតុដ៏មានន័យជាងគេបំផុតនៅលើផែនដីនេះ និងជាកិច្ចការសុចរិតជាងគេសម្រាប់មនុស្សលោក។ ប្រសិនបើឯងបដិសេធការត្រាស់ហៅរបស់ព្រះជាម្ចាស់ ដោយសារឋានៈ និងគោលដៅផ្ទាល់ខ្លួនរបស់ឯង នោះអ្វីគ្រប់យ៉ាងដែលឯងធ្វើ នឹងត្រូវព្រះជាម្ចាស់ដាក់បណ្ដាសា និងស្អប់ខ្ពើម។ ឯងអាចជាប្រធានាធិបតី ជាអ្នកវិទ្យាសាស្រ្ត ជាគ្រូគង្វាល ឬជាចាស់ទុំម្នាក់ ប៉ុន្តែមិនថាតួនាទីរបស់ឯង ខ្ពង់ខ្ពស់ប៉ុនណានោះទេ ប្រសិនបើឯងពឹងផ្អែកលើចំណេះដឹង និងសមត្ថភាពរបស់ឯង នៅក្នុងកិច្ចការរបស់ខ្លួន នោះឯងនឹងក្លាយជាមនុស្សបរាជ័យជាដរាប ហើយឯងនឹងមិនទទួលបានព្រះពរពីព្រះជាម្ចាស់ឡើយ ដ្បិតព្រះជាម្ចាស់មិនទទួលយកអ្វីដែលឯងធ្វើឡើយ ហើយទ្រង់ពុំចាត់ទុកកិច្ចការរបស់ឯង ជាកិច្ចការសុចរិត ឬទទួលស្គាល់ថា ឯងកំពុងធ្វើការដើម្បីជាប្រយោជន៍ដល់មនុស្សលោកឡើយ។ ទ្រង់នឹងមានបន្ទូលថា អ្វីគ្រប់យ៉ាងដែលឯងធ្វើ គឺធ្វើដើម្បីប្រើចំណេះដឹង និងកម្លាំងរបស់មនុស្ស ដើម្បីកម្ចាត់មនុស្សចេញពីការការពាររបស់ព្រះជាម្ចាស់ និងដើម្បីបដិសេធព្រះពររបស់ព្រះជាម្ចាស់។ ទ្រង់នឹងមានបន្ទូលថា ឯងកំពុងដឹកនាំមនុស្សទៅរកភាពងងឹត ទៅរកសេចក្តីស្លាប់ និងទៅរកការចាប់ផ្ដើមជីវិតដែលគ្មានដែនកំណត់ ដែលមនុស្សបានបាត់បង់ព្រះជាម្ចាស់ និងព្រះពររបស់ទ្រង់។

ដោយសារតែការបង្កើតវិទ្យាសាស្រ្តសង្គមរបស់មនុស្ស ទើបគំនិតរបស់គេត្រូវពង្វក់ដោយវិទ្យាសាស្ត្រ និងចំណេះដឹង។ ក្រោយមក វិទ្យាសាស្រ្ត និងចំណេះដឹង ក៏បានក្លាយជាឧបករណ៍ សម្រាប់គ្រប់គ្រងមនុស្សលោក ហើយលែងមានចន្លោះគ្រប់គ្រាន់ សម្រាប់ឲ្យមនុស្សថ្វាយបង្គំព្រះជាម្ចាស់ និងលែងមានលក្ខខណ្ឌអនុគ្រោះ សម្រាប់ការថ្វាយបង្គំព្រះទៀតដែរ។ ឋានៈរបស់ព្រះជាម្ចាស់ បានធ្លាក់ចុះកាន់តែទាបនៅក្នុងចិត្តមនុស្ស។ បើគ្មានព្រះនៅក្នុងចិត្តទេ ពិភពខាងក្នុងរបស់មនុស្សនឹងងងឹត អស់សង្ឃឹម និងទទេស្អាត។ ក្រោយៗមកទៀត អ្នកវិទ្យាសាស្រ្ត សង្គម អ្នកប្រវត្តិសាស្រ្ត និងអ្នកនយោបាយជាច្រើន បានក្លាយជាអ្នកនាំមុខគេ ក្នុងការបង្ហាញពីទ្រឹស្ដីវិទ្យាសាស្រ្តសង្គម ទ្រឹស្ដីនៃការវិវត្តរបស់មនុស្សលោក និងទ្រឹស្ដីផ្សេងៗទៀត ដែលផ្ទុយទៅនឹងសេចក្តីពិតដែលព្រះបានបង្កើតមនុស្សលោក ដើម្បីបំពេញតាមចិត្ត និងគំនិតរបស់មនុស្សលោក។ ដោយសារតែបែបនេះ ទើបមនុស្សដែលជឿថា ព្រះជាម្ចាស់បានបង្កើតអ្វីៗគ្រប់យ៉ាង មានកាន់តែតិចទៅៗ ហើយមនុស្សដែលជឿលើទ្រឹស្ដីនៃការវិវត្ត នោះក៏កាន់តែមានចំនួនច្រើនឡើងៗ។ មនុស្សកាន់តែច្រើនឡើង ចាត់ទុកកំណត់ត្រានៃកិច្ចការរបស់ព្រះជាម្ចាស់ និងបន្ទូលរបស់ទ្រង់ក្នុងសម័យនៃព្រះគម្ពីរសញ្ញាចាស់ ជាទេវកថា និងជារឿងព្រេងនិទាន។ នៅក្នុងដួងចិត្តរបស់ពួកគេ មនុស្សលែងអើពើចំពោះភាពថ្លៃថ្នូ និងភាពមហិមារបស់ព្រះជាម្ចាស់ទៀតហើយ គេលែងអើពើចំពោះគោលជំនឿថា ព្រះជាម្ចាស់មានពិត និងមានអំណាចត្រួតត្រាលើគ្រប់អ្វីៗទាំងអស់។ ការរស់រានរបស់មនុស្សលោក និងវាសនាប្រទេស និងជាតិសាសន៍នានា លែងសំខាន់ចំពោះពួកគេទៀតហើយ ហើយមនុស្សរស់នៅក្នុងពិភពដែលគ្មានខ្លឹមសារ ដែលខ្វល់ខ្វាយតែនឹងរឿងហូបចុក ស៊ីផឹក និងរឿងសប្បាយ។ ... មានមនុស្សតិចណាស់ដែលគិតថា ខ្លួនមានកាតព្វកិច្ច ក្នុងការស្វែងរកទីកន្លែងដែលព្រះបំពេញកិច្ចការរបស់ទ្រង់នាពេលសព្វថ្ងៃនេះ ឬព្យាយាមស្វែងយល់ពីរបៀបដែលទ្រង់គ្រប់គ្រង និងរៀបចំគោលដៅរបស់មនុស្សលោក។ ហើយដោយបែបនេះ ទើបអរិយធម៌របស់មនុស្ស កាន់តែមិនអាចត្រួសត្រាយក្ដីប្រាថ្នារបស់មនុស្សលោកបាន ក៏លែងមានមនុស្សស្គាល់ ហើយខណៈកំពុងរស់នៅក្នុងពិភពបែបនេះ ទើបមនុស្សច្រើនណាស់មានអារម្មណ៍ថា ពួកគេសប្បាយចិត្ត តិចជាងមនុស្សដែលបានស្លាប់ទៅហើយ។ សូម្បីតែប្រជាជននៃប្រទេសដែលធ្លាប់មានអរិយធម៌ថ្កុំថ្កើង ក៏ជួបនឹងទុក្ខព្រួយបែបនេះដែរ។ មិនថា មេដឹកនាំ និងអ្នកប្រាជ្ញសង្គមវិទ្យា ខំប្រឹងប្រើខួរក្បាលរបស់ពួកគេ ដើម្បីថែរក្សាអរិយធម៌របស់មនុស្សលោកយ៉ាងណាក៏ដោយ ក៏វាគ្មានបានការអ្វីដែរ ដ្បិតគ្មានការដឹកនាំរបស់ព្រះជាម្ចាស់។ គ្មាននរណាម្នាក់អាចបំពេញដួងចិត្តទទេស្អាតរបស់មនុស្សលោកបានទេ ដ្បិតគ្មាននរណាម្នាក់អាចធ្វើជាជីវិតរបស់មនុស្សលោកបានឡើយ ហើយគ្មានទ្រឹស្ដីសង្គមណាមួយ អាចរំដោះមនុស្សចេញពីភាពទទេស្អាត ដែលធ្វើឲ្យគេរងទុក្ខវេទនាបានដែរ។ វិទ្យាសាស្រ្ត ចំណេះដឹង សេរីភាព លទ្ធិប្រជាធិបតេយ្យ ការកម្សាន្ត ភាពស្រាកស្រាន្ត កត្តាទាំងអស់នេះ អាចលួងលោមចិត្តមនុស្សបានបណ្ដោះអាសន្នប៉ុណ្ណោះ។ ទោះបីជាមានកត្តាទាំងអស់នេះក្ដី ក៏មនុស្សនឹងនៅតែមានបាប និងទួញសោកចំពោះអំពើអយុត្តិធម៌ក្នុងសង្គម ដោយជៀសមិនផុតដែរ។ ចំណុចទាំងអស់នេះ មិនអាចហាមឃាត់ចំណង់ និងសេចក្តីប្រាថ្នារបស់មនុស្ស ដើម្បីរុករកអ្វីថ្មីៗបានឡើយ។ នេះគឺដោយសារព្រះជាម្ចាស់បង្កើតមនុស្សលោកមក ហើយការលះបង់ និងការរុករកឥតន័យខ្លឹមសាររបស់មនុស្ស អាចត្រឹមនាំទៅរកសេចក្ដីទុក្ខព្រួយកាន់តែខ្លាំងឡើង និងធ្វើឲ្យមនុស្សរស់នៅក្នុងអារម្មណ៍ភ័យខ្លាចឥតឈប់តែប៉ុណ្ណោះ ទាំងមិនដឹងថា ត្រូវប្រឈមមុខចំពោះអនាគតរបស់ មនុស្សលោកដោយរបៀបណា ឬត្រូវប្រឈមមុខនឹងផ្លូវនៅខាងមុខនោះដោយបែបណាឡើយ។ មនុស្សនឹង កាន់តែកោតខ្លាច ចំពោះវិទ្យាសាស្រ្ត និងចំណេះដឹង និងកាន់តែភ័យខ្លាចចំពោះអារម្មណ៍ទទេស្អាត។ នៅក្នុងពិភពលោកនេះ មិនថាឯងរស់នៅក្នុងប្រទេសសេរី ឬប្រទេសដែលគ្មានសិទ្ធិមនុស្សឡើយ ឯងគ្មានសមត្ថភាពគេចចេញពីវាសនារបស់មនុស្សលោកបានឡើយ។ មិនថា ឯងជាមេដឹកនាំ ឬត្រូវគេដឹកនាំនោះទេ ទីបំផុត ឯងនៅតែគ្មានសមត្ថភាពគេចពីចំណង់ក្នុងការរុករកវាសនា សេចក្ដីអាថ៌កំបាំង និងគោលដៅរបស់មនុស្សលោកបានឡើយ ហើយឯងកាន់តែគ្មានសមត្ថភាពគេចចេញពីគំនិតវិលវល់នៃអារម្មណ៍ទទេស្អាតនេះដែរ។ បាតុភូតបែបនេះ កើតមានជាទូទៅចំពោះមនុស្សគ្រប់រូប ហើយត្រូវអ្នកសង្គមវិទ្យាហៅថា បាតុភូតសង្គម ប៉ុន្តែ គ្មានមនុស្សអស្ចារ្យណាម្នាក់ដែលអាចមកដោះស្រាយបញ្ហាបែបនេះបានឡើយ។ ចុងក្រោយទៅ មនុស្សនៅតែជាមនុស្ស ហើយគ្មានមនុស្សណាម្នាក់ ដែលអាចជំនួសឋានៈ និងព្រះជន្មរបស់ព្រះជាម្ចាស់បានឡើយ។ មនុស្សលោកមិនត្រឹមតែត្រូវការសង្គមមួយដែលមានយុត្តិធម៌ ដែលមនុស្សគ្រប់គ្នាមានអាហារគ្រប់គ្រាន់ រស់នៅស្មើភាពគ្នា និងមានសេរីភាពនោះទេ តែអ្វីដែលមនុស្សលោកត្រូវការ គឺសេចក្តីសង្គ្រោះរបស់ព្រះជាម្ចាស់ និងការប្រទានជីវិតពីទ្រង់ដល់ពួកគេ។ ទាល់តែមនុស្សទទួលបានការប្រទានជីវិតពីព្រះ និងការសង្រ្គោះរបស់ទ្រង់ ពេលនោះទើបសេចក្តីត្រូវការ ការស្រេកឃ្លានក្នុងការរុករក និងភាពទទេស្អាតនៃវិញ្ញាណរបស់មនុស្ស អាចដោះស្រាយបាន។ ប្រសិនបើប្រជាជននៃប្រទេស ឬជាតិសាសន៍មួយ មិនអាចទទួលបានសេចក្តីសង្គ្រោះ និងព្រះទ័យទុកដាក់ពីព្រះជាម្ចាស់ទេ ដូច្នេះ ប្រទេស ឬជាតិសាសន៍នោះ នឹងធ្វើដំណើរលើផ្លូវទៅកាន់សេចក្ដីវិនាសហិនហោច ឆ្ពោះទៅរកភាពងងឹត និងត្រូវព្រះជាម្ចាស់ធ្វើឲ្យវិនាសសាបសូន្យ។

ប្រហែលបច្ចុប្បន្ននេះ ប្រទេសរបស់ឯងកំពុងរីកចម្រើន ប៉ុន្តែ ប្រសិនបើឯងអនុញ្ញាតឲ្យប្រជាជនឯង វង្វេងចេញពីព្រះជាម្ចាស់ ដូច្នេះ ប្រទេសនោះនឹងត្រូវឃ្លាតឆ្ងាយពីព្រះពររបស់ព្រះជាម្ចាស់។ អរិយធម៌នៃប្រទេសរបស់ឯង នឹងត្រូវគេជាន់ឈ្លីកាន់តែច្រើនឡើង មិនយូរប៉ុន្មាន មនុស្សនឹងក្រោកឡើងទាស់ទទឹងនឹងព្រះជាម្ចាស់ និងដាក់បណ្ដាសាស្ថានសួគ៌ជាមិនខាន។ ដូច្នេះហើយ វាសនានៃប្រទេសនោះនឹងត្រូវវិនាសហិនហោចទាំងមិនឲ្យមនុស្សដឹង។ ព្រះជាម្ចាស់ នឹងលើកប្រទេសដែលមានអំណាចឲ្យខ្ពស់ឡើង ដើម្បីប្រឈមមុខជាមួយប្រទេសនានា ដែលព្រះជាម្ចាស់បានដាក់បណ្ដាសា ហើយអាចនឹងកម្ចាត់ប្រទេសទាំងនោះឲ្យអស់ពីផែនដីផង។ ការងើបឡើង និងការធ្លាក់ចុះនៃប្រទេស ឬជាតិសាសន៍មួយ គឺអាស្រ័យត្រង់ថា មេដឹកនាំប្រទេសនោះ ថ្វាយបង្គំព្រះជាម្ចាស់ដែរឬអត់ ហើយពួកគេដឹកនាំប្រជាជនរបស់ពួកគេឲ្យមានភាពស្និទស្នាលជាមួយព្រះជាម្ចាស់ និងថ្វាយបង្គំទ្រង់ ដែរឬអត់។ ក៏ប៉ុន្តែ នៅក្នុងសម័យចុងក្រោយនេះ ដោយសារមនុស្សដែលស្វែងរក និងថ្វាយបង្គំព្រះជាម្ចាស់ពិតប្រាកដ កាន់តែកម្រ ទើបព្រះជាម្ចាស់ប្រទាន ការអនុគ្រោះពិសេស ចំពោះប្រទេសនានា ដែលយកគ្រីស្ទសាសនា ជាសាសនារបស់រដ្ឋ។ ទ្រង់ប្រមូលផ្ដុំប្រទេសទាំងនោះ បញ្ចូលគ្នា ដើម្បីបង្កើតជាជំរុំសុចរិតបណ្ដោះអាសន្នរបស់ពិភពលោក ចំណែកប្រទេសដែលមិនជឿលើព្រះ និងអស់អ្នកណាដែលមិនថ្វាយបង្គំព្រះដ៏ពិត នឹងក្លាយជាសត្រូវនៃជំរុំសុចរិតនេះ។ ដោយបែបនេះ ព្រះជាម្ចាស់មិនត្រឹមតែមានកន្លែងមួយនៅក្នុងចំណោមមនុស្សលោក ដើម្បីបំពេញកិច្ចការរបស់ទ្រង់ប៉ុណ្ណោះទេ ប៉ុន្តែក៏ទទួលបាននូវបណ្ដាប្រទេសដែលអាចអនុវត្តសិទ្ធិអំណាចសុចរិត ដោយអនុញ្ញាតឲ្យមានការដាក់ទណ្ឌកម្ម និងការដាក់កំហិតលើប្រទេសដែលប្រឆាំងទាស់នឹងទ្រង់។ បើទោះបីជាបែបនេះក្ដី ក៏មានមនុស្សតិចតួចណាស់ ដែលមក ថ្វាយបង្គំព្រះជាម្ចាស់ ដ្បិតមនុស្សលោកបានវង្វេងឆ្ងាយខ្លាំងពី ទ្រង់ រួចមនុស្សបានបំភ្លេចព្រះជាម្ចាស់ជាយូរមកហើយ។ មានតែប្រទេសដែលអនុវត្តតាមសេចក្តីសុចរិត និងប្រឆាំងទាស់នឹងសេចក្តីទុច្ចរិតទេ ទើបនៅមានវត្តមានលើផែនដី។ ប៉ុន្តែ ការនេះ នៅឆ្ងាយពីព្រះទ័យចង់បានរបស់ព្រះជាម្ចាស់ណាស់ ដ្បិតគ្មានមេដឹកនាំប្រទេសណា នឹងអនុញ្ញាតឲ្យព្រះជាម្ចាស់គ្រប់គ្រងលើប្រជាជនរបស់ពួកគេឡើយ និងគ្មានគណបក្សនយោបាយណាមួយ ដែលនឹងប្រមូលផ្ដុំប្រជាជនរបស់ខ្លួន ដើម្បីថ្វាយបង្គំព្រះជាម្ចាស់ឡើយ។ ព្រះជាម្ចាស់បានបាត់បង់ឋានៈពេញសិទ្ធិរបស់ទ្រង់ នៅក្នុងដួងចិត្តនៃគ្រប់បណ្ដាប្រទេស ជាតិសាសន៍ គណបក្សកាន់អំណាចទាំងអស់ និងសូម្បីតែក្នុង ដួងចិត្តនៃមនុស្សគ្រប់រូប។ ថ្វីបើអំណាចដ៏សុចរិត មានពិតនៅក្នុងពិភពលោកនេះ តែប្រភេទអំណាចដ៏ផុយស្រួយ ដែលធ្វើឲ្យព្រះគង់ក្នុងដួងចិត្តរបស់គេមិនបាន គឺនៅតែមាន។ ប្រសិនបើគ្មានព្រះពរពីព្រះជាម្ចាស់ទេ សង្វៀននយោបាយត្រូវធ្លាក់ក្នុងភាពច្របូកច្របល់ និងងាយស្រួលរងនូវការវាយប្រហារ។ សម្រាប់មនុស្សលោក ការដែលគ្មាន ព្រះពរពីព្រះជាម្ចាស់ គឺដូចជាការដែលគ្មានព្រះអាទិត្យដូច្នោះដែរ។ មិនថា មេដឹកនាំប្រឹងប្រែងបម្រើប្រជាជនរបស់ពួកគេយ៉ាងណានោះទេ មិនថា មនុស្សលោកមានជំនុំសុចរិតច្រើនប៉ុនណា ក៏ក្នុងចំណោមកត្តាទាំងអស់នេះ គ្មានអ្វីនឹងផ្លាស់ប្ដូរដំណើរនៃហេតុការណ៍ ឬផ្លាស់ប្ដូរវាសនារបស់មនុស្សលោកបានឡើយ។ មនុស្សជឿថា ប្រទេសមួយដែលប្រជាជនមានចំណីអាហារ និងសម្លៀកបំពាក់ នៅក្នុងប្រទេសដែលពួកគេអាចរស់នៅរួមគ្នាដោយសុខសាន្ត ហើយមានអ្នកដឹកនាំល្អ គឺជាប្រទេសល្អ។ ប៉ុន្តែ ព្រះជាម្ចាស់ពុំបានគិតដូច្នេះឡើយ។ ទ្រង់ជឿថា ប្រទេសមួយដែលគ្មាននរណាថ្វាយបង្គំទ្រង់ គឺជាប្រទេសដែលទ្រង់ត្រូវធ្វើឲ្យវិនាសហិនហោច។ របៀបគិតគូររបស់មនុស្សលោក គឺខុសគ្នាស្រឡះពីការគិតរបស់ព្រះជាម្ចាស់។ ដូច្នេះ ប្រសិនបើអ្នកដឹកនាំប្រទេសមួយ ពុំថ្វាយបង្គំព្រះជាម្ចាស់ ដូច្នេះ វាសនារបស់ប្រទេសនោះ នឹងត្រូវជួបគ្រោះមហន្តរាយ ហើយប្រទេសនោះនឹងគ្មានគោលដៅច្បាស់លាស់ទេ។

ព្រះជាម្ចាស់ពុំចូលរួមក្នុងរឿងនយោបាយរបស់មនុស្សលោកឡើយ តែវាសនារបស់ប្រទេស ឬជាតិសាសន៍មួយ គឺព្រះជាម្ចាស់ជាអ្នកគ្រប់គ្រង។ ព្រះជាម្ចាស់គ្រប់គ្រងពិភពលោកនេះ និងសាកលលោកទាំងមូល។ វាសនារបស់មនុស្សលោក និងផែនការរបស់ព្រះជាម្ចាស់ មានការជាប់ពាក់ព័ន្ធគ្នាយ៉ាងជិតស្និទ ហើយគ្មានមនុស្ស គ្មានប្រទេស ឬជាតិសាសន៍ណាមួយ ត្រូវបានលើកលែងចេញពីអំណាចគ្រប់គ្រងរបស់ព្រះជាម្ចាស់ឡើយ។ ប្រសិនបើមនុស្សចង់ដឹងពីវាសនារបស់ខ្លួន ដូចនេះ គេត្រូវមកចំពោះព្រះជាម្ចាស់។ ព្រះជាម្ចាស់ត្រូវធ្វើឲ្យអស់អ្នកណាដែលដើរតាម និងថ្វាយបង្គំ ទ្រង់បានរីកចម្រើន និងធ្វើឲ្យអស់អ្នកណាដែលប្រឆាំងទាស់ និងបដិសេធទ្រង់ ជួបការអន់ថយ និងវិនាសហិនហោច។

ចូរនឹកចាំពីដំណើររឿងនៅក្នុងព្រះគម្ពីរ កាលដែលព្រះជាម្ចាស់បំផ្លាញក្រុងសូដុម និងគិតអំពីការដែលប្រពន្ធរបស់ឡុត ក្លាយទៅជាបង្គោលអំបិល។ ចូរត្រឡប់ទៅគិតពីការដែលប្រជាជននៃក្រុងនីនីវេ ប្រែចិត្តចេញពីអំពើបាបរបស់ខ្លួន ដោយស្លៀកសំពត់ធ្មៃ រួចអង្គុយក្នុងផេះ ហើយនឹកឃើញដល់រឿងរ៉ាវដែល បានកើតឡើង ក្រោយពេលពួកយូដា ដំភ្ជាប់ព្រះយ៊េសូវទៅនឹងឈើឆ្កាងកាលពី ២,០០០ ឆ្នាំមុន។ ពួកយូដាត្រូវបានបណ្ដេញចេញពីអ៊ីស្រាអែល និងភៀសខ្លួនទៅប្រទេសជាច្រើន នៅជុំវិញពិភពលោក។ មនុស្សជាច្រើនត្រូវបានកាប់សម្លាប់ ហើយជាតិសាសន៍យូដាទាំងមូល ត្រូវស្ថិតក្រោមការបំផ្លិចបំផ្លាញដោយឥតព្រៀងទុក។ ពួកគេបានឆ្កាងព្រះជាម្ចាស់នៅលើឈើឆ្កាង គឺបានប្រព្រឹត្តអំពើបាបយ៉ាងសាហាវយង់ឃ្នង និងបានញុះញង់ឲ្យមានការដាក់ទោសព្រះ។ ពួកគេត្រូវបានបង្កើតឡើង ដើម្បីតបស្នងនូវអ្វីដែលពួកគេបានធ្វើ និងត្រូវបានបង្កើតឡើង ដើម្បីទទួលលទ្ធផលនៃការប្រព្រឹត្តរបស់ពួកគេ។ ពួកគេធ្វើគុតព្រះជាម្ចាស់ បដិសេធព្រះជាម្ចាស់ ហេតុដូច្នេះ វាសនាពួកគេមានតែមួយគត់ គឺត្រូវព្រះជាម្ចាស់ដាក់ទោស។ នេះជាលទ្ធផលដ៏ជូរចត់ និងជាសោកនាដកម្មដែលមេដឹកនាំរបស់ពួកគេបានបង្កមកលើជាតិសាសន៍ និងប្រទេសរបស់ពួកគេ។

សព្វថ្ងៃនេះ ព្រះជាម្ចាស់បានយាងត្រឡប់មកលោកិយវិញ ដើម្បីបំពេញកិច្ចការរបស់ទ្រង់។ ទីសំចតដំបូងរបស់ទ្រង់ គឺជាទីជំនុំធំនៃពួកមេដឹកនាំផ្ដាច់ការ៖ ប្រទេសចិនជាកំពែងការពារដ៏រឹងមាំរបស់ពួកមិនជឿលើព្រះ។ ព្រះជាម្ចាស់ទទួលយកមនុស្សមួយក្រុម ដោយព្រះប្រាជ្ញាញាណ និងព្រះចេស្ដារបស់ទ្រង់។ ក្នុងអំឡុងពេលនេះ ទ្រង់ត្រូវបានគណបក្សកាន់អំណាចរបស់ចិនកំពុងតាមប្រម៉ាញ់ដោយប្រើគ្រប់មធ្យោបាយទាំងអស់ ហើយទ្រង់ត្រូវរងទុក្ខយ៉ាងខ្លាំង និងគ្មានកន្លែងឲ្យទ្រង់ដាក់ព្រះកេសផ្ទំបាន ហើយមិនអាចស្វែងរកទីជម្រកបាន។ ថ្វីបើបែបនេះក្ដី ព្រះជាម្ចាស់នៅតែបន្តកិច្ចការដែលទ្រង់មានបំណងចង់ធ្វើដដែល៖ ទ្រង់បញ្ចេញព្រះសូរសៀងរបស់ទ្រង់ និងផ្សាយដំណឹងល្អ។ គ្មាននរណាម្នាក់អាចយល់ពីឫទ្ធានុភាពរបស់ព្រះជាម្ចាស់បានឡើយ។ ព្រះជាម្ចាស់មិនដែលបញ្ឈប់កិច្ចការរបស់ទ្រង់ នៅក្នុងប្រទេសចិន ជាប្រទេសដែលចាត់ទុកព្រះជាម្ចាស់ជាសត្រូវនោះឡើយ។ ផ្ទុយទៅវិញ មនុស្សកាន់តែច្រើនឡើងៗ ទទួលយកកិច្ចការ និងព្រះបន្ទូលរបស់ទ្រង់ ដ្បិតព្រះជាម្ចាស់បំពេញគ្រប់កិច្ចការដែលទ្រង់អាចធ្វើបាន ដើម្បីសង្គ្រោះមនុស្សលោកគ្រប់គ្នា។ យើងជឿថា គ្មានប្រទេស ឬមហាអំណាចណាមួយដែលអាចឈររាំងកិច្ចការដែលព្រះជាម្ចាស់ចង់សម្រេចឲ្យបាននោះឡើយ។ អស់អ្នកដែលរារាំងកិច្ចការរបស់ព្រះជាម្ចាស់ តតាំងនឹងព្រះបន្ទូលរបស់ព្រះ ហើយរំខាន និងធ្វើឲ្យខូចផែនការរបស់ព្រះជាម្ចាស់ ចុងក្រោយនឹងត្រូវព្រះជាម្ចាស់ដាក់ទោស។ អ្នកណាដែលប្រឆាំងនឹងកិច្ចការរបស់ព្រះជាម្ចាស់ នឹងត្រូវបញ្ចូនទៅស្ថាននរក។ ប្រទេសណាដែលប្រឆាំងនឹងកិច្ចការរបស់ព្រះជាម្ចាស់ នឹងត្រូវរងនូវការបំផ្លិចបំផ្លាញ។ ជាតិសាសន៍ណាដែលក្រោកឡើងប្រឆាំងទាស់នឹងកិច្ចការរបស់ព្រះ នឹងត្រូវកម្ចាត់ចេញពីផែនដីនេះ និងលែងមានទៀត។ អញអង្វរដល់គ្រប់ជាតិសាសន៍ទាំងអស់ គ្រប់ប្រទេសទាំងអស់ និងគ្រប់ឧស្សាហកម្មទាំងអស់ ឲ្យស្ដាប់តាមព្រះសូរសៀងរបស់ព្រះជាម្ចាស់ ឲ្យសម្លឹងមើលកិច្ចការរបស់ព្រះជាម្ចាស់ និងឲ្យយកចិត្តទុកដាក់លើវាសនារបស់មនុស្សលោក ធ្វើឲ្យព្រះជាម្ចាស់បានបរិសុទ្ធ មានព្រះកិត្តិយសបំផុត ខ្ពង់ខ្ពស់បំផុត និងជាព្រះតែមួយអង្គគត់ដែលមនុស្សថ្វាយបង្គំ និងដើម្បីឲ្យមនុស្សលោកទាំងមូល រស់នៅប្រកបដោយព្រះពររបស់ព្រះជាម្ចាស់ ដូចជាពូជពង្សរបស់លោកអ័ប្រាហាំ ដែលបានរស់នៅក្រោមការសន្យាររបស់ព្រះយេហូវ៉ា និងដូចជា អ័ដាំ និងអេវ៉ា ជាមនុស្សដែលព្រះបានបង្កើតមកដំបូងគេ និងបានរស់នៅក្នុងសួនច្បារអេដែន។

កិច្ចការរបស់ព្រះជាម្ចាស់បាចសាចទៅមុខ ប្រៀបដូចជាទឹករលកដ៏ធំសម្បើម។ គ្មាននរណាម្នាក់អាចឃាត់ឃាំងទ្រង់បានឡើយ ហើយក៏គ្មាននរណាម្នាក់អាចបញ្ឈប់ដំណើររបស់ទ្រង់បានដែរ។ មានតែអស់អ្នកណាដែលស្ដាប់បន្ទូលរបស់ទ្រង់ដោយយកចិត្តទុកដាក់ និងអស់អ្នកដែលស្វែងរក ហើយស្រេកឃ្លានចង់បានទ្រង់ប៉ុណ្ណោះ ទើបអាចដើរតាមស្នាមព្រះបាទារបស់ទ្រង់ និងទទួលសេចក្ដីសន្យារបស់ទ្រង់បាន។ អ្នកដែលមិនស្ដាប់តាមទ្រង់ នឹងត្រូវជួបគ្រោះមហន្តរាយយ៉ាង ច្រើនសន្ធឹក និងត្រូវទទួលទោសដែលស័ក្តិសមបំផុត។

ខាង​ដើម៖ ការមើលឃើញការលេចមករបស់ព្រះជាម្ចាស់នៅក្នុងការជំនុំជម្រះ និងការវាយផ្ចាលរបស់ទ្រង់

បន្ទាប់៖ ព្រះ​ជាម្ចាស់​គឺ​ជា​ប្រភព​នៃ​ជីវិត​មនុស្ស

តើយើងគួរអធិស្ឋានយ៉ាងដូចម្ដេច ដើម្បីឲ្យព្រះជាម្ចាស់ទ្រង់សណ្ដាប់? សូមទាក់ទងមកកាន់យើងខ្ញុំ ដើម្បីស្វែងរកដំណោះស្រាយ។
សូមទាក់ទងមកកាន់យើងខ្ញុំ
សូមទាក់ទងមកកាន់យើងខ្ញុំ តាមរយៈMessenger

ខ្លឹមសារ​ពាក់ព័ន្ធ

តើកិច្ចការរបស់ព្រះជាម្ចាស់ ងាយស្រួលដូចមនុស្សគិតដែរឬទេ?

ក្នុងនាមជាអ្នកជឿលើព្រះជាម្ចាស់ ម្នាក់ៗក្នុងចំណោមអ្នករាល់គ្នាគួរតែលើកសរសើរអំពីរបៀបដែលអ្នករាល់គ្នាបានទទួលការលើកតម្កើង...

តើកិច្ចការរបស់ព្រះជាម្ចាស់ ងាយស្រួលដូចមនុស្សគិតដែរឬទេ?

ក្នុងនាមជាអ្នកជឿលើព្រះជាម្ចាស់ ម្នាក់ៗក្នុងចំណោមអ្នករាល់គ្នាគួរតែលើកសរសើរអំពីរបៀបដែលអ្នករាល់គ្នាបានទទួលការលើកតម្កើង...

តើអ្នកជឿគួរប្រកាន់យកទស្សនៈអ្វី

តើមនុស្សលោកបានទទួលអ្វីចាប់តាំងពីពួកគេចាប់ផ្តើមជឿដំបូងលើព្រះជាម្ចាស់? តើអ្នកបានដឹងអ្វីខ្លះពីព្រះជាម្ចាស់? ដោយសារជំនឿរបស់អ្នកលើព្រះជាម្ចាស់...

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ