គ្រប់យ៉ាងសម្រេចបាន ដោយព្រះបន្ទូលរបស់ព្រះជាម្ចាស់

ព្រះជាម្ចាស់ថ្លែងព្រះបន្ទូលរបស់ទ្រង់ ហើយធ្វើកិច្ចការរបស់ទ្រង់ ស្របទៅ តាមយុគសម័យខុសៗគ្នា ហើយទ្រង់ថ្លែងព្រះបន្ទូលខុសៗគ្នា នៅក្នុងយុគសម័យ ខុសៗគ្នា។ ព្រះជាម្ចាស់មិនប្រកាន់ខ្ជាប់តាមក្រឹត្យក្រមណាមួយ ក៏មិនធ្វើកិច្ចការ ដដែលៗ ឬមានព្រះទ័យអាឡោះអាល័យចំពោះរឿងរ៉ាវពីអតីតកាលនោះឡើយ ទ្រង់ជាព្រះដែលតែងតែថ្មីជានិច្ច និងមិនដែលចាស់គំរិលឡើយ ហើយទ្រង់ថ្លែង ព្រះបន្ទូលថ្មីៗរៀងរាល់ថ្ងៃ។ អ្នកគួរប្រកាន់ខ្ជាប់តាមអ្វីដែលគួរប្រកាន់ឲ្យខ្ជាប់នៅ ពេលបច្ចុប្បន្ន នេះហើយគឺជាទំនួលខុសត្រូវ និងជាភារកិច្ចរបស់មនុស្សលោក។ ការអនុវត្តដែលផ្ដោតសំខាន់ទៅលើពន្លឺ និងព្រះបន្ទូលរបស់ព្រះជាម្ចាស់ នាពេល បច្ចុប្បន្ន គឺពិតជាសំខាន់ខ្លាំងណាស់។ ព្រះជាម្ចាស់មិនប្រកាន់ខ្ជាប់តាមក្រឹត្យក្រម អ្វីទាំងអស់ ហើយទ្រង់អាចថ្លែងព្រះបន្ទូលតាមរូបសណ្ឋានខុសៗគ្នា ដើម្បីស្ដែងពី ប្រាជ្ញាញាណ និងសព្វានុភាពរបស់ទ្រង់ឲ្យបានច្បាស់។ ព្រះជាម្ចាស់ យ៉ាងណាក៏ នៅតែជាព្រះជាម្ចាស់ដដែល បើទោះបីជាទ្រង់ថ្លែងព្រះបន្ទូល តាមរូបសណ្ឋានជា ព្រះវិញ្ញាណ ជាមនុស្ស ឬមួយជាបុគ្គលទី៣ ក៏មិនជាបញ្ហាដែរ ហើយអ្នកមិនអាច និយាយថា ទ្រង់ជាព្រះ ដោយសារទ្រង់ថ្លែងព្រះបន្ទូលតាមរូបសណ្ឋានជាមនុស្ស នោះឡើយ។ ដោយសារតែព្រះជាម្ចាស់ថ្លែងព្រះបន្ទូល តាមរូបសណ្ឋានខុសៗគ្នា ទើបបានជាមានការយល់ឃើញជាច្រើនបានផុសឡើង ក្នុងចំណោមមនុស្សមួយ ចំនួន។ មនុស្សបែបនេះមិនស្គាល់ព្រះជាម្ចាស់ទេ ហើយក៏មិនស្គាល់កិច្ចការរបស់ ទ្រង់ដែរ។ ប្រសិនបើព្រះជាម្ចាស់ថ្លែងព្រះបន្ទូល ពីរូបសណ្ឋានតែមួយ តើមនុស្ស ព្រមបោះបង់ចោលក្រឹត្យក្រម ដែលទាក់ទងនឹងព្រះជាម្ចាស់ទេ? តើព្រះជាម្ចាស់ អាចបណ្ដោយឲ្យមនុស្សប្រព្រឹត្តទង្វើបែបនេះទេ? បើទោះបីព្រះជាម្ចាស់ថ្លែងព្រះ បន្ទូលតាមរយៈ រូបសណ្ឋានណាក៏ដោយ ក៏ព្រះអង្គមានហេតុផល ចំពោះការធ្វើ បែបនេះដែរ។ ប្រសិនបើព្រះជាម្ចាស់ ត្រូវថ្លែងព្រះបន្ទូលតាមរូបសណ្ឋានជាព្រះ វិញ្ញាណរហូត តើអ្នកអាចផ្សារភ្ជាប់ទំនាក់ទំនងជាមួយទ្រង់បានដែរទេ? ហេតុនេះ បានជាពេលខ្លះ ទ្រង់ថ្លែងព្រះបន្ទូលតាមរយៈបុគ្គលទីបី ដើម្បីប្រទានព្រះបន្ទូល របស់ទ្រង់ដល់អ្នក ហើយដឹកនាំអ្នកចូលក្នុងតថភាពជាក់ស្ដែង។ គ្រប់យ៉ាងដែល ព្រះជាម្ចាស់ធ្វើ សុទ្ធតែត្រឹមត្រូវ។ និយាយឲ្យខ្លី កិច្ចការគ្រប់យ៉ាង គឺព្រះជាម្ចាស់ ជាអ្នកធ្វើទាំងអស់ ហើយអ្នកមិនគួរសង្ស័យចំពោះរឿងនេះឡើយ។ ព្រះអង្គគឺជា ព្រះជាម្ចាស់ ដូច្នេះ ទោះបីជាទ្រង់ថ្លែងព្រះបន្ទូលតាមរយៈរូបសណ្ឋានបែបណា ក៏ ព្រះអង្គនៅតែជាព្រះជាម្ចាស់ដដែល។ នេះជាសេចក្ដីពិតមួយ ដែលមិនអាចផ្លាស់ ប្ដូរបានឡើយ។ ទោះបីជាទ្រង់ធ្វើកិច្ចការតាមវិធីណា ក៏ទ្រង់នៅតែជាព្រះជាម្ចាស់ ហើយលក្ខណៈពិតរបស់ទ្រង់ នឹងមិនប្រែប្រួលឡើយ! លោកពេត្រុសស្រឡាញ់ ព្រះជាម្ចាស់ណាស់ ហើយគាត់ក៏ធ្លាប់ជាមនុស្សម្នាក់ ដែលព្រះជាម្ចាស់សព្វព្រះ ហឫទ័យដែរ ប៉ុន្តែ ព្រះជាម្ចាស់មិនបានធ្វើបន្ទាល់បញ្ជាក់ថា គាត់គឺជាព្រះអម្ចាស់ ឬជាព្រះគ្រីស្ទឡើយ ដ្បិតសភាវៈបែបយ៉ាងណា មានលក្ខណៈពិតយ៉ាងនោះ និង មិនអាចផ្លាស់ប្ដូរបានឡើយ។ ក្នុងកិច្ចការរបស់ព្រះជាម្ចាស់ ទ្រង់មិនប្រកាន់ខ្ជាប់ តាមក្រឹត្យក្រមអ្វីទាំងអស់ ប៉ុន្តែ ទ្រង់ប្រើវិធីសាស្ត្រផ្សេងៗពីគ្នា ដើម្បីធ្វើឲ្យកិច្ចការ របស់ទ្រង់មានប្រសិទ្ធិភាព និងធ្វើឲ្យមនុស្សលោកស្គាល់ទ្រង់ កាន់តែជ្រាលជ្រៅ។ គ្រប់វិធីសាស្ត្រ នៃការអនុវត្តកិច្ចការរបស់ទ្រង់ សុទ្ធតែជួយឲ្យមនុស្សស្គាល់ព្រះអង្គ ហើយក៏ដើម្បី កែប្រែមនុស្សលោកឲ្យបានគ្រប់លក្ខណ៍ដែរ។ ទោះបីជាព្រះអង្គប្រើ ប្រាស់វិធីសាស្ត្រ អនុវត្តកិច្ចការមួយណាក៏ដោយ ក៏វិធីសាស្ត្រនីមួយៗ សុទ្ធតែត្រូវ បានធ្វើឡើង ដើម្បីស្អាងមនុស្សលោក និងកែប្រែមនុស្សលោក ឲ្យគ្រប់លក្ខណ៍។ ថ្វីបើវិធីសាស្ត្រណាមួយរបស់ទ្រង់ អាចនឹងអូសបន្លាយរយៈពេលយូរ ក៏វិធីសាស្ត្រ នេះត្រវបានធ្វើឡើងដើម្បីសម្រួលដល់សេចក្ដីជំនឿដែលមនុស្សលោកមានចំពោះ ព្រះអង្គ។ ហេតុនេះ គប្បីកុំឲ្យមានក្ដីមន្ទិលសង្ស័យនៅក្នុងចិត្តអ្នករាល់គ្នាឡើយ។ ទាំងអស់នេះ សុទ្ធតែជាជំហាននៃកិច្ចការរបស់ព្រះជាម្ចាស់ ហើយអ្នករាល់គ្នាត្រូវ តែស្ដាប់តាមជំហានទាំងអស់នេះ។ 

ប្រធានបទដែលត្រូវបានលើកឡើងនៅថ្ងៃនេះ ជាច្រកចូលទៅកាន់តថភាព មិនមែនការឡើងស្ថានសួគ៌ ឬការគ្រងរាជ្យជាស្ដេចនោះដែរ ប្រធានបទទាំងអស់ ដែលត្រូវបានលើកឡើង គឺជាការស្វែងរកច្រកចូលទៅកាន់តថភាព។ ពុំមានការ ស្វែងរកណា ដែលជាក់ស្ដែងជាងនេះឡើយ ហើយការជជែកអំពីការគ្រងរាជ្យជា ស្ដេច ក៏មិនជាក់ស្ដែងដែរ។ មនុស្សមានចម្ងល់ច្រើនណាស់ ហើយសព្វថ្ងៃនេះ គេ ក៏នៅតែវាស់ស្ទង់កិច្ចការរបស់ព្រះជាម្ចាស់ ដោយការយល់ដឹងខាងសាសនារបស់ ពួកគេដដែលដែរ។ ទោះបីជាមនុស្សបានស្គាល់វិធីសាស្ត្រអនុវត្តកិច្ចការរបស់ព្រះ ជាម្ចាស់ ច្រើនហើយក៏ដោយ តែមនុស្សនៅតែមិនស្គាល់កិច្ចការរបស់ទ្រង់ នៅតែ ស្វែងរកទីសម្គាល់ និងការអស្ចារ្យ ហើយក៏នៅតែរកមើលថា ព្រះបន្ទូលរបស់ព្រះ ជាម្ចាស់បានសម្រេចហើយឬនៅដែរ។ តើនោះមិនមែនជាភាពល្ងង់ខ្លៅដ៏សម្បើម ទេឬអី? ប្រសិនបើគ្មានផលសម្រេចនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ទេ តើអ្នកនឹង ជឿថា ទ្រង់ជាព្រះជាម្ចាស់ទេ? សព្វថ្ងៃនេះ នៅក្នុងក្រុមជំនុំមានមនុស្សបែបនេះ ច្រើន កំពុងតែរង់ចាំមើលទីសម្គាល់ និងការអស្ចារ្យ។ ពួកគេពោលថា ប្រសិនបើ ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានសម្រេច នោះព្រះអង្គគឺជាព្រះជាម្ចាស់ហើយ។ ប្រសិនបើព្រះបន្ទូលរបស់ព្រះជាម្ចាស់មិនទាន់បានសម្រេច នោះព្រះអង្គមិនមែន ជាព្រះជាម្ចាស់ទេ។ ដូច្នេះ តើអ្នកជឿលើព្រះជាម្ចាស់ ដោយព្រោះតែផលសម្រេច នៃព្រះបន្ទូលរបស់ទ្រង់ ឬដោយសារព្រះអង្គផ្ទាល់ គឺជាព្រះជាម្ចាស់? ទស្សនៈនៃ ជំនឿរបស់មនុស្សចំពោះព្រះជាម្ចាស់ គឺត្រូវតែមានលក្ខណៈត្រឹមត្រូវ! កាលណា អ្នកយល់ឃើញថា ព្រះបន្ទូលរបស់ព្រះជាម្ចាស់មិនទាន់បានសម្រេច ហើយអ្នកក៏ ប្រញ៉ាប់រត់គេ តើនេះជាជំនឿលើព្រះជាម្ចាស់ដែរឬទេ? កាលណាអ្នកជឿលើព្រះ ជាម្ចាស់ អ្នកត្រូវតែលះបង់អ្វីៗគ្រប់យ៉ាង ដើម្បីឲ្យបានសេចក្ដីមេត្តាករុណារបស់ ព្រះជាម្ចាស់ ហើយស្ដាប់តាមកិច្ចការទាំងអស់របស់ទ្រង់។ ព្រះជាម្ចាស់បានថ្លែង ព្រះបន្ទូលច្រើនណាស់នៅក្នុងគម្ពីរសញ្ញាចាស់ តើមានព្រះបន្ទូលណាមួយ ដែល អ្នកបានឃើញផ្ទាល់នឹងភ្នែករបស់អ្នកថាបានសម្រេចហើយ? តើអ្នកអាចនិយាយ ថា ព្រះយេហូវ៉ាមិនមែនជាព្រះ ដោយសារតែអ្នកមើលទ្រង់មិនឃើញដែរឬទេ? មនុស្សខ្លះចង់រត់គេច ដោយមើលឃើញថា ព្រះបន្ទូលរបស់ព្រះជាម្ចាស់មិនទាន់ បានសម្រេច។ អ្នកណាដែលចង់ទៅ គួរទៅឲ្យហើយ គ្មាននរណាឃាត់គេឡើយ! សាកមើលទៅ ក្រែងលោអ្នកអាចគេចរួច។ ទោះបីជាគេចរួច ក៏អ្នកគង់តែនឹងវិល មកវិញដែរ។ ព្រះជាម្ចាស់គ្រប់គ្រងអ្នក ដោយព្រះបន្ទូលរបស់ទ្រង់ ហើយប្រសិន បើអ្នកចាកចេញពីក្រុមជំនុំ និងពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ក៏អ្នកគង់តែគ្មានផ្លូវ រស់បន្តទៅទៀតដែរ។ ប្រសិនបើអ្នកមិនជឿរឿងនេះទេ សាកមើលខ្លួនឯងក៏បាន តើអ្នកគិតថា អ្នកអាចចាកចេញទៅស្រួលៗមែនទេ? ព្រះវិញ្ញាណនៃព្រះជាម្ចាស់ គ្រប់គ្រងអ្នក។ អ្នកមិនអាចចាកចេញបានទេ។ នេះជាបញ្ញត្តិគ្រប់គ្រងរបស់ព្រះ ជាម្ចាស់! ប្រសិនបើមនុស្សណាចង់សាកមើល ពួកគេអាចសាកបាន! អ្នកពោល ថា បុគ្គលម្នាក់នេះមិនមែនជាព្រះជាម្ចាស់ទេ ដូច្នេះ ចូរប្រព្រឹត្តបាបទាស់នឹងទ្រង់ ចុះ ហើយចាំមើលទ្រង់ធ្វើអ្វីខ្លះ។ រូបកាយសាច់ឈាមរបស់អ្នកអាចនឹងមិនស្លាប់ ទេ ហើយអ្នកក៏នៅតែអាចចិញ្ចឹមជីវិត និងស្លៀកពាក់ឲ្យខ្លួនឯងបានដដែល ប៉ុន្តែ ក្នុងចិត្តវិញ អ្នកមិនអាចទ្រាំបានទេ។ អ្នកនឹងមានអារម្មណ៍តានតឹង និងអារម្មណ៍ រងទារុណ គ្មានអ្វីឈឺចាប់ជាងនេះទៀតទេ។ មនុស្សមិនអាចស៊ូទ្រាំរងទារុណ និង ភាពអន្តរាយខាងផ្លូវចិត្តបានឡើយ អ្នកប្រហែលជាអាចធន់ទ្រាំនឹងទុក្ខលំបាកនៃ សាច់ឈាមបាន ប៉ុន្តែអ្នកច្បាស់ជាមិនអាចស៊ូទ្រាំជាមួយនឹងភាពតានតឹង និងទុក្ខ ទារុណខាងផ្លូវចិត្តដ៏យូរអង្វែងបានឡើយ។ នៅថ្ងៃនេះ អ្នកមិនអាចមើលឃើញទី សម្គាល់ និងការអស្ចារ្យទេ តែក៏គ្មាននរណាម្នាក់អាចគេចរួចដែរ ដ្បិតព្រះជាម្ចាស់ គ្រប់គ្រងមនុស្សលោក ដោយព្រះបន្ទូលទ្រង់។ ទោះបីជាគ្មានការមកដល់នៃការ ពិតឥតរូបរាង និងមើលមិនឃើញ ក៏មនុស្សនៅតែមិនអាចគេចរួចបានដដែល។ តើទាំងអស់នេះមិនមែនជាសកម្មភាពរបស់ព្រះជាម្ចាស់ទេឬអី? សព្វថ្ងៃនេះ ព្រះ ជាម្ចាស់បានយាងមកផែនដី ដើម្បីប្រទានជីវិតដល់មនុស្សលោក។ ទ្រង់មិនមែន ប្រលោមអ្នកដោយបង្ហាញទីសម្គាល់ និងការអស្ចារ្យជាច្រើន ដើម្បីធានាឲ្យបាននូវ សម្ពន្ធភាពដ៏សុខសាន្តរវាងព្រះជាម្ចាស់ និងមនុស្សលោក ដូចដែលមនុស្សស្រមើ ស្រមៃនោះឡើយ។ មនុស្សណាដែលមិនផ្ដោតការយកចិត្តទុកដាក់លើជីវិត ប៉ុន្តែ បែរជាផ្ដោតការយកចិត្តទុកដាក់លើការពន្យុះឲ្យព្រះជាម្ចាស់បង្ហាញនូវទីសម្គាល់ និងការអស្ចារ្យ អ្នកទាំងនោះគឺជាពួកផារិស៊ី! គឺពួកផារិស៊ីនេះហើយដែលបោះព្រះ យេស៊ូវភ្ជាប់លើឈើឆ្កាង។ ប្រសិនបើអ្នកវាស់ស្ទង់ព្រះជាម្ចាស់ ដោយយោងតាម ទស្សនៈនៃជំនឿខ្លួនឯងផ្ទាល់ចំពោះព្រះជាម្ចាស់ ទាំងជឿដល់ទ្រង់ ប្រសិនបើព្រះ បន្ទូលទ្រង់បានសម្រេច ហើយទាំងមានមន្ទិល ថែមទាំងប្រមាថដល់ទ្រង់ ប្រសិន បើព្រះបន្ទូលទ្រង់មិនបានសម្រេច ដូច្នេះ តើអ្នកមិនបោះព្រះយេស៊ូវ ភ្ជាប់លើឈើ ឆ្កាងទេឬអី? មនុស្សបែបនេះគឺជាមនុស្សប្រហែសនឹងកាតព្វកិច្ចរបស់ខ្លួន ហើយ រីករាយនឹងភាពស្រណុកសុខស្រួលទាំងចិត្តលោភលន់!

ម្យ៉ាងវិញទៀត បញ្ហាដ៏ធំបំផុតរបស់មនុស្សគឺ គេមិនស្គាល់កិច្ចការរបស់ព្រះ ជាម្ចាស់។ ទោះបីជាឥរិយាបទរបស់មនុស្ស មិនមែនជាឥរិយាបទមានះរឹងរូស តែ វាជាឥរិយាបទមន្ទិលសង្ស័យ។ គេមិនបដិសេធមែន តែគេកមិនទទួលស្គាល់ទាំង ស្រុងដែរ។ ប្រសិនបើមនុស្សស្គាល់កិច្ចការរបស់ព្រះជាម្ចាស់ច្បាស់ ពួកគេនឹងមិន រត់គេចទេ។ បញ្ហាមួយទៀតរបស់មនុស្ស គឺគេមិនស្គាល់តថភាព។ សព្វថ្ងៃនេះ បុគ្គលម្នាក់ៗសុទ្ធតែបានផ្សារភ្ជាប់ជាមួយនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ប្រាកដ ណាស់ នៅថ្ងៃអនាគត អ្នកមិនគួរគិតពីការមើលឃើញទីសម្គាល់ និងការអស្ចារ្យ ទេ។ ខ្ញុំប្រាប់អ្នកតាមត្រង់ចុះ៖ នៅក្នុងដំណាក់កាលបច្ចុប្បន្ន គ្រប់យ៉ាងដែលអ្នក អាចមើលឃើញគឺព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយបើទោះបីជាគ្មានការពិត ក៏ ជិវិតរបស់ព្រះជាម្ចាស់នៅតែអាចចាក់ជាប់នៅក្នុងមនុស្សលោកដែរ។ កិច្ចការនេះ ហើយគឺជាកិច្ចការដ៏សំខាន់នៅក្នុងរាជ្យមួយពាន់ឆ្នាំ ហើយប្រសិនបើអ្នកមិនអាច គិតយល់ពីកិច្ចការនេះទេ នោះអ្នកនឹងទៅជាខ្សោយ ហើយរលំដួលជាមិនខាន។ អ្នកនឹងធ្លាក់ទៅក្នុងសេចក្ដីវេទនា ហើយជាប់ចំណងរបស់សាតាំង ធ្ងន់ធ្ងរជាងមុន មិនខាន។ ព្រះជាម្ចាស់បានយាងមកផែនដីនេះ គឺដើម្បីមកថ្លែងព្រះបន្ទូលទ្រង់ ជាពិសេស។ អ្វីដែលអ្នកផ្សារភ្ជាប់ជាមួយ គឺព្រះបន្ទូលរបស់ព្រះជាម្ចាស់ អ្វីដែល អ្នកមើលឃើញ គឺព្រះបន្ទូលរបស់ព្រះជាម្ចាស់ អ្វីដែលអ្នកស្គាល់ គឺព្រះបន្ទូល របស់ព្រះជាម្ចាស់ ហើយរូបកាយសាច់ឈាមរបស់ព្រះជាម្ចាស់នេះ ប្រើប្រាស់ព្រះ បន្ទូលជាពិសេស ដើម្បីកែប្រែមនុស្សឲ្យបានគ្រប់លក្ខណ៍។ ព្រះអង្គមិនបង្ហាញនូវ ទីសម្គាល់ និងការអស្ចារ្យទេ ហើយជាពិសេស ព្រះអង្គក៏មិនធ្វើកិច្ចការ ដែលព្រះ យេស៊ូវបានធ្វើពីអតីតកាលដែរ។ ថ្វីបើទាំងពីរអង្គនេះគឺជាព្រះ ហើយជារូបកាយ សាច់ឈាមទាំងពីរក៏ពិតមែន ប៉ុន្តែ ព័ន្ធកិច្ចរបស់ទ្រង់មិនដូចគ្នាទេ។ នៅគ្រាដែល ព្រះយេស៊ូវយាងមកផែនដី ទ្រង់ក៏បានធ្វើកិច្ចការរបស់ព្រះជាម្ចាស់មួយចំណែក ហើយថ្លែងព្រះបន្ទូលខ្លះដែរ ប៉ុន្តែ តើអ្វីជាកិច្ចការចម្បងដែលទ្រង់សម្រេចបាន? កិច្ចការដែលទ្រង់សម្រេចបានជាចម្បង គឺកិច្ចការជាប់ឆ្កាង។ ព្រះអង្គបានក្លាយ ជារូបកាយសាច់ឈាមដែលមានអំពើបាប ដើម្បីសម្រេចកិច្ចការជាប់ឆ្កាង ហើយ ប្រោសលោះមនុស្សលោកទាំងអស់ ហើយដោយព្រោះតែអំពើបាបរបស់មនុស្ស លោកទាំងអស់ ទើបទ្រង់បំពេញតួនាទីជាតង្វាយធួនបាប។ នេះជាកិច្ចការចម្បង ដែលទ្រង់សម្រេចបាន។ ជាចុងក្រោយ ទ្រង់ក៏បានប្រទានផ្លូវនៃឈើឆ្កាង ដើម្បី ដឹកនាំមនុស្សណាដែលមកតាមពីក្រោយ។ កាលព្រះយេស៊ូវយាងមក គោលដៅ ចម្បងគឺដើម្បីសម្រេចកិច្ចការប្រោសលោះ។ ទ្រង់បានប្រោសលោះមនុស្សលោក ទាំងអស់ ព្រមទាំងបាននាំយកដំណឹងល្អអំពីនគរស្ថានសួគ៌ មកឲ្យមនុស្សលោក ហើយលើសពីនេះទៀត ទ្រង់បាននាំយកផ្លូវទៅឯនគរស្ថានសួគ៌មកជាមួយដែរ។ ជាលទ្ធផល អស់អ្នកណាមកតាមក្រោយក៏ពោលថា “យើងគួរដើរតាមផ្លូវនៃឈើ ឆ្កាង ហើយលះបង់ខ្លួនឯងដើម្បីឈើឆ្កាង។” ពិតណាស់ កាលដើមដំបូងឡើយ ព្រះយេស៊ូវក៏បានធ្វើកិច្ចការផ្សេងខ្លះទៀត និងបានថ្លែងព្រះបន្ទូលខ្លះ ដើម្បីធ្វើឲ្យ មនុស្សប្រែចិត្ត និងលន់តួអំពើបាបរបស់ខ្លួន។ ប៉ុន្តែ ព័ន្ធកិច្ចរបស់ទ្រង់ គឺនៅតែជា ការជាប់ឆ្កាងដដែល ហើយរយៈពេលបីឆ្នាំកន្លះ ដែលទ្រង់បានចំណាយ ក្នុងការ ប្រកាសអំពីផ្លូវនេះ ជាការរៀបចំ សម្រាប់ការជាប់ឆ្កាងដែលមកដល់តាមក្រោយ។ ច្រើនលើកដែលព្រះយេស៊ូវបានអធិស្ឋាន ក៏ដើម្បីតែការជាប់ឆ្កាងនេះដែរ។ ជីវិត មនុស្សធម្មតាម្នាក់ ដែលទ្រង់បានដឹកនាំ និងរយៈពេល៣៣ឆ្នាំកន្លះ ដែលព្រះអង្គ បានរស់នៅលើផែនដី គឺសម្រាប់ការសម្រេចកិច្ចការនៃការជាប់ឆ្កាង ជាពិសេស។ ចុះព្រះដែលយកកំណើតសាច់ឈាមសព្វថ្ងៃ នឹងសម្រេចកិច្ចការអ្វីវិញ? សព្វថ្ងៃ នេះ ព្រះជាម្ចាស់បានយកកំណើតជាសាច់ឈាម ដើម្បីសម្រេចកិច្ចការជាពិសេស មួយគឺ “ព្រះបន្ទូលដែលលេចមកជាសាច់ឈាម” ដើម្បីប្រើប្រាស់ព្រះបន្ទូល មក កែប្រែមនុស្សលោកឲ្យបានគ្រប់លក្ខណ៍ និងធ្វើឲ្យមនុស្សលោកទទួលយកនូវការ ប្រឈមនឹងព្រះបន្ទូល និងការបន្សុទ្ធដោយព្រះបន្ទូល។ ទ្រង់ធ្វើឲ្យអ្នកទទួលបាន ការផ្គត់ផ្គង់ និងទទួលបានជីវិត នៅក្នុងព្រះបន្ទូលទ្រង់។ អ្នកមើលឃើញកិច្ចការ និងស្នាព្រះហស្តទ្រង់ នៅក្នុងព្រះបន្ទូលទ្រង់។ ព្រះជាម្ចាស់ប្រើប្រាស់ព្រះបន្ទូល ដើម្បីដាក់ទោស និងបន្សុទ្ធអ្នក ហេតុនេះហើយ ប្រសិនបើអ្នករងទុក្ខលំបាក នោះ ក៏ដោយសារព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែរ។ សព្វថ្ងៃ ព្រះជាម្ចាស់មិនធ្វើកិច្ចការ របស់ទ្រង់ ដោយប្រើការពិតឡើង គឺដោយប្រើព្រះបន្ទូលវិញ។ ទាល់តែព្រះបន្ទូល ទ្រង់បានយាងមកសណ្ឋិតលើអ្នក ទើបព្រះវិញ្ញាណបរិសុទ្ធអាចធ្វើការនៅក្នុងអ្នក ហើយធ្វើឲ្យអ្នករងនូវការឈឺចាប់ ឬស្គាល់ភាពផ្អែមល្ហែមបាន។ មានតែព្រះបន្ទូល របស់ព្រះជាម្ចាស់ទេ ទើបអាចនាំអ្នកមកក្នុងតថភាព ហើយក៏មានតែព្រះបន្ទូល របស់ព្រះជាម្ចាស់ដែរ ទើបអាចធ្វើឲ្យអ្នកបានគ្រប់លក្ខណ៍។ ដូច្នេះ យ៉ាងហោច ណាស់ អ្នកត្រូវតែយល់ដូច្នេះថា កិច្ចការដ៏ពិសេសដែលព្រះជាម្ចាស់ធ្វើនៅគ្រាចុង ក្រោយ គឺការប្រើប្រាស់ព្រះបន្ទូលទ្រង់ ដើម្បីធ្វើឲ្យបុគ្គលគ្រប់គ្នាបានគ្រប់លក្ខណ៍ និងដើម្បីដឹកនាំមនុស្សលោក។ គ្រប់កិច្ចការទាំងអស់ដែលទ្រង់ធ្វើ គឺសុទ្ធតែតាម រយៈព្រះបន្ទូល។ ព្រះអង្គមិនប្រើការពិត មកដាក់ទោសអ្នកទេ។ គ្រាដែលមនុស្ស ខ្លះទាស់ទទឹងនឹងព្រះជាម្ចាស់ មានច្រើនលើកណាស់។ ព្រះជាម្ចាស់មិនធ្វើឲ្យអ្នក កើតទុក្ខខ្លាំងពេកទេ សាច់ឈាមរបស់អ្នកមិនត្រូវបានដាក់ទោសទេ ហើយអ្នកក៏ មិនត្រូវរងទុក្ខលំបាកដែរ ប៉ុន្តែកាលណាព្រះបន្ទូលទ្រង់មកសណ្ឋិតលើអ្នក ហើយ បន្សុទ្ធអ្នក នោះអ្នកមិនអាចទ្រាំបានឡើយ។ តើវាមិនមែនដូច្នេះទេឬអី? នៅក្នុង សម័យបាវបម្រើ ព្រះជាម្ចាស់បានមានបន្ទូលថានឹងបោះមនុស្សទៅក្នុងជង្ហុកធំ។ តើមនុស្សពិតជាទៅដល់បាតជង្រុកធំនេះដែរឬទេ? គ្រាន់តែតាមរយៈការប្រើព្រះ បន្ទូល ដើម្បីបន្សុទ្ធមនុស្ស នោះមនុស្សបានចូលទៅក្នុងជង្ហុកធំបាត់ទៅហើយ។ ហេតុនេះ នៅគ្រាចុងក្រោយ កាលណាព្រះជាម្ចាស់ក្លាយជារូបកាយសាច់ឈាម ទ្រង់ប្រើព្រះបន្ទូលជាពិសេស ដើម្បីសម្រេចកិច្ចការទាំងអស់ ហើយធ្វើឲ្យកិច្ចការ ទាំងអស់ស្ដែងចេញយ៉ាងច្បាស់។ មានតែនៅក្នុងព្រះបន្ទូលរបស់ទ្រង់ទេ ទើបអ្នក អាចមើលឃើញលក្ខណៈរបស់ទ្រង់ មានតែនៅក្នុងព្រះបន្ទូលរបស់ទ្រង់ទេ ទើប អ្នកអាចមើលឃើញថា ទ្រង់គឺជាអង្គព្រះជាម្ចាស់ផ្ទាល់ពិតមែន។ កាលណាព្រះ ជាម្ចាស់យាងមកយកកំណើតជាមនុស្សនៅលើផែនដី ទ្រង់មិនធ្វើកិច្ចការផ្សេង ទៀតឡើយ ក្រៅតែពីថ្លែងព្រះបន្ទូល ដូច្នេះ មិនចាំបាច់ត្រូវការការពិតអ្វីទេ ត្រឹម ព្រះបន្ទូលគឺគ្រប់គ្រាន់ហើយ។ មូលហេតុ គឺទ្រង់បានយាងមកជាពិសេស ដើម្បី ធ្វើកិច្ចការនេះ ដើម្បីឲ្យមនុស្សមើលឃើញព្រះចេស្ដា និងឧត្តមានុភាពនៅក្នុងព្រះ បន្ទូលទ្រង់ ដើម្បីឲ្យមនុស្សមើមលឃើញថា ទ្រង់លាក់ព្រះកាយដោយបន្ទាបខ្លួន យ៉ាងណា នៅក្នុងព្រះបន្ទូលរបស់ទ្រង់ និងដើម្បីឲ្យមនុស្សស្គាល់ភាពបរិបូររបស់ ទ្រង់ នៅក្នុងព្រះបន្ទូលរបស់ទ្រង់។ កម្មសិទ្ធ និងលក្ខណៈទាំងអស់របស់ព្រះអង្គ សុទ្ធតែមាននៅក្នុងព្រះបន្ទូលរបស់ទ្រង់។ ប្រាជ្ញាញាណ និងភាពមហស្ចារ្យរបស់ ទ្រង់ សុទ្ធតែមាននៅក្នុងព្រះបន្ទូលរបស់ទ្រង់។ ដោយសារព្រះបន្ទូលនេះ អ្នកត្រូវ បានបង្កើតមកឲ្យមើលឃើញវិធីសាស្ត្រនានាដែលព្រះជាម្ចាស់ប្រើប្រាស់ សម្រាប់ ថ្លែងព្រះបន្ទូលទ្រង់។ កិច្ចការភាគច្រើនរបស់ព្រះជាម្ចាស់ នៅក្នុងអំឡុងពេលនេះ គឺជាការផ្គត់ផ្គង់ ការបើកសម្ដែង និងការដោះស្រាយជាមួយមនុស្សលោក។ ទ្រង់ មិនដាក់បណ្ដាសារលេងៗនោះឡើយ ហើយសូម្បីតែពេលទ្រង់ដាក់បណ្ដាសា ក៏ ទ្រង់ដាក់បណ្ដាសា ដោយព្រះបន្ទូលដែរ។ ដូច្នេះហើយ ក្នុងយុគសម័យនេះដែល ព្រះក្លាយជាសាច់ឈាម ចូរកុំព្យាយាមមើលព្រះជាម្ចាស់ប្រោសជំងឺ និងបណ្ដេញ វិញ្ញាណអាក្រក់ទៀត ហើយឈប់តាមរកទីសម្គាល់ទៀតទៅ គ្មានប្រយោជន៍ទេ! ទីសម្គាល់ទាំងនោះ មិនអាចធ្វើឲ្យមនុស្សលោកបានគ្រប់លក្ខណ៍ទេ! និយាយឲ្យ ត្រង់ទៅ៖ សព្វថ្ងៃនេះ ព្រះដ៏ពិតផ្ទាល់ព្រះអង្គដែលមានរូបកាយសាច់ឈាម ទ្រង់ មិនធ្វើសកម្មភាពទេ ទ្រង់ថ្លែងតែព្រះបន្ទូលប៉ុណ្ណោះ។ នេះជាសេក្ដីពិត! ទ្រង់ប្រើ ព្រះបន្ទូល ដើម្បីធ្វើឲ្យអ្នកបានគ្រប់លក្ខណ៍ ហើយប្រើព្រះបន្ទូល ដើម្បីប្រទាននូវ អាហារ និងទឹកដល់អ្នក។ ទ្រង់ក៏ប្រើព្រះបន្ទូល ដើម្បីធ្វើកិ្ចចការ ហើយទ្រង់ក៏ប្រើ ព្រះបន្ទូលនៅក្នុងការពិត ដើម្បីឲ្យអ្នកស្គាល់ពីភាពជាក់ស្ដែងរបស់ទ្រង់។ ប្រសិន បើអ្នកមិនអាចគិតយល់ពីលក្ខណៈនៃកិច្ចការរបស់ព្រះជាម្ចាស់មួយនេះទេ នោះក៏ ពិបាកនឹងមានគំនិតអវិជ្ជមានដែរ អ្នកគួរផ្ដោតតែលើអ្វីដែលវិជ្ជមាន ពោលគឺ ទោះ បីជាព្រះបន្ទូលរបស់ព្រះជាម្ចាស់មិនបានសម្រេចក៏ដោយ ឬទោះបីជាគ្មានការមក ដល់នៃការពិតក៏ដោយ ក៏ព្រះជាម្ចាស់ធ្វើឲ្យមនុស្សទទួលបាននូវជីវិតពីព្រះបន្ទូល ទ្រង់ ហើយនេះគឺជាទីសម្គាល់ដ៏មហស្ចារ្យលើសគេ ហើយជាងនេះទៅទៀត នេះ គឺជាសេចក្ដីពិតដែលមិនអាចប្រកែកបាន។ នេះគឺជាភ័ស្តុតាងដ៏ល្អបំផុតដែលនាំ ឲ្យបានស្គាល់ព្រះជាម្ចាស់ ហើយជាទីសម្គាល់អស្ចារ្យជាទីសម្គាល់ណាទាំងអស់។ មានតែព្រះបន្ទូលនេះទេ ទើបអាចធ្វើឲ្យមនុស្សបានគ្រប់លក្ខណ៍។

កាលណាយុគសម័យនៃនគរព្រះ ចាប់ផ្ដើមហើយ នោះព្រះជាម្ចាស់ក៏ចាប់ ផ្ដើមបញ្ចេញព្រះបន្ទូលរបស់ទ្រង់ដែរ។ នាថ្ងៃអនាគត ព្រះបន្ទូលទាំងអស់នេះនឹង បានសម្រេចបន្តិចម្ដងៗ លុះដល់ពេលនោះ ជីវិតមនុស្សនឹងបានចម្រើនឡើង។ ការប្រើប្រាស់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដើម្បីសម្ដែងពីនិស្ស័យខូចអាក្រក់របស់ មនុស្សគឺរឹតតែជាក់ស្ដែង និងរឹតតែចាំបាច់ ហើយទ្រង់មិនប្រើអ្វីផ្សេងក្រៅតែពីព្រះ បន្ទូល មកធ្វើកិច្ចការរបស់ព្រះអង្គ ដើម្បីធ្វើឲ្យសេចក្ដីជំនឿរបស់មនុស្ស បានគ្រប់ លក្ខណ៍ ដ្បិតសព្វថ្ងៃជាយុគសម័យនៃព្រះបន្ទូល ហើយយុកសម័យនេះ ទាមទារ នូវជំនឿ ការតាំងចិត្ត និងការសហការរបស់មនុស្ស។ កិច្ចការរបស់ព្រះដែលយក កំណើតជាសាច់ឈាមនៅគ្រាចុងក្រោយ គឺប្រើប្រាស់ព្រះបន្ទូលទ្រង់ ដើម្បីបម្រើ និងផ្គត់ផ្គង់មនុស្សលោក។ ទាល់តែព្រះដែលយកកំណើតជាសាច់ឈាមបញ្ចប់នូវ ការថ្លែងព្រះបន្ទូលទ្រង់ ទើបព្រះបន្ទូលនោះនឹងចាប់ផ្ដើមសម្រេច។ កាលព្រះអង្គ កំពុងថ្លែងព្រះបន្ទូល ព្រះបន្ទូលទ្រង់មិនបានសម្រេចឡើយ ដ្បិតព្រះបន្ទូលទ្រង់ មិនអាចសម្រេច ពេលទ្រង់ស្ថិតក្នុងដំណាក់កាលសាច់ឈាមនៅឡើយនោះទេ។ នេះគឺដើម្បីឲ្យមនុស្សអាចមើលឃើញថា ព្រះជាម្ចាស់គឺជាសាច់ឈាម មិនមែនជា វិញ្ញាណទេ ដូច្នេះ មនុស្សអាចមើលឃើញនូវភាពជាក់ស្តែងរបស់ព្រះជាម្ចាស់បាន ដោយភ្នែករបស់គេផ្ទាល់។ នៅថ្ងៃដែលកិច្ចការរបស់ទ្រង់ ចប់សព្វគ្រប់ ពេលដែល ព្រះបន្ទូលទាំងអស់ដែលទ្រង់ត្រូវថ្លែង បានថ្លែងរួចហើយ នោះព្រះបន្ទូលទ្រង់នឹង ចាប់ផ្ដើមសម្រេច។ ពេលនេះ មិនមែនយុគសម័យនៃការសម្រេចព្រះបន្ទូលរបស់ ព្រះជាម្ចាស់ទេ ដ្បិតទ្រង់មិនទាន់បញ្ចប់ការថ្លែងព្រះបន្ទូលរបស់ទ្រង់ទេ។ ដូច្នេះ កាលណាអ្នកឃើញថា ព្រះជាម្ចាស់នៅកំពុងថ្លែងព្រះបន្ទូលរបស់ទ្រង់នៅលើផែន ដីនៅឡើយ ចូរកុំទន្ទឹងផលសម្រេចនៃព្រះបន្ទូលទ្រង់អី។ កាលណាព្រះជាម្ចាស់ ឈប់ថ្លែងព្រះបន្ទូលទ្រង់ ហើយកាលណាកិច្ចការរបស់ព្រះអង្គនៅលើផែនដី បាន សម្រេច នោះទើបជាពេលដែលព្រះបន្ទូលទ្រង់ចាប់ផ្ដើមសម្រេច។ ក្នុងព្រះបន្ទូល ទ្រង់ ក្នុងកាលៈទេសៈខ្លះក៏មានការប្រទានជីវិត ក្នុងកាលៈទេសៈខ្លះទៀត ក៏មាន ជាបទទំនាយ ទំនាយទាយទុកអំពីរឿងរ៉ាវដែលនឹងមកដល់ កិច្ចការដែលនឹងត្រូវ សម្រេច និងកិច្ចការដែលពុំទាន់បានសម្រេច។ នៅក្នុងព្រះបន្ទូលរបស់ព្រះយេស៊ូវ ក៏ធ្លាប់មានបទទំនាយដែរ។ ក្នុងន័យមួយ គឺទ្រង់បានប្រទាននូវជីវិត និងក្នុងន័យ មួយទៀត គឺទ្រង់មានបន្ទូលជាបទទំនាយ។ សព្វថ្ងៃនេះ ពុំមានការជជែកអំពីការ អនុវត្តព្រះបន្ទូល និងការពិត ក្នុងពេលជាមួយគ្នាទៀតទេ ពីព្រោះភាពខុសគ្នារវាង កត្តាដែលអាចមើលឃើញដោយភ្នែកមនុស្សលោកផ្ទាល់ និងកិច្ចការដែលត្រូវបាន ធ្វើឡើងដោយព្រះជាម្ចាស់ ធំធេងខ្លាំងណាស់។ អាចនិយាយបានតែម្យ៉ាងគត់ថា កាលណាកិច្ចការរបស់ព្រះជាម្ចាស់បានសម្រេចហើយ នោះព្រះបន្ទូលរបស់ទ្រង់ក៏ បានសម្រេចដែរ ចំណែកការពិត នឹងកើតតាមក្រោយព្រះបន្ទូលវិញ។ នៅក្នុងគ្រា ចុងក្រោយ ព្រះដែលយកកំណើតជាមនុស្សក៏ធ្វើព័ន្ធកិច្ចនៃព្រះបន្ទូល នៅលើផែន ដី ហើយនៅក្នុងការធ្វើព័ន្ធកិច្ចនៃព្រះបន្ទូល ទ្រង់ថ្លែងតែព្រះបន្ទូលប៉ុណ្ណោះ ទ្រង់ មិនខ្វល់អំពីនឹងបញ្ហាដទៃទៀតទេ។ កាលណាកិច្ចការរបស់ព្រះជាម្ចាស់ប្រែប្រួល នោះព្រះបន្ទូលទ្រង់នឹងចាប់ផ្ដើមចេញជាផលសម្រេច។ សព្វថ្ងៃនេះ ជាដំបូងព្រះ បន្ទូលត្រូវបានប្រើប្រាស់ដើម្បីធ្វើឲ្យអ្នកបានគ្រប់លក្ខណ៍ កាលណាព្រះអង្គទទួល សិរីរុងរឿង នៅទូទាំងសកលលោកទាំងមូល កិច្ចការរបស់ទ្រង់ក៏នឹងចប់សព្វគ្រប់ ព្រះបន្ទូលដែលគួរថ្លែង នឹងត្រូវបានថ្លែង រួចព្រះបន្ទូលទាំងអស់ នឹងក្លាយជាការ ពិត។ ព្រះជាម្ចាស់បានយាងមកផែនដីនៅគ្រាចុងក្រោយ ដើម្បីធ្វើព័ន្ធកិច្ចនៃព្រះ បន្ទូល ដើម្បីឲ្យមនុស្សលោក ស្គាល់ព្រះអង្គ និងដើម្បីឲ្យមនុស្សលោក អាចមើល ឃើញប្រាជ្ញាញាណរបស់ទ្រង់ និងស្នាព្រះហស្តដ៏មហស្ចារ្យទាំងអស់ដែលកើតពី ព្រះបន្ទូលរបស់ទ្រង់។ ក្នុងយុគសម័យនៃនគរព្រះ ព្រះជាម្ចាស់ប្រើព្រះបន្ទូលជា ពិសេស ដើម្បីបង្ក្រាបមនុស្សលោកទាំងអស់។ នាថ្ងៃអនាគត ព្រះបន្ទូលទ្រង់នឹង យាងមកសណ្ឋិតលើគ្រប់សាសនា គ្រប់វិស័យ គ្រប់ប្រជាជាតិ និងគណៈនិកាយ នានា។ ព្រះជាម្ចាស់ប្រើព្រះបន្ទូលទ្រង់ ដើម្បីបង្ក្រាប ដើម្បីធ្វើឲ្យមនុស្សទាំងអស់ មើលឃើញថា ព្រះបន្ទូលទ្រង់មានទាំងសិទ្ធិអំណាច និងឫទ្ធានុភាព ដូច្នេះបានជា សព្វថ្ងៃនេះ អ្នករាល់គ្នាមើលឃើញតែព្រះបន្ទូលរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ។   

ព្រះបន្ទូលដែលព្រះជាម្ចាស់បានថ្លែងនៅក្នុងយុគសម័យនេះ ខុសគ្នាពីព្រះ បន្ទូលដែលត្រូវបានថ្លែងនៅក្នុងយុគសម័យនៃក្រឹត្យវិន័យ ដូច្នេះហើយ ព្រះបន្ទូល ក្នុងយុគសម័យទាំងពីរនេះ ក៏ខុសពីព្រះបន្ទូលដែលត្រូវបានថ្លែង ក្នុងយុគសម័យ នៃព្រះគុណដែរ។ ក្នុងយុគសម័យនៃព្រះគុណ ព្រះជាម្ចាស់មិនធ្វើកិច្ចការនៃព្រះ បន្ទូលទេ ប៉ុន្តែ ទ្រង់គ្រាន់តែថ្លែងអំពីការជាប់ឆ្កាង ដើម្បីប្រោសលោះមនុស្សលោក ទាំងអស់។ ព្រះគម្ពីរគ្រាន់តែរៀបរាប់ពីមូលហេតុដែលព្រះយេស៊ូវត្រូវគេឆ្កាង និង ភាពវេទនាដែលទ្រង់បានទទួលនៅលើឈើឆ្កាង ព្រមទាំងរៀបរាប់ពីរបៀបដែល មនុស្សលោកគួរត្រូវជាប់ឆ្កាងសម្រាប់ព្រះជាម្ចាស់។ ក្នុងយុគសម័យនោះ កិច្ចការ គ្រប់យ៉ាងដែលត្រូវបានធ្វើដោយព្រះជាម្ចាស់ គឺផ្ដោតជាសំខាន់លើការជាប់ឆ្កាង។ ក្នុងយុគសម័យនៃនគរព្រះ ព្រះដែលបានយកកំណើតជាមនុស្ស ថ្លែងព្រះបន្ទូល ដើម្បីបង្ក្រាបមនុស្សទាំងអស់ដែលជឿដល់ទ្រង់។ នេះហើយជា “ព្រះបន្ទូលដែល កំពុងលេចមកជាសាច់ឈាម”។ ព្រះជាម្ចាស់បានយាងមក នៅក្នុងគ្រាចុងក្រោយ ដើម្បីធ្វើកិច្ចការនេះ ពោលគឺ ទ្រង់បានយាងមកដើម្បីសម្រេចនូវសារៈសំខាន់ពិត នៃព្រះបន្ទូលដែលកំពុងលេចមកជាសាច់ឈាម។ ព្រះអង្គគ្រាន់តែថ្លែងព្រះបន្ទូល ហើយការមកដល់នៃការពិត ក៏កម្រមានដែរ។ នេះគឺជាលក្ខណៈពិតបំផុតនៃព្រះ បន្ទូលដែលកំពុងលេចមកជាសាច់ឈាម រួចកាលណាព្រះដែលប្រសូត្រជាសាច់ ឈាម ថ្លែងព្រះបន្ទូលរបស់ទ្រង់ នេះគឺជាការលេចមកនៃព្រះបន្ទូលនៅក្នុងសាច់ ឈាម និងជាព្រះបន្ទូល ដែលយាងមកសណ្ឋិតនៅក្នុងសាច់ឈាម។ “ដើមឡើយ មានព្រះបន្ទូល ព្រះបន្ទូលក៏គង់នៅជាមួយព្រះជាម្ចាស់ ព្រះបន្ទូលជាព្រះជាម្ចាស់ ហើយព្រះបន្ទូលក៏បានក្លាយជាសាច់ឈាម”។ ការនេះ (កិច្ចការនៃការលេចមក ជាសាច់ឈាម) ជាកិច្ចការដែលព្រះជាម្ចាស់នឹងសម្រេចឲ្យបាននៅគ្រាចុងក្រោយ ហើយក៏ជាជំពូកចុងក្រោយនៃផែនការគ្រប់គ្រងរបស់ទ្រង់ទាំងមូល ដូច្នេះហើយ ព្រះជាម្ចាស់ត្រូវតែយាងមកផែនដី ហើយសម្ដែងព្រះបន្ទូលទ្រង់ក្នុងសាច់ឈាម។ កិច្ចការដែលត្រូវធ្វើឲ្យរួច នៅថ្ងៃនេះ កិច្ចការដែលនឹងត្រូវធ្វើឲ្យរួច នៅថ្ងៃអនាគត កិច្ចការដែលព្រះជាម្ចាស់នឹងត្រូវសម្រេចឲ្យបាន គោលដៅចុងក្រោយរបស់មនុស្ស មនុស្សដែលនឹងត្រូវបានសង្គ្រោះ មនុស្សដែលនឹងត្រូវបំផ្លាញ ។ល។ និង ។ល។ កិច្ចការទាំងអស់ដែលគួរតែត្រូវសម្រេចឲ្យបាន នៅទីបញ្ចប់ គឺត្រូវបានថ្លែងបញ្ជាក់ យ៉ាងច្បាស់អស់ហើយ ហើយគ្រប់យ៉ាងក៏ដើម្បីសម្រេចឲ្យបាននូវសារៈសំខាន់ពិត នៃព្រះបន្ទូលដែលកំពុងលេចមកជាសាច់ឈាម។ បញ្ញត្តិគ្រប់គ្រង និងក្រឹត្យវិន័យ ដែលត្រូវបានបញ្ចេញកាលពីគ្រាមុន មនុស្សដែលនឹងត្រូវបំផ្លាញ មនុស្សដែលនឹង ត្រូវចូលទៅសម្រាក ព្រះបន្ទូលទាំងអស់នេះ ត្រូវតែសម្រេច។ នេះជាកិច្ចការដែល ត្រូវសម្រេចបានជាពិសេស ដោយព្រះដែលយកកំណើតជាមនុស្ស នៅក្នុងគ្រាចុង ក្រោយ។ ព្រះអង្គធ្វើឲ្យមនុស្សដឹងថា មនុស្សដែលព្រះជាម្ចាស់បានដៅទុក គេនៅ កន្លែងណា ហើយមនុស្សដែលព្រះជាម្ចាស់មិនបានដៅទុក គេនៅកន្លែងណា ដឹង ពីវិធីបែងចែករាស្ត្ររបស់ទ្រង់ និងបុត្ររបស់ទ្រង់ ដឹងអំពីអ្វីដែលនឹងត្រូវកើតឡើង ចំពោះស្រុកអ៊ីស្រាអែល ដឹងអំពីអ្វីដែលនឹងត្រូវកើតឡើងចំពោះស្រុកអេស៊ីព្ទ ព្រះ បន្ទូលគ្រប់ម៉ាត់នឹងត្រូវបានសម្រេចនាថ្ងៃអនាគត។ ល្បឿនកិច្ចការរបស់ព្រះកំពុង តែស្ទុះឡើង។ ព្រះជាម្ចាស់ប្រើប្រាស់ព្រះបន្ទូលជាមធ្យោបាយសម្រាប់បើកសម្ដែង ប្រាប់មនុស្សលោក អំពីកិច្ចការដែលត្រូុវធ្វើឲ្យរួច ក្នុងយុគសម័យនីមួយៗ កិច្ចការ ដែលព្រះដែលយកកំណើតជាសាច់ឈាមត្រូវតែធ្វើឲ្យរួច ហើយនិងព័ន្ធកិច្ចដែល ទ្រង់ត្រូវធ្វើ ហើយព្រះបន្ទូលទាំងអស់នេះ គឺសុទ្ធតែដើម្បីសម្រេចឲ្យបាននូវសារៈ សំខាន់ពិតនៃព្រះបន្ទូលដែលកំពុងលេចមកជាសាច់ឈាម។

ខ្ញុំបាននិយាយពីខាងដើមរួចហើយថា “អស់អ្នកណាដែលផ្ដោតលើការមើល ឃើញទីសម្គាល់ និងការអស្ចារ្យនឹងត្រូវបោះបង់ចោល។ ពួកគេមិនមែនជាមនុស្ស ដែលត្រូវកែប្រែឲ្យគ្រប់លក្ខណ៍ឡើយ។” ខ្ញុំបាននិយាយនូវពាក្យសម្ដីច្រើនណាស់ ប៉ុន្តែ មនុស្សមិនស្គាល់កិច្ចការនេះសូម្បីបន្តិចសោះ ហើយមកដល់ពេលនេះហើយ មនុស្សទាំងនោះនៅតែទូលសុំទីសម្គាល់ និងការអស្ចារ្យដដែល។ តើសេចក្ដីជំនឿ របស់អ្នក ចំពោះព្រះជាម្ចាស់ គ្មានអ្វីផ្សេងក្រៅពីចង់បានទីសម្គាល់ និងការអស្ចារ្យ  ឬមួយដើម្បីទទួលបានជីវិត? ព្រះយេស៊ូវក៏បានមានបន្ទូលជាច្រើនដែរ ហើយព្រះ បន្ទូលខ្លះ គឺនៅមិនទាន់សម្រេចនៅឡើយទេ។ តើអ្នកអាចនិយាយថា ព្រះយេស៊ូវ មិនមែនជាព្រះបានដែរឬទេ? ព្រះជាម្ចាស់បានធ្វើបន្ទាល់បញ្ជាក់ថា ទ្រង់គឺជាព្រះ គ្រីស្ទ ហើយជាព្រះបុត្រាដ៏ជាទីស្រឡាញ់របស់ព្រះជាម្ចាស់។ តើអ្នកអាចបដិសេធ រឿងនេះទេ? សព្វថ្ងៃនេះ ព្រះជាម្ចាស់ថ្លែងតែព្រះបន្ទូល ហើយប្រសិនបើអ្នកមិន ដឹងរឿងនេះឲ្យពិស្ដារទេ គឺអ្នកមិនអាចឈរជាប់បានឡើយ។ តើអ្នកជឿលើទ្រង់ ដោយសារទ្រង់ជាព្រះជាម្ចាស់ ឬក៏អ្នកជឿលើទ្រង់ ដោយផ្អែកលើផលសម្រេច ឬ មិនសម្រេចនៃព្រះបន្ទូលរបស់ព្រះអង្គ? តើអ្នកជឿលើទីសម្គាល់ និងការអស្ចារ្យ ឬមួយអ្នកជឿលើព្រះជាម្ចាស់? សព្វថ្ងៃនេះ ទ្រង់មិនធ្វើទីសម្គាល់ និងការអស្ចារ្យ ទេ តើព្រះអង្គពិតជាព្រះជាម្ចាស់ទេ? ប្រសិនបើព្រះបន្ទូលដែលទ្រង់ថ្លែង មិនត្រូវ បានសម្រេច តើព្រះអង្គពិតជាព្រះជាម្ចាស់ទេ? តើលក្ខណៈពិតរបស់ព្រះជាម្ចាស់ ត្រូវបានកំណត់ដោយផលសម្រេច ឬមិនសម្រេចនៃព្រះបន្ទូលដែលទ្រង់ថ្លែងមែន ទេ? ហេតុអ្វីក៏មនុស្សមួយចំនួន តែងតែរង់ចាំផលសម្រេចនៃព្រះបន្ទូលរបស់ព្រះ ជាម្ចាស់ មុនពេលដែលគេជឿដល់ទ្រង់ដូច្នេះ? តើនេះមិនមែនមានន័យថា ពួកគេ មិនស្គាល់ទ្រង់ទេឬអី? មនុស្សទាំងអស់ដែលមានការយល់ដឹងបែបនេះ ពួកគេជា មនុស្សដែលបដិសេធព្រះជាម្ចាស់។ គេប្រើការយល់ដឹង មកវាស់ស្ទង់ព្រះជាម្ចាស់ ប្រសិនបើព្រះបន្ទូលព្រះជាម្ចាស់បានសម្រេច គេក៏ជឿដល់ទ្រង់ ហើយប្រសិនមិន បានសម្រេចវិញ គេក៏មិនជឿដល់ទ្រង់ ហើយពួកគេរមែងដេញតាមទីសម្គាល់ និង ការអស្ចារ្យ។ តើអ្នកទាំងនេះ មិនមែនជាពួកផារិស៊ីសម័យទំនើបទេឬអី? អ្នកអាច ឈរមាំ ឬមិនមាំ គឺអាស្រ័យត្រង់ថា អ្នកស្គាល់ ឬមិនស្គាល់ព្រះពិត កត្តានេះ គឺពិត ជាសំខាន់ណាស់! តថភាពនៃព្រះបន្ទូល រឹតតែវិសេសវិសាលនៅក្នុងអ្នក នោះការ ដែលអ្នកស្គាល់ពីតថភាពរបស់ព្រះជាម្ចាស់ ក៏រឹតតែអស្ចារ្យ ហើយអ្នកក៏រឹតតែអាច ឈរមាំ ពេលត្រូវល្បងល។ កាលណាអ្នករឹតតែផ្ដោតលើទីសម្គាល់ និងការអស្ចារ្យ អ្នករឹតតែមិនអាចឈរមាំបាន ហើយអ្នកនឹងដួលចុះពេលត្រូវល្បងល។ ទីសម្គាល់ និងការអស្ចារ្យ មិនមែនជាគ្រឹះទេ មានតែតថភាពនៃព្រះជាម្ចាស់ទេ ទើបជាជីវិត។ មនុស្សខ្លះមិនដឹងពីលទ្ធផលដែលត្រូវបានសម្រេចដោយកិច្ចការរបស់ព្រះជាម្ចាស់ ផង។ ពួកគេចំណាយជីវិតរបស់គេក្នុងភាពវង្វេងវង្វាន់ មិនមែនព្យាយាមស្គាល់ពី កិច្ចការរបស់ព្រះជាម្ចាស់ឡើយ។ គោលបំណងនៃការប្រដេញតាមរបស់គេ នោះ គឺគ្រាន់តែធ្វើឲ្យព្រះជាម្ចាស់បំពេញនូវសេចក្ដីប៉ងប្រាថ្នារបស់គេប៉ុណ្ណោះ។ ពួកគេ និយាយថា ពួកគេនឹងតាមរកជីវិត ប្រសិនបើព្រះបន្ទូលរបស់ព្រះជាម្ចាស់ ត្រូវបាន សម្រេច ប៉ុន្តែ ប្រសិនបើព្រះបន្ទូលទ្រង់ មិនបានសម្រេចទេ នោះលទ្ធភាពនៃការ តាមរកជីវិតដែរក៏គ្មានដែរ។ មនុស្សគិតថា ជំនឿលើព្រះជាម្ចាស់ គឺជាការតាមរក ការមើលឃើញទីសម្គាល់ និងការអស្ចារ្យ និងការប្រដេញតាមការឡើងស្ថានសួគ៌ និងស្ថានសួគ៌ជាន់ទីបី។ ក្នុងចំណោមពួកគេគ្មាននរណាម្នាក់ពោលថា ជំនឿគឺជា ការតាមរកសិទ្ធិចូលទៅក្នុងតថភាពចាក់ស្ដែង ការតាមរកជីវិត និងការតាមរកការ ទទួលយកដោយព្រះជាម្ចាស់។ តើអ្វីទៅជាតម្លៃនៃការតាមរកបែបនេះ? មនុស្ស ដែលមិនតាមរកចំណេះដឹងអំពីព្រះជាម្ចាស់ និងសេចក្ដីគាប់ព្រះទ័យរបស់ព្រះអង្គ អ្នកទាំងនោះ គឺជាមនុស្សដែលមិនជឿដល់ព្រះ ហើយជាមនុស្សដែលប្រមាថព្រះ ជាម្ចាស់ផង!

ពេលនេះ តើអ្នករាល់គ្នាយល់ហើយឬនៅថា ជំនឿលើព្រះជាម្ចាស់គឺជាអ្វី? តើជំនឿលើព្រះជាម្ចាស់ គឺជាការមើលឃើញទីសម្គាល់ និងការអស្ចារ្យមែនទេ? តើជំនឿនេះ គឺជាការឡើងស្ថានសួគ៌មែនទេ? ការជឿលើព្រះជាម្ចាស់ មិនមែន ងាយស្រួលសូម្បីតែបន្តិចក្ដី។ ទម្លាប់សាសនាទាំងអស់នោះ គួរតែបោះចោលទៅ ការដេញតាមការប្រោសជំងឺ និងការបណ្ដេញវិញ្ញាណអាក្រក់ ការផ្ដោតសំខាន់លើ ទីសម្គាល់ និងការអស្ចារ្យ ការលោភចង់បានព្រះគុណរបស់ព្រះជាម្ចាស់ ភាពសុខ សាន្ត និងក្ដីអំណរថែមទៀត ការដេញតាមក្ដីរំពឹងសម្រាប់អនាគត និងសេចក្ដីសុខ ខាងសាច់ឈាម ទាំងអស់នេះ គឺសុទ្ធតែជាទម្លាប់សាសនា ហើយទម្លាប់សាសនា ទាំងអស់នេះ គឺជាជំនឿស្រពេចស្រពិល។ សព្វថ្ងៃនេះ តើអ្វីគឺជាជំនឿពិតលើព្រះ ជាម្ចាស់? នោះគឺជាទទួលយកព្រះបន្ទូលព្រះជាម្ចាស់ ធ្វើជាតថភាពនៃជីវិតរបស់ អ្នក និងការស្គាល់ព្រះជាម្ចាស់ តាមរយៈព្រះបន្ទូលទ្រង់ ដើម្បីសម្រេចឲ្យបាននូវ សេចក្ដីស្រឡាញ់ពិតរបស់ទ្រង់។ ដើម្បីឲ្យកាន់តែច្បាស់៖ ជំនឿលើព្រះជាម្ចាស់ គឺ ដើម្បីឲ្យអ្នកស្ដាប់បង្គាប់ទ្រង់ ស្រឡាញ់ទ្រង់ និងបំពេញភារកិច្ចដែលគួរតែត្រូវបាន បំពេញដោយមនុស្សដែលព្រះបង្កើត។ នេះហើយគឺជាគោលដៅនៃការជឿលើព្រះ ជាម្ចាស់។ អ្នកត្រូវសម្រេចឲ្យបានការស្គាល់អំពីសោភ័ណជាទីស្រឡាញ់របស់ព្រះ ជាម្ចាស់ ទំហំនៃភាពស័ក្ដិសមនឹងទទួលនូវការគោរពកោតខ្លាចរបស់ព្រះជាម្ចាស់ ស្គាល់អំពីរបៀបដែលទ្រង់ធ្វើកិច្ចការនៃសេចក្ដីសង្គ្រោះ និងធ្វើឲ្យពួកគេបានគ្រប់ លក្ខណៈ៍ នៅក្នុងមនុស្សដែលទ្រង់បង្កើត។ ទាំងអស់នេះ គឺសុទ្ធតែជាសារវន្តនៃ ជំនឿរបស់អ្នកចំពោះព្រះជាម្ចាស់។ ជំនឿលើព្រះជាម្ចាស់ ច្រើនតែជាការផ្លាស់ប្ដូរ ពីជិវិតនៅក្នុងសាច់ឈាម ទៅឯជីវិតដែលស្រឡាញ់ព្រះជាម្ចាស់ ពីជីវិតដែលស្ថិត ក្នុងជីវិតបែបធម្មជាតិ ទៅឯជីវិតដែលជាកម្មសិទ្ធិរបស់ព្រះជាម្ចាស់ វាគឺជាការចាក ចេញពីអំណាចគ្រប់គ្រងរបស់សាតាំង ហើយមករស់នៅក្រោមការថែរក្សា និងការ ការពាររបស់ព្រះជាម្ចាស់វិញ វាជាលទ្ធភាពដែលអាចស្ដាប់បង្គាប់ព្រះជាម្ចាស់ និង មិនមែនជាការស្ដាប់បង្គាប់សាច់ឈាមនោះទេ វាជាការទុកឱកាសឲ្យព្រះជាម្ចាស់ ទទួលបានដួងចិត្តអ្នកទាំងមូល ទុកឲ្យព្រះជាម្ចាស់ធ្វើឲ្យអ្នកបានគ្រប់លក្ខណ៍ និង រំដោះអ្នកឲ្យរួចពីនិស្ស័យខូចអាក្រក់របស់សាតាំង។ ជំនឿលើព្រះជាម្ចាស់ គឺច្រើន តែបែបនេះ ដើម្បីឲ្យព្រះចេស្ដា និងសិរីរុងរឿងរបស់ព្រះជាម្ចាស់ អាចនឹងត្រូវបាន ស្ដែងនៅក្នុងអ្នក ដើម្បីឲ្យអ្នកអាចធ្វើតាមបំណងព្រះហឫទ័យព្រះជាម្ចាស់ ហើយ សម្រេចផែនការរបស់ព្រះជាម្ចាស់ និងអាចធ្វើបន្ទាល់អំពីព្រះជាម្ចាស់ នៅចំពោះ មុខសាតាំង។ ជំនឿលើព្រះជាម្ចាស់មិនគួរផ្ដោតសំខាន់លើចិត្តប្រាថ្នាចង់ឃើញទី សម្គាល់ និងការអស្ចារ្យ ក៏មិនគួរផ្ដោតលើប្រយោជន៍នៃសាច់ឈាមផ្ទាល់ខ្លួនរបស់ អ្នកដែរ។ ជំនឿគួរតែជាការដេញតាមឲ្យបានស្គាល់ព្រះ និងជាការដែលអាចស្ដាប់ បង្គាប់ព្រះ គឺស្ដាប់បង្គាប់រហូតដល់អស់ជីវិត ដូចជាលោកពេត្រុស។ ទាំងអស់នេះ គឺជាគោលបំណងសំខាន់ៗនៃការជឿលើព្រះជាម្ចាស់។ មនុស្សបរិភោគ និងផឹក ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដើម្បីស្គាល់ព្រះអង្គ និងផ្គាប់ព្រះហឫទ័យទ្រង់។ ការ បរិភោគ និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ ធ្វើឲ្យអ្នកស្គាល់ព្រះអង្គកាន់តែច្បាស់ ទាល់តែអាចបានស្គាល់ទ្រង់ច្បាស់ ទើបអ្នកអាចស្ដាប់បង្គាប់ទ្រង់បាន។ ទាល់តែ អ្នកស្គាល់ព្រះជាម្ចាស់ ទើបអ្នកអាចស្រឡាញ់ទ្រង់បាន ហើយនេះគឺជាគោលដៅ ដែលមនុស្សគួរមាននៅក្នុងជំនឿរបស់គេចំពោះព្រះជាម្ចាស់។ ប្រសិនបើអ្នកនៅ តែព្យាយាមរកមើលទីសម្គាល់ និងការអស្ចារ្យ នៅក្នុងជំនឿរបស់អ្នកចំពោះព្រះជា ម្ចាស់ ទស្សនៈនៃជំនឿចំពោះព្រះជាម្ចាស់បែបនេះ គឺពិតជាខុសហើយ។ ជំនឿលើ ព្រះជាម្ចាស់ផ្ដោតសំខាន់លើការទទួលព្រះបន្ទូលរបស់ព្រះជាម្ចាស់ ធ្វើជាតថភាព នៃជិវិត។ គោលបំណងរបស់ព្រះជាម្ចាស់ អាចនឹងត្រូវគេទទួលបាន តាមរយៈការ អនុវត្តព្រះបន្ទូលដែលចេញពីព្រះឱស្ឋរបស់ព្រះជាម្ចាស់ ហើយយកមកអនុវត្តនៅ ក្នុងជីវិតរបស់អ្នកផ្ទាល់។ នៅក្នុងជំនឿលើព្រះជាម្ចាស់ មនុស្សគួរព្យាយាមទុកឲ្យ ព្រះជាម្ចាស់កែច្នៃគេឲ្យបានគ្រប់លក្ខណ៍ ឲ្យគេអាចចុះចូលចំពោះព្រះជាម្ចាស់ និងដើម្បីស្ដាប់បង្គាប់ព្រះជាម្ចាស់ទាំងស្រុង។ ប្រសិនបើអ្នកអាចស្ដាប់បង្គាប់ព្រះ ជាម្ចាស់ ដោយគ្មានការរអ៊ូរទាំង ចូរប្រយ័ត្នចំពោះក្ដីប្រាថ្នា ចូរសម្រេចឲ្យបាននូវ កេរ្តិ៍ឈ្មោះដូចលោកពេត្រុស ហើយទទួលបានព្រះបន្ទូលសរសើរពីព្រះជាម្ចាស់ ដូចលោកពេត្រុសផង ដល់ពេលនោះទើបអ្នកសម្រេចបានជោគជ័យនៅក្នុងជំនឿ ដែលអ្នកមានចំពោះព្រះជាម្ចាស់ ហើយជំនឿនេះនឹងប្រាប់ឲ្យដឹងថា អ្នកត្រូវបាន ព្រះជាម្ចាស់ទទួលយកហើយ។

ព្រះជាម្ចាស់ធ្វើកិច្ចការរបស់ទ្រង់ នៅទូទាំងសកលលោកទាំងមូល។ មនុស្ស ណាដែលជឿដល់ទ្រង់ គឺត្រូវតែទទួលព្រះបន្ទូលទ្រង់ ហើយបរិភោគ និងផឹកព្រះ បន្ទូលរបស់ទ្រង់ គ្មាននរណាម្នាក់ត្រូវបានព្រះជាម្ចាស់ទទួល តាមរយៈការមើល ឃើញទីសម្គាល់ និងការអស្ចារ្យ ដែលព្រះបានបង្ហាញនោះឡើយ។ ក្នុងគ្រប់យុគ សម័យទាំងអស់ ព្រះជាម្ចាស់តែងតែប្រើព្រះបន្ទូលរបស់ ដើម្បីធ្វើឲ្យមនុស្សបាន គ្រប់លក្ខណ៍។ ហេតុនេះ អ្នករាល់គ្នាមិនគប្បីដាក់ការយកចិត្តទុកដាក់ទាំងស្រុង ទៅលើទីសម្គាល់ និងការអស្ចារ្យនោះឡើយ ប៉ុន្តែគួរព្យាយាមឲ្យបានគ្រប់លក្ខណ៍ ដោយសារព្រះជាម្ចាស់វិញ។ នៅក្នុងយុគសម័យនៃក្រឹត្យវិន័យនៃគម្ពីរសញ្ញាចាស់ ព្រះជាម្ចាស់បានថ្លែងព្រះបន្ទូលខ្លះ ហើយក្នុងយុគសម័យនៃព្រះគុណ ព្រះយេស៊ូវ ក៏បានថ្លែងព្រះបន្ទូលជាច្រើនដែរ។ បន្ទាប់ពីព្រះយេស៊ូវបានថ្លែងនូវព្រះបន្ទូលជា ច្រើនរួចហើយ នោះពួកសិស្ស និងពួកសាវ័ក ក៏បាននាំមនុស្សអនុវត្តតាមបញ្ញត្តិ ដែលព្រះយេស៊ូវបានដាក់ ហើយបានស្គាប់គ្រប់ទាំងសេចក្ដី ស្របតាមព្រះបន្ទូល និងគោលការណ៍នានា ដែលព្រះយេស៊ូវបានថ្លែងប្រាប់។ នៅគ្រាចុងក្រោយ ព្រះ ជាម្ចាស់ព្រះបន្ទូលទ្រង់ជាពិសេស ដើម្បីធ្វើឲ្យមនុស្សបានគ្រប់លក្ខណ៍។ ព្រះអង្គ មិនប្រើទីសម្គាល់ និងការអស្ចារ្យ ដើម្បីសង្កត់សង្កិន ឬមួយបញ្ចុះបញ្ចូលឲ្យមនុស្ស ជឿនោះទេ ទង្វើនេះ មិនអាចធ្វើឲ្យគេស្គាល់ព្រះចេស្ដារបស់ព្រះជាម្ចាស់ឡើយ។ ប្រសិនបើព្រះជាម្ចាស់បង្ហាញទីសម្គាល់ និងការអស្ចារ្យ នោះក៏មិនអាចស្ដែងឲ្យគេ ស្គាល់ពីតថភាពរបស់ព្រះជាម្ចាស់ដែរ ព្រមទាំងមិនអាចធ្វើឱ្យមនុស្សគ្រប់លក្ខណ៍ បានដែរ។ ព្រះជាម្ចាស់មិនធ្វើឲ្យមនុស្សបានគ្រប់លក្ខណ៍ ដោយសារទីសម្គាល់ និងការអស្ចារ្យឡើយ តែទ្រង់ប្រើព្រះបន្ទូល ដើម្បីស្រោចស្រព និងឃ្វាលមនុស្ស លោក បន្ទាប់មកទ្រង់ក៏ទទួលបាននូវការស្ដាប់បង្គាប់របស់មនុស្ស និងឲ្យគេបាន ស្គាល់ព្រះអង្គ។ នេះគឺជាគោលដៅនៃកិច្ចការដែលទ្រង់ធ្វើ និងជាគោលដៅនៃព្រះ បន្ទូលដែលទ្រង់ថ្លែង។ ព្រះជាម្ចាស់មិនប្រើវិធីសាស្ត្រនៃការបង្្ហាញទីសម្គាល់ និង ការអស្ចារ្យ ដើម្បីធ្វើឲ្យមនុស្សបានគ្រប់លក្ខណ៍ឡើយ ទ្រង់ប្រើព្រះបន្ទូល និងប្រើ វិធីសាស្ត្រអនុវត្តខុសៗគ្នា ដើម្បីធ្វើឲ្យមនុស្សបានគ្រប់លក្ខណ៍។ ព្រះជាម្ចាស់ថ្លែង ព្រះបន្ទូលតាមសណ្ឋានខុសគ្នាជាច្រើន ដើម្បីធ្វើឲ្យមនុស្សបានគ្រប់លក្ខណ៍ និង ដើម្បីប្រទានឲ្យមនុស្សស្គាល់ពីកិច្ចការ ប្រាជ្ញាញាណ និងស្នាព្រះហស្តដ៏មហស្ចារ្យ របស់ទ្រង់ឲ្យកាន់តែច្បាស់ មិនថាតាមរយៈការបន្សុទ្ធ ការប្រឈមដោះស្រាយ ការ កាត់ចេញ ឬការប្រទាននូវព្រះបន្ទូលនោះឡើយ។ នៅពេលមនុស្សបានពេញខ្នាត នៅចំពេលដែលព្រះជាម្ចាស់បញ្ចប់យុគសម័យនៅគ្រាចុងក្រោយ នោះគេនឹងមាន គ្រប់លក្ខណសម្បត្តិនឹងរកមើលទីសម្គាល់ និងការអស្ចារ្យ។ កាលណាអ្នកស្គាល់ ព្រះជាម្ចាស់ ហើយអាចស្ដាប់បង្គាប់ព្រះជាម្ចាស់ បើទោះបីជាទ្រង់ធ្វើកិច្ចការណាក៏ ដោយ នោះអ្នកនឹងមើលឃើញទីសម្គាល់ និងការអស្ចារ្យ ដ្បិតអ្នកលែងមានគំនិត ស្រមើស្រមៃអំពីតថភាពរបស់ព្រះជាម្ចាស់ទៀតហើយ។ ក្នុងកាលៈទេសៈនេះ តើ អ្នកគិតថា អ្នកមានគ្រប់លក្ខណសម្បតិនឹងមើលឃើញទីសម្គាល់ និងការអស្ចារ្យ ហើយឬនៅ? កាលណា ព្រះជាម្ចាស់បង្ហាញទីសម្គាល់ និងការអស្ចារ្យ ពេលនោះ គឺជាពេលដែលព្រះជាម្ចាស់ដាក់ទោសមនុស្សលោក ហើយក៏ជាពេលផ្លាស់ប្ដូរយុគ សម័យ ហើយលើសពីនេះទៀត គឺជាពេលវេលាដែលត្រូវបញ្ចប់យុគសម័យនេះ។ កាលណា កិច្ចការរបស់ព្រះជាម្ចាស់កំពុងត្រូវបានអនុវត្តជាធម្មតា ទ្រង់មិនបង្ហាញ ទីសម្គាល់ និងការអស្ចារ្យទេ។ ការបង្ហាញទីសម្គាល់ និងការអស្ចារ្យគឺជារឿងងាយ បំផុតហើយសម្រាប់ទ្រង់ ប៉ុន្តែនោះមិនមែនជាគោលការណ៍នៃការអនុវត្តកិច្ចការ របស់ទ្រង់ឡើយ ហើយក៏មិនមែនជាគោលបំណងនៃកិច្ចការគ្រប់គ្រងរបស់ទ្រង់ ដែរ។ ប្រសិនបើមនុស្សបានឃើញទីសម្គាល់ និងការអស្ចារ្យ ហើយប្រសិនបើព្រះ កាយខាងព្រលឹងវិញ្ញាណរបស់ព្រះជាម្ចាស់ បានលេចមកឲ្យមនុស្សឃើញហើយ នោះពួកគេគ្រប់គ្នាមុខជាលែងជឿលើព្រះជាម្ចាស់ហើយមែនទេ? ខ្ញុំបាននិយាយ ពីខាងដើមរួចហើយថា អ្នកមានជ័យជម្នះមួយក្រុម ត្រូវបានទទួលពីទិសខាងកើត គេគឺជាអ្នកមានជ័យជម្នះដែលចេញមកពីគ្រាមហាវេទនា។ តើពាក្យទាំងអស់នេះ មានន័យដូចម្ដេច? ពាក្យទាំងអស់នេះមានន័យថា មនុស្សដែលទើបតែត្រូវបាន ទទួល ទាល់តែគេបានឆ្លងកាត់ការជំនុំជម្រះ និងការដាក់ទោស ការប្រឈមដោះ ស្រាយ និងការកាត់ចេញ ហើយនិងការបន្សុទ្ធគ្រប់យ៉ាង ទើបគេស្ដាប់បង្គាប់ពិត ប្រាកដ។ ជំនឿរបស់មនុស្សទាំងអស់នេះ មិនមែនព្រាងៗ និងមិនមែនឥតរូបទេ តែជាជំនឿពិត។ ពួកគេមិនធ្លាប់ឃើញទីសម្គាល់ និងការអស្ចារ្យ ឬអភូតហេតុអ្វី ទាំងអស់ ពួកគេក៏មិននិយាយអំពីន័យពាក្យ និងសេចក្ដីបង្រៀនដែលពិបាកយល់ ឬគំនិតជ្រាលជ្រៅអ្វីដែរ ផ្ទុយទៅវិញ ពួកគេមានតថភាព និងព្រះបន្ទូលរបស់ព្រះ ជាម្ចាស់ ហើយពិតជាស្គាល់តថភាពរបស់ព្រះជាម្ចាស់ ពិតប្រាកដមែន។ តើក្រុម មនុស្សបែបនេះ គ្មានសមត្ថភាពពន្យល់ពីព្រះចេស្ដារបស់ព្រះជាម្ចាស់ ឲ្យគេងាយ ជាងនេះទេមែនទេ? កិច្ចការរបស់ព្រះជាម្ចាស់នៅគ្រាចុងក្រោយ ជាកិច្ចការពិត។ ក្នុងយុគសម័យព្រះយេស៊ូវ ព្រះអង្គមិនបានយាងមក ដើម្បីធ្វើឲ្យមនុស្សបានគ្រប់ លក្ខណ៍នោះទេ ប៉ុន្តែ ទ្រង់យាងមកប្រោសលោះមនុស្ស ហេតុនេះហើយទើបទ្រង់ បង្ហាញនូវទីការអស្ចារ្យមួយចំនួន ដើម្បីធ្វើឲ្យមនុស្សដើរតាមទ្រង់។ ដ្បិតព្រះអង្គ យាងមកជាពិសេស ដើម្បីបំពេញកិច្ចការនៃការជាប់ឆ្កាង ចំណែកឯការបង្ហាញទី សម្គាល់ មិនមែនជាចំណែកព័ន្ធកិច្ចរបស់ទ្រង់ឡើយ។ ទីសម្គាល់ និងការអស្ចារ្យ គឺជាកិច្ចការដែលត្រូវធ្វើ ដើម្បីធ្វើឲ្យកិច្ចការរបស់ទ្រង់ មានប្រសិទ្ធភាព សេចក្ដីនេះ គឺជាកិច្ចការបន្ថែម ហើយមិនមែនតំណាងឲ្យកិច្ចការនៃយុគសម័យទាំងមូលនោះ ឡើយ។ ក្នុងយុគសម័យក្រឹត្យវិន័យនៃព្រះគម្ពីរសញ្ញាចាស់ ព្រះជាម្ចាស់ក៏បង្ហាញ នូវទីសម្គាល់ និងការអស្ចារ្យដែរ ប៉ុន្តែ កិច្ចការដែលព្រះជាម្ចាស់ធ្វើសព្វថ្ងៃ គឺជាកិច្ច ការពិត ហើយទ្រង់ច្បាស់ជាមិនបង្ហាញទីសម្គាល់ និងការអស្ចារ្យនាពេលនេះទេ។ ប្រសិនបើទ្រង់បង្ហាញទីសម្គាល់ និងនោះកិច្ចការរបស់ទ្រង់ នឹងត្រូវបោះបង់ចោល លែងមានលំដាប់លំដោយ ហើយទ្រង់មុខជាមិនអាចធ្វើកិច្ចការដទៃទៀតឡើយ។ ប្រសិនបើព្រះជាម្ចាស់មានព្រះបន្ទូល ដើម្បីប្រើព្រះបន្ទូលដើម្បីធ្វើឲ្យមនុស្សគ្រប់ លក្ខណ៍ ប៉ុន្តែព្រះអង្គប្រើទីសម្គាល់ និងការអស្ចារ្យ នោះតើអាចពន្យល់បានទេថា មនុស្សជឿដល់ព្រះអង្គប្រាកដមែន ឬមិនមែន? ហេតុនេះហើយទើបព្រះជាម្ចាស់ មិនធ្វើកិច្ចការបែបនេះទេ។ នៅក្នុងមនុស្សមានគំនិតសាសនាច្រើនណាស់ ហើយ ព្រះជាម្ចាស់យាងមកនៅគ្រាចុងក្រោយ គឺដើម្បីបណ្ដេញគំនិតសាសនា និងជំនឿ ហួសវិស័យធម្មជាតិក្នុងជីវិតមនុស្ស រួចធ្វើឲ្យគេស្គាល់តថភាពរបស់ព្រះជាម្ចាស់។ ទ្រង់បានយាងមក ដើម្បីលុបរូបអង្គរបស់ព្រះជាម្ចាស់ដែលមើលមិនឃើញ ហើយ ពោរពេញដោយភាពរវើរវាយ ពោលគឺរូបអង្គនៃព្រះដែលពុំមានវត្តមានគង់នៅនេះ ចោល។ ហេតុនេះ នៅពេលនេះសេចក្ដីដែលមានតម្លៃបំផុតចំពោះអ្នក នោះគឺការ ស្គាល់តថភាព! សេចក្ដីពិតគ្របបាំងអ្វីៗគ្រប់យ៉ាង។ សព្វថ្ងៃនេះ តើអ្នកមានសេច ក្ដីពិតច្រើនប៉ុនណា? តើសេចក្ដីពិតទាំងអស់នេះបង្ហាញទីសម្គាល់ និងការអស្ចារ្យ របស់ព្រះជាម្ចាស់ដែរឬទេ? វិញ្ញាណអាក្រក់ក៏អាចបង្ហាញឲ្យឃើញទីសម្គាល់ និង ការអស្ចារ្យដែរ តើវិញ្ញាណទាំងអស់នោះគឺជាព្រះដែរឬទេ? ក្នុងជំនឿដែលមនុស្ស មានចំពោះព្រះជាម្ចាស់ អ្វីដែលមនុស្សស្វែងរកនៅក្នុងសេចក្ដីពិត និងអ្វីៗដែលគេ ចង់បាន គឺជីវិត មិនមែនទីសម្គាល់ និងការអស្ចារ្យទេ។ មនុស្សដែលជឿដល់ព្រះ ជាម្ចាស់ គួរយកសេចក្ដីនេះជាគោលដៅ។

ខាង​ដើម៖ យុគសម័យនៃនគរព្រះ គឺជាយុគសម័យនៃព្រះបន្ទូល

បន្ទាប់៖ សេចក្តីអាថ៌កំបាំងនៃការយកកំណើតជាមនុស្ស (៤)

តើយើងគួរអធិស្ឋានយ៉ាងដូចម្ដេច ដើម្បីឲ្យព្រះជាម្ចាស់ទ្រង់សណ្ដាប់? សូមទាក់ទងមកកាន់យើងខ្ញុំ ដើម្បីស្វែងរកដំណោះស្រាយ។
សូមទាក់ទងមកកាន់យើងខ្ញុំ
សូមទាក់ទងមកកាន់យើងខ្ញុំ តាមរយៈMessenger

ខ្លឹមសារ​ពាក់ព័ន្ធ

តើកិច្ចការរបស់ព្រះជាម្ចាស់ ងាយស្រួលដូចមនុស្សគិតដែរឬទេ?

ក្នុងនាមជាអ្នកជឿលើព្រះជាម្ចាស់ ម្នាក់ៗក្នុងចំណោមអ្នករាល់គ្នាគួរតែលើកសរសើរអំពីរបៀបដែលអ្នករាល់គ្នាបានទទួលការលើកតម្កើង...

តើកិច្ចការរបស់ព្រះជាម្ចាស់ ងាយស្រួលដូចមនុស្សគិតដែរឬទេ?

ក្នុងនាមជាអ្នកជឿលើព្រះជាម្ចាស់ ម្នាក់ៗក្នុងចំណោមអ្នករាល់គ្នាគួរតែលើកសរសើរអំពីរបៀបដែលអ្នករាល់គ្នាបានទទួលការលើកតម្កើង...

អ្នកគួរតែស្ដាប់បង្គាប់ព្រះជាម្ចាស់ នៅក្នុងជំនឿដែលអ្នកជឿដល់ទ្រង់

ហេតុអ្វីបានជាអ្នកជឿលើព្រះជាម្ចាស់? មនុស្សភាគច្រើនត្រូវស្រឡាំង កាំង ដោយសារតែសំណួរនេះ។ ពួកគេតែងតែមានទស្សនៈពីរផ្ទុយគ្នាស្រឡះអំពីព្រះដ៏សកម្ម...

អំពីបទពិសោធន៍

តាមរយៈបទពិសោធន៍របស់លោកពេត្រុស គាត់បានឆ្លងកាត់ ការល្បងលរាប់រយដងមកហើយ។ បើទោះបីជាមនុស្សសព្វថ្ងៃ នេះដឹងអំពីពាក្យថា “ការល្បងល”...

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ