២. អ្វីជាទំនាក់ទំនងរវាងការកោតខ្លាចព្រះជាម្ចាស់ និងការចៀសវាងសេចក្ដីអាក្រក់ ហើយត្រូវបានសង្គ្រោះ

ព្រះបន្ទូលពាក់ព័ន្ធរបស់ព្រះជាម្ចាស់៖

នៅក្នុងសេចក្ដីជំនឿរបស់ពួកគេ ប្រសិនបើមនុស្សចង់ទទួលបានសេចក្ដីសង្គ្រោះ នោះចំណុចសំខាន់នៃបញ្ហាគឺ ថាតើពួកគេកោតខ្លាចព្រះជាម្ចាស់ ហើយថាតើទ្រង់មានទីកន្លែងនៅក្នុងចិត្តរបស់ពួកគេឬអត់។ ប្រសិនបើចិត្តរបស់អ្នកមិនអាចរស់នៅខាងមុខទ្រង់ទេ ឬប្រសិនបើគ្មានទំនាក់ទំនងជាធម្មតារវាងអ្នក និងព្រះជាម្ចាស់ទេ នោះអ្នកនឹងមិនដែលត្រូវបានសង្គ្រោះឡើយ។ មាគ៌ារបស់អ្នកទៅកាន់សេចក្ដីសង្គ្រោះនឹងត្រូវបានបិទ។ អ្នកនឹងឈានទៅដល់ផ្លូវទាល់ច្រក។ ជំនឿលើព្រះជាម្ចាស់របស់អ្នកនឹងឥតប្រយោជន៍ ប្រសិនវាមានតែឈ្មោះ ហើយវាមិនសំខាន់លើគោលលទ្ធិដែលអ្នកអាចនិយាយបានច្រើនប៉ុនណា អ្នកបានឈឺចាប់ច្រើនប៉ុនណា ឬអ្នកមានអំណោយទានពីធម្មជាតិច្រើនប៉ុនណានោះទេ។ ព្រះជាម្ចាស់នឹងមានបន្ទូលថា «ចេញពីខ្ញុំទៅ ពួកមនុស្សប្រព្រឹត្តិអាក្រក់អើយ»។ អ្នកនឹងត្រូវបានចាត់ថ្នាក់ជាមនុស្សអាក្រក់។ អ្នកគ្មានទំនាក់ទំនងជាមួយព្រះជាម្ចាស់ទេ។ ទ្រង់មិនមែនជាអ្នកត្រួតត្រារបស់អ្នក ទ្រង់មិនមែនជាព្រះអាទិកររបស់អ្នក ទ្រង់មិនមែនជាព្រះជាម្ចាស់របស់អ្នក ទ្រង់មិនមែនជាព្រះជាម្ចាស់មួយអង្គដែលអ្នកថ្វាយបង្គំ ហើយទ្រង់មិនមែនជាព្រះជាម្ចាស់មួយអង្គដែលអ្នកដើរតាមឡើយ។ អ្នកដើរតាមសាតាំង និងមនុស្សអាក្រក់។ អ្នកគឺជាព្រះអម្ចាស់ផ្ទាល់ខ្លួនរបស់អ្នក។ ទីបំផុត មនុស្សដូចជាអ្នកនឹងត្រូវបានលុបបំបាត់ ត្រូវបានស្អប់ ត្រូវបានបដិសេធ និងត្រូវបានដាក់ទោសដោយព្រះជាម្ចាស់។ ទ្រង់មិនសង្គ្រោះមនុស្សបែបនេះឡើយ។ មានតែនៅពេលដែលមនុស្សទទួលស្គាល់ ព្រះជាម្ចាស់ជាព្រះអម្ចាស់ និងជាអ្នកត្រួតត្រារបស់ពួកគេប៉ុណ្ណោះ មានតែនៅពេលដែលពួកគេទទួលស្គាល់ថា ទ្រង់គឺជាសេចក្ដីពិត និងជាប្រភពនៃវិធី និងជីវិតរបស់មនុស្សប៉ុណ្ណោះ ហើយមានតែនៅពេលដែលគ្រប់យ៉ាងដែលពួកគេធ្វើ និងផ្លូវដែលពួកគេដើរ មានទំនាក់ទំនងជាមួយសេចក្ដីពិត ជាមួយព្រះជាម្ចាស់ មានទំនាក់ទំនងនឹងការចុះចូលនៅចំពោះព្រះភ័ក្រ្ដទ្រង់ និងមានទំនាក់ទំនងជាមួយនឹងការដើរតាមមាគ៌ារបស់ទ្រង់ប៉ុណ្ណោះ ទើបពួកគេនឹងត្រូវបានសង្គ្រោះ។ បើមិនដូច្នោះទេ ពួកគេនឹងត្រូវបានព្រះជាម្ចាស់ថ្កោលទោស។ តើវាជារឿងមិនអីទេឬសម្រាប់មនុស្សក្នុងការសង្ឃឹមបានត្រឹមតែសំណាងនោះ? តើវាមិនអីទេឬសម្រាប់ពួកគេ ក្នុងការជាប់ជំពាក់ទៅនឹងសញ្ញាណផ្ទាល់ខ្លួនរបស់ពួកគេជានិច្ច? តើវាមិនអីទេឬសម្រាប់ពួកគេ ដើម្បីបន្តការគិតស្រមៃបែបអរូបី និងស្រពេចស្រពិល? (ទេ គឺពិតជាមានបញ្ហា)។ ចូរកុំគិតថាអ្នកអាចទទួលបានសំណាងឱ្យសោះ។ ប្រសិនបើអ្នកចង់ទទួលបានសេចក្ដីសង្គ្រោះនៅក្នុងសេចក្ដីជំនឿរបស់អ្នកលើព្រះជាម្ចាស់ គឺគ្មានផ្លូវផ្សេងឡើយ។ ...

បន្ទាប់ពីបានស្ដាប់ការអធិប្បាយទាំងនេះ អ្វីជាចំណេះដឹងដែលអ្នករាល់គ្នាទទួលបាននោះ មិនសំខាន់ទេ។ នៅពេលគ្រប់យ៉ាងត្រូវបាននិយាយ និងបានបំពេញ នោះផ្លូវដ៏ត្រឹមត្រូវតែមួយគឺជាផ្លូវដែលធ្វើឱ្យអ្នកកោតខ្លាចព្រះជាម្ចាស់ និងចៀសវាងសេចក្ដីអាក្រក់។ ប្រសិនបើអ្នកជឿលើព្រះជាម្ចាស់ ប៉ុន្តែសេចក្ដីជំនឿរបស់អ្នកមិនពាក់ព័ន្ធនឹងទ្រង់ ប្រសិនបើទ្រង់មិនមែនជាព្រះអម្ចាស់របស់អ្នក ហើយមិនមែនជាព្រះអាទិកររបស់អ្នក ប្រសិនបើអ្នកមិនទទួលស្គាល់ថា ទ្រង់គឺជាអ្នកត្រួតត្រានៃជោគវាសនារបស់អ្នកទេ ប្រសិនបើអ្នកមិនចុះចូលចំពោះអ្វីទាំងអស់ដែលទ្រង់រៀបចំសម្រាប់អ្នក មិនទទួលយកការពិតដែលថា ទ្រង់ជាសេចក្ដីពិត នោះក្ដីសុបិននៃសេចក្ដីសង្គ្រោះគឺស្ថិតនៅក្នុងភាពរយ៉េរយ៉ៃហើយ។ ប្រសិនបើអ្នកដើរតាមផ្លូវនេះ នោះអ្នកកំពុងតែនៅក្នុងផ្លូវនៃការបំផ្លាញហើយ។ ឧបមាថា អ្វីដែលអ្នកផ្ដោតលើ ស្វែងរក និងអធិស្ឋាន ព្រមទាំងអង្វរសុំជារៀងរាល់ថ្ងៃ ផ្ដល់ឱ្យអ្នកនូវអារម្មណ៍ដ៏កើនឡើងមួយដែលអ្នកគួរតែចុះចូលចំពោះព្រះអាទិករ ហើយមានអារម្មណ៍ថា ព្រះជាម្ចាស់គឺជាព្រះអម្ចាស់របស់អ្នក។ ហើយឧបមាថា អ្នកទទួលយ៉ាងរីករាយ និងស្ដាប់បង្គាប់អធិបតេយ្យភាពរបស់ទ្រង់ និងការចាត់ចែងរបស់ទ្រង់សម្រាប់អ្នក ដោយការចុះចូលកាន់តែរីករាយចំពោះអ្វីដែលព្រះជាម្ចាស់រៀបចំសម្រាប់អ្នក សភាពរបស់អ្នកកាន់តែធម្មតាឡើង ទំនាក់ទំនងរបស់អ្នកជាមួយព្រះជាម្ចាស់កាន់តែជិតស្និទ្ធ សេចក្ដីស្រឡាញ់របស់អ្នកចំពោះទ្រង់កាន់តែបរិសុទ្ធ ដូច្នេះហើយ អ្នកមានចំណង់ហួសហេតុកាន់តែតិច មានការរអ៊ូរទាំកាន់តែតិច ហើយមានការយល់ច្រឡំចំពោះព្រះជាម្ចាស់កាន់តែតិច អ្នកប្រព្រឹត្តអាក្រក់កាន់តែតិចទៅៗ ដោយចៀសវាងសេចក្ដីអាក្រក់កាន់តែច្រើន ហើយកោតខ្លាចព្រះជាម្ចាស់របស់អ្នក ក៏កាន់តែពិតប្រាកដជាងមុន។ តើការនេះមានន័យដូចម្ដេច? វាអាចមានន័យថា អ្នកបានឈានជើងចូលលើផ្លូវនៃការសង្គ្រោះហើយ។ ប្រសិនបើអ្នកគិតថា គ្មានអ្វីមួយខុសឆ្គងអំពីអ្វីដែលអ្នកស្វែងរក ហើយគិតថា មាគ៌ាដែលអ្នកកំពុងដើរតាមគឺជាផ្លូវដ៏ត្រឹមត្រូវ ប៉ុន្តែក្រោយមក បន្ទាប់ពីការស្វែងរកទាំងអស់របស់អ្នក អ្នកមិនត្រូវបានព្រះជាម្ចាស់ប្រៀនប្រដៅ ហើយមិនអាចមានអារម្មណ៍អំពីការជំនុំជម្រះ និងការវាយផ្ចាលរបស់ទ្រង់ ដោយមិនចង់ឱ្យទ្រង់ត្រួតពិនិត្យ និងចង់ក្លាយជាចៅហ្វាយខ្លួនឯង នោះនេះមិនមែនជាមាគ៌ាដ៏ត្រឹមត្រូវទេ។ ប្រសិនបើអ្នកកាន់តែស្វែងរក អ្នកកាន់តែមានអារម្មណ៍ប្រសើរថា អ្នកត្រូវតែរស់នៅខាងមុខព្រះជាម្ចាស់គ្រប់ពេលវេលា ហើយអ្នកព្រួយបារម្ភថា ថ្ងៃមួយអ្នកនឹងធ្វើអ្វីមួយខុស ព្រួយបារម្ភថា នៅពេលដែលអ្នកមិនប្រុងប្រយ័ត្ន អ្នកអាចប្រមាថព្រះជាម្ចាស់ ហើយនិងមានបញ្ហា ហើយនឹងច្បាស់ជាត្រូវបានទ្រង់បោះបង់ ហើយអ្នកព្រួយបារម្ភថា គ្មានអ្វីផ្សេងដែលគួរឱ្យភ័យខ្លាចជាងនេះ ហើយអ្នកមានអារម្មណ៍ថា នៅពេលដែលមនុស្សជឿលើព្រះជាម្ចាស់ ពួកគេមិនត្រូវវង្វេងចេញពីទ្រង់ ហើយមានអារម្មណ៍ថា ប្រសិនបើពួកគេពិតជាវង្វេងចេញពីការប្រៀនប្រដៅ ការដោះស្រាយ ការលួសកាត់ ការជំនុំជម្រះ និងការវាយផ្ចាលរបស់ទ្រង់ នោះវានឹងដូចគ្នាទៅនឹងការបាត់បង់ការថែរក្សា និងការការពាររបស់ព្រះជាម្ចាស់អ៊ីចឹង។ ប្រសិនបើអ្នកដឹងអំពីអ្វីៗទាំងនេះ នោះអ្នកនឹងអធិស្ឋានទៅរកព្រះជាម្ចាស់ ហើយនិយាយថា «ឱ ព្រះជាម្ចាស់អើយ! ទូលបង្គំអង្វរទ្រង់ឱ្យជំនុំជម្រះ និងវាយផ្ចាលទូលបង្គំ ស្ដីបន្ទោស និងប្រៀនប្រដៅទូលបង្គំ ពិនិត្យទូលបង្គំគ្រប់ពេលវេលា ប្រទានការគោរពចំពោះទ្រង់ និងធ្វើឱ្យទូលបង្គំចៀសវាងសេចក្ដីអាក្រក់»។ តើអ្នកគិតដូចម្ដេចចំពោះផ្លូវនេះ? នេះគឺជាផ្លូវដ៏ត្រឹមត្រូវ។

ដកស្រង់ពី «មានតែតាមរយៈការរស់នៅចំពោះព្រះភ័ក្រព្រះជាម្ចាស់យ៉ាងជាប់លាប់ប៉ុណ្ណោះ ទើបមនុស្សម្នាក់អាចដើរលើមាគ៌ាទៅកាន់សេចក្ដីសង្គ្រោះបាន» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ

អ្វីៗគ្រប់យ៉ាងដែលព្រះជាម្ចាស់ធ្វើ សុទ្ធតែចាំបាច់ ហើយមានសារៈសំខាន់ឥតឧបមា ដ្បិតគ្រប់យ៉ាងដែលទ្រង់ធ្វើនៅក្នុងមនុស្ស គឺសុទ្ធតែពាក់ព័ន្ធនឹងការគ្រប់គ្រងរបស់ទ្រង់ និងការសង្គ្រោះមនុស្សជាតិ។ តាមធម្មតា កិច្ចការដែលព្រះជាម្ចាស់ធ្វើនៅក្នុងលោកយ៉ូបក៏មិនខុសគ្នាដែរ ទោះបីជាលោកយ៉ូប គឺជាមនុស្សគ្រប់លក្ខណ៍ ហើយទៀងត្រង់នៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ក៏ដោយ។ អាចនិយាយម្យ៉ាងទៀតបានថា ទោះបីជាកិច្ចការដែលព្រះជាម្ចាស់ធ្វើ ឬមធ្យោបាយដែលទ្រង់ធ្វើកិច្ចការនោះវាយ៉ាងណា ទោះបីត្រូវលះបង់យ៉ាងណា ទោះបីជាទ្រង់មានគោលបំណងយ៉ាងណា ក៏គោលបំណងនៃសកម្មភាពរបស់ទ្រង់មិនប្រែប្រួលដែរ។ គោលបំណងរបស់ទ្រង់ គឺបញ្ចូលព្រះបន្ទូលរបស់ព្រះជាម្ចាស់ទៅក្នុងមនុស្ស ហើយបញ្ចូលសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ និងបំណងព្រះហឫទ័យដែលព្រះជាម្ចាស់មានសម្រាប់មនុស្សដែរ។ ពោលគឺ គោលបំណងនេះគឺជា ការបញ្ចូលទៅក្នុងមនុស្សនូវអ្វីគ្រប់យ៉ាងដែលព្រះជាម្ចាស់ជឿថាជាវិជ្ជមាន ស្របទៅនឹងជំហានរបស់ទ្រង់ ដោយជួយឲ្យគេអាចយល់ពីព្រះទ័យរបស់ព្រះជាម្ចាស់ ហើយជ្រួតជ្រាបពីសារជាតិរបស់ព្រះជាម្ចាស់ ព្រមទាំងអនុញ្ញាតឲ្យមនុស្សស្ដាប់បង្គាប់តាមអធិបតេយ្យភាព និងការចាត់ចែងរបស់ព្រះជាម្ចាស់ ហើយអនុញ្ញាតឲ្យមនុស្សទទួលបានការកោតខ្លាចព្រះជាម្ចាស់ និងការគេចចេញពីសេចក្ដីអាក្រក់ ហើយទាំងអស់នេះគឺជាទិដ្ឋភាពមួយនៃគោលបំណងរបស់ព្រះជាម្ចាស់ក្នុងគ្រប់កិច្ចការដែលព្រះអង្គធ្វើ។ ចំណុចមួយទៀតគឺ មនុស្សរមែងត្រូវបានប្រគល់ឲ្យទៅសាតាំង ដ្បិតសាតាំងគឺជាគ្រឿងបន្ទាប់បន្សំ និងជាវត្ថុសម្រាប់បម្រើក្នុងកិច្ចការរបស់ព្រះជាម្ចាស់។ នេះគឺជា មធ្យោបាយដែលព្រះជាម្ចាស់ប្រើដើម្បីអនុញ្ញាតឲ្យមនុស្សមើលឃើញការល្បួងរបស់សាតាំង ហើយវាយប្រហារភាពឃោរឃៅ ភាពស្មោកគ្រោក និងលក្ខណៈដ៏គួរឲ្យស្អប់របស់សាតាំង ហើយធ្វើឲ្យមនុស្សស្អប់សាតាំង ហើយអាចដឹង និងទទួលស្គាល់នូវអ្វីដែលអវិជ្ជមាន។ ដំណើរការនេះអនុញ្ញាតឲ្យពួកគេដោះខ្លួនឲ្យរួចពីការគ្រប់គ្រង និងការចោទប្រកាន់ ការជ្រៀតជ្រែក និងការវាយប្រហាររបស់សាតាំងបន្តិចម្ដងៗ រហូតទាល់តែពួកគេយកឈ្នះលើការវាយប្រហារ និងការចោទប្រកាន់របស់សាតាំង សូមអរព្រះគុណដល់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ចំណេះដឹងដែលពួកគេមាន និងការស្ដាប់បង្គាប់របស់ពួកគេចំពោះព្រះជាម្ចាស់ ព្រមទាំងសេចក្ដីជំនឿ និងការកោតខ្លាចដែលពួកគេមានចំពោះព្រះជាម្ចាស់ ហើយទាល់តែពេលនោះទើបពួកគេត្រូវបានដោះឲ្យរួចទាំងស្រុងពី អំណាចគ្រប់គ្រប់របស់សាតាំង។ ការប្រោសឲ្យរួចរបស់មនុស្សមានន័យថា សាតាំងត្រូវបរាជ័យ មានន័យថា ពួកគេលែងជាចំណីនៅក្នុងមាត់របស់សាតាំងទៀតហើយ សាតាំងបានខ្ជាក់ពួកគេ ចេញ ជំនួសឲ្យការលេបត្របាក់ពួកគេវិញ។ នេះមកពីមនុស្សបែបនេះ គឺជាមនុស្សទៀងត្រង់ មកពី ពួកគេមានសេចក្ដីជំនឿ ការស្ដាប់បង្គាប់ និងការកោតខ្លាចចំពោះព្រះជាម្ចាស់ ហើយមកពីពួកគេ ដាច់ចេញពីសាតាំងទាំងស្រុង។ ពួកគេបាននាំយកក្ដីអាម៉ាស់មកឲ្យសាតាំង ពួកគេធ្វើឲ្យសាតាំង ទៅជាកំសាក ហើយពួកគេបានធ្វើឲ្យសាតាំងបរាជ័យទាំងស្រុង។ ភាពជឿជាក់របស់ពួកគេនៅក្នុងការដើរតាមព្រះជាម្ចាស់ ព្រមទាំងការស្ដាប់បង្គាប់ និងការកោតខ្លាចរបស់ពួកគេចំពោះព្រះជាម្ចាស់ ធ្វើឲ្យសាតាំងបរាជ័យ និងធ្វើឲ្យសាតាំងបោះបង់ពួកគេចោលទាំងស្រុង។ មានតែមនុស្សបែបនេះ ទេ ទើបត្រូវបានព្រះជាម្ចាស់ទទួលយកពិតប្រាកដ ហើយនេះទើបជាគោលបំណងដ៏ធំបំផុតរបស់ព្រះជាម្ចាស់ក្នុងការសង្គ្រោះមនុស្ស។ ប្រសិនបើពួកគេចង់បានសង្គ្រោះ និងចង់ឲ្យព្រះជាម្ចាស់ទទួលយកទាំងស្រុង នោះអស់អ្នកដែលដើរតាមព្រះជាម្ចាស់ត្រូវតែប្រឈមនឹងការល្បួង និងការវាយប្រហារទាំងធំទាំងតូចពីសាតាំង។ មនុស្សដែលងើបរួចពីការល្បួង និងការវាយប្រហារទាំងនេះ ហើយអាចធ្វើឲ្យសាតាំងបរាជ័យទាំងស្រុង គឺជាមនុស្សដែលនឹងបានសង្គ្រោះដោយព្រះជាម្ចាស់។ មានន័យថា អស់អ្នកណាដែលត្រូវបានសង្គ្រោះទៅឯព្រះជាម្ចាស់ គឺជាអស់អ្នកដែលបានឆ្លងកាត់ការល្បងលរបស់ព្រះជាម្ចាស់ និងជាមនុស្សដែលត្រូវបានល្បួង និងត្រូវបានវាយប្រហារជាច្រើនលើកច្រើនសាពីសំណាក់សាតាំង។ អស់អ្នកដែលត្រូវបានសង្គ្រោះទៅឯព្រះជាម្ចាស់ យល់អំពីបំណងព្រះហឫទ័យ និងសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ ហើយអាចយល់ស្របតាមអធិបតេយ្យភាព និងការចាត់ចែងរបស់ព្រះជាម្ចាស់ ហើយពួកគេមិនបោះបង់ចោលផ្លូវនៃការកោតខ្លាចព្រះជាម្ចាស់ និងការគេចចេញពីសេចក្ដីអាក្រក់ ក្នុងគ្រាកំពុងត្រូវល្បួងរបស់សាតាំងឡើយ។ អស់អ្នកដែលត្រូវបានសង្គ្រោះទៅឯព្រះជាម្ចាស់ មានភាពស្មោះត្រង់ ពួកគេមានចិត្តមេត្តា ពួកគេបែងចែកដាច់ស្រឡះរវាងសេចក្ដីស្រឡាញ់ និងសេចក្ដីសម្អប់ ពួកគេមានចិត្តស្រឡាញ់សេចក្ដីយុត្តិធម៌ និងមានភាពត្រឹមត្រូវតាមវិចារណញាណ ហើយពួកគេអាចយកចិត្តទុកដាក់នឹងព្រះជាម្ចាស់ និងឲ្យតម្លៃអ្វី គ្រប់យ៉ាងដែលជារបស់ព្រះជាម្ចាស់។ មនុស្សបែបនេះ មិនជាប់ចំណង មិនត្រូវឈ្លបសង្កេត មិនត្រូវចោទប្រកាន់ ឬត្រូវបំពានដោយសាតាំងឡើយ។ ពួកគេមានសេរីភាពទាំងស្រុង ពួកគេត្រូវបានប្រោសលោះ ហើយត្រូវដោះឲ្យរួចទាំងស្រុង។ លោកយ៉ូបគ្រាន់តែជាមនុស្សម្នាក់ដែលមានសេរីភាព ហើយពិតណាស់ថា នេះគឺជាសារៈសំខាន់នៃមូលហេតុដែលព្រះជាម្ចាស់បានប្រគល់គាត់ឲ្យទៅសាតាំង។

ដកស្រង់ពី «កិច្ចការរបស់ព្រះជាម្ចាស់ និស្ស័យរបស់ព្រះជាម្ចាស់ និងព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ II» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះជាម្ចាស់ គឺជាព្រះសម្រាប់ឲ្យមនុស្សកោតខ្លាច និងស្ដាប់បង្គាប់ ដ្បិតលក្ខណៈ និងនិស្ស័យរបស់ទ្រង់ មិនដូចនឹងមនុស្សដែលត្រូវបានបង្កើតមកឡើយ ហើយខ្ពង់ខ្ពស់ជាងអ្វីៗដែលត្រូវបានបង្កើតមកដែរ។ ព្រះជាម្ចាស់មានវត្តមានគង់នៅដោយអង្គអ្នក និងអស់កល្បជានិច្ច ទ្រង់ពុំមែនជាសភាវៈដែលត្រូវបានបង្កើតមកឡើយ ហើយមានតែព្រះជាម្ចាស់ទេ ដែលស័ក្ដិសមទទួលនូវការគោរពកោតខ្លាច និងស្ដាប់បង្គាប់។ មនុស្សមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ចំពោះសេចក្ដីនេះទេ។ ដូច្នេះ អស់អ្នកដែលបានស្គាល់កិច្ចការរបស់ទ្រង់ ហើយស្គាល់ទ្រង់ពិត ពួកគេមានចិត្ត គោរពកោតខ្លាចចំពោះទ្រង់។ យ៉ាងណាមិញ អស់អ្នក ដែលមិនបោះបង់ចោលសញ្ញាណដែលមានចំពោះព្រះអង្គ គឺអស់អ្នកដែលមិនរាប់ព្រះអង្គថាជាព្រះ គេពុំមានការគោរពកោតខ្លាចចំពោះព្រះអង្គឡើយ ហើយទោះបីជាពួកគេដើរតាមទ្រង់ ក៏ពួកគេមិនមែនត្រូវបានយកឈ្នះដែរ ពួកគេជាមនុស្សរឹងចចេសពីកំណើតមក។ កិច្ចការ ដែលទ្រង់ចង់សម្រេចឲ្យបានតាមរយៈកិច្ចការនេះ គឺដើម្បីឲ្យមនុស្សគ្រប់ៗគ្នាដែលត្រូវបានបង្កើតមក មានដួងចិត្តគោរពកោតខ្លាចព្រះអាទិករ ថ្វាយបង្គំទ្រង់ និងចុះចូលចំពោះអំណាចគ្រប់គ្រងរបស់ទ្រង់ ដោយគ្មាន លក្ខខណ្ឌ។ នេះគឺជាលទ្ធផលចុងក្រោយដែលកិច្ចការរបស់ព្រះអង្គ ចង់សម្រេចឲ្យបាន។ ប្រសិនបើមនុស្សដែលបានឆ្លងកាត់កិច្ចការនេះហើយ មិនគោរពកោតខ្លាចព្រះជាម្ចាស់សូម្បីតែបន្តិច ហើយប្រសិនបើចរិតរឹងចចេសរបស់គេពុំផ្លាស់ប្ដូរសោះ នោះពួកគេប្រាកដជា ត្រូវលុបបំបាត់ចោលមិន ខាន។ ប្រសិនបើឥរិយាបទដែលមនុស្សម្នាក់មានចំពោះព្រះជាម្ចាស់ មានត្រឹមតែការសរសើរទ្រង់ ឬបង្ហាញការគោរពដល់ទ្រង់ពីចម្ងាយ និងមិនស្រឡាញ់ទ្រង់បន្តិចសោះនោះវាជាលទ្ធផលដែលបុគ្គលគ្មានដួងចិត្តស្រឡាញ់ព្រះជាម្ចាស់នឹងមកដល់ ហើយបុគ្គលនោះក៏ពុំមានលក្ខខណ្ឌ ដើម្បីឲ្យបានគ្រប់លក្ខណ៍ឡើយ។ ប្រសិនបើកិច្ចការជាច្រើនក៏មិនអាចទទួលបានសេចក្ដីស្រឡាញ់ពិតពីមនុស្ស នោះគេក៏មិនទទួលបានព្រះជាម្ចាស់ ហើយគេក៏មិនព្យាយាមឲ្យបាន សេចក្ដីពិត យ៉ាងពិតប្រាកដដែរ។ បុគ្គលដែលមិនស្រឡាញ់ព្រះជាម្ចាស់ មិនស្រឡាញ់សេចក្ដីពិតទេ ដូច្នេះគេមិនអាចទទួលបានព្រះជាម្ចាស់ឡើយ ហើយក៏កាន់តែមិនទទួលបានការសរសើរពីព្រះជាម្ចាស់ដែរ។ មនុស្សបែបនេះ បើទោះបីជាពួកគេស្គាល់កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ហើយបើទោះបីជាពួកគេឆ្លងកាត់ការជំនុំជម្រះ ក៏គេមិនអាចកោតខ្លាចព្រះជាម្ចាស់ដែរ។ មនុស្សទាំងនេះ គឺសុទ្ធតែជាមនុស្សដែលមានសន្ដានមិនប្រែប្រួល ហើយជាមនុស្សដែលមាននិស្ស័យអាក្រក់ហួសហេតុ។ មនុស្សទាំអស់ដែលមិនកោតខ្លាចព្រះជាម្ចាស់នឹងត្រូវលុប បំបាត់ចោល គឺជាវត្ថុបំណងនៃទណ្ឌកម្ម និងត្រូវទទួលទោសដូចមនុស្សអាក្រក់ គឺត្រូវរងទុក្ខខ្លាំងជាងមនុស្សដែលបានប្រព្រឹត្តអំពើទុច្ចរិតផង។

ដកស្រង់ពី «កិច្ចការរបស់ព្រះជាម្ចាស់ និងកិច្ចការរបស់មនុស្សលោក» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ខាង​ដើម៖ ១. អ្វីជាការរកោតខ្លាចព្រះជាម្ចាស់ និងការចៀសវាងសេចក្ដីអាក្រក់ ព្រមទាំងវិធីដែលការកោតខ្លាចព្រះជាម្ចាស់ និងការចៀសវាងសេចក្ដីអាក្រក់ ត្រូវបានបើកបង្ហាញ

បន្ទាប់៖ ៣. វិធីដែលមនុស្សម្នាក់អាចកោតខ្លាចព្រះជាម្ចាស់ និងចៀសវាងសេចក្ដីអាក្រក់

តើយើងគួរអធិស្ឋានយ៉ាងដូចម្ដេច ដើម្បីឲ្យព្រះជាម្ចាស់ទ្រង់សណ្ដាប់? សូមទាក់ទងមកកាន់យើងខ្ញុំ ដើម្បីស្វែងរកដំណោះស្រាយ។

ខ្លឹមសារ​ពាក់ព័ន្ធ

១. មូលហេតុដែលព្រះជាម្ចាស់មានព្រះនាមផ្សេងគ្នានៅក្នុងយុគសម័យផ្សេងគ្នា និងសារៈសំខាន់នៃព្រះនាមរបស់ទ្រង់

ខគម្ពីរយោង៖ «ហើយព្រះជាម្ចាស់ក៏មានបន្ទូលនឹងម៉ូសេបន្ថែមទៀតថា ចូរអ្នកនិយាយទៅកាន់កូនចៅអ៊ីស្រាអែលថា ព្រះយេហូវ៉ា ជាព្រះនៃឱពុករបស់អ្នក...

តើអ្នកពិតជាអាចស្វាគមន៍ព្រះអម្ចាស់ ដោយសម្លឹងមើលទៅលើមេឃបានទេ?

By Jin Cheng, South Korea អ្នកជឿច្រើនណាស់កំពុងរង់ចាំព្រះអម្ចាស់យេស៊ូវយាងមកនៅលើពពក ដើម្បីឲ្យត្រូវបានយកទៅក្នុងនគរព្រះ​មុនមហន្តរាយ។...

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ