ចូរត្រៀមខ្លួនធ្វើអំពើល្អឲ្យបានគ្រប់គ្រាន់សម្រាប់វាសនារបស់ឯង

ប្រាកដណាស់ អញបានធ្វើកិច្ចការជាច្រើនក្នុងចំណោមឯងរាល់គ្នា និងបាននិយាយពាក្យពេចន៍មួយចំនួនផងដែរ។ តែទោះយ៉ាងនេះក្ដី អញមិនអាចជួយឲ្យមានអារម្មណ៍ថា បន្ទូលនិងកិច្ចការរបស់អញ មិនបានបំពេញបំណងនៃកិច្ចការរបស់អញនៅគ្រាចុងក្រោយនេះទាំងស្រុងឡើយ។ សម្រាប់គ្រាចុងក្រោយនេះ កិច្ចការរបស់អញគឺមិនមែនសម្រាប់ជាប្រយោជន៍ដល់បុគ្គលណាម្នាក់ ឬមនុស្សមួយចំនួននោះទេ ប៉ុន្តែគឺដើម្បីបង្ហាញពីនិស្ស័យរបស់អញវិញ។ ប៉ុន្តែ ដោយសារហេតុផលដ៏ច្រើនអនេក ប្រហែលដោយសារតែការខ្វះពេលវេលា ឬមមាញឹកនឹងការងារខ្លាំងពេក មនុស្សមិនបានស្គាល់អញតាមរយៈនិស្ស័យរបស់អញនោះទេ។ ដូច្នេះអញចាប់ផ្ដើមផែនការថ្មីរបស់អញ ដែលជាកិច្ចការចុងក្រោយរបស់អញ ហើយបើកទំព័រថ្មីនៅក្នុងកិច្ចការរបស់អញ ដើម្បីឲ្យអស់អ្នកដែលឃើញអញ ពួកគេនឹងញាប់ញ័រដួងចិត្ត ស្រក់ទឹកភ្នែក និងស្រែកយំឥតឈប់ឈរចំពោះអត្ថិភាពរបស់អញ។ នេះក៏ព្រោះតែអញនាំមកឲ្យពិភពលោកនូវទីបញ្ចប់របស់មនុស្សជាតិ ហើយចាប់ពីពេលនេះតទៅ អញលាតត្រដាងនិស្ស័យទាំងអស់របស់អញចំពោះមុខមនុស្សជាតិ ដើម្បីឲ្យអស់អ្នកដែលស្គាល់អញ និងអស់អ្នកដែលមិនស្គាល់ អាចសប្បាយភ្នែកដែលឃើញថា អញពិតជាបានមកកាន់ពិភពមនុស្ស គឺបានមកកាន់ផែនដី ជាកន្លែងដែលអ្វីៗគ្រប់យ៉ាងពហុគុណឡើង។ នេះជាផែនការរបស់អញ និងជា "ការសារភាព" តែមួយគត់របស់អញ ចាប់តាំងពីពេលដែលអញបង្កើតមនុស្សជាតិមក។ សូមឲ្យឯងរាល់គ្នាយកចិត្តទុកដាក់ទាំងស្រុងចំពោះរាល់ចលនារបស់អញ ត្បិតដំបងរបស់អញសង្កត់ជិតដល់មនុស្សជាតិម្ដងទៀតហើយ គឺជិតដល់អស់អ្នកដែលប្រឆាំងនឹងអញ។

អញចាប់ផ្តើមកិច្ចការដែលអញត្រូវធ្វើរួមជាមួយស្ថានសួគ៌។ ដូច្នេះហើយ បានជាអញប្រជ្រៀតផ្លូវទៅមុខឆ្លងកាត់ហ្វូងមនុស្សច្រើនតំណ ហើយធ្វើដំណើរចុះឡើងរវាងស្ថានសួគ៌ និងផែនដី ដោយគ្មាននរណាម្នាក់ដឹងពីចលនារបស់អញ ឬក៏ចាប់អារម្មណ៍អំពីពាក្យសំដីរបស់អញឡើយ។ ហេតុដូចនេះ ផែនការរបស់អញនៅតែបន្តជឿនលឿនទៅមុខដោយរលូន។ វាគ្រាន់តែថា ញាណរបស់ឯងរាល់គ្នាបានប្រែទៅជាស្ពឹកខ្លាំង រហូតដល់ថ្នាក់មិនចាប់ភ្លឹកនឹងជំហាននៃកិច្ចការរបស់អញប៉ុណ្ណោះ។ ប៉ុន្តែ ប្រាកដជានឹងមានថ្ងៃមួយដែលឯងរាល់គ្នានឹងដឹងពីព្រះហឫទ័យរបស់អញ។ ថ្ងៃនេះ អញរស់នៅរួមជាមួយឯងរាល់គ្នា និងរងទុក្ខរួមជាមួយឯងរាល់គ្នា ហើយអញបានយល់ដឹងតាំងពីយូរយារមកហើយអំពីឥរិយាបថដែលមនុស្សជាតិមានចំពោះអញ។ អញមិនចង់និយាយពីរឿងនេះបន្ថែមទៀតទេ ហើយអញពិតជាមិនចង់ធ្វើឲ្យឯងរាល់គ្នាអាម៉ាស់មុខតាមរយៈការលើកយកឧទាហរណ៍បន្ថែមទៀតអំពីប្រធានបទដ៏ឈឺចាប់នេះមកនិយាយឡើយ។ អញសង្ឃឹមតែម្យ៉ាងគត់ថា ឯងរាល់គ្នាចងចាំទុកក្នុងចិត្តនូវអ្វីៗទាំងអស់ដែលខ្លួនបានធ្វើ ដើម្បីឲ្យយើងទាំងអស់គ្នាអាចបញ្ចូលរឿងរ៉ាវរបស់ខ្លួនជាមួយគ្នានៅថ្ងៃដែលយើងទាំងអស់គ្នាជួបគ្នាម្តងទៀត។ អញមិនចង់ចោទប្រកាន់ខុសទៅលើអ្នកណាម្នាក់ក្នុងចំណោមឯងរាល់គ្នាឡើយ ត្បិតអញតែងតែប្រព្រឹត្ដដោយយុត្ដិធម៌ មិនលំអៀង និងប្រកបដោយកិត្ដិយស។ ពិតមែនហើយ អញក៏សង្ឃឹមដែរថា ឯងរាល់គ្នាអាចទៀងត្រង់ ហើយមិនធ្វើអ្វីដែលប្រឆាំងនឹងស្ថានសួគ៌ និងផែនដី ឬមនសិការផ្ទាល់ខ្លួនឡើយ។ នេះជាបញ្ហាតែមួយគត់ដែលអញសួរអំពីឯងរាល់គ្នា។ មនុស្សជាច្រើនមានអារម្មណ៍ច្រាស់ច្រាល់ និងងាយឈឺចាប់ ព្រោះពួកគេបានប្រព្រឹត្តខុសធ្ងន់ធ្ងរពេក ហើយមនុស្សជាច្រើនមានអារម្មណ៍ខ្មាសខ្លួនឯង ព្រោះពួកគេមិនធ្លាប់ធ្វើអំពើល្អអ្វីមួយសោះ។ តែទោះជាយ៉ាងនេះក្ដី ក៏មានមនុស្សជាច្រើនដែលគ្មានអារម្មណ៍អាម៉ាស់មុខចំពោះអំពើបាបរបស់ខ្លួនដែរ ដោយប្រែក្លាយពីអាក្រក់ទៅជាកាន់តែអាក្រក់ ដោយហែកចេញអស់របាំងមុខដែលបិទបាំងលក្ខណៈគួរឲ្យខ្ពើមរបស់ពួកគេដែលមិនទាន់ត្រូវបានលាតត្រដាងពេញលេញដើម្បីសាកល្បងនិស្ស័យរបស់អញ។ អញមិនខ្វល់ និងមិនយកចិត្តទុកដាក់ចំពោះសកម្មភាពរបស់នរណាម្នាក់ឡើយ។ ផ្ទុយទៅវិញ អញធ្វើកិច្ចការដែលអញគួរតែធ្វើដូចជា ប្រមូលព័ត៌មាន ឬធ្វើដំណើរជុំវិញផែនដី ឬធ្វើអ្វីមួយដែលអញចាប់អារម្មណ៍។ នៅសម័យកាលដែលសំខាន់ៗ អញបន្តធ្វើកិច្ចការរបស់អញនៅក្នុងចំណោមមនុស្សតាមផែនការដូចដើម មិនយឺតពេក ហើយក៏មិនឆាប់ពេក និងដោយងាយស្រួល ព្រមទាំងមានប្រសិទ្ធិភាពលឿន។ ទោះយ៉ាងណាក៏ដោយ នៅរាល់ជំហាននៃកិច្ចការរបស់អញ អ្នកខ្លះត្រូវបានបោះចោលទៅម្ខាង ត្បិតអញស្អប់ការបញ្ជោររបស់ពួកគេ និងការស្ដាប់បង្គាប់ក្លែងក្លាយរបស់ពួកគេ។ អ្នកទាំងនោះដែលគួរឲ្យស្អប់ខ្ពើមចំពោះអញ ប្រាកដជានឹងត្រូវបានបោះបង់ចោល ទោះមានចេតនា ឬអចេតនាក៏ដោយ។ សរុបសេចក្ដីមក អញចង់ឲ្យអ្នកដែលអញស្អប់នៅឆ្ងាយពីអញ។ មិនចាំបាច់និយាយទេ អញនឹងមិនប្រណីដល់មនុស្សអាក្រក់ដែលបន្តនៅក្នុងផ្ទះរបស់អញឡើយ។ ដោយសារតែថ្ងៃដាក់ទោសមនុស្សជិតមកដល់ហើយ នោះអញមិនបាច់ប្រញាប់បណ្ដេញអស់អ្នកដែលគួរឲ្យស្អប់ទាំងនោះចេញពីផ្ទះរបស់អញទេ ត្បិតអញមានផែនការផ្ទាល់ខ្លួនអញហើយ។

ឥឡូវនេះគឺជាពេលដែលអញកំណត់លទ្ធផលចុងក្រោយសម្រាប់មនុស្សម្នាក់ៗ មិនមែនជាដំណាក់កាលដែលអញចាប់ផ្តើមកែខៃមនុស្សទេ។ អញសរសេរនៅក្នុងសៀវភៅកំណត់ត្រារបស់អញម្តងមួយៗនូវពាក្យសំដី និងអំពើរបស់មនុស្សម្នាក់ៗ បែបបទដែលពួកគេបានដើរតាមអញ ចរិតលក្ខណៈជាប់នឹងខ្លួនរបស់ពួកគេ និងអាកប្បកិរិយាដែលពួកគេបានប្រកាន់យកចុងក្រោយ។ តាមវិធីនេះ មិនថាពួកគេជាមនុស្សប្រភេទណាក៏ដោយ គ្មាននរណាម្នាក់អាចរត់គេចពីដៃអញបានទេ ហើយមនុស្សទាំងអស់នឹងនៅតាមប្រភេទរបស់ខ្លួនដូចដែលអញចាត់ចែង។ អញកំណត់វាសនារបស់មនុស្សម្នាក់ៗដោយមិនផ្អែកលើអាយុ អតីតភាព ទំហំនៃការរងទុក្ខ និងជាពិសេស កម្រិតដែលពួកគេសុំឲ្យមានក្ដីអាណិតទេ ប៉ុន្តែយោងទៅលើថាតើពួកគេមានសេចក្ដីពិតឬអត់។ មិនមានជម្រើសផ្សេងក្រៅពីនេះទេ។ ឯងរាល់គ្នាត្រូវដឹងថា អស់អ្នកដែលមិនធ្វើតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ ក៏នឹងត្រូវទទួលទណ្ឌកម្មផងដែរ។ នេះគឺជាការពិតដែលមិនអាចផ្លាស់ប្តូរបាន។ ហេតុដូចនេះ អស់អ្នកដែលទទួលទណ្ឌកម្មទាំងនោះ ត្រូវទទួលទណ្ឌកម្មយ៉ាងខ្លាំងសម្រាប់សេចក្ដីសុចរិតរបស់ព្រះជាម្ចាស់ និងជាសំណងសម្រាប់អំពើទុច្ចរិតយ៉ាងច្រើនរបស់ពួកគេ។ អញមិនបានធ្វើការកែប្រែអ្វីមួយឡើយទៅលើផែនការរបស់អញតាំងពីពេលវាចាប់ផ្ដើមមកម្លេះ។ វាគ្រាន់តែថា តាមការគិតរបស់មនុស្ស អ្នកដែលអញណែនាំបន្ទូលរបស់អញទាំងអស់នោះហាក់ដូចជាកំពុងថយចំនួនចុះ  គឺដូចជាអ្នកដែលអញពិតជាយល់ព្រម។ ទោះយ៉ាងណាក៏ដោយ អញនៅតែរក្សាផែនការរបស់អញមិនឲ្យផ្លាស់ប្តូរដាច់ខាត។ ផ្ទុយទៅវិញ វាគឺជាជំនឿ និងសេចក្ដីស្រឡាញ់របស់មនុស្សទេដែលកំពុងតែផ្លាស់ប្តូរជានិច្ច កំពុងតែថយចុះជានិច្ច រហូតដល់កម្រិតដែលវាអាចធ្វើឲ្យមនុស្សម្នាក់ៗបែរចេញពីការលុតក្រាបចំពោះអញ ទៅជាព្រងើយកន្តើយចំពោះអញ ហើយថែមទាំងបណ្តេញអញចេញទៀត។ ឥរិយាបថរបស់អញចំពោះឯងរាល់គ្នា នឹងមិនក្តៅ ហើយក៏មិនត្រជាក់ដែរ លើកលែងតែអញមានអារម្មណ៍ខ្ពើមរអើម និងស្អប់ខ្ពើមខ្លាំង ទើបទីបំផុតដាក់ចេញនូវទណ្ឌកម្ម។ ទោះយ៉ាងណាក៏ដោយ នៅថ្ងៃដាក់ទណ្ឌកម្មឯងរាល់គ្នា អញក៏នឹងនៅតែមើលឃើញឯងរាល់គ្នាដែរ ប៉ុន្តែឯងរាល់គ្នានឹងមិនអាចមើលឃើញអញទៀតទេ។ ដោយសារតែជីវិតក្នុងចំណោមឯងរាល់គ្នាបានក្លាយជាគួរឲ្យធុញទ្រាន់ និងល្អក់កករចំពោះអញ ដូច្នេះមិនចាំបាច់និយាយអ្វីទេ អញបានជ្រើសរើសកន្លែងផ្សេងទៀតដើម្បីគង់នៅ ដែលល្អប្រសើរជាងមុនដើម្បីចៀសផុតពីការឈឺចាប់ដោយសារពាក្យសំដីព្យាបាទរបស់ឯងរាល់គ្នា និងគេចផុតពីអាកប្បកិរិយាដ៏ថោកទាបដែលមិនអាចទ្រាំបានរបស់ឯងរាល់គ្នា ដែលឯងរាល់គ្នាលែងអាចបំភាន់អញ ឬប្រព្រឹត្ដចំពោះអញតាមបែបបង្គ្រប់កិច្ចទៀតហើយ។ មុនពេលអញចាកចេញពីឯងរាល់គ្នា អញនៅតែត្រូវដាស់តឿនឯងរាល់គ្នាឲ្យចៀសវាងធ្វើអ្វីមួយដែលមិនស្របតាមសេចក្ដីពិត។ ផ្ទុយទៅវិញ គួរតែធ្វើនូវអ្វីដែលគាប់ចិត្តទាំងអស់គ្នា ដែលផ្ដល់ប្រយោជន៍ដល់ទាំងអស់គ្នា និងដែលមានប្រយោជន៍ដល់វាសនាផ្ទាល់ខ្លួនរបស់ឯង បើមិនដូច្នេះទេ អ្នកដែលរងទុក្ខនៅក្នុងគ្រោះមហន្តរាយ នឹងមិនមែនជានរណាផ្សេងក្រៅពីឯងឡើយ។

អញបានបង្ហាញសេចក្ដីមេត្ដាករុណាដល់អស់អ្នកដែលស្រឡាញ់អញ និងបដិសេធខ្លួនឯង។ ទន្ទឹមនឹងនេះ ទណ្ឌកម្មដែលដាក់ទៅលើមនុស្សអាក្រក់ គឺជាភស្ដុតាងយ៉ាងច្បាស់អំពីនិស្ស័យដ៏សុចរិតរបស់អញ ហើយថែមទាំងជាទីបន្ទាល់អំពីសេចក្តីក្រោធរបស់អញផង។ ពេលមហន្តរាយមកដល់ អស់អ្នកដែលប្រឆាំងនឹងអញ ពួកគេនឹងស្រក់ទឹកភ្នែក ព្រោះពួកគេរងទុក្ខដោយសារភាពអត់ឃ្លាន និងគ្រោះកាចសាហាវ។ រីឯអស់អ្នកដែលបានប្រព្រឹត្ដអំពើអាក្រក់គ្រប់បែបយ៉ាង ប៉ុន្តែបានដើរតាមអញអស់រយៈពេលជាច្រើនឆ្នាំ ពួកគេក៏នឹងមិនរួចផុតពីការសងថ្លៃចំពោះអំពើបាបរបស់ពួកគេឡើយ ហើយពួកគេក៏នឹងត្រូវធ្លាក់ចូលក្នុងមហន្តរាយផងដែរ រឿងដូចគ្នានេះធ្លាប់បានកើតឡើងយូរៗម្ដងក្នុងរយៈពេលរាប់លានឆ្នាំមកនេះ ហើយពួកគេនឹងរស់នៅក្នុងស្ថានភាពស្លន់ស្លោ និងភ័យខ្លាចជានិច្ច។ ដោយឡែក អ្នកដើរតាមអញទាំងអស់ដែលមានភក្ដីភាពចំពោះអញ នឹងរីករាយ ហើយត្រេកអរនឹងអានុភាពរបស់អញ។ ពួកគេនឹងទទួលនូវភាពស្កប់ស្កល់ដែលមិនអាចពិពណ៌នាបាន ហើយរស់នៅក្នុងភាពរីករាយដែលអញមិនធ្លាប់ផ្តល់ឲ្យមនុស្សជាតិកាលពីមុនឡើយ។ ត្បិតអញឲ្យតម្លៃខ្លាំងទៅលើអំពើល្អរបស់មនុស្ស ហើយស្អប់ខ្ពើមខ្លាំងចំពោះអំពើអាក្រក់របស់ពួកគេ។ តាំងពីពេលដែលអញចាប់ផ្តើមដឹកនាំមនុស្សជាតិមក អញមានសេចក្តីសង្ឃឹមយ៉ាងខ្លាំងក្នុងការទទួលបានមនុស្សមួយក្រុមដែលមានចិត្តគំនិតដូចអញ។ ទន្ទឹមនឹងនេះ អញមិនដែលភ្លេចឡើយ នូវអស់អ្នកដែលគ្មានចិត្តគំនិតដូចអញ។ អញមិនដែលចូលចិត្តពួកគេឡើយនៅក្នុងព្រះហឫទ័យរបស់អញ ហើយអញរង់ចាំឱកាសដើម្បីផ្ដន្ទាទោសពួកគេ ឲ្យសប្បាយភ្នែកម្ដង។ ឥឡូវនេះ ថ្ងៃរបស់អញបានមកដល់ហើយនៅទីបំផុត ហើយអញមិនចាំបាច់រង់ចាំទៀតទេ!

កិច្ចការចុងក្រោយរបស់អញគឺមិនត្រឹមតែសម្រាប់ជាប្រយោជន៍ដល់ការដាក់ទោសមនុស្សប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់ជាប្រយោជន៍ដល់ការរៀបចំវាសនារបស់មនុស្សផងដែរ។ លើសពីនេះទៅទៀត គឺដើម្បីឲ្យមនុស្សទាំងអស់អាចស្គាល់ពីអំពើ និងសកម្មភាពរបស់អញ។ អញចង់ឲ្យមនុស្សរាល់គ្នាឃើញថា គ្រប់យ៉ាងដែលអញបានធ្វើ គឺត្រឹមត្រូវ ហើយគ្រប់យ៉ាងដែលអញបានធ្វើ គឺជាការបង្ហាញពីនិស្ស័យរបស់អញ។ វាមិនមែនជាទង្វើរបស់មនុស្ស និងធម្មជាតិដាច់ខាត ដែលបានធ្វើឲ្យកើតមានមនុស្សជាតិឡើងមក ប៉ុន្តែអញទេដែលជាអ្នកដែលចិញ្ចឹមបីបាច់រាល់ភាវរស់ទាំងអស់ដែលបានបង្កើតមក។ បើគ្មានអត្ថិភាពរបស់អញទេ មនុស្សជាតិនឹងត្រូវវិនាស ហើយទទួលរងនូវទុក្ខទោសជាមិនខាន។ គ្មានមនុស្សណាម្នាក់នឹងបានឃើញព្រះអាទិត្យ និងព្រះចន្ទដ៏សែនស្អាត ឬពិភពលោកដ៏ស្រស់បំព្រងម្ដងទៀតឡើយ មនុស្សជាតិនឹងជួបប្រទះតែរាត្រីដ៏ត្រជាក់ និងស្រមោលនៃសេចក្ដីស្លាប់ដែលមិនអាចទប់ទល់បាន។ អញជាសេចក្ដីសង្គ្រោះតែមួយគត់របស់មនុស្សជាតិ។ អញជាសេចក្ដីសង្ឃឹមតែមួយគត់របស់មនុស្សជាតិ ហើយជាងនេះទៅទៀត អញជាព្រះដែលទ្រទ្រង់អត្ថិភាពនៃមនុស្សជាតិទាំងអស់។ បើគ្មានអញទេ មនុស្សជាតិនឹងឈានដល់ភាពនៅទ្រឹងយ៉ាងឆាប់រហ័ស។ បើគ្មានអញទេ មនុស្សជាតិនឹងរងគ្រោះមហន្តរាយ ហើយត្រូវពួកខ្មោចគ្រប់បែបយ៉ាងជាន់ឈ្លីក្រោមជើង ទោះបីជាគ្មាននរណាម្នាក់យកចិត្តទុកដាក់ចំពោះអញក្ដី។ អញបានធ្វើកិច្ចការដែលគ្មានអ្នកណាម្នាក់អាចធ្វើបាន ហើយអញគ្រាន់តែសង្ឃឹមថា មនុស្សអាចតបស្នងអញវិញដោយការធ្វើអំពើល្អខ្លះៗតែប៉ុណ្ណោះ។ ទោះបីជាមានអ្នកខ្លះអាចតបស្នងអញវិញក៏ដោយ ក៏អញនៅតែបញ្ចប់ដំណើររបស់អញនៅក្នុងពិភពមនុស្សដដែល ហើយចាប់ផ្តើមជំហានបន្ទាប់នៃកិច្ចការដែលអញកំពុងបង្ហាញឲ្យឃើញ ព្រោះការប្រញាប់ប្រញាល់ទាំងអម្បាលម៉ានរបស់អញនៅក្នុងចំណោមមនុស្ស ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ទទួលបានផ្លែផ្កា ហើយអញក៏សព្វព្រះហឫទ័យណាស់ដែរ។ អ្វីដែលអញយកចិត្តទុកដាក់មិនមែនជាចំនួនមនុស្សទេ តែផ្ទុយទៅវិញគឺជាអំពើល្អរបស់ពួកគេ។ ទោះក្នុងករណីណាក៏ដោយ អញសង្ឃឹមថា ឯងរាល់គ្នាត្រៀមខ្លួនធ្វើអំពើល្អឲ្យបានគ្រប់គ្រាន់សម្រាប់វាសនាផ្ទាល់របស់ខ្លួន។ ពេលនោះអញនឹងសព្វព្រះហឫទ័យ បើមិនដូច្នោះទេ គ្មាននរណាម្នាក់អាចរួចផុតពីមហន្តរាយដែលនឹងកើតឡើងឡើយ។ មហន្តរាយនេះកើតចេញពីអញ ហើយប្រាកដណាស់ថា អញក៏ជាអ្នកចាត់ចែងវាយ៉ាងហ្មត់ចត់ដែរ។ បើឯងរាល់គ្នាមិនអាចធ្វើខ្លួនឲ្យល្អត្រូវព្រះនេត្ររបស់អញទេ នោះឯងរាល់គ្នានឹងគេចមិនផុតពីការរងទុក្ខដោយសារមហន្តរាយឡើយ។ ក្នុងអំឡុងពេលរងទុក្ខខ្លាំង សកម្មភាព និងអំពើរបស់ឯងរាល់គ្នា មិនត្រូវបានចាត់ទុកថាសមស្របទាំងស្រុងឡើយ ត្បិតជំនឿ និងសេចក្ដីស្រឡាញ់របស់ឯងរាល់គ្នាប្រហោងក្នុង ហើយវាគ្រាន់តែបង្ហាញថាឯងរាល់គ្នាជាមនុស្សកំសាក ឬរឹងរូសប៉ុណ្ណោះ។ ចំពោះបញ្ហានេះ អញនឹងធ្វើការវិនិច្ឆ័យតែទៅលើសេចក្ដីល្អ ឬសេចក្ដីអាក្រក់ប៉ុណ្ណោះ។ អញនៅតែបារម្ភអំពីរបៀបដែលឯងរាល់គ្នាប្រព្រឹត្ត និងសម្ដែងអំពីខ្លួនឯង ហើយអញនឹងកំណត់ទីបញ្ចប់របស់ឯងរាល់គ្នាដោយផ្អែកលើមូលដ្ឋាននេះ។ ទោះជាយ៉ាងណាក៏ដោយ អញត្រូវតែធ្វើការនេះឲ្យបានច្បាស់លាស់៖ ចំពោះអស់អ្នកដែលបង្ហាញអញថាគ្មានភក្ដីភាពទាល់តែសោះក្នុងអំឡុងពេលរងទុក្ខខ្លាំង អញនឹងមិនប្រោសប្រណីទៀតឡើយ ត្បិតសេចក្ដីមេត្តាករុណារបស់អញលាតសន្ធឹងដល់ត្រឹមនេះតែប៉ុណ្ណោះ។ ជាងនេះទៅទៀត អញគ្មានចំណូលចិត្តចំពោះអ្នកណាដែលធ្លាប់ក្បត់អញម្តងហើយនោះទេ ហើយអញពិតជាមិនចូលចិត្តសេពគប់ជាមួយអ្នកណាដែលលក់ផលប្រយោជន៍មិត្តភក្តិរបស់ខ្លួនឡើយ។ មិនខ្វល់ថាបុគ្គលនោះជាអ្វីនោះទេ នេះជានិស្ស័យរបស់អញ។ អញត្រូវតែប្រាប់ឯងរាល់គ្នាដូចនេះថា៖ អ្នកណាដែលធ្វើឲ្យអញខូចចិត្ត ពួកគេនឹងមិនទទួលបានការប្រោសប្រណីពីអញជាលើកទីពីរឡើយ ចំណែកឯអ្នកណាដែលស្មោះត្រង់ចំពោះអញ ពួកគេនឹងស្ថិតនៅក្នុងបេះដូងរបស់អញជារៀងរហូត។

ខាង​ដើម៖ មានតែព្រះគ្រីស្ទនៃគ្រាចុងក្រោយទេ ទើបអាចប្រទានមាគ៌ាជីវិតអស់កល្បជានិច្ចដល់មនុស្សបាន

បន្ទាប់៖ ការដឹងអំពីកិច្ចការរបស់ព្រះជាម្ចាស់នាពេលសព្វថ្ងៃ

តើយើងគួរអធិស្ឋានយ៉ាងដូចម្ដេច ដើម្បីឲ្យព្រះជាម្ចាស់ទ្រង់សណ្ដាប់? សូមទាក់ទងមកកាន់យើងខ្ញុំ ដើម្បីស្វែងរកដំណោះស្រាយ។
សូមទាក់ទងមកកាន់យើងខ្ញុំ
សូមទាក់ទងមកកាន់យើងខ្ញុំ តាមរយៈMessenger

ខ្លឹមសារ​ពាក់ព័ន្ធ

តើកិច្ចការរបស់ព្រះជាម្ចាស់ ងាយស្រួលដូចមនុស្សគិតដែរឬទេ?

ក្នុងនាមជាអ្នកជឿលើព្រះជាម្ចាស់ ម្នាក់ៗក្នុងចំណោមអ្នករាល់គ្នាគួរតែលើកសរសើរអំពីរបៀបដែលអ្នករាល់គ្នាបានទទួលការលើកតម្កើង...

អ្នកគួរតែស្ដាប់បង្គាប់ព្រះជាម្ចាស់ នៅក្នុងជំនឿដែលអ្នកជឿដល់ទ្រង់

ហេតុអ្វីបានជាអ្នកជឿលើព្រះជាម្ចាស់? មនុស្សភាគច្រើនត្រូវស្រឡាំង កាំង ដោយសារតែសំណួរនេះ។ ពួកគេតែងតែមានទស្សនៈពីរផ្ទុយគ្នាស្រឡះអំពីព្រះដ៏សកម្ម...

តើអ្នកជឿគួរប្រកាន់យកទស្សនៈអ្វី

តើមនុស្សលោកបានទទួលអ្វីចាប់តាំងពីពួកគេចាប់ផ្តើមជឿដំបូងលើព្រះជាម្ចាស់? តើអ្នកបានដឹងអ្វីខ្លះពីព្រះជាម្ចាស់? ដោយសារជំនឿរបស់អ្នកលើព្រះជាម្ចាស់...

តើកិច្ចការរបស់ព្រះជាម្ចាស់ ងាយស្រួលដូចមនុស្សគិតដែរឬទេ?

ក្នុងនាមជាអ្នកជឿលើព្រះជាម្ចាស់ ម្នាក់ៗក្នុងចំណោមអ្នករាល់គ្នាគួរតែលើកសរសើរអំពីរបៀបដែលអ្នករាល់គ្នាបានទទួលការលើកតម្កើង...

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ