២. មូលហេតុដែលអ្នកបោះបង់ចោលគ្រប់យ៉ាង និងបានលះបង់សម្រាប់ព្រះជាម្ចាស់ ក្លាយជាអ្នកស៊ីឈ្នួល

ព្រះបន្ទូលពាក់ព័ន្ធរបស់ព្រះជាម្ចាស់៖

សម្រាប់មនុស្សមួយចំនួន មិនថាពួកគេជួបប្រទះនូវបញ្ហាអ្វីនៅពេលពួកគេបំពេញភារកិច្ចនោះទេ ពួកគេមិនស្វែងរកសេចក្ដីពិតឡើយ ហើយពួកគេតែងតែប្រព្រឹត្តតាមគំនិត សញ្ញាណ ការស្រមៃឃើញ និងបំណងចិត្តរបស់ខ្លួនគេផ្ទាល់។ ពួកគេបំពេញតាមបំណងអាត្មានិយមរបស់គេឥតឈប់ឈរ ហើយនិស្ស័យពុករលួយរបស់គេតែងតែគ្រប់គ្រងលើសកម្មភាពរបស់ពួកគេ។ ទោះបីជាពួកគេអាចបំពេញកាតព្វកិច្ចដែលត្រូវបានប្រគល់ឲ្យពួកគេក្ដី ក៏ពួកគេមិនទទួលបានសេក្ដីពិតណាមួយដែរ។ ដូចនេះ តើមនុស្សបែបនេះពឹងផ្អែកទៅលើអ្វីនៅពេលពួកគេបំពេញភារកិច្ចរបស់ខ្លួន? ពួកគេមិនមែនកំពុងពឹងផ្អែកលើសេចក្ដីពិត ហើយក៏មិនពឹងផ្អែកលើព្រះជាម្ចាស់ឡើយ។ សេចក្ដីពិតបន្តិចបន្តួចដែលពួកគេបានយល់ មិនបានចាប់យកអធិបតេយ្យភាពនៅក្នុងដួងចិត្តរបស់ពួកគេឡើយ។ ពួកគេកំពុងពឹងផ្អែកលើអំណោយទាន និងសមត្ថភាពផ្ទាល់ខ្លួន គឺពឹងលើចំណេះដឹងគ្រប់យ៉ាងដែលគេបានទទួល និងពឹងលើទេពកោសល្យរបស់គេ ដ៏ដូចជាឆន្ទៈផ្ទាល់ខ្លួនរបស់ពួកគេ ឬចេតនាល្អ ដើម្បីបំពេញនូវភារកិច្ចទាំងនេះ។ តើនេះជាការបំពេញភារកិច្ចយ៉ាងប្រសើរមែនទេ? តើនេះជាការបំពេញភារកិច្ចរបស់ពួកគេដោយពេញចិត្តដែរឬទេ? ទោះបីជាពេលខ្លះអ្នកពឹងអាងលើលក្ខណៈធម្មជាតិ ការស្រមៃ សញ្ញាណ ចំណេះដឹង និងការរៀនសូត្រដើម្បីបំពេញភារកិច្ចរបស់អ្នកក៏ដោយ ក៏គ្មានបញ្ហានៃគោលការណ៍ពាក់ព័ន្ធក្នុងរឿងមួយចំនួនដែលអ្នកធ្វើដែរ។ បើមើលពីខាងក្រៅ វាមើលទៅដូចជាអ្នកមិនទាន់បានដើរផ្លូវខុសទេ ប៉ុន្តែមានរឿងមួយដែលមិនអាចមើលរំលងបាន៖ ក្នុងអំឡុងពេលនៃដំណើរការក្នុងការបំពេញភារកិច្ចរបស់អ្នក ប្រសិនបើសញ្ញាណ ការស្រមៃ និងបំណងផ្ទាល់ខ្លួន មិនដែលផ្លាស់ប្ដូរ និងមិនដែលជំនួសសេចក្ដីពិត ហើយប្រសិនបើសកម្មភាពរបស់អ្នក និងទង្វើរបស់អ្នកមិនដែលត្រូវបានធ្វើឡើងស្របតាមគោលការណ៍សេចក្ដីពិត នោះតើលទ្ធផលនឹងទៅជាយ៉ាងណា? អ្នកនឹងក្លាយជាអ្នកស៊ីឈ្នូល។ នេះជាអ្វីដែលបានសរសេរយ៉ាងច្បាស់នៅក្នុងព្រះគម្ពីរ៖ «មនុស្សជាច្រើននឹងនិយាយមកខ្ញុំនៅថ្ងៃនោះថា ព្រះអម្ចាស់ ព្រះអម្ចាស់អើយ តើយើងមិនបានថ្លែងទំនាយនៅក្នុងព្រះនាមទ្រង់ ហើយដេញអារក្សនៅក្នុងព្រះនាមទ្រង់ ព្រមទាំងធ្វើកិច្ចការដ៏អស្ចារ្យជាច្រើននៅក្នុងព្រះនាមទ្រង់ទេឬអី? បន្ទាប់មក ខ្ញុំនឹងប្រកាសទៅពួកគេថា ខ្ញុំមិនដែលស្គាល់អ្នករាល់គ្នាទេ៖ ចូរចេញពីខ្ញុំទៅ អ្នករាល់គ្នាដែលធ្វើកិច្ចការទុច្ចរិតអើយ» (ម៉ាថាយ ៧:២២-២៣)។ ហេតុអ្វីបានជាព្រះជាម្ចាស់ត្រាស់ហៅមនុស្សដែលខិតខំប្រឹងប្រែង និងផ្ដល់ការបម្រើថា «មនុស្សប្រព្រឹត្តអំពើទុច្ចរិតអើយ»? មានមួយចំណុចដែលយើងអាចប្រាកដបាន ហើយមិនថាកាតព្វកិច្ច ឬកិច្ចការដែលមនុស្សទាំងនេះធ្វើទេ ការលើកទឹកចិត្ត កម្លាំងជំរុញ ចេតនា និងគំនិតរបស់ពួកគេកើតឡើងចេញពីបំណងចិត្តដែលអាត្មានិយមរបស់ពួកគេទាំងស្រុង ដែលផ្អែកទាំងស្រុងលើគំនិត និងចំណាប់អារម្មណ៍ផ្ទាល់ខ្លួនរបស់ពួកគេ ហើយការពិចារណា និងផែនការរបស់ពួកគេបែរទៅរកតែកេរ្តិ៍ឈ្មោះរបស់ខ្លួន ឋានៈ ភាពឥតខ្លឹមសារ និងការចង់បាននៅពេលខាងមុខ។ នៅក្នុងជម្រៅចិត្តខាងក្នុង ពួកគេមិនមាននូវសេចក្ដីពិត ពួកគេក៏មិនប្រព្រឹត្តស្របតាមគោលការណ៍សេចក្ដីពិតដែរ។ ដូចនេះ តើអ្វីដែលសំខាន់សម្រាប់ឲ្យអ្នកស្វែងរកនាពេលនេះ? (យើងគួរតែស្វែងរកសេចក្ដីពិត និងបំពេញភារកិច្ចស្របតាមបំណងព្រះឫទ័យ និងសេចក្តីតម្រូវរបស់ព្រះជាម្ចាស់)។ តើអ្នកគួរធ្វើអ្វីជាក់លាក់នៅពេលបំពេញភារកិច្ចដែលស្របតាមសេចក្តីតម្រូវរបស់ព្រះជាម្ចាស់? ពាក់ព័ន្ធនឹងចេតនា និងគំនិតរបស់អ្នកនៅពេលធ្វើអ្វីមួយ អ្នកត្រូវតែរៀនពីរបៀបដឹងថាពួកគេត្រូវតាមសេចក្ដីពិតឬក៏អត់ ក៏ដូចជាដឹងថាតើចេតនា និងគំនិតរបស់អ្នកឆ្ពោះតម្រង់ទៅរកការបំពេញបំណងបែបអាត្មានិយមរបស់ខ្លួន និងផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ឬអត់។ ប្រសិនបើចេតនា និងគំនិតរបស់អ្នកស្របតាមសេចក្ដីពិត នោះអ្នកអាចបំពេញកាតព្វកិច្ចរបស់អ្នកដែលត្រូវគ្នានឹងការគិតរបស់អ្នក។ យ៉ាងណាក្ដី ប្រសិនបើពួកគេមិនស្របតាមសេចក្ដីពិត នោះអ្នកត្រូវតែងាកចេញ និងបោះបង់ពីផ្លូវនោះយ៉ាងរហ័ស។ មាគ៌ានោះមិនត្រឹមត្រូវទេ ហើយអ្នកមិនអាចអនុវត្តមាគ៌ានោះបានទេ។ ប្រសិនបើអ្នកបន្តដើរតាមមាគ៌ានោះ នោះអ្នកនឹងប្រព្រឹត្តអំពើអាក្រក់។

ដកស្រង់ពី «របៀបមានបទពិសោធន៍ពីព្រះបន្ទូលរបស់ព្រះជាម្ចាស់នៅក្នុងភារកិច្ចរបស់ខ្លួន» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ

មិនថាមនុស្សម្នាក់មានទេសកោសល្យ អំណោយទាន ឬជំនាញប្រភេទណានោះទេ ប្រសិនបើពួកគេគ្រាន់តែធ្វើការ និងប្រឹងប្រែងដោយខ្លួនឯងដើម្បីបំពេញភារកិច្ចរបស់ពួកគេ ហើយមិនថាពួកគេធ្វើអ្វីនោះទេ គឺសុទ្ធតែពឹងផ្អែកលើការស្រមើលស្រមៃ ឬសញ្ញាណរបស់ពួកគេ ឬពឹងផ្អែកលើសភាវគតិផ្ទាល់ខ្លួនរបស់ពួកគេនៅពេលពួកគេប្រឹងប្រែងធ្វើការ និងមែនដែលស្វែងយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ឡើយ ហើយគ្មានគំនិតឬសេចក្ដីចាំបាច់នៅក្នុងដួងចិត្តរបស់ពួកគេដែលនិយាយថា «ខ្ញុំត្រូវអនុវត្តសេចក្ដីពិត។ ខ្ញុំនឹងបំពេញភារកិច្ចរបស់ខ្ញុំនោះទេ»។ ហើយសន្ទុះចិត្តតែមួយគត់របស់ពួកគេ គឺត្រូវធ្វើការងាររបស់ពួកគេឲ្យបានល្អ និងបញ្ចប់កិច្ចការរបស់ពួកគេឲ្យបានរួចរាល់ បើដូច្នេះមែន តើពួកគេមិនមែនជាមនុស្សម្នាក់ដែលរស់នៅតាមអំណោយទាន ទេពកោសល្យ និងជំនាញរបស់ពួកគេទាំងស្រុងទេឬអី? តើមានមនុស្សបែបនេះច្រើនដែរឬទេ? នៅក្នុងសេចក្ដីជំនឿ ពួកគេគ្រាន់តែគិតអំពីការខំប្រឹងប្រែងដោយខ្លួនឯង ការលក់ពលកម្មរបស់ពួកគេផ្ទាល់ និងការលក់ជំនាញរបស់ពួកគេផ្ទាល់តែប៉ុណ្ណោះ។ ជាពិសេស នៅពេលដំណាក់របស់ព្រះជាម្ចាស់ប្រគល់ការងារទូទៅឲ្យមនុស្សធ្វើ មនុស្សភាគច្រើននឹងប្រកាន់តាមទស្សនៈនេះនៅពេលបំពេញការងារនេះ។ អ្វីទាំងអស់ដែលពួកគេធ្វើ គឺជាការប្រឹងប្រែងដោយខ្លួនឯង។ ពេលខ្លះ ការប្រឹងប្រែងនោះក៏មានន័យថាជាការប្រើមាត់របស់ពួកគេដើម្បីនិយាយអ្វីខ្លះៗ ពេលខ្លះក៏មានន័យថាជាការប្រើដៃនិងកម្លាំងកាយរបស់ពួកគេ ហើយពេលខ្លះ ក៏ជាការប្រើជើងរបស់ពួកគេដើម្បីរត់ចុះឡើងផងដែរ។ តើហេតុអ្វីបានជាគេនិយាយថា ការពឹងផ្អែកលើរឿងទាំងអស់នេះដើម្បីរស់នៅ គឺជាការប្រើប្រាស់កម្លាំងរបស់មនុស្សម្នាក់ ជាជាងការអនុវត្តសេចក្ដីពិតនោះ? នៅពេលនរណាម្នាក់បានទទួលយកកិច្ចការដែលដំណាក់ព្រះជាម្ចាស់បានប្រគល់ឲ្យ ពួកគេគិតតែធ្វើយ៉ាងណាដើម្បីធ្វើកិច្ចការនោះឲ្យបានឆាប់ហើយតែប៉ុណ្ណោះ ដើម្បីឲ្យពួកគេអាចផ្តល់គុណសម្បត្តិទៅដល់មេដឹកនាំរបស់ពួកគេ និងដើម្បីទទួលបានការកោតសរសើរ។ ពួកគេអាចរៀបចំផែនការតាមដំណាក់កាល ហើយពួកគេអាចមានការខំប្រឹងប្រែងជាខ្លាំង ប៉ុន្តែពួកគេផ្ដោតសំខាន់តែទៅលើការធ្វើកិច្ចការនោះឲ្យហើយតែប៉ុណ្ណោះ ដើម្បីឲ្យមនុស្សដទៃមើលឃើញ ឬពេលដែលពួកគេកំពុងធ្វើការ ពួកគេកំណត់ខ្នាតគំរូផ្ទាល់ខ្លួនដើម្បីវិនិច្ឆ័យការបំពេញការងាររបស់ពួកគេ ហើយផ្អែកលើរបៀបដែលពួកគេអាចធ្វើទៅតាមខ្នាតគំរូនោះបានដោយរបៀបណានោះ ពួកគេអាចទទួលបាននូវសេចក្ដីសុខ និងការអរសប្បាយ និងសម្រេចបាននូវកម្រិតនៃសេចក្ដីពេញខ្នាតដែលពួកគេខំប្រឹងឲ្យសម្រេចបាន។ មិនថាខ្នាតគំរូអ្វីដែលពួកគេបានកំណត់សម្រាប់ខ្លួនឯងនោះទេ ប្រសិនបើពួកគេមិនបានភ្ជាប់វាជាមួយនឹងសេចក្ដីពិតទេ ហើយពួកគេពុំបានស្វែងរកសេចក្ដីពិត ឬយល់ដឹង និងអនុវត្តស្របទៅតាមអ្វីដែលព្រះជាម្ចាស់ចង់បានពីពួកគេនៅមុនពេលធ្វើកិច្ចការនោះទេ តែផ្ទុយទៅវិញបែរជាធ្វើការទាំងងងឹតងងល់ ដោយការវង្វេង នោះអ្វីដែលពួកគេកំពុងធ្វើនោះ គឺគ្រាន់តែការបញ្ចេញកម្លាំងប៉ុណ្ណោះ។ ពួកគេកំពុងធ្វើទៅតាមបំណងប្រាថ្នារបស់ពួកគេផ្ទាល់ តាមអំណាចនៃចិត្តរបស់ពួកគេផ្ទាល់ ឬអំណោយទានរបស់ពួកគេ ឬទៅតាមកម្លាំងនៃសមត្ថភាពឬជំនាញផ្ទាល់ខ្លួនរបស់ពួកគេ។ តើការធ្វើបែបនេះទទួលបានផលអ្វីដែរ? កិច្ចការនោះប្រហែលជាអាចសម្រេចទៅបាន ហើយប្រហែលជាគ្មាននរណាម្នាក់ចាប់កំហុសឡើយ ហើយអ្នកអាចមានអារម្មណ៍អរសប្បាយជាខ្លាំង ក៏ប៉ុន្តែនៅក្នុងពេលកំពុងធ្វើការ ទីមួយអ្នកពុំបានយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ឡើយ ហើយទីពីរ អ្នកមិនបានធ្វើអ្វីឲ្យអស់ពីចិត្ត ឲ្យអស់ពីគំនិត និងឲ្យអស់ពីកម្លាំងរបស់អ្នកឡើយ អ្នកពុំបានដាក់ចិត្តទាំងស្រុងដើម្បីបំពេញកិច្ចការនោះទេ។ ប្រសិនបើអ្នកបានស្វែងរកគោលការណ៍សេចក្ដីពិត និងបានស្វែងយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ នោះអ្នកនឹងបានសម្រេចកិច្ចការប្រាំបួនភាគដប់ហើយ ហើយអ្នកក៏នឹងបានចូលទៅក្នុងតថភាពនៃសេចក្ដីពិតដែរ និងយល់ដឹងដោយត្រឹមត្រូវថាអ្វីដែលអ្នកបានធ្វើពីមុន គឺស្របទៅតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ ប៉ុន្តែ ប្រសិនបើអ្នកបានធ្វើការដោយធ្វេសប្រហែស និងគ្មានរបៀបរៀបរយ បើទោះបីជាកិច្ចការនោះត្រូវបានបញ្ចប់ក្ដី អ្នកនឹងមិនដឹងនៅក្នុងចិត្តថាកិច្ចការនោះបានបញ្ចប់ទៅដោយល្អយ៉ាងណានោះទេ។ អ្នកនឹងគ្មានចំណុចគោល ហើយអ្នកនឹងមិនអាចដឹងថាតើវាស្របទៅតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ឬស្របទៅតាមសេចក្ដីពិតដែរឬអត់នោះទេ។ ហេតុនេះ ដើម្បីរៀបរាប់ពីការបំពេញភារកិច្ចណាមួយក្នុងសភាពបែបនេះ ពាក្យពីរម៉ាត់គឺគ្រប់គ្រាន់ហើយ៖ ប្រឹងប្រែងខ្លួនឯង។

ដកស្រង់ពី «តើមនុស្សពឹងផ្អែកលើអ្វីឲ្យប្រាកដដើម្បីរស់នៅ» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ

ចំពោះគ្រប់រឿងទាំងអស់ដែលខ្ញុំបានរៀបរាប់ពីមុន (ការដាក់ចិត្ត គំនិត ព្រលឹង និងកម្លាំងដើម្បីស្រឡាញ់ព្រះជាម្ចាស់) អ្នករាល់គ្នាគ្រាន់តែបញ្ចេញកម្លាំងរបស់អ្នកប៉ុណ្ណោះ អ្នកនៅមិនទាន់បានជោគជ័យក្នុងប្រើចិត្ត គំនិត និងព្រលឹងរបស់អ្នកនៅឡើយទេ។ អ្នកមិនទាន់បានសម្រេចទិដ្ឋភាពទាំងបីយ៉ាងនេះទេ។ អ្នករាល់គ្នាគ្រាន់តែចេះបញ្ចេញកម្លាំងនៅក្នុងការបំពេញភារកិច្ចរបស់អ្នក។ តើនៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ អ្នកជាមនុស្សប្រភេទណា? (ជាអ្នកស៊ីឈ្នួល)។ តើអ្នករាល់គ្នាចង់ក្លាយជាអ្នកស៊ីឈ្នួលដែរឬទេ? អ្នករាល់គ្នាគ្មានចង់ក្លាយជាអ្នកស៊ីឈ្នួលទេ ក៏ប៉ុន្តែអ្នករាល់គ្នាកំពុងបម្រើការ ហើយលើសពីនេះទៅទៀត អ្នកមានការត្រេកអរក្នុងការងារនោះ និងមិនដែលហត់នឿយក្នុងកិច្ចការនោះទេ។ នេះគឺជាផ្លូវមួយបែបដែលអ្នករាល់គ្នាកំពុងស្ថិតនៅ។ អ្នកមិនចង់ធ្វើជាអ្នកស៊ីឈ្នួលទេ ក៏ប៉ុន្តែអ្នកបានបម្រើការយ៉ាងសកម្ម តើនេះមិនមែនជាភាពផ្ទុយគ្នាទេឬ? តើហេតុអ្វីបានជាកើតរឿងបែបនេះ? វាគឺអាស្រ័យលើប្រភេទផ្លូវដែលអ្នកស្ថិតនៅ ដែលកំណត់ពីគោលដៅដែលអ្នកនឹងសម្រេចបាននៅពេលចុងបញ្ចប់។ តាមសម្ដីធម្មតា នេះមានន័យថា៖ «អ្នកសាបព្រោះអ្វី អ្នកបានផលនោះ»។ ផ្លូវដែលអ្នកដើរ គឺជាផ្លូវរបស់អ្នកស៊ីឈ្នួល ហើយផ្លូវដែលអ្នកបានជ្រើសរើស គឺជាផ្លូវរបស់អ្នកស៊ីឈ្នួល ដូច្នេះ នេះមានន័យថា អ្នកនឹងបញ្ចប់ដោយការបម្រើការ។ ដោយសារអ្នកតែងតែចាប់អារម្មណ៍លើការបញ្ចេញកម្លាំង ហើយអ្នកមិនព្រមបញ្ចេញកម្លាំង ឬលះបង់គំនិតណាមួយ មិនចង់ដាក់ចិត្ត គំនិត និងព្រលឹងរបស់អ្នកក្នុងការស្រឡាញ់ព្រះជាម្ចាស់ដែលជាព្រះអម្ចាស់របស់អ្នក នោះលទ្ធផលដែលអ្នកសម្រេចបាននៅចុងបញ្ចប់ គឺអាចត្រឹមថា អ្នកប្រើប្រាស់កម្លាំងរបស់អ្នក ដែលជាលទ្ធផល អ្នកត្រូវបម្រើការងារ។ គ្មានភាពផ្ទុយគ្នាទេនៅត្រង់នេះ។ តើភាពផ្ទុយគ្នាគឺជាអ្វី? វាគឺថា មនុស្សពុំចង់ក្លាយជាអ្នកស៊ីឈ្នួល ហើយនៅពេលពួកគេស្ដាប់ឮនរណាម្នាក់ដាក់ឈ្មោះឲ្យគេបែបនេះ ពួកគេប្រែជាមិនសប្បាយចិត្ត។ ពួកគេគិតថា៖ «តើនេះមិនមែនជាការមួលបង្កាច់ខ្ញុំទេឬ? តើនេះមិនមែនជាការមើលងាយខ្ញុំទេឬអី? វាបង្ហាញពីការលម្អៀងចំពោះអ្នកដទៃមែនទេ? ខ្ញុំបានលះបង់ការខំប្រឹងប្រែងនិងកម្លាំងយ៉ាងច្រើន។ តើខ្ញុំអាចធ្វើជាអ្នកស៊ីឈ្នួលបានដោយរបៀបណាទៅ?» អ្នកនិយាយត្រូវហើយ។ អ្នកបានបញ្ចេញកម្លាំងជាច្រើន ហើយនោះធ្វើឲ្យអ្នកក្លាយជាអ្នកស៊ីឈ្នួលយ៉ាងសុទ្ធសាធ។ អ្នកត្រូវតែគិតអំពីរបៀបដែលមិនគ្រាន់តែត្រូវបញ្ចេញកម្លាំងប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវដាក់ចិត្តរបស់អ្នកទាំងស្រុងក្នុងការធ្វើរឿងនោះដែរ។ ការឈានដល់ចំណុចនេះ គឺជាក្បួនខ្នាតមួយ។ ចូរស្រឡាញ់ព្រះអម្ចាស់ជាព្រះជាម្ចាស់របស់អ្នកឲ្យអស់ពីចិត្ត អស់ពីគំនិត និងអស់ពីព្រលឹងរបស់អ្នក។ តើអ្នកគប្បីប្រើវាជាមួយនឹងអ្វីខ្លះ? អ្នកគប្បីលះបង់ចិត្ត គំនិត និងព្រលឹងរបស់អ្នកទាំងស្រុងដើម្បីបំពេញភារកិច្ចរបស់អ្នកឲ្យបានល្អ ហើយតាមលក្ខណៈនេះ អ្នកនឹងក្លាយជាមនុស្សល្អម្នាក់នៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់។

ដកស្រង់ពី «ការដែលមានភាពដូចជាមនុស្ស តម្រូវឲ្យមានការបំពេញភារកិច្ចរបស់អ្នកឲ្យអស់ពីចិត្ត អស់ពីគំនិត និងអស់ពីព្រលឹងរបស់អ្នក» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ

នៅពេលដែលអ្នកបំពេញកិច្ចការមួយ ឬបំពេញភារកិច្ចមួយ បើនិយាយអំពីអ្វីមួយនោះ តើវាត្រូវបានបំពេញដូចម្ដេចដែលជាការអនុវត្តសេចក្ដីពិត ហើយតើវាត្រូវបានបំពេញដូចម្ដេច ដែលមិនមែនជាការអនុវត្តសេចក្ដីពិត? ការមិនអនុវត្តសេចក្ដីពិត មិនមានទំនាក់ទំនងជាមួយសេចក្ដីពិតឡើយ។ អ្នកអាចបំពេញភារកិច្ចរបស់អ្នក ប៉ុន្តែវាពាក់ព័ន្ធតិចតួចជាមួយនឹងសេចក្ដីពិត។ វាគ្រាន់តែជាអាកប្បកិរិយាល្អមួយប្រភេទប៉ុណ្ណោះ ហើយវាក៏អាចនិយាយបានថា ជាទង្វើល្អមួយដែរ ប៉ុន្តែវានៅតែមានភាពខុសគ្នាឆ្ងាយរវាងទង្វើបែបនេះ ជាមួយនឹងការអនុវត្តសេចក្ដីពិត។ ពួកវាមានភាពខុសគ្នា។ ដូច្នេះ តើពួកវាអាចខុសគ្នាលើមូលដ្ឋានអ្វីខ្លះ? នៅពេលដែលអ្នកកំពុងតែធ្វើរឿងនេះ អ្នករក្សាវិសាលភាពជាក់លាក់មួយ និងបញ្ញត្តិជាក់លាក់មួយ។ ចំណុចមួយក្នុងចំណោមចំណុចទាំងនោះគឺថា អ្នកមិនបង្កការបាត់បង់ចំពោះផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ឡើយ។ ចំណុចមួយទៀតគឺថា អ្នកប្រញាប់ប្រញាល់ធ្វើការជាងមុន ហើយដូច្នោះ អ្នកឈឺចាប់បន្តិច ដោយការទទួលទានមិនបាន និងគេងមិនលក់តាមពេលវេលា។ អ្នកបានសម្រេចគ្រប់យ៉ាងទាំងអស់នេះ ហើយប្រសិនបើគ្មានលក្ខខណ្ឌតឹងរ៉ឹងត្រូវបានប្រើប្រាស់ចំពោះអ្នកទេ នោះភារកិច្ចរបស់អ្នកអាចមិនបានបញ្ចប់យ៉ាងពេញចិត្តឡើយ។ ទោះបីជាយ៉ាងណាក៏ដោយ មានរឿងមួយទៀត៖ តើអ្នកបានគាស់កកាយ និងរុករកអ្វីដែលជានិស្ស័យពុករលួយនៅក្នុងអ្នកទេ នៅពេលដែលអ្នកធ្វើរឿងនេះ? មានន័យថា តើអ្នកបានគាស់កកាយ និងរុករកទស្សនៈ ដែលអ្នកមាន និងអ្វីដែលមាននៅក្នុងអ្នក ដែលព្រះជាម្ចាស់មិនសព្វព្រះហឫទ័យទេ នៅពេលដែលអ្នកជួបប្រទះបញ្ហានេះ? តាមរយៈការបំពេញតួនាទីរបស់អ្នក និងការធ្វើរឿងនេះ តើអ្នកមានការយល់ថ្មីពីខ្លួនឯង ហើយតើអ្នកបានរកឃើញសេចក្ដីពិតណាមួយដែលអ្នកគួរតែយកទៅអនុវត្ត និងចូលទៅក្នុងទេ? (រឿងបែបនោះកម្រនឹងកើតឡើងណាស់។ ពេលខ្លះ ខ្ញុំគ្រាន់តែយល់ធម្មតាៗអំពីភាពក្រអឺតក្រទមរបស់ខ្ញុំ ដូច្នេះហើយ ខ្ញុំក៏លែងចង់យល់វាច្រើនជាងនេះទៀត)។ នោះ ពេលវេលាភាគច្រើនដែលអ្នកមានការយល់អំពីទ្រឹស្ដី និងរូបមន្ដ មិនមែនជាការយល់ដ៏ពិតទេ។ ប្រសិនបើអ្នកមិនស្វែងរកសេចក្ដីពិត នោះ សូម្បីតែអ្នកមិនបានធ្វើអ្វីមួយខុសដ៏ធ្ងន់ធ្ងរ ឬធ្វើអ្វីមួយអាក្រក់ ហើយអ្នកមិនបំពានគោលការណ៍ចម្បងៗ ហើយមើលពីក្រៅ អ្នកហាក់ដូចជាបុគ្គលល្អម្នាក់ ប្រកបដោយភាពជាមនុស្ស ក៏អ្នកនៅតែមិនមែនកំពុងតែអនុវត្តសេចក្ដីពិត ហើយអ្នកក៏មិនបានទទួលសេចក្ដីពិតណាមួយដែរ។ «ការមិនបានធ្វើអ្វីមួយខុស» របស់អ្នក និងសម្ដែងចេញមកខាងក្រៅ ជាមនុស្សម្នាក់ដែលមានភាពជាមនុស្ស មិនស្មើនឹងការស្របទៅនឹងសេចក្ដីពិត ឬការអនុវត្តសេចក្ដីពិតឡើយ។ វាមានគម្លាត និងភាពខុសគ្នារវាងចំណុចនេះ និងការអនុវត្តសេចក្ដីពិត។ ដូច្នេះហើយ មនុស្សជាច្រើនជឿលើព្រះជាម្ចាស់ ហើយបន្ទាប់ពីមួយរយៈមក ពួកគេដឹងថា ពួកគេក្លាយជាមនុស្សដែលគ្រាន់តែប្រើប្រាស់ការប្រឹងប្រែងប៉ុណ្ណោះ។ នៅពេលដែលពួកគេបានចាប់ផ្ដើមដំបូង ពួកគេមិនមានផែនការអំពីការមានជំនឿតាមវិធីនេះឡើយ ដូច្នេះ ធ្វើដូចម្ដេចទើបពួកគេក្លាយជាមនុស្សម្នាក់ដែលគ្រាន់តែធ្វើអ្វីៗតាមរយៈការប្រើប្រាស់កម្លាំងកាយ? តើអ្វីជាអត្ថន័យបង្កប់នៃឃ្លា «ធ្វើអ្វីៗតាមរយៈកម្លាំងកាយ»? មានន័យថា បម្រើ និងក្លាយជាឧបករណ៍។ ហេតុអ្វីបានជាអ្នកបានក្លាយជាមនុស្សដែលបម្រើ? តើអ្នកចង់បម្រើនៅក្នុងវិធីនេះឬ? នៅពេលដែលអ្នកបានចាប់ផ្ដើមជឿ អ្នកមិនមានផែនការបម្រើទេ។ ផែនការរបស់អ្នកគឺ៖ «ខ្ញុំត្រូវតែជឿដោយអស់ពីចិត្ត ខ្ញុំត្រូវតែយល់សេចក្ដីពិត ហើយនៅទីបញ្ចប់ ខ្ញុំត្រូវតែឡើងទៅស្ថានសួគ៌។ យ៉ាងហោចណាស់ ក៏ខ្ញុំមិនត្រូវស្លាប់ដែរ»។ ហើយ បន្ទាប់ពីការជឿមួយរយៈ អ្នកក៏គិតថា «ខ្ញុំត្រូវតែកោតខ្លាចព្រះជាម្ចាស់ និងចៀសវាងអំពើអាក្រក់ ហើយខ្ញុំត្រូវតែស្ដាប់បង្គាប់ព្រះជាម្ចាស់»។ ប៉ុន្តែ ធ្វើដូចម្ដេចបានជាអ្នកក្លាយជាមនុស្សដែលប្រើប្រាស់ខ្លួនដោយមិនដឹងខ្លួនអ៊ីចឹង? វាគឺដោយសារតែអ្នកមិនដែលអាចចូលទៅក្នុងសេចក្ដីពិតនៅក្នុងមជ្ឈដ្ឋានដែលព្រះជាម្ចាស់រៀបចំសម្រាប់អ្នក ឬអំឡុងពេលបំពេញភារកិច្ចរបស់អ្នកឡើយ ហើយអ្នកតែងតែប្រើប្រាស់កម្លាំងកាយរបស់អ្នកដើម្បីបំពេញភារកិច្ចរបស់ខ្លួន នេះគឺជាមូលហេតុ។

ដកស្រង់ពី «តើអ្វីជាការអនុវត្តសេចក្ដីពិត?» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ

នៅពេលដែលមនុស្សវាស់ស្ទង់អ្នកដទៃ គេវាស់ស្ទង់ទៅតាមការរួមចំណែករបស់ពួកគេ។ នៅពេលដែលព្រះជាម្ចាស់វាស់ស្ទង់មនុស្ស ទ្រង់វាស់ស្ទង់ទៅតាមលក្ខណៈរបស់មនុស្ស។ ក្នុងចំណោមអស់អ្នកដែលស្វែងរកជីវិត ប៉ុលគឺជាមនុស្សម្នាក់ដែលមិនបានស្គាល់នូវសារជាតិរបស់ខ្លួន។ គាត់មិនបន្ទាបខ្លួន ឬស្ដាប់បង្គាប់ទាល់តែសោះ ហើយគាត់ក៏មិនដឹងពីលក្ខណៈសំខាន់របស់គាត់ ដែលទាស់ទទឹងនឹងព្រះជាម្ចាស់ដែរ។ ហេតុដូច្នេះ គាត់គឺជាមនុស្សម្នាក់ដែលមិនបានឆ្លងកាត់បទពិសោធន៍ល្អិតល្អន់ និងជាមនុស្សម្នាក់ដែលមិនបានប្រតិបត្តិតាមសេចក្ដីពិតឡើយ។ ពេត្រុស គឺខុសគ្នា។ គាត់បានដឹងភាពមិនគ្រប់លក្ខណ៍ ចំណុចខ្សោយ និងនិស្ស័យពុករលួយរបស់គាត់ ក្នុងនាមជាសត្តនិកររបស់ព្រះជាម្ចាស់ហេតុដូច្នេះ គាត់មានផ្លូវប្រតិបត្តិមួយ ដើម្បីផ្លាស់ប្ដូរនូវនិស្ស័យរបស់គាត់។ គាត់មិនមែនជាមនុស្សម្នាក់ក្នុងចំណោមមនុស្សដែលមានតែគោលលទ្ធិ តែគ្មាននូវភាពពិតនោះទេ។ អស់អ្នកដែលបានផ្លាស់ប្រែ គឺជាមនុស្សថ្មីដែលត្រូវបានសង្គ្រោះ ពួកគេគឺជាអ្នកដែលមានលក្ខណៈសម្បត្តិនៅក្នុងការស្វែងរកសេចក្ដីពិត។ មនុស្សដែលមិនបានផ្លាស់ប្ដូរ ជាអ្នកដែលគ្មានខ្លឹមសារតាំងពីដើមមក។ ពួកគេគឺជាអ្នកដែលមិនត្រូវបានសង្គ្រោះឡើយ ពោលគឺជាអ្នកដែលត្រូវព្រះជាម្ចាស់ស្អប់ខ្ពើម និងបដិសេធចោល។ ពួកគេនឹងមិនត្រូវព្រះជាម្ចាស់ចងចាំទុកឡើយ មិនថាកិច្ចការរបស់ពួកគេល្អប៉ុនណាក៏ដោយ។ មិនថាអ្នកជាប្រភេទមនុស្សដូចគ្នាតែមួយនឹងពេត្រុស ឬប៉ុលនោះទេ នៅពេលដែលអ្នកប្រៀបធៀបចំណុចនេះជាមួយនឹងការស្វែងរកផ្ទាល់ខ្លួនរបស់អ្នក នោះអ្នកគួរតែអាចបញ្ជាក់បានដោយខ្លួនឯងហើយ។ ប្រសិនបើក្នុងការស្វែងរករបស់អ្នក គ្មានសេចក្ដីពិតទេ ហើយបើទោះបីជាអ្នកនៅតែក្រអឺតក្រទម និងព្រហើនដូចជាប៉ុល ហើយនៅតែនិយាយអត់បានការ និងអួតអាងដូចជាគាត់ នោះមិនចាំបាច់ឆ្ងល់ទេអ្នកគឺជាមនុស្សគ្មានគុណធម៌ម្នាក់ដែលបរាជ័យ។ ប្រសិនបើអ្នកស្វែងរកដូចគ្នានឹងពេត្រុសដែរ ប្រសិនបើអ្នកស្វែងរកការប្រតិបត្តិ និងការផ្លាស់ប្ដូរដែលពិតប្រាកដ ហើយមិនក្រអឺតក្រទម ឬតាមតែចិត្តអ្នក ប៉ុន្តែព្យាយាមបំពេញភារកិច្ចរបស់ខ្លួន នោះអ្នកនឹងក្លាយជាសត្តនិកររបស់ព្រះជាម្ចាស់ ដែលអាចសម្រេចនូវជ័យជម្នះបាន។ ប៉ុលពុំបានដឹងអំពីលក្ខណៈសំខាន់ និងសេចក្ដីពុករលួយរបស់ខ្លួនគាត់ឡើយ គាត់កាន់តែមិនដឹងអំពីការមិនស្ដាប់បង្គាប់ផ្ទាល់ខ្លួនរបស់គាត់ទៀត។ គាត់មិនដែលនិយាយអំពីការរឹងទទឹងដ៏គួរឲ្យស្អប់ខ្ពើម ជាមួយព្រះគ្រីស្ទឡើយ ហើយគាត់ក៏មិនមាន ការស្ដាយក្រោយអ្វីសោះដែរ។ គាត់គ្រាន់តែផ្ដល់នូវការពន្យល់ខ្លីៗ ប៉ុណ្ណោះ ហើយនៅក្នុងដួងចិត្តរបស់គាត់ គាត់មិនបានចុះចូលទាំងស្រុងចំពោះព្រះជាម្ចាស់ឡើយ។ បើទោះបីជាគាត់បានដួលនៅលើផ្លូវទៅកាន់ទីក្រុងដាម៉ាសក្ដី ក៏គាត់មិនបានពិនិត្យឲ្យជ្រៅនៅក្នុងខ្លួនរបស់គាត់ដែរ។ គាត់សប្បាយចិត្ត ដែលត្រូវធ្វើការបន្តទៀតតែប៉ុណ្ណោះហើយគាត់មិនបានពិចារណាស្វែងយល់អំពីខ្លួនឯង និងផ្លាស់ប្ដូរនិស្ស័យចាស់របស់គាត់ ឲ្យក្លាយជាបញ្ហាសំខាន់ជាងគេបំផុតឡើយ។ គាត់ពេញចិត្តដោយបាននិយាយពីសេចក្ដីពិត ដោយបានផ្ដល់ដល់អ្នកដទៃក្នុងលក្ខណៈជាការស្រោចស្រង់សតិសម្ប ជញ្ញៈផ្ទាល់ខ្លួនរបស់គាត់ ហើយលែងមានការធ្វើទុក្ខបុកម្នេញ ចំពោះសិស្សរបស់ព្រះយេស៊ូវ ដើម្បីលួងលោមចិត្តរបស់គាត់ និងអត់ទោសអំពើបាបរបស់គាត់ពីមុនទៀតហើយ។ គោលដៅដែលគាត់ស្វែងរក គឺគ្មានអ្វីផ្សេងក្រៅពីមកុដទៅអនាគត និងកិច្ចការបណ្ដោះអាសន្នឡើយ គោលដៅដែលគាត់ស្វែងរក គឺជាព្រះគុណដ៏ច្រើន មហិមា។ គាត់ពុំបានស្វែងរកសេចក្ដីពិតឲ្យបានគ្រប់គ្រាន់ឡើយ ហើយគាត់ក៏មិនបានស្វែងរកការយល់ដឹងជ្រាលជ្រៅទៅក្នុងសេចក្ដីពិត ដែលគាត់មិនធ្លាប់បានយល់ពីមុនមកដែរ។ ហេតុនេះ ចំណេះដឹងរបស់គាត់អំពីខ្លួនឯង អាចនិយាយបានថាជាការមិនត្រឹមត្រូវ ហើយគាត់មិនបានទទួលយកការវាយផ្ចាល និងការជំនុំជម្រះឡើយ។ ការដែលគាត់អាចបំពេញកិច្ចការបាន ពុំមានន័យថា គាត់មានចំណេះដឹងអំពីធម្មជាតិ ឬលក្ខណៈសំខាន់ផ្ទាល់របស់គាត់ឡើយ។ គាត់ផ្ដោតសំខាន់លើការប្រតិបត្តិតែសំបកខាងក្រៅតែប៉ុណ្ណោះ។ បន្ថែមលើនេះ អ្វីដែលគាត់ខំប្រឹងចង់បានមិនមែនជាការផ្លាស់ ប្ដូរទេ ប៉ុន្តែជាចំណេះដឹង។ កិច្ចការរបស់គាត់ គឺជាលទ្ធផលទាំងស្រុងនៃការលេចមករបស់ព្រះយេស៊ូវនៅលើផ្លូវទៅកាន់ទីក្រុងដាម៉ាស។ វាមិនមែនជាអ្វីដែលគាត់បានតាំងចិត្តធ្វើពីដើមមកនោះទេ ហើយវាក៏មិនមែនជាកិច្ចការដែលកើតមានក្រោយពីគាត់បានទទួលយកការលួសកាត់និស្ស័យចាស់របស់គាត់ដែរ។ មិនថាគាត់ធ្វើការដោយបែបណានោះទេ និស្ស័យចាស់របស់គាត់មិនបានផ្លាស់ប្ដូរឡើយ ដូច្នេះហើយ កិច្ចការរបស់គាត់ មិនទទួលរងនូវអំពើបាបពីមុនរបស់គាត់ទេ ប៉ុន្តែគ្រាន់តែបានដើរតួនាទីក្នុងចំណោមពួកជំនុំនៅពេលនោះតែប៉ុណ្ណោះ។ សម្រាប់មនុស្សដូចគាត់នេះ ដែលនិស្ស័យចាស់របស់ខ្លួនមិនបានផ្លាស់ប្ដូរ ពោលគឺអស់អ្នកដែលមិនបាន ទទួលនូវសេចក្ដីសង្គ្រោះ និងគ្មានសេចក្ដីពិតផងនោះ ពិតជាមិនអាចក្លាយជាមនុស្សម្នាក់ដែលត្រូវព្រះអម្ចាស់យេស៊ូវទទួលយកឡើយ។

ដកស្រង់ពី «ជោគជ័យ ឬបរាជ័យ អាស្រ័យលើផ្លូវដែលមនុស្សដើរ» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ខាង​ដើម៖ ១. អ្វីជារាស្ត្ររបស់ព្រះជាម្ចាស់ ហើយអ្វីជាអ្នកស៊ីឈ្នួល

បន្ទាប់៖ ៣. អ្វីជាលក្ខខណ្ឌដែលអ្នកស៊ីឈ្នួលត្រូវបំពេញ ដើម្បីក្លាយជារាស្ត្ររបស់ព្រះជាម្ចាស់

តើយើងគួរអធិស្ឋានយ៉ាងដូចម្ដេច ដើម្បីឲ្យព្រះជាម្ចាស់ទ្រង់សណ្ដាប់? សូមទាក់ទងមកកាន់យើងខ្ញុំ ដើម្បីស្វែងរកដំណោះស្រាយ។

ខ្លឹមសារ​ពាក់ព័ន្ធ

១. មូលហេតុដែលព្រះជាម្ចាស់មានព្រះនាមផ្សេងគ្នានៅក្នុងយុគសម័យផ្សេងគ្នា និងសារៈសំខាន់នៃព្រះនាមរបស់ទ្រង់

ខគម្ពីរយោង៖ «ហើយព្រះជាម្ចាស់ក៏មានបន្ទូលនឹងម៉ូសេបន្ថែមទៀតថា ចូរអ្នកនិយាយទៅកាន់កូនចៅអ៊ីស្រាអែលថា ព្រះយេហូវ៉ា ជាព្រះនៃឱពុករបស់អ្នក...

ហ្វូងចៀមរបស់ព្រះជាម្ចាស់ ស្ដាប់ព្រះសូរសៀងរបស់ទ្រង់៖ យើងគួរស្ដាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ពេលកំពុងពិនិត្យល្អិតល្អន់អំពីផ្លូវពិត

រៀបរៀងដោយ ស៊ូ ស៊ីង, ប្រទេសចិន រោគរាតត្បាតបានបន្តរីករាលដាលអស់រយៈពេលជាច្រើនខែថ្មីៗនេះ ហើយចំនួនករណីឆ្លង និងករណីស្លាប់ដោយសាររោគនេះ...

ប្រភពដើម និងការបង្កើតពួកជំនុំនៃព្រះដ៏មានគ្រប់ចេស្ដា

នៅក្នុងយុគសម័យនៃព្រះគុណ ព្រះអម្ចាស់យេស៊ូវបានសន្យានឹងអ្នក ដែលដើរតាមទ្រង់ថា «ហើយប្រសិនបើខ្ញុំទៅរៀបកន្លែងទុកឲ្យអ្នក នោះខ្ញុំនឹងត្រឡប់មកវិញ...

របៀបអធិស្ឋានដែលអាចឱ្យព្រះជាម្ចាស់ស្ដាប់ឮ៖ ការដោះស្រាយបញ្ហាចំនួន៣ គឺជាគន្លឹះ

ក្នុងនាមជាគ្រីស្ទបរិស័ទ សេចក្ដីអធិស្ឋានគឺជាផ្នែកមួយដែលមិនអាចប្រកែកបាននៅក្នុងជីវិតប្រចាំថ្ងៃរបស់យើង...

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ