១. អ្វីជារាស្ត្ររបស់ព្រះជាម្ចាស់ ហើយអ្វីជាអ្នកស៊ីឈ្នួល

ព្រះបន្ទូលពាក់ព័ន្ធរបស់ព្រះជាម្ចាស់៖

ស្ថានការណ៍បច្ចុប្បន្ននេះមិនដូចអតីតកាលនោះឡើយ ហើយកិច្ចការរបស់ខ្ញុំបានចូលទៅកាន់ទីចាប់ផ្ដើមថ្មីហើយ។ ដោយហេតុនេះ វានឹងមានវិធីសាស្ត្រមួយថ្មី៖ អស់អ្នកដែលមើលឃើញព្រះបន្ទូលរបស់ខ្ញុំ ហើយទទួលយកទុកជាជីវិតរបស់ពួកគេ គឺជារាស្ដ្រនៅក្នុងនគររបស់ខ្ញុំ ហើយដោយស្ថិតនៅក្នុងនគររបស់ខ្ញុំ ពួកគេជាមនុស្សនៃនគររបស់ខ្ញុំ។ ដោយសារតែពួកគេទទួលយកការចង្អុលបង្ហាញនៃព្រះបន្ទូលរបស់ខ្ញុំ ទោះបីជាពួកគេត្រូវបានហៅថាជាមនុស្សរបស់ខ្ញុំក៏ដោយ ក៏ងារនេះមិនមែនជាងារបន្ទាប់បន្សំនៃការត្រូវបានហៅថាជា «កូន» ខ្ញុំនោះឡើយ។ ដោយត្រូវបានប្រោសឲ្យក្លាយជារាស្ត្ររបស់ព្រះជាម្ចាស់ នោះមនុស្សទាំងអស់ត្រូវតែបម្រើយ៉ាងប្ដូរផ្ដាច់បំផុតនៅក្នុងនគររបស់ខ្ញុំ និងបំពេញភារកិច្ចរបស់ពួកគេនៅក្នុងនគររបស់ខ្ញុំ។ អស់អ្នកណាដែលប្រព្រឹត្តបទល្មើសទាស់នឹងបញ្ញត្តិរដ្ឋបាលរបស់ខ្ញុំ ត្រូវតែទទួលការដាក់ទោសរបស់ខ្ញុំ។ នេះគឺជាដំបូន្មានរបស់ខ្ញុំទៅកាន់មនុស្សទាំងអស់។

ដកស្រង់ពី «ជំពូកទី ១» ស្ដីពី ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ថ្លែងទៅកាន់សកលលោកទាំងមូល នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ដោយហេតុថាអ្នករាល់គ្នាត្រូវបានហៅថាជារាស្ត្ររបស់ខ្ញុំ នោះអ្នករាល់គ្នាគួរតែអាចលើកតម្កើងព្រះនាមរបស់ខ្ញុំបាន ពោលគឺ ត្រូវប្រកាន់ខ្ជាប់នូវទីបន្ទាល់នៅក្នុងកណ្ដាលសមុទ្រទុក្ខ។ ប្រសិនបើអ្នកណាម្នាក់ប៉ុនប៉ងបញ្ជោរខ្ញុំ និងលាក់បាំងការពិតពីខ្ញុំ ឬចូលរួមក្នុងការប្រព្រឹត្តបង្ខូចព្រះកិត្តិនាមពីក្រោយខ្នងខ្ញុំ មនុស្សបែបនេះនឹងត្រូវបានដេញចេញ និងយកចេញពីផ្ទះរបស់ខ្ញុំឲ្យទៅរង់ចាំខ្ញុំដោះស្រាយជាមួយពួកគេ។ អស់អ្នកដែលផិតក្បត់ និងគ្មានលក្ខណៈជាកូនខ្ញុំកាលពីមុន និងអ្នកដែលក្រោកឡើងជាថ្មីនៅថ្ងៃនេះដើម្បីវិនិច្ឆ័យខ្ញុំជាចំហ ពួកគេផងដែរក៏នឹងត្រូវដេញចេញពីផ្ទះរបស់ខ្ញុំ។ អស់អ្នកដែលជារាស្ត្ររបស់ខ្ញុំ ត្រូវតែបង្ហាញជានិច្ចនូវការចេះគិតគូរចំពោះបន្ទុករបស់ខ្ញុំ ព្រមទាំងប្រឹងប្រែងស្គាល់ព្រះបន្ទូលរបស់ខ្ញុំ។ មានតែមនុស្សដូចនេះទេ ទើបខ្ញុំនឹងបំភ្លឺពួកគេ ហើយពួកគេនឹងរស់នៅក្រោមការណែនាំ និងការបំភ្លឺរបស់ខ្ញុំ ដោយមិនជួបការវាយផ្ចាលសោះឡើយ។ អស់អ្នកដែលមិនបានបង្ហាញនូវការចេះគិតគូរចំពោះបន្ទុករបស់ខ្ញុំ ហើយផ្ដោតលើការធ្វើផែនការសម្រាប់អនាគតផ្ទាល់ខ្លួនពួកគេ (ពោលគឺ អស់អ្នកដែលមិនបានតម្រង់សកម្មភាពរបស់ពួកគេដើម្បីបំពេញបំណងព្រះហឫទ័យរបស់ខ្ញុំ ប៉ុន្តែបែរជាសម្លឹងរកអំណោយទៅវិញ) សត្វដូចអ្នកសុំទានទាំងនេះ ខ្ញុំបដិសេធមិនប្រើជាដាច់ខាត ព្រោះតាំងពីពេលពួកគេកើតមក ពួកគេគ្មានដឹងអ្វីបន្តិចសោះអំពីអត្ថន័យក្នុងការបង្ហាញនូវការចេះគិតគូរចំពោះបន្ទុករបស់ខ្ញុំ។ ពួកគេជាមនុស្សដែលខ្វះញាណធម្មតា មនុស្សបែបនេះរងផលប៉ះពាល់ពី «កង្វះអាហារូបត្ថម្ភ» ដល់ខួរក្បាល ហើយត្រូវការទៅផ្ទះរក «អាហាររូបត្ថម្ភ» បន្ថែមខ្លះទៀត។ ខ្ញុំមិនប្រើប្រាស់មនុស្សបែបនេះទេ។ ក្នុងចំណោមរាស្ត្ររបស់ខ្ញុំ មនុស្សគ្រប់គ្នានឹងត្រូវតម្រូវឲ្យចាត់ទុកការស្គាល់ខ្ញុំថាជាភារកិច្ចខានមិនបានដែលត្រូវធ្វើឲ្យគេឃើញរហូតដល់ទីបញ្ចប់ ឲ្យដូចការបរិភោគ ការស្លៀកពាក់ និងការដេក ដែលគ្រប់គ្នាមិនដែលភ្លេចមួយពេលណាសោះឡើយ ដើម្បីឲ្យនៅទីបញ្ចប់ ការស្គាល់ខ្ញុំនឹងក្លាយជាស៊ាំដូចជាការបរិភោគអីចឹងដែរ ដែលធ្វើបានដោយមិនបាច់ប្រឹង យ៉ាងស្ទាត់ជំនាញ។ ចំពោះព្រះបន្ទូលដែលខ្ញុំបញ្ចេញ អ្នករាល់គ្នាត្រូវតែទទួលយកដោយមានជំនឿបំផុត និងជ្រួតជ្រាបបានពេញលេញ ហើយវាអាចមិនមានសកម្មភាពពាក់កណ្ដាលទីបែបបង្គ្រប់កិច្ចនោះទេ។ អ្នកណាដែលមិនយកចិត្តទុកដាក់នឹងព្រះបន្ទូលរបស់ខ្ញុំ នឹងត្រូវបានចាត់ទុកថា រឹងទទឹងនឹងខ្ញុំដោយផ្ទាល់ រីឯអ្នកណាដែលមិនហូបព្រះបន្ទូលរបស់ខ្ញុំ ឬមិនប្រឹងប្រែងស្គាល់ព្រះបន្ទូលរបស់ខ្ញុំ នឹងត្រូវបានចាត់ទុកថា មិនយកចិត្តទុកដាក់ចំពោះខ្ញុំ ហើយនឹងត្រូវបោសចេញពីមាត់ទ្វារនៃដំណាក់របស់ខ្ញុំដោយផ្ទាល់។ ដូចដែលខ្ញុំបានមានព្រះបន្ទូលកាលពីមុនអ៊ីចឹង នេះដោយសារតែអ្វីដែលខ្ញុំចង់បានមិនមែនជាចំនួនមនុស្សដ៏ច្រើននោះទេ តែជាឧត្តមភាព។ ក្នុងចំណោមមនុស្សមួយរយនាក់ ប្រសិនបើមានតែមនុស្សម្នាក់គត់ដែលអាចស្គាល់ខ្ញុំតាមរយៈព្រះបន្ទូលរបស់ខ្ញុំបាន នោះខ្ញុំនឹងសព្វព្រះហឫទ័យគ្រវែងចោលអ្នកផ្សេងទាំងអស់ដើម្បីផ្ដោតលើការបំភ្លឺ និងការពន្យល់ដល់មនុស្សតែម្នាក់នេះគត់។ តាមរយៈនេះ អ្នករាល់គ្នាអាចឃើញថា វាមិនពិតទាំងស្រុងនោះទេដែលថា ចំនួនច្រើនតែអ្នកអាចបង្ហាញច្បាស់អំពីខ្ញុំ និងសម្ដែងអំពីខ្ញុំបាននោះ។ អ្វីដែលខ្ញុំចង់បានគឺស្រូវសាលី (ទោះបីជាវាអាចនឹងគ្មានសាច់គ្រាប់ពេញក៏ដោយ) មិនមែនស្រងែទេ (សូម្បីតែពេលវាមានសាច់គ្រាប់ពេញលេញគួរឲ្យកោតសរសើរក៏ដោយ)។ ចំណែកឯពួកអ្នកដែលមិនខ្វល់ពីការស្វះស្វែងរក តែផ្ទុយទៅវិញបែរជាប្រព្រឹត្តបែបខ្ជីខ្ជា ពួកគេគួរតែចាកចេញដោយខ្លួនអ្នក ព្រោះខ្ញុំមិនចង់ឃើញពួកគេទៀតនោះទេ ក្រែងលោពួកគេបន្តធ្វើឲ្យខូចកិត្តិនាមរបស់ខ្ញុំ។ អំពីអ្វីៗដែលខ្ញុំទាមទារពីរាស្ត្ររបស់ខ្ញុំ ខ្ញុំនឹងឈប់ត្រឹមខប្រតិបត្តិទាំងនេះសម្រាប់ពេលបច្ចុប្បន្ន ហើយខ្ញុំនឹងរង់ចាំធ្វើការដាក់ទណ្ឌកម្មបន្ថែមទៀត អាស្រ័យលើការប្រែប្រួលកាលៈទេសៈ។

ដកស្រង់ពី «ជំពូកទី ៥» ស្ដីពី ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ថ្លែងទៅកាន់សកលលោកទាំងមូល នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

មនុស្សណាម្នាក់ដែលអាចមានសន្តិភាពដ៏ពិតនៅចំពោះព្រះវត្តមានព្រះ គឺអាចរំដោះខ្លួនចេញពីចំណងខាងលោកីយ៍ទាំងអស់ ហើយទទួលបានកម្មសិទ្ធិពីព្រះជាម្ចាស់។ អស់អ្នកណាដែលមិនអាចមានសន្តិភាពនៅចំពោះព្រះវត្តមានរបស់ព្រះជាម្ចាស់ នោះប្រាកដជាមានការប្រព្រឹត្ដខុស និងមិនអាចគ្រប់គ្រងបាន។ អស់អ្នកដែលអាចមានសន្តិភាពនៅចំពោះព្រះជាម្ចាស់ គឺជាអ្នកដែលមានភាពជឿជាក់ច្បាស់ចំពោះព្រះជាម្ចាស់ ហើយជាអ្នកដែលចង់បានព្រះអង្គ។ មានតែអ្នកដែលមានសន្តិភាពនៅចំពោះព្រះជាម្ចាស់ប៉ុណ្ណោះ ទើបឲ្យតម្លៃជីវិត ឲ្យតម្លៃក្នុងការប្រកបដោយវិញ្ញាណ ស្រេកឃ្លាននូវព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយស្វែងរកសេចក្តីពិត។ អ្នកណាដែលមិនឲ្យតម្លៃដល់ការមានសន្តិភាពនៅចំពោះព្រះជាម្ចាស់ ហើយមិនអនុវត្តការមានសន្តិភាពនៅចំពោះព្រះអង្គ នោះជាមនុស្សដែលឥតប្រយោជន៍ និងមានភាពសើៗ ដោយភ្ជាប់ទៅនឹងលោកិយ និងមិនមាននូវជីវិត។ ទោះបីពួកគេនិយាយថាពួកគេជឿលើព្រះក៏ដោយ ពួកគេគ្រាន់តែនិយាយឲ្យរួចពីបបូរមាត់ប៉ុណ្ណោះ។ អ្នកដែលព្រះបានធ្វើឲ្យគ្រប់លក្ខណ៍ និងពេញខ្នាតបំផុតនោះ គឺជាមនុស្សដែលអាចមានសន្តិភាពនៅក្នុងវត្តមានរបស់ទ្រង់។ ដូច្នេះអស់អ្នកដែលមានសន្តិភាពនៅចំពោះព្រះជាម្ចាស់ នឹងទទួលបានព្រះគុណ រួមជាមួយនឹងព្រះពរដ៏អស្ចារ្យ។ មនុស្សដែលស្ទើតែមិនចំណាយពេលបរិភោគ និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ពេញមួយថ្ងៃ ដោយរវល់នឹងកិច្ចការខាងក្រៅដែលបានត្រៀមទុកជាស្រេច ហើយផ្តល់តម្លៃតិចតួចពីការថ្វាយជីវិតទៅក្នុងទ្រង់ ពួកគេទាំងអស់នេះហើយគឺជាមនុស្សលាក់ពុតហើយគ្មានសង្ឃឹមថានឹងមានការរីកចម្រើននាពេលអនាគតនោះឡើយ។ មានតែអ្នកដែលអាចមានសន្តិភាពនៅចំពោះព្រះជាម្ចាស់ ហើយជាអ្នកដែលអាចប្រកបជាមួយព្រះដ៏ពិតប្រាកដប៉ុណ្ណោះ ទើបជាមនុស្សរបស់ព្រះ។

ដកស្រង់ពី «ការធ្វើឲ្យចិត្ដរបស់អ្នក បានស្ងប់ស្ងៀមនៅចំពោះព្រះជាម្ចាស់» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

សមាជិកម្នាក់នៃដំណាក់ និងនគររបស់ព្រះជាម្ចាស់ តើងារនេះបានមកពីណា? តើមនុស្សទទួលបានងារនេះដោយរបៀបណា? វាមកអំពីការលះបង់តម្លៃ ហើយតាមរយៈការយល់ដឹងអំពីសេចក្ដីពិត អ្នកបានស្វែងរកសេចក្ដីពិត និងបានឈានដល់កម្រិតនៃការផ្លាស់ប្ដូរជាក់លាក់នៅក្នុងនិស្ស័យរបស់អ្នក។ ពេលនេះ អ្នកអាចចុះចូលចំពោះព្រះជាម្ចាស់ និងគោរពទ្រង់ ហើយអ្នកបានក្លាយជាសមាជិកម្នាក់នៃដំណាក់របស់ទ្រង់។ ដូចយ៉ូប និងពេត្រុសដែរ អ្នកលែងត្រូវឆ្លងកាត់ការធ្វើទុក្ខបុកម្នេញ និងសេចក្ដីពុករលួយរបស់សាតាំងទៀតហើយ។ អ្នកអាចរស់នៅដោយមានសេរីភាពនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ និងនៅក្នុងនគររបស់ទ្រង់ ហើយអ្នកលែងត្រូវការតតាំងជាមួយនិស្ស័យពុករលួយរបស់អ្នកទៀតហើយ។ នៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ អ្នកគឺជាវត្ថុដែលបង្កើតមកយ៉ាងពិតប្រាកដ និងជាមនុស្សពិតប្រាកដ។ នេះមានន័យថា ថ្ងៃដែលមនុស្សត្រូវសាតាំងធ្វើឱ្យពុករលួយ ត្រូវរងទុក្ខវេទនា គឺជិតចប់ទៅវិញទាំងស្រុងហើយ។ ពេលនេះគឺជាពេលសុខសាន្ត អរសប្បាយ និងមានក្ដីសុខ ដែលមនុស្សម្នាក់អាចរស់នៅក្នុងពន្លឺនៃទឹកព្រះភ័ក្ដ្ររបស់ព្រះអាទិករ និងអាចរួមរស់ជាមួយព្រះជាម្ចាស់បាន។

ដកស្រង់ពី «ពួកគេបំពេញកាតព្វកិច្ចដើម្បីតែញែកខ្លួនឯង និងបំពេញផលប្រយោជន៍ និងមហិច្ឆតាផ្ទាល់ខ្លួនប៉ុណ្ណោះ។ ពួកគេមិនដែលគិតគូរដល់ព្រះដំណាក់របស់ព្រះជាម្ចាស់ឡើយ ហើយថែមទាំងលក់ផលប្រយោជន៍ទាំងនោះដូរយកសិរីល្អផ្ទាល់ខ្លួនទៀតផង (IX)» នៅក្នុងសៀវភៅ ការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ

មនុស្សនឹងត្រូវបានប្រោសឲ្យបានគ្រប់លក្ខណ៍ទាំងស្រុង នៅក្នុងយុគសម័យនៃនគរព្រះ។ ក្រោយកិច្ចការនៃការយកឈ្នះ មនុស្សនឹងត្រូវទទួលការបន្សុទ្ធ និងទុក្ខវេទនា។ អស់អ្នកណាដែលអាចយកឈ្នះ និងឈរធ្វើទីបន្ទាល់ក្នុងអំឡុងពេលនៃទុក្ខវេទនានេះ គឺជាមនុស្សដែលនឹងត្រូវបានប្រោសឲ្យគ្រប់លក្ខណ៍នៅទីចុងបញ្ចប់ ហើយពួកគេគឺជាអ្នកមានជ័យជម្នះ។ ក្នុងអំឡុងពេលនៃទុក្ខវេទនានេះ មនុស្សតម្រូវឲ្យទទួលយកការបន្សុទ្ធនេះ ហើយការបន្សុទ្ធនេះគឺជាហេតុការណ៍ចុងក្រោយនៃកិច្ចការរបស់ព្រះជាម្ចាស់។ វាជាពេលចុងក្រោយដែលមនុស្សនឹងត្រូវបន្សុទ្ធ មុនពេលធ្វើការបូកសរុបកិច្ចការទាំងអស់នៃការគ្រប់គ្រងរបស់ព្រះជាម្ចាស់ ហើយអស់អ្នកណាដែលដើរតាមព្រះជាម្ចាស់ ត្រូវទទួលយកការសាកល្បង ចុងក្រោយនេះ ហើយពួកគេត្រូវទទួលយកការបន្សុទ្ធចុងក្រោយនេះ។ អស់អ្នកណាដែលត្រូវបានរុកគួនដោយទុក្ខវេទនា គឺគ្មានកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ និងការដឹកនាំរបស់ព្រះជាម្ចាស់ឡើយ ប៉ុន្តែ អស់អ្នកដែលត្រូវបានព្រះជាម្ចាស់យកឈ្នះដោយពិតប្រាកដ ហើយពិតជាស្វែងរកព្រះជាម្ចាស់ នោះពួកគេនឹងឈររឹងមាំនៅចុងបញ្ចប់ ហើយពួកគេជាម្នាក់ដែលមានភាពជាមនុស្ស និងជាអ្នកដែលស្រឡាញ់ដល់ព្រះជាម្ចាស់យ៉ាងពិតប្រាកដ។ មិនថាព្រះជាម្ចាស់ធ្វើអ្វីនោះឡើយ មនុស្សដ៏មានជ័យទាំងនេះនឹងមិនបាត់និមិត្តឡើយ ហើយគេនឹងនៅតែអនុវត្តតាមសេចក្តីពិតដោយមិនបរាជ័យនៅក្នុងទីបន្ទាល់របស់ពួកគេនោះឡើយ។ ពួកគេជាម្នាក់ដែលនឹងងើបឡើងចេញពីទុក្ខវេទនាដ៏ធំនៅគ្រាចុងក្រោយ។

ដកស្រង់ពី «កិច្ចការរបស់ព្រះជាម្ចាស់ និងការអនុវត្តរបស់មនុស្ស» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ប្រសិនបើយើងមើលពាក្យថា «អ្នកស៊ីឈ្នួល» តាមន័យត្រង់ ដើម្បីយល់ពាក្យនេះបានស្របតាមភាសាមនុស្ស វាមានន័យសំដៅលើកម្មករបណ្ដោះអាសន្នដែលបម្រើការបណ្ដោះអាសន្ននៅក្នុងឧស្សាហកម្ម ឬការងារណាមួយ និងជាអ្នកដែលគេត្រូវការទៅតាមមូលដ្ឋានតម្រូវការបន្ទាន់។ នៅក្នុងដំណាក់របស់ព្រះជាម្ចាស់ នៅក្នុងផែនការគ្រប់គ្រងរបស់ទ្រង់ និងនៅក្នុងកិច្ចការរបស់ទ្រង់ ក្រុមមនុស្សដែលគេហៅថាអ្នកស៊ីឈ្នួល គឺជាមនុស្សសំខាន់ខ្លាំងណាស់។ នៅពេលមនុស្សបែបនេះចូលមកដល់ដំណាក់របស់ព្រះជាម្ចាស់ និងមកដល់កន្លែងធ្វើការរបស់ព្រះជាម្ចាស់ ពួកគេពុំបានដឹងអ្វីអំពីព្រះជាម្ចាស់ ឬសេចក្ដីជំនឿឡើយ ហើយពួកគេក៏មិនដឹងអ្វីសោះអំពីកិច្ចការរបស់ទ្រង់ ឬផែនការគ្រប់គ្រងរបស់ទ្រង់ដែរ។ ពួកគេមិនយល់អ្វីទាំងអស់។ ពួកគេគ្រាន់តែជាមនុស្សធម្មតាប៉ុណ្ណោះ។ តើមនុស្សធម្មតានៅក្នុងដំណាក់របស់ព្រះជាម្ចាស់ត្រូវហៅថាបែបណា? អ្នកមិនជឿ។ នៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ នៅពេលមនុស្សដែលជាអ្នកមិនជឿ មកកាន់ដំណាក់របស់ព្រះជាម្ចាស់ តើពួកគេអាចធ្វើអ្វីបានខ្លះ? តើព្រះជាម្ចាស់ត្រូវការអ្វីពីពួកគេឱ្យប្រាកដ? ដោយសារមនុស្សមាននិស្ស័យពុករលួយ និងដោយសារសារជាតិពីធម្មជាតិរបស់ពួកគេ អ្វីដែលពួកគេអាចធ្វើបាន គឺធ្វើអ្វីទៅតាមគេប្រាប់ អនុវត្តតាមការណែនាំដែលព្រះជាម្ចាស់មានបន្ទូលប្រាប់ពួកគេ ទៅកន្លែងណាដែលព្រះជាម្ចាស់ដឹកនាំពួកគេទៅ និងដឹងអ្វីដែលព្រះបន្ទូលរបស់ទ្រង់អនុញ្ញាតឱ្យពួកគេដឹង។ អ្វីគ្រប់យ៉ាងដែលពួកគេអាចធ្វើបានគឺការដឹង។ ពួកគេមិនអាចទទួលបានការយល់ដឹងច្បាស់លាស់ទេ។ នៅគ្រប់ផ្នែកទាំងអស់នៃកិច្ចការរបស់ព្រះជាម្ចាស់ដែលទ្រង់តម្រូវ មនុស្សគ្រាន់តែសហការដោយអកម្មប៉ុណ្ណោះ។ ពួកគេពុំមានគំនិតផ្ដួចផ្ដើមអ្វីទេ។ ប្រសិនបើអ្នកពិតជាមានគំនិតផ្ដួចផ្ដើមខ្លះៗមែន នោះអ្នកនឹងមានការយល់ដឹងអំពីសេចក្ដីពិត និងបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់មិនខាន! «អកម្ម» នៅទីនេះមានន័យថា អ្នកពុំដឹងពីអ្វីដែលព្រះជាម្ចាស់សព្វព្រះហឫទ័យចង់ធ្វើនោះទេ អ្នកពុំដឹងពីអត្ថន័យនៃអ្វីដែលទ្រង់សព្វព្រះហឫទ័យចង់ឱ្យអ្នកធ្វើ ឬដឹងពីតម្លៃនៅក្នុងនោះឡើយ ហើយអ្នកពុំបានដឹងថាប្រភេទផ្លូវអ្វីដែលអ្នកគប្បីត្រូវដើរនោះទេ។ នៅពេលអ្នកមក កាន់ដំណាក់របស់ព្រះជាម្ចាស់ អ្នកដូចជាម៉ាស៊ីនអ៊ីចឹង។ មិនថាព្រះជាម្ចាស់ធ្វើបើកដំណើរការអ្នកតាមវិធីណានោះទេ គឺវិធីនោះជាមុខងាររបស់អ្នកហើយ។ តើព្រះជាម្ចាស់ត្រូវការអ្នកធ្វើអ្វី? (ជាវត្ថុមួយសម្រាប់ឱ្យព្រះជាម្ចាស់បានបើកសម្ដែងពីសេចក្ដីពិត ដើម្បីជំនុំជម្រះមនុស្សជាតិ)។ ត្រឹមត្រូវហើយ អ្នកគឺជាវត្ថុមួយសម្រាប់ឱ្យព្រះជាម្ចាស់ថ្លែងព្រះបន្ទូលរបស់ទ្រង់ទៅកាន់។ តើមានអ្វីផ្សេងទៀត? អំណោយទានរបស់អ្នក មែនទេ? តើការគិតរបស់មនុស្សធម្មតារាប់បបញ្ចូលដែរឬទេ? ព្រះជាម្ចាស់នឹងប្រើអ្នក ប្រសិនបើអ្នកមានគំនិតជាមនុស្សធម្មតាតែប៉ុណ្ណោះ។ ប្រសិនបើសភាពផ្លូវចិត្តរបស់អ្នកមិនប្រក្រតី នោះអ្នកមិនមានលក្ខណសម្បត្តិសូម្បីធ្វើជាអ្នកស៊ីឈ្នួលផង។ តើមានអ្វីផ្សេងទៀតដែរឬទេ? (ជំនាញ និងកម្លាំងរបស់មនុស្សម្នាក់)។ អាចនិយាយម្យ៉ាងទៀតបានថា គឺជំនាញផ្សេងៗដែលមនុស្សមាន។ តើមានអ្វីផ្សេងទៀតដែរឬទេ? (ការប្ដេជ្ញាចិត្តសហការជាមួយព្រះជាម្ចាស់)។ ចំណុចនេះក៏ជាអ្វីដែលទ្រង់តម្រូវដែរ។ វាជាប្រភេទនៃការសង្ឃឹមចំពោះមនុស្សឱ្យស្ដាប់តាម និងចុះចូល ហើយវាក៏អាចនិយាយបានថាជាបំណងចិត្តក្នុងការស្រឡាញ់អ្វីដែលល្អ និងស្រឡាញ់ពន្លឺ។ ប្រសិនបើយើងអាចហៅវាថាជាការតាំងចិត្ត នោះវាអាចតូចចង្អៀតពេកដើម្បីរៀបរាប់ពីសេចក្ដីនេះ។ ការសង្ឃឹមគ្របដណ្ដប់ន័យទូលំទូលាយជាង ប៉ុន្តែបើនិយាយពីការអាចសម្រេចលទ្ធផលបានវិញ គឺនៅតូចជាងការតាំងចិត្តទេ។ ពោលគឺ អ្នកចាប់ផ្ដើមដោយមានការសង្ឃឹម ហើយមានតែក្រោយពេលដែលអ្នកមានការសង្ឃឹមប៉ុណ្ណោះ ដែលអ្នកនឹងបង្កើតឱ្យមានការតាំងចិត្តបន្តិចម្ដងៗ។ ការតាំងចិត្ត គឺច្បាស់លាស់ជាង ចំណែកឯការសង្ឃឹម គ្របដណ្ដប់លើន័យទូលំទូលាយ។ បើនិយាយពីមនុស្សពុករលួយវិញ តាមព្រះតម្រិះរបស់ព្រះអាទិករ គឺរបស់អស់ទាំងនេះហើយដែលធ្វើឱ្យព្រះជាម្ចាស់ត្រូវការអ្នក។ ពោលគឺ នៅពេលដែលមនុស្សធម្មតាម្នាក់ដែលគ្មានចំណេះដឹងអ្វីទាល់តែសោះអំពីព្រះជាម្ចាស់ អំពីការគ្រប់គ្រងរបស់ទ្រង់ អំពីសារជាតិរបស់ទ្រង់ អំពីព្រះសូរសៀងរបស់ទ្រង់ ឬអំពីនិស្ស័យរបស់ទ្រង់ មកកាន់ដំណាក់របស់ទ្រង់ បុគ្គលនោះគឺដូចជាម៉ាស៊ីនអ៊ីចឹង។ អ្វីជាមូលដ្ឋានដែលបុគ្គលនោះអាចធ្វើបានថ្វាយដល់ព្រះជាម្ចាស់ និងរបៀបដែលពួកគេអាចសហការជាមួយកិច្ចការរបស់ព្រះជាម្ចាស់បាន គឺគ្មានទំនាក់ទំនងអ្វីជាមួយបទដ្ឋានដែលព្រះជាម្ចាស់តម្រូវនោះទេ (សេចក្ដីពិត)។ ចំណុចដែលមនុស្សម្នាក់មានដែលព្រះជាម្ចាស់អាចប្រើបាន គឺជាចំណុចទាំងឡាយដែលទើបលើកឡើងមកនេះ៖ ទីមួយ មនុស្សម្នាក់ក្លាយជាវត្ថុសម្រាប់ឱ្យព្រះជាម្ចាស់មានបន្ទូលទៅកាន់។ ទីពីរ អំណោយទានមួយចំនួនដែលមនុស្សមាន។ ទីបី ការមានការគិតដូចជាមនុស្សធម្មតា។ ទីបួន ជំនាញនានាដែលបុគ្គលម្នាក់មាន។ និងទីប្រាំ ដែលសំខាន់ជាងគេបំផុត គឺការមានការសង្ឃឹមឱ្យស្ដាប់តាម និងចុះចូលចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ចំណុចទាំងអស់នេះគឺជាគន្លឹះដ៏សំខាន់។ នៅពេលនរណាម្នាក់មានលក្ខណសម្បត្តិទាំងអស់នេះ ពួកគេចាប់ផ្ដើមធ្វើការបម្រើឱ្យកិច្ចការរបស់ព្រះជាម្ចាស់ និងផែនការគ្រប់គ្រងរបស់ទ្រង់។ បន្ទាប់មក ពួកគេបានចាប់ផ្ដើមដើរនៅលើផ្លូវត្រូវជាផ្លូវការ ពោលគឺ ពួកគេបានក្លាយជាអ្នកស៊ីឈ្នួលផ្លូវការម្នាក់នៅក្នុងដំណាក់របស់ព្រះជាម្ចាស់។

នៅមុនពេលការយល់ដឹងអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ សេចក្ដីពិត និងបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងនៅមុនពេលបង្កើតបានការគោរចំពោះព្រះជាម្ចាស់សូម្បីតែមួយចំណិតក្ដី តួនាទីដែលមនុស្សម្នាក់នោះធ្វើ អាចបានត្រឹមតែជាអ្នកស៊ីឈ្នួលប៉ុណ្ណោះ និងគ្មានអ្វីលើសពីនេះឡើយ។ ពោលគឺ អ្នកគឺជាមនុស្សតែមួយ មិនថាអ្នកចង់ធ្វើជាមនុស្សតែមួយឬអត់ក៏ដោយ។ អ្នកមិនអាចគេចចេញពីការហៅនេះបានទេ។ មនុស្សខ្លះនិយាយថា៖ «ប៉ុន្តែខ្ញុំបានជឿលើព្រះជាម្ចាស់ពេញមួយជីវិតខ្ញុំហើយ។ ចាប់តាំងពីខ្ញុំបានជឿលើព្រះយេស៊ូវមក គឺមានពេលជាច្រើនទសវត្សរ៍មកហើយ។ តើខ្ញុំនៅតែជាអ្នកស៊ីឈ្នួលបែបនេះទៀតមែនទេ?» តើអ្នកគិតយ៉ាងដូចម្ដេចចំពោះសំណួរនេះ? តើអ្នកកំពុងសួរនរណា? អ្នកត្រូវសួរខ្លួនឯងនូវសំណួរនេះ៖ តើអ្នកយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ហើយឬនៅ? តើបច្ចុប្បន្ននេះ អ្នកគ្រាន់តែប្រឹងប្រែងខ្លះ ឬតើអ្នកកំពុងអនុវត្តសេចក្ដីពិត? តើអ្នកធ្លាប់បានបោះជំហាននៅលើមាគ៌ាទៅកាន់ការស្វែងរក និងស្វែងយល់អំពីសេចក្ដីពិតហើយឬនៅ? តើអ្នកបានចូលទៅក្នុងតថភាពនៃសេចក្ដីពិតហើយឬនៅ? តើអ្នកគោរពព្រះជាម្ចាស់នៅក្នុងដួងចិត្តរបស់អ្នកដែរឬទេ? ប្រសិនបើអ្នកមានលក្ខណសម្បត្តិទាំងអស់នេះ អាចឈរបានរឹងមាំនៅពេលជួបប្រទះនឹងការល្បងល និងអាចកោតខ្លាចព្រះជាម្ចាស់ ហើយគេចចេញពីអំពើអាក្រក់បាន នោះពិតណាស់ អ្នកលែងជាអ្នកស៊ីឈ្នួលទៀតហើយ។ ក៏ប៉ុន្តែ ប្រសិនបើអ្នកគ្មានលក្ខណសម្បត្តិទាំងអស់នេះទេ នោះមិនចាំបាច់ឆ្ងល់ទេ អ្នកនៅតែជាអ្នកស៊ីឈ្នួលដដែល។ រឿងនេះមិនអាចគេចវេះបានទេ ហើយវាក៏មិនអាចគេចផុតដែរ។

ដកស្រង់ពី «ពួកគេបំពេញកាតព្វកិច្ចដើម្បីតែញែកខ្លួនឯង និងបំពេញផលប្រយោជន៍ និងមហិច្ឆតាផ្ទាល់ខ្លួនប៉ុណ្ណោះ។ ពួកគេមិនដែលគិតគូរដល់ព្រះដំណាក់របស់ព្រះជាម្ចាស់ឡើយ ហើយថែមទាំងលក់ផលប្រយោជន៍ទាំងនោះដូរយកសិរីល្អផ្ទាល់ខ្លួនទៀតផង (IX)» នៅក្នុងសៀវភៅ ការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ

នៅពេលមនុស្សចូលទៅក្នុងដំណាក់របស់ព្រះជាម្ចាស់ ហើយពួកគេពុំយល់ពីសេចក្ដីពិត ប៉ុន្តែមានការសង្ឃឹមជាច្រើន ឬមានការតាំងចិត្តសហការ នោះតួនាទីដែលពួកគេអាចធ្វើបានក្នុងអំឡុងពេលនេះ អាចបានត្រឹមតែជាអ្នកស៊ីឈ្នួលប៉ុណ្ណោះ។ ជាការពិតណាស់ «ការស៊ីឈ្នួល» ស្ដាប់ទៅដូចជាពាក្យមិនសូវពីរោះទេ។ ក្នុងន័យមួយបែបទៀត វាមានន័យថា មនុស្សបម្រើការ និងពុះពារដើម្បីកិច្ចការនៃផែនការគ្រប់គ្រងរបស់ព្រះជាម្ចាស់ មានន័យថា ពួកគេខិតខំប្រឹងប្រែងដើម្បីកិច្ចការនេះ។ ពួកគេពុំជ្រួតជ្រាប ឬយល់ដឹងអ្វីឡើយ ប៉ុន្តែមានជំនាញ និងទេពកោសល្យខ្លះៗ ហើយអាចរៀនសូត្រ និងផ្ទេរអ្វីដែលអ្នកដទៃនិយាយ ព្រមទាំងបំពេញកិច្ចការខ្លះៗនៃកិច្ចការទូទៅបាន ប៉ុន្តែនៅពេលនិយាយដល់ទិដ្ឋភាពនៃកិច្ចការជាក់លាក់នៃការសង្គ្រោះ និងការគ្រប់គ្រងមនុស្សជាតិរបស់ព្រះជាម្ចាស់ ក៏ដូចជាទិដ្ឋភាពជាច្រើននៃកិច្ចការដែលពាក់ព័ន្ធនឹងសេចក្ដីពិត ពួកគេពុំអាចបញ្ចេញការខំប្រឹងប្រែង ឬការសហការបានឡើយ។ ពួកគេគ្រាន់តែបញ្ចេញការខំប្រឹងប្រែងបន្តិចបន្តួច និងនិយាយរឿងខ្លះ នៅពេលបំពេញកិច្ចការទូទៅមួយចំនួន ព្រមទាំងធ្វើកិច្ចការដែលពាក់ព័ន្ធនឹងសេវាខាងក្រៅប៉ុណ្ណោះ។ ប្រសិនបើនេះគឺជាសារជាតិនៃភារកិច្ចរបស់មនុស្ស ឬសារជាតិនៃតួនាទីដែលពួកគេត្រូវធ្វើ និងជាកិច្ចការដែលពួកគេធ្វើនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ នោះពួកគេនឹងពិបាកទម្លាក់ចោលនូវងារជា «អ្នកស៊ីឈ្នួល» នេះណាស់។ តើហេតុអ្វីបានជាពួកគេពិបាកនឹងទម្លាក់វាចោល? តើនេះមិនមែនពាក់ព័ន្ធនឹងនិយមន័យដែលព្រះជាម្ចាស់កំណត់សម្រាប់ងារនេះទេឬអី? វាងាយស្រួលណាស់សម្រាប់មនុស្សក្នុងការខំប្រឹងធ្វើអ្វីមួយ និងធ្វើអ្វីតាមសមត្ថភាព អំណោយទាន និងប្រាជ្ញាផ្ទាល់របស់ពួកគេ។ ក៏ប៉ុន្តែ ការរស់នៅតាមសេចក្ដីពិត ការចូលទៅក្នុងតថភាពនៃសេចក្ដីពិត ការធ្វើទៅតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ទាំងអស់នេះគឺជាការខិតខំប្រឹងប្រែងដ៏ខ្លាំងក្លា។ ការងារនេះត្រូវការពេលវេលា ត្រូវការឱ្យមានមនុស្សដឹកនាំ ត្រូវការឱ្យមានការបំភ្លឺពីព្រះជាម្ចាស់ និងត្រូវការការប្រៀនប្រដៅរបស់ព្រះជាម្ចាស់។ បន្ថែមលើនេះ កិច្ចការទាំងនេះត្រូវការឱ្យមានព្រះបន្ទូលរបស់ព្រះជាម្ចាស់អំពីការជំនុំជម្រះ និងការវាយផ្ចាល។ ហេតុនេះ ក្នុងអំឡុងពេលដែលត្រូវការដើម្បីទៅដល់គោលដៅនេះ អ្វីដែលមនុស្សភាគច្រើនអាចធ្វើបាន និងអាចផ្ដល់ឱ្យបាន គឺនៅមានកម្រិតត្រឹមតែជាកិច្ចការមួយក្ដាប់តូចប៉ុណ្ណោះ។ ការបំពេញតួនាទីជាវត្ថុសម្រាប់ឱ្យព្រះជាម្ចាស់មានព្រះបន្ទូលទៅកាន់ ការមានអំណោយទានមួយចំនួន និងការអាចប្រើប្រាស់បានខ្លះៗនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ ការគិតអំពីផ្លូវដែលមនុស្សធម្មតាគិត និងការអាចចាប់យក ហើយអនុវត្តកិច្ចការណាដែលប្រទានទៅឱ្យអ្នកធ្វើ ការត្រូវបានបំពាក់បំប៉នដោយមានជំនាញជាក់លាក់ និងការអាចធ្វើការតាមកម្លាំងចំពោះកិច្ចការទាំងឡាយណាដែលអ្នកត្រូវដាក់ឱ្យធ្វើនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ ហើយសំខាន់ជាងនេះ គឺការមានសង្ឃឹមក្នុងការស្ដាប់តាម និងចុះចូល។ នៅពេលបម្រើការនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ និងនៅពេលបញ្ចេញការខិតខំដើម្បីកិច្ចការរបស់ព្រះជាម្ចាស់ ប្រសិនបើអ្នកមានការបដិសេធសូម្បីតែបន្តិចមិនព្រមស្ដាប់តាម និងចុះចូល នោះអ្នកនឹងមិនអាចរត់គេច ឬបង្កបញ្ហាបានឡើយ។ ផ្ទុយទៅវិញ អ្នកបែរជាខំយ៉ាងណាដើម្បីហាមឃាត់ខ្លួនឯង ធ្វើអាក្រក់ឱ្យបានតិច និងធ្វើល្អឱ្យបានច្រើន។ តើនេះគឺជាសភាព និងស្ថានភាពរបស់មនុស្សភាគច្រើនមែនទេ?

ដកស្រង់ពី «ពួកគេបំពេញកាតព្វកិច្ចដើម្បីតែញែកខ្លួនឯង និងបំពេញផលប្រយោជន៍ និងមហិច្ឆតាផ្ទាល់ខ្លួនប៉ុណ្ណោះ។ ពួកគេមិនដែលគិតគូរដល់ព្រះដំណាក់របស់ព្រះជាម្ចាស់ឡើយ ហើយថែមទាំងលក់ផលប្រយោជន៍ទាំងនោះដូរយកសិរីល្អផ្ទាល់ខ្លួនទៀតផង (IX)» នៅក្នុងសៀវភៅ ការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ

«ការស៊ីឈ្នួល» មិនមែនជាពាក្យដែលពិរោះស្តាប់ណាស់នោះទេ ហើយវាក៏មិនមែនស្របតាមបំណងប្រាថ្នារបស់គ្រប់គ្នានោះដែរ ប៉ុន្តែយើងគួរតែសម្លឹងមើលទៅលើបុគ្គលដែលពាក្យនេះចង់សំដៅរក។ វត្ដមានរបស់អ្នកស៊ីឈ្នួលរបស់ព្រះជាម្ចាស់ មានសារៈសំខាន់ពិសេសមួយ។ គ្មានអ្នកដទៃអាចបំពេញតួនាទីរបស់ពួកគេបានទេ ដោយសារតែពួកគេត្រូវបានព្រះជាម្ចាស់រើសតាំង។ តើអ្វីគឺជាតួនាទីរបស់អ្នកស៊ីឈ្នួល? គឺដើម្បីបម្រើរាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់។ ភាគច្រើននៃតួនាទីរបស់ពួកគេ គឺដើម្បីផ្តល់ការបម្រើចំពោះកិច្ចការរបស់ព្រះជាម្ចាស់ ដើម្បីសហការជាមួយកិច្ចការរបស់ព្រះជាម្ចាស់ និងដើម្បីតម្រូវនូវការបំពេញរបស់ព្រះជាម្ចាស់ចំពោះរាស្ត្ររើសតាំងរបស់ទ្រង់។ មិនថាពួកគេកំពុងតែប្រើកម្លាំងពលកម្ម អនុវត្តកិច្ចការមួយចំនួន ឬក៏កំពុងធ្វើកិច្ចការជាក់លាក់ណាមួយ ឬអត់នោះទេ តើអ្វីជាតម្រូវការរបស់ព្រះជាម្ចាស់ចំពោះអ្នកស៊ីឈ្នួលទាំងនេះ? តើទ្រង់ពិតជាទាមទារខ្លាំងណាស់ឬ នៅក្នុងតម្រូវការរបស់ទ្រង់ចំពោះពួកគេ?(ទេ ទ្រង់ស្នើឲ្យតែពួកគេស្មោះត្រង់ប៉ុណ្ណោះ)។ អ្នកស៊ីឈ្នួល ក៏ត្រូវតែស្មោះត្រង់ផងដែរ។ មិនថាប្រភពកំណើតរបស់អ្នកជាអ្វី ឬហេតុអ្វីបានជាទ្រង់ជ្រើសរើសអ្នកនោះទេ គឺអ្នកត្រូវតែស្មោះត្រង់ចំពោះព្រះជាម្ចាស់ ចំពោះបេសកកម្មដែលព្រះជាម្ចាស់ប្រទានដល់អ្នក ចំពោះកិច្ចការដែលអ្នកទទួល និងចំពោះកាតព្វកិច្ចដែលអ្នកបំពេញ។ ចំពោះអ្នកស៊ីឈ្នួលដែលមានសមត្ថភាពក្នុងការស្មោះត្រង់ និងធ្វើឲ្យព្រះជាម្ចាស់សព្វព្រះហឫទ័យ តើលទ្ធផលរបស់ពួកគេនឹងបែបណា? ពួកគេនឹងអាចស្ថិតនៅ។ តើវាមិនមែនជាព្រះពរទេឬ ក្នុងការក្លាយជាអ្នកស៊ីឈ្នួលដែលបន្ដស្ថិតនៅ? តើដើម្បីស្ថិតនៅ មានន័យដូចម្តេច? តើអ្វីជាសារៈសំខាន់នៃព្រះពរនេះ? នៅក្នុងឋានានុក្រម ពួកគេហាក់ដូចជាមិនដូចនឹងរាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់នោះទេ។ ពួកគេហាក់ដូចជាខុសគ្នា។ ប៉ុន្តែតាមពិត តើអ្វីដែលពួកគេរីករាយនៅក្នុងជីវិតនេះ មិនដូចនឹងអ្វីដែលរាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់រីករាយទេឬអី? គឺដូចគ្នាស្ទើរតែទាំងស្រុងនៅក្នុងជាតិនេះ។ អ្នករាល់គ្នាមិនបដិសេធរឿងនេះទេ មែនទេ? ព្រះសូរសៀងរបស់ព្រះជាម្ចាស់ ព្រះគុណរបស់ព្រះជាម្ចាស់ ការផ្គត់ផ្គង់របស់ព្រះជាម្ចាស់ ព្រះពររបស់ព្រះជាម្ចាស់ តើនរណាមិនរីករាយនឹងរបស់ទាំងអស់នេះ? គ្រប់គ្នារីករាយនឹងភាពសម្បូរណ៍ហូរហៀរបែបនេះ។ អត្តសញ្ញាណរបស់អ្នកស៊ីឈ្នួល គឺជាមនុស្សម្នាក់ដែលធ្វើការបម្រើ ប៉ុន្តែចំពោះព្រះជាម្ចាស់ ពួកគេគ្រាន់តែវត្ថុមួយក្នុងចំណោមរបស់សព្វសារពើដែលទ្រង់បានបង្កើតប៉ុណ្ណោះ។ គ្រាន់តែថា តួនាទីរបស់ពួកគេគឺជាអ្នកស៊ីឈ្នួលប៉ុណ្ណោះ។ ដោយសារតែទាំងអ្នកស៊ីឈ្នួល និងមនុស្សដែលព្រះជាម្ចាស់បានជ្រើសរើស គឺជាសន្តនិកររបស់ព្រះជាម្ចាស់ តើមានភាពខុសគ្នាឬទេរវាងអ្នកស៊ីឈ្នួល និងមនុស្សដែលព្រះជាម្ចាស់បានរើសតាំង? ជាក់ស្តែង មិនមានភាពខុសគ្នានោះទេ។ និយាយជាទូទៅ គឺមានភាពខុសគ្នា។ នៅក្នុងខ្លឹមសារ និងតួនាទីដែលពួកគេបំពេញ គឺមានភាពខុសគ្នា ប៉ុន្តែព្រះជាម្ចាស់មិនប្រព្រឹត្តចំពោះមនុស្សក្រុមនេះដោយអយុត្តិធម៌នោះទេ។ ដូច្នេះ ហេតុអ្វីបានជាមនុស្សទាំងនេះត្រូវបានផ្តល់និយមន័យថាជាអ្នកស៊ីឈ្នួលទៅវិញ? អ្នករាល់គ្នាត្រូវតែមានការយល់ដឹងខ្លះៗអំពីបញ្ហានេះ! អ្នកស៊ីឈ្នួលចេញមកពីចំណោមអ្នកមិនជឿ។ នៅពេលដែលយើងលើកឡើងថា ពួកគេចេញមកពីចំណោមអ្នកមិនជឿ វាហាក់ដូចជាពួកគេមានប្រវត្តិមិនល្អ៖ ពួកគេទាំងអស់គឺជាអ្នកមិនជឿថាមានព្រះ ហើយកាលពីអតីតកាលក៏ពួកគេជាមនុស្សបែបនោះដែរ។ ពួកគេមិនបានជឿលើព្រះជាម្ចាស់ ហើយទាស់ទទឹងនឹងទ្រង់ ទាស់ទទឹងនឹងសេចក្តីពិត និងទាស់ទទឹងនឹងអ្វីៗគ្រប់យ៉ាងដែលវិជ្ជមាន។ ពួកគេមិនបានជឿលើព្រះជាម្ចាស់ ឬជឿលើអដ្ថិភាព របស់ទ្រង់នោះទេ។ ហេតុដូចនេះ តើពួកគេមានសមត្ថភាពក្នុងការយល់ពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ឬទេ? វាសមស្របដែលនិយាយថា ភាគច្រើន ពួកគេមិនយល់នោះទេ។ ដូចជាសត្វដែលមិនមានសមត្ថភាពយល់ពាក្យរបស់មនុស្សអ៊ីចឹង អ្នកស៊ីឈ្នួលមិនអាចយល់អ្វីដែលព្រះជាម្ចាស់កំពុងមាន បន្ទូល អ្វីដែលទ្រង់ត្រូវការ ឬមូលហេតុដែលទ្រង់ធ្វើការតម្រូវបែបនេះនោះទេ។ ពួកគេមិនយល់នោះទេ។ ទាំងអស់នេះគឺពួកគេមិនអាចយល់បានទេ ហើយពួកគេនៅតែមិនត្រូវបានបំភ្លឺ។ ដោយសារមូលហេតុនេះ ទើបមនុស្សទាំងនេះមិនមានជីវិតដែលយើងបាននិយាយ។ បើគ្មានជីវិត តើមនុស្សអាចយល់ការពិតឬទេ? តើពួកគេត្រូវបានបំពាក់ដោយការពិតឬទេ? តើពួកគេមានបទពិសោធន៍ និងចំណេះដឹងអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ឬទេ? (ទេ)។ នេះគឺជាប្រភពដើមរបស់អ្នកស៊ីឈ្នួល។

ដកស្រង់ពី «ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ គឺជាព្រះតែមួយអង្គគត់ X» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

តើពាក្យ «ពួកអ្នកស៊ីឈ្នួល» ជារបៀបរើសអើងក្នុងការដែលព្រះជាម្ចាស់ហៅមនុស្សបែបនេះឬទេ? តើទ្រង់បានប្រើការហៅនេះដោយចេតនាដើម្បីបន្ទាបបន្ថោកមនុស្ស ឬដើម្បីបើកសម្ដែងឱ្យឃើញ និងដាក់ពួកគេឱ្យឆ្លងកាត់ការល្បងលមែនទេ? (អត់ទេ)។ ដូច្នេះ តើព្រះជាម្ចាស់ចង់ប្រើងារនេះដើម្បីឱ្យមនុស្សយល់ថាពួកគេជានរណាមែនទេ? តើព្រះជាម្ចាស់មានតម្រុយអំពីគោលបំណងនេះដែរឬទេ? ជាការពិត ព្រះជាម្ចាស់ពុំមានចេតនាបែបនេះឡើយ។ វាមិនមែនជាបំណងរបស់ទ្រង់ដើម្បីបើកសម្ដែងឱ្យឃើញពីមនុស្ស ឬបន្ទាបបន្ថោកពួកគេ ឬដើម្បីមានព្រះបន្ទូលដែលធ្វើឱ្យពួកគេឈឺចាប់នោះទេ ហើយវាក៏មិនមែនជាបំណងរបស់ទ្រង់ដែលត្រូវប្រើប្រាស់បន្ទូលនេះដើម្បីដាក់ពួកគេឱ្យឆ្លងកាត់ការល្បងលណាមួយដែរ។ អត្ថន័យតែមួយគត់នោះគឺបែបនេះ៖ ងារនេះកើតឡើង និងត្រូវកំណត់ដោយព្រះជាម្ចាស់ផ្អែកតាមអាកប្បកិរិយា និងសារជាតិរបស់មនុស្ស ក៏ដូចជាតួនាទីដែលមនុស្សកំពុងធ្វើនៅក្នុងជំហាននៃកិច្ចការរបស់ទ្រង់ តាមអ្វីដែលពួកគេអាចធ្វើបាន និងតាមរបៀបដែលពួកគេអាចសហការបាន។ បើពិនិត្យមើលតាមអត្ថន័យនេះ រាល់សមាជិកទាំងអស់នៃដំណាក់របស់ព្រះជាម្ចាស់ បម្រើឱ្យផែនការគ្រប់គ្រងរបស់ព្រះជាម្ចាស់ និងធ្លាប់បានបំពេញតួនាទីប្រភេទនេះកន្លងមកដែរ។ តើអាចមានន័យបែបនេះបានដែរឬទេ? (អាចបាន)។ គឺច្បាស់ជាអាចបាន។ ព្រះជាម្ចាស់ពុំចង់ប្រើការហៅឈ្មោះនេះដើម្បីវាយប្រហារចំណុចវិជ្ជមានរបស់នរណាម្នាក់ ឬដើម្បីធ្វើការល្បងលសេចក្ដីជំនឿរបស់អ្នកឬការជឿដ៏ពិតប្រាកដរបស់អ្នកលើព្រះជាម្ចាស់នោះទេ ហើយក៏មិនមែនដើម្បីបន្ទាបបន្ថោកអ្នកដែរ ប៉ុន្តែធ្វើឱ្យអ្នកមានអាកប្បកិរិយាល្អ ធ្វើឱ្យអ្នកស្ដាប់បង្គាប់ជាងមុន ឬធ្វើឱ្យអ្នកយល់អំពីអត្តសញ្ញាណ និងឋានៈរបស់អ្នក។ ទ្រង់ក៏កាន់តែមិនមានបំណងណាមួយដើម្បីប្រើងារជា «អ្នកស៊ីឈ្នួល» នេះ ដើម្បីដកសិទ្ធិរបស់ពួកគេ ក្នុងការបំពេញភារកិច្ចរបស់ពួកគេក្នុងនាមជាវត្ថុនៃការបង្កើតឡើងមកដែរ។ ងារនេះគឺជាលទ្ធផលទាំងស្រុងនៃសភាព និងសារជាតិរបស់មនុស្ស ព្រមទាំងប្រភេទស្ថានភាពដែលពួកគេស្ថិតនៅ តាមរយៈដំណើរការនៃកិច្ចការរបស់ព្រះជាម្ចាស់នៅពេលដែលពួកគេដើរតាមព្រះជាម្ចាស់។ ហេតុនេះ ការហៅបែបនេះ គ្មានអ្វីពាក់ព័ន្ធនឹងប្រភេទអត្តសញ្ញាណបែបណា គោលជំហរ តួនាទី ឬវាសនាដែលមនុស្សនឹងមានក្រោយពីកិច្ចការនៃការគ្រប់គ្រងរបស់ព្រះជាម្ចាស់បានបញ្ចប់នោះទេ។ ដើមកំណើតនៃងារនេះ គឺស្ថិតនៅទាំងស្រុងក្នុងសេចក្ដីតម្រូវនៃផែនការគ្រប់គ្រងរបស់ព្រះជាម្ចាស់ និងកិច្ចការនៃការគ្រប់គ្រងរបស់ទ្រង់ ហើយវាគឺជាប្រភេទនៃស្ថានភាពមួយដែលមនុស្សកំពុងស្ថិតនៅ នៅពេលកិច្ចការនោះកំពុងបន្តទៅមុខ។ ថាតើស្ថានភាពដែលមនុស្សម្នាក់គឺជាអ្នកស៊ីឈ្នួល ដែលបម្រើការនៅក្នុងដំណាក់របស់ព្រះជាជាម្ចាស់ និងត្រូវគេប្រើដូចជាម៉ាស៊ីនបែបនេះ នឹងបន្តរហូតដល់ទីបញ្ចប់ឬអត់នោះទេ ឬអាចកែលម្អបាននៅពេលកំពុងធ្វើការដែរឬអត់នោះ គឺអាស្រ័យលើការស្វែងរករបស់មនុស្សម្នាក់។ ប្រសិនបើនរណាម្នាក់ស្វែងរកសេចក្ដីពិត អាចសម្រេចនូវការផ្លាស់ប្ដូរនិស្ស័យរបស់ពួកគេបាន ហើយអាចចូលមកគោរព និងចុះចូលចំពោះព្រះជាម្ចាស់បាន ដូច្នេះ បុគ្គលនោះ នឹងបានគេចផុតពីងារជា «អ្នកស៊ីឈ្នួល» ហើយ។ បន្ទាប់ពីបាត់ងារនេះទៅ តើមនុស្សក្លាយទៅជាអ្វីវិញ? ពួកគេក្លាយទៅជាអ្នកដើរតាមព្រះជាម្ចាស់ដ៏ពិតប្រាកដ ជារាស្រ្តរបស់ទ្រង់ ជារាស្រ្តនៃនគរស្ថានសួគ៌ ពោលគឺរាស្រ្តនៅក្នុងនគររបស់ព្រះជាម្ចាស់។ ប្រសិនបើក្នុងដំណើរនេះ អ្នកគ្រាន់តែយល់ព្រមតបស្នងតម្លៃ រងទុក្ខលំបាក និងខិតខំប្រឹងប្រែង ប៉ុន្តែមិនបានស្វែងរកសេចក្ដីពិត និងយកវាទៅអនុវត្ត ហើយប្រសិនបើនិស្ស័យរបស់អ្នកមិនបានផ្លាស់ប្ដូរសូម្បីតែបន្តិច ហើយអ្នកពុំបានធ្វើទៅតាមគោលការណ៍នៃដំណាក់របស់ព្រះជាម្ចាស់ចំពោះគ្រប់កិច្ចការដែលអ្នកធ្វើ ហើយចុងក្រោយ អ្នកមិនអាចសម្រេចបានការចុះចូលចំពោះព្រះជាម្ចាស់ និងការគោរពទ្រង់ ដូច្នេះ ការហៅថា «អ្នកស៊ីឈ្នួល» ជា «ភួងជ័យ» នេះ នឹងនៅបន្តជាប់លើក្បាលអ្នកដដែល ហើយអ្នកនឹងមិនអាចលះបង់វាបានជារៀងរហូត។ ប្រសិនបើអ្នកនៅតែស្ថិតក្នុងស្ថានភាពបែបនេះ នៅពេលដែលកិច្ចការរបស់ព្រះជាម្ចាស់បានបញ្ចប់ ហើយនិស្ស័យរបស់អ្នកនៅតែមិនបានផ្លាស់ប្ដូរ នោះអ្នកនឹងមិនមានចំណែកណាមួយនៅក្នុងងារជា «រាស្រ្តនៃនគរព្រះជាម្ចាស់ឡើយ»។ តើអាចយល់ដឹងពីព្រះបន្ទូលទាំងអស់នេះបានដោយរបៀបណា? តើអ្នករាល់គ្នាយល់ដែរឬអត់? នៅពេលណាដែលកិច្ចការរបស់ព្រះជាម្ចាស់បានបញ្ចប់ ពោលគឺនៅពេលដែលមនុស្សគ្រប់គ្នាដែលទ្រង់នឹងសង្គ្រោះ ត្រូវបានសង្គ្រោះរួចហើយ នៅពេលកិច្ចការដែលព្រះជាម្ចាស់បំពេញត្រូវបានបញ្ចប់ នៅពេលដែលទ្រង់លែងមានព្រះបន្ទូល ឬដឹកនាំមនុស្ស ឬធ្វើកិច្ចការនៃការសង្គ្រោះមនុស្សបន្ថែមទៀត នៅពេលកិច្ចការនោះបញ្ចប់ ហើយនៅពេលនោះ កិច្ចការរបស់ព្រះជាម្ចាស់ត្រូវបានបញ្ចប់ ចូរប្រាប់ខ្ញុំមក តើនោះមានន័យថា មាគ៌ានៃសេចក្ដីជំនឿលើព្រះជាម្ចាស់ដែលមនុស្សគ្រប់គ្នាកំពុងដើរនោះ ក៏នឹងត្រូវបញ្ចប់ទៅដែរមែនទេ? មានឃ្លាមួយដែលសរសេរថា «អ្នកដែលទុច្ចរិត ទុកឱ្យគេនៅតែទុច្ចរិតដដែលទៅចុះ៖ ហើយអ្នកដែលស្មោកគ្រោក ទុកឱ្យគេនៅតែស្មោកគ្រោកដដែលទៅចុះ៖ រីឯអ្នកដែលសុចរិត ទុកឱ្យគេនៅតែសុចរិតដដែលទៅចុះ៖ ហើយអ្នកដែលបរិសុទ្ធ ទុកឱ្យគេនៅតែបរិសុទ្ធដដែលទៅចុះ» (វិវរណៈ ២២:១១)។ តើឃ្លានេះមានន័យដូចម្ដេច? ឃ្លានេះមានន័យថា នៅពេលដែលព្រះជាម្ចាស់មានបន្ទូលថា កិច្ចការរបស់ទ្រង់ត្រូវបានបញ្ចប់ វាមានន័យថា ទ្រង់នឹងលែងធ្វើកិច្ចការនៃការសង្គ្រោះមនុស្ស ឬការវាយផ្ចាល និងការជំនុំជម្រះមនុស្សទៀតហើយ។ ទ្រង់នឹងលែងបំភ្លឺអ្នក លែងណែនាំអ្នក ឬលែងថ្លែងពាក្យដាស់តឿនដ៏លំបាកដល់អ្នក ឬពាក្យដែលលួសកាត់អ្នក និងដោះស្រាយជាមួយអ្នកទៀតហើយ។ ទ្រង់នឹងលែងធ្វើកិច្ចការទាំងអស់នេះទៀតហើយ។ តើនេះមានន័យដូចម្តេច? វាមានន័យថា លទ្ធផលនៃគ្រប់កិច្ចការទាំងអស់ នឹងត្រូវបើកសម្ដែងឱ្យឃើញ ហើយចុងបញ្ចប់របស់មនុស្សនឹងត្រូវចូលដល់ទីបញ្ចប់។ គ្មានមនុស្សម្នាក់ណាដែលនឹងអាចផ្លាស់ប្ដូរលទ្ធផលនេះបានទេ។ អ្នកនឹងលែងមានឱកាសទៀតហើយ។ នេះហើយគឺជាអត្ថន័យរបស់វា។

ដកស្រង់ពី «ពួកគេបំពេញកាតព្វកិច្ចដើម្បីតែញែកខ្លួនឯង និងបំពេញផលប្រយោជន៍ និងមហិច្ឆតាផ្ទាល់ខ្លួនប៉ុណ្ណោះ។ ពួកគេមិនដែលគិតគូរដល់ព្រះដំណាក់របស់ព្រះជាម្ចាស់ឡើយ ហើយថែមទាំងលក់ផលប្រយោជន៍ទាំងនោះដូរយកសិរីល្អផ្ទាល់ខ្លួនទៀតផង (IX)» នៅក្នុងសៀវភៅ ការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ

ខាង​ដើម៖ ៣. វិធីដែលមនុស្សគួរតែយកព្រះបន្ទូលរបស់ព្រះជាម្ចាស់ទៅអនុវត្ត ដើម្បីចូលទៅក្នុងតថភាពនៃសេចក្ដីពិត

បន្ទាប់៖ ២. មូលហេតុដែលអ្នកបោះបង់ចោលគ្រប់យ៉ាង និងបានលះបង់សម្រាប់ព្រះជាម្ចាស់ ក្លាយជាអ្នកស៊ីឈ្នួល

តើយើងគួរអធិស្ឋានយ៉ាងដូចម្ដេច ដើម្បីឲ្យព្រះជាម្ចាស់ទ្រង់សណ្ដាប់? សូមទាក់ទងមកកាន់យើងខ្ញុំ ដើម្បីស្វែងរកដំណោះស្រាយ។

ខ្លឹមសារ​ពាក់ព័ន្ធ

១. មូលហេតុដែលព្រះជាម្ចាស់មានព្រះនាមផ្សេងគ្នានៅក្នុងយុគសម័យផ្សេងគ្នា និងសារៈសំខាន់នៃព្រះនាមរបស់ទ្រង់

ខគម្ពីរយោង៖ «ហើយព្រះជាម្ចាស់ក៏មានបន្ទូលនឹងម៉ូសេបន្ថែមទៀតថា ចូរអ្នកនិយាយទៅកាន់កូនចៅអ៊ីស្រាអែលថា ព្រះយេហូវ៉ា ជាព្រះនៃឱពុករបស់អ្នក...

ព្រះដ៏មានគ្រប់ព្រះចេស្ដា និងព្រះអម្ចាស់យេស៊ូវ គឺជាព្រះជាម្ចាស់តែមួយ

នៅពេលដែលមនុស្សជាតិត្រូវបានសាតាំងធ្វើឲ្យពុករលួយ ព្រះជាម្ចាស់បានចាប់ផ្ដើមផែនការគ្រប់គ្រងរបស់ទ្រង់សម្រាប់សេចក្តីសង្រ្គោះរបស់មនុស្សជាតិ។...

អ្នកគួរតែស្ដាប់បង្គាប់ព្រះជាម្ចាស់ នៅក្នុងជំនឿដែលអ្នកជឿដល់ទ្រង់

ហេតុអ្វីបានជាអ្នកជឿលើព្រះជាម្ចាស់? មនុស្សភាគច្រើនត្រូវស្រឡាំង កាំង ដោយសារតែសំណួរនេះ។ ពួកគេតែងតែមានទស្សនៈពីរផ្ទុយគ្នាស្រឡះអំពីព្រះដ៏សកម្ម...

ការថ្វាយចិត្ត

By Zheng Xin, the United States ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា «គោលបំណងចម្បងនៃកិច្ចការដែព្រះជាម្ចាស់ធ្វើនៅជំនាន់នេះគឺ...

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ