អារម្ភកថា

ក្នុងឆ្នាំ ១៩៩១ ព្រះដ៏មានគ្រប់ព្រះចេស្ដាដែលយកកំណើតជាមនុស្សបានលេចមក និងចាប់ផ្ដើមធ្វើកិច្ចការនៅក្នុងប្រទេសចិន។ ទ្រង់បានសម្ដែងចេញនូវព្រះបន្ទូលរាប់លាន និងកំពុងតែធ្វើកិច្ចការនៃការជំនុំជម្រះនៅគ្រាចុងក្រោយ ដោយចាប់ផ្ដើមជាមួយនឹងដំណាក់របស់ព្រះជាម្ចាស់។ ទ្រង់បានបញ្ចប់យុគសម័យនៃព្រះគុណ បានចាប់ផ្ដើមយុគសម័យនៃនគរព្រះ និងបាននាំយកដំណឹងល្អនៃការមកដល់នៃនគរស្ថានសួគ៌។ ព្រះដ៏មានគ្រប់ព្រះចេស្ដាបានសម្ដែងចេញរាល់សេចក្ដីពិតដើម្បីបន្សុទ្ធ និងសង្គ្រោះមនុស្សជាតិ ទ្រង់បានបើកយ៉ាងលម្អិតនូវក្រាំងបោះត្រាដែលបានចែងនៅក្នុងគម្ពីរវិវរណៈនៅក្នុងព្រះគម្ពីរ ហើយទ្រង់បានបើកសម្ដែងទាំងស្រុងនូវអាថ៌កំបាំងនៃផែនការគ្រប់គ្រងរយៈពេលប្រាំមួយពាន់ឆ្នាំ ស្ដីអំពីវិធីដែលព្រះជាម្ចាស់សង្គ្រោះមនុស្សជាតិដូចជា គោលបំណងនៃការគ្រប់គ្រងរបស់ព្រះជាម្ចាស់ចំពោះមនុស្សជាតិ មូលហេតុដែលនាំឱ្យមានដំណាក់កាលចំនួនបីនៅក្នុងសេចក្ដីសង្គ្រោះរបស់ព្រះជាម្ចាស់ចំពោះមនុស្សជាតិ វិធីដែលព្រះជាម្ចាស់ធ្វើកិច្ចការនៃការជំនុំជម្រះនៅគ្រាចុងក្រោយ អាថ៌កំបាំងនៃការយកកំណើតជាមនុស្ស រឿងរ៉ាវខាងក្នុងរបស់ព្រះគម្ពីរ សិទ្ធិអំណាចតែមួយគត់របស់ព្រះជាម្ចាស់ និស្ស័យដ៏សុចរិតរបស់ព្រះជាម្ចាស់ ភាពបរិសុទ្ធរបស់ព្រះជាម្ចាស់ វិធីដែលសាតាំងធ្វើឱ្យមនុស្សជាតិពុករលួយ វិធីដែលព្រះជាម្ចាស់សង្គ្រោះមនុស្សជាតិ អាថ៌កំបាំនៃការដែលត្រូវបាននាំយកទៅស្ថានសួគ៌នៅខាងមុខគ្រោះមហន្តរាយ វិធីដែលអ្នកមានជ័យជម្នះត្រូវបានបង្កើត វាសនាចុងក្រោយ និងទីបញ្ចប់ចុងក្រោយសម្រាប់ប្រភេទមនុស្សខុសៗគ្នា និងវិធីដែលនគររបស់ព្រះគ្រីស្ទនឹងត្រូវបានសម្រេច។ ទ្រង់ពិតជាបានបើកជើងមេឃថ្មី និងបានប្រទាននូវការបំភ្លឺគួរជាទីពេញចិត្ត! ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «ខ្ញុំនឹងមានបន្ទូលប្រាប់អ្នករាល់គ្នាអំពីដើមល្វានោះ នៅពេលដែលខ្ញុំបើកក្រាំងរបស់ខ្ញុំនៅគ្រាចុងក្រោយ។ ('ក្រាំង' សំដៅទៅលើព្រះបន្ទូលទាំងអស់ដែលខ្ញុំបានមានបន្ទូល គឺព្រះបន្ទូលរបស់ខ្ញុំនៅគ្រាចុងក្រោយ។ វាមានផ្ទុកព្រះបន្ទូលរបស់ខ្ញុំទាំងអស់)» («ជំពូកទី ១១០» ស្ដីពី ព្រះសូរសៀងរបស់ព្រះគ្រីស្ទ កាលពីដើមដំបូង នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម)។ «កិច្ចការនៅគ្រាចុងក្រោយលាតត្រដាងពីកិច្ចការរបស់ព្រះយេហូវ៉ា និងព្រះយេស៊ូវ ព្រមទាំងគ្រប់សេចក្តីអាថ៌កំបាំងដែលមនុស្សមិនបានយល់ ហើយក៏បើកសម្ដែងពីវាសនា និងទីចុងបញ្ចប់នៃមនុស្សជាតិ និងបិទបញ្ចប់គ្រប់ទាំងកិច្ចការនៃសេចក្តីសង្រ្គោះនៅក្នុងចំណោមមនុស្សជាតិដែរ។ ដំណាក់កាលនៃកិច្ចការនៅគ្រាចុងក្រោយនេះ នាំមកនូវការបិទបញ្ចប់ដល់អ្វីៗទាំងអស់។ គ្រប់សេចក្តីអាថ៌កំបាំងដែលមនុស្សមិនយល់ ត្រូវបានលាតត្រដាង ដើម្បីជួយឲ្យមនុស្សយល់ដល់ជម្រៅចិត្តរបស់គេ និងមានការយល់ដឹងច្បាស់លាស់ទាំងស្រុងនៅក្នុងដួងចិត្តរបស់គេ។ មានតែបែបនេះទេ ទើបពូជសាសន៍មនុស្សអាចត្រូវបានចាត់ថ្នាក់ទៅតាមប្រភេទរបស់គេ» («អាថ៌កំបាំងនៃការយកកំណើតជាមនុស្ស (៤)» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម)។ ព្រះបន្ទូលដែលត្រូវបានសម្ដែងចេញដោយព្រះដ៏មានគ្រប់ព្រះចេស្ដា ព្រះគ្រីស្ទនៃគ្រាចុងក្រោយ គឺសម្បូរបែប មានផលផ្លែ និងគ្រប់ជ្រុងជ្រោយ ដោយអនុញ្ញាតឱ្យមនុស្សមើលឃើញថា ព្រះគ្រីស្ទគឺពិតជាផ្លូវ ជាសេចក្ដីពិត និងជាជីវិត ហើយថា ទ្រង់ប្រទានឱ្យមនុស្សជាតិនូវផ្លូវនៃជីវិតដ៏គ្មានទីបញ្ចប់ ដែលជាផ្លូវនៃជីវិតដ៏អស់កល្ប។

ព្រះអម្ចាស់យេស៊ូវបានមានបន្ទូលថា៖ «ចៀមខ្ញុំស្គាល់សំឡេងខ្ញុំ ហើយខ្ញុំក៏ស្គាល់ពួកវាដែរ ហើយពួកវាក៏ដើរតាមខ្ញុំផង» (យ៉ូហាន ១០:២៧)។ «អ្នកណាដែលមានត្រចៀក ចូរស្ដាប់ព្រះបន្ទូលដែលព្រះវិញ្ញាណថ្លែងទៅកាន់ក្រុមជំនុំទាំងអម្បាលម៉ានចុះ» (វិវរណៈ ២:៧)។ ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «ប្រជារាស្ត្ររបស់ខ្ញុំនឹងប្រាកដជាស្ដាប់សំឡេងខ្ញុំ ហើយអស់អ្នកណាដែលស្រឡាញ់ខ្ញុំយ៉ាងស្មោះ នឹងប្រាកដជាត្រលប់មកចំពោះបល្ល័ង្ករបស់ខ្ញុំជាមិនខាន» («ជំពូកទី ១» ស្ដីពី ព្រះបន្ទូលព្រះជាម្ចាស់ ថ្លែងទៅកាន់សកលលោកទាំងមូល នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម)។ ចាប់តាំងពីកិច្ចការនៃគ្រាចុងក្រោយរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា បានចាប់ផ្ដើមនៅក្នុងប្រទេសចិនមក មនុស្សមកពីសាសនា និងនិកាយនានា ដែលពិតជាជឿលើព្រះជាម្ចាស់ ស្រឡាញ់សេចក្ដីពិត និងទទូចចង់បានការលេចមករបស់ព្រះជាម្ចាស់ បានទទួលស្គាល់ព្រះសូរសៀងរបស់ព្រះជាម្ចាស់នៅក្នុងព្រះបន្ទូលដែលបានថ្លែងដោយព្រះដ៏មានគ្រប់ព្រះចេស្ដា។ ពួកគេបានមើលឃើញថា ព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាគឺជាសេចក្ដីពិត ហើយមើលឃើញថា ព្រះបន្ទូលនោះពិតជាអ្វីដែលព្រះវិញ្ញាណបរិសុទ្ធមានបន្ទូលទៅកាន់ពួកជំនុំ ហើយមើលឃើញថា ព្រះដ៏មានគ្រប់ព្រះចេស្ដា គឺជាការលេចមកនៃព្រះសង្គ្រោះ។ មនុស្សទាំងនេះ បានប្រមូលផ្ដុំនៅចំពោះមុខបល្ល័ង្ករបស់ព្រះជាម្ចាស់។ សព្វថ្ងៃនេះ មនុស្សកាន់តែច្រើនទៅៗ នៅទូទាំងពិភពលោក កំពុងតែស្វះស្វែងស្រាវជ្រាវព្រះបន្ទូល និងកិច្ចការរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា។ មនុស្សជាតិត្រូវបានរស់ឡើងវិញបន្តិចម្ដងៗនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងបានចាប់ផ្ដើមទទួលយកសេចក្ដីពិត ព្រមទាំងស្គាល់សេចក្ដីពិត។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់នឹងនាំយកមនុស្សជាតិទៅក្នុងយុគសម័យថ្មី គឺយុគសម័យនៃនគរព្រះ។ គ្រប់យ៉ាងនឹងត្រូវបានសម្រេចដោយព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយមនុស្សទាំងអស់ដែលស្រេកឃ្លានចង់បានសេចក្ដីពិត និងស្វែងរកការលេចមករបស់ព្រះជាម្ចាស់ នឹងត្រឡប់ទៅចំពោះមុខបល្ល័ង្ករបស់ព្រះជាម្ចាស់។ នេះគឺជានិន្នាការដ៏អស្ចារ្យ។ វាគឺជាភាពជាក់ស្ដែងដែលព្រះជាម្ចាស់នឹងច្បាស់ជានាំទៅរកការសម្រេចបាន។

នៅបច្ចុប្បន្ននេះ មនុស្សជាច្រើននៅក្នុងពិភពសាសនាទាំងមូល ស្រេកឃ្លាន និងស្វែងរកការលេចមករបស់ព្រះជាម្ចាស់ ប៉ុន្តែដោយសារតែពួកគេមិនយកចិត្តទុកដាក់ចំពោះការស្វែងរកអ្វីដែលព្រះវិញ្ញាណបរិសុទ្ធមានបន្ទូលទៅកាន់ពួកជំនុំ នោះពួកគេមិនឮព្រះសូរសៀងរបស់ព្រះជាម្ចាស់ឡើយ ដូច្នេះហើយ ពួកគេមិនអាចស្វាគមន៍ការយាងត្រឡប់មករបស់ព្រះអម្ចាស់បានឡើយ។ ដើម្បីធ្វើឱ្យវាមានភាពងាយស្រួលដល់មនុស្សនៃប្រទេសនានា និងតំបន់នានា ដែលស្វែងរក និងចង់បានការលេចមករបស់ព្រះជាម្ចាស់ ក្នុងការស្វែងរក និងស្រាវជ្រាវអំពីកិច្ចការនៅគ្រាចុងក្រោយរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា ស្ដាប់ឮព្រះសូរសៀងរបស់ព្រះជាម្ចាស់ និងត្រូវបាននាំយកទៅចំពោះទ្រង់ នោះពួកយើងបាននាំយកសេចក្ដីពិតប្រកបដោយនិមិត្ត ដែលព្រះដ៏មានគ្រប់ព្រះចេស្ដាបានសម្ដែងចេញនៅក្នុងកិច្ចការនៃគ្រាចុងក្រោយរបស់ទ្រង់ និងបានចងក្រង ព្រមទាំងកែសម្រួលសេចក្ដីពិតទាំងនោះ ទៅជាសេចក្ដីពិតចំនួនម្ភៃ នៃការធ្វើស្មរបន្ទាល់ចំពោះការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់។ ស្របពេលជាមួយគ្នានេះ ដោយផ្អែកលើបញ្ហាដែលមនុស្សត្រូវតែដោះស្រាយ ដើម្បីចូលទៅក្នុងតថភាពនៃសេចក្ដីពិត ពួកយើងបានផ្ដល់ដំណោះស្រាយមួយចំនួន តាមរយៈការរួមបញ្ចូលនូវព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា ដើម្បីឱ្យពួកគេអាចយល់សេចក្ដីពិត និងទទួលស្គាល់ព្រះសូរសៀងរបស់ព្រះជាម្ចាស់ ចេញពីព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា ដើម្បីឱ្យពួកគេអាចទទួលយកសេចក្ដីសង្គ្រោះរបស់ទ្រង់នៅគ្រាចុងក្រោយ និងដើម្បីឱ្យពួកគេត្រូវបាននាំយកទៅចំពោះបល្ល័ង្ករបស់ទ្រង់ នោះទើបពួកគេដើរតាមស្នាមព្រះបាទរបស់កូនចៀមចូលទៅក្នុងយុគសម័យថ្មី!

បន្ទាប់៖ ១. អ្វីដែលជាការយកកំណើតជាមនុស្ស និងសារជាតិរបស់វា

តើយើងគួរអធិស្ឋានយ៉ាងដូចម្ដេច ដើម្បីឲ្យព្រះជាម្ចាស់ទ្រង់សណ្ដាប់? សូមទាក់ទងមកកាន់យើងខ្ញុំ ដើម្បីស្វែងរកដំណោះស្រាយ។

ខ្លឹមសារ​ពាក់ព័ន្ធ

១. មូលហេតុដែលព្រះជាម្ចាស់មានព្រះនាមផ្សេងគ្នានៅក្នុងយុគសម័យផ្សេងគ្នា និងសារៈសំខាន់នៃព្រះនាមរបស់ទ្រង់

ខគម្ពីរយោង៖ «ហើយព្រះជាម្ចាស់ក៏មានបន្ទូលនឹងម៉ូសេបន្ថែមទៀតថា ចូរអ្នកនិយាយទៅកាន់កូនចៅអ៊ីស្រាអែលថា ព្រះយេហូវ៉ា ជាព្រះនៃឱពុករបស់អ្នក...

ការ​សម្លឹង​មើល​ការ​លេចមក​របស់​ព្រះ​ជា​ម្ចាស់​នៅ​ក្នុង​ការ​ជំនុំ​ជម្រះ និង​ការ​ដាក់​ទោស​របស់​ទ្រង់

យើង​គោរព​តាម​​​ក្រឹត្យ​វិន័យ និង​បញ្ញត្តិ​នានា​នៅ ក្នុង​ព្រះ​គម្ពីរ រីក​រាយ​ចំពោះ​ព្រះគុណ​ដ៏​បរិបូរ​របស់​ព្រះ​អម្ចាស់​យេស៊ូវ​គ្រីស្ទ...

ហ្វូងចៀមរបស់ព្រះជាម្ចាស់ ស្ដាប់ព្រះសូរសៀងរបស់ទ្រង់៖ យើងគួរស្ដាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ពេលកំពុងពិនិត្យល្អិតល្អន់អំពីផ្លូវពិត

រៀបរៀងដោយ ស៊ូ ស៊ីង, ប្រទេសចិន រោគរាតត្បាតបានបន្តរីករាលដាលអស់រយៈពេលជាច្រើនខែថ្មីៗនេះ ហើយចំនួនករណីឆ្លង និងករណីស្លាប់ដោយសាររោគនេះ...

ប្រភពដើម និងការបង្កើតពួកជំនុំនៃព្រះដ៏មានគ្រប់ចេស្ដា

នៅក្នុងយុគសម័យនៃព្រះគុណ ព្រះអម្ចាស់យេស៊ូវបានសន្យានឹងអ្នក ដែលដើរតាមទ្រង់ថា «ហើយប្រសិនបើខ្ញុំទៅរៀបកន្លែងទុកឲ្យអ្នក នោះខ្ញុំនឹងត្រឡប់មកវិញ...

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ