កិច្ចការរបស់ព្រះជាម្ចាស់ និងកិច្ចការរបស់មនុស្សលោក

តើកិច្ចការ របស់មនុស្សច្រើនប៉ុនណា ជាកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ហើយបទពិសោធន៍របស់មនុស្សច្រើនប៉ុនណា? អាចនិយាយបានថា មនុស្សនៅមិនទាន់យល់ពីសំណួរទាំងនេះ និងហេតុផលដែលពួកគមិនយល់ពីគោលការណ៍នៃកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ។ ពេលខ្ញុំនិយាយថា «កិច្ចការរបស់មនុស្ស» ពិតណាស់ ខ្ញុំចង់សំដៅដល់កិច្ចការរបស់មនុស្សដែលមានកិច្ចការរបស់ ព្រះវិញ្ញាណបរិសុទ្ធ ឬមនុស្សដែលព្រះវិញ្ញាណបរិសុទ្ធប្រើ។ ខ្ញុំមិនមែនសំដៅលើកិច្ចការ ដែលកើតមកពីឆន្ទៈរបស់មនុស្សទេ ប៉ុន្តែសំដៅលើកិច្ចការរបស់ពួកសាវ័ក អ្នកបម្រើការងារ ឬបងប្អូនប្រុសស្រីទូទៅ ដែលស្ថិតនៅក្នុងវិសាលភាពនៃកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ។ «កិច្ចការរបស់មនុស្ស» ក្នុងអត្ថបទនេះ មិនមែនសំដៅលើកិច្ចការរបស់ព្រះដែលយកកំណើតជាមនុស្សទេ ប៉ុន្តែសំដៅលើវិសាលភាព និងគោលការណ៍នៃកិច្ចការដែលព្រះវិញ្ញាណអនុវត្តលើមនុស្ស។ ខណៈពេលដែលគោលការណ៍ទាំងនេះ គឺជាគោលការណ៍ និងជាវិសាលភាពនៃកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ នោះគោលការណ៍ទាំងអស់នេះ មិនដូចគោលការណ៍ និងវិសាលភាពនៃកិច្ចការរបស់ព្រះដែលយកកំណើតជាមនុស្សទេ។ កិច្ចការរបស់មនុស្សមាននូវលក្ខណៈ និងគោលការណ៍របស់មនុស្ស ឯកិច្ចការរបស់ព្រះជាម្ចាស់មានលក្ខណៈ និងមានគោលការណ៍របស់ព្រះជាម្ចាស់។

កិច្ចការនៅក្នុងលំហូររបស់ព្រះវិញ្ញាណបរិសុទ្ធ បើទោះបីជាកិច្ចការរបស់ព្រះជាម្ចាស់ផ្ទាល់ ឬក៏ជាកិច្ចការដែលទ្រង់ប្រើមនុស្សឲ្យធ្វើ សុទ្ធតែជាកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ។ លក្ខណៈសំខាន់របស់ព្រះជាម្ចាស់ គឺព្រះអង្គផ្ទាល់ជាវិញ្ញាណដែលអាចហៅថា ព្រះវិញ្ញាណ បរិសុទ្ធ ឬវិញ្ញាណដ៏ខ្លាំងក្លាទាំងប្រាំពីរ។ ជារួម ទាំងអស់នេះសុទ្ធតែជាព្រះវិញ្ញាណនៃព្រះ បើទោះបីជាព្រះវិញ្ញាណនៃព្រះជាម្ចាស់មានឈ្មោះផ្សេងៗពីគ្នា ក្នុងយុគសម័យខុសៗគ្នាក៏ដោយ។ លក្ខណៈពិតរបស់ព្រះវិញ្ញាណទាំងនេះ គឺដូចគ្នាដដែល។ ដូច្នេះ កិច្ចការរបស់ព្រះជាម្ចាស់ផ្ទាល់ ក៏ជាកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធដែរ ចំណែកឯកិច្ចការរបស់ព្រះដែលយកកំណើតជាសាច់ឈាម ក៏មិនខុសព្រះវិញ្ញាណបរិសុទ្ធ ដែលកំពុងធ្វើការនោះដែរ។ កិច្ចការរបស់មនុស្សដែលព្រះជាម្ចាស់ប្រើ ក៏ជាកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធដែរ។ ដោយឡែក កិច្ចការរបស់ព្រះជាម្ចាស់ ជាការស្ដែងបង្ហាញចេញមកទាំងស្រុងរបស់ព្រះវិញ្ញាណបរិសុទ្ធ ចំណែកឯកិច្ចការរបស់មនុស្សដែលព្រះជាម្ចាស់កំពុងប្រើវិញ មានចម្រុះទាំងកិច្ចការរបស់មនុស្ស និងពុំមែនជាការបង្ហាញផ្ទាល់របស់ព្រះវិញ្ញាណបរិសុទ្ធ ក៏រឹតតែមិនមែនជាការ បង្ហាញចេញមកទាំងអស់របស់ទ្រង់ដែរ នេះជាការពិតទាំងស្រុង។ កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ មានភាពខុសគ្នា និងមិនត្រូវបានកំណត់ដោយលក្ខខណ្ឌណាទាំងអស់។ កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ មានភាពខុសគ្នា នៅក្នុងមនុស្សខុសៗគ្នា។ លក្ខណៈនេះស្ដែងចេញនូវលក្ខណៈពិតខុសគ្នាខុសពីគ្នាទៅតាមសម័យកាល និងខុសគ្នាទៅតាមប្រទេស។ ពិតណាស់ បើទោះបីជាព្រះវិញ្ញាណបរិសុទ្ធធ្វើការតាមវិធីខុសៗគ្នាជាច្រើន និងយោងទៅតាមគោលការណ៍ច្រើនក្ដី មិនថាកិច្ចការនោះត្រូវបានធ្វើឡើងដោយវិធីណា ឬធ្វើទៅលើមនុស្សបែបណាក៏ដោយ ក៏ខ្លឹមសារនៃកិច្ចការនេះ ខុសៗគ្នាជានិច្ចដែរ។ កិច្ចការទាំងអស់ ដែលបានធ្វើចំពោះមនុស្សខុសៗគ្នា សុទ្ធតែមានគោលការណ៍របស់វា ហើយគោលការណ៍ទាំងអស់នោះ គឺសុទ្ធតែអាចតំណាងឲ្យខ្លឹមសារនៃគោលបំណងកិច្ចការនោះ។ ដោយសារកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ គឺជាកិច្ចការដែលមានវិសាលភាព ជាក់លាក់ ហើយមានវិធានការច្រើនគួរសម។ កិច្ចការ ដែលត្រូវបានធ្វើឡើងនៅក្នុងរូបកាយសាច់ឈាមរបស់ព្រះដែលយកកំណើតជាមនុស្ស មិនដូចគ្នានឹងកិច្ចការដែលត្រូវបានធ្វើចំពោះមនុស្សឡើយ ហើយកិច្ចការនេះក៏ខុសគ្នាតាមគុណសម្បត្ដិនៃមនុស្សដែលកិច្ចការនេះបានធ្វើចំពោះ។ កិច្ចការដែលត្រូវបានធ្វើនៅក្នុងរូបកាយសាច់ឈាមនៃព្រះដែលយកកំណើតជាមនុស្ស មិនត្រូវបានធ្វើចំពោះមនុស្សទេ ហើយក៏មិនដូចគ្នានឹងកិច្ចការដែលត្រូវបានធ្វើចំពោះមនុស្សដែរ។ និយាយឲ្យខ្លី ទោះបីជាកិច្ចការនោះត្រូវបានធ្វើឡើងច្រើនប៉ុនណា ក៏កិច្ចការដែលត្រូវបានធ្វើឡើងក្នុងគោលបំណងផ្សេងគ្នា មិនដូចគ្នាសោះ ហើយគោលការណ៍ដែលព្រះអង្គធ្វើការ ក៏ខុសគ្នាតាមសភាព និងលក្ខណៈខុសៗគ្នានៃមនុស្សដែលទទួលនូវឥទ្ធិពលពីកិច្ចការនោះដែរ។ ព្រះវិញ្ញាណបរិសុទ្ធធ្វើការចំពោះមនុស្សខុសគ្នា ផ្អែកលើចរិតពិតពីកំណើតរបស់គេ និងមិនតម្រូវឲ្យគេមានលើសពីចរិតពិតឡើយ ហើយទ្រង់ក៏មិនធ្វើការចំពោះគេ លើសើលក្ខណៈនៃកិរិយាពីកំណើតរបស់គេដែរ។ ហេតុនេះ កិច្ចការដែលព្រះវិញ្ញាណបរិសុទ្ធធ្វើចំពោះមនុស្ស ជួយឲ្យពួកគេអាចមើលឃើញពីខ្លឹមសារ នៃគោលបំណងកិច្ចការនោះ។ លក្ខណៈពិតពីកំណើតរបស់មនុស្សមិនប្រែប្រូលឡើយ។ លក្ខណៈពិតពីកំណើតរបស់គេមានកម្រិត។ ព្រះវិញ្ញាណបរិសុទ្ធប្រើមនុស្ស ឬធ្វើការចំពោះពួកគេ ស្របទៅតាមការកំណត់នៃលក្ខណៈរបស់គេ ដើម្បីឲ្យពួកគេអាចទទួលបាននូវអត្ថប្រយោជន៍ពីការនេះ។ ពេលព្រះវិញ្ញាណបរិសុទ្ធធ្វើការលើមនុស្សដែលព្រះកំពុងប្រើទេពកោសល្យ ហើយនិងលក្ខណៈពិតពីកំណើតរបស់គេក៏ត្រូវបញ្ចេញមកឲ្យឃើញ មិនមែនត្រូវបង្ខាំងទុកនោះឡើយ។ លក្ខណៈពីកំណើតរបស់គេត្រូវបានប្រើប្រាស់ក្នុងការបម្រើកិច្ចការរបស់ព្រះ។ អាចនិយាយបានថា ព្រះអង្គប្រើប្រាស់ចំណែកដែលអាចប្រើបានរបស់មនុស្សលោក នៅក្នុងកិច្ចការរបស់ទ្រង់ ដើម្បីសម្រេចនូវលទ្ធផលនៅក្នុងកិច្ចការនោះ។ ផ្ទុយមកវិញ កិច្ចការដែលបានធ្វើរួច នៅក្នុងរូបកាយសាច់ឈាមនៃព្រះដែលយកកំណើតជាមនុស្ស បង្ហាញឲ្យឃើញពីកិច្ចការនៃព្រះវិញ្ញាណដោយផ្ទាល់ ហើយមិនត្រូវបានបង្អាក់ដោយគំនិត និងតម្រិះរបស់មនុស្សលោកនោះឡើយ ក៏ពុំមានអំណោយទាន បទពិសោធន៍ ឬនិស្ស័យកំណើតរបស់មនុស្ស អាចឈានទៅសម្រេចកិច្ចការនោះបានដែរ។ កិច្ចការច្រើនអនេករបស់ព្រះវិញ្ញាណ គឺតម្រូវមកដើម្បីផ្ដល់ប្រយោជន៍ និងដើម្បីបង្រៀនមនុស្ស។ ដោយឡែក មនុស្សខ្លះអាចត្រូវប្រោសឲ្យបានគ្រប់លក្ខណ៍ តែអ្នកខ្លះវិញពុំធ្វើតាមលក្ខខណ្ឌសម្រាប់ឲ្យបានគ្រប់លក្ខណ៍ឡើយ មានន័យថា ពួកគេមិនអាចបានសង្គ្រោះឡើយ ហើយបើទោះបីជាពួកគេប្រហែលជាធ្លាប់មានកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធក៏ដោយ ក៏ចុងក្រោយពួកគេនឹងត្រូវលុបបំបាត់ដែរ។ នេះមានន័យថា ទោះបីជាកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ គឺដើម្បីបង្រៀនមនុស្សក៏ពិតមែន ក៏ពុំមាននរណាអាច ពោលថា អស់អ្នកណាដែលធ្លាប់មានកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ គេនឹងត្រូវបានប្រោសឲ្យគ្រប់លក្ខណ៍ទាំងស្រុងនោះឡើយ ដ្បិតផ្លូវដែលមនុស្សជាច្រើនដើរតាម ក្នុងការព្យាយាមឲ្យបានរបស់គេនោះ មិនមែនជាផ្លូវនៃការទទួលបាននូវការប្រោសឲ្យបានគ្រប់លក្ខណ៍នោះទេ។ ពួកគេមានកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ បែបឯកតោភាគី ប៉ុន្តែមិនមានការរួមចំណែកពីមនុស្ស ដោយមិនលម្អៀង និងគ្មានការព្យាយាមឲ្យបានដ៏ត្រឹមត្រូវរបស់មនុស្សនោះឡើយ។ ហេតុនេះ កិច្ចការរបស់ព្រះវិញ្ញាណដែលស្ថិតលើមនុស្សទាំងនោះ គឺមកបម្រើអស់អ្នកដែលកំពុងត្រូវបានប្រោសឲ្យគ្រប់លក្ខណ៍។ មនុស្សមិនអាចមើលឃើញកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធដោយផ្ទាល់នោះឡើយ ចំណែកឯមនុស្សខ្លួនឯងផ្ទាល់ទៀតសោត ក៏ពុំអាចប៉ះពាល់កិច្ចនោះដោយផ្ទាល់បានដែរ។ ទាល់តែមនុស្សដែលមានអំណោយទានក្នុងកិច្ចការនោះ ទើបអាចស្ដែងឲ្យឃើញកិច្ចការនោះបាន មានន័យថា កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ត្រូវបានប្រទានដល់អ្នកដើរតាមទ្រង់ តាមរយៈការបង្ហាញចេញមករបស់គេ។

កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធត្រូវសម្រេច និងបញ្ចប់ជាបរិបូរ តាមរយៈប្រភេទមនុស្ស និងលក្ខខណ្ឌខុសៗគ្នាជាច្រើន។ ថ្វីបើកិច្ចការរបស់ព្រះដែលមកយកកំណើតជាសាច់ឈាម អាចតំណាងឲ្យកិច្ចការនៃយុគសម័យមួយទាំងមូល និងអាចតំណាងឲ្យច្រកចូលដែល មនុស្សចូលទៅកាន់យុគសម័យទាំងមូល ក៏កិច្ចការស្ដីអំពីសេចក្ដីពិស្ដារនៃច្រកចូលរបស់មនុស្ស នៅតែត្រូវធ្វើឡើងដោយមនុស្សដែលត្រូវបានប្រើដោយព្រះវិញ្ញាណបរិសុទ្ធ មិនមែនដោយព្រះដែលយកកំណើតជាមនុស្សឡើយ។ ដូចនេះ កិច្ចការរបស់ព្រះជាម្ចាស់ ឬព័ន្ធកិច្ចរបស់ព្រះជាម្ចាស់ផ្ទាល់គឺជាកិច្ចការរបស់ព្រះដែលយកកំណើតជាមនុស្សដ្បិតមនុស្សមិនអាចធ្វើជំនួសទ្រង់បានឡើយ។ កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធបានបញ្ចប់សព្វគ្រប់ តាមរយៈមនុស្សជាច្រើនប្រភេទខុសៗគ្នា គ្មានមនុស្សណាម្នាក់អាចសម្រេចកិច្ចការនេះទាំងស្រុង តែម្នាក់អ្នកនោះឡើយ ហើយក៏គ្មានមនុស្សណាម្នាក់អាចស្ដែងចេញនូវកិច្ចការនេះទាំងស្រុងម្នាក់អ្នកនោះដែរ។ អស់អ្នកដែលដឹកនាំពួកជំនុំ ក៏មិនអាចធ្វើជាតំណាងឲ្យកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធបានទាំងស្រុងដែរ។ ពួកគេអាចធ្វើបានត្រឹមកិច្ចការដឹកនាំខ្លះៗប៉ុណ្ណោះ។ ហេតុនេះកិច្ចការ របស់ព្រះវិញ្ញាណបរិសុទ្ធអាចត្រូវចែកចេញជាបីផ្នែកគឺ កិច្ចការរបស់ព្រះជាម្ចាស់ផ្ទាល់ កិច្ចការរបស់មនុស្សដែលព្រះប្រើ និងកិច្ចការរបស់មនុស្សដែលនៅក្នុងលំហូររបស់ព្រះវិញ្ញាណបរិសុទ្ធ។ កិច្ចការរបស់ព្រះជាម្ចាស់ផ្ទាល់ គឺដើម្បីដឹកនាំយុគសម័យទាំងមូល។ កិច្ចការរបស់មនុស្សដែលព្រះទ្រង់ប្រើប្រាស់ គឺដឹកនាំមនុស្សទាំងអស់ដែលដើរតាមព្រះជាម្ចាស់ និងមនុស្សដែលសហការជាមួយនឹងកិច្ចការរបស់ព្រះជាម្ចាស់ ដោយព្រះចាត់ឲ្យទៅ ឬក៏ទទួលបេសកកម្មពីព្រះជាម្ចាស់ បន្ទាប់ពីព្រះអង្គបានធ្វើកិច្ចការរបស់ទ្រង់រួច។ កិច្ចការដែលធ្វើឡើងដោយព្រះវិញ្ញាណបរិសុទ្ធ ចំពោះមនុស្សដែលស្ថិតក្នុងលំហូរនេះ គឺដើម្បីរក្សាការគ្រប់គ្រងទាំងមូលរបស់ព្រះអង្គ និងរក្សាទីបន្ទាល់ទ្រង់ ទាំងកំពុងប្រោសមនុស្សដែលអាចប្រោសឲ្យបានគ្រប់លក្ខណ៍ ឲ្យទៅជាគ្រប់លក្ខណ៍ក្នុងពេលជាមួយគ្នា។ កិច្ចការទាំងបីផ្នែកនេះរួមគ្នា គឺជាកិច្ចការដ៏ពេញលេញរបស់ព្រះវិញ្ញាណបរិសុទ្ធ ប៉ុន្តែប្រសិនបើគ្មានកិច្ចការរបស់ព្រះជាម្ចាស់ផ្ទាល់ទេ នោះកិច្ចការគ្រប់គ្រងនឹងនៅទ្រឹងទាំងស្រុងតែម្ដង។ កិច្ចការរបស់ព្រះជាម្ចាស់ផ្ទាល់ មានការពាក់ព័ន្ធនឹងកិច្ចការរបស់មនុស្សលោកទាំងអស់ ហើយក៏តំណាងឲ្យកិច្ចនៃយុគសម័យទាំងមូលដែរ មានន័យថា កិច្ចការរបស់ព្រះជាម្ចាស់ផ្ទាល់ តំណាងឲ្យថាមពល និងទំនោរនៃកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ចំណែកកិច្ចការរបស់ពួកសាវ័កកើតក្រោយពីកិច្ចការរបស់ព្រះជាម្ចាស់ផ្ទាល់ រួចបន្តពីកិច្ចការរបស់ទ្រង់ ហើយកិច្ចការរបស់សាវ័កមិនបានដឹកនាំយុគសម័យទេ ក៏មិនតំណាងឲ្យទំនោរនៃកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធក្នុងយុគសម័យទាំងមូលដែរ។ ពួកគេធ្វើបានត្រឹមកិច្ចការដែលមនុស្សគួរធ្វើ គ្មានអ្វីពាក់ព័ន្ធកិច្ចការគ្រប់គ្រងទាល់តែសោះ។ កិច្ចការដែលព្រះជាម្ចាស់ធ្វើដោយផ្ទាល់ គឺជាគម្រោងមួយក្នុង កិច្ចការគ្រប់គ្រង។ កិច្ចការរបស់មនុស្ស គឺគ្រាន់តែជាកតព្វកិច្ចមួយ ដែលមនុស្សដែលត្រូវព្រះប្រើដែលត្រូវបំពេញ ហើយគ្មានអ្វីពាក់ព័ន្ធនឹងកិច្ចការគ្រប់គ្រងនោះឡើយ។ បើទោះបីជាការពិតដែលថាកិច្ចការទាំងពីរនេះ សុទ្ធតែជាកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធក៏ដោយ ក៏រវាងកិច្ចការរបស់ព្រះជាម្ចាស់ និងកិច្ចការរបស់មនុស្ស មាននូវលក្ខណៈខុសគ្នាដ៏សំខាន់ជាច្រើនដោយសារតែភាពខុសគ្នាខាងអត្តសញ្ញាណ និងសេចក្ដីតំណាងនៃកិច្ចការ។ ជាងនេះទៅទៀត វិសាលភាពនៃកិច្ចការដែលត្រូវបានធ្វើឡើងដោយព្រះវិញ្ញាណបរិសុទ្ធ ខុសគ្នាតាមកម្មវត្ថុ ដែលមានអត្តសញ្ញាណខុសៗគ្នា។ ទាំងនេះសុទ្ធតែជា គោលការណ៍ និងទំហំនៃកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ។

កិច្ចការរបស់មនុស្សប្រាប់ឲ្យដឹងអំពីបទពិសោធន៍ និងភាពជាមនុស្សរបស់គេ។ អ្វីៗដែលមនុស្សផ្ដល់ជូន និងកិច្ចការដែលគេធ្វើ គឺតំណាងរូបគេតែម្ដង។ តម្រិះរបស់មនុស្ស ការបកស្រាយរកហេតុផលរបស់មនុស្ស កត្ដវិទ្យារបស់មនុស្ស និងការស្រមើស្រមៃសម្បូរបែប សុទ្ធតែរាប់បញ្ចូលនៅក្នុងកិច្ចការរបស់គេទាំងអស់។ បទពិសោធន៍របស់មនុស្ស អាចប្រាប់អំពីកិច្ចការរបស់គេជាពិសេស ហើយបទពិសោធន៍របស់បុគ្គលម្នាក់ ក៏ក្លាយជាធាតុផ្សំនៃកិច្ចការរបស់គេ។ កិច្ចការរបស់មនុស្សអាចស្ដែងចេញនូវបទពិសោធន៍របស់គេ។ ពេលមនុស្សខ្លះទទួលបទពិសោធន៍អវិជ្ជមាន នោះសម្ដីភាគច្រើននៃការរួមប្រកបរបស់គេ ក៏នឹងមានចំណុចអវិជ្ជមានដែរ។ ប្រសិនបើបទ ពិសោធន៍មួយគ្រារបស់គេ មានលក្ខណៈវិជ្ជមាន នោះពួកគេក៏មានផ្លូវ មួយជាពិសេសក្នុងចំណុចវិជ្ជមាន ការប្រកបគ្នារបស់គេក៏ប្រកបដោយការលើកទឹកចិត្ត ហើយមនុស្សក៏អាចទទួលបានការផ្ដល់ជូនដ៏វិជ្ជមានពីពួកគេដែរ។ ប្រសិនបើអ្នកបម្រើការម្នាក់ ទៅជាអវិជ្ជមានមួយគ្រា នោះការប្រកបគ្នារបស់គេ នឹងបន្តមានចំណុចអវិជ្ជមានរហូត។ ការប្រកបគ្នាបែបនេះមានតែការបាក់ទឹកចិត្ត ហើយអ្នកដទៃក៏ទៅជាបាក់ទឹកចិត្តទាំងមិនដឹងខ្លួន បន្ទាប់ពីបាន ចូលរួមប្រកបជាមួយគេ។ ស្ថានភាពរបស់អ្នកដើរតាម គឺប្រែប្រួលទៅតាមស្ថានភាពរបស់អ្នកដឹកនាំ។ អ្នកធ្វើការមានស្ថានភាពក្នុងចិត្តយ៉ាងណា គេនឹងស្ដែងចេញស្ថានភាពនោះមក រីឯកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ រមែងប្រែប្រួលតាមសភាពរបស់មនុស្ស។ ព្រះអង្គធ្វើ ការទៅតាមបទពិសោធន៍របស់មនុស្ស ហើយមិនបង្ខំពួកគេទេ ប៉ុន្តែទ្រង់តម្រូវពីមនុស្ស ទៅតាមលំហូរទូទៅនៃបទពិសោធន៍របស់គេ។ មានន័យថា ការប្រកបគ្នារបស់មនុស្ស ខុសគ្នាពីព្រះបន្ទូលរបស់ព្រះជាម្ចាស់។ អ្វីដែលមនុស្សប្រកបគ្នា បង្ហាញឲ្យឃើញនូវបទពិសោធន៍ និងតម្រិះរបស់បុគ្គលម្នាក់ៗ ទាំងស្ដែងពីបទពិសោធន៍ និងតម្រិះរបស់គេ ចំពោះមូលដ្ឋានកិច្ចការរបស់ព្រះទៀតផង។ ទំនួលខុសត្រូវរបស់គេ គឺត្រូវស្វែងរកនូវអ្វីដែលពួកគេគួរអនុវត្ត ឬចូលទៅក្នុងសេចក្ដីនោះ បន្ទាប់ពីព្រះជាម្ចាស់ធ្វើការ ឬមានបន្ទូលរួចយកសេចក្ដីទាំងនេះ ទៅប្រាប់អ្នកដើរតាម។ ដូច្នេះ កិច្ចការរបស់មនុស្សតំណាងឲ្យច្រកទ្វារ និងការអនុវត្តរបស់គេ។ ពិតណាស់ កិច្ចការនេះ លាយបញ្ចូលគ្នាទាំងមេរៀន និងបទពិសោធន៍របស់ មនុស្ស ឬគំនិតខ្លះរបស់គេ។ ដោយឡែក ទោះបីជាព្រះវិញ្ញាណបរិសុទ្ធធ្វើការ ទាំងចំពោះមនុស្ស ឬនៅក្នុងព្រះដែលយកកំណើតជាសាច់ឈាម ក៏អ្នកបម្រើការអាចបង្ហាញឲ្យដឹងថា កិច្ចការនោះជាអ្វីដែរ។ បើទោះបីព្រះ វិញ្ញាណបរិសុទ្ធជាអ្នកធ្វើកិច្ចការក៏ដោយ ក៏កិច្ចការនេះត្រូវបានសង់លើគ្រឹះនៃអត្តសញ្ញាណដែលមនុស្សមានពីកំណើត ពីព្រោះព្រះវិញ្ញាណបរិសុទ្ធ មិនធ្វើការដោយគ្មានមូលដ្ឋានគ្រឹះឡើយ។ ម្យ៉ាងទៀតគឺ កិច្ចការនេះ មិនមែនកើតមានឡើងដោយទទេស្អាត ប៉ុន្តែរមែងត្រូវបានធ្វើឡើង ស្របតាមស្ថានការណ៍ជាក់ស្ដែង និងលក្ខខណ្ឌពិត។ គឺមានតែតាមវិធីនេះទេ ទើបនិស្ស័យរបស់មនុស្ស ត្រូវបានបំផ្លាស់បំប្រែ ហើយសញ្ញាណ និងគំនិតចាស់គំរិលរបស់គេត្រូវបានផ្លាស់ប្រែ។ អ្វីដែលមនុស្សស្ដែងចេញមក ជាអ្វីដែលគេមើលឃើញ អ្វីដែលគេទទួលជាបទពិសោធន៍ និងជាអ្វីដែលគេអាចស្រមៃដល់ ហើយក៏ជាអ្វីដែលគំនិតរបស់មនុស្សអាចគិតយល់ដែរ បើទោះការនេះគឺជាគោលលទ្ធិ ឬមួយជាសញ្ញាណក៏ដោយ។ កិច្ចការរបស់មនុស្ស ពុំអាចលើសពីទំហំបទពិសោធន៍របស់គេ ក៏មិនមែនជាអ្វីដែលមនុស្សមើលឃើញ មិនមែនជាអ្វីដែលមនុស្សអាចស្រមើស្រមៃ ឬគិតស្មានដល់ បើទោះបីជាកិច្ចការនោះធំយ៉ាងណាក៏ដោយ។ គ្រប់យ៉ាងដែលព្រះជាម្ចាស់ស្ដែងចេញមកឲ្យឃើញ គឺជាអង្គទ្រង់ផ្ទាល់តែម្ដង ហើយការនេះមនុស្សមិនអាចសម្រេចបាននោះឡើយ ដ្បិតវាលើសពីការគិតរបស់មនុស្ស។ ទ្រង់បង្ហាញឲ្យឃើញអំពីកិច្ចការដឹកនាំមនុស្សលោកទាំងអស់ ហើយកិច្ចការនេះមិនពាក់ព័ន្ធនឹងសេចក្ដីពិស្ដារនៃបទពិសោន៍ធរបស់មនុស្សទេ ប៉ុន្តែ វាពាក់ព័ន្ធនឹងការគ្រប់គ្រងរបស់ទ្រង់ផ្ទាល់វិញ។ អ្វីដែលមនុស្សបង្ហាញឲ្យឃើញ គឺជាបទពិសោធន៍របស់គេ រីឯអ្វីដែលព្រះជាម្ចាស់បង្ហាញឲ្យឃើញ គឺជាលក្ខណៈរបស់ទ្រង់ ដែលជានិស្ស័យដែលទ្រង់មានរហូតមក ហើយវាលើសពីការយល់របស់មនុស្សផង។ បទពិសោធន៍របស់មនុស្ស គឺជាការយល់ឃើញនិងចំណេះដឹងដែលគេទទួលបាន ផ្អែកទៅលើមូលដ្ឋាននៃការស្ដែងឲ្យឃើញអំពីលក្ខណៈរបស់ព្រះ ជាម្ចាស់វិញ។ តម្រិះ និងចំណេះដឹងទាំងនេះ ត្រូវបានហៅថាជាលក្ខណៈរបស់មនុស្ស និងជាគ្រឹះនៃការស្ដែងចេញឲ្យឃើញនូវនិស្ស័យពីកំនើត និងគុណសម្បត្ដិពីកំណើតរបស់មនុស្ស ហេតុនេះទើបទើបចំណុចទាំងនេះត្រូវបានហៅថាជាលក្ខណៈរបស់មនុស្ស។ មនុស្សអាចប្រកបនឹងអ្វីដែលគេទទួលជាបទពិសោធន៍ និងមើលឃើញ។ គ្មាននរណាអាចប្រកបនឹងអ្វីដែលគេមិនធ្លាប់មានបទពិសោធន៍ មិនធ្លាប់មើលឃើញ ឬគំនិតគេយល់មិនដល់ទេ ពួកគេពុំមានលក្ខណៈទាំងអស់នេះនៅក្នុងពួកគេនោះឡើយ។ ប្រសិនបើអ្វីដែលមនុស្សបង្ហាញឲ្យឃើញ មិនមែនកើតពីបទពិសោធន៍របស់គេ ការនោះគឺជាការស្រមើស្រមៃ ឬជាគោលលទ្ធិហើយ។ និយាយឲ្យស្រួលយល់ គឺគ្មានទេភាពជាក់ស្ដែង នៅក្នុងពាក្យសម្ដីរបស់គេ។ ប្រសិនបើអ្នកមិនដែលប្រឡូកជាមួយនឹងរឿងរ៉ាវសង្គមសោះ អ្នកមុខជាមិនអាចជជែកអំពីសម្ពន្ធភាពសាំញ៉ាំក្នុងសង្គមឲ្យបានច្បាស់ដែរ។ ប្រិនបើអ្នកគ្មានគ្រួសារ នៅពេលអ្នកដទៃជជែកគ្នាអំពីបញ្ហាគ្រួសារ អ្នកមុខជាមិនយល់អំពីសម្ដីភាគច្រើន ដែលគេជជែកនោះឡើយ។ ហេតុដូច្នេះ អ្វីដែលមនុស្សជជែកគ្នា និងកិច្ចការដែលគេធ្វើ តំណាង ឲ្យលក្ខណៈសម្ងាត់របស់គេ។ ប្រិនបើមនុស្សម្នាក់ជជែកអំពីការយល់ដឹងរបស់គេ ចំពោះការវាយផ្ចាល និងការជំនុំជម្រះ ប៉ុន្តែ អ្នកគ្មានបទពិសោធន៍អំពីការនោះសោះ អ្នកមុខជាមិនហ៊ានបដិសេធការយល់ដឹងរបស់គេទេ ក៏ រឹតតែមិនហ៊ានជឿអ្វីដែលគេនិយាយមួយរយភាគរយដែរ។ នេះគឺមកពីការប្រកបគ្នារបស់គេ គឺជារឿងដែលអ្នកមិនធ្លាប់មានបទពិសោធន៍ ជារឿងដែលអ្នកមិនធ្លាប់បានដឹង ហើយគំនិតរបស់អ្នកស្រមៃមិនដល់។ តាមការចេះដឹងរបស់គេ គ្រប់យ៉ាងដែលអ្នកអាចយកបាន គឺវិធីមួយដែលត្រូវឆ្លងកាត់ការវាយផ្ចាល និងការជំនុំជម្រះនៅពេលអនាគត។ ប៉ុន្តែ វិធីនេះគ្រាន់តែអាចជាចំណេះដឹងខាងគោលលទ្ធិតែប៉ុណ្ណោះ វាមិនអាចជំនួសការយល់ដឹងផ្ទាល់របស់អ្នកបានឡើយ រឹតតែមិនជំនួសបទពិសោធន៍របស់អ្នកទៀតផង។ ប្រហែលជាអ្នកគិតថា អ្វីដែលគេនិយាយក៏ត្រឹមត្រូវដែរ ប៉ុន្តែ តាមពិសោធន៍របស់អ្នកផ្ទាល់ អ្នកយល់ថា សេចក្ដីទាំងនោះមិនអាចអនុវត្តបានតាមវិធីជាច្រើន។ ប្រហែលជាអ្នកមានអារម្មណ៍ថា រឿងខ្លះដែលអ្នកស្ដាប់ឮ គឺមិនអាចអនុវត្តបានទាំងស្រុង ពេលនោះអ្នកក៏កើតមានសញ្ញាណពីរឿងនេះ ហើយទោះបីអ្នកទទួលយករឿងនេះ ក៏អ្នកទទួលយកទាំងទើសទាល់ប៉ុណ្ណោះ។ ប៉ុន្តែ តាមបទពិសោធន៍របស់អ្នកផ្ទាល់ ការចេះដឹងដែលអ្នកទាញបានជាសញ្ញាណក្លាយជាវិធីអនុវត្តរបស់អ្នក ហើយកាលណាអ្នកកាន់តែអនុវត្ត អ្នកក៏កាន់តែយល់ពីគុណតម្លៃពិតនៃពាក្យសម្ដីដែលអ្នកបានស្ដាប់។ បន្ទាប់ពីមានបទពិសោធន៍ខ្លួននៃផ្ទាល់ នោះអ្នកនឹងអាចជជែកពីចំណេះដឹងដែលអ្នកគួរទទួលបានពីអ្វីដែលអ្នកបានឆ្លងកាត់។ ក្រៅពីនេះ អ្នកអាចបែងចែកថា ចំណេះដឹងរបស់នរណាគឺជាចំណេះដឹងពិត និងជាក់ស្ដែង ហើយចំណេះដឹងរបស់នរណា គឺជាចំណេះដឹងដែលផ្អែកលើគោលលទ្ធិ ហើយគ្មានតម្លៃ។ ដូច្នេះ មិនថាចំណេះដឹងដែលអ្នកអះអាងស្របនឹងសេចក្ដីពិត ឬក៏អត់ គឺវាភាគច្រើនអាស្រ័យត្រង់ថា អ្នកមានបទពិសោធន៍ជាក់ស្ដែងទាក់ទងនឹងចំណេះដឹងពិត ឬក៏អត់។ ទីណាដែលមានសេចក្ដីពិតនៅក្នុងបទពិសោធន៍របស់អ្នក នោះចំណេះដឹងរបស់អ្នកនឹងក្លាយជាបទពិសោធន៍ជាក់ស្ដែង ហើយមានតម្លៃ។ តាមរយៈបទពិសោធន៍របស់អ្នក អ្នកក៏អាចទទួលបានការវិនិច្ឆ័យល្អអាក្រក់ និងគំនិតស៊ីជម្រៅ ធ្វើឲ្យចំណេះដឹងរបស់អ្នកកាន់តែជ្រាលជ្រៅ ហើយបង្កើន ប្រាជ្ញា និងសុភវិនិច្ឆ័យទាក់ទងនឹងរបៀបដែលអ្នកគួរសម្ដែងនូវចរិតមារយាទរបស់ខ្លួនឯងផង។ ចំណេះដឹងដែលត្រូវបានស្ដែងចេញមកពីមនុស្សដែលគ្មានសេចក្ដីពិត គឺជាគោលលទ្ធិ ទោះបីជាចំណេះដឹងនោះ ខ្ពង់ខ្ពស់ប៉ុនណាក៏ដោយ។ មនុស្សប្រភេទនេះ អាចជាមនុស្សដែលវាងវៃខ្លាំង ចំពោះរឿងសាច់ឈាម តែមិនអាចបែងចែកនូវភាពខុសគ្នា ចំពោះរឿងព្រលឹងវិញ្ញាណ។ នេះក៏មកពីមនុស្សបែបនេះគ្មានបទពិសោធន៍នឹងកិច្ចការខាងព្រលឹងវិញ្ញាណទាល់តែសោះ។ មនុស្សទាំងនេះ ជាមនុស្សដែលមិនត្រូវបានស្រាយបំភ្លឺ ក្នុងកិច្ចការខាងឯវិញ្ញាណ ហើយមិនយល់ពីរឿងរ៉ាវខាងព្រលឹងវិញ្ញាណ។ ទោះបីជាអ្នកស្ដែងចេញនូវចំណេះដឹងបែបណាក៏ដោយ ដរាបណាវាជាលក្ខណៈរបស់អ្នក នោះវាជាបទពិសោធន៍ផ្ទាល់របស់អ្នក គឺជាចំណេះដឹងពិតរបស់អ្នកហើយ។ មនុស្សដែលនិយាយតែពីគោលលទ្ធិ គឺជាមនុស្សដែលគ្មានទាំងសេចក្ដីពិត គ្មានទាំងភាពជាក់ស្ដែង អ្វីដែលគេពិភាក្សាក៏អាច រាប់ថាជាលក្ខណៈរបស់គេបានដែរ ដ្បិតដែលគេឈានដល់គោលលទ្ធិកម្រិតនេះ នោះក៏ដោយសារតែតាមរយៈការត្រិះរិះ និងការសញ្ជឹងគិតដ៏ស៊ីជម្រៅរបស់គេប៉ុណ្ណោះដែរ។ ប៉ុន្តែវាគ្រាន់តែជាគោលលទ្ធិ វាមិនខុសពីការស្រមើស្រមៃនោះទេ! បទពិសោធន៍របស់មនុស្សគ្រប់ប្រភេទ តំណាងឲ្យអ្វីៗដែលមាននៅក្នុងគេ។ មនុស្សណាដែលគ្មានបទពិសោធន៍ខាងព្រលឹងវិញ្ញាណ មិនអាចនិយាយពីចំណេះ ដឹងនៃសេចក្ដីពិត ក៏មិនអាចនិយាយអំពីចំណេះដឹងដ៏ត្រឹមត្រូវ ទាក់ទងនឹងរឿងរ៉ាវខាងព្រលឹងវិញ្ញាណទេ។ ប្រាកដណាស់ អ្វីដែលមនុស្សស្ដែងចេញ គឺជាលក្ខណៈដែលមាននៅក្នុងគេ។ ប្រសិនបើនរណាម្នាក់ចង់បានចំណេះដឹងខាងព្រលឹងវិញ្ញាណ និងចំណេះដឹងខាងឯសេចក្ដីពិត គេត្រូវតែមានបទពិសោធន៍ជាក់ស្ដែង។ ប្រសិនបើអ្នកមិនអាចនិយាយច្បាស់អំពីសុភវិនិច្ឆ័យនៅក្នុងជីវិតមនុស្ស អ្នកក៏កាន់តែមិនអាចនិយាយអំពីកិច្ចការខាងឯព្រលឹងវិញ្ញាណយ៉ាងណាហ្នឹងដែរ? មនុស្សដែលអាចដឹកនាំពួកជំនុំ ចិញ្ចឹមជីវិតមនុស្ស ហើយធ្វើជាសាវ័កដល់អ្នកដទៃ ត្រូវតែមានបទពិសោធន៍ពិត។ ពួកគេត្រូវតែមានការយល់ដឹងដ៏ត្រឹមត្រូវអំពីរឿងរ៉ាវខាងព្រលឹងវិញ្ញាណ និងការឲ្យតម្លៃ និងបទពិសោធន៍ដ៏ត្រឹមត្រូវអំពីសេចក្ដីពិត។ គឺទាល់តែមនុស្សបែបនេះទេ ទើបមានលក្ខណៈសម្បត្តិគ្រប់គ្រាន់នឹងធ្វើជាអ្នកធ្វើការ ឬជាពួកសាវ័ក ដែលដឹកនាំពួកជំនុំបាន។ ពុំនោះទេ ពួកគេអាចបានត្រឹមតែដើរតាមប៉ុណ្ណោះ មិនអាចដឹកនាំបានទេ ក៏រឹតតែមិនអាចធ្វើជាសាវ័កដែលអាចផ្ដល់ជីវិតដល់អ្នកដទៃឡើយ។ នេះ គឺមកពីតួនាទីរបស់សាវ័ក គឺមិនមែនរត់ទៅរត់មក ឬក៏តយុទ្ធនោះឡើយ តួនាទីនេះគឺធ្វើកិច្ចការផ្ដល់ជីវិត និងដឹកនាំអ្នកដទៃក្នុងការបំផ្លាស់បំប្រែនិស្ស័យរបស់គេ។ មនុស្សដែលបំពេញតួនាទីនេះ ត្រូវបានចាត់តាំងស្ពាយទំនួលខុសត្រូវដ៏ធ្ងន់ធ្ងរមួយ ជាទំនួលខុសត្រូវដែលមិន មែននរណាក៏អាចស្ពាយបាននោះដែរ។ កិច្ចការប្រភេទនេះ ទាល់តែមនុស្សដែលមានលក្ខណៈជីវិត ជាមនុស្សដែលមានបទពិសោធន៍ពីសេចក្ដីពិត ទើបអាចធ្វើបាន។ កិច្ចការនេះពុំអាចធ្វើឡើងដោយមនុស្សដែលអាចត្រឹមតែលះបង់មនុស្សដែលអាចរត់ទៅមក ឬមនុស្សដែលព្រមលះបង់ខ្លួនឯងនោះឡើយ។ មនុស្សដែលពុំមានបទពិសោធន៍ពីសេចក្ដីពិត មនុស្សដែលមិនធ្លាប់ត្រូវបានកែ តម្រូវ ឬវិនិច្ឆ័យពុំអាចធ្វើកិច្ចការប្រភេទនេះបានទេ។ មនុស្សគ្មានបទពិសោធន៍ គឺជាមនុស្សដែលគ្មានភាពជាក់ស្ដែង ពុំអាចមើលឃើញតថភាពច្បាស់ឡើយ ពីព្រោះពួកគេផ្ទាល់គ្មានលក្ខណៈបែបនេះទេ។ ដូច្នេះ មនុស្សប្រភេទនេះមិនត្រឹមតែមិនអាចធ្វើកិច្ចការដឹកនាំប៉ុណ្ណោះទេ តែ ប្រសិនបើពួកគេនៅតែគ្មានសេចក្ដីពិតយូរតទៅទៀត ពួកគេនឹងក្លាយជាកម្មវត្ថុនៃការលុបបំបាត់ចោលហើយ។ តម្រិះដែលអ្នកបង្ហាញចេញមក អាចធ្វើជាភ័ស្តុតាងនៃទុក្ខវេទនាដែលអ្នកបានឆ្លងកាត់នៅក្នុងជីវិត ជាអ្វីដែលនាំឲ្យអ្នកត្រូវបានវាយផ្ចាល និងជាបញ្ហាដែលនាំឲ្យអ្នកត្រូវជំនុំជម្រះ។ នេះក៏ជារឿងពិតចំពោះការល្បងលដូចគ្នា៖ កត្តាដែលជាចំណុចខ្សោយ កត្តានោះហើយត្រូវបន្សុទ្ធ នេះជាបញ្ហាដែលមនុស្សត្រូវមានបទពិសោធន៍ ទុកជាវិធីអនុវត្ត។ ឧទាហរណ៍ ប្រសិនបើមនុស្សម្នាក់រសាយចិត្តក្នុងជីវិតអាពាហ៍ពិពាហ៍ ពួកគេត្រូវប្រកបគ្នាដោយពាក្យថា អរព្រះគុណព្រះជាម្ចាស់ សរសើរតម្កើង «ព្រះជម្ចាស់ ខ្ញុំត្រូវតែបំពញតាមព្រះទ័យចង់បានរបស់ព្រះជាម្ចាស់ ហើយថ្វាយជីវិតខ្ញុំទាំងមូលដល់ទ្រង់ ហើយខ្ញុំត្រូវយកជីវិតអាពាហ៍ពិពាហ៍របស់ខ្ញុំទាំងមូល ទៅដាក់ក្នុងព្រះហស្តរបស់ព្រះជាម្ចាស់។ ខ្ញុំព្រមថ្វាយជីវិតខ្ញុំទាំងមូលដល់ព្រះជាម្ចាស់»។ គ្រប់យ៉ាងដែលមាននៅក្នុងជីវិតមនុស្ស អាចបង្ហាញអំពីលក្ខណៈរបស់គេ តាមរយៈការប្រកបគ្នា។ សន្ទុះនៃការនិយាយរបស់បុគ្គលម្នាក់ មិនថា គេនិយាយឮខ្លាំង ឬស្ងាត់នោះឡើយ បញ្ហានេះ មិនមែនជាបញ្ហាបទពិសោធន៍ និងមិនអាចធ្វើជាតំណាងលក្ខណៈដែលគេមាន និងលក្ខណៈរបស់គេបានឡើយ។ ការទាំងនេះគ្រាន់តែអាចប្រាប់បានថា សន្ដានកំណើតរបស់គេល្អ ឬអាក្រក់ប៉ុណ្ណោះ ប៉ុន្តែពួកគេមិនអាចចាត់ទុកស្មើនឹងមនុស្សម្នាក់ដែលមាន ឬគ្មានបទពិសោធន៍នោះឡើយ។ សមត្ថភាពសម្ដែងពីមនុស្សម្នាក់ពេលនិយាយ ឬជំនាញ ឬល្បឿននៃសម្ដីរបស់គេ គ្រាន់តែជាបញ្ហាទាក់ទងនឹងទម្លាប់តែប៉ុណ្ណោះ មិនអាចយកមកជំនួសបទពិសោធន៍របស់មនុស្សបានឡើយ។ កាលណាអ្នកនិយាយអំពីបទពិសោធន៍រៀងខ្លួនរបស់អ្នក អ្នកប្រកបឃើញ នូវអ្វីដែលអ្នកយល់ថាសំខាន់ និងប្រកបឃើញគ្រប់យ៉ាងដែលមាននៅក្នុងអ្នក។ សម្ដីរបស់ខ្ញុំតំណាងឲ្យលក្ខណៈ របស់ខ្ញុំ ប៉ុន្តែ អ្វីដែលខ្ញុំនិយាយ វាហួសពីគំនិតគិតដល់ របស់មនុស្ស។ អ្វីដែលខ្ញុំនិយាយ មិនមែនជារឿងដែល មនុស្សមានពិសោធន៍នោះទេ ហើយក៏មិនមែនជាអ្វីដែល មនុស្សអាចមើលឃើញនោះដែរ ហើយវាក៏មិនមែនជា របស់ដែលមនុស្សអាចពាល់បានដែរ តែវាគឺជាលក្ខណៈ របស់ខ្ញុំ។ មនុស្សខ្លះទទួលស្គាល់តែត្រឹមថា អ្វីដែលខ្ញុំ និយាយប្រាប់ គឺជាអ្វីដែលខ្ញុំមានពិសោធន៍ ប៉ុន្តែ ពួកគេ មិនទទួលស្គាល់ថា វាគឺជាការសម្ដែងចេញដោយផ្ទាល់ របស់ព្រះវិញ្ញាណ។ ប្រាកដណាស់ អ្វីដែលខ្ញុំនិយាយ គឺជាអ្វីដែលខ្ញុំមានពិសោធន៍។ ខ្ញុំនេះហើយ ជាអ្នកដែលបានធ្វើការងារគ្រប់គ្រង អស់រយៈពេលប្រាំមួយពាន់ឆ្នាំ មកនេះ។ ខ្ញុំបានមានពិសោធន៍នូវអ្វីៗគ្រប់យ៉ាង តាំងតែពីដើមកំណើតរបស់មនុស្សលោក មកទល់នឹងបច្ចុប្បន្ននេះ។ ម្ដេចក៏ខ្ញុំមិនអាចពិភាក្សាអំពីរឿងនេះបាន? កាលណានិយាយអំពីសន្ដានកំណើតរបស់មនុស្ស ខ្ញុំបានឃើញច្បាស់ណាស់ ដ្បិតខ្ញុំបានសង្កេតតាំងពីយូរណាស់មក ហើយ។ ម្ដេចក៏ខ្ញុំមិនអាចជជែកអំពីរឿងនេះ ឲ្យច្បាស់ លាស់បាន? ដោយសារតែខ្ញុំបានមើលឃើញលក្ខណៈរបស់មនុស្សច្បាស់ ខ្ញុំក៏មានលក្ខណសម្បត្តិគ្រប់គ្រាន់ នឹងដាក់ទោសមនុស្ស ហើយជំនុំជម្រះគេផង ពីព្រោះមនុស្សលោកទាំងអស់ កើតពីខ្ញុំមក ប៉ុន្តែគេត្រូវបង្ខូចឲ្យទៅជាអាក្រក់ ដោយសារសាតាំង។ ពិតណាស់ ខ្ញុំក៏មានលក្ខណៈសម្បត្តិគ្រាប់គ្រាន់ដើម្បីនឹងវាយតម្លៃកិច្ចការដែលខ្ញុំបានធ្វើដែរ។ បើទោះបីជាកិច្ចការនេះ ពុំមែនត្រូវបានធ្វើឡើងដោយសាច់ឈាមរបស់ខ្ញុំមែន តែវាគឺជាការស្ដែងចេញដោយផ្ទាល់ពីព្រះវិញ្ញា ហើយនេះគឺជាលក្ខណៈ និងជា លក្ខណៈរបស់ខ្ញុំ។ ដូច្នេះ ខ្ញុំមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការបង្ហាញ និងធ្វើកិច្ចការដែលខ្ញុំគួរធ្វើ។ អ្វីដែលមនុស្សនិយាយ គឺជាអ្វីដែលគេមានបទពិសោធន៍។ វាជាអ្វីដែលគេបានឃើញ ជាអ្វីដែលគំនិតរបស់គេអាចគិតដល់ ហើយជាអ្វីដែលញាណរបស់គេអាចចាប់បាន។ នោះជាអ្វីដែលគេអាច ជជែកប្រាប់បាន។ ព្រះបន្ទូលដែលថ្លែងដោយរូបកាយ សាច់ឈាមនៃព្រះដែលយកកំណើតជាមនុស្ស ជាការបង្ហាញដោយផ្ទាល់ពីព្រះវិញ្ញាណ គឺជារឿងដែលសាច់ ឈាមមិនធ្លាប់មានបទពិសោធន៍ ឬមើលឃើញ ប៉ុន្តែទ្រង់នៅ តែអាចបង្ហាញលក្ខណៈរបស់ទ្រង់ដដែល ដ្បិតលក្ខណៈនៃសាច់ឈាមរបស់ទ្រង់ជាវិញ្ញាណ ហើយទ្រង់បង្ហាញនូវកិច្ចការនៃព្រះវិញ្ញាណ។ កិច្ចការនេះជាកិច្ចការដែលត្រូវបានធ្វើរួចជាស្រេចដោយព្រះវិញ្ញាណ បើទោះបីជាកិច្ចការនោះ វាហួសពីការឈានដល់នៃសាច់ឈាមក៏ដោយ។ បន្ទាប់ពីការយកកំណើតជាសាច់ឈាម តាមរយៈការបង្ហាញនៃសាច់ឈាម ព្រះអង្គអាចធ្វើឲ្យមនុស្សស្គាល់លក្ខណៈ របស់ព្រះជាម្ចាស់ ឲ្យមនុស្សមើលឃើញនិស្ស័យរបស់ព្រះជាម្ចាស់ និងកិច្ចការដែលព្រះអង្គបានធ្វើ។ កិច្ចការរបស់មនុស្សផ្ដល់នូវភាពច្បាស់លាស់ អំពីអ្វីដែលគេគួរប្រកាន់ខ្ជាប់ និងអ្វីដែលគេគួរតែយល់កិច្ចការពាក់ព័ន្ធ ទាំងការដឹកនាំមនុស្សឆ្ពោះទៅរកការយល់ដឹង និងការទទួលបទពិសោធន៍នូវសេចក្ដីពិត។ កិច្ចការរបស់មនុស្ស គឺដើម្បីគាំទ្រមនុស្ស។ កិច្ចការរបស់ព្រះជាម្ចាស់ គឺដើម្បីបើកផ្លូវ និងយុគសម័យថ្មីៗសម្រាប់មនុស្សលោក និងដើម្បីបង្ហាញឲ្យមនុស្សស្គាល់ពីកិច្ចការដែលមនុស្សមិនធ្លាប់ស្គាល់ ដោយឲ្យគេអាចស្គាល់និស្ស័យរបស់ទ្រង់។ រីឯកិច្ចការរបស់ព្រះជាម្ចាស់ គឺដើម្បីដឹកនាំមនុស្សជាតិទាំងអស់។

កិច្ចការទាំងអស់របស់ព្រះវិញ្ញាណបរិសុទ្ធត្រូវបានអនុវត្ត ដើម្បីផ្ដល់ប្រយោជន៍ដល់មនុស្ស។ កិច្ចការទាំងអស់ គឺដើម្បីតែបង្រៀនមនុស្ស ពុំមានកិច្ចការណាដែលមិនផ្ដល់ប្រយោជន៍ដល់មនុស្សឡើយ។ ទោះបីជាសេចក្ដីពិតស៊ីជម្រៅ ឬរាក់កំភែល ហើយបើទោះបីជាមនុស្ស ដែលទទួលសេចក្ដីពិតមាន គុណសម្បត្តិយ៉ាងណា ក៏កិច្ចការដែលព្រះវិញ្ញាណបរិសុទ្ធធ្វើ ផ្ដល់ប្រយោជន៍ដល់មនុស្សដែរ។ ប៉ុន្តែកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធមិនអាចត្រូវបានធ្វើឡើងដោយផ្ទាល់ឡើយ កិច្ចការនេះ ត្រូវតែបង្ហាញចេញមកតាមរយៈមនុស្សដែលប្រាស្រ័យ ទាក់ទងជាមួយទ្រង់។ គឺទាល់តែបែបនេះ ទើបកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធអាចសម្រេចបាន។ ពិតមែនហើយ កាលណាព្រះវិញ្ញាណបរិសុទ្ធធ្វើការដោយផ្ទាល់ កិច្ចការនោះមិនច្របូកច្របល់ទាល់តែសោះ ប៉ុន្តែ កាលណាព្រះវិញ្ញាណបរិសុទ្ធធ្វើការតាមរយៈមនុស្ស កិច្ចការនោះក៏ក្លាយជាច្របូកច្របល់ ហើយមិនមែនជាកិច្ចការដើមរបស់ព្រះវិញ្ញាណបរិសុទ្ធឡើយ។ ដោយហេតុនេះ សេចក្ដីពិតក៏ប្រែប្រួលទៅរកការញែកកម្រិតខុសៗគ្នាដែរ។ អ្នកដើរតាមមិនទទួលបាននូវចេតនាដើមរបស់ព្រះវិញ្ញាណបរិសុទ្ធទេ ប៉ុន្តែជាការរួមបញ្ចូលគ្នានៃកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ព្រមទាំងបទពិសោធន៍ និងចំណេះដឹងរបស់មនុស្សវិញ។ ត្រឹមត្រូវហើយ ចំណែកការដែលអ្នកដើរតាមទទួលនោះ គឺជាកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ឯបទពិសោធន៍ និងចំណេះដឹងរបស់មនុស្សដែលគេទទួលវិញ វាខុសៗគ្នា ដ្បិតអ្នកធ្វើការសុទ្ធតែខុសគ្នា។ អ្នកធ្វើការដែលមានការស្រាយបំភ្លឺ និងការដឹកនាំរបស់ព្រះវិញ្ញាណបរិសុទ្ធ នឹងបន្តទទួលបានបទពិសោធន៍ផ្អែកទៅលើការស្រាយបំភ្លឺ និងការដឹកនាំនេះ។ ក្នុងបទពិសោធន៍នេះ បានរួមបញ្ចូលគ្នាទាំងគំនិត និងបទពិសោធន៍របស់មនុស្ស ក៏ដូចជាសភាវៈនៃមនុស្សជាតិ ហើយបន្ទាប់មក ពួកគេក៏ទទួលបាន ចំណេះដឹង និងតម្រិះដែលពួកគេគួរមាន។ នេះជាវិធីអនុវត្តរបស់មនុស្ស បន្ទាប់ពីពួកគេបានមានបទពិសោធន៍អំពីសេចក្ដីពិត។ វិធីអនុវត្តនេះមិនមែនដូចគ្នារហូតទេ ដ្បិតមនុស្សមានពិសោធន៍ខុសគ្នា ហើយកិច្ចការដែលគេមានបទពិសោធន៍ ក៏ខុសៗគ្នាដែរ។ តាមវិធីនេះ ការស្រាយបំភ្លឺដដែល របស់ព្រះវិញ្ញាណបរិសុទ្ធ នាំមកនូវចំណេះដឹង និងការអនុវត្តខុសៗគ្នា ដ្បិតមនុស្សដែលទទួលនូវការស្រាយបំភ្លឺនេះមាននូវភាពខុសៗពីគ្នា។ មនុស្សខ្លះ ប្រព្រឹត្តខុសតិចតួចក្នុងពេលអនុវត្ត ខណៈដែលមនុស្សខ្លះ ទៀតប្រព្រឹត្តធ្ងន់ធ្ងរ ហើយមនុស្សខ្លះទៀតប្រព្រឹត្តខុសទាំងស្រុងតែម្ដង។ នេះគឺមកពីមនុស្សមានសមត្ថភាពយល់ដឹងខុសគ្នា ហើយក៏ដោយសារតែគុណសម្បត្តិពីកំណើតរបស់គេខុសៗពីគ្នាដែរ។ មនុស្សខ្លះមានការយល់តែមួយប្រភេទទេ ក្រោយពេលស្ដាប់ឮសារមួយ ឯមនុស្សខ្លះទៀត មានការយល់ដឹងផ្សេង បន្ទាប់ពីបានឮសេចក្ដីពិត។ មនុស្សខ្លះយល់លម្អៀងតែបន្តិចទេ ប៉ុន្តែអ្នកខ្លះទៀតវិញ មិនយល់ពីអត្ថន័យពិតនៃសេចក្ដីពិតសោះតែម្ដង។ ដូច្នេះ ការយល់ដឹងរបស់មនុស្សម្នាក់ៗ ជះឥទ្ធិពលដល់វិធីដែលគេដឹកនាំអ្នកដទៃ។ ជាការពិតប្រាកដណាស់ ដ្បិតកិច្ចការរបស់មនុស្សម្នាក់ បានត្រឹមតែ ជាការបង្ហាញលក្ខណៈរបស់គេប៉ុណ្ណោះ។ មនុស្សដែលត្រូវបានដឹកនាំដោយមនុស្សដែលមានការយល់ដឹងដ៏ត្រឹមត្រូវចំពោះសេចក្ដីពិត គេក៏មានការយល់ដឹងដ៏ត្រឹមត្រូវចំពោះសេចក្ដីពិតដូចគ្នាដែរ។ បើទោះបីជាមានមនុស្សខ្លះ មានការយល់ខុសតិចតួច ក៏មនុស្សទាំងនោះមានចំនួនតិចតួចដែរ មិនមែនគ្រប់គ្នាសុទ្ធតែយល់ខុសនោះទេ។ ប្រសិនបើមនុស្សម្នាក់មានការយល់ដឹងខុស ចំពោះសេចក្ដីពិត អ្នកដែលដើរតាមគាត់ក៏ប្រាកដជាខុសដែរ ហើយមនុស្សទាំងនេះនឹងយល់ខុសលើន័យពាក្យគ្រប់ម៉ាត់។ កម្រិតយល់ដឹងអំពីសេចក្ដីពិតរបស់អ្នកដែលដើរតាម ភាគច្រើនគឺអាស្រ័យលើអ្នកធ្វើការ។ ពិតណាស់ សេចក្ដីពិតដែលមកពីព្រះជាម្ចាស់ គឺត្រឹមត្រូវ ហើយឥតខុសត្រង់ណា ព្រមទាំងប្រាកដច្បាស់ផង។ យ៉ាងណាមិញ អ្នកធ្វើការមិនមែនត្រឹមត្រូវទាំងស្រុង ហើយក៏មិនអាចនិយាយថា ជឿជាក់បានទាំងស្រុងដែរ។ ប្រសិនបើអ្នកធ្វើការអាច មានវិធីជាក់ស្ដែង ដើម្បីយកសេចក្ដីពិតទៅអនុវត្ត នោះអ្នកដឹកនាំក៏មានវិធីអនុវត្តដែរ។ ប្រសិនបើអ្នកធ្វើការពុំមានវិធីអនុវត្តសេចក្ដីពិត មានតែគោលលទ្ធិ នោះអ្នកដើរតាម ក៏មិនមានភាពជាក់ស្ដែងដែរ។ គុណសម្បត្តិ និងនិស្ស័យរបស់អ្នកដើរតាម ត្រូវបានកំណត់ពីកំណើត គ្មានអ្វីពាក់ព័ន្ធនឹងអ្នកធ្វើការទេ ប៉ុន្តែទំហំនៃការយល់ដឹងនូវសេចក្ដីពិត និងការដែលអ្នកដើរតាមស្គាល់ព្រះជាម្ចាស់ គឺអាស្រ័យទៅលើអ្នកធ្វើការ (នេះក៏ចំពោះតែមនុស្សខ្លះដែរទេ)។ អ្នកធ្វើការមានលក្ខណៈបែបណា នោះអ្នកដើរតាមដែលគេដឹកនាំនោះ ក៏បែបនោះដែរ។ អ្វីដែលធ្វើការស្ដែងចេញមក ជាលក្ខណៈរបស់គេផ្ទាល់ ដោយមិនបាច់ព្រៀង។ ការទាមទារដែលគេតម្រូវពីអ្នកដែលដើរតាមគេ គឺជាអ្វីដែលខ្លួនគេផ្ទាល់យល់ព្រម ឬអាចសម្រេចបាន។ អ្នកធ្វើការភាគច្រើន ប្រើប្រាស់អ្វីដែលធ្វើខ្លួនឯង មកធ្វើជាមូលដ្ឋានដើម្បីតម្រូវពីមនុស្ស ដែលដើរតាមពួកគេ បើទោះបីជាមានកិច្ចការជាច្រើនដែលអ្នកដើរតាមពួកគេ មិនអាចសម្រេចសោះ ហើយ កច្ចការដែលពួកគេមិនអាចសម្រេចបាននោះ ក៏ក្លាយជាឧបសគ្គដល់ការចូលទៅក្នុងការអនុវត្តរបស់គេទៅវិញ។

ក្នុងកិច្ចការរបស់អ្នកដែលបានឆ្លងកាត់ការលួសកាត់ ការដោះស្រាយជាមួយ ការជំនុំជម្រះ និងការវាយផ្ចាល មានការបង្វែរចាកតិចតួចបំផុត រីឯការបង្ហាញអំពីកិច្ចការរបស់គេក៏រឹតតែសុក្រឹតទៀតផង។ មនុស្សដែលសម្អាងលើលក្ខណៈធម្មជាតិរបស់គេដើម្បីធ្វើការ ប្រព្រឹត្តកំហុសធ្ងន់ណាស់។ កិច្ចការរបស់មនុស្សដែលមិនបានគ្រប់លក្ខណ៍ បង្ហាញចេញនូវលក្ខណៈធម្មជាតិរបស់គេច្រើនពេក ដែលបង្កើតឲ្យមានឧបសគ្គដ៏ធំដល់កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ។ ដោយឡែក ទោះបីជាគុណសម្បត្តិរបស់មនុស្សល្អយ៉ាងណា ក៏គេនៅតែ ត្រូវឆ្លងកាត់ការលួសកាត់ ការដោះស្រាយជាមួយ និងការជំនុំជម្រះដែរ មុនពេលដែលគេអាចធ្វើកិច្ចការដែលព្រះជាម្ចាស់ចាត់តាំងមកបាន។ ប្រសិនបើពួកគេមិនឆ្លងកាត់ការជំនុំជម្រះបែបនេះទេ កិច្ចការរបស់ពួកគេ ទោះបីជាសម្រេចបានល្អយ៉ាងណា ក៏មិនអាចស្របនឹងគោលការណ៍នៃសេចក្ដីពិតបានឡើយ ហើយនៅតែជាផលដែលកើតចេញពីលក្ខណៈធម្មជាតិ និងសេចក្ដីល្អរបស់មនុស្សដដែល។ កិច្ចការរបស់មនុស្សដែលបានឆ្លងកាត់នូវការលួសកាត់ ការដោះស្រាយជាមួយ និង ការជំនុំជម្រះ កាន់តែសុក្រឹតជាងកិច្ចការរបស់មនុស្ស ដែលមិនឆ្លងកាត់ការលួសកាត់ ការដោះស្រាយជាមួយ និងការជំនុំជម្រះទៅទៀត។ មនុស្សដែលមិនបានឆ្លង កាត់ការជំនុំជម្រះ មិនបង្ហាញនូវអ្វីក្រៅតែពីសាច់ឈាម និងគំនិតរបស់មនុស្សលោក បូករួមទាំងបញ្ញា និងទេព កោសល្យពីកំណើតរបស់មនុស្សលោកប៉ុណ្ណោះ។ នេះមិនមែនជាបង្ហាញអំពីកិច្ចការរបស់ព្រះជាម្ចាស់ ដោយសុក្រឹតរបស់មនុស្សឡើយ។ អ្នកដែលដើរតាមមនុស្សបែបនេះ ត្រូវបាននាំមកចំពោះព្រះជាម្ចាស់ ដោយសារលក្ខណៈពីកំណើតរបស់គេ។ ដោយសារគេបង្ហាញនូវតម្រិះ និងបទពិសោធន៍របស់មនុស្សខ្លាំងពេក ដែលស្ទើរតែដាច់ចេញពីចេតនាដើមរបស់ព្រះជាម្ចាស់ និងល្អៀងឆ្ងាយពេក ទើបកិច្ចការរបស់មនុស្សបែបនេះ មិនអាចនាំមនុស្សមកចំពោះព្រះជាម្ចាស់ តែផ្ទុយទៅវិញបែរជា នាំគេមកចំពោះមនុស្សលោកវិញ។ ហេតុនេះ អស់អ្នកដែលមិនបានឆ្លងកាត់ការជំនុំជម្រះ និងការដាក់ទោស ពុំមានលក្ខណសម្បត្តិនឹងអនុវត្តកិច្ចការនៃបញ្ញត្តិរបស់ ព្រះជាម្ចាស់នោះឡើយ។ កិច្ចការរបស់អ្នកធ្វើការដែលមានលក្ខណសម្បត្តិ អាចនាំមនុស្សមកក្នុងផ្លូវត្រឹមត្រូវ ហើយផ្ដល់ឲ្យពួកគេនូវការប្រកាន់ខ្ជាប់តាមសេចក្ដីពិតដែលកាន់តែអស្ចារ្យ។ កិច្ចការរបស់គេ អាចនាំមនុស្សមកចំពោះព្រះជាម្ចាស់បាន។ លើសពីនេះកិច្ចការដែលគេធ្វើ អាចខុសគ្នាពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់ និងមិនត្រូវកំហិតដោយក្រឹត្យក្រមនោះឡើយ ទាំងអនុញ្ញាតឲ្យមនុស្សមានសិទ្ធិ និងសេរីភាព ហើយឲ្យសមត្ថភាពពួកគេលូតលាស់ក្នុងជីវិតបន្តិចម្ដងៗ និងឲ្យគេមាននូវការប្រកាន់ខ្ជាប់តាមសេចក្ដីពិត ដែលកាន់តែជ្រាលជ្រៅ។ កិច្ចការរបស់អ្នកធ្វើការដែលពុំមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ នៅមានចំណុចខ្វះខាតច្រើនណាស់។ កិច្ចការរបស់គេ គឺចោលម្សៀត។ គេបានត្រឹមនាំមនុស្សឲ្យស្គាល់ក្រឹត្យក្រម ហើយអ្វីដែលគេទាមទារពីមនុស្ស មិនខុសគ្នាពីបុគ្គលម្នាក់ទៅបុគ្គលទៀតទេ។ គេមិនធ្វើការឲ្យស្របទៅនឹងសេចក្ដីត្រូវការជាក់ស្ដែងរបស់មនុស្សនោះឡើយ។ ក្នុងកិច្ចការប្រភេទនេះ មាននូវក្រឹត្យក្រម និងមានគោលលទ្ធិច្រើនណាស់ ហើយវាមិនអាចនាំមនុស្សចូលមកក្នុងភាពជាក់ស្ដែងនោះទេ ក៏មិននាំគេមកក្នុងការអនុវត្តនៃការលូតលាស់ជាធម្មតា នៅក្នុងជីវិតនោះឡើយ។ វាបានត្រឹមតែអាចឲ្យមនុស្ស អាចប្រកាន់តាមក្រឹត្យក្រមឥតបានការមួយចំនួនតូចតែប៉ុណ្ណោះ។ ការដឹកនាំបែបនេះបានត្រឹមតែនាំមនុស្សឲ្យវង្វេងតែប៉ុណ្ណោះ។ គេដឹកនាំអ្នកឲ្យក្លាយជាមនុស្ស ដូចគេ គេអាចនាំអ្នកឲ្យមានចរិតលក្ខណៈ និងលក្ខណៈ ដូចនឹងអ្វីដែលគេមាន។ ដើម្បីឲ្យអ្នកដើរតាមមើលដឹងថា អ្នកដឹកនាំមាន ឬគ្មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ កត្តាសំខាន់ គឺសម្លឹងមើលផ្លូវដែលគេដឹកនាំ និងលទ្ធផលនៃកិច្ចការ របស់គេ ហើយមើលថា អ្នកដែលដើរតាមទទួលបាននូវ គោលការណ៍ស្របទៅនឹងសេចក្ដីពិតដែរ ឬអត់ ហើយ មើលថា ពួកគេទទួលបានវិធីអនុវត្តត្រូវនឹងការបំផ្លាស់បំប្រែរបស់គេដែរ ឬអត់។ អ្នកគួរបែងចែកឲ្យបានរវាងកិច្ចការខុសគ្នារបស់ប្រភេទមនុស្សខុសគ្នា អ្នកមិនគប្បីធ្វើជាអ្នកដើរតាមដ៏ល្ងង់ខ្លៅនោះឡើយ។ កត្តានេះពាក់ព័ន្ធនឹងបញ្ហានៃការប្រកាន់ខ្ជាប់របស់មនុស្ស។ ប្រសិនបើអ្នកមិនអាចបែងចែកថា ការដឹកនាំរបស់មនុស្សណាមួយមានផ្លូវ ហើយណាមួយគ្មានផ្លូវ នោះអ្នកនឹងត្រូវគេបញ្ឆោតបានយ៉ាងងាយ។ ចំណុចទាំងនេះ ជះឥទ្ធិពលដោយផ្ទាល់លើជីវិតរបស់អ្នកផ្ទាល់។ ក្នុងកិច្ចការរបស់មនុស្ស ដែលពុំបានគ្រប់លក្ខណ៍ មានចរិតពីកំណើតច្រើនពេក កិច្ចការនេះលាយឡំនឹងឆន្ទៈរបស់មនុស្សច្រើនជ្រុល។ លក្ខណៈរបស់គេគឺជាចរិតកំណើតរបស់គេ ជាលក្ខណៈដែលគេមានតាំពីពេលគេកើតមក។ វាមិនមែនជាជីវិតដែលគេមាន បន្ទាប់ពីត្រូវបានដោះស្រាយជាមួយ ឬជាភាពជាក់ស្ដែងដែលគេមាន បន្ទាប់ពីគេត្រូវបំផ្លាស់បំប្រែនោះឡើយ។ តើបុគ្គលបែបនេះអាចគាំទ្រមនុស្សដែលកំពុងព្យាយាមឲ្យបានជីវិតដោយវិធីណា? ជីវិតដែលមនុស្សមានតាំងពីដើមមក គឺបញ្ញា និងទេពកោសល្យដែលគេមានពីកំណើត។ បញ្ញា ឬទេពកោសល្យប្រភេទនេះ គឺខុសឆ្ងាយពីសេចក្ដីតម្រូវពិតប្រាកដរបស់ព្រះជាម្ចាស់ចំពោះមនុស្សលោកណាស់។ ប្រសិនបើមនុស្សពុំត្រូវបានប្រោសឲ្យបានគ្រប់លក្ខណ៍ទេ ហើយនិស្ស័យខូចអាក្រក់របស់គេពុំត្រូវបានលួសកាត់ និងពុំត្រូវបានដោះស្រាយជាមួយទេ នោះចន្លោះរវាងអ្វីដែលគេបង្ហាញចេញ និងសេចក្ដីពិត គឺធំណាស់។ អ្វីដែលគេបង្ហាញចេញមក វាមានលាយឡំជាមួយនឹងកត្តាស្រពេចស្រពិល ដូចជាការស្រមើស្រមៃ និងបទពិសោធន៍តែម្ខាងរបស់គេ។ ជាងនេះទៅទៀត បើទោះបីជាគេធ្វើការយ៉ាងណា ក៏មនុស្សមានអារម្មណ៍ថា គ្មានគោលដៅទូទៅ និងគ្មានសេចក្ដីពិតដែលស័ក្ដិសម ដើម្បីឲ្យមនុស្សទាំងអស់ប្រកាន់ខ្ជាប់ដែរ។ ភាគច្រើននៃអ្វីដែលទាមទារពីមនុស្ស គឺហួសពីសមត្ថភាពគេ ពួកគេប្រៀបដូចជាសត្វទាដែលត្រូវគេបង្ខំឲ្យទៅទំលើទ្រនំ។ នេះជាកិច្ចការ ដែលកើតពីឆន្ទៈរបស់មនុស្ស។ និស្ស័យខូចអាក្រក់របស់មនុស្ស គំនិត និងសញ្ញាណរបស់គេ ជ្រួតជ្រាបទៅគ្រប់អវយវៈទាំងអស់នៅក្នុងរាង កាយរបស់គេ។ មនុស្សមិនមែនកើតមក ទាំងមាននូវសភាវគតិ ក្នុងការអនុវត្តសេចក្ដីពិតមកជាមួយនោះទេ គេក៏មិនមានសភាវគតិក្នុងការស្វែងយល់ពីសេចក្ដីពិតដោយផ្ទាល់នោះដែរ។ បន្ថែមពីលើនិស្ស័យខូចអាក្រក់របស់មនុស្ស កាលណាមនុស្សដែលមានចរិតកំណើត បែបនេះធ្វើការ តើវាមិនបង្កឲ្យមានការបន្ទុចបង្អាក់ទេឬអី? ចំណែកមនុស្សដែលបានគ្រប់លក្ខណ៍វិញ គេបានទាំងបទពិសោធន៍សេចក្ដីពិតដែលមនុស្សយល់ និងស្គាល់នូវនិស្ស័យខូចអាក្រក់របស់ពួកគេ ដើម្បីឲ្យរឿងដ៏ស្រពេចស្រពិល និងកត្តាដែលមិនច្បាស់លាស់ក្នុងកិច្ចការរបស់គេ នឹងថមថយទៅបន្តិចម្ដងៗ ភាពស្មោកគ្រោករបស់របស់មនុស្ស ក៏កាន់តែតិចទៅៗ ហើយកិច្ចការ ហើយការបម្រើរបស់គេក៏កាន់តែកៀកទៅនឹងបទដ្ឋានដែលព្រះជាម្ចាស់តម្រូវដែរ។ ដូច្នេះ កិច្ចការរបស់គេបានចូលទៅក្នុងភាពជាក់ស្ដែងនៃសេចក្ដីពិត ហើយកិច្ចការនោះក៏បានក្លាយជាភាពប្រាកដនិយម។ ការរិះគិតនៅក្នុងគំនិតមនុស្ស រារាំងដល់កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធជាពិសេស។ មនុស្សសម្បូរការស្រមើស្រមៃ ហើយមានសុភវិនិច្ឆ័យដ៏សមហេតុផលច្រើន គេក៏មានបទពិសោធន៍ដោះស្រាយការងារយូរផងដែរ។ ប្រសិនបើលក្ខណៈរបស់មនុស្សទាំងនេះ មិនឆ្លងកាត់នូវការលួសកាត់ និងការកែតម្រូវទេ លក្ខណៈទាំងនេះនឹងក្លាយជាឧបសគ្គដល់កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ។ ដូច្នេះ កិច្ចការរបស់មនុស្សមិនអាចសម្រេចបានកម្រិតធំបំផុតនៃភាពត្រឹមត្រូវបានឡើយ ជាពិសេស គឺកិច្ចការរបស់មនុស្សដែលមិនបានគ្រប់លក្ខណ៍។

កិច្ចការរបស់មនុស្សស្ថិតតែក្នុងក្រុមមួយ និងមាននូវដែនកំណត់។ មនុស្សម្នាក់អាចត្រឹមតែធ្វើកិច្ចការនៅក្នុងដំណាក់កាលមួយ និងមិនអាចធ្វើការក្នុងយុគសម័យទាំងមូលបានឡើយ ពុំនោះទេ គេមុខជាដឹកនាំមនុស្សឲ្យលង់ក្នុងក្រឹត្យក្រមជាមិនខាន។ កិច្ចការរបស់មនុស្ស អាចប្រើការបានត្រឹមតែមួយគ្រា ឬមួយដំណាក់កាល ជាក់លាក់ប៉ុណ្ណោះ។ នេះគឺដោយសារបទពិសោធន៍របស់មនុស្ស មានវិសាលភាពរបស់វា។ គេពុំអាចប្រៀបធៀបកិច្ចការរបស់មនុស្ស ជាមួយនឹងកិច្ចការរបស់ព្រះជាម្ចាស់បានទេ។ វិធីអនុវត្ត និងចំណេះដឹងអំពីសេចក្ដីពិតរបស់មនុស្ស អាចប្រើការបានក្នុងវិសាលភាពមួយជាក់លាក់។ អ្នកពុំអាចនិយាយថា ផ្លូវដែលមនុស្សដើរ គឺជាបំណងព្រះហឫទ័យរបស់ព្រះវិញ្ញាណបរិសុទ្ធទាំងស្រុងនោះឡើយ ដ្បិតមនុស្សមិនត្រឹមតែអាចទទួលនូវការស្រាយបំភ្លឺពីព្រះវិញ្ញាណបរិសុទ្ធនោះឡើយ ប៉ុន្តែគេក៏មិនអាចត្រូវបំពេញដោយព្រះវិញ្ញាណទាំងស្រុងនោះដែរ។ កិច្ចការដែលមនុស្សអាចមានពិសោធន៍បាន គឺសុទ្ធតែមាននៅក្នុងវិសាលភាពនៃភាពជាមនុស្សធម្មតា និងពុំអាចហួសដែនកំណត់នៃការរិះគិត នៅក្នុងគំនិតរបស់មនុស្សធម្មតានោះឡើយ។ មនុស្សដែលអាចស្ដែងនូវភាពជាក់ស្ដែងនៃសេចក្ដីពិតក្នុងជីវិតរបស់គេ គឺសុទ្ធតែមានបទពិសោធន៍នៅក្នុងដែនកំណត់នេះ។ កាលណាពួកគេមានបទពិសោធន៍នឹងសេចក្ដីពិត នោះវានឹងតែងតែជាបទពិសោធន៍នៃជីវិតមនុស្សធម្មតា ដែលត្រូវបានស្រាយបំភ្លឺដោយព្រះវិញ្ញាណបរិសុទ្ធជានិច្ច។ វិធីទទួលបានបទពិសោធន៍ មិនមែនជាកត្តាដែលបញ្ចៀសចេញពីជីវិតធម្មតារបស់មនុស្សឡើយ។ ពួកគេមានបទពិសោធន៍អំពីសេចក្ដីពិតដែលត្រូវបានស្រាយបំភ្លឺដោយព្រះវិញ្ញាណបរិសុទ្ធ ស្ដីអំពីគ្រឹះនៃការរស់នៅរបស់ពួកគេក្នុងជីវិតជាមនុស្ស។ ជាងនេះទៀត សេចក្ដីពិតនេះ មានលក្ខណៈខុសៗគ្នាពីមនុស្សម្នាក់ទៅមនុស្សម្នាក់ ហើយភាពជ្រាលជ្រៅរបស់វា ទាក់ទងនឹងសភាវៈរបស់ មនុស្សម្នាក់នោះ។ មនុស្សមិនអាចនិយាយត្រឹមថា ផ្លូវដែលគេដើរ គឺជាជីវិតជាមនុស្សធម្មតារបស់បុគ្គលម្នាក់ ដែលកំពុងព្យាយាមឲ្យបានសេចក្ដីពិតឡើយ ហើយផ្លូវនេះក៏មិនត្រូវបានហៅថាជាផ្លូវដែលមនុស្សធម្មតាម្នាក់ដែលត្រូវបានស្រាយបំភ្លឺដោយព្រះវិញ្ញាណបរិសុទ្ធដើរនោះឡើយ។ គ្មាននរណាម្នាក់អាចនិយាយថា ផ្លូវដែលគេដើរ ជាផ្លូវដែលព្រះវិញ្ញាណបរិសុទ្ធដើរនោះឡើយ។ នៅក្នុងបទពិសោធន៍របស់មនុស្សធម្មតាៗ កិច្ចការរបស់ ព្រះវិញ្ញាណរបស់បរិសុទ្ធក៏មិនដូចគ្នាដែរ ដ្បិតមនុស្សដែលព្យាយាមឲ្យបានសេចក្ដីពិតមិនដូចគ្នាទេ។ ជាងនេះទៀត ដោយសារមជ្ឈដ្ឋានដែលមនុស្សឆ្លងកាត់ និងកម្រិតបទពិសោធន៍របស់មនុស្សមិនដូចគ្នា ហើយក៏ដោយសារការរួមបញ្ចូលគ្នានៃគំនិត និងការរិះគិតរបស់គេ បទពិសោធន៍របស់គេលាយបញ្ចូលគ្នា នៅក្នុងកម្រិតខុសៗគ្នាដែរ។ មនុស្សម្នាក់ៗយល់អំពីសេចក្ដីពិតមួយ យោងទៅតាមសណ្ឋានខុសគ្នារៀងៗខ្លួនរបស់គេដែរ។ ការយល់ដឹងអំពីអត្ថន័យពិតនៃសេចក្ដីពិតរបស់គេមិនពេញលេញ ហើយយល់តែមួយចំណុច ឬបីបួនចំណុចប៉ុណ្ណោះ។ ទំហំនៃសេចក្ដីពិតដែលមនុស្សមានបទពិសោធន៍ខុសៗគ្នាពីមនុស្សម្នាក់ទៅមនុស្សម្នាក់ ស្របតាមស្ថានភាពរបស់បុគ្គលម្នាក់ៗ។ ដូច្នេះ ចំណេះដឹងអំពីសេចក្ដីពិតដូចគ្នា ដែលត្រូវបានបង្ហាញដោយមនុស្សខុសៗគ្នា គឺមិនដូចគ្នាទេ។ មានន័យថា បទពិសោធន៍របស់មនុស្សមានកម្រិត និងមិនអាចតំណាងឲ្យព្រះហឫទ័យនៃព្រះវិញ្ញាណបរិសុទ្ធទាំងស្រុងបានឡើយ ចំណែកឯកិច្ចការរបស់មនុស្ស ក៏មិនអាចរាប់ជាកិច្ចការរបស់ព្រះជាម្ចាស់បានដែរ បើទោះបីអ្វីដែលមនុស្សបង្ហាញចេញមក មានលក្ខណៈស្រដៀងនឹងព្រះហឫទ័យព្រះជាម្ចាស់ខ្លាំងក៏ដោយ ហើយទោះបីជាបទពិសោធន៍របស់មនុស្សហៀបត្រូវគ្នានឹងកិច្ចការប្រោសឲ្យបានគ្រប់លក្ខណ៍ ដែលព្រះវិញ្ញាណបរិសុទ្ធធ្វើក៏ដោយ។ ទាល់តែមនុស្សធ្វើកិច្ចការដែលព្រះជាម្ចាស់ប្រទានឲ្យគេ ទើបគេអាចក្លាយខ្លួនជាអ្នកបម្រើរបស់ព្រះអង្គបាន។ មនុស្សអាចបង្ហាញត្រឹមចំណេះដឹងដែលត្រូវបានស្រាយបំភ្លឺដោយព្រះវិញ្ញាណ បរិសុទ្ធ និងសេចក្ដីពិតដែលគេបានពីបទពិសោធន៍ផ្ទាល់របស់គេ។ មនុស្សគ្មានលក្ខណៈសម្បត្តិ និងមិនបំពេញតាមលក្ខខណ្ឌ ដើម្បីធ្វើជាមធ្យោបាយនៃព្រះវិញ្ញាណបរិសុទ្ធទេ។ គេពុំមានសិទ្ធិនិយាយថា កិច្ចការរបស់គេ ជាកិច្ចការរបស់ព្រះជាម្ចាស់នោះឡើយ។ មនុស្សមាន គោលការណ៍អនុវត្តកិច្ចការរបស់គេ ហើយមនុស្សទាំងអស់មានបទពិសោធន៍ខុសគ្នា និងមានស្ថានភាពដោយឡែកៗពីគ្នា។ កិច្ចការរបស់មនុស្ស រួមបញ្ចូលទាំងបទពិសោធន៍ទាំងអស់របស់គេ ស្ថិតនៅក្រោមការស្រាយបំភ្លឺរបស់ព្រះវិញ្ញាណបរិសុទ្ធ។ បទពិសោធន៍ទាំងនេះអាចត្រឹមជាតំណាងលក្ខណៈរបស់មនុស្ស និងមិនតំណាងលក្ខណៈរបស់ព្រះជាម្ចាស់ ឬតំណាងឲ្យព្រះហឫទ័យរបស់ព្រះ វិញ្ញាណបរិសុទ្ធឡើយ។ ដូច្នេះ ផ្លូវដែលមនុស្សដើរ មិនអាចរាប់ជាផ្លូវដែលព្រះវិញ្ញាណបរិសុទ្ធដើរនោះឡើយ ដ្បិតកិច្ចការរបស់មនុស្ស មិនតំណាងឲ្យកិច្ចការរបស់ព្រះជាម្ចាស់ឡើយ ហើយកិច្ចការ និងបទពិសោធន៍របស់មនុស្ស ក៏មិនមែនជាព្រះហឫទ័យដ៏ពេញលេញរបស់ព្រះវិញ្ញាណបរិសុទ្ធដែរ។ កិច្ចការរបស់មនុស្សងាយនឹងធ្លាក់ទៅក្នុងក្រឹត្យក្រមណាស់ ហើយទ្រឹស្ដីកិច្ចការរបស់គេក៏ងាយនឹងត្រូវបង្ខាំងក្នុងវិសាលភាពមានកម្រិតផងដែរ ព្រមទាំងមិនអាចដឹកនាំមនុស្សទៅរកផ្លូវដែលមានសេរីភាពទៀតផង។ អ្នកដើរតាមភាគច្រើនរស់នៅក្នុង វិសាលភាពមានកម្រិត ហើយវិធីដកពិសោធរបស់គេក៏មានកម្រិត ក្នុងវិសាលភាពរបស់វាដែរ។ បទពិសោធន៍របស់មនុស្សរមែងមានកម្រិត ទ្រឹស្ដីនៃកិច្ចការរបស់គេ ក៏មានកម្រិតទៅតាមប្រភេទមួយចំនួនតូច ហើយក៏មិនអាចធៀបទៅនឹងកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ឬក៏កិច្ចការរបស់ព្រះជាម្ចាស់ផ្ទាល់ដែរ។ នៅទីបំផុត នេះគឺដោយសារតែបទពិសោធន៍របស់មនុស្សនៅមានកម្រិត។ ព្រះជាម្ចាស់ធ្វើកិច្ចការរបស់ទ្រង់យ៉ាងណា កិច្ចការរបស់ទ្រង់នឹងសម្រេចយ៉ាងនោះ កិច្ចការនោះមិនត្រូវកំហិតដោយក្រឹត្យក្រមឡើយ ក៏មិនត្រូវកំណត់ដោយទ្រឹស្តីណាមួយដែរ។ កិច្ចការរបស់ព្រះជាម្ចាស់ ពុំមានក្រឹត្យក្រមអ្វីទាំងអស់ កិច្ចការទាំងអស់របស់ទ្រង់ ត្រូវបានផ្សាយទៅ និងឥតដែនកំណត់។ មិនថាមនុស្សប្រើពេលវេលាដើរតាមទ្រង់យូរប៉ុនណានោះទេ គេមិនអាចព្រាងចេញជាក្រឹត្យក្រមណាមួយ មកគ្រប់គ្រងវិធីធ្វើការរបស់ព្រះជាម្ចាស់បានឡើយ។ ទោះបីជាកិច្ចការរបស់ទ្រង់ផ្អែកលើគោលការណ៍ ក៏កិច្ចការនេះតែងត្រូវបានធ្វើឡើងតាមវិធីថ្មីៗ និងមានការអភិវឌ្ឍន៍ថ្មីជានិច្ច ហើយលើសពីគំនិតគិតដល់របស់មនុស្សទៀតផង។ ក្នុងរយៈពេលតែមួយគ្រា ព្រះជាម្ចាស់អាចមានកិច្ចការច្រើនប្រភេទខុសៗគ្នា និងមានវិធីដឹកនាំមនុស្សខុសៗគ្នាផងដែរ ធ្វើបែបនេះដើម្បីឲ្យមនុស្សមានច្រកទ្វារ និងការប្រែប្រួលថ្មីៗ។ អ្នកមិនអាចយល់ពីក្រឹត្យក្រមនៃកិច្ចការរបស់ទ្រង់ឡើយ ដ្បិតទ្រង់តែងធ្វើការតាមវិធីថ្មី ហើយទាល់តែយ៉ាងនេះ ទើបអ្នកដើរតាមព្រះជាម្ចាស់មិនត្រូវបានកំហិតដោយក្រឹត្យក្រម។ កិច្ចការរបស់ព្រះជាម្ចាស់ផ្ទាល់រមែងចៀសឆ្ងាយពីសញ្ញាណរបស់មនុស្ស ហើយផ្ទុយពីពួកគេ។ មានតែមនុស្សដែលដើរតាម និងព្យាយាមឲ្យបានទ្រង់ដោយ ដួងចិត្តពិត ទើបធ្វើឲ្យនិស្ស័យរបស់គេត្រូវបំផ្លាស់បំប្រែ ហើយអាចរស់នៅដោយមានសេរីភាព មិនស្ថិតក្រោមក្រឹត្យក្រមណាមួយ ឬមួយក៏ត្រូវបង្ខាំងដោយសញ្ញាណសាសនានោះឡើយ។ កិច្ចការរបស់មនុស្សធ្វើការទាមទារពីមនុស្ស ដោយសម្អាងលើបទពិសោធន៍គេផ្ទាល់ និង សម្អាងលើអ្វីដែលខ្លួនគេផ្ទាល់អាចសម្រេចបាន។ បទដ្ឋាននៃលក្ខខណ្ឌទាំងនេះត្រូវបានកំហិតនៅក្នុងវិសាលភាពមួយជាក់លាក់ ចំណែកទ្រឹស្តីនៃការអនុវត្តនានា ក៏មានតិចតួចណាស់ដែរ។ ដូច្នេះ អ្នកដើរតាមក៏រស់ក្នុងវិសាលភាពក្នុងកម្រិតនេះទាំងមិនដឹងខ្លួន។ លុះមួយរយៈក្រោយមក ទម្លាប់នេះក៏ក្លាយជាក្រឹត្យក្រម និងជាទម្លាប់នៃការប្រាព្វផ្សេងៗ។ ប្រសិនបើកិច្ចការក្នុងគ្រាមួយ ត្រូវបានដឹកនាំដោយមនុស្សម្នាក់ដែលមិនបានឆ្លងកាត់នូវការប្រោសឲ្យបានគ្រប់លក្ខណ៍ដោយព្រះជាម្ចាស់ផ្ទាល់ និងពុំបានទទួលនូវការជំនុំជម្រះ នោះអ្នកដើរតាមទ្រង់ទាំងអស់ នឹងក្លាយជាសាសនិក និងជាអ្នកឯកទេសខាងប្រឆាំង ទាស់នឹងព្រះជាម្ចាស់។ ដូច្នេះ ប្រសិនបើនរណាម្នាក់ជាអ្នកដឹកនាំដែលមានលក្ខណៈសម្បត្តិ បុគ្គលនោះត្រូវតែបានឆ្លងកាត់នូវការជំនុំជម្រះ និងបានទទួលនូវការប្រោសឲ្យបានគ្រប់លក្ខណ៍។ មនុស្សដែលមិនបានឆ្លងកាត់នូវការជំនុំជម្រះ ទោះបីជាពួកគេមានកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ក៏គេបង្ហាញត្រឹមតែកិច្ចការស្រពេចស្រពិល និងមិនប្រាកដប្រជាប៉ុណ្ណោះ។ យូរៗទៅ ពួកគេនឹងដឹកនាំមនុស្សទៅក្នុងក្រឹត្យក្រមស្រពេចស្រពិល និងហួសនិស្ស័យធម្មជាតិ។ កិច្ចការដែលព្រះជាម្ចាស់ធ្វើ គឺមិនសម្របនឹងសាច់ឈាមរបស់មនុស្សទេ។ កិច្ចការនេះសោត ក៏មិនសម្របនឹងការរិះគិតរបស់មនុស្សដែរ គឺមានតែផ្ទុយទៅនឹងសញ្ញាណរបស់មនុស្សវិញ កិច្ចការនេះមិនប្រឡាក់ប្រឡូសនឹងការលាបពណ៌នៃសាសនាដ៏ស្រពេចស្រពិលនោះឡើយ។ លទ្ធផលកិច្ចការរបស់ព្រះជាម្ចាស់ មិនអាចសម្រេចបានដោយមនុស្សដែលពុំ ត្រូវបានប្រោសឲ្យបានគ្រប់លក្ខណ៍ ដោយសារព្រះអង្គនោះឡើយ។ លទ្ធផលទាំងនេះ ហួសពីគំនិតគិតដល់របស់មនុស្សឆ្ងាយណាស់។

កិច្ចការនៅក្នុងគំនិតរបស់មនុស្ស ងាយស្រួលនឹងឲ្យមនុស្សសម្រេចបាន។ ឧទាហរណ៍ដូចជា គ្រូគង្វាល អ្នកដឹកនាំនៅក្នុងចង្កោមសាសនា សុទ្ធតែពឹងផ្អែកលើអំណោយទាន និងតួនាទីរបស់គេក្នុងការអនុវត្តកិច្ចការរបស់ខ្លួន។ មនុស្សដែលដើរតាមពួកគេយូរហើយនោះ គឺច្បាស់ជាត្រូវបណ្ដាលចិត្តដោយអំណោយទានរបស់ពួកគេ និងរងឥទ្ធិពលពីលក្ខណៈខ្លះរបស់គេមិនខាន។ ពួកគេផ្ដោតលើអំណោយទាន សមត្ថភាព និងចំណេះដឹងរបស់មនុស្ស ហើយពួកគេយកចិត្តទុកដាក់ចំពោះ រឿងរ៉ាវដែលហួសវិស្ស័យធម្មជាតិ និងគោលលទ្ធិដែល ជ្រាលជ្រៅ មិនប្រាកដប្រជា (ពិតណាស់ គោលលទ្ធិ ជ្រាលជ្រៅទាំងអស់នេះ គឺសុទ្ធតែរកយល់មិនដល់)។ ពួកគេមិនផ្ដោតលើការផ្លាស់ប្ដូរនិស្ស័យរបស់មនុស្សទេ ផ្ទុយទៅវិញ គេផ្ដោតតែលើការបណ្ដុះបណ្ដាលមនុស្សឲ្យចេះអធិប្បាយ និងចេះធ្វើការ ដោយបង្កើនចំណេះដឹង និងគោលលទ្ធិសាសនាដ៏សម្បូរបែបរបស់គេវិញ។ ពួកគេផ្ដោតទៅលើទំហំនិស្ស័យ ដែលត្រូវបានផ្លាស់ប្ដូររបស់មនុស្ស មិនផ្ដោតទៅលើទំហំនៃការយល់ដឹងរបស់មនុស្ស ចំពោះសេចក្ដីពិតនោះឡើយ។ ពួកគេមិនយក ចិត្តគិតខ្វល់អំពីលក្ខណៈពិតរបស់មនុស្ស ហើយពួកគេរឹតតែមិនព្យាយាមស្គាល់ពីសភាពធម្មតា និងមិនធម្មតារបស់មនុស្សឡើយ។ ពួកគេមិនប្រឆាំងនឹងសញ្ញាណរបស់មនុស្សឡើយ ហើយក៏មិនបង្ហាញសញ្ញាណរបស់គេដែរ កាន់តែលុបបំបាត់ចំណុចខ្វះខាត ឬសេចក្ដីខូច អាក្រក់របស់មនុស្សដែរ។ មនុស្សភាគច្រើនដែលដើរតាមពួកគេ គេបម្រើដោយអំណោយទាន ហើយគ្រប់អ្វីដែលគេផ្សាយទៅ គឺសុទ្ធតែជាសញ្ញាណសាសនា និងទ្រឹស្ដីទេវសាស្ត្រ ដែលឆ្ងាយពីភាពជាក់ស្ដែង និងមិនផ្ដល់ឲ្យ មនុស្សមានជីវិតផង។ តាមពិត លក្ខណៈពិតនៃកិច្ចការរបស់ពួកគេគឺបណ្ដុះទេពកោសល្យ បណ្ដុះមនុស្សដែលគ្មានអ្វីសោះឲ្យក្លាយទៅជានិស្សិតសាលាព្រះគម្ពីរដែលមានទេពកោសល្យ ក្រោយមក ក៏បន្តទៅធ្វើកិច្ចការ រួចដឹកនាំ។ តើអ្នកអាចមើលឃើញនូវក្រឹត្យវិន័យណាមួយ ក្នុងកិច្ចការប្រាំមួយពាន់ឆ្នាំរបស់ព្រះជាម្ចាស់ ដែរឬទេ? មានក្រឹត្យក្រម និងបម្រាមជាច្រើននៅក្នុងកិច្ចការដែលមនុស្សធ្វើ ហើយខួរក្បាលរបស់មនុស្សមានតាមសេចក្ដីជំនឿជ្រុល។ ដូច្នេះ អ្វីដែលមនុស្សបង្ហាញចេញ គឺជាចំណេះដឹង និងការទទួលស្គាល់ដែលស្ថិតក្នុងវិសាលភាពនៃបទពិសោធន៍របស់គេ។ មនុស្សមិនអាចបង្ហាញអ្វីផ្សេងពីនេះឡើយ។ បទពិសោធន៍ និងចំណេះដឹងរបស់មនុស្សមិនមែនកើតចេញពីអំណោយទានពីកំណើត ឬសភាវគតិរបស់គេឡើយ កត្តាទាំងនេះកើតឡើងដោយសារតែការដឹកនាំ និងការមើលថែដោយផ្ទាល់របស់ព្រះជាម្ចាស់។ មនុស្សមានតែញាណសតិទទួលយកនូវការ មើលថែនេះ និងគ្មានញាណសតិដែលអាចបង្ហាញឲ្យឃើញផ្ទាល់ថា អ្វីទៅជាទេវភាព។ មនុស្សពុំអាចធ្វើជា ប្រភពទឹកបានឡើយ គេត្រឹមតែអាចធ្វើជាភាជនៈដែលទទួលយកទឹកមកពីប្រភពទឹកប៉ុណ្ណោះ។ នេះហើយជាសភាវគតិរបស់មនុស្ស ជាញាណសតិដែលមនុស្សគួរមាន ក្នុងនាមជាមនុស្ស។ ប្រសិនបើមនុស្សម្នាក់បាត់បង់ញាណសតិដែលទទួលយកព្រះបន្ទូលព្រះជាម្ចាស់ ហើយបាត់បង់សភាវគតិរបស់មនុស្ស មនុស្សម្នាក់នោះ ក៏បាត់បង់នូវអ្វីដែលមានតម្លៃបំផុត ហើយបាត់បង់នូវ កាតព្វកិច្ចជាមនុស្សដែលព្រះបង្កើត។ ប្រសិនបើបុគ្គលម្នាក់គ្មានចំណេះដឹង ឬបទពិសោធន៍អំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ឬកិច្ចការរបស់ទ្រង់ បុគ្គលម្នាក់នោះក៏បាត់បង់កាតព្វកិច្ចរបស់ខ្លួន ជាកាតព្វកិច្ចដែលគេគួរបំពេញក្នុងនាមជាមនុស្សដែលព្រះបង្កើត ព្រមទាំងបាត់បង់នូវសេចក្ដីថ្លៃថ្នូរ ក្នុងនាមជាមនុស្សដែលព្រះបង្កើតដែរ។ នេះជាសភាវគតិរបស់ព្រះជាម្ចាស់ ក្នុងការបង្ហាញថា អ្វី ទៅជាទេវភាព មិនថាជាការបង្ហាញឲ្យឃើញតាមសាច់ ឈាម ឬបង្ហាញដោយព្រះវិញ្ញាណបរិសុទ្ធផ្ទាល់។ នេះ ជាព័ន្ធកិច្ចរបស់ព្រះជាម្ចាស់។ មនុស្សបង្ហាញឲ្យឃើញ បទពិសោធន៍ ឬចំណេះដឹងរបស់គេផ្ទាល់ (គឺបង្ហាញនូវ លក្ខណៈរបស់គេ) ក្នុងពេលព្រះជាម្ចាស់កំពុងធ្វើការ ឬក្រោយពេលទ្រង់ធ្វើការរួច។ នេះគឺជាសភាវគតិរបស់មនុស្ស និងជាសភាវគតិរបស់គេ ហើយគឺជាលទ្ធផល ដែលមនុស្សគួរសម្រេចឲ្យបានដែរ។ ទោះបីការបង្ហាញ ឲ្យឃើញរបស់មនុស្ស ខុសឆ្ងាយពីអ្វីដែលព្រះជាម្ចាស់បង្ហាញឲ្យឃើញ ហើយទោះបីការបង្ហាញរបស់មនុស្ស ត្រូវកំហិតដោយក្រឹត្យក្រមច្រើនក៏ដោយ ក៏មនុស្សត្រូវបំពេញកាតព្វកិច្ចដែលគេគួរបំពេញ ហើយធ្វើអ្វីដែលគេត្រូវធ្វើ។ មនុស្សគប្បីធ្វើគ្រប់យ៉ាងដែលមនុស្សអាចធ្វើបាន ដើម្បីបំពេញកាតព្វកិច្ចរបស់គេ ហើយគេពុំគួរមានចិត្តស្ទាក់ស្ទើរ សូម្បីតែបន្តិច។

បន្ទាប់ពីធ្វើការអស់ជាច្រើនឆ្នាំ មនុស្សនឹងសង្ខេបបទពិសោធន៍ការងារជាច្រើនឆ្នាំរបស់គេ ព្រមទាំងបញ្ញា និងក្រឹត្យក្រមដែលគេទទួលបាន។ មនុស្សដែលបានធ្វើការយូរមកហើយ គេចេះពីវិធីជ្រាបដឹងនូវចលនាកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ គេដឹងថាព្រះវិញ្ញាណបរិសុទ្ធធ្វើការនៅពេលណា ហើយមិនធ្វើការនៅពេលណា។ គេចេះពីវិធីប្រកបគ្នា ពេលកំពុងស្ពាយបន្ទុក ហើយគេដឹងពីសភាពធម្មតានៃកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ និងសភាពធម្មតានៃការលូតលាស់របស់មនុស្សនៅក្នុងជីវិត។ បុគ្គលបែបនេះ ជាបុគ្គលដែលធ្វើការរាប់សិបឆ្នាំ ហើយស្គាល់កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ។ មនុស្សដែលបានធ្វើការយូរឆ្នាំ និយាយស្ដីដោយភាពជឿជាក់ និងមិនប្រញាប់ប្រញាល់ សូម្បីតែពេលដែលគេគ្មានអ្វីនិយាយសោះ ក៏គេមានចរិតស្រគត់ស្រគំដែរ។ ពួកគេ អាចបន្តអធិស្ឋានស្វែងរកកិច្ចការព្រះវិញ្ញាណបរិសុទ្ធនៅ ក្នុងចិត្តរបស់គេ។ ពួកគេថ្នឹកនឹងការធ្វើកិច្ចការ។ បុគ្គលម្នាក់ដែលធ្លាប់ធ្វើការយូរ បុគ្គលដែលមានបទពិសោធន៍ច្រើន ហើយបានរៀនមេរៀនច្រើន នៅក្នុងចិត្តគេមាន ឧបសគ្គច្រើនណាស់ ដែលរារាំងដល់កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ។ នេះជាគុណវិបត្តិនៃកិច្ចការរយៈពេលវែងរបស់គេ។ បុគ្គលម្នាក់ដែលទើបចាប់ផ្ដើមធ្វើការ គេមិនត្រូវបង្វែរដោយមេរៀន ឬបទពិសោធន៍របស់មនុស្សទេ ហើយជាពិសេស គឺគេក៏មិនដឹងអំពីរបៀបដែលព្រះវិញ្ញាណបរិសុទ្ធធ្វើការដែរ។ យ៉ាងណាមិញ ក្នុងអំឡុងពេលកំពុងតែធ្វើការ គេក៏រៀនសម្គាល់កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ និងសម្គាល់កិច្ចការដែលត្រូវធ្វើ ដើម្បីទទួលបានកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ជាកិច្ចការដែលត្រូវធ្វើ ដើម្បីចាក់ឲ្យចំភាពងាយរងគ្រោះរបស់អ្នកដទៃ និងចំណេះដឹងទូទៅដទៃផ្សេងទៀត ដែលអ្នកធ្វើ ការគួរតែមាន។ លុះយូរទៅ គេក៏ចាប់ផ្ដើមស្គាល់ប្រាជ្ញា និងចំណេះដឹងទូទៅនៃកិច្ចការទាំងអស់នេះ ដូចខ្នងដៃរបស់គេ ហើយគេក៏ដូចជាប្រើប្រាស់កត្តាទាំងអស់នេះ បានយ៉ាងងាយ ពេលកំពុងធ្វើការ។ ដោយឡែក ពេលដែលព្រះវិញ្ញាណបរិសុទ្ធផ្លាស់ប្ដូរវិធីដែលមនុស្សធ្វើការ គេក៏នៅតែប្រកាន់ខ្ជាប់នូវចំណេះដឹង និងក្រឹត្យក្រមនៃកិច្ចការចាស់គំរិល ហើយមិនសូវស្គាល់ពីឌីណាមិកថ្មីៗនៃកិច្ចការនោះឡើយ។ រយៈពេលរាប់សិបឆ្នាំនៃកិច្ចការ និងការពេញដោយវត្តមាន ហើយនិងការដឹកនាំនៃព្រះ វិញ្ញាណបរិសុទ្ធ ផ្ដល់ឲ្យគេនូវមេរៀនស្ដីអំពីកិច្ចការនេះ និងផ្ដល់បទពិសោធន៍ដល់គេកាន់តែច្រើន។ កត្តានេះធ្វើឲ្យគេមានពេញដោយភាពជឿជាក់លើខ្លួនឯង មិនមែនជាអំណួតឡើយ។ និយាយបានម្យ៉ាងទៀតថា គេពេញចិត្តនឹងកិច្ចការរបស់គេផ្ទាល់ណាស់ ហើយស្កប់ចិត្តនឹង ចំណេះដឹងទូទៅដែលគេបានទទួល ស្ដីពីកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធផងដែរ។ ជាពិសេស ក្រោយពេលគេបានទទួល ឬបានស្គាល់នូវសេចក្ដីដែលអ្នកដទៃមិនបានស្គាល់ ក៏ផ្ដល់ឲ្យគេនូវភាពជឿជាក់លើខ្លួនឯងកាន់តែច្រើន។ មើលទៅកិច្ចការដែលព្រះវិញ្ញាណបរិសុទ្ធមាននៅក្នុងគេ ហាក់បីដូចជាមិនអាចពន្លត់បានឡើយ ខណៈដែលអ្នកផ្សេងទៀត គេគ្មានលក្ខណៈសម្បត្តិនឹងទទួលប្រព្រឹត្តកម្មពិសេសនេះឡើយ។ មានតែមនុស្សប្រភេទនេះ គឺជាមនុស្សដែលបានធ្វើការរាប់ឆ្នាំ ហើយ ការប្រើពួកគេមានតម្លៃគួរពិចារណា ទើបមានលក្ខណៈសម្បត្តិនឹងអាស្រ័យផលប្រព្រឹត្តកម្មនេះបាន។ សេចក្ដីទាំងនេះក៏ក្លាយជាឧបសគ្គដ៏ធំមួយ ចំពោះការដែលគេទទួលកិច្ចការថ្មីរបស់ព្រះវិញ្ញាណបរិសុទ្ធដែរ។ បើទោះបីជាគេអាចទទួលកិច្ចការថ្មី ក៏គេមិនអាចធ្វើដូច្នេះបា តែក្នុងរយៈពេលមួយយប់ដែរ។ គេមុខជាត្រូវឆ្លងកាត់នូវការបត់បែន និងការប្រែប្រួលមួយចំនួនធំ មុនពេលទទួលកិច្ចការថ្មីនេះ។ ស្ថានភាពអាចនឹងបញ្ច្រាសវិញសន្សឹមៗបាន លុះត្រាតែសញ្ញាណចាស់គំរិលរបស់គេត្រូវបានដោះស្រាយ ហើយនិស្ស័យចាស់របស់គេត្រូវបានជំនុំជម្រះ។ បើគ្មានការឆ្លងកាត់ដំណាក់កាលទាំងនេះទេ គេក៏បោះបង់ទម្លាប់ចាស់ ហើយទទួលយកនូវសេចក្ដីបង្រៀន និងកិច្ចការថ្មីៗដែលមិនស្របទៅនឹងសញ្ញាណចាស់គំរិលរបស់គេដែរ។ នេះជារឿងលំបាកដោះស្រាយជាមួយបំផុតនៅក្នុងជីវិតមនុស្ស ហើយក៏មិនងាយនឹងផ្លាស់ប្ដូរដែរ។ ក្នុងនាមជាអ្នកធ្វើការម្នាក់ ប្រសិនបើមិនអាចសម្រេចបានការយល់ដឹងអំពីកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ និងធ្វើការសង្ខេបនូវសក្ដានុពលនៃកិច្ចការនោះភ្លាមៗ ហើយប្រសិនបើគេអាចនៅក្រៅ កំហិតបទពិសោធន៍នៃកិច្ចការរបស់គេ ហើយអាចទទួលកិច្ចការថ្មី ដោយសារកិច្ចការចាស់ នោះគេគឺជាមនុស្សឈ្លាសវៃ ហើយជាអ្នកធ្វើការដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ហើយ។ មនុស្សរមែងមានលក្ខណៈដូច្នេះ៖ ពួកគេធ្វើការបីបួនឆ្នាំ ទាំងមិនអាចសង្ខេបបទពិសោធន៍កិច្ចការរបស់គេ បន្ទាប់ពីសង្ខេបនូវបទពិសោធន៍ និងប្រាជ្ញារបស់គេ ទាក់ទងនឹងកិច្ចការ ឬក៏ពួកគេត្រូវរារាំងមិនឲ្យទទួលកិច្ចការថ្មី និងមិនអាចយល់ដឹងឲ្យបានត្រឹមត្រូវ ឬមិនអាចប្រព្រឹត្តចំពោះកិច្ចការ និងកិច្ចការថ្មីឲ្យបានត្រឹមត្រូវឡើយ។ មនុស្សពិតជាពិបាកគ្រប់គ្រងណាស់! អ្នករាល់គ្នាភាគច្រើន គឺសុទ្ធតែបែបនេះ។ មនុស្សដែលបានឆ្លងកាត់នឹងកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធរាប់សិបឆ្នាំ ពិបាកទទួលកិច្ចការថ្មី ហើយពួកគេរមែងសម្បូរដោយ សញ្ញាណដែលគេមិនអាចបោះបង់ចោលបាន ខណៈ មនុស្សដែលទើបតែចាប់ផ្ដើមធ្វើការ គេខ្វះចំណេះដឹងទូទៅ ហើយមិនទាំងដឹងពីវិធីដោះស្រាយបញ្ហាងាយៗមួយចំនួនផង។ មនុស្សដូចជាអ្នករាល់គ្នា ពិតជាពិបាកណាស់! មនុស្សដែលមានវ័យចាស់ មានអំនួតជ្រុល ទាំងអួតថាពួកគេបានភ្លេចថាពួកគេមកពីណាហើយ។ ពួកគេតែងមើលងាយមនុស្សដែលមានវ័យក្មេងជាងខ្លួន ប៉ុន្តែពួកគេមិនអាចទទួលកិច្ចការថ្មី និងមិនអាចបោះបង់ចោលសញ្ញាណដែលបានប្រមូល និងរក្សាទុកជាច្រើនឆ្នាំមកនេះ។ ថ្វីបើយុវវ័យល្ងង់ខ្លៅទាំងនេះ អាចទទួលកិច្ចការថ្មីរបស់ព្រះវិញ្ញាណបរិសុទ្ធបានតិចតួច និងមានចិត្តឆេះឆួលខ្លាំងក៏ដោយ ក៏ពួកគេតែងតែច្រឡំ និងមិនដឹងជាត្រូវធ្វើអ្វី នៅពេលដែលមានបញ្ហាកើតឡើង។ ពួកគេមានចិត្តឆេះឆួល តែល្ងង់ខ្លៅ។ ពួកគេមានការយល់ដឹងតិចតួច អំពីកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ហើយមិនអាចប្រើការយល់ដឹងនេះនៅក្នុងជីវិតរបស់គេនោះឡើយ។ ការ យល់ដឹងនោះ គឺជាគោលលទ្ធិឥតប្រយោជន៍ទាំងស្រុងតែម្ដង។ មានមនុស្សច្រើនណាស់ ដែលមានលក្ខណៈដូចជាអ្នករាល់គ្នា។ តើមនុស្សប៉ុន្មាននាក់ ស័ក្ដិសមសម្រាប់ប្រើប្រាស់? តើមានមនុស្សប៉ុន្មាននាក់ ដែលអាចស្ដាប់តាមការស្រាយបំភ្លឺរបស់ព្រះវិញ្ញាណបរិសុទ្ធ ហើយព្យាយាមស្របតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់? តាមមើលទៅ អ្នកខ្លះនៅក្នុងចំណោមអ្នករាល់គ្នាដែលធ្លាប់ធ្វើជាអ្នកដើរតាមរហូតមកទល់ពេលនេះ សុទ្ធតែជាមនុស្សស្ដាប់បង្គាប់រហូតមក តែតាមពិត អ្នកមិនបានបោះបង់ចោលនូវសញ្ញាណរបស់អ្នករាល់គ្នាសោះ អ្នកនៅតែស្វែងរកក្នុងព្រះគម្ពីរ ជឿលើភាពស្រពិចស្រពិល ឬវិលវល់នៅក្នុងសញ្ញាណទាំងនោះ។ ពុំមានអ្នកណាស្រាវជ្រាវកិច្ចការជាក់ស្ដែងនាពេលសព្វថ្ងៃនេះ ដោយយកចិត្តទុកដាក់ ឬសិក្សាអំពីកិច្ចការនេះស៊ីជម្រៅឡើយ។ អ្នករាល់គ្នាកំពុងទទួលយកកិច្ចការសព្វថ្ងៃ ជាមួយសញ្ញាណចាស់របស់អ្នក។ ជាមួយនឹងជំនឿបែបនេះ តើអ្នករាល់គ្នាទទួលបានអ្វី? អាចនិយាយបានថា នៅក្នុងអ្នករាល់គ្នាមានបង្កប់នូវសញ្ញាណជាច្រើន ដែលមិនត្រូវបានបើកសម្ដែង ហើយអ្នករាល់គ្នាក៏កំពុងប្រឹងប្រែងជាខ្លាំង ដើម្បីលាក់កំបាំងសញ្ញាណទាំងនេះ ដោយមិនបង្ហាញវាចេញមកងាយៗនោះឡើយ។ អ្នករាល់គ្នាមិនទទួលកិច្ចការថ្មី ដោយចិត្តស្មោះត្រង់ ហើយអ្នកមិនគ្រោងបោះបង់សញ្ញាណចាស់របស់ខ្លួននោះដែរ អ្នករាល់គ្នាមានទស្សនវិជ្ជាច្រើនពេកសម្រាប់ការរស់នៅ ហើយទស្សនវិជ្ជាទាំងនោះសំខាន់ជ្រុល។ អ្នករាល់គ្នាមិនបោះបង់ចោលសញ្ញាណចាស់របស់ខ្លួន ហើយអ្នកដោះស្រាយជាមួយកិច្ចការថ្មីទាំងស្ទាក់ស្ទើរ។ ចិត្តរបស់អ្នកអាក្រក់ ហើយអ្នកមិននឹកចាំ ជំហានកិច្ចការថ្មី ក្នុងចិត្តរបស់អ្នកតែម្ដង។ តើមនុស្សខ្ជីខ្ជាដូចជាអ្នករាល់គ្នា អាចធ្វើកិច្ចការផ្សាយដំណឹងល្អបានដែរឬទេ? តើអ្នកអាចអនុវត្តកិច្ចការផ្សាយដំណឹងល្អ ទៅកាន់សកលលោកទាំងមូលបានដែរឬទេ? ការអនុវត្តរបស់អ្នករាល់គ្នានេះ កំពុងតែបង្ខាំងងអ្នករាល់គ្នា ពីការបំផ្លាស់បំប្រែនិស្ស័យរបស់អ្នករាល់គ្នា និងមិនឲ្យអ្នករាល់គ្នាស្គាល់ព្រះជាម្ចាស់។ ប្រសិនបើអ្នករាល់គ្នានៅតែបែបនេះ អ្នកនឹងត្រូវលុបបំបាត់ចោលមិនខាន។

អ្នករាល់គ្នាត្រូវដឹងពីវិធីវែកញែកកិច្ចការរបស់ព្រះជាម្ចាស់ ចេញពីកិច្ចការរបស់មនុស្ស។ តើអ្នកអាចមើលឃើញអ្វីខ្លះនៅក្នុងកិច្ចការរបស់មនុស្ស? មានចំណុចសំខាន់ៗជាច្រើនក្នុងបទពិសោធន៍របស់មនុស្ស ក្នុងកិច្ចការរបស់គេ អ្វីដែលគេបង្ហាញចេញមក គឺជាលក្ខណៈរបស់គេ។ កិច្ចការរបស់ព្រះជាម្ចាស់ផ្ទាល់ ក៏បង្ហាញលក្ខណៈរបស់ ទ្រង់ដែរ តែលក្ខណៈរបស់ទ្រង់ ខុសគ្នាពីលក្ខណៈរបស់ មនុស្ស។ លក្ខណៈរបស់មនុស្ស តំណាងឲ្យបទពិសោធន៍ និងជីវិតរបស់គេ (អ្វីៗដែលមនុស្សមានបទពិសោធន៍ ឬជួប ប្រទះនៅក្នុងជីវិតរបស់គេ ឬជាទស្សនវិជ្ជាដែលគេមានសម្រាប់ការរស់នៅ) ហើយមនុស្សដែលកំពុងរស់នៅក្នុងបរិយាកាសខុសៗគ្នា ក៏បង្ហាញនូវលក្ខណៈខុសៗគ្នា ដែរ។ ទោះបីជាអ្នកមានបទពិសោធន៍ច្រើនទាក់ទងនឹងសង្គម និងរបៀបដែលអ្នករាល់គ្នារស់នៅជាក់ស្ដែង នៅក្នុងគ្រួសាររបស់អ្នក ហើយមានបទពិសោធន៍ក្នុងគ្រួសារ នេះក៏អាចត្រូវបានមើលឃើញ ក្នុងអ្វីដែលអ្នកបង្ហាញចេញឲ្យឃើញ ប៉ុន្តែអ្នកមិនអាចមើលឃើញក្នុងកិច្ចការនៃព្រះដែលយកកំណើតជាសាច់ឈាមឡើង ទោះបីជាទ្រង់មានបទពិសោធន៍ក្នុងសង្គមក៏ដោយ។ ទ្រង់ជ្រាប ច្បាស់អំពីសារៈសំខាន់របស់មនុស្ស ហើយអាចសម្ដែងចេញនូវការអនុវត្តគ្រប់យ៉ាង ទាក់ទងនឹងមនុស្សគ្រប់ប្រភេទទាំងអស់។ ព្រះអង្គរឹតតែពូកែខាងបើកបង្ហាញអំពីនិស្ស័យខូចអាក្រក់ និងចរិតបះបោររបស់មនុស្ស។ ព្រះអង្គមិនរស់នៅក្នុងចំណោមមនុស្សលោកនេះទេ តែទ្រង់ជ្រាបអំពីសន្ដានរបស់មនុស្ស និងចរិតខូចអាក្រក់របស់មនុស្សលោកដែរ។ នេះហើយគឺជាលក្ខណៈរបស់ព្រះអង្គ។ ទោះបីជាព្រះអង្គមិនដោះស្រាយជាមួយនឹងលោកិយ ក៏ទ្រង់ជ្រាបអំពីក្រឹត្យក្រមនៃការដោះស្រាយជាមួយលោកិយ ដ្បិតទ្រង់យល់ពីសន្ដានរបស់មនុស្សយ៉ាងពេញលេញ។ ព្រះអង្គជ្រាបអំពីកិច្ចការរបស់ព្រះវិញ្ញាណថា ភ្នែករបស់មនុស្សពុំអាចមើលឃើញ ហើយត្រចៀករបស់មនុស្សក៏មិនអាចស្ដាប់ឮ ទាំងកិច្ចការក្នុងពេលបច្ចុប្បន្ន និងកិច្ចការពីអតីតកាល។ កត្តានេះបូក រួមទាំងប្រាជ្ញាដែលមិនមែនជាទស្សនវិជ្ជា សម្រាប់ការរស់នៅ និងការអស្ចារ្យដែលមនុស្សពិបាកនឹងយល់។ នេះជាលក្ខណៈរបស់ទ្រង់ បើកទូលាយដល់មនុស្ស តែក៏លាក់កំបាំងពីមនុស្សដែរ។ អ្វីដែលទ្រង់បង្ហាញចេញ មិនមែនជាលក្ខណៈនៃបុគ្គលអស្ចារ្យនោះទេ តែគឺជា លក្ខណៈដែលទ្រង់មានតាំងតែពីដើម និងលក្ខណៈជាព្រះវិញ្ញាណ។ ព្រះអង្គមិនយាងជុំវិញផែនដីទេ តែទ្រង់ជ្រាបគ្រប់យ៉ាងអំពីផែនដី។ ទ្រង់ទាក់ទង «មនុស្ស» ដែលគ្មានចំណេះដឹង ឬតម្រិះ ប៉ុន្តែទ្រង់បើកសម្ដែងនូវព្រះបន្ទូលដែលឧត្ដុង្គឧត្ដមជាងចំណេះដឹង ហើយខ្ពស់លើសមនុស្សអស្ចារ្យផង។ ព្រះអង្គគង់នៅក្នុងចំណោម មនុស្សខ្សោយបញ្ញា និងមនុស្សទំរន់ ជាមនុស្សដែលពុំមានភាពជាមនុស្ស ហើយក៏មិនយល់ពីទម្លាប់ និងជីវិតរបស់មនុស្សជាតិ ប៉ុន្តែទ្រង់អាចបង្គាប់ឲ្យមនុស្សជាតិស្ដែងចេញមកនូវភាពជាមនុស្សធម្មតា តាមការរស់នៅរបស់គេ ទាំងបង្ហាញពីមូលដ្ឋាន និងភាពជាមនុស្សតូចទាប របស់មនុស្សជាតិ ក្នុងពេលជាមួយគ្នាដែរ។ ទាំងអស់នេះ សុទ្ធតែជាលក្ខណៈរបស់ទ្រង់ ជាលក្ខណៈដែលខ្ពង់ខ្ពស់ជាងលក្ខណៈរបស់មនុស្សគ្រប់ៗគ្នា ដែលមានសាច់ និងឈាម។ ចំពោះព្រះអង្គ ការទទួលបានបទពិសោធន៍ជីវិតសង្គមដ៏ស្មុគស្មាញ លំបាកលំបិន និង គួរស្អប់ខ្ពើម ដើម្បីធ្វើកិច្ចការដែលទ្រង់ត្រូវធ្វើ និងដើម្បីបើកសម្ដែងអំពីសារៈសំខាន់នៃចរិតខូចអាក្រក់របស់មនុស្សឲ្យបានហ្មត់ចត់នោះ គឺវាមិនចាំបាច់ទេ។ ជីវិតសង្គមគួរឲ្យស្អប់ មិនទូន្មានសាច់ឈាមរបស់ទ្រង់បានឡើយ។ កិច្ចការ និងព្រះបន្ទូលរបស់ទ្រង់ បើកសម្ដែងត្រឹមតែភាពរឹងចចេសរបស់មនុស្ស និងមិនផ្ដល់នូវបទពិសោធន៍ និងមេរៀនសម្រាប់ការដោះស្រានឹងលោកិយនេះឡើយ។ ព្រះអង្គមិនចាំបាច់ស្រាវជ្រាវអំពីសង្គម ឬគ្រួសាររបស់មនុស្សនៅពេលដែលទ្រង់ប្រទាននូវជីវិតដល់មនុស្សឡើយ។ ការលាតត្រដាង និងការជំនុំជម្រះមនុស្ស ពុំមែនជាការបង្ហាញអំពីបទពិសោធន៍ខាងសាច់ ឈាមរបស់ទ្រង់ទេ វាជាការបើកសម្ដែងអំពីភាពទុច្ចរិតរបស់មនុស្ស បន្ទាប់ពីបានស្គាល់ចរិតរឹងចចេសរបស់គេយូរមកហើយ និងជាការស្អប់ខ្ពើមចរិតខូចអាក្រក់របស់មនុស្សជាតិ។ កិច្ចការគ្រប់យ៉ាងដែលទ្រង់ធ្វើ គឺសុទ្ធតែដើម្បីបង្ហាញអំពីនិស្ស័យរបស់ទ្រង់ដល់មនុស្សលោក និងដើម្បីបង្ហាញអំពីលក្ខណៈរបស់ទ្រង់។ មានតែទ្រង់ទេទើបអាចធ្វើកិច្ចការនេះបាន កិច្ចការនេះមិនមែនជាកិច្ចការដែលមនុស្សសាច់ឈាមអាចសម្រេចបាននោះ ទេ។ តាមរយៈកិច្ចការរបស់ទ្រង់ មនុស្សមិនអាចប្រាប់បានទេថា ទ្រង់ជាបុគ្គលបែបណា។ មនុស្សក៏មិនអាច ចាត់ថ្នាក់ទ្រង់ថាជាមនុស្សដែលត្រូវបានបង្កើត ដោយសម្អាងលើកិច្ចការរបស់ទ្រង់ដែរ។ លក្ខណៈរបស់ទ្រង់ក៏ធ្វើឲ្យគេមិនអាចចាត់ថ្នាក់ទ្រង់ជាមនុស្សដែលត្រូវបានបង្កើតមកឡើយ។ មនុស្សអាចត្រឹមចាត់ទុកព្រះអង្គជាជីវិតមួយដែលមិនមែនជាមនុស្ស ប៉ុន្តែមិនដឹងចាត់ថ្នាក់ ទ្រង់ ក្នុងប្រភេទមួយណាឡើយ ដូច្នេះមនុស្សត្រូវបង្ខំចាត់ថ្នាក់ព្រះអង្គ នៅក្នុងក្រុមអាទិទេពវិញ។ ការដែលមនុស្សធ្វើដូច្នេះ ក៏មិនមែនមិនសមហេតុផលដែរ ដ្បិតព្រះជាម្ចាស់បានធ្វើកិច្ចការជាច្រើនក្នុងចំណោមមនុស្ស ដែលសុទ្ធតែជាកិច្ចការដែលមនុស្សមិនអាចធ្វើបាន។

កិច្ចការដែលព្រះជាម្ចាស់ធ្វើ មិនមែនជាតំណាងឲ្យបទពិសោធន៍នៃសាច់ឈាមរបស់ទ្រង់ទេ កិច្ចការដែលមនុស្សធ្វើជាតំណាងឲ្យបទពិសោធន៍របស់គេ។ គ្រប់គ្នាសុទ្ធតែជជែកអំពីបទពិសោធន៍ផ្ទាល់ខ្លួន។ ព្រះជាម្ចាស់អាចបង្ហាញនូវសេចក្ដីពិតដោយផ្ទាល់ ចំណែកមនុស្សវិញអាចត្រឹមបង្ហាញបទពិសោធន៍ដែលស្របនឹងសេចក្ដីពិត ដែលគេមានពិសោធន៍វិញ។ កិច្ចការរបស់ព្រះគ្មានក្រឹត្យក្រម ហើយក៏មិនចំណុះនឹងពេលវេលា និងកំហិតភូមិសាស្ត្រដែរ។ ទ្រង់អាចបង្ហាញពីលក្ខណៈរបស់ទ្រង់បានគ្រប់ពេលវេលា គ្រប់ទីកន្លែង។ ទ្រង់ធ្វើការតាមតែ ទ្រង់សព្វព្រះទ័យ។ កិច្ចការរបស់មនុស្សមានលក្ខខណ្ឌ និងបរិបទ ប្រសិនបើគ្មានវា ពួកគេក៏មុខជាមិនអាចធ្វើការ និងមិនអាចបង្ហាញចំណេះដឹងរបស់គេចំពោះព្រះជាម្ចាស់ ឬបទពិសោធន៍របស់គេចំពោះសេចក្ដីពិតបានឡើយ។ ដើម្បីប្រាប់ថា កិច្ចការនោះជាកិច្ចការរបស់ព្រះ ជាម្ចាស់ផ្ទាល់ ឬកិច្ចការរបស់មនុស្ស គឺអ្នកត្រូវតែប្រៀបធៀបពីភាពខុសគ្នារវាងកិច្ចការទាំងពីរនេះ។ ប្រសិនបើពុំមានកិច្ចការណាមួយត្រូវបានធ្វើដោយព្រះជាម្ចាស់ផ្ទាល់ទេ និងមានតែកិច្ចការរបស់មនុស្ស អ្នកនឹងដឹងយ៉ាងងាយថា សេចក្ដីបង្រៀនរបស់មនុស្សមានកម្រិតខ្ពស់លើស សមត្ថភាពរបស់មនុស្សផ្សេងៗទៀត សូរសម្ដីរបស់គេ គោលការណ៍ដោះស្រាយការងាររបស់គេ និងបទពិសោធន៍ ព្រមទាំងឥរិយាបថនឹងនររបស់គេក្នុងការធ្វើការងារ គឺលេចធ្លោជាងអ្នកដទៃ។ អ្នករាល់គ្នា គឺសុទ្ធតែស្ញប់ស្ញែងមនុស្ស ដែលមានគុណសម្បត្តិល្អ និងមានចំណេះដឹងខ្ពង់ខ្ពស់ទាំងអស់នេះ ប៉ុន្តែតាមកិច្ចការ និងព្រះបន្ទូលរបស់ព្រះជាម្ចាស់ អ្នកមិនអាចមើលឃើញថា នរភាពរបស់ទ្រង់ ឧត្ដុង្គឧត្ដមយ៉ាងណានោះឡើយ។ ផ្ទុយទៅវិញ ទ្រង់គឺមានភាពសាមញ្ញ ហើយពេលកំពុងធ្វើការ ទ្រង់ជាមនុស្សធម្មតា និងជាមនុស្សពិតម្នាក់ តែទ្រង់ក៏ជាបុគ្គលដែល មនុស្សទូទៅមិនអាចវាស់ស្ទង់បានដែរ កត្តានេះហើយដែលធ្វើឲ្យមនុស្សមានអារម្មណ៍កោតខ្លាចចំពោះទ្រង់ខ្លះដែរ។ ប្រហែលជាបទពិសោធន៍នៅក្នុងកិច្ចការរបស់មនុស្សម្នាក់ ឈានមុខគេជាពិសេស ឬការស្រមើស្រមៃ និងការរិះរក ឈានមុខគេជាពិសេស ចំណែកឯភាពជាមនុស្សរបស់គេ ក៏ល្អជាពិសេសដែរ។ លក្ខណៈសម្បត្តិបែបនេះអាចទទួលបានត្រឹមការសរសើររបស់មនុស្ស ប៉ុណ្ណោះ ប៉ុន្តែមិនជំរុញឲ្យមាននូវការស្ញប់ស្ញែង និងការ កោតខ្លាតនោះទេ។ មនុស្សទាំងអស់សរសើរអស់អ្នកដែលធ្វើការបានល្អ អ្នកដែលមានបទពិសោធន៍ស៊ីជម្រៅជាពិសេស និងអស់អ្នកដែលអាចអនុវត្តសេចក្ដីពិត តែមនុស្សបែបនេះមិនអាចទទួលបានការស្ញប់ស្ញែងសោះ មានតែការសរសើរ និងការច្រណែនប៉ុណ្ណោះ។ ដោយឡែក មនស្សដែលបានមានបទពិសោធន៍អំពីកិច្ចការរបស់ព្រះជាម្ចាស់ ពួកគេមិនសរសើរព្រះជាម្ចាស់នោះទេ ផ្ទុយទៅវិញ ពួកគេគិតថា កិច្ចការរបស់ទ្រង់ មនុស្សឈោងមិនដល់ និងរកគិតមិនយល់ផង ដ្បិតកិច្ចការនោះថ្មីស្រឡាង ហើយអស្ចារ្យផង។ កាលណាមនុស្សមានបទពិសោធន៍អំពីកិច្ចការរបស់ព្រះជាម្ចាស់ ចំណេះដឹងទីមួយដែលគេមានចំពោះព្រះអង្គ គឺទ្រង់ជាព្រះដែលយល់មិនបានឈ្លាសវៃ និងអស្ចារ្យ ហើយពួកគេកោតខ្លាចទ្រង់ទាំងមិនដឹងខ្លួន ហើយដឹងអំពីអាថ៌កំបាំងនៃកិច្ចការដែលទ្រង់ធ្វើ ជាកិច្ចការដែលហួសពីការយល់ដឹងនៃគំនិតរបស់មនុស្ស។ មនុស្សចង់ត្រឹមអាចបំពេញសេចក្ដីតម្រូវរបស់ទ្រង់ ចង់ផ្គាប់តាមព្រះទ័យចង់បានរបស់ទ្រង់ ពួកគេមិនចង់ឲ្យលើសព្រះអង្គឡើយ ដ្បិតកិច្ចការដែលមនុស្សធ្វើ ហើសពីការគិត និងការស្រមើស្រមៃរបស់មនុស្ស ហើយក៏ពុំមានមនុស្សណាអាចធ្វើជំនួសទ្រង់បានដែរ។ សូម្បីមនុស្សខ្លួនឯង ក៏មិនស្គាល់សេចក្ដីកម្សោយរបស់ខ្លួនផង ប៉ុន្តែព្រះបានបង្កើតផ្លូវថ្មីមួយ ហើយមានយាងមកនាំមនុស្សទៅក្នុងពិភពមួយថ្មី និងស្រស់ស្អាតជាងមុន ដូច្នេះមនុស្សជាតិបានបង្កើតនូវវឌ្ឍនភាពថ្មី ហើយមានការចាប់ផ្ដើមមួយថ្មីផងដែរ។ អ្វីដែលមនុស្សគិតចំពោះព្រះជាម្ចាស់គឺមិនមែនជាការសរសើរទេ ម្យ៉ាងទៀត វាក៏មិនមែនត្រឹមតែជាការ សរសើរដែរ។ បទពិសោធន៍ដ៏ស៊ីជម្រៅបំផុតរបស់គេ គឺ ការស្ញប់ស្ញែង និងសេចក្ដីស្រឡាញ់។ អារម្មណ៍ដែលគេ មានគឺ ព្រះជាម្ចាស់ពិតជាអស្ចារ្យខ្លាំងណាស់។ ទ្រង់ធ្វើកិច្ចការដែលមនុស្សមិនអាចធ្វើបាន ហើយមានបន្ទូលនូវសេចក្ដីដែលមនុស្សមិនអាចនិយាយបាន។ មនុស្សដែលបានស្គាល់កិច្ចការរបស់ព្រះជាម្ចាស់ តែងតែមានអារម្មណ៍ដែលពុំអាចបរិយាយបាន។ មនុស្សដែលមានបទពិសោធន៍ស៊ីជម្រៅគួរសម អាចយល់អំពីក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ ពួកគេអាចមានដឹងពីលក្ខណៈគួរឲ្យស្រឡាញ់របស់ទ្រង់បានថា កិច្ចការរបស់ទ្រង់វាងវៃ និងអស្ចារ្យណាស់ ហើយមានព្រះចេស្ដាដ៏ឥតព្រំដែន កើតឡើង ក្នុងកិច្ចការរបស់ទ្រង់ដែរ។ នេះមិនមែនជាភាពភ័យខ្លាច ឬសេចក្ដីស្រឡាញ់ និងការគោរពមួយគ្រាៗនោះដែរ តែជាញាណយល់ដឹងដ៏ស៊ីជម្រៅអំពីសេចក្ដីមេត្តាករុណាដែលព្រះជាម្ចាស់មានចំពោះមនុស្សលោក និងព្រះទ័យអធ្យាស្រ័យរបស់ព្រះអង្គ។ យ៉ាងណាមិញ មនុស្សដែលមានបទពិសោធន៍នូវការវាយផ្ចាល និងការជំនុំជម្រះ ដឹងពីតេជានុភាពរបស់ទ្រង់ និងដឹងថាទ្រង់មិនអធ្យាស្រ័យសេចក្ដីល្មើសនោះឡើយ។ សូម្បីតែមនុស្សដែលបានស្គាល់នូវកិច្ចការជាច្រើនរបស់ព្រះអង្គក៏មិនអាចយល់ពីព្រះអង្គដែរ។ មនុស្សទាំងអស់ដែលគោរព កោតខ្លាចព្រះអង្គពិតប្រាកដ ដឹងថាកិច្ចការរបស់ទ្រង់មិនស្របនឹងសញ្ញាណរបស់មនុស្សទេ គឺតែងតែទាស់នឹងសញ្ញាណរបស់គេវិញ។ ទ្រង់មិនត្រូវការឲ្យមនុស្សសរសើរទ្រង់ ឬបង្ហាញពីការចុះចូលចំពោះព្រះអង្គទាំងស្រុងដែរ ផ្ទុយទៅវិញ ពួកគេគប្បីមាននូវការកោតខ្លាច និងការចុះចូលពិតប្រាកដ។ មនុស្សណាដែលមានបទពិសោធន៍ពិត មានអារម្មណ៍កោតខ្លាចព្រះអង្គ ខ្លាំងជាងការសរសើតម្កើងទ្រង់ នៅក្នុងកិច្ចការជាច្រើនរបស់ព្រះអង្គ។ មនុស្សធ្លាប់ឃើញនិស្ស័យរបស់ទ្រង់ ដោយសារកិច្ចការនាំការវាយផ្ចាល និងការជំនុជម្រះរបស់ទ្រង់ ដូច្នេះហើយ ពួក គេគោរពកោតខ្លាចទ្រង់ក្នុងចិត្តរបស់គេ។ ព្រះជាម្ចាស់ គឺជាព្រះសម្រាប់ឲ្យមនុស្សកោតខ្លាច និងស្ដាប់បង្គាប់ ដ្បិតលក្ខណៈ និងនិស្ស័យរបស់ទ្រង់ មិនដូចនឹងមនុស្សដែលត្រូវបានបង្កើតមកឡើយ ហើយខ្ពង់ខ្ពស់ជាងអ្វីៗដែលត្រូវបានបង្កើតមកដែរ។ ព្រះជាម្ចាស់មានវត្តមានគង់នៅដោយអង្គអ្នក និងអស់កល្បជានិច្ច ទ្រង់ពុំមែនជាសភាវៈដែលត្រូវបានបង្កើតមកឡើយ ហើយមានតែព្រះជាម្ចាស់ទេ ដែលស័ក្ដិសមទទួលនូវការគោរពកោតខ្លាច និងស្ដាប់បង្គាប់។ មនុស្សមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ចំពោះសេចក្ដីនេះទេ។ ដូច្នេះ អស់អ្នកដែលបានស្គាល់កិច្ចការរបស់ទ្រង់ ហើយស្គាល់ទ្រង់ពិត ពួកគេមានចិត្ត គោរពកោតខ្លាចចំពោះទ្រង់។ យ៉ាងណាមិញ អស់អ្នក ដែលមិនបោះបង់ចោលសញ្ញាណដែលមានចំពោះព្រះអង្គ គឺអស់អ្នកដែលមិនរាប់ព្រះអង្គថាជាព្រះ គេពុំមានការគោរពកោតខ្លាចចំពោះព្រះអង្គឡើយ ហើយទោះបីជាពួកគេដើរតាមទ្រង់ ក៏ពួកគេមិនមែនត្រូវបានយកឈ្នះដែរ ពួកគេជាមនុស្សរឹងចចេសពីកំណើតមក។ កិច្ចការ ដែលទ្រង់ចង់សម្រេចឲ្យបានតាមរយៈកិច្ចការនេះ គឺដើម្បីឲ្យមនុស្សគ្រប់ៗគ្នាដែលត្រូវបានបង្កើតមក មានដួងចិត្តគោរពកោតខ្លាចព្រះអាទិករ ថ្វាយបង្គំទ្រង់ និងចុះចូលចំពោះអំណាចគ្រប់គ្រងរបស់ទ្រង់ ដោយគ្មាន លក្ខខណ្ឌ។ នេះគឺជាលទ្ធផលចុងក្រោយដែលកិច្ចការរបស់ព្រះអង្គ ចង់សម្រេចឲ្យបាន។ ប្រសិនបើមនុស្សដែលបានឆ្លងកាត់កិច្ចការនេះហើយ មិនគោរពកោតខ្លាចព្រះជាម្ចាស់សូម្បីតែបន្តិច ហើយប្រសិនបើចរិត រឹងចចេសរបស់គេពុំផ្លាស់ប្ដូរសោះ នោះពួកគេប្រាកដជាត្រូវលុបបំបាត់ចោលមិនខាន។ ប្រសិនបើឥរិយាបទដែលមនុស្សម្នាក់មានចំពោះព្រះជាម្ចាស់ មានត្រឹមតែការសរសើរទ្រង់ ឬបង្ហាញការគោរពដល់ទ្រង់ពីចម្ងាយ និងមិនស្រឡាញ់ទ្រង់បន្តិចសោះ នោះវាជាលទ្ធផលដែលបុគ្គលគ្មានដួងចិត្តស្រឡាញ់ព្រះជាម្ចាស់នឹងមកដល់ ហើយបុគ្គលនោះក៏ពុំមានលក្ខខណ្ឌ ដើម្បីឲ្យបានគ្រប់លក្ខណ៍ឡើយ។ ប្រសិនបើកិច្ចការជាច្រើនក៏មិនអាចទទួលបានសេចក្ដីស្រឡាញ់ពិតពីមនុស្ស នោះគេក៏មិនទទួលបានព្រះជាម្ចាស់ ហើយគេក៏មិនព្យាយាមឲ្យបាន សេចក្ដីពិត យ៉ាងពិតប្រាកដដែរ។ បុគ្គលដែលមិនស្រឡាញ់ព្រះជាម្ចាស់ មិនស្រឡាញ់សេចក្ដីពិតទេ ដូច្នេះគេមិនអាចទទួលបានព្រះជាម្ចាស់ឡើយ ហើយក៏កាន់តែមិនទទួលបានការសរសើរពីព្រះជាម្ចាស់ដែរ។ មនុស្សបែបនេះ បើទោះបីជាពួកគេស្គាល់កិច្ចការរបស់ព្រះវិញ្ញាណ បរិសុទ្ធ ហើយបើទោះបីជាពួកគេឆ្លងកាត់ការជំនុំជម្រះ ក៏គេមិនអាចកោតខ្លាចព្រះជាម្ចាស់ដែរ។ មនុស្សទាំងនេះ គឺសុទ្ធតែជាមនុស្សដែលមានសន្ដានមិនប្រែប្រួល ហើយជាមនុស្សដែលមាននិស្ស័យអាក្រក់ហួសហេតុ។ មនុស្សទាំអស់ដែលមិនកោតខ្លាចព្រះជាម្ចាស់ នឹងត្រូវលុប បំបាត់ចោល គឺជាវត្ថុបំណងនៃទណ្ឌកម្ម និងត្រូវទទួលទោសដូចមនុស្សអាក្រក់ គឺត្រូវរងទុក្ខខ្លាំងជាងមនុស្សដែលបានប្រព្រឹត្តអំពើទុច្ចរិតផង។

ខាង​ដើម៖ ភាពខុសគ្នារវាងព័ន្ធកិច្ចរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស និងភារកិច្ចរបស់មនុស្ស

បន្ទាប់៖ ព្រះជាម្ចាស់ គឺជាម្ចាស់នៃសព្វសារពើទាំងអស់

តើយើងគួរអធិស្ឋានយ៉ាងដូចម្ដេច ដើម្បីឲ្យព្រះជាម្ចាស់ទ្រង់សណ្ដាប់? សូមទាក់ទងមកកាន់យើងខ្ញុំ ដើម្បីស្វែងរកដំណោះស្រាយ។

ខ្លឹមសារ​ពាក់ព័ន្ធ

អ្នកគួរតែស្ដាប់បង្គាប់ព្រះជាម្ចាស់ នៅក្នុងជំនឿដែលអ្នកជឿដល់ទ្រង់

ហេតុអ្វីបានជាអ្នកជឿលើព្រះជាម្ចាស់? មនុស្សភាគច្រើនត្រូវស្រឡាំង កាំង ដោយសារតែសំណួរនេះ។ ពួកគេតែងតែមានទស្សនៈពីរផ្ទុយគ្នាស្រឡះអំពីព្រះដ៏សកម្ម...

យកចិត្តទុកដាក់បន្ថែមលើតថភាព

មនុស្សគ្រប់រូបអាចក្លាយជាមនុស្សគ្រប់លក្ខណ៍ដោយសារព្រះជាម្ចាស់ ដូច្នេះហើយ គ្រប់គ្នាគួរតែយល់ថា ការបម្រើព្រះបែបណាសមស្របបំផុតនឹងព្រះហឫទ័យទ្រង់។...

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ