២. អ្វីជាមេដឹកនាំក្លែងក្លាយ ឬអ្នកគង្វាលក្លែងក្លាយ និងវិធីដែលពួកគេអាចត្រូវបានសម្គាល់

ព្រះបន្ទូលពាក់ព័ន្ធរបស់ព្រះជាម្ចាស់៖

កិច្ចការរបស់អ្នកធ្វើការដែលមានលក្ខណសម្បត្តិ អាចនាំមនុស្សមកក្នុងផ្លូវត្រឹមត្រូវ ហើយផ្ដល់ឲ្យពួកគេនូវការប្រកាន់ខ្ជាប់តាមសេចក្ដីពិតដែលកាន់តែអស្ចារ្យ។ កិច្ចការរបស់គេ អាចនាំមនុស្សមកចំពោះព្រះជាម្ចាស់បាន។ លើសពីនេះកិច្ចការដែលគេធ្វើ អាចខុសគ្នាពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់ និងមិនត្រូវដាក់កំហិតដោយក្រឹត្យក្រមនោះឡើយ ទាំងអនុញ្ញាតឲ្យមនុស្សមានសិទ្ធិ និងសេរីភាព ហើយឲ្យសមត្ថភាពពួកគេលូតលាស់ក្នុងជីវិតបន្តិចម្ដងៗ និងឲ្យគេមាននូវការប្រកាន់ខ្ជាប់តាមសេចក្ដីពិត ដែលកាន់តែជ្រាលជ្រៅ។ កិច្ចការរបស់អ្នកធ្វើការដែលពុំមានលក្ខណៈសម្បត្តិគ្រប់គ្រាន់នៅមានចំណុចខ្វះខាតច្រើនណាស់។ កិច្ចការរបស់គេ គឺចោលម្សៀត។ គេបានត្រឹមនាំមនុស្សឲ្យស្គាល់ក្រឹត្យក្រម ហើយអ្វីដែលគេទាមទារពីមនុស្ស មិនខុសគ្នាពីបុគ្គលម្នាក់ទៅបុគ្គលទៀតទេ។ គេមិនធ្វើការឲ្យស្របទៅនឹងសេចក្ដីត្រូវការជាក់ស្ដែងរបស់មនុស្សនោះឡើយ។ ក្នុងកិច្ចការប្រភេទនេះ មាននូវក្រឹត្យក្រម និងមានគោលលទ្ធិច្រើនណាស់ ហើយវាមិនអាចនាំមនុស្សចូលមកក្នុងភាពជាក់ស្ដែងនោះទេ ក៏មិននាំគេមកក្នុងការអនុវត្ត នៃការលូតលាស់ជាធម្មតា នៅក្នុងជីវិតនោះឡើយ។ វាបានត្រឹមតែអាចឲ្យមនុស្ស អាចប្រកាន់តាមក្រឹត្យក្រមឥតបានការ មួយចំនួនតូចតែប៉ុណ្ណោះ។ ការដឹកនាំបែបនេះបានត្រឹមតែនាំមនុស្សឲ្យវង្វេងតែប៉ុណ្ណោះ។ គេដឹកនាំអ្នកឲ្យក្លាយជាមនុស្ស ដូចគេ គេអាចនាំអ្នកឲ្យមានចរិតលក្ខណៈ និងលក្ខណៈដូចនឹងអ្វីដែលគេមាន។ ដើម្បីឲ្យអ្នកដើរតាមមើលដឹងថា អ្នកដឹកនាំមាន ឬគ្មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ កត្តាសំខាន់ គឺសម្លឹងមើលផ្លូវដែលគេដឹកនាំ និងលទ្ធផលនៃកិច្ចការ របស់គេ ហើយមើលថា អ្នកដែលដើរតាមទទួលបាននូវ គោលការណ៍ស្របទៅនឹងសេចក្ដីពិតដែរ ឬអត់ ហើយ មើលថា ពួកគេទទួលបានវិធីអនុវត្តត្រូវនឹងការបំផ្លាស់បំប្រែរបស់គេដែរ ឬអត់។ អ្នកគួរបែងចែកឲ្យបានរវាងកិច្ចការខុសគ្នារបស់ប្រភេទមនុស្សខុសគ្នា អ្នកមិនគប្បីធ្វើជាអ្នកដើរតាមដ៏ល្ងង់ខ្លៅនោះឡើយ។ កត្តានេះពាក់ព័ន្ធនឹងបញ្ហានៃការប្រកាន់ខ្ជាប់របស់មនុស្ស។ ប្រសិនបើអ្នកមិនអាចបែងចែកថា ការដឹកនាំរបស់មនុស្សណាមួយមានផ្លូវ ហើយណាមួយគ្មានផ្លូវ នោះអ្នកនឹងត្រូវគេបញ្ឆោតបានយ៉ាងងាយ។ ចំណុចទាំងនេះ ជះឥទ្ធិពលដោយផ្ទាល់លើជីវិតរបស់អ្នកផ្ទាល់។

ដកស្រង់ពី «កិច្ចការរបស់ព្រះជាម្ចាស់ និងកិច្ចការរបស់មនុស្សលោក» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

កិច្ចការនៅក្នុងគំនិតរបស់មនុស្ស ងាយស្រួល នឹងឲ្យមនុស្សសម្រេចបាន។ ឧទាហរណ៍ដូចជា គ្រូគង្វាល អ្នកដឹកនាំនៅក្នុងចង្កោមសាសនា សុទ្ធតែពឹងផ្អែកលើអំណោយទាន និងតួនាទីរបស់គេក្នុងការអនុវត្តកិច្ចការរបស់ខ្លួន។ មនុស្សដែលដើរតាមពួកគេយូរហើយនោះ គឺច្បាស់ជាត្រូវបណ្ដាលចិត្តដោយអំណោយទានរបស់ពួកគេ និងរងឥទ្ធិពលពីលក្ខណៈខ្លះរបស់គេមិនខាន។ ពួកគេផ្ដោតលើអំណោយទានសមត្ថភាព និងចំណេះដឹងរបស់មនុស្ស ហើយពួកគេយកចិត្តទុកដាក់ចំពោះ រឿងរ៉ាវដែលហួសវិស្ស័យធម្មជាតិ និងគោលលទ្ធិដែល ជ្រាលជ្រៅ មិនប្រាកដប្រជា (ពិតណាស់ គោលលទ្ធិ ជ្រាលជ្រៅទាំងអស់នេះ គឺសុទ្ធតែរកយល់មិនដល់)។ ពួកគេមិនផ្ដោតលើការផ្លាស់ប្ដូរនិស្ស័យរបស់មនុស្សទេ ផ្ទុយទៅវិញ គេផ្ដោតតែលើការបណ្ដុះបណ្ដាលមនុស្សឲ្យចេះអធិប្បាយ និងចេះធ្វើការ ដោយបង្កើនចំណេះដឹងនិងគោលលទ្ធិសាសនាដ៏សម្បូរបែបរបស់គេវិញ។ ពួកគេផ្ដោតទៅលើទំហំនិស្ស័យ ដែលត្រូវបានផ្លាស់ប្ដូររបស់មនុស្ស មិនផ្ដោតទៅលើទំហំនៃការយល់ដឹងរបស់មនុស្សចំពោះសេចក្ដីពិតនោះឡើយ។ ពួកគេមិនយក ចិត្តគិតខ្វល់អំពីលក្ខណៈពិតរបស់មនុស្សហើយពួកគេរឹតតែមិនព្យាយាមស្គាល់ពីសភាពធម្មតា និងមិនធម្មតារបស់មនុស្សឡើយ។ ពួកគេមិនប្រឆាំងនឹងសញ្ញាណរបស់មនុស្សឡើយ ហើយក៏មិនបង្ហាញសញ្ញាណរបស់គេដែរ កាន់តែលុបបំបាត់ចំណុចខ្វះខាត ឬសេចក្ដីខូច អាក្រក់របស់មនុស្សដែរ។ មនុស្សភាគច្រើនដែលដើរតាមពួកគេ គេបម្រើដោយអំណោយទានហើយគ្រប់អ្វីដែលគេផ្សាយទៅ គឺសុទ្ធតែជាសញ្ញាណសាសនា និងទ្រឹស្ដីទេវសាស្ត្រ ដែលឆ្ងាយពីភាពជាក់ស្ដែង និងមិនផ្ដល់ឲ្យ មនុស្សមានជីវិតផង។ តាមពិត លក្ខណៈពិតនៃកិច្ចការរបស់ពួកគេគឺបណ្ដុះទេពកោសល្យ បណ្ដុះមនុស្សដែលគ្មានអ្វីសោះឲ្យក្លាយទៅជានិស្សិតសាលាព្រះគម្ពីរដែលមានទេពកោសល្យ ក្រោយមក ក៏បន្តទៅធ្វើកិច្ចការ រួចដឹកនាំ។

ដកស្រង់ពី «កិច្ចការរបស់ព្រះជាម្ចាស់ និងកិច្ចការរបស់មនុស្សលោក» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ក្នុងនាមជាអ្នកដឹកនាំ និងបុគ្គលិកនៅក្នុងក្រុមជំនុំ ប្រសិនបើអ្នកចង់ដឹកនាំរាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់ទៅក្នុងសេចក្ដីពិត ភាពពិត ហើយបម្រើជាទីបន្ទាល់របស់ព្រះជាម្ចាស់ រឿងដែលសំខាន់បំផុត អ្នកត្រូវតែមានការយល់កាន់តែជ្រៅជ្រះអំពីគោលបំណងរបស់ព្រះជាម្ចាស់នៅក្នុងការសង្គ្រោះមនុស្ស និងគោលបំណងនៃកិច្ចការរបស់ទ្រង់។ អ្នកត្រូវតែយល់បំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងសេចក្ដីតម្រូវផ្សេងៗគ្នារបស់ទ្រង់ចំពោះមនុស្ស។ អ្នកត្រូវតែអនុវត្តជាក់ស្ដែងនៅក្នុងការខិតខំប្រឹងប្រែងរបស់អ្នក។ អនុវត្តឲ្យបានច្រើនដូចដែលអ្នកយល់ប៉ុណ្ណោះ ហើយមានប្រាប់អ្នកដទៃតែទៅលើអ្វីដែលអ្នកដឹងប៉ុណ្ណោះ។ មិនត្រូវអួតអាង មិនត្រូវបំផ្លើស និងមិនត្រូវនិយាយអ្វីដែលគ្មានទំនួលខុសត្រូវឡើយ។ ប្រសិនបើអ្នកបំផ្លើស នោះមនុស្សស្អប់អ្នក ហើយបន្ទាប់ពីនោះ អ្នកនឹងមានអារម្មណ៍ទទួលរងការរិះគន់។ ទាំងនេះវាមិនសមស្របសោះឡើយ។ នៅពេលដែលអ្នកផ្ដល់សេចក្ដីពិតទៅអ្នកដទៃ អ្នកមិនចាំបាច់ត្រូវតែដោះស្រាយជាមួយពួកគេ ហើយស្រែកគំហកដាក់ពួកពួកគេ ដើម្បីឲ្យពួកគេទទួលយកសេចក្ដីពិតនោះទេ។ ប្រសិនបើខ្លួនអ្នកមិនមានសេចក្ដីពិត ហើយគ្រាន់តែដោះស្រាយ និងនិយាយគំហកដាក់អ្នកដទៃ នោះពួកគេនឹងភ័យខ្លាចអ្នក ប៉ុន្តែនោះមិនមានន័យថា ពួកគេយល់សេចក្ដីពិតឡើយ។ នៅក្នុងកិច្ចការរដ្ឋបាលមួយចំនួន វាមិនអីទេសម្រាប់អ្នកក្នុងការដោះស្រាយ និងលួសកាត់អ្នកដទៃ ព្រមទាំងហាត់ពត់លត់ដំពួកគេក្នុងកម្រិតជាក់លាក់មួយ។ ប៉ុន្តែ ប្រសិនបើអ្នកមិនអាចផ្ដល់សេចក្ដីពិត ហើយស្គាល់ត្រឹមតែវិធីគាបសង្កត់ និងស្ដីបន្ទោសអ្នកដទៃ នោះនិស្ស័យ និងភាពអាក្រក់របស់អ្នកនឹងត្រូវបើកសម្ដែង។ យូរៗទៅ ស្របពេលដែលមនុស្សមិនអាចទទួលបានការផ្គត់ផ្គង់ជីវិត ឬអ្វីៗដែលជាក់ស្ដែងពីអ្នក នោះពួកគេនឹងស្អប់អ្នក ហើយមានអារម្មណ៍ថាអ្នកស្អប់ពួកគេ។ អស់អ្នកណាដែលខ្វះការយល់ នោះនឹងរៀនពីរឿងអវិវិជ្ជមានពីអ្នក។ ពួកគេនឹងរៀនដោះស្រាយ និងលួសកាត់អ្នកដទៃ មានកំហឹង និងមួម៉ៅក្ដៅក្រហាយ។ តើនោះមិនមែនដូចគ្នានឹងការដឹកនាំពួកគេចូលទៅក្នុងផ្លូរបស់ប៉ុល ដែលចូលទៅក្នុងផ្លូវទៅរកសេចក្ដីវិនាសទេឬ? តើនោះមិនមែនជាទង្វើអាក្រក់ទេឬ? កិច្ចការរបស់អ្នកគួរតែផ្ដោតលើការប្រាប់សេចក្ដីពិត និងផ្ដល់សេចក្ដីពិតដល់អ្នកដទៃ។ ប្រសិនបើគ្រប់យ៉ាងដែលអ្នកធ្វើ គឺជាការដោះស្រាយដ៏ងងឹតងងល់ ហើយបង្រៀនអ្នកដទៃ ធ្វើដូចម្ដេចទើបពួកគេយល់សេចក្ដីពិតបាន? ខណៈដែលពេលវេលាកន្លងផុតទៅ នោះមនុស្សនឹងមើលឃើញអ្នកថា អ្នកជាអ្នកណាយ៉ាងពិតប្រាកដ ហើយពួកគេនឹងបោះបង់ចោលអ្នក។ តើអ្នកអាចរំពឹងដើម្បីនាំយកពួកគេមកចំពោះព្រះភ័ក្ត្ររបស់ព្រះជាម្ចាស់តាមវិធីនេះឬ? តើវិធីនេះអាចធ្វើកិច្ចការយ៉ាងដូចម្ដេច? អ្នកនឹងបាត់បង់គ្រប់គ្នា ប្រសិនបើអ្នកនៅតែធ្វើកិច្ចការតាមវិធីនេះ។ យ៉ាងណាក៏ដោយ តើកិច្ចការអ្វីដែលអ្នកសង្ឃឹមថានឹងសម្រេចបាន? អ្នកដឹកនាំមួយចំនួនមិនអាចប្រាប់សេចក្ដីពិតដើម្បីដោះស្រាយជាមួយអ្នកដទៃទេ។ ផ្ទុយទៅវិញ ពួកគេគ្រាន់តែដោះស្រាយយ៉ាងងងឹតងងល់ ហើយសម្ញែងអំណាចរបស់ពួកគេ ដើម្បីធ្វើឲ្យអ្នកដទៃខ្លាចពួកគេ ហើយស្ដាប់បង្គាប់ពួកគេ។ មនុស្សបែបនេះគឺជាអ្នកដឹកនាំក្លែងក្លាយ និងជាពួកទទឹងនឹងព្រះគ្រីស្ទ។ អស់អ្នកដែលនិស្ស័យរបស់ពួកគេមិនទាន់បានផ្លាស់ប្ដូរនៅឡើយ គឺមិនអាចបំពេញកិច្ចការរបស់ក្រុមជំនុំ ហើយមិនអាចបម្រើព្រះជាម្ចាស់បានទេ។

ដកស្រង់ពី «មានតែអស់អ្នកដែលមានតថភាពនៃសេចក្ដីពិត ប៉ុណ្ណោះ ដែលអាចដឹកនាំ» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ

មនុស្សជាច្រើនលោភលន់ចង់បានការប្រទានពរជាបុណ្យសក្តិនៅពីក្រោយខ្នងរបស់ខ្ញុំ ពួកគេល្មោភស៊ី ពួកគេល្មោភដេក និងយកចិត្តទុកដាក់ចំពោះសាច់ឈាម គេតែងតែបារម្ភខ្លាចគ្មានវិធីបំប៉នសាច់ឈាម។ ពួកគេមិនបំពេញតាមតួនាទីត្រឹមត្រូវរបស់ពួកគេនៅក្នុងក្រុមជំនុំទេ តែពួកគេ ទទួលប្រយោជន៍ពីក្រុមជំនុំ ពុំនោះសោត ពួកគេក៏យកបន្ទូលរបស់ខ្ញុំទៅដាស់តឿនបងប្អូនប្រុសស្រី ដោយតាំងខ្លួនជាចៅហ្វាយលើអ្នកដទៃតាមរយៈសិទ្ធិអំណាចជាអ្នកគ្រប់គ្រង។ មនុស្សជំពូកនេះនៅតែនិយាយថា ពួកគេកំពុងធ្វើតាមព្រះហឫទ័យរបស់ព្រះ និងតែងតែនិយាយថា ពួកគេជាមិត្តសម្លាញ់របស់ព្រះ។ តើនេះមិនចម្លែកទេឬអី? ប្រសិនបើអ្នកមានបំណងដ៏ត្រឹមត្រូវ ប៉ុន្តែមិនអាចបម្រើតាមព្រះហឫទ័យរបស់ព្រះទេនោះ អ្នកនឹងក្លាយជាមនុស្សល្ងីល្ងើ។ ប៉ុន្តែប្រសិនបើបំណងរបស់អ្នកមិនត្រឹមត្រូវ ហើយអ្នកនៅតែនិយាយថា អ្នកជាអ្នកបម្រើព្រះ នោះអ្នកគឺជាមនុស្សដែលទាស់ទទឹងនឹងព្រះហើយ អ្នកសមនឹងទទួលទណ្ឌកម្មពីព្រះ! ខ្ញុំគ្មានការអាណិតអាសូរចំពោះមនុស្សបែបនេះទេ! នៅក្នុងព្រះដំណាក់របស់ព្រះ ពួកគេតែងតែជំហម លោភលន់ចង់បានភាពស្រណុកខាងសាច់ឈាម ហើយមិនគិតពីផលប្រយោជន៍របស់ព្រះឡើយ។ ពួកគេតែងតែស្វែងរកអ្វីដែលល្អសម្រាប់ពួកគេ ហើយពួកគេមិនបានយកចិត្តទុកដាក់ចំពោះព្រះហឫទ័យរបស់ព្រះឡើយ។ ពួកគេមិនទទួលយកការត្រួតពិនិត្យនៃព្រះវិញ្ញាណរបស់ព្រះ នៅក្នុងអ្វីដែលពួកគេធ្វើទ្បើយ។ ពួកគេតែងតែប្រើកលល្បិច និងបោកបញ្ឆោតបង ប្អូនប្រុសស្រីរបស់ពួកគេ និងធ្វើជាមនុស្សមុខពីរ ដូចជាកញ្ជ្រោងនៅក្នុងចម្ការទំពាំងបាយជូរដែលតែងតែលួចយកផ្លែទំពាំងបាយជូរ ហើយជាន់កម្ទេចដើមនៅក្នុងចម្ការ។ តើមនុស្សជំពូកនេះអាចជាមិត្តសម្លាញ់របស់ព្រះដែរឬទេ? តើអ្នកសមនឹងទទួលព្រះពរពីព្រះដែរឬទេ? អ្នកមិនមានបន្ទុកសម្រាប់ជីវិតរបស់អ្នក និងក្រុមជំនុំសោះ តើអ្នកសមនឹងទទួលសេចក្តីបង្គាប់របស់ព្រះដែរឬទេ? តើនរណានឹងហ៊ានទុកចិត្តមនុស្សដូចជាអ្នក? នៅពេលដែលអ្នកបម្រើព្រះដូចនេះ តើព្រះអាចនឹងហ៊ានប្រគល់កិច្ចការសំខាន់ជាងនេះដល់អ្នកដែរឬទេ? តើនេះនឹងមិនធ្វើឲ្យកិច្ចការមានភាពយឺតយ៉ាវទេឬអី?

ដកស្រង់ពី «របៀបបម្រើស្របគ្នាទៅនឹងបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ប្រសិនបើមនុស្សម្នាក់ដែលកំពុងបំពេញតួនាទីជាអ្នកដឹកនាំម្នាក់មានសមត្ថភាពយល់អំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងមានគុណសម្បត្តិដើម្បីយល់អំពីសេចក្ដីពិត នោះមិនត្រឹមតែពួកគេនោះទេដែលអាចយល់អំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយចូលទៅក្នុងភាពពិតនៃព្រះបន្ទូលរបស់ទ្រង់បាន ពួកគេថែមទាំងអាចផ្ដល់ដំបូន្មាន ដឹកនាំ និងជួយអស់អ្នកដែលពួកគេដឹកនាំដើម្បីឱ្យយល់ពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងយល់អំពីការចូលទៅក្នុងភាពជាក់ស្ដែងនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ទៀតផង។ ទោះបីជាយ៉ាងណាក៏ដោយ គុណសម្បត្តិបែបនេះ គឺជារឿងតែម៉្យាងដែលអ្នកដឹកនាំក្លែងក្លាយខ្វះខាត។ ពួកគេមិនយល់ពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ទេ ហើយពួកគេមិនស្គាល់អំពីសភាពដែលព្រះបន្ទូលរបស់ព្រះជាម្ចាស់នោះសំដៅលើ មិនស្គាល់អំពីសភាពដែលព្រះបន្ទូលរបស់ព្រះជាម្ចាស់បើកបង្ហាញថាជាព្រះបន្ទូលដែលមនុស្សបើកសម្ដែងនិស្ស័យពុករលួយរបស់ពួកគេ ឬបើកបង្ហាញជាព្រះបន្ទូលដែលមានការប្រឆាំងជំទាស់ពីកំណើតចំពោះព្រះជាម្ចាស់ ហើយប្ដឹងជំទាស់នឹងព្រះជាម្ចាស់ ឬបើកបង្ហាញព្រះបន្ទូលដែលជាការជំរុញទឹកចិត្តរបស់មនុស្ស ។ល។ ពួកគេមិនអាចវាស់ស្ទង់អ្វីៗប្រឆាំងនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់នោះទេ ហើយពួកគេគ្រាន់តែយល់ព្រះបន្ទូល បញ្ញត្តិ និងសម្រង់សម្ដីមួយចំនួនតូច ក្នុងកម្រិតសើរៗនៃព្រះបន្ទូលរបស់ទ្រង់ប៉ុណ្ណោះ។ នៅពេលប្រកបគ្នាជាមួយអ្នកដទៃ ពួកគេទទ្ទេញប្រយោគនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយបន្ទាប់មក ពួកគេពន្យល់អំពីអត្ថន័យសើរៗនៃព្រះបន្ទូលទាំងនោះ។ ការយល់ ចំណេះដឹង និងការទទួលយកព្រះបន្ទូលរបស់ព្រះជាម្ចាស់របស់អ្នកដឹកនាំក្លែងក្លាយ គឺមានកម្រិតតែប៉ុនហ្នឹង។ ពួកគេខ្វះសមត្ថភាពក្នុងការយល់ពីព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ពួកគេគ្រាន់តែយល់ពាក្យ និងជម្រៅនៃអត្ថន័យដែលមានលក្ខណៈជាក់ស្ដែងជាសកល ក្នុងកម្រិតន័យត្រង់របស់ព្រះបន្ទូលទាំងនេះប៉ុណ្ណោះ ហើយជាលទ្ធផល ពួកគេគិតថា ពួកគេអាចយល់ និងក្ដាប់បាននូវព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ពួកគេក៏ប្រើប្រាស់អត្ថន័យត្រង់នៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដើម្បីក្រើនរំលឹក និង «ជួយ» អ្នកដទៃនៅក្នុងជីវិតប្រចាំថ្ងៃ ដោយជឿថា តាមរយៈការនេះ ពួកគេកំពុងធ្វើកិច្ចការរបស់ពួកគេ ជឿថាពួកគេកំពុងដឹកនាំមនុស្សក្នុងការហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយចូលទៅក្នុងភាពជាក់ស្ដែងនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់។ អ្នកដឹកនាំក្លែងក្លាយតែងតែប្រកបគ្នាអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ទៅកាន់អ្នកដទៃ ហើយចែកចាយព្រះបន្ទូលរបស់ព្រះជាម្ចាស់ទៅពួកគេតាមវិធីផ្សេងៗ ដោយប្រាប់ពួកគេឱ្យហូប និងផឹកអត្ថបទនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់នេះ នៅពេលដែលពួកគេជួបប្រទះបញ្ហាមួយចំនួន ហើយហូប និងផឹកអត្ថបទនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់នោះ នៅពេលដែលពួកគេជួបបញ្ហាមួយទៀត។ នៅពេលដែលមានការយល់ច្រឡំអំពីព្រះជាម្ចាស់កើតឡើងនៅក្នុងមនុស្ស នោះពួកគេនិយាយថា «មើលចុះ ព្រះបន្ទូលរបស់ព្រះជាម្ចាស់គឺមានសភាពច្បាស់ និងអាចយល់បានយ៉ាងឥតខ្ចោះអំពីរឿងនេះ។ ធ្វើដូចម្ដេចទើបអ្នកនៅតែអាចយល់ច្រឡំចំពោះព្រះជាម្ចាស់? តើព្រះបន្ទូលរបស់ព្រះជាម្ចាស់មិនបានបង្គាប់ថា យើងត្រូវប្រព្រឹត្តតាមនេះតាមនោះទេឬ?» ដូច្នេះ ពួកគេបង្រៀនមនុស្សអំពីវិធីដើម្បីយល់ និងចូលទៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ក្រោមការដឹកនាំរបស់ពួកគេ មនុស្សជាច្រើនមិនអាចទន្ទេញព្រះបន្ទូលរបស់ព្រះជាម្ចាស់បានទេ ហើយពួកគេអាចរំលឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាក់លាក់ណាមួយ នៅពេលដែលពួកគេជួបប្រទះបញ្ហាប៉ុណ្ណោះ។ ប៉ុន្តែមិនថាពួកគេអាន និងទន្ទេញព្រះបន្ទូលរបស់ព្រះជាម្ចាស់ច្រើនប៉ុនណានោះទេ ពួកគេនៅតែមិនស្គាល់អំពីអ្វីដែលព្រះបន្ទូលរបស់ព្រះជាម្ចាស់សំដៅលើនោះទេ។ នៅពេលដែលពួកគេត្រូវបានវាយលុកដោយការលំបាក ឬមានចម្ងល់ជាក់លាក់ណាមួយ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលពួកគេដឹង និងចងចាំមិនអាចដោះស្រាយការលំបាករបស់ពួកគេទេ។ នេះជាការពណ៌នាអំពីបញ្ហា៖ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលពួកគេយល់ គឺគ្រាន់ជាគោលលទ្ធិមួយ គ្មានអ្វីក្រៅពីបញ្ញត្តិជាក់លាក់មួយប្រភេទឡើយ។ ពួកវាមិនមែនជាភាពពិត ហើយពួកវាមិនមែនជាសេចក្ដីពិតនោះទេ។ ដូច្នេះ ការដឹកនាំមនុស្សរបស់អ្នកដឹកនាំក្លែងក្លាយក្នុងការហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងការចូលទៅក្នុងភាពពិតនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ គឺកំណត់ត្រឹមតែជាការបង្រៀនពួកគេនូវអត្ថន័យត្រង់នៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ។ វាមិនអាចអនុញ្ញាតឱ្យពួកគេស្គាល់ពីអ្វីដែលជានិស្ស័យពុករលួយនៅក្នុងពួកគេនោះទេ។ និស្ស័យ និងសារជាតិដែលត្រូវបានបើកសម្ដែងនៅក្នុងមនុស្ស រាល់ពេលដែលមានអ្វីមួយកើតឡើងចំពោះពួកគេ ហើយវិធីដែលពួកគេអាចត្រូវបានដោះស្រាយដោយការប្រើប្រាស់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងអ្វីដែលជាសភាពរបស់មនុស្សរាល់ពេលដែលមានអ្វីមួយបែបនេះកើតឡើងចំពោះពួកគេ ហើយវិធីដែលសភាពបែបនេះត្រូវបានដោះស្រាយ ព្រមទាំងអ្វីដែលព្រះបន្ទូលរបស់ព្រះជាម្ចាស់ត្រូវនិយាយអំពីរឿងនេះ អ្វីដែលព្រះបន្ទូលរបស់ទ្រង់តម្រូវ អ្វីជាគោលការណ៍ និងអ្វីដែលជាសេចក្ដីពិតនៅក្នុងនោះ គឺពួកគេមិនយល់ពីអ្វីមួយក្នុងចំណោមការទាំងនេះឡើយ។ គ្រប់យ៉ាងដែលពួកគេធ្វើគឺដាស់តឿនមនុស្ស៖ «ចូរហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ឱ្យកាន់តែច្រើន។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់មានសេចក្ដីពិត ហើយប្រសិនបើអ្នកស្ដាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់កាន់តែច្រើន នោះយូរៗទៅ អ្នកនឹងយល់ពីសេចក្ដីពិតជាមិនខាន។ ផ្នែកគន្លឹះនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ គឺជាផ្នែកតែមួយដែលអ្នកមិនយល់ ដូច្នេះ អ្នកគួរតែអធិស្ឋានឱ្យកាន់តែច្រើន ស្រាវជ្រាវបន្ថែម ស្ដាប់ឱ្យកាន់តែច្រើន ហើយសង្កេតឱ្យកាន់តែច្រើន»។ អ្នកដឹកនាំក្លែងក្លាយចេះតែរំលឹកដាស់តឿនម្ដងហើយម្ដងទៀត។ រាល់ពេលដែលមានបញ្ហាណាមួយកើតឡើង ពួកគេនិយាយដូចគ្នាដដែលៗ ហើយបន្ទាប់ពីនោះ មនុស្សនៅតែមិនស្គាល់សារជាតិរបស់នៃបញ្ហា ហើយនៅតែមិនដឹងពីវិធីដើម្បីអនុវត្តព្រះបន្ទូលរបស់ព្រះជាម្ចាស់ដដែល។ ពួកគេគ្រាន់តែប្រព្រឹត្តតាមបញ្ញត្តិ និងអត្ថន័យត្រង់នៃព្រះបន្ទូលរបស់ទ្រង់ប៉ុណ្ណោះ ប៉ុន្តែនៅពេលដែលនិយាយអំពីគោលការណ៍ដែលជាសេចក្ដីពិតក្នុងការអនុវត្តព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងភាពពិតនៃតម្រូវការសេចក្ដីពិត នោះពួកគេមិនយល់ទេ។

ដកស្រង់ពី «ការសម្គាល់អ្នកដឹកនាំក្លែងក្លាយ (១)» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ

អ្នកដឹកនាំក្លែងក្លាយមិនអាចយល់ពីសារជាតិនៃសភាព និងការបើកបង្ហាញនានា ដែលត្រូវបានបង្ហាញនៅក្នុងមនុស្សប្រភេទផ្សេងៗគ្នា នៅក្នុងស្ថានភាពខុសៗគ្នាបានទេ ហើយពួកគេក៏មិនអាចដោះស្រាយបញ្ហាដែលកើតចេញពីបញ្ហានេះបានដែរ។ ដោយសារតែពួកគេមិនយល់សេចក្ដីពិត នោះពួកគេសម្គាល់មនុស្សខុស ហើយក្លាយជាមនុស្សខិលខូច ដោយមើលឃើញអ្នកណាដែលទន់ខ្សោយមួយភ្លែត ឬអវិជ្ជមានមួយភ្លែត ថាជាជនក្បត់ ជាអ្នកបំពេញកាត្វកិច្ចរបស់ពួកគេឥតស្មោះត្រង់ ហើយជាអ្នកមិនជឿ។ អ្នកមិនជឿទាំងនោះ ដែលមានអំណោយទានសើរៗ ដែលអាចធ្វើកិច្ចការសាមញ្ញតូចៗ ហើយជាអ្នកដែលត្រូវបានពួកគេជួយគាំទ្រជាខ្លាំង និងជាអ្នកដែលពួកគេព្យាយាមរក្សាទុកនៅក្នុងក្រុមជំនុំ។ តើនេះមិនមែនកំពុងតែខិលខូចទេឬ? ហើយ ហេតុដូចម្ដេចបានជាអ្នកដឹកនាំក្លែងក្លាយខិលខូច? ពួកគេខ្វះអំណាចក្នុងការយល់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយមិនយល់សេចក្ដីពិត ដូច្នេះ នៅពេលដែលអ្វីផ្សេងៗគ្នាកើតឡើងចំពោះពួកគេ នោះពួកគេប្រើប្រាស់ព្រះបន្ទូលនោះតិចតួច គឺពួកគេយល់សេចក្ដីពិតដែលរាក់កំផែល ហើយស្របពេលដែលពួកគេបន្តព្យាយាមប្រើប្រាស់វា នោះគ្រប់យ៉ាងដែលពួកគេទទួលបាននៅទីបញ្ចប់ គឺបង្កឱ្យមានការរំខាន និងការបង្អាក់។ ជាច្រើនលើកច្រើនសា ពួកគេមិនត្រឹមតែមិនអាចដោះស្រាយការលំបាករបស់មនុស្សក្នុងការចូលទៅក្នុងជីវិតនោះទ ពួកគេថែមទាំងបរាជ័យក្នុងការលើកមនុស្សចេញពីភាពទន់ខ្សោយទៅជាភាពមាំមួនទៀតផង ផ្ទុយទៅវិញ ពួកគេបណ្ដាលឱ្យមនុស្សមួយចំនួនដែលមានសេចក្ដីជំនឿ និងការតាំងចិត្តដ៏ពិតដើម្បីចំណាយខ្លួនសម្រាប់ព្រះជាម្ចាស់ ក្លាយជាទន់ខ្សោយ និងយល់ច្រឡំព្រះជាម្ចាស់ ស្របពេលដែលអ្នកមិនជឿទាំងនោះ ដែលមិនមានបំណងបំពេញកាតព្វកិច្ចនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ យល់ច្រឡំដំណាក់របស់ព្រះជាម្ចាស់ ឆ្លៀតកេងយកផលប្រយោជន៍ពីពួកគេ ហើយបង្ខំឱ្យពួកគេបម្រើ ហាក់ដូចជាគ្មាននរណាម្នាក់មានទេពកោសល្យនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ ហើយមិនអាចរកនរណាម្នាក់ដែលសក្ដិសមអ៊ីចឹង។ នេះគឺជាផលប៉ះពាល់អវិជ្ជមាននៃកិច្ចការរបស់អ្នកដឹកនាំក្លែងក្លាយ។ តើទាំងអស់នេះកើតឡើងយ៉ាងដូចម្ដេច? វាកើតឡើងដោយសារពួកគេមិនអាចយល់សេចក្ដីពិត ហើយអាចត្រឹមតែចងចាំពាក្យ និងឃ្លាប្រាកដប្រជាប៉ុណ្ណោះ។ ពួកគេផ្ទាល់ មិនមានបទពិសោធន៍ ចំណេះដឹងពិតប្រាកដ ឬការសរសើរសេចក្ដីពិត ហើយទីបំផុត នៅពេលដែលពួកគេជួបប្រទះបញ្ហា នោះពួកគេគ្រាន់តែអាចត្រាប់តាមពាក្យពីរបីម៉ាត់ប៉ុណ្ណោះ៖ «ចូរស្រឡាញ់ព្រះជាម្ចាស់ ចូរស្មោះត្រង់ ចូរស្ដាប់បង្គាប់ និងចុះចូលនៅពេលដែលអ្វីមួយកើតឡើងចំពោះអ្នក ចូរបំពេញកាតព្វកិច្ចរបស់អ្នកឱ្យបានល្អ។ អ្នកត្រូវតែមានភក្ដីភាព អ្នកត្រូវតែលះបង់ផ្នែកសាច់ឈាម អ្នកត្រូវតែចំណាយខ្លួនសម្រាប់ព្រះជាម្ចាស់!» ពួកគេប្រើប្រាស់សម្រង់សម្ដីដែលឥតខ្លឹមសារបែបនេះ ដើម្បីបង្កើនតម្លៃជីវិតផ្ទាល់ខ្លួនរបស់ពួកគេ ហើយក៏រំពឹងផងដែរ ក្នុងការមានឥទ្ធិពលលើអ្នកដទៃ។ ប៉ុន្តែ តើធ្វើបែបនេះមានឥទ្ធិពលអ្វី? គ្មានអ្វីត្រូវបានផ្លាស់ប្ដូរនោះទេ។ ដូច្នេះ អ្នកដឹកនាំក្លែងក្លាយមិនអាចទទួលបានជោគជ័យ ពាក់ព័ន្ធនឹងការដោះស្រាយការលំបាករបស់មនុស្សនៅក្នុងការចូលទៅក្នុងជីវិតនោះទេ។ ពួកគេមិនអាចដោះស្រាយបញ្ហាយ៉ាងច្រើនអនេកដែលមនុស្សជួបប្រទះនោះទេ។

ដកស្រង់ពី «ការសម្គាល់អ្នកដឹកនាំក្លែងក្លាយ (១)» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ

ថ្នាក់ដឹកនាំក្លែងក្លាយតែងតែនិយាយអ្វីដែលហាក់ដូចជាត្រឹមត្រូវនៅផ្នែកខាងក្រៅ ដើម្បីបំភាន់ និងធ្វើឱ្យមនុស្សយល់ច្រឡំ ដែលជាលទ្ធផល មានផលប៉ះពាល់អវិជ្ជមានលើច្រកចូលទៅក្នុងជីវិតរបស់មនុស្សទាំងនោះ។ ទង្វើនេះក៏នាំឱ្យមានផលមួយចំនួនដែលមិនគួរកើតឡើងទាល់តែសោះ។ អ្វីដែលហៅថា ពាក្យស្លោកបែបវិញ្ញាណ និងការផ្លាស់ប្ដូរឃ្លាប្រយោគរបស់មេដឹកនាំក្លែងក្លាយ អាចត្រូវបានហៅថា ជំនឿខុសឆ្គង និងជំនឿក្លែងក្លាយ។ វាស្ដាប់ទៅដូចជាគ្មានអ្វីមួយខុសឆ្គងចំពោះពាក្យស្លោក និងឃ្លាទាំងនេះទ ប៉ុន្តែពួកវាគឺជាឧបសគ្គ ការរំខាន និងការភាន់ច្រឡំនៅក្នុងច្រកចូលទៅក្នុងជីវិតរបស់មនុស្ស និងនៅលើផ្លូវដែលពួកគេដើរ។ ពួកវាក៏បណ្ដាលឱ្យមនុស្សមួយចំនួនកើតមានការយល់ច្រឡំចំពោះព្រះជាម្ចាស់ ហើយបង្កើតមន្ទិលសង្ស័យ និងការទាស់ទទឹងចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់។ មានផលប៉ះពាល់ដែលពាក្យសម្ដីរបស់មេដឹកនាំក្លែងក្លាយមានចំពោះមនុស្ស។ មេដឹកនាំក្លែងក្លាយ ប្រើប្រាស់ជំនឿខុសឆ្គង និងជំនឿក្លែងក្លាយបែបនេះ ដើម្បីដឹកនាំអ្នកដទៃ ដូច្នេះហើយ នៅពេលណាដែលមនុស្សទាំងនេះកំពុងតែដើរតាមព្រះជាម្ចាស់ នោះពួកគេកំពុងតែធ្វើឱ្យសញ្ញាណ ការការពារ និងការមន្ទិលសង្ស័យអំពីទ្រង់កើនឡើងជាលំដាប់។ ដូច្នេះ ក្រោមឥទ្ធិពល និងការភាន់ច្រឡំរបស់មេដឹកនាំក្លែងក្លាយ នោះសាសនាថ្មីមួយកើតឡើង។ សាសនាថ្មីប្រភេទនេះ គឺដូចទៅនឹងសាសនាគ្រីស្ទកាលពី ២,០០០ឆ្នាំមុន ដែលប្រកាន់យកតែពាក្យរបស់មនុស្ស និងការបង្រៀនរបស់មនុស្សប៉ុណ្ណោះ ដូចជាការបង្រៀនរបស់ប៉ុល ឬសាវ័កមួយចំនួនផ្សេងទៀត ដោយមិនប្រកាន់យកវិធីផ្ទាល់របស់ព្រះជាម្ចាស់នោះទេ។ អ្វីដែលមេដឹកនាំក្លែងក្លាយធ្វើគឺការបំភាន់ ហើយពួកគេឈរនៅលើផ្លូវរបស់មនុស្ស ដែលកំពុងដើរលើផ្លូវសមស្រប និងសាមញ្ញក្នុងការស្វែងរកសេចក្ដីពិត។ ពួកគេកន្ត្រាក់មនុសុ្សចេញពីគន្លងត្រឹមត្រូវនៃការស្វែងរកសេចក្ដីពិត ទៅរកផ្លូវនៃវិញ្ញាណដែលក្លែងក្លាយ។ ពួកគេនាំមនុស្សទៅរកសេចក្ដីជំនឿនៅក្នុងទម្រង់បែបសាសនា។ នៅពេលដែលមនុស្សត្រូវបានមេដឹកនាំក្លែងក្លាយធ្វើឱ្យភាន់ច្រឡំ ដឹកនាំ និងនាំផ្លូវ នោះពួកគេបង្កើតទ្រឹស្ដី ពាក្យស្លោក សកម្មភាព ឬការយល់ឃើញជាបន្តបន្ទាប់ ដែលគ្មានអ្វីពាក់ព័ន្ធនឹងសេចក្ដីពិតឡើយ ទោះបីជាពួកវាហាក់ដូចជាត្រឹមត្រូវទាំងស្រុងក៏ដោយ។ អ្វីៗទាំងនេះ ខុស និងមិនពាក់ព័ន្ធនឹងសេចក្ដីពិតទាល់តែសោះ។ ប៉ុន្តែសិ្ថតក្រោមការដឹកនាំរបស់មេដឹកនាំក្លែងក្លាយ នោះគ្រប់គ្នាយករបស់ទាំងនេះជាសេចក្ដីពិត ហើយពួកគេទាំងអស់ជឿយ៉ាងភាន់ច្រឡំថា ទ្រឹស្ដី និងពាក្យស្លោក សកម្មភាពទាំងនោះគឺពិតជាសេចក្ដីពិត។ ពួកគេគិតថា នៅពេលដែលមនុស្សម្នាក់និយាយបានល្អ ហើយមានជំនឿនៅក្នុងចិត្តរបស់ពួកគេ ហើយអះអាងសេចក្ដីជំនឿដោយមាត់របស់ពួកគេ នោះបុគ្គលនោះបានទទួលសេចក្ដីពិតហើយ។ ដោយការធ្វើឱ្យភាន់ច្រឡំដោយគំនិត និងការយល់ឃើញទាំងនេះ នោះមនុស្សមិនត្រឹមតែមិនអាចចូលទៅក្នុងភាពជាក់ស្ដែងដែលជាសេចក្ដី ឬចូលទៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ឬយកសេចក្ដីពិតនោះទៅអនុវត្ត ឬដើម្បីរស់នៅក្នុងព្រះបន្ទូលរបស់ទ្រង់ប៉ុណ្ណោះទេ ពួកគេថែមទាំងបញ្ចប់ដោយឃ្លាតកាន់តែឆ្ងាយពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ទៀតផង។ ពួកគេហាក់ដូចជាកំពុងតែធ្វើអ្វីៗដោយផ្អែកលើព្រះបន្ទូលរបស់ព្រះជាម្ចាស់អ៊ីចឹង ប៉ុន្តែអ្វីដែលហៅថាព្រះបន្ទូលរបស់ព្រះជាម្ចាស់ទាំងនេះ គ្មានជាប់ទាក់ទងទៅនឹងសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ និងបំណងព្រះហឫទ័យរបស់ទ្រង់នោះទេ។ ពួកវាគ្មានអ្វីពាក់ព័ន្ធនឹងគោលការណ៍ដែលជាសេចក្ដីពិតឡើយ។ ដូច្នេះ តើពួកវាពាក់ព័ន្ធនឹងអ្វី? គឺពាក់ព័ន្ធនឹងការបង្រៀនរបស់មេដឹកនាំក្លែងក្លាយ គោលបំណងរបស់មេដឹកនាំក្លែងក្លាយ និងការយល់ឃើញព្រមទាំងចំណង់ផ្ទាល់ខ្លួនរបស់មេដឹកនាំក្លែងក្លាយទាំងនោះ។ មធ្យោបាយក្នុងការដឹកនាំរបស់ពួកគេ នាំមនុស្សកាន់តែច្រើនទៅក្នុងពិធីសាសនា និងបញ្ញត្តិដ៏តឹងតែង នាំមនុស្សទៅគោលលទ្ធិដែលគ្រាន់តែជាអក្សរប៉ុណ្ណោះ នាំមនុស្សទៅកាន់ចំណេះដឹង និងទស្សនវិទ្យា។ ទោះបីជាយ៉ាងនេះក៏ដោយ ផ្ទុយពីពួកទទឹងនឹងព្រះគ្រីស្ទ មេដឹកនាំក្លែងក្លាយមិននាំអ្នកដទៃមកចំពោះខ្លួនពួកគេ ឬចំពោះសាតាំងនោះទេ បេះដូងរបស់មនុស្សត្រូវបានគ្រប់គ្រងដោយជំនឿខុស និងជំនឿក្លែងក្លាយទាំងនេះដូចៗគ្នា។ ដោយការប្រើប្រាស់ជំនឿខុស និងជំនឿក្លែងក្លាយទាំងនេះ នោះនៅពេលដែលមនុស្សជឿយ៉ាងភាន់ច្រឡំថា ពួកគេទទួលបានជីវិតរួចហើយ នោះពួកគេក្លាយជាសត្រូវដ៏ស៊ប់ និងមិនអាចផ្លាស់ប្ដូរបានចំពោះសេចក្ដីពិត ចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងចំពោះអ្វីដែលព្រះជាម្ចាស់ទាមទារ។

ដកស្រង់ពី «ការសម្គាល់អ្នកដឹកនាំក្លែងក្លាយ (២)» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ

មេដឹកនាំក្លែងក្លាយមិនដែលប្រកបគ្នាអំពីគោលការណ៍ដែលជាសេចក្ដីពិតឡើយ ហើយពួកគេក៏មិនដែលស្វែងរកគោលការណ៍ដែលជាសេចក្ដីពិតដែរ។ ពួកគេមិនយល់ ប៉ុន្តែពួកគេធ្វើពុតជាយល់ ពួកគេមិនយល់ច្បាស់ ប៉ុន្តែពួកគេធ្វើពុតជាយល់ច្បាស់។ ពួកគេមិនអាចបំពេញកិច្ចការនៃការដឹកនាំយ៉ាងច្បាស់លាស់បានទេ ពួកគេមិនអាចយល់នូវបញ្ហាខាងវិញ្ញាណ ពួកគេត្រឹមតែអាចយល់សើៗអំពីសេចក្ដីពិត ហើយពួកគេមិនអាចទទួលបានកម្ពស់ដែលអាចយល់គោលការណ៍ដែលជាសេចក្ដីពិតឡើយ។ ប៉ុន្តែពួកគេនៅតែធ្វើពុតជាយល់ ហើយពួកគេធ្វើពុតជាយល់ច្បាស់។ ជារឿយៗ ពួកគេធ្វើកិច្ចការ ពួកគេក៏ដឹកនាំយ៉ាងងងឹតងងល់ ឬក៏គ្រាន់តែធ្វើតាមច្បាប់វិន័យប៉ុណ្ណោះ។ មើលពីខាងក្រៅពួកគេហាក់ដូចជារវល់ ប៉ុន្តែកិច្ចការរបស់ពួកគេគ្មានឥទ្ធិពលដែលមានតម្លៃឲ្យនិយាយអំពីវានោះទេ។ ដោយសារតែមេដឹកនាំក្លែងក្លាយទាំងនេះ មិនយល់គោលការណ៍នៃសេចក្ដីពិត ហើយជារឿយៗគ្រាន់តែធ្វើតាមបញ្ញត្តិ ហើយពឹងផ្អែកលើសញ្ញាណនិងការស្រមើស្រមៃ នោះការណ៍នេះនាំទៅរកដំណើរការទៅមុខដែលមិនជាទីគាប់ចិត្ត ហើយគ្មានលទ្ធផលសំខាន់នៅក្នុងគម្រោងកិច្ចការដែលពួកគេទទួលខុសត្រូវឡើយ។ មនុស្សភាគច្រើនដែលនៅក្រោមការដឹកនាំរបស់ពួកគេ មិនយល់បំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ឬគោលការណ៍ដែលជាសេចក្ដីពិតដែលកិច្ចការត្រូវអនុវត្តតាមឡើយ។ រឿងតែមួយដែលអស់អ្នកដែលនៅក្រោមការដឹកនាំរបស់ពួកគេភាគច្រើនយល់គឺ «យើងត្រូវយកចិត្តទុកដាក់ចំពោះបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់» «យើងត្រូវតែស្គាល់ពីវិធីដើម្បីអធិស្ឋាននៅពេលដែលអ្វីមួយកើតឡើងចំពោះយើង» «យើងត្រូវតែស្វែងរកគោលការណ៍ដែលសេចក្ដីពិត នៅពេលដែលអ្វីមួយកើតឡើងចំពោះយើង»។ មនុស្សតែងតែស្រែកខ្លាំងៗអំពីបន្ទូលដែលទន្ទេញចាំមាត់ និងគោលលទ្ធិទាំងនេះ ប៉ុន្តែពួកគេគ្មានការយល់អំពីគោលការណ៍ដែលជាសេចក្ដីពិតសូម្បីតែបន្តិច។ មនុស្សជាច្រើនអធិស្ឋាននៅពេលប្រឈមមុខនឹងហេតុការណ៍មួយចំនួន ហើយពួកគេព្យាយាមបំពេញកាតព្វកិច្ចរបស់ពួកគេយ៉ាងស្មោះត្រង់។ ប៉ុន្តែ តើពួកគេត្រូវធ្វើអ្វីដើម្បីក្លាយជាមនុស្សស្មោះត្រង់ដ៏ពិតប្រាកដ? តើពួកគេត្រូវអធិស្ឋានដូចម្ដេច ដើម្បីយល់យ៉ាងពិតប្រាកដអំពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់? នៅពេលដែលពួកគេជួបប្រទះនឹងបញ្ហា តើពួកគេត្រូវស្រាវជ្រាវដូចម្ដេច ដើម្បីសម្រេចបាននូវការយល់អំពីគោលការណ៍ដែលជាសេចក្ដីពិត? នៅពេលដែលប្រឈមមុខនឹងសំណួរបែបនេះ ពួកគេគ្មានចម្លើយទេ។ ពួកគេសួរអ្នកដឹកនាំ ហើយអ្នកដឹកនាំនិយាយថា «នៅពេលដែលអ្វីមួយកើតឡើងចំពោះអ្នក ចូរចំណាយពេលឲ្យច្រើនជាងមុនដើម្បីអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ អធិស្ឋានច្រើនជាងមុន ប្រកបគ្នាឲ្យបានច្រើនជាងមុន ហើយប្រើប្រាស់អ៊ីនធឺណែតដើម្បីស្រាវជ្រាវ»។ ពួកគេនិយាយថា «ដូច្នេះ តើអ្វីជាគោលការណ៍នៅក្នុងនេះ?» «ចូស្វែងរកវាតាមប្រព័ន្ធអនឡាញ ហើយអ្នកនឹងរកវាឃើញ។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់គ្មាននិយាយអ្វីអំពីបញ្ហារបស់ការងារអាជីពឡើយ ហើយខ្ញុំក៏មិនយល់ពីវាដែរ។ ប្រសិនបើអ្នករាល់គ្នាចង់យល់ ចូររកមើលវាតាមអនឡាញចុះ កុំសួរខ្ញុំ។ ខ្ញុំដឹកនាំអ្នករាល់គ្នាក្នុងការយល់អំពីសេចក្ដីពិត មិនមែនឲ្យយល់ពីបញ្ហារបស់ការងារអាជីពនោះទេ»។ ការលើកឡើងបែបនេះ គឺជាពាក្យដោះសារ ដែលត្រូវបានប្រើដោយមេដឹកនាំក្លែងក្លាយ។ ហើយតើវាមានលទ្ធផលអ្វីទៅ? ទោះបីជាមនុស្សភាគច្រើនមានចិត្តឆេះឆួលដើម្បីបំពេញភារកិច្ចរបស់ពួកគេក៏ដោយ ពួកគេមិនដឹងពីវិធីអនុវត្តនៅក្នុងគោលការណ៍ ហើយពួកគេមិនដឹងពីវិធីដើម្បីបំពេញភារកិច្ចរបស់ពួកគេយ៉ាងសមស្រប នៅក្នុងគោលការណ៍ដែរ។ ដូច្នេះ ដើម្បីវិនិច្ឆ័យតាមរយៈលទ្ធផលនៃគម្រោងកិច្ចការនានា ដែលមេដឹកនាំក្លែងក្លាយធ្វើ នោះមនុស្សភាគច្រើនពឹងផ្អែកជំនាញ ចំណេះដឹងខាងការសិក្សាស្រាវជ្រាវ និងធ្លាប់បានរៀនពីជំនាញនៅក្នុងការអនុវត្តកិច្ចការរបស់ពួកគេ។ មនុស្សទាំងនេះ មិនស្គាល់ពីសេចក្ដីតម្រូវជាក់លាក់របស់ព្រះជាម្ចាស់ មិនស្គាល់ពីអ្វីដែលពួកគេត្រូវធ្វើដើម្បីសម្រេចបានទីបន្ទាល់ចំពោះព្រះជាម្ចាស់ មិនស្គាល់ពីអ្វីដែលពួកគេត្រូវធ្វើដើម្បីសម្របសម្រួលកិច្ចការនៃការធ្វើទីបន្ទាល់ចំពោះព្រះជាម្ចាស់ មិនស្គាល់ពីវិធីដើម្បីទាក់ទាញការយកចិត្តទុកដាក់របស់មនុស្សឲ្យកាន់តែច្រើន មិនស្គាល់ពីវិធីដើម្បីទាក់ទាញការចាប់អារម្មណ៍ឲ្យកាន់តែប្រសើរ មិនស្គាល់អ្វីដែលពួកគេត្រូវធ្វើដើម្បីធ្វើឲ្យផ្នែកនីមួយៗនៃកិច្ចការជំនាញកាន់តែលេចធ្លោរ កាន់តែគួរយកជាគម្រូ កាន់តែផ្ចឹតផ្ចង់នោះទេ ដូច្នេះហើយ ទើបវាអាចដាស់នូវការកោតសរសើរ និងមិននាំយកភាពអាម៉ាសដាក់ព្រះជាម្ចាស់។ ហេតុអ្វីបានជាបែបនេះ? ចម្លើយគឺទាក់ទងដោយផ្ទាល់ទៅនឹងកិច្ចការរបស់មេដឹកនាំក្លែងក្លាយ។ ហេតុផលដោយផ្ទាល់គឺ មេដឹកនាំក្លែងក្លាយផ្ទាល់មិនស្គាល់អ្វីជាគោលការណ៍ដែលជាសេចក្ដីពិត ពួកគេមិនស្គាល់អ្វីជាគោលការណ៍ដែលមនុស្សគួរតែយល់ និងប្រព្រឹត្តតាមនោះទេ។ ពួកគេផ្ទាល់ មិនស្គាល់អ្វីៗបែបនេះ ហើយពួកគេមិនដែលដឹកនាំមនុស្ស ក្នុងការស្វែងរកក្នុងចំណោមព្រះបន្ទូលរបស់ព្រះជាម្ចាស់ ឬមិនដែលស្វែងរកដោយផ្ទាល់ពីខាងលើទេ។ មូលហេតុនេះ ជារឿយៗ នាំទៅរកស្ថានភាពដែលផ្នែកនីមួយៗនៃកិច្ចការត្រូវការធ្វើសារជាថ្មី។ នេះមិនត្រឹមតែខ្ជះខ្ជាយលុយកាក់ និងធនធានសម្ភារៈប៉ុណ្ណោះទេ វាថែមទាំងខ្ជះខ្ជាយថាមពល និងពេលវេលារបស់មនុស្សអស់ជាច្រើនទៀតផង។ ស្ថានភាពប្រភេទនេះ និងផលប៉ះពាល់ដែលកើតចេញពីកិច្ចការបែបនេះ គឺពាក់ព័ន្ធដោយផ្ទាល់ជាមួយនឹងកិច្ចការរបស់មេដឹកនាំក្លែងក្លាយ។ វាមានទំនាក់ទំនងផ្ទាល់ជាមួយនឹងវិធីដែលមេដឹកនាំក្លែងក្លាយធ្វើកិច្ចការ និងការដឹកនាំរបស់ពួកគេ។ ទោះបីជាវាមិនត្រូវបានអះអាងថា មេដឹកនាំក្លែងក្លាយកំពុងតែវក់ ក៏វាជាការសមស្របដើម្បីនិយាយថា នៅក្នុងករណីជាច្រើន កិច្ចការដែលពួកគេធ្វើគឺរត់បញ្ច្រាសគោលការណ៍ និងបទដ្ឋានដែលតម្រូវដោយព្រះជាម្ចាស់។ វាក៏ជាករណីដែលថា នៅពេលដែលពួកគេមិនយល់គោលការណ៍ដែលជាសេចក្ដីពិត ហើយមិនអាចប្រកបគ្នាយ៉ាងច្បាស់លាស់អំពីគោលការណ៍ដែលជាសេចក្ដីពិតទៅកាន់អ្នកដទៃ ប៉ុន្តែផ្ទុយទៅវិញពួកគេជ្រើសរើសវិធីតាមចិត្តចង់ ដោយឲ្យមនុស្សធ្វើការយ៉ាងសេរីតាមចិត្តចង់ ដែលចំណុចដ៏តូចនេះអាចនាំឲ្យមនុស្សជាច្រើនមិនអាចបំពេញកិច្ចការដោយផ្អែកលើបទដ្ឋានដែលមានទេ នៅពេលដែលពួកគេធ្វើការបំពេញភារកិច្ចពាក់ព័ន្ធនឹងការងារអាជីព។ វាក៏បាននាំឲ្យមនុស្សផ្សេងៗគ្នា ធ្វើអ្វីតាមតែពួកគេចង់ធ្វើ ធ្វើអ្វីដែលពួកគេពូកែ និងគិតអ្វីដែលពួកអាចធ្វើអ្វីមួយបាន តាមវិធីដែលពួកគេគិតថាសក្ដិសម។ បែបនេះ គឺជាស្ថានភាព និងសភាពដែលកើតឡើងនៅក្នុងកិច្ចការ ប៉ុន្តែគ្មានអ្វីមួយដែលមេដឹកនាំក្លែងក្លាយអាចធ្វើអ្វីបាននោះទេ។ ម៉្យាង ពួកគេគ្មានអំណាច ហើយម៉្យាទៀត ដោយសារតែភាពល្ងង់ខ្លៅ ភាពទន់ខ្សោយ កង្វះការយល់ខាងវិញ្ញាណ និងការពេញដោយវិញ្ញាណក្លែងក្លាយរបស់មេដឹកនាំក្លែងក្លាយទាំងនេះ នោះពួកគេបំភាន់មនុស្សឲ្យចូលទៅក្នុងការគិតដែលថា វាត្រឹមត្រូវក្នុងការប្រព្រឹត្តតាមរបៀបនេះ ហើយគិតថា ពួកគេគ្រាន់តែត្រូវការចំណង់ប៉ុណ្ណោះ ពួកគេបំភាន់ឲ្យមនុស្សគិតថា នៅក្នុងដំណាក់របស់ព្រះជាម្ចាស់ នរណាក៏ដោយក៏អាចប្រើប្រាស់កម្លាំងរបស់ពួកគេតាមវិធីនានាដែលពួកគេចង់ប្រើប្រាស់ ល្គឹកណាគោលបំណងនោះគឺដើម្បីធ្វើទីបន្ទាល់ចំពោះព្រះជាម្ចាស់ និងដើម្បីបំពេញភារកិច្ចរបស់ពួកគេ។ នេះគឺជាឥរិយាបថ និងវិធីរបស់មេដឹកនាំក្លែងក្លាយពាក់ព័ន្ធនឹងគោលការណ៍ដែលជាសេចក្ដីពិត ដែលមនុស្សត្រូវតែយល់សម្រាប់កាតព្វកិច្ចនានា ហើយនេះគឺជារបៀបដែលពួកគេធ្វើកិច្ចការ។

ដកស្រង់ពី «ការសម្គាល់អ្នកដឹកនាំក្លែងក្លាយ (៣)» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ

មេដឹកនាំក្លែងក្លាយមិនផ្ដល់ដំណឹងដល់ខ្លួនឯង ឬតាមដានស្ថានភាពជាក់ស្ដែងរបស់ក្រុមអ្នកគ្រប់គ្រងឡើយ ហើយពួកគេក៏មិនផ្តល់ដំណឹងដល់ខ្លួនឯង តាមដាន ឬមានបំណងក្ដាប់ឲ្យបាននូវស្ថានភាពដែលទាក់ទងនឹងច្រកចូលទៅកាន់ជីវិត ក៏ដូចជាក្ដាប់ឲ្យបាននូវឥរិយាបថចំពោះព្រះជាម្ចាស់ និងជំនឿលើព្រះជាម្ចាស់ ព្រមទាំងក្ដាប់ឲ្យបាននូវក្រុមអ្នកគ្រប់គ្រង និងបុគ្គលិកដែលទទួលខុសត្រូវលើកិច្ចការសំខាន់។ មេដឹកនាំក្លែងក្លាយ មិនជូនដំណឹងដល់ខ្លួនឯង អំពីការផ្លាស់ប្ដូររបស់ពួកគេ ដំណើរការទៅមុខរបស់ពួកគេ ឬបញ្ហានានាដែលកើតឡើងអំឡុងពេលនៃកិច្ចការរបស់ពួកគេឡើយ ជាពិសេសស្ថានភាពនានាដែលកើតឡើង និងជះឥទ្ធិពល រំខាន និងធ្វើឲ្យអន់ខ្សោយដល់កិច្ចការរបស់ពួកគេ នៅគ្រប់ពេល និងនៅគ្រប់ដំណាក់កាលនៃកិច្ចការ។ ប្រសិនបើពួកគេមិនអាចយល់រឿងបែបនេះទេ នោះពួកគេមិនអាចដោះស្រាយពួកវាឲ្យទាន់ពេលវេលានោះទេ ហើយប្រសិនបើពួកគេមិនអាចដោះស្រាយពួកវាទាន់ពេលវេលា នោះពួកគេនឹងមិនអាចព្យាបាលឲ្យទាន់ពេលវេលា នូវឥទ្ធិពលអវិជ្ជមាន និងការខូចខាតដែលអ្នកគ្រប់គ្រង់បានធ្វើឲ្យប៉ះពាល់ដល់កិច្ចការនោះទេ។ ដូច្នេះ ក្នុងន័យនេះ មេដឹកនាំក្លែងក្លាយមិនបានបំពេញទំនួលខុសត្រូវរបស់ពួកគេឡើយ។ ការមិនបំពេញទំនួលខុសត្រូវរបស់ពួកគេ គឺជាការបោះបង់ចោលភារកិច្ច។ ពួកគេមិនអាចអនុវត្តតួនាទីក្នុងការគ្រប់គ្រងអ្នកដទៃ ក្នុងការរៀនស្វែងយល់បន្ថែមទៀតអំពីពួកគេ ក្នុងការក្ដាប់ឲ្យបានអំពីស្ថានភាពរបស់ពួកគេ និងក្នុងការត្រួតពិនិត្យពួកគេ។ ព្រះជាម្ចាស់មានព្រះចេស្ដាដើម្បីមើលទៅក្នុងចិត្តរបស់មនុស្ស។ មនុស្សមិនមានអំណាចបែបនោះឡើយ។ ដូច្នេះ មនុស្សត្រូវតែខិតខំឲ្យខ្លាំងជាងមុន គេមិនត្រូវខ្ជិលច្រអូសឡើយ ហើយគេត្រូវតែបំពេញកិច្ចការឲ្យទាន់ពេលវេលា។ និយាយឲ្យជាក់ស្ដែង បរាជ័យរបស់មេដឹកនាំក្លែងក្លាយក្នុងការបំពេញទំនួលខុសត្រូវរបស់ពួកគេ នៅពេលដែលបំពេញកិច្ចការនេះ គឺជាការបោះបង់ភារកិច្ចដ៏អាក្រក់ ហើយជាការបោះបង់ដែលបាននាំឲ្យអ្នកគ្រប់គ្រងជាក់លាក់បង្ហាញឲ្យឃើញនូវបញ្ហានានា ហើយពួកគេនៅតែស្ថិតនៅក្នុងតួនាទីរបស់ពួកគេដដែល ទោះបីជាពួកគេគ្មានសមត្ថភាពក៏ដោយ ហើយទីបំផុត នាំឲ្យមានការពន្យារពេលម្ដងហើយម្ដងទៀតនៅក្នុងកិច្ចការ ក៏ដូចជាបញ្ហាគ្រប់ប្រភេទ ដែលនៅមាន នឹងនៅតែមិនទាន់បានដោះស្រាយ។ ទាំងនេះគឺជាបញ្ហាដែលកើតឡើង ដោយសារមេដឹកនាំក្លែងក្លាយមិនជូនដំណឹងដល់ខ្លួនឯង និងមិនតាមដានអ្នកគ្រប់គ្រង។ វាមានបញ្ហាអំពីថាតើអ្នកគ្រប់គ្រងអាចមានភាពខ្ជីខ្ជាឬអត់ ហើយថាតើពួកគេធ្វើកិច្ចការជាក់ស្ដែងឬអត់។ ពាក់ព័ន្ធនឹងបញ្ហាទាំងនេះ ដោយសារតែមេដឹកនាំក្លែងក្លាយមិនអនុវត្តការត្រួតពិនិត្យ មិនបានតាមដានព័ត៌មានអំពីអ្វីដែលកំពុងកើតឡើងនៅជុំវិញពួកគេ ហើយមិនបានក្ដាប់ឲ្យបាននូវស្ថានភាពថ្មីៗ នោះពួកគេមិនមានតម្រុយក្នុងការដឹងបានថា តើអ្នកគ្រប់គ្រងកំពុងតែធ្វើកិច្ចការបានល្អឬអត់ តើមានដំណើរការទៅមុខអ្វីខ្លះដែលពួកគេបានធ្វើ ហើយថាតើពួកគេកំពុងតែធ្វើកិច្ចការជាក់ស្ដែងឬអត់ ឬគ្រាន់តែស្រែកប្រកាសបន្ទូលដែលទន្ទេញចាំមាត់ និងប្រើប្រាស់បាតុភូតអស្ចារ្យណាមួយ ដើម្បីដោះស្រាយបញ្ហាឲ្យតែរួចពីដៃជាមួយចំណុចខាងលើ។ នៅពេលដែលត្រូវបានសួរអំពីអ្នកគ្រប់គ្រងជាក់លាក់ម្នាក់ និងកិច្ចការដែលពួកគេជាប់ពាក់ព័ន្ធជាមួយ នោះពួកគេតបថា «ខ្ញុំមិនដឹងទេ គ្រប់ករណី គឺពួកគេមិនដែលលើកឡើងអំពីអ្វីមួយផ្សេងនោះទេ នៅពេលដែលខ្ញុំនិយាយអំពីកិច្ចការជាមួយពួកគេ»។ នេះគឺជាកម្រិតនៃចំណេះដឹងរបស់មេដឹកនាំក្លែងក្លាយ។ ពួកគេជឿទាំងភាន់ច្រឡំថា ប្រសិនបើអ្នកគ្រប់គ្រងមិនបានគេចពីទំនួលខុសត្រូវរបស់ពួកគេ ហើយនៅប្រចាំការជានិច្ច នោះការបង្ហាញបញ្ជាក់ដ៏ជាក់ស្ដែងនៃតថភាពដែលថា ពួកគេគ្មានបញ្ហាឡើយ។ នេះគឺជាវិធីដែលមេដឹកនាំក្លែងក្លាយធ្វើកិច្ចការ។ តើវាជាការចង្អុលបង្ហាញឲ្យឃើញពីភាពក្លែងក្លាយឬ? តើពួកគេកំពុង ឬមិនមែនកំពុងតែបរាជ័យក្នុងបំពេញទំនួលខុសត្រូវរបស់ពួកគេទេឬ? នេះគឺជាការបោះបង់ភារកិច្ចដ៏គួរឲ្យសោកសៅ។

ដកស្រង់ពី «ការសម្គាល់អ្នកដឹកនាំក្លែងក្លាយ (៣)» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ

ចរិតលក្ខណៈចម្បងនៃកិច្ចការរបស់អ្នកដឹកនាំក្លែងក្លាយគឺថា បន្ទាប់ពីស្រែកប្រកាសពាក្យស្លោករបស់ពួកគេ បន្ទាប់ពីពួកគេចេញបទបញ្ជារបស់ពួកគេ នោះពួកគេក៏លែងរវីរវល់ជាមួយបញ្ហាទៀត។ ពួកគេមិនសួរសំណួរអំពីការអភិវឌ្ឍជាដំណាក់ៗរបស់គម្រោងឡើយ។ ពួកគេមិនសួរថាតើមានបញ្ហាណាមួយ ភាពខុសប្រក្រតី ឬការលំបាកណាមួយបានកើតឡើងឬអត់នោះទេ។ ពួកគេចាត់ទុកថា វាត្រូវបានបញ្ចប់ហើយ នៅពេលដែលពួកគេប្រគល់កិច្ចការនោះរួច។ តាមពិត ការតាមដានដំណើរការទៅមុខរបស់គម្រោង គឺជាអ្វីមួយដែលអ្នកដឹកនាំអាចធ្វើ។ ទោះបីជាអ្នកនៅក្មេងខ្ចីចំពោះបញ្ហានេះក៏ដោយ សូម្បីតែអ្នកខ្វះចំណេះដឹងណាមួយពីវាក៏ដោយ ក៏អ្នកអាចអនុវត្តកិច្ចការបែបនេះបានដែរ។ ចូរស្វែងរកនរណាម្នាក់ដែលមានចំណេះដឹង ដែលយល់អំពីកិច្ចការតាមរយៈចម្ងល់ ដើម្បីត្រួតពិនិត្យស្ថានភាព ហើយផ្តល់នូវយោបល់។ ចេញពីការផ្ដល់យោបល់របស់ពួកគេ នោះអ្នកអាចកំណត់គោលការណ៍សមស្របនានា ដូច្នេះហើយ អ្នកនឹងអាចតាមដានកិច្ចការបាន។ មិនថាអ្នកមានភាពថ្នឹកជាមួយវាឬអត់ ឬយល់អំពីប្រភេទនៃកិច្ចការដោយការសង្ស័យនោះទេ យ៉ាងហោចណាស់អ្នកត្រូវតែដឹកនាំវា តាមដានវា បង្កើតសំណួរ និងសួរសំណួរដើម្បីផ្ដល់ព័ត៌មានដល់ខ្លួនឯងអំពីដំណើរទៅមុខរបស់វា។ អ្នកត្រូវតែរក្សាការយល់អំពីបញ្ហាបែបនេះ។ នេះគឺជាទំនួលខុសត្រូវរបស់អ្នក ជាផ្នែកដែលអ្នកត្រូវបំពេញ។ ការមិនតាមដានកិច្ចការ មិនរវីរវល់ពីវា គឺជាសកម្មភាពរបស់អ្នកដឹកនាំក្លែងក្លាយ។ ការមិនធ្វើសកម្មភាពជាក់លាក់ណាមួយដើម្បីតាមដានចំណុចនីមួយៗនៃកិច្ចការ ការមិនយល់ និងមិនក្ដាប់បាននូវដំណើរទៅមុខជាក់លាក់របស់ចំណុចនីមួយៗនៃកិច្ចការទាំងនេះ ក៏ជាការបើកបង្ហាញអំពីអ្នកដឹកនាំក្លែងក្លាយដែរ។

ដោយសារតែអ្នកដឹកនាំក្លែងក្លាយមិនយល់អំពីស្ថានភាពនៃដំណើរការទៅមុខរបស់កិច្ចការ នោះការណ៍នេះតែងតែនាំទៅរកការពន្យារពេលម្ដងហើយម្ដងទៀត។ នៅក្នុងកិច្ចការជាក់លាក់ ដោយសារតែមនុស្សមិនយល់គោលការណ៍ ហើយជាងនេះទៅទៀត គ្មាននរណាម្នាក់សក្ដិសមនឹងដឹកនាំវាបាន នោះអស់អ្នកណាដែលអនុវត្តកិច្ចការជារឿយៗស្ថិតក្នុងសភាពនៃភាពអវិជ្ជមាន អសកម្ម និងទន្ទឹងរង់ចាំ ដែលមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ដំណើរការទៅមុខរបស់កិច្ចការ។ ដំបូងឡើយ ប្រសិនបើអ្នកដឹកនាំបានបំពេញទំនួលខុសត្រូវរបស់ពួកគេ ប្រសិនបើពួកគេបានទទួលបន្ទុក បានជំរុញកិច្ចការទៅមុខ ជម្រុញកិច្ចការឲ្យបាលឿន និងបានរកឃើញនរណាម្នាក់ដែលយល់អំពីប្រភេទនៃកិច្ចការដែលពាក់ព័ន្ធដើម្បីផ្ដល់ការណែនាំ នោះកិច្ចការនោះនឹងមានដំណើរការទៅមុខលឿនជាងនេះ ជាជាងការឈឺចាប់ដោយសារការពន្យារពេលម្ដងហើយម្ដងទៀត។ ដូច្នេះសម្រាប់អ្នកដឹកនាំ វាជារឿងសំខាន់ដើម្បីយល់ និងក្ដាប់ឲ្យបាននូវស្ថានភាពជាក់ស្ដែងនៃកិច្ចការ។ ពិតណាស់ វាចាំបាច់ណាស់សម្រាប់អ្នកដឹកនាំដើម្បីយល់ និងក្ដាប់ឱ្យបានអំពីរបៀបដែលកិច្ចការនោះដំណើរការទៅមុខ ចំពោះដំណើរការទៅមុខដែលទាក់ទងនឹងប្រសិទ្ធភាពនៃកិច្ចការ និងលទ្ធផលដែលកិច្ចការនេះចង់សម្រេចបាន។ ប្រសិនបើអ្នកដឹកនាំខ្វះសូម្បីតែការយល់អំពីវិធីដែលកិច្ចការនោះកំពុងតែដំណើរការទៅមុខ នោះវាអាចនិយាយបានថា ស្ទើរតែគ្រប់ពេល គឺកិច្ចការនោះនឹងវិវត្តទៅមុខយឺតៗ និងមិនសកម្មឡើយ។ មនុស្សភាគច្រើនដែលចូលរួមក្នុងការបំពេញកាតព្វកិច្ចរបស់ពួកគេ នឹងធ្វើកិច្ចការយ៉ាងយឺតៗ ហើយមិនសកម្មឡើយ ប្រសិនបើគ្មានវត្តមានរបស់នរណាម្នាក់ដែលមានញាននៃការទទួលបន្ទុក និងសមត្ថភាពខ្លះៗនៅក្នុងកិច្ចការប្រភេទនោះ ដែលជាមនុស្សម្នាក់ដែលជំរុញពួកគេ ផ្ដល់ការត្រួតពិនិត្យ និងណែនាំ។ នេះក៏ជាករណីនៅពេលដែលមិនមានការរិះគន់ វិន័យ ការលួសកាត់ ឬមិនមានអ្វីត្រូវបានដោះស្រាយ។ វាជារឿងដ៏មានសារៈសំខាន់បំផុតដែលអ្នកដឹកនាំ និងបុគ្គលិកអ រក្សាការក្ដាប់ឱ្យបាន និងការយល់ការវិវត្តថ្មីៗនៃដំណើរការទៅមុខរបស់កិច្ចការ ដោយសារមនុស្សមានសភាពព្រងើយកន្ដើយ ហើយបើគ្មានការណែនាំ ការជំរុញ និងការតាមដានពីអ្នកដឹកនាំ បើគ្មានអ្នកដឹកនាំដែលមានការយល់ថ្មីៗនៃដំណើរទៅមុខរបស់កិច្ចការទេ នោះមនុស្សអាចនឹងខ្ជីខ្ជា ខ្ជិលច្រអូស និងធ្វើឱ្យតែរួចពីដៃ។ ប្រសិនបើពួកគេប្រើប្រាស់វិធីនេះចំពោះកិច្ចការរបស់ពួកគេ នោះដំណើរការទៅមុខ និងប្រសិទ្ធភាពនឹងទទួលរងការប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។ ដោយសារស្ថានភាពនេះ អ្នកដឹកនាំ និងបុគ្គលិកគួរតែតាមដានឱ្យទាន់ពេលវេលានូវផ្នែកនីមួយៗនៃកិច្ចការ ហើយក្ដាប់ឱ្យបាននូវព័ត៌មានស្ដីពីស្ថានភាពពាក់ព័ន្ធនឹងបុគ្គលិក និងកិច្ចការ។ ពិតណាស់ អ្នកដឹកនាំក្លែងក្លាយ មិនខ្វល់ និងព្រងើយកន្ដើយក្នុងកិច្ចការនេះ។ ពួកគេមិនមិនមានសមត្ថភាពទំនួលទទួលខុសត្រូវឡើយ។ ដូច្នេះហើយ មិនថាពាក់ព័ន្ធនឹងស្ថានភាព ឬដំណើរការទៅមុខបច្ចុប្បន្ននៃកិច្ចការនោះទេ អ្នកដឹកនាំក្លែងក្លាយតែងតែ «កោតសរសើរផ្កាដែលនៅលើខ្នងសេះដែលកំពុងបោល»។ ពួកគេមិនខ្វល់ និងព្រងើយកន្តើយ ហើយថែមទាំងធ្វើឱ្យតែរួចពីដៃទៀតផង។ ពួកគេនិយាយឮៗ និងដោយពាក្យឥតប្រយោជន៍ ពួកគេបង្រៀនពីគោលលទ្ធិ ហើយធ្វើតាមការនឹកឃើញ។ ជាទូទៅ នេះគឺជាវិធីដែលអ្នកដឹកនាំក្លែងក្លាយធ្វើការ។ ដើម្បីប្រៀបធៀបពួកគេជាមួយពួកទទឹងនឹងព្រះគ្រីស្ទ ទោះបីជាពួកគេមិនធ្វើអ្វីដែលអាក្រក់យ៉ាងចំហ និងប្រព្រឹត្តអាក្រក់ដោយចេតនាក៏ដោយ តើឥរិយាបថរបស់ពួកគេចំពោះកិច្ចការមិនកាន់តែហួសពីអាក្រក់ទេឬ? ទោះបីជាកិច្ចការរបស់ពួកគេមិនអាចកំណត់ថាអាក្រក់ពីធម្មជាតិក៏ដោយ វាសមស្របក្នុងការនិយាយថា បើនិយាយអំពីប្រសិទ្ធភាព នោះធម្មជាតិរបស់វា គឺជាការមិនខ្វល់ និងការធ្វើឱ្យតែរួចពីដៃ ជាកង្វះខាតនៃញាណទទួលបន្ទុកណាមួយ។ ពួកគេគ្មានភាពស្មោះត្រង់ចំពោះកិច្ចការរបស់ពួកគេឡើយ។

ដកស្រង់ពី «ការសម្គាល់អ្នកដឹកនាំក្លែងក្លាយ (៤)» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ

ពាក់ព័ន្ធនឹងស្ថានភាព និងដំណើរការទៅមុខបច្ចុប្បន្ននៃកិច្ចការរបស់ពួកគេ អ្នកដឹកនាំក្លែងក្លាយមិនដែលទៅកាន់ទីកន្លែងនៃកិច្ចការដើម្បីដឹងព័ត៌មាន និងដើម្បីតាមដានស្ថានភាពជាក់ស្ដែងនៅការដ្ឋាន ឬចង់ក្ដាប់ឱ្យបានយ៉ាងសមស្របនូវសេចក្ដីលម្អិតជាក់លាក់ ដើម្បីឱ្យពួកគេអាចកំណត់ និងដោះស្រាយបញ្ហាភ្លាមៗ ព្រមទាំងកែតម្រូវការធ្វេសប្រហែស និងភាពមិនប្រក្រតីដែលអាចកើតឡើងនៅក្នុងកិច្ចការទេ។ រឿងតែមួយដែលពួកគេធ្វើ ពាក់ព័ន្ធនឹងមាតិកាជាក់ស្ដែងនៃកិច្ចការគឺ ស្រែកប្រកាសពាក្យស្លោក និងធ្វើតាមតែនឹកឃើញ។ នៅក្នុងគម្រោងទាំងអស់ ការប្រកបគ្នារបស់ពួកគេអំពីកិច្ចការ គឺមិនដែលឃើញមានឡើយនៅកន្លែងធ្វើការ។ មិនដែលបានឃើញពួកគេព្យាយាមដើម្បីដោះស្រាយបញ្ហាជាក់លាក់ណាមួយ ឬបង្ហាញសមត្ថភាពដើម្បីកំណត់ឱ្យឃើញបញ្ហាជាក់លាក់ ឬភាពមិនប្រក្រតីនៅក្នុងកិច្ចការឡើយ កុំថាឡើយឃើញពួកគេរកដំណោះស្រាយ កែតម្រូវ ឬដោះស្រាយឱ្យទាន់ពេលវេលា នូវបញ្ហា ភាពមិនប្រក្រតី និងការធ្វេសប្រហែសដែលអាចកើតឡើងនៅក្នុងកិច្ចការ។ ទាំងនេះគឺជាប្រភេទផ្សេងៗនៃបញ្ហាដែលកើតឡើងនៅក្នុងកិច្ចការរបស់អ្នកដឹកនាំក្លែងក្លាយ។ ទោះបីជាអ្នកដឹកនាំក្លែងក្លាយមិនជ្រៀតជ្រែក ឬរំខានដោយចេតនា ទោះបីជាពួកគេមិនព្យាយាមបង្កើតនគរផ្ទាល់ខ្លួនរបស់ពួកគេ ទោះបីជាពួកគេមិនប្រព្រឹត្តដោយចំហដូចជាជនផ្ដាច់ការ ឬបង្ហាញសកម្មភាពជាក់លាក់នានា ឬអាកប្បកិរិយាដែលទាក់ទឹងនឹងពួកទទឹងនឹងព្រះគ្រីស្ទ ហើយទោះបីជាពួកគេមិនអាចត្រូវបានចាត់ថ្នាក់ជាពួកទទឹងនឹងព្រះគ្រីស្ទក៏ដោយ ក៏ភាពជាមនុស្ស និងសកម្មភាពនានារបស់អ្នកដឹកនាំក្លែងក្លាយ នឹងនាំឱ្យមានបញ្ហា និងការរាំងស្ទះដ៏ធំចំពោះកិច្ចការរបស់ពួកគេ ដោយប៉ះពាល់ដល់ដំណើរការទៅមុខ ប្រសិទ្ធភាព និងសក្ដិសិទ្ធភាពរបស់កិច្ចការនោះ។ បញ្ហាដែលមិនចេះចប់ តែងតែកើតឡើងនៅក្នុងកិច្ចការរបស់អ្នកដឹកនាំក្លែងក្លាយ គឺជាបញ្ហាដែលមិនអាចដោះស្រាយបាន។ មិនថាពួកគេចូលរួមក្នុងកិច្ចការប្រភេទណានោះទេ នោះតួនាទីរបស់អ្នកដឹកនាំក្លែងក្លាយ គឺគ្មានអ្វីក្រៅពីសម្ដែង ស្រែកប្រកាសពាក្យស្លោក និងបង្រៀនគោលលទ្ធិឡើយ។ ពួកគេដូចជាប្រដាប់បំពងសម្លេងសម្រាប់ការប្រកាសជាសាធារណៈនៅក្នុងភូមិក្នុងប្រទេសចិនអ៊ីចឹង ដោយចាក់ផ្សាយទៅក្រុមមនុស្ស ប៉ុន្តែគ្មានអ្វីក្រៅពីនោះទេ។ នេះគឺជាប្រភេទតែមួយគត់នៃកិច្ចការដែលពួកគេអាចធ្វើ។ អ្នកដឹកនាំក្លែងក្លាយទាំងនេះ គឺមិនដឹងទាល់តែសោះអំពីអ្វីដែលអ្នកនៅក្រោមបង្គាប់របស់ពួកគេកំពុងធ្វើ និងមិនដឹងថា អ្នកក្រោមបង្គាប់របស់ពួកគេធ្វើបានល្អប៉ុនណានោះទេ និងមិនដឹងពាក់ព័ន្ធនឹងសំណួរផ្សេងទៀតជាច្រើនដែលទាក់ទងនឹងសេចក្ដីលម្អិតជាក់លាក់។ ពួកគេគ្មានចំណង់ដើម្បីរកឱ្យឃើញ គ្មានចំណង់ដើម្បីចូលរួមនៅក្នុងអ្វីៗទាំងនេះ គ្មានចំណង់ដើម្បីឱ្យខ្លួនចូលរួមយ៉ាងជ្រៅក្នុងចំណោមមនុស្សសាមញ្ញ គ្មានចំណង់ដើម្បីជីកឱ្យជ្រៅទៅក្នុងអ្វីដែលកំពុងកើតឡើងជាក់ស្ដែងនៅចំពោះមុខ ដើម្បីរកឱ្យឃើញ និងក្ដាប់ឱ្យបានបន្ថែមទៀត អំពីដំណើរការទៅមុខជាក់លាក់ និងការវិត្តជាក់លាក់នៃផ្នែកនីមួយៗរបស់កិច្ចការនោះទេ។ ដូច្នេះហើយ ទោះបីជាមនុស្សនៅក្នុងប្រភេទនៃអ្នកដឹកនាំក្លែងក្លាយមិនព្យាយាមបង្កើតនគរផ្ទាល់ខ្លួនរបស់ពួកគេ ឬជ្រៀតជ្រែក និងរារាំងដោយចេតនា ក្នុងអំឡុងពេលដែលពួកគេជាអ្នកដឹកនាំក៏ដោយ ផ្ទុយទៅវិញ តាមទស្សនៈប្រកបដោយវត្ថុបំណង គឺពួកគេបង្កការពន្យារពេលចំពោះកិច្ចការ និងដំណើរការទៅមុខរបស់វា។ ពួកគេមិនអាចបំពេញតួនាទី ដែលអ្នកដឹកនាំគួរតែបំពេញនោះទេ ពួកគេមិនអាចមានភាពស្មោះត្រង់ ឬទំនួលខុសត្រូវឡើយ ហើយពួកគេមិនអាចនាំយកការណែនាំ និងជំរុញកិច្ចការដែលពួកគេទទួលខុសត្រូវ ដើម្បីធ្វើឱ្យកិច្ចការនោះដំណើរការដោយរលូននៅរាល់ដំណាក់កាលឡើយ។ ដូច្នេះ វាសមស្របឬអត់ក្នុងការនិយាយថា អស់អ្នកដែលនៅក្នុងប្រភេទនៃអ្នកដឹកនាំក្លែងក្លាយ គ្មានភាពស្មោះត្រង់ ឬញាណនៃការទទួលបន្ទុកទេនោះ? មិនថាពួកគេគេចពីកិច្ចការរបស់ពួកគេដោយចេតនា ឬមិនអាចធ្វើវាមែនក៏ដោយ នៅពេលដែលគ្រប់យ៉ាងដែលពួកគេនិយាយ និងធ្វើ ពួកវានឹងជះឥទ្ធិពលអវិជ្ជមានចំពោះកិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់។ ពួកវាបង្កឱ្យមានការពន្យារពេល និងបង្ការកិច្ចការនោះមិនឱ្យទៅតាមគន្លង ពួកគេបង្ការមិនឱ្យមានដំណោះស្រាយចំពោះបញ្ហាដែលកើតឡើងក្នុងអំឡុងពេលនៃការធ្វើកិច្ចការ ហើយពួកគេក្លាយជាឧបស័គ្គរារាំងមិនឱ្យកិច្ចការវិវត្តន៍ទៅមុខដ៏ រលូនបាន។ ដូច្នេះហើយ មនុស្សដែលពាក់ព័ន្ធនឹងកិច្ចការ ក៏មិនយល់គោលការណ៍នៃសេចក្ដីពិតដែរ។ នេះក៏ជាបញ្ហាដែលមិនត្រូវបានដោះស្រាយក្នុងអំឡុងពេលនៃកិច្ចការដែលអ្នកដឹកនាំក្លែងក្លាយទទួលខុសត្រូវ។

ដកស្រង់ពី «ការសម្គាល់អ្នកដឹកនាំក្លែងក្លាយ (៤)» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ

ខណៈដែលកំពុងតែអនុវត្តផ្នែកផ្សេងៗនៃកិច្ចការ តាមពិតគឹមានបញ្ហា ភាពមិនប្រក្រតី និងការធ្វេសប្រហែសជាច្រើន ដែលអ្នកដឹកនាំក្លែងក្លាយត្រូវតែដោះស្រាយ កែតម្រូវ និងដោះស្រាយ ប៉ុន្តែដោយសារតែពួកគេមិនមានញាណនៃការទទួលបន្ទុក ដោយសារតែពួកគេអាចត្រឹមតែបំពេញតួនាទីក្នុងផ្នែកមួយរបស់មន្ត្រីរដ្ឋាភិបាល ហើយមិនអាចធ្វើកិច្ចការពិតបាន នោះជាលទ្ធផល ពួកគេបង្កឱ្យមានភាពរញ៉េរញ៉ៃដ៏មហន្តរាយគឺជាភាពរញ៉េរញ៉ៃដែលធ្វើឲ្យក្រុមមួយចំនួនអាចបាត់បង់សាមគ្គីភាព ហើយសមាជិកក្រុមបំផ្លាញគ្នា មានមន្ទិលសង្ស័យ និងមិនទុកចិត្តគ្នា ហើយមិនទុកចិត្តសូម្បីតែដំណាក់របស់ព្រះជាម្ចាស់ផងដែរ។ នៅពេលដែលអ្នកដឹកនាំក្លែងក្លាយប្រឈមនឹងស្ថានភាពនេះ ពួកគេមិនអនុវត្តកិច្ចការជាក់លាក់ណាមួយទេ។ កិច្ចការរបស់ពួកគេនៅតែស្ថិតក្នុងសភាពនៃភាពពិការ ហើយអ្នកដឹកនាំក្លែងក្លាយគ្មានការឈឺចាប់បន្ដិចឡើយនៅពេលដែលកិច្ចការរបស់ពួកគេគាំងនៅក្នុងសភាពនៃការរលាយពាក់កណ្ដាល។ ពួកគេមិនអាចដាស់តឿនខ្លួនដើម្បីធ្វើកិច្ចការជាក់ស្ដែងណាមួយឡើយ ហើយផ្ទុយទៅវិញពួកគេទន្ទឹងរង់ចាំខាងលើដើម្បីបញ្ជូនបទបញ្ជាចុះមក ដោយប្រាប់ពួកគេអំពីអ្វីដែលត្រូវធ្វើ និងអ្វីដែលមិនត្រូវធ្វើ វាហាក់ដូចជាកិច្ចការរបស់ពួកគេគឺគ្រាន់តែត្រូវបានបំពេញសម្រាប់ខាងលើអ៊ីចឹង ហើយប្រសិនបើខាងលើមិនបញ្ចេញនូវសេចក្ដីតម្រូវជាក់លាក់ មិនផ្ដល់បទបញ្ជា ឬការណែនាំជាក់លាក់ទេ នោះពួកគេមិនធ្វើអ្វីឡើយ ទោះបីជានៅពេលពួកគេមើលឃើញអ្វីមួយដែលត្រូវការបំពេញក៏ដោយ។ ឬ ប្រសិនបើខាងលើគ្រាន់តែផ្ដល់គោលកាណ៍ នោះពួកគេ មានការដោះសារកាន់តែល្អ ដើម្បីមិនធ្វើសកម្មភាពទៀតផង។ តើអ្វីគឺជាអ្នកដឹកនាំក្លែងក្លាយ? សរុបមក ពួកគេមិនធ្វើកិច្ចការជាក់លាក់ ពួកគេមិនចូលរួមក្នុងកិច្ចការជាក់លាក់ ពួកគេមិនអាចសម្គាល់ ឬដោះស្រាយបញ្ហាជាក់លាក់ ពួកគេមិនអាចផ្ដល់ការណែនាំ ជំនួយ និងការផ្គត់ផ្គង់ត្រឹមត្រូវសម្រាប់កិច្ចការជាក់លាក់ដើម្បីបង្កើតបទដ្ឋានសម្រាប់ទិសដៅ និងគោលការណ៍របស់កិច្ចការ ហើយជាងនេះទៅទៀត ពួកគេមិនអាចបង្កើតតម្រូវការជាក់លាក់ប្រកបដោយបុរេសកម្ម និងលើកស្នើផែនការជាក់លាក់សម្រាប់ការអនុវត្តកិច្ចការជាក់លាក់ទេ។ គ្រប់យ៉ាងដែលពួកគេធ្វើ គឺចូលរួមការជួបជុំ ស្រែកប្រកាសពាក្យស្លោក និងដើរត្រាច់ចរដោយគ្មានគោលដៅ។ ពួកគេមិនបំពេញ ឬគ្មានសមត្ថភាពបំពេញកិច្ចការដែលត្រូវបានដាក់បញ្ជាឱ្យពួកគេ ដោយដំណាក់របស់ព្រះជាម្ចាស់ និងទំនួលខុសត្រូវ ដែលពួកគេត្រូវបំពេញទេ។ នេះគឺជាអ្នកដឹកនាំក្លែងក្លាយ។

ដកស្រង់ពី «ការសម្គាល់អ្នកដឹកនាំក្លែងក្លាយ (៤)» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ

ក្នុងទំហំនៃកិច្ចការដែលមេដឹកនាំក្លែងក្លាយទទួលខុសត្រូវ មនុស្សតិចណាស់ដែលពិតជាស្វែងរកសេចក្ដីពិត ហើយសក្ដិសមសម្រាប់ការឡើងតំណែង និងការប្រមូលផល ត្រូវបានបិទខ្ទប់ជារឿយៗផងដែរ។ មនុស្សទាំងនេះមួយចំនួន ចែកចាយព្រះបន្ទូល ហើយពួកគេមួយចំនួនត្រូវបានចាត់តាំងឲ្យចម្អិនម្ហូប។ នៅក្នុងសេចក្ដីពិត ពួកគេអាចធ្វើកិច្ចការ ទោះបីជាពួកគេអាចមិនបង្ហាញវាក៏ដោយ ប៉ុន្តែមេដឹកនាំក្លែងក្លាយមើលមិនឃើញពីរឿងនេះទេ ពួកគេថែមទាំងមិនចូលរួម ឬសាកសួរអំពីមនុស្សទាំងនោះទៀតផង។ ព្រមជាមួយគ្នានេះ មនុស្សដែលមានទេពកោសល្យបន្តិចបន្តិចទាំងនោះ អ្នកបញ្ជោរ និងអស់អ្នកដែលចូលចិត្តចេញមុខជាសាធារណៈ អ្នកនិយាយដ៏ប៉ិនប្រសប់ និងអ្នកដែលចង់ធ្វើការនៅការិយាល័យ និងចង់បានឋានៈ ត្រូវបាននាំការចាប់អារម្មណ៍តាមរយៈតំណែងស្មើនឹងអ្នកដែលបានបម្រើនៅក្នុងសង្គម ជាមេភូមិ ឬជាលេខា និងអស់អ្នកដែលជានាយកប្រតិបត្តិក្រុមហ៊ុន ព្រមទាំងអស់អ្នកដែលបានសិក្សាអំពីការគ្រប់គ្រងអាជីវកម្ម សុទ្ធតែត្រូវបានផ្ដល់តំណែងសំខាន់។ វាមិនមិនមែនជាបញ្ហាទេដែលថាមនុស្សទាំងនេះ គឺជាអ្នកជឿដ៏ពិតប្រាកដ ឬពួកស្វែងរកសេចក្ដីពិតនោះទេ មិនថាមេដឹកនាំក្លែងក្លាយដែលមានទំនួលខុសត្រូវចំពោះកិច្ចការ ក៏ពួកគេត្រូវបានដំឡើងតំណែង និងផ្ដល់តួនាទីធំដុំដែរ។ តើនេះមិនមែនដូចគ្នានៅក្នុងសង្គមទេឬ? នៅក្រោមអាណត្តិរបស់មេដឹកនាំក្លែងក្លាយ អស់អ្នកដែលប្រឹងប្រែងធ្វើការដែលអាចស៊ូទ្រាំនឹងការរងទុក្ខយ៉ាងពិតប្រាកដ អ្នកដែលមានញាណនៃភាពសុចរិត អ្នកដែលស្រឡាញ់អ្វីៗវិជ្ជមាន និងនៅក្នុងសេចក្ដីពិត អ្នកដែលគួរតែត្រូវបានដំឡើងតំណែង និងទទួលផល តែមិនបានទទួល ពួកគេកម្រនឹងមានឱកាសដើម្បីទទួលបានការបណ្ដុះបណ្ដាលណាស់ ខណៈដែលអស់អ្នកដែលមានគុណសម្បត្តិអន់ និងជាមនុស្សអាក្រក់ ដែលចង់ក្នុងការធ្វើសកម្មភាព ចូលចិត្តការបង្អួត និងគ្មានទេពកោសល្យពិតប្រាកដជាដើម បែរជាកាន់កាប់ការងារសំខាន់ៗ និងតំណែងជាន់ខ្ពស់នៅក្នុងដំណាក់របស់ព្រះជាម្ចាស់ទៅវិញ។ ការណ៍នេះនាំទៅការពន្យារពេលនៃកិច្ចការជាច្រើននៅក្នុងដំណាក់របស់ព្រះជាម្ចាស់ ហើយមិនអាចដំណើរការទៅមុខដោយរលូន និងប្រកបដោយប្រសិទ្ធភាពដែលដំណាក់របស់ព្រះជាម្ចាស់តម្រូវនោះទេ ហើយនាំឲ្យកិច្ចការក្នុងដំណាក់របស់ព្រះជាម្ចាស់មិនត្រូវបានបំពេញ ដោយផ្អែកលើគោលការណ៍ និងនាំទៅរកការបរាជ័យក្នុងការអនុវត្តសេចក្ដីតម្រូវនៃដំណាក់របស់ព្រះជាម្ចាស់។ នេះគឺជាលទ្ធផល និងផលប៉ះពាល់ដែលកើតឡើងដោយសារការប្រើមនុស្សមិនសមស្របរបស់មេដឹកនាំក្លែងក្លាយ។

មេដឹកនាំក្លែងក្លាយគឺមានគុណសម្បត្តិអន់ មានភ្នែកនិងដួងចិត្តងងឹតងងល់ ហើយពួកគេមិនយល់គោលការណ៍ដែលជាសេចក្ដីពិតនោះទេ ដែលរឿងនេះគឺជាបញ្ហាដ៏ធ្ងន់ធ្ងរណាស់។ ពួកគេនៅតែមានបញ្ហាមួយទៀត ដែលធ្ងន់ធ្ងរជាងនេះ គឺនៅពេលពួកគេបានយល់ និងមានជំនាញលើអក្សរ និងពាក្យមួយចំនួនតូចនៃគោលលទ្ធិ ហើយអាចស្រែកបញ្ចេញនូវពាក្យស្លោកមួយចំនួនតូច នោះពួកគេគិតថា ពួកគេយល់ពីតថភាពនៃសេចក្ដីពិតរួចហើយ។ កិច្ចការអ្វីក៏ដោយដែលពួកគេធ្វើ ហើយនរណាក៏ដោយដែលពួកគេជ្រើសរើសឲ្យធ្វើការ គឺពួកគេមិនស្វែងរក និងមិនគិតទុកជាមុនឡើយ ហើយពួកគេមិនប្រកបគ្នាជាមួយអ្នកដទៃ ហើយពួកគេកាន់តែមិនពិនិត្យអំពីសេចក្ដីលម្អិតនៃការរៀបចំកិច្ចការ និងគោលការណ៍នៃដំណាក់របស់ព្រះជាម្ចាស់ឡើយ។ ពួកគេដូចជាជឿជាក់ដែរ ដោយជឿថា អ្វីក៏ដោយដែលពួកគេគិត គឺជាអ្វីដែលគួរតែអាចសម្រេចបាន ហើយជឿថា អ្វីក៏ដោយដែលពួកគេជឿ គឺត្រឹមត្រូវ ជឿថាគ្រប់យ៉ាងគឺសមស្របតាមគោលការណ៍។ ពួកគេក៏ជឿទាំងភាន់ច្រឡំថា ការបានធ្វើការងារអស់ជាច្រើនឆ្នាំ នោះពួកគេមានបទពិសោធន៍គ្រប់គ្រាន់ក្នុងការបំពេញតួនាទីជាថ្នាក់ដឹកនាំនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ ជឿថាពួកគេស្គាល់ពីវិធីដែលកិច្ចការនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ដំណើរការ និងអភិវឌ្ឍ ហើយជឿថា គ្រប់យ៉ាងគឺនៅក្នុងចិត្តរបស់ពួកគេ។ ពួកគេវាស់ស្ទង់កិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់ ហើយធ្វើកិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់ តាមមធ្យោបាយនៃបទពិសោធន៍របស់ពួកគេ និងសញ្ញាណ ព្រមទាំងការស្រមៃផ្ទាល់ខ្លួនរបស់ពួកគេ ដែលបណ្ដាលឲ្យកិច្ចការនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ក្នុងអំឡុងពេលនៃអាណត្តិរបស់ពួកគេមានសភាពរញ៉េរញ៉ៃ វឹកវរ និងគ្មានសណ្ដាប់ធ្នាប់។ នៅក្នុងក្រុមមួយ ប្រសិនបើមានមនុស្សមានសមត្ថភាពមួយចំនួន ជាមនុស្សដែលអាចរងទុក្ខលំបាក និងលះបង់ ព្រមទាំងបំពេញភារកិច្ចរបស់ពួកគេដោយស្មោះត្រង់ នោះកិច្ចការដែលពួកគេធ្វើអាចបន្តអនុវត្តបានយ៉ាងល្អ ប៉ុន្តែនេះមិនពាក់ព័ន្ធនឹងមេដឹកនាំក្លែងក្លាយទាល់តែសោះ។ ហើយទីណាដែលគ្មានមនុស្សប្រភេទនេះ នោះថ្នាក់ដឹកនាំក្លែងក្លាយមិនអាចមានប្រយោជន៍បន្តិចសោះនៅក្នុងកិច្ចការដែលកំពុងត្រូវបានបំពេញ។ ម្យ៉ាង មេដឹកនាំក្លែងក្លាយនឹងមិនជ្រើសរើសមនុស្សត្រឹមត្រូវសម្រាប់ការងារ ជាអស់អ្នកដែលនឹងមើលថា កិច្ចការជ្រើសរើស ដំណើរការល្អ និងឈានឆ្ពោះទៅមុខឡើយ។ ម្យ៉ាងទៀត ទីណាដែលមានបណ្ដាញទន់ខ្សោយនៅក្នុងកិច្ចការ នោះពួកគេមិនចូលរួមយ៉ាងអវិជ្ជមាន និងយ៉ាងបុរេវិនិច្ឆ័យ ឬផ្ដល់ការណែនាំអំពីភាពជាក់លាក់របស់វានោះទេ។ ឧទាហរណ៍ យើងអាចនិយាយថា ចំពោះការងារមួយចំនួន មនុស្សមួយចំនួនដែលកំពុងធ្វើកិច្ចការនោះ គឺជាអ្នកជឿថ្មី ដែលគ្មានមូលដ្ឋានគ្រឹះច្រើនទេ ជាអ្នកដែលមិនយល់សេចក្ដីពិតបានយ៉ាងល្អ និងមិនសូវថ្នឹកនឹងកិច្ចការ ព្រមទាំងមិនយល់ច្រើនអំពីគោលការណ៍នានានៃកិច្ចការឡើយ។ មេដឹកនាំក្លែងក្លាយ មានសភាពខ្វាក់ងងឹត មិនអាចមើលឃើញបញ្ហាទាំងនេះទេ។ ពួកគេជឿថា នៅពេលដែលនរណាម្នាក់កំពុងតែធ្វើកិច្ចការ នោះមិនខ្វល់ថាវាសម្រេចបានល្អ ឬមិនល្អនោះឡើយ។ ពួកគេមិនដឹងថា បណ្ដាញទន់ខ្សោយនៅក្នុងកិច្ចការគួរតែត្រូវបានសួរដេញដោល សង្កេតជារឿយៗ និងត្រូវបានគាំទ្រជារឿយៗឡើយ ហើយបណ្ដាញទន់ខ្សោយក៏អាចស្នើសុំឲ្យមានការត្រួតពិនិត្យ និងការចូលរួមដោយផ្ទាល់របស់មេដឹកនាំក្លែងក្លាយ ការផ្ដល់ប្រឹក្សាយោបល់របស់ពួកគេពាក់ព័ន្ធនឹងកិច្ចការ ព្រមទាំងការគាំទ្រជាបន្តបន្ទាប់ រហូតដល់មនុស្សទាំងនោះយល់សេចក្ដីពិត ហើយចាប់ផ្ដើមផ្លូវដ៏សមស្រប។ មានតែការមានអ្នកត្រួតពិនិត្យដ៏សមស្របប៉ុណ្ណោះ ទើបពួកគេអាចឈប់ព្រួយបារម្ភ។ ប៉ុន្តែមេដឹកនាំក្លែងក្លាយមិនធ្វើតាមរបៀបនេះទេ។ ពួកគេមិនឃើញថា វាជាកិច្ចការរបស់ពួកគេដើម្បីធ្វើការងារនេះទេ ដូច្នេះ នៅក្នុងវិសាលភាពនៃការងាររបស់ពួកគេ ពួកគេប្រព្រឹត្តចំពោះមនុស្ស និងកិច្ចការទាំងអស់ដូចគ្នា។ ពួកគេមិនសូវទៅកាន់ទីកន្លែងដែលមានបណ្ដាញទន់ខ្សោយនៅក្នុងកិច្ចការ ឬទីកន្លែងដែលគ្មាននរណាម្នាក់សក្ដិសមនឹងទទួលខុសត្រូវឡើយ ហើយពួកគេក៏មិនផ្ដល់ការប្រឹក្សាយោបល់ ឬចូលរួមដោយផ្ទាល់នៅក្នុងកិច្ចការជាក់លាក់ណាមួយដែលត្រូវបំពេញដែរ។ ហើយទីកន្លែងណាដែលមាននរណាម្នាក់សក្ដិសម និងអាចធ្វើកិច្ចការកំពុងតែត្រួតពិនិ្យ នោះពួកគេមិនទៅស៊ើបអង្កេត ឬផ្ដល់ការណែនាំនៅក្នុងកិច្ចការឡើយ ពួកគេក៏មិនចូលរួមដោយផ្ទាល់នៅក្នុងសេចក្ដីលម្អិតនៃកិច្ចការដែរ ហើយពួកគេច្បាស់ជាមិនព្យាយាមដេញជើងកម្លាំងរបស់អ្នកត្រួតត្រានៅទីនោះឡើយ។ សរុបមក មេដឹកនាំក្លែងក្លាយ មិនធ្វើអ្វីជាក់លាក់នៃកិច្ចការឡើយ។ ពួកគេជឿថា មិនថាកិច្ចការអ្វីក៏ដោយ នៅពេលដែលមានបុគ្គលិកធ្វើការ ហើយអ្នកត្រួតត្រាត្រូវបានជ្រើសរើស នោះគ្រប់យ៉ាងគឺល្អហើយ។ ពួកគេជឿថា គ្មានអ្វីច្រើនជាងនេះសម្រាប់ពួកគេធ្វើនៅទីនោះទេ ហើយជឿថា គ្មានអ្វីផ្សេងទៀតដែលពាក់ព័ន្ធនឹងពួកគេឡើយ ហើយជឿថា គ្រប់យ៉ាងដែលពួកគេត្រូវធ្វើគឺ កោះប្រជុំជារឿយៗ ហើយហៅទូរស័ព្ទ ប្រសិនបើមានបញ្ហាណាមួយកើតឡើង។ សូម្បីតែមេដឹកនាំក្លែងក្លាយធ្វើតាមវិធីនេះក៏ដោយ ក៏ពួកគេគិតថា ពួកគេកំពុងតែធ្វើការងារដ៏ល្អ ហើយពួកគេដូចជាពេញចិត្តចំពោះខ្លួនឯង ដោយគិតថា «គ្មានបញ្ហាចំពោះកម្មវិធីការងារណាមួយឡើយ។ បុគ្គលិកទាំងអស់ត្រូវបានរៀបចំយ៉ាងល្អ ហើយអ្នកត្រួតត្រាក៏មានដែរ។ ហេតុអ្វីបានជាខ្ញុំពូកែចំពោះកិច្ចការនេះ ខ្ញុំពិតជាមានទេពកោសល្យម៉្លេះ?» តើនេះមិនមែនជារឿងអាម៉ាសទេឬ? ភ្នែក និងដួងចិត្តរបស់ពួកគេងងឹតងងល់ ដូច្នេះពួកគេមិនអាចមើលឃើញកិច្ចកាណាមួយដែលត្រូវបានសម្រេចនោះទេ ហើយពួកគេមិនអាចរកឃើញបញ្ហាណាមួយឡើយ។ នៅទីកន្លែងមួយចំនួន កិច្ចការមានការធ្លាក់ចុះពាក់កណ្ដាល ប៉ុន្តែពួកគេនៅតែពេញចិត្ត ដោយគិតថា បងប្អូនប្រុសស្រីទាំងអស់នៅកន្លែងនោះ នៅក្មេង ហើយជាមនុស្សមកថ្មី គិតថាពួកគេនឹងបំពេញកាតព្វកិច្ចរបស់ពួកគេដោយភាពអង់អាចដ៏ឆេះឆួល ហើយគិតថាពួកគេនឹងពិតជាអាចធ្វើកិច្ចការបានល្អ ខណៈដែលតាមពិត មនុស្សក្មេងៗទាំងនោះមិនយល់អ្វីសោះ ហើយមិនអាចធ្វើអ្វីបានឡើយ។ មានអ្នកដែលដឹងតិចតួចអំពីកិច្ចការមួយចំនួន ប៉ុន្តែគ្មានអ្វីដែលពួកគេធ្វើអាចសម្រេចបានតាមការគួរនោះទេ។ គ្មានអ្វីមួយដែលពួកគេធ្វើ ត្រូវតាមគោលការណ៍ឡើយ ហើយវាសុទ្ធតែត្រូវការការកែតម្រូវ និងធ្វើឡើងវិញមិនចេះឈប់។ មានគុណវិបត្តិដែលខ្វះចន្លោះបែបនោះនៅក្នុងកិច្ចការ ហើយមានអ្វីៗជាច្រើនដែលបុគ្គលិកទាំងនេះមិនយល់ ព្រមទាំងមានគោលការណ៍ជាច្រើនដែលត្រូវការប្រកកបគ្នាអំពីវា មានបញ្ហាជាច្រើនដែលពួកគេត្រូវការការណែនាំ មានបញ្ហាជាច្រើនដែលត្រូវការដោះស្រាយ...ហើយមេដឹកនាំក្លែងក្លាយមិនអាចមើលឃើញអ្វីមួយ ឬរកឃើញបញ្ហាណាមួយឡើយ ផ្ទុយទៅវិញ គិតថាខ្លួនឯងមិនអីទេ។ ដូច្នេះ តើពេញមួយថ្ងៃនេះគំនិតរបស់ពួកគេនៅឯណា? ពួកគេកំពុងតែគិតអំពីវិធីដែលពួកគេអាចរីករាយនឹងសុភមង្គលនៃឋានៈ ក្នុងនាមជាអ្នកធ្វើការនៅក្នុងការិយាល័យ។ មេដឹកនាំក្លែងក្លាយគឺជារបស់ដែលគ្មានបេះដូង។

ដកស្រង់ពី «ការសម្គាល់អ្នកដឹកនាំក្លែងក្លាយ (៥)» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ

នៅពេលដែលអ្នកដឹកនាំ និងបុគ្គលិកកំពុងតែទទួលបន្ទុកលើកិច្ចការ ពួកគេត្រូវតែសម្គាល់ និងដោះស្រាយបញ្ហាឲ្យទាន់ពេលវេលា ដែលកើតឡើងអំឡុងពេលនៃកិច្ចការនេះ។ ពួកគេត្រូវតែប្រកបគ្នា ពិភាក្សាគ្នា និងជជែកដេញដោលគ្នាអំពីបញ្ហាដែលកើតឡើងអំឡុងពេលនៃកិច្ចការ។ នៅពេលដែលការប្រកបគ្នា ការពិភាក្សា និងការជជែកដេញដោលដដែលៗ មិនអាចទទួលបានលទ្ធផល ឬនៅពេលដែលគ្មាននរណាម្នាក់អាចនិយាយដោយភាពច្បាស់លាស់អំពីមាគ៌ាដ៏ត្រឹមត្រូវរបស់សកម្មភាព ផ្ទុយទៅវិញពួកគេធ្វើឲ្យអ្វីមួយកាន់តែមិនសូវច្បាស់ ដូច្នេះនៅពេលបែបនេះ អ្នកដឹកនាំ និងបុគ្គលិក គួរតែបំពេញទំនួលខុសត្រូវរបស់ពួកគេ ហើយផ្ដល់យោបល់យ៉ាងទាន់ពេលវេលាអំពីដំណោះស្រាយ និងវិធីសាស្ត្រដើម្បីដោះសា្រយបញ្ហា ហើយពួកគេក៏គួរតែសង្កេត បញ្ជ្រាបព័ត៌មាន និងវាយតម្លៃអំពីការវិវត្តនៃកិច្ចការឲ្យទាន់ពេលវេលាផងដែរ។ បន្ទាប់ពីកំណត់បញ្ហាដែលមិនអាចជជែកដេញដោលប្រកបដោយផ្លែផ្កា ហើយមិនអាចរកដំណោះស្រាយណាមួយបានទេ នោះពួកគេគួរតែឈប់ខ្ជះខ្ជាយពេលវេលាតទៅទៀតដើម្បីរាយការណ៍ ហើយសុំប្រឹក្សាយោបល់ពីខាងលើ។ ពួកគេមិនគួររង់ចាំ ឬព្យាយាមដោះស្រាយបញ្ហាដោយគ្មានគោលការណ៍ឡើយ ជាងនេះទៅទៀត ពួកគេមិនត្រូវពន្យារពេល ឬព្រងើយកន្ដើយចំពោះបញ្ហានោះទេ។ តើនេះជាវិធីដែលអ្នកដឹកនាំ និងបុគ្គលិកបច្ចុប្បន្នរបស់អ្នកធ្វើការឬ? ពួកគេគួរតែតាមដាន ត្រួតពិនិត្យ និងជំរុញកិច្ចការឲ្យទាន់ពេលវេលា ខណៈពេលដែលពួកគេកំពុងតែកំណត់អំពីការជំទាស់គ្រប់ប្រភេទ និងបញ្ហាតូចតាចនានា។ នៅពេលដែលពួកគេរកឃើញបញ្ហាធំៗ អ្នកដឹកនាំ និងបុគ្គលិកគួរតែមានមុខនៅទីនោះ ដោយមានការយល់ឃើញដ៏ត្រឹមត្រូវ និងការក្ដាប់បានដ៏លម្អិតអំពីរឿងរ៉ាវទាំងមូល តើវាវិវត្តយ៉ាងដូចម្ដេច មនុស្សដែលជាប់ពាក់ព័ន្ធជាច្រើនប្រភេទ និងទស្សនៈដែលមនុស្សប្រភេទផ្សេងៗគ្នាយល់ឃើញអំពីបញ្ហា។ ពួកគេក៏ត្រូវតែចូលរួមការប្រកបគ្នា និងការពិភាក្សា ព្រមទាំងការជជែកដេញដោលអំពីបញ្ហាទាំងនេះទៀតផង គឺពួកគេត្រូវតែចូលរួម។ ការចូលរួមមានសារៈសំខាន់។ ការចូលរួមជួយឲ្យអ្នកប៉ាន់ប្រមាណ និងដោះស្រាយបញ្ហាដែលកើតឡើងនៅក្នុងកិច្ចការ។ ប្រសិនបើអ្នកគ្រាន់តែស្ដាប់ ហើយមិនចូលរួម ប្រសិនបើអ្នកតែងតែមើលពីចំហៀង ប្រសិនបើអ្នកតែងតែជាអ្នកសង្កេតការណ៍ខាងក្រៅ ហើយមានអារម្មណ៍ថា គ្មានបញ្ហាណាមួយដែលបានកើតឡើងក្នុងអំឡុងកិច្ចការដែលពាក់ព័ន្ធនឹងអ្នកទេ ហើយអ្នកគ្មានយោបល់ ឬឥរិយាបថចំពោះពួកវា នោះអ្នកច្បាស់ជាអ្នកដឹកនាំក្លែងក្លាយហើយ។

ដកស្រង់ពី «ការសម្គាល់អ្នកដឹកនាំក្លែងក្លាយ (៧)» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ

ប្រភេទនៃមេដឹកនាំក្លែងក្លាយដែលវិញ្ញាណក្លែងក្លាយជឿថា ការធ្វើកិច្ចការមានន័យថា ជាការបង្រៀនព្រះបន្ទូល និងគោលលទ្ធិ ជាការទន្ទេញឃ្លោងឃ្លាចាំមាត់ ការធ្វើតាមតែការនឹកឃើញ ការបង្រៀនខគម្ពីរចេញពីព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ពួកគេមិនដឹងពីវិធីដើម្បីធ្វើកិច្ចការយ៉ាងពិតប្រាកដ ឬមិនដឹងពីអ្វីជាភារកិច្ចរបស់មេដឹកនាំ និងអ្វីជាភារកិច្ចរបស់កម្មករយ៉ាងពិតប្រាកដនោះទេ ហើយពួកគេក៏មិនដឹងពីមូលហេតុដែលដំណាក់របស់ព្រះជាម្ចាស់ជ្រើសរើសបុគ្គលដើម្បីធ្វើជាមេដឹកនាំ ឬកម្មករ និងមិនដឹងពីបញ្ហាដែលត្រូវដោះស្រាយឡើយ។ ដូច្នេះ មិនថាអ្នកប្រកបគ្នាអំពីវិធីដែលពួកគេគួរតែប្រើប្រាស់នៅក្នុងកិច្ចការរបស់ពួកគេ គ្រប់គ្រងកិច្ចការ កំណត់បញ្ហានៅក្នុងកិច្ចការ ។ល។ ក៏ពួកគេមិនយកមកដាក់ក្នុងខ្លួន ហើយពួកគេក៏មិនយល់ពាក្យណាមួយដែលពួកគេស្ដាប់ឮដែរ។ ពួកគេមិនអាចអនុវត្តអ្វីដែលដំណាក់របស់ព្រះជាម្ចាស់បង្គាប់ពីអ្នកដឹកនាំ និងកម្មករទេ ហើយពួកគេនឹងមិនដែលសម្រេចបានឡើយ។ ពួកគេបរាជ័យក្នុងការកំណត់បញ្ហាគ្រប់ប្រភេទដែលទាក់ទងនឹងកិច្ចការ ដូចជាបញ្ហាបុគ្គលិក សំណួរអំពីគោលការណ៍ បញ្ហាបច្ចេកវិទ្យា ឬបញ្ហាជំនាញ។ ដូច្នេះ ក្រោមការដឹកនាំរបស់មនុស្សដែលវិញ្ញាណក្លែងក្លាយបែបនេះ នោះមានលំហូរនៃបញ្ហាបុគ្គលិក និងបញ្ហាកិច្ចការផ្សេងទៀតជានិច្ច។ បញ្ហាជំនាញ ឬបញ្ហាបច្ចេកវិទ្យា ក៏ចូលមកជាលំដាប់ បន្តកើនឡើងជាលំដាប់ ហើយនៅពេលដែលពួកវាកាន់តែគរជាគំនរ នោះបញ្ហាកាន់តែច្រើនកើតឡើង។ នៅក្នុងវិសាលភាពនៃការទទួលខុសត្រូវរបស់មេដឹកនាំក្លែងក្លាយ បញ្ហាកិច្ចការ និងបញ្ហាបុគ្គលិកក្លាយជាវឹកវរកាន់តែខ្លាំង ហើយការបំពេញកិច្ចការ និងប្រសិទ្ធភាពកិច្ចការកាន់តែថយចុះជាលំដាប់។ នៅពេលដែលអ្នកគ្រប់គ្រងទៅ នោះអស់អ្នកដែលពូកែ និងអ្នកដែលមានជំនាញតិចតួច និងពូកែខាងនិយាយ ត្រូវបានអនុញ្ញាតឱ្យទទួលបន្ទុក។ ពួកគេប្រើប្រាស់វិធីផ្ទាល់ខ្លួនរបស់ពួកគេ ហើយពួកគេអាចគ្រប់គ្រងកិច្ចការ និងគ្រប់គ្រងមនុស្សបាន។ មនុស្សអាក្រក់មិនត្រូវបានគាបសង្កត់ មិនត្រូវបានត្រួតពិនិត្យ ឬត្រូវបានកម្ចាត់ចេញនោះទេ ហើយមនុស្សមួយចំនួនដែលបំពេញភារកិច្ចរបស់ពួកគេយ៉ាងស្មោះត្រង់ គឺត្រូវបានរំខានខ្លាំងណាស់ រហូតដល់ពួកគេក្លាយជាអវិជ្ជមាន និងទន់ខ្សោយ ដោយមិនចង់បំពេញភារកិច្ចរបស់ពួកគេ ឬហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ឡើយ។ ពួកគេបាត់បង់សេចក្ដីជំនឿនៅក្នុងភារកិច្ចរបស់ពួកគេ បាត់បង់សេចក្ដីជំនឿនៅក្នុងព្រះជាម្ចាស់ និងបាត់បង់ជំនឿនៅក្នុងការស្វែងរកសេចក្ដីពិត។ អស់អ្នកណាដែលមានជំនាញជាក់លាក់ អ្នកដែលពូកែខាងបច្ចេកវិទ្យា គឺមិនត្រូវបានដាក់ឱ្យប្រើប្រាស់សមស្របនោះទេ។ ខ្សែបន្ទាត់ចែកខណ្ឌមានសភាពមិនច្បាស់រវាងមនុស្សល្អ និងមនុស្សអាក្រក់ រវាងអ្នកដែលមានគុណសម្បត្តិ និងអ្នកដែលគ្មានគុណសម្បត្តិ រវាងអ្នកដែលគួរត្រូវបានប្រមូលផល និងអ្នកដែលមិនគួប្រមូលផល គឺមានត្រឹមតែភាពវឹកវរទាំងស្រុងតែម្ដង។ ទោះបីជាយ៉ាងណាក៏ដោយ មេដឹកនាំក្លែងក្លាយដែលវិញ្ញាណក្លែងក្លាយ គឺខ្វាក់តែម្ដងចំពោះរឿងនេះ។ ពួកគេមិនអាចឃើញវាបានទេ។ នៅពេលដែលពាក់ព័ន្ធនឹងបញ្ហាបុគ្គលិក នោះមិនថាអ្វីដែលដំណាក់របស់ព្រះជាម្ចាស់ប្រកបគ្នា និងសង្កត់ធ្ងន់ពាក់ព័ន្ធនឹងគោលការណ៍ដើម្បីប្រព្រឹត្តតាម អ្នកណាដែលត្រូវកម្ចាត់ចេញ អ្នកណាដែលត្រូវបណ្ដេញចេញ អ្នកណាដែលត្រូវត្រួតត្រា និងអ្នកណាដែលត្រូវដំឡើងឋានៈ នោះមេដឹកនាំក្លែងក្លាយដែលវិញ្ញាណក្លែងក្លាយមិនយល់ច្បាស់ ហើយមិនយល់អំពីអ្វីដែលពួកគេស្ដាប់នោះទេ។ ពួកគេប្រកាន់ខ្ជាប់ទៅនឹងទស្សនៈក្លែងបន្លំខាងវិញ្ញាណ ដោយមិនអាចប្រកែកបានឡើយ។ មេដឹកនាំក្លែងក្លាយទាំងនេះគិតថា ជាមួយនឹងការពន្យល់ និងការបង្ហាត់បង្រៀនផ្ទាល់ខ្លួនរបស់ពួកគេ នោះមនុស្សម្នាក់ៗមានតួនាទីដែលត្រូវបំពេញ។ ដោយពុំមានភាពគ្មានសណ្ដាប់ធ្នាប់ គ្រប់គ្នាកំពុងតែសុខសប្បាយ ហើយពួកគេទាំងអស់មានសេចក្ដីជំនឿ ទាំងអស់គ្នាសុទ្ធតែចង់បំពេញភារកិច្ចរបស់ពួកគេ។ ពួកគេជឿថា គ្មាននរណាម្នាក់ភ័យខ្លាចគុក និងភ័យខ្លាចគ្រោះថ្នាក់ឡើយ ដោយសារគ្រប់គ្នាមានចិត្តអត់ធ្មត់ដើម្បីទ្រាំទ្រការឈឺចាប់ ហើយគ្មាននរណាម្នាក់ដែលចង់ក្លាយជាជនបោកប្រាស់ទេ។ មេដឹកនាំទាំងនេះគិតថា គ្រប់យ៉ាងគឺកំពុងដំណើរការយ៉ាងល្អអស្ចារ្យ។ មិនថាបញ្ហាធ្ងន់ធ្ងរអាចកើតមានឡើង ឬមនុស្សអាក្រក់អាចលេចចេញមក មិនថាបញ្ហាមានសភាពសាហាវប៉ុនណានោះទេ ពួកគេមើលមិនឃើញវាឡើយ។ ទោះបីជាពួកគេមើលឃើញ ក៏ពួកគេមិនដឹងថា វាជាបញ្ហាដែរ ហើយទោះបីជាពួកគេដឹងថាវាជាបញ្ហាក៏ដោយ ក៏ពួកគេមិនដឹងពីវិធីដើម្បីដោះស្រាយដែរ។ ដូច្នេះហើយ មេដឹកនាំក្លែងក្លាយដែលវិញ្ញាណក្លែងក្លាយ គឺកាន់តែខ្វាក់ចំពោះបញ្ហាធំៗ ដែលកើតឡើងអំឡុងពេលធ្វើកិច្ចការដែលខុសពីគោលការណ៍។ ពួកគេនិយាយថា «ខ្ញុំបានសម្ដែងចេញគោលការណ៍កិច្ចការដែលខ្ញុំគួរតែបញ្ចេញ ខ្ញុំបានដាស់តឿនពួកគេម្ដងហើយម្ដងទៀត ហើយក៏ឲ្យមនុស្សកត់ត្រាទុកដែរ»។ ប៉ុន្តែ មិនថាពួកគេសម្ដែងចេញអ្វីៗទាំងនេះទៅកាន់មនុស្សដ៏ត្រឹមត្រូវ មិនថាចំណុចដែលពួកគេសម្ដែងចេញត្រឹមត្រូវឬអត់ ស្របតាមគោលការណ៍ឬអត់ ស្របតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ឬអត់ ហើយជាក់ស្ដែងឬអត់ ទាំងអស់នេះ គឺពួកគេមិនដឹងទេ។ ដោយសារផ្នែកនៃគោលលទ្ធិដែលពួកគេបានបង្រៀន តើមនុស្សប្រភេទណាដែលអាចពេញចិត្តក្នុងការទទួលយកការបង្រៀននោះបាន? គឺអស់អ្នកដែលឡប់ និងល្ងង់ខ្លៅ អ្នកគ្មានការអប់រំ មនុស្សឆោតល្ងង់ មនុស្សលេលា និងមនុស្សភ្លីភ្លើ។ មនុស្សទាំងនេះត្រូវបានពង្វក់ឲ្យឡប់ ពួកគេជឿថា គ្រប់យ៉ាងគឺជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយថាគ្មានព្រះបន្ទូលណាមួយខុសឆ្គងនោះទេ។ មានតែមនុស្សបែបនេះទេដែលអាចគ្រប់គ្រងដោយសារគោលលទ្ធិនេះ។ មេដឹកនាំក្លែងក្លាយដែលវិញ្ញាណក្លែងក្លាយ មិនអាចកំណត់បញ្ហាដែលកើតឡើងអំឡុងពេលធ្វើកិច្ចការនោះទេ។ ពួកគេងងឹតងងល់មើលបញ្ហាមិនឃើញទេ។ ហើយពិតណាស់ ពួកគេកាន់តែងងឹតងងល់ចំពោះអ្វីៗដែលពាក់ព័ន្ធនឹងបច្ចេកវិទ្យា ឬជំនាញ គឺអ្វីៗទាំងអស់នេះ កាន់តែហួសពួកគេឆ្ងាយ។

ដកស្រង់ពី «ការសម្គាល់អ្នកដឹកនាំក្លែងក្លាយ (៨)» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ

តើអ្វីគឺជាចរិតលក្ខណៈចម្បងរបស់មេដឹកនាំក្លែងក្លាយដែលវិញ្ញណក្លែងក្លាយ? ពួកគេពូកែខាងបង្រៀន ប៉ុន្តែអ្វីដែលពួកគេបង្រៀន គឺមិនមែងជាមាគ៌ាពិតនោះទេ ហើយក៏មិនមែនជាមាគ៌ាដែលព្រះជាម្ចាស់បង្រៀនដែរ។ វាមិនមែនជាមាគ៌ានៃសេចក្ដីពិតឡើយ ផ្ទុយទៅវិញ វាគ្រាន់តែជាគោលលទ្ធិន័យត្រង់ៗប៉ុណ្ណោះ។ ពួកគេពូកែខាងបង្រៀនគោលលទ្ធិន័យត្រង់ៗ ពូកែខាងប្រើប្រាស់ខ្លួនឯងចំពោះព្រះបន្ទូល និងអត្ថបទន័យត្រង់ៗនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ មិនថាជាការទន្ទេញ ឬសញ្ជឹងគិតពីបន្ទូលទាំងនោះនោះទេ។ សរុបមក ពួកគេឧស្សាហ៍ព្យាយាម និងតស៊ូព្យាយាមយ៉ាងពិសេស នៅពេលដែលពាក់ព័ន្ធនឹងការបង្រៀនគោលលទ្ធិ។ នៅខាងក្រៅ អ្វីក៏ដោយដែលពួកគេធ្វើ គឺហាក់ដូចជាទាក់ទងនឹងសេចក្ដីពិត។ ពួកគេហាក់ដូចជាមិនរំខាន ឬមិនជ្រៀតជ្រែក មិនប្រព្រឹត្តិមិនសមរម្យ ឬនិយាយ ឬធ្វើអ្វីមួយខុសឆ្គងឡើយ។ ប៉ុន្តែផ្ទុយទៅវិញ ពួកគេមិនអាចធ្វើកិច្ចការជាក់ស្ដែងណាមួយ ឬបំពេញទំនួលខុស្សត្រូវបានសូម្បីតែបន្តិច ដែលទីបញ្ចប់នាំឲ្យពួកគេមិនអាចកំណត់សម្គាល់បញ្ហាណាមួយជាមួយនឹងកិច្ចការបានទេ។ ពួកគេធ្វើកិច្ចការដូចមនុស្សខ្វាក់។ ពួកគេខ្វាក់ ពួកគេមិនអាចមើលឃើញបញ្ហា ពួកគេមិនអាចសម្គាល់វា ដូច្នេះហើយ តើពួកគេអាចរាយការណ៍អំពីបញ្ហាឲ្យទាន់ពេលវេលា ហើយចូលរួមស្វែងរកបានទេ? ពិតជាមិនអាចទេ។ តើបញ្ហារបស់មេដឹកនាំក្លែងក្លាយដែលវិញ្ញាណក្លែងក្លាយ គឺជាបញ្ហាដ៏ធ្ងន់ធ្ងរឬទេ? តើមនុស្សដែលគួឲ្យខ្ពើមបែបនេះ ពួកគេគួរឲ្យស្អប់ខ្ពើមឬទេ? (ពួកគេគួរឲ្យស្អប់ខ្ពើមណាស់)។ ពួកគេជឿខ្លួនឯង ថាខ្លួនមានល្បិចមួយចំនួនក្នុងការធ្វើជំនួញ មានល្បិចមួយចំនួនដើម្បីបង្រៀនគោលលទ្ធិមួយចំនួន និងទន្ទេញព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាច្រើន ដូច្នេះទើបពួកគេអាចសង្ខេបរាល់ទិដ្ឋភាពនៃសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ចំពោះមនុស្ស យ៉ាងហ្មត់ចត់ និងយ៉ាងសុក្រឹត្យ ប៉ុន្តែពួកគេមិនអាចធ្វើកិច្ចការជាក់ស្ដែងបានទេ។ ព្រះបន្ទូល និងគោលលទ្ធិដែលពួកគេបំពាក់ខ្លួនឯង យល់ និងស្គាល់ មិនអាចជួយពួកគេឲ្យបំពេញភារកិច្ចនៃអ្នកដឹកនាំ ឬកម្មករឡើយ។ ជាងនេះទៅទៀត គឺកាន់តែមិនអាចជួយពួកគេឲ្យស្វែងរក និងដោះស្រាយបញ្ហាដែលពួកគេជួបប្រទះនៅក្នុងកិច្ចការទេ។ តើអ្នកដឹកនាំ ឬកម្មករប្រភេទនេះ មានគុណសម្បត្តិសម្រាប់តំណែងនេះទេ? ច្បាស់ជាមិនមានទេ។ តើអ្នករាល់គ្នាជ្រើសតាំងមេដឹកនាំក្លែងក្លាយដែលវិញ្ញាណក្លែងក្លាយ ដែលមិនមានគុណសម្បត្តិឬទេ? (ទេ)។ ដូច្នេះ តើអ្នករាល់គ្នាធ្លាប់ជ្រើសតាំងមេដឹកនាំបែបនេះទេ?(ធ្លាប់)។ ខ្ញុំរំពឹងថា អ្នករាល់គ្នាបានជ្រើសតាំងមួយចំនួនតូចដែរ។ អ្នកណាក៏ដោយដែលបានជឿព្រះជាម្ចាស់អស់រយៈពេលជាច្រើនឆ្នាំ បានអានព្រះបន្ទួលរបស់ព្រះជាម្ចាស់ជាច្រើន បានស្ដាប់ការអធិប្បាយព្រះបន្ទូលជាច្រើន មានបទពិសោធន៍ខាងបង្រៀន និងធ្វើការជាច្រើន អាចបង្រៀនជាច្រើនម៉ោង នោះអ្នកគិតថាមនុស្សប្រភេទនេះ ត្រូវតែមានសមត្ថភាពធ្វើកិច្ចការ។ ចុះលទ្ធផលវិញយ៉ាងម៉េចដែរ? បន្ទាប់ពីជ្រើសតាំងពួកគេ អ្នករកឃើញបញ្ហាដ៏ធ្ងន់ធ្ងរ៖ ពួកគេមិនដែលចេញមុខទេ ទ្វាររបស់ពួកគេតែងតែបិទ ពួកគេបានដកថយពីបងប្អូនប្រុសស្រី។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកដទៃគិតចំពោះពួកគេថា «គាត់ជាអ្នកជឿអស់រយៈពេលជាច្រើនឆ្នាំ គាត់យល់សេចក្ដីពិត ហើយគាត់មានគ្រឹះ។ គាត់គួរតែមានកម្ពស់ និងអាចដោះស្រាយបញ្ហាបាន។ ចុះហេតុអ្វីបានជាគាត់តែងតែបិទទ្វារ? នេះបង្ហាញថា គាត់មានបន្ទុកយ៉ាងធ្ងន់ធ្ងរ! ចាប់តាំងពីត្រូវបានជ្រើសតាំងជាមេដឹកនាំមក គាត់មិនសូវនិយាយស្ដី គាត់និយាយខុសពីមុន ហើយគាត់មិនដូចពួកយើងទៀតទេ។ នេះគឺជាមូលហេតុ ដែលភាគច្រើនគាត់មិនចេញមុខ»។ តើនោះជាអ្វីដែលអ្នករាល់គ្នាជឿឬ? តើអ្នករាល់គ្នានឹងជ្រើសតាំងមេដឹកនាំក្លែងក្លាយប្រភេទនេះម្ដងទៀតឬ? (ទេ)។ ហេតុអ្វី? តើអ្នករាល់គ្នានឹងនិយាយដូចម្ដេច អំពីលទ្ធផលនៃការជ្រើរើសមនុស្សខ្វាក់ម្នាក់ជាអ្នកនាំផ្លូវរបស់អ្នក? តើមនុស្សខ្វាក់អាចនាំអ្នកចូលទៅក្នុងផ្លូវល្អបានទេ? គាត់ជាមនុស្សខ្វាក់ ដូច្នេះ ធ្វើដូចម្ដេចទើបគាត់អាចដឹកនាំអ្នកបាន? ទីណាក៏ដោយដែលគាត់ទៅ ហើយកិច្ចការអ្វីក៏ដោយដែលគាត់ធ្វើ គឺគាត់ត្រូវការនរណាម្នាក់ដើម្បីដឹកនាំគាត់។ គាត់ផ្ទាល់ គ្មានទិសដៅ ឬគោលដៅឡើយ ហើយគោលលទ្ធិដែលគាត់យល់ គឺគាត់គ្រាន់តែបង្រៀនឲ្យអ្នកដទៃស្ដាប់ប៉ុណ្ណោះ វាគ្មានផលប៉ះពាល់ ឬគុណតម្លៃពិតប្រាកដទេ។ ប្រសិនបើអ្នកគោរពគាត់ ដោយសារគាត់អាចបង្រៀនព្រះបន្ទូល និងគោលលទ្ធិបាន តើអ្នកជាមនុស្សប្រភេទណា? អ្នកគឺជាមនុស្សខ្វាក់ ឡប់ និងភ្លីភ្លើ។ អ្នកពេញចិត្តទៅជួបនឹងមនុស្សខ្វាក់ ហើយអ្នកសុំគាត់ឲ្យនាំផ្លូវ។ ដូច្នេះ តើអ្នកមិនខ្វាក់ដែរឬ? តើអ្នកមានភ្នែកសម្រាប់ធ្វើអ្វី? នៅក្នុងចំណោមអ្នកមិនជឿ មានសុភាសិតមួយពោលថា៖ មនុស្សខ្វាក់កំពុងដឹកនាំមនុស្សខ្វាក់។ ការជ្រើសតាំងអ្នកដែលមានវិញ្ញាណក្លែងក្លាយជាមេដឹកនាំ គឺជាមនុស្សខ្វាក់កំពុងដឹកនាំមនុស្សខ្វាក់។

ដកស្រង់ពី «ការសម្គាល់អ្នកដឹកនាំក្លែងក្លាយ (៨)» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ

ប្រសិនបើពួកទទឹងនឹងព្រះគ្រីស្ទ ត្រូវអនុញ្ញាតឱ្យរំខាននៅក្នុងក្រុមជំនុំ ត្រូវបើកដៃឱ្យសូត្រសុភាសិត និងលើកឡើងពីសេចក្ដីសំអាងតាមដែលពួកគេចង់ ដើម្បីគ្រប់គ្រង គំរាមកំហែង បោកបញ្ឆោត ឬបោកប្រាស់បងប្អូនប្រុសស្រី ហើយពួកមេដឹកនាំពុំធ្វើអ្វីសោះ គ្មានការយល់ដឹង និងមិនអាចសម្ដែងឱ្យយល់ពីពួកទទឹងនឹងព្រះគ្រីស្ទឱ្យបានទាន់ពេលវេលា និងគ្រប់គ្រងពួកគេឱ្យបាន ដែលធ្វើឱ្យបងប្អូនប្រុសស្រីត្រូវពួកទទឹងនឹងព្រះគ្រីស្ទគ្រប់គ្រងបាន និងរំខានតាមតែអំពើចិត្ត ដូច្នេះ ក្រុមអ្នកដឹកនាំក្រុមជំនុំនេះ គឺជាសំរាមហើយ។ ប្រសិនបើពួកទទឹងនឹងព្រះគ្រីស្ទ និងមនុស្សទុច្ចរិតដែលនៅក្នុងក្រុមជំនុំ ត្រូវបងប្អូនប្រុសស្រីបោះបង់ និងស្អប់ខ្ពើម ប្រសិនបើពួកគេត្រូវដាក់ច្រវាក់នៅក្នុងក្រុមជំនុំ ហើយមនុស្សគ្រប់គ្នាមានការយល់ដឹងពីពួកគេថា សម្ដី និងពាក្យស្លោកឥតបានការរបស់ពួកគេទាំងនោះ ដែលបោកប្រាស់ និងបោកបញ្ឆោតបងប្អូនប្រុសស្រី គ្មានឥទ្ធិពលនៅក្នុងក្រុមជំនុំ ហើយពួកគេត្រូវគ្រប់គ្រងមិនឱ្យមានអំណាច ត្រូវបិទខ្ទប់ ដូច្នេះ ក្រុមអ្នកដឹកនាំក្រុមជំនុំនេះ គឺត្រូវតាមបទដ្ឋានហើយ។ ពួកគេគឺជាអ្នកដឹកនាំដែលមានតថភាពនៃសេចក្ដីពិតនៅក្នុងខ្លួន។ ប្រសិនបើក្រុមជំនុំត្រូវបង្អាក់ដោយពួកទទឹងនឹងព្រះគ្រីស្ទ ហើយបន្ទាប់មក ត្រូវបងប្អូនប្រុសស្រីស្គាល់និងបដិសេធ រួចមក ពួកទទឹងនឹងព្រះគ្រីស្ទធ្វើការសងសឹកតាមរយៈការគាបសង្កត់ និងការធ្វើបាបបងប្អូនប្រុសស្រី ហើយក្រុមអ្នកដឹកនាំមិនបានធ្វើអ្វីទាំងអស់ ដូច្នេះ ក្រុមអ្នកដឹកនាំនៃក្រុមជំនុំនេះ គឺជាសំរាម និងគប្បីត្រូវកម្ចាត់ចោល។ ក្នុងនាមជាអ្នកដឹកនាំក្រុមជំនុំ ប្រសិនបើពួកគេមិនអាចដោះស្រាយបញ្ហាដោយប្រើសេចក្ដីពិតបានទេ ប្រសិនបើគេមិនអាចសម្គាល់់ គ្រប់គ្រង និងកាត់បន្ថយលក្ខណៈពិបាករបស់ពួកទទឹងនឹងព្រះគ្រីស្ទនៅក្នុងក្រុមជំនុំបានទេ មិនអាចការពារបងប្អូនប្រុសស្រីបាន និងការពារពួកគេឱ្យពួកគេអាចបំពេញភារកិច្ចរបស់ពួកគេបានដោយធម្មតា និងមិនអាចធានានូវការបំពេញកិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់បានដូចប្រក្រតី ដូច្នេះ ក្រុមអ្នកដឹកនាំនៃក្រុមជំនុំនេះ គឺជាសំរាម និងគប្បីត្រូវកម្ចាត់ចោល។ ប្រសិនបើក្រុមអ្នកដឹកនាំក្រុមជំនុំ ខ្លាចមិនហ៊ានទៅជិត និងខ្លាចធ្វើឱ្យពួកទទឹងនឹងព្រះគ្រីស្ទខឹង ដោយសារពួកទទឹងនឹងព្រះគ្រីស្ទ កាចសាហាវ និងឃោឃៅ ដូច្នេះហើយ ក៏អនុញ្ញាតឱ្យពួកទទឹងនឹងព្រះគ្រីស្ទធ្វើអ្វីផ្ដេសផ្ដាសនៅក្នុងក្រុមជំនុំ ក្លាយជាជនផ្ដាច់ការ ធ្វើអ្វីដែលពួកគេចង់ធ្វើ និងធ្វើឱ្យកិច្ចការជាច្រើននៃដំណាក់របស់ព្រះជាម្ចាស់ត្រូវបង្អាក់ និងនៅទ្រឹង ដូច្នេះ ក្រុមអ្នកដឹកនាំនៃក្រុមជំនុំនេះ គឺជាសំរាម និងគប្បីត្រូវកម្ចាត់ចោល។ ប្រសិនបើដោយសារការភ័យខ្លាចការដាក់ទោស ក្រុមអ្នកដឹកនាំនៃក្រុមជំនុំ មិនដែលមានសេចក្ដីក្លាហានក្នុងបើកសម្ដែងពីពួកទទឹងនឹងព្រះគ្រីស្ទ និងមិនដែលសាកល្បងកាត់បន្ថយអំពើអាក្រក់របស់ពួកទទឹងនឹងព្រះគ្រីស្ទ ជាហេតុធ្វើឱ្យមានការរំខានដល់ជីវិតក្រុមជំនុំ និងធ្វើឱ្យមានការលំបាក និងការខូចខាតយ៉ាងខ្លាំងដល់ច្រកចូលទៅក្នុងជីវិតរបស់បងប្អូនប្រុសស្រី នោះអ្នកដឹកនាំនៃក្រុមជំនុំនេះ គឺជាសំរាម និងគប្បីត្រូវកម្ចាត់ចោល។

ដកស្រង់ពី «ពួកគេបំពេញកាតព្វកិច្ចដើម្បីតែញែកខ្លួនឯង និងបំពេញផលប្រយោជន៍ និងមហិច្ឆតាផ្ទាល់ខ្លួនប៉ុណ្ណោះ។ ពួកគេមិនដែលគិតគូរដល់ព្រះដំណាក់របស់ព្រះជាម្ចាស់ឡើយ ហើយថែមទាំងលក់ផលប្រយោជន៍ទាំងនោះដូរយកសិរីល្អផ្ទាល់ខ្លួនទៀតផង (VIII)» នៅក្នុងសៀវភៅ ការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ

តើធ្វើដូចម្ដេចទើបវិនិច្ឆ័យដឹងថា មេដឹកនាំដែលកំពុងតែបំពេញទំនួលខុស្សត្រូវ ជាមេដឹកនាំក្លែងក្លាយឬអត់? មូលដ្ឋានដែលសំខាន់បំផុត គឺសម្លឹងមើលថាតើពួកគេអាចធ្វើកិច្ចការជាក់ស្ដែងឬអត់ ថាតើពួកគេមានសមត្ថភាពនេះឬអត់។ ទីពីរ ចូរសម្លឹងមើលថាតើ ពួកគេពិតជាធ្វើកិច្ចការជាក់ស្ដែងឬអត់។ ដោយមិនគិតអំពីពាក្យដែលចេញពីមាត់របស់ពួកគេ តើពួកគេយល់សេចក្ដីពិតបានល្អប្រសើរប៉ុនណា។ មិនថានៅពេលដែលពួកគេកំពុងតែអនុវត្តកិច្ចការខាងក្រៅ ឬអ្វីផ្សេង ពួកគេមានគុណសម្បត្តិ មានប្រាជ្ញា មានអំណោយទាន ឬមានសមត្ថភាពក្នុងកម្រិតជាក់លាក់ណាមួយទេ ចូរកុំគិតរឿងទាំងអស់នេះ ហើយក្រឡេកមើលតែទៅលើថាតើពួកគេធ្វើកិច្ច្ចការជាក់ស្ដែងឬអត់។ ប្រសិនបើពួកគេមិនធ្វើទេ នោះមិនថាពួកគេមានសមត្ថភាពប៉ុនណានោះទេ ពួកគេគឺជាអ្នកដឹកនាំក្លែងក្លាយ។ មនុស្សមួយចំនួននិយាយថា «អ្នកណាទៅខ្វល់ថា ពួកគេធ្វើកិច្ចការជាក់ស្ដែង ឬអត់នោះ? ពួកគេមានសមត្ថភាពដ៏អស្ចារ្យ ហើយពួកគេមានជំនាញ។ នៅពេលដែលពួកគេធ្វើកិច្ចការ ពួកគេប្រសើរជាងមនុស្សភាគច្រើន។ ជាងនេះទៅទៀត ទោះបីជាពួកគេមិនធ្វើកិច្ចការដ៏ពិតប្រាកដ ហើយចំណាយពេលជាច្រើនដើម្បីធ្វើនេះធ្វើនោះ ក៏ពួកគេមិនបានធ្វើអ្វីអាក្រក់ ប្រព្រឹត្តអាក្រក់ បង្កការរាំងស្ទះ និងបង្កការរំខានដែរ។ ពួកគេមិនបានបង្កឱ្យមានការបាត់បង់ណាមួយ ឬផលប៉ះពាល់អាក្រក់ដល់បងប្អូនប្រុសស្រី ឬក្រុមជំនុំទេ។ ដូច្នេះ ធ្វើដូចម្ដេចទើបអ្នកអាចហៅពួកគេថា ជាមេដឹកនាំក្លែងក្លាយ?» តើត្រូវពន្យល់យ៉ាងដូចម្ដេច? ពេលនេះ ចូរបំភ្លេចថាអ្នកមានទេពកោសល្យល្អប៉ុនណា គុណសម្បត្តិល្អ ឬការសិក្សារបស់អ្នកជ្រៅជ្រះប៉ុនណា។ អ្វីដែលសំខាន់គឺ តើអ្នកធ្វើកិច្ចការជាក់ស្ដែងឬអត់ ហើយអ្នកបំពេញទំនួលខុសត្រូវជាអ្នកដឹកនាំឬអត់។ អំឡុងពេលដែលអ្នកធ្វើជាអ្នកដឹកនាំ តើអ្នកបានចូលរួមនៅក្នុងផ្នែកនីមួយៗជាក់លាក់នៃកិច្ចការនៅក្នុងទំហំនៃការទទួលខុសត្រូវរបស់អ្នកឬទេ? តើមានបញ្ហាប៉ុន្មានដែលកើតឡើងអំឡុងពេលនៃកិច្ចការដែលអ្នកបានដោះស្រាយយ៉ាងមានប្រសិទ្ធភាព? ដោយសារតែកិច្ចការរបស់អ្នក ការដឹកនាំរបស់អ្នក ការណែនាំរបស់អ្នក តើមានមនុស្សប៉ុន្មានអ្នកដែលយល់អំពីគោលការណ៍នៃសេចក្ដីពិត? តើកិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់ត្រូវបានបង្កើន និងជំរុញបានប៉ុនណា? ទាំងអស់នេះទើបជារឿងសំខាន់។ ចូរបំភ្លេចពីចំនួនពាក្យឃ្លោងឃ្លាដែលអ្នកអាចទន្ទេញ ចំនួនពាក្យ និងគោលលទ្ធិដែលអ្នកមានជំនាញ ចូរបំភ្លេចចំនួនម៉ោងដែលអ្នកចំណាយធ្វើកិច្ចការរាល់ថ្ងៃ ភាពហត់នឿយរបស់អ្នក ហើយបំភ្លេចចំនួនពេលដែលអ្នកចំណាយនៅតាមដងផ្លូវ ចំនួនក្រុមជំនុំដែលអ្នកបានចូលរួម ចំនួនគ្រោះថ្នាក់ដែលអ្នកបានជួប ចំនួនអាហារដែលអ្នកមិនបានទទួលទាន ចូរបំភ្លេចរឿងអស់ទាំងនេះ ហើយសម្លឹងមើលតែទៅលើសមិទ្ធផលនៃគ្រប់កិច្ចការដែលអ្នកទទួលខុសត្រូវ។ តើកិច្ចការដែលនៅក្នុងទំហំនៃទំនួលខុសត្រូវរបស់អ្នក និងតម្រូវដោយដំណាក់របស់ព្រះជាម្ចាស់ ត្រូវបានអនុវត្តបានប៉ុនណា មិនថាវាពាក់ព័ន្ធនឹងធនធានមនុស្ស រដ្ឋបាល ឬពាក់ព័ន្ធនឹងកិច្ចការជំនាញនោះទេ? តើវាត្រូវបានអនុត្តបានប៉ុនណា ត្រូវបានតាមដានបានប៉ុនណា? តើមានការធ្វេសប្រហែស ការគេចវេស បញ្ហា និងកំហុសដែលទាក់ទងនឹងគោលការណ៍ប៉ុន្មាន ដែលអ្នកបានជួយកែតម្រូវ និងព្យាបាល? តើមានបញ្ហាប៉ុន្មានដែលអ្នកបានជួយដោះស្រាយ មិនថាអ្នកដោះស្រាយពួកវាដោយផ្អែកលើគោលការណ៍ និងសេចក្ដីតម្រូវនៃដំណាក់របស់ព្រះជាម្ចាស់ ។ល។ ទាំងអស់នេះ គឺជាលក្ខខណ្ឌដែលត្រូវបានវាយតម្លៃថាតើអ្នកដឹកនាំកំពុងតែបំពេញទំនួលខុសត្រូវរបស់ពួកគេឬអត់។

ដកស្រង់ពី «ការសម្គាល់អ្នកដឹកនាំក្លែងក្លាយ (៩)» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ

ខាង​ដើម៖ ១. អ្វីជាពួកទទឹងនឹងព្រះគ្រីស្ទ និងវីធីដែលពួកគេអាចត្រូវបានសម្គាល់

បន្ទាប់៖ ៣. អ្វីជាការលាក់ពុត

តើយើងគួរអធិស្ឋានយ៉ាងដូចម្ដេច ដើម្បីឲ្យព្រះជាម្ចាស់ទ្រង់សណ្ដាប់? សូមទាក់ទងមកកាន់យើងខ្ញុំ ដើម្បីស្វែងរកដំណោះស្រាយ។

ខ្លឹមសារ​ពាក់ព័ន្ធ

១. មូលហេតុដែលព្រះជាម្ចាស់មានព្រះនាមផ្សេងគ្នានៅក្នុងយុគសម័យផ្សេងគ្នា និងសារៈសំខាន់នៃព្រះនាមរបស់ទ្រង់

ខគម្ពីរយោង៖ «ហើយព្រះជាម្ចាស់ក៏មានបន្ទូលនឹងម៉ូសេបន្ថែមទៀតថា ចូរអ្នកនិយាយទៅកាន់កូនចៅអ៊ីស្រាអែលថា ព្រះយេហូវ៉ា ជាព្រះនៃឱពុករបស់អ្នក...

អ្នកគួរតែស្ដាប់បង្គាប់ព្រះជាម្ចាស់ នៅក្នុងជំនឿដែលអ្នកជឿដល់ទ្រង់

ហេតុអ្វីបានជាអ្នកជឿលើព្រះជាម្ចាស់? មនុស្សភាគច្រើនត្រូវស្រឡាំង កាំង ដោយសារតែសំណួរនេះ។ ពួកគេតែងតែមានទស្សនៈពីរផ្ទុយគ្នាស្រឡះអំពីព្រះដ៏សកម្ម...

អាថ៌កំបាំងនៅពីក្រោយគម្ពីរម៉ាថាយ ២៤:៣៦៖ «ប៉ុន្តែ ចំពោះថ្ងៃ និងពេលកំណត់នោះ គឺគ្មានមនុស្សណាម្នាក់ដឹងឡើយ»

បាតុភូតចន្ទក្រហមទាំងបួនបានលេចឡើង ហើយគ្រោះមហន្តរាយដូចជារញ្ជួយដី គ្រោះទុរភិក្ស និងជំងឺរាតត្បាតកំពុងតែកើនឡើងយ៉ាងច្រើន។...

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ