មាន​តែអ្នក​​ដែល​ត្រូវ​បាន​ប្រទាន​ឲ្យ​គ្រប់​លក្ខណ៍​​ ប៉ុណ្ណោះ​​ ​ដែល​អាច​រស់​នៅ​ក្នុង​ជីវិត​មួយ​ដែល​ ​​មាន​ន័យ​​​​

នៅ​ក្នុ​ង​សេចក្តី​ពិត​ កិច្ចការ​ដែល​កំពុង​ធ្វើ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​ គឺដើម្បី​​​ធ្វើ​ឲ្យ​មនុស្ស​​បោះបង់​សាតាំងចោល ដែល​ជា​ដូន​តា​ជំនាន់ដើម​របស់​ពួកគេ​។​ រាល់​ការ​ជំនុំ​ជម្រះ​​​​ទាំង​អស់ដោយ​ព្រះ​បន្ទូល​ មាន​គោលបំណង​​បើកឲ្យ​ឃើញ​នូវ​​​និស្ស័យ​​ខូច​អាក្រក់​របស់​មនុស្សលោក​ និង​ដើម្បី​ឲ្យ​មនុស្ស​អាច​យល់​ពី​អត្ថន័យ​នៃ​​​ជីវិត​បាន​។​ ការជំនុំជម្រះ​ដដែល​ៗ​​ទាំង​​អស់​នេះ​ ធ្វើការ​​ចោះ​ទម្លុះ​​ដួងចិត្ដ​របស់​មនុស្ស​​។​ ការជំនុំជម្រះ​​​​នីមួយ​ៗ​ មាន​ពាក់ព័ន្ធ​ដោយ​ផ្ទាល់​ទៅ​នឹង​វាសនា​របស់​ពួកគេ​ និង​មាន​ន័យ​ថា​ជា​ការ​បង្ករបួស​ដល់​ដួង​ចិត្ត​​របស់​ពួកគេ​ ដើម្បី​ឲ្យ​ពួកគេ​អាច​​លះ​បង់​របស់​អស់​ទាំង​នោះបាន​ ហើយអាច​មក​ស្គាល់​ជីវិត​ ស្គាល់​ពី​ពិភពលោក​ដ៏​ស្មោក​គ្រោក​នេះ ស្គាល់​ពី​ព្រះប្រាជ្ញា​ញាណ​របស់​ព្រះ​ជា​ម្ចាស់​ និងគ្រប់​ព្រះ​ចេស្ដា​​របស់​ព្រះ​ជា​ម្ចាស់ ហើយ​ក៏​ស្គាល់​ពី​មនុស្ស​លោក​ ដែល​ត្រូវ​សាតាំង​​បាន​ធ្វើ​ឲ្យ​ខូច​អាក្រក់​។​ កាល​ណា​មនុស្សកាន់តែ​​ទទួល​នូវ​ការ​កាត់​ទោស​ និង​ការជំនុំជម្រះ​ប្រភេទ​​នេះ​ នោះ​ដួង​ចិត្ត​​របស់​មនុស្ស​ នឹង​​​មានស្នាមរបួស​កាន់តែ​ច្រើន​ ហើយ​វិញ្ញាណ​របស់​គេនឹង​​កាន់​តែ​ដាស់​ឲ្យ​​ភ្ញាក់​ស្មារតី​ឡើង​។​ ការ​ដាស់​វិញ្ញាណ​​​មនុស្ស​ដែល​ខូច​អាក្រក់​​​ខ្លាំង​​ និង​មនុស្ស​បោក​បញ្ឆោត​​ជាង​គេឲ្យ​ភ្ញាក់​ដឹង​ខ្លួន​វិញ​ គឺ​ជា​គោលដៅ​នៃ​​ការជំនុំជម្រះ​​​ដោយ​បែប​នេះ​។​ មនុស្ស​លោក​គ្មាន​វិញ្ញាណ​ ពោលគឺ​វិញ្ញាណ​របស់​គេ​បាន​ស្លាប់​ជា​យូរមក​ហើយ​ ហើយ​គេ​មិន​ដឹង​ថា​ មាន​ស្ថានសួគ៌​ មិន​ដឹង​ថា​​មាន​ព្រះ​ជា​ម្ចាស់​ និង​មិនដឹង​ច្បាស់​​ថា​ ខ្លួនគេ​​កំពុង​​​រង​ទុក្ខក្នុងជង្ហុកធំ​នៃសេចក្ដី​ស្លាប់​ឡើយ​។ តើ​គេ​​អាច​ដឹង​ថាខ្លួន​​កំពុង​រស់​នៅ​ក្នុង​ស្ថាននរកដ៏​អាក្រក់​នៅ​លើ​ផែនដី​នេះ​បាន​ដោយ​របៀប​ណា​?​ តើ​គេ​​អាច​ដឹង​ថា​សាកសពស្អុយគគ្រុក​​ជា​របស់​គេ​ ដែល​ត្រូវ​សាតាំង​​​ធ្វើឲ្យ​ខូច​អាក្រក់​​នេះ​ បាន​ធ្លាក់​ទៅ​ក្នុង​ស្ថានឃុំ​ព្រលឹងនៃ​សេចក្ដី​​​ស្លាប់​ដោយ​របៀប​ណា​?​​ តើ​គេ​អាច​ដឹង​ថា​អ្វី​គ្រប់​យ៉ាង​នៅ​លើ​ផែនដី​នេះ​ត្រូវ​បាន​មនុស្ស​លោក​​បំផ្លាញខ្ទេចខ្ទី​​មិន​អាច​កែ​ខៃ​បាន​ជា​យូរ​មក​ហើយនេះ​ដោយ​របៀប​ណា​​?​ ហើយ​តើ​គេ​អាច​ដឹង​បាន​ថា​ព្រះ​អាទិករ​បាន​យាង​មកកាន់​ផែនដីនៅ​ថ្ងៃ​នេះ​ និងកំពុង​ស្វែង​រក​ក្រុមមនុស្ស​ខូច​អាក្រក់​​ដែល​ទ្រង់​អាចសង្គ្រោះ​​ពួកគេ​បាននោះ​ដោយ​របៀប​ណា​​?​ ​ទោះ​បី​ជា​ក្រោយពេល​​ដែល​​​មនុស្ស​ឆ្លងកាត់​បទ​ពិសោធន៍​នៃ​ការបន្សុទ្ធ​​ និង​ការជំនុំជម្រះ​ក្ដី​​ ស្មារតី​ភ្ញាក់​ខ្លួន​ដ៏ល្ងង់ខ្លៅ​ នៅ​តែ​មិន​ទាន់​កម្រើក​ និង​មិន​​ទាន់​ឆ្លើយ​តប​បាន​​ទាំង​ស្រុងឡើយ​​។​ មនុស្ស​លោក​អី​ក៏​​ប្រែ​ជា​អាក្រក់​ដល់​​ម្ល៉េះ​! ហើយថ្វី​បើ​​ការជំនុំជម្រះ​បែប​នេះ​ គឺ​ដូចជា​ព្យុះព្រិល​កំណាច​​ដែល​ធ្លាក់​មក​ពីលើ​មេឃក្ដី​​ ក៏​វា​​ជា​ប្រយោជន៍​ដ៏​ខ្លាំង​បំផុត​សម្រាប់​មនុស្ស​លោក​។​ ប្រសិន​បើ​មិន​មែនសម្រាប់ការជំនុំជម្រះ​លើ​មនុស្ស​ដោយ​បែប​នេះ​ទេ​ នោះ​នឹង​គ្មាន​បាន​ផលអ្វី​ឡើយ​​ ហើយ​វា​មិន​អាច​ទៅ​រួច​ទេ​ដើម្បីសង្គ្រោះ​មនុស្ស​​ពី​ជង្ហុក​​នៃ​ទុក្ខ​វេទ​នា​។​ ប្រសិន​បើ​មិន​មែន​សម្រាប់​កិច្ចការ​នេះទេ​​ នោះ​មនុស្សលោក​មុខ​ជា​​​លំបាក​ខ្លាំង​​ដើម្បី​ងើប​ចេញ​ពី​ស្ថាន​ឃុំ​ព្រលឹង​ ដ្បិត​ដួង​ចិត្ត​​របស់​ពួកគេ​បាន​ស្លាប់​បាត់​ជាយូរ​មក​ហើ​យ​ ហើយ​វិញ្ញាណ​របស់ពួកគេ ​​ត្រូវ​បាន​សាតាំង​ជាន់​ឈ្លី​ជា​យូរ​មកហើយ​។​ ការ​សង្រ្គោះដល់ឯង​រាល់​គ្នា​ដែល​បាន​លេចលង់​​ទៅ​ក្នុងជម្រៅ​យ៉ាង​ជ្រៅដល់បាត​នៃ​ការ​ប្រែ​ជា​អាក្រក់នេះ​​​ ត្រូវ​ការ​ត្រាស់​​​ហៅឯង​ដោយ​​កម្លាំងយ៉ាង​​ច្រើន​ ត្រូវការ​​ការជំនុំជម្រះ​ឯង​ដោយ​កម្លាំងយ៉ាង​ច្រើន​។ មាន​តែ​​​ពេល​នោះទេ ដែល​​​អាច​​ធ្វើ​ឲ្យ​បេះ​ដូងដែលបាន​កករឹង​របស់​ឯង​រាល់​គ្នា​ភ្ញាក់​ដឹង​ខ្លួន​វិញ​បាន​។ 

​សាច់​ឈាម​របស់ឯង​រាល់​គ្នា ចំណង់​ហួសហេតុរបស់ឯង​​រាល់​គ្នា​ ភាព​លោភ​លន់​របស់ឯង​​រាល់់​គ្នា​ និង​តម្រេកកាម​របស់ឯង​​រាល់​គ្នា​ ​​បាន​ចាក់​ឬស​យ៉ាង​ជ្រៅ​​ទៅ​ក្នុង​​ខ្លួនរបស់​ឯង​​រាល់​គ្នា​។​ ចំណុច​​​អស់​ទាំង​នេះ​ កំពុង​គ្រប់​គ្រង​លើ​ដួង​ចិត្ត​របស់ឯង​ឥត​ឈប់ឈរ​ ដែលឯង​​រាល់​គ្នា​គ្មាន​កម្លាំងនឹង​​ដោះ​នូវ​នឹមនៃ​គំនិត​សក្តិភូមិ​ និង​គំនិត​​​ខ្សោយអាក្រក់​​នេះ​ទេ​​។​ ឯង​រាល់​គ្នា​មិន​ស្រេក​ឃ្លាន​ចង់​ផ្លាស់ប្ដូរ​ស្ថានភាព​បច្ចុប្បន្ន​របស់ឯង​​ និង​មិនចង់​គេ​ចេញ​ពី​ឥទ្ធិពល​នៃ​ភាព​ងងឹតឡើយ​​។​ ឯងរាល់​គ្នា​គ្រាន់តែ​ជាប់​ចំណង​ទៅនឹង​​​​​​របស់​អស់​ទាំង​នេះ​ប៉ុណ្ណោះ​។​ បើ​ទោះ​បី​ជាឯង​រាល់​គ្នា​ដឹង​ថា​ ជីវិត​នេះ​គឺ​មាន​ការ​ឈឺ​ចាប់​ខ្លាំង ហើយ​ពិភព​មនុស្ស​នេះ​ ខ្មៅ​ងងឹតខ្លាំង​ក្ដី​​​ ក៏​នៅ​តែ​​គ្មាន​នរណា​ម្នាក់​​ក្នុង​ចំណោម​ឯង​រាល់​គ្នា​ មាន​សេចក្តីក្លាហាន​​ក្នុង​ការបំផ្លាស់​បំប្រែ​​​ជីវិត​របស់ខ្លួន​ដែរ​​។​ ឯង​​គ្រាន់​តែ​ចង់​​​គេច​វេស​ពី​តថភាព​ពិត​នៃ​ជីវិត​នេះ​  ចង់សម្រេច​នូ​វភាពវិសេស​ឧត្តម​នៃ​​ព្រលឹង​ និង​រស់​នៅ​ក្នុង​មជ្ឈដ្ឋាន​ដែល​មាន​​​សន្តិភាព​ ​សេចក្តី​សប្បាយ​រីករាយ​ ដូច​​ជា​ស្ថានសួគ៌​។​ ឯង​រាល់​គ្នា​មិនចង់​ស៊ូទ្រាំនឹង​ភាព​​លំបាក​វេទនា​ដើម្បី​ផ្លាស់ប្ដូរ​ជីវិត​បច្ចុប្បន្ន​របស់​ឯង​ឡើយ​​។ ឯងក៏​មិន​ចង់​ស្វែងរក​​ការជំនុំជម្រះ ​​និង​ការ​កាត់​ទោស​នេះ​ ​សម្រាប់​ជីវិត​មួយ​ដែលឯង​​គប្បីអនុវត្ដតាមដែរ​​។​ ផ្ទុយ​ទៅ​វិញ​ ឯងយល់សប្តិ​​ក្នុង​ក្ដី​សុបិន្តនានា​ដែល​មិន​ពិតសូម្បី​បន្តិច​​ ដែលថាពិភព​ដ៏​ស្រស់​បំព្រង​​នេះ​​ ហួស​ពី​កម្រិតខាង​​សាច់​ឈាម​​​ទៅ​ទៀត​។​ ជីវិត​ដែលឯង​​រាល់​គ្នា​​ចង់​បាន​ គឺ​ជា​ជីវិត​មួយ​ដែលឯង​​អាច​ទទួល​បាន​ដោយ​មិន​បាច់​ប្រឹង​ ដោយ​គ្មាន​ការ​រង​ទុក្ខ​​​ឈឺ​ចាប់​អ្វីឡើយ​​។​ នោះ​គឺ​មិន​ពិត​​ទាំង​ស្រុងហើយ​​!​ ដោយ​សារ​អ្វី​ដែលឯង​​​រាល់​គ្នា​សង្ឃឹម​ចង់​បាន​ គឺ​មិន​មែន​ដើម្បី​រស់​នៅ​ក្នុង​​​ជីវិត​ដែល​មាន​ន័យ​ផ្នែក​សាច់​ឈាម​ និង​ដើម្បី​សម្រេច​​​នូវ​សេចក្តី​ពិត​នៅក្នុង​រយៈពេល​នៃ​ការ​​រស់​នៅ​ឡើយ ពោលគឺ​ ​ត្រូវ​​រស់​នៅ​ដើម្បី​សេចក្តី​ពិត​ និង​​ក្រោកឈរឡើងដើម្បី​យុត្តិធម៌​។​ នេះ​គឺ​មិន​មែន​ជា​អ្វី​ដែលឯង​​រាល់​គ្នា​នឹង​ត្រូវ​ចាត់​ទុក​ជា​ជីវិត​ដែល​មាន​ពន្លឺ​ចាំង​ចែង​​ និង​ភ្លឺ​ចិញ្ចាច​​នោះ​ទេ​។​ ឯង​រាល់​គ្នា​មាន​អារម្មណ៍​ថា​ នេះ​​មិនមែន​ជា​ជីវិតត្រចះ​ត្រចង់​ ឬ​ជីវិត​មាន​ន័យ​ឡើយ​។​ នៅ​ក្នុង​ភ្នែក​របស់ឯង​​រាល់​គ្នា​ ការ​រស់​នៅ​ក្នុង​ជីវិត​បែប​នេះ​ នឹង​មាន​អារម្មណ៍​ដូច​ជា​អ​យុត្តិធម៌ដូច្នោះ​ដែរ​​! បើ​ទោះ​បីជាឯង​​រាល់​គ្នា​ទទួលយកនូវ​ការ​កាត់​ទោស​នៅ​ថ្ងៃ​នេះ​ក្ដី​ ក៏​ប៉ុន្តែ​អ្វី​ដែលឯង​រាល់កំពុង​បន្ត​ស្វែង​រក​ គឺ​មិន​មែន​ដើម្បី​ទទួល​បាន​នូវ​សេចក្តី​ពិត​ ឬ​ដើម្បី​ស្ដែង​ចេញ​នូវ​សេចក្តី​ពិតនោះ​​​តាមរយៈ​ការ​រស់​នៅ​​ក្នុង​ពេល​បច្ចុប្បន្ន​នោះ​ទេ​ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​ គឺដើម្បី​អាច​ចូល​ក្នុង​ជីវិត​មួយ​ដែល​រីក​រាយ​ លើស​ពី​សាច់​ឈាម នៅថ្ងៃខាងមុខ​​។​ ឯង​រាល់​គ្នា​មិន​មែន​កំពុង​ស្វែង​រក​សេចក្តី​ពិត​នោះ​ទេ​ ហើយឯង​​រាល់​គ្នា​មិនកំពុង​ក្រោកឈរឡើង​ដើម្បី​សេចក្តី​ពិត​ដែរ​ ហើយច្បាស់​ណាស់ ឯង​មិន​មែន​រស់​នៅ​ដើម្បី​សេចក្តី​ពិត​នោះ​ទេ​។​ ឯង​​រាល់​គ្នា​មិន​មែនកំពង់​ដើម្បី​ស្វែង​រក​ច្រកចូល​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​ទេ​ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​ ​​​នៅ​​អនាគត​​​នឹងកើតមាននៅក្នុងគំនិត​របស់ឯង ​ហើយនៅ​​ថ្ងៃ​ណាមួយ​ដែល​អាច​កើត​មាន​​៖ ឯង​បាន​សម្លឹង​មើល​ផ្ទៃ​មេឃ​ពណ៌​ខៀវ​ ដោយ​សម្រក់ទឹក​ភ្នែក​​យ៉ាង​​ជូរ​ចត់​ ហើយ​​រំពឹង​ថា​​នឹង​ត្រូវ​នាំ​​​ទៅកាន់​ស្ថានសួគ៌​នៅ​ថ្ងៃ​ណា​មួយ​។​ តើឯង​​រាល់​គ្នា​មិនដឹង​ទេ​ឬថា​ របៀប​នៃ​ការ​​គិត​របស់ឯង​​រាល់​គ្នា​ គឺ​ហួស​ពី​​ការ​ពិត?​ ឯង​រាល់​គ្នា​នៅបន្ត​គិត​ថា​ ព្រះ​សង្គ្រោះ​​ដែល​មាន​ព្រះហឫទ័យ​សណ្ដោស ​និង​សេចក្តី​មេត្ដា​ឥត​​ព្រំ​ដែន​ នឹង​​យាង​មក​នៅ​ថ្ងៃ​​ណា​មួយ​ជាក់​ជា​មិន​ខាន​ ដើម្បី​យកឯង​​ទៅ​ជា​មួយ​ទ្រង់​ ឯងជាមនុស្ស​បាន​ឆ្លង់កាត់​នូវ​ទុក្ខលំបាក​ និង​ទុក្ខវេទនា​នៅ​ក្នុង​ពិភព​លោក​នេះ​ ហើយ​ទ្រង់​នឹង​ធ្វើ​ការ​សងសឹក​ជា​ប្រាកដ​ជំនួស​ឯង​ ដែល​ជា​ជន​រងគ្រោះ​ និង​ត្រូវ​បាន​គេ​គៀប​សង្កត់​។​ តើឯង​​មិន​មែន​ពោរ​ពេញ​ដោយ​អំពើ​បាប​​ទេ​ឬ?​ តើឯង​​ជាមនុស្ស​តែ​ម្នាក់គត់​​ដែល​បាន​រង​ទុក្ខ​នៅ​ក្នុង​ពិភពលោក​នេះទេមែន​ទេ​​?​ ឯង​​បាន​ធ្លាក់​ចូល​ក្នុង​ដែន​ត្រួត​ត្រា​​​របស់​សាតាំង​ដោយ​ខ្លួន​ឯង និង​បាន​រង​ទុក្ខ​វេទនា​—តើ​ព្រះ​ជា​ម្ចាស់​ពិត​ជា​នៅ​តែ​​​ចង់​សង​សឹកចំពោះឯង​​​ទៀតដែរ​ឬ​ទេ​​?  អស់អ្នក​​​​ណា​ដែល​មិន​អាច​ផ្គាប់​តាម​​សេចក្តី​ត្រូវ​ការ​របស់​ព្រះ​ជា​ម្ចាស់​បាន​—តើ​ពួកគេ​មិន​មែន​សុទ្ធតែជា​សត្រូវ​របស់​​ព្រះ​ជា​ម្ចាស់​ទេ​ឬ​អី​?​ ​អស់អ្នក​​ណា​ដែល​មិន​ជឿលើ​ព្រះ​ជា​ម្ចាស់​ដែល​យកកំណើត​ជា​សាច់​ឈាម—តើ​ពួកគេ​មិនមែន​ជា​ពួកទទឹង​​​នឹង​ព្រះ​គ្រីស្ទ​ទេ​ឬ​អី​?​ ​តើ​អំពើ​ល្អ​របស់ឯង​​ធ្វើ​ដើម្បី​អ្វី​?​ តើ​អំពើ​ល្អទាំងនេះ​​អាច​កើត​មាន​នៅ​ក្នុង​ដួង​ចិត្ត​ដែល​ថ្វាយ​បង្គំ​ព្រះ​ជា​ម្ចាស់​ដែរ​​ឬ​ទេ​?​ ឯងមិន​អាច​ទទួល​បានព្រះ​ពរ​ពី​ព្រះ​ជា​ម្ចាស់​ដោយ​គ្រាន់​តែ​ធ្វើ​អំពើ​ល្អមួយ​ចំនួន​​​នោះ​ទេ​ ហើយ​ព្រះ​ជា​ម្ចាស់​​នឹង​មិន​សង​សឹកនឹង​អំពើ​ខុស​ឆ្គង​​ប្រឆាំង​នឹងឯង​ ដោយ​គ្រាន់​តែ​ឯង​​ត្រូវ​​ក្លាយ​ជា​ជន​រង​គ្រោះ​ និង​ត្រូវគេ​​គៀប​សង្កត់​នោះ​ទេ​។​ អស់អ្នក​​​​ណា​ដែល​ជឿ​លើ​ព្រះ​ជា​ម្ចាស់​ តែមិន​ស្គាល់​ព្រះ​ជា​ម្ចាស់​ ប៉ុន្តែ​ជាអ្នក​​​​ប្រព្រឹត្ដអំពើ​ល្អ—តើ​ពួកគេ​ទាំង​អស់​នឹង​មិន​ត្រូវ​​កាត់​ទោស​ទេ​ឬ​អី​?​ ឯង​គ្រាន់​តែ​ជឿ​លើ​ព្រះ​ជា​ម្ចាស់​ គ្រាន់​តែ​ចង់​ឲ្យ​ព្រះ​ជា​ម្ចាស់កែតម្រង់​​​ និងសង​សឹក​ចំពោះ​អំពី​ខុស​ឆ្គង​ប្រឆាំង​នឹងឯង​​ ហើយឯង​​ចង់​ឲ្យ​ព្រះ​ជា​ម្ចាស់ទទួលស្គាល់ឯង​​ ជា​ថ្ងៃ​មួយ​​ដែលទីបំផុតឯង​​អាចចេញមកដោយឥតលាក់លៀម​ងើប​ក្បាល​ខ្ពស់​នៅទី​បំផុត​ទៅ​។​ ប៉ុន្តែ​ ឯង​បដិសេធ​មិន​ចង់​យក​ចិត្ត​ទុក​ដាក់​ចំពោះ​សេចក្តី​ពិត​ ហើយឯង​​ក៏​​មិន​ស្រេច​ឃ្លាន​​នឹង​ស្ដែង​ចេញ​នូវ​សេចក្ដី​ពិតនោះ​តាមរយៈ​ការ​រស់​នៅដែរ​។​ ឯងកាន់​តែ​មិន​អាច​គេច​ចេញ​ពី​​ការ​លំបាក​ ពីជីវិត​ដែល​ទទេ​សូន្យនោះដែរ​។​ ផ្ទុយ​ទៅ​វិញ​ ខណៈពេលដែលការ​រស់​នៅ​ក្នុង​ជីវិតខាងសាច់​ឈាម​ និង​ជីវិត​ដែល​មាន​បាប​របស់ឯង​​ ឯង​ហាក់ដូចជា​​ត្រេក​អរ​នឹងព្រះ​ជា​ម្ចាស់ចំពោះ​​សិទ្ធិ​តវ៉ា​របស់ឯង​​ និង​ផាត់​ចេញ​នូវ​អ័ព្ទ​ដែល​បាំង​ជីវិត​របស់​ឯង​​។​ ប៉ុន្តែ​ តើ​វា​អាចទៅរួចដែរ​ឬ​​​ទេ​?​ ប្រសិន​បើឯង​​មាន​សេចក្តី​ពិត​ ឯងអាច​ដើរ​តាម​​​ព្រះ​ជា​ម្ចាស់​បាន​​។​ ប្រសិន​បើឯង​​មាន​ការសម្ដែង​​​ចេញ​តាម​រយៈ​ការ​រស់​នៅ​ ឯងអាច​ជា​ការ​បើក​សម្ដែង​​នៃ​ព្រះ​បន្ទូល​របស់​ព្រះ​ជា​ម្ចាស់បាន​​។​ ប្រសិន​បើឯង​​មាន​ជីវិត​ ឯងអាច​អរ​សប្បាយ​​​នឹង​​ព្រះ​ពរ​របស់​ព្រះ​ជា​ម្ចាស់​បាន​។​ អស់អ្នក​​​​ណា​ដែល​មាន​សេចក្តី​ពិត​ អាច​​អរ​សប្បាយ​នឹង​ព្រះ​ពរ​របស់​ព្រះ​ជា​ម្ចាស់​បាន​។​ ព្រះ​ជា​ម្ចាស់​ធានាកែតម្រង់​​ដល់​អស់អ្នក​​​​ណា​ដែល​ស្រលាញ់​​ទ្រង់​ដោយស្មោះ​អស់​ពី​ចិត្ត​​​ និង​ដល់​អ្នក​ណា​​​​ដែល​​ស៊ូទ្រាំនឹងទុក្ខលំបាក និង​ទុក្ខវេទនា​ ប៉ុន្តែ​មិន​មែនសម្រាប់​​អស់អ្នក​ណា​​​​​ដែល​គ្រាន់​តែ​ស្រឡាញ់​ខ្លួន​ឯង និង​អស់ឯង​​ណា​​ដែល​បាន​ធ្លាក់​ជា​ចំណីនៃ​ការ​បោកប្រាស់​របស់​សាតាំងឡើយ​​។ តើ​អាច​មាន​សេចក្តី​ល្អ​នៅ​ក្នុងខ្លួន​របស់​​​អស់​អ្នក​ណា​​ដែល​មិន​ស្រឡាញ់​សេចក្តី​ពិត​បាន​ដូច​ម្តេច​​ទៅ​?​ តើ​អាច​មាន​សេចក្តីសុចរិត​​​នៅ​ក្នុង​ខ្លួន​​អ្នកណា​​ដែល​គ្រាន់​តែ​​​ស្រឡាញ់ខាង​សាច់​ឈាម​​បានដូច​​ម្តេច​​ទៅ​?​ តើ​​សេចក្តី​សុច​រិត​ និង​សេចក្ដី​​​ល្អ​​ទាំងពីរ​មិន​បាន​​​និយាយដោយ​គ្រាន់​តែ​សម្អាង​​​ទៅលើ​​សេចក្តី​ពិតទេ​ឬអី​​?​ ​តើ​ចំណុច​នេះ​​មិន​រក្សា​ទុក​​​​សម្រាប់​​អស់អ្នក​​​​ណា​​ដែល​ស្រឡាញ់​ព្រះ​ជា​ម្ចាស់​ដោយ​ស្មោះ​អស់​ពី​ចិត្ដទេ​ឬ​អី​​?​ អស់អ្នក​​​​ណា​ដែល​មិន​ស្រឡាញ់​សេចក្តី​ពិត​ និងអស់​អ្នក​ណា​​​​ដែល​​ជា​សាកសព​មានក្លិន​អសោច​ តើ​ពួកគេ​ទាំង​អស់​នេះ មិន​មែន​ជា​ទី​ជម្រក​នៃ​អំពើ​អាក្រក់​​​ទេ​ឬ​អី? អស់​អ្នក​​​ណា​ដែល​មិន​អាច​ស្ដែង​ចេញ​នូវ​សេចក្តី​ពិត​តាម​រយៈ​ការ​រស់​នៅបាន​ទេ តើ​ពួកគេ​រាល់​គ្នា​មិន​មែន​ជា​សត្រូវ​នៃ​សេចក្តី​ពិត​ទេ​ឬ​អី​?​ ហើយ​ចុះ​ចំណែកឯង​​រាល់​គ្នា​វិញ​?​

ប្រសិន​បើឯង​​អាច​គេច​ចេញ​ពី​​ឥទ្ធិពល​​នៃ​ភាព​ងងឹត​ និងរំ​​ដោះ​ខ្លួនឯង​​ចេញ​ពីអ្វី​ៗ​​​ដែល​មិន​ស្អាត​​ ប្រសិន​បើឯង​​អាច​ក្លាយ​ជា​បរិសុទ្ធបាន នោះឯងនឹង​​មាន​សេចក្តី​ពិត​​។​ វា​មិន​មែនដោយ​សារ​​ឯង​​​បាន​បំផ្លាស់បំប្រែ​លក្ខណៈ​របស់​ឯង​​​នោះ​ទេ​ ប៉ុន្តែ​គ្រាន់​តែ​ថា​ ឯងអាច​​​បញ្ចូល​សេចក្តី​ពិត​ទៅ​ក្នុង​ការ​អនុវត្ត​របស់ឯង​បាន​​ និង​អាចលះ​បង់​ចោល​នូវសាច់​ឈាម​បាន​។​ ​នេះ​គឺ​ជា​គុណសម្បត្តិ​​​ដែល​មាន​នៅ​ក្នុងខ្លួន​របស់អស់​អ្នក​​​​ដែល​ត្រូវ​បាន​សម្អាត​រួ​ច។​ គោលបំណង​សំខាន់​នៃ​កិច្ច​ការ​នៃ​ការ​យកឈ្នះ​នេះ​ គឺ​ដើម្បី​សម្អាត​មនុស្ស​លោក​ ដើម្បី​ឲ្យ​មនុស្ស​លោក​អាច​មាន​សេចក្តី​ពិត​ ដ្បិត​​​មនុស្ស​លោកមានការ​យល់ដឹង​តិច​តួច​ខ្លាំង​ណាស់​អំពី​សេចក្តី​ពិត​!​ ដើម្បី​បំ​ពេញ​កិច្ច​ការ​​នៃ​ការ​យកឈ្នះ​លើ​មនុស្ស​ដោយ​បែប​នេះ​ គឺ​​មានសារៈសំខាន់​​​ជ្រាល​ជ្រៅ​បំផុត​។​ ឯងរាល់​គ្នា​បាន​ធ្លាក់​ទៅ​ក្រោម​ឥទ្ធិពល​នៃ​ភាព​ងងឹត​ និង​ទទួល​រង​គ្រោះ​ថ្នាក់​យ៉ាង​ធ្ងន់ធ្ងរ​។​ បន្ទាប់​មក គោលបំណង​នៃ​កិច្ចការ​នេះ​ គឺ​ដើម្បី​ឲ្យ​ឯង​​រាល់​គ្នា​ស្គាល់​ពី​លក្ខណៈ​របស់​មនុស្ស​ ហើយ​នឹង​ស្ដែង​ចេញ​នូវ​លក្ខណៈ​នេះ​តាមរយៈ​ការ​រស់​នៅ​។​ ការ​​ធ្វើ​ឲ្យ​បាន​គ្រប់​លក្ខណ៍ គឺ​ជា​អ្វីគ្រប់​បែប​យ៉ាង​​​ដែល​ជា​ភាវៈដែលត្រូវ​បង្កើត​ឡើងមក​នេះ​​ គប្បី​ទទួល​យក​។​ ប្រសិន​បើ​កិច្ចការ​នៅ​ក្នុង​ដំណាក់កាល​នេះ​ មានការ​ពាក់​ព័ន្ធ​តែ​នឹង​ការ​ធ្វើ​ឲ្យ​មនុស្ស​បាន​គ្រប់​លក្ខណ៍  នោះកិច្ចការ​នេះ​ ​អាចកើត​ឡើង​​នៅ​ក្នុង​ប្រទេស​​អង់គ្លេស​ ឬ​​​អាមេរិក​ ឬ​អ៊ីស្រាអែល​ក៏​បាន​។ កិច្ច​ការ​នេះ​ អាច​ធ្វើ​នៅ​​ចំពោះ​មនុស្ស​លើ​គ្រប់​ជាតិ​សាសន៍​បាន​។​ ប៉ុន្តែ​កិច្ចការ​នៃ​ការ​​យកឈ្នះ​ គឺ​មានលក្ខណៈសម្រិត​សម្រាំងណាស់​​។​ ជំហាន​ដំបូង​នៃ​កិច្ចការនៃ​ការ​យកឈ្នះនេះ ​គឺ​មាន​រយៈ​ពេល​ខ្លី​។ ជាង​នេះ​ទៅ​ទៀត​​ កិច្ចការ​នេះ​​នឹង​ត្រូវ​ប្រើ​ដើម្បី​​ធ្វើ​ឲ្យ​សាតាំង​អាម៉ាស់​មុខ​ និង​ដើម្បី​យកឈ្នះ​លើ​សាកលលោក​ទាំង​មូល​។​ ​នេះ​គឺ​ជា​កិច្ចការ​ដំបូង​​នៃ​ការ​យកឈ្នះ​។​ មនុស្ស​ម្នាក់​អាចនិយាយ​ថា​ មនុស្ស​​ដែល​ជឿ​លើ​ព្រះ​ជា​ម្ចាស់​ អាច​ត្រូវ​ធ្វើ​ឲ្យ​បាន​គ្រប់​លក្ខណ៍ ដ្បិត​ការ​ធ្វើ​ឲ្យ​បាន​គ្រប់​លក្ខណ៍​នេះ គឺ​ជាកិច្ចការ​​​ដែល​អាច​សម្រេច​ទៅ​បាន​ តែនៅ​ក្រោយ​ពេល​ដែល​មាន​ការ​ផ្លាស់ប្ដូរ​រយៈ​ពេល​យូរ​​ប៉ុណ្ណោះ​។​ ប៉ុន្តែ​ ការ​ដែលត្រូវបាន​​យកឈ្នះ​ជា​រឿង​មួយ​ផ្សេង​ទៀត​។​ ប្រភេទ​ និងគំរូ​​​​​សម្រាប់​ការ​យកឈ្នះ​ ត្រូវ​តែ​ជា​មនុស្ស​ម្នាក់​ដែល​នៅយឺតយ៉ាវ​​យ៉ាង​ឆ្ងាយ​ពីខាង​ក្រោយ​គេ​ ដែល​​រស់​នៅ​ក្នុង​សេចក្ដី​​ងងឹត​ខ្លាំង​​​។ ពួកគេ​ច្បាស់​ជា​មនុស្ស​ដែលប្រែ​ជា​អាក្រក់​​ ជាមនុស្ស​ដែល​មិន​អាច​ទទួល​ស្គាល់​ព្រះ​ជា​ម្ចាស់​ ហើយ​ជា​មនុស្ស​ដែល​មិន​ស្ដាប់​បង្គាប់​ព្រះ​ជា​ម្ចាស់​ខ្លាំង​​ជាង​គេ​បំផុត​។​ ​ច្បាស់​ណាស់​ នេះគឺ​ជា​ប្រភេទ​មនុស្ស​ដែល​អាច​ធ្វើ​​ទី​បន្ទាល់​អំពី​​ការ​ត្រូវបាន​យកឈ្នះឡើយ​​។​ គោលបំណង​សំខាន់​នៃ​កិច្ចការ​នៃ​ការ​យកឈ្នះនេះ​ គឺ​​ដើម្បី​យកឈ្នះ​​លើ​សាតាំង​ ចំណែក​ឯ​​គោលការណ៍​នៃ​ការ​ធ្វើ​ឲ្យ​មនុស្ស​បាន​គ្រប់លក្ខណ៍​ គឺ​ដើម្បី​ទទួលយក​មនុស្ស​។​ ​គឺ​ដើម្បី​ធ្វើ​ឲ្យ​មនុស្សមាន​ទី​បន្ទាល់​ក្រោយ​ពី​ត្រូវ​បាន​យកឈ្នះ​ ដែល​កិច្ចការ​នៃ​​ការ​យកឈ្នះ​នេះ​ ត្រូវ​បាន​ធ្វើ​ឡើង​​នៅទី​នេះ​ នៅចំពោះ​មនុស្ស​ដូច​ជា​រូបឯង​​រាល់​គ្នា​។​ គោលបំណងនេះ គឺ​ដើម្បី​ឲ្យ​មនុស្ស​ធ្វើ​ទី​បន្ទាល់​ក្រោយ​ពី​ត្រូវ​បាន​យកឈ្នះរួច​​។​ មនុស្សទាំង​អស់​ដែល​ត្រូវ​បាន​យកឈ្នះរួច​​ នឹង​ត្រូវ​ប្រើ​ដើម្បី​សម្រេច​នូវ​គោលបំណង​នៃ​ការ​ធ្វើ​ឲ្យ​សាតាំង​​អាម៉ាស់មុខ​។​ ដូច​នេះ តើ​អ្វី​ទៅ​ជា​​វិធី​សាស្រ្ត​​​សំខាន់​ក្នុង​ការ​យកឈ្នះ​?​ ការ​កាត់​ទោស​ ការជំនុំជម្រះ​ ការ​ដាក់​បណ្ដាសា​ និង​ការ​បើក​សម្ដែង ការ​ប្រើប្រាស់​និស្ស័យ​សុចរិត​ដើម្បី​យកឈ្នះលើ​មនុស្ស​ ដើម្បី​ឲ្យ​ពួកគេ​​ជឿជាក់​ទាំង​ស្រុង​ ដោយ​​និស្ស័យ​សុច​រិត​របស់​ព្រះ​ជា​ម្ចាស់​។​ ដើម្បី​ប្រើប្រាស់​សេចក្តី​ពិត​ និងអំណាច​នៃ​ពិភពលោក​នេះ​ដើម្បី​យកឈ្នះ​លើ​មនុស្ស​ និង​ដើម្បី​ឲ្យ​ពួកគេ​ជឿ​ជាក់​​ទាំង​ស្រុង ​នេះ​គឺ​ជា​អត្ថន័យ​​ដែល​ត្រូវបាន​​យកឈ្នះ​។​ ​អស់អ្នក​​​ណា​ដែល​ត្រូវ​បាន​ធ្វើ​ឲ្យ​គ្រប់​លក្ខណ៍​ មិន​គ្រាន់​តែ​​​ដើម្បី​អា​ច​សម្រេច​នូវ​ការ​ស្ដាប់បង្គាប់​​​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ពួកគេ​ក៏​អាច​​មាន​ចំណេះ​ដឹង​អំពិ​កិច្ចការនៃការ​ជំនុំជម្រះ​​ ផ្លាស់ប្ដូរ​និស្ស័យ​របស់ពួកគេ​ និង​មក​ស្គាល់​ព្រះ​ជា​ម្ចាស់​ផង​ដែរ​​។​ ពួកគេ​ជួបប្រទះ​នូវ​បទ​ពិសោធន៍​អំពី​ផ្លូវ​​របស់​ព្រះ​ជា​ម្ចាស់​ដែលពេញដោយសេចក្ដី​​​ស្រឡាញ់​ និង​បាន​ពោរពេញ​ដោយ​សេចក្តី​ពិត​។​ ពួកគេ​ស្វែង​យល់​ពី​របៀប​​ដកពិសោធន៍​ក្នុង​កិច្ចការ​របស់​ព្រះ​ជា​ម្ចាស់​ និង​​អាច​​រងទុក្ខ​ដើម្បី​ព្រះ​ជា​ម្ចាស់​បាន និងដើម្បី​ឲ្យ​មានឆន្ទះ​​​ផ្ទាល់​ខ្លួន​​​​។​ មនុស្ស​ដែល​ត្រូវ​បាន​ធ្វើ​ឲ្យ​គ្រប់​លក្ខណ៍ គឺ​ជា​អស់អ្នក​​​ណា​ដែល​មាន​ការ​យល់ដឹង​ពិត​ប្រាកដ​អំពី​សេចក្តី​ពិត​ ដោយសារ​ធ្លាប់​មាន​បទ​ពិសោធន៍​ជាមួយ​នឹង​​ព្រះ​បន្ទូល​របស់​ព្រះ​ជា​ម្ចាស់​។​ មនុស្ស​ដែល​ត្រូវ​យកឈ្នះ​ គឺ​ជាអស់​អ្នក​ណា​​​​ដែល​ដឹង​អំពី​សេចក្តី​ពិត​ ប៉ុន្តែ​មិន​​​បាន​ទទួល​នូវ​អត្ថន័យ​ពិត​​នៃ​សេចក្តី​ពិត​។​ ក្រោយ​ពី​ត្រូវ​បាន​​យកឈ្នះរួច​​ ពួកគេ​ស្ដាប់​បង្គាប់​ ប៉ុន្តែ​ការ​ស្ដាប់​បង្គាប់​របស់​ពួកគេ​ គឺ​ជា​លទ្ធផល​ទាំង​ស្រុង​នៃ​ការជំនុំជម្រះ​ ដែល​ពួកគេ​ទទួល​បាន​។​ ពួកគេ​ពុំ​​មាន​ការ​យល់​ដឹង​សោះ​​អំពី​អត្ថន័យ​ពិត​នៃ​សេចក្តីពិត​ជា​ច្រើន​។​ ពួកគេ​ទទួល​ស្គាល់​​សេចក្តី​ពិត​ដោយ​បបូរ​មាត់​​ ប៉ុន្តែ​ពួកគេ​មិន​ទាន់​មាន​សេចក្តី​ពិត​នោះ​ទេ​។ ពួកគេ​យល់​ពី​សេចក្តី​ពិត​ ប៉ុន្តែ​ពួកគេ​មិន​មាន​បទ​ពិសោធន៍​នឹង​​សេចក្តី​ពិត​ឡើយ​។​ កិច្ចការដែល​កំ​ពុង​ធ្វើ​ចំពោះ​អស់​​អ្នក​​​​​ណា​ដែល​ត្រូវ​បាន​ធ្វើ​ឲ្យ​គ្រប់លក្ខណ៍​ រួមមាន​​​ការ​កាត់​ទោស​ និង​ការជំនុំជម្រះ​ ​​ជា​មួយនឹង​​ការ​ប្រទាន​​​ជីវិត​ផង​ដែរ​។​ បុគ្គល​ម្នាក់​ដែល​ឲ្យ​តម្លៃ​លើ​ការ​ចូល​ទៅ​ក្នុង​សេចក្តីពិត​ គឺ​ជា​បុគ្គល​ម្នាក់​ដែល​ត្រូវ​ធ្វើ​ឲ្យ​បាន​គ្រប់​លក្ខណ៍​។​ ភាព​ខុស​គ្នា​​​រវាងអ្នក​​​​ដែល​ត្រូវ​ធ្វើ​ឲ្យ​បាន​គ្រប់​លក្ខណ៍​ និងអ្នក​​​​​ដែល​ត្រូវ​យកឈ្នះ​ ស្ថិត​នៅ​លើ​ថា​តើ​ពួកគេ​ចូល​ទៅ​ក្នុង​សេចក្តី​ពិត​ដែរ​ឬ​អត់​។​ អ្នក​​​ដែល​ត្រូវ​ប្រទាន​ឲ្យ​បាន​គ្រប់​លក្ខណ៍​ គឺ​ជាអ្នក​​​ដែល​យល់​ពី​សេចក្តី​ពិត​ ដោយ​បាន​ចូល​ទៅ​ក្នុង​សេចក្តី​ពិត​ និងកំពុង​​បើកសម្ដែង​សេចក្តី​ពិតនោះ​​តាម​រយៈ​ការ​រស់​នៅ​។ មនុស្ស​ដែលមិន​អា​ចទទួលបានការប្រទាន​ឲ្យ​បាន​គ្រប់​លក្ខណ៍​ គឺ​ជាមនុស្ស​​​​ដែល​មិន​យល់​ពី​សេចក្តី​ពិត​ និង​មិន​ចូល​ទៅ​ក្នុង​សេចក្តីពិត​ ពោលគឺ​ អស់​អ្នក​ណា​​ដែល​មិនបើក​សម្ដែង​សេចក្តី​ពិត​តាម​រយៈ​ការ​រស់​នៅ​។​ បច្ចុប្បន្ន ​ប្រសិនបើ​មនុស្ស​​បែប​នេះ​ ​​អាច​ស្ដាប់​បង្គាប់បាន​ទាំង​ស្រុង​​ ដូច្នេះ​ ពួកគេ​​​ត្រូវ​បាន​​យកឈ្នះ​ហើយ​។​ ប្រសិន​បើអ្នក​​​​ដែល​ត្រូវបាន​​យកឈ្នះ​មិន​ស្វែង​រក​សេចក្តី​ពិតទេ—ប្រសិន​បើ​ពួកគេ​ដើរតាម​ ប៉ុន្តែ​មិន​ស្ដែង​ចេញ​នូវ​សេចក្ដី​ពិត​នោះ​តាមរយៈ​ការ​រស់​នៅ​—ដូច្នេះ ពួកគេ​មិន​អាច​ត្រូវ​ធ្វើ​ឲ្យបាន​គ្រប់​លក្ខណ៍​បាន​ឡើយ​។​ មនុស្ស​ដែល​​ត្រូវ​ធ្វើ​ឲ្យ​បាន​គ្រប់លក្ខណ៍​ អនុវត្ត​សេចក្តី​ពិត​ស្រប​ទៅតាម​លក្ខខណ្ឌ​របស់​ព្រះ​ជា​ម្ចាស់​ នៅ​ក្នុង​ផ្លូវ​ដែល​ត្រូវ​ធ្វើ​ឲ្យ​បាន​គ្រប់​លក្ខណ៍​។​ តាម​លក្ខណៈ​នេះ​ ពួកគេ​​ផ្គាប់​ព្រះ​ហឫទ័យ​របស់​ព្រះ​ជា​ម្ចាស់​ ហើយ​ពួកគេ​ត្រូវ​បាន​ធ្វើ​​ឲ្យ​បាន​គ្រប់​លក្ខណ៍​។​ មនុស្ស​ម្នាក់​ដែល​ដើរ​តាម​​រហូត​ដល់​ទី​បញ្ចប់​ នៅ​មុន​ពេល​កិច្ចការ​នៃ​ការ​យកឈ្នះ​ត្រូវ​បញ្ចប់​ គឺ​ជា​មនុស្ស​ម្នាក់​ដែល​​​បាន​យកឈ្នះ​រួច​ ប៉ុន្តែ​មិន​អាច​និយាយ​ថា ជា​មនុស្ស​ម្នាក់​ដែល​ត្រូវ​បាន​ធ្វើ​ឲ្យ​គ្រប់លក្ខណ៍​នោះ​ទេ​។​ “​មនុស្ស​ដែល​ត្រូវ​ធ្វើ​ឲ្យ​គ្រប់​លក្ខណ៍​"​ សំដៅ​លើ​អស់អ្នក​​​ណា​ដែល​អាច​បន្ត​ស្វែង​រក​សេចក្តី​ពិត​ និង​ត្រូវ​ព្រះ​ជា​ម្ចាស់​ទទួល​យក នៅ​ក្រោយ​ពី​ការ​យកឈ្នះ​បាន​បញ្ចប់​​។​ វា​សំដៅ​លើ​អស់អ្នក​​​​ណា​ដែល​ប្រកាន់​ជំហរ​រឹង​មាំ​​ចំពោះ​សេចក្តី​ទុក្ខ​ព្រួយ​ និង​បើកសម្ដែង​សេចក្តី​ពិត​តាម​រយៈ​ការ​រស់​នៅ​ ក្រោយពីការ​យកឈ្នះ​បាន​បញ្ចប់។​​ អ្វី​ដែល​បាន​ញែក​ដាច់​រវាង​មនុស្ស​ដែល​ត្រូវបាន​យកឈ្នះ​រួច ពី​មនុស្ស​ដែល​ត្រូវ​បាន​ធ្វើ​ឲ្យ​គ្រប់​លក្ខណ៍​ គឺ​ជា​ភាព​ខុស​គ្នា​នៅ​ក្នុង​​ដំណាក់កាល​នៃ​កិច្ចការ​នេះ​ និង​ភាព​ខុស​គ្នា​នៅ​ក្នុង​កម្រិត​ដែល​មនុស្ស​យល់ដឹង​ និង​ចូល​ទៅ​ក្នុង​សេចក្តី​ពិត​។​ អស់អ្នក​​​​ទាំង​ឡាយ​ណា​ដែល​មិន​ទាន់​បាន​ចាប់​ផ្ដើម​​នៅ​ផ្លូវ​ដែល​ត្រូវ​ដែលនាំឲ្យឲ្យ​បានភាព​គ្រប់លក្ខណ៍​ (​សំដៅ​លើ​អស់​អ្នក​ណា​​​​ដែល​មិន​ទាន់​មាន​សេចក្តី​ពិត)​ ​ចុងក្រោយ ពួកគេនឹង​នៅ​តែ​ត្រូវបានលុបបំបាត់ចោល​។​ មាន​តែ​អស់អ្នក​​​​ណា​ដែល​មាន​សេចក្តី​ពិត​ និងអ្នក​​​​ដែល​បើកសម្ដែង​សេចក្តី​ពិត​តាម​រយៈ​ការ​រស់​នៅ​ប៉ុណ្ណោះ​ ដែល​អាច​ត្រូវ​ព្រះ​ជា​ម្ចាស់​ទទួល​យក​ទាំង​ស្រុងបាន​។​ នោះ​មាន​ន័យ​ថា​ អស់អ្នក​ណា​​​​ដែល​​រស់​នៅតាមលំនាំ​​លក្ខណៈ​របស់​ពេត្រុស​ ត្រូវ​បាន​ប្រទានឲ្យ​គ្រប់លក្ខណ៍​ ចំណែក​ឯអ្នក​​​ដទៃ​ផ្សេង​ទៀត​​ ​គឺ​ជា​មនុស្ស​ដែល​​​ត្រូវបាន​​​យកឈ្នះ។​ កិច្ចការ​ដែល​កំពុង​ធ្វើ​ចំពោះ​អស់អ្នក​ណា​​​​ដែល​កំពុង​​ត្រូវ​បាន​យកឈ្នះ​ រួមមាន ​ការ​ដាក់​បណ្ដាសា ការ​កាត់​ទោស​ និង​ការ​បង្ហាញ​កំហឹង​ក្រោធ​​ ហើយ​អ្វី​ដែល​មក​ចំពោះ​ពួកគេ​ គឺ​ជា​សេចក្តីសុចរិត​ និង​ពាក្យ​បណ្តាសា​។ ​ដើម្បី​ធ្វើ​កែ​លម្អ​​​បុគ្គល​ម្នាក់​​ គឺត្រូវ​​​បើក​បង្ហាញ​ដោយ​គ្មាន​ពីធី​បុណ្យ​ ឬ​គ្មាន​ការ​គួរសមឡើយ​—ដើម្បី​បើក​បង្ហាញ​នូវ​និស្ស័យ​ខូច​អាក្រក់​នៅ​ខាង​ក្នុង​ខ្លួន​ពួកគេ​ ដើម្បី​ឲ្យ​ពួកគេ​​ទទួល​ស្គាល់​វា​ដោយ​ខ្លួន​ឯង​ និង​មានការ​ជឿជាក់ទាំង​ស្រុង​​។​ នៅ​ពេល​ណា​ដែល​មនុស្ស​ស្ដាប់​បង្គាប់​​ទាំង​ស្រុង​ កិច្ចការ​នៃ​ការ​យកឈ្នះ​​នឹង​​បញ្ចប់​។​ ថ្វី​បើមនុស្ស​ភាគ​ច្រើន​នៅ​បន្ត​មិន​ស្វែង​រក​​កា​រយល់ដឹង​អំពី​សេចក្តី​ពិតក្ដី​​ ក៏​កិច្ចការ​នៃ​​ការ​យកឈ្នះ​ នឹង​ត្រូវ​បាន​បញ្ចប់ដែរ​។​ 

ប្រសិន​បើឯង​​នឹង​ត្រូវ​​​ធ្វើ​ឲ្យ​បាន​គ្រប់​លក្ខណ៍​ នោះ​មាន​លក្ខខណ្ឌ​មួយ​ចំនួន​ដែល​ចាំ​បាច់​ត្រូវ​ធ្វើ​​ឲ្យ​បាន​។​ តាមរយៈ​ការ​​​តាំង​ចិត្តរបស់​ឯង​​ ការ​តស៊ូ​អត់​ធ្មត់​របស់ឯង​​ និង​ស្មារតី​ភ្នាក់រឮក​របស់ឯង​​ និ​ង​តាម​រយៈ​​ការ​បន្ត​​ស្វែង​រក​របស់ឯង នោះ​​ឯង​​នឹង​អាច​ជួប​ប្រទះនូវ​ជីវិត ​និង​គាប់​ព្រះ​ហឬ​ទ័យ​ព្រះ​ជា​ម្ចាស់​។​ នេះ​គឺ​ជាច្រក​ចូល​របស់ឯង​​ ហើយ​អ្វី​ទាំង​អស់​នេះ​ គឺ​ជា​ចំណុច​ចាំ​បាច់​​​នៅ​លើ​ផ្លូវ​នៃ​ការ​ធ្វើឲ្យ​បាន​គ្រប់​លក្ខណ៍​។​ កិច្ច​ការ​នៃ​ការ​ធ្វើ​ឲ្យ​បាន​គ្រប់​លក្ខណ៍ អាច​ធ្វើ​ឡើង​​ចំពោះ​មនុស្ស​​គ្រប់​គ្នា​។​ នរណា​​ដែល​ស្វែង​រក​ព្រះ​ជា​ម្ចាស់​ អាច​ត្រូវ​ប្រទានឲ្យ​បាន​​គ្រប់​លក្ខណ៍​ ព្រមទាំងមាន​ឱកាស​ និង​លក្ខណៈសម្បត្តិគ្រប់​គ្រាន់​ ដែល​ត្រូវ​ប្រទានឲ្យ​បាន​គ្រប់​លក្ខណ៍​។​ ត្រង់ចំណុចនេះ ពុំ​មាន​ក្បួន​តម្រា​​​ជាក់​លាក់ទេ​។​ ​​មនុស្ស​ម្នាក់​អាច​ទទួលបានការប្រទានឲ្យ​បាន​គ្រប់​លក្ខណ៍​ឬ​អត់​នោះ​ សំខាន់​គឺ​អាស្រ័យ​លើ​ថា​តើ​គេ​កំពុង​ស្វែង​រក​អ្វី​​។​ មនុស្ស​ដែល​ស្រឡាញ់​សេចក្តី​ពិ​ត​ និ​ងអាច​​បើកសម្ដែង​សេចក្តី​ពិត​តាម​រយៈ​ការ​រស់​នៅ​ គឺ​ប្រាកដ​ជា​អាច​ទទួលបានការប្រទាន​ឲ្យ​បាន​គ្រប់​លក្ខណ៍​។​ មនុស្ស​ដែល​មិន​ស្រឡាញ់​​សេចក្តី​ពិត​ នឹង​មិន​ទទួល​បាន​ការ​ទូន្មាន​​ពី​ព្រះ​ជា​ម្ចាស់​ឡើយ​។ ពួកគេ​មិន​មាន​ជីវិត​ដែល​ព្រះជាម្ចាស់​ចង់​បាន​ទេ​ ហើ​យ​ពួកគេ​ក៏​មិន​អាច​ធ្វើ​ឲ្យ​បាន​គ្រប់​លក្ខណ៍​ដែរ​។​ កិច្ចការ​នៃ​ការ​ធ្វើ​ឲ្យ​បាន​គ្រប់​លក្ខណ៍​ គឺ​សម្រាប់​តែ​ដើម្បី​​​ទទួល​យក​មនុស្ស​ប៉ុណ្ណោះ និង​មិនមែន​ជា​ផ្នែក​នៃ​កិច្ច​ការ​ធ្វើ​សង្គ្រាម​ជា​មួយ​សាតាំង​ឡើយ​។ កិច្ចការ​នៃ​ការ​យកឈ្នះ​នេះ គឺ​គ្រាន់តែ​ដើម្បី​​​ធ្វើ​សង្គ្រាម​ជា​មួយ​សាតាំង​ប៉ុណ្ណោះ ដែល​មានន័យ​ថា​ ការ​ប្រើ​ការ​យកឈ្នះ​​លើ​មនុស្ស​ គឺ​​ដើម្បី​យក​ឈ្នះ​លើ​សាតាំង​។​ កិច្ចការ​នៃ​ការ​យកឈ្នះនេះ​​ គឺជា​កិច្ចការ​សំខាន់​ ជា​កិច្ចការ​ថ្មី​បំផុត​ ជា​កិច្ចការ​ដែល​មិនធ្លាប់​បាន​ធ្វើ​នា​ពេលកន្ល​ង​មក​នៅ​គ្រប់​សម័យកាល​​។​ មនុស្ស​ម្នាក់​អាច​និយាយ​បាន​ថា​ គោលដៅ​នៃ​ដំណាក់កាល​នៃ​កិច្ចការ​នេះ​ គឺ​សំខាន់​ធ្វើ​ការ​យកឈ្នះ​លើ​មនុស្ស​ទាំង​អស់​ ដើម្បី​យក​ឈ្នះ​លើ​សាតាំង​។​ កិច្ចការ​នៃ​ការ​ធ្វើ​ឲ្យ​បាន​គ្រប់​លក្ខណ៍—នេះ​មិន​មែន​ជា​កិច្ចការ​ថ្មី​នោះ​ទេ​។​ លក្ខណៈពិសេសនៃ​គោលដៅ​​នៃ​គ្រប់​កិច្ចការ​ទាំង​អស់​ក្នុង​អំឡុង​ពេល​នៃ​កិច្ចការ​របស់​ព្រះ​ជា​ម្ចាស់​​នៅ​ក្នុង​សាច់​ឈាម​ គឺការ​​​យកឈ្នះ​លើ​មនុស្ស​។​ នេះ​គឺ​ដូច​ជា​សម័យ​ព្រះ​គុណ​ នៅ​ពេល​ដែល​កិច្ចការ​សំខាន់​​គឺ​ជា​ការ​ប្រោស​លោះ​​​មនុស្ស​គ្រប់​រូប​តាមរយៈ​ការ​ឆ្កាង​។​ “​ការ​ទទួល​យក​មនុស្ស​"​ គឺ​ជា​​កិច្ចការ​បន្ថែម​ខាង​​សាច់​ឈាម​ និង​ត្រូវ​ធ្វើ​ឡើង​ក្រោយ​​​ពី​ការ​ឆ្កាង​តែ​ប៉ុណ្ណោះ​។​ នៅ​ពេល​ព្រះ​យេស៊ូវ​យា​ងមក​ និង​បំពេញ​កិច្ចការ​របស់​ទ្រង់ គោលបំណង​​សំខាន់របស់​ទ្រង់ ​គឺ​ប្រើប្រាស់​ការ​ឆ្កាង​​ទ្រង់ ​ដើម្បី​យក​ជ័យ​ជម្នះ​លើ​បាវបម្រើ​នៃ​សេចក្តី​ស្លាប់​និង​ស្ថានឃុំ​ព្រលឹង​ ដើម្បី​យក​ជ័យ​ជម្នះ​លើ​ឥទ្ធិពល​របស់​សាតាំង​ ពោលគឺ​ ដើម្បី​យកឈ្នះ​​លើ​សាតាំង​។​ លោក​ពេត្រុស​ចាប់​ផ្ដើម​ដើរ​លើ​ផ្លូវ​នៃ​ការ​ធ្វើ​ឲ្យ​បាន​គ្រប់​លក្ខណ៍ មួយ​ជំហាន​ម្ដង​ៗ​ ក្នុង​សម័យ​​​នោះ​ នៅ​ក្រោយ​ពេល​ដែល​​​ព្រះ​យេស៊ូ​ ត្រូវ​បានគេ​​ឆ្កាងតែ​​ប៉ុណ្ណោះ​។​ ជា​ការ​ពិត​ណាស់​ ពេត្រុស​ស្ថិត​ក្នុង​ចំណោមអ្នក​​​ដែល​ដើរ​តាម​ព្រះ​យេស៊ូវ​គ្រីស្ទ​ នៅ​ពេល​ដែល​ព្រះ​យេស៊ូវ​កំពុង​បំពេញ​កិច្ច​ការ​ ប៉ុន្តែ​គាត់​មិន​ត្រូវ​បាន​ធ្វើ​ឲ្យ​គ្រប់លក្ខណ៍​នៅ​ក្នុងសម័យ​​​នោះ​ទេ​។​ ផ្ទុយ​ទៅ​វិញ​ ​​​ពេត្រុស​បាន​យល់​បន្តិច​ម្ដង​ៗ​ពី​សេចក្តី​ពិត​ ហើយក្រោយ​​មក ​ត្រូវ​បាន​ធ្វើ​ឲ្យ​គ្រប់​លក្ខណ៍​ បន្ទាប់ពី​ព្រះ​យេស៊ូវ​បាន​បញ្ចប់​កិច្ចការ​​របស់​ទ្រង់​។​ ព្រះ​ជា​ម្ចាស់​ដែល​យកកំណើត​ជា​សាច់​ឈាម​ យាង​មកកាន់​ផែន​ដី​នេះ​ គឺ​គ្រាន់​តែ​បញ្ចប់​ដំណាក់កាល​នៃ​​កិច្ចការ​គន្លឹះ និង​សំខាន់​​​ក្នុង​រយៈ​ពេល​ខ្លីតែ​ប៉ុណ្ណោះ​ មិន​មែន​ដើម្បី​រស់​នៅ​ក្នុង​​ចំណោម​មនុស្ស​នៅ​លើ​ផែន​ដី​នេះ​ក្នុង​រយៈ​ពេល​យូរ​ ​ដោយ​មាន​បំណង​ធ្វើ​ឲ្យ​ពួកគេ​បានគ្រប់​លក្ខណ៍នោះ​ទេ​​។​ ទ្រង់​មិន​​​ធ្វើ​កិច្ចការបែប​​នោះ​ឡើយ​​។​ ទ្រង់​មិន​បាន​រង់ចាំ​រហូត​​ដល់​ពេល​វេលា​នោះមក​ដល់​​ នៅ​ពេល​ដែល​មនុស្ស​ត្រូវ​បាន​ប្រទាន​ឲ្យបាន​គ្រប់​លក្ខណ៍​ទាំង​ស្រុង​ដើម្បី​បញ្ចប់​កិច្ចការ​របស់​ទ្រង់ឡើយ​​។​ នោះ​​មិនមែន​ជា​គោលដៅ​ និង​សារៈសំខាន់​នៃ​ការ​យកកំណើត​ជាសាច់​ឈាម​របស់​ទ្រង់​នោះ​ទេ​។​ ទ្រង់​បាន​យាង​មក​​ដើម្បីតែ​បំពេញ​កិច្ចការ​​​នៃ​ការ​សង្គ្រោះ​មនុស្ស​លោកក្នុង​រយៈ​ពេល​ខ្លី​ប៉ុណ្ណោះ មិន​ដើម្បី​បំពេញ​កិច្ចការ​​នៃ​ការ​ប្រទាន​ឲ្យ​មនុស្ស​ជា​តិ​បាន​គ្រប់​លក្ខណ៍ក្នុង​រយៈ​ពេល​យូរ​​នោះ​ទេ។​ កិច្ចការ​នៃ​ការ​សង្គ្រោះ​មនុស្ស​លោក​ គឺ​ជា​ការ​តំណាង​ ដែល​អាច​ចាប់​ផ្ដើម​បង្កើត​ជា​សម័យ​ថ្មី​មួយ​បាន​។​ កិច្ចការ​នេះ​ ​​អាច​បញ្ចប់​ទៅ​បាន​ក្នុង​រយៈពេលមួយ​ដ៏​ខ្លី​។​ ប៉ុន្តែ​ការ​ធ្វើ​ឲ្យ​មនុស្ស​បាន​គ្រប់​លក្ខណ៍​ តម្រូវ​ឲ្យ​មាន​ការ​នាំ​​​មនុស្ស​ទៅកាន់​កម្រិត​ជាក់លាក់មួយ​។ ការ​ងារ​បែប​នេះ​ចំណាយ​ពេល​យូ​រ។​ វា​ជា​កិច្ចការ​ដែល​ត្រូវ​បំពេញ​ដោយ​ព្រះ​វិញ្ញាណ​របស់ព្រះជាម្ចាស់ ប៉ុន្តែ​កិច្ច​ការ​ពឹង​ផ្អែក​លើ​មូលដ្ឋាន​នៃ​សេចក្តី​ពិត​ ដែល​បាន​ថ្លែង​​​នៅ​ក្នុង​អំឡុង​ពេល​កិច្ចការ​​ខាង​សាច់​ឈាម​។​ កិច្ចការ​នេះ​ ​ក៏​ត្រូវ​​​ធ្វើ​ឡើ​ង​តាម​រយៈ​ការ​លើក​តម្កើង​ពួក​​សាវ័ក ​​​ដើម្បី​ធ្វើ​កិច្ចការ​នៃ​ការ​ឃ្វា​លចៀម​ដើម្បី​សម្រេច​គោល​ដៅ​របស់​ទ្រង់​ក្នុង​ការ​ប្រទានឲ្យ​មនុស្ស​បាន​គ្រប់​លក្ខណ៍​។​ ព្រះ​ជា​ម្ចាស់​ដែល​យកកំណើត​ជា​សាច់​ឈាម​ ពុំ​បំពេញ​កិច្ចការ​​នេះ​ទេ​។​ ទ្រង់​គ្រាន់តែ​មានបន្ទូល​អំពី​ផ្លូវ​នៃ​ជីវិត​​ដើម្បី​ឲ្យ​មនុស្ស​​​យល់​ ហើយ​ទ្រង់​គ្រាន់​ផ្ដល់​សេចក្តី​ពិត​ដល់​មនុស្ស​លោក​ប៉ុណ្ណោះ​ ជា​ជាង​ការ​ដើរអមដំណើរ​​​មនុស្ស​ជា​រៀង​រហូត​នៅ​ក្នុង​ការ​អនុវត្ត​សេចក្តី​ពិតនេះ​ ពី​ព្រោះ​ថា​​កិច្ចការ​នោះមិន​​ស្ថិត​ក្នុង​ព័ន្ធ​កិច្ច​របស់​ទ្រង់ឡើ​យ​​។​ ហេតុ​នេះ​ ទ្រង់​នឹង​មិនអម​ដំណើរ​​​ជា​មួយ​មនុស្សលោក​រហូត​ដល់​ថ្ងៃ​​​មួយ​ដែល​មនុស្ស​យល់​ដឹង​ទាំង​ស្រុង​នូវ​សេចក្តី​ពិត​ និង​ទទួល​បាន​សេចក្តី​ពិត​ទាំង​ស្រុង​នោះ​ទេ​។​ កិច្ចការ​របស់​ទ្រង់​ខាង​សាច់​ឈាម​នឹង​បញ្ចប់​នៅ​ពេល​ដែល​​មនុស្ស​​ដើរចូល​ក្នុង​ផ្លូវ​ត្រូវ ជា​ផ្លូវ​​​នៃ​ការ​​សេចក្តី​ជំនឿ​ចំពោះ​ព្រះ​ជា​ម្ចាស់​ នៅ​ពេល​ដែល​​មនុស្សដើរ​នៅ​​​លើ​ផ្លូវ​ត្រូវ​នៃ​ការ​ធ្វើ​ឲ្យ​បាន​គ្រប់​លក្ខណ៍​។​ ជា​ការ​ពិ​ត​ណាស់​ វាក៏​ជា​ពេល​​​វេលា​ដែល​ទ្រង់​នឹង​បាន​យកឈ្នះ​លើ​សាតាំង​ទាំ​ង​ស្រុង​ដែរ​​ និង​យក​ឈ្នះ​លើ​ពិភព​លោក​​នេះ​​។​ នៅ​ពេល​នោះ ទ្រង់​មិន​ខ្វាយ​ខ្វល់​ថា​តើ​មនុស្ស​នឹង​បាន​ចូល​ទៅ​ក្នុង​សេចក្តី​ពិត​ទាំង​ស្រុង​ឬ​អត់​នោះ​ទេ​ ហើយ​ទ្រង់​ក៏​មិន​ខ្វាយ​ខ្វល់​​ថា​តើ​ជីវិត​របស់​មនុស្ស​ល្អ​អស្ចារ្យ​ ឬ​សុខុដុម​ឬ​អត់​ក៏​ដោយ​។​ គ្មានរឿង​ណា​មួយ​​ក្នុង​ចំណោម​នោះ​ដែល​ទ្រង់បាន​យកកំណើត​ជា​សាច់​ឈាមមក​នេះ​ ​គប្បី​ត្រូវ​គ្រប់​គ្រង​ឡើយ​។ គ្មាន​អ្វី​​​ក្នុង​នោះ​ដែល​ជា​ព័ន្ធ​កិច្ច​​របស់​ព្រះ​ជា​ម្ចាស់​ដែល​យកកំណើត​ជា​សាច់​ឈាម​ឡើយ​។​ នៅ​ពេល​ណា​ដែល​ទ្រង់​បញ្ចប់​កិច្ចការ​តាម​ព្រះ​ហឫទ័យ​របស់​ទ្រង់ហើយ​​ ទ្រង់​នឹង​បញ្ចប់​កិច្ចការ​របស់​ទ្រង់​នៅ​ខាង​សាច់​ឈាមវិញ​។​ ដូចនេះ​ កិច្ចការ​ដែល​ព្រះ​ជា​ម្ចាស់ដែល​យកកំណើត​ខាង​សាច់​ឈាម​ធ្វើ គឺ​គ្រាន់​តែ​ជា​កិច្ចការ​ដែល​ព្រះវិញ្ញាណ​របស់​ព្រះ​ជា​ម្ចាស់​ មិន​អាច​ធ្វើ​បាន​ដោយ​ផ្ទាល់តែ​​ប៉ុណ្ណោះ​។​ បន្ថែម​លើ​នេះ​ វា​គឺ​ជា​កិច្ច​ការ​​នៃ​ការ​ប្រោស​លោះ​រយៈ​ពេល​ខ្លី​​​ មិនមែន​កិច្ចការ​ដែល​ទ្រង់​នឹង​ធ្វើ​នៅ​លើផែនដី​នេះ​ក្នុង​រយៈ​ពេល​យូរ​ឡើយ​។​

ការបង្កើន​​​​គុណសម្បត្តិ​របស់​ឯង​រាល់​គ្នា​ គឺ​មិន​មែន​នៅ​ក្នុង​ដែននៃ​កិច្ចការ​របស់​អញ​ឡើយ​។​ អញ​សុំ​ឲ្យ​ឯង​​​រាល់​គ្នា​​ធ្វើ​បែប​នេះ​ ក៏​ដោយសារ​តែ​គុណសម្បត្តិ​របស់​ឯង​រាល់​គ្នា​នៅ​ទាប​ខ្លាំង​ពេក។​ នៅ​ក្នុង​សេចក្តី​ពិត​ នេះ​មិន​មែន​ជា​ផ្នែក​នៃ​កិច្ចការ​នៃ​ការ​ធ្វើ​ឲ្យ​បាន​គ្រប់លក្ខណ៍​នោះ​ទេ​ តែ​ផ្ទុយ​ទៅ​វិញ​ វា​គឺ​ជា​កិច្ចការ​បន្ថែម​​ដែល​ត្រូវ​កែ​លម្អ​ចំពោះ​​ឯង​រាល់​គ្នា​។​ កិច្ច​ការ​ដែល​ត្រូវ​បញ្ចប់​ចំពោះ​ឯង​រាល់​គ្នា​នៅ​ពេល​សព្វ​ថ្ងៃ​នេះ​ គឺ​ត្រូវ​ធ្វើ​ឡើង​ស្រប​ទៅ​តាម​អ្វី​ដែល​ឯង​រាល់​គ្នា​ត្រូវ​ការ​។​ វា​គឺ​ជា​កិច្ច​ការសម្រាប់​​​មនុស្ស​ម្នាក់​ៗ​ និង​មិន​មែន​ជា​ផ្លូវ​ដែល​មនុស្ស​គ្រប់​​គ្នា​​ដែល​កំពុង​ត្រូវ​បាន​ធ្វើ​ឲ្យ​បាន​គ្រប់​លក្ខណ៍​​នោះ​ ត្រូវ​ដើរ​តាម​នោះ​ទេ​​។​ ដោយសារ​គុណសម្បត្តិ​របស់​ឯង​រាល់​គ្នា​ទាប​ជាង​មនុស្ស​​​ដែល​ត្រូវ​បាន​ធ្វើ​ឲ្យ​បាន​គ្រប់​លក្ខណ៍​នៅសម័យ​​មុន​​ ដូច​នេះ​ នៅ​ពេល​កិច្ច​ការ​នេះ​ត្រូវ​​​ធ្វើ​មក​លើ​ឯង​រាល់​គ្នា​ នោះ​នឹង​មាន​​ឧបសគ្គ​ជា​ច្រើន​។​ អញ​ស្ថិតក្នុង​ចំណោម​ឯង​រាល់​គ្នា​ដែលកំពុង​ធ្វើ​ការ​បន្ថែម​នេះ​ ដ្បិត​គោលដៅ​នៃ​ការ​ធ្វើ​ឲ្យ​គ្រប់​លក្ខណ៍​គឺ​ខុសៗ​គ្នា​។​ ជា​ពិសេស​ នៅ​ពេល​ដែល​ព្រះ​ជា​ម្ចាស់​យាង​មក​កាន់​ផែន​ដី​នេះ​ ទ្រង់មាន​ដែន​កំណត់​ត្រឹម​ត្រូវ​របស់​ទ្រង់​ និង​បំពេញ​កិច្ចការ​របស់​ទ្រង់ទៅ​តាម​នោះ​ ដោយ​មិន​ខ្វាយ​ខ្វល់​​នឹង​បញ្ហា​ដែល​មិន​ពាក់ព័ន្ធ​ឡើយ​។​​  ទ្រង់​មិន​ចូល​​​ពាក់​ព័ន្ធ​នឹង​បញ្ហា​​គ្រួសារ​​ ឬ​ចូល​រួម​នៅ​ក្នុង​ជីវិត​របស់​មនុស្ស​លោក​ឡើយ​​។​ ទ្រង់​មិន​យក​ព្រទ័យ​ទុក​ដាក់​​ចំពោះ​រឿង​រាក់កំភែល​បែប​នេះ​ឡើយ​។ រឿង​ទាំង​នេះ​ មិន​មែន​ជា​ផ្នែក​នៃ​ព័ន្ធ​កិច្ចរបស់​ទ្រង់​ឡើយ​។​ ប៉ុន្តែ​គុណសម្បត្តិ​ឯង​រាល់​គ្នា​ គឺ​ទាប​ខ្លាំង​ជាង​អ្វី​ដែល​អញ​ចង់​បានទៅ​ទៀត​ ពិត​ណាស់​ គឺ​គ្មាន​អ្វី​មក​ប្រៀប​ធៀប​បាន​ឡើយ ដែលវា​បង្កជា​ឧបសគ្គ​យ៉ាង​ខ្លាំង​ដល់​កិច្ចការ​របស់​អញ​។​ ជាងនេះ​ទៅ​ទៀត​ កិច្ចការ​នេះ​ ត្រូវ​ធ្វើ​ឡើង​ក្នុង​ចំណោមមនុស្ស​​ដែល​រស់​នៅ​ក្នុង​ទឹកដី​នៃ​ប្រទេស​ចិន​នេះ​។​ ឯង​រាល់​គ្នា​​​ល្ងង់​ខ្លៅ​ខ្លាំង​ណាស់​ដែល​អញ​គ្មាន​ជម្រើស​អ្វី​ក្រៅ​ពី​និយាយ​វា​ចេញ​មកទេ​ ហើយតម្រូវ​​​ឲ្យ​ឯង​រាល់​គ្នា​បង្រៀន​ខ្លួន​ឯង​។​ អញ​បាន​ប្រាប់​ឯង​រាល់​គ្នា​ថា​ នេះ​គឺ​ជា​កិច្ចការ​បន្ថែម​ ប៉ុន្តែ​វា​ក៏​ជា​រឿ​ង​ដែលឯង​រាល់​គ្នា​ត្រូវ​ធ្វើ​ឲ្យ​បាន​ផង​ដែរ​ ជា​រឿង​ដែល​នឹង​ជួយឲ្យ​​ឯង​រាល់​គ្នា​​ទទួល​បាន​ការ​ប្រទាន​ឲ្យ​បាន​គ្រប់​លក្ខណ៍​ដែរ។​ តាមពិត​ ការ​អប់​រំ ចំណេះ​ដឹង​មូលដ្ឋាន​អំពី​ការ​ប្រព្រឹត្ត​ផ្ទាល់​ខ្លួន​ និង​ចំណេះដឹង​មូលដ្ឋាន​អំពី​ជីវិត​ គឺ​រឿង​​​ដែល​ឯង​រាល់​គ្នា​ចេះ​ដឹង​​ពីកំណើត​មក​​។ អញ​មិនគួរ​ត្រូវ​មក​និយាយ​អំពី​រឿង​ទាំង​នេះឡើយ​​។​ ប៉ុន្តែ​ដោយ​សារ​ឯង​រាល់​គ្នា​មិន​មាន​ចំណុច​ទាំង​អស់​នេះ​ អញ​គ្មាន​ជម្រើស​ណា​ក្រៅ​ពី​ធ្វើ​កិច្ចការ​​នៃ​ការ​បំពាក់បំប៉ន​ចំណុច​ទាំង​​នេះ​នៅ​ក្នុង​ខ្លួន​ឯង​ឡើយ​ ក្រោយ​ពី​ឯង​បាន​កើត​មក​ក្នុង​ពិភព​លោក​នេះ​។ បើ​ទោះ​បី​ជាឯង​​រាល់​គ្នា​មាន​សញ្ញាណ​ជា​ច្រើន​អំពី​អញ​ក្ដី​ អញ​នៅ​តែ​ចង់​ទាម​ទារ​បែប​នេះ​ពី​ឯង​រាល់​គ្នា—អញ​នៅ​តែ​ចង់​ឲ្យ​ឯង​រាល់​គ្នា​បង្កើន​​​គុណ​សម្បត្តិ​របស់​ឯង​។​ វា​មិន​មែន​ជាបំណង​​​របស់​អញ​ដើម្បីយាង​មក​ និង​ធ្វើ​កិច្ចការ​នេះ​ទេ​ ដ្បិត​កិច្ចការ​របស់​អញ​គឺ​គ្រាន់​តែ​យកឈ្នះ​លើ​ឯង​រាល់​គ្នាប៉ុណ្ណោះ​​ គ្រាន់​តែ​ទទួល​បាននូវ​​ការ​ចោទ​ប្រកាន់​ទោស​ពេញ​លេញលើ​​ឯង​រាល់​គ្នា​ តាម​រយៈ​ការជំនុំជម្រះ​លើ​ឯង​រាល់​គ្នា​ ហើយ​បន្ទាប់​​ ​ត្រូវ​ចង្អុល​បង្ហាញ​ពីផ្លូវ​នៃ​ជីវិត​​ដែលឯង​​រាល់​គ្នា​គួរ​ដើរ​។​ និយាយ​​​មួយ​បែប​ទៀត​ មិន​ថា​ឯង​​រាល់​គ្នា​​ចេះ​ដឹង​ប៉ុនណា​ ហើយ​មិន​ថា​ឯង​​មាន​ចំណេះ​ដឹង​អំពី​ជីវិត​ប៉ុនណា​នោះ​ទេ​ វា​​គ្មាន​​​អ្វីមកពាក់​ព័ន្ធ​​ជា​មួយ​អញសោះ​ឡើយ​​ បើ​វា​មិន​មែន​ពាក់ព័ន្ធ​នឹង​​ការ​ដែល​​អញ​ត្រូវ​យកឈ្នះ​លើ​ឯង​រាល់​គ្នា​ដោយ​​ព្រះ​បន្ទូល​របស់​អញ​​នោះ​។​ អ្វី​ដែល​ទាំង​អស់​កំពុងដាក់​​បន្ថែមនេះ​ គឺ​​​ដើម្បី​ធានា​ថា ​លទ្ធផល​អាច​សម្រេច​ទៅ​បាន​នៅ​ក្នុង​កិច្ចការ​នៃ​ការ​យកឈ្នះនេះ​​ និង​ដើម្បី​​ការ​ធ្វើ​ឲ្យឯងបាន​គ្រប់​លក្ខណ៍​ជា​បន្ត​បន្ទាប់​។​ វា​មិន​មែន​ជា​ផ្នែកមួយ​នៃ​​កិច្ចការនៃ​ការ​​យកឈ្នះ​នោះ​ទេ​។​ ដោយសារ​ឯង​រាល់​គ្នា​មាន​គុណ​សម្បត្តិ​តិច​តួច​ ហើយ​ឯង​ខ្ជិល​ច្រអូស​ និង​មិនរវី​រវល់​ ល្ងង់​ខ្លៅ និង​​ក្រ​យល់​​ ដូច​គល់​ឈើ​​ និងល្ងីល្ងើ ដោយសារ​ឯង​ខុសធម្មតា​​ខ្លាំង អញ​ចង់​ឲ្យ​ឯង​បង្កើន​​គុណ​សម្បត្តិ​របស់​ឯង​ជា​មុន​សិន​។​ នរណា​​​ដែល​ចង់​​​ធ្វើ​ឲ្យ​បាន​គ្រប់​លក្ខណ៍​ ត្រូវ​បំពេញ​តាម​លក្ខខណ្ឌ​​ជាក់លាក់​។​ ដើម្បី​ធ្វើ​ឲ្យ​បាន​គ្រប់​លក្ខណ៍​ មនុស្ស​ម្នាក់​ត្រូវ​​មាន​គំនិត​ច្បាស់លាស់​​ និង​ភ្លឺ​ស្វាង​ និង​សុខចិត្ត​រស់​នៅ​ក្នុង​ជីវិត​ដែល​មាន​ន័យ​។​ ប្រសិន​បើឯង​​ជា​មនុស្ស​ម្នាក់​ដែល​មិន​សុខចិត្ត​រស់​នៅ​ក្នុង​ជីវិត​ឥត​ខ្លឹមសារ​​​ទេ​ ជាមនុស្ស​ម្នាក់​ដែល​ស្វែង​រក​សេចក្តី​ពិត​ ជាមនុស្ស​ម្នាក់​ដែល​ស្មោះ​ត្រង់​ចំពោះ​​គ្រប់​កិច្ចការ​ដែល​ពួកគេ​ធ្វើ​ ហើយ​ជា​មនុស្ស​ម្នាក់​ពិសេស​ជា​ងមនុស្ស​លោក​ធម្មតា​ ដូច​នេះ​ ឯងអាច​បំពេញ​តាម​លក្ខខណ្ឌ​​ដែល​ត្រូវ​ធ្វើ​ឲ្យ​បាន​គ្រប់​លក្ខណ៍​ហើយ​។​ 

កិច្ច​ការ​ដែលកំពុង​ធ្វើ​ក្នុង​ចំណោមឯង​រាល់​គ្នា​ គឺ​កំពុង​ធ្វើ​ឡើង​​ចំពោះ​ឯង​រាល់​គ្នា​ស្រប​ទៅ​តាម​កិច្ចការ​​​ដែល​ត្រូវ​ការ​ធ្វើ​។​ ក្រោយ​ពី​ការ​យកឈ្នះ​លើ​មនុស្ស​ទាំង​នេះ​ហើយ មនុស្ស​មួយ​ក្រុម​នឹង​ត្រូវ​ធ្វើ​ឲ្យ​បាន​គ្រប់​លក្ខណ៍​។​ ហេតុ​នេះ​ កិច្ចការ​ភាគ​ច្រើន​​នៅ​ពេល​បច្ចុប្បន្ន​នេះ​ ក៏​ស្ថិត​ក្នុង​ការ​ត្រៀម​រៀប​ចំ​សម្រាប់​គោល​ដៅ​នៃ​ការ​ធ្វើ​ឲ្យឯង​​រាល់​គ្នា​បាន​គ្រប់​លក្ខណ៍ដែរ ដ្បិត​​​មាន​មនុស្ស​ជា​ច្រើន​ស្រេច​ឃ្លាន​ចង់​បាន​សេចក្តី​ពិត​ ដែលពួកគេ​​អាច​​​ធ្វើ​ឲ្យ​បានគ្រប់​លក្ខណ៍​។​ ប្រសិន​បើ​កិច្ច​ការ​នៃ​ការ​យកឈ្នះនេះ​ ត្រូវ​អនុវត្ត​ចំពោះឯង​​រាល់​គ្នា​ ហើយ​ក្រោយមក​ គ្មាន​កិច្ចការ​បន្ថែម​ដែល​ត្រូវ​ធ្វើ​ទេ ដូច្នេះ​ តើ​វា​មិន​មែន​ជា​ករណី​ដែល​មនុស្ស​ខ្លះដែល​​ស្រេកឃ្លាន​​ចង់​បាន​សេចក្តី​ពិត​ នឹង​មិនអាច​ទទួល​បាន​សេចក្តី​ទេ​ឬ​អី​​? កិច្ច​ការ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​ មាន​គោលបំណង​ក្នុង​ការ​បើក​ផ្លូវ​ដើម្បី​ធ្វើ​ឲ្យ​មនុស្ស​​បាន​គ្រប់លក្ខណ៍​នៅ​ពេល​បន្ទាប់​​។​ បើ​ទោះ​បី​ជា​កិច្ចការ​របស់អញ ​គឺគ្រាន់​តែ​ជា​​កិច្ចការ​នៃ​ការ​យកឈ្នះ​​ក្ដី​ ក៏ប៉ុន្តែ​​​ផ្លូវ​នៃ​ជីវិត​​​​ដែល​អញ​​មាន​បន្ទូល​ ​​គឺ​ជា​ការ​រៀប​ចំ​សម្រាប់​ការ​ធ្វើ​ឲ្យ​មនុស្ស​បាន​គ្រប់​លក្ខណ៍​នៅ​ពេ​លក្រោយ​។​ កិច្ចការ​ដែល​ចូល​មក​បន្ទាប់​ពី​ការ​យកឈ្នះនេះ ផ្ដោត​សំខាន់​លើ​ការ​ធ្វើ​ឲ្យ​មនុស្ស​បាន​គ្រប់​លក្ខណ៍​ ហើយ​ការ​យកឈ្នះ​ គឺ​ត្រូវ​ធ្វើ​ឡើង​ដើម្បី​ចាក់​ក្រាល​គ្រឹះ​សម្រាប់​កិច្ច​ការ​នៃ​ការ​ធ្វើ​ឲ្យ​បាន​គ្រប់​លក្ខណ៍​។​ មនុស្ស​អាច​ត្រូវ​បាន​ប្រទាន​ឲ្យ​គ្រប់​លក្ខណ៍​ក្រោយ​ពី​ត្រូវ​បាន​យកឈ្នះ​រួច​។​ បច្ចុប្បន្ន​នេះ​ ការងារ​សំខាន់​គឺ​ត្រូវ​យកឈ្នះ​។ បន្ទាប់​មក អ្នក​​ដែល​ស្វែង​រក​ និង​ទន្ទឹង​ចង់បាន​សេចក្តី​ពិត​ នឹង​ត្រូវ​ធ្វើ​ឲ្យ​បាន​គ្រប់​លក្ខណ៍​។​ ​ដើម្បី​ធ្វើ​ឲ្យ​បាន​គ្រប់​លក្ខណ៍​ ត្រូវ​ការ​​ទិដ្ឋភាព​ចូល​រួមយ៉ា​ង​សកម្ម​របស់​មនុស្ស​៖​ តើឯង​​មាន​ដួង​ចិត្ត​ដែល​ស្រឡាញ់​ព្រះ​ជា​ម្ចាស់​ដែរ​ឬ​ទេ​?​ តើ​អ្វី​ទៅ​ជា​បទ​ពិសោធន៍ដ៏​ជ្រាល​ជ្រៅ​របស់ឯងនៅ​ពេលឯង​​បាន​ដើរ​នៅ​ក្នុង​ផ្លូវ​នេះ​?​ តើ​សេចក្តី​ស្រឡាញ់​របស់ឯង​​ចំពោះ​ព្រះ​ជា​ម្ចាស់​បរិសុទ្ធដល់​កម្រិត​ណា​?​ តើ​ការ​ប្រតិបត្ដិសេចក្តី​ពិត​របស់ឯង​​ ច្បាស់​លាស់​ដល់​កម្រិត​ណា​?​ ដើម្បី​ធ្វើ​ឲ្យ​បាន​គ្រប់​លក្ខណ៍​ មនុស្ស​ចាំបាច់​ត្រូវ​មាន​ចំណេះ​ដឹង​ជា​មូលដ្ឋាន​អំពី​ទិដ្ឋភាព​ទាំង​អស់​របស់​មនុស្ស​លោក​។​ នេះ​គឺ​លក្ខខណ្ឌ​គោលមួយ​​។​ អស់អ្នក​​​​ទាំង​ឡាយ​ណា​ដែល​មិន​អាច​ត្រូវ​បាន​ធ្វើ​ឲ្យ​គ្រប់​លក្ខណ៍​ក្រោយ​ពេល​ត្រូវ​យកឈ្នះ​រួច​ នឹង​ក្លាយ​ជាបាវ​បម្រើ ហើយ​ចុង​ក្រោយ​ នឹង​ត្រូ​វ​បោះ​ចូល​ទៅ​ក្នុង​បឹង​ភ្លើង​ និង​ស្ពាន់ធម៌​ ហើយ​នឹង​នៅ​ត្រូវ​ធ្លាក់​ទៅ​ក្នុង​រណ្តៅដ៏​សែន​ជ្រៅ​​ ដោយសារ​និស្ស័យ​របស់ឯង​​មិន​បានបំផ្លាស់ប្រែ​​​ ហើយឯង​​នៅ​បន្ត​ជា​កម្មសិទ្ធិ​របស់​សាតាំង​។​ ប្រសិន​បើ​មនុស្ស​ម្នាក់​ខ្វះ​លក្ខខណ្ឌសម្រាប់​​​ការ​ធ្វើ​ឲ្យ​បាន​គ្រប់​លក្ខណ៍​ ដូច្នេះ​ គេ​មិន​បាន​ការ​អ្វី​ឡើយ—គេ​ជាកាកសំណល់​ ជា​ឧបករណ៍​ ជាអ្វី​ដែល​មិន​អាច​អត់​ទ្រាំ​នឹង​ការ​​ល្បង​ល​​នៃ​ភ្លើង​បាន​ឡើយ​!​ តើ​សេចក្តី​ស្រឡាញ់​របស់ឯង​​ចំពោះ​ព្រះ​ជា​ម្ចាស់ក្នុង​ពេល​នេះ​ ​​ល្អដល់​​​កម្រិត​ណា​?​ តើ​ការ​ស្អប់​ខ្ពើម​ចំពោះ​ខ្លួន​ឯង​ធំ​ដល់​​កម្រិត​ណា​?​ ​តើឯង​​បាន​ស្គាល់​សាតាំង​​ជ្រាល​ជ្រៅ​ខ្លាំង​ប៉ុណ្ណា​?​ តើឯង​​បាន​ពង្រឹង​ការ​តាំង​ចិត្ត​របស់ឯង​​ហើយ​ឬ​នៅ​?​ តើ​ជីវិត​របស់ឯង​​នៅ​ក្នុង​ភាព​ជាមនុស្ស​លោក​នេះ​ ត្រូវ​បាន​គ្រប់​គ្រង​បាន​ល្អ​ទេ​?​ តើ​ជីវិត​របស់ឯង​​មាន​ការ​បំផ្លាស់បំប្រែដែរ​ឬ​ទេ​?​ ​តើឯង​កំពុង​រស់​នៅ​ក្នុង​ជីវិត​ថ្មី​​មែន​ទេ​?​ តើទស្សនៈវិស្ស័យ​អំពី​​​​ជីវិត​របស់ឯង​​មាន​ការ​បំផ្លាស់បំប្រែ​ដែរ​ឬ​ទេ​?​ ប្រសិន​បើ​​ចំណុច​ទាំង​អស់​នេះ​មិន​បាន​ផ្លាស់ប្ដូរ​ទេ​ ឯងមិន​អាច​ត្រូវ​បាន​ធ្វើ​ឲ្យ​គ្រប់​លក្ខណ៍​នោះ​ទេ​ បើ​ទោះ​បី​ជាឯង​​មិន​ដក​ថយ​ក៏​ដោយ​ ក៏​ឯងគ្រាន់​តែ​ត្រូវ​បាន​យកឈ្នះ​ប៉ុណ្ណោះ​។​ ​នៅ​ពេល​វេលា​ដែល​​ធ្វើ​តេស្តលើឯងមក​ដល់​​​ ឯងនឹង​ខ្វះ​នូវ​សេចក្តី​ពិត​ លក្ខណៈ​ជាមនុស្ស​​​របស់ឯង​​ នឹង​ក្លាយ​ជា​ខុសធម្មតា​​ ហើយ​ឯង​​​ជា​សត្វ​ទាបថោក​​​បំផុត​។​ ​ការ​ទទួល​បាន​​​តែ​មួយ​គត់​របស់ឯង​​ គឺ​នឹង​ត្រូវ​ទទួល​ការ​​យកឈ្នះ—ឯងនឹងគ្រាន់​តែ​​​ជា​របស់​​​មួយ​ដែល​អញ​បាន​យកឈ្នះ​ប៉ុណ្ណោះ​។​ ដូច​ជា​សត្វលា​មួយ​ក្បល​ នៅ​ពេល​ដែល​វា​បានទទួល​រំពាត់​របស់​ម្ចាស់វា​ វាក្លាយ​ជា​ភ័យ​ខ្លាច​ និង​តក់ស្លុត​​មិន​ចង់​​ធ្វើ​អ្វី​ឡើយ​​នៅ​​​ពេលវា​ឃើញ​ម្ចាស់វា​។ ឯងនឹង​គ្រាន់​តែ​​ជា​សត្វ​លា​​ដែល​ត្រូវ​បាន​យកឈ្នះ​រួច​តែ​ប៉ុណ្ណោះ​។​ ប្រសិន​បើ​មនុស្ស​ម្នាក់​ខ្វះ​ទិដ្ឋភាព​វិជ្ជមាន​ ហើយ​​ផ្ទុយ​ទៅ​វិញ​​អកម្ម និង​ភ័យ​ខ្លាច​ អៀន​ប្រៀន​ និង​ស្ទាក់់​ស្ទើ​នៅ​គ្រប់​រឿង​ទាំង​អស់​ មិន​អាច​យល់​ពី​អ្វី​គ្រប់យ៉ាង​ឲ្យ​បាន​ច្បាស់​ មិន​អាច​ទទួល​យក​នូវ​សេចក្តី​ពិត​ នៅ​បន្ត​គ្នាន​ផ្លូវ​សម្រាប់​​អនុវត្ត​ និង​គ្មាន​​សូម្បី​តែ​គ្មានចិត្ត​ស្រឡាញ់ចំពោះ​​ព្រះ​ជា​ម្ចាស់—ប្រសិន​បើ​បុគ្គល​ម្នាក់​​ពុំ​មាន​ការ​យល់​ដឹង​អំពី​របៀប​ស្រឡាញ់​ព្រះ​ជា​ម្ចាស់​ របៀប​ដើម្បី​រស់​នៅ​ក្នុង​ជីវិត​ដែល​មាន​ន័យ​ ឬ​របៀប​ក្លាយ​ជា​មនុស្ស​ពិត​ប្រាកដ​ម្នាក់—តើ​​បុគ្គល​ម្នាក់​នោះ​អាច​ធ្វើ​ទី​បន្ទាល់​អំពី​ព្រះ​ជា​ម្ចាស់​បាន​ដោយ​របៀប​ណា​?​ នេះ​នឹង​បង្ហាញ​ថា​ ជីវិត​របស់ឯង​​មាន​តម្លៃ​តិច​តួចណាស់​​ ហើយឯង​​គ្មាន​អ្វីផ្សេង​​​ក្រៅ​ពី​សត្វលា​ដែល​ត្រូវ​យកឈ្នះ​បាន​នោះ​ទេ​។​ ឯងនឹង​ត្រូវ​យកឈ្នះ​ ប៉ុន្តែ​​នោះ​គ្រាន់​តែ​មាន​ន័យ​ថា​ ឯងបាន​បោះ​បង់​សត្វ​នាគ​ក្រហម​ដ៏​ធំសម្បើម​​ និងបាន​បដិសេធ​មិន​ព្រម​ចុះ​ចូល​ក្នុង​ដែន​​គ្រប់​គ្រង​​​របស់​វា​​ដែរប៉ុណ្ណោះ​​​។ វា​អាចមាន​ន័យ​ថា​ ឯងជឿ​ថា​មាន​ព្រះ​ជា​ម្ចាស់​ ចង់​ស្ដាប់​បង្គាប់តាម​គ្រប់​កិច្ចការ​ទាំង​អស់​របស់​​​ព្រះ​ជា​ម្ចាស់​ និង​ពុំ​មាន​ការ​រអ៊ូរទាំឡើយ​។​ ប៉ុន្តែសម្រាប់​ទិដ្ឋភាព​វិជ្ជមាន​វិញ​ តើឯង​​អាច​ស្ដែង​ចេញ​ព្រះ​បន្ទូល​របស់​ព្រះ​ជា​ម្ចាស់​តាមរយៈ​​ការ​រស់​នៅ​ និង​បញ្ចេញ​ឲ្យ​ឃើញ​នូវ​ព្រះ​ជា​ម្ចាស់​បាន​ដែរ​ឬ​ទេ​?​ ប្រសិន​បើឯង​​គ្មាន​ទិដ្ឋភាព​ណាមួយក្នុង​​​នោះ​ទេ​ នោះ​​មា​ន​ន័យ​ថា​ ឯងមិន​ទាន់​ត្រូវ​បាន​ធ្វើ​ឲ្យ​គ្រប់លក្ខណ៍​ដោយ​ព្រះ​ជា​ម្ចាស់​ឡើយ​ ហើយ​ឯង​​គ្មាន​អ្វី​ផ្សេង​​ក្រៅតែ​ពី​​សត្វ​ដែល​ត្រូវ​យកឈ្នះ​បាន​នោះ​ឡើយ​។​ គ្មាន​អ្វី​សំខាន់​​នៅ​ក្នុង​ចិត្តឯង​​ឡើយ​ ហើយ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ ​មិនអាច​កែ​លម្អ​ឯ​ង​បាន​​​ឡើយ​។​ ភាព​ជា​មនុស្ស​របស់ឯង​​ គឺ​នៅ​ខ្វះ​ខាត​ខ្លាំង​ណាស់​ នោះ​​ព្រះ​ជា​ម្ចាស់មិន​អាច​​​ប្រើ​ឯងបាន​ឡើយ​​​។​ ឯងត្រូវ​ឲ្យ​ព្រះ​ជា​ម្ចាស់​​ទទួលយក​ និង​មាន​ភាព​ប្រសើរ​​​ជាង​ពួក​​សត្វ​ដែល​មិន​ជឿ​លើ​ព្រះ​​​ ​ និង​សាកសព​ចេះ​ដើរ រាប់​រយ​ដង—មាន​តែ​អស់អ្នក​​​​ណា​ដែលឈាន​ដល់​កម្រិត​នេះ​ប៉ុណ្ណោះ​ដែល​មាន​លក្ខណៈសម្បត្តិ​គ្រប់​គ្រាន់​​ដើម្បី​ធ្វើ​ឲ្យ​បាន​គ្រប់​លក្ខណ៍​។​ មាន​តែអ្នក​ដែល​​​មាន​លក្ខណៈ​ជា​មនុស្ស​ និង​មាន​ស្មារតី​​ភ្ញាក់​រលឹក​ប៉ុណ្ណោះ​ ដែល​​​ស័ក្តិសម​ឲ្យព្រះ​ជា​ម្ចាស់​ប្រើ​។​ មាន​តែ​ពេល​ដែលឯង​​រាល់​គ្នា​ត្រូវ​បាន​ប្រទានឲ្យ​គ្រប់​លក្ខណ៍​ប៉ុណ្ណោះ​ ដែលឯង​​អាច​ត្រូវ​បាន​ចាត់​ទុក​ជា​មនុស្ស​។​ មាន​តែអ្នក​​​​ដែល​ត្រូវ​បាន​ធ្វើ​ឲ្យ​គ្រប់​​​លក្ខណ៍​ប៉ុណ្ណោះ ​​ដែល​អាច​រស់​នៅ​ក្នុង​ជីវិត​ដែល​មាន​ន័យបាន​។​ មាន​តែ​មនុស្ស​បែប​នេះ​ទេ​ ដែល​អាច​ធ្វើ​ទី​បន្ទាល់​អំពី​ព្រះ​ជា​ម្ចាស់​បាន​​​កង​រំពង​កាន់តែខ្លាំង​ឡើង​។​

ខាង​ដើម៖ វិធីស្គាល់ការពិត

បន្ទាប់៖ មានតែក្នុងការគ្រប់គ្រងរបស់ព្រះជាម្ចាស់ទេ ទើបមនុស្សអាចបានសង្គ្រោះ

តើយើងគួរអធិស្ឋានយ៉ាងដូចម្ដេច ដើម្បីឲ្យព្រះជាម្ចាស់ទ្រង់សណ្ដាប់? សូមទាក់ទងមកកាន់យើងខ្ញុំ ដើម្បីស្វែងរកដំណោះស្រាយ។
សូមទាក់ទងមកកាន់យើងខ្ញុំ
សូមទាក់ទងមកកាន់យើងខ្ញុំ តាមរយៈMessenger

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ