IX. ភាពខុសគ្នារវាងកិច្ចការរបស់ព្រះជាម្ចាស់ និងកិច្ចការរបស់មនុស្ស

១. កិច្ចការរបស់ព្រះជាម្ចាស់ផ្ទាល់ មានការពាក់ព័ន្ធ​នឹង​កិច្ចការរបស់មនុស្សលោកទាំងអស់ ហើយក៏តំណាងឲ្យកិច្ចនៃយុគសម័យទាំងមូលដែរ មានន័យថា កិច្ចការរបស់ព្រះជាម្ចាស់ផ្ទាល់ តំណាងឲ្យថាមពល និងទំនោរនៃកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ចំណែកកិច្ចការរបស់ពួកសាវ័កកើតក្រោយពីកិច្ចការរបស់ព្រះជាម្ចាស់ផ្ទាល់ រួចបន្តពីកិច្ចការរបស់ទ្រង់ ហើយកិច្ចការរបស់សាវ័កមិនបានដឹកនាំយុគសម័យទេ ក៏មិនតំណាងឲ្យទំនោរនៃកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធក្នុងយុគសម័យទាំងមូលដែរ។ ពួកគេធ្វើបានត្រឹមកិច្ចការដែលមនុស្សគួរធ្វើ គ្មានអ្វីពាក់ព័ន្ធកិច្ចការគ្រប់គ្រងទាល់តែសោះ។ កិច្ចការដែលព្រះជាម្ចាស់ធ្វើដោយផ្ទាល់ គឺជាគម្រោងមួយក្នុង កិច្ចការគ្រប់គ្រង។ កិច្ចការរបស់មនុស្ស គឺគ្រាន់តែជាកតព្វកិច្ចមួយ ដែលមនុស្សដែលត្រូវព្រះប្រើដែលត្រូវបំពេញ ហើយគ្មានអ្វីពាក់ព័ន្ធនឹងកិច្ចការគ្រប់គ្រងនោះឡើយ។ បើទោះបីជាការពិតដែលថាកិច្ចការទាំងពីរនេះ សុទ្ធតែជាកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធក៏ដោយ ក៏រវាងកិច្ចការរបស់ព្រះជាម្ចាស់ និងកិច្ចការរបស់មនុស្ស មាននូវលក្ខណៈខុសគ្នាដ៏សំខាន់ជាច្រើនដោយសារតែភាពខុសគ្នាខាងអត្តសញ្ញាណ និងសេចក្ដីតំណាងនៃកិច្ចការ។

ដកស្រង់ពី «កិច្ចការរបស់ព្រះជាម្ចាស់ និងកិច្ចការរបស់មនុស្សលោក» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

២. កិច្ចការរបស់ព្រះជា​ម្ចាស់​ដែលយកកំណើតជាមនុស្សចាប់ផ្ដើមនូវយុគសម័យថ្មី ហើយអស់អ្នកដែលបន្តកិច្ចការរបស់ទ្រង់ គឺជាមនុស្សដែលត្រូវបានទ្រង់ប្រើប្រាស់។ កិច្ចការដែលត្រូវបានធ្វើដោយមនុស្ស គឺជាកិច្ចការដែលស្ថិតនៅក្នុងព័ន្ធកិច្ចរបស់ព្រះជាម្ចាស់ក្នុងសាច់ឈាម ហើយកិច្ចការនេះគ្មានសមត្ថភាពទៅហួសវិសាលភាពនេះឡើយ។ ប្រសិនបើព្រះជា​ម្ចាស់​ដែលយកកំណើតជាមនុស្ស មិនយាងមកធ្វើកិច្ចការរបស់ទ្រង់ទេ នោះមនុស្សនឹងមិនអាចចូលទៅក្នុងយុគសម័យថ្មីបានឡើយ។ កិច្ចការដែលត្រូវបានធ្វើដោយមនុស្ស គ្រាន់តែស្ថិតនៅក្នុងដែនភារកិច្ចរបស់គេ ដែលអាចធ្វើបានដោយមនុស្ស ហើយវាមិនតំណាងឲ្យកិច្ចការរបស់ព្រះជាម្ចាស់ឡើយ។ មានតែព្រះជា​ម្ចាស់​ដែលយកកំណើតជាមនុស្សប៉ុណ្ណោះដែលអាចយាងមក ដើម្បីបញ្ចប់កិច្ចការដែលទ្រង់គួរតែធ្វើ ហើយក្រៅពីទ្រង់ នោះគ្មាននរណាម្នាក់អាចធ្វើកិច្ចការនេះជំនួសទ្រង់បានឡើយ។ ពិតមែនហើយ អ្វីដែលខ្ញុំមានបន្ទូលនេះ គឺទាក់ទងនឹងកិច្ចការយកកំណើតជាមនុស្ស​។

ដកស្រង់ពី «មនុស្សជាតិដ៏ពុករលួយកាន់តែត្រូវការសេចក្តីសង្រ្គោះរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

៣. ព្រះដែលយកកំណើតជាមនុស្សមានលក្ខណៈខុសគ្នាយ៉ាងខ្លាំងពីមនុស្សដែលព្រះជាម្ចាស់បានត្រាស់បង្គាប់។ ព្រះដែលយកកំណើតជាមនុស្សអាចធ្វើកិច្ចការនៃភាពជាព្រះ ខណៈមនុស្សដែលត្រូវបានព្រះជាម្ចាស់ត្រាស់បង្គាប់ មិនអាចធ្វើកិច្ចការនេះបានឡើយ។ នៅដើមដំបូងនៃយុគសម័យនីមួយៗ ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់មានបន្ទូលដោយផ្ទាល់ ហើយផ្ដើមឡើងនូវយុគសម័យថ្មី ដើម្បីនាំមនុស្សចូលទៅក្នុងទីចាប់ផ្ដើមមួយថ្មី។ នៅពេលដែលទ្រង់បានមានបន្ទូលចប់ហើយ ការនេះជាសញ្ញាបញ្ជាក់ថា កិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងភាពជាព្រះក៏ត្រូវបានបញ្ចប់ផងដែរ។ ក្រោយមក មនុស្សទាំងអស់ដែលដើរតាមបុគ្គលដែលព្រះជាម្ចាស់បានប្រើប្រាស់ ក៏ទទួលបានបទពិសោធន៍ជីវិតរបស់គេផងដែរ។

ដកស្រង់ពី «ភាពខុសគ្នាដ៏សំខាន់រវាងព្រះដែលយកកំណើតជាមនុស្ស និងមនុស្សដែលត្រូវបានព្រះជាម្ចាស់ត្រាស់បង្គាប់» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

៤. កិច្ចការរបស់ព្រះជាម្ចាស់ គឺត្រូវតែធ្វើឡើងដោយព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ។ គឺព្រះអង្គហើយដែលជាអ្នកធ្វើឲ្យកិច្ចការរបស់ទ្រង់ដំណើរការទៅបាន ហើយព្រះអង្គក៏ជាអ្នកបង្ហើយកិច្ចការរបស់ទ្រង់ដែរ។ ព្រះអង្គជាអ្នករៀបចំផែនការអំពីកិច្ចការនេះ ហើយព្រះអង្គក៏ជាអ្នកចាត់ចែងកិច្ចការនេះដែរ ជាងនេះទៅទៀត ព្រះអង្គក៏ជាអ្នកនាំកិច្ចការនេះឲ្យឈានទៅរកផលសម្រេចដែរ។ ដូចមានចែងក្នុងព្រះគម្ពីរថា «ខ្ញុំជាដើម ហើយជាចុង ខ្ញុំជាអ្នកព្រោះពូជ និងជាអ្នកច្រូតផល។» គ្រប់យ៉ាងដែលពាក់ព័ន្ធនឹងការគ្រប់គ្រងរបស់ព្រះអង្គ សុទ្ធតែត្រូវបានធ្វើឡើងដោយព្រះជាម្ចាស់ផ្ទាល់។ ទ្រង់គឺជាអ្នកគ្រប់គ្រងផែនការគ្រប់គ្រងរយៈពេលប្រាំមួយពាន់ឆ្នាំ គ្មាននរណាអាចធ្វើកិច្ចការរបស់ទ្រង់ ជំនួសទ្រង់បានឡើយ ហើយក៏គ្មាននរណាអាចបិទបញ្ចប់កិច្ចការរបស់ទ្រង់ដែរ ដ្បិតគឺទ្រង់ហើយជាអ្នកក្ដោបក្ដាប់អ្វីៗគ្រប់យ៉ាង ក្នុងព្រះហស្តរបស់ព្រះអង្គ។ បន្ទាប់ពីបានបង្កើតលោកីយ៍នេះរួច ទ្រង់នឹងដឹកនាំលោកីយ៍ទាំងមូល ទៅរស់ក្នុងពន្លឺរបស់ព្រះអង្គ ហើយទ្រង់នឹងបញ្ចប់យុគសម័យនេះទាំងមូលផងដែរ ដោយនាំផែនការទាំងមូលរបស់ព្រះអង្គ ឈានទៅរកផលសម្រេច!

ដកស្រង់ពី «អាថ៌កំបាំងនៃការយកកំណើតជាមនុស្ស (១)» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

៥. កិច្ចការដែលព្រះជាម្ចាស់ធ្វើដោយផ្ទាល់ព្រះអង្គ គឺសុទ្ធតែជាកិច្ចការដែលទ្រង់ចង់ធ្វើនៅក្នុងផែនការគ្រប់គ្រងរបស់ព្រះអង្គផ្ទាល់ ហើយជាកិច្ចការដែលមានចំណែក ដល់ការគ្រប់គ្រងដ៏ធំអស្ចារ្យ។ កិច្ចការដែលមនុស្សបានធ្វើ បន្សំឡើងដោយការផ្ដល់បទពិសោធន៍របស់ពួកគេរៀងខ្លួន។ វាបន្សំឡើងពីការរកឃើញផ្លូវនៃបទពិសោធន៍ថ្មីមួយ ដែលលើសបទពិសោធន៍មនុស្សសម័យមុនធ្លាប់ឆ្លងកាត់ និងជាផ្លូវនៃការដឹកនាំបងប្អូនប្រុសស្រីរបស់គេ ទាំងកំពុងស្ថិតក្រោមការដឹកនាំរបស់ព្រះវិញ្ញាណបរិសុទ្ធ។ អ្វីដែលមនុស្សទាំងអស់នេះផ្ដល់ឲ្យ គឺជាបទពិសោធន៍រៀងៗខ្លួនរបស់គេ ឬជាសំណេរខាងព្រលឹងវិញ្ញាណរបស់មនុស្សខាងព្រលឹងវិញ្ញាណ។ ទោះបីមនុស្សទាំងនេះ ត្រូវបានព្រះវិញ្ញាណបរិសុទ្ធប្រើ ក៏កិច្ចការដែលពួកគេធ្វើ មិនមានពាក់ព័ន្ធនឹងកិច្ចការនៃការគ្រប់គ្រងដ៏ធំអស្ចារ្យ នៅក្នុងផែនការប្រាំមួយពាន់ឆ្នាំដែរ។ ពួកគេគ្រាន់តែជាមនុស្សដែលត្រូវបានបីបាច់ដោយព្រះវិញ្ញាណបរិសុទ្ធ នៅក្នុងសម័យកាលផ្សេងពីគ្នា ឲ្យដឹកនាំមនុស្សដែលនៅក្នុងលំហូររបស់ព្រះវិញ្ញាណបរិសុទ្ធ រហូតទាល់តែមុខងារដែលគេអាចបំពេញ ឈានដល់ទីបញ្ចប់ ឬរហូតទាល់តែជីវិតរបស់គេត្រូវបញ្ចប់។ កិច្ចការដែលពួកគេធ្វើ គ្រាន់តែជារៀបចំផ្លូវដ៏ត្រឹមត្រូវមួយ សម្រាប់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ឬបន្តនូវចំណុចជាក់លាក់មួយនៃការគ្រប់គ្រងរបស់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ នៅលើផែនដី។ នៅក្នុងពួកគេផ្ទាល់ មនុស្សទាំងនេះមិនអាចធ្វើកិច្ចការដែលធំជាងការគ្រប់គ្រងរបស់ព្រះអង្គបានឡើយ ពួកគេក៏មិនអាចបើកបង្ហាញពីផ្លូវថ្មីៗ ហើយក្នុងចំណោមពួកគេ ក៏រឹតតែគ្មាននរណាអាចបញ្ចប់កិច្ចការទាំងអស់របស់ព្រះជាម្ចាស់ តាំងពីយុគសម័យដើមបានឡើយ។ ដូច្នេះ កិច្ចការដែលពួកគេធ្វើ តំណាងត្រឹមមនុស្សម្នាក់ដែលកំពុងបំពេញមុខងាររបស់គេ និងមិនអាចតំណាងឲ្យព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ដែលកំពុងបំពេញព័ន្ធកិច្ចរបស់ទ្រង់បានឡើយ។ នេះគឺដោយសារតែកិច្ចការដែលពួកគេធ្វើមិនដូចនឹងកិច្ចការដែលព្រះជាម្ចាស់ផ្ទាល់ព្រះអង្គធ្វើឡើយ។ កិច្ចការនៃការចាប់ផ្ដើមយុគសម័យថ្មី មិនមែនជាកិច្ចការដែលមនុស្សអាចធ្វើជំនួសព្រះជាម្ចាស់បានឡើយ។ កិច្ចការនេះគ្មាននរណាអាចធ្វើបាន ក្រៅតែពីព្រះជាម្ចាស់ផ្ទាល់ព្រះអង្គឡើយ។ កិច្ចការដែលមនុស្សបានធ្វើឡើង បន្សំឡើងដោយការបំពេញកាតព្វកិច្ចរបស់គេក្នុងនាមជាមនុស្ស និងត្រូវបានធ្វើឡើង ពេលដែលគេត្រូវបានបណ្ដាលចិត្ត ឬត្រូវបានស្រាយបំភ្លឺដោយព្រះវិញ្ញាណបរិសុទ្ធ។ ការដឹកនាំដែលមនុស្សទាំងអស់នេះផ្ដល់ជូន សុទ្ធតែបន្សំឡើងដោយការបង្ហាញឲ្យមនុស្សឃើញផ្លូវនៃការអនុវត្តក្នុងជីវិតប្រចាំថ្ងៃ និងបង្ហាញពីវិធីដែលគេគួរប្រព្រឹត្តស្របទៅតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់សុទ្ធសាធ។ កិច្ចការរបស់មនុស្ស ពុំមានពាក់ព័ន្ធនឹងការគ្រប់គ្រងរបស់ព្រះជាម្ចាស់ ហើយក៏មិនតំណាងឲ្យកិច្ចការរបស់ព្រះវិញ្ញាណដែរ... ដូច្នេះ ដោយសារតែកិច្ចការរបស់មនុស្សដែលព្រះវិញ្ញាណបរិសុទ្ធប្រើ មិនដូចនឹងកិច្ចការដែលធ្វើឡើងដោយព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ នោះអត្តសញ្ញាណរបស់គេ និងប្រធានដែលគេប្រព្រឹត្តជំនួសនោះ ក៏ខុសគ្នាទៅតាមនោះដែរ។ នេះគឺមកពីកិច្ចការដែលព្រះវិញ្ញាណមានបំណងចង់ធ្វើ មានលក្ខណៈខុសគ្នា ហើយចំពោះរឿងនេះ អស់អ្នកណាដែលធ្វើកិច្ចការដូចគ្នា ត្រូវបានសម្របតាមអត្តសញ្ញាណ និងឋានៈផ្សេងៗគ្នារបស់ពួកគេ។ មនុស្សដែលត្រូវបានព្រះវិញ្ញាណបរិសុទ្ធប្រើប្រាស់ ក៏អាចធ្វើកិច្ចការខ្លះដែលជាកិច្ចការថ្មី និងអាចធ្វើលុបបំបាត់កិច្ចការខ្លះ ដែលត្រូវបានធ្វើនៅក្នុងយុគសម័យចាស់ផងដែរ ប៉ុន្តែអ្វីដែលពួកគេធ្វើ មិនអាចបង្ហាញឲ្យឃើញពីនិស្ស័យ និងបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់នៅក្នុងយុគសម័យថ្មីបានឡើយ។ ពួកគេធ្វើការ ដើម្បីបញ្ចប់កិច្ចការក្នុងយុគសម័យចាស់តែប៉ុណ្ណោះ មិនមែនដើម្បីធ្វើកិច្ចការថ្មី ក្នុងគោលបំណងបង្ហាញឲ្យឃើញផ្ទាល់នូវនិស្ស័យរបស់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គនោះឡើយ។ ដូច្នេះ ទោះបីជាពួកគេលុបបំបាត់នូវទំនៀមទម្លាប់ហួសសម័យច្រើនយ៉ាងណា ឬឧទ្ទេសនាមនូវទំនៀមទម្លាប់ថ្មីច្រើនប៉ុនណា ក៏ពួកគេនៅតែតំណាងឲ្យមនុស្ស និងសភាវៈដែលព្រះជាម្ចាស់បង្កើតមកដដែល។ យ៉ាងណាមិញ កាលណាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គអនុវត្តកិច្ចការ នោះទ្រង់មិនប្រកាសពីការលុបបំបាត់ទំនៀមទម្លាប់នានាក្នុងយុគសម័យចាស់ ឬប្រកាសពីការចាប់ផ្ដើមយុគសម័យថ្មីដោយផ្ទាល់នោះទេ។ ទ្រង់ធ្វើកិច្ចការរបស់ទ្រង់ត្រង់ៗ និងចំៗ។ ក្នុងការបំពេញកិច្ចការដែលទ្រង់ចង់ធ្វើ គឺទ្រង់ឥតលាក់លៀមសោះ ពោលគឺទ្រង់បង្ហាញចេញមកត្រង់ៗនូវកិច្ចការដែលទ្រង់បាននាំមក ក៏ធ្វើកិច្ចការរបស់ទ្រង់ចំៗ ដូចដែលទ្រង់ចង់បានកាលពីដើម ទាំងបង្ហាញនូវអត្តភាព និងនិស្ស័យរបស់ទ្រង់ផង។ និស្ស័យរបស់ទ្រង់ និងកិច្ចការរបស់ទ្រង់ ក៏ខុសគ្នាពីអ្វីដែលមានក្នុងយុគសម័យចាស់ដែរ ដូចមនុស្សឃើញស្រាប់ហើយ។ យ៉ាងណាមិញ តាមទស្សនៈរបស់ព្រះជាម្ចាស់ផ្ទាល់ នេះគ្រាន់តែជាការបន្ត និងជាវិវឌ្ឍន៍បន្ថែមនៃកិច្ចការរបស់ទ្រង់ប៉ុណ្ណោះ។ កាលណាព្រះជាម្ចាស់ផ្ទាល់ទ្រង់ធ្វើការ ទ្រង់ក៏បង្ហាញព្រះបន្ទូលរបស់ទ្រង់ និងនាំយកកិច្ចការថ្មីមកដោយផ្ទាល់តែម្ដង។ ផ្ទុយទៅវិញ ពេលមនុស្សធ្វើការ កិច្ចការថ្មីបានមកតាមរយៈការពិភាក្សា និងការសិក្សា ឬវាជាការពង្រីកចំណេះដឹង និងជាការរៀបចំទំនៀមទម្លាប់ជាប្រព័ន្ធ ដោយចាក់គ្រឹះលើកិច្ចការរបស់អ្នកដទៃ។ មានន័យថា សារជាតិនៃកិច្ចការដែលមនុស្សបានធ្វើឡើង គឺអនុវត្តតាមលំដាប់លំដោយ​ដែលត្រូវបានស្ថាបនាឡើងជាស្រេច ហើយ «ដើរលើផ្លូវចាស់ ដោយពាក់ស្បែកជើងថ្មី»។ នេះមានន័យថា សូម្បីផ្លូវដែលដើរដោយមនុស្សដែលព្រះវិញ្ញាណបរិសុទ្ធប្រើប្រាស់ ក៏ត្រូវបានកសាងលើគ្រឹះដែលព្រះជាម្ចាស់ផ្ទាល់ ជាអ្នកចាប់ផ្ដើមដែរ។ ដូច្នេះ កាលណាគ្រប់យ៉ាងត្រូវបានពោល និងធ្វើរួចហើយ មនុស្ស គឺនៅតែជាមនុស្ស ហើយព្រះជាម្ចាស់ គឺនៅតែជាព្រះជាម្ចាស់ដដែល។

ដកស្រង់ពី «អាថ៌កំបាំងនៃការយកកំណើតជាមនុស្ស (១)» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

៦. នៅពេលដែលពួកហោរា និង អស់អ្នកដែលព្រះវិញ្ញាណបរិសុទ្ធបានប្រើ បាននិយាយ និងបំពេញកិច្ចការ នេះគឺដើម្បីអនុវត្តនូវភារកិច្ចរបស់មនុស្ស ពោលគឺដើម្បីបំពេញមុខងាររបស់ភាវៈដែលបានបង្កើតមក ហើយវាគឺជាកិច្ចការដែលមនុស្សគប្បីត្រូវធ្វើ។ ក៏ប៉ុន្តែ ព្រះបន្ទូល និងកិច្ចការរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស គឺត្រូវបំពេញព័ន្ធកិច្ចរបស់ទ្រង់។ ថ្វីបើទម្រង់ខាងក្រៅរបស់ទ្រង់ គឺជាទម្រង់នៃភាវៈមួយដែលបានបង្កើតមកក៏ពិតមែន ក៏កិច្ចការរបស់ទ្រង់ មិនមែនដើម្បីអនុវត្តមុខងាររបស់ទ្រង់នោះទេ ប៉ុន្តែគឺដើម្បីបំពេញព័ន្ធកិច្ចរបស់ទ្រង់វិញ។ ពាក្យថា «ភារកិច្ច» ត្រូវបានប្រើទាក់ទងនឹងភាវៈដែលបានបង្កើតមក រីឯពាក្យ «ព័ន្ធកិច្ច» គឺត្រូវបានប្រើទាក់ទងនឹងខាងសាច់ឈាមនៃព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស។ មានភាពខុសគ្នាយ៉ាងខ្លាំងរវាងពាក្យទាំងពីរនេះ។ ពាក្យទាំងពីរនេះមិនអាចប្រើជំនួសគ្នាបានឡើយ។ កិច្ចការរបស់មនុស្ស គឺគ្រាន់តែត្រូវបំពេញភារកិច្ចរបស់ខ្លួនតែប៉ុណ្ណោះ ចំណែកឯកិច្ចការរបស់ព្រះជាម្ចាស់វិញ គឺត្រូវគ្រប់គ្រង និងត្រូវបំពេញព័ន្ធកិច្ចរបស់ទ្រង់។ ហេតុនេះ ថ្វីបើពួកសាវ័កជាច្រើនត្រូវបានព្រះវិញ្ញាណបរិសុទ្ធប្រើ ហើយពួកហារាជាច្រើនត្រូវបំពេញដោយទ្រង់ក្ដី ក៏កិច្ចការ និងពាក្យសម្ដីរបស់ពួកគេ គឺគ្រាន់តែដើម្បីបំពេញភារកិច្ចរបស់ពួកគេក្នុងនាមជាភាវៈដែលបានបង្កើតមកប៉ុណ្ណោះ។ សេចក្ដីទំនាយរបស់ពួកគេ អាចហួសពីមាគ៌ាជីវិតដែលបានមានបន្ទូលដោយព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ហើយភាពជាមនុស្សរបស់ពួកគេអាចមានលក្ខណៈខ្ពង់ខ្ពស់ជាងព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ប៉ុន្តែពួកគេនៅតែបំពេញភារកិច្ចរបស់ពួកគេដដែល និងមិនមែនបំពេញព័ន្ធកិច្ចនោះទេ។ ភារកិច្ចរបស់មនុស្សសំដៅលើមុខងាររបស់មនុស្ស។ វាជាកិច្ចការដែលមនុស្សអាចសម្រេចបាន។ ក៏ប៉ុន្តែ ព័ន្ធកិច្ចដែលបានបំពេញដោយព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស គឺពាក់ព័ន្ធនឹងការគ្រប់គ្រងរបស់ទ្រង់ ហើយកិច្ចការនេះមិនអាចសម្រេចដោយមនុស្សបានទេ។ មិនថាព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សមានបន្ទូល បំពេញការងារ ឬបើកសម្ដែងពីការអស្ចារ្យអ្វីនោះទេ គឺទ្រង់នឹងធ្វើកិច្ចការដ៏អស្ចារ្យក្នុងការគ្រប់គ្រងរបស់ទ្រង់ ហើយកិច្ចការបែបនេះមិនអាចឲ្យមនុស្សធ្វើជំនួសទ្រង់បានឡើយ។ កិច្ចការរបស់មនុស្សគឺគ្រាន់តែបំពេញភារកិច្ចរបស់ខ្លួនក្នុងនាមជាភាវៈមួយដែលបានបង្កើតមកនៅក្នុងដំណាក់កាលណាមួយនៃកិច្ចការគ្រប់គ្រងរបស់ព្រះជាម្ចាស់តែប៉ុណ្ណោះ។ បើគ្មានការគ្រប់គ្រងរបស់ព្រះជាម្ចាស់ទេ ពោលគឺ ប្រសិនបើព័ន្ធកិច្ចការរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សត្រូវបាត់បង់ទៅ នោះភារកិច្ចរបស់ភាវៈមួយដែលបានបង្កើតមកក៏នឹងត្រូវបាត់បងទៅដែរ។ កិច្ចការរបស់ព្រះជាម្ចាស់ក្នុងការបំពេញព័ន្ធកិច្ចរបស់ទ្រង់ គឺត្រូវគ្រប់គ្រងលើមនុស្ស រីឯការបំពេញភារកិច្ចរបស់មនុស្ស គឺជាការបំពេញកាតព្វកិច្ចផ្ទាល់ខ្លួនរបស់ពួកគេដើម្បីបំពេញតាមការចង់បានរបស់ព្រះអាទិករ ហើយគ្មានផ្លូវដែលអាចចាត់ទុកថាជាការបំពេញព័ន្ធកិច្ចរបស់នរណាម្នាក់ឡើយ។ ចំពោះសារជាតិដែលមានស្រាប់របស់ព្រះជាម្ចាស់ ចំពោះព្រះវិញ្ញាណរបស់ទ្រង់ កិច្ចការរបស់ព្រះជាម្ចាស់ គឺជាការគ្រប់គ្រងរបស់ទ្រង់ ប៉ុន្តែចំពោះព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ដែលពាក់ទម្រង់ខាងក្រៅនៃភាវៈមួយដែលបានបង្កើតមកវិញ កិច្ចការរបស់ទ្រង់ គឺអនុវត្តព័ន្ធកិច្ចរបស់ទ្រង់។ មិនថាកិច្ចការអ្វីដែលទ្រង់បំពេញនោះទេ គឺសុទ្ធតែដើម្បីអនុវត្តព័ន្ធកិច្ចរបស់ទ្រង់ ហើយគ្រប់ការដែលមនុស្សអាចធ្វើបាន គឺត្រូវផ្ដល់នូវអ្វីដែលល្អបំផុតនៅក្នុងទំហំនៃការគ្រប់គ្រងរបស់ព្រះជាម្ចាស់ និងនៅក្រោមការណែនាំរបស់ទ្រង់។

ដកស្រង់ពី «ភាពខុសគ្នារវាងព័ន្ធកិច្ចរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស និងភារកិច្ចរបស់មនុស្ស» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

៧. ព្រះយេស៊ូវបានតំណាងឲ្យព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ ហើយជាព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ដែលកំពុងតែធ្វើការដោយផ្ទាល់។ ទ្រង់បានធ្វើកិច្ចការនៃយុគសម័យថ្មី ជាកិច្ចការមួយដែលគ្មាននរណាម្នាក់ធ្លាប់បានធ្វើពីមុនមកឡើយ។ ទ្រង់បានរៀបចំផ្លូវមួយថ្មី ទ្រង់បានតំណាងឲ្យព្រះយេហូវ៉ា ហើយទ្រង់បានតំណាងឲ្យព្រះជាម្ចាស់ផ្ទាល់ ចំណែកឯ​​ពេ​ត្រុស ប៉ុល និងដាវីឌវិញ មិនថាពួកគេត្រូវបានត្រាស់ហៅឲ្យធ្វើអ្វីនោះឡើយ ពួកគេគ្រាន់តែបានតំណាងឲ្យអត្តសញ្ញាណជាសត្តនិករមួយរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ ហើយពួកគេត្រូវបានបញ្ជូនមក ដោយព្រះយេស៊ូវ ឬព្រះយេហូវ៉ា។ ដូច្នេះ មិនថាពួកគេធ្វើកិច្ចការបានច្រើនយ៉ាងណា មិនថាពួកគេបានធ្វើការអស្ចារ្យធំៗបែបណានោះទេ ពួកគេគ្រាន់តែជាសត្តនិកររបស់ព្រះជាម្ចាស់ប៉ុណ្ណោះ ហើយពួកគេគ្មានសមត្ថភាពតំណាងឲ្យព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ឡើយ។ ពួកគេបានធ្វើការនៅក្នុងព្រះនាមរបស់ព្រះជាម្ចាស់ ឬបានធ្វើការ ក្រោយពេលត្រូវបានព្រះជាម្ចាស់បញ្ជូនមកប៉ុណ្ណោះ ហើយលើសពីនេះ ពួកគេបានធ្វើការនៅក្នុងយុគសម័យ ដែលបានចាប់ផ្ដើមដោយព្រះយេស៊ូវ ឬព្រះយេហូវ៉ា ហើយពួកគេមិនបានធ្វើកិច្ចការណាផ្សេងទៀតឡើយ។ សរុបមក ពួកគេគ្រាន់តែជាសត្តនិកររបស់ព្រះជាម្ចាស់ប៉ុណ្ណោះ។

ដកស្រង់ពី «អំពីងារ និងអត្តសញ្ញាណ» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

៨. យ៉ូហានបានធ្វើតែត្រឹមចំណែកនៃការចាប់ផ្ដើមកិច្ចការតែប៉ុណ្ណោះ រីឯចំណែកដ៏ធំនៃកិច្ចការថ្មី ត្រូវបានធ្វើឡើងដោយព្រះយេស៊ូវវិញ។ យ៉ូហានក៏បានធ្វើកិច្ចការថ្មីដែរ ប៉ុន្តែលោកគ្រាន់តែជាមនុស្សម្នាក់ដែលបានចាប់ផ្ដើមយុគសម័យថ្មីមួយប៉ុណ្ណោះ... ទោះបីជាយ៉ូហានធ្លាប់និយាយថា «ចូរអ្នករាល់គ្នាប្រែចិត្ត ដ្បិតនគរព្រះនៅជិតបង្កើយ» ហើយលោកធ្លាប់ផ្សាយដំណឹងល្អអំពីនគរស្ថានសួគ៌ដែរក៏ដោយ ក៏កិច្ចការរបស់លោក មិនវិវឌ្ឍន៍បន្ថែម និងគ្រាន់តែតាក់តែងឲ្យមានការចាប់ផ្ដើមមួយប៉ុណ្ណោះ។ ផ្ទុយទៅវិញ ព្រះយេស៊ូវបានចាប់ផ្ដើមយុគសម័យថ្មី និងបានបញ្ចប់យុគសម័យទៀតផង តែទ្រង់ក៏បានសម្រេចក្រឹត្យវិន័យក្នុងគម្ពីរសញ្ញាចាស់ផងដែរ។ កិច្ចការដែលទ្រង់ធ្វើ ជាកិច្ចការដែលអស្ចារ្យជាងកិច្ចការរបស់យ៉ូហាន ហើយសំខាន់ជាងនេះ គឺទ្រង់យាងមកប្រោសលោះមនុស្សជាតិទាំងអស់ ទ្រង់បានសម្រេចដំណាក់កាលនៃកិច្ចការនោះរួចហើយ។ ចំណែកយ៉ូហានវិញ លោកគ្រាន់តែរៀបចំផ្លូវប៉ុណ្ណោះ។ ទោះបីកិច្ចការរបស់លោក ជាកិច្ចការអស្ចារ្យ ពាក្យសម្ដីដែលលោកបង្រៀនមានច្រើន ហើយសិស្សដែលដើរតាមលោកក៏មានច្រើនដែរនោះ ក៏កិច្ចការដែលលោកធ្វើវាមិនលើសពីការនាំយកការចាប់ផ្ដើមថ្មីមួយ មកឲ្យមនុស្សដែរ។ មនុស្សពុំដែលទទួលបានជីវិត ទទួលបានផ្លូវ ឬទទួលបានសេចក្ដីពិតស៊ីជម្រៅជាងមុនពីលោកដែរ ហើយគេក៏មិនទទួលបាននូវការយល់ដឹងពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ដោយសារលោកនោះដែរ។ យ៉ូហានគឺជាហោរដ៏អស្ចារ្យម្នាក់ (អេលីយ៉ា) ដែលបានបើកបង្ហាញនូវមូលបទថ្មី សម្រាប់កិច្ចការរបស់ព្រះយេស៊ូវ និងបានរៀបចំសម្រាប់មនុស្សជ្រើសតាំង។ លោកជាអ្នកនាំមុខនៃយុគសម័យនៃព្រះគុណ។ រឿងរ៉ាវបែបនេះ មិនអាចមើលដឹងដោយគ្រាន់តែសង្កេតមើលសំបកកាយជាមនុស្សរបស់ពួកគេឡើយ។ រឿងនេះកាន់តែសមទាំងអស់ ដ្បិតយ៉ូហានក៏បានធ្វើកិច្ចការច្រើនគួរសម ហើយជាងនេះទៀត លោកក៏ត្រូវបានសន្យាដោយព្រះវិញ្ញាណបរិសុទ្ធដែរ ហើយកិច្ចការរបស់លោកត្រូវបានរក្សាដោយព្រះវិញ្ញាណបរិសុទ្ធទៀតផង។ ហេតុដូច្នេះហើយ គឺមានតែតាមរយៈកិច្ចការដែលពួកគេធ្វើនេះទេ ទើបគេអាចបែងចែកអត្តសញ្ញាណរៀងៗខ្លួនរបស់ពួកគេបាន ដ្បិតគ្មានផ្លូវអាចឲ្យមនុស្សប្រាប់ពីសារជាតិរបស់មនុស្ស ដោយសំអាងលើរូបរាងខាងក្រៅរបស់គេបានឡើយ ហើយក៏គ្មានផ្លូវណាអាចឲ្យមនុស្សប្រាកដច្បាស់ថា ទីបន្ទាល់របស់ព្រះវិញ្ញាណបរិសុទ្ធ គឺជាអ្វីនោះឡើយ។ កិច្ចការដែលត្រូវបានធ្វើដោយយ៉ូហាន និងកិច្ចការដែលត្រូវបានធ្វើដោយព្រះយេស៊ូវ គឺមិនដូចគ្នាទេ ហើយក៏មានលក្ខណៈខុសគ្នាដែរ។ គឺដោយសារលក្ខណៈនេះហើយ ទើបមនុស្សអាចកំណត់បានថា យ៉ូហានគឺជាព្រះជាម្ចាស់ ឬក៏មិនមែន។ កិច្ចការរបស់ព្រះយេស៊ូវគឺចាប់ផ្ដើម បន្ត បង្ហើយ និងនាំមកនូវការបង្កើតផលផ្លែ។ ទ្រង់អនុវត្តកិច្ចការជំហាននីមួយៗក្នុងចំណោមជំហានទាំងអស់នេះ ខណៈដែលកិច្ចការរបស់យ៉ូហាន គ្មានអ្វីក្រៅតែពីការបង្កើតនូវការចាប់ផ្ដើមមួយប៉ុណ្ណោះ។ ដំបូងឡើយ ព្រះយេស៊ូវផ្សាយដំណឹងល្អ និងផ្សាយប្រាប់ពីផ្លូវនៃការប្រែចិត្ត រួចបន្តទៅធ្វើបុណ្យជ្រមុជទឹកឲ្យមនុស្ស ប្រោសមនុស្សឈឺ និងបណ្ដេញវិញ្ញាណអាក្រក់។ ចុងក្រោយ ទ្រង់ក៏ប្រោសលោះមនុស្សជាតិទាំងអស់ពីអំពើបាប រួចបង្ហើយកិច្ចការរបស់ទ្រង់សម្រាប់យុគសម័យទាំងមូល។ ទ្រង់ក៏បានយាងទៅគ្រប់ទីកន្លែង ទាំងផ្សាយប្រាប់មនុស្ស និងផ្សាយដំណឹងល្អអំពីនគរស្ថានសួគ៌ទៀតផង។ ចំពោះរឿងនេះ ព្រះអង្គនិងយ៉ូហាន មានដូចគ្នា ចំណែកភាពខុសគ្នាវិញគឺ ព្រះយេស៊ូវបានចាប់ផ្ដើមយុគសម័យថ្មីមួយ ហើយនាំយកយុគសម័យនៃព្រះគុណមកឲ្យមនុស្សលោក។ ព្រះបន្ទូលស្ដីពីអ្វីដែលមនុស្សគួរអនុវត្ត និងអ្វីដែលមនុស្សគួរប្រព្រឹត្តតាម នៅក្នុងយុគសម័យនៃក្រឹត្យវិន័យ ក៏ចេញមកពីព្រះឱស្ឋរបស់ទ្រង់ដែរ ហើយនៅទីបញ្ចប់ ទ្រង់ក៏បញ្ចប់កិច្ចការនៃការប្រោសលោះ។ យ៉ូហាន ពុំដែលធ្លាប់អនុវត្តកិច្ចការនេះបានសោះ។ ដូច្នេះហើយ គឺមានតែព្រះយេស៊ូវទេដែលបានធ្វើកិច្ចការរបស់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គបាន ហើយព្រះអង្គគឺជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ព្រមទាំងតំណាងឲ្យព្រះជាម្ចាស់ដោយផ្ទាល់ផង។

ដកស្រង់ពី «អាថ៌កំបាំងនៃការយកកំណើតជាមនុស្ស (១)» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

៩. ព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស បើកឲ្យមានយុគសម័យមួយថ្មី ដឹកនាំមនុស្សជាតិទាំងអស់ បើកសម្ដែងសេចក្តីលាក់កំបាំង និងបង្ហាញដល់មនុស្សនូវទិសដៅដែលគេត្រូវដើរនៅក្នុងយុគសម័យថ្មីនេះ។ ការស្រាយបំភ្លឺដែលមនុស្សទទួលបាន គ្មានអ្វីក្រៅពីសេចក្តីណែនាំដ៏សាមញ្ញសម្រាប់ការប្រតិបត្តិ ឬទុកជាចំណេះដឹងនោះឡើយ។ វាមិនអាចដឹកនាំមនុស្សទាំងអស់ឲ្យចូលក្នុងយុគសម័យថ្មី ឬបើកសម្ដែងអំពីសេចក្តីលាក់កំបាំងរបស់ព្រះជាម្ចាស់ផ្ទាល់បានឡើយ។ ពេលពិចារណាអំពីគ្រប់ទាំងសេចក្តីរួចហើយ គេអាចធ្វើការបូកសរុបបានថា ព្រះជាម្ចាស់ជាព្រះជាម្ចាស់ ហើយមនុស្សជាមនុស្ស។ ព្រះជាម្ចាស់មានសារជាតិជាព្រះជាម្ចាស់ ហើយមនុស្សមានសារជាតិជាមនុស្ស។

ដកស្រង់ពី អារម្ភកថា ក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

១០. អ្វីដែលមនុស្សនិយាយ គឺជាអ្វីដែលគេមានបទពិសោធន៍។​ វាជាអ្វីដែលគេបានឃើញ ជាអ្វីដែលគំនិតរបស់គេអាចគិតដល់ ហើយជាអ្វីដែលញាណរបស់គេអាចចាប់បាន។ នោះជាអ្វីដែលគេអាច ជជែកប្រាប់បាន។ ព្រះបន្ទូលដែលថ្លែងដោយរូបកាយ សាច់ឈាមនៃព្រះដែលយកកំណើតជាមនុស្ស ជាការបង្ហាញដោយផ្ទាល់ពីព្រះវិញ្ញាណ គឺជារឿងដែលសាច់ ឈាមមិនធ្លាប់មានបទពិសោធន៍ ឬមើលឃើញ ប៉ុន្តែទ្រង់នៅ តែអាចបង្ហាញលក្ខណៈរបស់ទ្រង់ដដែល ដ្បិតលក្ខណៈនៃសាច់ឈាមរបស់ទ្រង់ជាវិញ្ញាណ ហើយទ្រង់បង្ហាញនូវកិច្ចការនៃព្រះវិញ្ញាណ។ កិច្ចការនេះជាកិច្ចការដែលត្រូវបានធ្វើរួចជាស្រេចដោយព្រះវិញ្ញាណ បើទោះបីជាកិច្ចការនោះ វាហួសពីការឈានដល់នៃសាច់ឈាមក៏ដោយ។ បន្ទាប់ពីការយកកំណើតជាសាច់ឈាម តាមរយៈការបង្ហាញនៃសាច់ឈាម ព្រះអង្គអាចធ្វើឲ្យមនុស្សស្គាល់លក្ខណៈ របស់ព្រះជាម្ចាស់ ឲ្យមនុស្សមើលឃើញនិស្ស័យរបស់ព្រះជាម្ចាស់ និងកិច្ចការដែលព្រះអង្គបានធ្វើ។ កិច្ចការរបស់មនុស្សផ្ដល់នូវភាពច្បាស់លាស់ អំពីអ្វីដែលគេគួរប្រកាន់ខ្ជាប់ និងអ្វីដែលគេគួរតែយល់កិច្ចការពាក់ព័ន្ធ ទាំងការដឹកនាំមនុស្សឆ្ពោះទៅរកការយល់ដឹង និងការទទួលបទពិសោធន៍នូវសេចក្ដីពិត។ កិច្ចការរបស់មនុស្ស គឺដើម្បីគាំទ្រមនុស្ស។ កិច្ចការរបស់ព្រះជាម្ចាស់ គឺដើម្បីបើកផ្លូវ និងយុគសម័យថ្មីៗសម្រាប់មនុស្សលោក និងដើម្បីបង្ហាញឲ្យមនុស្សស្គាល់ពីកិច្ចការដែលមនុស្សមិនធ្លាប់ស្គាល់ ដោយឲ្យគេអាចស្គាល់និស្ស័យរបស់ទ្រង់។ រីឯកិច្ចការរបស់ព្រះជាម្ចាស់ គឺដើម្បីដឹកនាំមនុស្សជាតិទាំងអស់។

ដកស្រង់ពី «កិច្ចការរបស់ព្រះជាម្ចាស់ និងកិច្ចការរបស់មនុស្សលោក» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

១១. ពួកហោរានៃព្រះគម្ពីរសញ្ញាចាស់ បាននិយាយអំពីសេចក្ដីទំនាយ ហើយព្រះយេស៊ូវក៏អាចធ្វើស្រដៀងគ្នានេះបានដែរ។ តើហេតុអ្វីបានជាដូច្នេះទៅវិញ? ភាពខុសគ្នានៅត្រង់នេះ គឺផ្អែកលើធម្មជាតិនៃកិច្ចការនោះ។ ដើម្បីអាចស្វែងយល់អំពីបញ្ហានេះបាន អ្នកមិនត្រូវពិចារណាអំពីធម្មជាតិនៃសាច់ឈាមនោះទេ ហើយអ្នកក៏មិនត្រូវគិតពិចារណាអំពីជម្រៅ ឬភាពរាក់កំភែលនៃសម្ដីរបស់ពួកគេដែរ។ ជានិច្ចកាល អ្នកត្រូវគិតពិចារណាអំពីកិច្ចការរបស់ពួកគេជាមុន ហើយតើកិច្ចការរបស់ពួកគេនោះ ត្រូវសម្រេចជាលទ្ធផលបែបណាចំពោះមនុស្ស។ ពួកហោរា បាននិយាយអំពីសេចក្ដីទំនាយនៅពេលមួយដែលមិនអាចទំនុកបម្រុងដល់ជីវិតរបស់មនុស្សបាន ហើយការជំរុញលើកចិត្តពីមនុស្សមួយចំនួន ដូចជា អេសាយ និង ដានីយ៉ែល គឺគ្រាន់តែជាសេចក្ដីទំនាយប៉ុណ្ណោះ និងមិនមែនជាមាគ៌ាជីវិតឡើយ។ ប្រសិនបើមិនមែនជាការបើកសម្ដែងដោយផ្ទាល់ពីព្រះយេហូវ៉ាទេ គ្មាននណាម្នាក់អាចសម្រេចកិច្ចការនោះបានឡើយ មនុស្សសាមញធម្មតាមិនអាចធ្វើវាបានឡើយ។ ព្រះយេស៊ូវក៏បានថ្លែងពីព្រះបន្ទូលជាច្រើនដែរ ប៉ុន្តែព្រះបន្ទូលទាំងអស់នោះ គឺជាមាគ៌ាជីវិត ដែលមនុស្សអាចស្វែងរកផ្លូវសម្រាប់ការអនុវត្តបាន។ នេះគឺចង់បានន័យថា ដំបូង ទ្រង់អាចទំនុកបម្រុងដល់ជីវិតមនុស្សបាន ដ្បិតព្រះយេស៊ូវគឺជាជីវិត។ ទីពីរ ទ្រង់អាចកែប្រែភាពវៀចវេររបស់មនុស្សបាន។ ទីបី កិច្ចការរបស់ទ្រង់ អាចសម្រេចបាននូវកិច្ចការរបស់ព្រះយេហូវ៉ា ដើម្បីបន្តសម័យកាលនោះតទៅទៀត។ ទីបួន ទ្រង់អាចយល់ពីតម្រូវការនៅក្នុងមនុស្ស និងជ្រាបពីអ្វីដែលមនុស្សខ្វះខាត។ ទីប្រាំ ទ្រង់អាចនាំទៅក្នុងយុគសម័យថ្មីមួយ និងបញ្ចប់យុគសម័យចាស់។ នេះគឺជាមូលហេតុដែលទ្រង់ត្រូវបានគេហៅថាព្រះជាម្ចាស់ និងព្រះគ្រីស្ទ។ ទ្រង់មិនត្រឹមតែខុសពី អេសាយប៉ុណ្ណោះទេ ប៉ុន្តែក៏ខុសគ្នាពីពួកហោរាដទៃទៀតដែរ។ ចូរយក អេសាយមកធ្វើការប្រៀបធៀបអំពីកិច្ចការរបស់ពួកហោរា។ ដំបូង គាត់មិនអាចទំនុកបម្រុងដល់ជីវិតរបស់មនុស្សបានឡើយ។ គាត់មិនអាចចូលទៅក្នុងយុគសម័យថ្មីមួយបានឡើយ។ គាត់បំពេញកិច្ចការនៅក្រោមការដឹកនាំរបស់ព្រះយេហូវ៉ា មិនមែនដើម្បីនាំចូលទៅក្នុងយុគសម័យថ្មីមួយទេ។ ទីបី ព្រះបន្ទូលដែលគាត់បានថ្លែង គឺហួសព្រំដែនរបស់គាត់។ គាត់ទទួលបានការបើកសម្ដែងដោយផ្ទាល់ពីព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ ហើយមនុស្សផ្សេងទៀតនឹងមិនអាចយល់បានឡើយ ទោះបីជាបានស្ដាប់ព្រះបន្ទូលទាំងអស់នោះក្ដី។ ចំណុចទាំងអស់នេះ គឺគ្រប់គ្រាន់សម្រាប់បញ្ជាក់ថា សម្ដីរបស់គាត់ គឺមិនលើសពីសេចក្ដីទំនាយនោះទេ គ្មានអ្វីក្រៅពីទិដ្ឋភាពមួយនៃកិច្ចការដែលបានធ្វើជំនួសព្រះយេហូវ៉ាឡើយ។ ក៏ប៉ុន្តែ គាត់មិនអាចតំណាងឲ្យព្រះយេហូវ៉ាបានទាំងស្រុងឡើយ។ គាត់គឺជាបាវបម្រើរបស់ព្រះយេហូវ៉ា ជាឧបករណ៍មួយនៅក្នុងកិច្ចការរបស់ព្រះយេហូវ៉ា។ គាត់គ្រាន់តែធ្វើកិច្ចការនៅក្នុងយុគសម័យនៃក្រឹត្យវិន័យ និងនៅក្នុងទំហំនៃកិច្ចការរបស់ព្រះយេហូវ៉ាប៉ុណ្ណោះ។ គាត់មិនបានបំពេញកិច្ចការហួសពីយុគសម័យនៃក្រឹត្យវិន័យឡើយ។ ផ្ទុយទៅវិញ កិច្ចការរបស់ព្រះយេស៊ូវ ខុសគ្នាពីនេះ។ ទ្រង់បានធ្វើហួសពីទំហំនៃកិច្ចការរបស់ព្រះយេហូវ៉ា។ ទ្រង់បានធ្វើជាព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស និងបានឆ្លងកាត់ការជាប់ឆ្កាង ដើម្បីប្រោសលោះមនុស្សជាតិទាំងអស់។ នេះចង់មានន័យថា ទ្រង់បានបំពេញកិច្ចការថ្មីក្រៅពីកិច្ចការដែលព្រះយេហូវ៉ាបានបំពេញ។ នេះគឺជាការនាំចូលទៅក្នុងយុគសម័យថ្មីមួយ។ បន្ថែមលើនេះ ទ្រង់អាចមានបន្ទូលអំពីអ្វីដែលមនុស្សមិនអាចសម្រេចទៅដល់បាន។ កិច្ចការរបស់ទ្រង់ គឺជាកិច្ចការនៃការគ្រប់គ្រងរបស់ព្រះជាម្ចាស់ ហើយពាក់ព័ន្ធនឹងមនុស្សជាតិទាំងមូល។ ទ្រង់មិនបានបំពេញកិច្ចការនេះសម្រាប់តែមនុស្សពីរបីនាក់នោះទេ ហើយកិច្ចការរបស់ទ្រង់ គឺជាមធ្យោបាយដើម្បីដឹកនាំមនុស្សនៅក្នុងចំនួនដែលមានកំណត់... តាមរយៈកិច្ចការរបស់ទ្រង់ គេអាចមើលឃើញថា ទីមួយ គឺទ្រង់អាចចាប់ផ្ដើមយុគសម័យថ្មីមួយបាន។ ទីពីរ ទ្រង់អាចទំនុកបម្រុងដល់ជីវិតមនុស្ស និងអាចបង្ហាញផ្លូវឲ្យមនុស្សដើរតាមបាន។ នេះគឺគ្រប់គ្រាន់ក្នុងការ បញ្ជាក់ថា ទ្រង់គឺជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គទ្រង់តែម្តង។ យ៉ាងហោចណាស់ កិច្ចការដែលទ្រង់បំពេញអាចតំណាងឲ្យព្រះវិញ្ញាណរបស់ព្រះជាម្ចាស់បានពេញលេញ ហើយតាមរយៈកិច្ចការនេះ គេអាចមើលឃើញថា ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ សណ្ឋិតនៅក្នុងទ្រង់។ ចំពោះកិច្ចការដែលបំពេញដោយព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស សំខាន់គឺដើម្បីនាំទៅកាន់យុគសម័យថ្មីមួយ ដឹកនាំកិច្ចការថ្មី និងចាប់ផ្ដើមសម័យថ្មី ចំណុចទាំងអស់នេះ គឺគ្រប់គ្រាន់ដើម្បីបញ្ជាក់ថា ទ្រង់គឺជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ។ ហេតុនេះ វាអាចបញ្ជាក់ពីភាពខុសគ្នារវាងទ្រង់ និងអេសាយ ដានីយ៉ែល និងពួកហោរាធំៗដទៃទៀត។

ដកស្រង់ពី «ភាពខុសគ្នារវាងព័ន្ធកិច្ចរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស និងភារកិច្ចរបស់មនុស្ស» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

១២. អ្នករាល់គ្នាត្រូវដឹងពីវិធីវែកញែកកិច្ចការរបស់ព្រះជាម្ចាស់ ចេញពីកិច្ចការរបស់មនុស្ស។ តើអ្នកអាចមើលឃើញអ្វីខ្លះនៅក្នុងកិច្ចការរបស់មនុស្ស? មានចំណុចសំខាន់ៗជាច្រើនក្នុងបទពិសោធន៍របស់មនុស្ស ក្នុងកិច្ចការរបស់គេ អ្វីដែលគេបង្ហាញចេញមក គឺជាលក្ខណៈរបស់គេ។ កិច្ចការរបស់ព្រះជាម្ចាស់ផ្ទាល់ ក៏បង្ហាញលក្ខណៈរបស់ ទ្រង់ដែរ តែលក្ខណៈរបស់ទ្រង់ ខុសគ្នាពីលក្ខណៈរបស់ មនុស្ស។ លក្ខណៈរបស់មនុស្ស តំណាងឲ្យបទពិសោធន៍ និងជីវិតរបស់គេ (អ្វីៗដែលមនុស្សមានបទពិសោធន៍ ឬជួប ប្រទះនៅក្នុងជីវិតរបស់គេ ឬជាទស្សនវិជ្ជាដែលគេមានសម្រាប់ការរស់នៅ) ហើយមនុស្សដែលកំពុងរស់នៅក្នុងបរិយាកាសខុសៗគ្នា ក៏បង្ហាញនូវលក្ខណៈខុសៗគ្នា ដែរ។ ទោះបីជាអ្នកមានបទពិសោធន៍ច្រើនទាក់ទងនឹងសង្គម និងរបៀបដែលអ្នករាល់គ្នារស់នៅជាក់ស្ដែង នៅក្នុងគ្រួសាររបស់អ្នក ហើយមានបទពិសោធន៍ក្នុងគ្រួសារ នេះក៏អាចត្រូវបានមើលឃើញ ក្នុងអ្វីដែលអ្នកបង្ហាញចេញឲ្យឃើញ ប៉ុន្តែអ្នកមិនអាចមើលឃើញក្នុងកិច្ចការនៃព្រះដែលយកកំណើតជាសាច់ឈាមឡើង ទោះបីជាទ្រង់មានបទពិសោធន៍ក្នុងសង្គមក៏ដោយ។ ទ្រង់ជ្រាប ច្បាស់អំពីសារៈសំខាន់របស់មនុស្ស ហើយអាចសម្ដែងចេញនូវការអនុវត្តគ្រប់យ៉ាង ទាក់ទងនឹងមនុស្សគ្រប់ប្រភេទទាំងអស់។ ព្រះអង្គរឹតតែពូកែខាងបើកបង្ហាញអំពីនិស្ស័យខូចអាក្រក់ និងចរិតបះបោររបស់មនុស្ស។ ព្រះអង្គមិនរស់នៅក្នុងចំណោមមនុស្សលោកនេះទេ តែទ្រង់ជ្រាបអំពីសន្ដានរបស់មនុស្ស និងចរិតខូចអាក្រក់របស់មនុស្សលោកដែរ។ នេះហើយគឺជាលក្ខណៈរបស់ព្រះអង្គ។ ទោះបីជាព្រះអង្គមិនដោះស្រាយជាមួយនឹងលោកិយ ក៏ទ្រង់ជ្រាបអំពីក្រឹត្យក្រមនៃការដោះស្រាយជាមួយលោកិយ ដ្បិតទ្រង់យល់ពីសន្ដានរបស់មនុស្សយ៉ាងពេញលេញ។ ព្រះអង្គជ្រាបអំពីកិច្ចការរបស់ព្រះវិញ្ញាណថា ភ្នែករបស់មនុស្សពុំអាចមើលឃើញ ហើយត្រចៀករបស់មនុស្សក៏មិនអាចស្ដាប់ឮ ទាំងកិច្ចការក្នុងពេលបច្ចុប្បន្ន និងកិច្ចការពីអតីតកាល។ កត្តានេះបូក រួមទាំងប្រាជ្ញាដែលមិនមែនជាទស្សនវិជ្ជា សម្រាប់ការរស់នៅ និងការអស្ចារ្យដែលមនុស្សពិបាកនឹងយល់។ នេះជាលក្ខណៈរបស់ទ្រង់ បើកទូលាយដល់មនុស្ស តែក៏លាក់កំបាំងពីមនុស្សដែរ។ អ្វីដែលទ្រង់បង្ហាញចេញ មិនមែនជាលក្ខណៈនៃបុគ្គលអស្ចារ្យនោះទេ តែគឺជា លក្ខណៈដែលទ្រង់មានតាំងតែពីដើម និងលក្ខណៈជាព្រះវិញ្ញាណ។ ព្រះអង្គមិនយាងជុំវិញផែនដីទេ តែទ្រង់ជ្រាបគ្រប់យ៉ាងអំពីផែនដី។ ទ្រង់ទាក់ទង «មនុស្ស» ដែលគ្មានចំណេះដឹង ឬតម្រិះ ប៉ុន្តែទ្រង់បើកសម្ដែងនូវព្រះបន្ទូលដែលឧត្ដុង្គឧត្ដមជាងចំណេះដឹង ហើយខ្ពស់លើសមនុស្សអស្ចារ្យផង។ ព្រះអង្គគង់នៅក្នុងចំណោម មនុស្សខ្សោយបញ្ញា និងមនុស្សទំរន់ ជាមនុស្សដែលពុំមានភាពជាមនុស្ស ហើយក៏មិនយល់ពីទម្លាប់ និងជីវិតរបស់មនុស្សជាតិ ប៉ុន្តែទ្រង់អាចបង្គាប់ឲ្យមនុស្សជាតិស្ដែងចេញមកនូវភាពជាមនុស្សធម្មតា តាមការរស់នៅរបស់គេ ទាំងបង្ហាញពីមូលដ្ឋាន និងភាពជាមនុស្សតូចទាប របស់មនុស្សជាតិ ក្នុងពេលជាមួយគ្នាដែរ។ ទាំងអស់នេះ សុទ្ធតែជាលក្ខណៈរបស់ទ្រង់ ជាលក្ខណៈដែលខ្ពង់ខ្ពស់ជាងលក្ខណៈរបស់មនុស្សគ្រប់ៗគ្នា ដែលមានសាច់ និងឈាម។ ចំពោះព្រះអង្គ ការទទួលបានបទពិសោធន៍ជីវិតសង្គមដ៏ស្មុគស្មាញ លំបាកលំបិន និង គួរស្អប់ខ្ពើម ដើម្បីធ្វើកិច្ចការដែលទ្រង់ត្រូវធ្វើ និងដើម្បីបើកសម្ដែងអំពីសារៈសំខាន់នៃចរិតខូចអាក្រក់របស់មនុស្សឲ្យបានហ្មត់ចត់នោះ គឺវាមិនចាំបាច់ទេ។ ជីវិតសង្គមគួរឲ្យស្អប់ មិនទូន្មានសាច់ឈាមរបស់ទ្រង់បានឡើយ។ កិច្ចការ និងព្រះបន្ទូលរបស់ទ្រង់ បើកសម្ដែងត្រឹមតែភាពរឹងចចេសរបស់មនុស្ស និងមិនផ្ដល់នូវបទពិសោធន៍ និងមេរៀនសម្រាប់ការដោះស្រានឹងលោកិយនេះឡើយ។ ព្រះអង្គមិនចាំបាច់ស្រាវជ្រាវអំពីសង្គម ឬគ្រួសាររបស់មនុស្សនៅពេលដែលទ្រង់ប្រទាននូវជីវិតដល់មនុស្សឡើយ។ ការលាតត្រដាង និងការជំនុំជម្រះមនុស្ស ពុំមែនជាការបង្ហាញអំពីបទពិសោធន៍ខាងសាច់ ឈាមរបស់ទ្រង់ទេ វាជាការបើកសម្ដែងអំពីភាពទុច្ចរិតរបស់មនុស្ស បន្ទាប់ពីបានស្គាល់ចរិតរឹងចចេសរបស់គេយូរមកហើយ និងជាការស្អប់ខ្ពើមចរិតខូចអាក្រក់របស់មនុស្សជាតិ។ កិច្ចការគ្រប់យ៉ាងដែលទ្រង់ធ្វើ គឺសុទ្ធតែដើម្បីបង្ហាញអំពីនិស្ស័យរបស់ទ្រង់ដល់មនុស្សលោក និងដើម្បីបង្ហាញអំពីលក្ខណៈរបស់ទ្រង់។ មានតែទ្រង់ទេទើបអាចធ្វើកិច្ចការនេះបាន កិច្ចការនេះមិនមែនជាកិច្ចការដែលមនុស្សសាច់ឈាមអាចសម្រេចបាននោះ ទេ។ តាមរយៈកិច្ចការរបស់ទ្រង់ មនុស្សមិនអាចប្រាប់បានទេថា ទ្រង់ជាបុគ្គលបែបណា។ មនុស្សក៏មិនអាច ចាត់ថ្នាក់ទ្រង់ថាជាមនុស្សដែលត្រូវបានបង្កើត ដោយសម្អាងលើកិច្ចការរបស់ទ្រង់ដែរ។ លក្ខណៈរបស់ទ្រង់ក៏ធ្វើឲ្យគេមិនអាចចាត់ថ្នាក់ទ្រង់ជាមនុស្សដែលត្រូវបានបង្កើតមកឡើយ។ មនុស្សអាចត្រឹមចាត់ទុកព្រះអង្គជាជីវិតមួយដែលមិនមែនជាមនុស្ស ប៉ុន្តែមិនដឹងចាត់ថ្នាក់ ទ្រង់ ក្នុងប្រភេទមួយណាឡើយ ដូច្នេះមនុស្សត្រូវបង្ខំចាត់ថ្នាក់ព្រះអង្គ នៅក្នុងក្រុមអាទិទេពវិញ។ ការដែលមនុស្សធ្វើដូច្នេះ ក៏មិនមែនមិនសមហេតុផលដែរ ដ្បិតព្រះជាម្ចាស់បានធ្វើកិច្ចការជាច្រើនក្នុងចំណោមមនុស្ស ដែលសុទ្ធតែជាកិច្ចការដែលមនុស្សមិនអាចធ្វើបាន។

ដកស្រង់ពី «កិច្ចការរបស់ព្រះជាម្ចាស់ និងកិច្ចការរបស់មនុស្សលោក» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

១៣. នៅពេលដែលព្រះជាម្ចាស់យាងមកកាន់ផែនដី ទ្រង់ធ្វើតែកិច្ចការណាដែលស្ថិតនៅក្នុងភាពជាព្រះប៉ុណ្ណោះ ហើយនោះជាអ្វីដែលព្រះវិញ្ញាណនៃស្ថានសួគ៌បានផ្ទុកផ្ដាក់ដល់ព្រះដែលយកកំណើតជាមនុស្ស។ នៅពេលដែលទ្រង់យាងមក ទ្រង់គ្រាន់តែប្រកាសព្រះបន្ទូលនៅទូទាំងទឹកដី ដើម្បីថ្លែងព្រះសូរសៀងរបស់ទ្រង់ តាមរយៈមធ្យោបាយផ្សេងៗ និងចេញពីទិដ្ឋភាពផ្សេងៗប៉ុណ្ណោះ។ ទ្រង់យកការផ្គត់ផ្គត់តម្រូវការរបស់មនុស្ស និងការបង្រៀនមនុស្ស ជាគោលដៅ និងជាគោលការណ៍ការងាររបស់ទ្រង់ ហើយទ្រង់មិនខ្វល់ជាមួយកិច្ចការផ្សេងទៀត ដូចជា ទំនាក់ទំនងអន្តរបុគ្គល ឬសេចក្តីលម្អិតនៃជីវិតរបស់មនុស្សឡើយ។ ព័ន្ធកិច្ចចម្បងរបស់ទ្រង់ គឺជាការប្រកាសព្រះបន្ទូល ជំនួសឲ្យព្រះវិញ្ញាណ។ នៅពេលដែលព្រះវិញ្ញាណរបស់ព្រះជាម្ចាស់បង្ហាញអង្គទ្រង់នៅក្នុងសាច់ឈាម ទ្រង់គ្រាន់តែបំពេញដល់តម្រូវការនៃជីវិតរបស់មនុស្ស និងប្រកាសនូវសេចក្តីពិតប៉ុណ្ណោះ។ ទ្រង់មិនបានពាក់ព័ន្ធនៅក្នុងកិច្ចការរបស់មនុស្សឡើយ គឺអាចនិយាយបានថា ទ្រង់មិនចូលរួមនៅក្នុងកិច្ចការក្នុងភាពជាមនុស្សទេទេ។ មនុស្សមិនអាចធ្វើកិច្ចការរបស់ព្រះ ហើយព្រះជាម្ចាស់មិនពាក់ព័ន្ធនៅក្នុងកិច្ចការរបស់មនុស្ស។

ដកស្រង់ពី «ភាពខុសគ្នាដ៏សំខាន់រវាងព្រះដែលយកកំណើតជាមនុស្ស និងមនុស្សដែលត្រូវបានព្រះជាម្ចាស់ត្រាស់បង្គាប់» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

១៤. សាតាំងអាចចាញ់ទាំងស្រុងបាន លុះត្រាតែព្រះជាម្ចាស់នៅក្នុងសាច់ឈាម ធ្វើការជំនុំជម្រះសេចក្តីពុករលួយរបស់មនុស្សជាតិ។ ដោយមានលក្ខណៈដូចមនុស្ស ដែលមានភាពជាមនុស្សសាមញ្ញ ព្រះជាម្ចាស់នៅក្នុងសាច់ឈាម អាចជំនុំជម្រះដោយផ្ទាល់លើសេចក្តីទុច្ចរិតរបស់មនុស្ស។ នេះគឺជាសញ្ញាមួយអំពីភាពបរិសុទ្ធពីដើមរបស់ទ្រង់ និងអំពីភាពអស្ចារ្យរបស់ទ្រង់។ មានតែព្រះជាម្ចាស់មួយប៉ុណ្ណោះដែលមានគុណសម្បត្តិគ្រប់គ្រាន់ និងអាចកាន់មុខតំណែងជំនុំជម្រះមនុស្ស ព្រោះថាទ្រង់មានសេចក្តីពិត និងសេចក្តីសុចរិត ដូច្នេះ ទ្រង់អាចជំនុំជម្រះមនុស្សបាន។ អស់អ្នកដែលគ្មានសេចក្តីពិត និងសេចក្តីសុចរិត មិនសក្តិសមក្នុងការជំនុំជម្រះអ្នកដទៃឡើយ។

ដកស្រង់ពី «មនុស្សជាតិដ៏ពុករលួយកាន់តែត្រូវការសេចក្តីសង្រ្គោះរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

១៥. កិច្ចការដែលត្រូវបានធ្វើដោយមនុស្ស គ្រាន់តែតំណាងឲ្យវិសាលភាពដែលមានកម្រិតមួយ ហើយនៅពេលដែលព្រះជាម្ចាស់ធ្វើកិច្ចការរបស់ទ្រង់ ព្រះអង្គមិនមានបន្ទូលទៅកាន់បុគ្គលជាក់លាក់ណាម្នាក់​ឡើយ ប៉ុន្តែ ទ្រង់មានបន្ទូលទៅកាន់មនុស្សជាតិទាំងមូល និងអស់អ្នកដែលទទួលយកព្រះបន្ទូលរបស់ទ្រង់។ ចុងបញ្ចប់ដែលទ្រង់ប្រកាស គឺជាចុងបញ្ចប់នៃមនុស្សជាតិទាំងអស់ មិនមែនគ្រាន់តែជាចុងបញ្ចប់នៃបុគ្គលម្នាក់ឡើយ​។ ទ្រង់មិនប្រព្រឹត្តជាពិសេសទៅកាន់បុគ្គលណាម្នាក់ឡើយ ហើយក៏មិនធ្វើឲ្យនរណាម្នាក់ក្លាយជាជនរងគ្រោះនោះដែរ ប៉ុន្តែ ទ្រង់ធ្វើការ និងមានបន្ទូលទៅកាន់មនុស្សជាតិទាំងមូល។

ដកស្រង់ពី «មនុស្សជាតិដ៏ពុករលួយកាន់តែត្រូវការសេចក្តីសង្រ្គោះរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

១៦. កិច្ចការរបស់ព្រះគ្មានក្រឹត្យក្រម ហើយក៏មិនចំណុះនឹងពេលវេលា និងកំហិតភូមិសាស្ត្រដែរ។ ទ្រង់អាចបង្ហាញពីលក្ខណៈរបស់ទ្រង់បានគ្រប់ពេលវេលា គ្រប់ទីកន្លែង។ ទ្រង់ធ្វើការតាមតែ ទ្រង់សព្វព្រះទ័យ។ កិច្ចការរបស់មនុស្សមានលក្ខខណ្ឌ និងបរិបទ ប្រសិនបើគ្មានវា ពួកគេក៏មុខជាមិនអាចធ្វើការ និងមិនអាចបង្ហាញចំណេះដឹងរបស់គេចំពោះព្រះជាម្ចាស់ ឬបទពិសោធន៍របស់គេចំពោះសេចក្ដីពិតបានឡើយ។ ដើម្បីប្រាប់ថា កិច្ចការនោះជាកិច្ចការរបស់ព្រះ ជាម្ចាស់ផ្ទាល់ ឬកិច្ចការរបស់មនុស្ស គឺអ្នកត្រូវតែប្រៀបធៀបពីភាពខុសគ្នារវាងកិច្ចការទាំងពីរនេះ។

ដកស្រង់ពី «កិច្ចការរបស់ព្រះជាម្ចាស់ និងកិច្ចការរបស់មនុស្សលោក» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

១៧. កិច្ចការរបស់មនុស្សស្ថិតតែក្នុងក្រុមមួយ និងមាននូវដែនកំណត់។ មនុស្សម្នាក់អាចត្រឹមតែធ្វើកិច្ចការនៅក្នុងដំណាក់កាលមួយ និងមិនអាចធ្វើការក្នុងយុគសម័យទាំងមូលបានឡើយ ពុំនោះទេ គេមុខជាដឹកនាំមនុស្សឲ្យលង់ក្នុងក្រឹត្យក្រមជាមិនខាន។ កិច្ចការរបស់មនុស្ស អាចប្រើការបានត្រឹមតែមួយគ្រា ឬមួយដំណាក់កាល ជាក់លាក់ប៉ុណ្ណោះ។ នេះគឺដោយសារបទពិសោធន៍របស់មនុស្ស មានវិសាលភាពរបស់វា។ គេពុំអាចប្រៀបធៀបកិច្ចការរបស់មនុស្ស ជាមួយនឹងកិច្ចការរបស់ព្រះជាម្ចាស់បានទេ។ វិធីអនុវត្ត និងចំណេះដឹងអំពីសេចក្ដីពិតរបស់មនុស្ស អាចប្រើការបានក្នុងវិសាលភាពមួយជាក់លាក់។ អ្នកពុំអាចនិយាយថា ផ្លូវដែលមនុស្សដើរ គឺជាបំណងព្រះហឫទ័យរបស់ព្រះវិញ្ញាណបរិសុទ្ធទាំងស្រុងនោះឡើយ ដ្បិតមនុស្សមិនត្រឹមតែអាចទទួលនូវការស្រាយបំភ្លឺពីព្រះវិញ្ញាណបរិសុទ្ធនោះឡើយ ប៉ុន្តែគេក៏មិនអាចត្រូវបំពេញដោយព្រះវិញ្ញាណទាំងស្រុងនោះដែរ។ កិច្ចការដែលមនុស្សអាចមានពិសោធន៍បាន គឺសុទ្ធតែមាននៅក្នុងវិសាលភាពនៃភាពជាមនុស្សធម្មតា និងពុំអាចហួសដែនកំណត់នៃការរិះគិត នៅក្នុងគំនិតរបស់មនុស្សធម្មតានោះឡើយ។ មនុស្សដែលអាចស្ដែងនូវភាពជាក់ស្ដែងនៃសេចក្ដីពិតក្នុងជីវិតរបស់គេ គឺសុទ្ធតែមានបទពិសោធន៍នៅក្នុងដែនកំណត់នេះ។

ដកស្រង់ពី «កិច្ចការរបស់ព្រះជាម្ចាស់ និងកិច្ចការរបស់មនុស្សលោក» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

១៨. ទំហំនៃសេចក្ដីពិតដែលមនុស្សមានបទពិសោធន៍ខុសៗគ្នាពីមនុស្សម្នាក់ទៅមនុស្សម្នាក់ ស្របតាមស្ថានភាពរបស់បុគ្គលម្នាក់ៗ។ ដូច្នេះ ចំណេះដឹងអំពីសេចក្ដីពិតដូចគ្នា ដែលត្រូវបានបង្ហាញដោយមនុស្សខុសៗគ្នា គឺមិនដូចគ្នាទេ។ មានន័យថា បទពិសោធន៍របស់មនុស្សមានកម្រិត និងមិនអាចតំណាងឲ្យព្រះហឫទ័យនៃព្រះវិញ្ញាណបរិសុទ្ធទាំងស្រុងបានឡើយ ចំណែកឯកិច្ចការរបស់មនុស្ស ក៏មិនអាចរាប់ជាកិច្ចការរបស់ព្រះជាម្ចាស់បានដែរ បើទោះបីអ្វីដែលមនុស្សបង្ហាញចេញមក មានលក្ខណៈស្រដៀងនឹងព្រះហឫទ័យព្រះជាម្ចាស់ខ្លាំងក៏ដោយ ហើយទោះបីជាបទពិសោធន៍របស់មនុស្សហៀបត្រូវគ្នានឹងកិច្ចការប្រោសឲ្យបានគ្រប់លក្ខណ៍ ដែលព្រះវិញ្ញាណបរិសុទ្ធធ្វើក៏ដោយ។ ទាល់តែមនុស្សធ្វើកិច្ចការដែលព្រះជាម្ចាស់ប្រទានឲ្យគេ ទើបគេអាចក្លាយខ្លួនជាអ្នកបម្រើរបស់ព្រះអង្គបាន។ មនុស្សអាចបង្ហាញត្រឹមចំណេះដឹងដែលត្រូវបានស្រាយបំភ្លឺដោយព្រះវិញ្ញាណ បរិសុទ្ធ និងសេចក្ដីពិតដែលគេបានពីបទពិសោធន៍ផ្ទាល់របស់គេ។ មនុស្សគ្មានលក្ខណៈសម្បត្តិ និងមិនបំពេញតាមលក្ខខណ្ឌ ដើម្បីធ្វើជាមធ្យោបាយនៃព្រះវិញ្ញាណបរិសុទ្ធទេ។ គេពុំមានសិទ្ធិនិយាយថា កិច្ចការរបស់គេ ជាកិច្ចការរបស់ព្រះជាម្ចាស់នោះឡើយ។ មនុស្សមាន គោលការណ៍អនុវត្តកិច្ចការរបស់គេ ហើយមនុស្សទាំងអស់មានបទពិសោធន៍ខុសគ្នា និងមានស្ថានភាពដោយឡែកៗពីគ្នា។ កិច្ចការរបស់មនុស្ស រួមបញ្ចូលទាំងបទពិសោធន៍ទាំងអស់របស់គេ ស្ថិតនៅក្រោមការស្រាយបំភ្លឺរបស់ព្រះវិញ្ញាណបរិសុទ្ធ។ បទពិសោធន៍ទាំងនេះអាចត្រឹមជាតំណាងលក្ខណៈរបស់មនុស្ស និងមិនតំណាងលក្ខណៈរបស់ព្រះជាម្ចាស់ ឬតំណាងឲ្យព្រះហឫទ័យរបស់ព្រះ វិញ្ញាណបរិសុទ្ធឡើយ។ ដូច្នេះ ផ្លូវដែលមនុស្សដើរ មិនអាចរាប់ជាផ្លូវដែលព្រះវិញ្ញាណបរិសុទ្ធដើរនោះឡើយ ដ្បិតកិច្ចការរបស់មនុស្ស មិនតំណាងឲ្យកិច្ចការរបស់ព្រះជាម្ចាស់ឡើយ ហើយកិច្ចការ និងបទពិសោធន៍របស់មនុស្ស ក៏មិនមែនជាព្រះហឫទ័យដ៏ពេញលេញរបស់ព្រះវិញ្ញាណបរិសុទ្ធដែរ។

ដកស្រង់ពី «កិច្ចការរបស់ព្រះជាម្ចាស់ និងកិច្ចការរបស់មនុស្សលោក» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

១៩. កិច្ចការរបស់មនុស្សងាយនឹងធ្លាក់ទៅក្នុងក្រឹត្យក្រមណាស់ ហើយទ្រឹស្ដីកិច្ចការរបស់គេក៏ងាយនឹងត្រូវបង្ខាំងក្នុងវិសាលភាពមានកម្រិតផងដែរ ព្រមទាំងមិនអាចដឹកនាំមនុស្សទៅរកផ្លូវដែលមានសេរីភាពទៀតផង។ អ្នកដើរតាមភាគច្រើនរស់នៅក្នុង វិសាលភាពមានកម្រិត ហើយវិធីដកពិសោធរបស់គេក៏មានកម្រិត ក្នុងវិសាលភាពរបស់វាដែរ។ បទពិសោធន៍របស់មនុស្សរមែងមានកម្រិត ទ្រឹស្ដីនៃកិច្ចការរបស់គេ ក៏មានកម្រិតទៅតាមប្រភេទមួយចំនួនតូច ហើយក៏មិនអាចធៀបទៅនឹងកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ឬក៏កិច្ចការរបស់ព្រះជាម្ចាស់ផ្ទាល់ដែរ។ នៅទីបំផុត នេះគឺដោយសារតែបទពិសោធន៍របស់មនុស្សនៅមានកម្រិត។ ព្រះជាម្ចាស់ធ្វើកិច្ចការរបស់ទ្រង់យ៉ាងណា កិច្ចការរបស់ទ្រង់នឹងសម្រេចយ៉ាងនោះ កិច្ចការនោះមិនត្រូវកំហិតដោយក្រឹត្យក្រមឡើយ ក៏មិនត្រូវកំណត់ដោយទ្រឹស្តីណាមួយដែរ។ កិច្ចការរបស់ព្រះជាម្ចាស់ ពុំមានក្រឹត្យក្រមអ្វីទាំងអស់ កិច្ចការទាំងអស់របស់ទ្រង់ ត្រូវបានផ្សាយទៅ និងឥតដែនកំណត់។ មិនថាមនុស្សប្រើពេលវេលាដើរតាមទ្រង់យូរប៉ុនណានោះទេ គេមិនអាចព្រាងចេញជាក្រឹត្យក្រមណាមួយ មកគ្រប់គ្រងវិធីធ្វើការរបស់ព្រះជាម្ចាស់បានឡើយ។ ទោះបីជាកិច្ចការរបស់ទ្រង់ផ្អែកលើគោលការណ៍ ក៏កិច្ចការនេះតែងត្រូវបានធ្វើឡើងតាមវិធីថ្មីៗ និងមានការអភិវឌ្ឍន៍ថ្មីជានិច្ច ហើយលើសពីគំនិតគិតដល់របស់មនុស្សទៀតផង។ ក្នុងរយៈពេលតែមួយគ្រា ព្រះជាម្ចាស់អាចមានកិច្ចការច្រើនប្រភេទខុសៗគ្នា និងមានវិធីដឹកនាំមនុស្សខុសៗគ្នាផងដែរ ធ្វើបែបនេះដើម្បីឲ្យមនុស្សមានច្រកទ្វារ និងការប្រែប្រួលថ្មីៗ។ អ្នកមិនអាចយល់ពីក្រឹត្យក្រមនៃកិច្ចការរបស់ទ្រង់ឡើយ ដ្បិតទ្រង់តែងធ្វើការតាមវិធីថ្មី ហើយទាល់តែយ៉ាងនេះ ទើបអ្នកដើរតាមព្រះជាម្ចាស់មិនត្រូវបានកំហិតដោយក្រឹត្យក្រម។ កិច្ចការរបស់ព្រះជាម្ចាស់ផ្ទាល់រមែងចៀសឆ្ងាយពីសញ្ញាណរបស់មនុស្ស ហើយផ្ទុយពីពួកគេ។ មានតែមនុស្សដែលដើរតាម និងព្យាយាមឲ្យបានទ្រង់ដោយ ដួងចិត្តពិត ទើបធ្វើឲ្យនិស្ស័យរបស់គេត្រូវបំផ្លាស់បំប្រែ ហើយអាចរស់នៅដោយមានសេរីភាព មិនស្ថិតក្រោមក្រឹត្យក្រមណាមួយ ឬមួយក៏ត្រូវបង្ខាំងដោយសញ្ញាណសាសនានោះឡើយ។ កិច្ចការរបស់មនុស្សធ្វើការទាម​ទារពីមនុស្ស ដោយសម្អាងលើបទពិសោធន៍គេផ្ទាល់ និង សម្អាងលើអ្វីដែលខ្លួនគេផ្ទាល់អាចសម្រេចបាន។ បទដ្ឋាននៃលក្ខខណ្ឌទាំងនេះត្រូវបានកំហិតនៅក្នុងវិសាលភាពមួយជាក់លាក់ ចំណែកទ្រឹស្តីនៃការអនុវត្តនានា ក៏មានតិចតួចណាស់ដែរ។ ដូច្នេះ អ្នកដើរតាមក៏រស់ក្នុងវិសាលភាពក្នុងកម្រិតនេះទាំងមិនដឹងខ្លួន។ លុះមួយរយៈក្រោយមក ទម្លាប់នេះក៏ក្លាយជាក្រឹត្យក្រម និងជាទម្លាប់នៃការប្រាព្វផ្សេងៗ។

ដកស្រង់ពី «កិច្ចការរបស់ព្រះជាម្ចាស់ និងកិច្ចការរបស់មនុស្សលោក» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

២០. នៅពេលដែលមនុស្សធ្វើកិច្ច​ការ ពួកគេស្វែងរក និងធ្វើព្រាវៗ តែងតែត្រាប់តាម និងពិចារណាដោយផ្អែកលើគ្រឹះដែលបានដាក់ដោយ​អ្នក​ដទៃដើម្បីទទួលបានការចូលកាន់តែស៊ីជម្រៅ។ កិច្ច​ការរបស់ព្រះជាម្ចាស់គឺជាការផ្ដល់នូវអ្វីដែលទ្រង់បានធ្វើ ហើយព្រះអង្គធ្វើកិច្ចការដែលព្រះអង្គត្រូវធ្វើ។ ព្រះអង្គមិនផ្តល់ការ​គាំទ្រ​ដល់ក្រុម​ជំនុំដោយប្រើចំណេះដឹងពីកិច្ចការ​របស់មនុស្សណាម្នាក់ឡើយ។ ផ្ទុយទៅវិញ ព្រះអង្គធ្វើកិច្ចការ​បច្ចុប្បន្នដោយផ្អែកលើសភាព​​របស់​មនុស្ស។ ដូច្នេះការធ្វើការតាមរបៀបនេះ គឺមានសេរីភាពរាប់ពាន់ដងជាងកិច្ចការ​ដែលមនុស្សធ្វើ។ ចំពោះមនុស្ស វាអាចបង្ហាញថាព្រះជាម្ចាស់មិនគោរពនូវកាតព្វកិច្ច និងការប្រព្រឹត្ដរបស់ទ្រង់ ទោះជា​យ៉ាងណាទ្រង់គាប់ព្រះហឫទ័យ —ប៉ុន្តែរាល់កិច្ចការដែលទ្រង់ធ្វើគឺថ្មី។ ប៉ុន្ដែអ្នកគួរតែដឹងថាកិច្ចការរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស គឺមិនមានមូលដ្ឋានលើអារម្មណ៍ទេ។

ដកស្រង់ពី «ការអនុវត្តន៍ (៥)» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

២១. កិច្ចការរបស់មនុស្សប្រាប់ឲ្យដឹងអំពីបទពិសោធន៍ និងភាពជាមនុស្សរបស់គេ។ អ្វីៗដែលមនុស្សផ្ដល់ជូន និងកិច្ចការដែលគេធ្វើ គឺតំណាងរូបគេតែម្ដង។ តម្រិះរបស់មនុស្ស ការបកស្រាយរកហេតុផលរបស់មនុស្ស កត្ដវិទ្យារបស់មនុស្ស និងការស្រមើស្រមៃសម្បូរបែប សុទ្ធតែរាប់បញ្ចូលនៅក្នុងកិច្ចការរបស់គេទាំងអស់។ បទពិសោធន៍របស់មនុស្ស អាចប្រាប់អំពីកិច្ចការរបស់គេជាពិសេស ហើយបទពិសោធន៍របស់បុគ្គលម្នាក់ ក៏ក្លាយជាធាតុផ្សំនៃកិច្ចការរបស់គេ។ កិច្ចការរបស់មនុស្សអាចស្ដែងចេញនូវបទពិសោធន៍របស់គេ... រីឯកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ រមែងប្រែប្រួលតាមសភាពរបស់មនុស្ស។ ព្រះអង្គធ្វើ ការទៅតាមបទពិសោធន៍របស់មនុស្ស ហើយមិនបង្ខំពួកគេទេ ប៉ុន្តែទ្រង់តម្រូវពីមនុស្ស ទៅតាមលំហូរទូទៅនៃបទពិសោធន៍របស់គេ។ មានន័យថា ការប្រកបគ្នារបស់មនុស្ស ខុសគ្នាពីព្រះបន្ទូលរបស់ព្រះជាម្ចាស់។ អ្វីដែលមនុស្សប្រកបគ្នា បង្ហាញឲ្យឃើញនូវបទពិសោធន៍ និងតម្រិះរបស់បុគ្គលម្នាក់ៗ ទាំងស្ដែងពីបទពិសោធន៍ និងតម្រិះរបស់គេ ចំពោះមូលដ្ឋានកិច្ចការរបស់ព្រះទៀតផង។ ទំនួលខុសត្រូវរបស់គេ គឺត្រូវស្វែងរកនូវអ្វីដែលពួកគេគួរអនុវត្ត ឬចូលទៅក្នុងសេចក្ដីនោះ បន្ទាប់ពីព្រះជាម្ចាស់ធ្វើការ ឬមានបន្ទូលរួចយកសេចក្ដីទាំងនេះ ទៅប្រាប់អ្នកដើរតាម។ ដូច្នេះ កិច្ចការរបស់មនុស្សតំណាងឲ្យច្រកទ្វារ និងការអនុវត្តរបស់គេ។ ពិតណាស់ កិច្ចការនេះ លាយបញ្ចូលគ្នាទាំងមេរៀន និងបទពិសោធន៍របស់ មនុស្ស ឬគំនិតខ្លះរបស់គេ... អ្វីដែលមនុស្សស្ដែងចេញមក ជាអ្វីដែលគេមើលឃើញ អ្វីដែលគេទទួលជាបទពិសោធន៍ និងជាអ្វីដែលគេអាចស្រមៃដល់ ហើយក៏ជាអ្វីដែលគំនិតរបស់មនុស្សអាចគិតយល់ដែរ បើទោះការនេះគឺជាគោលលទ្ធិ ឬមួយជាសញ្ញាណក៏ដោយ។ កិច្ចការរបស់មនុស្ស ពុំអាចលើសពីទំហំបទពិសោធន៍របស់គេ ក៏មិនមែនជាអ្វីដែលមនុស្សមើលឃើញ មិនមែនជាអ្វីដែលមនុស្សអាចស្រមើស្រមៃ ឬគិតស្មានដល់ បើទោះបីជាកិច្ចការនោះធំយ៉ាងណាក៏ដោយ។ គ្រប់យ៉ាងដែលព្រះជាម្ចាស់ស្ដែងចេញមកឲ្យឃើញ គឺជាអង្គទ្រង់ផ្ទាល់តែម្ដង ហើយការនេះមនុស្សមិនអាចសម្រេចបាននោះឡើយ ដ្បិតវាលើសពីការគិតរបស់មនុស្ស។ ទ្រង់បង្ហាញឲ្យឃើញអំពីកិច្ចការដឹកនាំមនុស្សលោកទាំងអស់ ហើយកិច្ចការនេះមិនពាក់ព័ន្ធនឹងសេចក្ដីពិស្ដារនៃបទពិសោន៍ធរបស់មនុស្សទេ ប៉ុន្តែ វាពាក់ព័ន្ធនឹងការគ្រប់គ្រងរបស់ទ្រង់ផ្ទាល់វិញ។ អ្វីដែលមនុស្សបង្ហាញឲ្យឃើញ គឺជាបទពិសោធន៍របស់គេ រីឯអ្វីដែលព្រះជាម្ចាស់បង្ហាញឲ្យឃើញ គឺជាលក្ខណៈរបស់ទ្រង់ ដែលជានិស្ស័យដែលទ្រង់មានរហូតមក ហើយវាលើសពីការយល់របស់មនុស្សផង។ បទពិសោធន៍របស់មនុស្ស គឺជាការយល់ឃើញ​ និងចំណេះដឹងដែលគេទទួលបាន ផ្អែកទៅលើមូលដ្ឋាននៃការស្ដែងឲ្យឃើញអំពីលក្ខណៈរបស់ព្រះ ជាម្ចាស់វិញ។ តម្រិះ និងចំណេះដឹងទាំងនេះ ត្រូវបានហៅថាជាលក្ខណៈរបស់មនុស្ស និងជាគ្រឹះនៃការស្ដែងចេញឲ្យឃើញនូវនិស្ស័យពីកំនើត និងគុណសម្បត្ដិពីកំណើតរបស់មនុស្ស ហេតុនេះទើបទើបចំណុចទាំងនេះត្រូវបានហៅថាជាលក្ខណៈរបស់មនុស្ស។

ដកស្រង់ពី «កិច្ចការរបស់ព្រះជាម្ចាស់ និងកិច្ចការរបស់មនុស្សលោក» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

២២. កិច្ចការនៅក្នុងគំនិតរបស់មនុស្ស ងាយស្រួលនឹងឲ្យមនុស្សសម្រេចបាន។ ឧទាហរណ៍ដូចជា គ្រូគង្វាល អ្នកដឹកនាំនៅក្នុងចង្កោមសាសនា សុទ្ធតែពឹងផ្អែកលើអំណោយទាន និងតួនាទីរបស់គេក្នុងការអនុវត្តកិច្ចការរបស់ខ្លួន។ មនុស្សដែលដើរតាមពួកគេយូរហើយនោះ គឺច្បាស់ជាត្រូវបណ្ដាលចិត្តដោយអំណោយទានរបស់ពួកគេ និងរងឥទ្ធិពលពីលក្ខណៈខ្លះរបស់គេមិនខាន។ ពួកគេផ្ដោតលើអំណោយទាន សមត្ថភាព និងចំណេះដឹងរបស់មនុស្ស ហើយពួកគេយកចិត្តទុកដាក់ចំពោះ រឿងរ៉ាវដែលហួសវិស្ស័យធម្មជាតិ និងគោលលទ្ធិដែល ជ្រាលជ្រៅ មិនប្រាកដប្រជា (ពិតណាស់ គោលលទ្ធិ ជ្រាលជ្រៅទាំងអស់នេះ គឺសុទ្ធតែរកយល់មិនដល់)។ ពួកគេមិនផ្ដោតលើការផ្លាស់ប្ដូរនិស្ស័យរបស់មនុស្សទេ ផ្ទុយទៅវិញ គេផ្ដោតតែលើការបណ្ដុះបណ្ដាលមនុស្សឲ្យចេះអធិប្បាយ និងចេះធ្វើការ ដោយបង្កើនចំណេះដឹង និងគោលលទ្ធិសាសនាដ៏សម្បូរបែបរបស់គេវិញ។ ពួកគេផ្ដោតទៅលើទំហំនិស្ស័យ ដែលត្រូវបានផ្លាស់ប្ដូររបស់មនុស្ស មិនផ្ដោតទៅលើទំហំនៃការយល់ដឹងរបស់មនុស្ស ចំពោះសេចក្ដីពិតនោះឡើយ។ ពួកគេមិនយក ចិត្តគិតខ្វល់អំពីលក្ខណៈពិតរបស់មនុស្ស ហើយពួកគេរឹតតែមិនព្យាយាមស្គាល់ពីសភាពធម្មតា និងមិនធម្មតារបស់មនុស្សឡើយ។ ពួកគេមិនប្រឆាំងនឹងសញ្ញាណរបស់មនុស្សឡើយ ហើយក៏មិនបង្ហាញសញ្ញាណរបស់គេដែរ កាន់តែលុបបំបាត់ចំណុចខ្វះខាត ឬសេចក្ដីខូច អាក្រក់របស់មនុស្សដែរ។ មនុស្សភាគច្រើនដែលដើរតាមពួកគេ គេបម្រើដោយអំណោយទាន ហើយគ្រប់អ្វីដែលគេផ្សាយទៅ គឺសុទ្ធតែជាសញ្ញាណសាសនា និងទ្រឹស្ដីទេវសាស្ត្រ ដែលឆ្ងាយពីភាពជាក់ស្ដែង និងមិនផ្ដល់ឲ្យ មនុស្សមានជីវិតផង។ តាមពិត លក្ខណៈពិតនៃកិច្ចការរបស់ពួកគេគឺបណ្ដុះទេពកោសល្យ បណ្ដុះមនុស្សដែលគ្មានអ្វីសោះឲ្យក្លាយទៅជានិស្សិតសាលាព្រះគម្ពីរដែលមានទេពកោសល្យ ក្រោយមក ក៏បន្តទៅធ្វើកិច្ចការ រួចដឹកនាំ។ តើអ្នកអាចមើលឃើញនូវក្រឹត្យវិន័យណាមួយ ក្នុងកិច្ចការប្រាំមួយពាន់ឆ្នាំរបស់ព្រះជាម្ចាស់ ដែរឬទេ? មានក្រឹត្យក្រម និងបម្រាមជាច្រើននៅក្នុងកិច្ចការដែលមនុស្សធ្វើ ហើយខួរក្បាលរបស់មនុស្សមានតាមសេចក្ដីជំនឿជ្រុល។ ដូច្នេះ អ្វីដែលមនុស្សបង្ហាញចេញ គឺជាចំណេះដឹង និងការទទួលស្គាល់ដែលស្ថិតក្នុងវិសាលភាពនៃបទពិសោធន៍របស់គេ។ មនុស្សមិនអាចបង្ហាញអ្វីផ្សេងពីនេះឡើយ។ បទពិសោធន៍ និងចំណេះដឹងរបស់មនុស្សមិនមែនកើតចេញពីអំណោយទានពីកំណើត ឬសភាវគតិរបស់គេឡើយ កត្តាទាំងនេះកើតឡើងដោយសារតែការដឹកនាំ និងការមើលថែដោយផ្ទាល់របស់ព្រះជាម្ចាស់។ មនុស្សមានតែញាណសតិទទួលយកនូវការ មើលថែនេះ និងគ្មានញាណសតិដែលអាចបង្ហាញឲ្យឃើញផ្ទាល់ថា អ្វីទៅជាទេវភាព។ មនុស្សពុំអាចធ្វើជា ប្រភពទឹកបានឡើយ គេត្រឹមតែអាចធ្វើជាភាជនៈដែលទទួលយកទឹកមកពីប្រភពទឹកប៉ុណ្ណោះ។ នេះហើយជាសភាវគតិរបស់មនុស្ស ជាញាណសតិដែលមនុស្សគួរមាន ក្នុងនាមជាមនុស្ស។ ប្រសិនបើមនុស្សម្នាក់បាត់បង់ញាណសតិដែលទទួលយកព្រះបន្ទូលព្រះជាម្ចាស់ ហើយបាត់បង់សភាវគតិរបស់មនុស្ស មនុស្សម្នាក់នោះ ក៏បាត់បង់នូវអ្វីដែលមានតម្លៃបំផុត ហើយបាត់បង់នូវ កាតព្វកិច្ចជាមនុស្សដែលព្រះបង្កើត។ ប្រសិនបើបុគ្គលម្នាក់គ្មានចំណេះដឹង ឬបទពិសោធន៍អំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ឬកិច្ចការរបស់ទ្រង់ បុគ្គលម្នាក់នោះក៏បាត់បង់កាតព្វកិច្ចរបស់ខ្លួន ជាកាតព្វកិច្ចដែលគេគួរបំពេញក្នុងនាមជាមនុស្សដែលព្រះបង្កើត ព្រមទាំងបាត់បង់នូវសេចក្ដីថ្លៃថ្នូរ ក្នុងនាមជាមនុស្សដែលព្រះបង្កើតដែរ។

ដកស្រង់ពី «កិច្ចការរបស់ព្រះជាម្ចាស់ និងកិច្ចការរបស់មនុស្សលោក» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

២៤. ដោយសារតែមនុស្សគឺជាមនុស្ស ហើយពួកគេអាចមើលទៅកាន់អ្វីៗគ្រប់យ៉ាងចេញពីការ​លើក​ឡើង និងទស្សនៈរបស់មនុស្សតែប៉ុណ្ណោះ។ យ៉ាងណាមិញ ព្រះដែលយកកំណើតជាមនុស្ស មានលក្ខណៈខុសស្រឡះពីមនុស្សលោកដ៏ពុក​រលួយ​។ ទោះបីជា​សាច់ឈាមនៃការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់មានភាពសាមញ្ញ ធម្មតា ព្រមទាំងទន់ទាបកម្រិតណា ឬទោះបីជា​មនុស្សចំអកមើលងាយទ្រង់យ៉ាងណាក៏ដោយ ក៏ព្រះតម្រិះ និងឥរិយាបថ​របស់ទ្រង់ចំពោះមនុស្សជាតិ គឺជាអ្វីដែលគ្មានមនុស្សណាម្នាក់អាចមាន ឬយកតម្រាប់តាមបានឡើយ។ ទ្រង់នឹងតែងតែសង្កេតមើលមនុស្សចេញពីទស្សនៈនៃភាពជាព្រះ ចេញពីការ​លើក​ឡើង​នៃមុខតំណែងរបស់ទ្រង់ ក្នុងនាមជាព្រះអាទិករ។ ទ្រង់នឹងតែងតែទតមើលឃើញមនុស្សជាតិ តាមរយៈសារជាតិ និងផ្នត់គំនិតរបស់ព្រះជាម្ចាស់។ ទ្រង់មិនអាចទតមើលមនុស្សជាតិចេញពីទស្សនៈទន់ទាបរបស់មនុស្សសាមញ្ញ ឬចេញពីទស្សនៈរបស់មនុស្សដ៏ពុករលួយនោះឡើយ។ នៅពេលដែលមនុស្សមើលទៅកាន់មនុស្សជាតិ ពួកគេមើលចេញពីភ្នែករបស់មនុស្ស ហើយពួកគេប្រើប្រាស់ចំណេះដឹង ក្បួនច្បាប់ និងទ្រឹស្ដីជាមនុស្សមកធ្វើជាខ្នាតវាស់វែង។ ការនេះស្ថិតនៅក្នុងវិសាលភាពនៃអ្វីដែលមនុស្សអាចមើលឃើញជាមួយភ្នែករបស់ពួក​គេ និងវិសាលភាពដែលមនុស្សដ៏ពុករលួយអាចសម្រេចបាន។ នៅពេលដែលព្រះជាម្ចាស់ទតមើលទៅកាន់មនុស្សជាតិ ទ្រង់ទតមើលជាមួយព្រះនេត្រជាព្រះ ហើយទ្រង់ប្រើប្រាស់សារជាតិរបស់ទ្រង់ ព្រមទាំងកម្ម​សិទ្ធិ និងលក្ខណៈរបស់ទ្រង់ ធ្វើជាខ្នាតវាស់វែង។ វិសាលភាពនេះ រួមបញ្ចូលចំណុចដែលមនុស្សមិនអាចមើលឃើញ ហើយនេះជាទីកន្លែងដែលព្រះជា​ម្ចាស់​ដែលយកកំណើតជាមនុស្ស និងមនុស្សដ៏ពុករលួយមានលក្ខណៈខុសគ្នាស្រឡះ។ ភាពខុសគ្នានេះត្រូវបានកំណត់ ដោយសារជាតិខុសគ្នារបស់មនុស្ស និងរបស់ព្រះជាម្ចាស់ ព្រោះថាគឺជាសារជាតិខុសគ្នាទាំងនេះហើយដែលកំណត់ពីអត្តសញ្ញាណ និងមុខតំណែងរបស់ពួកគេ ក៏ដូចជាទស្សនៈ និងការ​លើក​ឡើង​ចេញពីអ្វីដែលពួកគេមើលឃើញ។

ដកស្រង់ពី «កិច្ចការរបស់ព្រះជាម្ចាស់ និស្ស័យរបស់ព្រះជាម្ចាស់ និងព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ III» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

២៥. ប្រហែលជាបទពិសោធន៍នៅក្នុងកិច្ចការរបស់មនុស្សម្នាក់ ឈានមុខគេជាពិសេស ឬការស្រមើស្រមៃ និងការរិះរក ឈានមុខគេជាពិសេស ចំណែកឯភាពជាមនុស្សរបស់គេ ក៏ល្អជាពិសេសដែរ។ លក្ខណៈសម្បត្តិបែបនេះអាចទទួលបានត្រឹមការសរសើររបស់មនុស្ស ប៉ុណ្ណោះ ប៉ុន្តែមិនជំរុញឲ្យមាននូវការស្ញប់ស្ញែង និងការ កោតខ្លាតនោះទេ។ មនុស្សទាំងអស់សរសើរអស់អ្នកដែលធ្វើការបានល្អ អ្នកដែលមានបទពិសោធន៍ស៊ីជម្រៅជាពិសេស និងអស់អ្នកដែលអាចអនុវត្តសេចក្ដីពិត តែមនុស្សបែបនេះមិនអាចទទួលបានការស្ញប់ស្ញែងសោះ មានតែការសរសើរ និងការច្រណែនប៉ុណ្ណោះ។ ដោយឡែក មនស្សដែលបានមានបទពិសោធន៍អំពីកិច្ចការរបស់ព្រះជាម្ចាស់ ពួកគេមិនសរសើរព្រះជាម្ចាស់នោះទេ ផ្ទុយទៅវិញ ពួកគេគិតថា កិច្ចការរបស់ទ្រង់ មនុស្សឈោងមិនដល់ និងរកគិតមិនយល់ផង ដ្បិតកិច្ចការនោះថ្មីស្រឡាង ហើយអស្ចារ្យផង។ កាលណាមនុស្សមានបទពិសោធន៍អំពីកិច្ចការរបស់ព្រះជាម្ចាស់ ចំណេះដឹងទីមួយដែលគេមានចំពោះព្រះអង្គ គឺទ្រង់ជាព្រះដែលយល់មិនបានឈ្លាសវៃ និងអស្ចារ្យ ហើយពួកគេកោតខ្លាចទ្រង់ទាំងមិនដឹងខ្លួន ហើយដឹងអំពីអាថ៌កំបាំងនៃកិច្ចការដែលទ្រង់ធ្វើ ជាកិច្ចការដែលហួសពីការយល់ដឹងនៃគំនិតរបស់មនុស្ស។ មនុស្សចង់ត្រឹមអាចបំពេញសេចក្ដីតម្រូវរបស់ទ្រង់ ចង់ផ្គាប់តាមព្រះទ័យចង់បានរបស់ទ្រង់ ពួកគេមិនចង់ឲ្យលើសព្រះអង្គឡើយ ដ្បិតកិច្ចការដែលមនុស្សធ្វើ ហើសពីការគិត និងការស្រមើស្រមៃរបស់មនុស្ស ហើយក៏ពុំមានមនុស្សណាអាចធ្វើជំនួសទ្រង់បានដែរ។ សូម្បីមនុស្សខ្លួនឯង ក៏មិនស្គាល់សេចក្ដីកម្សោយរបស់ខ្លួនផង ប៉ុន្តែព្រះបានបង្កើតផ្លូវថ្មីមួយ ហើយមានយាងមកនាំមនុស្សទៅក្នុងពិភពមួយថ្មី និងស្រស់ស្អាតជាងមុន ដូច្នេះមនុស្សជាតិបានបង្កើតនូវវឌ្ឍនភាពថ្មី ហើយមានការចាប់ផ្ដើមមួយថ្មីផងដែរ។ អ្វីដែលមនុស្សគិតចំពោះព្រះជាម្ចាស់គឺមិនមែនជាការសរសើរទេ ម្យ៉ាងទៀត វាក៏មិនមែនត្រឹមតែជាការ សរសើរដែរ។ បទពិសោធន៍ដ៏ស៊ីជម្រៅបំផុតរបស់គេ គឺ ការស្ញប់ស្ញែង និងសេចក្ដីស្រឡាញ់។ អារម្មណ៍ដែលគេ មានគឺ ព្រះជាម្ចាស់ពិតជាអស្ចារ្យខ្លាំងណាស់។ ទ្រង់ធ្វើកិច្ចការដែលមនុស្សមិនអាចធ្វើបាន ហើយមានបន្ទូលនូវសេចក្ដីដែលមនុស្សមិនអាចនិយាយបាន។ មនុស្សដែលបានស្គាល់កិច្ចការរបស់ព្រះជាម្ចាស់ តែងតែមានអារម្មណ៍ដែលពុំអាចបរិយាយបាន។ មនុស្សដែលមានបទពិសោធន៍ស៊ីជម្រៅគួរសម អាចយល់អំពីក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ ពួកគេអាចមានដឹងពីលក្ខណៈគួរឲ្យស្រឡាញ់របស់ទ្រង់បានថា កិច្ចការរបស់ទ្រង់វាងវៃ និងអស្ចារ្យណាស់ ហើយមានព្រះចេស្ដាដ៏ឥតព្រំដែន កើតឡើង ក្នុងកិច្ចការរបស់ទ្រង់ដែរ។ នេះមិនមែនជាភាពភ័យខ្លាច ឬសេចក្ដីស្រឡាញ់ និងការគោរពមួយគ្រាៗនោះដែរ តែជាញាណយល់ដឹងដ៏ស៊ីជម្រៅអំពីសេចក្ដីមេត្តាករុណាដែលព្រះជាម្ចាស់មានចំពោះមនុស្សលោក និងព្រះទ័យអធ្យាស្រ័យរបស់ព្រះអង្គ។ យ៉ាងណាមិញ មនុស្សដែលមានបទពិសោធន៍នូវការវាយផ្ចាល និងការជំនុំជម្រះ ដឹងពីតេជានុភាពរបស់ទ្រង់ និងដឹងថាទ្រង់មិនអធ្យាស្រ័យសេចក្ដីល្មើសនោះឡើយ។ សូម្បីតែមនុស្សដែលបានស្គាល់នូវកិច្ចការជាច្រើនរបស់ព្រះអង្គក៏មិនអាចយល់ពីព្រះអង្គដែរ។ មនុស្សទាំងអស់ដែលគោរព កោតខ្លាចព្រះអង្គពិតប្រាកដ ដឹងថាកិច្ចការរបស់ទ្រង់មិនស្របនឹងសញ្ញាណរបស់មនុស្សទេ គឺតែងតែទាស់នឹងសញ្ញាណរបស់គេវិញ។ ទ្រង់មិនត្រូវការឲ្យមនុស្សសរសើរទ្រង់ ឬបង្ហាញពីការចុះចូលចំពោះព្រះអង្គទាំងស្រុងដែរ ផ្ទុយទៅវិញ ពួកគេគប្បីមាននូវការកោតខ្លាច និងការចុះចូលពិតប្រាកដ។ មនុស្សណាដែលមានបទពិសោធន៍ពិត មានអារម្មណ៍កោតខ្លាចព្រះអង្គ ខ្លាំងជាងការសរសើតម្កើងទ្រង់ នៅក្នុងកិច្ចការជាច្រើនរបស់ព្រះអង្គ។ មនុស្សធ្លាប់ឃើញនិស្ស័យរបស់ទ្រង់ ដោយសារកិច្ចការនាំការវាយផ្ចាល និងការជំនុជម្រះរបស់ទ្រង់ ដូច្នេះហើយ ពួក គេគោរពកោតខ្លាចទ្រង់ក្នុងចិត្តរបស់គេ។ ព្រះជាម្ចាស់ គឺជាព្រះសម្រាប់ឲ្យមនុស្សកោតខ្លាច និងស្ដាប់បង្គាប់ ដ្បិតលក្ខណៈ និងនិស្ស័យរបស់ទ្រង់ មិនដូចនឹងមនុស្សដែលត្រូវបានបង្កើតមកឡើយ ហើយខ្ពង់ខ្ពស់ជាងអ្វីៗដែលត្រូវបានបង្កើតមកដែរ។ ព្រះជាម្ចាស់មានវត្តមានគង់នៅដោយអង្គអ្នក និងអស់កល្បជានិច្ច ទ្រង់ពុំមែនជាសភាវៈដែលត្រូវបានបង្កើតមកឡើយ ហើយមានតែព្រះជាម្ចាស់ទេ ដែលស័ក្ដិសមទទួលនូវការគោរពកោតខ្លាច និងស្ដាប់បង្គាប់។ មនុស្សមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ចំពោះសេចក្ដីនេះទេ។ ដូច្នេះ អស់អ្នកដែលបានស្គាល់កិច្ចការរបស់ទ្រង់ ហើយស្គាល់ទ្រង់ពិត ពួកគេមានចិត្ត គោរពកោតខ្លាចចំពោះទ្រង់។ យ៉ាងណាមិញ អស់អ្នក ដែលមិនបោះបង់ចោលសញ្ញាណដែលមានចំពោះព្រះអង្គ គឺអស់អ្នកដែលមិនរាប់ព្រះអង្គថាជាព្រះ គេពុំមានការគោរពកោតខ្លាចចំពោះព្រះអង្គឡើយ ហើយទោះបីជាពួកគេដើរតាមទ្រង់ ក៏ពួកគេមិនមែនត្រូវបានយកឈ្នះដែរ ពួកគេជាមនុស្សរឹងចចេសពីកំណើតមក។ កិច្ចការ ដែលទ្រង់ចង់សម្រេចឲ្យបានតាមរយៈកិច្ចការនេះ គឺដើម្បីឲ្យមនុស្សគ្រប់ៗគ្នាដែលត្រូវបានបង្កើតមក មានដួងចិត្តគោរពកោតខ្លាចព្រះអាទិករ ថ្វាយបង្គំទ្រង់ និងចុះចូលចំពោះអំណាចគ្រប់គ្រងរបស់ទ្រង់ ដោយគ្មាន លក្ខខណ្ឌ។ នេះគឺជាលទ្ធផលចុងក្រោយដែលកិច្ចការរបស់ព្រះអង្គ ចង់សម្រេចឲ្យបាន។

ដកស្រង់ពី «កិច្ចការរបស់ព្រះជាម្ចាស់ និងកិច្ចការរបស់មនុស្សលោក» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

២៦. ប្រសិនបើមនុស្សត្រូវធ្វើកិច្ចការនេះ នោះវានឹងមានដែនកំណត់ខ្លាំងណាស់៖ កិច្ចការនេះ អាចនាំមនុស្សទៅកាន់ចំណុចណាមួយ ប៉ុន្តែវាមិនអាចនាំមនុស្សទៅកាន់គោលដៅដ៏អស់កល្បជានិច្ចបានឡើយ។ មនុស្សមិនអាចសម្រេចចិត្តលើវាសនារបស់មនុស្សបាននោះទេ ហើយជាងនេះទៅទៀត គេមិនអាចធានានូវក្ដីសង្ឃឹមទៅអនាគត និងគោលដៅទៅអនាគតរបស់មនុស្សបានឡើយ។ ក៏ប៉ុន្តែ កិច្ចការដែលព្រះជាម្ចាស់បំពេញ គឺខុសគ្នា។ ដោយសារទ្រង់បានបង្កើតមនុស្ស ទើបទ្រង់ដឹកនាំពួកគេ។ ដោយសារទ្រង់សង្គ្រោះមនុស្ស ទើបទ្រង់នឹងសង្គ្រោះគេដោយហ្មត់ចត់ និងទទួលយកគេទាំងស្រុង។ ដោយសារទ្រង់ដឹកនាំមនុស្ស ទើបទ្រង់នឹងនាំគេទៅកាន់គោលដៅដែលត្រឹមត្រូវ។ ហើយដោយសារទ្រង់បានបង្កើត និងគ្រប់គ្រងលើមនុស្ស ទើបទ្រង់ត្រូវតែទទួលខុសត្រូវលើវាសនា និងក្ដីសង្ឃឹមទៅអនាគតរបស់មនុស្សលោក។ កិច្ចការនេះហើយ គឺជាកិច្ចការដែលព្រះអាទិករបានបំពេញ។

ដកស្រង់ពី «ការស្រោចស្រង់ជីវិតសាមញ្ញរបស់មនុស្សត្រឡប់មកវិញ និងការនាំមនុស្សទៅកាន់គោលដៅដ៏អស្ចារ្យមួយ» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ខាង​ដើម៖ VIII. មានព្រះតែមួយអង្គគត់៖ គ្មានព្រះត្រីឯកឡើយ

បន្ទាប់៖ X. របៀបឈ្វេងយល់គង្វាលក្លែងក្លាយ ពួកទទឹងព្រះគ្រីស្ទ និងព្រះគ្រីស្ទក្លែងក្លាយ

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ