I. តើមួយណាធំជាង៖ ព្រះជាម្ចាស់ ឬក៏ព្រះគម្ពីរ? តើអ្វីទៅជាទំនាក់ទំនងរវាងព្រះជាម្ចាស់ និងព្រះគម្ពីរ?

១. អស់រយៈពេលជាច្រើនឆ្នាំ របៀបនៃការជឿតាមបែបប្រពៃណីរបស់មនុស្ស (ដែលជាគ្រីស្ទបរិស័ទ ជាសាសនាមួយក្នុងចំណោមសាសនាធំៗទាំងបីនៅលើពិភពលោក) គឺជាការអានព្រះគម្ពីរ។ ការបែរចេញពីព្រះគម្ពីរ មិនមែនជាជំនឿលើព្រះអម្ចាស់ទេ ការបែរចេញពីព្រះគម្ពីរ គឺជាជំនឿខុសឆ្គង និងជាជំនឿឃ្លាតចាកពីសេចក្ដីពិត។ ហើយសូម្បីតែនៅពេលមនុស្សអានសៀវភៅផ្សេងៗទៀតក៏ដោយ ក៏គ្រឹះនៃសៀវភៅទាំងនេះ ត្រូវតែជាសេចក្ដីពន្យល់ចេញពីព្រះគម្ពីរដែរ។ ដែលអាចនិយាយបានថា ប្រសិនបើអ្នកជឿលើព្រះជាម្ចាស់ នោះអ្នកត្រូវតែអានព្រះគម្ពីរ ហើយក្រៅពីព្រះគម្ពីរ អ្នកមិនត្រូវ ថ្វាយបង្គំចំពោះសៀវភៅណាដែលមិនពាក់ព័ន្ធនឹងព្រះគម្ពីរនោះឡើយ។ ប្រសិនបើអ្នកធ្វើដូច្នេះ អ្នកកំពុងតែក្បត់ព្រះជាម្ចាស់ហើយ។ តាំងពីពេលដែលមានព្រះគម្ពីរមក ជំនឿរបស់មនុស្សលើព្រះអម្ចាស់ គឺជាជំនឿនៅក្នុងព្រះគម្ពីរ។ ជាជាងការនិយាយថាមនុស្សជឿលើព្រះអម្ចាស់ វាជាការប្រសើរជាងក្នុងការដែលនិយាយថា ពួកគេជឿលើព្រះគម្ពីរ។ ជាជាងការនិយាយថាពួកគេបានចាប់ផ្តើមអានព្រះគម្ពីរ វាជាការប្រសើរជាងក្នុងការនិយាយថាពួកគេបានចាប់ផ្តើមជឿព្រះគម្ពីរ។ ហើយជាជាងការនិយាយថា ពួកគេបានត្រឡប់មករកព្រះអម្ចាស់វិញ វាជាការប្រសើរជាងក្នុងការនិយាយថាពួកគេបានវិលត្រឡប់មករកព្រះគម្ពីរ។ តាមរបៀបនេះ មនុស្សថ្វាយបង្គំដល់ព្រះគម្ពីរ គឺហាក់ដូចជាព្រះគម្ពីរជាព្រះជាម្ចាស់ ហាក់ដូចជាព្រះគម្ពីរជារបស់ដែលសំខាន់បំផុតរបស់ពួកគេ ហើយការបាត់បង់ព្រះគម្ពីរ គឺដូចគ្នានឹងការបាត់បង់អាយុជីវិតរបស់ពួកគេដែរ។ មនុស្សមើលឃើញថាព្រះគម្ពីរ ខ្ពស់ដូចជាព្រះជាម្ចាស់ ហើយក៏មានអ្នកដែលមើលឃើញថាព្រះគម្ពីរខ្ពង់ខ្ពស់ជាងព្រះជាម្ចាស់ដែរ។ ប្រសិនបើមនុស្សគ្មានកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ហើយទោះបើពួកគេមិនមានអារម្មណ៍ដឹងថាមានព្រះជាម្ចាស់ក៏ដោយ ក៏ពួកគេអាចបន្តការរស់នៅបានដែរ—ប៉ុន្តែនៅពេលណាពួកគេបាត់បង់នូវព្រះគម្ពីរ ឬបាត់បង់នូវជំពូក និងបាត់បង់នូវព្រះបន្ទូលចេញពីព្រះគម្ពីរ នោះវាហាក់ដូចជាពួកគេបានបាត់បង់នូវជីវិតរបស់ខ្លួនអ៊ីចឹង។ ដូច្នេះហើយ នៅពេលណាមនុស្សជឿលើព្រះអម្ចាស់ ពួកគេចាប់ផ្តើមអានព្រះគម្ពីរ និងទន្ទេញចាំព្រះគម្ពីរ ហើយបើពួកគេអាចទន្ទេញចាំព្រះគម្ពីរបានកាន់តែច្រើន នេះកាន់តែបញ្ជាក់ថាពួកគេស្រឡាញ់ព្រះជាម្ចាស់ និងមានសេចក្ដីជំនឿកាន់តែខ្លាំង។ អស់អ្នកដែលបានអានព្រះគម្ពីរ ហើយអាចថ្លែងពីព្រះគម្ពីរទៅកាន់អ្នកដទៃបាន អ្នកទាំងអស់នោះជាបងប្អូនប្រុសស្រីដ៏ល្អ។ ដ្បិតប៉ុន្មានឆ្នាំមកនេះ សេចក្ដីជំនឿ និងភាពស្មោះត្រង់របស់មនុស្សចំពោះព្រះអម្ចាស់ ត្រូវបានវាស់វែងទៅតាមទំហំនៃការយល់ដឹងរបស់ពួកគេអំពីព្រះគម្ពីរ។ មនុស្សភាគច្រើនពិតជាមិនយល់ពីមូលហេតុដែលពួកគេគប្បីជឿលើព្រះជាម្ចាស់ ហើយក៏មិនយល់ពីរបៀបក្នុងការជឿលើព្រះជាម្ចាស់ដែរ ហើយក៏មិនធ្វើអ្វីសោះ តែបែរទៅជាស្វែងរកនូវតម្រុយដ៏ងងឹតងងល់ ដើម្បីឲ្យបានយល់ពីអត្ថន័យនៃជំពូកនានានៅក្នុងព្រះគម្ពីរទៅវិញ។ មនុស្សមិនដែលស្វែងរកការណែនាំអំពីកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធទេ។ គ្រប់ពេលទាំងអស់ ពួកគេមិនធ្វើអ្វីសោះក្រៅពីខំប្រឹងសិក្សា និងស៊ើបអង្កេតអំពីព្រះគម្ពីរប៉ុណ្ណោះ ហើយគ្មាននរណាម្នាក់ធ្លាប់បានរកឃើញនូវកិច្ចការថ្មីអំពីព្រះវិញ្ញាណបរិសុទ្ធនៅខាងក្រៅព្រះគម្ពីរនោះទេ។ គ្មាននរណាម្នាក់ធ្លាប់បានបែរចេញពីព្រះគម្ពីរ ហើយពួកគេក៏មិនដែលហ៊ានធ្វើដូច្នោះដែរ។ មនុស្សបានសិក្សាព្រះគម្ពីរអស់រយៈពេលជាច្រើនឆ្នាំកន្លងមក ពួកគេដាក់ចេញជាការពន្យល់ជាច្រើន ហើយបានបង្កើតកិច្ចការជាច្រើនផង។ ពួកគេក៏មានមតិខុសៗគ្នាជាច្រើនអំពីព្រះគម្ពីរ ដែលពួកគេជជែកវែកញែកដោយគ្មានទីបញ្ចប់ ហេតុដូច្នេះហើយ ទើបបានជាសព្វថ្ងៃនេះមាននិកាយជាងពីរពាន់ផ្សេងគ្នា ត្រូវបានបង្កើតឡើង។ ពួកគេទាំងអស់គ្នាចង់ស្វែងរកសេចក្ដីពន្យល់ជាពិសេសមួយចំនួន ឬអាថ៌កំបាំងដ៏ជ្រាលជ្រៅជាងនេះនៅក្នុងព្រះគម្ពីរ ពួកគេចង់ស្វែងយល់អំពីព្រះគម្ពីរ ហើយចង់ស្វែងយល់ពីប្រវត្ដិនៃកិច្ចការរបស់ព្រះយេហូវ៉ានៅអ៊ីស្រាអែល ឬប្រវត្ដិនៃកិច្ចការរបស់ព្រះយេស៊ូវនៅស្រុកយូដា ឬអាថ៌កំបាំងផ្សេងទៀតដែលគ្មាននរណាម្នាក់ដឹង។ វិធីសាស្រ្តរបស់មនុស្សក្នុងការឈោងទៅកាន់ព្រះគម្ពីរ គឺជាសេចក្ដីគិតមមៃ និងសេចក្ដីជំនឿ ហើយគ្មាននរណាម្នាក់អាចយល់ច្បាស់ទាំងស្រុងអំពីសាច់រឿង ឬខ្លឹមសារនៅក្នុងព្រះគម្ពីរបានទេ។ ដូច្នេះសព្វថ្ងៃនេះ មនុស្សនៅតែមានញាណនៃការអស្ចារ្យដែលមិនអាចពិពណ៌នាបាន នៅពេលនិយាយដល់ព្រះគម្ពីរ ហើយពួកគេថែមទាំងគិតខ្វល់កាន់តែខ្លាំងពីព្រះគម្ពីរ ហើយថែមទាំងមានសេចក្ដីជំនឿលើព្រះគម្ពីរកាន់តែខ្លាំងទៀត។ សព្វថ្ងៃនេះ មនុស្សគ្រប់គ្នាចង់ស្វែងរកនូវទំនាយនៃកិច្ចការអំពីគ្រាចុងក្រោយនៅក្នុងព្រះគម្ពីរ ដោយពួកគេចង់រកឃើញនូវកិច្ចការអ្វីដែលព្រះជាម្ចាស់ទ្រង់ធ្វើនៅគ្រាចុងក្រោយ និងទីសំគាល់អ្វីដែលនឹងកើតមាននៅថ្ងៃចុងបំផុត។ តាមវិធីនេះ ការថ្វាយបង្គំរបស់ពួកគេចំពោះព្រះគម្ពីរ មានលក្ខណៈកាន់តែក្លៀវក្លា ហើយនៅពេលកាន់តែខិតជិតមកដល់គ្រាចុងក្រោយ នោះពួកគេកាន់តែជឿដោយងងឹតងងុលទៅលើទំនាយរបស់ពួកគេអំពីព្រះគម្ពីរ ជាពិសេសទំនាយអំពីថ្ងៃចុងបំផុត។ ជាមួយនឹងសេចក្ដីជំនឿដោយងងឹតងងុលបែបនេះនៅក្នុងព្រះគម្ពីរ ជាមួយនឹងការទុកចិត្តបែបនេះលើព្រះគម្ពីរ ពួកគេមិនមានបំណងស្វែងរកនូវកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធទេ។ នៅក្នុងសញ្ញាណរបស់មនុស្ស ពួកគេគិតថាមានតែព្រះគម្ពីរប៉ុណ្ណោះ ដែលអាចនាំកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធបាន មានតែនៅក្នុងព្រះគម្ពីរប៉ុណ្ណោះ ដែលពួកគេអាចរកឃើញស្នាមព្រះបាទារបស់ព្រះជាម្ចាស់ មានតែនៅក្នុងព្រះគម្ពីរប៉ុណ្ណោះ ដែលបានលាក់ទុកនូវអាថ៌កំបាំងអំពីកិច្ចការរបស់ព្រះជាម្ចាស់ មានតែព្រះគម្ពីរទេ—មិនមែនជាសៀវភៅ ឬមនុស្សផ្សេងទៀតទេ—ដែលអាចបញ្ជាក់អំពីអ្វីៗទាំងអស់របស់ព្រះជាម្ចាស់ និងកិច្ចការទាំងមូលរបស់ទ្រង់។ ព្រះគម្ពីរអាចនាំយកកិច្ចការនៃស្ថានសួគ៌មកផែនដី ហើយព្រះគម្ពីរអាចទាំងចាប់ផ្តើម និងបញ្ចប់នូវយុគសម័យបាន។ ជាមួយនឹងសញ្ញាណទាំងនេះ មនុស្សមិនមានទំនោរក្នុងការស្វែងរកនូវកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធនោះទេ។ ដូច្នេះមិនថាពេលកន្លងមក ព្រះគម្ពីរបានជួយដល់មនុស្សច្រើនប៉ុនណានោះទេ វាបានក្លាយជាឧបសគ្គដល់កិច្ចការចុងក្រោយរបស់ព្រះជាម្ចាស់រួចទៅហើយ។ ដោយគ្មានព្រះគម្ពីរ មនុស្សអាចស្វែងរកស្នាមព្រះបាទារបស់ព្រះជាម្ចាស់នៅកន្លែងផ្សេងទៀត តែសព្វថ្ងៃនេះ ស្នាមព្រះបាទារបស់ទ្រង់ត្រូវបានផ្ទុកដោយព្រះគម្ពីរ ហើយការពង្រីកនូវកិច្ចការចុងក្រោយរបស់ទ្រង់បានក្លាយជាការពិបាកទ្វេដង និងក្រៃលែង។ ការទាំងនេះ គឺដោយសារតែជំពូក និងព្រះបន្ទូលល្បីៗពីព្រះគម្ពីរ ក៏ដូចជាទំនាយផ្សេងៗអំពីព្រះគម្ពីរផងដែរ។ ព្រះគម្ពីរបានត្រឡប់ជារូបព្រះនៅក្នុងគំនិតរបស់មនុស្ស វាបានធ្វើឲ្យចិត្ដគំនិតរបស់ពួកគេវង្វេងវង្វាន់ ហើយពួកគេមិនមានសមត្ថភាពជឿថាព្រះជាម្ចាស់អាចធ្វើកិច្ចការក្រៅពីព្រះគម្ពីរបាន ពួកគេមិនមានសមត្ថភាពជឿថាមនុស្សអាចរកឃើញព្រះជាម្ចាស់នៅខាងក្រៅព្រះគម្ពីរបាននោះទេ ពួកគេកាន់តែមិនអាចជឿថាព្រះជាម្ចាស់អាចចាកចេញពីព្រះគម្ពីរ ក្នុងកំឡុងពេលនៃកិច្ចការចុងក្រោយ ហើយចាប់ផ្តើមជាថ្មី។ នេះជារឿងដែលមិនអាចគិតស្មានដល់ចំពោះមនុស្ស ពួកគេមិនអាចជឿលើការនេះបាន ហើយពួកគេក៏មិនអាចស្រមៃគិតដល់ដែរ។ ព្រះគម្ពីរបានក្លាយជាឧបសគ្គដ៏ធំមួយ ចំពោះការទទួលយករបស់មនុស្សអំពីកិច្ចការថ្មីរបស់ព្រះជាម្ចាស់ និងជាការពិបាកមួយចំពោះការពង្រីកកិច្ចការថ្មីនេះរបស់ព្រះជាម្ចាស់។

ដកស្រង់ពី «ទាក់ទងនឹងព្រះគម្ពីរ (១)» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

២. បច្ចុប្បន្ននេះ មនុស្សជឿថា ព្រះគម្ពីរគឺជាព្រះជាម្ចាស់ ហើយជឿថា ព្រះជាម្ចាស់គឺជាព្រះគម្ពីរ។ ពួកគេក៏ជឿផងដែរថា ពាក្យពេចន៍ទាំងអស់របស់ព្រះគម្ពីរគឺសុទ្ធតែជាព្រះបន្ទូលដែលព្រះជាម្ចាស់ថ្លែងមកប៉ុណ្ណោះ ហើយជឿថា ពាក្យពេចន៍ទាំងអស់នោះ សុទ្ធត្រូវព្រះជាម្ចាស់ថ្លែងមក។ សូម្បីអស់អ្នកដែលជឿព្រះជាម្ចាស់ក៏គិតថា ទោះបីជាកណ្ឌគម្ពីរទាំង ៦៦កណ្ឌ ក្នុងគម្ពីរសញ្ញាចាស់ និងសញ្ញាថ្មី ត្រូវបានសរសេរដោយមនុស្សក៏ដោយ ក៏ពួកគេទាំងអស់ត្រូវបានប្រទាននូវការបណ្ដាលចិត្ត ដោយព្រះជាម្ចាស់ដែរ និងជាកំណត់ត្រាអំពីព្រះសូរសៀងរបស់ព្រះវិញ្ញាណបរិសុទ្ធ។ នេះគឺជាការយល់ខុសរបស់មនុស្ស ហើយវាមិនស្របទៅនឹងការពិតទាំងស្រុងនោះឡើយ។ តាមពិត ក្រៅពីកណ្ឌគម្ពីរទំនាយ គម្ពីរសញ្ញាចាស់ភាគច្រើន គឺជាកំណត់ត្រាប្រវត្តិសាស្ត្រ។ សំបុត្រមួយចំនួនរបស់គម្ពីរសញ្ញាថ្មី បានមកពីបទពិសោធន៍របស់មនុស្ស ហើយមួយចំនួនទៀត បានមកពីការបំភ្លឺរបស់ព្រះវិញ្ញាណបរិសុទ្ធ។ ឧទាហរណ៍ សំបុត្ររបស់ប៉ុល បានកើតចេញពីកិច្ចការរបស់មនុស្សម្នាក់ សំបុត្រទាំងអស់នេះ គឺជាលទ្ធផលនៃការបំភ្លឺរបស់ព្រះវិញ្ញាណបរិសុទ្ធ ហើយសំបុត្រទាំងនោះត្រូវបានសរសេរសម្រាប់ពួកជំនុំ ហើយជាពាក្យពេចន៍រម្លឹកដាស់តឿន និងលើកទឹកចិត្ត សម្រាប់បងប្អូនប្រុសស្រីក្នុងពួកជំនុំ។ ពាក្យពេចន៍ទាំងនេះមិនមែនជាព្រះបន្ទូលដែលព្រះវិញ្ញាណបរិសុទ្ធថ្លែងនោះទេ។ ប៉ុលមិនអាចនិយាយជំនួសព្រះវិញ្ញាណបរិសុទ្ធបានទេ ហើយគាត់ក៏មិនមែនជាហោរាដែរ ហើយលើសពីនេះទៅទៀត គាត់មិនបានឃើញនិមិត្តដែលយ៉ូហានបានមើលឃើញនោះឡើយ។ សំបុត្ររបស់គាត់ត្រូវបានសរសេរសម្រាប់ពួកជំនុំអេភេសូរ ភីឡាដិលភា កាឡាទី និងពួកជំនុំដទៃទៀត... ប្រសិនបើមនុស្សឃើញសំបុត្រ ឬពាក្យដូចជាពាក្យរបស់ប៉ុល ថាជាព្រះសូរសៀងរបស់ព្រះវិញ្ញាណបរិសុទ្ធ ហើយថ្វាយបង្គំពាក្យពេចន៍ទាំងនេះដូចជាព្រះជាម្ចាស់ នោះអាចនិយាយបានតែម៉្យាងថា ពួកគេមិនរើសមុខពេកហើយ។ និយាយឲ្យឃោរឃៅជាងនេះ តើនេះមិនមែនជាការប្រមាថទេឬអី? ធ្វើដូចម្តេចទើបមនុស្សម្នាក់អាចនិយាយជំនួសព្រះជាម្ចាស់បាន? ហើយម្តេចបានជាមនុស្សអាចឱនក្រាបនៅចំពោះការកត់ត្រានៃសំបុត្រ និងពាក្យដែលគាត់បាននិយាយ ទុកដូចជាគម្ពីរដ៏បរិសុទ្ធមួយ ឬគម្ពីរមួយក្បាលដែលមកពីស្ថានសួគ៌ដូច្នេះ? តើព្រះបន្ទូលរបស់ព្រះជាម្ចាស់អាចត្រូវបានថ្លែងម្តងម្កាលដោយមនុស្សម្នាក់ឬទេ? តើមនុស្សម្នាក់អាចនិយាយជំនួសព្រះជាម្ចាស់ដូចម្ដេចបាន?

ដកស្រង់ពី «ទាក់ទងនឹងព្រះគម្ពីរ (៣)» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

៣. មានអ្នកខ្លះថែមទាំងជឿទៀតថា ទោះ បីកិច្ចការរបស់ព្រះជាម្ចាស់ថ្មីយ៉ាងណា ក៏កិច្ចការនោះត្រូវតែស្ដែងបញ្ជាក់ដោយបទទំនាយដែរ និងជឿថា នៅក្នុងដំណាក់កាលនីមួយៗនៃកិច្ចការបែបនេះ អស់អ្នកដែលដើរតាមទ្រង់ ដោយដួងចិត្ត «ពិត» គឺត្រូវតែមើលឃើញនូវការបើកសម្ដែង ពុំនោះទេ កិច្ចការបែបនេះ គឺមិនមែនជាកិច្ចការរបស់ព្រះជាម្ចាស់ឡើយ។ ត្រឹមចូលមករកព្រះជាម្ចាស់ ដើម្បីឱ្យបានស្គាល់ទ្រង់ នោះវាគឺជាកិច្ចការមួយ ដែលមិនងាយស្រួលសម្រាប់មនុស្សលោកស្រេចទៅហើយ។ ទម្រាំឲ្យគេបន្ថែមនូវដួងចិត្តលេលារបស់មនុស្ស ភាពស្វ័យសំខាន់ និងការបោកបញ្ឆោតខ្លួនឯងដែលជាចរិតបះបោររបស់គេទៀតនោះ នោះវានឹងរឹតតែធ្វើឲ្យគេកាន់តែលំបាកនឹងទទួលយកកិច្ចការថ្មីរបស់ព្រះជាម្ចាស់ទៅទៀត។ មនុស្សមិនបានពិចារណាពីកិច្ចការថ្មីរបស់ព្រះជាម្ចាស់ ដោយយកចិត្តទុកដាក់ ហើយក៏មិនអាចទទួលយកកិច្ចការនេះ ដោយការបន្ទាបខ្លួនបានដែរ ផ្ទុយទៅវិញ គេនឹងប្រើនូវចរិតឆ្មើងឆ្មៃ ខណៈដែលគេកំពុងរង់ចាំការបើកសម្ដែង និងការណែនាំពីព្រះជាម្ចាស់។ តើនេះមិនមែនជាកិរិយារបស់មនុស្សដែលបះបោរប្រឆាំង ហើយរឹងទទឹងនឹងព្រះជាម្ចាស់ទេឬអី? តើមនុស្សបែបនេះអាចទទួលបាននូវការសរសើរពីព្រះជាម្ចាស់ ដោយរបៀបណា?

ដកស្រង់ពី «តើមនុស្សដែលបានដាក់កំហិតព្រះជាម្ចាស់ តាមការយល់ដឹងរបស់គេ អាចទទួលការបើកសម្ដែងពីព្រះជាម្ចាស់ យ៉ាងដូចម្ដេច?» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

៤. ក្នុងជំនាន់ព្រះយេស៊ូវ ព្រះយេស៊ូវបានដឹកនាំជនជាតិយូដា និងអស់អ្នកដែលបានដើរតាមទ្រង់ ស្របតាមកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធនៅក្នុងទ្រង់ នៅពេលនោះ។ ទ្រង់មិនបានយកព្រះគម្ពីរ ធ្វើជាមូលដ្ឋានអំពីអ្វីដែលទ្រង់បានធ្វើនោះទេ ប៉ុន្តែទ្រង់បានមានបន្ទូលយោងទៅតាមកិច្ចការរបស់ទ្រង់។ ទ្រង់មិនបានយកចិត្តទុកដាក់នឹងអ្វីដែលព្រះគម្ពីរបានមានបន្ទូលនោះទេ ហើយក៏មិនបានស្រាវជ្រាវនៅក្នុងព្រះគម្ពីរដើម្បីរកផ្លូវមួយក្នុងការដឹកនាំអ្នកដែលដើរតាមទ្រង់ដែរ។ ចាប់ពីពេលដែលទ្រង់បានធ្វើកិច្ចការ ទ្រង់ផ្សាយអំពីផ្លូវនៃការប្រែចិត្ត ជាព្រះបន្ទូលមួយដែលមិនមាននិយាយសោះនៅក្នុងសេចក្ដីទំនាយនៃសញ្ញាចាស់។ ទ្រង់មិនត្រឹមតែមិនធ្វើតាមព្រះគម្ពីរប៉ុណ្ណោះទេ ប៉ុន្តែទ្រង់ក៏បានដឹកនាំទៅផ្លូវថ្មីមួយ និងបានធ្វើនូវកិច្ចការថ្មីផងដែរ។ ទ្រង់មិនដែលមានបន្ទូលយោងទៅព្រះគម្ពីរទេ នៅពេលដែលទ្រង់អធិប្បាយ។ ក្នុងយុគសម័យនៃក្រឹត្យវិន័យ មិនមាននរណាម្នាក់អាចសម្ដែងបាដិហារិយ៍របស់ទ្រង់ ក្នុងការព្យាបាលមនុស្សឈឺ និងដេញអារក្សបានទេ។ ដូច្នេះ កិច្ចការរបស់ទ្រង់ ការបង្រៀនរបស់ទ្រង់ និងអំណាច ព្រមទាំងអនុភាពរបស់ទ្រង់អំពីព្រះបន្ទូល ក៏ហួសពីមនុស្សណាណាទាំងអស់នៅក្នុងយុគសម័យនៃក្រឹត្យវិន័យ។ ព្រះយេស៊ូវបានធ្វើនូវកិច្ចការថ្មីរបស់ទ្រង់ ហើយទោះបីជាមនុស្សជាច្រើនបានថ្កោលទោសទ្រង់ ដោយប្រើព្រះគម្ពីរក៏ដោយ ហើយថែមទាំងបានប្រើសញ្ញាចាស់ដើម្បីឆ្កាងទ្រង់ផង ក៏កិច្ចការរបស់ទ្រង់មានលើសពីគម្ពីរសញ្ញាចាស់។ ប្រសិនបើការនេះមិនមែនដូច្នោះទេ ហេតុអ្វីបានជាមនុស្សបានយកដែកគោលដំទ្រង់ជាប់នឹងឈើឆ្កាង? តើមិនមែនដោយសារតែមិនបានមានបន្ទូលអ្វីសោះនៅក្នុងសញ្ញាចាស់អំពីការបង្រៀនរបស់ទ្រង់ ហើយអំពីសមត្ថភាពរបស់ទ្រង់ក្នុងការព្យាបាលអ្នកជំងឺ និងបណ្តេញអារក្សទេឬ? កិច្ចការរបស់ទ្រង់ត្រូវបានធ្វើឡើងដើម្បីដឹកនាំទៅផ្លូវថ្មីមួយ វាមិនមែនដើម្បីជ្រើសក្នុងការទាស់ប្រឆាំងនឹងព្រះគម្ពីរដោយចេតនា ឬដើម្បីចែកចាយនូវសញ្ញាចាស់ដោយចេតនានោះទេ។ ទ្រង់បានយាងមកដើម្បីសម្ដែងនូវព័ន្ធកិច្ចរបស់ទ្រង់ ដើម្បីនាំយកនូវកិច្ចការថ្មីដល់អ្នកដែលចង់បាន និងស្វែងរកទ្រង់។ ទ្រង់មិនបានមកដើម្បីពន្យល់ពីសញ្ញាចាស់ ឬលើកស្ទួយកិច្ចការរបស់ទ្រង់ទេ។ កិច្ចការរបស់ទ្រង់ មិនមានគោលបំណងដើម្បីឲ្យយុគសម័យនៃក្រឹត្យវិន័យបន្តលូតលាស់សម្រាប់កិច្ចការរបស់ទ្រង់ឡើយ ដ្បិតកិច្ចការរបស់ទ្រង់ មិនបានផ្តល់ការពិចារណាថាតើយកព្រះគម្ពីរជាគោលឬអត់។ ព្រះយេស៊ូវគ្រាន់តែបានយាងមកធ្វើកិច្ចការដែលទ្រង់គួរធ្វើ ដូច្នេះទ្រង់មិនបានពន្យល់ពីទំនាយនៃគម្ពីរសញ្ញាចាស់ទេ ហើយទ្រង់ក៏មិនបានធ្វើកិច្ចការតាមព្រះបន្ទូលនៃគម្ពីរសញ្ញាចាស់អំពីយុគសម័យនៃក្រឹត្យវិន័យដែរ។ ទ្រង់មិនអើពើនឹងអ្វីដែលគម្ពីរសញ្ញាចាស់បានចែងមកទេ ទ្រង់មិនបានខ្វល់ថាតើវាស្របនឹងកិច្ចការរបស់ទ្រង់ឬអត់ ហើយមិនខ្វល់ខ្វាយពីអ្វីដែលអ្នកដទៃបានដឹងអំពីកិច្ចការរបស់ទ្រង់ ឬរបៀបដែលពួកគេថ្កោលទោសនោះទេ។ ទ្រង់នៅតែធ្វើកិច្ចការដែលទ្រង់គួរធ្វើ ទោះបីជាមានមនុស្សជាច្រើន បានប្រើទំនាយរបស់ហោរានៃសញ្ញាចាស់ដើម្បីថ្កោលទោសទ្រង់ក៏ដោយ។ ចំពោះមនុស្ស វាហាក់ដូចជាកិច្ចការរបស់ទ្រង់គ្មានមូលដ្ឋាន ហើយវាមានច្រើនដែលផ្ទុយពីកំណត់ត្រានៃសញ្ញាចាស់។ តើនេះមិនមែនជាកំហុសរបស់មនុស្សទេឬ? តើគោលលទ្ធិត្រូវតែអនុវត្តចំពោះកិច្ចការរបស់ព្រះជាម្ចាស់ឬ? តើព្រះជាម្ចាស់ត្រូវធ្វើការស្របតាមទំនាយរបស់ពួកហោរាឬ? ក្រៅពីនេះ តើមួយណាធំជាងនេះទៅទៀត ព្រះជាម្ចាស់ ឬព្រះគម្ពីរ? ហេតុអ្វីព្រះជាម្ចាស់ត្រូវធ្វើតាមព្រះគម្ពីរ? តើព្រះជាម្ចាស់មិនមានសិទ្ធិលើសព្រះគម្ពីរទេឬអី? ព្រះជាម្ចាស់មិនអាចចាកចេញពីព្រះគម្ពីរ និងធ្វើកិច្ចការផ្សេងទៀតទេឬ? ហេតុអ្វីបានជាព្រះយេស៊ូវ និងពួកសិស្សទ្រង់មិនរក្សាថ្ងៃសប្ប័ទ? ប្រសិនបើទ្រង់ត្រូវរក្សាថ្ងៃសប្ប័ទ ហើយអនុវត្តតាមបទបញ្ញត្តិនៃគម្ពីរសញ្ញាចាស់ ហេតុអ្វីបានជាព្រះយេស៊ូវមិនរក្សាថ្ងៃសប្ប័ទបន្ទាប់ពីទ្រង់បានយាងមក ប៉ុន្តែបែរជាលាងជើង ទទូរព្រះសិរសា កាច់នំប៉័ង និងផឹកស្រាទំពាំងបាយជូរទៅវិញ? តើនេះមិនមែនជាការមិនធ្វើតាមបទបញ្ញត្តិនៃសញ្ញាចាស់ទេឬអី? ប្រសិនបើព្រះយេស៊ូវគោរពដល់គម្ពីរសញ្ញាចាស់ ហេតុអ្វីបានជាទ្រង់ធ្វើខុសនឹងគោលលទ្ធិទាំងនេះ? អ្នកគប្បីដឹងមួយណាមុន ព្រះជាម្ចាស់ ឬព្រះគម្ពីរ! ក្នុងនាមជាម្ចាស់អំពីថ្ងៃសប្ប័ទ តើទ្រង់មិនមែនជា ព្រះជាម្ចាស់នៃគម្ពីរទេឬអី?

…ដូច្នេះទ្រង់បានមានព្រះបន្ទូលថា៖ «កុំគិតស្មានថា ខ្ញុំមកបំផ្លាញក្រឹត្យវិន័យ ឬគម្ពីរហោរាចោលឡើយ៖ ខ្ញុំមិនបានមកដើម្បីបំផ្លាញឡើយ តែមកដើម្បីឲ្យបានសម្រេចវិញ។»។ ដូច្នេះស្របតាមអ្វីដែលទ្រង់សម្រេចបាន គោលលទ្ធិជាច្រើនត្រូវបានបំបែក។ នៅថ្ងៃសប្ប័ទ នៅពេលដែលទ្រង់នាំពួកសិស្សទៅច្រូតចម្រូតនៅវាលស្រែ ពួកគេរើស និងបរិភោគគ្រាប់ស្រូវ តែទ្រង់មិនបានរក្សាថ្ងៃសប្ប័ទទេ ហើយមានបន្ទូលថា «ដ្បិតបុត្រមនុស្សជាព្រះអម្ចាស់លើថ្ងៃសប្ប័ទ»។ នៅពេលនោះ តាមច្បាប់របស់សាសន៍អ៊ីស្រាអែល អ្នកណាដែលមិនគោរពថ្ងៃសប្ប័ទ នឹងត្រូវគប់នឹងដុំថ្មដល់ស្លាប់។ ទោះយ៉ាងណា ព្រះយេស៊ូវមិនបានចូលព្រះវិហារ ឬរក្សាថ្ងៃសប្ប័ទទេ ហើយកិច្ចការរបស់ទ្រង់មិនទាន់បានទង្វើ ដោយព្រះយេហូវ៉ាក្នុងជំនាន់នៃគម្ពីរសញ្ញាចាស់។ ដូច្នេះ កិច្ចការដែលព្រះយេស៊ូវបានធ្វើ គឺលើសពីក្រឹត្យវិន័យនៃសញ្ញាចាស់ទៅទៀត កិច្ចការរបស់ទ្រង់ខ្ពស់ជាងក្រឹត្យវិន័យ ហើយកិច្ចការរបស់ទ្រង់ក៏មិនស្របនឹងក្រឹត្យវិន័យដែរ។ នៅក្នុងយុគសម័យនៃព្រះគុណ ព្រះយេស៊ូវមិនបានធ្វើកិច្ចការតាមក្រឹត្យវិន័យនៃសញ្ញាចាស់ទេ ហើយបានបំបែករួចទៅហើយនូវគោលលទ្ធិទាំងនោះ។ ប៉ុន្តែសាសន៍អ៊ីស្រាអែលប្រកាន់ខ្ជាប់យ៉ាងខ្ជាប់ខ្ជួនចំពោះព្រះគម្ពីរ និងថ្កោលទោសព្រះយេស៊ូវ—តើនេះមិនមែនបដិសេធកិច្ចការរបស់ព្រះយេស៊ូវទេឬ? សព្វថ្ងៃនេះ ពិភពសាសនាក៏បានប្រកាន់ខ្ជាប់យ៉ាងតឹងរ៉ឹងទៅលើព្រះគម្ពីរដែរ ហើយមានអ្នកខ្លះបាននិយាយថា «ព្រះគម្ពីរជាសៀវភៅដ៏បរិសុទ្ធ ហើយយើងត្រូវតែអាន» មនុស្សខ្លះនិយាយថា «កិច្ចការរបស់ព្រះជាម្ចាស់ ត្រូវតែទទួលបានការប្រកាន់ខ្ជាប់ជារៀងរហូត។ គម្ពីរសញ្ញាចាស់គឺជាសេចក្ដីសញ្ញារបស់ព្រះជាម្ចាស់ជាមួយសាសន៍អ៊ីស្រាអែល ហើយមិនត្រូវបំបែកចេញទេ ហើយត្រូវតែរក្សាថ្ងៃសប្ប័ទជានិច្ច!» តើពួកគេមិនគួរឲ្យអស់សំណើចទេឬ? ហេតុអ្វីបានជាព្រះយេស៊ូវមិនរក្សាថ្ងៃសប្ប័ទ? តើទ្រង់បានប្រព្រឹត្តិអំពើបាបទេ? តើអ្នកណាអាចយល់រឿងរ៉ាវទាំងនេះឲ្យបានស៊ីជម្រៅទៅ?

ដកស្រង់ពី «ទាក់ទងនឹងព្រះគម្ពីរ (១)» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

៥. ព្រះបន្ទូល និងកិច្ចការរបស់ព្រះយេស៊ូវនៅគ្រានោះ មិនផ្ទុកនូវគោលលទ្ធិឡើយ ហើយទ្រង់ក៏មិនអនុវត្តកិច្ចការរបស់ទ្រង់ ស្របតាមកិច្ចការនៃក្រឹត្យវិន័យរបស់ព្រះគម្ពីរសញ្ញាចាស់នោះដែរ។ វាត្រូវបានអនុវត្តស្របតាមកិច្ចការដែលគួរតែត្រូវបានធ្វើនៅក្នុងយុគសម័យនៃព្រះគុណ។ ទ្រង់បានធ្វើការស្របតាមកិច្ចការដែលទ្រង់បាននាំមក ស្របតាមផែនការរបស់ទ្រង់ និងស្របតាមព័ន្ធកិច្ចរបស់ទ្រង់ ហើយទ្រង់មិនធ្វើការស្របតាមក្រឹត្យវិន័យនៃព្រះគម្ពីរសញ្ញាចាស់នោះឡើយ។ គ្មានអ្វីមួយដែលទ្រង់បានធ្វើ ស្របតាមក្រឹត្យវិន័យនៃព្រះគម្ពីរសញ្ញាចាស់ឡើយ ហើយទ្រង់ក៏មិនបានយាងមកធ្វើកិច្ចការ ដើម្បីសម្រេចតាមពាក្យរបស់ពួកហោរានោះដែរ។ ដំណាក់កាលនីមួយៗនៃកិច្ចការរបស់ព្រះជាម្ចាស់ មិនត្រូវបានធ្វើឡើង ដើម្បីសម្រេចទំនាយរបស់ពួកហោរាពីបុរាណឡើយ ហើយទ្រង់ក៏មិនបានយាងមក ដើម្បីប្រកាន់ខ្ជាប់តាមគោលលទ្ធិ ឬមកសម្រេចតាមទំនាយរបស់ពួកហោរាពីបុរាណនោះដែរ។ ប៉ុន្តែ សកម្មភាពរបស់ទ្រង់មិនបានបង្អាក់ដល់សេចក្តីទំនាយរបស់ពួកហោរាពីបុរាណ ហើយក៏មិនរំខានដល់កិច្ចការដែលទ្រង់បានធ្វើកន្លងមកនោះដែរ។ ចំណុចដ៏លេចធ្លោនៃកិច្ចការរបស់ទ្រង់ មិនមែនជាការកាន់តាមគោលលទ្ធិណាមួយឡើយ ផ្ទុយទៅវិញ ជាការធ្វើកិច្ចការដែលទ្រង់ផ្ទាល់គួរតែធ្វើវិញ។ ទ្រង់មិនមែនជាហោរា ឬព្យាការីឡើយ ប៉ុន្តែ ជាអ្នកអនុវត្តផ្ទាល់ ដែលបានយាងមក ដើម្បីធ្វើកិច្ចការដែលទ្រង់គួរតែធ្វើ ហើយទ្រង់បានយាងមក ដើម្បីផ្ដើមនូវយុគសម័យថ្មីរបស់ទ្រង់ និងអនុវត្តតាមកិច្ចការថ្មីរបស់ទ្រង់។ ជាការពិត នៅពេលដែលព្រះយេស៊ូវបានយាងមក ដើម្បីធ្វើកិច្ចការរបស់ទ្រង់ ទ្រង់ក៏បានសម្រេចតាមព្រះបន្ទូលជាច្រើនដែលត្រូវបានថ្លែងទុក ដោយពួកហោរាពីបុរាណនៅក្នុងព្រះគម្ពីរសញ្ញាចាស់ដែរ។ ដូច្នេះ កិច្ចការនាពេលសព្វថ្ងៃ ក៏បានសម្រេចតាមទំនាយរបស់ពួកហោរាពីបុរាណនៃព្រះគម្ពីរសញ្ញាចាស់ដែរ។ វាគ្រាន់តែខ្ញុំមិនកាន់ «សៀវភៅចំណាស់ពណ៌លឿង» នោះប៉ុណ្ណោះ។ សម្រាប់កិច្ចការជាច្រើនទៀតដែលខ្ញុំត្រូវធ្វើ ខ្ញុំក៏ត្រូវថ្លែងព្រះបន្ទូលជាច្រើនទៀតទៅកាន់អ្នករាល់គ្នាផងដែរ ហើយកិច្ចការ និងពាក្យទាំងនេះពិតជាសំខាន់ខ្លាំងណាស់ គឺសំខាន់ជាងសេចក្តីពន្យល់បទគម្ពីរទៅទៀត ដោយសារតែកិច្ចការពន្យល់នេះគ្មានសំខាន់ ឬមានតម្លៃអ្វីសម្រាប់អ្នករាល់គ្នាឡើយ ហើយក៏មិនអាចជួយអ្វីដល់អ្នករាល់គ្នា ឬផ្លាស់ប្រែអ្នករាល់គ្នានោះដែរ។ ខ្ញុំចង់ធ្វើកិច្ចការថ្មី មិនមែនសម្រាប់ជាប្រយោជន៍នៃការសម្រេចតាមបទគម្ពីរណាមួយនៅក្នុងព្រះគម្ពីរឡើយ។ ប្រសិនបើព្រះជាម្ចាស់គ្រាន់តែយាងមកកាន់ផែនដី ដើម្បីសម្រេចតាមពាក្យរបស់ពួកហោរាពីបុរាណនៅក្នុងព្រះគម្ពីរ នោះតើនរណាទៅដែលមានឋានៈធំជាង ជាព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ឬក៏ជាពួកហោរាពីបុរាណ? សរុបមក តើពួកហោរាគ្រប់គ្រងលើព្រះជាម្ចាស់ ឬក៏ព្រះជាម្ចាស់គ្រប់គ្រងលើពួកហោរា? តើអ្នកត្រូវពន្យល់អំពីពាក្យទាំងនេះយ៉ាងដូចម្ដេចទៅ?

ដកស្រង់ពី «អំពីងារ និងអត្តសញ្ញាណ» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

៦. កិច្ចការរបស់ព្រះជាម្ចាស់ វិវឌ្ឍទៅមុខជានិច្ច ហើយទោះបីជាបំណងនៃកិច្ចការរបស់ទ្រង់ មិនប្រែប្រួលក៏ពិតមែន ប៉ុន្តែវិធីសាស្ត្រដែលទ្រង់ធ្វើការ គឺប្រែប្រួលជាដរាប មានន័យថា អស់អ្នកដែលដើរតាមព្រះជាម្ចាស់ ក៏ប្រែប្រួលជាដរាបដែរ។ កាលណាព្រះជាម្ចាស់កាន់តែធ្វើការ នោះចំណេះដឹងដែលគេមានអំពីទ្រង់ ក៏កាន់តែពិស្ដារដែរ។ បម្រែបម្រួលដ៏សមស្រប នៅក្នុងនិស្ស័យរបស់មនុស្ស ក៏កើតមានឡើងអាស្រ័យតាមកិច្ចការរបស់ព្រះជាម្ចាស់ដែរ។ យ៉ាងណាមិញ ដោយសារកិច្ចការរបស់ព្រះជាម្ចាស់ ចេះតែប្រែប្រួលជានិច្ច ទើបអស់ អ្នកដែលមិនស្គាល់កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ និងមនុស្សលេលាដែលមិនស្គាល់សេចក្ដីពិត ចាប់ផ្ដើមរឹងទទឹងនឹងព្រះជាម្ចាស់។ កិច្ចការរបស់ព្រះជាម្ចាស់ គឺពុំដែលត្រូវគ្នានឹងការយល់ឃើញរបស់មនុស្សឡើយ ដ្បិតកិច្ចការរបស់ទ្រង់ថ្មីជានិច្ច មិនដែលចាស់ ហើយទ្រង់ក៏មិនដែលយកកិច្ចការចាស់មកធ្វើម្ដងទៀតដែរ តែផ្ទុយទៅវិញ ទ្រង់មានតែវិវឌ្ឍទៅមុខជាមួយនឹងកិច្ចការដែលពុំធ្លាប់ត្រូវបានធ្វើពីមុនមកសោះ។ ដោយសារតែព្រះជាម្ចាស់មិនធ្វើកិច្ចការរបស់ទ្រង់ម្ដងទៀត ហើយមនុស្សក៏ចេះតែវិនិច្ឆ័យកិច្ចការបច្ចុប្បន្នរបស់ទ្រង់ តាមរយៈកិច្ចការដែលទ្រង់បានធ្វើពីអតីតកាល ទើបការដែលទ្រង់អនុវត្តដំណាក់កាលនីមួយៗនៃកិច្ចការក្នុងយុគសម័យថ្មី កាន់តែលំបាកក្រៃលែង។ មនុស្សមានការលំបាកច្រើនពេកហើយ! គំនិតរបស់គេ អភិរក្សនិយមពេកហើយ! គ្មាននរណាម្នាក់ដឹងពីកិច្ចការរបស់ព្រះជាម្ចាស់ឡើយ តែគ្រប់ៗគ្នាបែរជាដាក់កំហិតកិច្ចការនោះវិញ។ កាលណាគេចាកចេញពីព្រះជាម្ចាស់ មនុស្សនឹងបាត់បង់ជីវិត បាត់បង់សេចក្ដីពិត និងបាត់បង់ព្រះពរមកពីទ្រង់ស្រាប់ហើយ ប៉ុន្តែ កាលណា គេក៏មិនទទួលយក ជីវិត ឬសេចក្ដីពិត នោះក៏រឹតតែមិនទទួលបានព្រះពរដ៏ធំដែលព្រះប្រទានឲ្យមនុស្សលោកដែរ។ មនុស្សទាំងអស់ចង់បានព្រះជាម្ចាស់ តែពួកគេមិនអាចធន់ទ្រាំនឹងបម្រែបម្រួលណាមួយនៅក្នុងកិច្ចការរបស់ព្រះជាម្ចាស់បានឡើយ។ អស់អ្នកដែលទទួលយកកិច្ចការថ្មីរបស់ព្រះជាម្ចាស់ គេជឿថា កិច្ចការរបស់ព្រះជាម្ចាស់ មិនប្រែប្រួលឡើយ គេជឿថា កិច្ចការនោះនៅទ្រឹងរហូត។ នៅក្នុងជំនឿរបស់គេ តម្រូវការតែមួយគត់ដើម្បីទទួលនូវសេចក្ដីសង្គ្រោះដ៏អស់កល្បជានិច្ចពីព្រះជាម្ចាស់ គឺត្រូវកាន់តាមក្រឹត្យវិន័យ ហើយដរាបណាគេប្រែចិត្ត ហើយលន់តួអំពើបាបរបស់ខ្លួន នោះព្រះជាម្ចាស់ក៏នៅតែស្កប់ព្រះទ័យជានិច្ចដែរ។ ទាំងនេះគឺជាគំនិតដែលគិតថា ព្រះជាម្ចាស់អាចធ្វើជាព្រះដែលស្ថិតក្រោមអំណាចក្រឹត្យវិន័យ និងជាព្រះដែលត្រូវគេបោះភ្ជាប់លើឈើឆ្កាងឲ្យសុគតជំនួសមនុស្សលោកប៉ុណ្ណោះ គេក៏គិតក្នុងចិត្តទៀតថា ព្រះជាម្ចាស់មិនគួរ និងមិនអាចធ្វើកិច្ចការលើសពីអ្វីដែលមានចែងក្នុងព្រះគម្ពីរឡើយ។ ប្រាកដណាស់ គឺគំនិតទាំងអស់នេះហើយ ដែលបានចងគេជាប់ទៅនឹងក្រឹត្យវិន័យពីបុរាណ ហើយបោះគេភ្ជាប់នឹងបញ្ញត្តិដែលសាបសូន្យបាត់ទៅហើយ។

ដកស្រង់ពី «តើមនុស្សដែលបានដាក់កំហិតព្រះជាម្ចាស់ តាមការយល់ដឹងរបស់គេ អាចទទួលការបើកសម្ដែងពីព្រះជាម្ចាស់ យ៉ាងដូចម្ដេច?» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

៧. សាសន៍យូដាទាំងអស់ សុទ្ធតែអានគម្ពីរសញ្ញាចាស់ ហើយដឹងពីបទទំនាយរបស់ហោរាអេសាយដែលទាយថា ទារកម្នាក់នឹងប្រសូតក្នុងស្នូកសត្វ។ ចុះហេតុអ្វីបានជាគេនៅតែបៀតបៀនព្រះយេស៊ូវ ទាំងដឹងច្បាស់ឥតចន្លោះអំពីបទទំនាយនេះ? តើមិនមែនដោយសារចរិតបះបោរ និងកង្វះការយល់ដឹងរបស់គេ អំពីកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធទេឬអី? នៅគ្រានោះ ពួកផារិស៊ីជឿថា កិច្ចការរបស់ព្រះយេស៊ូវ ខុសពីអ្វីដែលគេដឹងអំពីទារកដែលត្រូវបានទាយទុក ហើយមនុស្សសម័យបច្ចុប្បន្ន បដិសេធព្រះជាម្ចាស់ ក៏ដោយសារកិច្ចការរបស់ព្រះដែលប្រសូតជាសាច់ឈាម មិនស្របទៅនឹងព្រះគម្ពីរ។ តើលក្ខណៈពិតនៃចរិតបះបោររបស់គេចំពោះព្រះជាម្ចាស់ នៅដដែលទេឬអី? តើអ្នកអាចទទួលយកកិច្ចការទាំងអស់របស់ព្រះវិញ្ញាណបរិសុទ្ធ ដោយគ្មានចម្ងល់បានដែរឬទេ? ប្រសិនបើវាជាកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ នោះចរន្តលំហូរនេះគឺត្រឹមត្រូវហើយ ហើយអ្នកគួរតែទទួលយកកិច្ចការនេះដោយពុំមានការសង្ស័យអ្វីទាំងអស់ អ្នកពុំគួរជ្រើសរើស ឬសម្រេចយកអ្វីដែលត្រូវទទួល ឬមិនទទួលនោះឡើយ។ តើនឹងមានប្រយោជន៍អ្វី បើកាលណាអ្នកកាន់តែ«ដឹង»ពីព្រះកាន់តែច្រើន នោះអ្នកនឹងកាន់តែសង្ស័យច្រើនដែរនោះ? អ្នកមិនចាំបាច់ស្វែងរក ភ័ស្តុតាងបញ្ជាក់បន្ថែមទៀត ពីគម្ពីរទេ បើវាជាកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធ នោះអ្នកត្រូវទទួលយកវាចុះ ដ្បិតអ្នកជឿលើព្រះជាម្ចាស់ ដើម្បីដើរតាមទ្រង់ ហើយអ្នកពុំគួរស៊ើបអង្កេតពីទ្រង់នោះឡើយ អ្នកពុំគួរស្វះស្វែងរកភស្តុតាងបន្ថែមពីខ្ញុំនោះ ដើម្បីបញ្ជាក់ថា ខ្ញុំជាព្រះរបស់អ្នកនោះឡើយ ប៉ុន្តែ អ្នកគួរតែចេះសម្គាល់មើលថា ខ្ញុំមានប្រយោជន៍ដល់អ្នករាល់គ្នាឬអត់ នេះទើបជាកត្តាសំខាន់បំផុត។ បើទោះបីជាអ្នករកឃើញនូវភស្តុតាងដែលមិនអាចប្រកែកបាននៅក្នុងព្រះគម្ពីរ ភស្តុតាងនោះក៏មិនអាចនាំអ្នកឲ្យចូលមកចំពោះខ្ញុំទាំងស្រុងបានដែរ។ អ្នកគ្រាន់តែរស់នៅក្នុងដែនកំណត់នៃព្រះគម្ពីរប៉ុណ្ណោះ មិនមែននៅចំពោះខ្ញុំនោះទេ។ ព្រះគម្ពីរមិនអាចជួយអ្នកឲ្យស្គាល់ខ្ញុំបានទេ ក៏មិនអាចជួយឲ្យសេចក្ដីស្រឡាញ់ដែលអ្នកមានចំពោះខ្ញុំ កាន់តែស៊ីជម្រៅនោះដែរ... កិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងយុគសម័យនីំមួយៗ មានដែនកំណត់ច្បាស់លាស់ ទ្រង់ ធ្វើតែកិច្ចការក្នុងយុគសម័យបច្ចុប្បន្ន ហើយមិនដែលអនុវត្តកិច្ចការនៃដំណាក់កាលបន្ទាប់ ទុកជាមុនឡើយ។ ទាល់តែបែបនេះទើបកិច្ចការតំណាងរបស់ទ្រង់ក្នុងយុគសម័យនីមួយៗ អាចត្រូវបានគេកត់សម្គាល់។ ព្រះយេស៊ូវបានមានព្រះបន្ទូលអំពីទីសម្គាល់នៃគ្រាចុងក្រោយ អំពីរបៀបអត់ធ្មត់ និងធ្វើយ៉ាងណាឲ្យបានសង្គ្រោះ អំពីរបៀបលន់តួ និងប្រែចិត្ត និងរបៀបលីឈើឆ្កាង និងទ្រាំរងនូវទុក្ខវេទនាតែប៉ុណ្ណោះ ប៉ុន្តែ ទ្រង់មិនធ្លាប់មានបន្ទូលអំពីរបៀបដែលមនុស្សសម្រេចបាននូវសិទ្ធិចូល {ទៅក្នុងនគរស្ថានសួគ៌} ឬអំពីរបៀបដែលគេគួរផ្គាប់បំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ឡើយ។ ដូច្នេះ តើការស្វែងរកកិច្ចការបស់ព្រះជាម្ចាស់ក្នុងគ្រាចុងក្រោយនៅក្នុងព្រះគម្ពីរ វាគួរឲ្យអស់សំណើចទេ? ដោយគ្រាន់តែកាន់ខ្ជាប់តាមព្រះគម្ពីរ តើអ្នកអាចមើលឃើញអ្វីខ្លះ? រវាងគ្រូអធិប្បាយតាមព្រះគម្ពីរ និងអ្នកប្រកាសដំណឹងល្អ តើនរណាអាចបានឃើញកិច្ចការនាសម័យបច្ចុប្បន្នទុកជាមុន?

ដកស្រង់ពី «តើមនុស្សដែលបានដាក់កំហិតព្រះជាម្ចាស់ តាមការយល់ដឹងរបស់គេ អាចទទួលការបើកសម្ដែងពីព្រះជាម្ចាស់ យ៉ាងដូចម្ដេច?» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

៨. ពួកផារិស៊ីជនជាតិយូដាបានប្រើក្រឹត្យវិន័យម៉ូសេ មកដាក់ទោសព្រះយេស៊ូវ។ ពួកគេមិនស្វែងរកការចុះសម្រុងជាមួយនឹងព្រះយេស៊ូវនាពេលនោះទេ ប៉ុន្តែបានធ្វើតាមន័យពាក្យក្នុងក្រឹត្យវិន័យយ៉ាងខ្ជាប់ខ្ជួន រហូតដល់ថ្នាក់ដំព្រះយេស៊ូវដែលឥតទោស ភ្ជាប់នឹងឈើឆ្កាង នៅទីបំផុត បន្ទាប់ពីពួកគេបានចោទព្រះយេស៊ូវថា មិនធ្វើតាមក្រឹត្យវិន័យនៃគម្ពីរសញ្ញាចាស់ និងមិនមែនជាព្រះមែស្ស៊ីទេ តើអ្វីទៅជាចេតនាពិតរបស់គេ? តើមិនមែនមកពីពួកគេមិនបានស្វែងរកវិធីចុះសម្រុងនឹងសេចក្តីពិតទេឬអី? ពួកគេងប់នឹងពាក្យពេចន៍គ្រប់ម៉ាត់ក្នុងបទគម្ពីរ តែមិនធ្វើព្រងើយនឹងព្រះហឫទ័យរបស់ខ្ញុំ ហើយថែមទាំងមិនខ្វល់ពីជំហាន និងវិធីសាស្ត្រអនុវត្តកិច្ចការរបស់ខ្ញុំឡើយ។ ពួកគេមិនមែនជាមនុស្សដែលស្វែងរកសេចក្តីពិតទេ ប៉ុន្តែជាមនុស្សដែលប្រកាន់ខ្ជាប់នឹងពាក្យពេចន៍ជាខ្លាំង។ ពួកគេមិនមែនជាមនុស្សដែលជឿលើព្រះទេ ប៉ុន្តែជាមនុស្សដែលជឿលើព្រះគម្ពីរ។ សំខាន់បំផុត គឺពួកគេជាអ្នកចាំដានព្រះគម្ពីរ។ ដើម្បីរក្សាប្រយោជន៍នៃព្រះគម្ពីរ ដើម្បីរក្សាកិត្តិយសនៃព្រះគម្ពីរ និងដើម្បីការពារកេរ្តិ៍ឈ្មោះនៃព្រះគម្ពីរ ពួកគេដល់ថ្នាក់ឆ្កាងព្រះយេស៊ូវដែលពេញព្រះទ័យមេត្តាករុណានៅលើឈើឆ្កាង។ ពួកគេធ្វើបែបនេះ គ្រាន់តែដើម្បីការពារព្រះគម្ពីរ និងដើម្បីរក្សាសារៈសំខាន់នៃពាក្យពេចន៍គ្រប់ម៉ាត់នៃព្រះគម្ពីរនៅក្នុងចិត្តមនុស្ស។ ដូចនេះ បានជាពួកគេស៊ូបោះបង់អនាគតរបស់ខ្លូន និងតង្វាយធួនបាប ដើម្បីថ្កោលទោសព្រះយេស៊ូវ ដែលមិនសម្របតាមគោលលទ្ធិនៃព្រះគម្ពីរ រហូតដល់សុគត។ តើពួកគេទាំងអស់គ្នា មិនមែនជាកញ្ជះនៃពាក្យពេចន៍គ្រប់ម៉ាត់ ក្នុងបទគម្ពីរទេឬអី?

ចុះមនុស្សសព្វថ្ងៃ យ៉ាងដូចម្តេចដែរ? ព្រះគ្រីស្ទបានយាងមក ដើម្បីបង្ហាញសេចក្តីពិត តែពួកគេបែរជាកម្ចាត់ទ្រង់ចេញពីពិភពលោកនេះ ដើម្បីឱ្យពួកគេអាចទទួលបានសិទ្ធចូលទៅកាន់ស្ថានសួគ៌ និងទទួលព្រះគុណទៅវិញ។ ពួកគេចង់បដិសេធការមកដល់នៃសេចក្តីពិតទាំងស្រុង ដើម្បីរក្សាប្រយោជន៍នៃព្រះគម្ពីរ ហើយពួកគេមុខជាចង់ដំដែកគោលឆ្កាងព្រះគ្រីស្ទ ដែលយាងមកជាសាច់ឈាមទៅនឹងឈើឆ្កាងម្តងទៀត ដើម្បីធានាវត្តមានដ៏គង់វង្សរបស់ព្រះគម្ពីរ... មនុស្សស្វែងរកការចុះសម្រុងនឹងពាក្យពេចន៍ និងចុះសម្រុងនឹងព្រះគម្ពីរ ប៉ុន្តែមិនមាននរណាម្នាក់មកចំពោះមុខខ្ញុំ ដើម្បីស្វែងរកវិធីចុះសម្រុងនឹងសេចក្តីពិតឡើយ។ មនុស្សសម្លឹងមើលមកខ្ញុំនៅស្ថានសួគ៌ ហើយបានថ្វាយក្តីបារម្ភជាពិសេសចំពោះវត្តមានខ្ញុំនៅស្ថានសួគ៌ ប៉ុន្តែ គ្មាននរណាម្នាក់យកចិត្តទុកដាក់ចំពោះខ្ញុំ ជាសាច់ឈាមឡើយ ដ្បិតខ្ញុំដែលរស់នៅក្នុងចំណោមមនុស្ស គ្មានសារៈសំខាន់ឡើយ។ អស់អ្នកណាដែលគ្រាន់តែស្វែងរកការចុះសម្រុងនឹងបន្ទូលក្នុងព្រះគម្ពីរ និងអ្នកដែលស្វែងរកការចុះសម្រុងនឹងព្រះដ៏ស្រពេចស្រពិល គឺជាទិដ្ឋភាពដ៏អាក្រក់ដល់ខ្ញុំ។ នោះគឺដោយសារអ្វីដែលពួកគេថ្វាយបង្គំ គឺជាពាក្យពេចន៍សោះកក្រោះ និងព្រះដែលមានសមត្ថភាពប្រទានឱ្យពួកគេនូវទ្រព្យសម្បត្តិដែលមិនអាចបរិយាយបាន អ្វីដែលពួកគេថ្វាយបង្គំ គឺជាព្រះដែលដាក់ខ្លួនឲ្យនៅក្រោមការគ្រប់គ្រងរបស់មនុស្សទាំងស្រុង ពោលគឺជាព្រះដែលមិនមានលើលោក។ ដូច្នេះ តើមនុស្សទាំងនោះអាចទទួលបានអ្វីខ្លះពីខ្ញុំ? មនុស្សថោកទាបដល់ថ្នាក់គ្មានពាក្យបរិយាយទេ។ អស់អ្នកណាដែលប្រឆាំងទាស់នឹងខ្ញុំ អស់អ្នកណាដែលទាមទារពីខ្ញុំមិនចេះអស់មិនចេះហើយ អស់អ្នកណាដែលគ្មានសេចក្តីស្រឡាញ់ចំពោះសេចក្តីពិត អស់អ្នកណាដែលបះបោរប្រឆាំងនឹងខ្ញុំ តើពួកគេអាចចុះសម្រុងនឹងខ្ញុំយ៉ាងដូចម្តេច?

ដកស្រង់ពី «អ្នកគួរតែស្វះស្វែងរកវិធីចុះសម្រុងជាមួយនឹងព្រះគ្រីស្ទ» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

៩. មានមនុស្សមួយចំនួននិយាយថា ពួកគេចុះសម្រុងនឹងខ្ញុំ តែមនុស្សទាំងនោះ សុទ្ធតែថ្វាយបង្គំព្រះក្លែងក្លាយគ្រប់គ្នា។ បើទោះបីជាពួកគេទទួលស្គាល់នាមខ្ញុំថា បរិសុទ្ធ តែពួកគេដើរតាមផ្លូវបញ្ច្រាសពីខ្ញុំ ហើយពាក្យសម្តីពួកគេ ពោរពេញដោយភាពក្អេងក្អាង និងការជឿជាក់លើខ្លួនឯង។ នេះដោយសារតែពួកគេប្រឆាំងទាស់នឹងខ្ញុំ ហើយនៅមិនចុះសម្រុងនឹងខ្ញុំ តាំងពីក្នុងជម្រៅចិត្តរបស់គេមក។ រៀងរាល់ថ្ងៃ ពួកគេស្វែងរកដានរបស់ខ្ញុំនៅក្នុងព្រះគម្ពីរ ហើយបានឃើញសារ «ស័ក្តិសម» ដោយចៃដន្យ ជាសារដែលពួកគេអានមិនចេះចប់មិនចេះហើយ និងទន្ទេញដូចគម្ពីរ។ ពួកគេមិនដឹងពីវិធីចុះសម្រុងនឹងខ្ញុំទេ ហើយក៏មិនដឹងថា ការទាស់ទទឹងនឹងខ្ញុំ គឺជាអ្វីដែរ។ ពួកគេគ្រាន់តែអានគម្ពីរទាំងងងឹតងងុល។ នៅក្នុងព្រះគម្ពីរ ពួកគេដាក់កំហិតព្រះដ៏ស្រពេចស្រពិល ដែលពួកគេមិនធ្លាប់បានជួបសោះ និងគ្មានសមត្ថភាពអាចមើលឃើញបាន ហើយយកគម្ពីរមកមើលពេលទំនេរ។ ពួកគេជឿថា វត្តមានខ្ញុំមានតែនៅក្នុងវិសាលភាពនៃព្រះគម្ពីរ ហើយពួកគេចាត់ទុកខ្ញុំស្មើនឹងព្រះគម្ពីរ ពោលគឺ គ្មានព្រះគម្ពីរគឺគ្មានខ្ញុំ ហើយគ្មានខ្ញុំគឺគ្មានព្រះគម្ពីរ។ ពួកគេព្រងើយកន្តើយចំពោះវត្តមាន និងសកម្មភាពខ្ញុំ ផ្ទុយទៅវិញពួកគេយកចិត្តទុកដាក់ជ្រុល និងជាពិសេស លើគ្រប់ពាក្យពេចន៍ក្នុងបទគម្ពីរ។ មនុស្សច្រើនជាងនេះទៀត ជឿថា ខ្ញុំមិនគួរធ្វើអ្វីដែលខ្ញុំចង់ធ្វើទេ លុះត្រាតែមានការទាយទុកក្នុងបទគម្ពីរ។ ពួកគេផ្ដល់សារៈសំខាន់ខ្លាំងពេកដល់បទគម្ពីរ។ អាចនិយាយបានថា ពួកគេផ្តល់សារៈសំខាន់ដល់ពាក្យពេចន៍ និងសំនួនសំណេរខ្លាំងពេក ដល់ថ្នាក់ពួកគេប្រើខគម្ពីរ ដើម្បីវាស់ស្ទង់ព្រះបន្ទូលដែលខ្ញុំថ្លែង រួចថ្កោលទោសខ្ញុំ។ អ្វីដែលពួកគេស្វែងរក មិនមែនជាវិធីចុះសម្រុងនឹងខ្ញុំ ឬវីធីចុះសម្រុងនឹងសេចក្តីពិតនោះទេ ប៉ុន្តែជាការចុះសម្រុងនឹងនឹងពាក្យពេចន៍ក្នុងគម្ពីរ ហើយពួកគេជឿថា អ្វីដែលមិនស្របនឹងព្រះគម្ពីរ មិនមែនជាកិច្ចការរបស់ខ្ញុំទេ មិនថាមួយណាក៏ដោយ។ តើមនុស្សបែបនោះ មិនមែនជាពូជពង្សដ៏ស្មោះត្រង់របស់ពួកផារិស៊ីទេឬអី?

ដកស្រង់ពី «អ្នកគួរតែស្វះស្វែងរកវិធីចុះសម្រុងជាមួយនឹងព្រះគ្រីស្ទ» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

១០. អស់អ្នកណាដែលខ្វល់តែពីពាក្យនៅក្នុងគម្ពីរ ហើយមិនរវល់នឹងសេចក្ដីពិត ក៏មិនរវល់នឹងការស្វែងរកដានជើងរបស់ខ្ញុំ នោះគឺពួកគេប្រឆាំងនឹងខ្ញុំហើយ ព្រោះពួកគេកំណត់ខ្ញុំតាមព្រះគម្ពីរ កំហិតខ្ញុំត្រឹមក្នុងគម្ពីរ ហើយថែមទាំងប្រមាថខ្ញុំយ៉ាងក្រៃលែងផង។ តើមនុស្សបែបនោះ អាចមកនៅចំពោះព្រះភ័ក្ត្រខ្ញុំយ៉ាងដូចម្ដេច? ពួកគេមិនយកចិត្តទុកដាក់ចំពោះទង្វើល្អរបស់ខ្ញុំ ក៏មិនយកចិត្តទុកដាក់ចំពោះព្រះហឫទ័យរបស់ខ្ញុំ ឬសេចក្ដីពិតទេ តែផ្ទុយទៅវិញ គេបែរជាឈ្លក់វង្វេងនឹងន័យពាក្យ គឺន័យពាក្យដែលធ្វើឲ្យស្លាប់។ តើមនុស្សបែបនេះអាចចុះសម្រុងនឹងខ្ញុំដោយរបៀបណា?

ដកស្រង់ពី «អ្នកគួរតែស្វះស្វែងរកវិធីចុះសម្រុងជាមួយនឹងព្រះគ្រីស្ទ» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

១១. ព្រះគម្ពីរគឺជាការកត់ត្រាប្រវត្តិសាស្ត្រនៃកិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងប្រទេសអ៊ីស្រាអែល ហើយកត់ត្រានូវបទទំនាយជាច្រើនរបស់ពួកហោរាពីបុរាណ ក៏ដូចជាព្រះសូរសៀងមួយចំនួនរបស់ព្រះយេហូវ៉ា នៅក្នុងកិច្ចការរបស់ទ្រង់នៅពេលនោះដែរ។ ដូច្នេះ មនុស្សទាំងអស់មើលមកសៀវភៅនេះថា បរិសុទ្ធ (ដោយសារព្រះជាម្ចាស់ទ្រង់បរិសុទ្ធ និងអស្ចារ្យ)។ ពិតណាស់ ទាំងអស់នេះ គឺជាលទ្ធផលនៃការគោរពរបស់ពួកគេ ចំពោះព្រះយេហូវ៉ា និងការស្រឡាញ់របស់ពួកគេចំពោះព្រះជាម្ចាស់។ មនុស្សផ្អែកលើសៀវភៅនេះ តាមវិធីនេះ គឺដោយសារតែសត្តនិកររបស់ព្រះជាម្ចាស់គោរព និងស្រឡាញ់ព្រះអាទិកររបស់ពួកគេណាស់ ហើយក៏មានអ្នកខ្លះដែលហៅសៀវភៅនេះទៀតថា ជាសៀវភៅពីស្ថានសួគ៌ទៀតផង។ តាមពិត គម្ពីរគ្រាន់តែជាការកត់ត្រារបស់មនុស្សប៉ុណ្ណោះ។ គម្ពីរមិនត្រូវបានដាក់ឈ្មោះដោយព្រះយេហូវ៉ាផ្ទាល់នោះទេ ហើយព្រះយេហូវ៉ាក៏មិនបានដឹកនាំការបង្កើតគម្ពីរនេះដែរ។ និយាយមួយបែបទៀត អ្នកនិពន្ធរបស់សៀវភៅនេះ មិនមែនជាព្រះជាម្ចាស់នោះទេ ប៉ុន្តែគឺជាមនុស្ស។ ព្រះគម្ពីរបរិសុទ្ធ គ្រាន់តែជាចំណងជើងដ៏គួរឲ្យគោរព ដែលមនុស្សផ្តល់ឲ្យប៉ុណ្ណោះ។ ចំណងជើងនេះមិនត្រូវបានសម្រេចព្រះទ័យដោយព្រះយេហូវ៉ា និងព្រះយេស៊ូវ បន្ទាប់ពីព្រះអង្គទាំងទ្វេពិភាក្សាគ្នានោះទេ។ វាគ្មានអ្វីក្រៅពីទស្សនៈរបស់មនុស្សនោះទេ។ ដោយសារសៀវភៅនេះមិនត្រូវបានសរសេរដោយព្រះយេហូវ៉ា នោះព្រះយេស៊ូវ ក៏កាន់តែមិនមែនជាអ្នកសរសេរទៅទៀត។ ផ្ទុយទៅវិញ ព្រះគម្ពីរគឺជាការរឿងដំណាលពីពួកហោរា ពួកសាវ័ក និងអ្នកឃើញហេតុការណ៍ពីបុរាណជាច្រើននាក់ ដែលក្រោយមកត្រូវបានមនុស្សជំនាន់ក្រោយចងក្រងរៀបចំជាសៀវភៅសំណេរបែបបុរាណមួយក្បាល សម្រាប់មនុស្ស ព្រះគម្ពីរហាក់ដូចជាសៀវភៅមួយក្បាលដ៏បរិសុទ្ធវិសេសវិសាល ជាសៀវភៅមួយក្បាលដែលពួកគេជឿថា មានអាថ៌កំបាំងជាច្រើនដែលជ្រាលជ្រៅ និងមិនអាចយល់បាន ក៏កំពុងតែរង់ចាំការស្រាយបំភ្លឺពីមនុស្សជំនាន់ក្រោយ។

ដកស្រង់ពី «ទាក់ទងនឹងព្រះគម្ពីរ (៤)» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

១២. គម្ពីរសញ្ញាចាស់ គឺជាកិច្ចការរបស់ព្រះជាម្ចាស់ក្នុងយុគសម័យនៃក្រឹត្យវិន័យ។ គម្ពីរសញ្ញាចាស់នៃព្រះគម្ពីរ បានកត់ទុកនូវរាល់កិច្ចការរបស់ព្រះយេហូវ៉ាក្នុងយុគសម័យនៃក្រឹត្យវិន័យ និងកិច្ចការនៃការបង្កើតលោកីយ៍របស់ទ្រង់។ ការកត់ទុកនូវគ្រប់កិច្ចការទាំងអស់ដែលព្រះយេហូវ៉ាបានធ្វើ ហើយទីបំផុត បញ្ចប់នូវកំណត់ហេតុអំពីកិច្ចការរបស់ព្រះយេហូវ៉ាដោយសៀវភៅម៉ាឡាគី។ គម្ពីរសញ្ញាចាស់ កត់ទុកនូវកិច្ចការពីរផ្នែកដែលព្រះជាម្ចាស់បានបំពេញ៖ ទីមួយ គឺជាកិច្ចការនៃការបង្កើតលោកីយ៍ ហើយមួយទៀតគឺជាបញ្ញត្តិនៃក្រឹត្យវិន័យ។ កិច្ចការទាំងពីរគឺជាកិច្ចការដែលបានធ្វើឡើងដោយព្រះយេហូវ៉ា។ យុគសម័យនៃក្រឹត្យវិន័យ តំណាងឲ្យកិច្ចការនៅក្រោមព្រះនាមនៃព្រះយេហូវ៉ា វាជាកិច្ចការទាំងមូល ដែលត្រូវបានធ្វើជាចម្បង ក្នុងព្រះនាមនៃព្រះយេហូវ៉ា។ ដូច្នេះគម្ពីរសញ្ញាចាស់ កត់ទុកនូវកិច្ចការរបស់ព្រះយេហូវ៉ា ហើយគម្ពីរសញ្ញាថ្មីកត់ទុកនូវកិច្ចការរបស់ព្រះយេស៊ូវ ជាកិច្ចការដែលត្រូវបានធ្វើជាចម្បង ក្នុងព្រះនាមព្រះយេស៊ូវ។ ភាពសំខាន់នៃព្រះនាមព្រះយេស៊ូវ និងកិច្ចការដែលទ្រង់បានធ្វើ ភាគច្រើនត្រូវបានកត់ទុកនៅក្នុងគម្ពីរសញ្ញាថ្មី។ ក្នុងអំឡុងនៃគម្ពីរសញ្ញាចាស់ ដែលជាយុគសម័យនៃក្រឹត្យវិន័យ ព្រះយេហូវ៉ាបានសង់ព្រះវិហារ និងអាសនៈនៅអ៊ីស្រាអែល។ ទ្រង់បានដឹកនាំអំពីរបៀបរស់នៅរបស់ជនជាតិអ៊ីស្រាអែលនៅលើផែនដី ដោយបង្ហាញថា ពួកគេជាមនុស្សដែលទ្រង់បានជ្រើសរើស ជាក្រុមមនុស្សដំបូងដែលទ្រង់បានជ្រើសរើសនៅលើផែនដី ហើយជាអ្នកដែលដើរព្រះហឫទ័យទ្រង់ផ្ទាល់ ហើយក្រុមមនុស្សដំបូងដែលទ្រង់បានដឹកនាំដោយផ្ទាល់។ ពូជអំបូរសាសន៍អ៊ីស្រាអែលទាំងដប់ពីរ ជាពូជអំបូរដែលព្រះយេហូវ៉ាបានជ្រើសរើសដំបូង ដូច្នេះហើយទ្រង់តែងតែធ្វើកិច្ចការជាមួយពួកគេជានិច្ច រហូតដល់ពេលកិច្ចការរបស់ព្រះយេហូវ៉ា ដែលជាកិច្ចការនៃយុគសម័យនៃក្រឹត្យវិន័យត្រូវបានបញ្ចប់។ ដំណាក់កាលទី២នៃកិច្ចការ គឺជាកិច្ចការនៃយុគសម័យនៃព្រះគុណនៃគម្ពីរសញ្ញាថ្មី ហើយត្រូវបានអនុវត្តក្នុងចំណោមជនជាតិយូដា ដែលជាពូជអំបូរមួយក្នុងចំណោមពូជអំបូរទាំងដប់ពីររបស់សាសន៍អ៊ីស្រាអែល។ ទំហំនៃកិច្ចការនេះ គឺតូចជាងមុន ពីព្រោះព្រះយេស៊ូវគឺជាព្រះជាម្ចាស់ដែលយកនិស្ស័យជាសាច់ឈាម។ ព្រះយេស៊ូវបានធ្វើការតែនៅពាសពេញស្រុកយូដាតែប៉ុណ្ណោះ ហើយបានធ្វើកិច្ចការតែរយៈពេលបីឆ្នាំកន្លះប៉ុណ្ណោះ។ ដូច្នេះ អ្វីដែលបានកត់ទុកនៅក្នុងសញ្ញាថ្មី គឺខុសគ្នាឆ្ងាយ ដែលមិនអាចលើសចំនួននៃកិច្ចការដែលបានកត់ទុកនៅក្នុងសញ្ញាចាស់នោះឡើយ។ កិច្ចការរបស់ព្រះយេស៊ូវនៃយុគសម័យនៃព្រះគុណ ត្រូវបានកត់ទុកជាចម្បងនៅក្នុងសៀវភៅដំណឹងល្អទាំងបួន។ ផ្លូវដែលបានដើរដោយមនុស្សនៅយុគសម័យនៃព្រះគុណ គឺថាជាការផ្លាស់ប្តូរយ៉ាងខ្លាំងនៅក្នុងនិស្ស័យនៃរបៀបរស់នៅរបស់ពួកគេ ដែលភាគច្រើនត្រូវបានកត់ទុកនៅក្នុងសំបុត្រ។

ដកស្រង់ពី «ទាក់ទងនឹងព្រះគម្ពីរ (១)» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

១៣. កណ្ឌគម្ពីរនៃដំណឹងល្អរបស់សញ្ញាថ្មីត្រូវបានកត់ត្រា ២០ ទៅ ៣០ឆ្នាំ ក្រោយពេលដែលព្រះយេស៊ូវត្រូវបានឆ្កាង។ ពីមុន ប្រជាជនអ៊ីស្រាអែលអានតែ គម្ពីរសញ្ញាចាស់ប៉ុណ្ណោះ។ ពោលគឺ នៅដើមយុគសម័យនៃព្រះគុណ មនុស្សបានអានសញ្ញាចាស់។ ព្រះគម្ពីរសញ្ញាថ្មីទើបតែបានលេចឡើងអំឡុងពេលយុគសម័យនៃព្រះគុណប៉ុណ្ណោះ។ នៅពេលដែលព្រះយេស៊ូវបានធ្វើកិច្ចការ គម្ពីរសញ្ញាថ្មីមិនមាននោះទេ។ ក្រោយពីទ្រង់មានព្រះជន្មរស់ឡើងវិញ និងបានយាងទៅកាន់ស្ថានសួគ៌វិញ ទើបមនុស្សបានកត់ត្រាកិច្ចការរបស់ទ្រង់។ ពេលនោះ គឺទើបមានកណ្ឌគម្ពីរដំណឹងល្អចំនួនបួនកណ្ឌប៉ុណ្ណោះ បន្ថែមទៅលើសំបុត្ររបស់ប៉ុល និងពេត្រុស ក៏ដូចជាកណ្ឌគម្ពីរវិវរណៈ។ ជាងបីរយឆ្នាំ បន្ទាប់ពីព្រះយេស៊ូវបានយាងទៅស្ថានសួគ៌វិញ មនុស្សជំនាន់ក្រោយៗបានប្រមូលចងក្រងឯកសារទាំងនេះយ៉ាងសម្រិតសម្រាំង ហើយទើបមានជាព្រះគម្ពីរសញ្ញាថ្មី។ ទាល់តែកិច្ចការនេះបានចប់រួចរាល់ប៉ុណ្ណោះ ទើបមានព្រះគម្ពីរសញ្ញាថ្មី ដែលពីមុនគឺគ្មានព្រះគម្ពីរនេះទេ... អ្វីដែលពួកគេបានកត់ត្រា អាចនិយាយបានថា ផ្អែកលើកម្រិតនៃការអប់រំរបស់ពួកគេ និងសមត្ថភាពជាមនុស្ស។ អ្វីដែលពួកគេបានកត់ត្រា គឺជាបទពិសោធន៍របស់មនុស្ស ហើយម្នាក់ៗមានមធ្យោបាយនៃការកត់ត្រា និងការយល់ដឹងផ្ទាល់ខ្លួនរបស់ពួកគេ ហើយការកត់ត្រានីមួយៗគឺខុសៗគ្នា។ ដូច្នេះ ប្រសិនបើអ្នកថ្វាយបង្គំព្រះគម្ពីរជាព្រះជាម្ចាស់ នោះអ្នកល្ងង់ខ្លៅ និងល្ងីល្ងើបំផុត!

ដកស្រង់ពី «ទាក់ទងនឹងព្រះគម្ពីរ (៣)» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

១៤. សេចក្ដីនានាដែលត្រូវបានកត់ត្រាក្នុងព្រះគម្ពីរ មានកម្រិត សេចក្ដីទាំងនោះមិនអាចបង្ហាញពីកិច្ចការរបស់ព្រះជាម្ចាស់ទាំងស្រុងបានឡើយ។ ដំណឹងល្អទាំងបួនរួមគ្នាទាំងអស់ មានមិនដល់មួយរយចំពូកផង ក្នុងនោះមានសរសេរតែព្រឹត្តិការណ៍មួយចំនួនតូចប៉ុណ្ណោះ ដូចជា ព្រះយេស៊ូវដាក់បណ្ដាសារដើមឧទុម្ពរ ពេត្រុសបដិសេធបីដងថាមិនស្គាល់ព្រះអម្ចាស់ ព្រះយេស៊ូវលេចមកឲ្យពួកសិស្សឃើញបន្ទាប់ពីការជាប់ឆ្កាង និងការរស់ឡើងវិញរបស់ទ្រង់ សេចក្ដីបង្រៀនអំពីការតមអាហារ សេចក្ដីបង្រៀនអំពីការអធិដ្ឋាន សេចក្ដីបង្រៀនអំពីការលែងលះ ការប្រសូត និងពង្សាវតារបស់ព្រះយេស៊ូវ ការជ្រើសតាំងពួកសិស្សរបស់ព្រះយេស៊ូវ។ល។ និង។ ល។ យ៉ាងណាមិញ មនុស្សឲ្យតម្លៃសេចក្ដីទាំងនេះដូចកំណប់ ថែមទាំងយកកិច្ចការបច្ចុប្បន្នទៅប្រៀបធៀបនឹងសេចក្ដីទាំងនោះផង។ ពួកគេថែមទាំងជឿទៀតថា កិច្ចការទាំងអស់ដែលព្រះយេស៊ូវបានធ្វើក្នុងគ្រាដែលទ្រង់រស់នៅលើផែនដី គឺមានតែត្រឹមប៉ុណ្ណឹង ហាក់ដូចជាព្រះជាម្ចាស់មានសមត្ថភាពធ្វើការត្រឹមប៉ុណ្ណឹង និងគ្មានអ្វីលើសពីនេះទេ។ តើនេះមិនមែនជារឿងលេលាទេឬអី?

ដកស្រង់ពី «អាថ៌កំបាំងនៃការយកកំណើតជាមនុស្ស (១)» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

១៥. តាមរយៈការអានព្រះគម្ពីរ មនុស្សក៏អាចទទួលបានផ្លូវជីវិតជាច្រើនដែលមិនមាននៅក្នុងសៀវភៅផ្សេងនោះទេ។ ផ្លូវទាំងនេះ គឺជាផ្លូវជីវិតនៃកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធដែលពួកហោរា និងពួកសាវ័កនៅក្នុងយុគសម័យមុនៗធ្លាប់ឆ្លងកាត់ ហើយពាក្យពេចន៍ជាច្រើនសុទ្ធតែមានតម្លៃ និងអាចផ្តល់នូវអ្វីដែលមនុស្សត្រូវការ។ ដូច្នេះ មនុស្សទាំងអស់ចូលចិត្តអានព្រះគម្ពីរ។ ដោយសារតែមានរឿងរ៉ាវជាច្រើនបង្កប់នៅក្នុងព្រះគម្ពីរ ទើបការយល់ឃើញរបស់មនុស្សចំពោះព្រះគម្ពីរ គឺមិនដូចទៅនឹងការយល់ឃើញចំពោះសំណេររបស់បុគ្គលខាងវិញ្ញាណដ៏អស្ចារ្យនានានោះទេ។ ព្រះគម្ពីរគឺជាការកត់ត្រា និងការចងក្រងនៃបទពិសោធន៍ និងចំណេះដឹងរបស់មនុស្សដែលបានបម្រើព្រះយេហូវ៉ា និងព្រះយេស៊ូវនៅក្នុងយុគសម័យចាស់ និងយុគសម័យថ្មី ដូច្នេះមនុស្សជំនាន់ក្រោយអាចទទួលបានការបំភ្លឺ ការស្រាយបំភ្លឺ និងផ្លូវជាច្រើនដើម្បីអនុវត្ត ពីព្រះគម្ពីរ។ មូលហេតុដែលព្រះគម្ពីរឧត្ដុង្គឧត្ដមជាងសំណេររបស់បុគ្គលខាងវិញ្ញាណដ៏អស្ចារ្យណាម្នាក់ គឺដោយសារតែសំណេរទាំងអស់របស់ពួកគេ គឺដកស្រង់ចេញពីព្រះគម្ពីរ បទពិសោធន៍របស់ពួកគេទាំងអស់ គឺចេញមកពីព្រះគម្ពីរ ហើយពួកគេទាំងអស់ពន្យល់អំពីព្រះគម្ពីរ។ ដូច្នេះ ទោះបីមនុស្សអាចទទួលបានខ្លឹមសារដែលមានចែងនៅក្នុងសៀវភៅរបស់បុគ្គលខាងវិញ្ញាណដ៏អស្ចារ្យណាមួយក៏ដោយ ក៏ពួកគេនៅតែថ្វាយបង្គំព្រះគម្ពីរដដែល ដោយសារព្រះគម្ពីរហាក់ដូចជាឧត្ដុង្គឧត្ដម និងជ្រាលជ្រៅសម្រាប់ពួកគេ! ទោះបីជាព្រះគម្ពីរប្រមូលផ្តុំដោយកណ្ឌគម្ពីរព្រះបន្ទូលនៃជីវិតមួយចំនួន ដូចជាសំបុត្ររបស់ប៉ុល និងសំបុត្ររបស់ពេត្រុសជាដើម ហើយទោះបីកណ្ឌគម្ពីរទាំងនេះអាចផ្គត់ផ្គង់ និងផ្តល់ជំនួយដល់មនុស្សក៏ដោយ ក៏កណ្ឌគម្ពីរទាំងនេះហួសសម័យ ហើយពួកវានៅតែស្ថិតនៅក្នុងយុគសម័យចាស់ដដែល ហើយមិនថាកណ្ឌគម្ពីរទាំងនេះល្អបែបណានោះទេ ពួកវាសមស្របសម្រាប់តែរយៈពេលមួយប៉ុណ្ណោះ មិនមែនសមស្របជារៀងរហូតនោះទេ។ ដោយសារតែកិច្ចការរបស់ព្រះជាម្ចាស់តែងតែវិវឌ្ឍន៍ទៅមុខ ហើយវាមិនអាចឈប់នៅត្រឹមតែសម័យកាលប៉ុល ឬពេត្រុស ឬជាប់នៅក្នុងយុគសម័យនៃព្រះគុណដែលព្រះយេស៊ូវត្រូវបានគេឆ្កាងរហូតឡើយ ដូច្នេះ កណ្ឌគម្ពីរទាំងនេះ សមស្របសម្រាប់តែយុគសម័យនៃព្រះគុណប៉ុណ្ណោះ មិនមែនសមស្របសម្រាប់យុគសម័យនៃនគរព្រះក្នុងគ្រាចុងក្រោយនោះទេ។ កណ្ឌគម្ពីរទាំងនេះ គ្រាន់តែអាចផ្តល់ឲ្យអ្នកជឿក្នុងយុគសម័យនៃព្រះគុណប៉ុណ្ណោះ មិនមែនសម្រាប់ពួកបរិសុទ្ធក្នុងយុគសម័យនៃនគរព្រះនោះទេ ហើយមិនថាកណ្ឌគម្ពីរទាំងនេះល្អបែបណានោះទេ ពួកវានៅតែហួសសម័យដដែល។ វាដូចគ្នានឹងកិច្ចការនៃការបង្កើតរបស់ព្រះយេហូវ៉ា ឬកិច្ចការរបស់ទ្រង់នៅក្នុងប្រទេសអ៊ីស្រាអែលដូច្នោះដែរ៖ មិនថាកិច្ចការរបស់ទ្រង់អស្ចារ្យបែបណានោះទេ វានៅតែហួសសម័យដដែល ហើយគង់តែដល់ពេលដែលវាកន្លងផុតទៅ។ កិច្ចការរបស់ព្រះជាម្ចាស់ក៏ដូចគ្នាដែរ៖ វាអស្ចារ្យ ប៉ុន្តែពេលវេលាបញ្ចប់នឹងមកដល់។ វាមិនអាចស្ថិតនៅតែក្នុងកិច្ចការនៃការបង្កើត ឬក្នុងកិច្ចការនៃការជាប់ឆ្កាងជារៀងរហូតនោះទេ។ មិនថាកិច្ចការនៃការជាប់ឆ្កាងគួរឲ្យជឿប៉ុណ្ណា មិនថាកិច្ចការនៃការជាប់ឆ្កាងមានប្រសិទ្ធភាពក្នុងការយកឈ្នះសាតាំងប៉ុណ្ណា សរុបមក កិច្ចការនៅតែជាកិច្ចការ ហើយយុគសម័យនៅតែជាយុគសម័យដដែល។ កិច្ចការមិនអាចស្ថិតនៅលើមូលដ្ឋានគ្រឹះដដែលជានិច្ចនោះឡើយ ហើយពេលវេលាក៏មិនមែនមិនធ្លាប់ផ្លាស់ប្តូរនោះដែរ ពីព្រោះមានការបង្កើត ហើយត្រូវមានគ្រាចុងក្រោយ។ រឿងនេះមិនអាចជៀសរួចនោះទេ! ដូច្នេះ ថ្ងៃនេះ ព្រះបន្ទូលនៃជីវិតនៅក្នុងសញ្ញាថ្មី ដែលជាសំបុត្ររបស់ពួកសាវ័ក និងដំណឹងល្អទាំងបួនក្នុងគម្ពីរសញ្ញាថ្មី បានក្លាយជាសៀវភៅប្រវត្តិសាស្ត្រ សៀវភៅទាំងនេះបានក្លាយជាពាក្យប្រៀនប្រដៅចាស់បុរាណ ហើយធ្វើដូចម្តេចទើបការប្រៀនប្រដៅចាស់បុរាណនេះ អាចនាំមនុស្សចូលទៅក្នុងយុគសម័យថ្មីបាន? មិនថាការប្រៀនប្រដៅទាំងនេះ អាចផ្តល់ជីវិតដល់មនុស្សបែបណា មិនថាការប្រៀនប្រដៅទាំងនេះអាចដឹកនាំមនុស្សទៅកាន់ឈើឆ្កាងបែបណានោះទេ តើវាមិនហួសសម័យទេឬអី? តើការប្រៀនប្រដៅទាំងនេះ មិនមានគុណតម្លៃមែនទេ?

ដកស្រង់ពី «ទាក់ទងនឹងព្រះគម្ពីរ (៤)» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

១៦. ព្រះគម្ពីរគ្មានអ្វីក្រៅតែពីការកត់ត្រាប្រវត្តិសាស្ត្រនៃកិច្ចការរបស់ព្រះជាម្ចាស់ និងគ្មានអ្វីក្រៅតែពីការកត់ត្រាសញ្ញាមួយចំពោះដំណាក់កាលទាំងពីរដំបូងនៃកិច្ចការរបស់ព្រះជាម្ចាស់ ហើយថា វាមិនផ្តល់ឲ្យអ្នកនូវការយល់អំពីគោលបំណងនៃកិច្ចការរបស់ព្រះជាម្ចាស់នោះទេ។ គ្រប់គ្នាដែលបានអានព្រះគម្ពីរសុទ្ធតែដឹងថា ព្រះគម្ពីរកត់ត្រាទុកឯកសារនូវកិច្ចការទាំងពីរដំណាក់កាលរបស់ព្រះជាម្ចាស់ក្នុងយុគសម័យនៃក្រឹត្យវិន័យ និងយុគសម័យនៃព្រះគុណ។ គម្ពីរសញ្ញាចាស់កត់ត្រាប្រវត្តិសាស្ត្ររបស់ប្រទេសអ៊ីស្រាអែល និងកិច្ចការរបស់ព្រះយេហូវ៉ា ចាប់ពីកំណើតផែនដី រហូតដល់ចុងបញ្ចប់យុគសម័យនៃក្រឹត្យវិន័យ។ គម្ពីរសញ្ញាថ្មីកត់ត្រាកិច្ចការរបស់ព្រះយេស៊ូវនៅលើផែនដី ដែលមាននៅក្នុងកណ្ឌគម្ពីរដំណឹងល្អទាំងបួន ក៏ដូចជាកិច្ចការរបស់ប៉ុលផងដែរ តើទាំងនេះមិនមែនជាការកត់ត្រាប្រវត្តិសាស្ត្រទេឬអី? ការលើកយករឿងរ៉ាវពីអតីតកាលមកនិយាយនៅពេលបច្ចុប្បន្ន ធ្វើឲ្យរឿងរ៉ាវទាំងនោះក្លាយជាប្រវត្តិសាស្ត្រ ហើយមិនថារឿងរ៉ាវទាំងនេះពិត ឬប្រាកដបែបណានោះឡើយ ក៏វានៅតែជាប្រវត្តិសាស្ត្រដដែល ហើយប្រវត្តិសាស្ត្រមិនអាចដោះស្រាយរឿងបច្ចុប្បន្នបានឡើយ ដ្បិតព្រះជាម្ចាស់មិនត្រឡប់ទៅទតមើលប្រវត្តិសាស្ត្រវិញនោះទេ! ដូច្នេះ ប្រសិនបើអ្នកត្រឹមតែយល់ព្រះគម្ពីរ ហើយមិនយល់អ្វីអំពីកិច្ចការដែលព្រះជាម្ចាស់សព្វព្រះហឫទ័យធ្វើនៅពេលបច្ចុប្បន្ននោះទេ ហើយប្រសិនបើអ្នកជឿលើព្រះជាម្ចាស់ ប៉ុន្តែ មិនសម្លឹងរកកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធនោះទេ នោះអ្នកមិនយល់ពីអ្វីដែលហៅថា ការស្វែងរកព្រះជាម្ចាស់នោះឡើយ។ ប្រសិនបើអ្នកអានព្រះគម្ពីរ ដើម្បីសិក្សាពីប្រវត្តិសាស្រ្តរបស់ប្រទេសអ៊ីស្រាអែល ស្រាវជ្រាវប្រវត្តិសាស្ត្រនៃការដែលព្រះជាម្ចាស់បង្កើតផ្ទៃមេឃ និងផែនដី នោះអ្នកមិនជឿព្រះជាម្ចាស់ទេ។ ប៉ុន្តែថ្ងៃនេះ ដោយសារតែអ្នកជឿលើព្រះជាម្ចាស់ និងស្វះស្វែងរកជីវិត ដោយសារតែអ្នកស្វះស្វែងរកចំណេះដឹងអំពីព្រះជាម្ចាស់ ហើយមិនស្វះស្វែងរកន័យពាក្យ និងគោលលទ្ធិដែលគ្មានជីវិត ឬស្វះស្វែងរកការយល់ដឹងអំពីប្រវត្តិសាស្ត្រ នោះអ្នកត្រូវតែស្វះស្វែងរកបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ក្នុងពេលបច្ចុប្បន្ននេះ ហើយអ្នកត្រូវតែស្វែងរកទិសដៅនៃកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ។ ប្រសិនបើអ្នកជាបុរាណវត្ថុវិទូម្នាក់ អ្នកអាចអានព្រះគម្ពីរបាន ប៉ុន្តែ អ្នកមិនមែនជាបុរាណវត្ថុវិទូនោះទេ អ្នកគឺជាអ្នកជឿម្នាក់ក្នុងចំណោមអ្នកជឿលើព្រះជាម្ចាស់ ហើយអ្នកខំប្រឹងស្វះស្វែងរកបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ក្នុងពេលបច្ចុប្បន្ននេះអស់ពីលទ្ធភាព។

ដកស្រង់ពី «ទាក់ទងនឹងព្រះគម្ពីរ (៤)» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

១៧. ប្រសិនបើអ្នកចង់ឃើញកិច្ចការនៃយុគសម័យនៃក្រឹត្យវិន័យ និងចង់ឃើញពីរបៀបដែលសាសន៍អ៊ីស្រាអែលធ្វើតាមផ្លូវរបស់ព្រះយេហូវ៉ា នោះ អ្នកត្រូវអានព្រះគម្ពីរសញ្ញាចាស់។ ប្រសិនបើអ្នកចង់យល់ពីកិច្ចការនៃយុគសម័យនៃព្រះគុណ នោះអ្នកត្រូវតែអានព្រះគម្ពីរសញ្ញាថ្មី ប៉ុន្តែតើអ្នកមើលឃើញកិច្ចការនៅគ្រាចុងក្រោយបានយ៉ាងដូចម្តេច? អ្នកត្រូវតែទទួលយកការដឹកនាំរបស់ព្រះជាម្ចាស់នាពេលសព្វថ្ងៃ ហើយចូរធ្វើកិច្ចការនៅថ្ងៃនេះតទៅ ដ្បិតនេះជាកិច្ចការថ្មី ហើយគ្មាននរណាម្នាក់ធ្លាប់បានកត់ទុកនៅក្នុងព្រះគម្ពីរទេ។ សព្វថ្ងៃនេះ ព្រះជាម្ចាស់បានត្រឡប់ជាសាច់ឈាម ហើយបានជ្រើសរើសមនុស្សមួយក្រុមទៀតដែលត្រូវបានរើសតាំងនៅប្រទេសចិន។ ព្រះជាម្ចាស់ធ្វើការនៅក្នុងមនុស្សទាំងនេះ ទ្រង់បន្តពីកិច្ចការរបស់ទ្រង់នៅលើផែនដី ហើយបន្តពីកិច្ចការ អំពីយុគសម័យនៃព្រះគុណ។ កិច្ចការនៅថ្ងៃនេះ គឺជាផ្លូវដែលមនុស្សមិនធ្លាប់បានដើរ ហើយជាផ្លូវដែលមិនមាននរណាម្នាក់បានឃើញឡើយ។ វាគឺជាកិច្ចការដែលមិនធ្លាប់បានធ្វើពីមុនមក—វាជាកិច្ចការចុងក្រោយបង្អស់របស់ព្រះជាម្ចាស់នៅលើផែនដីនេះ។ ដូច្នេះ កិច្ចការដែលមិនធ្លាប់បានធ្វើពីមុន មិនមែនជាប្រវត្ដិសាស្ដ្រទេ ពីព្រោះឥឡូវ គឺជាពេលឥឡូវនេះ ហើយមិនទាន់ត្រឡប់ជាអតីតកាលនៅឡើយទេ។ មនុស្សមិនដឹងថាព្រះជាម្ចាស់បានធ្វើកិច្ចការធំជាង ថ្មីជាងនៅលើផែនដី ហើយក្រៅពីអ៊ីស្រាអែលដែលលើសពីព្រំដែនអ៊ីស្រាអែល ហើយលើសពីទំនាយរបស់ពួកហោរា ថាវាគឺជាកិច្ចការថ្មី និងអស្ចារ្យ នៅខាងក្រៅសេចក្ដីទំនាយ និងជាកិច្ចការថ្មីដែលហួសពីប្រទេសអ៊ីស្រាអែល និងជាកិច្ចការដែលមនុស្សមិនអាចយល់បាន និងស្រមៃដល់។ តើព្រះគម្ពីរអាចមានការកត់ទុកជាក់លាក់អំពីកិច្ចការបែបនេះបានយ៉ាងដូចម្តេច? តើអ្នកណាអាចកត់ទុករាល់កិច្ចការក្នុងពេលសព្វថ្ងៃនេះ ដោយមិនមានការលុបចោលជាមុននោះ? តើអ្នកណាអាចកត់ទុកនូវកិច្ចការដែលមានព្រះចេស្ដាជាង និងមានប្រាជ្ញាជាង ដែលយកឈ្នះលើសេចក្ដីសញ្ញានៅក្នុងសៀវភៅដ៏ចាស់នោះ? កិច្ចការនាពេលសព្វថ្ងៃនេះ មិនមែនជាប្រវត្តិសាស្ត្រទេ ដូច្នេះហើយ ប្រសិនបើអ្នកមានបំណងដើរលើផ្លូវថ្មីនាពេលសព្វថ្ងៃនេះ នោះអ្នកត្រូវតែចាកចេញពីព្រះគម្ពីរ អ្នកត្រូវតែទៅឲ្យហួសពីសៀវភៅគម្ពីរព្យាការី ឬសៀវភៅប្រវត្តិសាស្ត្រក្នុងព្រះគម្ពីរ។ មានតែពេលនោះទេ ដែលអ្នកនឹងអាចដើរតាមផ្លូវថ្មីបានយ៉ាងត្រឹមត្រូវ ហើយមានតែពេលនោះទេ ដែលអ្នកនឹងអាចចូលទៅក្នុងអាណាចក្រថ្មី និងកិច្ចការថ្មីបាន។ អ្នកត្រូវតែយល់ពីមូលហេតុដែលថ្ងៃនេះ អ្នកត្រូវបានស្នើសុំមិនឲ្យអានព្រះគម្ពីរ ហេតុអ្វីបានជាមានកិច្ចការផ្សេងទៀតដែលដាច់ចេញពីព្រះគម្ពីរ ហេតុអ្វីព្រះជាម្ចាស់មិនទតមើលទៅលើការអនុវត្តន៍ដែលថ្មី ដែលកាន់តែលំអិតនៅក្នុងព្រះគម្ពីរ ហើយហេតុអ្វីបានជាមានកិច្ចការដែលមានព្រះចេស្ដាជាងនៅខាងក្រៅព្រះគម្ពីរអ៊ីចឹង។ នេះជាអ្វីដែលអ្នករាល់គ្នាគប្បីយល់ហើយ។

ដកស្រង់ពី «ទាក់ទងនឹងព្រះគម្ពីរ (១)» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

១៨. សម្រាប់ព្រះជាម្ចាស់ ទ្រង់អាចមានទីចាប់ផ្ដើមថ្មីសម្រាប់កិច្ចការថ្មីភាគច្រើនដែលទ្រង់សព្វព្រះហឫទ័យចង់ធ្វើ និងព្រះបន្ទូលថ្មីៗដែលទ្រង់សព្វព្រះហឫទ័យចង់មានបន្ទូល។ នៅពេលដែលទ្រង់ចាប់ផ្ដើមអ្វីមួយថ្មី ទ្រង់មិនលើកឡើងអំពីកិច្ចការចាស់របស់ទ្រង់ ហើយក៏មិនបន្តអនុវត្តវាទៀតដែរ។ ដោយសារតែព្រះជាម្ចាស់មានគោលការណ៍របស់ទ្រង់នៅក្នុងកិច្ចការរបស់ទ្រង់ នៅពេលដែលទ្រង់សព្វព្រះហឫទ័យចង់ចាប់ផ្ដើមកិច្ចការថ្មី នោះជាពេលដែលទ្រង់សព្វព្រះហឫទ័យចង់នាំមនុស្សជាតិចូលទៅក្នុងដំណាក់កាលថ្មីនៃកិច្ចការរបស់ទ្រង់ ហើយវាក៏ជាពេលដែលកិច្ចការរបស់ទ្រង់នឹងចូលទៅកាន់ដំណាក់កាលកាន់តែខ្ពស់ដែរ។ ប្រសិនបើមនុស្សបន្តប្រព្រឹត្តតាមពាក្យស្លោក ឬបទបញ្ញត្តិចាស់ៗ ឬបន្តប្រកាន់ខ្ជាប់តាមការទាំងនេះ នោះទ្រង់នឹងមិននឹកចាំ ឬយល់ព្រមនោះឡើយ។ នោះគឺដោយសារតែទ្រង់បាននាំមកនូវកិច្ចការថ្មី និងបានចូលក្នុងដំណាក់កាលថ្មីនៃកិច្ចការរបស់ទ្រង់រួចទៅហើយ។ នៅពេលដែលទ្រង់ចាប់ផ្ដើមកិច្ចការថ្មី ទ្រង់លេចមកឲ្យមនុស្សជាតិឃើញជាមួយរូបអង្គមួយថ្មីទាំងស្រុង ចេញពីជ្រុងថ្មីទាំងស្រុង និងនៅក្នុងរបៀបមួយថ្មីទាំងស្រុង ដើម្បីឲ្យមនុស្សអាចមើលឃើញទិដ្ឋភាពផ្សេងៗនៃនិស្ស័យរបស់ទ្រង់ ព្រមទាំងកម្មសិទ្ធិ និងលក្ខណៈរបស់ទ្រង់។ នេះជាគោលដៅមួយរបស់ទ្រង់នៅក្នុងកិច្ចការថ្មីរបស់ទ្រង់។ ព្រះជាម្ចាស់មិនប្រកាន់ខ្ជាប់នឹងរឿងចាស់ៗ ឬដើរនៅលើផ្លូវដ៏ពេញនិយមឡើយ។ នៅពេលដែលទ្រង់ធ្វើការ និងមានបន្ទូល ទ្រង់មិនហួសហេតុដូចអ្វីដែលមនុស្សស្រមៃនោះឡើយ។ នៅក្នុងព្រះជាម្ចាស់ អ្វីៗគ្រប់យ៉ាងមានឥស្សរភាព និងសេរីភាព ហើយគ្មានការហាមប្រាម ឬការរឹតត្បិតឡើយ គឺថាអ្វីដែលទ្រង់នាំទៅកាន់មនុស្សជាតិ គឺជាឥស្សរភាព និងសេរីភាព។ ទ្រង់ជាព្រះដ៏មានព្រះជន្មរស់យ៉ាងពិតប្រាកដមែន។ ទ្រង់មិនមែនជារូបអាយ៉ង ឬជារូបសំណាកធ្វើពីដីឥដ្ឋឡើយ ហើយទ្រង់មានលក្ខណៈខុសគ្នាស្រឡះពីរូបសំណាកដែលមនុស្សដាក់តម្កល់ និងថ្វាយបង្គំ។ ទ្រង់មានព្រះជន្មរស់ ហើយអ្វីដែលព្រះបន្ទូល និងកិច្ចការរបស់ទ្រង់នាំមកកាន់មនុស្សជាតិ គឺជាជីវិត និងពន្លឺ ជាឥស្សរភាព និងសេរីភាព ដោយសារតែទ្រង់ជាសេចក្តីពិត ជាជីវិត និងជាផ្លូវ ព្រោះថាទ្រង់មិនត្រូវបានកម្រិតដោយអ្វីមួយនៅក្នុងកិច្ចការរបស់ទ្រង់ឡើយ។

ដកស្រង់ពី «កិច្ចការរបស់ព្រះជាម្ចាស់ និស្ស័យរបស់ព្រះជាម្ចាស់ និងព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ III» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

១៩. ព្រះយេស៊ូវមានព្រះបន្ទូលថា កិច្ចការរបសព្រះយេហូវ៉ា មិនបានសម្រេចទាន់វេលាទេ ក្នុងយុគសម័យនៃព្រះគុណ គឺដូចខ្ញុំថ្លែងនៅថ្ងៃនេះដែរថា កិច្ចការរបស់ព្រះយេស៊ូវ សម្រេចក៏មិនទាន់វេលាដែរ។ ប្រសិនបើមានត្រឹមយុគសម័យនៃក្រឹត្យវិន័យ ហើយគ្មានយុគសម័យនៃព្រះគុណ នោះព្រះយេស៊ូវមុខជាមិនត្រូវគេឆ្កាង ហើយក៏ច្បាស់ជាមិនបានប្រោសលោះមនុស្សលោកគ្រប់គ្នាដែរ។ ប្រសិនបើ មានតែយុគសម័យនៃក្រឹត្យវិន័យ តើមនុស្សលោកអាច នៅបានយូរដល់ថ្ងៃនេះទេ? ប្រវត្តិសាស្ត្រ វិវឌ្ឍទៅមុខ ហើយចុះប្រវត្តិសាស្ត្រ មិនមែនជាច្បាប់ធម្មជាតិនៃកិច្ចការរបស់ព្រះជាម្ចាស់ទេឬអី? តើនេះមិនមែនជាការបរិយាយពីការដែលទ្រង់គ្រប់គ្រងមនុស្សលោក នៅក្នុងចក្រវាឡ ពីដើមដល់ចប់ទេឬអី? ប្រវត្តិសាស្ត្រវិវឌ្ឍទៅមុខ ហើយកិច្ចការរបស់ព្រះជាម្ចាស់ក៏វិវឌ្ឍទៅមុខដែរ។ បំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ប្រែប្រួលជានិច្ច។ ទ្រង់មិនអាចនៅទ្រឹង ក្នុងដំណាក់កាលតែមួយនៃកិច្ចការរបស់ទ្រង់ អស់រយៈពេល៦ពាន់ឆ្នាំបានឡើយ ដ្បិតគ្រប់គ្នាដឹងថា ព្រះជាម្ចាស់ទ្រង់ថ្មីជានិច្ច ហើយពុំដែលចាស់ឡើយ ហើយព្រះអង្គក៏ទំនងជាមិនបន្តធ្វើកិច្ចការដូចជា ជាប់ឆ្កាង ដោយឲ្យគេបោះដែកគោលភ្ជាប់នឹងឈើឆ្កាងម្ដង ពីរដង បីដង... នោះដែរ។ ការគិតបែបនេះ គឺគួរឱ្យអស់សំណើច។ ព្រះជាម្ចាស់មិនបន្តធ្វើនូវកិច្ចការដដែលៗទេ កិច្ចការរបស់ទ្រង់ប្រែប្រួល ហើយថ្មីជានិច្ច ថ្មីរាល់ថ្ងៃ ហើយកាន់តែថ្មីទាំងពេលដែលខ្ញុំកំពុងថ្លែងប្រាប់អ្នករាល់គ្នានេះផងដែរ។ នេះជាកិច្ចការ ដែលខ្ញុំធ្វើ ហើយគន្លឹះដ៏សំខាន់គឺពាក្យថា «ថ្មី» និង «អស្ចារ្យ»។

ដកស្រង់ពី «តើមនុស្សដែលបានដាក់កំហិតព្រះជាម្ចាស់ តាមការយល់ដឹងរបស់គេ អាចទទួលការបើកសម្ដែងពីព្រះជាម្ចាស់ យ៉ាងដូចម្ដេច?» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

២០. ដោយសារមាននូវផ្លូវដែលខ្ពង់ខ្ពស់ជាងនេះ ហេតុអ្វីត្រូវសិក្សាអំពីផ្លូវដែលទាប និងហួសសម័យទៅហើយ? ដោយសារមានការថ្លែងព្រះបន្ទូលថ្មី និងមានកិច្ចការថ្មី ហេតុអ្វីរស់នៅក្នុងចំណោមកំណត់ត្រាប្រវត្តិសាស្រ្តចាស់ៗធ្វើអ្វី? ការថ្លែងព្រះបន្ទូលថ្មី អាចផ្តល់ជូនអ្នក ដែលបង្ហាញថានេះគឺជាកិច្ចការថ្មី។ កំណត់ត្រាចាស់មិនអាចជួយអ្នក ឬបំពេញតម្រូវការបច្ចុប្បន្នរបស់អ្នក ដែលបង្ហាញថាជាប្រវតិ្តសាស្រ្ត ហើយមិនមែនជាកិច្ចការឥឡូវនេះទេ។ ផ្លូវដែលខ្ពស់បំផុត គឺជាកិច្ចការដែលថ្មីបំផុត ហើយជាមួយនឹងកិច្ចការថ្មីនេះ មិនថាផ្លូវកាលពីអតីតកាលខ្ពស់ប៉ុនណាក៏ដោយ វានៅតែជាប្រវត្តិសាស្ត្រនៃការឆ្លុះបញ្ចាំងរបស់មនុស្ស ហើយមិនថាវាមានតម្លៃជាឯកសារយោងក៏ដោយ វានៅតែជាផ្លូវចាស់ដដែល។ ទោះបីជាវាត្រូវបានកត់ទុកនៅក្នុង «សៀវភៅដ៏បរិសុទ្ធ» ក៏ដោយ ផ្លូវចាស់គឺជាប្រវត្តិសាស្រ្ត។ ទោះបីជាគ្មានកំណត់ត្រានៅក្នុង «សៀវភៅដ៏បរិសុទ្ធ» ក៏ដោយ ផ្លូវថ្មីគឺនៅទីនេះ និងឥឡូវនេះ។ ផ្លូវនេះអាចជួយសង្រ្គោះអ្នកបាន ហើយផ្លូវនេះអាចផ្លាស់ប្តូរអ្នកបាន ដ្បិតនេះជាកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ។

ដកស្រង់ពី «ទាក់ទងនឹងព្រះគម្ពីរ (១)» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

២១. ព្រះជាម្ចាស់ផ្ទាល់គឺជាជីវិត ជាសេចក្ដីពិត និងជាជីវិត ហើយសេចក្ដីពិតរបស់ទ្រង់ មានវត្តមានព្រមគ្នា។ មនុស្សដែលពុំមានសមត្ថភាពនឹងទទួលសេចក្ដីពិត ក៏មិនទទួលបានជីវិតដែរ។ ប្រសិនបើគ្មានការដឹកនាំ ការជ្រោមជ្រែង និងការប្រទាននូវសេចក្ដីពិតទេ នោះអ្នកនឹងទទួលបានតែត្រឹមតែន័យពាក្យ សេចក្ដីបង្រៀន ហើយចុងក្រោយគឺសេចក្ដីស្លាប់តែប៉ុណ្ណោះ។ ជីវិតរបស់ព្រះជាម្ចាស់ មានវត្តមានជានិរន្តន៍ ហើយសេចក្ដីពិត និងជីវិតរបស់ទ្រង់ មានវត្តមានព្រមគ្នា។ ប្រសិនបើអ្នកមិនអាចរកឃើញប្រភពនៃសេចក្ដីពិតទេ នោះអ្នកក៏មិនទទួលបានការចិញ្ចឹមជីវិតដែរ ប្រសិនបើអ្នកមិនអាចទទួលបានការចិញ្ចឹមជីវិតទេ នោះអ្នកក៏ច្បាស់ជាគ្មានសេចក្ដីពិតដែរ ហើយគ្មានអ្វីក្រៅតែពីការស្រមើស្រមៃ និងការយល់ដឹងលំៗប៉ុណ្ណោះ ហើយរូបកាយទាំងមូលរបស់អ្នកគ្មានអ្វីទាំងអស់ ក្រៅតែពីសាច់ឈាម គឺជាសាច់ឈាមដ៏អសោចរបស់អ្នកតែប៉ុណ្ណោះ។ ចូរដឹងថា ពាក្យពេចន៍ក្នុងសៀវភៅ មិនរាប់ជាជីវិតទេ កំណត់ត្រាប្រវត្តិសាស្ត្រ ក៏មិនអាចចាត់ទុកជាសេចក្ដីពិតដែរ ហើយបញ្ញត្តិពីបុរាណ ក៏មិនអាចដើរតួជាសេចក្ដីអធិប្បាយអំពីព្រះបន្ទូលដែលព្រះជាម្ចាស់ថ្លែងនាពេលបច្ចុប្បន្ននេះដែរ។ មានតែព្រះបន្ទូលដែលព្រះជាម្ចាស់ថ្លែងពេលព្រះអង្គយាងមកផែនដី ហើយរស់នៅក្នុងចំណោមមនុស្សលោកប៉ុណ្ណោះ ទើបជាសេចក្ដីពិត ជាជីវិត ជាបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ហើយជាវិធីអនុវត្តកិច្ចការបច្ចុប្បន្នរបស់ទ្រង់។ ប្រសិនបើអ្នកយកកំណត់ត្រាព្រះបន្ទូលដែលព្រះជាម្ចាស់ថ្លែងកាលពីអតីតកាល មកអនុវត្តនៅពេលបច្ចុប្បន្ន ទង្វើនេះធ្វើឲ្យអ្នកក្លាយជាបុរាណវិទូហើយ ហើយងារដ៏ល្អបំផុតសម្រាប់បរិយាយពីអ្នក គឺអ្នកឯកទេសបេតិកភណ្ឌប្រវត្តិសាស្ត្រ។ នេះមកពីអ្នកតែងតែជឿលើតឹកតាងនៃកិច្ចការដែលព្រះជាម្ចាស់បានធ្វើពីអតីតកាល ជឿតែលើស្រមោលដែលព្រះជាម្ចាស់បានបន្សល់ទុក កាលដែលទ្រង់បានធ្វើការនៅក្នុងចំណោមមនុស្ស ហើយជឿតែលើមាគ៌ា ដែលព្រះជាម្ចាស់បានប្រទានឲ្យពួកសិស្សទ្រង់ពីអតីតកាល។ អ្នកមិនជឿលើទិសដៅនៃកិច្ចការរបស់ព្រះជាម្ចាស់នាពេលបច្ចុប្បន្ននេះទេ ក៏មិនជឿលើព្រះភក្ត្រដែលពេញដោយសិរីរុងរឿងរបស់ព្រះជាម្ចាស់ នាពេលបច្ចុប្បន្ននេះ ហើយមិនជឿលើមាគ៌ានៃសេចក្ដីពិតដែលព្រះជាម្ចាស់បានបង្ហាញឲ្យគេស្គាល់ នាពេលបច្ចុប្បន្ននេះដែរ។ ហេតុនេះ អ្នកគឺជាមនុស្សរវើរវាយ ដែលនៅដាច់ឆ្ងាយពីភាពជាក់ស្ដែងទាំងស្រុង ដោយគ្មានអ្វីប្រកែកឡើយ។ ពេលនេះ ប្រសិនបើអ្នកនៅតែប្រកាន់ខ្ជាប់តាមពាក្យពេចន៍ដែលមិនអាចប្រទានជីវិតឲ្យមនុស្សបាន នោះអ្នកជាមនុស្សឥតទីពឹង គ្មានអ្វីអាចជួយបាន[ក] ឡើយ ដ្បិតអ្នករាល់គ្នាមានគំនិតអភិរក្សនិយមជ្រុល ពិបាកទូន្មានជ្រុល ហើយរឹងរូសជ្រុល មិនទទួលហេតុផលសោះ!

ដកស្រង់ពី «មានតែព្រះគ្រីស្ទនៃគ្រាចុងក្រោយទេ ទើបអាចប្រទានមាគ៌ាជីវិតអស់កល្បជានិច្ចដល់មនុស្សបាន» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

២២. ព្រះគ្រីស្ទនៃគ្រាចុងក្រោយ ទ្រង់នាំយកទាំងជីវិត ហើយនាំយកទាំងមាគ៌ានៃសេចក្ដីពិតដ៏ឋិតថេរ និងអស់កល្បជានិច្ចមកជាមួយ។ សេចក្ដីពិតនេះ ជាផ្លូវដែលមនុស្សទទួលបានជីវិត និងជាផ្លូវតែមួយគត់ ដែលឲ្យមនុស្សបានស្គាល់ព្រះជាម្ចាស់ ហើយត្រូវបានព្រះជាម្ចាស់ទទួលយក។ ប្រសិនបើអ្នកមិនស្វែងរកមាគ៌ានៃជីវិតដែល ព្រះគ្រីស្ទនៃគ្រាចុងក្រោយប្រទានឲ្យទេ នោះអ្នកនឹងមិនទទួលបានការទទួលយកពីព្រះយេស៊ូវ និងគ្មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បីចូលទៅតាមទ្វារនគរស្ថានសួគ៌ដែរ ដ្បិតអ្នកគឺជាអាយ៉ង និងជាអ្នកជាប់ឃុំក្នុងប្រវត្តិសាស្ត្រ។ មនុស្សដែលត្រូវត្រួតត្រាដោយបញ្ញត្តិ ដោយន័យពាក្យនានា ហើយជាប់ខ្នោះឃ្នាងប្រវត្តិសាស្ត្រ អ្នកនោះនឹងមិនអាចទទួលបានជីវិត ហើយក៏មិនទទួលបាននូវមាគ៌ាជីវិតដ៏គង់វង់បានឡើយ។ ដោយសារអ្វីៗគ្រប់យ៉ាងដែលគេមាន សុទ្ធតែជាភក់ដែលស្អិតជាប់រាប់ពាន់ឆ្នាំមកហើយ មិនមែនជាទឹកនៃជីវិតដែលហូរចេញពីបល្ល័ង្ករបស់ព្រះជាម្ចាស់ទេ។ មនុស្សដែលមិនមែនរស់ដោយសារទឹកនៃជិវិត គេនឹងនៅជាសាកសព ជារបស់លេងរបស់សាតាំង និងជាកូននរករហូតអស់កល្បជានិច្ច។ ចុះម្ដេចបានជាពួកគេអាចមើលឃើញព្រះជាម្ចាស់ពីចម្ងាយ? ប្រសិនបើអ្នកគ្រាន់តែព្យាយាមឱបក្រសោបអតីតកាល គ្រាន់តែព្យាយាមបណ្ដោយឲ្យអ្វីៗទៅតាមដំណើរដោយនៅឈរទ្រឹង ហើយមិនព្យាយាមផ្លាស់ប្ដូរស្ថានភាពបច្ចុប្បន្ន ព្រមទាំងបោះបង់អតីតកាលចោលទេ តើអ្នកមិននៅតែទាស់ទទឹងនឹងព្រះជាម្ចាស់រហូតទេឬអី? ជំហានកិច្ចការរបស់ព្រះជាម្ចាស់ទាំងល្វឹងល្វើយ ទាំងខ្លាំងពូកែ ប្រៀបបានទៅនឹងទឹករលកកំពុងខ្ជោលឡើង និងសំឡេងផ្គររន្ទះផូងផាំង ប៉ុន្តែអ្នកបែរជាអង្គុយរង់ចាំឲ្យសេចក្ដីវិនាសមកដល់ ទាំងឱបជាប់ភាពលេលា ហើយមិនធ្វើអ្វីទាល់តែសោះ។ បើនៅតែបែបនេះ តើឲ្យព្រះជាម្ចាស់រាប់អ្នកជាអ្នកដើរតាមលំអាននៃកូនចៀមយ៉ាងដូចម្ដេច? តើអ្នកអាចបញ្ជាក់ហេតុផលថា ព្រះដែលអ្នកជឿតាមនេះ គឺជាព្រះដែលថ្មីជានិច្ច មិនដែលចាស់គំរិលយ៉ាងដូចម្ដេច? ហើយធ្វើយ៉ាងណា ឲ្យពាក្យពេចន៍ក្នុងសៀវភៅលឿងរបស់អ្នក នាំអ្នកឆ្លងទៅក្នុងយុគសម័យថ្មីបាន? តើធ្វើយ៉ាងណាឲ្យពាក្យពេចន៍ទាំងនេះ នាំអ្នកស្វែងរកជំហាននៃកិច្ចការរបស់ព្រះជាម្ចាស់បាន? ហើយធ្វើយ៉ាងណាឲ្យពាក្យពេចន៍ទាំងនេះ នាំអ្នកឡើងទៅស្ថានសួគ៌បាន? អ្វីដែលអ្នកកាន់នៅនឹងដៃ គឺជាន័យពាក្យដែលអាចផ្ដល់ជូន ត្រឹមតែជាសេចក្ដីស្រាកស្រាន្តក្នុងចិត្តបណ្ដោះអាសន្នប៉ុណ្ណោះ មិនមែនផ្ដល់សេចក្ដីពិតដែលអាចផ្ដល់នូវជីវិតនោះឡើយ។ បទគម្ពីរដែលអ្នកអាន គ្រាន់តែអាចបង្កើនវោហារសព្ទដល់អណ្ដាតរបស់អ្នក និងមិនមែនជាពាក្យពេចន៍នៃបញ្ញា ដែលអាចជួយឲ្យអ្នកស្គាល់ជីវិតមនុស្ស ក៏រឹតតែមិនមែនជាផ្លូវ ដែលអាចនាំអ្នកទៅរកភាពគ្រប់លក្ខណ៍បានឡើយ។ តើភាពខុសគ្នានេះមិនផ្ដល់ជាបុព្វហេតុ សម្រាប់ឲ្យអ្នកសញ្ជឹងគិតទេឬអី? តើវាមិនធ្វើឲ្យអ្នកស្គាល់នូវអាថ៌កំបាំង ដែលមាននៅក្នុងភាពខុសគ្នានេះទេឬអី? តើអ្នកមានសមត្ថភាពនឹងនាំខ្លួនឯងចូលទៅឯស្ថានសួគ៌ ដើម្បីជួបនឹងព្រះជាម្ចាស់ ដោយខ្លួនឯងបានដែរឬទេ? ប្រសិនបើគ្មានការយាងមករបស់ព្រះជាម្ចាស់ទេ តើអ្នកអាចនាំខ្លួនឯងចូលទៅឯស្ថានសួគ៌ ដើម្បីរស់នៅយ៉ាងរីករាយ នឹងសុភមង្គលគ្រួសារជាមួយនឹងព្រះជាម្ចាស់បានដែរឬទេ? តើអ្នកនៅកំពុងយល់សុបិនទៀតទេ? ខ្ញុំសូមទូន្មានអ្នកទៅចុះថា ឈប់សុបិនទៅ ហើយសម្លឹងមើលវិញថា នរណាកំពុងធ្វើកិច្ចការនៅពេលនេះ ពេលនេះនរណាកំពុងអនុវត្តកិច្ចការសង្គ្រោះមនុស្សលោកនៅគ្រាចុងក្រោយ។ ប្រសិនបើអ្នកមិនសម្លឹងមើលទេ នោះអ្នកនឹងមិនទទួលបានសេចក្ដីពិត ហើយមិនទទួលបានជីវិតនោះឡើយ។

ដកស្រង់ពី «មានតែព្រះគ្រីស្ទនៃគ្រាចុងក្រោយទេ ទើបអាចប្រទានមាគ៌ាជីវិតអស់កល្បជានិច្ចដល់មនុស្សបាន» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

២៣. ប្រសិនបើអ្នកប្រើចិត្តគំនិតរបស់ខ្លួនដើម្បីវាស់វែង និងកំណត់ព្រំដែនព្រះជាម្ចាស់ ថាព្រះជាម្ចាស់ប្រៀបដូចជារូបចម្លាក់ដីឥដ្ឋដែលមិនចេះប្រែប្រួល ហើយប្រសិនបើអ្នកកំណត់ព្រំដែនព្រះជាម្ចាស់នៅក្នុងខ្នាតរង្វាស់នៃព្រះគម្ពីរ និងដាក់ទ្រង់នៅក្នុងទំហំកិច្ចការដែលមានព្រំដែនកំណត់ ទង្វើនេះសបញ្ជាក់ថា អ្នករាល់គ្នាបានដាក់ទោសចំពោះព្រះជាម្ចាស់ហើយ។ ដ្បិតពួកសាសន៍យូដានៅក្នុងសម័យសញ្ញាចាស់ ចាត់ទុកព្រះជាម្ចាស់ជារូបបដិមាករដែលមានរូបរាងមិនប្រែប្រូល ដែលពួកគេអាចចាំទុកក្នុងចិត្តរបស់ពួកគេបាន ហាក់បីដូចជាព្រះជាម្ចាស់អាចហៅបានត្រឹមតែជាព្រះមែស្ស៊ី ហើយមានតែទ្រង់ដែលគេហៅថាព្រះមែស្ស៊ីប៉ុណ្ណោះដែលអាចជាព្រះជាម្ចាស់បាន ហើយដោយព្រោះមនុស្សបម្រើ និងថ្វាយបង្គំព្រះជាម្ចាស់ ទុកទ្រង់ដូចជារូបចម្លាក់ដីឥដ្ឋ (ដែលគ្មានជីវិត) បានជាពួកគេបោះដែកគោលឆ្កាងព្រះយេស៊ូវនៅក្នុងពេលនោះ ដោយកាត់ទោសប្រហារជីវិតទ្រង់ ដូច្នេះហើយបានជាព្រះយេស៊ូវដែលគ្មានកំហុសសោះត្រូវបានគេកាត់ទោសដល់ស្លាប់។ ព្រះជាម្ចាស់ពុំមានទោសអ្វីសោះឡើយ តែមនុស្សមិនព្រមទុកជីវិតឲ្យទ្រង់ ហើយទទូចកាត់ទោសប្រហារជីវិតទ្រង់ ដូច្នេះព្រះយេស៊ូវក៏ត្រូវបានគេឆ្កាងទៅ។ មនុស្សតែងជឿថា ព្រះជាម្ចាស់ពុំប្រែប្រួល ហើយកំណត់ទ្រង់ទៅតាមគោលនៃសៀវភៅមួយក្បាល គឺព្រះគម្ពីរ ហាក់បីដូចជាមនុស្សមានការយល់ដឹងឥតខ្ចោះអំពីការគ្រប់គ្រងរបស់ព្រះជាម្ចាស់ និងហាក់បីដូចជាមនុស្សគ្រប់គ្រងអ្វីៗទាំងអស់ដែលព្រះជាម្ចាស់ធ្វើនៅក្នុងព្រះហស្ដរបស់ទ្រង់ដូច្នេះដែរ។ មនុស្សល្ងង់ខ្លៅយ៉ាងខ្លាំង ក្រអឺតក្រទមយ៉ាងខ្លាំង ហើយពួកគេពូកែខាងការនិយាយបំផ្លើស។ មិនថាអ្នកមានចំណេះដឹងអំពីព្រះជាម្ចាស់ច្រើនប៉ុណ្ណានោះទេ ខ្ញុំនៅតែមានបន្ទូលថា អ្នកពុំស្គាល់ព្រះជាម្ចាស់ឡើយ នៅតែថាអ្នកជាមនុស្សម្នាក់ដែលប្រឆាំងទាស់នឹងព្រះជាម្ចាស់ខ្លាំងបំផុត និងនៅតែថាអ្នកបានដាក់ទោសព្រះជាម្ចាស់ ដ្បិតអ្នកគ្មានសមត្ថភាពអនុវត្តតាមកិច្ចការរបស់ព្រះជាម្ចាស់ និងមិនអាចដើរក្នុងផ្លូវដែលព្រះជាម្ចាស់បានធ្វើឲ្យគ្រប់លក្ខណ៍បានឡើយ។

ដកស្រង់ពី «ពួកទុច្ចរិតនឹងត្រូវទទួលទោសយ៉ាងពិតប្រាកដ» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

២៤. ចំពោះនិមិត្តអំពីកិច្ចការនៅក្នុងផែនការគ្រប់គ្រងរយៈពេលប្រាំមួយពាន់ឆ្នាំនេះ គ្មាននរណាម្នាក់អាចទទួលបានគតិជ្រៅជ្រះ ឬការយល់ដឹងឡើយ ហើយនិមិត្តទាំងនេះនៅបន្តជាពាក្យប្រដៅដដែល។ នៅគ្រាចុងក្រោយ មានតែកិច្ចការនៃព្រះបន្ទូលប៉ុណ្ណោះដែលត្រូវបានអនុវត្ត ដើម្បីនាំចូលទៅក្នុងយុគសម័យនៃនគរព្រះ ប៉ុន្តែ វាមិនតំណាងឲ្យយុគសម័យទាំងអស់ឡើយ។ គ្រាចុងក្រោយគ្រាន់តែជាគ្រាចុងក្រោយ ហើយថ្ងៃចុងក្រោយ គឺជាយុគសម័យនៃនគរព្រះ ហើយវាមិនតំណាងឲ្យយុគសម័យនៃព្រះគុណ ឬយុគសម័យនៃក្រឹត្យវិន័យឡើយ។ ក្នុងអំឡុងនៃគ្រាចុងក្រោយ វាគ្រាន់តែគ្រប់កិច្ចការទាំងអស់នៅក្នុងផែនការរយៈពេលប្រាំមួយពាន់ឆ្នាំ ត្រូវបានបើកសម្ដែងឲ្យអ្នករាល់គ្នាបានឃើញប៉ុណ្ណោះ។ នេះគឺជាការបើកសម្ដែងនូវសេចក្តីអាថ៌កំបាំង។ សេចក្តីអាថ៌កំបាំងប្រភេទនេះ គឺជាអ្វីមួយដែលគ្មានមនុស្សណាម្នាក់អាចបើកសម្ដែងបានឡើយ។ មិនថាមនុស្សនោះមានការយល់ដឹងអំពីព្រះគម្ពីរអស្ចារ្យប៉ុនណាឡើយ ប៉ុន្តែ វានៅតែជាព្រះបន្ទូល ដ្បិតមនុស្សមិនយល់អំពីលក្ខណៈសំខាន់នៃព្រះគម្ពីរឡើយ។ នៅក្នុងការអានព្រះគម្ពីរ មនុស្សអាចយល់អំពីសេចក្តីពិតខ្លះ គេអាចពន្យល់ព្រះបន្ទូលបានខ្លះ ឬពិនិត្យពិច័យលើបទគម្ពីរ និងជំពូកដ៏ល្បីៗមួយចំនួនបាន ប៉ុន្តែ គេនឹងមិនអាចចម្រាញ់យកអត្ថន័យដែលមាននៅក្នុងព្រះបន្ទូលទាំងនោះបានឡើយ ព្រោះថាអ្វីៗទាំងអស់ដែលមនុស្សមើលឃើញ គឺជាព្រះបន្ទូលដែលស្លាប់ មិនមែនជាឈុតឆាកនៃកិច្ចការរបស់ព្រះយេហូវ៉ា និងរបស់ព្រះយេស៊ូវឡើយ ហើយមនុស្សគ្មានផ្លូវអាចបកស្រាយសេចក្តីអាថ៌កំបាំងនៃកិច្ចការនេះបានឡើយ។ ដូច្នេះ សេចក្តីអាថ៌កំបាំងអំពីផែនការគ្រប់គ្រងរយៈពេលប្រាំមួយពាន់ឆ្នាំ គឺជាសេចក្តីអាថ៌កំបាំងដ៏ធំបំផុត ដ៏លាក់កំបាំងបំផុត ហើយមនុស្សមិនអាចវាស់ស្ទង់បានឡើយ។ គ្មាននរណាម្នាក់អាចយល់ដោយផ្ទាល់អំពីព្រះហឫទ័យរបស់ព្រះជាម្ចាស់ឡើយ លុះត្រាតែព្រះជាម្ចាស់ផ្ទាល់ព្រះអង្គពន្យល់ និងបើកសម្ដែងការនោះដល់មនុស្ស បើមិនដូច្នោះទេ សេចក្តីទាំងនេះនឹងនៅតែជាពាក្យប្រដៅចំពោះមនុស្សជារៀងរហូត នៅតែបន្តជាសេចក្តីអាថ៌កំបាំងជារៀងរហូត។ អ្នកមិនបាច់ខ្វល់អំពីសេចក្តីនៅក្នុងពិភពខាងសាសនាឡើយ ហើយនៅថ្ងៃនេះ ប្រសិនបើខ្ញុំមិនមានបន្ទូលប្រាប់ដល់អ្នករាល់គ្នាទេ នោះអ្នកនឹងមិនយល់អំពីវាឡើយ។ កិច្ចការរយៈពេលប្រាំមួយពាន់ឆ្នាំនេះ គឺជាសេចក្តីមួយដែលមានលក្ខណៈអាថ៌កំបាំងខ្លាំងជាងសេចក្តីទំនាយទាំងអស់របស់ពួកហោរាទៅទៀត។ វាជាសេចក្តីអាថ៌កំបាំងដ៏ធំបំផុត ចាប់តាំងពីកំណើតពិភពលោក រហូតមកដល់ពេលបច្ចុប្បន្ន ហើយគ្មានហោរាណាម្នាក់នៅក្នុងយុគសម័យទាំងអស់អាចវាស់ស្ទង់បានឡើយ ព្រោះសេចក្តីអាថ៌កំបាំងនេះត្រូវបានបើកសម្ដែងតែនៅក្នុងយុគសម័យចុងក្រោយប៉ុណ្ណោះ ហើយវាមិនធ្លាប់ត្រូវបានបើកសម្ដែងកាលពីមុនឡើយ។ ប្រសិនបើអ្នករាល់គ្នាអាចយល់អំពីសេចក្តីអាថ៌កំបាំងនេះ ហើយប្រសិនបើអ្នកអាចទទួលយកវាបានទាំងស្រុង នោះគ្រប់បុគ្គលសាសនាទាំងអស់នឹងត្រូវចាញ់ក្រោមសេចក្តីអាថ៌កំបាំងនេះមិនខាន។ មានតែសេចក្តីនេះទេ ដែលជានិមិត្តដ៏អស្ចារ្យបំផុត និងជាសេចក្តីដែលមនុស្សចង់យល់បំផុត ប៉ុន្តែ វាក៏ជាអ្វីមួយដែលគេមិនយល់ច្បាស់បំផុតដែរ។

ដកស្រង់ពី «សេចក្តីអាថ៌កំបាំងនៃការយកកំណើតជាមនុស្ស (៤)» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

លេខយោង៖

ក. អុសមួយដុំ៖ ជាគ្រាមភាសាក្នុងភាសាចិន ដែលមានន័យថា «ជួយមិនបាន»

ខាង​ដើម៖ តើព្រះត្រៃឯក មានវត្តមានគង់នៅដែរឬទេ?

បន្ទាប់៖ II. អំពីសេចក្តីពិតទាក់ទងនឹងការយកកំណើតជាមនុស្ស

តើយើងគួរអធិស្ឋានយ៉ាងដូចម្ដេច ដើម្បីឲ្យព្រះជាម្ចាស់ទ្រង់សណ្ដាប់? សូមទាក់ទងមកកាន់យើងខ្ញុំ ដើម្បីស្វែងរកដំណោះស្រាយ។

ខ្លឹមសារ​ពាក់ព័ន្ធ

តើអ្នកជឿគួរប្រកាន់យកទស្សនៈអ្វី

តើមនុស្សបានទទួលអ្វីចាប់តាំងពីពួកគេចាប់ផ្តើមជឿលើព្រះជាម្ចាស់ជាលើកដំបូង? តើអ្នកបានដឹងអ្វីខ្លះពីព្រះជាម្ចាស់? ដោយសារជំនឿរបស់អ្នកលើព្រះជាម្ចាស់...

អំពីបទពិសោធន៍

តាមរយៈបទពិសោធន៍របស់ពេត្រុស គាត់បានឆ្លងកាត់ ការល្បងលរាប់រយដងមកហើយ។ បើទោះបីជាមនុស្សសព្វថ្ងៃ នេះដឹងអំពីពាក្យថា «ការល្បងល» ក៏ពួកគេនៅតែយល់ច្រឡំ...

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ