៥. មូលហេតុពិតនៅពីក្រោយការគាបសង្កត់ និងការធ្វើទុក្ខបុកម្នេញដ៏ឆ្កួតលីលារបស់បក្សកុម្មុយនីស្ដចិន ចំពោះពួកជំនុំរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា

ព្រះបន្ទូលពាក់ព័ន្ធរបស់ព្រះជាម្ចាស់៖

ការបើកបង្ហាញនៃសត្វនាគដ៏ធំមានសម្បុរក្រហម គឺការប្រឆាំងជំទាស់នឹងខ្ញុំ ការខ្វះការយល់ដឹង និងការយល់ច្បាស់អំពីអត្ថន័យនៃព្រះបន្ទូលរបស់ខ្ញុំ ការធ្វើទុក្ខបុកម្នេញដ៏ញឹកញាប់ចំពោះខ្ញុំ និងការព្យាយាមប្រើប្រាស់ល្បិចកលដើម្បីរំខានការគ្រប់គ្រងរបស់ខ្ញុំ។ សាតាំងគឺត្រូវបានបើកបង្ហាញដូចខាងក្រោម៖ តស៊ូជាមួយខ្ញុំដើម្បីអំណាច ចង់កាន់កាប់រាស្ត្រជ្រើសតាំងរបស់ខ្ញុំ ហើយបញ្ចេញពាក្យអវិជ្ជមានដើម្បីបោកបញ្ឆោតរាស្ត្ររបស់ខ្ញុំ។ ការបើកបង្ហាញពីអារក្ស (អ្នកដែលមិនទទួលយកព្រះនាមរបស់ខ្ញុំ អ្នកដែលមិនជឿទាំងអស់នេះគឺជាអារក្ស) គឺមានដូចខាងក្រោម៖ ចង់បានសេចក្ដីរីករាយនៅក្នុងសាច់ឈាម រួមមានចំណង់អាក្រក់ ការរស់នៅក្នុងចំណងរបស់សាតាំង ពេលខ្លះប្រឆាំងជំទាស់នឹងខ្ញុំ ពេលខ្លះជួយគាំទ្រខ្ញុំ (ប៉ុន្តែមិនអះអាងថា ពួកគេជាបុត្រាច្បងរបស់ខ្ញុំទេ)។ ការបើកបង្ហាញពីមហាទេវតាគឺមានដូចខាងក្រោម៖ ការនិយាយព្រហើន ការមិនកោតខ្លាចព្រះ តែងតែយកសម្លេងរបស់ខ្ញុំដើម្បីបង្រៀនមនុស្ស ការផ្ដោតតែទៅលើការត្រាប់តាមខ្ញុំផ្នែកខាងក្រៅ ការទទួលទានអ្វីដែលខ្ញុំសោយ ហើយប្រើប្រាស់អ្វីដែលខ្ញុំប្រើប្រាស់។ សរុបមក ការចង់បានជំហរស្មើនឹងខ្ញុំ ការមានមហិច្ឆតា ប៉ុន្តែខ្វះគុណសម្បត្តិរបស់ខ្ញុំ ហើយមិនមានជីវិតរបស់ខ្ញុំ និងជាសំរាមមួយ។ សាតាំង អារក្ស និងមហាទេវតាទាំងអស់នេះ គឺជាការស្រាយបំភ្លឺដ៏សាមញ្ញអំពីសត្វនាគដ៏ធំមានសម្បុរក្រហម ដូច្នេះ អ្នកណាដែលមិនត្រូវបានកំណត់ទុកជាមុន និងមិនត្រូវបានជ្រើសរើសដោយខ្ញុំ គឺសុទ្ធតែជាពូជរបស់សត្វនាគដ៏ធំមានសម្បុរក្រហម៖ លក្ខណៈរបស់វាគឺពិតជាដូចនេះ! ទាំងអស់នេះគឺជាសត្រូវរបស់ខ្ញុំ។ (ទោះបីជាយ៉ាងណាក៏ដោយ ការរំខានរបស់សាតាំងមិនត្រូវបានរាប់បញ្ចូលទេ។ ប្រសិនបើធម្មជាតិរបស់អ្នកគឺជាលក្ខណៈសម្បត្តិរបស់ខ្ញុំ នោះគ្មាននរណាម្នាក់អាចផ្លាស់ប្ដូរវាបានទេ។ ដោយសារតែពេលនេះ អ្នកនៅតែរស់នៅក្នុងសាច់ឈាម នោះម្ដងម្កាលអ្នកនឹងត្រូវប្រឈមមុខនឹងការល្បួងរបស់សាតាំង បញ្ហានេះគឺចៀសមិនរួចនោះទេ ប៉ុន្តែអ្នកត្រូវតែប្រុងប្រយ័ត្នជានិច្ច)។ ដូច្នេះហើយ ខ្ញុំនឹងបោះបង់ពូជរបស់សត្វនាគដ៏ធំមានសម្បុរក្រហមទាំងអស់ ដែលក្រៅពីបុត្រាច្បងរបស់ខ្ញុំ។ ធម្មជាតិរបស់ពួកគេមិនអាចផ្លាស់ប្ដូរបានទេ វាគឺជាលក្ខណៈសម្បត្តិរបស់សាតាំង។ វាគឺជាអារក្សដែលពួកគេបើកបង្ហាញ ហើយវាគឺជាមហាទេវតាដែលពួកគេបង្ហាញឱ្យឃើញជាក់ស្ដែង។ នេះគឺជាការពិតទាំងស្រុង។ សត្វនាគដ៏ធំមានសម្បុរក្រហមដែលខ្ញុំមានបន្ទូល មិនមែនជាសត្វនាគដ៏ធំមួយមានសម្បុរក្រហមទេ។ ផ្ទុយទៅវិញ វាគឺជាវិញ្ញាណអាក្រក់ ដែលប្រឆាំងនឹងខ្ញុំ ដោយពាក្យ «សត្វនាគដ៏ធំមានសម្បុរក្រហម» គឺជាន័យដូច។ ដូច្នេះ វិញ្ញាណទាំងអស់ក្រៅពីព្រះវិញ្ញាណបរិសុទ្ធ គឺជាវិញ្ញាណអាក្រក់ ហើយក៏អាចនិយាយថា គឺជាពូជរបស់សត្វនាគដ៏ធំមានសម្បុរក្រហមដែរ។ សេចក្ដីនេះគួរតែច្បាស់ណាស់ហើយចំពោះគ្រប់គ្នា។

ដកស្រង់ពី «ជំពូកទី ៩៦» ស្ដីពី ព្រះសូរសៀងរបស់ព្រះគ្រីស្ទ កាលពីដើមដំបូង នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

អស់រយៈពេលរាប់ពាន់ឆ្នាំ ទឹកដីនេះបានក្លាយជាទឹកដីនៃសេចក្តីស្មោកគ្រោក។ វាកខ្វក់យ៉ាងខ្លាំង ពេញដោយសេចក្តីកំសត់វេទនា ព្រលឹងខ្មោចហោះហើរពាសពេញគ្រប់កន្លែង ជាទីដែលពេញដោយកលល្បិច និងការបោកបញ្ឆោត ចោទប្រកាន់គ្មានមូលដ្ឋាន[១] គ្មានមេត្តា និងកាចសាហាវ ចូរដើរចេញពីទីក្រុងខ្មោចនេះ ហើយទុកឲ្យវាមានពេញទៅដោយសាកសពចុះ។ ក្លិនដ៏ស្អុយរលួយមានពាសពេញដី ហុយឡើងពាសពេញអាកាសវេហា ហើយវាត្រូវបានការពារយ៉ាងមាំ។[២] តើនរណាអាចមើលឃើញពិភពលោកដែលហួសពីមេឃទៅ? អារក្សចងរឹតរាងកាយមនុស្សយ៉ាងជាប់ណែន វាធ្វើឲ្យភ្នែករបស់គេមើលលែងឃើញ ហើយបិទមាត់របស់គេយ៉ាងជិត។ ស្ដេចអារក្សបានច្រឡោតអស់រយៈពេលរាប់ពាន់ឆ្នាំ រហូតដល់សព្វថ្ងៃនេះ វានៅតែយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើទីក្រុងខ្មោច គឺដូចទីក្រុងនេះជារាជវាំងហាមប្រាមរបស់ពួកអារក្សអ៊ីចឹង។ ក្នុងពេលនេះ ពួកឃ្លាំមើលមួយក្រុមនេះខំប្រឹងសម្លក់សម្លឹង ទាំងក្នុងចិត្តភ័យខ្លាចថា ព្រះជាម្ចាស់នឹងចាប់ពួកវាទាំងមិនដឹងខ្លួន ហើយបោសសម្អាតពួកវាទាំងអស់ចោល ដោយគ្មានទុកកន្លែងឲ្យពួកវាមានសេចក្តីសុខ និងសុភមង្គលឡើយ។ តើមនុស្សនៃទីក្រុងខ្មោចមួយនេះអាចធ្លាប់ឃើញព្រះជាម្ចាស់ដោយរបៀបណាទៅ? តើពួកវាធ្លាប់ទទួលបានការថ្នាក់ថ្នម និងភាពគួរឲ្យស្រឡាញ់របស់ព្រះជាម្ចាស់ដែរឬទេ? តើពួកវាមានការកោតសរសើរអ្វីខ្លះចំពោះកិច្ចការនៅពិភពរបស់មនុស្ស? តើមានមនុស្សណាខ្លះដែលអាចយល់អំពីព្រះហឫទ័យដ៏ជ្រាលជ្រៅរបស់ព្រះជាម្ចាស់? វាគ្មានអ្វីដែលត្រូវឆ្ងល់ឡើយថា ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សបន្តលាក់កំបាំងទាំងស្រុងនោះ៖ នៅក្នុងសង្គមដ៏ខ្មៅងងឹត ជាទីដែលពួកអារក្សដ៏គ្មានមេត្តា និងកាចសាហាវស្ថិតនៅនេះ តើស្ដេចអារក្ស ដែលសម្លាប់មនុស្សមិនប៉ប្រិចភ្នែកនេះ អាចទទួលយកអត្ថិភាពរបស់ព្រះជាម្ចាស់ ដែលជាព្រះដ៏គួរឲ្យស្រឡាញ់ សប្បុរស និងបរិសុទ្ធបានដោយរបៀបណា? តើវាអាចទះដៃសាទរ និងអបអរចំពោះការមកដល់របស់ព្រះជាម្ចាស់យ៉ាងដូចម្ដេចទៅ? ឱ ពួកកញ្ជះដាច់ថ្លៃអើយ! តាំងពីយូរមកហើយ ពួកវាតបស្នងសេចក្តីសប្បុរសដោយសេចក្តីស្អប់ ពួកវាបានមាក់ងាយព្រះជាម្ចាស់ ពួកវាបានបំពានព្រះជាម្ចាស់ ពួកវាច្រឡោតខឹងយ៉ាងខ្លាំង ពួកវាគ្មានការគោរពចំពោះព្រះជាម្ចាស់សូម្បីតែបន្ដិច ពួកវាជាចោរលួចប្លន់ ពួកវាបានបាត់បង់មនសិការ ពួកវាប្រព្រឹត្តផ្ទុយពីមនសិការ ហើយពួកវាបានល្បួងមនុស្សស្លូតត្រង់ឲ្យប្រព្រឹត្តអំពើដ៏ល្ងង់ខ្លៅ។ តើនេះឬជាបុព្វបុរសពីសម័យបុរាណនោះ? ជាមេដឹកនាំដ៏គួរឲ្យស្រឡាញ់ឬ? ពួកវាសុទ្ធតែប្រឆាំងនឹងព្រះជាម្ចាស់! ការជ្រៀតជ្រែករបស់ពួកវាបានធ្វើឲ្យពិភពក្រោមមេឃស្ថិតនៅក្នុងសភាពខ្មៅងងឹត និងភាពជ្រួលច្របល់! តើនេះឬជាសេរីភាពសាសនានោះ? ជាសិទ្ធិស្របច្បាប់ និងជាផលប្រយោជន៍របស់ពលរដ្ឋនោះឬ? ទាំងអស់នេះគ្រាន់តែជាកលល្បិច ដើម្បីគ្របបាំងអំពើបាបតែប៉ុណ្ណោះ! តើនរណាបានក្រសោបយកកិច្ចការរបស់ព្រះជាម្ចាស់? តើនរណាបានលះបង់ជីវិត ឬបង្ហូរឈាមសម្រាប់កិច្ចការរបស់ព្រះជាម្ចាស់? ពីមួយជំនាន់ទៅមួយជំនាន់ ពីឪពុកម្ដាយទៅកូន មនុស្សដែលជាទាសករបានយកព្រះជាម្ចាស់ជាទាសករយ៉ាងច្រងេងច្រងាង តើទង្វើនេះមិនញ៉ាំងឲ្យមានសេចក្តីខ្ញាល់ម្ដេចនឹងកើតទៅ? រយៈពេលរាប់ពាន់ឆ្នាំនៃការស្អប់ដែលមាននៅក្នុងដួងចិត្ត រាជ្យមួយពាន់ឆ្នាំនៃអំពើបាបត្រូវបានចារឹកពីលើដួងចិត្ត តើការនេះអាចមិនបណ្ដាលឲ្យមានការស្អប់ខ្ពើមយ៉ាងម៉េចកើតទៅ? ព្រះជាម្ចាស់ដ៏សងសឹក ដែលលុបបំបាត់សត្រូវរបស់ទ្រង់ទាំងស្រុង មិនបណ្ដោយឲ្យវារត់ពាសវាលពាសកាលទៀតឡើយ ហើយក៏មិនបណ្ដោយឲ្យវាបង្កបញ្ហាកាន់តែច្រើនតាមអំពើចិត្តរបស់វាទៀតដែរ! ឥឡូវនេះ វាដល់ពេលហើយ៖ មនុស្សបានប្រមែប្រមូលកម្លាំង ខិតខំប្រឹងប្រែង ហ៊ានលះបង់គ្រប់យ៉ាងសម្រាប់ការនេះ គឺដើម្បីបកអាក្រាតមុខមាត់ដ៏ព្រៃផ្សៃរបស់អារក្សនេះ ហើយជួយឲ្យមនុស្ស ដែលត្រូវបានកំបាំងភ្នែក និងត្រូវបានរងទុក្ខលំបាកវេទនាសព្វបែបយ៉ាង ងើបឡើងចេញពីការឈឺចាប់របស់គេ ហើយបែរខ្នងដាក់អារក្សដ៏កញ្ចាស់មួយនេះ។ ហេតុអ្វីបានជាត្រូវដាក់របាំងហាមប្រាមចំពោះកិច្ចការរបស់ព្រះជាម្ចាស់? ហេតុអ្វីត្រូវប្រើកលល្បិចផ្សេងៗ ដើម្បីបញ្ឆោតរាស្ត្ររបស់ព្រះជាម្ចាស់? តើឯណាទៅជាសេរីភាពដ៏ពិត សិទ្ធិស្របច្បាប់ និងផលប្រយោជន៍នោះ? តើឯណាទៅសេចក្តីយុត្តិធម៌? តើឯណាទៅការលួងលោម? តើឯណាទៅភាពកក់ក្ដៅ? ហេតុអ្វីត្រូវប្រើកលឧបាយ ដើម្បីបញ្ឆោតប្រជារាស្ត្ររបស់ព្រះជាម្ចាស់? ហេតុអ្វីត្រូវប្រើកម្លាំង ដើម្បីបង្រ្កាបដល់ការយាងមករបស់ព្រះជាម្ចាស់? ហេតុអ្វីមិនអនុញ្ញាតឲ្យព្រះជាម្ចាស់មានសេរីភាពក្នុងការដើរហើរនៅលើផែនដីដែលទ្រង់បានបង្កើតមកនេះ? ហេតុអ្វីត្រូវតាមប្រមាញ់ព្រះជាម្ចាស់រហូតដល់ទ្រង់គ្មានកន្លែង ដើម្បីកើយព្រះសិរសារបស់ទ្រង់ដូច្នេះ? តើឯណាទៅជាទីដ៏កក់ក្ដៅនៅចំណោមមនុស្ស? តើឯណាទៅជាការស្វាគមន៍នៅក្នុងចំណោមមនុស្ស? ហេតុអ្វីបង្កឲ្យមានការស្រេកឃ្លានចង់បានព្រះជាម្ចាស់យ៉ាងខ្លាំង? ហេតុអ្វីចាំបាច់ឲ្យព្រះជាម្ចាស់ស្រែកហៅម្ដងហើយម្ដងទៀតដូច្នេះ? ហេតុអ្វីបង្ខំឲ្យព្រះជាម្ចាស់ព្រួយព្រះទ័យចំពោះព្រះបុត្រាដ៏ស្ងួនភ្ញារបស់ទ្រង់? នៅក្នុងសង្គមដ៏ខ្មៅងងឹតនេះ ហេតុអ្វីបានជាពួកឆ្កែការពារដ៏កំសត់របស់វាមិនអនុញ្ញាតឲ្យព្រះជាម្ចាស់មានសេរីភាពយាងមកនៅក្នុងចំណោមពិភពលោកដែលទ្រង់បានបង្កើតមក?

ដកស្រង់ពី «កិច្ចការ និងការចូលទៅក្នុង (៨)» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ចំណេះដឹងអំពីវប្បធម៌សម័យបុរាណបានសម្ងំលួចមនុស្សពីព្រះវត្តមានរបស់ព្រះជាម្ចាស់ ហើយប្រគល់ពួកគេទៅឲ្យស្ដេចអារក្ស និងបរិវាររបស់វា។ សៀវភៅទាំងបួន និងវណ្ណគតិទាំងប្រាំ[ក] បាននាំយកគំនិត និងសញ្ញាណរបស់មនុស្សឲ្យចូលទៅក្នុងយុគសម័យនៃការបះបោរមួយទៀត ដោយធ្វើឲ្យពួកគេលើកតម្កើងកាន់តែខ្លាំងជាងពេលមុនៗចំពោះមនុស្សដែលបានចងក្រងសៀវភៅ/វណ្ណគតិនៃឯកសារទាំងនេះ ហើយជាលទ្ធផល វាធ្វើឲ្យសញ្ញាណរបស់គេអំពីព្រះជាម្ចាស់កាន់តែធ្ងន់ធ្ងរឡើង។ អ្វីដែលមនុស្សមិនបានដឹងនោះគឺថា ស្ដេចអារក្សបានបណ្ដេញព្រះជាម្ចាស់ចេញពីដួងចិត្តរបស់គេដោយគ្មានមេត្តា ហើយខ្លួនវាបានចូលកាន់កាប់យ៉ាងសប្បាយរីករាយ។ ចាប់តាំងពីពេលនោះមក មនុស្សបានមានព្រលឹងដ៏គគ្រក់ និងអាក្រក់ ហើយមានទឹកមុខរបស់ស្ដេចអារក្ស។ ចិត្តស្អប់ចំពោះព្រះជាម្ចាស់មានពេញក្នុងទ្រូងរបស់វា ហើយចិត្តព្យាបាទចងគំនុំរបស់ស្ដេចអារក្សបានសាយភាយនៅក្នុងមនុស្សពីមួយថ្ងៃទៅមួយថ្ងៃ រហូតដល់វាបានសាយភាពសព្វកន្លែងក្នុងគេ។ មនុស្សលែងមានសេរីភាពទៀតហើយ ហើយគេក៏គ្មានផ្លូវអាចផ្ដាច់ចំណងរបស់ស្ដេចអារក្សបានដែរ។ គេគ្មានជម្រើសអ្វីក្រៅពីជាប់ចំណងនៅមួយកន្លែង ទាំងលើកទង់ជ័យស ហើយលុតជង្គង់សុំចុះចូលនៅចំពោះវត្តមានរបស់វានោះទេ។ ជាច្រើនឆ្នាំមុន កាលដួងចិត្តនិងព្រលឹងរបស់មនុស្សនៅក្មេងខ្ចីនៅឡើយ ស្ដេចអារក្សបានដាំនៅក្នុងចិត្តរបស់គេនូវគ្រាប់ពូជនៃដុំសាច់លទ្ធិទមិឡ ដោយបង្រៀនគេអំពីជំនឿខុសឆ្គង ដូចជា «ត្រូវសិក្សាវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ត្រូវទទួលស្គាល់ទំនើបភាវូបនីយកម្មទាំងបួន ហើយនៅក្នុងលោកនេះ វាគ្មានឡើយព្រះជាម្ចាស់»។ លើសពីនេះទៅទៀត វាស្រែកឡើងនៅគ្រប់ឱកាសថា៖ «ចូរយើងពឹងអាងលើការខិតខំប្រឹងប្រែង និងការឧស្សាហ៍ព្យាយាមរបស់យើង ដើម្បីកសាងនូវទឹកដីមួយដ៏ស្រស់បំព្រង» ដោយបង្គាប់ឲ្យមនុស្សគ្រប់គ្នាត្រៀមខ្លួន តាំងពីកុមារភាព ដើម្បីបម្រើយ៉ាងស្មោះត្រង់ចំពោះប្រទេសរបស់គេ។ ដោយមិនដឹងខ្លួន មនុស្សត្រូវបាននាំចូលទៅក្នុងវត្តមានរបស់វា ជាទីដែលវាខំស្រវាយកគ្រប់ទាំងការសរសើរសម្រាប់ខ្លួនវា ដោយគ្មានរអៀសខ្លួនទាល់តែសោះ (មានន័យថា រាល់ទាំងការសរសើរដែលជារបស់ព្រះជាម្ចាស់សម្រាប់ការគ្រប់គ្រងលើមនុស្សជាតិទាំងអស់នៅក្នុងព្រះហស្តរបស់ទ្រង់)។ វាបានធ្វើបែបនេះ ដោយគ្មានខ្មាសអៀនសោះឡើយ។ លើសពីនេះទៅទៀត ដោយគ្មានកេរ្តិ៍ខ្មាស វាបានដណ្ដើមយកប្រជារាស្ត្ររបស់ព្រះជាម្ចាស់ ហើយអូសពួកគេចូលទៅក្នុងផ្ទះរបស់វា ជាទីដែលវាលោតផ្លោះរំលងតុ ដូចជាសត្វកណ្ដុរ ហើយឲ្យមនុស្សថ្វាយបង្គំវាដូចជាព្រះជាម្ចាស់។ នេះជាជនឧក្រិដ្ឋច្បាស់ក្រឡែត! វាស្រែកឡើងនូវពាក្យបង្កាច់បង្ខូចដ៏រន្ធត់ ដូចជា៖ «នៅក្នុងលោកនេះ គ្មានព្រះជាម្ចាស់អ្វីឡើយ។ ខ្យល់កើតមកពីបម្រែបម្រួលនៅក្នុងធម្មជាតិ។ ភ្លៀងកើតចេញមក នៅពេលដែលទឹកហួតឡើងលើមេឃ ហើយជួបជាមួយសីតុណ្ហភាពត្រជាក់ ក៏ចាប់ផ្ដើមកកក្លាយជាតំណក់ទឹកធ្លាក់មកលើផែនដី។ រញ្ជួយផែនដីគឺជាការរញ្ជួយនៃស្រទាប់ខាងលើនៃភពផែនដី ដោយសារតែការផ្លាស់ប្ដូរភូមិសាស្ត្រ។ ភាពរាំងស្ងួតកើតឡើង ដោយសារតែភាពស្ងួតនៅក្នុងខ្យល់ ដែលបង្កឡើងដោយការបំបែកចេញណឺត្រុងនៅលើផ្ទៃខាងលើនៃព្រះអាទិត្យ។ ទាំងនេះគឺជាបាតុភូតធម្មជាតិ។ នៅក្នុងហេតុការណ៍ទាំងអស់នេះ តើឯណាទៅជាអំពើរបស់ព្រះជាម្ចាស់នោះ?» ថែមទាំងមានមនុស្សខ្លះស្រែកឡើងនូវប្រយោគដូចខាងក្រោម ជាប្រយោគដែលមិនគួរត្រូវបាននិយាយទាល់តែសោះ៖ «មនុស្សបានវិវត្តន៍ចេញពីសត្វស្វានៅក្នុងសម័យបុរាណ ហើយពិភពលោកសព្វថ្ងៃកើតចេញមកពីការប្រមូលផ្ដុំចូលគ្នានៃសារធាតុតូចៗ ចាប់តាំងពីរាប់លានឆ្នាំមុន។ ប្រទេសមួយរុងរឿង ឬដួលរលំ គឺអាស្រ័យទាំងស្រុងលើដៃនៃប្រជាជនប្រទេសនោះ»។ នៅលើជញ្ជាំង វាធ្វើឲ្យមនុស្សដាក់តាំងព្យួរវា ឬតាំងវានៅលើតុ ដើម្បីសម្ដែងការគោរព និងសែនព្រេនដល់វា។ ក្នុងពេលតែមួយដែលវាស្រែកឡើងថា «គ្មានព្រះជាម្ចាស់» វាក៏តាំងខ្លួនជាព្រះជាម្ចាស់ ដោយព្រហើនហ៊ានរុញច្រានព្រះជាម្ចាស់ចេញពីដែននៃផែនដី ខណៈពេលវាកំពុងតែឈរជំនួសកន្លែងព្រះជាម្ចាស់ ហើយកាន់តួនាទីជាស្ដេចអារក្ស។ វាពិតជាគ្មានវិចារណញ្ញាណទាល់តែសោះ! វាធ្វើឲ្យមនុស្សម្នាក់ស្អប់វាយ៉ាងខ្លាំង។ មើលទៅហាក់ដូចជា ព្រះជាម្ចាស់ និងវាជាសត្រូវស៊ូពូជ គឺបើមានម្នាក់ ត្រូវតែអត់ម្នាក់ទៀត។ វាមានគម្រោងបណ្ដេញព្រះជាម្ចាស់ចេញ ខណៈឯវាវិញដើរហើរធ្វើអ្វីតាមអំពើចិត្តនៅខាងក្រៅដែននៃច្បាប់។[៣] នេះហើយជាចរិតស្ដេចអារក្សនោះ! តើអត្ថិភាពរបស់វាអាចត្រូវបានប្រឆាំងយ៉ាងម៉េចកើតទៅ? វានឹងមិនសម្រាកឡើយ លុះត្រាតែវាបានបង្កឲ្យមានភាពរញ៉េរញ៉ៃដល់កិច្ចការរបស់ព្រះជាម្ចាស់ ហើយធ្វើឲ្យកិច្ចការរបស់ទ្រង់ច្របូកច្របល់ទាំងស្រុង[៤] គឺដូចវាចង់ប្រឆាំងនឹងព្រះជាម្ចាស់ដល់ទីបំផុត រហូតដល់ប្រយុទ្ធស្លាប់រស់ ទាល់តែមានអ្នកស្លាប់ម្ខាងៗ វាបានតាំងខ្លួនជាសត្រូវនឹងព្រះជាម្ចាស់ ហើយស៊ូប្រយុទ្ធកាន់តែខ្លាំងទៅៗ។ មុខដ៏គួរឲ្យស្អប់របស់វាត្រូវបានលាតត្រដាងតាំងពីយូរណាស់មកហើយ ឥឡូវនេះ វាត្រូវបានវាយឡើងជាំមុខ[៥] និងស្ថិតនៅក្នុងស្ថានភាពដ៏គួរឲ្យអាណិត ប៉ុន្តែ វានឹងមិនបន្ថយចិត្តស្អប់របស់វាចំពោះព្រះជាម្ចាស់ឡើយ គឺលុះត្រាតែបានលេបត្របាក់ព្រះជាម្ចាស់យ៉ាងពេញមាត់ ទើបវានឹងអាចបន្ធូរអារម្មណ៍ស្អប់ ដែលបានលាក់ទុកនៅក្នុងចិត្តរបស់វាតាំងពីយូរ។ ធ្វើយ៉ាងម៉េចឲ្យយើងអាចអត់ទ្រាំចំពោះវា ដែលជាខ្មាំងសត្រូវរបស់ព្រះជាម្ចាស់នេះទៅ! មានតែពេលវាត្រូវវិនាសហិនហោច និងអន្តរាយទាំងស្រុងទេ ទើបបំណងប្រាថ្នានៃជីវិតរបស់យើងនឹងក្លាយជាការពិតបាន។ តើវាត្រូវបានបណ្ដោយឲ្យបន្តរត់ខ្មឺតដោយរបៀបណា? វាបានធ្វើឲ្យមនុស្សក្លាយជាពុករលួយដល់កម្រិតមួយដែលគេលែងស្គាល់មេឃដី ហើយក្លាយជាស្ពឹកស្រពន់ និងគ្មានអារម្មណ៍ទាល់តែសោះ។ មនុស្សបានបាត់បង់នូវការត្រិះរិះពិចារណាជាមនុស្សធម្មតា។ ហេតុអ្វីមិនពលីខ្លួនរបស់យើងទាំងមូល ដើម្បីបំផ្លាញវា ហើយដុតវាចោល ដើម្បីលុបបំបាត់គ្រប់ទាំងការខ្វល់ខ្វាយសម្រាប់ពេលអនាគត ហើយអនុញ្ញាតឲ្យកិច្ចការរបស់ព្រះជាម្ចាស់ឆាប់ទទួលបានសិរីរុងរឿងកាន់តែឆាប់តាមតែអាចធ្វើទៅបាន? ពួកចោលម្សៀតមួយក្រុមនេះបានចូលក្នុងពិភពរបស់មនុស្ស ហើយបានបង្កឲ្យមានចលាចលកើតឡើង។ ពួកវាបាននាំមនុស្សជាតិទាំងអស់ឲ្យចូលទៅមាត់ជ្រោះ ដោយរៀបចំផែនការស្ងាត់ៗក្នុងការរុញច្រានពួកគេឲ្យវិនាសហិចហោចក្លាយជាបំណែកតូចៗ ដើម្បីឲ្យពួកវាអាចស៊ីត្របាក់សាកសពរបស់ពួកគេ។ ពួកវាសង្ឃឹមដោយអសារចង់បំផ្លាញផែនការរបស់ព្រះជាម្ចាស់ ហើយចង់ចូលប្រកួតទាស់នឹងទ្រង់ ដោយហ៊ានភ្នាល់អ្វីៗទាំងអស់នៅក្នុងការប្រកួតមួយដៃនេះ។[៦] ការនេះមិនស្រួលសោះឡើយ! ជារួមមក ឈើឆ្កាងត្រូវបានរៀបចំជាស្រេចសម្រាប់ស្ដេចអារក្ស ដែលមានទោសពីបទឧក្រិដ្ឋដ៏ធ្ងន់ធ្ងរបំផុត។ ព្រះជាម្ចាស់មិនមែនជាកម្មសិទ្ធិនៃឈើឆ្កាងឡើយ។ ទ្រង់បានបោះវាទៅម្ខាងសម្រាប់អារក្សរួចស្រេចទៅហើយ។ ព្រះជាម្ចាស់បានមានជ័យជម្នះតាំងពីយូរ ហើយទ្រង់លែងមានព្រះទ័យទួញសោកចំពោះអំពើបាបរបស់មនុស្សជាតិទៀតហើយ ប៉ុន្តែព្រះអង្គនឹងនាំសេចក្តីសង្រ្គោះទៅកាន់មនុស្សជាតិទាំងអស់វិញ។

ដកស្រង់ពី «កិច្ចការ និងការចូលទៅក្នុង (៧)» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ចាប់តាំងពីស្ថានលើដល់ស្ថានក្រោម ហើយចាប់តាំងពីដើមរហូតដល់ចប់ សាតាំងបានកំពុងតែរំខានដល់កិច្ចការរបស់ព្រះជាម្ចាស់ ហើយប្រឆាំងនឹងទ្រង់ជារៀងរហូតមក។ រាល់ទាំងមេរៀនអំពី «កេរដំណែលវប្បធម៌ពីសម័យបុរាណ» «ចំណេះដឹងដ៏មានតម្លៃអំពីវប្បធម៌សម័យបុរាណ» «សេចក្តីបង្រៀនអំពីលទ្ធិតាវ និងលទ្ធិខុងជឺ» និង «វណ្ណគតិខុងជឺ និងក្បួនពិធីបែបសក្ដិភូមិ» បាននាំមនុស្សឲ្យធ្លាក់នរក។ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាដ៏ជឿនលឿននាសម័យទំនើប ក៏ដូចជាឧស្សាហកម្ម កសិកម្ម និងការធ្វើធុរកិច្ចតាមបែបអភិវឌ្ឍខ្ពស់ ក៏មិនត្រូវបានពួកគេមើលឃើញនោះដែរ។ ផ្ទុយទៅវិញ អ្វីដែលវាធ្វើនោះគឺសង្កត់ធ្ងន់ទៅលើក្បួនពិធីបែបសក្ដិភូមិ ដែលត្រូវបានផ្សព្វផ្សាយដោយ «ពួកមនុស្សស្វា» នាសម័យបុរាណ ដើម្បីមានចេតនាបង្អាក់ ប្រឆាំង និងរាំងស្ទះដល់កិច្ចការរបស់ព្រះជាម្ចាស់។ វាមិនគ្រាន់តែតាមធ្វើបាបមនុស្ស រហូតមកដល់ពេលសព្វថ្ងៃនេះប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងចង់លេប[៧] មនុស្សចូលទាំងមូលទៀតផង។ ការផ្ទេរសេចក្តីបង្រៀនអំពីសីលធម៌ និងក្រមសីលធម៌របស់លទ្ធិសក្ដិភូមិ និងការផ្ទេរបន្តចំណេះដឹងអំពីវប្បធម៌បុរាណ បានធ្វើឲ្យមនុស្សរងទុក្ខជាយូរយារណាស់មកហើយ គឺវាបានប្រែក្លាយពួកគេឲ្យក្លាយជាពួកអារក្ស ទាំងតូចទាំងធំ។ មានមនុស្សតិចណាស់ដែលនឹងទទួលយកព្រះជាម្ចាស់យ៉ាងរីករាយ មានមនុស្សតិចណាស់ដែលស្វាគមន៍ការយាងមករបស់ទ្រង់ដោយចិត្តត្រេកអរ។ ទឹកមុខរបស់មនុស្សទាំងអស់ពោរពេញដោយចេតនាចង់ធ្វើឃាត ហើយនៅគ្រប់ទីកន្លែង ដង្ហើមនៃការកាប់សម្លាប់បានហោះហើរពាសពេញមេឃ។ ពួកវាព្យាយាមបណ្ដេញព្រះជាម្ចាស់ចេញពីទឹកដីនេះ ហើយទាំងកាន់កាំបិត និងដាវនៅក្នុងដៃ ពួកវាត្រៀមខ្លួនចូលប្រយុទ្ធ ដើម្បីកម្ចាត់ព្រះជាម្ចាស់ចោល «ឲ្យវិនាសសាបសូន្យ»។ នៅទូទាំងទឹកដីរបស់អារក្ស ជាទីដែលមនុស្សតែងតែទទួលការបង្ហាត់បង្រៀនថា គ្មានឡើយព្រះជាម្ចាស់ ជាទីដែលរូបព្រះចម្លាក់មាននៅគ្រប់ច្រកល្ហក និងជាទីដែលខ្យល់អាកាសត្រូវបានបក់ផាត់ពេញដោយក្លិនផ្សែងដ៏គួរឲ្យចង់ក្អួតចេញពីការដុតក្រដាស និងធូប ផ្សែងអ័ព្ទយ៉ាងក្រាស់ សឹងតែស្ទះដង្ហើមស្លាប់។ វាមានក្លិនស្អុយដូចភក់ជ្រាំដែលភាយឡើងវិលវល់ដូចចលនាសត្វពស់ពិស ហើយស្អុយខ្លាំងពេក រហូតដល់ធ្វើឲ្យមនុស្សចង់ក្អួត។ ក្រៅពីនេះ ក៏មានឮសំឡេងសូត្រគម្ពីររបស់ពួកអារក្ស ជាសំឡេងមួយដែលហាក់ដូចជាចេញមកពីទីដ៏សែនឆ្ងាយនៅស្ថាននរក ហើយវាលាន់ឮខ្លាំងពេក រហូតដល់ធ្វើឲ្យមនុស្សម្នាក់ភ័យញាប់ញ័រ។ នៅគ្រប់ទីកន្លែងនៅក្នុងទឹកដីនេះ មានសុទ្ធតែរូបព្រះចម្រុះពណ៌ ដែលប្រែទឹកដីនេះឲ្យក្លាយជាពិភពមួយដែលត្រេកត្រអាលនឹងកាមគុណ ខណៈឯស្ដេចអារក្សបន្តសើចយ៉ាងអាក្រក់ គឺដូចផែនការអាក្រក់របស់វាបានជោគជ័យអ៊ីចឹង។ ក្នុងគ្រានេះ មនុស្សបន្តភ្លេចភ្លាំងទាំងស្រុង ហើយក៏មិនបានដឹងខ្យល់អ្វីសោះថា អារក្សបានធ្វើឲ្យគេពុករលួយ រហូតដល់កម្រិតមួយដែលពួកគេគ្មានអារម្មណ៍ដឹង ហើយគ្របបាំងក្បាលទាំងអាម៉ាស់។ ក្នុងពេលដូចគ្នានេះ វាក៏ចង់បោសសម្អាតចោលនូវអ្វីៗគ្រប់យ៉ាងអំពីព្រះជាម្ចាស់ ហើយបង្ខូច និងធ្វើឃាតទ្រង់ម្ដងទៀត គឺនេះហើយជាចេតនារបស់វាដែលចង់បំផ្លាញ និងបង្អាក់ដល់កិច្ចការរបស់ទ្រង់។ តើវាអាចអនុញ្ញាតឲ្យព្រះជាម្ចាស់មានឋានៈស្មើនឹងវាយ៉ាងដូចម្ដេចទៅ? តើវាអាចអត់ទ្រាំឲ្យព្រះជាម្ចាស់ «ជ្រៀតជ្រែង» កិច្ចការរបស់វានៅកណ្ដាលចំណោមមនុស្សនៅលើផែនដីដោយរបៀបណា? តើវាអាចអនុញ្ញាតឲ្យព្រះជាម្ចាស់បកអាក្រាតមុខមាត់ដ៏គួរឲ្យខ្ពើមរបស់វាយ៉ាងម៉េចទៅ? តើវាអាចអនុញ្ញាតឲ្យព្រះជាម្ចាស់ធ្វើឲ្យកិច្ចការរបស់វារញ៉េរញ៉ៃយ៉ាងដូចម្ដេច? តើអារក្សដែលចូលចិត្តច្រឡោតខឹងនេះ អាចអនុញ្ញាតឲ្យព្រះជាម្ចាស់គ្រប់គ្រងលើដំណាក់ស្ដេចរបស់វានៅលើផែនដីដោយរបៀបណា? តើវាអាចព្រមក្រាបចុះនៅចំពោះព្រះចេស្ដារបស់ទ្រង់ដែលខ្លាំងជាងវាដោយរបៀបណា? ទឹកមុខដ៏គួរឲ្យខ្ពើមរបស់វាត្រូវបានលាតត្រដាងឲ្យឃើញច្បាស់ ដើម្បីឲ្យមនុស្សមិនដឹងជាត្រូវសើច ឬយំឡើយ ហើយវាពិតជាពិបាកក្នុងការពិពណ៌នា។ តើនេះមិនមែនជាសារជាតិរបស់វាទេឬ? ជាមួយព្រលឹងដ៏កខ្វក់ វានៅតែជឿថា ខ្លួនវាស្រស់ស្អាតហួសអ្វីនឹងថ្លែង។ នេះជាក្រុមឧក្រិដ្ឋជនហើយ![៨] ពួកវាចុះមកក្នុងពិភពរបស់មនុស្ស ដើម្បីញុះឲ្យមានការសប្បាយភ្លើតភ្លើន និងបង្កឲ្យមានកោលាហល ព្រមទាំងចលាចលយ៉ាងខ្លាំង រហូតដល់ពិភពលោកក្លាយជាទីកន្លែងមួយដែលមានចិត្តប្រែប្រួល និងសាវា ហើយដួងចិត្តរបស់មនុស្សពេញដោយភាពស្លន់ស្លោ និងការខ្វល់ខ្វាយ ហើយពួកវាបានលេងសើចជាមួយមនុស្សខ្លាំងជ្រុល រហូតដល់រូបរាងរបស់គេក្លាយជាមនុស្សមិនចំមនុស្ស សត្វមិនចំសត្វ គឺអាក្រក់យ៉ាងខ្លាំង ហើយបានធ្វើឲ្យបាត់ដានចុងក្រោយរបស់មនុស្សដើមដែលបរិសុទ្ធ។ លើសពីនេះទៅទៀត ពួកវាថែមទាំងចង់កាន់កាប់អំណាចជាស្ដេចនៅលើផែនដី។ ពួកវានៅចាំរារាំងដល់កិច្ចការរបស់ព្រះជាម្ចាស់ រហូតដល់ទៅណាមិនកើត សូម្បីតែកំរិលខ្លួនតែបន្ដិចក៏មិនបានផង ហើយពួកវាបានរឹតមនុស្សយ៉ាងណែន ដូចជាស្ករតាំងម៉ែ។ ដោយបានប្រព្រឹត្តអំពើបាបដ៏ធ្ងន់ធ្ងរជាច្រើន និងបង្កឲ្យមានគ្រោះមហន្តរាយរាប់មិនអស់ តើពួកវានៅតែរំពឹងចង់បានអ្វីមួយ ក្រៅពីការវាយផ្ចាលទៀតឬ? ពួកអារក្ស និងពួកវិញ្ញាណអាក្រក់បានកំពុងតែរត់យ៉ាងលឿនខ្មឺតនៅលើផែនដីនាពេលមួយ ហើយពួកវាបានបិទបាំងទាំងបំណងព្រះហឫទ័យ និងកិច្ចខិតខំប្រឹងប្រែងរបស់ព្រះជាម្ចាស់យ៉ាងខ្លាំង ដើម្បីកុំឲ្យមនុស្សបានដឹង។ ជាការពិត នេះជាអំពើបាបដ៏អាក្រក់ក្រៃលែង! តើព្រះជាម្ចាស់អាចមិនមានព្រះទ័យអន្ទះសាយ៉ាងម៉េចកើតទៅ? តើព្រះជាម្ចាស់អាចមិនមានព្រះពិរោធយ៉ាងម៉េចកើតទៅ? ពួកវាបានរារាំង និងប្រឆាំងផ្កាប់មុខចំពោះកិច្ចការរបស់ព្រះជាម្ចាស់៖ បះបោរពេកហើយ!

ដកស្រង់ពី «កិច្ចការ និងការចូលទៅក្នុង (៧)» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

សាតាំងសាងកេរ្តិ៍ឈ្មោះរបស់វា តាមរយៈការបោកបញ្ឆោតមនុស្ស ហើយជារឿយៗ វាតាំងខ្លួនជាមេទ័ព និងជាបុគ្គលគំរូនៃសេចក្តីសុចរិត។ ក្រោមការក្លែងបន្លំធ្វើជាការពារសេចក្តីសុចរិត វាធ្វើបាបមនុស្ស បំផ្លាញព្រលឹងពួកគេ ហើយប្រើប្រាស់គ្រប់ទាំងមធ្យោបាយ ដើម្បីធ្វើឲ្យស្ពឹក បញ្ឆោត និងញុះញុងមនុស្ស។ គោលដៅរបស់វា គឺធ្វើឲ្យមនុស្សយល់ស្រប និងអនុវត្តតាមការប្រព្រឹត្តអាក្រក់របស់វា ព្រមទាំងធ្វើឲ្យមនុស្សចូលដៃជាមួយវា ដើម្បីប្រឆាំងនឹងសិទ្ធិអំណាច និងអធិបតេយ្យភាពរបស់ព្រះជាម្ចាស់។ យ៉ាងណាមិញ នៅពេលដែលមនុស្សម្នាក់មើលឃើញពីផែនការ និងគម្រោងការអាក្រក់របស់វា ព្រមទាំងមើលធ្លុះដល់ចរិតដ៏ថោកទាបរបស់វា ហើយនៅពេលដែលមនុស្សមិនចង់បន្តជំពប់ដួល និងចាញ់បោកវា ឬមិនចង់បន្តក្លាយជាទាសករវា ឬមិនចង់ទទួលទោស និងត្រូវបំផ្លាញរួមជាមួយវា នោះសាតាំងផ្លាស់ប្ដូររូបរាងជាពួកបរិសុទ្ធកាលពីមុនរបស់វា ហើយហែកចោលម៉ាស់មុខក្លែងក្លាយរបស់វា ដើម្បីបើកសម្ដែងពីមុខមាត់ពិតរបស់វា ដែលអាក្រក់ សាហាវ កខ្វក់ និងឃោរឃៅ។ វាគ្មានស្រឡាញ់អ្វី ក្រៅពីបំផ្លិចបំផ្លាញអស់អ្នកដែលបដិសេធមិនដើរតាមវា និងអស់អ្នកដែលប្រឆាំងនឹងកម្លាំងអាក្រក់របស់វានោះឡើយ។ នៅចំណុចនេះ សាតាំងលែងមានរូបរាងដ៏គួរឲ្យទុកចិត្ត ជាសុភាពបុរសទៀតហើយ ប៉ុន្តែ រូបរាងដ៏កខ្វក់ និងដូចបិសាចរបស់វាត្រូវបានបើកសម្ដែងចេញ ដោយស្ថិតនៅក្រោមស្បែកចៀម។ នៅពេលដែលផែនការអាក្រក់របស់សាតាំងត្រូវបានលាតត្រដាងឲ្យឃើញ ហើយពេលរូបរាងដ៏ពិតរបស់វាត្រូវបានបកអាក្រាត នោះវានឹងផ្ទុះកំហឹង ហើយបង្ហាញពីភាពសាហាវយង់ឃ្នងរបស់វាមិនខាន។ ក្រោយមក បំណងរបស់វាដែលចង់ធ្វើបាប និងបំផ្លាញមនុស្ស នឹងមានកាន់តែខ្លាំងឡើងៗ។ នេះគឺដោយសារតែវាបានកំរោលចូល នៅពេលដែលមនុស្សភ្ញាក់ខ្លួនមកស្គាល់សេចក្តីពិត ហើយវាចងគំនុំកាន់តែខ្លាំងចំពោះមនុស្ស ដោយសារតែពួកគេមានការជំរុញចិត្តចង់បានសេរីភាព និងពន្លឺ ហើយចង់ផ្ដាច់ខ្លួនចេញពីគុករបស់វា។ កំរោលរបស់វាត្រូវបានបង្ហាញចេញ ដើម្បីការពារ និងគាំទ្រដល់ការអាក្រក់របស់វា ហើយនេះក៏ជាការបើកសម្ដែងដ៏ពិតអំពីនិស្ស័យដ៏សាហាវរបស់វាផងដែរ។

នៅក្នុងអ្វីៗគ្រប់យ៉ាង អាកប្បកិរិយារបស់សាតាំងបង្ហាញចេញពីនិស្ស័យដ៏អាក្រក់របស់វា។ នៅក្នុងចំណោមទង្វើដ៏អាក្រក់ទាំងអស់ដែលសាតាំងបានធ្វើចំពោះមនុស្ស ចាប់តាំងពីកិច្ចខិតខំប្រឹងប្រែងកាលពីដំបូងរបស់វា ដើម្បីបញ្ឆោតមនុស្សឲ្យដើរតាមវា ដល់ការកេងប្រវ័ញ្ចលើមនុស្ស ដែលវាខំអូសទាញមនុស្សឲ្យប្រព្រឹត្តអំពើអាក្រក់របស់វា រហូតដល់ការចងគំនុំរបស់វាចំពោះមនុស្ស ក្រោយពេលរូបរាងដ៏ពិតរបស់វាត្រូវបានបកអាក្រាត ហើយមនុស្សបានស្គាល់ និងបោះបង់វាចោល គឺគ្មានទង្វើណាមួយដែលមិនលាតត្រដាងពីសារជាតិដ៏អាក្រក់របស់សាតាំង ហើយក៏គ្មានទង្វើណាមួយដែលមិនបញ្ជាក់ពីការពិតថា សាតាំងគ្មានទំនាក់ទំនងជាមួយអ្វីៗដែលវិជ្ជមាន និងបញ្ជាក់ទៀតថា សាតាំងជាប្រភពនៃអ្វីៗដែលអាក្រក់ទាំងអស់នោះដែរ។ គ្រប់ទង្វើរបស់វាសុទ្ធតែការពារដល់អំពើអាក្រក់របស់វា ថែរក្សាការបន្តធ្វើអាក្រក់របស់វា ប្រឆាំងនឹងអ្វីៗដែលយុត្តិធម៌ និងវិជ្ជមាន ព្រមទាំងបំផ្លាញច្បាប់ និងសណ្ដាប់ធ្នាប់នៃការរស់រានមានជីវិតតាមធម្មតារបស់មនុស្ស។ ទង្វើរបស់សាតាំងទាំងនេះប្រឆាំងនឹងព្រះជាម្ចាស់ ហើយវានឹងត្រូវបំផ្លាញ ដោយសេចក្ដីក្រោធរបស់ព្រះជាម្ចាស់មិន ខាន។ ទោះបីសាតាំងមានកំរោលក៏ដោយ ក៏កំរោលរបស់វាគ្រាន់តែជាផ្លូវមួយ ដើម្បីបញ្ចេញពីនិស្ស័យដ៏អាក្រក់របស់វាប៉ុណ្ណោះ។ ហេតុផលដែលនាំឲ្យសាតាំងក្ដៅក្រហាយ និងខឹងខ្លាំងគឺថា៖ ផែនការអាក្រក់ដែលមិនអាចនិយាយបានរបស់វាត្រូវបានលាតត្រដាង។ ផែនការអាក្រក់របស់វាត្រូវបានរលាយបាត់។ មហិច្ឆតា និងបំណងប្រាថ្នាដ៏ព្រៃផ្សៃរបស់វាដែលចង់ជំនួសកន្លែងរបស់ព្រះជាម្ចាស់ និងចង់ដើរតួជាព្រះជាម្ចាស់នោះ ត្រូវបានបំផ្លាញ និងរាំងស្ទះ។ ហើយគោលដៅរបស់វាដែលចង់ត្រួតត្រាលើមនុស្សទាំងអស់ ឥឡូវ គ្មានបានផលអ្វីឡើយ ហើយក៏មិនអាចសម្រេចបាននោះដែរ។

ដកស្រង់ពី «ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ គឺជាព្រះតែមួយអង្គគត់ II» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

លេខយោង៖

១. «ចោទប្រកាន់គ្មានមូលដ្ឋាន» សំដៅទៅលើវិធីសាស្ត្រដែលអារក្សប្រើ ដើម្បីធ្វើបាបមនុស្ស។

២. «ត្រូវបានការពារយ៉ាងមាំ» បង្ហាញថា វិធីសាស្ត្រដែលអារក្សប្រើ ដើម្បីធ្វើបាបមនុស្សនោះមានភាពសាហាវព្រៃផ្សៃយ៉ាងពិសេស ហើយវាត្រួតត្រាមនុស្សយ៉ាងខ្លាំង រហូតដល់ពួកគេមិនអាចកម្រើកបាន។

៣. «ដើរហើរធ្វើអ្វីតាមអំពើចិត្តនៅខាងក្រៅដែននៃច្បាប់» បង្ហាញថា អារក្សក្លាយជាឆ្កួតឡប់ ហើយរត់ពាសវាលពាសកាល។

៤. «ច្របូកច្របល់ទាំងស្រុង» សំដៅទៅលើរបៀបដែលឥរិយាបថហិង្សារបស់អារក្ស ពិបាកអត់ទ្រាំក្នុងការមើលណាស់។

៥. «វាយឡើងជាំមុខ» សំដៅទៅលើមុខមាត់ដ៏អាក្រក់របស់ស្ដេចអារក្ស។

៦. «ដោយហ៊ានភ្នាល់អ្វីៗទាំងអស់នៅក្នុងការប្រកួតមួយដៃនេះ» មានន័យថា ភ្នាល់លុយទាំងអស់របស់ខ្លួននៅមួយក្ដារចុងក្រោយ ដោយសង្ឃឹមថា ខ្លួននឹងឈ្នះនៅទីបំផុត។ នេះគឺជាន័យប្រៀបធៀបមួយសម្រាប់ផែនការអាក្រក់ និងគួរឲ្យខ្លាចរបស់អារក្ស។ ឃ្លានេះត្រូវបានប្រើនៅក្នុងន័យចំអក។

៧. «លេប» សំដៅទៅលើឥរិយាបថដ៏សាហាវរបស់ស្ដេចអារក្ស ដែលកាន់កាប់មនុស្សទាំងស្រុង។

៨. «ក្រុមឧក្រិដ្ឋជន» គឺដូចគ្នាទៅនឹង «ក្រុមជើងកាង»។

ក. សៀវភៅទាំងបួន និងវណ្ណគតិទាំងប្រាំ គឺជាសៀវភៅនៃលទ្ធិកុងហ្វ៊ូរបស់អាជ្ញាធរក្នុងប្រទេសចិន។

ខាង​ដើម៖ ៤. ផលវិបាកដែលមនុស្សម្នាក់ស្ថិតក្រោមអំណាចនៃការបោកបញ្ឆោត និងការត្រួតត្រារបស់ពួកផារិស៊ី និងពួកទទឹងនឹងព្រះគ្រីស្ទរបស់ពិភពសាសនា ហើយថាតើពួកគេអាចត្រូវបានព្រះជាម្ចាស់សង្គ្រោះឬអត់

បន្ទាប់៖ ១. ការបោកបញ្ឆោតរបស់សាតាំង និងការធ្វើឱ្យមនុស្សជាតិពុករលួយ គឺជាឫសគល់នៃភាពងងឹត និងសេចក្ដីអាក្រក់នៅក្នុងលោកីយ៍

តើយើងគួរអធិស្ឋានយ៉ាងដូចម្ដេច ដើម្បីឲ្យព្រះជាម្ចាស់ទ្រង់សណ្ដាប់? សូមទាក់ទងមកកាន់យើងខ្ញុំ ដើម្បីស្វែងរកដំណោះស្រាយ។

ខ្លឹមសារ​ពាក់ព័ន្ធ

១. មូលហេតុដែលព្រះជាម្ចាស់មានព្រះនាមផ្សេងគ្នានៅក្នុងយុគសម័យផ្សេងគ្នា និងសារៈសំខាន់នៃព្រះនាមរបស់ទ្រង់

ខគម្ពីរយោង៖ «ហើយព្រះជាម្ចាស់ក៏មានបន្ទូលនឹងម៉ូសេបន្ថែមទៀតថា ចូរអ្នកនិយាយទៅកាន់កូនចៅអ៊ីស្រាអែលថា ព្រះយេហូវ៉ា ជាព្រះនៃឱពុករបស់អ្នក...

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ