ជំពូកទី ២២

មនុស្សរស់នៅក្នុងពន្លឺ ប៉ុន្តែគេមិនដឹងពីតម្លៃនៃពន្លឺនោះទេ។ គេមិន ដឹងពីខ្លឹមសារនៃពន្លឺ និងប្រភពនៃពន្លឺនោះទេ ហើយជាងនេះទៅទៀត គេមិនដឹងថាពន្លឺនោះជារបស់នរណាទេ។ នៅពេលដែលអញមានព្រះបន្ទូលពីពន្លឺនៅក្នុងចំណោមមនុស្ស ភ្លាមៗនោះ អញពិនិត្យមើលសណ្ឋាននៅក្នុងចំណោមមនុស្ស៖ ដោយសារតែពន្លឺ មនុស្សទាំងអស់កំពុងតែផ្លាស់ប្តូរ និងរីកចម្រើន ហើយបានចាកចេញពីភាពងងឹតហើយ។ អញបានទតមើលគ្រប់ទីកន្លែងនៃពិភពលោក ហើយឃើញថា ភ្នំទាំងឡាយគ្របដណ្តប់ដោយអ័ព្ទ ទឹកបានកកក្នុងភាពត្រជាក់ ហើយដោយសារតែការមកដល់នៃពន្លឺ នោះមនុស្សសម្លឹងមើលទៅទិសខាងកើត ដែលពួកគេអាចរកឃើញអ្វីម៉្យាងដែលមានតម្លៃជាង។ ទោះបីជាយ៉ាងណា មនុស្សនៅតែគ្មានសមត្ថភាពក្នុងការមើលឃើញទិសដៅដ៏ច្បាស់មួយនៅក្នុងអ័ព្ទនោះទេ។ ដោយសារពិភពលោកទាំងមូលគ្របដណ្តប់ទៅដោយអ័ព្ទ នៅពេលដែលអញទតចេញពីពពកមក មិនដែលមានមនុស្សណាម្នាក់រកឃើញព្រះវត្តមានរបស់អញនោះទេ។ មនុស្សកំពុងតែស្វែងរកអ្វីម៉្យាងនៅលើផែនដី។ គេហាក់ដូចជាកំពុងតែស្វែងរក ហាក់ដូចជាគេមានបំណងចង់ទន្ទឹងរង់ចាំការមកដល់របស់អញអ៊ីចឹង—ប៉ុន្តែគេមិនដឹងពេលវេលារបស់អញនោះទេ ហើយគេអាចត្រឹមតែសម្លឹងមើលពន្លឺនៅទិសខាងកើតជារឿយៗប៉ុណ្ណោះ។ នៅក្នុងចំណោមមនុស្សទាំងអស់ អញស្វែងរកអស់អ្នកណាដែលសុខចិត្តតាមព្រះហឫទ័យរបស់អញយ៉ាងពិតប្រាកដ។ អញយាងនៅក្នុងចំណោមមនុស្សទាំងអស់ ហើយរស់នៅក្នុងចំណោមមនុស្សទាំងអស់ ប៉ុន្តែមនុស្សនៅលើផែនដីមានសុខសុវត្ថិភាព ដូច្នេះហើយ គ្មាននរណាម្នាក់សុខចិត្តតាមព្រះហឫទ័យដោយផ្ទាល់របស់អញយ៉ាងពិតប្រាកដនោះទេ។ មនុស្សមិនដឹងពីវិធីដើម្បីថែរក្សាបំណងព្រះហឫទ័យរបស់អញនោះទេ ពួកគេមិនអាចមើលឃើញសកម្មភាពរបស់អញ ហើយពួកគេមិនអាចផ្លាស់ទីនៅក្នុងពន្លឺ និងបានភ្លឺដោយសារពន្លឺនោះទេ។ ទោះបីជាមនុស្សធ្លាប់ផ្តល់តម្លៃដល់ព្រះបន្ទូលរបស់អញក៏ដោយ ក៏គេគ្មានសមត្ថភាពក្នុងការមើលធ្លុះផែនការបោកប្រាស់របស់សាតាំងឡើយ។ ដោយសារតែកម្ពស់របស់មនុស្សតូចពេក ទើបគេមិនអាចធ្វើបានដូចដែលចិត្តគេប៉ងចង់ធ្វើនោះទេ។ មនុស្សមិនដែលស្រឡាញ់អញដោយស្មោះស្ម័គ្រនោះទេ។ នៅពេលដែលអញលើកតម្កើងគេឡើង គេមានអារម្មណ៍ថាខ្លួនគេគ្មានតម្លៃ ប៉ុន្តែរឿងនេះមិនបានធ្វើឲ្យគេព្យាយាមដើម្បីធ្វើឲ្យអញសព្វព្រះហឫទ័យនោះទេ។ គេគ្រាន់តែកាន់ “ទីតាំង” ដែលអញបានប្រទាននៅក្នុងដៃគេ ហើយពិនិត្យថ្លឹងថ្លែងវាប៉ុណ្ណោះ ដោយមិនអាចមើលឃើញភាពដែលគួរឲ្យស្រឡាញ់របស់អញនោះទេ។ ផ្ទុយទៅវិញ គេមានៈរឹងរូសក្នុងការទទួលយកព្រះពរនៃទីតាំងរបស់គេ។ តើនេះមិនមែនជាភាពខ្វះខាតរបស់មនុស្សទេឬ? នៅពេលដែលភ្នំទាំងឡាយរំកិល តើពួកគេអាចធ្វើផ្លូវវាងដើម្បីប្រយោជន៍នៃទីតាំងរបស់ឯងឬទេ? នៅពេលដែលទឹកហូរ តើទឹកនោះអាចឈប់នៅចំពោះទីតាំងរបស់មនុស្សឬទេ? តើស្ថានសួគ៌ និងផែនដី អាចផ្លាស់ប្តូរដោយសារទីតាំងរបស់មនុស្សឬទេ? អញធ្លាប់មានព្រះហឫទ័យសណ្តោសចំពោះមនុស្សម្តងហើយម្តងទៀត ប៉ុន្តែគ្មាននរណាម្នាក់ស្រឡាញ់អញខ្លាំង និងផ្តល់តម្លៃដល់រឿងនេះទេ។ ពួកគេគ្រាន់តែស្តាប់ដូចជាស្តាប់រឿងនិទាន ឬគ្រាន់តែអានដូចជារឿងប្រលោមលោកអ៊ីចឹង។ តើព្រះបន្ទូលរបស់អញពិតជាមិនប៉ះពាល់ចិត្តរបស់មនុស្សមែនទេ? តើព្រះសូរសៀងរបស់អញពិតជាមិនមានឥទ្ធិពលមែនទេ? តើអាចទេ ដែលគ្មាននរណាម្នាក់ជឿលើព្រះវត្តមានរបស់អញនោះ? មនុស្សមិនស្រឡាញ់ខ្លួននោះទេ ផ្ទុយទៅវិញ គេរួមដៃជាមួយសាតាំងដើម្បីវាយប្រហារអញ ហើយប្រើប្រាស់សាតាំងជា “ប្រយោជន៍” មួយ ដើម្បីបម្រើអញ។ អញនឹងចូលទៅក្នុងផែនការបោកប្រាស់របស់សាតាំងទាំងអស់ ហើយបញ្ឈប់មនុស្សនៅលើផែនដី មិនឲ្យទទួលយកការបោកប្រាស់របស់សាតាំងតទៅទៀតទេ នោះទើបពួកគេមិនប្រឆាំងជំទាស់អញ ដោយសារតែវត្តមានរបស់វា។

នៅក្នុងនគរ អញគឺជាស្តេច ប៉ុន្តែផ្ទុយពីការចាត់ទុកអញជាស្ដេចរបស់គេ មនុស្សបែរជាប្រព្រឹត្តចំពោះអញដូចជា “ព្រះសង្គ្រោះដែលចុះមកពីស្ថានសួគ៌” ទៅវិញ។ ជាលទ្ធផល គេចង់ឲ្យអញប្រទានអំណោយដល់គេ ដោយមិនស្វះស្វែងរកចំណេះដឹងអំពីអញនោះទេ។ មនុស្សច្រើនណាស់បានអង្វរករនៅចំពោះព្រះភ័ក្ត្ររបស់អញដូចជាអ្នកសុំទានអ៊ីចឹង។ មនុស្សច្រើនណាស់បានបើក “ស្បោង” របស់ពួកគេចំពោះអញ ហើយទទូចសុំឲ្យអញប្រទានម្ហូបអាហារដល់ពួកគេដើម្បីរស់។ មនុស្សច្រើនណាស់បានសម្លឹងអញមិនដាក់ភ្នែកដោយក្រសែភ្នែកលោភលន់ ដូចជាសត្វចចកដែលស្រេកឃ្លានអ៊ីចឹង ដោយសង្ឃឹមថា ពួកគេនឹងហែកស៊ីអញ ហើយបំពេញពោះរបស់ពួកគេ។ មនុស្សច្រើនណាស់បានឱនក្បាលរបស់ពួកគេដោយស្ងៀមស្ងាត់ ដោយសារតែអំពើរំលងរបស់ពួកគេ ហើយពួកគេមានអារម្មណ៍ខ្មាសអៀន ក្នុងការអធិស្ឋានសុំការអត់ឱនរបស់អញ ឬទទួលយកការវាយផ្ចាលរបស់អញដោយស្ម័គ្រពីចិត្ត។ នៅពេលដែលអញបញ្ចេញព្រះសូរសៀងរបស់អញ នោះកំហុសនានារបស់មនុស្សលេចឡើងដោយមិនសមហេតុផល ហើយសណ្ឋានពិតរបស់គេក៏ត្រូវបានបើកសម្តែងនៅក្នុងពន្លឺដែរ ហើយនៅក្នុងពន្លឺដ៏ចែងចាំង មនុស្សមិនអាចអភ័យទោសឲ្យខ្លួនឯងបានទេ។ ដូច្នេះហើយ គេប្រញាប់ប្រញាល់ឱនក្បាល ហើយសារភាពអំពើបាបរបស់គេនៅចំពោះព្រះភ័ក្ត្ររបស់អញ។ ដោយសារតែ “ភាពស្មោះត្រង់” របស់មនុស្ស អញបានលើកគេឡើងម្តងទៀតនៅលើកំពូលរទេះនៃសេចក្តីសង្គ្រោះ ដូច្នេះគេដឹងគុណចំពោះអញ ហើយសម្លឹងមកអញដោយក្តី ស្រឡាញ់។ ទោះបីជាយ៉ាងណា គេនៅតែមិនចង់ជ្រកកោននៅក្នុងអញដោយពិតប្រាកដនោះទេ ហើយក៏មិនបានប្រគល់ចិត្តរបស់គេដល់អញទាំងស្រុងនោះដែរ។ គេគ្រាន់តែអួតពីអញ ប៉ុន្តែគេមិនស្រឡាញ់អញយ៉ាងពិតប្រាកដនោះទេ ដ្បិតអីគេមិនបានប្រែចិត្តមករកអញនោះទេ ។ រាងកាយរបស់គេនៅចំពោះព្រះភ័ក្ត្ររបស់អញ ប៉ុន្តែចិត្តរបស់គេនៅពីក្រោយខ្នងរបស់អញ។ ដោយសារតែការយល់ដឹងពីក្រឹត្យវិន័យរបស់មនុស្សខ្សោយខ្លាំងពេក ហើយដោយសារគេពុំមានចំណាប់អារម្មណ៍ក្នុងការចូលមកនៅចំពោះព្រះភ័ក្ត្ររបស់អញ ទើបអញប្រទានជំនួយយ៉ាងសមស្របដល់គេ ដើម្បីឲ្យគេអាចបែរចេញពីភាពល្ងង់ខ្លៅដ៏ចចេសរឹងរូសរបស់គេ ដើម្បី ត្រឡប់មករកអញ។ នេះពិតជាក្តីសណ្តោសប្រណីដែលអញប្រទានដល់មនុស្ស ហើយជាវិធីសាស្ត្រដែលអញខំតស៊ូដើម្បីសង្គ្រោះមនុស្ស។

មនុស្សទូទាំងពិភពលោក ធ្វើពិធីអបអរសារទរចំពោះការមកដល់នៃថ្ងៃរបស់អញ ហើយទេវតាទាំងឡាយយាងក្នុងចំណោមរាស្ត្រទាំងអស់របស់អញ។ នៅពេលដែលសាតាំងបង្កបញ្ហា នោះពួកទេវតាតែងតែជួយរាស្ត្ររបស់អញជានិច្ច ដោយសារតែការបម្រើរបស់ពួកនៅលើស្ថានសួគ៌។ ពួកគេមិនត្រូវបានបោកប្រាស់ដោយអារក្ស ដោយសារតែភាពកំសោយរបស់មនុស្សនោះទេ ផ្ទុយទៅវិញដោយសារតែការវាយលុកនៃកម្លាំងរបស់ភាពងងឹត ពួកគេប្រឹងប្រែងគ្រប់យ៉ាង ដើម្បីមានបទពិសោធន៍ជីវិតរបស់មនុស្សតាមរយៈអ័ព្ទ។ រាស្ត្ររបស់អញទាំងអស់ ចុះចូលនៅក្រោមព្រះនាមរបស់អញ ហើយមិនដែលមាននរណាម្នាក់ក្រោកឈរដើម្បីប្រឆាំងជំទាស់អញដោយចំហរនោះទេ។ ដោយសារតែការងាររបស់ពួកទេវតា នោះមនុស្សទទួលយកព្រះនាមរបស់អញ ហើយគ្រប់គ្នាស្ថិតនៅក្នុងលំហូរនៃកិច្ចការរបស់អញ។ ពិភពលោកកំពុងតែដួលចុះ! បាប៊ីឡូនជាប់គាំង! ឱពិភពនៃសាសនាអើយ! តើឯងមិនត្រូវបានបំផ្លាញដោយសារអំណាចនៅលើផែនដីរបស់អញ បានយ៉ាងដូចម្តេចទៅ? តើនរណានៅតែហ៊ានមិនស្តាប់បង្គាប់ និងប្រឆាំងជំទាស់នឹងអញ? អ្នកនិពន្ធ? គ្រប់ទាំងមន្ត្រីរបស់សាសនា? អ្នកគ្រប់គ្រង និងអាជ្ញាធរនៅលើផែនដី? ពួកទេវតា? តើនរណា ដែលមិនធ្វើពិធីអបអរសាទរភាពគ្រប់លក្ខណ៍ និងភាពពេញលេញនៃរាងកាយរបស់អញនោះ? ក្នុងចំណោមមនុស្សទាំងអស់ តើនរណាមិនច្រៀងចម្រៀងសរសើររបស់អញដោយឥតឈប់នោះ ហើយតើនរណាដែលមិនសប្បាយរីករាយមិនឈប់នោះ? អញរស់នៅក្នុងដែនដីនៃជម្រករបស់នាគដ៏ធំមានសម្បុរក្រហម ប៉ុន្តែរឿងនេះមិនបណ្តាលឲ្យអញភ័យខ្លាចញាប់ញ័រ ឬក៏រត់ចេញនោះទេ ដោយសារតែមនុស្សទាំងអស់របស់វាបានចាប់ផ្តើមស្អប់វាទៅហើយ។ មិនដែលមានអ្វីមួយបំពេញ “កាតព្វកិច្ច” របស់ខ្លួននៅខាងមុខនាគ ដើម្បីផលប្រយោជន៍របស់នាគនោះទេ។ ផ្ទុយទៅវិញ គ្រប់យ៉ាងទាំងអស់ ធ្វើសកម្មភាពទៅតាមអ្វីដែលពួកគេមើលឃើញថាសមស្រប ហើយពួកវានីមួយៗទៅតាមផ្លូវរបស់វារៀងៗខ្លួន។ ធ្វើដូចម្តេច ទើបជាតិសាសន៍នានាមិនអាចវិនាសនោះ? ធ្វើដូចម្តេច ទើបជាតិសាសន៍នានាមិនអាចដួលចុះនោះ? ធ្វើដូចម្តេច ទើបរាស្ត្ររបស់អញមិនអាចរីករាយសាទរនោះ? ធ្វើដូចម្តេចទើបពួកគេមិនអាចច្រៀងចម្រៀងដោយអំណរនោះ? តើនេះជាកិច្ចការរបស់មនុស្សឬ? តើវាជាកិច្ចការនៃដៃរបស់មនុស្សឬ? អញបានប្រទានឫសគល់នៃជីវិតរបស់មនុស្ស ហើយបានប្រទានសម្ភារៈប្រើប្រាស់ដល់គេ ប៉ុន្ដែ គេមិនពេញចិត្តនឹងស្ថានភាពបច្ចុប្បន្នរបស់គេនោះទេ ហើយគេសុំចូលទៅក្នុងនគររបស់អញ។ ប៉ុន្តែ ធ្វើដូចម្តេចទើបគេអាចចូលទៅក្នុងនគររបស់អញបានដោយស្រួល ដោយមិនបានចេញថ្លៃ និងមិនចង់ថ្វាយការលះបង់អស់ពីខ្លួននោះ? ជំនួសអោយការទាមទារយកអ្វីម៉្យាងពីមនុស្ស អញធ្វើការតម្រូវចំពោះគេ នោះទើបនគររបស់អញនៅលើផែនដីពេញទៅដោយភាពរុងរឿង។ អញបានដឹកនាំមនុស្សចូលក្នុងយុគសម័យបច្ចុប្បន្ន គេមានជីវិតនៅក្នុងស្ថានភាពនេះ ហើយគេរស់នៅក្នុងការដឹកនាំនៃពន្លឺរបស់ អញ។ ប្រសិនបើមិនដូច្នោះទេ តើនរណាក្នុងចំណោមមនុស្សនៅលើផែនដី នឹងដឹងពីសេចក្តីសង្ឃឹមរបស់ពួកគេនោះ? តើនរណានឹងយល់ពីបំណងព្រះហឫទ័យរបស់អញ? អញបន្ថែមបទបញ្ញត្តិរបស់អញទៅក្នុងការទាមទារចំពោះមនុស្ស តើនេះមិនស្របទៅនឹងច្បាប់ធម្មជាតិទេឬ?

កាលពីម្សិលមិញ ឯងបានរស់នៅក្នុងខ្យល់ និងភ្លៀង។ ថ្ងៃនេះ ឯងបានចូលទៅក្នុងនគររបស់អញ និងបានក្លាយជារាស្ត្រនៃនគររបស់អញ ហើយថ្ងៃស្អែក ឯងនឹងរីករាយជាមួយនឹងព្រះពររបស់អញ។ តើនរណា ធ្លាប់ស្រមៃឃើញរឿងបែបនេះទៅ? តើភាពខ្វះខាត និងភាពលំបាក ដែលឯងនឹងឆ្លងកាត់នៅក្នុងជីវិតរបស់ឯង មានប៉ុន្មាន តើឯងរាល់គ្នាដឹងទេ? អញបោះជំហានកណ្តាលខ្យល់ និងភ្លៀង ហើយបានចំណាយពេលពីមួយឆ្នាំទៅមួយឆ្នាំក្នុងចំណោមមនុស្ស និងបានចូលមកដល់ពេលវេលានៃបច្ចុប្បន្ននេះ។ តើនេះមិនមែនជាជំហាននៃផែនការគ្រប់គ្រងយ៉ាងជាក់ច្បាស់របស់អញទេឬ? តើនរណាធ្លាប់បន្ថែមទៅក្នុងផែនការរបស់អញ? តើនរណាអាចបំបែកចេញពីជំហាននៃផែនការរបស់អញបាន? អញរស់នៅក្នុងចិត្តរបស់មនុស្សរាប់រយលាននាក់ អញគឺជាស្តេចនៅក្នុងចំណោមមនុស្សរាប់រយលាននាក់ ហើយអញត្រូវបានមនុស្សរាប់រយលាននាក់បដិសេធ និងនិយាយបង្ខូច។ រូបភាពរបស់អញមិនស្ថិតនៅក្នុងចិត្តរបស់មនុស្សយ៉ាងពិតប្រាកដនោះទេ។ មនុស្សត្រឹមតែដឹងពីទឹកព្រះភ័ក្រ្តប្រកបដោយសិរីរុងរឿងរបស់អញក្នុងភាពព្រាវៗនៅក្នុងព្រះបន្ទូលរបស់អញប៉ុណ្ណោះ ប៉ុន្តែដោយសារតែការជ្រៀតជ្រៀកនៃគំនិតរបស់គេ នោះគេមិនជឿជាក់ទៅលើអារម្មណ៍ផ្ទាល់ខ្លួនរបស់គេនោះទេ។ នៅក្នុងចិត្តរបស់គេ មានតែភាពស្រពេចស្រពិលចំពោះអញប៉ុណ្ណោះ ប៉ុន្តែក៏មិននៅក្នុងចិត្តនោះយូរដែរ។ ដូច្នេះ សេចក្តីស្រឡាញ់របស់គេចំពោះអញ ក៏បែបនេះដែរ៖ សេចក្តីស្រឡាញ់របស់គេនៅចំពោះព្រះភ័ក្ត្ររបស់អញកើតឡើងម្តងម្កាល វាដូចជាមនុស្សស្រឡាញ់អញដោយផ្អែកលើអារម្មណ៍ផ្ទាល់ខ្លួនរបស់គេ ហើយវាដូចជាសេចក្តីស្រឡាញ់របស់គេភ្លឹបភ្លែតៗនៅក្រោមទេសភាពនៃពន្លឺព្រះច័ន្ទអ៊ីចឹង។ សព្វថ្ងៃនេះ ដោយសារតែសេចក្តីស្រឡាញ់របស់អញប៉ុណ្ណោះ ទើបមនុស្សស្ថិតនៅ ហើយមានសំណាងល្អដើម្បីរស់។ ប្រសិនបើមិនដូច្នោះទេ តើនរណាក្នុងចំណោមមនុស្ស ដែលនឹងមិនត្រូវកាត់ផ្តាច់ដោយពន្លឺឡាស៊ែរ ដោយសារតែរាងកាយដ៏ស្គមស្គាំងរបស់គេនោះ? មនុស្សនៅតែមិនស្គាល់ខ្លួនឯងដដែល។ គេសម្ញែងនៅចំពោះព្រះភ័ក្ត្ររបស់អញ ហើយអួតក្អេងក្អាងនៅពីក្រោយខ្នងរបស់អញ ប៉ុន្តែគ្មាននរណាម្នាក់ហ៊ានប្រឆាំងជំទាស់អញនៅចំពោះព្រះភ័ក្ត្ររបស់អញនោះទេ។ ទោះបីជាយ៉ាងណាក៏ដោយ មនុស្សមិនស្គាល់អត្ថន័យនៃការប្រឆាំងជំទាស់នូវអ្វីដែលអញមានបន្ទូលនោះទេ។ ផ្ទុយទៅវិញ គេបន្តព្យាយាមបំភាន់អញ ហើយបន្តលើកតម្កើងខ្លួនឯង—បែបនេះ តើមិនមែនជាការប្រឆាំងជំទាស់អញដោយចំហរទេឬ? អញអត់ឱនឲ្យចំពោះភាពកំសោយរបស់មនុស្ស ប៉ុន្តែអញមិនអត់ឱនឲ្យសូម្បីតែបន្តិចដល់ការប្រឆាំងជំទាស់ដែលគេមាននោះទេ។ ទោះបីជាគេដឹងពីអត្ថន័យរបស់វាក៏ដោយ ក៏គេមិនចង់ប្រព្រឹត្តតាម អត្ថន័យនេះដែរ ហើយគ្រាន់តែប្រព្រឹត្តទៅតាមការចូលចិត្តរបស់គេប៉ុណ្ណោះ ដោយបោកបញ្ឆោតអញ។ អញធ្វើឲ្យនិស្ស័យរបស់អញសាមញ្ញគ្រប់ពេលទាំងអស់នៅក្នុងព្រះបន្ទូលរបស់អញ ប៉ុន្តែមនុស្សមិនត្រូវបានផ្សះផ្សាដើម្បីយកឈ្នះនោះទេ—ព្រមជាមួយគ្នានេះ គេបើកសម្តែងនិស្ស័យរបស់គេ។ នៅក្នុងការជំនុំជម្រះរបស់អញ មនុស្សនឹងជឿយ៉ាងខ្លាំង ហើយនៅក្នុងការវាយផ្ចាលរបស់អញ ទីបំផុតគេនឹងរស់នៅដោយយកគម្រូតាមអញ ហើយគេក្លាយជាទីបន្ទាល់របស់អញនៅលើផែនដី!

ថ្ងៃទី ២២ ខែមីនា ឆ្នាំ១៩៩២

ខាង​ដើម៖ ជំពូកទី ២០

បន្ទាប់៖ ជំពូកទី ២៣

តើយើងគួរអធិស្ឋានយ៉ាងដូចម្ដេច ដើម្បីឲ្យព្រះជាម្ចាស់ទ្រង់សណ្ដាប់? សូមទាក់ទងមកកាន់យើងខ្ញុំ ដើម្បីស្វែងរកដំណោះស្រាយ។
សូមទាក់ទងមកកាន់យើងខ្ញុំ
សូមទាក់ទងមកកាន់យើងខ្ញុំ តាមរយៈMessenger

ខ្លឹមសារ​ពាក់ព័ន្ធ

អ្នកគួរតែស្ដាប់បង្គាប់ព្រះជាម្ចាស់ នៅក្នុងជំនឿដែលអ្នកជឿដល់ទ្រង់

ហេតុអ្វីបានជាអ្នកជឿលើព្រះជាម្ចាស់? មនុស្សភាគច្រើនត្រូវស្រឡាំង កាំង ដោយសារតែសំណួរនេះ។ ពួកគេតែងតែមានទស្សនៈពីរផ្ទុយគ្នាស្រឡះអំពីព្រះដ៏សកម្ម...

តើកិច្ចការរបស់ព្រះជាម្ចាស់ ងាយស្រួលដូចមនុស្សគិតដែរឬទេ?

ក្នុងនាមជាអ្នកជឿលើព្រះជាម្ចាស់ ម្នាក់ៗក្នុងចំណោមអ្នករាល់គ្នាគួរតែលើកសរសើរអំពីរបៀបដែលអ្នករាល់គ្នាបានទទួលការលើកតម្កើង...

តើអ្នកជឿគួរប្រកាន់យកទស្សនៈអ្វី

តើមនុស្សលោកបានទទួលអ្វីចាប់តាំងពីពួកគេចាប់ផ្តើមជឿដំបូងលើព្រះជាម្ចាស់? តើអ្នកបានដឹងអ្វីខ្លះពីព្រះជាម្ចាស់? ដោយសារជំនឿរបស់អ្នកលើព្រះជាម្ចាស់...

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ