ការគេចចេញពីពាក្យចចាមអារ៉ាម

07-09-2021

By William, the United States

ក្នុងខែតុលាឆ្នាំ២០១៦ ខ្ញុំបានទៅក្រុងញូវយ៉កនៅសហរដ្ឋអាមេរិក ក្រោយមក ក៏បានជ្រមុជទឹកនៅក្នុងព្រះនាមព្រះអម្ចាស់យេស៊ូវ នៅក្នុងពួកជំនុំជនជាតិចិនមួយ ដោយក្លាយជាគ្រីស្ទបរិស័ទម្នាក់។ ប៉ុន្តែ ក្រោយចូលរួមនៅក្នុងពួកជំនុំនោះបានជាងមួយឆ្នាំ ខ្ញុំចេះតែអធិស្ឋាន និងច្រៀងបទទំនុកប៉ុណ្ណោះ ឯចំណេះដឹងរបស់ខ្ញុំអំពីព្រះជាម្ចាស់ និងការយល់ដឹងរបស់ខ្ញុំអំពីព្រះគម្ពីរមានភាពរាក់កំផែល ដែលធ្វើឲ្យខ្ញុំខកចិត្តយ៉ាងខ្លាំង។ ដូច្នេះ ជារឿយៗ ខ្ញុំបានស្វែងរកសេចក្តីអធិប្បាយនៅលើ YouTube ដោយខ្លួនឯង ដើម្បីឲ្យខ្ញុំអាចយល់អំពីព្រះហឫទ័យរបស់ព្រះអម្ចាស់បាន។

ក្នុងខែមីនាឆ្នាំ២០១៨ ខ្ញុំបានជួបបងប្អូនប្រុសស្រីពីរបីនាក់នៅទីក្រុងញូវយ៉ក ហើយរៀនបានសេចក្តីពិត និងសេចក្តីអាថ៌កំបាំងជាច្រើន ដែលខ្ញុំមិនធ្លាប់បានដឹងពីមុន តាមរយៈការជួបជុំ និងការប្រកបគ្នាជាមួយពួកគេ ដូចជាសាច់រឿងនៅពីក្រោយព្រះគម្ពីរ អ្វីជាការយកកំណើតជាមនុស្ស អ្វីជាសេចក្តីសង្រ្គោះ ភាពខុសគ្នារវាងព្រះគ្រីស្ទពិត និងព្រះគ្រីស្ទក្លែងក្លាយ ភាពខុសគ្នារវាងកិច្ចការរបស់ព្រះជាម្ចាស់ និងកិច្ចការរបស់មនុស្ស ជាដើម។ វាបានធ្វើឱ្យខ្ញុំភ្លឺភ្នែក ហើយខ្ញុំទទួលបានយ៉ាងច្រើន។ ខ្ញុំពិតជារីករាយនឹងការជួបជុំទាំងនោះណាស់។ នៅក្នុងការជួបជុំមួយ បងប្រុស លាវ បានអានព្រះបន្ទូលជាច្រើនដែលមិនមាននៅក្នុងព្រះគម្ពីរឡើយ។ ការនេះបានធ្វើឲ្យខ្ញុំភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយខ្ញុំបានសួរគាត់ថា ព្រះបន្ទូលទាំងនេះជារបស់នរណា។ គាត់មានប្រសាសន៍ថា ព្រះបន្ទូលទាំងនេះគឺជាព្រះសូរសៀងរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា ជាព្រះគ្រីស្ទនៅគ្រាចុងក្រោយ។ ពេលខ្ញុំបានឮព្រះនាម «ព្រះដ៏មានគ្រប់ព្រះចេស្ដា» ខ្ញុំបានតក់ស្លុតយ៉ាងខ្លាំង។ ព្រោះថាគ្រូគង្វាល និងពួកចាស់ទុំចេះតែព្រមានយើងមិនឲ្យមានទំនាក់ទំនងជាមួយពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដាឡើយ។ ពួកគាត់មានប្រសាសន៍ថា ពួកគេជឿលើអង្គមនុស្ស មិនមែនព្រះយេស៊ូវគ្រីស្ទទេ។ ខ្ញុំមានអារម្មណ៍ច្របូកច្របល់ និងអន្ទះអន្ទែង រហូតដល់អង្គុយមិនស្ងៀមឡើយ។ ខ្ញុំមិនបានកត់ត្រាសេចក្តីដែលបង លាវ បានមានប្រសាសន៍ក្រោយៗឡើយ ហើយខ្ញុំបានរកលេស ដើម្បីចាកចេញពីការប្រជុំនោះ។

ពេលខ្ញុំត្រលប់ទៅផ្ទះវិញ ខ្ញុំចេះតែរសាប់រសល់គេងមិនលក់សោះ ព្រោះនៅក្នុងគំនិតខ្ញុំ ចេះតែនឹកឃើញឈុតឆាកនៃការជួបជុំជាមួយសមាជិករបស់ពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដា។ ការប្រកបគ្នារបស់ពួកគេធ្វើឲ្យខ្ញុំទទួលបានការបំភ្លឺ មានភាពជាក់ស្ដែង និងមានប្រយោជន៍សម្រាប់ខ្ញុំ។ ប៉ុន្តែ ពេលខ្ញុំសម្រាកនៅលើគ្រែ អ្វីដែលគ្រូគង្វាល និងពួកចាស់ទុំបានមានប្រសាសន៍អំពីពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដាចេះតែខ្ទរឡើងនៅក្នុងត្រចៀកខ្ញុំ។ ខ្ញុំមិនសប្បាយចិត្តសោះ ហើយខ្ញុំមិនដឹងជាត្រូវស្ដាប់អ្នកណាឡើយ។ ខ្ញុំក៏យកទូរស័ព្ទ ដើម្បីចូលមើលគេហទំព័រដែលខ្ញុំទុកចិត្តបំផុតគឺ Wikipedia ដើម្បីឆែកមើលពីរបៀបដែលវាបានពណ៌នាអំពីពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដា។ ពេលខ្ញុំអាននៅលើ Wikipedia ថា ពួកជំនុំត្រូវបានបង្កើតឡើង ដោយបុគ្គលម្នាក់ ថាវាជាស្ថាប័នរបស់មនុស្ស ជាជាងពួកជំនុំរបស់ព្រះជាម្ចាស់ ក៏ដូចជាមានរបាយការណ៍អវិជ្ជមានមួយចំនួនពីបក្សកុម្មុយនីស្តចិនផងនោះ ខ្ញុំក៏មានអារម្មណ៍ភ័យ ហើយលែងចង់ស្ដាប់ការប្រកបគ្នារបស់ពួកគេទៀតហើយ។ ខ្ញុំរៀបនឹងលុបចោលព័ត៌មានទាក់ទងទាំងអស់របស់ពួកគេ ប៉ុន្តែ ពេលដែលខ្ញុំហៀបនឹងលុបវាចោល ខ្ញុំបាននឹកចាំអំពីរបៀបដែលខ្ញុំមានទំនាក់ទំនងជាមួយពួកគេ។ ពួកគេជាមនុស្សទៀងត្រង់ គួរឲ្យស្រឡាញ់ និងមានចិត្តអត់ធ្មត់ជាមួយអ្នកដទៃ ហើយខ្ញុំមានការកោតសរសើរយ៉ាងខ្លាំងចំពោះអត្តចរិតរបស់ពួកគេ អ្វីដែលពួកគេរស់នៅ និងរបៀបដែលគេនិយាយ។ ខ្ញុំឃើញតែរូបភាពល្អៗប៉ុណ្ណោះពីពួកគេ។ ពួកគេមិនដូចអ្វីដែលខ្ញុំបានឃើញនៅលើអ៊ីនធឺណិតឡើយ។ ខ្ញុំក៏នៅស្ងៀមសិន។ តែខ្ញុំដាក់ទំនុកចិត្តខ្លាំងពេកទៅលើ Wikipedia ដូច្នេះ ក្រោយពេលគិតបានមួយសន្ទុះ ខ្ញុំនៅតែសម្រេចចិត្តលុបចោលទំនាក់ទំនងទាំងអស់របស់ខ្ញុំជាមួយពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដា និងប្រាប់ដល់បង Peter ដែលកំពុងតែសិក្សាកិច្ចការរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាជាមួយខ្ញុំ។ បងប្រុស Peter មានប្រសាសន៍ថា ការស្វាគមន៍ព្រះអម្ចាស់គឺជារឿងមួយដ៏សំខាន់ដែលយើងត្រូវយកចិត្តទុកដាក់យ៉ាងហ្មត់ចត់ ហើយបានបញ្ចុះបញ្ចូលខ្ញុំមិនឲ្យវិនិច្ឆ័យដោយខ្វះការប្រុងប្រយ័ត្នឡើយ តែឲ្យអធិស្ឋានកាន់តែច្រើន និងស្វែងរកការដឹកនាំរបស់ព្រះអម្ចាស់... ខ្ញុំមានអារម្មណ៍ប្រឆាំងគ្នា ទាំងគិត «អ្វីដែលគាត់និយាយនេះសមហេតុផលទេតើ។ ការស្វាគមន៍ព្រះអម្ចាស់គឺជារឿងមួយដ៏សំខាន់ដែលយើងត្រូវយកចិត្តទុកដាក់យ៉ាងហ្មត់ចត់។ បើព្រះដ៏មានគ្រប់ព្រះចេស្ដាជាព្រះអម្ចាស់យេស៊ូវដែលបានវិលត្រលប់មកវិញមែន ហើយខ្ញុំមិនបានសិក្សា តើខ្ញុំនឹងមិនបាត់បង់ឱកាស ដើម្បីស្វាគមន៍ព្រះអម្ចាស់ទេឬអី?» ដូច្នេះ ខ្ញុំបានអធិស្ឋានទៅកាន់ព្រះអម្ចាស់ថា «ព្រះអម្ចាស់អើយ! ឥឡូវ ទូលបង្គំច្របូកច្របល់ណាស់។ សេចក្តីអធិប្បាយរបស់ពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដាពិតជាលើកទឹកចិត្ត ហើយខ្ញុំទទួលបានយ៉ាងច្រើន។ ប៉ុន្តែ Wikipedia និយាយថា វាជាស្ថាប័នរបស់មនុស្ស ជាជាងជាពួកជំនុំរបស់ព្រះជាម្ចាស់។ ព្រះអម្ចាស់អើយ! ទូលបង្គំមិនអាចបែងចែកច្បាស់ឡើយ។ ទូលបង្គំខ្លាចដើរវង្វេងផ្លូវ សូមទ្រង់ដឹកនាំផ្លូវទូលបង្គំផង។»

ថ្ងៃមួយ ពេលនៅតាមផ្លូវទៅពួកជំនុំ ប្អូនស្រីម្នាក់បានប្រាប់សាច់រឿងមួយដល់ខ្ញុំ៖ «អ្នកជឿលើព្រះអម្ចាស់ម្នាក់បានសុំឲ្យព្រះជាម្ចាស់សង្រ្គោះគាត់នៅពេលមានវិបត្តិ ដូច្នេះ ព្រះជាម្ចាស់បានរៀបចំឱកាសបីដើម្បីសង្រ្គោះគាត់ ប៉ុន្តែគាត់បានខកខានឱកាសទាំងអស់នោះ។ គាត់បាននិយាយថា 'អត់ទេ។ ខ្ញុំបានអធិស្ឋានទៅកាន់ព្រះអម្ចាស់រួចហើយ។ ព្រះអម្ចាស់នឹងសង្រ្គោះខ្ញុំ។' ក្រោយពេលគាត់ស្លាប់ទៅ គាត់ទទួលស្គាល់ថា ព្រះជាម្ចាស់បានរៀបចំឱកាសទាំងបីនេះ ហើយដោយសារគាត់មិនបានឆក់យកឱកាសទាំងនោះ ទើបគាត់បានស្លាប់បែបនេះ។» នៅឯពួកជំនុំ ខ្ញុំបានភ្ញាក់ផ្អើលដែលឃើញគ្រូគង្វាលខ្ញុំប្រាប់នូវសាច់រឿងដូចគ្នានេះ។ ខ្ញុំបានតក់ស្លុត ហើយគិតថា «នេះពិតជាអស្ចារ្យមែន! ខ្ញុំបានឮមនុស្សពីរនាក់កំពុងប្រាប់ខ្ញុំនូវសាច់រឿងដូចគ្នាក្នុងថ្ងៃតែមួយ ដោយប្រាប់ខ្ញុំឲ្យឆក់យកឱកាស ដើម្បីទទួលការសង្រ្គោះពីព្រះជាម្ចាស់។ តើព្រះអម្ចាស់កំពុងតែប្រាប់ខ្ញុំឲ្យបន្តសិក្សាអំពីកិច្ចការរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាឬ? ដូច្នេះ ខ្ញុំបានសម្រេចចិត្តបន្តសិក្សាអំពីផ្លេកបន្ទោរពីទិសខាងកើត។ ខ្ញុំបានទាក់ទងបងប្រុស លាវ ហើយចែកចាយពីភាពច្របូកច្របល់ខ្ញុំជាមួយគាត់។ ខ្ញុំបាននិយាយថា «ខ្ញុំដឹងថា ការប្រកបគ្នារបស់លោកមានសេចក្តីពិត ហើយក៏មានកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធផងដែរ។ វាពិតជាមានប្រយោជន៍សម្រាប់ខ្ញុំ។ ប៉ុន្តែ ខ្ញុំបានឃើញនៅលើ Wikipedia ថា ពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដាត្រូវបានបង្កើតឡើង ដោយបុរសម្នាក់ ឈ្មោះថា សាវ ថានេះជាស្ថាប័នរបស់មនុស្ស ជាជាងពួកជំនុំរបស់ព្រះជាម្ចាស់។ វាក៏មានរបាយការណ៍អវិជ្ជមានជាច្រើនផងដែរពីសំណាក់បក្សកុម្មុយនីស្តចិន ដូច្នេះ វាធ្វើឲ្យខ្ញុំមានមន្ទិលមួយចំនួន ហើយខ្ញុំចង់និយាយរឿងទាំងនេះជាមួយលោក។»

បងប្រុស លាវ បានតបថា «នៅពេលសិក្សាអំពីផ្លូវដ៏ពិត យើងមិនអាចពឹងអាងលើគេហទំព័ររបស់អ្នកមិនជឿ ក្រុមផ្សេង បក្សនយោបាយ ឬអ្វីដែលមនុស្សនិយាយឡើយ។ យើងត្រូវតែមើលថាតើផ្លូវនេះមានសេចក្តីពិត ឬវាជាកិច្ចការរបស់ព្រះជាម្ចាស់ដែរឬអត់។ នេះជាគោលការណ៍មូលដ្ឋាន ដ៏សំខាន់បំផុត។ «នៅពេលព្រះអម្ចាស់យេស៊ូវបានយាងមកធ្វើការ ពួកផារីស៊ីបានប្រឌិតពាក្យចចាមអារ៉ាមគ្រប់បែបយ៉ាងអំពីទ្រង់ និងបានប្រមាថព្រះអង្គ ដោយនិយាយថា ទ្រង់មិនបានចាប់កំណើត ដោយព្រះវិញ្ញាណបរិសុទ្ធទេ ថា ទ្រង់មិនបានរស់ឡើងវិញ ជាដើម។ ពួកយូដាជាច្រើនបានស្ដាប់តាមសម្ដេចសង្ឃ ពួកអាចារ្យ និងពួកផារីស៊ី ហើយគេមិនហ៊ានដើរតាមព្រះអម្ចាស់ទេ។ ប៉ុន្តែ ពេត្រុស យ៉ូហាន និងអ្នកផ្សេងទៀតបានឃើញថា របៀបនៃការប្រែចិត្តដែលទ្រង់បានប្រកាស ការអស្ចារ្យ និងកិច្ចការរបស់ទ្រង់ សុទ្ធតែមកពីព្រះជាម្ចាស់ ហើយទ្រង់មានសិទ្ធិអំណាច និងព្រះចេស្ដារបស់ព្រះជាម្ចាស់ ដូច្នេះ ពួកគេបានដើរតាមព្រះអម្ចាស់យេស៊ូវ ហើយទទួលបានសេចក្តីសង្រ្គោះរបស់ទ្រង់។» «ការទាំងនេះបង្ហាញថា គន្លឹះនៅក្នុងការសិក្សាអំពីផ្លូវដ៏ពិត គឺជាការស្វែងរកមើលថាតើវាមាននូវសេចក្តីពិត និងកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធឬក៏អត់។ នេះជាគោលការណ៍តែមួយគត់។» បន្ទាប់មក បងប្រុស លាវ អានបទគម្ពីរមួយចេញពីព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា។ ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា «តើអ្វីទៅជាគោលការណ៍មូលដ្ឋានគ្រឹះសំខាន់ជាងគេបំផុតក្នុងការស្វែងរកផ្លូវដ៏ពិត? អ្នកត្រូវមើលថាតើមានកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធដែរឬអត់នៅក្នុងផ្លូវនេះ ថាតើពាក្យសម្ដីទាំងអស់នេះ គឺជាការបើកសម្ដែងពីសេចក្តីពិតដែរឬទេ ថាតើនរណាដែលត្រូវធ្វើទីបន្ទាល់ ហើយតើអាចនាំអ្វីមកដល់អ្នកបាន។ ការបែងចែកភាពខុសគ្នារវាងផ្លូវពិត និងផ្លូវមិនពិត តម្រូវឲ្យមានទិដ្ឋភាពចំណេះដឹងមូលដ្ឋានខ្លះៗ ហើយមូលដ្ឋានគ្រឹះដែលសំខាន់ជាងគេបំផុតនោះគឺ ត្រូវប្រាប់ថាតើកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធមានបង្ហាញនៅក្នុងនោះដែរឬទេ។ សម្រាប់ខ្លឹមសារនៃជំនឿរបស់មនុស្សលើព្រះជាម្ចាស់ គឺដោយព្រោះជំនឿលើព្រះវិញ្ញាណនៃព្រះជាម្ចាស់ ហើយសូម្បីតែជំនឿលើព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ក៏ដោយព្រោះសាច់ឈាមនេះគឺជាតំណាងនៃព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ ដែលមានន័យថា ជំនឿនោះ គឺនៅតែជាជំនឿលើព្រះវិញ្ញាណដដែល។ មានភាពខុសគ្នារវាងព្រះវិញ្ញាណ និងសាច់ឈាម ប៉ុន្តែដោយសារសាច់ឈាមនេះមកអំពីព្រះវិញ្ញាណ ហើយគឺជាព្រះបន្ទូលដែលបានត្រលប់ជាសាច់ឈាមនោះអ្វីដែលមនុស្សជឿ គឺនៅតែជាលក្ខណៈពីដើមរបស់ព្រះជាម្ចាស់ដដែល។ ដូច្នេះ ក្នុងការបែងចែកភាពខុសគ្នាថាតើវាជាផ្លូវពិត ឬមិនមែននោះ អ្វីដែលសំខាន់គឺអ្នកត្រូវមើលថាតើ វាមានកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធដែរឬអត់ បន្ទាប់មក អ្នកត្រូវមើលថាតើ មានសេចក្តីពិតនៅក្នុងនោះដែរឬទេ» («មានតែអស់អ្នកដែលស្គាល់ព្រះជាម្ចាស់ និងស្គាល់កិច្ចការរបស់ទ្រង់ប៉ុណ្ណោះដែលអាចផ្គាប់ព្រះហឫទ័យព្រះជាម្ចាស់បាន» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ បងប្រុស លាវ បានបន្តការប្រកបគ្នារបស់គាត់។ «នៅគ្រាចុងក្រោយ ព្រះដ៏មានគ្រប់ព្រះចេស្ដាធ្វើកិច្ចការជំនុំជម្រះ ដោយចាប់ផ្ដើមជាមួយព្រះដំណាក់របស់ព្រះជាម្ចាស់។ ទ្រង់សម្ដែងគ្រប់ទាំងសេចក្តីពិត ដែលលាងសម្អាត និងសង្រ្គោះមនុស្សជាតិ។ ទ្រង់បើកសម្ដែងពីគោលបំណងនៃកិច្ចការគ្រប់គ្រងរបស់ព្រះអម្ចាស់ សាច់រឿងនៅពីក្រោយកិច្ចការនៃយុគសម័យនៃក្រឹត្យវិន័យ ព្រះគុណ និងនគរព្រះ និងអ្វីដែលត្រូវសម្រេចបាន ដោយកិច្ចការនោះ សេចក្តីអាថ៌កំបាំងនៃការយកកំណើតជាមនុស្ស និងព្រះនាមរបស់ព្រះជាម្ចាស់ ជាដើម។ ព្រះដ៏មានគ្រប់ព្រះចេស្ដាជំនុំជម្រះ និងលាតត្រដាងនិស្ស័យបែបសាតាំងរបស់មនុស្ស និងសេចក្តីពិតនៃសេចក្តីពុករលួយរបស់ពួកគេដែលរឹងទទឹងទាស់នឹងព្រះជាម្ចាស់ ឫសគល់នៃការអាក្រក់ និងសេចក្តីងងឹតនៅក្នុងលោកីយ៍ របៀបដែលសាតាំងធ្វើឲ្យមនុស្សជាតិពុករលួយ និងរបៀបដែលព្រះជាម្ចាស់សង្រ្គោះមនុស្សជាតិ។ ទ្រង់ក៏ប្រទាននូវផ្លូវមួយដល់យើង ដើម្បីកម្ចាត់សេចក្តីពុករលួយ និងទទួលបានសេចក្តីសង្រ្គោះរបស់ព្រះជាម្ចាស់ផងដែរ ព្រមទាំងបើកសម្ដែងពីលទ្ធផលសម្រាប់មនុស្សគ្រប់ប្រភេទផងដែរ។ សេចក្តីពិតដែលទ្រង់បង្ហាញ និងកិច្ចការជំនុំជម្រះរបស់ទ្រង់ សម្រេចបានទាំងស្រុងតាមសេចក្តីទំនាយរបស់ព្រះអម្ចាស់យេស៊ូវ៖ 'ខ្ញុំនៅមានសេចក្ដីជាច្រើនចង់ប្រាប់ដល់អ្នក ប៉ុន្តែពេលនេះអ្នកមិនអាចទទួលសេចក្ដីទាំងនេះបានទេ។ យ៉ាងណាមិញ កាលណាព្រះវិញ្ញាណនៃសេចក្ដីពិត ទ្រង់យាងមកដល់ នោះទ្រង់នឹងនាំអ្នកចូលទៅក្នុងសេចក្ដីពិតគ្រប់យ៉ាង' (យ៉ូហាន ១៦:១២-១៣)។» «វាក៏សម្រេច 'ដ្បិតនឹងមានវេលាមកដល់ ជាគ្រាដែលការជំនុំជម្រះត្រូវចាប់ផ្ដើមនៅឯដំណាក់របស់ព្រះជាម្ចាស់' (១ ពេត្រុស ៤:១៧)។» «អ្នកជឿដ៏ពិតជាច្រើននាក់ពីគ្រប់និកាយ ដែលទន្ទឹងចង់ឃើញការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់ បានយល់ឃើញថា ព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាគឺជាសេចក្តីពិត និងជាព្រះសូរសៀងរបស់ព្រះជាម្ចាស់។ ពួកគេបានកំណត់ថា ព្រះដ៏មានគ្រប់ព្រះចេស្ដាជាព្រះអម្ចាស់យេស៊ូវដែលបានយាងត្រលប់មកវិញ ហើយបានយាងមកចំពោះព្រះជាម្ចាស់។ គ្រប់យ៉ាងដែលមកពីព្រះជាម្ចាស់ នឹងចម្រើនឡើង។ ក្នុងពេលជាង២០ឆ្នាំប៉ុណ្ណោះ ដំណឹងល្អអំពីនគរព្រះរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាបានរីកសាយភាយទូទាំងប្រទេសចិន ហើយឥឡូវ កំពុងតែចូលទៅក្នុងពិភពលោកទាំងមូល។ នេះជាព្រះចេស្ដា និងសិទ្ធិអំណាចដ៏វិសេសរបស់ព្រះជាម្ចាស់ និងជាផលផ្លែនៃកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ។ វាជាការសម្ដែងចេញនូវព្រះប្រាជ្ញាញាណ និងភាពពេញដោយព្រះចេស្ដារបស់ព្រះជាម្ចាស់។» «ការពិតទាំងនេះបញ្ជាក់ថា ព្រះដ៏មានគ្រប់ព្រះចេស្ដាគឺជាព្រះអម្ចាស់យេស៊ូវដែលបានយាងត្រលប់មកវិញ ហើយកិច្ចការរបស់ទ្រង់គឺជាផ្លូវដ៏ពិត។»

ការប្រកបគ្នារបស់បងប្រុស លាវ បានរំឭកខ្ញុំអំពី ព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាដែលខ្ញុំទើបតែបានអានថ្មីៗនេះ។ ព្រះបន្ទូលទាំងនោះបានបើកសម្ដែងអំពីសេចក្តីអាថ៌កំបាំង និងសេចក្តីពិតជាច្រើន។ ក្រៅពីព្រះជាម្ចាស់ តើនរណាអាចសម្ដែងពីសេចក្តីពិតបានទៅ? បើខ្ញុំមិនបានអានអំពីសេចក្ដីពិតរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា ដើម្បីស្វែងរកផ្លូវដ៏ពិតទេ ហើយបែរជាជឿលើសេចក្តីកុហកទាំងងងឹតងងុលដែលគេផុសនៅលើគេហទំព័រមួយចំនួន និងបានផ្សាយដោយបក្សកុម្មនីស្តចិន នោះខ្ញុំប្រាកដជាល្ងីល្ងើមិនខាន។ បងប្រុស លាវ បានសុំឲ្យខ្ញុំមើលខ្សែភាពយន្ត ការអប់រំជាថ្មីពណ៌ក្រហមនៅឯផ្ទះ។ ឪពុករបស់តួអង្គជាប្រធានរណសិរ្សរួបរួមនៃបក្សកុម្មនីស្តចិន ហើយអ្វីដែលគាត់និយាយ គឺដូចជាអ្វីដែលខ្ញុំបានឃើញនៅលើ Wikipedia អ៊ីចឹង។ គាត់និយាយថា ពួកជំនុំត្រូវបានបង្កើតឡើងដោយបុរសម្នាក់ ឈ្មោះ សាវ ដែលសមាជិកទាំងអស់នៃស្ថាប័ននេះហៅគាត់ថាជាបុរសម្នាក់ដែលព្រះវិញ្ញាណបរិសុទ្ធប្រើប្រាស់ ហើយពួកគេស្ដាប់សេចក្តីអធិប្បាយរបស់គាត់គ្រប់ពេលវេលា ដូច្នេះ នេះមានន័យថា វាជាស្ថាប័នរបស់មនុស្ស មិនមែនជាពួកជំនុំរបស់ព្រះជាម្ចាស់ឡើយ។ នេះជាសម្ដីដែលតួអង្គបានតបទៅវិញ៖ «តើនរណាជាអ្នកបង្កើតគ្រីស្ទសាសនា? តើនរណាជាអ្នកបង្កើតលទ្ធិកាតូលិក? តើវាអាចជាប៉ុល ឬពេត្រុស ដែលជាស្ថាបនិកឬទេ?» «តើនរណាជាអ្នកបង្កើតសាសនាយូដា? តើវាអាចជាម៉ូសេឬទេ?» «តើទាំងអស់នេះមិនសមហេតុផលទេឬ?» «ពួកទមិឡមិនដែលទទួលស្គាល់ថា មានព្រះជាម្ចាស់ឡើយ ហើយពួកគេក៏មិនដែលទទួលស្គាល់ថា ព្រះជាម្ចាស់បានត្រលប់ជាសាច់ឈាមនោះដែរ។ មិនថាព្រះគ្រីស្ទដែលយកកំណើតជាមនុស្សបានសម្ដែងសេចក្តីពិតច្រើនប៉ុនណា មិនថាកិច្ចការរបស់ទ្រង់អស្ចារ្យយ៉ាងណា ឬសេចក្តីសង្រ្គោះរបស់ទ្រង់អស្ចារ្យបែបណានោះឡើយ ក៏ពួកគេនឹងធ្វើអ្វីគ្រប់យ៉ាងដែលពួកគេអាចធ្វើបាន ដើម្បីបដិសេធ បិទបាំង និងថ្កោលទោសវាដែរ។» «ពួកគេក៏គិតថា គ្រីស្ទសាសនាត្រូវបានបង្កើតឡើង ដោយមនុស្សផងដែរ ហើយការនេះមិនសមទំនងសោះឡើយ។» «បើគ្មានការលេចមក និងកិច្ចការរបស់ព្រះអម្ចាស់យេស៊ូវទេ នោះក៏គ្មានអ្នកជឿ ឬអ្នកដើរតាមព្រះអម្ចាស់ដែរ ហើយវាក៏គ្មានគ្រីស្ទសាសនាអ្វីនោះដែរ។ នេះជាការពិត។» «មិនថាពួកសាវ័កមានអំណោយទានបែបណា តើពួកគេអាចបង្កើតពួកជំនុំមួយបានដោយរបៀបណា? ដោយគ្រាន់តែមនុស្សទទួលយកការដឹកនាំ និងការមើលថែរបស់ពួកសាវ័ក តើនេះមានន័យថា គ្រីស្ទសាសនាត្រូវបានបង្កើតឡើងដោយមនុស្សឬ? «ពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដាបានកើតឡើង ដោយសារតែការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ។ ដោយសារតែព្រះដ៏មានគ្រប់ព្រះចេស្ដាសម្ដែងសេចក្តីពិតជាច្រើន ហើយដោយសារតែមនុស្សដឹងថា នេះជាព្រះសូរសៀងរបស់ព្រះជាម្ចាស់ និងចូលមកចំពោះព្រះជាម្ចាស់ ទើបពួកជំនុំត្រូវបានកើតមានឡើង។» «ក្រោយពេលព្រះដ៏មានគ្រប់ព្រះចេស្ដាបានចាប់ផ្ដើមកិច្ចការរបស់ទ្រង់ ព្រះអង្គបានធ្វើបន្ទាល់អំពីបុរសម្នាក់ ដែលព្រះវិញ្ញាណបរិសុទ្ធបានប្រើ ជាថ្នាក់ដឹកនាំនៃពួកជំនុំ។ លោកដូចជាម៉ូសេនៅក្នុងយុគសម័យនៃក្រឹត្យវិន័យ ឬដូចពួកសាវ័កនៅក្នុងយុគសម័យនៃព្រះគុណ។ លោកត្រូវបានព្រះជាម្ចាស់ប្រើ ដើម្បីស្រោចទឹក មើលថែ និងដឹកនាំរាស្ត្រជ្រើសតាំងរបស់ព្រះជាម្ចាស់។ លោកកំពុងតែបំពេញភារកិច្ចរបស់មនុស្ស។ រាស្ត្រជ្រើសតាំងរបស់ព្រះជាម្ចាស់អធិស្ឋាននៅក្នុងព្រះនាមរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា ហើយនៅក្នុងការប្រជុំ ពួកគេអាន និងប្រកបគ្នាលើព្រះបន្ទូលរបស់ព្រះជាម្ចាស់។ រាស្ត្រជ្រើសតាំងរបស់ព្រះជាម្ចាស់ទទួលយក និងចុះចូលចំពោះការដឹកនាំរបស់បុរសម្នាក់នេះ ដោយស្របតាមព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា។ បក្សកុម្មុយនីស្តចិននិយាយកុហកយ៉ាងឥតអៀនខ្មាសថា យើងជឿលើបុរសនេះ។ ពួកគេបដិសេធការលេចមក និងកិច្ចការរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា ហើយបដិសេធសេចក្តីពិតដែលទ្រង់សម្ដែងចេញ។ ពួកគេមានចេតនាដ៏លាក់កំបាំង។» «បើគ្មានការលេចមក និងកិច្ចការរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាទេ នោះក៏គ្មានពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដាដែរ។ នេះជាការពិតមួយដែលមិនអាចប្រកែកបាន។»

ខ្ញុំគិតថា តួអង្គនេះនិយាយត្រូវណាស់។ ពួកជំនុំបានកើតឡើង ដោយសារតែការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់ ប៉ុន្តែ ដោយគ្រាន់តែព្រះជាម្ចាស់ប្រើប្រាស់មនុស្សម្នាក់ ដើម្បីដឹកនាំពួកជំនុំ ពួកគេនិយាយថា ពួកជំនុំត្រូវបានបង្កើតឡើង ដោយមនុស្សម្នាក់ទៅវិញ។ តើការនេះមិនឆ្គាំឆ្គងទេឬ? បក្សកុម្មុយនីស្តចិនដឹងថា គ្រីស្ទបរិស័ទនៅក្នុងពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដាជឿលើព្រះដ៏មានគ្រប់ព្រះចេស្ដា ដូច្នេះ ហេតុអ្វីបានជាពួកគេនិយាយថា វាជាស្ថាប័នរបស់មនុស្ស ដែលត្រូវបានបង្កើតឡើង ដោយមនុស្សម្នាក់អ៊ីចឹង? ពេលខ្ញុំកំពុងគិតអំពីសំណួរនេះ តួអង្គបានបន្តទៀតថា «ដូច្នេះ ហេតុអ្វីបានជារដ្ឋាភិបាលបក្សកុម្មុយនីស្តចិននិយាយថា ពួកជំនុំជាស្ថាប័នរបស់មនុស្សទៅវិញ? ហេតុអ្វីបានជាពួកគេមិនលើកឡើងអំពីព្រះជាម្ចាស់នៅក្នុងសាច់ឈាម? ហេតុអ្វីបានជាពួកគេមិនលើកឡើងអំពី ព្រះបន្ទូលលេចមកជាសាច់ឈាម? សេចក្តីពិតដែលព្រះដ៏មានគ្រប់ព្រះចេស្ដាបានសម្ដែងចេញ គឺជាអ្វីដែលបក្សកុម្មុយនីស្តចិនខ្លាចបំផុត ព្រោះពួកគេដឹងថា គ្រប់អ្នកជឿលើព្រះដ៏មានគ្រប់ព្រះចេស្ដា បានទទួលយកទ្រង់ ដោយសារតែពួកគេបានអាន ព្រះបន្ទូលលេចមកជាសាច់ឈាម។ ដូច្នេះ ពួកគេព្យាយាមបន្លប់មនុស្ស ដោយនិយាយថា ពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដា ត្រូវបានបង្កើតឡើងដោយមនុស្ស ដើម្បីគ្របបាំងសេចក្តីពិតរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា ជាព្រះគ្រីស្ទនៃគ្រាចុងក្រោយដែលកំពុងលេចមក និងធ្វើការ។ ពួកគេធ្វើបែបនេះ ដើម្បីរារាំងមនុស្សកុំឲ្យដើរតាមព្រះជាម្ចាស់ ហើយវាក៏ជាលេសមួយ ដើម្បីសង្កត់សង្កិនពួកជំនុំរបស់ព្រះជាម្ចាស់ផងដែរ។ នេះហើយជាគោលដៅដ៏ពិតរបស់ពួកគេ។» វាធ្វើឱ្យខ្ញុំបានភ្លឺភ្នែក។ ខ្ញុំបានមើលឃើញថា ការអះអាងរបស់បក្សកុម្មុយនីស្តចិនដែលថា ពួកជំនុំរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាជាស្ថាប័នរបស់មនុស្ស គឺជាចេតនាមួយដែលចង់បំភ្លៃការពិត និងជាលេសមួយ ដើម្បីសង្កត់សង្កិន និងបៀតបៀនពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដា។ ជាងនេះទៀត ពួកគេនិយាយបែបនេះ ដើម្បីធ្វើឲ្យមនុស្សយល់ខុស ហើយបញ្ឈប់ពួកគេកុំឲ្យស្វែងរកផ្លូវដ៏ពិត។ វាធ្វើឡើង ដើម្បីបញ្ឈប់មនុស្សកុំឲ្យមានសេចក្តីជំនឿ និងដើរតាមព្រះជាម្ចាស់។ នោះហើយជាចេតនាដ៏អាក្រក់របស់បក្សកុម្មុយនីស្តចិន!

ក្រោយមើលក្លីបវីដេអូនេះហើយ បងប្រុស លាវ បានប្រកបគ្នាថា «ការប្រឌិតពាក្យចចាមអារ៉ាម និងការថ្កោលទោសរបស់បក្សកុម្មុយនីស្តចិនអំពីពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដានេះឡើង ស្ដែងឲ្យឃើញពីនិស្ស័យបែបសាតាំងរបស់គេដែលស្អប់សេចក្តីពិត ហើយប្រឆាំងនឹងព្រះជាម្ចាស់។ យើងទាំងអស់គ្នាសុទ្ធតែដឹងថា បក្សកុម្មុយនីស្តចិនគឺជាពួកទមិឡ ហើយវាជឿលើលទ្ធិម៉ាក្ស-លេនីន។ វាស្អប់សេចក្តីពិត ព្រមទាំងការសម្ដែងចេញ និងកិច្ចការរបស់ព្រះជាម្ចាស់ជាងអ្វីៗទាំងអស់ ហើយចាប់តាំងពីការបង្កើតប្រទេសនៅក្នុងឆ្នាំ១៩៤៩មក វាបានសង្កត់សង្កិន និងបៀតបៀនជំនឿសាសនាយ៉ាងព្រៃផ្សៃ។ វាបានថ្កោលទោសគ្រីស្ទសាសនា និងពួកជំនុំតាមផ្ទះផ្សេងទៀតថាជានិកាយសាសនាអាក្រក់ ហើយបានដុត និងបំផ្លាញព្រះគម្ពីរជាច្រើនក្បាលរាប់មិនអស់។ វាបានចាប់ខ្លួន បៀតបៀន និងដាក់គុក គ្រីស្ទបរិស័ទរាប់មិនអស់។» «ការបៀតបៀនជំនឿសាសនាកាន់តែឃោរឃៅឡើងៗ ចាប់តាំងពីលោក ស៊ីជីងពីងបានឡើងកាន់អំណាច។ ពួកជំនុំតាមលំនាំបីស្វ័យត្រូវបានបិទទ្វារ និងបំផ្លាញចោល ហើយឈើឆ្កាងរាប់មិនអស់ត្រូវបានកម្ទេចចោល។ ពួកគេថែមទៀតមានគម្រោងសរសេរព្រះគម្ពីរប៊ីប និងគម្ពីរកូរ៉ាន ឡើងវិញទៀតផង ដើម្បីលុបបំបាត់ជំនឿសាសនាទាំងស្រុងតែម្ដង។ ចាប់តាំងពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ ជាព្រះដ៏មានគ្រប់ព្រះចេស្ដា បានលេចមកនៅក្នុងប្រទេសចិនមក បក្សកុម្មុយនីស្តចិនបានកំពុងតែតាមប្រមាញ់ទ្រង់ ទាំងខ្ពស់ទាំងទាប ដោយកំពុងចាប់ខ្លួន និងបៀតបៀនគ្រីស្ទបរិស័ទយ៉ាងព្រៃផ្សៃ។ មនុស្សជាច្រើនត្រូវបានជាប់គុក ហើយរងទារុណកម្មយ៉ាងឃោរឃៅ រហូតដល់ពួកគេពិការ ឬស្លាប់ ហើយមនុស្សរាប់លាននាក់ត្រូវបានបង្ខំឲ្យរត់ចេញពីផ្ទះសម្បែងរបស់ពួកគេ។» «បក្សកុម្មុនីស្តចិនប្រើប្រព័ន្ធផ្សព្វផ្សាយ ដើម្បីផ្សាយពាក្យចចាមអារ៉ាម និងកកូរឲ្យមានបញ្ហា ដើម្បីមួលបង្កាច់ និងលាបពណ៌លើពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដា។ គេធ្វើបែបនេះ ដើម្បីញុះញុង និងនាំប្រជាជនចិន និងពិភពលោកឲ្យមានការយល់ខុស ដើម្បីឲ្យពួកគេបែរមកប្រឆាំង និងថ្កោលទោសចំពោះពួកជំនុំផងដែរ។ វាជាការព្យាយាមកម្ចាត់ចោលនូវកិច្ចការនៃគ្រាចុងក្រោយរបស់ព្រះជាម្ចាស់។ យើងអាចមើលឃើញចេញពីការពិតទាំងនេះថា បក្សកុម្មុនីស្តចិនគឺជាអារក្សដ៏អាក្រក់មួយដែលប្រឆាំងនឹងព្រះជាម្ចាស់ ហើយនាំឲ្យមនុស្សយល់ខុស និងធ្វើបាបមនុស្ស។ វាជាសត្វតិរច្ឆាន ជាសត្វនាគដ៏ធំចេញពីកណ្ឌគម្ពីរវិវរណៈ! ការនេះសម្រេចទាំងស្រុងតាមសេចក្តីទំនាយក្នុងព្រះគម្ពីរខាងក្រោម៖ 'ហើយនាគធំនោះត្រូវបានបណ្ដេញចេញ គឺជាសត្វពស់ជំនាន់ដើម ដែលមានឈ្មោះថា អារក្ស និងសាតាំង ដែលបោកបញ្ឆោតពិភពលោកទាំងមូល' (វិវរណៈ ១២:៩)។ 'ហើយគេបានបើកមាត់ប្រមាថទាស់នឹងព្រះជាម្ចាស់ ប្រមាថព្រះនាមទ្រង់ និងរោងឧបោសថរបស់ទ្រង់ ព្រមទាំងអស់អ្នកដែលនៅស្ថានសួគ៌' (វិវរណៈ ១៣:៦)។» «ការស្ដាប់តាមសេចក្តីកុហករបស់បក្សកុម្មុយនីស្តចិន នៅពេលដែលសិក្សាអំពីផ្លូវដ៏ពិត និងស្វែងរកការលេចមករបស់ព្រះជាម្ចាស់ គឺជារឿងឆ្កួតឡប់!» «ហើយមនុស្សខ្លះអានអំពីសេចក្តីនៅលើ Wikipedia នៅពេលដែលសិក្សាអំពីផ្លូវដ៏ពិត ទាំងនិយាយថា ពួកគេទុកចិត្តលើគេហទំព័រនេះ ហើយពួកគេនឹងជឿតាម បើ Wikipedia សរសេរថា វាផ្លូវដ៏ពិត។ ពួកគេប្រើប្រាស់ Wikipedia ដើម្បីកំណត់ថាតើវាជាផ្លូវដ៏ពិតឬក៏អត់។ តើការនេះស្របតាមសេចក្តីពិតឬទេ?» «តើ Wikipedia មានផ្ទុកនូវសេចក្តីពិតឬទេ?» «វាជាគេហទំព័ររបស់អ្នកមិនជឿ។ ពួកគេចងក្រងឯកសារផ្សេងៗ ហើយសរសេរអំពីអ្វីៗគ្រប់យ៉ាងចេញពីទស្សនៈរបស់អ្នកមិនជឿ។ អ្នកមិនជឿទាំងអស់ត្រូវបានសាតាំងធ្វើឲ្យពុករលួយយ៉ាងជ្រាលជ្រៅ ហើយពួកគេបានក្បត់ព្រះជាម្ចាស់។ ពួកគេមិនមែនជាមនុស្សនៃសេចក្តីជំនឿឡើយ។ ពួកគេគ្រាន់តែចាក់បណ្ដោយតាមបណ្ដាជន ហើយនិយាយកុហកមិនចេះចប់។ ពួកគេគ្រាន់តែត្រាប់តាមអ្វីដែលបក្សកុម្មុយនីស្តចិននិយាយប៉ុណ្ណោះ។ ហេតុអ្វីមិនសម្ភាសន៍ពួកជំនុំដោយផ្ទាល់ទៅ? ហេតុអ្វីមិនរាយការណ៍អំពីវាដោយយុត្តិធម៌ និងមិនលំអៀង?» «ព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា និង ទីបន្ទាល់គ្រប់ប្រភេទចេញពីសមាជិកនៃពួកជំនុំ បានមាននៅលើអ៊ីនធឺណិតមួយរយៈហើយ។ ហេតុអ្វីបានជាគេមិនលើកឡើងអំពីចំណុចទាំងនេះទាល់តែសោះ? រដ្ឋាភិបាលបក្សកុម្មុយនីស្តចិនបានកំពុងតែបៀតបៀនពួកជំនុំយ៉ាងព្រៃផ្សៃ ហើយទង្វើទាំងនេះត្រូវបានផ្សព្វផ្សាយជាសាធារណៈនៅលើគេហទំព័ររបស់អង្គការសិទ្ធិមនុស្សអន្តរជាតិ។ ហេតុអ្វីបានជាពួកគេមិនលើកឡើងអំពីការនេះផង? បក្សកុម្មុយនីស្តចិន និងពិភពសាសនានិយាយមួលបង្កាច់ និងប្រឌិតពាក្យចចាមអារ៉ាមអំពីពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដា ហើយ Wikipedia គ្រាន់តែចម្លងតាមប៉ុណ្ណោះ។ តើពួកគេមិនមានចេតនាលាក់បាំងសេចក្តីពិត និងកំពុងផ្សាយសេចក្តីកុហករបស់រដ្ឋាភិបាលទេឬ? ពួកគេជាឧបករណ៍ឃោសនាដែលសាតាំងប្រើ ដើម្បីនាំមនុស្សឲ្យយល់ខុស។» «បើយើងជឿលើ Wikipedia នៅពេលស្វែងរកផ្លូវដ៏ពិត បើយើងជឿលើសេចក្តីកុហករបស់វា តើនេះមិនមែនជារឿងល្ងីល្ងើទេឬអី? បើមនុស្សម្នាក់ជឿលើអ្វីមួយថាជាផ្លូវដ៏ពិត ដោយផ្អែកលើ ការវាយតម្លៃថា អ្វីដែលជាផ្លូវដ៏ពិតរបស់រដ្ឋាភិបាល និងពិភពសាសនា តើពួកគេជាអ្នកជឿដ៏ពិតដែរឬទេ?» «ការមិនស្វែងរកព្រះបន្ទូលរបស់ព្រះជាម្ចាស់ ឬស្ដាប់ឮព្រះសូរសៀងរបស់ព្រះជាម្ចាស់នៅក្នុងការស្វែងរករបស់ពួកគេ ប៉ុន្តែជឿលើពាក្យរបស់សាតាំង និងជឿលើបក្សកុម្មុយនីស្តចិន និងបុព្វជិតសាសនា មានន័យថា ពួកគេជឿ និងដើរតាមសាតាំងហើយ ពួកគេត្រូវបានសត្វតិរច្ឆានដឹកមុខ និងនាំឲ្យយល់ខុស រហូតដល់ពួកគេមានស្លាកស្លាមរបស់សត្វតិរច្ឆាន។»

ខ្ញុំមានអារម្មណ៍ថា ការប្រកបគ្នារបស់បងលាវ ពេញដោយទស្សនទាន ហើយខ្ញុំជឿជាក់ទាំងស្រុងតែម្ដង។ ខ្ញុំតែងតែគិតថា Wikipedia ជាសព្វវចនាធិប្បាយអនឡាញដ៏ធំបំផុត ដែលគ្របដណ្ដប់លើអ្វីៗគ្រប់យ៉ាង។ ខ្ញុំបានទុកចិត្តវា តែឥឡូវ ខ្ញុំទើបតែដឹងថា វាជាគេហទំព័ររបស់អ្នកមិនជឿ។ វាគ្មានផ្ទុកសេចក្តីពិត ហើយក៏មិនធ្វើបន្ទាល់អំពីព្រះជាម្ចាស់ដែរ។ គ្រប់សេចក្តីបំភ្លៃការពិតដែលបក្សកុម្មុយនីស្តចិនបញ្ចេញមក Wikipedia ក៏ផ្សាយបន្ដអំពីជំនឿខុសឆ្គងទាំងនោះ។ តើអ្វីដែលវាសរសេរអាចមិនត្រូវបានបំពុលយ៉ាងជ្រាលជ្រៅយ៉ាងម៉េចកើតទៅ? តើវាអាចទុកចិត្តបានដោយរបៀបណា? ពេលខ្ញុំសិក្សាអំពីផ្លូវដ៏ពិត ខ្ញុំគួរតែសម្លឹងមើលថាតើផ្លូវនេះមានសេចក្តីពិតឬអត់ ថាតើវាត្រូវបានសម្ដែងចេញ ដោយព្រះជាម្ចាស់ និងថាតើវាមានកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធឬក៏អត់ ព្រោះថាមានតែព្រះជាម្ចាស់មួយប៉ុណ្ណោះដែលជាសេចក្តីពិត ជាផ្លូវ និងជាជីវិត ហើយមានតែព្រះជាម្ចាស់មួយប៉ុណ្ណោះដែលអាចបង្ហាញយើងអំពីផ្លូវនៃការប្រតិបត្តិបាន។ ប៉ុន្តែ ទោះបីជាខ្ញុំបានឃើញព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាជាសេចក្តីពិត និងថាព្រះបន្ទូលនោះមកពីព្រះជាម្ចាស់ក៏ដោយ ក៏ខ្ញុំនៅតែត្រូវបានត្រួតត្រា ដោយពាក្យចចាមអារ៉ាមរបស់បក្សកុម្មុយនីស្តចិន និងពាក្យសម្ដីនៅលើគេហទំព័រដែលស្មានថាគួរឲ្យទុកចិត្តដែរ ហើយខ្ញុំមិនហ៊ានសិក្សាអំពីកិច្ចការរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាឡើយ។ ខ្ញុំច្របូកច្របល់ចិត្តណាស់! ជាសំណាងល្អ ព្រះជាម្ចាស់បានកំពុងប្រើបងប្អូនប្រុសស្រី ដើម្បីប្រកបគ្នាជាមួយខ្ញុំអំពីសេចក្តីពិត ជួយខ្ញុំ និងចង្អុលបង្ហាញផ្លូវខ្ញុំ ដើម្បីកុំឲ្យខ្ញុំចាញ់បញ្ឆោតគេ។ បើមិនដូច្នោះទេ ខ្ញុំអាចនឹងបាត់បង់ឱកាស ដើម្បីស្វាគមន៍ការវិលត្រលប់របស់ព្រះអម្ចាស់មិនខាន។

បន្ទាប់មក បងប្រុស លាវ បានបន្តការប្រកបគ្នារបស់គាត់៖ «ដោយសារតែទាំងអស់នេះជាសេចក្តីកុហករបស់ក្សកុម្មុយនីស្តចិន ដែលនាំឲ្យមនុស្សយល់ខុស និងរារាំងពួកគេមិនឲ្យស្វែងរកផ្លូវដ៏ពិត ហេតុអ្វីបានជាព្រះជាម្ចាស់អនុញ្ញាតឲ្យមានការប្រឌិតទាំងនេះអ៊ីចឹង? បំណងព្រះហឫទ័យដ៏ល្អ និងព្រះប្រាជ្ញាញាណរបស់ព្រះជាម្ចាស់ គឺស្ថិតនៅពីក្រោយការដែលទ្រង់អនុញ្ញាតឲ្យបក្សកុម្មុយនីស្តចិនផ្សព្វផ្សាយនូវពាក្យកុហកទាំងនេះ។» តោះយើងអានព្រះបន្ទូលខ្លះរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា។ អូខេ ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា «តាំងតែពីដើមរៀងមក សាតាំងបាននិងកំពុងឈ្លបចាប់ពីក្រោយជំហាននីមួយៗនៅក្នុងផែនការរបស់ខ្ញុំ ហើយវាជាសំរាមនៃព្រះប្រាជ្ញាញាណរបស់ខ្ញុំ វាតែងតែព្យាយាមរកផ្លូវ និងមធ្យោបាយដើម្បីបង្អាក់ផែនការដើមរបស់ខ្ញុំ។ ប៉ុន្តែ តើខ្ញុំអាចបង្អោនទៅតាមគ្រោងការណ៍បោកបញ្ឆោតរបស់វាបានឬទេ? អ្វីៗគ្រប់យ៉ាងនៅក្នុងស្ថានសួគ៌ និងនៅលើផែនដីសុទ្ធតែបម្រើខ្ញុំ តើគ្រោងការណ៍បោកបញ្ឆោតរបស់សាតាំងអាចខុសគ្នាដែរឬទេ? នេះច្បាស់ជាកន្លែងដែលព្រះប្រាជ្ញាញាណរបស់ខ្ញុំប្រសព្វគ្នា វាច្បាស់ណាស់ថា វាជាអ្វីដែលល្អអស្ចារ្យអំពីអំពើរបស់ខ្ញុំ ហើយវាជាគោលការណ៍ប្រតិបត្តិសម្រាប់ផែនការគ្រប់គ្រងទាំងមូលរបស់ខ្ញុំ។ នៅក្នុងយុគនៃការកសាងនគរព្រះនេះ ខ្ញុំនៅតែមិនគេចពីគ្រោងការណ៍បោកបញ្ឆោតរបស់សាតាំង ហើយខ្ញុំបន្តធ្វើកិច្ចការដែលខ្ញុំត្រូវធ្វើដដែល។ ក្នុងចំណោមសកលលោក និងរបស់សព្វសារពើ ខ្ញុំបានចាត់ទុកអំពើរបស់សាតាំងថាជាសំរាមរបស់ខ្ញុំ។ តើនេះមិនមែនជាការបង្ហាញច្បាស់អំពីព្រះប្រាជ្ញាញាណរបស់ខ្ញុំទេឬ? តើនេះមិនច្បាស់ថាជាអ្វីដែលល្អអស្ចារ្យអំពីកិច្ចការរបស់ខ្ញុំទេឬ?» («ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ថ្លែងទៅកាន់សកលលោកទាំងមូល» ជំពូកទី ៨ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ បន្ទាប់មក បងប្រុស លាវ បានប្រកបគ្នាថា «ព្រះបន្ទូលរបស់ព្រះបង្ហាញដល់យើងថា នៅក្នុងកិច្ចការរបស់ទ្រង់ ទ្រង់មិនគេចចេញពីផែនការអាក្រក់របស់សាតាំងឡើយ ប៉ុន្តែ ទ្រង់ប្រើផែនការទាំងនោះបម្រើជាប្រយោជន៍ដល់កិច្ចការរបស់ទ្រង់ ដើម្បីបញ្ចប់ផែនការគ្រប់គ្រងរបស់ទ្រង់ក្នុងការសង្រ្គោះមនុស្សជាតិ។ កិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងយុគសម័យនៃនគរព្រះ គឺជាដំណាក់កាលចុងក្រោយនៃការសង្រ្គោះមនុស្សជាតិរបស់ព្រះជាម្ចាស់។ ព្រះជាម្ចាស់នឹងបែងចែកមនុស្សទៅតាមប្រភេទរបស់ពួកគេ ផ្ដល់រង្វាន់ដល់មនុស្សល្អ និងដាក់ទោសមនុស្សអាក្រក់ ហើយបញ្ចប់កិច្ចការនៃយុគសម័យទាំងមូល ដោយការជំនុំជម្រះ។» មែនហើយ។ «ព្រះជាម្ចាស់នឹងធ្វើឲ្យអស់អ្នកដែលជឿលើទ្រង់ដ៏ពិត ហើយស្រឡាញ់សេចក្តីពិតក្លាយជាអ្នកយកឈ្នះ និងនាំពួកគេចូលទៅក្នុងនគររបស់ទ្រង់។ ទ្រង់នឹងលាតត្រដាង និងកម្ចាត់ចោលស្រងែ ពពែ និងពួកអ្នកមិនជឿដែលគ្រាន់តែស្វែងរកនំប៉័ងមកចម្អែតក្រពះឲ្យឆ្អែត រួមជាមួយមនុស្សអាក្រក់ និងពួកទទឹងព្រះគ្រីស្ទទាំងអស់ ដែលប្រឆាំងព្រះជាម្ចាស់។ សេចក្តីកុហកទាំងនេះជាឧបករណ៍ដែលព្រះជាម្ចាស់ប្រើជាប្រយោជន៍ទៅសម្រេចកិច្ចការរបស់ទ្រង់។ អ្នកជឿពិតនិងក្លែងក្លាយ ស្រូវនិងស្រងែ នឹងត្រូវបើកសម្ដែងនៅក្នុងព្យុះនៃសេចក្តីកុហកនេះ។» «នេះជាការល្បងលមួយសម្រាប់មនុស្សគ្រប់គ្នាដែលទទួលយកកិច្ចការនៃគ្រាចុងក្រោយរបស់ព្រះជាម្ចាស់ ត្រូវឆ្លងកាត់។ ព្រះអម្ចាស់យេស៊ូវបានមានបន្ទូលថា៖ 'ចៀមខ្ញុំស្គាល់សំឡេងខ្ញុំ ហើយខ្ញុំក៏ស្គាល់ពួកវាដែរ ហើយពួកវាក៏ដើរតាមខ្ញុំផង៖ ខ្ញុំប្រទានជីវិតអស់កល្បជានិច្ចដល់ពួកវា ហើយពួកវានឹងមិនត្រូវវិនាសឡើយ។ ហើយក៏គ្មាននរណាម្នាក់អាចឆក់យកពួកវាចេញពីដៃរបស់ខ្ញុំបាននោះដែរ' (យ៉ូហាន ១០:២៧-២៨)។ អ្នកជឿដ៏ពិតដែលស្រឡាញ់សេចក្តីពិត មិនខ្វល់អំពីអ្វីដែលបក្សកុម្មុយនីស្តចិន ឬពិភពសាសនានិយាយ ឬអ្វីដែលត្រូវបានសរសេរ ដោយប្រព័ន្ធផ្សព្វផ្សាយ ឬនៅលើគេហទំព័រឡើយ។ ពួកគេគ្រាន់តែមើលថាតើវាជាព្រះសូរសៀង និងជាកិច្ចការរបស់ព្រះជាម្ចាស់ដែរឬអត់។ ពេលពួកគេបញ្ជាក់បានថា ព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាជាព្រះសូរសៀងរបស់ព្រះជាម្ចាស់ នោះពួកគេនឹងដើរតាមទ្រង់ ទោះបីជាជួបឧបសគ្គពីមនុស្ស វត្ថុ ឬព្រឹត្តិការណ៍ក៏ដោយ។ ពួកគេតាំងចិត្តក្នុងការដើរតាមព្រះជាម្ចាស់។ ពួកគេជាស្ត្រីព្រហ្មចារីដ៏វៃឆ្លាត។» «ពួកអ្នកមិនជឿ ជាអស់អ្នកដែលមិនស្រឡាញ់សេចក្តីពិត ហើយស្វែងរកនំប៉័ងដើម្បីចម្អែតក្រពះប៉ុណ្ណោះ ពួកគេមិនស្វែងរកសេចក្តីពិតឡើយ តែទទួលយកសេចក្តីកុហករបស់សាតាំងទាំងងងឹតងងុល ហើយថែមទាំងផ្សព្វផ្សាយសេចក្តីកុហក រួមជាមួយបក្សកុម្មុយនីស្តចិន ដោយជំនុំជម្រះ និងថ្កោលទោសកិច្ចការនៃគ្រាចុងក្រោយរបស់ព្រះជាម្ចាស់ទាំងឆ្កួតលេលា។ ពួកគេគ្រប់គ្នានឹងត្រូវបកអាក្រាតថាជាស្រងែ ជាឆ្កែ បាវបម្រើដ៏អាក្រក់ និងជាពួកទទឹងនឹងព្រះគ្រីស្ទ។ ពួកគេគ្រប់គ្នានឹងត្រូវកម្ចាត់ចោល និងទទួលទោស ហើយពួកគេនឹងត្រូវយំសង្កៀតធ្មេញនៅក្នុងសេចក្តីអន្តរាយមិនខាន។» «សេចក្តីកុហករបស់បក្សកុម្មុយនីស្តចិន និងពិភពសាសនា បើកសម្ដែងអំពីស្រូវ និងស្រងែ ចៀម និងពពែ បាវបម្រើល្អ និងបាវបម្រើអាក្រក់។ នៅទីបំផុត ព្រះជាម្ចាស់នឹងកំណត់ពីលទ្ធផលរបស់មនុស្ស តាមរយៈរបៀបដែលពួកគេបានចូលទៅរកកិច្ចការរបស់ព្រះជាម្ចាស់ តាមរយៈអ្វីដែលពួកគេបានធ្វើ។ សេចក្តីកុហក និងផែនការអាក្រក់របស់សាតាំងកំពុងតែបម្រើដល់កិច្ចការរបស់ព្រះជាម្ចាស់។»

ពាក្យចចាមអារ៉ាម និងសេចក្តីកុហកទាំងនេះ តាមពិតទៅ បានបញ្ឆោតភ្នែកខ្ញុំ។ ខ្ញុំប៊ិះជាប់សោនៅខាងក្រៅទ្វារនៃនគរព្រះទៅហើយ។ ខ្ញុំខ្លាចគំនិតនេះណាស់។ ឥឡូវ ខ្ញុំដឹងថា គន្លឹះនៃការសិក្សាអំពីផ្លូវដ៏ពិត គឺត្រូវស្ដាប់ព្រះសូរសៀងរបស់ព្រះជាម្ចាស់ និងត្រូវមើលថាតើវាជាកិច្ចការរបស់ព្រះជាម្ចាស់ឬអត់។ យើងមិនអាចជឿលើសេចក្តីកុហករបស់អារក្សនៃបក្សកុម្មុយនីស្តចិនបានឡើយ។ ហើយយើងត្រូវចេះវែកញែកអំពីអ្វីដែលគ្រូគង្វាល ពួកចាស់ទុំ និងគេហទំព័រនិយាយផងដែរ។ យើងមិនអាចជឿលើអ្វីដែលពួកគេនិយាយទាំងងងឹតងងុលនោះទេ បើមិនដូច្នោះទេ យើងអាចធ្លាក់ទៅក្នុងសំណាញ់របស់សាតាំងបានគ្រប់ពេល។ កង្វះការវែកញែក និងការមិនស្វែងរកសេចក្តីពិតនៅក្នុងសេចក្តីជំនឿរបស់យើង គឺជារឿងដ៏គ្រោះថ្នាក់ណាស់។ ការគេចចេញពីពាក្យចចាមអារ៉ាម និងការស្វាគមន៍ការវិលត្រលប់មកវិញរបស់ព្រះអម្ចាស់ គឺជាសេចក្តីមេត្តាករុណា និងសេចក្តីសង្រ្គោះរបស់ព្រះជាម្ចាស់សម្រាប់ខ្ញុំ! សូមអរព្រះគុណព្រះដ៏មានគ្រប់ព្រះចេស្ដា!

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

ការលេចមក និងការធ្វើការរបស់ព្រះជាម្ចាស់នៅក្នុងប្រទេសចិន ពិតជាសំខាន់ណាស់

By Zhang Lan, South Korea «ខ្ញុំបានប្រទានសិរីល្អដល់សាសន៍អ៊ីស្រាអែលរួចក៏ដកយកមកវិញ បន្ទាប់មក ខ្ញុំបាននាំសាសន៍អ៊ីស្រាអែលទៅឯទិសខាងកើត...

ខ្ញុំអាចស្គាល់បានរវាងព្រះគ្រីស្ទពិត និងព្រះគ្រីស្ទក្លែងក្លាយ

«ព្រះជាម្ចាស់ដែលបានប្រសូតជាសាច់ឈាម មានព្រះនាមថាព្រះគ្រីស្ទ ហើយព្រះគ្រីស្ទដែលអាចប្រទានឱ្យមនុស្សមានសេចក្ដីពិតនេះ ហៅថាព្រះជាម្ចាស់។...