៣. គ្រូគង្វាលនិងចាស់ទុំខាងសាសនា ត្រូវបានតែងតាំងដោយព្រះជាម្ចាស់ឬអត់ ហើយការស្ដាប់បង្គាប់គ្រូគង្វាលនិងចាស់ទុំ គឺជាការគោរព និងការដើរតាមព្រះជាម្ចាស់ឬអត់

ព្រះបន្ទូលពាក់ព័ន្ធរបស់ព្រះជាម្ចាស់៖

ព្រះជាម្ចាស់តែងតែមានគោលការណ៍របស់ទ្រង់នៅក្នុងការជ្រើសរើសមនុស្សឲ្យបម្រើទ្រង់។ ការបម្រើព្រះជាម្ចាស់ មិនដូចអ្វីដែលមនុស្សស្រមើស្រមៃថា ជារឿងដ៏រំភើប នោះឡើយ។ សព្វថ្ងៃនេះ អ្នករាល់គ្នាមើលឃើញថា មនុស្សទាំងអស់ ដែលបម្រើនៅចំពោះព្រះជាម្ចាស់ ធ្វើដូច្នេះ ដោយព្រោះពួកគេមានការណែនាំពីព្រះជាម្ចាស់ មានកិច្ចការពីព្រះវិញ្ញាណបរិសុទ្ធ និងដោយសារគេជាមនុស្ស ដែលស្វែងរកសេចក្ដីពិត។ ទាំងអស់នេះជាលក្ខខណ្ឌតិចតួចបំផុតសម្រាប់អស់អ្នកណាដែលបម្រើព្រះជាម្ចាស់។

ការបម្រើព្រះជាម្ចាស់មិនមែនជាកិច្ចការសាមញ្ញនោះឡើយ។ អស់អ្នកដែលមាននិស្ស័យពុករលួយ និងមិនផ្លាស់ប្រែ មិនអាចបម្រើព្រះជាម្ចាស់បានឡើយ។ ប្រសិនបើនិស្ស័យរបស់អ្នកមិនត្រូវបានវិនិច្ឆ័យ និងវាយប្រដៅដោយ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ទេ នោះនិស្ស័យរបស់អ្នក នៅតែតំណាងឲ្យសាតាំងនៅឡើយ ហើយនេះបញ្ជាក់ថា អ្នកបម្រើព្រះជាម្ចាស់ ដោយចេញពីចេតនាល្អរបស់អ្នក និងបញ្ជាក់ថា ការបម្រើរបស់អ្នក ផ្អែកតាមនិស្ស័យដែលមកពីសាតាំងតែប៉ុណ្ណោះ។ អ្នកបម្រើព្រះជាម្ចាស់ដោយអត្តចរិតពីកំណើតរបស់អ្នក និងអាស្រ័យតាមចំណង់ចំណូលចិត្តផ្ទាល់ខ្លួនរបស់អ្នក។ លើសពីនេះទៀត អ្នកតែងតែគិតថា អ្វីដែលអ្នកព្រមធ្វើ គឺជាកិច្ចការដែលគាប់ព្រះហឫទ័យដល់ព្រះជាម្ចាស់ ហើយអ្វីដែលអ្នកមិនចង់ធ្វើ ជាកិច្ចការដែលព្រះជាម្ចាស់ស្អប់ ដូច្នេះ អ្នកធ្វើកិច្ចការគ្រប់យ៉ាង អាស្រ័យទៅតាមចំណង់ចំណូលចិត្តផ្ទាល់ខ្លួនរបស់អ្នកទេ។ តើការធ្វើដូចនេះ អាចរាប់ថាជាការបម្រើព្រះជាម្ចាស់បានដែរឬទេ? នៅទីបំផុត និស្ស័យរបស់អ្នកនឹងមិនមានការផ្លាស់ប្តូរបន្តិចណាសោះឡើយ ផ្ទុយទៅវិញ ការបម្រើរបស់អ្នកនឹងធ្វើឲ្យអ្នកមានចិត្តរឹងរូសកាន់តែខ្លាំង ដូច្នេះ ការប្រកាន់ខ្ជាប់នូវនិស្ស័យពុករលួយរបស់អ្នកបែបនេះ នឹងបង្កើតឲ្យមានច្បាប់ អំពីការបម្រើព្រះជាម្ចាស់ដែលពឹងផ្អែកជាចម្បងលើចរិតផ្ទាល់ខ្លួនរបស់អ្នក និងអាងលើបទពិសោធន៍ដែលត្រូវបានដកចេញពីការបម្រើរបស់អ្នក ដោយផ្អែកលើនិស្ស័យផ្ទាល់ខ្លួនរបស់អ្នក។ ទាំងនេះជាបទពិសោធន៍ និងជាមេរៀនរបស់មនុស្ស។ វាជាទស្សនៈវិជ្ជានៃការរស់នៅរបស់មនុស្សនៅលើពិភពលោក។ មនុស្សដែលចូលចិត្តបែបនេះ អាចត្រូវបានចាត់ថ្នាក់ជាពួកផារីស៊ី និងជាអ្នកដឹកនាំសាសនា។ ប្រសិនបើពួកគេនៅតែមិន ព្រមភ្ញាក់ខ្លួន ហើយកែប្រែចិត្តទេ នោះនៅទីបញ្ចប់ ពួកគេនឹងក្លាយទៅជាព្រះគ្រីស្ទក្លែងក្លាយ ដែលនឹងលេចមកនៅគ្រាចុងក្រោយ ហើយក្លាយជាមេបញ្ឆោតមនុស្ស។ ព្រះគ្រីស្ទក្លែងក្លាយ និងមេបញ្ឆោតដែលគេនិយាយនោះ នឹងកើតចេញពីក្នុងចំណោមមនុស្សបែបនេះ។ ប្រសិនបើអស់អ្នកដែលបម្រើព្រះជាម្ចាស់ ធ្វើតាមអត្តចរិតផ្ទាល់របស់គេ និងប្រព្រឹត្តតាមឆន្ទៈរបស់គេផ្ទាល់ អ្នកទាំងនោះនឹងប្រឈមនឹងការបណ្ដេញចេញ នៅពេលណាមួយជាមិនខាន។ អស់អ្នកដែលប្រើបទពិសោធន៍ជាច្រើនឆ្នាំដែលខ្លួនទទួលបានពីការបម្រើព្រះជាម្ចាស់ ដើម្បីយកឈ្នះចិត្តមនុស្ស ដើម្បីបង្រៀន និងគ្រប់គ្រងមនុស្ស និងដើម្បីឲ្យបានខ្ពស់មុខខ្ពស់មាត់ តែមិនដែលកែប្រែចិត្ត មិនដែលលន់តួបាប និងមិនដែលលះបង់ប្រយោជន៍ពីមុខតំណែងរបស់ខ្លួន មនុស្សទាំងនេះនឹងត្រូវលុតជង្គង់នៅចំពោះព្រះជាម្ចាស់មិនខាន។ ដូចជាប៉ុលដែរ ពួកគេចូលចិត្តអួតអាង អំពីឋានៈ បុណ្យសក្តិដ៏ខ្ពង់ខ្ពស់របស់ខ្លួន និងសម្ញែងពីគុណសម្បត្តិរបស់ពួកគេ។ ព្រះជាម្ចាស់នឹងមិនធ្វើឲ្យមនុស្សបែបនេះបានគ្រប់លក្ខណ៍ឡើយ។ ការបម្រើបែបនេះ រំខានដល់កិច្ចការរបស់ព្រះជាម្ចាស់វិញទេ។ មនុស្សតែងតែប្រកាន់ខ្ជាប់ទៅនឹងរបៀបចាស់ៗ។ ពួកគេប្រកាន់ខ្ជាប់ទៅនឹងគំនិតចាស់ ទៅនឹងអ្វីៗគ្រប់យ៉ាងដែលកន្លងហួសទៅ។ នេះហើយជាឧបសគ្គដ៏ធំចំពោះការបម្រើព្រះជាម្ចាស់របស់ពួកគេ។ ប្រសិនបើអ្នកមិនអាចបោះវា ចោលបានទេ របៀបចាស់ៗទាំងនេះ នឹងរួបរឹតជីវិតរបស់អ្នកទាំងមូលមិនខាន។ ព្រះជាម្ចាស់នឹងមិនសរសើរអ្នកឡើយ សូម្បីតែបន្តិច ទោះជាអ្នកបាក់ជើងពេលកំពុងរត់ ឬឈឺខ្នង ពេលកំពុងធ្វើការ ឬទោះត្រូវបានស្លាប់ដោយសារតែជំនឿរបស់អ្នកក្នុងការបម្រើទ្រង់ក៏ដោយ ក៏ទ្រង់មិនសរសើរដែរ។ ផ្ទុយទៅវិញ ទ្រង់នឹងមានបន្ទូលថា អ្នកជាមនុស្សដែលប្រព្រឹត្តអាក្រក់។

ដកស្រង់ពី «ការបម្រើសាសនា ដាច់ខាតត្រូវតែលុបបំបាត់» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

កិច្ចការនៅក្នុងគំនិតរបស់មនុស្ស ងាយស្រួល នឹងឲ្យមនុស្សសម្រេចបាន។ ឧទាហរណ៍ដូចជា គ្រូគង្វាល អ្នកដឹកនាំនៅក្នុងចង្កោមសាសនា សុទ្ធតែពឹងផ្អែកលើអំណោយទាន និងតួនាទីរបស់គេក្នុងការអនុវត្តកិច្ចការរបស់ខ្លួន។ មនុស្សដែលដើរតាមពួកគេយូរហើយនោះ គឺច្បាស់ជាត្រូវបណ្ដាលចិត្តដោយអំណោយទានរបស់ពួកគេ និងរងឥទ្ធិពលពីលក្ខណៈខ្លះរបស់គេមិនខាន។ ពួកគេផ្ដោតលើអំណោយទានសមត្ថភាព និងចំណេះដឹងរបស់មនុស្ស ហើយពួកគេយកចិត្តទុកដាក់ចំពោះ រឿងរ៉ាវដែលហួសវិស្ស័យធម្មជាតិ និងគោលលទ្ធិដែល ជ្រាលជ្រៅ មិនប្រាកដប្រជា (ពិតណាស់ គោលលទ្ធិ ជ្រាលជ្រៅទាំងអស់នេះ គឺសុទ្ធតែរកយល់មិនដល់)។ ពួកគេមិនផ្ដោតលើការផ្លាស់ប្ដូរនិស្ស័យរបស់មនុស្សទេ ផ្ទុយទៅវិញ គេផ្ដោតតែលើការបណ្ដុះបណ្ដាលមនុស្សឲ្យចេះអធិប្បាយ និងចេះធ្វើការ ដោយបង្កើនចំណេះដឹងនិងគោលលទ្ធិសាសនាដ៏សម្បូរបែបរបស់គេវិញ។ ពួកគេផ្ដោតទៅលើទំហំនិស្ស័យ ដែលត្រូវបានផ្លាស់ប្ដូររបស់មនុស្ស មិនផ្ដោតទៅលើទំហំនៃការយល់ដឹងរបស់មនុស្សចំពោះសេចក្ដីពិតនោះឡើយ។ ពួកគេមិនយក ចិត្តគិតខ្វល់អំពីលក្ខណៈពិតរបស់មនុស្សហើយពួកគេរឹតតែមិនព្យាយាមស្គាល់ពីសភាពធម្មតា និងមិនធម្មតារបស់មនុស្សឡើយ។ ពួកគេមិនប្រឆាំងនឹងសញ្ញាណរបស់មនុស្សឡើយ ហើយក៏មិនបង្ហាញសញ្ញាណរបស់គេដែរ កាន់តែលុបបំបាត់ចំណុចខ្វះខាត ឬសេចក្ដីខូច អាក្រក់របស់មនុស្សដែរ។ មនុស្សភាគច្រើនដែលដើរតាមពួកគេ គេបម្រើដោយអំណោយទានហើយគ្រប់អ្វីដែលគេផ្សាយទៅ គឺសុទ្ធតែជាសញ្ញាណសាសនា និងទ្រឹស្ដីទេវសាស្ត្រ ដែលឆ្ងាយពីភាពជាក់ស្ដែង និងមិនផ្ដល់ឲ្យ មនុស្សមានជីវិតផង។ តាមពិត លក្ខណៈពិតនៃកិច្ចការរបស់ពួកគេគឺបណ្ដុះទេពកោសល្យ បណ្ដុះមនុស្សដែលគ្មានអ្វីសោះឲ្យក្លាយទៅជានិស្សិតសាលាព្រះគម្ពីរដែលមានទេពកោសល្យ ក្រោយមក ក៏បន្តទៅធ្វើកិច្ចការ រួចដឹកនាំ។

ដកស្រង់ពី «កិច្ចការរបស់ព្រះជាម្ចាស់ និងកិច្ចការរបស់មនុស្សលោក» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

អស់អ្នកដែលឈរនៅលើអាសនា សុទ្ធតែបានសិក្សាពីទេវសាស្រ្ពទាំងអស់ ត្រូវបានបណ្តុះបណ្តាលនៅសាលាផ្នែកទេវសាស្ដ្រ មានចំណេះដឹងខាងទេវសាស្រ្ត និងទ្រឹស្តី។ ពួកគេជាគ្រឹះនៃជំនឿគ្រីស្ទបរិស័ទ។ ជំនឿគ្រីស្ទបរិស័ទបណ្ដុះបណ្ដាលមនុស្សទាំងនេះឲ្យអធិប្បាយនៅលើអាសនា ដើម្បីធ្វើដំណើរទៅផ្សាយដំណឹងល្អ និងធ្វើកិច្ចការ។ ពួកគេគិតថាតម្លៃនៃជំនឿគ្រីស្ទបរិស័ទស្ថិតនៅលើមនុស្សដែលមានសមត្ថភាពដូចជានិស្សិតខាងទេវសាស្រ្ត គ្រូគង្វាលនិងទេវវិទូទាំងនេះដែលអធិប្បាយព្រះបន្ទូល ដែលអ្នកទាំងនោះគឺជាដើមទុនរបស់ពួកគេ។ ប្រសិនបើគ្រូគង្វាលនៃក្រុមជំនុំបានបញ្ចប់ថ្នាក់ការសិក្សាពីសាលាផ្នែកទេវសាស្រ្ដ គឺពូកែអធិប្បាយបទគម្ពីរ បានអានសៀវភៅខាងវិញ្ញាណមួយចំនួន ហើយមានចំណេះដឹងបន្តិចបន្តួច និងរបៀបថ្លែងព្រះបន្ទូល បន្ទាប់មកក្រុមជំនុំក៏មានការរីកលូតលាស់ ហើយមានកេរ្តិ៍ឈ្មោះល្អជាងក្រុមជំនុំផ្សេងទៀត។ តើមនុស្សនៃជំនឿគ្រីស្ទបរិស័ទទាំងនេះគាំទ្រដល់អ្វីខ្លះ? គឺចំណេះដឹង។ ហើយចំណេះដឹងនេះមកពីណា? វាត្រូវបានគេប្រគល់ឲ្យតាំងពីសម័យបុរាណ។ នៅសម័យបុរាណ មានបទគម្ពីរដែលត្រូវបានបន្តពីជំនាន់មួយទៅជំនាន់មួយ ដែលជំនាន់នីមួយៗបានធ្វើការអាន និងរៀនវារហូតមកដល់បច្ចុប្បន្ន។ មនុស្សបានបែងចែកព្រះគម្ពីរជាផ្នែកផ្សេងៗគ្នា ហើយបង្កើតកំណែប្រែផ្សេងៗ សម្រាប់មនុស្សសិក្សាដោយយកចិត្តទុកដាក់ និងរៀនសូត្រ។ ប៉ុន្តែអ្វីដែលពួកគេរៀន មិនមែនជារបៀបក្នុងការយល់ពីសេចក្តីពិត និងស្គាល់ពីព្រះជាម្ចាស់ ឬពីការយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងទទួលបាននូវការកោតខ្លាចដល់ព្រះជាម្ចាស់ និងការគេចចេញពីសេចក្ដីអាក្រក់នោះឡើយ។ ផ្ទុយទៅវិញពួកគេពឹងផ្អែកលើចំណេះដឹងដែលមាននៅក្នុងពួកគេ។ ភាគច្រើនពួកគេក្រឡេកមើលទៅអាថ៌កំបាំងដែលកើតមាន ពួកគេមើលឲ្យឃើញថាតើហោរាមួយណានៅក្នុងគម្ពីរវិវរណៈដែលត្រូវបានបំពេញក្នុងរយៈពេលជាក់លាក់មួយ ថាតើនៅពេលណាដែលគ្រោះមហន្តរាយដ៏ធំនឹងមកដល់ ថាតើនៅពេលណាដែលសហស្សវត្សរ៍នឹងមកដល់។ ទាំងនេះគឺជាអ្វីដែលពួកគេបានសិក្សា។ ហើយតើអ្វីដែលពួកគេសិក្សាទាក់ទងនឹងសេចក្ដីពិតដែរទេ? ទេ។ ហេតុអ្វីពួកគេសិក្សាពីអ្វីៗដែលមិនទាក់ទងនឹងសេចក្ដីពិត? កាលណាពួកគេសិក្សាពីការទាំងនោះកាន់តែច្រើន ពួកគេគិតថាពួកគេយល់កាន់តែច្រើន ហើយពួកគេបំពាក់បំប៉នខ្លួនឯងទាក់ទងនឹងព្រះបន្ទូល និងគោលលទ្ធិ។ ដើមទុនរបស់ពួកគេក៏រីកចម្រើនដែរ។ ពេលណាពួកគេមានកម្រិតសិក្សាកាន់តែខ្ពស់ ពួកគេគិតថាពួកគេកាន់តែមានសមត្ថភាពកាន់តែខ្លាំង ពួកគេកាន់តែជឿជាក់ថាពួកគេសម្រេចបានជោគជ័យកាន់តែច្រើនទាក់ទងនឹងសេចក្ដីជំនឿក្នុងព្រះជាម្ចាស់ ហើយពួកគេទំនងជាគិតថា ពួកគេនឹងទទួលបានសេចក្ដីសង្គ្រោះ ហើយចូលក្នុងនគរស្ថានសួគ៌បាន។

ដកស្រង់ពី «ពួកគេជាមនុស្សអាក្រក់ គួរឲ្យស្អប់ខ្ពើម និងបោកបញ្ឆោត (III)» នៅក្នុងសៀវភៅ ការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ

អស់អ្នកដែលនៅក្នុងជំនឿគ្រីស្ទបរិស័ទដែលសិក្សាពីទេវសាស្រ្ត ពីបទគម្ពីរ និងថែមទាំងសិក្សាពីប្រវត្តិនៃកិច្ចការរបស់ព្រះជាម្ចាស់ តើពួកគេជាអ្នកជឿពិតប្រាកដដែរឬទេ? តើពួកគេខុសពីអ្នកជឿ និងអ្នកដែលដើរតាមព្រះជាម្ចាស់ដែលព្រះជាម្ចាស់មានបន្ទូលសំដៅឬទេ? នៅចំពោះព្រះនេត្ររបស់ព្រះជាម្ចាស់ តើពួកគេជឿលើព្រះជាម្ចាស់ដែរឬទេ? (ទេ) ពួកគេសិក្សាពីទេវសាស្រ្ត ពួកគេសិក្សាពីព្រះជាម្ចាស់។ តើមានអ្វីខុសគ្នារវាងអស់អ្នកដែលសិក្សាពីព្រះជាម្ចាស់ និងអ្នកដែលសិក្សាពីអ្វីផ្សេងទៀត? មិនមានភាពខុសគ្នាទេ។ ពួកគេដូចគ្នាទៅនឹងអ្នកដែលសិក្សាផ្នែកប្រវត្តិសាស្រ្ត អ្នកដែលសិក្សាផ្នែកទស្សនវិជ្ជា អ្នកដែលសិក្សាផ្នែកច្បាប់ អ្នកដែលសិក្សាផ្នែកជីវវិទ្យា អ្នកដែលសិក្សាផ្នែកតារាសាស្ត្រ។ ពួកគេមិនចូលចិត្តវិទ្យាសាស្ត្រ ជីវវិទ្យា ឬមុខវិជ្ជាផ្សេងទៀតឡើយ។ ពួកគេគ្រាន់តែចូលចិត្តទេវសាស្រ្ពប៉ុណ្ណោះ។ មនុស្សទាំងនេះសិក្សាអំពីព្រះជាម្ចាស់ ដោយស្វែងរកតម្រុយ និងភ័ស្ដុតាងនៃកិច្ចការរបស់ព្រះជាម្ចាស់។ តើមានលទ្ធផលអ្វីចេញពីការស្រាវជ្រាវរបស់ពួកគេ? តើពួកគេអាចកំណត់បានទេថា ព្រះជាម្ចាស់ពិតជាមានព្រះវត្តមានដែរឬទេ? ពួកគេមិនដែលទេ។ តើពួកគេអាចកំណត់បំណងព្រះហឬទ័យរបស់ព្រះជាម្ចាស់បានទេ? (ទេ) ហេតុអ្វី? ដោយសារតែពួកគេរស់នៅក្នុងចំណោមពាក្យ និងឃ្លោងឃ្លា ពួកគេរស់នៅក្នុងចំណោមចំណេះដឹង ពួកគេរស់ក្នុងចំណោមទស្សនវិជ្ជា ពួកគេរស់នៅក្នុងចំណោមសតិ និងគំនិតរបស់មនុស្ស។ ពួកគេនឹងមិនអាចមើលឃើញព្រះជាម្ចាស់ ពួកគេនឹងមិនដែលទទួលបានការបំភ្លឺរបស់ព្រះវិញ្ញាណបរិសុទ្ធឡើយ។ តើព្រះជាម្ចាស់កំណត់ពួកគេជាអ្វី? ជាអ្នកដែលគ្មានជំនឿ ជាអ្នកមិនជឿ។ អ្នកដែលគ្មានជំនឿ ដែលជាអ្នកមិនជឿទាំងនេះរួមគ្នាជាមួយសហគមន៍ដែលគេហៅថាសហគមន៍គ្រីស្ទបរិស័ទ ដែលធ្វើដូចមនុស្សដែលជឿលើព្រះជាម្ចាស់ ធ្វើដូចជាគ្រីស្ទបរិស័ទ។ ប៉ុន្តែតើពួកគេពិតជាថ្វាយបង្គំព្រះជាម្ចាស់មែនទេ? តើពួកគេពិតជាស្តាប់បង្គាប់ទ្រង់ទេ? ទេ។ ហេតុអ្វី? មានការមួយដែលប្រាកដជាក់៖ គឺដោយសារតែនៅក្នុងដួងចិត្តរបស់ពួកគេ ពួកគេមិនជឿថាព្រះជាម្ចាស់បានបង្កើតពិភពលោក មិនជឿថាទ្រង់គ្រប់គ្រងអ្វីៗទាំងអស់ មិនជឿថាទ្រង់អាចយកនិស្ស័យជាសាច់ឈាម ហើយពួកគេថែមទាំងមិនជឿថាមានព្រះជាម្ចាស់ទៀតផង។ តើការមិនជឿនេះបង្ហាញពីអ្វីខ្លះ? ការសង្ស័យ ការបដិសេធ និងអាកប្បកិរិយានៃការសង្ឃឹមលើសេចក្ដីទំនាយដែលព្រះជាម្ចាស់បានថ្លែងមក ជាពិសេសអំពីគ្រោះមហន្តរាយដែលបានកើតមានឡើង ដែលមិនបានក្លាយជាការពិត ហើយមិនត្រូវបានបំពេញ។ នេះគឺជាឥរិយាបថដែលពួកគេចាត់ទុកថាជាជំនឿលើព្រះជាម្ចាស់ ហើយវាក៏ជាសារជាតិ និងមុខមាត់ពិតនៃអ្វីដែលដែលគេហៅថាជំនឿ។ មនុស្សទាំងនេះសិក្សាពីព្រះជាម្ចាស់ ពីព្រោះពួកគេមានចំណាប់អារម្មណ៍ជាពិសេសលើចំណេះខ្ពង់ខ្ពស់ និងចំណេះដឹងខាងទេវសាស្រ្ត ហើយពួកគេចាប់អារម្មណ៍លើព្រឹតិ្តការណ៍ប្រវត្តិសាស្រ្តនៃកិច្ចការរបស់ព្រះជាម្ចាស់។ ពួកគេមិនមានអ្វីក្រៅតែពីជាក្រុមបញ្ញវន្តដែលសិក្សាពីទេវសាស្រ្តប៉ុណ្ណោះ។ «បញ្ញវន្ត» ទាំងនេះមិនជឿថាមានព្រះវត្តមានរបស់ព្រះជាម្ចាស់គង់នៅនោះទេ ដូច្នេះតើពួកគេធ្វើអ្វីនៅពេលព្រះជាម្ចាស់យាងមកបំពេញកិច្ចការ ហើយបន្ទូលរបស់ទ្រង់ត្រូវបានបំពេញ? តើអ្វីជាប្រតិកម្មដំបូងរបស់ពួកគេ នៅពេលពួកគេឮថាព្រះជាម្ចាស់បានត្រឡប់ជាសាច់ឈាម ហើយកំពុងបំពេញកិច្ចការថ្មី? «មិនអាចទៅរួចទេ!» ពួកគេថ្កោលទោសអ្នកដែលប្រកាសពីកិច្ចការថ្មីរបស់ព្រះជាម្ចាស់ ហើយថែមទាំងចង់សម្លាប់ពួកគេទៀតផង។ តើនេះជាការបើកសម្ដែងពីអ្វី? តើនេះមិនមែនជាការបើកសម្ដែងឲ្យឃើញថាពួកគេជាពួកទទឹងនឹងព្រះគ្រីស្ទដ៏ពិតប្រាកដទេឬ? ពួកគេប្រឆាំងនឹងកិច្ចការរបស់ព្រះជាម្ចាស់ ហើយនឹងការបំពេញនូវព្រះបន្ទូលរបស់ទ្រង់ ដោយមិននិយាយអ្វីសោះអំពីការដែលទ្រង់យកកំណើតជាសាច់ឈាម៖ «ប្រសិនបើទ្រង់មិនបានយកកំណើត ហើយព្រះបន្ទូលរបស់ទ្រង់មិនត្រូវបានបំពេញ នោះទ្រង់គឺជាព្រះជាម្ចាស់។ ប្រសិនបើព្រះបន្ទូលរបស់ទ្រង់ត្រូវបានបំពេញ ហើយទ្រង់ត្រូវបានចាប់កំណើតជាមនុស្ស នោះទ្រង់មិនមែនជាព្រះជាម្ចាស់ទេ»។ តើអ្វីទៅជាអាថ៌កំបាំងអំពីរឿងនេះ? គឺថាពួកគេមិនអនុញ្ញាតឲ្យមានការយកកំណើតរបស់ព្រះជាម្ចាស់ ដរាបណាពួកគេនៅមានជីវិត។ តើនេះមិនមែនជាពួកទទឹងនឹងព្រះគ្រីស្ទដ៏ពិតប្រាកដទេឬ? នេះគឺពិតជាពួកទទឹងនឹងព្រះគ្រីស្ទមែន។

ដកស្រង់ពី «ពួកគេជាមនុស្សអាក្រក់ គួរឲ្យស្អប់ខ្ពើម និងបោកបញ្ឆោត (III)» នៅក្នុងសៀវភៅ ការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ

សូមមើលទៅកាន់ថ្នាក់ដឹកនាំនៃនិកាយនីមួយៗចុះ។ ពួកគេទាំងអស់គ្នាសុទ្ធតែក្អេងក្អាង និងរាប់ខ្លួនថាសុចរិត ហើយការបកស្រាយព្រះគម្ពីររបស់ពួកគេក៏ខ្វះនូវបរិបទ និងត្រូវបាននាំមុខដោយការស្រមើស្រមៃរបស់ពួកគេផងដែរ។ ពួកគេគ្រប់គ្នាពឹងអាងលើអំណោយទាន និងចំណេះដឹងជ្រៅជ្រះ ដើម្បីធ្វើកិច្ចការរបស់ខ្លួន។ បើពួកគេមិនចេះអធិប្បាយសោះ តើនឹងមានមនុស្សដើរតាមពួកគេដែរឬ? ហេតុដូចនេះ ពួកគេពិតជាមានចំណេះដឹងខ្លះ ហើយអាចអធិប្បាយគោលលទ្ធិបានខ្លះ ឬមួយពួកគេចេះពីរបៀបបញ្ចុះបញ្ចូលឲ្យមនុស្សជឿ និងចេះប្រើសិល្បៈបញ្ឆោតមួយចំនួន។ ពួកគេប្រើការទាំងនេះ ដើម្បីនាំមនុស្សមកកាន់ពួកគេ និងបញ្ឆោតពួកគេ។ មនុស្សទាំងនោះជឿលើព្រះជាម្ចាស់តែឈ្មោះប៉ុណ្ណោះ តែតាមពិតទៅ ពួកគេដើរតាមអ្នកដឹកនាំរបស់ពួកគេវិញទេ។ នៅពេលដែលពួកគេជួបមនុស្សម្នាក់ដែលកំពុងតែអធិប្បាយអំពីផ្លូវពិត អ្នកខ្លះនិយាយថា «យើងត្រូវតែពិគ្រោះជាមួយអ្នកដឹកនាំរបស់យើងអំពីសេចក្តីជំនឿរបស់យើង»។ មនុស្សម្នាក់គឺជាមធ្យោបាយនៃសេចក្តីជំនឿរបស់ពួកគេនៅក្នុងព្រះជាម្ចាស់ តើនេះមិនមែនជាបញ្ហាទេឬ? បើដូច្នេះ តើអ្នកដឹកនាំទាំងនោះបានក្លាយជាអ្វីទៅ? តើពួកគេមិនបានក្លាយជាពួកផារីស៊ី គង្វាលក្លែងក្លាយ ពួកទទឹងនឹងព្រះគ្រីស្ទ និងជាថ្មជំពប់ដួលចំពោះការទទួលយកផ្លូវដ៏ពិតរបស់មនុស្សទេឬ? ...

កាលពីមុន អ្នកជឿលើព្រះជាម្ចាស់អាចដើរតាមបុគ្គលម្នាក់ បើមិនដូច្នោះទេ ពួកគេមិនអាចផ្គាប់ព្រះហឫទ័យរបស់ព្រះជាម្ចាស់ទេ។ នៅក្នុងដំណាក់កាលចុងក្រោយនេះ ពួកគេនឹងត្រូវចូលទៅចំពោះព្រះជាម្ចាស់។ បើមូលដ្ឋានគ្រឹះរបស់អ្នកគឺជាបទពិសោធន៍របស់អ្នកអំពីដំណាក់កាលនៃកិច្ចការនេះ តែអ្នកបន្តដើរតាមបុគ្គលម្នាក់ទៀត នោះអ្នកមិនត្រូវបានអត់ទោសឡើយ ហើយនៅទីបំផុត អ្នកនឹងត្រូវបញ្ចប់ដូចជាប៉ុលមិនខាន។

ដកស្រង់ពី «មានតែការប្រដេញតាមសេចក្ដីពិតទេ ទើបជាជំនឿពិត ចំពោះព្រះជាម្ចាស់» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ

មនុស្សដែលជឿលើព្រះជាម្ចាស់ គួរតែស្ដាប់ បង្គាប់ព្រះជាម្ចាស់ និងថ្វាយបង្គំទ្រង់។ មិនត្រូវលើក តម្កើង ឬស្ងើចសរសើរបុគ្គលណាម្នាក់ឡើយ មិនត្រូវចាត់ទុកព្រះជាទីមួយ ទុកមនុស្សដែលខ្លួនស្ងើច សរសើរជាទីពីរ ហើយចាត់ទុកខ្លួនឯងជាទីបីឡើយ។ ដួងចិត្ដរបស់អ្នកមិនត្រូវមាននរណាផ្សេងទៀតឡើយ ហើយអ្នកមិនត្រូវចាត់ទុកនរណាផ្សេងទៀត ជាពិសេសមនុស្សដែលអ្នកគោរពអោយតម្លៃ ធៀបនឹង ព្រះជាម្ចាស់ ឬទុកស្មើនឹងព្រះអង្គឡើយ។ ចំណុចនេះ ព្រះជាម្ចាស់មិនអាចទទួលយកបានឡើយ។

ដកស្រង់ពី «បញ្ញត្ដិរដ្ឋបាលទាំង១០ប្រការ ដែលរាស្ត្រជ្រើសតាំងរបស់ព្រះជាម្ចាស់ នៅក្នុងយុគសម័យនៃនគរព្រះ ត្រូវតែគោរពតាម» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

មនុស្សមួយចំនួនមិនអរសប្បាយនៅក្នុងសេចក្តីពិតទេ ក៏រឹតតែមិនអរសប្បាយនឹងការជំនុំជម្រះដែរ។ ផ្ទុយទៅវិញ គេបែរជាអរសប្បាយនៅក្នុងអំណាច និងភាពមានបានទៅវិញ។ មនុស្សបែបនេះគេហៅថា អ្នកស្វែងរកអំណាច។ ពួកគេស្វែងរកតែនិកាយទាំងឡាយណា ដែលមានឥទ្ធិពលនៅក្នុងពិភពលោក ហើយរកតែគ្រូគង្វាលនិងគ្រូបង្រៀន ដែលចេញមកពីសាលាព្រះគម្ពីរ។ ទោះពួកគេបានទទួលយកផ្លូវនៃសេចក្តីពិតក៏ដោយ ក៏ពួកគេមានជំនឿតែពាក់កណ្ដាលប៉ុណ្ណោះ។ ពួកគេមិនអាចថ្វាយដួងចិត្ត និងគំនិតរបស់គេទាំងអស់ដល់ព្រះបានឡើយ ហើយទោះបីជាមាត់របស់គេនិយាយអំពីការលះបង់ខ្លួនឯង ដើម្បីបម្រើព្រះក៏ដោយ ប៉ុន្តែភ្នែករបស់គេផ្ដោតទៅលើតែគ្រូគង្វាល និងគ្រូបង្រៀនល្បីៗប៉ុណ្ណោះ ហើយមិនសម្លឹងមើលទៅព្រះគ្រីស្ទ សូម្បីមួយវិនាទីឡើយ។ ដួងចិត្តរបស់គេវក់ទៅនឹងការចង់បានតែ កិត្តិនាម ទ្រព្យសម្បត្តិ និងសិរីរុងរឿង។ ដោយព្រោះតែចម្ងល់មួយថា ម៉េចបានជាមនុស្សតូចទាបបែបនេះ មានសមត្ថភាពអាចយកឈ្នះមនុស្សជាច្រើនបាន ទើបពួកគេគិតថា មនុស្សដ៏សាមញ្ញនេះអាចប្រោសមនុស្សលោកឲ្យឥតខ្ចោះបាន។ ពួកគេគិតដោយសារតែគេឆ្ងល់ថា ម៉េចក៏មនុស្សថោកទាបបាតសង្គមទាំងនេះ គឺជារាស្ត្រដែលព្រះជាម្ចាស់ជ្រើសរើសទៅ វិញ។ ពួកគេជឿថា ប្រសិនបើមនុស្សបែបនេះ ជាវត្ថុបំណងនៃសេចក្តីសង្រ្គោះរបស់ព្រះ នោះផ្ទៃមេឃ និងផែនដីនឹងក្រឡាប់ចក្រ ហើយមនុស្សទាំងអស់ នឹងសើចមិនខានចំអកខ្លាំងជាមិនខាន។ ពួកគេជឿថា ប្រសិនបើព្រះជាម្ចាស់បានជ្រើសរើសមនុស្សសំរាមទាំងនេះ ឲ្យក្លាយជាគ្រប់លក្ខណ៍ ដូច្នេះ មនុស្សអស្ចារ្យទាំងនោះ នឹងក្លាយជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គហើយ។ ទស្សនៈរបស់គេត្រូវសៅហ្មងដោយចិត្តមិនជឿ ពួកគេមិនត្រឹមតែមិនជឿទេ ពួកគេគឺដូចជាសត្វតិរច្ឆានដល្ងង់ខ្លៅតែម្ដង។ ពួកគេគោរពតែពួកជំនុំ និងនិកាយធំៗប៉ុណ្ណោះ ព្រោះថា ពួកគេឲ្យតម្លៃតែលើឋានៈ បុណ្យសក្តិ និងអំណាចប៉ុណ្ណោះ។ ពួកគេគ្មានការគោរពចំពោះមនុស្សដែលព្រះគ្រីស្ទដឹកនាំសោះឡើយ សូម្បីតែបន្ដិចក៏គ្មានផង។ មែនទែនទៅ ពួកគេគ្រាន់តែជាជនក្បត់ ដែលបានបែរខ្នងដាក់ព្រះគ្រីស្ទ បែរខ្នងដាក់សេចក្តីពិត និងបែរខ្នងដាក់ជីវិតតែប៉ុណ្ណោះ។

អ្វីដែលអ្នកគោរពសរសើរ មិនមែនជាការបន្ទាបខ្លួនរបស់ព្រះ គ្រីស្ទឡើយ ប៉ុន្តែជាពួកគង្វាលក្លែងក្លាយ ដែលមានកិត្តិនាមលេចធ្លោទៅវិញ។ អ្នកមិនសរសើរចំពោះភាពគួរឲ្យស្រឡាញ់ ឬព្រះប្រាជ្ញាញាណរបស់ព្រះគ្រីស្ទឡើយ ប៉ុន្តែ បែរជាសរសើរពួកខិលខូចដែលលង់នៅក្នុងសេចក្តីសោ្មកគ្រោកនៃលោកីយ៍ទៅវិញ។ អ្នកសើចចំអកចំពោះការឈឺចាប់របស់ព្រះគ្រីស្ទ ទាំងដែលទ្រង់គ្មានកន្លែងសម្រាប់កើយព្រះសិរសាទ្រង់ ប៉ុន្តែបែរជាសរសើរសាកសព ដែលតាមប្រមាញ់តង្វាយ ហើយរស់នៅក្នុងអំពើឧបាយមុខទៅវិញ។ អ្នកមិនព្រមរងទុក្ខរួមជាមួយព្រះគ្រីស្ទទេ ប៉ុន្តែ អ្នកបែរជារីករាយនឹងប្រគល់ខ្លួន ទៅក្នុងដៃរបស់ពួកទទឹងព្រះគ្រីស្ទ ទាំងកំព្រើល ទោះពួកគេឲ្យអ្នកបានតែសាច់ឈាម ពាក្យសម្ដី និងការត្រួតត្រាក៏ដោយ។ សូម្បីតែពេលនេះ ដួងចិត្តរបស់អ្នក នៅតែបែរទៅរកពួកគេ ទៅរកកេរ្តិ៍ឈ្មោះរបស់គេ ទៅរកឋានៈរបស់គេ និងទៅរកឥទ្ធិពលរបស់គេ។ ហើយអ្នកនៅតែបន្តប្រកាន់ខ្ជាប់នូវចិត្តគំនិតមួយគិតថាកិច្ចការរបស់ព្រះគ្រីស្ទពិបាកទទួលយកណាស់ ហើយអ្នកក៏មិនព្រមទទួលយកកិច្ចការនេះដែរ។ នេះជាហេតុផលដែលខ្ញុំហ៊ាននិយាយថា អ្នកខ្វះសេចក្តីជំនឿក្នុងការទទួលស្គាល់ព្រះគ្រីស្ទ។ ហេតុផលដែលនាំឲ្យអ្នកបានដើរតាមទ្រង់មកដល់សព្វថ្ងៃគឺដោយសារតែអ្នកគ្មានជម្រើសផ្សេងប៉ុណ្ណោះ។ នៅក្នុងដួងចិត្តរបស់អ្នក ចេះតែលេចឡើងនូវរូបភាពបុគ្គលខ្ពង់ខ្ពស់ជាច្រើន។ ពាក្យសម្ដី ទង្វើ និងស្នាដៃដ៏មានឥទ្ធិពលរបស់គេ ដក់ជាប់នៅក្នុងគំនិតរបស់អ្នកជានិច្ច។ ក្នុងចិត្តអ្នករាល់គ្នា ពួកគេជាបុគ្គលដ៏ខ្ពស់ឧត្តម និងជាវីរបុរសក្នុងចិត្តរបស់អ្នកជារៀងរហូត។ ប៉ុន្តែ សព្វថ្ងៃនេះអ្នកមិនបានគិតបែបនេះ ចំពោះព្រះគ្រីស្ទឡើយ។ នៅក្នុងដួងចិត្តរបស់អ្នក ទ្រង់គ្មានសារៈសំខាន់ ហើយមិនសក្ដិសមទទួលបានការគោរពស្រឡាញ់របស់អ្នក ជារៀងរហូត។ ដ្បិតទ្រង់ជាមនុស្សសាមញ្ញពេក មានឥទ្ធិពលតិចតួចពេក និងរឹតតែគ្មានមានឋានៈ យសសក្ដិ ខ្ពង់ខ្ពស់អ្វីឡើយ។

ទោះយ៉ាងណា ក៏ខ្ញុំហ៊ាននិយាយបានថា មនុស្សទាំងអស់ដែលមិនឲ្យតម្លៃចំពោះសេចក្តីពិត សុទ្ធតែជាអ្នកមិនជឿ ហើយគេជាជនក្បត់ចំពោះសេចក្តីពិតដែរ។ មនុស្សបែបនេះនឹងមិនទទួលបានការសរសើរពីព្រះគ្រីស្ទឡើយ។ ឥឡូវនេះ តើអ្នកបានដឹងពីទំហំចិត្តមិនជឿ នៅក្នុងជីវិតរបស់អ្នក ហើយដឹងពីទំហំចិត្តក្បត់ ដែលអ្នកមានចំពោះព្រះគ្រីស្ទហើយឬនៅ? ខ្ញុំសូមដាស់តឿនដល់អ្នកដូច្នេះថា៖ ដោយសារតែអ្នកបានជ្រើសរើសផ្លូវនៃសេចក្តីពិត ដូច្នេះ អ្នកគួរតែថ្វាយជីវិតរបស់អ្នកទាំងស្រុងដល់ទ្រង់ចុះ កុំធ្វើជាមនុស្ស ស្ទាក់ស្ទើរ ឬមនុស្សដែលនិយាយខុសពីចិត្តនោះឡើយ។ អ្នកគួរតែយល់ថា ព្រះជាម្ចាស់មិនមែនជាកម្មសិទ្ធិនៃលោកីយ៍ ឬជារបស់នរណាម្នាក់ឡើយ ប៉ុន្តែទ្រង់ជាកម្មសិទ្ធិរបស់មនុស្សទាំងអស់ ដែលជឿលើទ្រង់យ៉ាងពិតប្រាកដ ជាអ្នកដែលថ្វាយបង្គំទ្រង់ ជាមនុស្សប្ដូរផ្ដាច់ ហើយស្មោះត្រង់ចំពោះទ្រង់។

ដកស្រង់ពី «តើអ្នកជាអ្នកជឿលើព្រះជាម្ចាស់ ដ៏ពិតប្រាកដមែនទេ?» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ខាង​ដើម៖ ២. មូលហេតុដែលនិយាយថា គ្រូគង្វាលនិងចាស់ទុំខាងសាសនាទាំងអស់កំពុងតែដើរលើមាគ៌ារបស់ពួកផារិស៊ី និងអ្វីដែលជាសារជាតិរបស់ពួកគេ

បន្ទាប់៖ ៤. ផលវិបាកដែលមនុស្សម្នាក់ស្ថិតក្រោមអំណាចនៃការបោកបញ្ឆោត និងការត្រួតត្រារបស់ពួកផារិស៊ី និងពួកទទឹងនឹងព្រះគ្រីស្ទរបស់ពិភពសាសនា ហើយថាតើពួកគេអាចត្រូវបានព្រះជាម្ចាស់សង្គ្រោះឬអត់

តើយើងគួរអធិស្ឋានយ៉ាងដូចម្ដេច ដើម្បីឲ្យព្រះជាម្ចាស់ទ្រង់សណ្ដាប់? សូមទាក់ទងមកកាន់យើងខ្ញុំ ដើម្បីស្វែងរកដំណោះស្រាយ។

ខ្លឹមសារ​ពាក់ព័ន្ធ

១. មូលហេតុដែលព្រះជាម្ចាស់មានព្រះនាមផ្សេងគ្នានៅក្នុងយុគសម័យផ្សេងគ្នា និងសារៈសំខាន់នៃព្រះនាមរបស់ទ្រង់

ខគម្ពីរយោង៖ «ហើយព្រះជាម្ចាស់ក៏មានបន្ទូលនឹងម៉ូសេបន្ថែមទៀតថា ចូរអ្នកនិយាយទៅកាន់កូនចៅអ៊ីស្រាអែលថា ព្រះយេហូវ៉ា ជាព្រះនៃឱពុករបស់អ្នក...

ព្រះដ៏មានគ្រប់ព្រះចេស្ដា និងព្រះអម្ចាស់យេស៊ូវ គឺជាព្រះជាម្ចាស់តែមួយ

នៅពេលដែលមនុស្សជាតិត្រូវបានសាតាំងធ្វើឲ្យពុករលួយ ព្រះជាម្ចាស់បានចាប់ផ្ដើមផែនការគ្រប់គ្រងរបស់ទ្រង់សម្រាប់សេចក្តីសង្រ្គោះរបស់មនុស្សជាតិ។...

ហ្វូងចៀមរបស់ព្រះជាម្ចាស់ ស្ដាប់ព្រះសូរសៀងរបស់ទ្រង់៖ យើងគួរស្ដាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ពេលកំពុងពិនិត្យល្អិតល្អន់អំពីផ្លូវពិត

រៀបរៀងដោយ ស៊ូ ស៊ីង, ប្រទេសចិន រោគរាតត្បាតបានបន្តរីករាលដាលអស់រយៈពេលជាច្រើនខែថ្មីៗនេះ ហើយចំនួនករណីឆ្លង និងករណីស្លាប់ដោយសាររោគនេះ...

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ