២. អ្វីជាការធ្វើតាមច្បាប់វិន័យ ហើយអ្វីជាភាពខុសគ្នារវាងការធ្វើតាមច្បាប់វិន័យ និងការអនុវត្តសេចក្ដីពិត

ព្រះបន្ទូលពាក់ព័ន្ធរបស់ព្រះជាម្ចាស់៖

អ្វីដែលមនុស្សត្រូវតែសម្រេចបាននៅពេលនេះ គឺស្របតាមសណ្ឋានដ៏ពិតរបស់មនុស្សសព្វថ្ងៃនេះ តាមរយៈកម្រិតគុណភាព និងកម្ពស់ជាក់ស្ដែងរបស់មនុស្សបច្ចុប្បន្ន ហើយវាមិនតម្រូវឲ្យអ្នកធ្វើតាមច្បាប់នេះទេ។ ការនេះគឺដើម្បីឲ្យការផ្លាស់ប្តូរអាចត្រូវសម្រេចនៅក្នុងធម្មជាតិពីមុនរបស់អ្នក ហើយដើម្បីឲ្យអ្នកអាចបោះចោលនូវសញ្ញាណរបស់អ្នកចេញ។ តើអ្នកគិតថា បទបញ្ញត្តិជាច្បាប់ទេឬ? វាអាចនិយាយបានថា វាជាសេចក្ដីតម្រូវជាធម្មតាចំពោះមនុស្ស។ ក្រឹត្យវិន័យមិនមែនជាច្បាប់ដែលអ្នកត្រូវតែធ្វើតាមនោះទេ ឧទាហរណ៍ដូចជាការហាមជក់បារី តើវាជាច្បាប់ឬ? វាមិនមែនជាច្បាប់ទេ! ប៉ុន្ដែវាត្រូវបានតម្រូវពីភាពជាមនុស្សធម្មតា វាមិនមែនជាច្បាប់ទេ ប៉ុន្តែជាអ្វីដែលមានចែងសម្រាប់មនុស្សជាតិទាំងមូល។ សព្វថ្ងៃនេះ មានបទបញ្ញត្តិជាច្រើនត្រូវបានបង្កើតឡើង នោះក៏មិនមែនជាច្បាប់ដែរ បទបញ្ញត្តិទាំងនោះគឺជាសេចក្ដីតម្រូវ ដើម្បីសម្រេចបាននូវភាពជាមនុស្សធម្មតា។ មនុស្សមិនមាន ឬដឹងអំពីរឿងរ៉ាវបែបនេះពីអតីតកាលទេ ដូច្នេះមនុស្សត្រូវបានតម្រូវឲ្យសម្រេចវាបាននៅសព្វថ្ងៃនេះ ហើយរឿងរ៉ាវទាំងនោះមិនចាត់ទុកថាជាច្បាប់ទេ។ ក្រឹត្យវិន័យ គឺមិនដូចគ្នាទៅនឹងច្បាប់ទេ។ ច្បាប់ដែលខ្ញុំមានបន្ទូល គឺយោងទៅលើពិធី ភាពផ្លូវការ ឬការប្រព្រឹត្តិខុសឆ្គង និងភាពមិនត្រឹមត្រូវរបស់មនុស្ស ព្រោះវាជាច្បាប់ និងបទបញ្ជាដែលមិនអាចជួយអ្វីដល់មនុស្សបានទេ វាមិនមានប្រយោជន៏ចំពោះគេទេ ហើយវាបង្កើតផ្លូវប្រតិបត្តិដែលមិនមានន័យអ្វីឡើយ។ នេះជាសេចក្ដីសង្ខេបនៃច្បាប់ ហើយច្បាប់ទាំងនេះត្រូវតែបោះបង់ចោល ដ្បិតច្បាប់ទាំងនេះមិនបានផ្តល់ផលប្រយោជន៍ដល់មនុស្សទេ។ មានតែអ្វីដែលផ្តល់ផលប្រយោជន៍ដល់មនុស្សទេ ទើបត្រូវយកមកដាក់ជាការអនុវត្ត។

ដកស្រង់ពី «និមិត្តអំពីកិច្ចការរបស់ព្រះជាម្ចាស់ (១)» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

មនុស្សភាគច្រើនជឿថាជីវិតខាងវិញ្ញាណបែបធម្មតាតម្រូវឲ្យមានការអធិស្ឋាន ការច្រៀងទំនុកតម្កើង ការហូបនិងការផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ ឬការជញ្ជឹងគិតពីព្រះបន្ទូលរបស់ទ្រង់ ដោយមិនបានគិតថាតើការអនុវត្តបែបនោះពិតជាមានឥទ្ធិពល ឬនាំទៅរកការយល់ដឹងពិតប្រាកដឬយ៉ាងណានោះទេ។ មនុស្សទាំងនេះផ្តោតលើការធ្វើតាមនីតិវិធីបែបទំនើបដោយមិនគិតពីលទ្ធផលរបស់ពួកគេនោះឡើយ។ ពួកគេគឺជាមនុស្សដែលរស់នៅក្នុងពិធីតាមបែបសាសនា មិនមែនជាមនុស្សដែលរស់នៅក្នុងព្រះវិហារទេ ហើយក្នុងចំពោមពួកគេ មានតិចណាស់ដែលជារាស្ត្រនៃនគរព្រះ។ ការអធិស្ឋាន ការច្រៀងទំនុកតម្កើង ការហូប និងការផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ គឺគ្រាន់តែជាការធ្វើតាមអ្វីដែលត្រូវបានធ្វើឡើងដោយការបង្ខិតបង្ខំ និងដើម្បីធ្វើតាមនិន្នាការប៉ុណ្ណោះ មិនមែនដោយឆន្ទៈ និងចេញពីចិត្តទេ។ ទោះជាយ៉ាងណាក៏ដោយ មនុស្សដែលអធិស្ឋាន ឬច្រៀងសរសើរទាំងអស់នេះ ភាគច្រើនការខំប្រឹងប្រែងរបស់ពួកគេនឹងមិនទទួលបានផលផ្លែនោះទេ ដ្បិតអ្វីដែលពួកគេអនុវត្តគឺគ្រាន់តែជាច្បាប់ និងពិធីតាមបែបសាសនាប៉ុណ្ណោះ។ ពួកគេពិតជាមិនបានអនុវត្តតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ទេ។ ពួកគេផ្តោតតែទៅលើការនិយាយបង្វែរទៅតាមរបៀបដែលពួកគេអនុវត្ត ហើយពួកគេចាត់ទុកព្រះបន្ទូលរបស់ព្រះជាម្ចាស់គឺជាវិន័យដែលត្រូវដើរតាម។ មនុស្សបែបនេះមិនយកព្រះបន្ទូលរបស់ព្រះជាម្ចាស់ដើម្បីអនុវត្តតាមទេ។ ពួកគេគ្រាន់តែបំពេញសាច់ឈាមរបស់ពួកគេ ហើយសម្តែងអោយមនុស្សផ្សេងទៀតបានឃើញប៉ុណ្ណោះ។ វិន័យនិងពិធីសាសនាទាំងនេះសុទ្ធតែមានដើមកំណើតពីមនុស្ស មិនមែនមកពីព្រះជាម្ចាស់នោះទេ។ ព្រះជាម្ចាស់ទ្រង់មិនប្រកាន់នូវច្បាប់ទេ ហើយក៏មិនត្រូវស្ថិតនៅក្រោមក្រឹត្យវិន័យណាមួយដែរ។ ផ្ទុយទៅវិញព្រះអង្គទ្រង់ធ្វើការថ្មីៗជារៀងរាល់ថ្ងៃ ដោយសម្រេចនូវការងារដែលជាក់ស្តែង។ ដូចជាមនុស្សនៅក្នុងព្រះវិហារ Three-self Church ដែលដាក់កម្រិតខ្លួនអ្នកក្នុងការអនុវត្ត ដោយការចូលរួមក្នុងកម្មវិធីថ្វាយបង្គំពេលព្រឹកជារៀងរាល់ថ្ងៃ ថ្វាយនូវការអធិស្ឋានពេលល្ងាច និងការអធិស្ឋានអរព្រះគុណនៅមុនពេលបរិភោគអាហារ និងថ្វាយការអរព្រះគុណក្នុងគ្រប់ការទាំងអស់។ មិនថាពួកគេធ្វើច្រើនប៉ុនណា និងធ្វើយូរប៉ុនណានោះទេ ពួកគេនឹងមិនមានកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធឡើយ។ នៅពេលដែលមនុស្សរស់នៅដោយលើកតម្កើងច្បាប់ ហើយឲ្យចិត្តរបស់ពួកគេផ្តោតលើវិធីសាស្រ្តនៃការអនុវត្តន៍ នោះព្រះវិញ្ញាណបរិសុទ្ធមិនអាចធ្វើការបានឡើយ ពីព្រោះចិត្តរបស់ពួកគេត្រូវបានត្រួតត្រាដោយច្បាប់ និងសញ្ញាណរបស់មនុស្ស។ ដូច្នេះ ព្រះជាម្ចាស់មិនអាចធ្វើអន្តរាគមន៍ និងធ្វើការលើពួកគេបានទេ ហើយពួកគេអាចត្រឹមបន្តរស់នៅក្រោមការគ្រប់គ្រងនៃក្រឹត្យវិន័យប៉ុណ្ណោះ។ មនុស្សបែបនេះ គឺមិនអាចទទួលបាននូវការសរសើរពីព្រះជាម្ចាស់ជារៀងរហូត។

ដកស្រង់ពី «ទាក់ទងទៅនឹងជីវិតខាងវិញ្ញាណបែបធម្មតា» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

តើអ្នកប្រណិប័តន៍តាមទំនៀមសាសនាចំនួនប៉ុន្មាន? តើ ប៉ុន្មានលើកហើយ ដែលអ្នកបានបះបោរប្រឆាំងនឹងព្រះបន្ទូលរបស់ព្រះ ហើយដើរតាមផ្លូវរបស់ខ្លួនឯង? តើប៉ុន្មានលើកមកហើយ ដែលអ្នកអនុវត្តតាមព្រះបន្ទូលរបស់ព្រះ ដោយព្រោះតែអ្នកពិតជាគិតពិចារណាពីបន្ទុករបស់ទ្រង់ ហើយព្យាយាមបំពេញតាមព្រះហឫទ័យព្រះអង្គ? អ្នកគួរយល់នូវព្រះបន្ទូលរបស់ព្រះ ហើយអនុវត្តទៅតាមព្រះបន្ទូល។ ចូរមានគោលការណ៍នៅគ្រប់សកម្មភាព និងការប្រព្រឹត្តរបស់អ្នក គោលការណ៍នេះមិនមែនសំដៅលើប្រកាន់ខ្ជាប់តាមច្បាប់ទម្លាប់ ឬធ្វើអ្វីមួយដោយទើសទាល់ ដើម្បីបង្ហាញឲ្យគេឃើញនោះឡើយ ផ្ទុយទៅវិញ វាសំដៅលើអនុវត្តតាមសេចក្ដីពិត និងរស់នៅដោយព្រះបន្ទូលរបស់ព្រះ។ មានតែការអនុវត្តបែបនេះប៉ុណ្ណោះ ទើបផ្គាប់ព្រះហឫទ័យព្រះបាន។ សកម្មភាពទាំងឡាយណា ដែលផ្គាប់ព្រះហឫទ័យព្រះ គឺមិនមែនជាច្បាប់ទម្លាប់ទេ ប៉ុន្តែ ជាការអនុវត្តនូវសេចក្ដីពិត។ មនុស្សមួយចំនួនចូលចិត្តទាក់ទាញចំណាប់អារម្មណ៍មកលើខ្លួនឯង។ នៅចំពោះមុខបងប្អូនប្រុសស្រីរបស់ខ្លួន ពួកគេប្រហែលជានិយាយថា ខ្លួនជំពាក់ព្រះ ប៉ុន្តែ នៅក្រោយខ្នងអ្នកទាំងនោះ ពួកគេមិនអនុវត្តនូវសេចក្ដីពិត ហើយប្រព្រឹត្តខុសស្រឡះ។ តើការទាំងនេះមិនមែនជាពួកផារិស៊ី ដែលកាន់សាសនាទេមែនទេ? មនុស្សម្នាក់ដែលពិតជាស្រលាញ់ព្រះមែន ហើយមាននូវសេចក្ដីពិត គេជាមនុស្សដែលស្មោះត្រង់នឹងព្រះ ប៉ុន្តែមិនបញ្ចេញឫកពារបែបនេះទេ។ បុគ្គលបែបនេះសុខចិត្តអនុវត្តនូវសេចក្ដីពិត នៅពេលមានស្ថានការណ៍កើតឡើង ហើយមិនស្រដី ឬប្រព្រឹត្តទង្វើដែលប្រឆាំងនឹងមនសិការរបស់គេឡើយ។ បុគ្គលបែបនេះបង្ហាញនូវប្រាជ្ញា នៅពេលដែលមានបញ្ហាកើតមានឡើង ហើយមានគោលការណ៍នៅក្នុងការប្រព្រឹត្តរបស់ខ្លួន មិនថាមានស្ថានការណ៍អ្វីក៏ដោយ។ បុគ្គលបែបនេះអាចផ្ដល់នូវការបម្រើយ៉ាងពិតប្រាកដ។ ជាញឹកញាប់ មានមនុស្សមួយចំនួននិយាយបានត្រឹមតែបបូរមាត់ អំពីការដែលគេជំពាក់គុណព្រះ ពួកគេចំណាយពេលក្នុងជីវិតរបស់គេដោយបង្ហាញទឹកមុខខ្វល់ខ្វាយ បង្ហាញឥរិយាបថថា ខ្លួនដូចជារងការប៉ះពាល់ ហើយធ្វើពុតគួរឲ្យអាណិត។ ពិតជាគួរឲ្យស្អប់ខ្ពើមណាស់! ប្រសិនបើអ្នកសួរគេថា «តើអ្នកអាចប្រាប់ខ្ញុំបានទេថា អ្នកជំពាក់គុណព្រះយ៉ាងណាដែរ?» នោះគេនឹងគាំងសម្ដី និយាយអ្វីមិនចេញ។ ប្រសិនបើអ្នកស្មោះត្រង់នឹងព្រះមែន ចូរកុំដើរនិយាយពីការណ៍នេះ ផ្ទុយទៅវិញ ចូរបង្ហាញសេចក្ដីស្រលាញ់របស់អ្នកចំពោះព្រះ ដោយវិធីអនុវត្តជាក់ស្ដែង ហើយអធិស្ឋានទៅកាន់ទ្រង់ដោយដួងចិត្តយ៉ាងពិតប្រាកដវិញ។ អស់អ្នកដែលគ្រាន់តែប្រព្រឹត្តចំពោះព្រះត្រឹមតែមាត់ និងគ្រាន់តែដើម្បីបង្គ្រប់កិច្ច គឺសុទ្ធតែជាមនុស្សកំពុត!

ដកស្រង់ពី «មនុស្សត្រូវតែផ្ដោតលើភាពជាក់ស្ដែងនៅក្នុងសេចក្ដីជំនឿ ការប្រណិប័តន៍តាមពិធីសាសនា មិនមែនជាជំនឿទេ» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

កាលពីមុន មនុស្សបានឆ្លងកាត់នូវគម្លាត និងរឿងរ៉ាវមិនសមហេតុផលជាច្រើន។ ពួកគេមិនបានយល់ពីបទដ្ឋាននៃតម្រូវការរបស់ព្រះជាម្ចាស់ទេ ហេតុដូច្នេះ មានផ្នែកជាច្រើននៃការឆ្លងកាត់របស់មនុស្សបានប្រព្រឹត្តទៅដោយខុសបំណង។ អ្វីៗដែលព្រះជាម្ចាស់តម្រូវពីមនុស្សគឺ ឲ្យពួកគេរស់នៅជាមនុស្សធម្មតាមួយរូប។ ឧទាហរណ៍ វាមិនមែនជារឿងអាក្រក់ទេ សម្រាប់មនុស្សដែលដើរតាមសម័យទំនើបនោះ ដូចជាទាក់ទងនឹងអាហារហូបចុក សម្លៀកបំពាក់ ការស្លៀកពាក់ខោអាវក្រោះស៊េ ជាមួយនិងក្រវ៉ាត់ក ការរៀនអំពីសិល្បៈសម័យទំនើប ការរីករាយសប្បាយនឹង សិល្បៈវប្បធម៌ និងការកម្សាន្តផ្សេងៗនៅពេលទំនេររបស់ពួកគេ ។ល។ ពួកគេអាចថតរូបអនុស្សាវរីយ៍ខ្លះៗ ពួកគេអាចអាន និងទទួលបានចំណេះដឹងដែលមានប្រយោជន៍មួយចំនួន និងរស់នៅក្នុងបរិយាកាសសមរម្យមួយ។ ទាំងអស់នេះ គឺជាអ្វីដែលសាកសមនឹងជីវិតនៃមនុស្សជាតិធម្មតា តែផ្ទុយទៅវិញ មនុស្សគិតថារឿងរ៉ាវទាំងអស់នេះជាទីស្អប់ខ្ពើមនៅចំពោះព្រះជាម្ចាស់ ហើយថែមទាំងរារាំងខ្លួនអ្នកក្នុងការធ្វើរឿងទាំងនេះទៀតផង។ ទំនៀមទម្លាប់របស់ពួកគេ គឺធ្វើទៅតាមក្បួនច្បាប់មួយចំនួន ដែលនាំទៅរកជីវិតដែលចាស់កំរិល ហួតហែង និងគ្មានន័យខ្លឹមសារទាំងស្រុង។ តាមពិត ព្រះជាម្ចាស់មិនដែលទាមទារឲ្យមនុស្សធ្វើអ្វីៗតាមរបៀបនេះទេ។ មនុស្សទាំងអស់ចង់កំណត់និស្ស័យខ្លួនអ្នក ដោយការអធិស្ឋានឥតឈប់ឈរនៅក្នុងវិញ្ញាណរបស់ពួកគេ ដើម្បីឲ្យចូលទៅជិតព្រះជាម្ចាស់ ចិត្តគំនិតរបស់ពួកគេតែងគិតគូរឥតឈប់ឈរនូវអ្វីដែលព្រះជាម្ចាស់គាប់ព្រះហឫទ័យ ភ្នែករបស់ពួកគេតែងសង្កេតមើលរឿងនេះរឿងនោះជាដរាប ដោយការភ័យខ្លាច ក្រែងលោថា ការទំនាក់ទំនងរបស់ពួកគេជាមួយព្រះជាម្ចាស់ត្រូវដាច់ចេញពីគ្នា។ ទាំងអស់នេះ គឺជាការសន្និដ្ឋាន ដែលមនុស្សបានកំណត់ឡើងដោយខ្លួនអ្នក។ ពួកវាជាច្បាប់ទម្លាប់ ដែលមនុស្សបានកំណត់ឡើងសម្រាប់ខ្លួនអ្នកតែបុណ្ណោះ។ ប្រសិនបើអ្នកមិនស្គាល់ពីនិស្ស័យ និងសារៈសំខាន់របស់ខ្លួនអ្នកទេនោះ ហើយបើអ្នកមិនយល់ពីកំរិតនៃរបៀបរបបដែលខ្លួនអ្នកអាចឈានដល់បានទេនោះ អ្នកនឹងគ្មានផ្លូវណាដើម្បីឲ្យដឹងជាក់ថា តើខ្នាតតម្រាដែលព្រះជាម្ចាស់ចង់បានពីមនុស្សគឺជាអ្វីឡើយ ហើយមិនតែប៉ុណ្ណោះ អ្នកក៏នឹងមិនមានផ្លូវនៃការអនុវត្តមួយត្រឹមត្រូវផងដែរ។ ដោយសារតែអ្នកមិនអាចយល់ឲ្យបានច្បាស់ថា តើអ្វីដែលព្រះជាម្ចាស់តម្រូវពីមនុស្ស ដូច្នេះហើយ ទើបចិត្តគំនិតរបស់អ្នកច្របូកច្របល់ អ្នកបញ្ជាឲ្យខួរក្បាលរបស់អ្នក វិភាគពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ព្រមទាំងធ្វើឲ្យវង្វេងស្មារតីក្នុងការស្វែងរកវិធីដើម្បីទទួលបានការប៉ះពាល់ និងការបំភ្លឺដោយព្រះវិញ្ញាណបរិសុទ្ធ។ ជាលទ្ធផល អ្នកបានអភិវឌ្ឍវិធីអនុវត្តមួយចំនួន ដែលអ្នកជឿថាវាសមរម្យសម្រាប់ខ្លួនអ្នក។ អ្នកខ្លួនឯងមិនទាំងដឹងថា តើវាពិតជាអ្វីដែលព្រះជាម្ចាស់តម្រូវពីមនុស្សមែនឬអត់នោះទេ គឺអ្នកធ្វើវាដោយមោទនភាពចំពោះការអនុវត្តដែលអ្នកបានកំណត់ឡើងដោយខ្លួនអ្នកប៉ុណ្ណោះ ដោយមិនសូវជាយកចិត្តទុកដាក់ខ្លាំង ចំពោះលទ្ធផល ថាតើវាមានការខ្វែងគំនិត ឬកំហុសឆ្គងនៅក្នុងការប្រព្រឹត្តរបស់អ្នកដែរទេ។ បើតាមរបៀបនេះ ទំនៀមទំទម្លាប់របស់អ្នក នៅខ្វះលក្ខណៈត្រឹមត្រូវ ហើយមិនមានគោលការណ៍ច្បាស់លាស់។ អ្វីដែលខ្វះខាតជាពិសេសនោះ គឺហេតុផល និងមនសិការរបស់មនុស្សធម្មតា ក៏ដូចជាការយល់ស្រប ពីព្រះជាម្ចាស់ ហើយនិងការបញ្ជាក់អះអាងពីព្រះវិញ្ញាណបរិសុទ្ធផងដែរ។ ការដើរលើផ្លូវដែលខ្លួនឯងរៀបចំ គឺជារឿងងាយស្រួលជាទីបំផុត។ ប្រភេទនៃទំនៀមទម្លាប់បែបនេះ គឺធ្វើឡើងទៅតាមច្បាប់ទម្លាប់ ឬដោយចេតនា ទទួលយកបន្ទុកបន្ថែមទៀតដើម្បីដាក់កំហិត និងគ្រប់គ្រងលើខ្លួនឯងតែប៉ុណ្ណោះ។ ទោះជាយ៉ាងណា អ្នកគិតថាទំនៀមទម្លាប់របស់អ្នកចាប់ផ្តើមទៅហើយ ដោយមិនបានដឹងថាទំនៀមទម្លាប់ភាគច្រើនរបស់អ្នក ចំណុះទៅដោយដំណើរការ ឬការប្រតិបត្តិដែលឥតប្រយោជន៍ប៉ុណ្ណោះ។ មានមនុស្សជាច្រើន បានអនុវត្តបែបនេះអស់រយៈពេលជាច្រើនឆ្នាំ ដោយគ្មានការផ្លាស់ប្តូរនិស្ស័យរបស់ពួក គេគ្មានការយល់ដឹងថ្មី និងគ្មានការប្រតិបត្តិថ្មីទាល់តែសោះ។ ពួកគេនៅតែបន្តធ្វើកំហុសចាស់ដដែលដោយមិនដឹងខ្លួន ហើយនៅតែឲ្យនិស្ស័យឃោរឃៅរបស់ខ្លួនបន្តសកម្មភាព ជាច្រើនលើកច្រើនសា ពួកគេប្រព្រឹត្តទង្វើមិនសមហេតុផល អមនុស្សធម៌ ថែមទាំងធ្វើឫកធ្វើពា ដែលធ្វើឲ្យមនុស្សងឿងឆ្ងល់ និងទាល់គំនិតទៀតផង។ តើមនុស្សនេះ យើងអាចនិយាយបានទេថា និស្ស័យរបស់ពួកគេ បានទទួលការផ្លាស់ប្តូរហើយ?

ដកស្រង់ពី «ការអនុវត្តន៍ (១)» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

តើអ្វីគឺជាបទដ្ឋានដែលកំណត់ ថាតើមនុស្សម្នាក់កំពុងតែអនុវត្តសេចក្ដីពិតឬអត់នោះ? នោះគឺពួកគេមានការពិតនៃ សេចក្ដីពិត។ តើអ្វីគឺជាបទដ្ឋានដែលកំណត់ ថាតើមនុស្សម្នាក់មានសេចក្ដីពិតការពិតនោះ? ការណ៍នេះ គឺអាស្រ័យលើឥរិយាបថដែលអ្នកមាននៅក្នុងចិត្តរបស់អ្នក ចំពោះព្រះជាម្ចាស់ នៅពេលដែលអ្នកជួបប្រទះបញ្ហា ហើយមិនថាអ្នកមានចំណេះដឹងជ្រៅជ្រះ ឬត្រឹមត្រូវ និងការវាស់ស្ទង់របស់ខ្លួនឡើយ។ មនុស្សខ្លះតែងតែនិយាយអំពីអ្វីៗដែលទូទៅ ធម្មតាៗ នៅពេលដែលពួកគេជួបប្រទះបញ្ហា ដែលបង្ហាញថា ពួកគេមិនមានការពិតនៃសេចក្ដីពិតឡើយ។ តើអស់អ្នកដែលមិនមានការពិតនៃ សេចក្ដីពិត អាចអនុវត្តសេចក្ដីពិតបានទេ នៅពេលដែលពួកគេជួបប្រទះបញ្ហា? ទេ ពួកគេមិនអាចអនុវត្តសេចក្ដីពិតបានទេ។ ពួកគេប្រហែលជានិយាយថា «ខ្ញុំបានជួបប្រទះបញ្ហានេះ ហើយខ្ញុំនឹងគ្រាន់តែស្ដាប់បង្គាប់ព្រះជាម្ចាស់ប៉ុណ្ណោះ»។ ដូច្នេះ ហេតុអ្វីបានជាអ្នកត្រូវតែស្ដាប់បង្គាប់ព្រះជាម្ចាស់នៅក្នុងបញ្ហានេះ? គោលការណ៍ដែលអ្នកដើរតាមគឺត្រឹមត្រូវ ប៉ុន្តែអ្នកប្រហែលជាអាចប្រព្រឹត្តដោយផ្អែកលើអារម្មណ៍របស់អ្នក ដែលជាវិធីមួយនៃការធ្វើអ្វីៗដែលអ្នកបានវាស់ស្ទង់ និងបានកំណត់ដោយខ្លួនឯង។ អ្នកនិយាយថា «ខ្ញុំគ្រាន់តែស្ដាប់បង្គាប់ព្រះជាម្ចាស់ប៉ុណ្ណោះ។ ខ្ញុំមិននិយាយ ឬមិនធ្វើអ្វីផ្សេងទៀតទេ» ប៉ុន្តែនៅក្នុងចិត្តរបស់អ្នក អ្នកតែងតែគិតថា «តើទាំងអស់នេះគឺជាអ្វី? អ្វីដែលព្រះជាម្ចាស់បានធ្វើគឺខុសហើយ»។ អ្នកមិនយល់ពីមូលហេតុដែលព្រះជាម្ចាស់បានធ្វើសកម្មភាពតាមវិធីនោះទេ ប៉ុន្តែអ្នកនៅតែប្រាប់ខ្លួនឯងឱ្យស្ដាប់បង្គាប់ ខណៈដែលតាមពិត មិនមានការស្ដាប់បង្គាប់ដ៏ពិតនៅក្នុងចិត្តរបស់អ្នកផង។ អ្នកគ្រាន់តែបញ្ចេញរូបភាពខាងក្រៅថា អ្នកមិននិយាយ ឬមិនធ្វើអ្វីមួយទេ ហាក់ដូចជាអ្នកស្ដាប់បង្គាប់អ៊ីចឹង ដែលតាមពិតទៅ ការស្ដាប់បង្គាប់បែបនេះ គឺគ្រាន់តែការដើរតាមបញ្ញត្តិប៉ុណ្ណោះ មិនមែនការអនុវត្តសេចក្ដីពិតឡើយ។ អ្នកត្រូវតែផ្ដូរមាគ៌ានៃនិស្ស័យពុករលួយមិនស្ដាប់បង្គាប់ដែលមាននៅក្នុងអ្នក ហើយនិយាយថា «ខ្ញុំឃើញ ហើយយល់ពីបញ្ហានេះ។ ខ្ញុំយល់ពីព្រះទ័យរបស់ព្រះជាម្ចាស់។ ខ្ញុំដឹងពីមូលហេតុដែលព្រះជាម្ចាស់ចង់ធ្វើរឿងនេះ។ មិនថាខ្ញុំឈឺចាប់ឬអត់ ឬមិនថាខ្ញុំទន់ខ្សោយឬអត់ ឬមិនថាខ្ញុំដួល ហើយមិនអាចក្រោកឡើងឬអត់ ឬមិនថាខ្ញុំមានទុក្ខព្រួយឬអត់ នោះខ្ញុំនឹងស្ដាប់បង្គាប់ព្រះជាម្ចាស់ ដោយសារខ្ញុំដឹងថា អ្វីដែលព្រះជាម្ចាស់ធ្វើគឺល្អ គ្រប់យ៉ាងដែលព្រះជាម្ចាស់ធ្វើគឺត្រឹមត្រូវ ហើយព្រះជាម្ចាស់មិនអាចធ្វើអ្វីមួយខុសឡើយ»។ ការនិយាយនេះ ខុសគ្នាពីការនិយាយថា «ខ្ញុំនឹងគ្រាន់តែស្ដាប់បង្គាប់ព្រះជាម្ចាស់ប៉ុណ្ណោះ» ដោយគ្មានបំណងធ្វើដូច្នោះយ៉ាងពិតប្រាកដទេ។ នៅក្នុងលក្ខណៈខាងក្រៅ «ការស្ដាប់បង្គាប់» នោះ មិនមែនត្រូវបានបង្ហាញចេញតាមវិធីមិនស្ដាប់បង្គាប់ណាមួយទេ ប៉ុន្តែនៅក្នុងចិត្តរបស់អ្នក គឺមានព្យុះបក់បោកខ្លាំង និងគំនរនៃការយល់ច្រឡំអំពីព្រះជាម្ចាស់ និងការតវ៉ាប្រឆាំងនឹងទ្រង់។ តាមពិត នេះគឺជាបូសដែលលាក់នៅក្នុងអ្នក ទោះបីជាស្បែករបស់អ្នកមិនអីនៅផ្នែកខាងក្រៅក៏ដោយ ក៏មានជំងឺនៅខាងក្នុងដែលមិនយូរមិនឆាប់នឹងផ្ទុះចេញ។ មិនខ្វល់ថា អ្នកបានស្ដាប់បង្គាប់ប៉ុន្មានដង ឬមិនថាអ្នកបានស្ដាប់បង្គាប់តាមវិធីនេះប៉ុន្មានដងឡើយ នៅទីបញ្ចប់ អ្នកនៅតែមិនមានជំនឿលើព្រះជាម្ចាស់ដ៏ពិតឡើយ ហើយអ្នកក៏មិនមានការយល់ដ៏ពិតអំពីទ្រង់ដែរ។ ហើយតើនេះមានន័យដូចម្ដេច? មានន័យថា អ្នកស្ដាប់បង្គាប់ ដោយការធ្វើតាមបញ្ញត្តិ ហើយមិនថាអ្នកស្ដាប់បង្គាប់ប៉ុន្មានដងឡើយ គឺអ្នកគ្រាន់តែធ្វើតាមបញ្ញត្តិប៉ុណ្ណោះ។ និស្ស័យដ៏ពុករលួយរបស់អ្នក មិនបានផ្លាស់ប្ដូរ ឬត្រូវបានដោះស្រាយទេ។ អ្នកត្រូវតែទទួលចំណេះដឹងអំពីនិស្ស័យដ៏ពុករលួយផ្ទាល់ខ្លួនរបស់អ្នក តាមរយៈបញ្ហាដែលអ្នកជួបប្រទះ ហើយអ្នកត្រូវតែមានការយល់ មានចំណេះដឹង និងការយកចិត្តទុកដាក់ចំពោះអ្វីដែលព្រះជាម្ចាស់ធ្វើ នោះទើបអ្នកអាចសម្រេចបានការស្ដាប់បង្គាប់ដ៏ពិត មានន័យថា អ្នកចង់ស្ដាប់បង្គាប់។ មានតែការឈានដល់កម្រិតនេះទេ ទើបអ្នកនឹងមានការផ្លាស់ប្ដូរដ៏ពិតមួយនៅក្នុងនិស្ស័យរបស់អ្នក។

ដកស្រង់ពី «តើអ្វីជាការអនុវត្តសេចក្ដីពិត?» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ

តើអ្វីគឺជាការអនុវត្តសេចក្ដីពិត? នៅពេលដែលអ្នកធ្វើអ្វីមួយជាក់លាក់ នៅពេលដែលអ្នកបំពេញកិច្ចការមួយ ឬបំពេញភារកិច្ចមួយ បើនិយាយអំពីអ្វីមួយនោះ តើវាត្រូវបានបំពេញដូចម្ដេចដែលជាការអនុវត្តសេចក្ដីពិត ហើយតើវាត្រូវបានបំពេញដូចម្ដេច ដែលមិនមែនជាការអនុវត្តសេចក្ដីពិត? ការមិនអនុវត្តសេចក្ដីពិត មិនមានទំនាក់ទំនងជាមួយសេចក្ដីពិតឡើយ។ អ្នកអាចបំពេញភារកិច្ចរបស់អ្នក ប៉ុន្តែវាពាក់ព័ន្ធតិចតួចជាមួយនឹងសេចក្ដីពិត។ វាគ្រាន់តែជាអាកប្បកិរិយាល្អមួយប្រភេទប៉ុណ្ណោះ ហើយវាក៏អាចនិយាយបានថា ជាទង្វើល្អមួយដែរ ប៉ុន្តែវានៅតែមានភាពខុសគ្នាឆ្ងាយរវាងទង្វើបែបនេះ ជាមួយនឹងការអនុវត្តសេចក្ដីពិត។ ពួកវាមានភាពខុសគ្នា។ ដូច្នេះ តើពួកវាអាចខុសគ្នាលើមូលដ្ឋានអ្វីខ្លះ? នៅពេលដែលអ្នកកំពុងតែធ្វើរឿងនេះ អ្នករក្សាវិសាលភាពជាក់លាក់មួយ និងបញ្ញត្តិជាក់លាក់មួយ។ ចំណុចមួយក្នុងចំណោមចំណុចទាំងនោះគឺថា អ្នកមិនបង្កការបាត់បង់ចំពោះផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ឡើយ។ ចំណុចមួយទៀតគឺថា អ្នកប្រញាប់ប្រញាល់ធ្វើការជាងមុន ហើយដូច្នោះ អ្នកឈឺចាប់បន្តិច ដោយការទទួលទានមិនបាន និងគេងមិនលក់តាមពេលវេលា។ អ្នកបានសម្រេចគ្រប់យ៉ាងទាំងអស់នេះ ហើយប្រសិនបើគ្មានលក្ខខណ្ឌតឹងរ៉ឹងត្រូវបានប្រើប្រាស់ចំពោះអ្នកទេ នោះភារកិច្ចរបស់អ្នកអាចមិនបានបញ្ចប់យ៉ាងពេញចិត្តឡើយ។ ទោះបីជាយ៉ាងណាក៏ដោយ មានរឿងមួយទៀត៖ តើអ្នកបានគាស់កកាយ និងរុករកអ្វីដែលជានិស្ស័យពុករលួយនៅក្នុងអ្នកទេ នៅពេលដែលអ្នកធ្វើរឿងនេះ? មានន័យថា តើអ្នកបានគាស់កកាយ និងរុករកទស្សនៈ ដែលអ្នកមាន និងអ្វីដែលមាននៅក្នុងអ្នក ដែលព្រះជាម្ចាស់មិនសព្វព្រះហឫទ័យទេ នៅពេលដែលអ្នកជួបប្រទះបញ្ហានេះ? តាមរយៈការបំពេញតួនាទីរបស់អ្នក និងការធ្វើរឿងនេះ តើអ្នកមានការយល់ថ្មីពីខ្លួនឯង ហើយតើអ្នកបានរកឃើញសេចក្ដីពិតណាមួយដែលអ្នកគួរតែយកទៅអនុវត្ត និងចូលទៅក្នុងទេ? (រឿងបែបនោះកម្រនឹងកើតឡើងណាស់។ ពេលខ្លះ ខ្ញុំគ្រាន់តែយល់ធម្មតាៗអំពីភាពក្រអឺតក្រទមរបស់ខ្ញុំ ដូច្នេះហើយ ខ្ញុំក៏លែងចង់យល់វាច្រើនជាងនេះទៀត)។ នោះ ពេលវេលាភាគច្រើនដែលអ្នកមានការយល់អំពីទ្រឹស្ដី និងរូបមន្ដ មិនមែនជាការយល់ដ៏ពិតទេ។ ប្រសិនបើអ្នកមិនស្វែងរកសេចក្ដីពិត នោះ សូម្បីតែអ្នកមិនបានធ្វើអ្វីមួយខុសដ៏ធ្ងន់ធ្ងរ ឬធ្វើអ្វីមួយអាក្រក់ ហើយអ្នកមិនបំពានគោលការណ៍ចម្បងៗ ហើយមើលពីក្រៅ អ្នកហាក់ដូចជាបុគ្គលល្អម្នាក់ ប្រកបដោយភាពជាមនុស្ស ក៏អ្នកនៅតែមិនមែនកំពុងតែអនុវត្តសេចក្ដីពិត ហើយអ្នកក៏មិនបានទទួលសេចក្ដីពិតណាមួយដែរ។ «ការមិនបានធ្វើអ្វីមួយខុស» របស់អ្នក និងសម្ដែងចេញមកខាងក្រៅ ជាមនុស្សម្នាក់ដែលមានភាពជាមនុស្ស មិនស្មើនឹងការស្របទៅនឹងសេចក្ដីពិត ឬការអនុវត្តសេចក្ដីពិតឡើយ។ វាមានគម្លាត និងភាពខុសគ្នារវាងចំណុចនេះ និងការអនុវត្តសេចក្ដីពិត។

ដកស្រង់ពី «តើអ្វីជាការអនុវត្តសេចក្ដីពិត?» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ

ខាង​ដើម៖ ១. អ្វីជាការអនុវត្តសេចក្ដីពិត

បន្ទាប់៖ ៣. វិធីដែលមនុស្សគួរតែយកព្រះបន្ទូលរបស់ព្រះជាម្ចាស់ទៅអនុវត្ត ដើម្បីចូលទៅក្នុងតថភាពនៃសេចក្ដីពិត

តើយើងគួរអធិស្ឋានយ៉ាងដូចម្ដេច ដើម្បីឲ្យព្រះជាម្ចាស់ទ្រង់សណ្ដាប់? សូមទាក់ទងមកកាន់យើងខ្ញុំ ដើម្បីស្វែងរកដំណោះស្រាយ។

ខ្លឹមសារ​ពាក់ព័ន្ធ

១. មូលហេតុដែលព្រះជាម្ចាស់មានព្រះនាមផ្សេងគ្នានៅក្នុងយុគសម័យផ្សេងគ្នា និងសារៈសំខាន់នៃព្រះនាមរបស់ទ្រង់

ខគម្ពីរយោង៖ «ហើយព្រះជាម្ចាស់ក៏មានបន្ទូលនឹងម៉ូសេបន្ថែមទៀតថា ចូរអ្នកនិយាយទៅកាន់កូនចៅអ៊ីស្រាអែលថា ព្រះយេហូវ៉ា ជាព្រះនៃឱពុករបស់អ្នក...

យកចិត្តទុកដាក់បន្ថែមលើតថភាព

មនុស្សគ្រប់រូបអាចក្លាយជាមនុស្សគ្រប់លក្ខណ៍ដោយសារព្រះជាម្ចាស់ ដូច្នេះហើយ គ្រប់គ្នាគួរតែយល់ថា ការបម្រើព្រះបែបណាសមស្របបំផុតនឹងព្រះហឫទ័យទ្រង់។...

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ