២. តើទីសម្គាល់ និងការអស្ចារ្យអាចសង្គ្រោះមនុស្សជាតិបានទេ

ព្រះបន្ទូលពាក់ព័ន្ធរបស់ព្រះជាម្ចាស់៖

នៅក្នុងផែនការរាប់ពាន់ឆ្នាំរបស់ព្រះជាម្ចាស់ មានកិច្ចការពីរផ្នែកដែលបានសម្រេចតាមរយៈសាច់ឈាម៖ ទីមួយ គឺកិច្ចការជាប់ឆ្កាង ដែលទ្រង់បានទទួលសិរីរុងរឿង ហើយមួយទៀតគឺកិច្ចការនៃការដណ្ដើមយកជ័យជម្នះ និងភាពគ្រប់លក្ខណ៍នៅគ្រាចុងក្រោយ ដែលទ្រង់បានទទួលសិរីរុងរឿង។ នេះហើយជាការគ្រប់គ្រងរបស់ព្រះជាម្ចាស់។ ដូច្នេះ ចូរកុំចាត់ទុកថាកិច្ចការរបស់ព្រះជាម្ចាស់ ឬក៏បេសកកម្មរបស់ព្រះជាម្ចាស់សម្រាប់អ្នករាល់គ្នា គឺជារឿងធម្មតានោះឡើយ។ អ្នករាល់គ្នា គឺជាទាយាទដែលត្រូវទទួលបានសិរីរុងរឿងដ៏លើសលប់ និងជាសិរីរុងរឿងដ៏នៅអស់កល្បជានិច្ចរបស់ព្រះជាម្ចាស់ ហើយឋានៈត្រូវបានតែងតាំងជាពិសេសដោយព្រះជាម្ចាស់។ ក្នុងចំណោមផ្នែកទាំងពីរនៃសិរីរុងរឿងរបស់ទ្រង់ គឺទីមួយបានបង្ហាញឲ្យឃើញយ៉ាងច្បាស់នៅក្នុងអ្នករាល់គ្នា ហើយភាពពេញលេញនៃផ្នែកទីមួយនៃសិរីរុងរឿងរបស់ព្រះជាម្ចាស់នេះ បានប្រទានមកអ្នករាល់គ្នាទុកជាមរតក។ នេះជាការលើកតម្កើងរបស់ព្រះជាម្ចាស់ចំពោះអ្នក ហើយវាក៏ជាផែនការដែលទ្រង់បានកំណត់ទុកជាយូរមកហើយដែរ។ តាមភាពអស្ចារ្យនៃកិច្ចការដែលព្រះជាម្ចាស់បានធ្វើនៅក្នុងស្រុក ដែលនាគក្រហមដ៏ធំរស់នៅ គឺច្បាស់ជាបានទទួលនូវផ្លែផ្កាជាយូរមកហើយ ហើយមនុស្សក៏បានត្រៀមរួចជាស្រេចដើម្បីនឹងទទួលយកដែរ ប្រសិនបើកិច្ចការនេះត្រូវបានផ្លាស់ទៅធ្វើនៅកន្លែងផ្សេង។ លើសពីនេះទៅទៀត កិច្ចការនេះនឹងកាន់តែងាយទទួលយកសម្រាប់បុព្វជិតទាំងអស់នៅភាគខាងលិច ដែលជឿលើព្រះជាម្ចាស់ ព្រោះតំណាក់កាលនៃកិច្ចការរបស់ព្រះយេស៊ូវ ដើរតួជាគំរូមួយ។ នេះហើយជាមូលហេតុដែលព្រះជាម្ចាស់មិនអាចសម្រេចបាននូវតំណាក់កាលនៃការទទួលសិរីរុងរឿងនៅកន្លែងផ្សេងទៀត ដ្បិតកិច្ចការនេះមិនអាចនៅទ្រឹងទាំងកំពុងទទួលបានការគាំទ្រពីមនុស្ស និងកំពុងត្រូវបានទទួលស្គាល់ពីជាតិសាសន៍នានានោះទេ។ ប្រាកដណាស់ នេះហើយជាចំណុចដ៏សំខាន់បំផុត ដែលធ្វើឲ្យកិច្ចការនៅតំណាក់កាលនេះ នៅទ្រឹងក្នុងស្រុកនេះ។ ក្នុងចំណោមអ្នករាល់គ្នាគ្មាននរណាម្នាក់ ដែលត្រូវបានការពារដោយសារក្រឹត្យវិន័យនោះទេ ផ្ទុយទៅវិញ អ្នកមានតែការត្រូវទទួលទណ្ឌកម្មដោយសារតែក្រឹត្យវិន័យ។ អ្វីដែលកាន់តែជាបញ្ហានោះគឺ មនុស្សមិនយល់ពីអ្នករាល់គ្នា៖ សូម្បីតែសាច់ញាតិ ឪពុកម្ដាយ មិត្តភក្ដិ ឬក៏សហការីរបស់អ្នករាល់គ្នា ក៏គ្មាននរណាម្នាក់យល់ពីអ្នករាល់គ្នាដែរ។ នៅពេលដែលព្រះជាម្ចាស់ «បានបោះបង់» អ្នករាល់គ្នា នោះអ្នករាល់គ្នាមិនអាចបន្ដរស់នៅលើផែនដីបានទៀតឡើយ ប៉ុន្ដែទោះបីជាបែបនេះក៏ដោយ ក៏មនុស្សមិនអាចទ្រាំនៅឆ្ងាយពីព្រះជាម្ចាស់បានដែរ ដែលនេះហើយជាចំណុចសំខាន់នៃការយកជ័យជម្នះរបស់ព្រះជាម្ចាស់លើមនុស្ស និងជាសិរីរុងរឿងរបស់ព្រះជាម្ចាស់។ អ្វីដែលអ្នករាល់គ្នាបានទទួលជាមរតកនៅថ្ងៃនេះ លើសពីអ្វីដែលពួកសាវក និងពួកហោរានៅគ្រប់សម័យកាលបានទទួលទៅទៀត ហើយក៏អស្ចារ្យជាងអ្វីដែលម៉ូសេ និងពេត្រុសបានទទួលដែរ។ ព្រះពរមិនអាចទទួលបានក្នុងរយៈពេលតែមួយថ្ងៃ ឬក៏ពីរថ្ងៃនោះទេ គឺត្រូវតែទទួលតាមរយៈការលះបង់ដ៏ធំធេង។ អាចនិយាយបានថា អ្នករាល់គ្នាត្រូវតែមានសេចក្ដីស្រលាញ់មួយដែលបានឆ្លងកាត់ការបន្សុទ្ធ អ្នកត្រូវមានសេចក្ដីជំនឿដ៏អស្ចារ្យ ហើយអ្នកត្រូវមានសេចក្ដីពិតជាច្រើនដែលព្រះជាម្ចាស់តម្រូវឲ្យអ្នកមាន។ លើសពីនោះទៅទៀត អ្នកត្រូវតែបែរទៅរកសេចក្ដីយុត្តិធម៌ ដោយមិនត្រូវភ័យខ្លាច ឬក៏គេចវេសនោះឡើយ ហើយអ្នកត្រូវតែមានសេចក្ដីស្រលាញ់ដ៏ខ្ជាប់ខ្ជួន និងមិនថមថយចំពោះព្រះជាម្ចាស់។ អ្នកត្រូវតែមានការតាំងចិត្ត ហើយការផ្លាស់ប្ដូរត្រូវតែកើតឡើងនៅក្នុងនិស្ស័យជីវិតរបស់អ្នករាល់គ្នា ភាពខូចអាក្រក់របស់អ្នករាល់គ្នាត្រូវតែសះស្បើយ អ្នកត្រូវតែទទួលយកការរៀបចំទាំងអស់របស់ព្រះជាម្ចាស់ដោយគ្មានការត្អូញត្អែរ ហើយអ្នកត្រូវស្ដាប់បង្គាប់ទ្រង់រហូតដល់ទីមរណា។ នេះហើយជាអ្វីដែលអ្នករាល់គ្នាត្រូវទទួល នេះហើយជាគោលដៅចុងក្រោយនៃកិច្ចការរបស់ព្រះជាម្ចាស់ និងជាអ្វីដែលព្រះជាម្ចាស់ទាមទារពីមនុស្សមួយក្រុមនេះ។ ដោយព្រោះទ្រង់ប្រទានដល់អ្នករាល់គ្នា នោះទ្រង់ប្រាកដជាទារសំណងពីអ្នករាល់គ្នាវិញ ហើយទ្រង់ប្រាកដជានឹងទាមទារនូវអ្វីដែលស័ក្ដិសមពីអ្នករាល់គ្នាជាមិនខាន។ ដូច្នេះ កិច្ចការទាំងអស់ដែលព្រះជាម្ចាស់ធ្វើសុទ្ធតែមានហេតុផល ដែលបង្ហាញឲ្យឃើញម្ដងហើយម្ដងទៀតថា ម្ដេចបានជាកិច្ចការដែលព្រះជាម្ចាស់ ម៉ឺងម៉ាត់ និងជាក់លាក់ដល់ម្ល៉ឹង។ ដោយសារចំណុចនេះហើយ ទើបអ្នករាល់គ្នាគួរតែពេញដោយសេចក្ដីជំនឿលើព្រះជាម្ចាស់។ សរុបមក កិច្ចការទាំងអស់របស់ព្រះជាម្ចាស់សុទ្ធតែធ្វើឡើងសម្រាប់ជាប្រយោជន៍ដល់អ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាស័ក្ដិសមនឹងទទួលមរតករបស់ទ្រង់។ កិច្ចការនេះមិនមែនសម្រាប់ជាប្រយោជន៍ដល់សិរីរុងរឿងផ្ទាល់របស់ព្រះជាម្ចាស់ទេ តែសម្រាប់ជាប្រយោជន៍ដល់សេចក្ដីសង្គ្រោះរបស់អ្នករាល់គ្នា និងដើម្បីធ្វើឲ្យមនុស្សមួយក្រុមដែលបានរងទុក្ខវេទនាយ៉ាងខ្លាំងនៅក្នុងស្រុកដ៏ស្មោកគ្រោកនេះ បានគ្រប់លក្ខណ៍វិញ។ អ្នករាល់គ្នាគួរតែយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ ដូច្នេះហើយ ខ្ញុំសូមដាស់តឿនដល់មនុស្សល្ងង់ខ្លៅជាច្រើនដែលគ្មានការយល់ដឹង ឬគ្មានបញ្ញាញាណថា៖ ចូរកុំល្បងលព្រះជាម្ចាស់ឡើយ ហើយក៏កុំតតាំងតទៅទៀត។ ព្រះជាម្ចាស់បានឆ្លងកាត់ការរងទុក្ខវេទនាដែលគ្មានមនុស្សណាម្នាក់អាចទ្រាំទ្របានឡើយ ហើយទ្រង់ក៏បានទ្រាំទ្រចំពោះការអាម៉ាស់យ៉ាងខ្លាំងជំនួសមនុស្សជាយូរមកហើយដែរ។ តើមានអ្វីទៀតទៅ ដែលអ្នកមិនអាចបោះបង់ចោលបាន? តើមានអ្វីទៀតទៅ ដែលសំខាន់ជាងបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់? តើអ្វីទៅ ដែលអាចឧត្ដុង្គឧត្ដមជាងសេចក្ដីស្រលាញ់របស់ព្រះជាម្ចាស់ទៀតនោះ? វាពិបាកណាស់ទៅហើយសម្រាប់ព្រះជាម្ចាស់ដែលត្រូវបំពេញកិច្ចការរបស់ទ្រង់នៅក្នុងស្រុកដ៏ស្មោកគ្រោកនេះ បន្ថែមលើនេះទៀត មនុស្សបានបំពានទាំងដឹងច្បាស់ និងដោយចេតនា ធ្វើឲ្យកិច្ចការរបស់ព្រះត្រូវអូសបន្លាយពេលវេលាជាយូរ។ សរុបមក នេះមិនមែនជាឧត្តមប្រយោជន៍របស់អ្នកណាម្នាក់ឡើយ ក៏មិនផ្ដល់ផលប្រយោជន៍អ្វីដល់អ្នកណាដែរ។ ព្រះជាម្ចាស់មិនជាប់ក្នុងចំណងពេលវេលាទេ កិច្ចការ និងសិរីរុងរឿងរបស់ទ្រង់ គឺជាអាទិភាពចម្បង។ ដូច្នេះហើយ ដើម្បីសម្រេចកិច្ចការរបស់ទ្រង់ ទោះថ្លៃយ៉ាងណាក៏ទ្រង់ហ៊ានចំណាយ មិនថាត្រូវចំណាយពេលយូរប៉ុនណានោះទេ។ នេះហើយជានិស្ស័យរបស់ព្រះជាម្ចាស់៖ ទ្រង់នឹងមិនសម្រាកឡើយរហូតទាល់តែកិច្ចការរបស់ទ្រង់បានសម្រេច។ កិច្ចការរបស់ទ្រង់នឹងបញ្ចប់នៅពេលដែលទ្រង់ទទួលបានផ្នែកទីពីរនៃសិរីរុងរឿងរបស់ទ្រង់។ ប្រសិនបើព្រះជាម្ចាស់មិនបញ្ចប់ផ្នែកទីពីរនៃការទទួលបានសិរីរុងរឿងរបស់ទ្រង់នៅក្នុងសាកលលោកនេះទេ ព្រះហស្ដទ្រង់នឹងមិនចាកចោលរាស្រ្ដជ្រើសរើសរបស់ទ្រង់ សិរីរុង រឿងរបស់ទ្រង់ក៏នឹងមិនធ្លាក់ចុះមកលើអ៊ីស្រាអែល ហើយផែនការរបស់ទ្រង់ក៏មិនបញ្ចប់ដែរ ប៉ុន្តែ ថ្ងៃនោះគ្មានផ្លូវមកដល់ឡើយ។ អ្នករាល់គ្នាគួរតែអាចមើលឃើញបំណងព្រះឫទ័យរបស់ព្រះជាម្ចាស់ ហើយគួរតែមើលឃើញថា កិច្ចការរបស់ព្រះជាម្ចាស់មិនមែនងាយ ដូចជាការបង្កើតផ្ទៃមេឃ និងផែនដី ព្រមទាំងរបស់សព្វសារពើឡើយ។ នោះគឺដោយសារតែកិច្ចការសព្វថ្ងៃនេះគឺជាការបំផ្លាស់បំប្រែអស់អ្នកដែលបានក្លាយជាខូចអាក្រក់ អ្នកដែលស្ពឹកស្រពន់ដល់កម្រិតអតិបរមា ជាកិច្ចការបន្សុទ្ធអស់អ្នកដែលទ្រង់បានបង្កើតមក ប៉ុន្ដែត្រូវចាញ់បញ្ឆោតសាតាំង។ នេះមិនមែនជាការបង្កើតអ័ដាម ឬក៏នាងអេវ៉ាទេ ក៏មិនមែនជាការបង្កើតពន្លឺ ឬក៏បង្កើតរុក្ខជាតិ និងសត្វទាំងពួងដែរ។ ព្រះជាម្ចាស់ធ្វើឲ្យអ្វីៗទាំងអស់ដែលត្រូវសាតាំងបង្ខូច ឲ្យទៅជាបរិសុទ្ធវិញ ហើយទ្រង់នឹងទទួលយករបស់ទាំងអស់សាជាថ្មី របស់ទាំងអស់នោះនឹងក្លាយទៅជាកម្មសិទ្ធិ និងជាសិរីរុងរឿងរបស់ទ្រង់។ រឿងនេះមិនដូចជាការស្រមៃរបស់មនុស្សទេ ហើយក៏មិនមែនងាយស្រួល ដូចជាការបង្កើតផ្ទៃមេឃ និងផែនដី ព្រមទាំងអ្វីៗនៅក្រោមមេឃលើដីនេះ ឬក៏ងាយដូចការដាក់បណ្ដាសាអារក្សសាតាំងឲ្យធ្លាក់ទៅក្នុងជង្ហុកជ្រៅនោះដែរ ផ្ទុយទៅវិញ វាជាកិច្ចការបំផ្លាស់បំប្រែមនុស្ស ផ្លាស់ប្ដូរអ្វីៗដែលអវិជ្ជមាន និងមិនមែនជាកម្មសិទ្ធិទ្រង់ ឲ្យត្រលប់ជាវិជ្ជមាន និងជាកម្មសិទ្ធិទ្រង់វិញ។ នេះគឺជាសេចក្ដីពិតដែលនៅពីក្រោយកិច្ចការរបស់ព្រះជាម្ចាស់នៅតំណាក់កាលនេះ។ អ្នករាល់គ្នាត្រូវតែយល់ពីបញ្ហានេះ ហើយជៀសវាងពីគំនិតដែលគិតថា រឿងនេះងាយស្រួលណាស់។ កិច្ចការរបស់ព្រះជាម្ចាស់មិនដូចជាកិច្ចការធម្មតានោះទេ។ ភាពអស្ចារ្យ និងប្រាជ្ញានៃកិច្ចការនេះលើសពីគំនិតរបស់មនុស្សឆ្ងាយណាស់។ ព្រះជាម្ចាស់មិនបង្កើតរបស់សព្វសារពើរក្នុងដំណាក់កាលនៃកិច្ចការនេះទេ តែទ្រង់ក៏មិនបំផ្លាញវាដែរ។ ផ្ទុយទៅវិញ ទ្រង់បំផ្លាស់បំប្រែសព្វសារពើដែលទ្រង់បានបង្កើត ហើយបន្សុទ្ធសព្វសារពើដែលសាតាំងបានបង្ខូចវិញ។ ដូច្នេះ ព្រះជាម្ចាស់ចាប់ផ្ដើមគម្រោងមួយដ៏មហិមា ដែលជាសារៈសំខាន់ទាំងស្រុងនៃកិច្ចការរបស់ព្រះជាម្ចាស់។ តើកិច្ចការរបស់ព្រះជាម្ចាស់ ដែលអ្នករាល់គ្នាមើលឃើញតាមរយៈពាក្យសម្ដីនេះ ងាយស្រួលណាស់មែនទេ?

ដកស្រង់ពី «តើកិច្ចការរបស់ព្រះជាម្ចាស់ ងាយស្រួលដូចមនុស្សគិតដែរឬទេ?» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

នៅគ្រាចុងក្រោយ ព្រះជាម្ចាស់ប្រើព្រះបន្ទូលទ្រង់ជាពិសេស ដើម្បីធ្វើឲ្យមនុស្សបានគ្រប់លក្ខណ៍។ ព្រះអង្គមិនប្រើទីសម្គាល់ និងការអស្ចារ្យដើម្បីសង្កត់សង្កិន ឬមួយបញ្ចុះបញ្ចូលឲ្យមនុស្សជឿនោះទេ ទង្វើនេះមិនអាចធ្វើឲ្យគេស្គាល់ព្រះចេស្ដារបស់ព្រះជាម្ចាស់ឡើយ។ ប្រសិនបើព្រះជាម្ចាស់បង្ហាញទីសម្គាល់ និងការអស្ចារ្យ នោះក៏មិនអាចស្ដែងឲ្យគេស្គាល់ពីតថភាពរបស់ព្រះជាម្ចាស់ដែរ ព្រមទាំងមិនអាចធ្វើឲ្យមនុស្សគ្រប់លក្ខណ៍បានដែរ។ ព្រះជាម្ចាស់មិនធ្វើឲ្យមនុស្សបានគ្រប់លក្ខណ៍ដោយសារទីសម្គាល់ និងការអស្ចារ្យឡើយ តែទ្រង់ប្រើព្រះបន្ទូល ដើម្បីស្រោចស្រព និងឃ្វាលមនុស្ស បន្ទាប់មកទ្រង់ក៏ទទួលបាននូវការស្ដាប់បង្គាប់របស់មនុស្ស និងឲ្យគេបានស្គាល់ព្រះអង្គ។ នេះគឺជាគោលដៅនៃកិច្ចការដែលទ្រង់ធ្វើ និងជាគោលដៅនៃព្រះបន្ទូលដែលទ្រង់ថ្លែង។ ព្រះជាម្ចាស់មិនប្រើវិធីសាស្ត្រនៃការបង្ហាញទីសម្គាល់ និងការអស្ចារ្យ ដើម្បីធ្វើឲ្យមនុស្សបានគ្រប់លក្ខណ៍ឡើយ តែទ្រង់ប្រើព្រះបន្ទូល និងប្រើវិធីសាស្ត្រអនុវត្តខុសៗគ្នា ដើម្បីធ្វើឲ្យមនុស្សបានគ្រប់លក្ខណ៍។ ព្រះជាម្ចាស់ថ្លែងព្រះបន្ទូលតាមទស្សនៈផ្សេងៗគ្នាជាច្រើន ដើម្បីធ្វើឲ្យមនុស្សបានគ្រប់លក្ខណ៍ និងដើម្បីប្រទានឲ្យមនុស្សស្គាល់ពីកិច្ចការ ព្រះប្រាជ្ញាញាណ និងស្នាព្រះហស្តដ៏មហស្ចារ្យរបស់ទ្រង់កាន់តែច្បាស់ មិនថាតាមរយៈការបន្សុទ្ធ ការប្រឈមដោះស្រាយ ការកាត់ចេញ ឬការប្រទាននូវព្រះបន្ទូលនោះឡើយ។ នៅពេលមនុស្សបានពេញខ្នាតនៅចំពេលដែលព្រះជាម្ចាស់បញ្ចប់យុគសម័យនៅគ្រាចុងក្រោយ នោះគេនឹងមានគ្រប់លក្ខណៈសម្បត្តិដើម្បីរកមើលទីសម្គាល់ និងការអស្ចារ្យ។ កាលណាអ្នកស្គាល់ព្រះជាម្ចាស់ ហើយអាចស្ដាប់បង្គាប់ព្រះជាម្ចាស់ បើទោះបីជាទ្រង់ធ្វើកិច្ចការអ្វីក៏ដោយ នោះអ្នកនឹងលែងមានសញ្ញាណអំពីទ្រង់ នៅពេលដែលអ្នកមើលឃើញទីសម្គាល់ និងការអស្ចារ្យ។ ក្នុងខណៈពេលនេះ អ្នកពុករលួយ និងមិនអាចស្ដាប់បង្គាប់ព្រះជាម្ចាស់ពេញលេញឡើយ តើអ្នកគិតថា អ្នកមានគ្រប់លក្ខណៈសម្បតិនឹងមើលឃើញទីសម្គាល់ និងការអស្ចារ្យហើយឬនៅ ក្នុងសភាពបែបនេះ? កាលណាព្រះជាម្ចាស់បង្ហាញទីសម្គាល់ និងការអស្ចារ្យ ពេលនោះ គឺជាពេលដែលព្រះជាម្ចាស់ដាក់ទោសមនុស្ស ហើយក៏ជាពេលផ្លាស់ប្ដូរយុគសម័យដែរ ហើយលើសពីនេះទៀត គឺជាពេលវេលាដែលត្រូវបញ្ចប់យុគសម័យនេះ។ កាលណាកិច្ចការរបស់ព្រះជាម្ចាស់កំពុងត្រូវបានអនុវត្តជាធម្មតា ទ្រង់មិនបង្ហាញទីសម្គាល់ និងការអស្ចារ្យទេ។ ការបង្ហាញទីសម្គាល់ និងការអស្ចារ្យគឺជារឿងងាយបំផុតហើយសម្រាប់ទ្រង់ ប៉ុន្តែនោះមិនមែនជាគោលការណ៍នៃការអនុវត្តកិច្ចការ របស់ទ្រង់ឡើយ ហើយក៏មិនមែនជាគោលបំណងនៃកិច្ចការគ្រប់គ្រងមនុស្សរបស់ទ្រង់ដែរ។ ប្រសិនបើមនុស្សបានឃើញទីសម្គាល់ និងការអស្ចារ្យ ហើយប្រសិនបើព្រះកាយខាងព្រលឹងវិញ្ញាណរបស់ព្រះជាម្ចាស់បានលេចមកឲ្យមនុស្សឃើញហើយ នោះពួកគេគ្រប់គ្នាមុខជាលែងជឿលើព្រះជាម្ចាស់ហើយមែនទេ? ខ្ញុំបាននិយាយពីខាងដើមរួចហើយថា អ្នកមានជ័យជម្នះមួយក្រុមត្រូវបានទទួលពីទិសខាងកើតមក គេគឺជាអ្នកមានជ័យជម្នះដែលកើតចេញមកពីគ្រាមហាវេទនា។ តើពាក្យទាំងអស់នេះមានន័យដូចម្ដេច? ពាក្យទាំងអស់នេះមានន័យថា មនុស្សដែលទើបតែទទួលបាន ទាល់តែគេបានឆ្លងកាត់ការជំនុំជម្រះ និងការវាយផ្ចាល ការប្រឈមដោះស្រាយ និងការកាត់ចេញ ហើយនិងការបន្សុទ្ធគ្រប់យ៉ាង ទើបគេស្ដាប់បង្គាប់ពិតប្រាកដ។ ជំនឿរបស់មនុស្សទាំងអស់នេះមិនមែនស្រពិចស្រពិល និងអរូបីទេ តែជាជំនឿពិត។ ពួកគេមិនធ្លាប់ឃើញទីសម្គាល់ និងការអស្ចារ្យ ឬការឫទ្ធបារមីអ្វីទាំងអស់ ពួកគេក៏មិននិយាយអំពីន័យពាក្យ និងសេចក្ដីបង្រៀនដែលពិបាកយល់ ឬគំនិតជ្រាលជ្រៅអ្វីដែរ ផ្ទុយទៅវិញ ពួកគេមានតថភាព និងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយពិតជាស្គាល់តថភាពរបស់ព្រះជាម្ចាស់ពិតប្រាកដមែន។ តើក្រុម មនុស្សបែបនេះ គ្មានសមត្ថភាពពន្យល់ពីព្រះចេស្ដារបស់ព្រះជាម្ចាស់ ឲ្យងាយជាងនេះទេមែនទេ? កិច្ចការរបស់ព្រះជាម្ចាស់នៅគ្រាចុងក្រោយ ជាកិច្ចការពិត។ នៅក្នុងយុគសម័យព្រះយេស៊ូវ ព្រះអង្គមិនបានយាងមក ដើម្បីធ្វើឲ្យមនុស្សបានគ្រប់លក្ខណ៍នោះទេ ប៉ុន្តែទ្រង់យាងមកប្រោសលោះមនុស្ស ហេតុនេះហើយទើបទ្រង់ បង្ហាញនូវការអស្ចារ្យមួយចំនួន ដើម្បីធ្វើឲ្យមនុស្សដើរតាមទ្រង់។ ដ្បិតព្រះអង្គយាងមកជាពិសេស ដើម្បីបំពេញកិច្ចការនៃការជាប់ឆ្កាង ចំណែកឯការបង្ហាញទី សម្គាល់ មិនមែនជាចំណែកព័ន្ធកិច្ចរបស់ទ្រង់ឡើយ។ ទីសម្គាល់ និងការអស្ចារ្យគឺជាកិច្ចការដែលត្រូវធ្វើ ដើម្បីធ្វើឲ្យកិច្ចការរបស់ទ្រង់មានប្រសិទ្ធភាព ហើយទាំងនេះគឺជាកិច្ចការបន្ថែម ហើយមិនមែនតំណាងឲ្យកិច្ចការនៃយុគសម័យទាំងមូលនោះឡើយ។ នៅក្នុងយុគសម័យក្រឹត្យវិន័យនៃព្រះគម្ពីរសញ្ញាចាស់ ព្រះជាម្ចាស់ក៏បង្ហាញនូវទីសម្គាល់ និងការអស្ចារ្យដែរ ប៉ុន្តែកិច្ចការដែលព្រះជាម្ចាស់ធ្វើសព្វថ្ងៃ គឺជាកិច្ចការពិត ហើយទ្រង់ច្បាស់ជាមិនបង្ហាញទីសម្គាល់ និងការអស្ចារ្យនាពេលនេះទេ។ ប្រសិនបើទ្រង់បង្ហាញទីសម្គាល់ និងការអស្ចារ្យ នោះកិច្ចការរបស់ទ្រង់ នឹងត្រូវបោះបង់ចោល លែងមានលំដាប់លំដោយ ហើយទ្រង់មុខជាមិនអាចធ្វើ នូវកិច្ចការដទៃទៀតនោះឡើយ។ ប្រសិនបើព្រះជាម្ចាស់មានព្រះបន្ទូល ដើម្បីប្រើព្រះបន្ទូលដើម្បីធ្វើឲ្យមនុស្សគ្រប់លក្ខណ៍ ប៉ុន្តែព្រះអង្គប្រើទីសម្គាល់ និងការអស្ចារ្យ នោះតើអាចពន្យល់បានទេថា មនុស្សជឿដល់ព្រះអង្គប្រាកដមែន ឬមិនមែន? ហេតុនេះហើយទើបព្រះជាម្ចាស់មិនធ្វើកិច្ចការបែបនេះទេ។ នៅក្នុងមនុស្សមានគំនិតសាសនាច្រើនណាស់ ហើយព្រះជាម្ចាស់យាងមកនៅគ្រាចុងក្រោយ គឺដើម្បីបណ្ដេញគំនិតសាសនា និងជំនឿហួសវិស័យធម្មជាតិក្នុងជីវិតមនុស្សចេញ រួចធ្វើឲ្យគេស្គាល់នូវតថភាពរបស់ព្រះជាម្ចាស់។ ទ្រង់បានយាងមកដើម្បីលុបរូបអង្គរបស់ព្រះជាម្ចាស់ដែលមើលមិនឃើញ ហើយ ពោរពេញដោយភាពរវើរវាយ ពោលគឺរូបអង្គនៃព្រះដែលពុំមានវត្តមានគង់នៅនេះចោល។ ហេតុនេះ នៅពេលនេះសេចក្ដីដែលមានតម្លៃបំផុតចំពោះអ្នកនោះគឺជា ការស្គាល់តថភាព! សេចក្ដីពិត គឺគ្របបាំងអ្វីៗគ្រប់យ៉ាង។ សព្វថ្ងៃនេះ តើអ្នកមានសេចក្ដីពិតច្រើនប៉ុនណា? តើសេចក្ដីពិតទាំងអស់នេះបង្ហាញទីសម្គាល់ និងការអស្ចារ្យរបស់ព្រះជាម្ចាស់ដែរឬទេ? វិញ្ញាណអាក្រក់ក៏អាចបង្ហាញឲ្យឃើញទីសម្គាល់ និងការអស្ចារ្យដែរ តើវិញ្ញាណទាំងអស់នោះគឺជាព្រះដែរឬទេ? នៅក្នុងជំនឿដែលមនុស្សមានចំពោះព្រះជាម្ចាស់ អ្វីដែលមនុស្សស្វែងរកនៅក្នុងសេចក្ដីពិត និងអ្វីៗដែលគេចង់បាន គឺជីវិត មិនមែនទីសម្គាល់ និងការអស្ចារ្យទេ។ មនុស្សដែលជឿដល់ព្រះជាម្ចាស់ គួរតែយកសេចក្ដីនេះជាគោលដៅ។

ដកស្រង់ពី «គ្រប់យ៉ាងសម្រេចបានដោយព្រះបន្ទូលរបស់ព្រះជាម្ចាស់» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

នៅក្នុងកិច្ចការនៃគ្រាចុងក្រោយ ព្រះបន្ទូលមានអំណាចខ្លាំងជាងការបង្ហាញទីសម្គាល់ និងការអស្ចារ្យទៅទៀត ហើយសិទ្ធិអំណាចនៃព្រះបន្ទូល ក៏ខ្ពស់លើសសិទ្ធិអំណាចនៃទីសម្គាល់ និងការអស្ចារ្យដែរ។ ព្រះបន្ទូលលាតត្រដាងគ្រប់ទាំងនិស្ស័យដ៏ពុករលួយដែលកប់ជ្រៅនៅក្នុងដួងចិត្តរបស់មនុស្ស។ អ្នកគ្មានផ្លូវណា ដើម្បីដឹងអំពីនិស្ស័យទាំងនោះដោយខ្លួនអ្នកឡើយ។ នៅពេលដែលនិស្ស័យទាំងនោះត្រូវបានលាតត្រដាងនៅមុខអ្នកតាមរយៈព្រះបន្ទូល នោះអ្នកនឹងឈ្វេងយល់ពីនិស្ស័យទាំងនោះដោយឯកអ្នក អ្នកនឹងមិនអាចបដិសេធវាបានឡើយ ហើយអ្នកនឹងជឿជាក់ទាំងស្រុងមិនខាន។ តើនេះមិនមែនជាសិទ្ធិអំណាចនៃព្រះបន្ទូលទេឬ? នេះគឺជាលទ្ធផលដែលសម្រេចបាន តាមរយៈកិច្ចការនៃព្រះបន្ទូលនាពេលសព្វថ្ងៃ។ ដូច្នេះ មិនមែនតាមរយៈការប្រោសជំងឺឲ្យជា និងការបណ្ដេញអារក្សនោះទេ ដែលនាំឲ្យមនុស្សអាចបានសង្រ្គោះយ៉ាងពេញលេញពីអំពើបាបរបស់ខ្លួន ហើយគេក៏មិនអាចបានពេញខ្នាត ដោយការបង្ហាញទីសម្គាល់ និងការអស្ចារ្យនោះដែរ។ សិទ្ធិអំណាចក្នុងការប្រោសជំងឺឲ្យជា និងការបណ្ដេញអារក្ស ផ្ដល់ឲ្យមនុស្សតែព្រះគុណប៉ុណ្ណោះ ប៉ុន្តែ សាច់ឈាមរបស់មនុស្សនៅតែជាកម្មសិទ្ធិរបស់សាតាំងដដែល ហើយនិស្ស័យសាតាំងដ៏ពុករលួយនៅតែមាននៅខាងក្នុងមនុស្សដដែល។ អាចនិយាយម្យ៉ាងទៀតបានថា អ្វីដែលមិនទាន់ត្រូវបានប្រោសឲ្យបរិសុទ្ធ នៅតែជាប់ទាក់ទងនឹងអំពើបាប និងសេចក្តីស្មោកគ្រោកដដែល។ មានតែក្រោយពេលដែលគេត្រូវបានប្រោសឲ្យបរិសុទ្ធតាមរយៈព្រះបន្ទូលប៉ុណ្ណោះ ទើបព្រះជាម្ចាស់អាចទទួលបានមនុស្ស ហើយគេអាចត្រូវបានញែកជាបរិសុទ្ធ។

ដកស្រង់ពី «អាថ៌កំបាំងនៃការយកកំណើតជាមនុស្ស (៤)» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ថ្ងៃនេះ អ្នករាល់គ្នាគួរតែយល់ច្បាស់ហើយថា នៅគ្រាចុងក្រោយ វាជាការពិតដែល «ព្រះបន្ទូលក្លាយជាសាច់ឈាម» គឺត្រូវបានសម្រេចដោយព្រះជាម្ចាស់។ តាមរយៈកិច្ចការដ៏ពិតរបស់ទ្រង់នៅលើផែនដី ទ្រង់ធ្វើឲ្យមនុស្សស្គាល់ទ្រង់ មានទំនាក់ទំនងជាមួយទ្រង់ និងមើលឃើញពីទង្វើដ៏ពិតរបស់ទ្រង់។ ទ្រង់ធ្វើឲ្យមនុស្សមើលឃើញយ៉ាងច្បាស់ថា ទ្រង់អាចសម្ដែងទីសម្គាល់ និងឫទ្ធិបារមី និងឃើញថា វាក៏មានពេលដែលទ្រង់មិនអាចធ្វើបែបនេះផងដែរ ហើយវាអាស្រ័យទៅលើយុគសម័យប៉ុណ្ណោះ។ សម្រាប់សេចក្ដីនេះ អ្នកអាចមើលឃើញថា ព្រះជាម្ចាស់មិនមែនគ្មានសមត្ថភាពក្នុងការសម្ដែងទីសម្គាល់ និងឫទ្ធិបារមីឡើយ ប៉ុន្តែ ផ្ទុយទៅវិញ ទ្រង់ផ្លាស់ប្ដូររបៀបនៃការធ្វើការរបស់ទ្រង់ឲ្យស្របតាមកិច្ចការដែលត្រូវសម្រេច និងស្របតាមសម័យកាលវិញទេ។ នៅក្នុងដំណាក់កាលបច្ចុប្បន្ននៃកិច្ចការ ទ្រង់មិនបង្ហាញទីសម្គាល់ និងឫទ្ធិបារមីឡើយ ហើយការដែលទ្រង់បានបង្ហាញទីសម្គាល់ និងឫទ្ធិបារមីខ្លះនៅក្នុងយុគសម័យរបស់ព្រះយេស៊ូវ គឺដោយសារតែកិច្ចការរបស់ទ្រង់នៅក្នុងយុគសម័យនោះ ខុសប្លែកពីសម័យនេះ។ ព្រះជាម្ចាស់មិនធ្វើកិច្ចការនោះនៅពេលបច្ចុប្បន្នឡើយ ហើយមនុស្សខ្លះជឿថា ទ្រង់គ្មានសមត្ថភាពសម្ដែងទីសម្គាល់ និងឫទ្ធិបារមី ឬមួយពួកគេគិតថា ប្រសិនបើទ្រង់មិនសម្ដែងទីសម្គាល់ និងឫទ្ធិបារមីទេ ដូច្នេះ ទ្រង់មិនមែនជាព្រះជាម្ចាស់ឡើយ។ តើនេះមិនមែនជាជំនឿខុសឆ្គងទេឬអី? ព្រះជាម្ចាស់អាចសម្ដែងទីសម្គាល់ និងឫទ្ធិបារមីបាន ប៉ុន្តែ ទ្រង់កំពុងតែធ្វើការនៅក្នុងយុគសម័យមួយផ្សេង ដូច្នេះហើយបានជាទ្រង់មិនធ្វើកិច្ចការបែបនោះ។ ដោយសារតែនេះជាយុគសម័យមួយផ្សេង ហើយដោយសារតែនេះជាដំណាក់កាលផ្សេងនៃកិច្ចការរបស់ព្រះជាម្ចាស់ ដូច្នេះ ទង្វើដែលព្រះជាម្ចាស់ធ្វើក៏មានលក្ខណៈខុសគ្នាផងដែរ។ ជំនឿរបស់មនុស្សទៅលើព្រះជាម្ចាស់ មិនមែនជាជំនឿលើទីសម្គាល់ និងឫទ្ធិបារមី ក៏មិនមែនជាជំនឿលើការអស្ចារ្យដែរ ប៉ុន្តែ ជាជំនឿលើកិច្ចការដ៏ពិតរបស់ទ្រង់ នៅក្នុងអំឡុងយុគសម័យថ្មី។ មនុស្សចាប់ផ្ដើមស្គាល់ព្រះជាម្ចាស់ តាមរយៈឥរិយាបថដែលព្រះជាម្ចាស់ធ្វើការ ហើយចំណេះដឹងនេះបង្កើតមនុស្សឲ្យមានជំនឿលើព្រះជាម្ចាស់ ដែលអាចនិយាយបានថា ជាជំនឿលើកិច្ចការ និងទង្វើរបស់ព្រះជាម្ចាស់។ នៅក្នុងដំណាក់កាលនៃកិច្ចការនេះ ព្រះជាម្ចាស់មានបន្ទូលជាចម្បង។ កុំរង់ចាំចង់ឃើញទីសម្គាល់ និងឫទ្ធិបារមីនោះឡើយ ព្រោះថាអ្នកនឹងមើលលែងឃើញទៀតហើយ! នេះគឺដោយសារតែអ្នកមិនបានកើតមក ក្នុងអំឡុងយុគសម័យនៃព្រះគុណឡើយ។ ប្រសិនបើអ្នកបានកើតមកក្នុងគ្រានោះ នោះអ្នកអាចមើលឃើញទីសម្គាល់ និងឫទ្ធិបារមី ប៉ុន្តែ អ្នកបានកើតមកក្នុងគ្រាចុងក្រោយ ដូច្នេះ អ្នកអាចមើលឃើញតែការពិត និងភាពសាមញ្ញរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ។ កុំរំពឹងចង់ឃើញព្រះយេស៊ូវដែលពេញដោយអធិធម្មជាតិ នៅក្នុងអំឡុងគ្រាចុងក្រោយនោះឡើយ។ អ្នកអាចមើលឃើញតែព្រះដ៏សកម្មដែលយកកំណើតជាមនុស្ស ដែលគ្មានលក្ខណៈអ្វីខុសប្លែកពីមនុស្សសាមញ្ញនោះឡើយ។ នៅក្នុងសម័យដំណាក់កាលនីមួយៗ ព្រះជាម្ចាស់ទ្រង់ធ្វើឲ្យឃើញជាក់ច្បាស់អំពីទង្វើខុសៗគ្នា។ នៅក្នុងសម័យដំណាក់កាលនីមួយៗ ទ្រង់ធ្វើឲ្យឃើញច្បាស់អំពីផ្នែកនៃទង្វើរបស់ព្រះជាម្ចាស់ ហើយកិច្ចការនៃយុគសម័យនីមួយៗតំណាងឲ្យផ្នែកមួយនៃនិស្ស័យរបស់ព្រះជាម្ចាស់ និងផ្នែកមួយនៃទង្វើរបស់ព្រះជាម្ចាស់។ ទង្វើដែលទ្រង់ធ្វើឲ្យឃើញច្បាស់ មានលក្ខណៈខុសគ្នាទៅតាមយុគសម័យដែលទ្រង់ធ្វើការ ប៉ុន្តែ វាផ្ដល់ឲ្យមនុស្សនូវចំណេះដឹងកាន់តែស៊ីជម្រៅអំពីព្រះជាម្ចាស់ មានជំនឿលើព្រះកាន់តែពិតប្រាកដ និងកាន់តែជាក់ច្បាស់។ មនុស្សជឿលើព្រះជាម្ចាស់ ដោយសារតែគ្រប់ទង្វើរបស់ព្រះជាម្ចាស់ ដោយសារតែទ្រង់ជាព្រះដ៏សែនអស្ចារ្យ ធំមហិមា ពេញដោយព្រះចេស្ដា និងមិនអាចវាស់ស្ទង់បាន។ ប្រសិនបើអ្នកជឿលើព្រះជាម្ចាស់ ដោយសារតែទ្រង់អាចធ្វើទីសម្គាល់ និងឫទ្ធិបារមី និងអាចប្រោសអ្នកជំងឺឲ្យជា និងបណ្ដេញអារក្ស នោះទស្សនៈរបស់អ្នកគឺខុសហើយ ហើយមនុស្សខ្លះនឹងនិយាយទៅកាន់អ្នកថា «តើពួកវិញ្ញាណអាក្រក់មិនចេះធ្វើរឿងទាំងនេះដែរទេឬអី?» តើនេះមិនមែនជាធាតុផ្សំដែលធ្វើឲ្យរូបភាពនៃព្រះ ច្រឡំជាមួយរូបភាពរបស់សាតាំងទេឬអី? សព្វថ្ងៃនេះ ជំនឿរបស់មនុស្សលើព្រះជាម្ចាស់ គឺដោយសារតែទង្វើជាច្រើនរបស់ទ្រង់ និងចំនួនដ៏ច្រើនសន្ធឹកសន្ធាប់នៃកិច្ចការដែលទ្រង់ធ្វើ និងរបៀបជាច្រើនដែលទ្រង់មានបន្ទូល។ ព្រះជាម្ចាស់ប្រើព្រះសូរសៀងរបស់ទ្រង់ ដើម្បីយកឈ្នះមនុស្ស និងធ្វើឲ្យមនុស្សក្លាយជាគ្រប់លក្ខណ៍។ មនុស្សជឿលើព្រះជាម្ចាស់ ដោយសារតែទង្វើជាច្រើនរបស់ទ្រង់ មិនមែនដោយសារតែទ្រង់អាចបង្ហាញទីសម្គាល់ និងឫទ្ធិបារមីនោះឡើយ ដូច្នេះ មនុស្សអាចស្គាល់ព្រះជាម្ចាស់បាន មានតែតាមរយៈការធ្វើបន្ទាល់ពីទង្វើរបស់ទ្រង់ប៉ុណ្ណោះ។ មានតែតាមរយៈការដឹងអំពីទង្វើដ៏ពិតរបស់ព្រះជាម្ចាស់ របៀបដែលទ្រង់ធ្វើការ វិធីសាស្ត្រដែលប្រកបដោយព្រះបញ្ញាញាណដែលទ្រង់ប្រើ របៀបដែលទ្រង់មានបន្ទូល និងរបៀបដែលទ្រង់ធ្វើឲ្យមនុស្សក្លាយជាគ្រប់លក្ខណ៍ គឺមានតែដឹងអំពីទិដ្ឋភាពទាំងនេះប៉ុណ្ណោះ ទើបអ្នកអាចយល់អំពីការពិតរបស់ព្រះជាម្ចាស់ និងយល់អំពីនិស្ស័យរបស់ទ្រង់ ដឹងនូវអ្វីដែលទ្រង់ចូលចិត្ត អ្វីដែលទ្រង់ស្អប់ និងរបៀបដែលទ្រង់ធ្វើការទៅលើមនុស្ស។ តាមរយៈការយល់ដឹងអំពីអ្វីដែលព្រះជាម្ចាស់សព្វព្រះហឬទ័យ និងមិនសព្វព្រះហឬទ័យ អ្នកអាចធ្វើការវែកញែករវាងអ្វីដែលវិជ្ជមាន និងអ្វីដែលអវិជ្ជមាន ហើយតាមរយៈចំណេះដឹងរបស់អ្នកអំពីព្រះជាម្ចាស់ នោះជីវិតរបស់អ្នកនឹងមានវឌ្ឍនភាពជាមិនខាន។ សរុបមក អ្នកត្រូវតែទទួលបានចំណេះដឹងអំពីកិច្ចការរបស់ព្រះជាម្ចាស់ ហើយអ្នកត្រូវតែកែតម្រូវទស្សនៈរបស់អ្នកអំពីការជឿលើព្រះជាម្ចាស់។

ដកស្រង់ពី «ការដឹងអំពីកិច្ចការរបស់ព្រះជាម្ចាស់នាពេលសព្វថ្ងៃ» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ខាង​ដើម៖ ១. វិធីដែលអាចសម្គាល់ព្រះគ្រីស្ទក្លែងក្លាយ និងសញ្ញាសម្គាល់របស់ពួកគេ

បន្ទាប់៖ ៣. វិធីដែលមនុស្សអាចទទួលស្គាល់សេចក្ដីពិត និងអ្នកដែលអាចសម្ដែងចេញសេចក្ដីពិតយ៉ាងពិតប្រាកដ

តើយើងគួរអធិស្ឋានយ៉ាងដូចម្ដេច ដើម្បីឲ្យព្រះជាម្ចាស់ទ្រង់សណ្ដាប់? សូមទាក់ទងមកកាន់យើងខ្ញុំ ដើម្បីស្វែងរកដំណោះស្រាយ។

ខ្លឹមសារ​ពាក់ព័ន្ធ

១. មូលហេតុដែលព្រះជាម្ចាស់មានព្រះនាមផ្សេងគ្នានៅក្នុងយុគសម័យផ្សេងគ្នា និងសារៈសំខាន់នៃព្រះនាមរបស់ទ្រង់

ខគម្ពីរយោង៖ «ហើយព្រះជាម្ចាស់ក៏មានបន្ទូលនឹងម៉ូសេបន្ថែមទៀតថា ចូរអ្នកនិយាយទៅកាន់កូនចៅអ៊ីស្រាអែលថា ព្រះយេហូវ៉ា ជាព្រះនៃឱពុករបស់អ្នក...

១. មូលហេតុដែលព្រះជាម្ចាស់មានព្រះនាមផ្សេងគ្នានៅក្នុងយុគសម័យផ្សេងគ្នា និងសារៈសំខាន់នៃព្រះនាមរបស់ទ្រង់

ខគម្ពីរយោង៖ «ហើយព្រះជាម្ចាស់ក៏មានបន្ទូលនឹងម៉ូសេបន្ថែមទៀតថា ចូរអ្នកនិយាយទៅកាន់កូនចៅអ៊ីស្រាអែលថា ព្រះយេហូវ៉ា ជាព្រះនៃឱពុករបស់អ្នក...

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ