៥. គុណតម្លៃដែលមានស្រាប់របស់ព្រះគម្ពីរ និងវិធីដែលមនុស្សគួរតែប្រព្រឹត្តចំពោះព្រះគម្ពីរតាមវិធីដែលស្របនឹងបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់

ព្រះបន្ទូលពាក់ព័ន្ធរបស់ព្រះជាម្ចាស់៖

ព្រះគម្ពីរគឺជាការកត់ត្រាប្រវត្តិសាស្ត្រនៃកិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងប្រទេសអ៊ីស្រាអែល ហើយកត់ត្រានូវបទទំនាយជាច្រើនរបស់ពួកហោរាពីបុរាណ ក៏ដូចជាព្រះសូរសៀងមួយចំនួនរបស់ព្រះយេហូវ៉ា នៅក្នុងកិច្ចការរបស់ទ្រង់នៅពេលនោះដែរ។ ដូច្នេះ មនុស្សទាំងអស់មើលមកសៀវភៅនេះថា បរិសុទ្ធ (ដោយសារព្រះជាម្ចាស់ទ្រង់បរិសុទ្ធ និងអស្ចារ្យ)។ ពិតណាស់ ទាំងអស់នេះ គឺជាលទ្ធផលនៃការគោរពរបស់ពួកគេ ចំពោះព្រះយេហូវ៉ា និងការស្រឡាញ់របស់ពួកគេចំពោះព្រះជាម្ចាស់។ មនុស្សផ្អែកលើសៀវភៅនេះ តាមវិធីនេះ គឺដោយសារតែសត្តនិកររបស់ព្រះជាម្ចាស់គោរព និងស្រឡាញ់ព្រះអាទិកររបស់ពួកគេណាស់ ហើយក៏មានអ្នកខ្លះដែលហៅសៀវភៅនេះទៀតថា ជាសៀវភៅពីស្ថានសួគ៌ទៀតផង។ តាមពិត គម្ពីរគ្រាន់តែជាការកត់ត្រារបស់មនុស្សប៉ុណ្ណោះ។ គម្ពីរមិនត្រូវបានដាក់ឈ្មោះដោយព្រះយេហូវ៉ាផ្ទាល់នោះទេ ហើយព្រះយេហូវ៉ាក៏មិនបានដឹកនាំការបង្កើតគម្ពីរនេះដែរ។ និយាយមួយបែបទៀត អ្នកនិពន្ធរបស់សៀវភៅនេះ មិនមែនជាព្រះជាម្ចាស់នោះទេ ប៉ុន្តែគឺជាមនុស្ស។ ព្រះគម្ពីរបរិសុទ្ធ គ្រាន់តែជាចំណងជើងដ៏គួរឲ្យគោរព ដែលមនុស្សផ្តល់ឲ្យប៉ុណ្ណោះ។ ចំណងជើងនេះមិនត្រូវបានសម្រេចព្រះទ័យដោយព្រះយេហូវ៉ា និងព្រះយេស៊ូវ បន្ទាប់ពីព្រះអង្គទាំងទ្វេពិភាក្សាគ្នានោះទេ។ វាគ្មានអ្វីក្រៅពីទស្សនៈរបស់មនុស្សនោះទេ។ ដោយសារសៀវភៅនេះមិនត្រូវបានសរសេរដោយព្រះយេហូវ៉ា នោះព្រះយេស៊ូវ ក៏កាន់តែមិនមែនជាអ្នកសរសេរទៅទៀត។ ផ្ទុយទៅវិញ ព្រះគម្ពីរគឺជាការរឿងដំណាលពីពួកហោរា ពួកសាវ័ក និងអ្នកឃើញហេតុការណ៍ពីបុរាណជាច្រើននាក់ ដែលក្រោយមកត្រូវបានមនុស្សជំនាន់ក្រោយចងក្រងរៀបចំជាសៀវភៅសំណេរបែបបុរាណមួយក្បាល សម្រាប់មនុស្ស ព្រះគម្ពីរហាក់ដូចជាសៀវភៅមួយក្បាលដ៏បរិសុទ្ធវិសេសវិសាល ជាសៀវភៅមួយក្បាលដែលពួកគេជឿថា មានអាថ៌កំបាំងជាច្រើនដែលជ្រាលជ្រៅ និងមិនអាចយល់បាន ក៏កំពុងតែរង់ចាំការស្រាយបំភ្លឺពីមនុស្សជំនាន់ក្រោយ។ ហេតុដូចនេះ មនុស្សកាន់តែជឿថា សៀវភៅនេះ គឺជាសៀវភៅពីស្ថានសួគ៌មួយក្បាល។ ជាមួយនឹងការបន្ថែមកណ្ឌគម្ពីរដំណឹងល្អទាំងបួន និងកណ្ឌគម្ពីរវិវរណៈ ឥរិយាបថរបស់មនុស្សចំពោះកណ្ឌគម្ពីរនេះ គឺខុសគ្នាខ្លាំងពីកណ្ឌគម្ពីរផ្សេងទៀត ដូច្នេះ គ្មាននរណាម្នាក់ហ៊ានវិភាគវែកញែក «សៀវភៅពីស្ថានសួគ៌» នេះទេ ដោយសារតែវា «ពិសិដ្ឋ» ពេក។

ហេតុអ្វីបានជាមនុស្សអាចស្វែងរកផ្លូវដ៏ត្រឹមត្រូវមួយសម្រាប់អនុវត្តបាន ពេលដែលពួកគេអានព្រះគម្ពីរ? ហេតុអ្វីបានជាពួកគេអាចទទួលបានសេចក្ដីដែលពួកគេមិនអាចយល់បាន ច្រើនរហូតដល់ម្ល៉ឹង? ថ្ងៃនេះ ខ្ញុំកំពុងតែវិភាគវែកញែកព្រះគម្ពីរតាមវិធីនេះ ហើយវាមិនមានន័យថា ខ្ញុំស្អប់ព្រះគម្ពីរ ឬមានន័យថា ខ្ញុំបដិសេធគុណតម្លៃជាឯកសារយោងរបស់ព្រះគម្ពីរនោះទេ។ ខ្ញុំកំពុងតែពន្យល់ និងស្រាយបំភ្លឺដល់អ្នក អំពីគុណតម្លៃ និងប្រភពដើម ដែលជាប់មកជាមួយរបស់ព្រះគម្ពីរ ដើម្បីបញ្ឈប់អ្នក មិនឲ្យជាប់គាំងនៅក្នុងភាពងងឹត។ មនុស្សមានការយល់ឃើញជាច្រើនអំពីព្រះគម្ពីរ ហើយការយល់ឃើញភាគច្រើន គឺសុទ្ធតែមិនត្រឹមត្រូវ។ ការអានព្រះគម្ពីរតាមវិធីនេះ មិនត្រឹមតែរារាំងពួកគេមិនឲ្យទទួលបាននូវអ្វីដែលពួកគេគួរតែទទួលបាននោះទេ ប៉ុន្តែសំខាន់ជាងនេះ ការអានព្រះគម្ពីរតាមវិធីនេះ រារាំងកិច្ចការដែលខ្ញុំមានបំណងចង់ធ្វើថែមទៀតផង។ វាជ្រៀតជ្រែកយ៉ាងខ្លាំងក្នុងកិច្ចការអនាគត ហើយវាបានត្រឹមតែផ្តល់នូវការបង្អាក់ប៉ុណ្ណោះ មិនមែនផ្តល់ផលប្រយោជន៍នោះឡើយ។ ដូច្នេះ អ្វីដែលខ្ញុំកំពុងតែបង្រៀនអ្នក គ្រាន់តែជាខ្លឹមសារ និងរឿងរ៉ាវពិស្ដារក្នុងរបស់ព្រះគម្ពីរប៉ុណ្ណោះ។ ខ្ញុំមិនសុំឲ្យអ្នកលែងអានព្រះគម្ពីរ ឬឲ្យអ្នកដើរទៅប្រកាសប្រាប់គេថា ព្រះគម្ពីរគ្មានគុណតម្លៃនោះឡើយ ខ្ញុំគ្រាន់តែសុំឲ្យអ្នកមានចំណេះដឹង និងការយល់ឃើញដ៏ត្រឹមត្រូវអំពីព្រះគម្ពីរប៉ុណ្ណោះ។ ចុរកុំលម្អៀងពេក! ទោះបីជាព្រះគម្ពីរ គឺជាសៀវភៅប្រវត្តិសាស្ត្រមួយក្បាល ដែលមនុស្សសរសេរក៏ដោយ ព្រះគម្ពីរក៏កត់ត្រាទុកនូវគោលការណ៍ជាច្រើនដែលពួកបរិសុទ្ធ និងពួកហោរាបុរាណបានបម្រើព្រះជាម្ចាស់ ក៏ដូចជាបទពិសោធន៍ក្នុងការបម្រើព្រះជាម្ចាស់របស់ពួកសាវ័កបច្ចុប្បន្ននេះដែរ។ ទាំងអស់នេះជាសេចក្ដីដែលត្រូវបានមនុស្សទាំងនេះមើលឃើញ និងដឹងយ៉ាងពិតប្រាកដ ហើយអាចធ្វើជាឯកសារយោងសម្រាប់មនុស្សក្នុងយុគសម័យបច្ចុប្បន្ន ក្នុងការស្វះស្វែងរកផ្លូវពិត។ ដូច្នេះ តាមរយៈការអានព្រះគម្ពីរ មនុស្សក៏អាចទទួលបានផ្លូវជីវិតជាច្រើនដែលមិនមាននៅក្នុងសៀវភៅផ្សេងនោះទេ។ ផ្លូវទាំងនេះ គឺជាផ្លូវជីវិតនៃកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធដែលពួកហោរា និងពួកសាវ័កនៅក្នុងយុគសម័យមុនៗធ្លាប់ឆ្លងកាត់ ហើយពាក្យពេចន៍ជាច្រើនសុទ្ធតែមានតម្លៃ និងអាចផ្តល់នូវអ្វីដែលមនុស្សត្រូវការ។ ដូច្នេះ មនុស្សទាំងអស់ចូលចិត្តអានព្រះគម្ពីរ។ ដោយសារតែមានរឿងរ៉ាវជាច្រើនបង្កប់នៅក្នុងព្រះគម្ពីរ ទើបការយល់ឃើញរបស់មនុស្សចំពោះព្រះគម្ពីរ គឺមិនដូចទៅនឹងការយល់ឃើញចំពោះសំណេររបស់បុគ្គលខាងវិញ្ញាណដ៏អស្ចារ្យនានានោះទេ។ ព្រះគម្ពីរគឺជាការកត់ត្រា និងការចងក្រងនៃបទពិសោធន៍ និងចំណេះដឹងរបស់មនុស្សដែលបានបម្រើព្រះយេហូវ៉ា និងព្រះយេស៊ូវនៅក្នុងយុគសម័យចាស់ និងយុគសម័យថ្មី ដូច្នេះមនុស្សជំនាន់ក្រោយអាចទទួលបានការបំភ្លឺ ការស្រាយបំភ្លឺ និងផ្លូវជាច្រើនដើម្បីអនុវត្ត ពីព្រះគម្ពីរ។ មូលហេតុដែលព្រះគម្ពីរឧត្ដុង្គឧត្ដមជាងសំណេររបស់បុគ្គលខាងវិញ្ញាណដ៏អស្ចារ្យណាម្នាក់ គឺដោយសារតែសំណេរទាំងអស់របស់ពួកគេ គឺដកស្រង់ចេញពីព្រះគម្ពីរ បទពិសោធន៍របស់ពួកគេទាំងអស់ គឺចេញមកពីព្រះគម្ពីរ ហើយពួកគេទាំងអស់ពន្យល់អំពីព្រះគម្ពីរ។ ដូច្នេះ ទោះបីមនុស្សអាចទទួលបានខ្លឹមសារដែលមានចែងនៅក្នុងសៀវភៅរបស់បុគ្គលខាងវិញ្ញាណដ៏អស្ចារ្យណាមួយក៏ដោយ ក៏ពួកគេនៅតែថ្វាយបង្គំព្រះគម្ពីរដដែល ដោយសារព្រះគម្ពីរហាក់ដូចជាឧត្ដុង្គឧត្ដម និងជ្រាលជ្រៅសម្រាប់ពួកគេ! ទោះបីជាព្រះគម្ពីរប្រមូលផ្តុំដោយកណ្ឌគម្ពីរព្រះបន្ទូលនៃជីវិតមួយចំនួន ដូចជាសំបុត្ររបស់ប៉ុល និងសំបុត្ររបស់ពេត្រុសជាដើម ហើយទោះបីកណ្ឌគម្ពីរទាំងនេះអាចផ្គត់ផ្គង់ និងផ្តល់ជំនួយដល់មនុស្សក៏ដោយ ក៏កណ្ឌគម្ពីរទាំងនេះហួសសម័យ ហើយពួកវានៅតែស្ថិតនៅក្នុងយុគសម័យចាស់ដដែល ហើយមិនថាកណ្ឌគម្ពីរទាំងនេះល្អបែបណានោះទេ ពួកវាសមស្របសម្រាប់តែរយៈពេលមួយប៉ុណ្ណោះ មិនមែនសមស្របជារៀងរហូតនោះទេ។ ដោយសារតែកិច្ចការរបស់ព្រះជាម្ចាស់តែងតែវិវឌ្ឍន៍ទៅមុខ ហើយវាមិនអាចឈប់នៅត្រឹមតែសម័យកាលប៉ុល ឬពេត្រុស ឬជាប់នៅក្នុងយុគសម័យនៃព្រះគុណដែលព្រះយេស៊ូវត្រូវបានគេឆ្កាងរហូតឡើយ ដូច្នេះ កណ្ឌគម្ពីរទាំងនេះ សមស្របសម្រាប់តែយុគសម័យនៃព្រះគុណប៉ុណ្ណោះ មិនមែនសមស្របសម្រាប់យុគសម័យនៃនគរព្រះក្នុងគ្រាចុងក្រោយនោះទេ។ កណ្ឌគម្ពីរទាំងនេះ គ្រាន់តែអាចផ្តល់ឲ្យអ្នកជឿក្នុងយុគសម័យនៃព្រះគុណប៉ុណ្ណោះ មិនមែនសម្រាប់ពួកបរិសុទ្ធក្នុងយុគសម័យនៃនគរព្រះនោះទេ ហើយមិនថាកណ្ឌគម្ពីរទាំងនេះល្អបែបណានោះទេ ពួកវានៅតែហួសសម័យដដែល។ វាដូចគ្នានឹងកិច្ចការនៃការបង្កើតរបស់ព្រះយេហូវ៉ា ឬកិច្ចការរបស់ទ្រង់នៅក្នុងប្រទេសអ៊ីស្រាអែលដូច្នោះដែរ៖ មិនថាកិច្ចការរបស់ទ្រង់អស្ចារ្យបែបណានោះទេ វានៅតែហួសសម័យដដែល ហើយគង់តែដល់ពេលដែលវាកន្លងផុតទៅ។ កិច្ចការរបស់ព្រះជាម្ចាស់ក៏ដូចគ្នាដែរ៖ វាអស្ចារ្យ ប៉ុន្តែពេលវេលាបញ្ចប់នឹងមកដល់។ វាមិនអាចស្ថិតនៅតែក្នុងកិច្ចការនៃការបង្កើត ឬក្នុងកិច្ចការនៃការជាប់ឆ្កាងជារៀងរហូតនោះទេ។ មិនថាកិច្ចការនៃការជាប់ឆ្កាងគួរឲ្យជឿប៉ុណ្ណា មិនថាកិច្ចការនៃការជាប់ឆ្កាងមានប្រសិទ្ធភាពក្នុងការយកឈ្នះសាតាំងប៉ុណ្ណា សរុបមក កិច្ចការនៅតែជាកិច្ចការ ហើយយុគសម័យនៅតែជាយុគសម័យដដែល។ កិច្ចការមិនអាចស្ថិតនៅលើមូលដ្ឋានគ្រឹះដដែលជានិច្ចនោះឡើយ ហើយពេលវេលាក៏មិនមែនមិនធ្លាប់ផ្លាស់ប្តូរនោះដែរ ពីព្រោះមានការបង្កើត ហើយត្រូវមានគ្រាចុងក្រោយ។ រឿងនេះមិនអាចជៀសរួចនោះទេ! ដូច្នេះ ថ្ងៃនេះ ព្រះបន្ទូលនៃជីវិតនៅក្នុងសញ្ញាថ្មី ដែលជាសំបុត្ររបស់ពួកសាវ័ក និងដំណឹងល្អទាំងបួនក្នុងគម្ពីរសញ្ញាថ្មី បានក្លាយជាសៀវភៅប្រវត្តិសាស្ត្រ សៀវភៅទាំងនេះបានក្លាយជាពាក្យប្រៀនប្រដៅចាស់បុរាណ ហើយធ្វើដូចម្តេចទើបការប្រៀនប្រដៅចាស់បុរាណនេះ អាចនាំមនុស្សចូលទៅក្នុងយុគសម័យថ្មីបាន? មិនថាការប្រៀនប្រដៅទាំងនេះ អាចផ្តល់ជីវិតដល់មនុស្សបែបណា មិនថាការប្រៀនប្រដៅទាំងនេះអាចដឹកនាំមនុស្សទៅកាន់ឈើឆ្កាងបែបណានោះទេ តើវាមិនហួសសម័យទេឬអី? តើការប្រៀនប្រដៅទាំងនេះ មិនមានគុណតម្លៃមែនទេ? ដូច្នេះ ខ្ញុំនិយាយថា អ្នកមិនគួរជឿលើពាក្យប្រៀនប្រដៅទាំងនេះទាំងងងឹតងងល់ឡើយ។ សេចក្ដីទាំងនេះចាស់គំរិលពេកហើយ សេចក្ដីទាំងនេះមិនអាចនាំអ្នកចូលទៅក្នុងកិច្ចការថ្មីបានឡើយ ហើយពួកវាត្រឹមតែអាចដាក់អម្រែកដល់អ្នកប៉ុណ្ណោះ។ ពួកវាមិនត្រឹមតែមិនអាចនាំអ្នកចូលទៅក្នុងកិច្ចការថ្មី និងចូលទៅក្នុងផ្លូវចូលថ្មីប៉ុណ្ណោះទេ ពួកវាថែមទាំងនាំអ្នកទៅក្នុងក្រុមជំនុំសាសនាចាស់ទៀតផង ហើយប្រសិនបើករណីនេះកើតឡើង តើជំនឿរបស់អ្នកចំពោះព្រះជាម្ចាស់ មិនដើរថយក្រោយទេឬអី?

ដកស្រង់ពី «ទាក់ទងនឹងព្រះគម្ពីរ (៤)» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះគម្ពីរបានក្លាយជាផ្នែកមួយនៃប្រវត្តិសាស្ត្រមនុស្សលោកអស់រយៈពេលជាច្រើនពាន់ឆ្នាំមកហើយ។ ជាងនេះទៅទៀត មនុស្សចាត់ទុកព្រះគម្ពីរដូចជាព្រះជាម្ចាស់អ៊ីចឹង ដល់កម្រិតមួយដែលនៅគ្រាចុងក្រោយ វាបានជំនួសកន្លែងរបស់ព្រះជាម្ចាស់ ដែលធ្វើឲ្យព្រះជាម្ចាស់ស្អប់ខ្ពើមយ៉ាងខ្លាំង។ ដូច្នេះ នៅពេលអំណោយផល ព្រះជាម្ចាស់មានកាតព្វកិច្ចត្រូវបញ្ជាក់អំពីសាច់រឿងខាងក្នុង និងប្រភពដើមនៃព្រះគម្ពីរ ព្រោះថាបើទ្រង់មិនធ្វើបែបនេះទេ នោះព្រះគម្ពីរនឹងបន្តជំនួសកន្លែងរបស់ព្រះជាម្ចាស់នៅក្នុងដួងចិត្តរបស់មនុស្ស ហើយមនុស្សនឹងប្រើព្រះបន្ទូលនៃព្រះគម្ពីរ ដើម្បីវាស់វែង និងថ្កោលទោសទង្វើរបស់ព្រះជាម្ចាស់មិនខាន។ តាមរយៈការពន្យល់អំពីសារជាតិ រចនាសម្ព័ន្ធ និងកន្លែងខ្វះចន្លោះនៃព្រះគម្ពីរ ព្រះជាម្ចាស់គ្មានចេតនាបដិសេធអត្ថិភាពនៃព្រះគម្ពីរ ឬក៏ចង់ថ្កោលទោសព្រះគម្ពីរនោះឡើយ។ ផ្ទុយទៅវិញ ព្រះអង្គកំពុងតែប្រទាននូវសេចក្តីពណ៌នាដ៏សមហេតុផល និងស័ក្ដិសមមួយ ដើម្បីស្ដាររូបភាពដើមនៃព្រះគម្ពីរឡើងវិញ ដោះស្រាយជាមួយការយល់ច្រឡំដែលមនុស្សមានចំពោះព្រះគម្ពីរ ព្រមទាំងផ្ដល់ឲ្យពួកគេនូវទស្សនៈដ៏ត្រឹមត្រូវអំពីព្រះគម្ពីរ ដើម្បីឲ្យពួកគេលែងថ្វាយបង្គំព្រះគម្ពីរ និងលែងវង្វេងតទៅទៀត។ គឺអាចនិយាយបានថា ដើម្បីឲ្យពួកគេលែងមានសេចក្តីជំនឿដ៏ងងឹតងងល់បែបយល់ច្រឡំនៅលើព្រះគម្ពីរ ថាជាសេចក្តីជំនឿលើព្រះជាម្ចាស់ និងជាការថ្វាយបង្គំព្រះជាម្ចាស់ ថែមទាំងមានអារម្មណ៍ខ្លាចក្នុងការប្រឈមចំពោះសាវតារដ៏ពិត និងកន្លែងខ្វះចន្លោះរបស់ព្រះគម្ពីរ។ ពេលដែលមនុស្សមានការយល់ដឹងដ៏ត្រឹមត្រូវអំពីព្រះគម្ពីរ នោះពួកគេអាចទុកព្រះគម្ពីរនៅម្ដុំ ដោយគ្មានអារម្មណ៍សោកសៅ ហើយមានភាពក្លាហានក្នុងការទទួលយកព្រះបន្ទូលថ្មីរបស់ព្រះជាម្ចាស់។ នេះគឺជាគោលដៅរបស់ព្រះជាម្ចាស់នៅក្នុងជំពូកទាំងប៉ុន្មាននេះ។ សេចក្តីពិតដែលព្រះជាម្ចាស់ចង់ប្រាប់ដល់មនុស្សនៅត្រង់នេះគឺថា គ្មានទ្រឹស្ដី ឬការពិតណាមួយអាចជំនួសកន្លែងនៃកិច្ចការ និងព្រះបន្ទូលរបស់ព្រះជាម្ចាស់នាពេលសព្វថ្ងៃ ហើយក៏គ្មានអ្វីមួយអាចជំនួសកន្លែងរបស់ព្រះជាម្ចាស់បានដែរ។ ប្រសិនបើមនុស្សមិនអាចរត់គេចចេញពីអន្ទាក់នៃព្រះគម្ពីរទេ នោះពួកគេនឹងមិនអាចចូលទៅចំពោះព្រះជាម្ចាស់បានឡើយ។ ប្រសិនបើពួកគេចង់ចូលទៅចំពោះព្រះជាម្ចាស់ ជាដំបូង ពួកគេត្រូវតែលាងជម្រះដួងចិត្តរបស់ពួកគេពីអ្វីៗដែលអាចជំនួសកន្លែងទ្រង់ជាមុនសិន បន្ទាប់មក ពួកគេនឹងក្លាយជាទីគាប់ព្រះហឫទ័យរបស់ព្រះជាម្ចាស់មិនខាន។

ដកស្រង់ពី សេចក្ដីផ្ដើម ស្ដីពី ព្រះបន្ទូលរបស់ព្រះគ្រីស្ទ ខណៈដែលទ្រង់យាងក្នុងពួកជំនុំនានា នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ប្រសិនបើអ្នកចង់ឃើញកិច្ចការនៃយុគសម័យនៃក្រឹត្យវិន័យ និងចង់ឃើញពីរបៀបដែលសាសន៍អ៊ីស្រាអែលធ្វើតាមផ្លូវរបស់ព្រះយេហូវ៉ា នោះ អ្នកត្រូវអានព្រះគម្ពីរសញ្ញាចាស់។ ប្រសិនបើអ្នកចង់យល់ពីកិច្ចការនៃយុគសម័យនៃព្រះគុណ នោះអ្នកត្រូវតែអានព្រះគម្ពីរសញ្ញាថ្មី ប៉ុន្តែតើអ្នកមើលឃើញកិច្ចការនៅគ្រាចុងក្រោយបានយ៉ាងដូចម្តេច? អ្នកត្រូវតែទទួលយកការដឹកនាំរបស់ព្រះជាម្ចាស់នាពេលសព្វថ្ងៃ ហើយចូរធ្វើកិច្ចការនៅថ្ងៃនេះតទៅ ដ្បិតនេះជាកិច្ចការថ្មី ហើយគ្មាននរណាម្នាក់ធ្លាប់បានកត់ទុកនៅក្នុងព្រះគម្ពីរទេ។ សព្វថ្ងៃនេះ ព្រះជាម្ចាស់បានត្រឡប់ជាសាច់ឈាម ហើយបានជ្រើសរើសមនុស្សមួយក្រុមទៀតដែលត្រូវបានរើសតាំងនៅប្រទេសចិន។ ព្រះជាម្ចាស់ធ្វើការនៅក្នុងមនុស្សទាំងនេះ ទ្រង់បន្តពីកិច្ចការរបស់ទ្រង់នៅលើផែនដី ហើយបន្តពីកិច្ចការ អំពីយុគសម័យនៃព្រះគុណ។ កិច្ចការនៅថ្ងៃនេះ គឺជាផ្លូវដែលមនុស្សមិនធ្លាប់បានដើរ ហើយជាផ្លូវដែលមិនមាននរណាម្នាក់បានឃើញឡើយ។ វាគឺជាកិច្ចការដែលមិនធ្លាប់បានធ្វើពីមុនមក វាជាកិច្ចការថ្មីបំផុតរបស់ព្រះជាម្ចាស់នៅលើផែនដីនេះ។ ដូច្នេះ កិច្ចការដែលមិនធ្លាប់បានធ្វើពីមុន មិនមែនជាប្រវត្ដិសាស្ដ្រទេ ពីព្រោះឥឡូវ គឺជាពេលឥឡូវនេះ ហើយមិនទាន់ត្រឡប់ជាអតីតកាលនៅឡើយទេ។ មនុស្សមិនដឹងថាព្រះជាម្ចាស់បានធ្វើកិច្ចការធំជាង ថ្មីជាងនៅលើផែនដី ហើយក្រៅពីអ៊ីស្រាអែលដែលលើសពីព្រំដែនអ៊ីស្រាអែល ហើយលើសពីទំនាយរបស់ពួកហោរា ថាវាគឺជាកិច្ចការថ្មី និងអស្ចារ្យ នៅខាងក្រៅសេចក្ដីទំនាយ និងជាកិច្ចការថ្មីដែលហួសពីប្រទេសអ៊ីស្រាអែល និងជាកិច្ចការដែលមនុស្សមិនអាចយល់បាន និងស្រមៃដល់។ តើព្រះគម្ពីរអាចមានការកត់ទុកជាក់លាក់អំពីកិច្ចការបែបនេះបានយ៉ាងដូចម្តេច? តើអ្នកណាអាចកត់ទុករាល់កិច្ចការក្នុងពេលសព្វថ្ងៃនេះ ដោយមិនមានការលុបចោលជាមុននោះ? តើអ្នកណាអាចកត់ទុកនូវកិច្ចការដែលមានព្រះចេស្ដាជាង និងមានប្រាជ្ញាជាង ដែលយកឈ្នះលើសេចក្ដីសញ្ញានៅក្នុងសៀវភៅដ៏ចាស់នោះ? កិច្ចការនាពេលសព្វថ្ងៃនេះ មិនមែនជាប្រវត្តិសាស្ត្រទេ ដូច្នេះហើយ ប្រសិនបើអ្នកមានបំណងដើរលើផ្លូវថ្មីនាពេលសព្វថ្ងៃនេះ នោះអ្នកត្រូវតែចាកចេញពីព្រះគម្ពីរ អ្នកត្រូវតែទៅឲ្យហួសពីសៀវភៅគម្ពីរព្យាការី ឬសៀវភៅប្រវត្តិសាស្ត្រក្នុងព្រះគម្ពីរ។ មានតែពេលនោះទេ ដែលអ្នកនឹងអាចដើរតាមផ្លូវថ្មីបានយ៉ាងត្រឹមត្រូវ ហើយមានតែពេលនោះទេ ដែលអ្នកនឹងអាចចូលទៅក្នុងអាណាចក្រថ្មី និងកិច្ចការថ្មីបាន។ អ្នកត្រូវតែយល់ពីមូលហេតុដែលថ្ងៃនេះ អ្នកត្រូវបានស្នើសុំមិនឲ្យអានព្រះគម្ពីរ ហេតុអ្វីបានជាមានកិច្ចការផ្សេងទៀតដែលដាច់ចេញពីព្រះគម្ពីរ ហេតុអ្វីព្រះជាម្ចាស់មិនទតមើលទៅលើការអនុវត្តន៍ដែលថ្មី ដែលកាន់តែលំអិតនៅក្នុងព្រះគម្ពីរ ហើយហេតុអ្វីបានជាមានកិច្ចការដែលមានព្រះចេស្ដាជាងនៅខាងក្រៅព្រះគម្ពីរអ៊ីចឹង។ នេះជាអ្វីដែលអ្នករាល់គ្នាគប្បីយល់ហើយ។ អ្នកត្រូវតែដឹងអំពីភាពខុសគ្នារវាងកិច្ចការចាស់ និងថ្មី ហើយទោះបីជាអ្នកមិនបានអានព្រះគម្ពីរក៏ដោយ ក៏អ្នកត្រូវតែវិភាគឲ្យបានល្អិតល្អន់ដែរ។ បើមិនដូច្នោះទេ អ្នកនឹងនៅតែថ្វាយបង្គំព្រះគម្ពីរ ហើយវានឹងពិបាកសម្រាប់អ្នកក្នុងការចូលធ្វើកិច្ចការថ្មី ហើយឆ្លងកាត់នូវការផ្លាស់ប្តូរថ្មីនោះ។ ដោយសារមាននូវផ្លូវដែលខ្ពង់ខ្ពស់ជាងនេះ ហេតុអ្វីត្រូវសិក្សាអំពីផ្លូវដែលទាប និងហួសសម័យទៅហើយ? ដោយសារមានការថ្លែងព្រះបន្ទូលថ្មី និងមានកិច្ចការថ្មី ហេតុអ្វីរស់នៅក្នុងចំណោមកំណត់ត្រាប្រវត្តិសាស្រ្តចាស់ៗធ្វើអ្វី? ការថ្លែងព្រះបន្ទូលថ្មី អាចផ្តល់ជូនអ្នក ដែលបង្ហាញថានេះគឺជាកិច្ចការថ្មី។ កំណត់ត្រាចាស់មិនអាចជួយអ្នក ឬបំពេញតម្រូវការបច្ចុប្បន្នរបស់អ្នក ដែលបង្ហាញថាជាប្រវតិ្តសាស្រ្ត ហើយមិនមែនជាកិច្ចការឥឡូវនេះទេ។ ផ្លូវដែលខ្ពស់បំផុត គឺជាកិច្ចការដែលថ្មីបំផុត ហើយជាមួយនឹងកិច្ចការថ្មីនេះ មិនថាផ្លូវកាលពីអតីតកាលខ្ពស់ប៉ុនណាក៏ដោយ វានៅតែជាប្រវត្តិសាស្ត្រនៃការឆ្លុះបញ្ចាំងរបស់មនុស្ស ហើយមិនថាវាមានតម្លៃជាឯកសារយោងក៏ដោយ វានៅតែជាផ្លូវចាស់ដដែល។ ទោះបីជាវាត្រូវបានកត់ទុកនៅក្នុង «សៀវភៅដ៏បរិសុទ្ធ» ក៏ដោយ ផ្លូវចាស់គឺជាប្រវត្តិសាស្រ្ត។ ទោះបីជាគ្មានកំណត់ត្រានៅក្នុង «សៀវភៅដ៏បរិសុទ្ធ» ក៏ដោយ ផ្លូវថ្មីគឺនៅទីនេះ និងឥឡូវនេះ។ ផ្លូវនេះអាចជួយសង្រ្គោះអ្នកបាន ហើយផ្លូវនេះអាចផ្លាស់ប្តូរអ្នកបាន ដ្បិតនេះជាកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ។

ដកស្រង់ពី «ទាក់ទងនឹងព្រះគម្ពីរ (១)» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ខាង​ដើម៖ ៤. មូលហេតុដែលមនុស្សមិនអាចទទួលបានជីវិតអស់កល្ប ប្រសិនបើពួកគេប្រកាន់ខ្ជាប់ និងថ្វាយបង្គំព្រះគម្ពីរ

បន្ទាប់៖ ១. តើព្រះពិតដែលបានបង្កើតស្ថានសួគ៌ និងផែនដី ព្រមទាំងរបស់សព្វសារពើគឺមួយ ឬបី

តើយើងគួរអធិស្ឋានយ៉ាងដូចម្ដេច ដើម្បីឲ្យព្រះជាម្ចាស់ទ្រង់សណ្ដាប់? សូមទាក់ទងមកកាន់យើងខ្ញុំ ដើម្បីស្វែងរកដំណោះស្រាយ។

ខ្លឹមសារ​ពាក់ព័ន្ធ

១. មូលហេតុដែលព្រះជាម្ចាស់មានព្រះនាមផ្សេងគ្នានៅក្នុងយុគសម័យផ្សេងគ្នា និងសារៈសំខាន់នៃព្រះនាមរបស់ទ្រង់

ខគម្ពីរយោង៖ «ហើយព្រះជាម្ចាស់ក៏មានបន្ទូលនឹងម៉ូសេបន្ថែមទៀតថា ចូរអ្នកនិយាយទៅកាន់កូនចៅអ៊ីស្រាអែលថា ព្រះយេហូវ៉ា ជាព្រះនៃឱពុករបស់អ្នក...

យកចិត្តទុកដាក់បន្ថែមលើតថភាព

មនុស្សគ្រប់រូបអាចក្លាយជាមនុស្សគ្រប់លក្ខណ៍ដោយសារព្រះជាម្ចាស់ ដូច្នេះហើយ គ្រប់គ្នាគួរតែយល់ថា ការបម្រើព្រះបែបណាសមស្របបំផុតនឹងព្រះហឫទ័យទ្រង់។...

តើអ្នកជឿគួរប្រកាន់យកទស្សនៈអ្វី

តើមនុស្សបានទទួលអ្វីចាប់តាំងពីពួកគេចាប់ផ្តើមជឿលើព្រះជាម្ចាស់ជាលើកដំបូង? តើអ្នកបានដឹងអ្វីខ្លះពីព្រះជាម្ចាស់? ដោយសារជំនឿរបស់អ្នកលើព្រះជាម្ចាស់...

ទីសម្គាល់នៃគ្រាចុងក្រោយ៖ ព្រះចន្ទក្រហមធំបំផុតនឹងលេចមកម្ដងទៀតនៅក្នុងឆ្នាំ២០២១

កំណត់សម្គាល់អ្នកនិពន្ធ៖ នៅក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ បាតុភូតនៅលើផ្ទៃមេឃ «ព្រះចន្ទក្រហម» បានលេចចេញឡើងជាញឹកញាប់។ គ្រោះមហន្ដរាយជាច្រើនដូចជា...

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ