១. អ្វីជាការអនុវត្តសេចក្ដីពិត

ព្រះបន្ទូលពាក់ព័ន្ធរបស់ព្រះជាម្ចាស់៖

សេចក្តីពិតដែលមនុស្សត្រូវមាន គឺមានចែងនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយវាជាសេចក្តីពិតដែលមានសារៈសំខាន់ និងមានប្រយោជន៍បំផុតដល់មនុស្សជាតិ។ វាជាម្ហូបអាហារដែលរាងការយរបស់អ្នកត្រូវការ ជាអាហារដែលជួយឲ្យមនុស្សស្តារភាពជាមនុស្សរបស់ខ្លួនឡើងវិញ។ វាគឺជាសេចក្តីពិតដែលមនុស្សគួរតែមាន។ កាលណាអ្នករាល់គ្នាអនុវត្តតាមព្រះប្របន្ទូលរបស់ព្រះជាម្ចាស់កាន់តែច្រើន នោះជីវិតរបស់អ្នករាល់គ្នានឹងកាន់តែមានផ្លែផ្កា។ នៅពេលដែលអ្នករាល់គ្នាធំដឹងក្តី អ្នកនឹងឃើញរឿងរ៉ាវនៃពិភពខាងវិញ្ញាណកាន់តែច្បាស់ ហើយកាន់តែមានកម្លាំងដើម្បីយកឈ្នះសាតាំង។ នៅពេលអ្នករាល់គ្នាអនុវត្តតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ នោះសេចក្តីពិតជាច្រើនដែលអ្នករាល់គ្នាមិនយល់ នឹងត្រូវបើកបង្ហាញយ៉ាងច្បាស់។ មនុស្សភាគច្រើនពេញចិត្ត ដោយគ្រាន់តែយល់ន័យព្រះបន្ទូលរបស់ព្រះ ជាម្ចាស់ហើយផ្តោតទៅលើការយកគោលលទ្ធិមកដាក់ក្នុងខ្លួន ជាជាងការពង្រឹងបទពិសោធន៍របស់ខ្លួនដោយការអនុវត្ត។ តើនោះ មិនមែនជាវិធីរបស់ពួកផារីស៊ី ទេឬអី? ដូច្នេះ តើឃ្លា «ព្រះបន្ទូលរបស់ព្រះជាម្ចាស់គឺជាជីវិត» គឺជាការពិតសម្រាប់ពួកគេយ៉ាងដូចម្តេច? ជីវិតរបស់បុគ្គលម្នាក់មិនអាចរីកចម្រើនដោយត្រឹមតែអានព្រះបន្ទូលរបស់ព្រះជាម្ចាស់នោះទេ លុះត្រាតែពួកគេយកព្រះបន្ទូលរបស់ព្រះជាម្ចាស់ទៅអនុវត្តប៉ុណ្ណោះ។ ប្រសិនបើអ្នកជឿថា ការយល់ព្រះបន្ទូលរបស់ព្រះជាម្ចាស់គឺគ្រប់គ្រាន់សម្រាប់ជីវិត និងកេរ្ត៍ឈ្មោះ នោះការយល់របស់អ្នកគឺខូចការហើយ។ ការយល់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ពិតប្រាកដ កើតឡើងនៅពេលអ្នកអនុវត្តសេចក្តីពិត ហើយអ្នកត្រូវតែយល់ថា «មានតែការអនុវត្តសេចក្តីពិតប៉ុណ្ណោះ ទើបអ្នកអាចយល់ព្រះបន្ទូលរបស់ព្រះជាម្ចាស់បាន»។ សព្វថ្ងៃនេះ បន្ទាប់ពីអ្នកអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ អ្នកគ្រាន់តែអាចនិយាយថា អ្នកដឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ ប៉ុន្តែអ្នកពុំអាចនិយាយថា អ្នកយល់ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានទេ។ មានអ្នកខ្លះនិយាយថា វិធីតែមួយដើម្បីអនុវត្តសេចក្តីពិត គឺយល់សេចក្តីពិតជាមុនសិន ប៉ុន្តែសម្តីនេះគ្រាន់តែត្រូវមួយផ្នែកប៉ុណ្ណោះ វាពិតជាមិនត្រឹមត្រូវទាំងស្រុងនោះទេ។ មុនពេលដែលអ្នកមានចំណេះដឹងអំពីសេចក្តីពិត គឺអ្នកមិនទាន់មានបទពិសោធន៍អំពីសេចក្តីពិតនោះទេ។ ការមានអារម្មណ៍ថា អ្នកយល់ពីអ្វីមួយដែលអ្នកបានឮនៅក្នុងសេចក្តីអធិប្បាយព្រះបន្ទូល មិនមែនជាការយល់ដ៏ពិតនោះទេ វាគ្រាន់តែជាការទទួលបានន័យត្រង់នៃសេចក្តីពិតប៉ុណ្ណោះ វាមិនដូចជាការយល់អត្ថន័យពិតនៃពាក្យទាំងនោះទេ។ បើគ្រាន់តែមានចំណេះដឹងអំពីសេចក្តីពិតសើរៗ មិនមែនមានន័យថា អ្នកពិតជាយល់ដឹងសេចក្តីពិតនោះទេ។ អត្ថន័យពិតប្រាកដនៃសេចក្តីពិត បានមកពីការមានបទពិសោធន៍ជាមួយវា។ ដូច្នេះហើយ មានតែពេលដែលអ្នកមានបទពិសោធន៍ជាមួយសេចក្តីពិតប៉ុណ្ណោះ ទើបអ្នកអាចយល់ពីសេចក្តីពិត ហើយពេលនោះអ្នកនឹងអាចចាប់បាននូវចំណុចដែលលាក់បាំងរបស់វា។ ការពង្រឹងបទពិសោធន៍របស់អ្នក គឺជាវិធីតែមួយគត់ដែលអាចចាប់យកអត្ថន័យ និងយល់ពីសារៈសំខាន់នៃសេចក្តីពិតបាន។ ដូច្នេះហើយ ជាមួយនឹងសេចក្តីពិត អ្នកអាចទៅទីណាក៏បាន ប៉ុន្តែបើអ្នកគ្មានសេចក្តីពិតនោះទេ មិនបាច់ព្យាយាមអូសទាញអ្នកកាន់សាសនានោះទ សូម្បីតែសមាជិកគ្រួសាររបស់អ្នកក៏គេមិនជឿដែរ។ គ្មានសេចក្តីពិត អ្នកប្រៀបបានទៅនឹងគ្រាប់ព្រិលដែលកំពុងធ្លាក់ ប៉ុន្តែបើមានសេចក្តីពិត អ្នកអាចមានសេចក្តីអំណរ និងសេរីភាព ហើយក៏គ្មាននរណារអាចវាយប្រហារអ្នកបានដែរ។ មិនថាទ្រឹស្តីខ្លាំងប៉ុណ្ណានោះទេ វាមិនអាចយកឈ្នះសេចក្តីពិតបានឡើយ។ ដោយសារសេចក្តីពិត ពិភពលោកនេះអាចរង្គោះរង្គើ ហើយភ្នំ និងសមុទ្រអាចផ្លាស់ទីបាន ខណៈពេលដែលគ្មានសេចក្តីពិតអាចធ្វើឲ្យជញ្ជាំងដ៏រឹងមាំរបស់ក្រុង ត្រូវបានដង្កូវស៊ីក្លាយជាកម្ទេចថ្មប៉ុណ្ណោះ។ នេះជារឿងពិតជាក់ស្តែង។

ដកស្រង់ពី «នៅពេលដែលអ្នកយល់ដឹងអំពីការពិត អ្នកគួរយកវាមកអនុវត្ត» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

តើអ្វីទៅដែលសំខាន់ជាងគេបំផុតនៅក្នុងការអនុវត្តសេចក្ដីពិត? តើមិនមែនថាដំបូងអ្នកត្រូវចាប់យល់អំពីគោលការណ៍ទាំងនេះសិនទេឬ? តើគោលការណ៍ទាំងនេះមានអ្វីខ្លះ? គោលការណ៍ទាំងនេះ គឺជាផ្នែកជាក់ស្ដែងនៃសេចក្ដីពិត។ នៅពេលអ្នកអានឃ្លានៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ អ្នកគិតថាវាគឺជាសេចក្ដីពិត ប៉ុន្តែអ្នកពុំបានចាប់យល់អំពីគោលការណ៍នៅក្នុងនោះទេ។ អ្នកមានអារម្មណ៍ថាឃ្លានោះត្រឹមត្រូវ ប៉ុន្តែអ្នកពុំដឹងថាវាជាក់ស្ដែងបែបណានោះទេ ឬថាឃ្លានោះចង់និយាយអំពីសភាពអ្វីនោះទេ។ អ្នកមិនអាចចាប់យល់ពីគោលការណ៍របស់វា ឬផ្លូវនៃការអនុវត្តឃ្លានោះឡើយ។ ចំពោះអ្នក សេចក្ដីពិតដែលអ្នកយល់បាននេះ គឺគ្រាន់តែជាគោលលទ្ធិតែប៉ុណ្ណោះ។ ក៏ប៉ុន្តែ នៅពេលដែលអ្នកចាប់យល់អំពីតថភាពនៃសេចក្ដីពិតនៃឃ្លានោះ ក៏ដូចជាអ្វីដែលសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់មាន ប្រសិនបើអ្នកពិតជាយល់អំពីចំណុចទាំងនេះមែន និងអាចលះបង់តម្លៃ ព្រមទាំងអនុវត្តវាបាន នោះអ្នកនឹងទទួលបានសេចក្ដីពិតមិនខាន។ នៅពេលដែលអ្នកទទួលបានសេចក្ដីពិតនោះ បន្តិចម្ដងៗ និស្ស័យពុករលួយរបស់អ្នកត្រូវបានដោះស្រាយ ហើយសេចក្ដីពិតនោះ ត្រូវបានដាក់បញ្ចូលទៅក្នុងខ្លួនអ្នក។ នៅពេលអ្នកអាចអនុវត្តតថភាពនៃសេចក្ដីពិតបាន ហើយនៅពេលការបំពេញភារកិច្ចរបស់អ្នក គ្រប់សកម្មភាពរបស់អ្នក និងទង្វើរបស់អ្នកក្នុងនាមជាមនុស្សម្នាក់ ពឹងផ្អែកទៅតាមគោលការណ៍នៃការអនុវត្តសេចក្ដីពិតនេះ ដូច្នេះតើអ្នកមិនផ្លាស់ប្ដូរទេឬ? លើសពីនេះទៅទៀត អ្នកបានក្លាយជាមនុស្សម្នាក់ដែលកំពុងមានតថភាពនៃសេចក្ដីពិត។ តើមនុស្សម្នាក់ដែលមានតថភាពនៃសេចក្ដីពិត មិនដូចគ្នានឹងមនុស្សម្នាក់ដែលអនុវត្តតាមគោលការណ៍ទេឬ? ហើយតើមនុស្សម្នាក់ដែលធ្វើទៅតាមគោលការណ៍ មិនដូចគ្នានឹងមនុស្សម្នាក់ដែលកំពុងមានសេចក្ដីពិតទេឬ? តើមនុស្សម្នាក់ដែលកំពុងមានសេចក្ដីពិត ក៏មិនមែនអាចបំពេញតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់បានដែរទេឬអី? នោះហើយគឺជាទំនាក់ទំនងនៃចំណុចទាំងនេះ។

ដកស្រង់ពី ការប្រកបរបស់ព្រះជាម្ចាស់

ការអនុវត្តសេចក្តីពិតមិនមែនជាការនិយាយតែមាត់ទទេ ហើយសូត្រឃ្លាដែលបានកំណត់ទុកនោះឡើយ។ ផ្ទុយទៅវិញវាមានន័យថា មិនថាអ្នកជួបប្រទះអ្វីនៅក្នុងជីវិតអ្នកក៏ដោយ ដរាបណាវាពាក់ព័ន្ធនឹងគោលការណ៍នៃការប្រព្រឹត្ដរបស់មនុស្ស ការយល់ឃើញទៅលើព្រឹត្តិការណ៍ បញ្ហាជំនឿលើព្រះជាម្ចាស់ គោលការណ៍ដែលជាសេចក្ដីពិត ឬឥរិយាបថដែលនរណាម្នាក់បំពេញភារកិច្ចរបស់ពួកគេ នោះអ្នកគ្រប់គ្នាត្រូវតែធ្វើការជ្រើសរើស។ អ្នកគ្រប់គ្នាត្រូវតែមានផ្លូវដែលត្រូវអនុវត្ត។ ឧទាហរណ៍ ប្រសិនបើទស្សនៈដំបូងរបស់អ្នក គឺថាអ្នកមិនគួរធ្វើឲ្យនរណាម្នាក់អាក់អន់ចិត្តទេ តែរក្សានូវសន្តិភាព និងចៀសវាងកុំឲ្យនរណាម្នាក់បាក់មុខ ដូច្នេះនៅថ្ងៃក្រោយមនុស្សគ្រប់គ្នាអាចចុះសម្រុងគ្នាបាន ហើយបើតាមទស្សនៈនេះ នៅពេលដែលអ្នកឃើញនរណាម្នាក់ធ្វើអ្វីមួយអាក្រក់ ធ្វើខុស ឬប្រព្រឹត្ដសកម្មភាពដែលផ្ទុយនឹងគោលការណ៍ អ្នកគួរតែយកវាមកដាក់លើខ្លួនអ្នកដើម្បីធ្វើវាឲ្យត្រឹមត្រូវ ជាជាងការប្រឈមមុខជាមួយមនុស្សនោះ។ ការកំណត់ដោយទស្សនៈរបស់អ្នក គឺអ្នកមិនពេញចិត្តនឹងការធ្វើឲ្យនរណាម្នាក់អាក់អន់ចិត្តនោះឡើយ។ មិនថាអ្នកមានវត្តមាននៅទីណាក៏ដោយ ជាការដែលរារាំងអ្នកដោយសារតែការគិតពីមុខមាត់ ពីអារម្មណ៍ និងទំនាក់ទំនង ឬអារម្មណ៍ដែលបានកើតមានអស់រយៈពេលច្រើនឆ្នាំនៃការប្រាស័យទាក់ទងគ្នាទៅមកក៏ដោយ អ្នកនឹងនិយាយអ្វីដែលល្អដើម្បីការពារសេចក្តីថ្លៃថ្នូររបស់មនុស្សម្នាក់នោះ។ តើមាននៅកន្លែងណាដែលអ្នកមិនពេញចិត្ត អ្នកគ្រាន់តែលាក់កំហឹងរបស់អ្នកទុកនៅក្នុងចិត្ត ហើយនិយាយជាលក្ខណៈឯកជន ជាជាងការធ្វើឲ្យខូចមុខមាត់របស់ពួកគេ។ តើអ្នកគិតយ៉ាងណាចំពោះការប្រព្រឹត្តបែបនេះ? តើវាមិនមែនជាមនុស្សដែលយល់ស្របរហូត ដែលពួកែនិយាយ និងបោកបញ្ឆោតទេឬ? វាបំពានចំពោះគោលការណ៍។ តើការប្រព្រឹត្ដតាមរបៀបបែបនេះ មិនមែនជាការដែលអន់ទេឬអី? អ្នកដែលធ្វើដូចនេះមិនមែនជាមនុស្សល្អទេ ហើយក៏មិនមែនជាមនុស្សថ្លៃថ្នូរដែរ។ មិនថាអ្នកបានរងទុក្ខច្រើនប៉ុនណា ហើយមិនថាអ្នកទទួលបានបទពិសោធន៍មិនល្អអ្វីក៏ដោយ ប្រសិនបើអ្នកអនុវត្តខ្លួនឯងដោយគ្មានគោលការណ៍ ពេលនោះអ្នកនឹងបរាជ័យ ហើយនឹងមិនអាចទទួលការយល់ព្រមពីព្រះជាម្ចាស់ទេ ហើយក៏មិនត្រូវបានទ្រង់ចងចាំទេ ព្រមទាំងមិនគាប់ព្រះហឫទ័យដល់ទ្រង់ដែរ។ ដោយបានដឹងរឿងនេះ តើអ្នកមានអារម្មណ៍ឈឺចាប់ទេ? (មាន) ការឈឺចាប់ជាអ្វីអ្នកមាន គឺជាភស្តុតាងបង្ហាញថា អ្នកនៅតែស្រឡាញ់សេចក្ដីពិត ថាអ្នកមានដួងចិត្តនៃសេចក្តីស្រឡាញ់ចំពោះសេចក្ដីពិត មានឆន្ទៈស្រឡាញ់សេចក្តីពិត ហើយថាមនសិការរបស់អ្នកនៅតែអាចឆាប់យល់បាន។ ... ការយល់ឃើញផ្តល់ឲ្យអ្នកនូវសមត្ថភាពក្នុងការបែងចែករវាងអ្វីដែលត្រូវនិងអ្វីដែលខុស ហើយរវាងអ្វីដែលវិជ្ជមាននិងអវិជ្ជមាន។ ជាមួយនឹងការយល់ឃើញ និងសមត្ថភាពក្នុងការអនុវត្តនូវការយល់ដឹង វាងាយស្រួលក្នុងការស្អប់រឿងអវិជ្ជមានបែបនេះ ហើយស្អប់ទស្សនៈដែលមិនត្រឹមត្រូវ និងនិស្ស័យពុករលួយ។ នេះក៏ព្រោះតែយ៉ាងហោចណាស់អ្នកមានអ្វីៗជាមូលដ្ឋានគ្រឹះធំបំផុតរួចហើយ គឺញាណដឹងនៃមនសិការ។ ញាណដឹងនៃមនសិការនេះមានតម្លៃខ្លាំងណាស់ ហើយក៏មានសមត្ថភាពក្នុងការបែងចែករវាងអ្វីដែលត្រូវ និងខុស ក៏ដូចជាមានផ្នែកមួយនៃមនុស្សដែលស្រឡាញ់សេចក្តីសុចរិត និងអ្វីៗដែលវិជ្ជមាន។ ទាំងនេះជារបស់ដែលមានតម្លៃបំផុត។ ទាំងនេះជារបស់ដែលគួរឲ្យចង់បាន និងមានតម្លៃបំផុតចំនួនបី ដែលមនុស្សម្នាក់អាចមាន ហើយពេលមានរួចហើយ សេចក្ដីពិតអាចត្រូវបានអនុវត្ត។ ឥឡូវយើងទុកចំណុចពីរទៀតសិន។ ដរាបណាអ្នកមានមនសិការនៃការយល់ឃើញ តើមនុស្សអាក្រក់ដែលធ្វើអំពើអាក្រក់យ៉ាងស្ដែងៗ ដែលជាការបង្អាក់ និងការរំខានដល់អារម្មណ៍ នឹងបង្ខូចអារម្មណ៍ ព្រមទាំងយោបល់របស់អ្នកឬទេ? (មែន) ប្រសិនបើអ្នកមានយោបល់ និងអារម្មណ៍នានា នោះអ្នកបានបំពេញនូវតម្រូវការជាមូលដ្ឋានមួយសម្រាប់ការអនុវត្តសេចក្តីពិតហើយ។ ប្រសិនបើអ្នកអាចមើលឃើញនិងមានអារម្មណ៍ថាអ្វីដែលពួកគេបានធ្វើគឺជាការអាក្រក់ ហើយអ្នកនឹងឈានទៅការធ្វើសកម្មភាព តើនេះមិនមែនជាការអនុវត្តសេចក្ដីពិតទេឬ? តើអ្វីទៅជាការអនុវត្តសេចក្ដីពិត? (ការលាតត្រដាង ការរាយការណ៍ និងការបញ្ឈប់សកម្មភាពទាំងនេះជាដើម) មែន។ នៅពេលមានរឿងបែបនេះកើតឡើង ហើយអ្នកបំពេញទៅតាមទំនួលខុសត្រូវរបស់អ្នកដោយយោងទៅតាមគោលការណ៍ នេះហើយជាការអនុវត្តនូវសេចក្ដីពិត។

ដកស្រង់ពី «ការបំពេញភារកិច្ចបានល្អយ៉ាងហោចណាស់ទាមទារឲ្យមានមនសិការ» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ

ប្រសិនបើអ្នកអាចអនុវត្តសេចក្ដីពិតបាន នោះនៅគ្រប់រឿងទាំងអស់ដែលកើតឡើងនៅក្នុងជីវិតរបស់អ្នក គ្រប់មនុស្សដែលអ្នកបានទាក់ទងជាមួយ និងគ្រប់កិច្ចការដែលព្រះជាម្ចាស់ប្រគល់ឲ្យអ្នក អ្នកត្រូវតែត្រួតពិនិត្យវាជាមួយនឹងសេចក្ដីពិតដែលអ្នកយល់ដឹង និងយកវាទៅអនុវត្ត។ នោះគឺថា នៅពេលមានអ្វីមួយកើតឡើង តើអ្នកគប្បីធ្វើវាដោយមធ្យោបាយណា ហើយគប្បីមានមូលដ្ឋានទ្រឹស្ដី និងមូលដ្ឋាននៃការរស់នៅអ្វីខ្លះ? គឺព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ឧទាហរណ៍ថា អ្នកត្រូវបានប្រគល់ភារកិច្ចមួយ៖ នៅក្នុងវិធីដែលអ្នកបំពេញភារកិច្ចនោះ អ្នកត្រូវមានផ្លូវមួយដែលអ្នកអនុវត្ត ដែលដំបូងតម្រូវឲ្យមានមូលដ្ឋានមួយចេញពីទ្រឹស្ដីនៃសេចក្ដីពិត។ តើភារកិច្ចនេះត្រូវបំពេញបែបណាដើម្បីឲ្យស្របទៅតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់? អ្នកមិនត្រូវមានការធ្វេសប្រហែស និងធ្វើអ្វីឲ្យតែរួចពីដៃនោះទេ។ វាជាទិដ្ឋភាពអាក្រក់មួយ ដែលអ្នកមិនត្រូវធ្វើវានោះទេ។ ឧទាហរណ៍ថា អ្នកកំពុងលាងចាន។ នេះគឺជាភារកិច្ចមួយ ជាភារកិច្ចដែលអ្នកបានទទួល។ អ្នកលាងទឹកជម្រះចាននោះម្ដងមួយៗយ៉ាងលឿន ហើយក៏ឈប់ទៅ។ តើនេះជាការអនុវត្តសេចក្ដីពិតដែរឬទេ? អ្នកគិតថា អ្នកបានអនុវត្តសេចក្ដីពិតហើយ។ គឺអ្នកបានលាងសម្អាតចាន។ អ្នកបានលាងទឹកវាស្អាតល្អហើយ។ ដូច្នេះ នៅពេលកំពុងលាងចាន អ្នកបានគិតដល់អ្វី? តើអ្នកមានគោលការណ៍អ្វីខ្លះក្នុងការលាងចាននេះ? ប្រសិនបើអ្នកអនុវត្តតាមគោលការណ៍នៅពេលកំពុងលាងចាន ដូច្នេះអ្នកកំពុងអនុវត្តសេចក្ដីពិតហើយ។ ដូច្នេះ តើអ្នកគួរធ្វើដូចម្ដេចដើម្បីអនុវត្តសេចក្ដីពិតនៅពេលដែលអ្នកត្រូវបានគេប្រគល់កិច្ចការដែលជាភារកិច្ចរបស់អ្នក? តើមានគោលការណ៍ដែរឬទេ? គោលការណ៍ដែលនិយាយមកនេះ គឺជាមូលដ្ឋានបែបទ្រឹស្តី។ ដំបូងបង្អស់ អ្នកមិនត្រូវមានការធ្វេសប្រហែស ឬធ្វើអ្វីឲ្យតែរួចពីដៃនោះទេ។ ទីមួយ ត្រូវគោរពតាមគោលការណ៍នេះ។ តើអ្នកគប្បីត្រូវចងចាំអ្វីនៅក្នុងចិត្ត ហើយអ្នកគប្បីធ្វើអ្វី ដើម្បីមិនឲ្យមានការធ្វេសប្រហែស និងធ្វើអ្វីឲ្យតែរួចពីដៃនោះទេ។ មានជំហានជាច្រើន។ អ្នកមើលឃើញថា ចាននោះកខ្វក់ និងមានពពុះ ដូច្នេះការលាងសម្អាតវា មិនទាន់គ្រប់គ្រាន់នោះទេ។ អាចមានមេរោគ ដូច្នេះ អ្នកត្រូវតែប្រើទឹកសាប៊ូដើម្បីសម្លាប់មេរោគ លាងទឹកសម្អាតចានជាច្រើនសារដើម្បីឲ្យវាបានស្អាតល្អ ហើយពិនិត្យមើលវាឲ្យបានល្អិតល្អន់។ នេះមិនមែនជាការធ្វេសប្រហែស និងធ្វើឲ្យតែរួចពីដៃនោះទេ។ នេះគឺជាការដែលមានគោលការណ៍មួយនៅក្នុងចិត្ត និងជាការធ្វើអ្វីស្របទៅតាមគោលការណ៍។ អ្នកមិនគ្រាន់តែក្រឡេកមើលចាន លាងសម្អាតវា រួចទុកវាចោល ដោយមិនខ្វល់ថាតើមានស្នាមប្រលាក់ ឬមេរោគនៅលើនោះឬអត់នោះទេ ហើយគិតនឹងខ្លួនឯងថា៖ «គេឲ្យខ្ញុំធ្វើវា អ៊ីចឹងខ្ញុំនឹងធ្វើវា។ ឲ្យតែខ្ញុំធ្វើវាហើយ នោះខ្ញុំមិនមែនធ្វេសប្រហែស និងធ្វើឲ្យតែរួចពីដៃនោះទេ»។ នេះមិនមែនជាការអនុវត្តសេចក្ដីពិតទេ នេះគឺគ្រាន់តែជាការបញ្ចេញកម្លាំង ការបម្រើការ និងការចូលរួមក្នុងការងារប្រើកម្លាំងបាយយ៉ាងយ៉ាប់យ៉ឺន។ អ្នកបានលាងចានរួចរាល់ហើយ។ តើថាអ្នកមិនបានអនុវត្តសេចក្ដីពិតយ៉ាងដូចម្ដេចបាន? តើទង្វើនេះគ្រាន់តែក្លាយជា «ការបញ្ចេញកម្លាំង» បានដោយរបៀបណា? ប្រសិនបើអ្នកមិនបានធ្វើទៅតាមគោលការណ៍ នោះវាមិនមែនជាការអនុវត្តសេចក្ដីពិតទេ ហើយវាមានន័យថា កិច្ចការត្រូវធ្វើពុំស្របទៅតាមគោលការណ៍នៃសេចក្ដីពិតឡើយ។ នៅក្នុងដួងចិត្តអ្នក គ្មានគោលការណ៍អ្វីទេ អ្នកធ្វើទៅតាមទំនោរចិត្ត ទំនោរអារម្មណ៍ អារម្មណ៍ ការស្រមើលស្រមៃ និងគំនិតរបស់អ្នក។ «ខ្ញុំនឹងលាងទឹកសម្អាតវាឲ្យបានលឿន តែប៉ុណ្ណោះទៅបានហើយ។ ចាំបាច់អ្វីត្រូវប្រើទឹកសាប៊ូទៀតនោះ? គ្មានមេរោគអ្វីទេ។ ប្រើវាទៅ វាគ្មានបញ្ហាអ្វីទេ»។ តើនេះមិនមែនជាគំនិតផ្ទាល់របស់អ្នកទេឬអី? អ្នកគិតបែបនេះ ដូច្នេះ អ្នកធ្វើទៅតាមគំនិតរបស់អ្នក។ នេះគឺមិនមែនជាការអនុវត្តសេចក្ដីពិតទេ។ ដើម្បីធ្វើទៅតាមគោលការណ៍នៃសេចក្ដីពិត អ្នកត្រូវគិតនឹងខ្លួនឯងថា៖ «ខ្ញុំមិនត្រូវធ្វេសប្រហែស ឬធ្វើអ្វីឲ្យតែរួចពីដៃទេ គោលការណ៍នោះគឺត្រូវលាងសម្អាតវាឲ្យបានស្អាត និងត្រូវសម្លាប់មេរោគចេញ ដូច្នេះចាននោះនឹងមានសុវត្ថិភាព និងមានអនាម័យសម្រាប់មនុស្សប្រើប្រាស់»។ នេះគឺជាគោលការណ៍ ហើយប្រសិនបើអ្នកធ្វើអ្វីគ្រប់យ៉ាងផ្អែកតាមគោលការណ៍នេះ អ្នកនឹងមិនធ្វេសប្រហែស ឬធ្វើអ្វីឲ្យតែរួចពីដៃនោះទេ ប៉ុន្តែអ្នកនឹងឧស្សាហ៍ព្យាយាម នឹងធ្វើវាឲ្យបានល្អបំផុត ដែលក្នុងករណីនេះ អ្នកនឹងអាចអនុវត្តតាមភារកិច្ចរបស់អ្នក ស្របទៅតាមចិត្តនិងគំនិតរបស់អ្នកទាំងស្រុង។ នេះហើយគឺជាការអនុវត្តសេចក្ដីពិត។

ដកស្រង់ពី «ផ្នែកដែលសំខាន់ជាងគេបំផុតក្នុងការជឿលើព្រះជាម្ចាស់ គឺការអនុវត្តសេចក្ដីពិត» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ

តើអ្វីគឺជាលក្ខខណ្ឌយ៉ាងពិតប្រាកដ សម្រាប់ការយកសេចក្ដីពិតទៅអនុវត្ត? តើការដែលថា អ្នកកំពុងតែយកសេចក្ដីពិតទៅអនុវត្ត ឬអត់ ត្រូវបានផ្ដល់និយមន័យបែបណា? តើព្រះជាម្ចាស់កំណត់បែបណាថាតើអ្នកគឺជាមនុស្សម្នាក់ដែលទទួលព្រះបន្ទូលរបស់ទ្រង់នៅពេលដែលអ្នកស្ដាប់ព្រះបន្ទូលនោះ? ទ្រង់ទតមើលថា អំឡុងពេលដែលអ្នកបានជឿទ្រង់ និងបានស្ដាប់ការអធិប្បាយនានា តើមានការផ្លាស់ប្ដូរណាមួយឬទេ នៅក្នុងសភាពខាងក្នុងរបស់អ្នក នៅក្នុងការមិនស្ដាប់បង្គាប់របស់អ្នកចំពោះទ្រង់ និងនៅក្នុងសារជាតិនៃការយល់ឃើញផ្សេងៗអំពីនិស្ស័យដ៏ពុករលួយរបស់អ្នក? ទ្រង់ទតមើលថា តើអ្នកបានយកសេចក្ដីពិតមកជំនួសអ្វីៗទាំងនេះទេ ហើយថាតើអ្នកបានផ្លាស់ប្ដូរនៅក្នុងអាកប្បកិរិយា និងសកម្មភាពខាងក្រៅរបស់អ្នកឬទេ ឬបានផ្លាស់ប្ដូរនៅក្នុងសារជាតិនៃនិស្ស័យដ៏ពុករលួយដែលស្ថិតនៅយ៉ាងជ្រៅនៅក្នុងចិត្តរបស់អ្នកឬទេ។ ព្រះជាម្ចាស់វាស់ស្ទង់អ្នក ដោយផ្អែកលើអ្វីៗទាំងនេះ។ ការបានស្ដាប់ការអធិប្បាយ និងបានហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ តើការផ្លាស់ប្ដូររបស់អ្នកគ្រាន់តែសើៗ ឬមានលក្ខណៈមុតមាំចាំបាច់? តើមានការផ្លាស់ប្ដូរនៅក្នុងនិស្ស័យរបស់អ្នកឬទេ? តើមានការផ្លាស់ប្ដូរឬទេ នៅក្នុងការយល់ច្រឡំរបស់អ្នកអំពីព្រះជាម្ចាស់ ការមិនស្ដាប់បង្គាប់របស់អ្នកចំពោះព្រះជាម្ចាស់ និងនៅក្នុងវិធីដែលអ្នកដោះស្រាយព្រះរាជបញ្ជា និងភារកិច្ចដែលព្រះជាម្ចាស់ប្រទានដល់អ្នក? តើការមិនស្ដាប់បង្គាប់របស់អ្នកទាស់នឹងព្រះជាម្ចាស់មានការថយចុះឬទេ? នៅពេលដែលអ្វីមួយកើតឡើង ហើយអ្នកត្រូវបានបើកសម្ដែងថា មិនស្ដាប់បង្គាប់ តើអ្នកអាចឆ្លុះបញ្ចាំងអំពីខ្លួនឯងបានទេ? តើអ្នកអាចស្ដាប់បង្គាប់បានទេ? តើអ្នកកាន់តែមានភក្ដីភាពចំពោះព្រះរាជ្យបញ្ជា ឬកាតព្វកិច្ច ដែលព្រះជាម្ចាស់ប្រទានដល់អ្នកឬទេ ហើយតើភក្ដីភាពនោះបរិសុទ្ធឬទេ? អំឡុងពេលដែលអ្នកស្ដាប់ការអធិប្បាយ តើការជំរុញទឹកចិត្ត មហិច្ឆតា ចំណង់ និងគោលបំណងរបស់អ្នក ត្រូវបានបន្សុទ្ធទេ? តើទាំងនេះមិនមែនជាលក្ខខណ្ឌសម្រាប់ការវាស់ស្ទង់ឬ? ដូច្នេះ ក៏មានការយល់ច្រឡំរបស់អ្នកអំពីព្រះជាម្ចាស់៖ តើអ្នកនៅតែតោងជាប់ទៅនឹងសញ្ញាណដើមរបស់អ្នក ការគិតស្រមៃបែបអរូបី និងស្រពេចស្រពិល និងការសន្និដ្ឋានរបស់អ្នកឬទេ? តើអ្នកនៅតែមានការរអ៊ូរទាំ និងអារម្មណ៍អវិជ្ជមានផ្សេងទៀតទេ? តើមានការផ្លាស់ប្ដូរពាក់ព័ន្ធនឹងអ្វីៗទាំងនេះទេ? ប្រសិនបើគ្មានការផ្លាស់ប្ដូរណាមួយនៅក្នុងការយល់ឃើញទាំងនេះទេ នោះតើអ្នកគឺជាមនុស្សប្រភេទណា? ការណ៍នេះបញ្ជាក់អំពីតថភាពមួយ៖ អ្នកមិនមែនជាមនុស្សម្នាក់ដែលអនុវត្តសេចក្ដីពិតឡើយ។

ដកស្រង់ពី «មានតែតាមរយៈការអនុវត្តព្រះបន្ទូលរបស់ព្រះជាម្ចាស់ទេ ទើបមនុស្សអាចសម្រចបានការផ្លាស់ប្ដូរនៅក្នុងនិស្ស័យបាន» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ

មនុស្សជាច្រើនមានអាកប្បកិរិយាខាងក្រៅប្រាកដប្រជាមួយចំនួន ដូចជាអាចទុកគ្រួសារ និងការងារចោលទៅម្ខាង ហើយបំពេញភារកិច្ចរបស់ខ្លួន ដូច្នេះហើយពួកគេជឿថា ពួកគេកំពុងអនុវត្តសេចក្ដីពិត។ ប៉ុន្ដែទោះជាយ៉ាងណាក៏ដោយ ព្រះជាម្ចាស់មិនទទួលស្គាល់ថា ពួកគេកំពុងអនុវត្តសេចក្ដីពិតនោះទេ។ ប្រសិនបើអ្វីៗគ្រប់យ៉ាងដែលអ្នកធ្វើ មានបំណងផ្ទាល់ខ្លួនមួយនៅពីក្រោយវា ហើយវាជាទង្វើក្លែងក្លាយ នោះអ្នកមិនមែនកំពុងអនុវត្តសេចក្ដីពិតទេ គឺអ្នកគ្រាន់តែបង្ហាញការប្រព្រឹត្តិពីខាងក្រៅប៉ុណ្ណោះ។ និយាយឱ្យចំទៅ ការប្រព្រឹត្តិរបស់អ្នកនឹងត្រូវថ្កោលទោសដោយព្រះជាម្ចាស់។ ទ្រង់នឹងមិនសរសើរ ឬនឹកចាំពីវាឡើយ។ ស្វែងយល់ឱ្យល្អិតល្អន់ទៅ គឺអ្នកកំពុងធ្វើការអាក្រក់ ហើយការប្រព្រឹត្តិរបស់អ្នកទាស់ប្រឆាំងនឹងព្រះជាម្ចាស់។ ពីខាងក្រៅ អ្នកមិនមែនកំពុងបង្អាក់ ឬរំខានអ្វីនោះទេ ហើយអ្នកមិនបានធ្វើឱ្យខូចខាតពិតប្រាកដ ឬក៏បានបំពានលើសេចក្ដីពិតណាមួយឡើយ។ វាហាក់ដូចជាសមទំនង និងសមហេតុផល ប៉ុន្ដែសារជាតិនៃសកម្មភាពរបស់អ្នកជាប់ទាក់ទងទៅនឹងការធ្វើការអាក្រក់ និងការតតាំងជាមួយព្រះជាម្ចាស់។ ដូច្នេះហើយ អ្នកគួរតែកំណត់ថា តើមានការផ្លាស់ប្ដូរខាងឯនិស្ស័យរបស់អ្នក ហើយថាអ្នកកំពុងយកសេចក្ដីពិតទៅអនុវត្តដោយសំលឹងមើលគោលបំណងដែលនៅពីក្រោយសកម្មភាពរបស់អ្នកដោយគិតដល់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ឬអត់។ វាមិនអាស្រ័យលើទស្សនរបស់មនុស្សថាតើសកម្មភាពរបស់គេស្របតាមការស្រមើស្រមៃ និងចេតនារបស់មនុស្ស ឬថាតើសកម្មភាពទាំងនោះសមនឹងរសជាតិរបស់អ្នកឬអត់នោះទេ រឿងទាំងនេះមិនសំខាន់ឡើយ។ ផ្ទុយទៅវិញ វាអាស្រ័យលើព្រះជាម្ចាស់មានបន្ទូលថា អ្វីដែលអ្នកកំពុងធ្វើស្របតាមព្រះហឫទ័យរបស់ទ្រង់ឬអត់ ឬតើសកម្មភាពរបស់អ្នកមានសេចក្ដីពិត ហើយថាសកម្មភាពទាំងនោះឆ្លើយតបនឹងសេចក្ដីតម្រូវ ព្រមទាំងបទដ្ឋានរបស់ទ្រង់ឬអត់។ មានតែការវាស់ស្ទង់ខ្លួនអ្នកជាមួយនឹងសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ប៉ុណ្ណោះទើបត្រឹមត្រូវ។ ការបំផ្លាស់បំប្រែខាងឯនិស្ស័យ និងការយកសេចក្ដីពិតទៅអនុវត្ត មិនមែនធម្មតា និងងាយស្រួលដូចមនុស្សស្រមើស្រមៃនោះទេ។ តើអ្នករាល់គ្នាយល់ពីការនេះឬទេឥឡូវនេះ? តើអ្នកមានបទពិសោធន៍ជាមួយការនេះឬទេ? នៅពេលដែលនិយាយអំពីសារជាតិនៃបញ្ហា អ្នករាល់គ្នាប្រហែលជាមិនយល់នោះទេ ព្រោះច្រកចូលរបស់អ្នករាល់គ្នារាក់កំផែលពេក។ អ្នករាល់គ្នារត់ពេញមួយថ្ងៃ តាំងពីព្រលឹមរហូតដល់ព្រលប់ ក្រោកពីព្រលឹម ហើយចូលដេកយឺត ប៉ុន្ដែអ្នកមិនបានសម្រេចការបំផ្លាស់បំប្រែខាងឯនិស្ស័យនៅក្នុងជីវិតរបស់អ្នកទេ ហើយអ្នករាល់គ្នាមិនអាចយល់បានថាការបំផ្លាស់បំប្រែនេះពាក់ព័ន្ធនឹងអ្វីឡើយ។ នេះមានន័យថាច្រកចូលរបស់អ្នករាក់កំផែលពេកហើយ មិនអ៊ីចឹងទេឬ? មិនថាអ្នកបានជឿលើព្រះជាម្ចាស់យូរប៉ុនណាទេ អ្នករាល់គ្នាប្រហែលជាមិនយល់ពីសារជាតិ និងរឿងរ៉ាវស៊ីជម្រៅទាក់ទឹងនឹងការសម្រេចឱ្យបាននូវការបំផ្លាស់បំប្រែខាងឯនិស្ស័យឡើយ។ តើអាចនិយាយបានថា និស្ស័យរបស់អ្នកបានផ្លាស់ប្ដូរដែរឬទេ? តើធ្វើដូចម្ដេចទើបអ្នកដឹងថា ព្រះជាម្ចាស់លើកសរសើរអ្នកឬអត់? យ៉ាងហោចបំផុត អ្នកនឹងមានអារម្មណ៍រឹងមាំប្លែកទាក់ទងនឹងអ្វីគ្រប់យ៉ាងដែលអ្នកធ្វើ ហើយអ្នកនឹងមានអារម្មណ៍ថា ព្រះវិញ្ញាណបរិសុទ្ធកំពុងតែដឹកនាំ និងបំភ្លឺអ្នក ព្រមទាំងកំពុងធ្វើការនៅក្នុងខ្លួនរបស់អ្នកនៅពេលអ្នកកំពុងបំពេញភារកិច្ចរបស់អ្នក កំពុងធ្វើកិច្ចការអ្វីមួយនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ ឬទាំងពេលធម្មតា។ ការប្រព្រឹត្តរបស់អ្នកនឹងស្របគ្នាជាមួយព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយនៅពេលអ្នកបានទទួលបទពិសោធន៍ដល់កម្រិតជាក់លាក់មួយ អ្នកនឹងមានអារម្មណ៍ថា របៀបដែលអ្នកបានធ្វើកាលពីមុនគឺសមស្របពិតមែន។ ទោះយ៉ាងណា បន្ទាប់ពីទទួលបានបទពិសោធន៍មួយរយៈពេលមក ប្រសិនបើអ្នកមានអារម្មណ៍ថា រឿងមួយចំនួនដែលអ្នកបានធ្វើកាលពីមុនមិនសមស្រប ហើយអ្នកមិនពេញចិត្តនឹងរឿងទាំងនោះ និងមានអារម្មណ៍ថា ពិតជាគ្មានសេចក្ដីពិតនៅក្នុងរឿងដែលអ្នកបានធ្វើទេ នោះហើយដែលបញ្ជាក់ថាអ្វីៗដែលអ្នកបានធ្វើ គឺបានប្រឆាំងនឹងព្រះជាម្ចាស់។ វាជាភស្ដុតាងដែលបញ្ជាក់ថាការបម្រើរបស់អ្នកគឺពោរពេញទៅដោយការបះបោរ ការទទឹងទាស់ និងការប្រព្រឹត្តតាមបែបមនុស្ស។

ដកស្រង់ពី «អ្វីដែលគួរដឹងអំពីការបំផ្លាស់បំប្រែនិស្ស័យរបស់បុគ្គលម្នាក់» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ

ប្រសិនបើអ្នកជឿលើព្រះជាម្ចាស់ ប៉ុន្តែអ្នកមិនស្វែងរកសេចក្ដីពិតទេ នោះអ្នកអាចជឿ ១០ ឆ្នាំ ដោយមិនមានបទពិសោធន៍ការផ្លាស់ប្ដូរណាមួយទេ។ នៅទីបញ្ចប់ អ្នកនឹងគិតថា នេះច្បាស់ជាអ្វីដែលជាអត្ថន័យនៃការជឿព្រះជាម្ចាស់ហើយ។ អ្នកនឹងគិតថា វាដូចគ្នាច្រើនដែរទៅនឹងវិធីដែលអ្នកកំពុងរស់នៅក្នុងពិភពលោកកាលពីមុន ហើយអ្នកគិតថា ការមានជីវិតគឺគ្មានន័យឡើយ។ នេះបង្ហាញយ៉ាងប្រាកដថា បើគ្មានសេចក្ដីពិតទេ នោះជីវិតគឺទទេស្អាត។ អ្នកនិយាយពាក្យមួយចំនួនអំពីគោលលទ្ធិ ប៉ុន្តែអ្នកនឹងនៅតែមានអារម្មណ៍មិនស្រួល និងស្រាកស្រាន្ដដដែល។ ប្រសិនបើមនុស្សមានចំណេះដឹងខ្លះៗអំពីព្រះជាម្ចាស់ ស្គាល់ពីវិធីដើម្បីរស់នៅក្នុងជីវិតដ៏មានន័យ ហើយអាចធ្វើអ្វីៗមួយចំនួនដែលធ្វើឱ្យព្រះជាម្ចាស់សព្វព្រះទ័យ នោះពួកគេនឹងមានអាម្មណ៍ថា នេះគឺជាជីវិតពិត ដែលមានតែរស់នៅតាមវិធីនេះទេ ទើបជីវិតរបស់ពួកគេនឹងមានន័យ ហើយថាពួកគេត្រូវតែរស់នៅតាមវិធីនេះ ដើម្បីនាំយកការសព្វព្រះទ័យបន្តិចបន្តួចថ្វាយព្រះជាម្ចាស់ និងមានអារម្មណ៍ពេញចិត្ត។ ប្រសិនបើពួកគេអាចធ្វើឱ្យព្រះជាម្ចាស់សព្វព្រះទ័យដោយមនសិការ យកសេចក្ដីពិតទៅអនុវត្ត បោះបង់ខ្លួនឯង បោះបង់ទស្សនៈផ្ទាល់ខ្លួនរបស់ពួកគេ ហើយក្លាយជាមនុស្សស្ដាប់បង្គាប់ និងយកចិត្តទុកដាក់ចំពោះបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ប្រសិនបើពួកគេអាចធ្វើរឿងទាំងអស់នេះបានដោយមនសិការ នោះនេះគីជាអត្ថន័យនៃការយកសេចក្ដីពិតទៅអនុវត្តយ៉ាងត្រឹមត្រូវ និងជាអត្ថន័យនៃការយកសេចក្ដីពិតទៅអនុវត្តយ៉ាងពិតប្រាកដ ហើយនេះគឺមិនដូចគ្នានឹងការពឹងផ្អែកលើមនុសរបស់ពួកគេ លើការស្រមើស្រមៃ ក៏ដូចជាការប្រកាន់ខ្ជាប់ទៅនឹងគោលលទ្ធិ និងបញ្ញត្តិនោះទេ។ នៅក្នុងតថភាពជាក់ស្ដែង វាគួរឱ្យហត់នឿយខ្លាំងណាស់ក្នុងការធ្វើអ្វីមួយ នៅពេលដែលពួកគេមិនយល់សេចក្ដីពិត ហត់នឿយនឹងប្រកាន់ខ្ជាប់គោលលទ្ធិ និងបញ្ញត្តិ ហើយហត់នឿយនឹងគ្មានគោលដៅ ព្រមទាំងធ្វើអ្វីមួយយ៉ាងងងឹតងងល់។ មានតែតាមរយៈសេចក្ដីពិតប៉ុណ្ណោះ ទើបពួកគេអាចមានសេរីភាព នេះមិនមែនជាការភូតកុហកទេ ហើយតាមរយៈសេចក្ដីពិត ពួកគេអាចធ្វើអ្វីៗយ៉ាងងាយស្រួល និងយ៉ាងសប្បាយរីករាយ។ អស់អ្នកណាដែលមានសភាពប្រភេទនេះ គឺជាមនុស្សដែលមានសេចក្ដីពិត។ ពួកគេគឺជាមនុស្សម្នាក់ដែលនិស្ស័យរបស់ពួកគេត្រូវបានបំផ្លាស់បំប្រែ។

ដកស្រង់ពី «មានតែការតាមរកសេចក្ដីពិតទេដែលអាចឲ្យមនុស្សម្នាក់ទទួលបាននូវការផ្លាស់ប្ដូរនិស្ស័យ» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ

ខាង​ដើម៖ ៣. មូលហេតុដែលព្រះជាម្ចាស់តម្រូវឱ្យមនុស្សត្រៀមទង្វើល្អដ៏គ្រប់គ្រាន់

បន្ទាប់៖ ២. អ្វីជាការធ្វើតាមច្បាប់វិន័យ ហើយអ្វីជាភាពខុសគ្នារវាងការធ្វើតាមច្បាប់វិន័យ និងការអនុវត្តសេចក្ដីពិត

តើយើងគួរអធិស្ឋានយ៉ាងដូចម្ដេច ដើម្បីឲ្យព្រះជាម្ចាស់ទ្រង់សណ្ដាប់? សូមទាក់ទងមកកាន់យើងខ្ញុំ ដើម្បីស្វែងរកដំណោះស្រាយ។

ខ្លឹមសារ​ពាក់ព័ន្ធ

១. មូលហេតុដែលព្រះជាម្ចាស់មានព្រះនាមផ្សេងគ្នានៅក្នុងយុគសម័យផ្សេងគ្នា និងសារៈសំខាន់នៃព្រះនាមរបស់ទ្រង់

ខគម្ពីរយោង៖ «ហើយព្រះជាម្ចាស់ក៏មានបន្ទូលនឹងម៉ូសេបន្ថែមទៀតថា ចូរអ្នកនិយាយទៅកាន់កូនចៅអ៊ីស្រាអែលថា ព្រះយេហូវ៉ា ជាព្រះនៃឱពុករបស់អ្នក...

ការស្គាល់អំពីសិទ្ធិអំណាច និងអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ក្នុងជីវិត

By Xinxin, the United States ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា «ចំណេះដឹងអំពីសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ ព្រះចេស្ដារបស់ព្រះជាម្ចាស់...

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ