ស្គាល់កិច្ចការថ្មីបំផុតរបស់ព្រះជាម្ចាស់ និងដើរតាមដានព្រះបាទារបស់ព្រះអង្គ

ឥលូវនេះ ឯងរាល់គ្នាត្រូវស្វែងរកឲ្យបានក្លាយជារាស្ដ្ររបស់ព្រះជាម្ចាស់ ហើយត្រូវចាប់ផ្ដើមចូលទៅក្នុងផ្លូវដ៏ត្រឹមត្រូវទាំងស្រុង។ ដើម្បីធ្វើជារាស្ដ្ររបស់ព្រះជាម្ចាស់ មានន័យថា គឺជាការចូលក្នុងយុគសម័យនៃនគរព្រះ។ សព្វថ្ងៃនេះ ឯងចាប់ផ្ដើមចូលទៅក្នុងការបង្វឹកបង្វឺននៃនគរព្រះជាផ្លូវការ ហើយជីវិតរបស់ឯងនៅថ្ងៃអនាគតត្រូវតែឈប់ខ្ជីខ្ជា និងធ្វេសប្រហែលដូចកាលពីមុនទៀត។ ការរស់នៅរបៀបនេះ មិនអាចទទួលបាននូវបទដ្ឋានដែលព្រះជាម្ចាស់តម្រូវនោះឡើយ។ ប្រសិនបើឯងមិនមានអារម្មណ៍ថាជារឿងបន្ទាន់ខ្លាំងទេ នោះវាបង្ហាញឲ្យឃើញថា ឯងគ្មានបំណងចិត្ដចង់ឲ្យខ្លួនឯងរីកចម្រើនឡើងទេ ហើយថាការស្វែងរករបស់ឯងគឺឥតបានការ និងភាន់ច្រឡំ ហើយឯងមិនអាចបំពេញតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់បានឡើយ។ ការចូលក្នុងការបង្វឹកបង្វឺននៃនគរស្ថានព្រះមានន័យថា ជាការចាប់ផ្ដើមជីវិតជារាស្ដ្ររបស់ព្រះជាម្ចាស់ តើឯងសុខចិត្ដទទួលយកការបង្វឹកបង្វឺននេះដែរឬទេ? តើឯងសុខចិត្ដស្ថិតក្រោមការបង្គាប់បញ្ជាដែរឬទេ? តើឯងសុខចិត្ដរស់នៅក្រោមការវាយផ្ចាលពីព្រះជាម្ចាស់ដែរឬទេ? តើឯងសុខចិត្ដរស់នៅក្រោមការស្ដីបន្ទោសរបស់ព្រះជាម្ចាស់ដែរឬទេ? ព្រះបន្ទូលរបស់ព្រះជាម្ចាស់ចាក់បង្ហូរលើឯង និងល្បងលឯង តើឯងនឹងប្រតិបត្ដិបែបណាដែរ? ហើយនៅពេលដែលឯងប្រឈមមុខនឹងការពិតគ្រប់បែបគ្រប់សណ្ឋាន តើឯងនឹងធ្វើអ្វី? កាលពីដើមឡើយ ឯងមិនបានផ្ចង់ចិត្ដលើជីវិតឡើយ ថ្ងៃនេះឯងត្រូវចូលក្នុងភាពពិតប្រាកដនៃជីវិត ហើយស្វែងរកការផ្លាស់ប្ដូរនៅក្នុងនិស្ស័យនៃជីវិតរបស់ឯង។ នេះជាអ្វីដែលរាស្ដ្រនៃនគរព្រះត្រូវតែទទួលបាន។ អស់អ្នកណាដែលជារាស្ដ្ររបស់ព្រះជាម្ចាស់ ត្រូវតែមាននូវជីវិត ពួកគេត្រូវតែទទួលយកការបង្វឹកបង្វឺននៃនគរព្រះ ហើយស្វែងរកនូវការផ្លាស់ប្ដូរនិស្ស័យនៃជីវិតរបស់ខ្លួន។ នេះជាអ្វីដែលព្រះជាម្ចាស់តម្រូវសម្រាប់រាស្ដ្រនៃនគរព្រះ។

សេចក្ដីបង្គាប់របស់ព្រះជាម្ចាស់សម្រាប់រាស្ដ្រនៃនគរព្រះមានដូចខាងក្រោម៖

១. ពួកគេត្រូវតែទទួលយកនូវបញ្ជាបេសកកម្មរបស់ព្រះជាម្ចាស់។ គឺមានន័យថា ពួកគេត្រូវតែទទួលយកនូវព្រះបន្ទូលទាំងអស់ដែលបានថ្លែងនៅក្នុងកិច្ចការរបស់ព្រះជាម្ចាស់នៅគ្រាចុងក្រោយ។

២. ពួកគេត្រូវតែចូលទៅកាន់ការបង្វឹកបង្វឺននៃនគរព្រះ។ 

៣. ពួកគេត្រូវតែស្វែងរកដួងចិត្តរបស់គេដែលព្រះជាម្ចាស់បានប៉ះពាល់។ នៅពេលដែលដួងចិត្តរបស់ឯងបែរទៅរកព្រះជាម្ចាស់ទាំងស្រុង ហើយឯងមានជីវិតខាងព្រលឹងវិញ្ញាណមួយដែលធម្មតា នោះឯងនឹងរស់នៅក្នុងអាណាចក្រដែលមានសេរីភាព មានន័យថា ឯងនឹងរស់នៅក្រោមការថែរក្សា និងការការពារនៃក្តីស្រលាញ់របស់ព្រះជាម្ចាស់។ មានតែពេលដែលឯងរស់នៅក្រោមការថែរក្សា និងការការពាររបស់ព្រះជាម្ចាស់ទេ ទើបឯងនឹងក្លាយជាកម្មសិទ្ធិរបស់ទ្រង់។

៤. ព្រះជាម្ចាស់ត្រូវតែទទួលបានពួកគេ។

៥. ពួកគេត្រូវតែក្លាយជាការសម្ដែងចេញនូវសិរីល្អរបស់ព្រះជាម្ចាស់នៅលើផែនដី។

ចំណុចទាំង៥នេះ គឺជាបញ្ជាបេសកកម្មរបស់អញសម្រាប់ឯងរាល់គ្នា។ ព្រះបន្ទូលរបស់អញថ្លែងមកចំពោះរាស្ត្ររបស់ព្រះជាម្ចាស់ ហើយប្រសិនជាឯងមិនចង់ទទួលយកបញ្ជាបេសកកម្មទាំងនេះទេ អញក៏មិនបង្ខំឯងដែរ ប៉ុន្តែប្រសិនបើឯងទទួលយកបញ្ជាបេសកកម្មទាំងនេះដោយពិតប្រាកដ នោះឯងនឹងអាចធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ សព្វថ្ងៃនេះ ឯងរាល់គ្នាចាប់ផ្តើមទទួលយកបញ្ជាបេសកកម្មរបស់ព្រះជាម្ចាស់ ហើយចង់ឲ្យក្លាយខ្លួនជារាស្ត្រនៃនគរព្រះ និងទទួលបាននូវបទដ្ឋានដែលតម្រូវឲ្យក្លាយជារាស្ត្រនៃនគរព្រះ។ ជាជំហានដំបូងនៃការចូលទៅរកការបង្វឹកបង្វឺន។ ប្រសិនបើឯងចង់ធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ឲ្យបានពេញលេញ នោះឯងត្រូវតែទទួលយកបញ្ជាបេសកកម្មទាំង៥នេះ ហើយប្រសិនបើឯងអាចសម្រេចបញ្ជាបេសកកម្មទាំងនេះបាន នោះឯងនឹងបានថ្វាយដួងចិត្តទៅកាន់ព្រះជាម្ចាស់ ហើយព្រះជាម្ចាស់ប្រាកដជានឹងប្រើប្រាស់ឯងយ៉ាងល្អបំផុត។ អ្វីដែលសំខាន់សម្រាប់ថ្ងៃនេះ គឺជាការចូលទៅក្នុងការបង្វឹកបង្វឺននៃនគរព្រះ។ ការចូលទៅក្នុងការបង្វឹកបង្វឺននៃនគរព្រះ ពាក់ព័ន្ធទៅនឹងជីវិតផ្នែកព្រលឹងវិញ្ញាណ។ កាលពីមុន មិនមានការនិយាយអំពីជីវិតផ្នែកព្រលឹងវិញ្ញាណទេ ប៉ុន្តែសព្វថ្ងៃនេះនៅពេលដែលឯងចាប់ផ្តើមចូលទៅក្នុងការបង្វឹកបង្វឺននៃនគរព្រះ នោះឯងបានចូលក្នុងជីវិតផ្នែកព្រលឹងវិញ្ញាណជាផ្លូវការហើយ។

តើជីវិតផ្នែកព្រលឹងវិញ្ញាណ គឺជាជីវិតបែបណា? ជីវិតផ្នែកព្រលឹងវិញ្ញាណ គឺជាជីវិតដែលដួងចិត្តរបស់ឯងបានបែរទៅរកព្រះជាម្ចាស់ទាំងស្រុង និងអាចយកចិត្តទុកដាក់ចំពោះសេចក្តីស្រលាញ់របស់ព្រះជាម្ចាស់។ វាជាជីវិតដែលឯងរស់នៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយចិត្តរបស់ឯងគ្មានអ្វីផ្សេងទៀតឡើយ ឯងអាចយល់ដឹងពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់នៅសព្វថ្ងៃនេះ និងជាជីវិតដែលដឹកនាំដោយពន្លឺនៃព្រះវិញ្ញាណបរិសុទ្ធនៅសព្វថ្ងៃនេះ ដើម្បីបំពេញកាតព្វកិច្ចរបស់ឯង។ ជីវិតរវាងមនុស្ស និងព្រះជាម្ចាស់ គឺជាជីវិតផ្នែកព្រលឹងវិញ្ញាណ។ ប្រសិនបើឯងមិនអាចដើរតាមពន្លឺនៅថ្ងៃនេះទេ នោះទំនាក់ទំនងរបស់ឯងជាមួយនឹងព្រះជាម្ចាស់មាននូវគំលាតមួយកើតឡើង វាថែមទាំងអាចមានលក្ខណៈធ្ងន់ធ្ងរ ហើយឯងមិនមានជីវិតផ្នែកព្រលឹងវិញ្ញាណទេ។ ទំនាក់ទំនងធម្មតាជាមួយព្រះជាម្ចាស់ត្រូវបានសង់ឡើងនៅលើគ្រឹះនៃការទទួលយកព្រះបន្ទូលរបស់ព្រះជាម្ចាស់នាពេលបច្ចុប្បន្ន។ តើឯងមានជីវិតធម្មតាផ្នែកព្រលឹងវិញ្ញាណដែរឬទេ? តើឯងមានទំនាក់ទំនងធម្មតាជាមួយព្រះជាម្ចាស់ដែរឬទេ? តើឯងជាមនុស្សម្នាក់ដែលធ្វើតាមកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធដែរឬទេ? ប្រសិនបើឯងអាចដើរតាមពន្លឺរបស់ព្រះវិញ្ញាណបរិសុទ្ធនាពេលបច្ចុប្បន្ន ហើយអាចយល់ដឹងពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់នៅក្នុងព្រះបន្ទូលរបស់ទ្រង់ ព្រមទាំងចូលក្នុងព្រះបន្ទូលទាំងនោះ នោះឯងជាមនុស្សម្នាក់ដែលដើរតាមចរន្ដនៃព្រះវិញ្ញាណបរិសុទ្ធ។ ប្រសិនបើឯងមិនដើរតាមចរន្ដនៃព្រះវិញ្ញាណបរិសុទ្ធទេ នោះប្រាកដណាស់ថាឯងជាមនុស្សម្នាក់ដែលមិនស្វែងរកសេចក្តីពិត។ ព្រះវិញ្ញាណបរិសុទ្ធមិនមានឱកាសធ្វើការនៅក្នុងអស់អ្នកដែលគ្មានបំណងចិត្តចង់ឲ្យខ្លួនឯងរីកចម្រើននោះទេ ហើយជាលទ្ធផល មនុស្សបែបនេះមិនអាចប្រមូលកម្លាំងរបស់ខ្លួនទេ ហើយតែងតែអកម្មជានិច្ច។ ថ្ងៃនេះ តើឯងដើរតាមចរន្ដនៃព្រះវិញ្ញាណបរិសុទ្ធដែរ ឬទេ? តើឯងស្ថិតក្នុងចរន្ដនៃព្រះវិញ្ញាណបរិសុទ្ធដែរឬទេ? តើឯងបានចេញពីសភាវអកម្មហើយ ឬនៅ? អស់អ្នកដែលជឿលើព្រះបន្ទូលរបស់ព្រះជាម្ចាស់ អ្នកដែលយកកិច្ចការរបស់ព្រះជាម្ចាស់ធ្វើជាគ្រឹះ និងដើរតាមពន្លឺនៃព្រះវិញ្ញាណបរិសុទ្ធនាពេលបច្ចុប្បន្ន ពួកគេសុទ្ធតែស្ថិតនៅក្នុងចរន្ដនៃព្រះវិញ្ញាណបរិសុទ្ធ។ ប្រសិនបើឯងជឿថាព្រះបន្ទូលរបស់ព្រះជាម្ចាស់មានលក្ខណៈពិតប្រាកដ និងត្រឹមត្រូវយ៉ាងច្បាស់លាស់ ហើយប្រសិនបើឯងជឿលើព្រះបន្ទូលរបស់ព្រះជាម្ចាស់ មិនថាទ្រង់មានបន្ទូលពីអ្វី នោះឯងជាមនុស្សម្នាក់ដែលស្វែងរកការចូលទៅក្នុងកិច្ចការរបស់ព្រះជាម្ចាស់ ហើយតាមរយៈវិធីនេះ ឯងបានបំពេញបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ហើយ។ 

ដើម្បីចូលទៅក្នុងចរន្ដនៃព្រះវិញ្ញាណបរិសុទ្ធ ឯងត្រូវតែមានទំនាក់ទំនងធម្មតាជាមួយព្រះជាម្ចាស់ ហើយឯងត្រូវកំចាត់ចោលនូវសភាវៈអកម្មរបស់ឯងជាមុនសិន។ មនុស្សមួយចំនួនតែងតែធ្វើតាមហ្វូងមនុស្ស ហើយដួងចិត្តរបស់គេវង្វេងចេញឆ្ងាយពីព្រះជាម្ចាស់។ មនុស្សបែបនេះគ្មានបំណងចិត្តធ្វើឲ្យខ្លួនឯងបានរីកចម្រើនទេ ហើយបទដ្ឋានដែលពួកគេស្វែងរកក៏ស្ថិតក្នុងកម្រិតទាបពេកដែរ។ មានតែការស្វែងរកការស្រលាញ់ព្រះជាម្ចាស់ និងការទទួលបានដោយព្រះជាម្ចាស់ប៉ុណ្ណោះ ទើបជាបំណងព្រះហឫទ័យរបស់ទ្រង់។ មានមនុស្សជាច្រើនដែលប្រើប្រាស់តែមនសិការរបស់ខ្លួនដើម្បីតបស្នងសេចក្តីស្រលាញ់របស់ព្រះជាម្ចាស់ ប៉ុន្តែការនេះមិនអាចឈានទៅដល់បំណងព្រះហឫទ័យរបស់ព្រះអង្គឡើយ។ កាលណាឯងស្វែងរកបទដ្ឋានកាន់តែខ្ពស់ នោះឯងនឹងមានភាពរីករាយនឹងបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់កាន់តែខ្លាំង។ ក្នុងនាមជាមនុស្សម្នាក់មានភាពធម្មតា និងជាអ្នកស្វែងរកការស្រលាញ់ព្រះជាម្ចាស់ នោះការចូលទៅក្នុងនគរព្រះដើម្បីក្លាយជាម្នាក់ក្នុងចំណោមរាស្ត្ររបស់ព្រះជាម្ចាស់ គឺជាអនាគតពិតប្រាកដរបស់ឯងរាល់គ្នា និងជាជីវិតមួយដែលមានតម្លៃខ្ពស់បំផុត និងមានសារៈសំខាន់ ហើយគ្មានអ្នកណាម្នាក់មានពរជាងឯងរាល់គ្នាឡើយ។ ហេតុអ្វីបានជាអញមានបន្ទូលបែបនេះ? ដ្បិតអស់អ្នកដែលមិនជឿលើព្រះជាម្ចាស់រស់នៅសម្រាប់តែសាច់ឈាម និងរស់នៅសម្រាប់សាតាំង ប៉ុន្តែសព្វថ្ងៃនេះ ឯងរាល់គ្នារស់នៅសម្រាប់ព្រះជាម្ចាស់ និងរស់នៅធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ ហេតុនេះទើបអញមានបន្ទូលថា ជីវិតរបស់ឯងរាល់គ្នាមានសារៈសំខាន់បំផុត។ មានតែមនុស្សមួយក្រុមដែលត្រូវបានព្រះជាម្ចាស់ជ្រើសរើសនេះទេ ទើបអាចរស់នៅក្នុងជីវិតដែលមានសារៈសំខាន់បំផុតបាន៖ គ្មាននរណាម្នាក់ផ្សេងទៀតនៅលើផែនដី អាចរស់នៅក្នុងជីវិតមួយដែលមានតម្លៃ និងមានន័យបែបនេះឡើយ។ ដោយសារតែព្រះជាម្ចាស់ជ្រើសរើសឯង និងលើកឯងឲ្យខ្ពស់ឡើង ហើយជាងនេះទៅទៀត ដោយសារតែសេចក្តីស្រលាញ់របស់ព្រះជាម្ចាស់ចំពោះឯង ទើបឯងរាល់គ្នាមានការយល់ដឹងពីជីវិតពិត និងស្គាល់ពីរបៀបរស់នៅក្នុងជីវិតមួយដែលមានតម្លៃបំផុត។ នេះមិនមែនដោយសារតែឯងរាល់គ្នាស្វែងរកសេចក្តីល្អនោះទេ ប៉ុន្តែគឺដោយសារតែព្រះគុណរបស់ព្រះជាម្ចាស់វិញ។ គឺព្រះជាម្ចាស់ជាអ្នកបើកភ្នែកនៃព្រលឹងវិញ្ញាណរបស់ឯងរាល់គ្នា ហើយគឺជាព្រះវិញ្ញាណបរិសុទ្ធដែលបានប៉ះពាល់ដួងចិត្តរបស់ឯងរាល់គ្នា ដែលបានប្រទាននូវជោគវាសនាល្អដល់ឯងរាល់គ្នា ដើម្បីចូលមកនៅចំពោះព្រះភ័ក្រ្ដព្រះអង្គ។ ប្រសិនបើព្រះវិញ្ញាណបរិសុទ្ធរបស់ព្រះជាម្ចាស់មិនបានបំភ្លឺឯងរាល់គ្នាទេ នោះឯងរាល់គ្នានឹងមិនអាចមើលឃើញពីអ្វីដែលគួរឲ្យស្រលាញ់អំពីព្រះជាម្ចាស់ ហើយវាក៏មិនអាចឲ្យឯងស្រលាញ់ព្រះជាម្ចាស់បានដែរ។ ទាំងអស់នេះគឺដោយសារតែព្រះវិញ្ញាណបរិសុទ្ធរបស់ព្រះជាម្ចាស់បានប៉ះពាល់ដួងចិត្តរបស់មនុស្ស ដែលធ្វើឲ្យដួងចិត្តរបស់គេបែរមករកព្រះជាម្ចាស់ ហើយជួនកាលនៅពេលដែលឯងកំពុងតែរីករាយនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ក៏មានការប៉ះពាល់វិញ្ញាណរបស់ឯង ហើយឯងមានអារម្មណ៍ថា ឯងគ្មានជម្រើសអ្វីក្រៅពីស្រលាញ់ព្រះជាម្ចាស់ឡើយ ពោលគឺមានកម្លាំងដ៏អស្ចារ្យមួយនៅក្នុងឯង ហើយគ្មានអ្វីមួយដែលឯងមិនអាចទុកមួយឡែកសិនបាននោះឡើយ។ ប្រសិនបើឯងមានអារម្មណ៍បែបនេះ នោះឯងត្រូវបានប៉ះពាល់ដោយព្រះវិញ្ញាណបរិសុទ្ធរបស់ព្រះជាម្ចាស់ហើយ ហើយដួងចិត្តរបស់ឯងបានបែរទៅរកព្រះជាម្ចាស់ទាំងស្រុង ហើយឯងនឹងអធិស្ឋានទៅកាន់ព្រះជាម្ចាស់ រួចពោលថា «ព្រះជាម្ចាស់អើយ! ព្រះអង្គបានកំណត់ និងជ្រើសរើសពួកយើងទុកជាមុន។ សិរីរុងរឿងរបស់ព្រះអង្គផ្តល់ឲ្យទូលបង្គំមានអំណួត ហើយវាធ្វើឲ្យទូលបង្គំមានអារម្មណ៍បរិបូរណ៍ក្នុងការក្លាយជារាស្ត្រម្នាក់របស់ព្រះអង្គ។ ទូលបង្គំនឹងចំណាយ ព្រមទាំងថ្វាយគ្រប់យ៉ាងដើម្បីធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះអង្គ ហើយនិងថ្វាយនូវពេលវេលារបស់ទូលបង្គំជាច្រើនឆ្នាំ ព្រមទាំងខិតខំប្រឹងប្រែងពេញមួយជីវិតសម្រាប់ព្រះអង្គ។» នៅពេលឯងអធិស្ឋានបែបនេះ នឹងមានសេចក្តីស្រលាញ់ឥតឈប់ឈរ និងការស្តាប់បង្គាប់ពិតប្រាកដនៅក្នុងចិត្តរបស់ឯងចំពោះព្រះជាម្ចាស់។ តើឯងធ្លាប់មានបទពិសោធន៍បែបនេះដែរឬទេ? ប្រសិនបើព្រះវិញ្ញាណបរិសុទ្ធតែងតែប៉ះពាល់មនុស្ស នោះពួកគេចង់ថ្វាយខ្លួនទៅកាន់ព្រះជាម្ចាស់ដោយសេចក្តីអធិស្ឋានថា៖ «ឱព្រះជាម្ចាស់អើយ! ទូលបង្គំចង់ឃើញថ្ងៃនៃសិរីល្អរបស់ទ្រង់ ហើយទូលបង្គំចង់រស់នៅសម្រាប់ព្រះអង្គ គ្មានអ្វីមានតម្លៃ ឬមានន័យជាងការរស់នៅសម្រាប់ព្រះអង្គទេ ហើយទូលបង្គំគ្មានចិត្តចង់រស់សម្រាប់សាតាំង និងសាច់ឈាមបន្តិចសោះឡើយ។ សូមព្រះអង្គលើកទូលបង្គំឡើងដោយការជួយឲ្យទូលបង្គំអាចរស់នៅសម្រាប់ព្រះអង្គនាពេលបច្ចុប្បន្ន។» នៅពេលដែលឯងបានអធិស្ឋានរបៀបនេះ ឯងនឹងមានអារម្មណ៍ថា ឯងគ្មានអ្វីផ្សេងក្រៅពីថ្វាយដួងចិត្តរបស់ឯងទៅកាន់ព្រះជាម្ចាស់ឡើយ ដោយឯងត្រូវតែទទួលបានព្រះជាម្ចាស់ ហើយឯងមិនចង់បាត់បង់ជីវិតដោយមិនទទួលបានព្រះជាម្ចាស់ក្នុងពេលដែលឯងនៅរស់នោះទេ។ ការបាននិយាយបែបនេះនៅក្នុងសេចក្តីអធិស្ឋាន ឯងនឹងមានកម្លាំងដែលមិនចេះរីងស្ងួតនៅក្នុងខ្លួន ហើយឯងនឹងមិនដឹងថាកម្លាំងនេះចេញមកពីណាឡើយ ក៏នឹងមាននូវអំណាចឥតដែនកំណត់នៅក្នុងដួងចិត្តរបស់ឯង ហើយឯងនឹងដឹងថាព្រះជាម្ចាស់គួរឲ្យស្រលាញ់ណាស់ ហើយព្រះអង្គស័ក្តិសមនឹងឲ្យយើងស្រលាញ់។ ការណ៍នេះកើតឡើងនៅពេលដែលព្រះជាម្ចាស់ប៉ះពាល់ឯង។ អស់អ្នកដែលមានបទពិសោធន៍បែបនេះ ត្រូវបានប៉ះពាល់ដោយព្រះជាម្ចាស់។ សម្រាប់អស់អ្នកដែលតែងតែត្រូវបានប៉ះពាល់ដោយព្រះជាម្ចាស់ ការផ្លាស់ប្តូរកើតឡើងក្នុងជីវិតរបស់ពួកគេ នោះគេអាចធ្វើការតាំងចិត្ត និងសុខចិត្តទទួលយកព្រះជាម្ចាស់ទាំងស្រុង សេចក្តីស្រលាញ់សម្រាប់ព្រះជាម្ចាស់នៅក្នុងដួងចិត្តរបស់គេមានកាន់តែខ្លាំងឡើង ហើយដួងចិត្តរបស់គេបានបែរទៅរកព្រះជាម្ចាស់ទាំងស្រុង ពួកគេមិនខ្វល់ពីគ្រួសារ លោកិយ មិនមានការពាក់ព័ន្ធ ឬមិនខ្វល់ខ្វាយពីអនាគតឡើយ ហើយពួកគេសុខចិត្តលះបង់ការប្រឹងប្រែងអស់មួយជីវិតថ្វាយទៅកាន់ព្រះជាម្ចាស់។ អស់អ្នកដែលត្រូវបានប៉ះពាល់ដោយព្រះវិញ្ញាណបរិសុទ្ធរបស់ព្រះជាម្ចាស់ គឺជាមនុស្សដែលស្វែងរកសេចក្តីពិត និងជាអ្នកដែលមានក្តីសង្ឃឹមថាព្រះជាម្ចាស់ប្រទានឲ្យគេបានគ្រប់លក្ខណ៍។

តើឯងបានបែរចិត្តទៅរកព្រះជាម្ចាស់ហើយឬនៅ? តើព្រះវិញ្ញាណបរិសុទ្ធរបស់ព្រះជាម្ចាស់បានប៉ះពាល់ចិត្តរបស់ឯងឬនៅ? ប្រសិនបើឯងមិនដែលមានបទពិសោធន៍បែបនេះ ហើយប្រសិនបើឯងមិនដែលអធិស្ឋានបែបនេះទេ នោះការនេះបង្ហាញថាព្រះជាម្ចាស់មិនគង់នៅក្នុងចិត្តរបស់ឯងឡើយ។ អស់អ្នកដែលព្រះវិញ្ញាណបរិសុទ្ធរបស់ព្រះជាម្ចាស់ដឹកនាំ ហើយអស់អ្នកដែលព្រះវិញ្ញាណបរិសុទ្ធរបស់ព្រះជាម្ចាស់បានប៉ះពាល់ មាននូវកិច្ចការរបស់ព្រះជាម្ចាស់ ដែលបង្ហាញថាព្រះបន្ទូល និងសេចក្តីស្រលាញ់របស់ព្រះជាម្ចាស់បានចាក់ឫសនៅក្នុងពួកគេ។ មនុស្សមួយចំនួនពោលថា៖ «ទូលបង្គំមិនស្មោះត្រង់ដូចនៅក្នុងសេចក្តីអធិស្ឋានរបស់ទូលបង្គំ ហើយទូលបង្គំក៏មិនសូវមានការប៉ះពាល់ពីព្រះជាម្ចាស់ដែរ។ ជួនកាល នៅពេលដែលទូលបង្គំសញ្ជឹងគិត ហើយអធិស្ឋាន ទូលបង្គំមានអារម្មណ៍ថា ព្រះជាម្ចាស់គួរឲ្យស្រលាញ់ ហើយដួងចិត្តរបស់ទូលបង្គំក៏ទទួលបានការប៉ះពាល់ពីព្រះអង្គ។» គ្មានអ្វីសំខាន់ជាងដួងចិត្តរបស់មនុស្សឡើយ។ នៅពេលដួងចិត្តរបស់ឯងបែរទៅរកព្រះជាម្ចាស់ នោះលក្ខណៈរបស់ឯងទាំងមូលនឹងបែរទៅរកព្រះជាម្ចាស់វិញ ហើយនៅគ្រានោះ ដួងចិត្តរបស់ឯងនឹងត្រូវបានប៉ះពាល់ដោយព្រះវិញ្ញាណរបស់ព្រះជាម្ចាស់។ ឯងរាល់គ្នាភាគច្រើនទទួលបានបទពិសោធន៍បែបនេះ វាគ្រាន់តែជម្រៅនៃបទពិសោធន៍របស់ឯងមិនដូចគ្នាតែប៉ុណ្ណោះ។ មនុស្សមួយចំនួនពោលថា ៖ «ទូលបង្គំមិននិយាយច្រើននៅក្នុងពាក្យអធិស្ឋានទេ ទូលបង្គំគ្រាន់តែស្តាប់អំពីការរួបរួមរបស់អ្នកដទៃ និងកម្លាំងដែលកើតឡើងនៅក្នុងទូលបង្គំប៉ុណ្ណោះ។» ការនេះបង្ហាញថាឯងមានការប៉ះពាល់ផ្នែកខាងក្នុងដោយព្រះជាម្ចាស់។ ព្រះជាម្ចាស់បានប៉ះពាល់មនុស្សនៅផ្នែកខាងក្នុង ដោយពួកគេមានការជំរុញចិត្តនៅពេលបានឮអំពីការរួបរួមរបស់អ្នកដទៃ។ ប្រសិនបើដួងចិត្តរបស់មនុស្សម្នាក់នៅដដែលឥតកម្រើកនៅពេលពួកគេបានឮព្រះបន្ទូលដែលជំរុញទឹកចិត្ត នោះបញ្ជាក់ថាកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធមិនស្ថិតនៅក្នុងពួកគេទេ។ នៅក្នុងខ្លួនរបស់ពួកគេគឺមិនចង់បានអ្វីឡើយ វាបញ្ជាក់ថាពួកគេគ្មានការតាំងចិត្តទេ ហើយដូចនេះ ពួកគេមិនមានកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធឡើយ។ ប្រសិនបើមនុស្សម្នាក់មានការប៉ះពាល់ពីព្រះជាម្ចាស់ ពួកគេនឹងមានប្រតិកម្មនៅពេលដែលបានឮព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ប្រសិនបើពួកគេមិនមានការប៉ះពាល់ពីព្រះជាម្ចាស់ទេ នោះពួកគេមិនមានការផ្សារភ្ជាប់ជាមួយព្រះបន្ទូលរបស់ព្រះជាម្ចាស់ ពួកគេមិនមានទំនាក់ទំនងជាមួយព្រះបន្ទូលទាំងនេះ ហើយពួកគេមិនអាចទទួលការបំភ្លឺឡើយ។ អស់អ្នកដែលបានឮព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយគ្មានប្រតិកម្មអ្វីសោះ គឺជាមនុស្សដែលមិនមានការប៉ះពាល់ពីព្រះជាម្ចាស់ ពួកគេជាមនុស្សដែលមិនមានកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ។ អស់អ្នកដែលអាចទទួលយកនូវការបំភ្លឺថ្មីមាននូវការប៉ះពាល់ ព្រមទាំងមានកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធនៅជាមួយផង។ 

ការវាស់វែងខ្លួនឯង៖

១. តើឯងកំពុងស្ថិតនៅចំកណ្តាលនៃកិច្ចការបច្ចុប្បន្នរបស់ព្រះវិញ្ញាណបរិសុទ្ធឬទេ?

២. តើដួងចិត្តរបស់ឯងបានបែរទៅរកព្រះជាម្ចាស់ហើយឬនៅ? តើឯងមានការប៉ះពាល់ដោយព្រះជាម្ចាស់ហើយឬនៅ?

៣. តើព្រះបន្ទូលរបស់ព្រះជាម្ចាស់បានចាក់ឫសនៅក្នុងឯងហើយឬនៅ?

៤. តើការអនុវត្តរបស់ឯងធ្វើឡើងដោយផ្អែកលើគ្រឹះនៃសេចក្តីតម្រូវរបស់ព្រះជាម្ចាស់ឬទេ?

៥. តើឯងរស់នៅក្រោមការណែនាំនៃពន្លឺបច្ចុប្បន្នរបស់ព្រះវិញ្ញាណបរិសុទ្ធដែរឬទេ?

៦. តើដួងចិត្តរបស់ឯងត្រូវបានគ្រប់គ្រងដោយការយល់ឃើញចាស់គំរឹល ឬក៏គ្រប់គ្រងដោយព្រះបន្ទូលរបស់ព្រះជាម្ចាស់នៅពេលបច្ចុប្បន្ននេះ?

តាមរយៈការស្តាប់ឮអំពីព្រះបន្ទូលទាំងនេះ តើឯងរាល់គ្នាមានប្រតិកម្មអ្វីខ្លះ? តាមជំនឿដែលឯងបានជឿប៉ុន្មានឆាំ្ននេះ តើឯងមានព្រះបន្ទូលរបស់ព្រះជាម្ចាស់នៅក្នុងជីវិតរបស់ឯងដែរឬទេ? តើមានការផ្លាស់ប្រែនៅក្នុងនិស្ស័យពុករលួយរបស់ឯងកាលពីមុនដែរ ឬទេ? ស្របតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់នាពេលបច្ចុប្បន្ន តើឯងដឹងថាការមានជីវិតគឺជាអ្វី? ហើយការមិនមានជីវិតគឺជាអ្វី? តើការនេះច្បាស់លាស់សម្រាប់ឯងរាល់គ្នាដែរឬទេ? ទាក់ទិននឹងភាពសំខាន់បំផុតក្នុងការដើរតាមព្រះជាម្ចាស់ គ្រប់យ៉ាងគួរតែអាស្រ័យលើព្រះបន្ទូលរបស់ព្រះជាម្ចាស់នាពេលបច្ចុប្បន្ន៖ មិនថាឯងកំពុងស្វែងរកការចូលទៅក្នុងជីវិត ឬការបំពេញតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់នោះទេ គ្រប់យ៉ាងគួរតែនៅចំណុចកណ្តាលរង្វង់នៃព្រះបន្ទូលរបស់ព្រះជាម្ចាស់នាពេលបច្ចុប្បន្ន។ ប្រសិនបើអ្វីដែលឯងទំនាក់ទំនង និងស្វែងរកមិនស្ថិតនៅកណ្ដាលរង្វង់នៃព្រះបន្ទូលរបស់ព្រះជាម្ចាស់នាពេលបច្ចុប្បន្នទេ នោះឯងជាមនុស្សចម្លែកនៅចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយគ្មានសេសសល់នូវកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធឡើយ។ អ្វីដែលព្រះជាម្ចាស់សព្វព្រះហឫទ័យចង់បានគឺ មនុស្សដែលដើរតាមដានព្រះបាទរបស់ព្រះអង្គ។ មិនថាអ្វីដែលឯងបានយល់ដឹងពីមុនមានលក្ខណៈអស្ចារ្យ ឬបរិសុទ្ធប៉ុនណានោះទេ ព្រះជាម្ចាស់មិនចង់បានឡើយ ហើយប្រសិនបើឯងមិនអាចដករបស់អស់ទាំងនោះចេញទេ នោះរបស់អស់ទាំងនោះនឹងក្លាយជាឧបសគ្គយ៉ាងធំចំពោះការចូលទៅក្នុងអនាគត។ មានពរហើយអស់អ្នកណាដែលអាចដើរតាមពន្លឺនាពេលបច្ចុប្បន្នរបស់ព្រះវិញ្ញាណបរិសុទ្ធ។ មនុស្សដែលមានអាយុច្រើនមកហើយក៏បានដើរតាមដានព្រះបាទារបស់ព្រះជាម្ចាស់ដែរ ប៉ុន្ដែពួកគេមិនអាចដើរតាមព្រះអង្គរហូតមកដល់ថ្ងៃនេះទេ នេះគឺជាព្រះពររបស់មនុស្សនៅគ្រាចុងក្រោយ។ អស់អ្នកដែលបានដើរតាមកិច្ចការបច្ចុប្បន្នរបស់ព្រះវិញ្ញាណបរិសុទ្ធ និងអស់អ្នកណាដែលអាចដើរតាមដានព្រះបាទារបស់ព្រះជាម្ចាស់ គឺពួកគេដើរតាមព្រះជាម្ចាស់ទៅគ្រប់ទីកន្លែងដែលព្រះអង្គដឹកនាំពួកគេទៅ មនុស្សទាំងអស់នេះជាអ្នកដែលព្រះអង្គប្រទានពរ។ អស់អ្នកណាដែលមិនដើរតាមកិច្ចការបច្ចុប្បន្នរបស់ព្រះវិញ្ញាណបរិសុទ្ធ មិនបានចូលទៅក្នុងកិច្ចការនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ឡើយ មិនថាពួកគេប្រឹងប្រែងប៉ុនណា ឬមិនថាពួកគេរងទុក្ខប៉ុនណា ឬពួកគេប្រឹងរត់ទៅមុខយ៉ាងណានោះទេ គឺគ្មានអ្វីមួយដែលមានន័យសម្រាប់ព្រះជាម្ចាស់ឡើយ ហើយព្រះអង្គនឹងមិនស្ងើចសរសើរពួកគេឡើយ។ ថ្ងៃនេះ អស់អ្នកណាដែលដើរតាមព្រះបន្ទូលបច្ចុប្បន្នរបស់ព្រះជាម្ចាស់ គឺស្ថិតនៅក្នុងចរន្ដនៃព្រះវិញ្ញាណបរិសុទ្ធ អស់អ្នកណាដែលជាជនចម្លែកចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់នាពេលបច្ចុបន្ន គឺស្ថិតនៅក្រៅចរន្ដនៃព្រះវិញ្ញាណបរិសុទ្ធ ហើយមនុស្សប្រភេទនេះ មិនមានការស្ងើចសរសើរពីព្រះជាម្ចាស់ឡើយ។ ការបម្រើដែលមានការបែកចេញពីព្រះសូរសៀងបច្ចុប្បន្នរបស់ព្រះវិញ្ញាណបរិសុទ្ធ គឺជាការបម្រើនៃសាច់ឈាម និងសញ្ញាណ ហើយវាមិនអាចស្របនឹងព្រះហឫទ័យរបស់ព្រះជាម្ចាស់ឡើយ។ ប្រសិនបើមនុស្សរស់នៅក្នុងសញ្ញាណសាសនា នោះពួកគេមិនអាចធ្វើអ្វីដែលសមនឹងបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ឡើយ ហើយទោះបីជាពួកគេបម្រើព្រះជាម្ចាស់ក្ដី ក៏ពួកគេបម្រើនៅក្នុងការស្រមើស្រម៉ៃ និងសញ្ញាណដែរ ហើយមិនមានលក្ខណៈគ្រប់គ្រាន់ក្នុងការបម្រើស្របតាមបំណងព្រះហឬទ័យរបស់ព្រះជាម្ចាស់ឡើយ។ អស់អ្នកដែលមិនអាចដើរតាមកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ មិនយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ឡើយ ហើយអស់អ្នកណាដែលមិនយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ក៏មិនអាចបម្រើព្រះជាម្ចាស់បានដែរ។ ព្រះជាម្ចាស់ចង់បានការបម្រើដែលស្របតាមព្រះហឫទ័យរបស់ព្រះអង្គ ទ្រង់មិនចង់បានការបម្រើដែលចេញពីសញ្ញាណ និងសាច់ឈាមឡើយ។ ប្រសិនបើមនុស្សមិនអាចដើរតាមជំហាននៃកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធទេ នោះពួកគេរស់នៅក្នុងសញ្ញាណហើយ។ ការបម្រើរបស់មនុស្សបែបនេះកាត់ផ្ដាច់ និងមានការរំខាន ហើយការបម្រើបែបនេះធ្វើឡើងដោយផ្ទុយនឹងព្រះជាម្ចាស់។ ដូចនេះ អស់អ្នកណាដែលមិនអាចដើរតាមដានព្រះបាទារបស់ព្រះជាម្ចាស់ មិនអាចបម្រើព្រះជាម្ចាស់បានទេ ហើយអស់អ្នកដែលមិនអាចដើរតាមដានព្រះបាទរបស់ព្រះជាម្ចាស់ ភាគច្រើនប្រឆាំងទាស់នឹងព្រះជាម្ចាស់ ហើយមិនអាចស្របនឹងព្រះជាម្ចាស់ឡើយ។ «ការដើរតាមកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធ» មានន័យថា ជាការស្វែងយល់ពីបំណងព្រះហឬទ័យរបស់ព្រះជាម្ចាស់នាពេលបច្ចុប្បន្ន ជាការដែលអាចប្រព្រឹត្ដស្របនឹងតម្រូវការបច្ចុប្បន្នរបស់ព្រះជាម្ចាស់ ជាការដែលអាចស្ដាប់បង្គាប់ និងដើរតាមព្រះជាម្ចាស់នាពេលបច្ចុប្បន្ន និងជាការចូលទៅដែលស្របតាមព្រះសូរសៀងថ្មីបំផុតរបស់ព្រះជាម្ចាស់។ នេះទើបជាមនុស្សដែលដើរតាមកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ និងនៅក្នុងចរន្ដនៃព្រះវិញ្ញាណបរិសុទ្ធ។ មនុស្សបែបនេះ មិនត្រឹមតែអាចទទួលនូវការសរសើរពីព្រះជាម្ចាស់ប៉ុណ្ណោះទេ តែថែមទាំងអាចស្គាល់នូវនិស្ស័យរបស់ព្រះជាម្ចាស់ដែលមាននៅក្នុងកិច្ចការចុងក្រោយរបស់ព្រះអង្គ និងអាចស្គាល់នូវសញ្ញាណ និងការមិនស្ដាប់បង្គាប់របស់មនុស្ស ព្រមទាំងធម្មជាតិរបស់មនុស្ស និងលក្ខណៈផ្សំរបស់គេផង តាមរយៈកិច្ចការចុងក្រោយបំផុតរបស់ព្រះអង្គ។ លើសពីនេះទៅទៀត ពួកគេអាចសម្រេចបាននូវការផ្លាស់ប្ដូរនិស្ស័យរបស់ពួកគេបន្ដិចម្ដងៗនៅក្នុងអំឡុងពេលដែលគេបម្រើទ្រង់។ មានតែមនុស្សបែបនេះប៉ុណ្ណោះ ទើបជាអ្នកដែលអាចទទួលបានព្រះជាម្ចាស់ និងជាអ្នកដែលបានរកឃើញផ្លូវដ៏ពិតយ៉ាងប្រាកដ។ អស់អ្នកណាដែលត្រូវលុបបំបាត់ចេញពីកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ គឺជាមនុស្សដែលមិនអាចដើរតាមកិច្ចការចុងក្រោយរបស់ព្រះជាម្ចាស់ និងជាអ្នកដែលប្រឆាំងទាស់នឹងកិច្ចការចុងក្រោយរបស់ទ្រង់។ មនុស្សបែបនេះប្រឆាំងទាស់នឹងព្រះជាម្ចាស់ដោយបើកចំហរ ពីព្រោះព្រះជាម្ចាស់បានធ្វើកិច្ចការថ្មី ហើយដោយសារតែរូបអង្កនៃព្រះមិនដូចជាសញ្ញាណរបស់ពួកគេ ជាលទ្ធផល ពួកគេប្រឆាំងទាស់នឹងព្រះជាម្ចាស់ដោយបើកចំហរ និងបានយកការជំនុំជម្រះមកទម្លាក់លើព្រះអង្គ ដែលនាំឲ្យព្រះជាម្ចាស់ស្អប់ខ្ពើម និងបដិសេធពួកគេ។ ការមានចំណេះដឹងអំពីកិច្ចការចុងក្រោយបំផុតរបស់ព្រះជាម្ចាស់មិនមែនជារឿងងាយស្រួលទេ ប៉ុន្ដែប្រសិនបើមនុស្សមានគំនិតស្ដាប់បង្គាប់កិច្ចការរបស់ព្រះជាម្ចាស់ នោះពួកគេនឹងមានឱកាសមើលឃើញព្រះអង្គ ហើយនិងមានឱកាសទទួលបានការដឹកនាំថ្មីបំផុតរបស់ព្រះវិញ្ញាណបរិសុទ្ធផង។ អស់អ្នកណាដែលប្រឆាំងនឹងកិច្ចការរបស់ព្រះជាម្ចាស់ដោយចេតនា មិនអាចទទួលបានការបំភ្លឺពីព្រះវិញ្ញាណបរិសុទ្ធ ឬការណែនាំពីព្រះជាម្ចាស់ឡើយ។ ដូចនេះ មិនថាមនុស្សអាចទទួលនូវកិច្ចការចុងក្រោយរបស់ព្រះជាម្ចាស់ ឬអត់នោះទេ គឺអាស្រ័យលើព្រះគុណរបស់ព្រះជាម្ចាស់ ហើយវាគឺអាស្រ័យលើការស្វែងរករបស់ពួកគេ ព្រមទាំងអាស្រ័យលើចេតនារបស់ពួកគេដែរ។ 

មានពរហើយអស់អ្នកដែលអាចស្ដាប់បង្គាប់តាមព្រះសូរសៀងនាពេលបច្ចុប្បន្ននៃរបស់ព្រះវិញ្ញាណបរិសុទ្ធ។ មិនថាពួកគេធ្លាប់ធ្វើយ៉ាងណា ឬមួយថាព្រះវិញ្ញាណបរិសុទ្ធធ្លាប់ធ្វើការនៅក្នុងពួកគេបែបណានោះទេ អស់អ្នកដែលទទួលបានកិច្ចការចុងក្រោយរបស់ព្រះជាម្ចាស់ គឺជាអ្នកដែលទទួលបានព្រះពរខ្លាំងបំផុតហើយ ហើយអស់អ្នកដែលមិនអាចដើរតាមកិច្ចការចុងក្រោយនាពេលបច្ចុប្បន្នទេ គឺត្រូវបានលុបបំបាត់ចេញ។ ព្រះជាម្ចាស់ចង់បានអស់អ្នកដែលអាចទទួលនូវពន្លឺថ្មី ហើយព្រះអង្គចង់បានអ្នកដែលទទួលយក និងស្គាល់កិច្ចការចុងក្រោយបំផុតរបស់ព្រះអង្គ។ ហេតុអ្វីបានជាពោលថា ឯងត្រូវតែជាក្រមុំព្រហ្មចារី? ក្រមុំព្រហ្មចារីអាចស្វែងរកនូវកិច្ចការរបស់ព្រះជាម្ចាស់ និងស្វែងយល់នូវអ្វីដែលថ្មី ហើយលើសពីនេះទៅទៀត គេអាចដកចេញនូវសញ្ញាណចាស់ៗ និងគោរពតាមកិច្ចការរបស់ព្រះជាម្ចាស់នាពេលបច្ចុប្បន្ន។ ក្រុមមនុស្សប្រភេទនេះ ជាក្រុមមនុស្សដែលទទួលនូវកិច្ចការថ្មីបំផុតនាពេលបច្ចុប្បន្ន គឺជាអ្នកដែលព្រះជាម្ចាស់បានកំណត់ទុកជាមុន តាំងពីមុនយុគសម័យនានាទៅទៀត ហើយពួកគេជាមនុស្សដែលមានពរបំផុត។ ឯងរាល់គ្នាស្ដាប់ឮនូវព្រះសូរសៀងរបស់ព្រះជាម្ចាស់ ដូចនេះ នៅទូទាំងស្ថានសួគ៌ និងផែនដី ព្រមទាំងនៅគ្រប់ជំនាន់ទាំងអស់ គ្មាននរណាម្នាក់មានពរជាងឯងរាល់គ្នា ដែលជាក្រុមមនុស្សប្រភេទនេះឡើយ។ ទាំងអស់នេះគឺដោយសារតែកិច្ចការរបស់ព្រះជាម្ចាស់ ដោយសារតែការកំណត់ទុកជាមុន និងការជ្រើសរើសរបស់ទ្រង់ ព្រមទាំងដោយសារតែព្រះគុណរបស់ព្រះជាម្ចាស់។ ប្រសិនបើព្រះជាម្ចាស់មិនបានមានបន្ទូល និងថ្លែងព្រះបន្ទូលចេញមកទេ តើឯងរាល់គ្នាបានស្ថិតក្នុងលក្ខខណ្ឌដូចសព្វថ្ងៃនេះដែរឬទេ? ដូច្នេះ សូមឲ្យព្រះជាម្ចាស់ទទួលបានសិរីល្អ និងការសរសើរតម្កើង ដ្បិតការទាំងអស់នេះកើតឡើងដោយសារព្រះជាម្ចាស់បានលើកឯងឡើង។ ដោយមានចំណុចទាំងអស់នេះនៅក្នុងគំនិតរបស់ឯង តើឯងអាចនៅតែអកម្មទៀតទេ? តើកម្លាំងរបស់ឯងនៅតែមិនអាចកើនឡើងមែនឬ? 

ដែលឯងអាចទទួលយកនូវការជំនុំជម្រះ ការវាយផ្ចាល ការវាយដំ និងការបន្សុទ្ធនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយលើសពីនេះទៅទៀត អាចទទួលយកនូវបញ្ជាបេសកកម្មរបស់ព្រះជាម្ចាស់បាន គឺព្រះជាម្ចាស់បានកំណត់ទុកជាមុនតាំងពីមុនយុគសម័យនានាទៅទៀត ហើយដូចនេះ ឯងមិនត្រូវមានទុក្ខព្រួយពេកនៅពេលឯងត្រូវវាយផ្ចាលឡើយ។ គ្មាននរណាម្នាក់អាចដកយកចេញនូវកិច្ចការដែលបានធ្វើនៅក្នុងឯងរាល់គ្នា និងព្រះពរដែលបានចាក់បង្ហូរមកលើឯងឡើយ ហើយក៏គ្មាននរណាម្នាក់អាចដកយកចេញនូវអ្វីទាំងអស់ដែលបានប្រទានឲ្យឯងរាល់គ្នាដែរ។ មនុស្សដែលកាន់សាសនាមិនអាចអត់ទ្រាំការមិនប្រៀបធៀបនឹងឯងរាល់គ្នាបានឡើយ។ ឯងរាល់គ្នាមិនមានជំនាញអស្ចារ្យនៅក្នុងព្រះគម្ពីរឡើយ ហើយក៏មិនបានទទួលការបំពាក់បំប៉ននូវទ្រឹស្ដីផ្នែកសាសនាដែរ ប៉ុន្ដែដោយសារតែព្រះជាម្ចាស់បានធ្វើការនៅក្នុងឯងរាល់គ្នា នោះឯងរាល់គ្នាទទួលបានកាន់តែច្រើន គឺច្រើនជាងនរណាទាំងអស់នៅគ្រប់សម័យកាល ហើយនេះជាព្រះពរដ៏អស្ចារ្យបំផុតរបស់ឯងរាល់គ្នា។ ដោយសារតែការនេះ ឯងរាល់គ្នាត្រូវតែមានការលះបង់សម្រាប់ព្រះជាម្ចាស់កាន់តែខ្លាំង ព្រមទាំងមានភាពស្មោះត្រង់ចំពោះព្រះជាម្ចាស់កាន់តែខ្លាំងជាងនេះដែរ។ ដ្បិតព្រះជាម្ចាស់បានលើកឯងឡើង ឯងត្រូវតែជំរុញការប្រឹងប្រែងរបស់ខ្លួន ហើយត្រូវត្រៀមលក្ខណៈដើម្បីទទូលយកនូវបញ្ជាបេសកកម្មរបស់ព្រះជាម្ចាស់។ ឯងត្រូវតែឈរយ៉ាងរឹងមាំនៅទីកន្លែងដែលព្រះជាម្ចាស់បានប្រទានឲ្យឯង ស្វែងរកការក្លាយជាមនុស្សម្នាក់ក្នុងចំណោមប្រជារាស្រ្ដរបស់ទ្រង់ ទទួលយកការបង្វឹកបង្វឺនអំពីនគរព្រះ ត្រូវព្រះជាម្ចាស់ទទួលយក និងត្រូវក្លាយជាទីបន្ទាល់ដែលពេញដោយសិរីល្អចំពោះព្រះជាម្ចាស់។ តើឯងមាននូវការតាំងចិត្តទាំងនេះដែរឬទេ? ប្រសិនបើឯងមានការតាំងចិត្តទាំងនេះ នោះប្រាកដថាព្រះជាម្ចាស់ទទួលយកឯងជាមិនខាន ព្រមទាំងក្លាយជាបន្ទាល់ដែលពេញដោយសិរីល្អសម្រាប់ព្រះជាម្ចាស់ផង។ ឯងគួរតែយល់ថា បញ្ជាបេសកកម្មដ៏សំខាន់នេះកំពុងត្រូវបានព្រះជាម្ចាស់ទទួលយក និងក្លាយជាបន្ទាល់ដែលពេញដោយសេរីល្អចំពោះព្រះជាម្ចាស់។ នេះជាបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ 

ព្រះបន្ទូលរបស់ព្រះវិញ្ញាណបរិសុទ្ធនាពេលបច្ចុប្បន្ន គឺជាថាមវន្ដនៃកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ និងការបំភ្លឺជាបន្ដបន្ទាប់ពីព្រះវិញ្ញាណបរិសុទ្ធចំពោះមនុស្សក្នុងអំឡុងពេលនេះ គឺជាទំនោរនៃកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ។ ហើយតើអ្វីដែលជាទំនោរនៅក្នុងកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធនាពេលបច្ចុប្បន្ន? វាគឺជាការដឹកនាំមនុស្សចូលទៅក្នុងកិច្ចការរបស់ព្រះជាម្ចាស់នាពេលបច្ចុប្បន្ន និងចូលទៅក្នុងជិវិតធម្មតាផ្នែកព្រលឹងវិញ្ញាណ។ មានជំហ៊ានមួយចំនួនដើម្បីចូលទៅក្នុងជីវិតធម្មតាផ្នែកព្រលឹងវិញ្ញាណ៖

១. ទីមួយ ឯងត្រូវចាក់បង្ហូរដួងចិត្ដរបស់ឯងចូលទៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ឯងមិនត្រូវស្វែងរកព្រះបន្ទូលរបស់ព្រះជាម្ចាស់នៅក្នុងអតីតកាល ហើយមិនត្រូវសិក្សាពីព្រះបន្ទូលនោះ ហើយក៏មិនត្រូវប្រៀបធៀបនឹងព្រះបន្ទូលនាពេលបច្ចុប្បន្នដែរ។ ផ្ទុយទៅវិញ ឯងត្រូវចាក់បង្ហូរដួងចិត្ដរបស់ឯងទាំងស្រុងចូលទៅក្នុងព្រះបន្ទូលបច្ចុប្បន្នរបស់ព្រះជាម្ចាស់។ ប្រសិនបើមានមនុស្សដែលចង់អានព្រះបន្ទូលរបស់ព្រះជាម្ចាស់ សៀវភៅផ្នែកព្រលឹងវិញ្ញាណ ឬអ្វីដែលជាការបង្រៀននៅក្នុងអតីតកាល ហើយនរណាដែលមិនដើរតាមព្រះបន្ទូលរបស់ព្រះវិញ្ញាណបរិសុទ្ធនាពេលបច្ចុប្បន្ន នោះពួកគេគឺជាមនុស្សល្ងង់បំផុតហើយ។ ព្រះជាម្ចាស់ស្អប់មនុស្សបែបនេះណាស់។ ប្រសិនបើឯងចង់ទទួលយកនូវពន្លឺនៃព្រះវិញ្ញាណបរិសុទ្ធនាពេលបច្ចុប្បន្ន នោះចូរចាក់បង្ហូរដួងចិត្ដរបស់ឯងទាំងស្រុងចូលទៅក្នុងបន្ទូលរបស់ព្រះវិញ្ញាណបរិសុទ្ធនាពេលបច្ចុប្បន្ន។ នេះជារឿងទីមួយដែលឯងត្រូវធ្វើឲ្យបាន។

២. ឯងត្រូវតែអធិស្ឋានដោយផ្អែកលើមូលដ្ឋាននៃព្រះបន្ទូលដែលព្រះជាម្ចាស់មានបន្ទូលនាពេលបច្ចុប្បន្ន ចូលទៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងទំនាក់ទំនងជាមួយព្រះអង្គ ព្រមទាំងធ្វើការតាំងចិត្ដនៅចំពោះព្រះជាម្ចាស់ បង្កើតនូវបទដ្ឋានដែលឯងចង់ស្វែងរកការសម្រេចបាននូវការតាំងចិត្ដនោះ។ 

៣. ឯងត្រូវតែស្វែងរកការចូលទៅក្នុងសេចក្ដីពិតយ៉ាងជ្រៅនៅលើមូលដ្ឋាននៃកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធនាពេលបច្ចុប្បន្ន។ ចូរកុំប្រកាន់យកព្រះសូរសៀង និងទ្រឹស្ដីពីអតីតកាល។

៤. ឯងត្រូវតែស្វែងរកការប៉ះពាល់មកពីព្រះវិញ្ញាណបរិសុទ្ធ និងចូលក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់។ 

៥. ឯងត្រូវតែស្វែងរកការចូលទៅក្នុងមាគ៌ាដែលព្រះវិញ្ញាណបរិសុទ្ធនាពេលបច្ចុប្បន្នបានយាងកាត់។ 

តើឯងស្វែងរកការប៉ះពាល់ដោយព្រះវិញ្ញាណបរិសុទ្ធដោយរបៀបណា? រឿងសំខាន់បំផុតគឺត្រូវរស់នៅក្នុងព្រះបន្ទូលនាពេលបច្ចុប្បន្នរបស់ព្រះជាម្ចាស់ និងអធិស្ឋានដោយផ្អែកលើមូដ្ឋាននៃសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់។ តាមរយៈការអធិស្ឋានដោយរបៀបនេះ ព្រះវិញ្ញាណបរិសុទ្ធប្រាកដជានឹងប៉ះពាល់ឯង។ ប្រសិនបើឯងមិនស្វែងរកមូលដ្ឋាននៃព្រះបន្ទូលដែលព្រះជាម្ចាស់បានថ្លែងទេ នោះការនេះគ្មានផលផ្លែអ្វីឡើយ។ ឯងគួរអធិស្ឋានដោយពោលថា៖ «ឱ ព្រះជាម្ចាស់អើយ! ទូលបង្គំប្រឆាំងនឹងព្រអង្គ ហើយទូលបង្គំជំពាក់ព្រះអង្គច្រើនណាស់។ ទូលបង្គំពិតជាមិនស្ដាប់បង្គាប់មែន ហើយមិនអាចផ្គាប់ព្រះហឫទ័យរបស់ព្រះអង្គឡើយ។ ឱព្រះអង្គអើយ ទូលបង្គំចង់ឲ្យព្រះអង្គសង្គ្រោះទូលបង្គំ ទូលបង្គំចង់បម្រើព្រះអង្គរហូតដល់ថ្ងៃចុងក្រោយ ទូលបង្គំចង់លះបង់ជិវិតសម្រាប់ព្រះអង្គ។ ព្រះអង្គជំនុំជម្រះ និងវាយផ្ចាលទូលបង្គំ ហើយទូលបង្គំសមតែស្លាប់ ដើម្បីឲ្យមនុស្សទាំងអស់អាចប្រកាន់ខ្ជាប់នូវនិស្ស័យសុចរិតរបស់ព្រះអង្គដោយតាមរយៈការស្លាប់របស់ទូលបង្គំ។» នៅពេលដែលឯងអធិស្ឋានតាមរបៀបនេះចេញពីចិត្តរបស់ឯង នោះព្រះជាម្ចាស់នឹងស្ដាប់ឮឯង ហើយទ្រង់នឹងដឹកនាំឯង។ ប្រសិនបើឯងមិនអធិស្ឋានដោយផ្អែកលើមូលដ្ឋាននៃព្រះបន្ទូលរបស់ព្រះវិញ្ញាណបរិសុទ្ធនាពេលបច្ចុប្បន្នទេ នោះមិនមាននូវការប៉ះពាល់ពីព្រះវិញ្ញាណបរិសុទ្ធមកលើឯងឡើយ។ ប្រសិនបើឯងអធិស្ឋានផ្អែកតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងស្របតាមអ្វីដែលព្រះជាម្ចាស់សព្វព្រះហឫទ័យនឹងធ្វើនៅពេលនេះ នោះឯងពោលថា «ឱព្រះជាម្ចាស់អើយ! ទូលបង្គំចង់ទទួលយកបញ្ជាបេសកកម្មរបស់ព្រះអង្គ ហើយទូលបង្គំសុខចិត្ដបូជាជីវិតរបស់ទូលបង្គំទាំងមូលសម្រាប់សិរីល្អរបស់ព្រះអង្គ ដើម្បីឲ្យអ្វីទាំងអស់ដែលទូលបង្គំបានធ្វើអាចឈានទៅដល់បទដ្ឋាននៃប្រជារាស្ដ្ររបស់ព្រះជាម្ចាស់។ សូមឲ្យព្រះអង្គបានប៉ះពាល់ដួងចិត្ដរបស់ទូលបង្គំ។ ទូលបង្គំចង់ឲ្យព្រះវិញ្ញាណរបស់ព្រះអង្គបានបំភ្លឺទូលបង្គំ ដើម្បីធ្វើឲ្យអ្វីទាំងអស់ដែលទូលបង្គំធ្វើបាននាំនូវភាពអាម៉ាស់មកទម្លាក់លើសាតាំង ដើម្បីឲ្យនៅទីបំផុត ព្រះអង្គនឹងទទួលយកទូលបង្គំ។» ប្រសិនបើឯងអធិស្ឋានរបៀបនេះ អធិស្ឋានក្នុងរបៀបមួយដែលផ្ដោតជុំវិញបំណងព្រះឫទ័យរបស់ព្រះជាម្ចាស់ នោះព្រះវិញ្ញាណបរិសុទ្ធនឹងធ្វើការនៅក្នុងឯងដោយចៀសមិនផុតឡើយ។ អ្វីដែលសំខាន់នោះមិនអាស្រ័យលើថា តើឯងអធិស្ឋានបានប៉ុន្មានពាក្យទេ អ្វីដែលសំខាន់នោះគឺថា តើឯងយល់ពីបំណងបំណងព្រះហឬទ័យរបស់ព្រះជាម្ចាស់ដែរឬអត់។ ឯងរាល់គ្នាប្រហែលជាសុទ្ធតែមាននូវបទពិសោធន៍ដូចខាងក្រោមនេះហើយ៖ ជួនកាល ក្នុងពេលអធិស្ឋាននៅពេលជួបជុំគ្នា សក្ដានុពលនៃកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធក៏ឈានដល់ចំណុចខ្ពស់បំផុត ដែលបណ្ដាលឲ្យកម្លាំងរបស់មនុស្សគ្រប់គ្នាបានកើនឡើង។ មនុស្សមួយចំំនួនយំដោយជូរចត់ និងបង្ហូរទឹកភ្នែកក្នុងពេលអធិស្ឋាននោះ ពួកគេយកឈ្នះលើវិប្បដិសារីនៅចំពោះព្រះជាម្ចាស់ ហើយមនុស្សមួយចំនួនទៀតបង្ហាញនូវការតាំងចិត្ដ និងធ្វើការស្បថ។ នេះគឺជាឥទ្ធិពលដែលកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធសម្រេចបាន។ ថ្ងៃនេះ វាជាការសំខាន់ដែលមនុស្សទាំងអស់ចាក់បង្ហូរដួងចិត្ដរបស់គេទាំងស្រុងចូលទៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ចូរកុំផ្ដោតលើព្រះបន្ទូលដែលបានថ្លែងពីមុន ហើយប្រសិនបើឯងនៅតែប្រកាន់ខ្ជាប់នូវអ្វីដែលចែងមកពីមុន នោះព្រះវិញ្ញាណបរិសុទ្ធនឹងមិនធ្វើការនៅក្នុងឯងឡើយ។ តើឯងមើលឃើញថា តើការនេះសំខាន់ប៉ុនណាដែរឬទេ? 

តើឯងរាល់គ្នាស្គាល់មាគ៌ាដែលព្រះវិញ្ញាណបរិសុទ្ធនាពេលបច្ចុប្បន្នបានយាងលើដែរឬទេ? ចំណុចមួយចំនួនខាងលើគឺជាអ្វីដែលព្រះវិញ្ញាណបរិសុទ្ធនាពេលបច្ចុប្បន្ន និងអនាគត ត្រូវសម្រេច។ ចំណុចទាំងនេះគឺជាមាគ៌ាដែលព្រះវិញ្ញាណបរិសុទ្ធបានជ្រើសយក ហើយច្រកចូលទៅរកផ្លូវនោះត្រូវតែឲ្យមនុស្សស្វែងរក។ ចំពោះច្រកចូលក្នុងជីវិតរបស់ឯង យ៉ាងហោចណាស់ឯងត្រូវចាក់បង្ហូរដួងចិត្ដរបស់ឯងចូលទៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយអាចទទួលយកនូវការជំនុំជម្រះ និងការវាយវាយផ្ចាលនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយដួងចិត្ដរបស់ឯងត្រូវតែប្រាថ្នាចង់បានព្រះជាម្ចាស់ ឯងត្រូវតែស្វែងរកការចូលទៅក្នុងសេចក្ដីពិតដ៏ជ្រាលជ្រៅ ព្រមទាំងគោលបំណងដែលព្រះជាម្ចាស់តម្រូវ។ នៅពេលដែលឯងមាននូវកម្លាំងនេះ នោះវាបង្ហាញថា ព្រះជាម្ចាស់បានប៉ះពាល់ឯង ហើយដួងចិត្ដរបស់ឯងបានចាប់ផ្ដើមបែរទៅរកព្រះជាម្ចាស់វិញ។

ជំហានដំបូងនៃច្រកចូលទៅកាន់ជីវិត គឺត្រូវចាក់បង្ហូរដួងចិត្ដរបស់ឯងទាំងស្រុងចូលទៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយជំហានទីពីរគឺត្រូវទទួលការប៉ះពាល់ពីព្រះវិញ្ញាណបរិសុទ្ធ។ តើអ្វីខ្លះជាឥទ្ធិពលដែលទទួលបានដោយការទទួលយកការប៉ះពាល់ពីព្រះវិញ្ញាណបរិសុទ្ធ? វាជាការដែលអាចប្រាថ្នាចង់បាន ចង់ស្វែងរក និងរុករកនូវសេចក្ដីពិតមួយដែលកាន់តែជ្រាលជ្រៅ និងអាចសហការជាមួយព្រះជាម្ចាស់ក្នុងឥរិរយាបថវិជ្ជមាន។ ថ្ងៃនេះ ការសហការរបស់ឯងជាមួយព្រះជាម្ចាស់ ដែលអាចនិយាយបានថាមានគោលបំណងមួយចំពោះការដេញតាមរបស់ឯង ចំពោះសេចក្ដីអធិស្ឋានរបស់ឯង និងចំពោះការប្រកបរបស់ឯងជាមួយព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយឯងបំពេញភារកិច្ចរបស់ឯងស្របតាមសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ ការនេះហើយគឺជាការសហការជាមួយព្រះជាម្ចាស់។ ប្រសិនបើឯងគ្រាន់តែនិយាយថាអនុញ្ញាតឲ្យព្រះជាម្ចាស់ធ្វើការ ប៉ុន្ដែខ្លួនឯងមិនបានធ្វើអ្វីទាល់តែសោះ សូម្បីតែការអធិស្ឋាន ឬការស្វែងរកក៏មិនធ្វើផង នោះតើការនេះអាចហៅថាជាការសហការដែរឬទេ? ប្រសិនបើឯងមិនមានដាននៃការសហការនៅក្នុងឯងទេ ហើយមិនមានការបង្វឹកបង្វឺនសម្រាប់ការចូលទៅដែលមាននូវគោលបំណងទេ នោះឯងមិនមែនកំពុងសហការឡើយ។ មនុស្សមួយចំនួនពោលថា៖ «អ្វីៗទាំងអស់គឺអាស្រ័យលើការកំណត់ទុកជាមុនរបស់ព្រះជាម្ចាស់ គ្រប់យ៉ាងសុទ្ធតែព្រះអង្គជាអ្នកធ្វើដោយផ្ទាល់។ ប្រសិនបើព្រះជាម្ចាស់មិនធ្វើវាទេ នោះតើឲ្យមនុស្សអាចធ្វើដូចម្ដេចកើត?» កិច្ចការរបស់ព្រះជាម្ចាស់គឺធម្មតា និងមិនមានលក្ខណៈអធិធម្មជាតិបន្ដិចឡើយ ហើយព្រះវិញ្ញាណបរិសុទ្ធធ្វើការតែតាមរយៈការស្វែងរកដ៏សកម្មរបស់ឯងទេប៉ុណ្ណោះ ដ្បិតព្រះជាម្ចាស់មិនបានបង្ខំមនុស្សឡើយ ឯងត្រូវតែផ្ដល់ឱកាសដល់ព្រះជាម្ចាស់ឲ្យធ្វើការ ហើយប្រសិនបើឯងមិនស្វែងរក ឬចូលទៅទេ ហើយប្រសិនបើចិត្ដឯងមិនចង់បានសូម្បីតែបន្ដិច នោះព្រះជាម្ចាស់មិនមានឱកាសធ្វើការឡើយ។ តើឯងអាចស្វែងរកការប៉ះពាល់ពីព្រះជាម្ចាស់តាមផ្លូវណា? គឺតាមរយៈការអធិស្ឋាន និងការចូលមកជិតព្រះជាម្ចាស់។ ប៉ុន្ដែសំខាន់បំផុតនោះគឺ ចូរចាំថា វាគឺត្រូវស្ថិតលើមូលដ្ឋាននៃព្រះបន្ទូលដែលព្រះជាម្ចាស់បានថ្លែង។ នៅពេលដែលឯងមានការប៉ះពាល់ពីព្រះជាម្ចាស់ជាញឹកញាប់ នោះឯងមិននៅជាប់ជាទាសករនៃសាច់ឈាមទៀតទេ៖ ស្វាមី ភរិយា កូន និងប្រាក់ សុទ្ធតែមិនអាចបង្អាក់ឯងបានទេ ហើយឯងប្រាថ្នាចង់តែស្វែងរកសេចក្ដីពិត និងរស់នៅចំពោះព្រះជាម្ចាស់ប៉ុណ្ណោះ។ ពេលនេះ ឯងនឹងក្លាយជាមនុស្សម្នាក់ដែលរស់នៅក្នុងពិភពនៃសេរីភាព។

ខាង​ដើម៖ តើកិច្ចការរបស់ព្រះជាម្ចាស់ ងាយស្រួលដូចមនុស្សគិតដែរឬទេ?

បន្ទាប់៖ កិច្ចការនៅក្នុងសម័យក្រឹត្យវិន័យ

តើយើងគួរអធិស្ឋានយ៉ាងដូចម្ដេច ដើម្បីឲ្យព្រះជាម្ចាស់ទ្រង់សណ្ដាប់? សូមទាក់ទងមកកាន់យើងខ្ញុំ ដើម្បីស្វែងរកដំណោះស្រាយ។
សូមទាក់ទងមកកាន់យើងខ្ញុំ
សូមទាក់ទងមកកាន់យើងខ្ញុំ តាមរយៈMessenger

ខ្លឹមសារ​ពាក់ព័ន្ធ

តើកិច្ចការរបស់ព្រះជាម្ចាស់ ងាយស្រួលដូចមនុស្សគិតដែរឬទេ?

ក្នុងនាមជាអ្នកជឿលើព្រះជាម្ចាស់ ម្នាក់ៗក្នុងចំណោមអ្នករាល់គ្នាគួរតែលើកសរសើរអំពីរបៀបដែលអ្នករាល់គ្នាបានទទួលការលើកតម្កើង...

អ្នកគួរតែស្ដាប់បង្គាប់ព្រះជាម្ចាស់ នៅក្នុងជំនឿដែលអ្នកជឿដល់ទ្រង់

ហេតុអ្វីបានជាអ្នកជឿលើព្រះជាម្ចាស់? មនុស្សភាគច្រើនត្រូវស្រឡាំង កាំង ដោយសារតែសំណួរនេះ។ ពួកគេតែងតែមានទស្សនៈពីរផ្ទុយគ្នាស្រឡះអំពីព្រះដ៏សកម្ម...

អំពីបទពិសោធន៍

តាមរយៈបទពិសោធន៍របស់លោកពេត្រុស គាត់បានឆ្លងកាត់ ការល្បងលរាប់រយដងមកហើយ។ បើទោះបីជាមនុស្សសព្វថ្ងៃ នេះដឹងអំពីពាក្យថា “ការល្បងល”...

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ