៣. ពិភពសាសនាគិតថា ជំនឿលើព្រះជាម្ចាស់គឺជាជំនឿលើព្រះគម្ពីរ ហើយការចាកចេញពីព្រះគម្ពីរ គឺមិនមែនជាជំនឿលើព្រះជាម្ចាស់ឡើយ ការយល់ឃើញនេះ គឺខុស

ព្រះបន្ទូលពាក់ព័ន្ធរបស់ព្រះជាម្ចាស់៖

អស់រយៈពេលជាច្រើនឆ្នាំ របៀបនៃការជឿតាមបែបប្រពៃណីរបស់មនុស្ស (ដែលជាគ្រីស្ទបរិស័ទ ជាសាសនាមួយក្នុងចំណោមសាសនាធំៗទាំងបីនៅលើពិភពលោក) គឺជាការអានព្រះគម្ពីរ។ ការបែរចេញពីព្រះគម្ពីរ មិនមែនជាជំនឿលើព្រះអម្ចាស់ទេ ការបែរចេញពីព្រះគម្ពីរ គឺជាជំនឿខុសឆ្គង និងជាជំនឿឃ្លាតចាកពីសេចក្ដីពិត។ ហើយសូម្បីតែនៅពេលមនុស្សអានសៀវភៅផ្សេងៗទៀតក៏ដោយ ក៏គ្រឹះនៃសៀវភៅទាំងនេះ ត្រូវតែជាសេចក្ដីពន្យល់ចេញពីព្រះគម្ពីរដែរ។ ដែលអាចនិយាយបានថា ប្រសិនបើអ្នកជឿលើព្រះជាម្ចាស់ នោះអ្នកត្រូវតែអានព្រះគម្ពីរ ហើយក្រៅពីព្រះគម្ពីរ អ្នកមិនត្រូវ ថ្វាយបង្គំចំពោះសៀវភៅណាដែលមិនពាក់ព័ន្ធនឹងព្រះគម្ពីរនោះឡើយ។ ប្រសិនបើអ្នកធ្វើដូច្នេះ អ្នកកំពុងតែក្បត់ព្រះជាម្ចាស់ហើយ។ តាំងពីពេលដែលមានព្រះគម្ពីរមក ជំនឿរបស់មនុស្សលើព្រះអម្ចាស់ គឺជាជំនឿនៅក្នុងព្រះគម្ពីរ។ ជាជាងការនិយាយថាមនុស្សជឿលើព្រះអម្ចាស់ វាជាការប្រសើរជាងក្នុងការដែលនិយាយថា ពួកគេជឿលើព្រះគម្ពីរ។ ជាជាងការនិយាយថាពួកគេបានចាប់ផ្តើមអានព្រះគម្ពីរ វាជាការប្រសើរជាងក្នុងការនិយាយថាពួកគេបានចាប់ផ្តើមជឿព្រះគម្ពីរ។ ហើយជាជាងការនិយាយថា ពួកគេបានត្រឡប់មករកព្រះអម្ចាស់វិញ វាជាការប្រសើរជាងក្នុងការនិយាយថាពួកគេបានវិលត្រឡប់មករកព្រះគម្ពីរ។ តាមរបៀបនេះ មនុស្សថ្វាយបង្គំដល់ព្រះគម្ពីរ គឺហាក់ដូចជាព្រះគម្ពីរជាព្រះជាម្ចាស់ ហាក់ដូចជាព្រះគម្ពីរជារបស់ដែលសំខាន់បំផុតរបស់ពួកគេ ហើយការបាត់បង់ព្រះគម្ពីរ គឺដូចគ្នានឹងការបាត់បង់អាយុជីវិតរបស់ពួកគេដែរ។ មនុស្សមើលឃើញថាព្រះគម្ពីរ ខ្ពស់ដូចជាព្រះជាម្ចាស់ ហើយក៏មានអ្នកដែលមើលឃើញថាព្រះគម្ពីរខ្ពង់ខ្ពស់ជាងព្រះជាម្ចាស់ដែរ។ ប្រសិនបើមនុស្សគ្មានកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ហើយទោះបើពួកគេមិនមានអារម្មណ៍ដឹងថាមានព្រះជាម្ចាស់ក៏ដោយ ក៏ពួកគេអាចបន្តការរស់នៅបានដែរ ប៉ុន្តែនៅពេលណាពួកគេបាត់បង់នូវព្រះគម្ពីរ ឬបាត់បង់នូវជំពូក និងបាត់បង់នូវព្រះបន្ទូលចេញពីព្រះគម្ពីរ នោះវាហាក់ដូចជាពួកគេបានបាត់បង់នូវជីវិតរបស់ខ្លួនអ៊ីចឹង។ ដូច្នេះហើយ នៅពេលណាមនុស្សជឿលើព្រះអម្ចាស់ ពួកគេចាប់ផ្តើមអានព្រះគម្ពីរ និងទន្ទេញចាំព្រះគម្ពីរ ហើយបើពួកគេអាចទន្ទេញចាំព្រះគម្ពីរបានកាន់តែច្រើន នេះកាន់តែបញ្ជាក់ថាពួកគេស្រឡាញ់ព្រះជាម្ចាស់ និងមានសេចក្ដីជំនឿកាន់តែខ្លាំង។ អស់អ្នកដែលបានអានព្រះគម្ពីរ ហើយអាចថ្លែងពីព្រះគម្ពីរទៅកាន់អ្នកដទៃបាន អ្នកទាំងអស់នោះជាបងប្អូនប្រុសស្រីដ៏ល្អ។ ដ្បិតប៉ុន្មានឆ្នាំមកនេះ សេចក្ដីជំនឿ និងភាពស្មោះត្រង់របស់មនុស្សចំពោះព្រះអម្ចាស់ ត្រូវបានវាស់វែងទៅតាមទំហំនៃការយល់ដឹងរបស់ពួកគេអំពីព្រះគម្ពីរ។ មនុស្សភាគច្រើនពិតជាមិនយល់ពីមូលហេតុដែលពួកគេគប្បីជឿលើព្រះជាម្ចាស់ ហើយក៏មិនយល់ពីរបៀបក្នុងការជឿលើព្រះជាម្ចាស់ដែរ ហើយក៏មិនធ្វើអ្វីសោះ តែបែរទៅជាស្វែងរកនូវតម្រុយដ៏ងងឹតងងល់ ដើម្បីឲ្យបានយល់ពីអត្ថន័យនៃជំពូកនានានៅក្នុងព្រះគម្ពីរទៅវិញ។ មនុស្សមិនដែលស្វែងរកការណែនាំអំពីកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធទេ។ គ្រប់ពេលទាំងអស់ ពួកគេមិនធ្វើអ្វីសោះក្រៅពីខំប្រឹងសិក្សា និងស៊ើបអង្កេតអំពីព្រះគម្ពីរប៉ុណ្ណោះ ហើយគ្មាននរណាម្នាក់ធ្លាប់បានរកឃើញនូវកិច្ចការថ្មីអំពីព្រះវិញ្ញាណបរិសុទ្ធនៅខាងក្រៅព្រះគម្ពីរនោះទេ។ គ្មាននរណាម្នាក់ធ្លាប់បានបែរចេញពីព្រះគម្ពីរ ហើយពួកគេក៏មិនដែលហ៊ានធ្វើដូច្នោះដែរ។ មនុស្សបានសិក្សាព្រះគម្ពីរអស់រយៈពេលជាច្រើនឆ្នាំកន្លងមក ពួកគេដាក់ចេញជាការពន្យល់ជាច្រើន ហើយបានបង្កើតកិច្ចការជាច្រើនផង។ ពួកគេក៏មានមតិខុសៗគ្នាជាច្រើនអំពីព្រះគម្ពីរ ដែលពួកគេជជែកវែកញែកដោយគ្មានទីបញ្ចប់ ហេតុដូច្នេះហើយ ទើបបានជាសព្វថ្ងៃនេះមាននិកាយជាងពីរពាន់ផ្សេងគ្នា ត្រូវបានបង្កើតឡើង។ ពួកគេទាំងអស់គ្នាចង់ស្វែងរកសេចក្ដីពន្យល់ជាពិសេសមួយចំនួន ឬអាថ៌កំបាំងដ៏ជ្រាលជ្រៅជាងនេះនៅក្នុងព្រះគម្ពីរ ពួកគេចង់ស្វែងយល់អំពីព្រះគម្ពីរ ហើយចង់ស្វែងយល់ពីប្រវត្ដិនៃកិច្ចការរបស់ព្រះយេហូវ៉ានៅអ៊ីស្រាអែល ឬប្រវត្ដិនៃកិច្ចការរបស់ព្រះយេស៊ូវនៅស្រុកយូដា ឬអាថ៌កំបាំងផ្សេងទៀតដែលគ្មាននរណាម្នាក់ដឹង។ វិធីសាស្រ្តរបស់មនុស្សក្នុងការឈោងទៅកាន់ព្រះគម្ពីរ គឺជាសេចក្ដីគិតមមៃ និងសេចក្ដីជំនឿ ហើយគ្មាននរណាម្នាក់អាចយល់ច្បាស់ទាំងស្រុងអំពីសាច់រឿង ឬខ្លឹមសារនៅក្នុងព្រះគម្ពីរបានទេ។ ដូច្នេះសព្វថ្ងៃនេះ មនុស្សនៅតែមានញាណនៃការអស្ចារ្យដែលមិនអាចពិពណ៌នាបាន នៅពេលនិយាយដល់ព្រះគម្ពីរ ហើយពួកគេថែមទាំងគិតខ្វល់កាន់តែខ្លាំងពីព្រះគម្ពីរ ហើយថែមទាំងមានសេចក្ដីជំនឿលើព្រះគម្ពីរកាន់តែខ្លាំងទៀត។ សព្វថ្ងៃនេះ មនុស្សគ្រប់គ្នាចង់ស្វែងរកនូវទំនាយនៃកិច្ចការអំពីគ្រាចុងក្រោយនៅក្នុងព្រះគម្ពីរ ដោយពួកគេចង់រកឃើញនូវកិច្ចការអ្វីដែលព្រះជាម្ចាស់ទ្រង់ធ្វើនៅគ្រាចុងក្រោយ និងទីសំគាល់អ្វីដែលនឹងកើតមាននៅថ្ងៃចុងបំផុត។ តាមវិធីនេះ ការថ្វាយបង្គំរបស់ពួកគេចំពោះព្រះគម្ពីរ មានលក្ខណៈកាន់តែក្លៀវក្លា ហើយនៅពេលកាន់តែខិតជិតមកដល់គ្រាចុងក្រោយ នោះពួកគេកាន់តែជឿដោយងងឹតងងុលទៅលើទំនាយរបស់ពួកគេអំពីព្រះគម្ពីរ ជាពិសេសទំនាយអំពីថ្ងៃចុងបំផុត។ ជាមួយនឹងសេចក្ដីជំនឿដោយងងឹតងងុលបែបនេះនៅក្នុងព្រះគម្ពីរ ជាមួយនឹងការទុកចិត្តបែបនេះលើព្រះគម្ពីរ ពួកគេមិនមានបំណងស្វែងរកនូវកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធទេ។ នៅក្នុងសញ្ញាណរបស់មនុស្ស ពួកគេគិតថាមានតែព្រះគម្ពីរប៉ុណ្ណោះ ដែលអាចនាំកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធបាន មានតែនៅក្នុងព្រះគម្ពីរប៉ុណ្ណោះ ដែលពួកគេអាចរកឃើញស្នាមព្រះបាទារបស់ព្រះជាម្ចាស់ មានតែនៅក្នុងព្រះគម្ពីរប៉ុណ្ណោះ ដែលបានលាក់ទុកនូវអាថ៌កំបាំងអំពីកិច្ចការរបស់ព្រះជាម្ចាស់ មានតែព្រះគម្ពីរទេ មិនមែនជាសៀវភៅ ឬមនុស្សផ្សេងទៀតទេ ដែលអាចបញ្ជាក់អំពីអ្វីៗទាំងអស់របស់ព្រះជាម្ចាស់ និងកិច្ចការទាំងមូលរបស់ទ្រង់។ ព្រះគម្ពីរអាចនាំយកកិច្ចការនៃស្ថានសួគ៌មកផែនដី ហើយព្រះគម្ពីរអាចទាំងចាប់ផ្តើម និងបញ្ចប់នូវយុគសម័យបាន។ ជាមួយនឹងសញ្ញាណទាំងនេះ មនុស្សមិនមានទំនោរក្នុងការស្វែងរកនូវកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធនោះទេ។ ដូច្នេះមិនថាពេលកន្លងមក ព្រះគម្ពីរបានជួយដល់មនុស្សច្រើនប៉ុនណានោះទេ វាបានក្លាយជាឧបសគ្គដល់កិច្ចការចុងក្រោយរបស់ព្រះជាម្ចាស់រួចទៅហើយ។ ដោយគ្មានព្រះគម្ពីរ មនុស្សអាចស្វែងរកស្នាមព្រះបាទារបស់ព្រះជាម្ចាស់នៅកន្លែងផ្សេងទៀត តែសព្វថ្ងៃនេះ ស្នាមព្រះបាទារបស់ទ្រង់ត្រូវបានផ្ទុកដោយព្រះគម្ពីរ ហើយការពង្រីកនូវកិច្ចការចុងក្រោយរបស់ទ្រង់បានក្លាយជាការពិបាកទ្វេដង និងក្រៃលែង។ ការទាំងនេះ គឺដោយសារតែជំពូក និងព្រះបន្ទូលល្បីៗពីព្រះគម្ពីរ ក៏ដូចជាទំនាយផ្សេងៗអំពីព្រះគម្ពីរផងដែរ។ ព្រះគម្ពីរបានត្រឡប់ជារូបព្រះនៅក្នុងគំនិតរបស់មនុស្ស វាបានធ្វើឲ្យចិត្ដគំនិតរបស់ពួកគេវង្វេងវង្វាន់ ហើយពួកគេមិនមានសមត្ថភាពជឿថាព្រះជាម្ចាស់អាចធ្វើកិច្ចការក្រៅពីព្រះគម្ពីរបាន ពួកគេមិនមានសមត្ថភាពជឿថាមនុស្សអាចរកឃើញព្រះជាម្ចាស់នៅខាងក្រៅព្រះគម្ពីរបាននោះទេ ពួកគេកាន់តែមិនអាចជឿថាព្រះជាម្ចាស់អាចចាកចេញពីព្រះគម្ពីរ ក្នុងកំឡុងពេលនៃកិច្ចការចុងក្រោយ ហើយចាប់ផ្តើមជាថ្មី។ នេះជារឿងដែលមិនអាចគិតស្មានដល់ចំពោះមនុស្ស ពួកគេមិនអាចជឿលើការនេះបាន ហើយពួកគេក៏មិនអាចស្រមៃគិតដល់ដែរ។ ព្រះគម្ពីរបានក្លាយជាឧបសគ្គដ៏ធំមួយ ចំពោះការទទួលយករបស់មនុស្សអំពីកិច្ចការថ្មីរបស់ព្រះជាម្ចាស់ និងជាការពិបាកមួយចំពោះការពង្រីកកិច្ចការថ្មីនេះរបស់ព្រះជាម្ចាស់។

ដកស្រង់ពី «ទាក់ទងនឹងព្រះគម្ពីរ (១)» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

គ្មាននរណាម្នាក់ដឹងពីការពិតនៃព្រះគម្ពីរនោះទេថា៖ ព្រះគម្ពីរគ្មានអ្វីក្រៅតែពីការកត់ត្រាប្រវត្តិសាស្ត្រនៃកិច្ចការរបស់ព្រះជាម្ចាស់ និងគ្មានអ្វីក្រៅតែពីការកត់ត្រាសញ្ញាមួយចំពោះដំណាក់កាលទាំងពីរដំបូងនៃកិច្ចការរបស់ព្រះជាម្ចាស់ ហើយថា វាមិនផ្តល់ឲ្យអ្នកនូវការយល់អំពីគោលបំណងនៃកិច្ចការរបស់ព្រះជាម្ចាស់នោះទេ។ គ្រប់គ្នាដែលបានអានព្រះគម្ពីរសុទ្ធតែដឹងថា ព្រះគម្ពីរកត់ត្រាទុកឯកសារនូវកិច្ចការទាំងពីរដំណាក់កាលរបស់ព្រះជាម្ចាស់ក្នុងយុគសម័យនៃក្រឹត្យវិន័យ និងយុគសម័យនៃព្រះគុណ។ គម្ពីរសញ្ញាចាស់កត់ត្រាប្រវត្តិសាស្ត្ររបស់ប្រទេសអ៊ីស្រាអែល និងកិច្ចការរបស់ព្រះយេហូវ៉ា ចាប់ពីកំណើតផែនដី រហូតដល់ចុងបញ្ចប់យុគសម័យនៃក្រឹត្យវិន័យ។ គម្ពីរសញ្ញាថ្មីកត់ត្រាកិច្ចការរបស់ព្រះយេស៊ូវនៅលើផែនដី ដែលមាននៅក្នុងកណ្ឌគម្ពីរដំណឹងល្អទាំងបួន ក៏ដូចជាកិច្ចការរបស់ប៉ុលផងដែរ តើទាំងនេះមិនមែនជាការកត់ត្រាប្រវត្តិសាស្ត្រទេឬអី? ការលើកយករឿងរ៉ាវពីអតីតកាលមកនិយាយនៅពេលបច្ចុប្បន្ន ធ្វើឲ្យរឿងរ៉ាវទាំងនោះក្លាយជាប្រវត្តិសាស្ត្រ ហើយមិនថារឿងរ៉ាវទាំងនេះពិត ឬប្រាកដបែបណានោះឡើយ ក៏វានៅតែជាប្រវត្តិសាស្ត្រដដែល ហើយប្រវត្តិសាស្ត្រមិនអាចដោះស្រាយរឿងបច្ចុប្បន្នបានឡើយ ដ្បិតព្រះជាម្ចាស់មិនត្រឡប់ទៅទតមើលប្រវត្តិសាស្ត្រវិញនោះទេ! ដូច្នេះ ប្រសិនបើអ្នកត្រឹមតែយល់ព្រះគម្ពីរ ហើយមិនយល់អ្វីអំពីកិច្ចការដែលព្រះជាម្ចាស់សព្វព្រះហឫទ័យធ្វើនៅពេលបច្ចុប្បន្ននោះទេ ហើយប្រសិនបើអ្នកជឿលើព្រះជាម្ចាស់ ប៉ុន្តែមិនសម្លឹងរកកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធនោះទេ នោះអ្នកមិនយល់ពីអ្វីដែលហៅថា ការស្វែងរកព្រះជាម្ចាស់នោះឡើយ។ ប្រសិនបើអ្នកអានព្រះគម្ពីរ ដើម្បីសិក្សាពីប្រវត្តិសាស្រ្តរបស់ប្រទេសអ៊ីស្រាអែល ស្រាវជ្រាវប្រវត្តិសាស្ត្រនៃការដែលព្រះជាម្ចាស់បង្កើតផ្ទៃមេឃ និងផែនដី នោះអ្នកមិនជឿព្រះជាម្ចាស់ទេ។ ប៉ុន្តែថ្ងៃនេះ ដោយសារតែអ្នកជឿលើព្រះជាម្ចាស់ និងស្វះស្វែងរកជីវិត ដោយសារតែអ្នកស្វះស្វែងរកចំណេះដឹងអំពីព្រះជាម្ចាស់ ហើយមិនស្វះស្វែងរកន័យពាក្យ និងគោលលទ្ធិដែលគ្មានជីវិត ឬស្វះស្វែងរកការយល់ដឹងអំពីប្រវត្តិសាស្ត្រ នោះអ្នកត្រូវតែស្វះស្វែងរកបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ក្នុងពេលបច្ចុប្បន្ននេះ ហើយអ្នកត្រូវតែស្វែងរកទិសដៅនៃកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ។ ប្រសិនបើអ្នកជាបុរាណវិទូម្នាក់ អ្នកអាចអានព្រះគម្ពីរបាន ប៉ុន្តែ អ្នកមិនមែនជាបុរាណវត្ថុវិទូនោះទេ អ្នកគឺជាអ្នកជឿម្នាក់ក្នុងចំណោមអ្នកជឿលើព្រះជាម្ចាស់ ហើយអ្នកខំប្រឹងស្វះស្វែងរកបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ក្នុងពេលបច្ចុប្បន្ននេះអស់ពីលទ្ធភាព។

ដកស្រង់ពី «ទាក់ទងនឹងព្រះគម្ពីរ (៤)» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះគម្ពីរជាសៀវភៅប្រវត្តិសាស្ត្រ ហើយប្រសិនបើអ្នកបានហូប និងផឹកនូវសញ្ញាចាស់ក្នុងយុគសម័យនៃព្រះគុណ ប្រសិនបើអ្នកបានអនុវត្តនូវអ្វីដែលត្រូវបានតម្រូវនៅក្នុងសម័យសញ្ញាចាស់ក្នុងយុគសម័យនៃព្រះគុណ នោះព្រះយេស៊ូវនឹងបដិសេធអ្នក ព្រមទាំងថ្កោលទោសអ្នក។ ប្រសិនបើអ្នកបានអនុវត្តនូវសញ្ញាចាស់អំពីកិច្ចការរបស់ព្រះយេស៊ូវ នោះអ្នកនឹងត្រឡប់ជាពួកផារិស៊ីម្នាក់។ ប្រសិនបើថ្ងៃនេះ អ្នកដាក់គម្ពីរសញ្ញាចាស់ និងសញ្ញាថ្មីជាមួយគ្នា ដើម្បីហូប និងផឹក ហើយអនុវត្ត នោះព្រះជាម្ចាស់នាពេលបច្ចុប្បន្ននឹងថ្កោលទោសអ្នក អ្នកនឹងមិនមានការរីកចម្រើនអំពីកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធនៅថ្ងៃនេះទេ! ប្រសិនបើអ្នកហូប និងផឹកគម្ពីរសញ្ញាចាស់ និងសញ្ញាថ្មី ពេលនោះអ្នកស្ថិតនៅខាងក្រៅលំហូរនៃព្រះវិញ្ញាណបរិសុទ្ធហើយ! ក្នុងជំនាន់ព្រះយេស៊ូវ ព្រះយេស៊ូវបានដឹកនាំជនជាតិយូដា និងអស់អ្នកដែលបានដើរតាមទ្រង់ ស្របតាមកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធនៅក្នុងទ្រង់ នៅពេលនោះ។ ទ្រង់មិនបានយកព្រះគម្ពីរ ធ្វើជាមូលដ្ឋានអំពីអ្វីដែលទ្រង់បានធ្វើនោះទេ ប៉ុន្តែទ្រង់បានមានបន្ទូលយោងទៅតាមកិច្ចការរបស់ទ្រង់។ ទ្រង់មិនបានយកចិត្តទុកដាក់នឹងអ្វីដែលព្រះគម្ពីរបានមានបន្ទូលនោះទេ ហើយក៏មិនបានស្រាវជ្រាវនៅក្នុងព្រះគម្ពីរដើម្បីរកផ្លូវមួយក្នុងការដឹកនាំអ្នកដែលដើរតាមទ្រង់ដែរ។ ចាប់ពីពេលដែលទ្រង់បានធ្វើកិច្ចការ ទ្រង់ផ្សាយអំពីផ្លូវនៃការប្រែចិត្ត ជាព្រះបន្ទូលមួយដែលមិនមាននិយាយសោះនៅក្នុងសេចក្ដីទំនាយនៃសញ្ញាចាស់។ ទ្រង់មិនត្រឹមតែមិនធ្វើតាមព្រះគម្ពីរប៉ុណ្ណោះទេ ប៉ុន្តែទ្រង់ក៏បានដឹកនាំទៅផ្លូវថ្មីមួយ និងបានធ្វើនូវកិច្ចការថ្មីផងដែរ។ ទ្រង់មិនដែលមានបន្ទូលយោងទៅព្រះគម្ពីរទេ នៅពេលដែលទ្រង់អធិប្បាយ។ ក្នុងយុគសម័យនៃក្រឹត្យវិន័យ មិនមាននរណាម្នាក់អាចសម្ដែងបាដិហារិយ៍របស់ទ្រង់ ក្នុងការព្យាបាលមនុស្សឈឺ និងដេញអារក្សបានទេ។ ដូច្នេះ កិច្ចការរបស់ទ្រង់ ការបង្រៀនរបស់ទ្រង់ និងអំណាច ព្រមទាំងអនុភាពរបស់ទ្រង់អំពីព្រះបន្ទូល ក៏ហួសពីមនុស្សណាណាទាំងអស់នៅក្នុងយុគសម័យនៃក្រឹត្យវិន័យ។ ព្រះយេស៊ូវបានធ្វើនូវកិច្ចការថ្មីរបស់ទ្រង់ ហើយទោះបីជាមនុស្សជាច្រើនបានថ្កោលទោសទ្រង់ ដោយប្រើព្រះគម្ពីរក៏ដោយ ហើយថែមទាំងបានប្រើសញ្ញាចាស់ដើម្បីឆ្កាងទ្រង់ផង ក៏កិច្ចការរបស់ទ្រង់មានលើសពីគម្ពីរសញ្ញាចាស់។ ប្រសិនបើការនេះមិនមែនដូច្នោះទេ ហេតុអ្វីបានជាមនុស្សបានយកដែកគោលដំទ្រង់ជាប់នឹងឈើឆ្កាង? តើមិនមែនដោយសារតែមិនបានមានបន្ទូលអ្វីសោះនៅក្នុងសញ្ញាចាស់អំពីការបង្រៀនរបស់ទ្រង់ និងអំពីសមត្ថភាពរបស់ទ្រង់ក្នុងការព្យាបាលអ្នកជំងឺនិងបណ្តេញអារក្សទេឬ? កិច្ចការរបស់ទ្រង់ត្រូវបានធ្វើឡើងដើម្បីដឹកនាំទៅផ្លូវថ្មីមួយ វាមិនមែនដើម្បីជ្រើសក្នុងការទាស់ប្រឆាំងនឹងព្រះគម្ពីរដោយចេតនា ឬដើម្បីចែកចាយនូវសញ្ញាចាស់ដោយចេតនានោះទេ។ ទ្រង់បានយាងមកដើម្បីសម្ដែងនូវព័ន្ធកិច្ចរបស់ទ្រង់ ដើម្បីនាំយកនូវកិច្ចការថ្មីដល់អ្នកដែលចង់បាន និងស្វែងរកទ្រង់។ ទ្រង់មិនបានមកដើម្បីពន្យល់ពីសញ្ញាចាស់ ឬលើកស្ទួយកិច្ចការរបស់ទ្រង់ទេ។ កិច្ចការរបស់ទ្រង់ មិនមានគោលបំណងដើម្បីឲ្យយុគសម័យនៃក្រឹត្យវិន័យបន្តលូតលាស់សម្រាប់កិច្ចការរបស់ទ្រង់ឡើយ ដ្បិតកិច្ចការរបស់ទ្រង់ មិនបានផ្តល់ការពិចារណាថាតើយកព្រះគម្ពីរជាគោលឬអត់។ ព្រះយេស៊ូវគ្រាន់តែបានយាងមកធ្វើកិច្ចការដែលទ្រង់គួរធ្វើ ដូច្នេះទ្រង់មិនបានពន្យល់ពីទំនាយនៃគម្ពីរសញ្ញាចាស់ទេ ហើយទ្រង់ក៏មិនបានធ្វើកិច្ចការតាមព្រះបន្ទូលនៃគម្ពីរសញ្ញាចាស់អំពីយុគសម័យនៃក្រឹត្យវិន័យដែរ។ ទ្រង់មិនអើពើនឹងអ្វីដែលគម្ពីរសញ្ញាចាស់បានចែងមកទេ ទ្រង់មិនបានខ្វល់ថាតើវាស្របនឹងកិច្ចការរបស់ទ្រង់ឬអត់ ហើយមិនខ្វល់ខ្វាយពីអ្វីដែលអ្នកដទៃបានដឹងអំពីកិច្ចការរបស់ទ្រង់ ឬរបៀបដែលពួកគេថ្កោលទោសនោះទេ។ ទ្រង់នៅតែធ្វើកិច្ចការដែលទ្រង់គួរធ្វើ ទោះបីជាមានមនុស្សជាច្រើន បានប្រើទំនាយរបស់ហោរានៃសញ្ញាចាស់ដើម្បីថ្កោលទោសទ្រង់ក៏ដោយ។ ចំពោះមនុស្ស វាហាក់ដូចជាកិច្ចការរបស់ទ្រង់គ្មានមូលដ្ឋាន ហើយវាមានច្រើនដែលផ្ទុយពីកំណត់ត្រានៃសញ្ញាចាស់។ តើនេះមិនមែនជាកំហុសរបស់មនុស្សទេឬ? តើគោលលទ្ធិត្រូវតែអនុវត្តចំពោះកិច្ចការរបស់ព្រះជាម្ចាស់ឬ? តើព្រះជាម្ចាស់ត្រូវធ្វើការស្របតាមទំនាយរបស់ពួកហោរាឬ? ក្រៅពីនេះ តើមួយណាធំជាងនេះទៅទៀត ព្រះជាម្ចាស់ ឬព្រះគម្ពីរ? ហេតុអ្វីព្រះជាម្ចាស់ត្រូវធ្វើតាមព្រះគម្ពីរ? តើព្រះជាម្ចាស់មិនមានសិទ្ធិលើសព្រះគម្ពីរទេឬអី? ព្រះជាម្ចាស់មិនអាចចាកចេញពីព្រះគម្ពីរ និងធ្វើកិច្ចការផ្សេងទៀតទេឬ? ហេតុអ្វីបានជាព្រះយេស៊ូវ និងពួកសិស្សទ្រង់មិនរក្សាថ្ងៃសប្ប័ទ? ប្រសិនបើទ្រង់ត្រូវរក្សាថ្ងៃសប្ប័ទ ហើយអនុវត្តតាមបទបញ្ញត្តិនៃគម្ពីរសញ្ញាចាស់ ហេតុអ្វីបានជាព្រះយេស៊ូវមិនរក្សាថ្ងៃសប្ប័ទបន្ទាប់ពីទ្រង់បានយាងមក ប៉ុន្តែបែរជាលាងជើង ទទូរព្រះសិរសា កាច់នំប៉័ង និងផឹកស្រាទំពាំងបាយជូរទៅវិញ? តើនេះមិនមែនជាការមិនធ្វើតាមបទបញ្ញត្តិនៃសញ្ញាចាស់ទេឬអី? ប្រសិនបើព្រះយេស៊ូវគោរពដល់គម្ពីរសញ្ញាចាស់ ហេតុអ្វីបានជាទ្រង់ធ្វើខុសនឹងគោលលទ្ធិទាំងនេះ? អ្នកគប្បីដឹងមួយណាមុន ព្រះជាម្ចាស់ ឬព្រះគម្ពីរ! ក្នុងនាមជាម្ចាស់អំពីថ្ងៃសប្ប័ទ តើទ្រង់មិនមែនជា ព្រះជាម្ចាស់នៃគម្ពីរទេឬអី?

ដកស្រង់ពី «ទាក់ទងនឹងព្រះគម្ពីរ (១)» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ពីមុន ប្រជាជនអ៊ីស្រាអែលអានតែគម្ពីរសញ្ញាចាស់ប៉ុណ្ណោះ។ ពោលគឺ នៅដើមយុគសម័យនៃព្រះគុណ មនុស្សបានអានសញ្ញាចាស់។ ព្រះគម្ពីរសញ្ញាថ្មីទើបតែបានលេចឡើងអំឡុងពេលយុគសម័យនៃព្រះគុណប៉ុណ្ណោះ។ នៅពេលដែលព្រះយេស៊ូវបានធ្វើកិច្ចការ គម្ពីរសញ្ញាថ្មីមិនមាននោះទេ។ ក្រោយពីទ្រង់មានព្រះជន្មរស់ឡើងវិញ និងបានយាងទៅកាន់ស្ថានសួគ៌វិញ ទើបមនុស្សបានកត់ត្រាកិច្ចការរបស់ទ្រង់។ ពេលនោះ គឺទើបមានកណ្ឌគម្ពីរដំណឹងល្អចំនួនបួនកណ្ឌប៉ុណ្ណោះ បន្ថែមទៅលើសំបុត្ររបស់ប៉ុល និងពេត្រុស ក៏ដូចជាកណ្ឌគម្ពីរវិវរណៈ។ ជាងបីរយឆ្នាំ បន្ទាប់ពីព្រះយេស៊ូវបានយាងទៅស្ថានសួគ៌វិញ មនុស្សជំនាន់ក្រោយៗបានប្រមូលចងក្រងឯកសារទាំងនេះយ៉ាងសម្រិតសម្រាំង ហើយទើបមានជាព្រះគម្ពីរសញ្ញាថ្មី។ ទាល់តែកិច្ចការនេះបានចប់រួចរាល់ប៉ុណ្ណោះ ទើបមានព្រះគម្ពីរសញ្ញាថ្មី ដែលពីមុនគឺគ្មានព្រះគម្ពីរនេះទេ។ ព្រះជាម្ចាស់បានធ្វើកិច្ចការទាំងអស់នោះ ហើយប៉ុល និងសាវ័កដទៃទៀត បានសរសេរសំបុត្រជាច្រើនទៅកាន់ពួកជំនុំនៅតាមទីកន្លែងនានា។ បន្ទាប់ពីនោះមក មនុស្សជំនាន់ក្រោយៗក៏បានប្រមូលផ្តុំសំបុត្ររបស់ពួកគេ ហើយបានបញ្ចូលនិមិត្តដ៏អស្ចារ្យ ដែលបានកត់ត្រាដោយយ៉ូហាន នៅលើកោះប៉ាត់ម៉ុស ដែលទាយទុកពីកិច្ចការរបស់ព្រះជាម្ចាស់នៅគ្រាចុងក្រោយ។ មនុស្សបានបង្កើតលំដាប់លេខរៀងនេះ ដែលខុសពីសូរសៀងសព្វថ្ងៃ។ អ្វីដែលត្រូវបានកត់ត្រាសព្វថ្ងៃនេះ គឺផ្អែកលើជំហាននៃកិច្ចការរបស់ព្រះជាម្ចាស់។ អ្វីដែលមនុស្សចូលរួមនៅសព្វថ្ងៃនេះ គឺជាកិច្ចការដែលព្រះជាម្ចាស់បានធ្វើដោយផ្ទាល់ ហើយព្រះបន្ទូលត្រូវបានថ្លែងដោយទ្រង់ផ្ទាល់។ អ្នកដែលជាមនុស្សជាតិ មិនត្រូវការជ្រៀតជ្រែកនោះទេ។ ព្រះបន្ទូលដែលមកដោយផ្ទាល់ពីព្រះវិញ្ញាណបរិសុទ្ធ ត្រូវបានរៀបចំជាជំហានៗ ហើយខុសពីការរៀបចំនៃការកត់ត្រារបស់មនុស្ស។ អ្វីដែលពួកគេបានកត់ត្រា អាចនិយាយបានថា ផ្អែកលើកម្រិតនៃការអប់រំរបស់ពួកគេ និងសមត្ថភាពជាមនុស្ស។ អ្វីដែលពួកគេបានកត់ត្រា គឺជាបទពិសោធន៍របស់មនុស្ស ហើយម្នាក់ៗមានមធ្យោបាយនៃការកត់ត្រា និងការយល់ដឹងផ្ទាល់ខ្លួនរបស់ពួកគេ ហើយការកត់ត្រានីមួយៗគឺខុសៗគ្នា។ ដូច្នេះ ប្រសិនបើអ្នកថ្វាយបង្គំព្រះគម្ពីរជាព្រះជាម្ចាស់ នោះអ្នកល្ងង់ខ្លៅ និងល្ងីល្ងើបំផុត! ហេតុអ្វីបានជាអ្នកមិនស្វះស្វែងរកកិច្ចការរបស់ព្រះជាម្ចាស់សព្វថ្ងៃ? មានតែកិច្ចការរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ ទើបអាចសង្គ្រោះមនុស្សបាន។ ព្រះគម្ពីរមិនអាចសង្គ្រោះមនុស្សបានទេ មនុស្សអាចអានអស់រយៈពេលរាប់ពាន់ឆ្នាំ ហើយនៅតែអាចមិនមានការផ្លាស់ប្តូរសូម្បីបន្តិចនៅក្នុងពួកគេ ហើយប្រសិនបើអ្នកថ្វាយបង្គំព្រះគម្ពីរ នោះអ្នកនឹងមិនដែលទទួលបានកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធឡើយ។

ដកស្រង់ពី «ទាក់ទងនឹងព្រះគម្ពីរ (៣)» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

មនុស្សបានក្លាយជាខូចអាក្រក់ និងរស់នៅក្នុងអន្ទាក់សាតាំង។ មនុស្សទាំងអស់រស់នៅតាមសាច់ឈាមរស់នៅតាមចំណង់ចិត្តអាត្មានិយម ហើយក៏គ្មាននរណាម្នាក់ ក្នុងចំណោមពួកគេចុះសម្រុងនឹងខ្ញុំឡើយ។ មានមនុស្សមួយចំនួននិយាយថា ពួកគេចុះសម្រុងនឹងខ្ញុំតែមនុស្សទាំងនោះ សុទ្ធតែថ្វាយបង្គំព្រះក្លែងក្លាយគ្រប់គ្នា។ បើទោះបីជាពួកគេទទួលស្គាល់នាមខ្ញុំថា បរិសុទ្ធ តែពួកគេដើរតាមផ្លូវបញ្ច្រាសពីខ្ញុំ ហើយពាក្យសម្តីពួកគេ ពោរពេញដោយភាពក្អេងក្អាង និងការជឿជាក់លើខ្លួនឯង។ នេះដោយសារតែពួកគេប្រឆាំងទាស់នឹងខ្ញុំ ហើយនៅមិនចុះសម្រុងនឹងខ្ញុំ តាំងពីក្នុងជម្រៅចិត្តរបស់គេមក។ រៀងរាល់ថ្ងៃ ពួកគេស្វែងរកដានរបស់ខ្ញុំនៅក្នុងព្រះគម្ពីរ ហើយបានឃើញសារ «ស័ក្តិសម» ដោយចៃដន្យ ជាសារដែលពួកគេអានមិនចេះចប់មិនចេះហើយនិងទន្ទេញដូចគម្ពីរ។ ពួកគេមិនដឹងពីវិធីចុះសម្រុងនឹងខ្ញុំទេ ហើយក៏មិនដឹងថា ការទាស់ទទឹងនឹងខ្ញុំ គឺជាអ្វីដែរ។ ពួកគេគ្រាន់តែអានគម្ពីរទាំងងងឹតងងុល។ នៅក្នុងព្រះគម្ពីរពួកគេដាក់កំហិតព្រះដ៏ស្រពេចស្រពិល ដែលពួកគេមិនធ្លាប់បានជួបសោះ និងគ្មានសមត្ថភាព អាចមើលឃើញបាន ហើយយកគម្ពីរមកមើលពេលទំនេរ។ ពួកគេជឿថា វត្តមានខ្ញុំមានតែនៅក្នុងវិសាលភាពនៃព្រះគម្ពីរ ហើយពួកគេចាត់ទុកខ្ញុំស្មើនឹងព្រះគម្ពីរពោលគឺ គ្មានព្រះគម្ពីរគឺគ្មានខ្ញុំ ហើយគ្មានខ្ញុំគឺគ្មានព្រះគម្ពីរ។ ពួកគេព្រងើយកន្តើយចំពោះវត្តមាន និងសកម្មភាពខ្ញុំ ផ្ទុយទៅវិញពួកគេយកចិត្តទុកដាក់ជ្រុល និងជាពិសេស លើគ្រប់ពាក្យពេចន៍ក្នុងបទគម្ពីរ។ មនុស្សច្រើនជាងនេះទៀត ជឿថាខ្ញុំមិនគួរធ្វើអ្វីដែលខ្ញុំចង់ធ្វើទេ លុះត្រាតែមានការទាយទុកក្នុងបទគម្ពីរ។ ពួកគេផ្ដល់សារៈសំខាន់ខ្លាំងពេកដល់បទគម្ពីរ។ អាចនិយាយបានថា ពួកគេផ្តល់សារៈសំខាន់ដល់ពាក្យពេចន៍ និងសំនួនសំណេរខ្លាំងពេក ដល់ថ្នាក់ពួកគេប្រើខគម្ពីរ ដើម្បីវាស់ស្ទង់ព្រះបន្ទូលដែលខ្ញុំថ្លែង រួចថ្កោលទោសខ្ញុំ។ អ្វីដែលពួកគេស្វែងរក មិនមែនជាវិធីចុះសម្រុងនឹងខ្ញុំ ឬវីធីចុះសម្រុងនឹងសេចក្តីពិតនោះទេ ប៉ុន្តែជាការចុះសម្រុងនឹងនឹងពាក្យពេចន៍ក្នុងគម្ពីរ ហើយពួកគេជឿថា អ្វីដែលមិនស្របនឹងព្រះគម្ពីរ មិនមែនជាកិច្ចការរបស់ខ្ញុំទេ មិនថាមួយណាក៏ដោយ។ តើមនុស្សបែបនោះ មិនមែនជាពូជពង្សដ៏ស្មោះត្រង់របស់ពួកផារិស៊ីទេឬអី? ពួកផារិស៊ីជនជាតិយូដាបានប្រើក្រឹត្យវិន័យម៉ូសេមកដាក់ទោសព្រះយេស៊ូវ។ ពួកគេមិនស្វែងរកការចុះសម្រុងជាមួយនឹងព្រះយេស៊ូវនាពេលនោះទេ ប៉ុន្តែបានធ្វើតាមន័យពាក្យក្នុងក្រឹត្យវិន័យយ៉ាងខ្ជាប់ខ្ជួន រហូតដល់ថ្នាក់ដំព្រះយេស៊ូវដែលឥតទោស ភ្ជាប់នឹងឈើឆ្កាង នៅទីបំផុត បន្ទាប់ពីពួកគេបានចោទព្រះយេស៊ូវថា មិនធ្វើតាមក្រឹត្យវិន័យនៃគម្ពីរសញ្ញាចាស់ និងមិនមែនជាព្រះមែស្ស៊ីទេ តើអ្វីទៅជាចេតនាពិតរបស់គេ? តើមិនមែនមកពីពួកគេមិនបានស្វែងរកវិធីចុះសម្រុងនឹងសេចក្តីពិតទេឬអី? ពួកគេងប់នឹងពាក្យពេចន៍គ្រប់ម៉ាត់ក្នុងបទគម្ពីរតែមិនធ្វើព្រងើយនឹងព្រះហឫទ័យរបស់ខ្ញុំ ហើយថែមទាំងមិនខ្វល់ពីជំហាន និងវិធីសាស្ត្រអនុវត្តកិច្ចការរបស់ខ្ញុំឡើយ។ ពួកគេមិនមែនជាមនុស្សដែលស្វែងរកសេចក្តីពិតទេ ប៉ុន្តែជាមនុស្សដែលប្រកាន់ខ្ជាប់នឹងពាក្យពេចន៍ជាខ្លាំង។ ពួកគេមិនមែនជាមនុស្សដែលជឿលើព្រះទេ ប៉ុន្តែជាមនុស្សដែលជឿលើព្រះគម្ពីរ។ សំខាន់បំផុត គឺពួកគេជាអ្នកចាំដានព្រះគម្ពីរ។ ដើម្បីរក្សាប្រយោជន៍នៃព្រះគម្ពីរ ដើម្បីរក្សាកិត្តិយសនៃព្រះគម្ពីរ និងដើម្បីការពារកេរ្តិ៍ឈ្មោះនៃព្រះគម្ពីរ ពួកគេដល់ថ្នាក់ឆ្កាងព្រះយេស៊ូវដែលពេញព្រះទ័យមេត្តាករុណានៅលើឈើឆ្កាង។ ពួកគេធ្វើបែបនេះ គ្រាន់តែដើម្បីការពារព្រះគម្ពីរ និងដើម្បីរក្សាសារៈសំខាន់នៃពាក្យពេចន៍គ្រប់ម៉ាត់នៃព្រះគម្ពីរនៅក្នុងចិត្តមនុស្ស។ ដូចនេះបានជាពួកគេស៊ូ បោះបង់អនាគតរបស់ខ្លូន និងតង្វាយធួនបាប ដើម្បីថ្កោលទោសព្រះយេស៊ូវ ដែលមិនសម្របតាមគោលលទ្ធិនៃព្រះគម្ពីរ រហូតដល់សុគត។ តើពួកគេទាំងអស់គ្នា មិនមែនជាកញ្ជះនៃពាក្យពេចន៍គ្រប់ម៉ាត់ ក្នុងបទគម្ពីរទេឬអី?

ចុះមនុស្សសព្វថ្ងៃ យ៉ាងដូចម្តេចដែរ? ព្រះគ្រីស្ទបានយាងមក ដើម្បីបង្ហាញសេចក្តីពិត តែពួកគេបែរជាកម្ចាត់ទ្រង់ចេញពីពិភពលោកនេះ ដើម្បីឱ្យពួកគេអាចទទួលបានសិទ្ធចូលទៅកាន់ស្ថានសួគ៌ និងទទួលព្រះគុណទៅវិញ។ ពួកគេចង់បដិសេធការមកដល់នៃសេចក្តីពិតទាំងស្រុង ដើម្បីរក្សាប្រយោជន៍នៃព្រះគម្ពីរ ហើយពួកគេមុខជាចង់ដំដែកគោលឆ្កាងព្រះគ្រីស្ទ ដែលយាងមកជាសាច់ឈាមទៅនឹងឈើឆ្កាងម្តងទៀតដើម្បីធានាវត្តមានដ៏គង់វង្សរបស់ព្រះគម្ពីរ។ តើមនុស្សអាចទទួលសេចក្តីសង្គ្រោះរបស់ខ្ញុំម្តេចបាន បើដួងចិត្តពួកគេព្រៃផ្សៃ ហើយសន្តានពួកគេប្រឆាំងទាស់នឹង ខ្ញុំដល់ម្ល៉ឹង? ខ្ញុំរស់នៅក្នុងចំណោមមនុស្ស តែមនុស្សមិនដឹងពីវត្តមានខ្ញុំសោះ។ នៅពេលខ្ញុំជះពន្លឺរបស់ខ្ញុំទៅលើមនុស្ស ក៏គេនៅតែមិនអើពើពីវត្តមានខ្ញុំដែរ។ នៅពេលខ្ញុំបញ្ចេញសេចក្តីក្រោធលើគេ គេកាន់តែបដិសេធវត្តមានខ្ញុំខ្លាំងឡើង។ មនុស្សស្វែងរកការចុះសម្រុងនឹងពាក្យពេចន៍ និងចុះសម្រុងនឹងព្រះគម្ពីរ ប៉ុន្តែមិនមាននរណាម្នាក់មកចំពោះមុខខ្ញុំ ដើម្បីស្វែងរកវិធីចុះសម្រុងនឹងសេចក្តីពិតឡើយ។ មនុស្សសម្លឹងមើលមកខ្ញុំនៅស្ថានសួគ៌ ហើយបានថ្វាយក្តីបារម្ភជាពិសេសចំពោះវត្តមានខ្ញុំនៅស្ថានសួគ៌ប៉ុន្តែ គ្មាននរណាម្នាក់យកចិត្តទុកដាក់ចំពោះខ្ញុំ ជាសាច់ឈាមឡើយ ដ្បិតខ្ញុំដែលរស់នៅក្នុងចំណោមមនុស្ស គ្មានសារៈសំខាន់ឡើយ។ អស់អ្នកណាដែលគ្រាន់តែស្វែងរកការចុះសម្រុងនឹងបន្ទូលក្នុងព្រះគម្ពីរ និងអ្នកដែលស្វែងរកការចុះសម្រុងនឹងព្រះដ៏ស្រពេចស្រពិល គឺជាទិដ្ឋភាពដ៏អាក្រក់ដល់ខ្ញុំ។ នោះគឺដោយសារអ្វីដែលពួកគេថ្វាយបង្គំ គឺជាពាក្យពេចន៍សោះកក្រោះ និងព្រះដែលមានសមត្ថភាពប្រទានឱ្យពួកគេនូវទ្រព្យសម្បត្តិដែលមិនអាចបរិយាយបាន អ្វីដែលពួកគេថ្វាយបង្គំ គឺជាព្រះដែលដាក់ខ្លួនឲ្យនៅក្រោមការគ្រប់គ្រងរបស់មនុស្សទាំងស្រុង ពោលគឺជាព្រះដែលមិនមានលើលោក។ ដូច្នេះ តើមនុស្សទាំងនោះអាចទទួលបានអ្វីខ្លះពីខ្ញុំ? មនុស្សថោកទាបដល់ថ្នាក់គ្មានពាក្យបរិយាយទេ។ អស់អ្នកណាដែលប្រឆាំងទាស់នឹងខ្ញុំ អស់អ្នកណាដែលទាមទារពីខ្ញុំមិនចេះអស់មិនចេះហើយ អស់អ្នកណាដែលគ្មានសេចក្តីស្រឡាញ់ចំពោះសេចក្តីពិត អស់អ្នកណាដែលបះបោរប្រឆាំងនឹងខ្ញុំ តើពួកគេអាចចុះសម្រុងនឹងខ្ញុំយ៉ាងដូចម្តេច?

ដកស្រង់ពី «អ្នកគួរតែស្វះស្វែងរកវិធីចុះសម្រុងជាមួយនឹងព្រះគ្រីស្ទ» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ខាង​ដើម៖ ២. ពិភពសាសនាជឿថា ខគម្ពីរទាំងអស់ត្រូវបានជំរុញដោយព្រះជាម្ចាស់ ហើយខគម្ពីរទាំងអស់គឺជាព្រះបន្ទូលរបស់ទ្រង់ ការយល់ឃើញនេះគឺខុស

បន្ទាប់៖ ៤. មូលហេតុដែលមនុស្សមិនអាចទទួលបានជីវិតអស់កល្ប ប្រសិនបើពួកគេប្រកាន់ខ្ជាប់ និងថ្វាយបង្គំព្រះគម្ពីរ

តើយើងគួរអធិស្ឋានយ៉ាងដូចម្ដេច ដើម្បីឲ្យព្រះជាម្ចាស់ទ្រង់សណ្ដាប់? សូមទាក់ទងមកកាន់យើងខ្ញុំ ដើម្បីស្វែងរកដំណោះស្រាយ។

ខ្លឹមសារ​ពាក់ព័ន្ធ

១. មូលហេតុដែលព្រះជាម្ចាស់មានព្រះនាមផ្សេងគ្នានៅក្នុងយុគសម័យផ្សេងគ្នា និងសារៈសំខាន់នៃព្រះនាមរបស់ទ្រង់

ខគម្ពីរយោង៖ «ហើយព្រះជាម្ចាស់ក៏មានបន្ទូលនឹងម៉ូសេបន្ថែមទៀតថា ចូរអ្នកនិយាយទៅកាន់កូនចៅអ៊ីស្រាអែលថា ព្រះយេហូវ៉ា ជាព្រះនៃឱពុករបស់អ្នក...

តើអ្នកជឿគួរប្រកាន់យកទស្សនៈអ្វី

តើមនុស្សបានទទួលអ្វីចាប់តាំងពីពួកគេចាប់ផ្តើមជឿលើព្រះជាម្ចាស់ជាលើកដំបូង? តើអ្នកបានដឹងអ្វីខ្លះពីព្រះជាម្ចាស់? ដោយសារជំនឿរបស់អ្នកលើព្រះជាម្ចាស់...

ការថ្វាយចិត្ត

By Zheng Xin, the United States ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា «គោលបំណងចម្បងនៃកិច្ចការដែព្រះជាម្ចាស់ធ្វើនៅជំនាន់នេះគឺ...

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ