III. អំពីសេចក្តីពិតទាក់ទងនឹងព្រះនាមរបស់ព្រះជាម្ចាស់
១. អ្នកខ្លះនិយាយថាព្រះនាមរបស់ព្រះជាម្ចាស់ មិនប្រែប្រួលទេ។ ចុះហេតុអ្វីក៏ព្រះនាមព្រះយេហូវ៉ា ក្លាយជាព្រះយេស៊ូវ? បទទំនាយទាយទុកថា ព្រះមែស្ស៊ីនឹងយាងមក ចុះហេតុអ្វីបានជាមានមនុស្សម្នាក់ឈ្មោះថា យេស៊ូវ មកដល់ទៅវិញ? ហេតុអ្វីបានជាព្រះនាមរបស់ព្រះជាម្ចាស់ ប្រែប្រួល? តើកិច្ចការនេះមិនមែនត្រូវបានអនុវត្តជាយូរមកហើយទេឬអី? តើសព្វថ្ងៃនេះព្រះជាម្ចាស់មិនអាចធ្វើកិច្ចការថ្មីជាងនេះបានទេឬអី? កិច្ចការពីអតីតកាលអាចនឹងត្រូវកែប្រែ ហើយកិច្ចការរបស់ព្រះយេស៊ូវ អាចនឹងចាប់ផ្ដើមបន្តពីកិច្ចការរបស់ព្រះយេហូវ៉ា។ ចុះតើកិច្ចការរបស់ព្រះយេស៊ូវមិនអាចសម្រេចបាន ដោយកិច្ចការផ្សេងទៀតទេមែនទេ? ប្រសិនបើព្រះនាម «យេហូវ៉ា» អាចប្ដូរមកជាព្រះនាម «យេស៊ូវ» ចុះតើព្រះនាម «យេស៊ូវ» មិនអាចនឹងប្ដូរដែរទេឬអី? រឿងនេះគ្មានអ្វីប្លែកទេ គ្រាន់តែមនុស្សមានគំនិតគិតសាមញ្ញៗពេក។ ព្រះជាម្ចាស់នៅតែជាព្រះជាម្ចាស់រហូត។ ទោះបីជាកិច្ចការរបស់ទ្រង់ ប្រែប្រួលយ៉ាងណា ហើយមិនថា ព្រះនាមទ្រង់អាចនឹងប្ដូរទៅជាយ៉ាងណា ក៏និស្ស័យ និងព្រះប្រាជ្ញាញាណរបស់ទ្រង់ មិនប្រែប្រួលឡើយ។ ប្រសិនបើអ្នកជឿថា ព្រះជាម្ចាស់អាចហៅបានត្រឹមព្រះនាមព្រះយេស៊ូវ នោះ ចំណេះរបស់អ្នក គឺនៅមានកម្រិតឆ្ងាយណាស់។ តើអ្នកហ៊ានអះអាងថា ព្រះនាម «យេស៊ូវ» នឹងនៅតែជាព្រះនាមរបស់ព្រះជាម្ចាស់រហូតទេ ហ៊ានអះអាងថា ព្រះជាម្ចាស់នឹងនៅតែរក្សាព្រះនាម «យេស៊ូវ» រហូត ហើយអះអាងថា ព្រះនាមនេះនឹងមិនប្រែប្រួលទេមែនទេ? តើអ្នកហ៊ានអះអាងយ៉ាងប្រាកដថា ព្រះនាម «យេស៊ូវ» ដែលបានបញ្ចប់យុគសម័យនៃក្រឹត្យវិន័យ និងបញ្ចប់យុគសម័យចុងក្រោយនេះដែរមែនទេ? តើនរណាអាចពោលថា ព្រះគុណរបស់ព្រះយេស៊ូវ អាចធ្វើឲ្យយុគសម័យចុងក្រោយត្រូវបញ្ចប់បាន?
ដកស្រង់ពី «តើមនុស្សដែលបានដាក់កំហិតព្រះជាម្ចាស់ តាមការយល់ដឹងរបស់គេ អាចទទួលការបើកសម្ដែងពីព្រះជាម្ចាស់ យ៉ាងដូចម្ដេច?» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម
២. អ្នកគប្បីដឹងថា កាលពីដើមដំបូង ព្រះជាម្ចាស់គ្មានព្រះនាមអ្វីទេ។ ទ្រង់គ្រាន់តែមានព្រះនាមមួយ ឬពីរ ឬច្រើន ដោយសារតែទ្រង់មានកិច្ចការត្រូវបំពេញ និងត្រូវគ្រប់គ្រងមនុស្សជាតិប៉ុណ្ណោះ។ មិនថាគេហៅព្រះនាមទ្រង់បែបណានោះទេ តើទ្រង់មិនជ្រើសយកព្រះនាមនោះដោយផ្ទាល់ព្រះអង្គអ្នកទេមែនទេ? តើទ្រង់ត្រូវការឲ្យអ្នកដែលជាសត្តនិករមួយដែលទ្រង់បានបង្កើតមកនោះ រៀបរាប់អំពីព្រះនាមនោះដែរឬទេ? ព្រះនាមដែលគេហៅព្រះជាម្ចាស់ គឺជាព្រះនាមមួយដែលស្របនឹងអ្វីដែលមនុស្សអាចយល់ដឹងបាន ស្របតាមភាសារបស់មនុស្សជាតិ ប៉ុន្តែព្រះនាមនេះ គឺមិនមែនជាព្រះនាមដែលមនុស្សអាចសង្ខេបរួមបានទេ។
ដកស្រង់ពី «និមិត្តអំពីកិច្ចការរបស់ព្រះជាម្ចាស់ (៣)» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម
៣. នៅគ្រប់យុគសម័យដែលព្រះជាម្ចាស់បំពេញកិច្ចការរបស់ទ្រង់ដោយផ្ទាល់ព្រះអង្គអ្នក ទ្រង់ប្រើព្រះនាមមួយដែលស័ក្តិសមនឹងយុគសម័យនោះ ដើម្បីបង្ហាញពីកិច្ចការដែលទ្រង់មានសព្វព្រះហឫទ័យចង់ធ្វើ។ ទ្រង់ប្រើព្រះនាមនេះ ជាព្រះនាមមួយដែលមានលក្ខណៈសំខាន់បណ្ដោះអាសន្ន ដើម្បីតំណាងឲ្យនិស្ស័យរបស់ទ្រង់នៅក្នុងយុគសម័យនោះ។ នេះគឺជាព្រះជាម្ចាស់ដែលប្រើភាសាមនុស្សជាតិដើម្បីបើកសម្ដែងពីនិស្ស័យផ្ទាល់របស់ទ្រង់។
ដកស្រង់ពី «និមិត្តអំពីកិច្ចការរបស់ព្រះជាម្ចាស់ (៣)» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម
៤. តើព្រះនាមរបស់ព្រះយេស៊ូវ ដែលថា “ព្រះអង្គទ្រង់គង់ជាមួយនឹងយើងខ្ញុំ” តំណាងឲ្យនិស្ស័យរបស់ព្រះជាម្ចាស់ទាំងស្រុងមែនទេ? តើវាអាចបង្ហាញពីព្រះជាម្ចាស់បានទាំងស្រុងដែរឬទេ? ប្រសិនបើមនុស្សនិយាយថា ព្រះជាម្ចាស់អាចត្រឹមហៅថាព្រះយេស៊ូវ និងមិនមានព្រះនាមអ្វីផ្សេង ដោយសារព្រះជាម្ចាស់មិនអាចផ្លាស់ប្ដូរនិស្ស័យរបស់ទ្រង់បាន ព្រះបន្ទូលទាំងអស់នេះ គឺជាការប្រមាថដ៏ធ្ងន់ធ្ងរខ្លាំងណាស់! តើអ្នកជឿថា ព្រះនាមព្រះយេស៊ូវ គឺ ព្រះអង្គទ្រង់គង់ជាមួយនឹងយើងខ្ញុំ តែមួយមុខនេះ អាចតំណាងឲ្យព្រះជាម្ចាស់ទាំងស្រុងបានដែរឬទេ? ព្រះជាម្ចាស់អាចត្រូវបានគេហៅដោយព្រះនាមជាច្រើន ប៉ុន្តែក្នុងចំណោមព្រះនាមទាំងអស់នេះ គ្មានព្រះនាមណាមួយដែលអាចគេចផុតពីព្រះជាម្ចាស់ឡើយ គ្មានព្រះនាមណាមួយអាចតំណាងឲ្យព្រះជាម្ចាស់ដោយពេញលេញនោះទេ។ ដូច្នេះហើយ ព្រះជាម្ចាស់មានព្រះនាមជាច្រើន ប៉ុន្តែព្រះនាមទាំងអស់នេះ មិនអាចសម្ដែងចេញពីនិស្ស័យរបស់ព្រះជាម្ចាស់ដោយពេញលេញឡើយ ដ្បិតនិស្ស័យរបស់ព្រះជាម្ចាស់ គឺសម្បូរបែប លើសពីសមត្ថភាពដែលមនុស្សអាចស្គាល់ទ្រង់បាន។ ការប្រើភាសារបស់មនុស្សជាតិ មិនគ្រប់គ្រាន់ដើម្បីបង្ហាញពីព្រះជាម្ចាស់ឲ្យបានពេញលេញនោះទេ។ មនុស្សជាតិគ្មានអ្វីក្រៅពីពាក្យសម្ដីបន្តិចបន្តួចដើម្បីបង្ហាញពីអ្វីទាំងអស់ដែលពួកគេដឹងអំពីនិស្ស័យរបស់ព្រះជាម្ចាស់នោះឡើយ ដូចជាពាក្យថា៖ មហិមា កិត្តិយស អស្ចារ្យ មិនអាចយល់បាន ឧត្តុង្គឧត្តម បរិសុទ្ធ សុចរិត ឈ្លាសវៃ និងពាក្យដទៃផ្សេងទៀត។ មានពាក្យជាច្រើនខ្លាំងណាស់! ពាក្យបន្តិចបន្តួចនេះ មិនអាចរៀបរាប់សូម្បីតែនិស្ស័យរបស់ព្រះជាម្ចាស់ដែលមនុស្សបានដឹងដ៏តិចតួចក្ដី។ ពេលកន្លងមក អ្នកដទៃទៀតបានបន្ថែមពាក្យពេចន៍ដែលពួកគេបានគិតថា អាចរៀបរាប់បានកាន់តែប្រសើរអំពីភាពឆេះឆួលដែលនៅក្នុងដួងចិត្តរបស់ពួកគេដូចជាពាក្យដែលថា៖ ព្រះជាម្ចាស់មហិមាខ្លាំងណាស់! ព្រះជាម្ចាស់បរិសុទ្ធខ្លាំងណាស់! ព្រះជាម្ចាស់គួរឲ្យស្រឡាញ់ខ្លាំងណាស់! សព្វថ្ងៃ ការនិយាយរបស់មនុស្សបែបនេះបានដល់កម្រិតកំពូលហើយ ក៏ប៉ុន្តែ មនុស្សនៅតែមិនអាចសម្ដែងពីខ្លួនអ្នកឲ្យបានច្បាស់នៅឡើយ។ ដូច្នេះហើយ សម្រាប់មនុស្ស ព្រះជាម្ចាស់មានព្រះនាមជាច្រើន ទ្រង់មិនមែនមានតែព្រះនាមមួយទេ នេះគឺដោយសារសភាវៈរបស់ព្រះជាម្ចាស់ គឺសម្បូរបែបខ្លាំងណាស់ ហើយភាសារបស់មនុស្ស មិនទាន់គ្រប់គ្រាន់នៅឡើយទេ។ ពាក្យមួយម៉ាត់ ឬព្រះនាមមួយពុំអាចតំណាងឲ្យព្រះជាម្ចាស់ទាំងស្រុងបានទេ ដូច្នេះ តើអ្នកគិតថាព្រះនាមរបស់ទ្រង់អាចមិនប្រែប្រួលដែរឬទេ? ព្រះជាម្ចាស់មហិមា និងបរិសុទ្ធខ្លាំងណាស់ ក៏ប៉ុន្តែតើអ្នកនឹងមិនអនុញ្ញាតឲ្យទ្រង់ផ្លាស់ប្ដូរព្រះនាមរបស់ទ្រង់នៅក្នុងយុគសម័យថ្មីទេឬ?
ដកស្រង់ពី «និមិត្តអំពីកិច្ចការរបស់ព្រះជាម្ចាស់ (៣)» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម
៥. ឧបមាថា កិច្ចការរបស់ព្រះជាម្ចាស់នៅគ្រប់យុគសម័យនេះ គឺតែងតែដូចគ្នា ហើយទ្រង់គឺតែងតែត្រូវគេហៅដោយព្រះនាមដូចគ្នា តើមនុស្សអាចនឹងស្គាល់ទ្រង់បានដោយរបៀបណា? ព្រះជាម្ចាស់ត្រូវគេហៅថាព្រះយេហូវ៉ា ហើយក្រៅពីព្រះជាម្ចាស់ដែលត្រូវគេហៅថាព្រះយេហូវ៉ានោះ នរណាក៏ដោយដែលត្រូវគេហៅដោយឈ្មោះទីទៃពីនេះ មិនមែនជាព្រះជាម្ចាស់ឡើយ។ ឬបើពុំដូច្នោះទេ ព្រះជាម្ចាស់អាចត្រឹមជាព្រះយេស៊ូវ ហើយក្រៅពីព្រះនាមរបស់ព្រះយេស៊ូវ ទ្រង់មិនអាចមិនត្រូវបានគេហៅដោយព្រះនាមដទៃទៀតឡើយ។ ក្រៅពីព្រះយេស៊ូវ ព្រះយេហូវ៉ាគឺមិនមែនជាព្រះជាម្ចាស់ឡើយ ហើយព្រះដ៏មានគ្រប់ព្រះចេស្ដាក៏មិនមែនជាព្រះជាម្ចាស់ដែរ។ មនុស្សជឿថា វាពិតប្រាកដហើយដែលព្រះជាម្ចាស់មានគ្រប់ព្រះចេស្តានោះ ប៉ុន្តែព្រះជាម្ចាស់ គឺជាព្រះជាម្ចាស់ដែលគង់នៅក្នុងចំណោមមនុស្ស ហើយទ្រង់ត្រូវគេហៅថាព្រះយេស៊ូវ ដ្បិតព្រះជាម្ចាស់គឺគង់នៅជាមួយមនុស្ស។ ការគិតបែបនេះ គឺស្របទៅតាមគោលលទ្ធិ និងបានកំណត់ព្រះជាម្ចាស់ក្នុងកម្រិតជាក់លាក់មួយ។ ដូច្នេះ នៅគ្រប់ដំណាក់កាលទាំងអស់ កិច្ចការដែលព្រះជាម្ចាស់បំពេញ ព្រះនាមដែលគេហៅទ្រង់ និងរូបអង្គដែលទ្រង់ប្រើ កិច្ចការដែលទ្រង់បំពេញនៅគ្រប់ដំណាក់កាលតាំងពីដើមរហូតដល់បច្ចុប្បន្ន គឺចំណុចទាំងអស់នេះមិនអនុវត្តតាមបញ្ញត្តិតែមួយ និងមិនស្ថិតនៅក្រោមដែនកំណត់ណាមួយឡើយ។ ទ្រង់គឺជាព្រះយេហូវ៉ា ប៉ុន្តែទ្រង់ក៏ជាព្រះយេស៊ូវដែរ ហើយក៏ជាព្រះមែស្ស៊ី និងជាព្រះដ៏មានគ្រប់ព្រះចេស្ដាដែរ។ កិច្ចការរបស់ទ្រង់អាចឆ្លងកាត់ការបំផ្លាស់បំប្រែបន្តិចម្ដងៗ ដោយមានការផ្លាស់ប្ដូរទៅតាមព្រះនាមរបស់ទ្រង់។ គ្មានព្រះនាមណាមួយដែលអាចតំណាងដល់ទ្រង់ដោយពេញលេញបានឡើយ ប៉ុន្តែគ្រប់ព្រះនាមទាំងអស់ដែលគេហៅទ្រង់ សុទ្ធតែអាចតំណាងឲ្យទ្រង់បាន ហើយកិច្ចការដែលទ្រង់បំពេញនៅគ្រប់ដំណាក់កាល សុទ្ធតែតំណាងឲ្យនិស្ស័យរបស់ទ្រង់។
ដកស្រង់ពី «និមិត្តអំពីកិច្ចការរបស់ព្រះជាម្ចាស់ (៣)» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម
៦. នៅក្នុងយុគសម័យនីមួយៗ ព្រះជាម្ចាស់បំពេញកិច្ចការថ្មី ហើយទ្រង់ត្រូវគេហៅដោយព្រះនាមថ្មីមួយ។ តើទ្រង់អាចបំពេញកិច្ចការតែមួយនៅក្នុងយុគសម័យផ្សេងគ្នាម្តេចបាន? តើទ្រង់អាចដិតជាប់ទៅនឹងរឿងចាស់បានដោយរបៀបណា? ព្រះនាមរបស់ព្រះយេស៊ូវ ត្រូវបានប្រើដើម្បីជាប្រយោជន៍ដល់កិច្ចការនៃការប្រោសលោះ ដូច្នេះ តើទ្រង់នៅតែត្រូវគេហៅដោយព្រះនាមដដែល នៅពេលដែលទ្រង់យាងត្រឡប់មកវិញនៅគ្រាចុងក្រោយដែរឬទេ? តើទ្រង់នឹងត្រូវនៅបន្តបំពេញកិច្ចការនៃការប្រោសលោះដែរឬទេ? តើហេតុអ្វីបានជាថាព្រះយេហូវ៉ា និងព្រះយេស៊ូវ ជាព្រះជាម្ចាស់តែមួយ ប៉ុន្តែទ្រង់ទាំងពីរត្រូវគេហៅដោយព្រះនាមខុសគ្នានៅក្នុងយុគសម័យផ្សេងគ្នាទៅវិញ? តើនេះមិនមែនដោយសារយុគសម័យនៃកិច្ចការរបស់ទ្រង់ខុសគ្នាទេមែនទេ? តើព្រះនាមតែមួយអាចតំណាងឲ្យព្រះជាម្ចាស់បានទាំងស្រុងដែរឬទេ? បើបែបនេះមែន ព្រះជាម្ចាស់ត្រូវហៅដោយព្រះនាមខុសគ្នានៅយុគសម័យផ្សេងគ្នា ហើយទ្រង់ត្រូវតែប្រើព្រះនាមនេះដើម្បីផ្លាស់ប្ដូរយុគសម័យនេះ និងដើម្បីតំណាងយុគសម័យនេះ។ ដ្បិតគ្មានព្រះនាមណាមួយដែលអាចតំណាងឲ្យព្រះជាម្ចាស់ផ្ទាល់ព្រះអង្គពេញលេញនោះឡើយ ហើយព្រះនាមនីមួយៗ គឺអាចត្រឹមតែតំណាងឲ្យទិដ្ឋភាពបណ្ដោះអាសន្ននៃនិស្ស័យរបស់ព្រះជាម្ចាស់នៅក្នុងយុគសម័យណាមួយប៉ុណ្ណោះ។ អ្វីដែលព្រះនាមអាចធ្វើបាន គឺតំណាងដល់កិច្ចការរបស់ទ្រង់។ ហេតុនេះ ព្រះជាម្ចាស់អាចជ្រើសរើសព្រះនាមណាមួយក៏បាន ដែលជាអត្ថប្រយោជន៍ដល់និស្ស័យរបស់ទ្រង់ ដើម្បីតំណាងដល់យុគសម័យទាំងមូល។
ដកស្រង់ពី «និមិត្តអំពីកិច្ចការរបស់ព្រះជាម្ចាស់ (៣)» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម
៧. កិច្ចការដែលព្រះយេស៊ូវបានធ្វើ តំណាងឲ្យព្រះនាមរបស់ព្រះយេស៊ូវ ហើយវាតំណាងឲ្យយុគសម័យនៃព្រះគុណ។ សម្រាប់កិច្ចការដែលព្រះយេហូវ៉ាបំពេញ គឺតំណាងឲ្យព្រះយេហូវ៉ា ហើយវាតំណាងឲ្យយុគសម័យនៃក្រឹត្យវិន័យ។ កិច្ចការរបស់ទ្រង់ គឺជាកិច្ចការរបស់ព្រះវិញ្ញាណតែមួយនៅក្នុងយុគសម័យពីរផ្សេងគ្នា... បើទោះបីជាទ្រង់ត្រូវហៅដោយព្រះនាមពីរផ្សេងគ្នាក៏ដោយ ក៏ជាព្រះវិញ្ញាណតែមួយដែរ ដែលបានសម្រេចកិច្ចការនៅដំណាក់កាលទាំងពីរនេះ ហើយកិច្ចការដែលបានធ្វើរួចហើយ ក៏បានបន្ត។ ដោយសារព្រះនាមខុសគ្នា ហើយខ្លឹមសារនៃកិច្ចការខុសគ្នា យុគសម័យនោះក៏ខុសគ្នាដែរ។ នៅពេលដែលព្រះយេហូវ៉ាបានយាងមក នោះគឺជាយុគសម័យរបស់ព្រះយេហូវ៉ា ហើយនៅពេលដែលព្រះយេស៊ូវបានយាងមក នោះគឺជាយុគសម័យរបស់ព្រះយេស៊ូវ។ ដូច្នេះហើយ នៅពេលដែលយាងមកម្ដងៗ ព្រះជាម្ចាស់ត្រូវគេហៅដោយព្រះនាមមួយ ទ្រង់ណែនាំយុគសម័យមួយ ហើយទ្រង់ចាប់ផ្ដើមមាគ៌ាថ្មីមួយ ហើយនៅលើមាគ៌ាថ្មីនីមួយៗ ទ្រង់ប្រើព្រះនាមថ្មីមួយ ដែលបង្ហាញថា ព្រះជាម្ចាស់គឺតែងតែថ្មីជានិច្ច និងមិនដែលចាស់ឡើយ ហើយនោះគឺជាកិច្ចការរបស់ទ្រង់ ដែលមិនដែលឈប់ចម្រើនទៅមុខឡើយ។ ប្រវត្តិសាស្រ្តតែងផ្លាស់ប្ដូរទៅមុខ ហើយកិច្ចការរបស់ព្រះជាម្ចាស់ ក៏តែងផ្លាស់ប្ដូរទៅមុខជានិច្ចដែរ។ ដើម្បីឲ្យផែនការគ្រប់គ្រងរយៈពេលប្រាំមួយពាន់ឆ្នាំឈានចូលដល់ទីបញ្ចប់បាន វាត្រូវតែបន្តចម្រើនទៅមុខជានិច្ច។ ទ្រង់ត្រូវតែបំពេញកិច្ចការថ្មីជារៀងរាល់ថ្ងៃ ហើយជារៀងរាល់ឆ្នាំ ទ្រង់ត្រូវតែបំពេញកិច្ចការថ្មីជានិច្ច។ ទ្រង់ត្រូវតែចាប់ផ្ដើមមាគ៌ាថ្មីៗ ចាប់ផ្ដើមសម័យកាលថ្មីៗ ចាប់ផ្ដើមកិច្ចការថ្មី និងកាន់តែអស្ចារ្យហើយជាមួយគ្នានោះដែរ ត្រូវនាំព្រះនាមថ្មី និងកិច្ចការថ្មីមកជាមួយ។
ដកស្រង់ពី «និមិត្តអំពីកិច្ចការរបស់ព្រះជាម្ចាស់ (៣)» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម
៨. «យេហូវ៉ា» គឺជានាមដែលខ្ញុំប្រើ ក្នុងគ្រាដែលខ្ញុំធ្វើការក្នុងស្រុកអ៊ីស្រាអែល ហើយពាក្យនេះមានន័យថា ព្រះនៃសាសន៍អ៊ីស្រាអែល (រាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់) ជាព្រះដែលមានព្រះទ័យអាណិតមេត្តាដល់មនុស្ស ក៏ដាក់បណ្ដាសាមនុស្ស ហើយដឹកនាំជីវិតមនុស្សផងដែរ ទ្រង់ជាព្រះដែលមានព្រះចេស្ដាដ៏មហិមា និងពេញដោយព្រះប្រាជ្ញាញាណ... មានន័យថា មានតែព្រះយេហូវ៉ាទេ ទើបជាព្រះរបស់សាសន៍អ៊ីស្រាអែលដ៏ជារាស្ត្រជ្រើសរើស ជាព្រះរបស់អ័ប្រាហាំ ជាព្រះរបស់អ៊ីសាក ជាព្រះរបស់យ៉ាកុប ជាព្រះរបស់ម៉ូសេ និងជាព្រះរបស់សាសន៍អ៊ីស្រាអែលទាំងមូល។ ហេតុនេះ នៅពេលបច្ចុប្បន្ននេះ សាសន៍អ៊ីស្រាអែលទាំងអស់ ក្រៅពីពូជអំបូរយូដា គឺសុទ្ធតែថ្វាយបង្គំព្រះយេហូវ៉ា។ ពួកគេថ្វាយយញ្ញបូជាដល់ទ្រង់លើអាសនា ហើយបម្រើទ្រង់នៅក្នុងព្រះវិហារ ដោយស្លៀកពាក់ជាសង្ឃ។ អ្វីដែលគេសង្ឃឹមនោះ គឺការលេចមករបស់ព្រះយេហូវ៉ា... ព្រះនាមយេហូវ៉ា ជាព្រះនាមដ៏វិសេស សម្រាប់ប្រជារាស្ត្រអ៊ីស្រាអែល ដែលរស់នៅក្រោមក្រឹត្យវិន័យ។ ក្នុងយុគសម័យនីមួយៗ និងនៅក្នុងដំណាក់កាលនៃកិច្ចការនីមួយៗ ព្រះនាមរបស់ខ្ញុំមិនមែនគ្មានមូលដ្ឋានទេ ប៉ុន្តែជាព្រះនាមដែលជាតំណាងដ៏សំខាន់៖ ព្រះនាមនីមួយៗ តំណាងឲ្យយុគសម័យមួយ។ «យេហូវ៉ា» តំណាងឲ្យយុគសម័យនៃក្រឹត្យវិន័យ ហើយក៏ជាព្រះកិត្តនាម សម្រាប់ព្រះជាម្ចាស់ដែលសាសន៍អ៊ីស្រាអែលថ្វាយបង្គំដែរ។
ដកស្រង់ពី «ព្រះអង្គសង្គ្រោះបានយាងត្រឡប់មកវិញនៅលើ ‘ពពកស’ មួយដុំ» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម
៩. ក្នុងអំឡុងយុគសម័យនៃក្រឹត្យវិន័យ កិច្ចការនៃការដឹកនាំមនុស្សជាតិ ត្រូវធ្វើឡើងនៅក្រោមព្រះនាមរបស់ព្រះយេហូវ៉ា ហើយដំណាក់កាលដំបូងនៃកិច្ចការនេះ ត្រូវធ្វើឡើងនៅលើផែនដី។ នៅក្នុងដំណាក់កាលនេះ កិច្ចការនេះបានរួមបញ្ចូលនូវសាងសង់ព្រះវិហារ និងអាសនា និងប្រើក្រឹត្យវិន័យដើម្បីដឹកនាំរាស្រ្តអ៊ីស្រាអែល ព្រមទាំងដើម្បីបំពេញកិច្ចការក្នុងចំណោមពួកគេ។ តាមរយៈការដឹកនាំរាស្រ្តអ៊ីស្រាអែល ទ្រង់បានចាប់ផ្ដើមមូលដ្ឋានគ្រឹះនៃកិច្ចការរបស់ទ្រង់នៅលើផែនដី។ ចេញពីមូលដ្ឋានគ្រឹះនេះ ទ្រង់បានពង្រីកកិច្ចការរបស់ទ្រង់នៅក្រៅស្រុកអ៊ីស្រាអែល ដែលនេះចង់និយាយថា ទ្រង់បានពង្រីកកិច្ចការរបស់ទ្រង់ទៅក្រៅចាប់ពីស្រុកអ៊ីស្រាអែលទៅ ដើម្បីឲ្យកូនចៅជំនាន់ក្រោយបានដឹងថាព្រះយេហូវ៉ាថាជាព្រះជាម្ចាស់ន្តិចម្ដងៗ និងដឹងថាគឺព្រះយេហូវ៉ានេះហើយដែលបានបង្កើតផ្ទៃមេឃ និងផែនដី ព្រមទាំងរបស់សព្វសារពើទាំងអស់ ហើយគឺព្រះយេហូវ៉ានេះហើយដែលបានបង្កើតគ្រប់សត្តនិករទាំងអស់មក។ ទ្រង់បានពង្រីកកិច្ចការរបស់ទ្រង់តាមរយៈរាស្រ្តអ៊ីស្រាអែលទៅដល់រាស្រ្តដទៃផ្សេងទៀត។ ដែនដីស្រុកអ៊ីស្រាអែល គឺជាកន្លែងបរិសុទ្ធដំបូងគេនៃកិច្ចការរបស់ព្រះយេហូវ៉ានៅលើផែនដី ហើយគឺដែនដីអ៊ីស្រាអែលនេះហើយ ដែលព្រះជាម្ចាស់បានយាងទៅបំពេញកិច្ចការនៅលើផែនដី។ នោះគឺជាកិច្ចការនៅយុគសម័យនៃក្រឹត្យវិន័យ។
ដកស្រង់ពី «និមិត្តអំពីកិច្ចការរបស់ព្រះជាម្ចាស់ (៣)» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម
១០. ព្រះនាមព្រះយេហូវ៉ា មិនអាចតំណាងឲ្យនិស្ស័យទាំងស្រុងរបស់ព្រះជាម្ចាស់ឡើយ។ ការដែលទ្រង់បានអនុវត្តកិច្ចការរបស់ទ្រង់នៅក្នុងយុគសម័យនៃក្រឹត្យវិន័យ មិនបញ្ជាក់ថា ព្រះជាម្ចាស់អាចក្លាយជាព្រះនៅក្រោមក្រឹត្យវិន័យតែប៉ុណ្ណោះឡើយ។ ព្រះយេហូវ៉ាបានបង្កើតក្រឹត្យវិន័យសម្រាប់មនុស្ស ហើយបានប្រទានបទបញ្ញត្តិដល់ពួកគេ ដោយសុំឲ្យមនុស្សកសាងព្រះវិហារ និងអាសនា ដូច្នេះ កិច្ចការដែលទ្រង់បានធ្វើ តំណាងឲ្យយុគសម័យនៃក្រឹត្យវិន័យតែប៉ុណ្ណោះ។ កិច្ចការដែលទ្រង់បានធ្វើនេះ មិនបញ្ជាក់ថា ព្រះជាម្ចាស់ជាព្រះមួយអង្គដែលសុំឲ្យមនុស្សកាន់តាមក្រឹត្យវិន័យ ឬទ្រង់ជាព្រះជាម្ចាស់នៅក្នុងព្រះវិហារ ឬទ្រង់ជាព្រះជាម្ចាស់នៅមុខអាសនាប៉ុណ្ណោះឡើយ។ ការនិយាយបែបនេះមិនមែនជាការពិតឡើយ។ កិច្ចការដែលត្រូវបានធ្វើនៅក្រោមក្រឹត្យវិន័យ អាចតំណាងឲ្យយុគសម័យមួយតែប៉ុណ្ណោះ។
ដកស្រង់ពី «សេចក្តីអាថ៌កំបាំងនៃការយកកំណើតជាមនុស្ស (៤)» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម
១១. យុគសម័យនៃព្រះគុណ បានចាប់ផ្ដើមដោយព្រះនាមរបស់ព្រះយេស៊ូវ។ នៅពេលព្រះយេស៊ូវបានចាប់ផ្ដើមបំពេញព័ន្ធកិច្ចរបស់ទ្រង់ ព្រះវិញ្ញាណបរិសុទ្ធបានចាប់ផ្ដើមធ្វើទីបន្ទាល់អំពីព្រះនាមរបស់ព្រះយេស៊ូវ ហើយព្រះនាមរបស់ព្រះយេហូវ៉ា លែងត្រូវបានគេនិយាយទៀតហើយ ផ្ទុយទៅវិញ ព្រះវិញ្ញាណបរិសុទ្ធបានបំពេញកិច្ចការថ្មីនេះជាគោលការណ៍ក្រោមព្រះនាមព្រះយេស៊ូវ។ ការធ្វើទីបន្ទាល់របស់អ្នកដែលបានជឿលើទ្រង់ កើតចេញពីព្រះយេស៊ូវគ្រីស្ទ ហើយកិច្ចការដែលពួកគេបានធ្វើ ក៏ដើម្បីព្រះយេស៊ូវគ្រីស្ទដែរ។ ការបិទបញ្ចប់យុគសម័យនៃក្រឹត្យវិន័យនៅក្នុងព្រះគម្ពីរសញ្ញាចាស់ មានន័យថាកិច្ចការដែលធ្វើឡើងជាគោលការណ៍ក្រោមព្រះនាមរបស់ព្រះយេហូវ៉ា បានមកដល់ទីបញ្ចប់ហើយ។ ហេតុដូច្នេះ ព្រះនាមរបស់ព្រះជាម្ចាស់ លែងហៅថាព្រះយេហូវ៉ាទៀតហើយ។ ផ្ទុយទៅវិញ ទ្រង់ត្រូវគេហៅថា ព្រះយេស៊ូវ ហើយចាប់ពីចំណុចនេះតទៅ ព្រះវិញ្ញាណបរិសុទ្ធបានចាប់ផ្ដើមកិច្ចការជាគោលការណ៍នៅក្រោមព្រះនាមព្រះយេស៊ូវ។
ដកស្រង់ពី «និមិត្តអំពីកិច្ចការរបស់ព្រះជាម្ចាស់ (៣)» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម
១២. «យេស៊ូវ» គឺអេម៉ាញូអែល ដែលមានន័យថា តង្វាយលោះបាបដែលពោរពេញដោយក្ដីស្រលាញ់ ចិត្តក្ដួលអាណិត និងប្រោសលោះមនុស្ស។ ទ្រង់បានធ្វើការក្នុងយុគសម័យនៃព្រះគុណ ហើយព្រះអង្គក៏ជាតំណាងយុគសម័យនៃព្រះគុណ ព្រមទាំងអាចធ្វើជាតំណាងឲ្យផ្នែកតែមួយគត់នៃកិច្ចការក្នុងផែនការគ្រប់គ្រង... គឺមានតែព្រះយេស៊ូវទេ ទើបជាព្រះដ៏ប្រោសលោះនៃមនុស្សជាតិហើយទ្រង់ក៏ជាតង្វាយលោះបាបដែលប្រោសលោះមនុស្សពីអំពើបាបដែរ។ មានន័យថា ព្រះនាមព្រះយេស៊ូវកើតចេញពីយុគសម័យនៃព្រះគុណ ហើយមានវត្តមានដោយសារតែកិច្ចការប្រោសលោះ នៅក្នុងយុគសម័យនៃព្រះគុណ។ ព្រះនាមព្រះយេស៊ូវ លេចវត្តមានឡើង ដើម្បីឲ្យមនុស្សនៅក្នុងយុគសម័យនៃព្រះគុណ បានកើតជាថ្មី ហើយបានសង្គ្រោះ និងជាព្រះនាមដ៏វិសេស សម្រាប់ការប្រោសលោះមនុស្សជាតិទាំងមូល។ ដូច្នេះ ព្រះនាមយេស៊ូវ តំណាងឲ្យកិច្ចការនៃការប្រោសលោះ និងជាសញ្ញាបង្ហាញពីយុគសម័យនៃព្រះគុណ... «យេស៊ូវ» គឺជាព្រះនាមតំណាងឲ្យយុគសម័យនៃព្រះគុណ ហើយជាព្រះនាមនៃព្រះរបស់អស់អ្នកដែលត្រូវបានប្រោសលោះក្នុងយុគសម័យនៃព្រះគុណ។
ដកស្រង់ពី «ព្រះអង្គសង្គ្រោះបានយាងត្រឡប់មកវិញនៅលើ 'ពពកស' មួយដុំ» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម
១៣. ក្នុងអំឡុងយុគសម័យនៃព្រះគុណ ព្រះយេស៊ូវគឺជាព្រះជាម្ចាស់ដែលបានសង្គ្រោះមនុស្ស។ កម្មសិទ្ធិ និងលក្ខណៈរបស់ទ្រង់ គឺព្រះគុណ សេចក្ដីស្រឡាញ់ ចិត្តក្ដួលអាណិត ការអត់ទ្រាំ ការអត់ធ្មត់ ការបន្ទាបខ្លួន ការយកព្រះទ័យទុកដាក់ និងការអត់ឱន ហើយកិច្ចការយ៉ាងច្រើនដែលទ្រង់បានបំពេញ គឺដើម្បីតែជាប្រយោជន៍ដល់ការប្រោសលោះមនុស្សតែប៉ុណ្ណោះ។ និស្ស័យរបស់ទ្រង់ គឺជានិស្ស័យមួយដែលមានចិត្តក្ដួលអាណិត និងសេចក្ដីស្រឡាញ់ ហើយដោយសារទ្រង់មានព្រះហឫទ័យក្ដួលអាណិត និងគួរឲ្យស្រឡាញ់នេះហើយ ទើបទ្រង់ត្រូវគេបោះភ្ជាប់ទៅនឹងឈើឆ្កាងជំនួសមនុស្ស ដើម្បីបង្ហាញថា ព្រះជាម្ចាស់បានស្រឡាញ់មនុស្សដូចជាព្រះអង្គទ្រង់ដែរ គឺស្រឡាញ់ខ្លាំងរហូតដល់ទ្រង់បានលះបង់ព្រះអង្គទ្រង់ទាំងស្រុង។ ក្នុងអំឡុងយុគសម័យនៃព្រះគុណ ព្រះនាមរបស់ព្រះជាម្ចាស់ គឺព្រះយេស៊ូវ នេះគឺចង់បានន័យថា ព្រះជាម្ចាស់គឺជាព្រះជាម្ចាស់មួយអង្គដែលបានសង្គ្រោះមនុស្ស ហើយទ្រង់គឺជាព្រះជាម្ចាស់ដែលមានព្រះហឫទ័យក្ដួលអាណិត និងគួរឲ្យស្រឡាញ់។ ព្រះជាម្ចាស់គង់នៅជាមួយមនុស្ស។ សេចក្ដីស្រឡាញ់របស់ទ្រង់ ព្រះហឫទ័យក្ដួលអាណិតរបស់ទ្រង់ និងសេចក្ដីសង្គ្រោះរបស់ទ្រង់ បានមកជាមួយមនុស្សគ្រប់គ្នាទាំងអស់។ មានតែតាមរយៈការទទួលយកព្រះនាមរបស់ព្រះយេស៊ូវ និងព្រះវត្តមានរបស់ទ្រង់ប៉ុណ្ណោះ ទើបមនុស្សអាចទទួលបានសន្ដិភាព និងអំណរ ដើម្បីទួលបានព្រះពររបស់ទ្រង់ ព្រះគុណដ៏ធំធេង និងច្រើនឥតគណនារបស់ទ្រង់ និងសេចក្ដីសង្គ្រោះរបស់ទ្រង់បាន។ តាមរយៈការជាប់ឆ្កាងរបស់ព្រះយេស៊ូវ អស់អ្នកដែលបានដើរតាមទ្រង់ទទួលបាននូវសេចក្ដីសង្គ្រោះ ហើយអំពើបាបរបស់ពួកគេត្រូវបានអត់អត់ទោសឲ្យ។ ក្នុងអំឡុងយុគសម័យនៃព្រះគុណ ព្រះយេស៊ូវ គឺជាព្រះនាមរបស់ព្រះជាម្ចាស់។ អាចនិយាយម្យ៉ាងទៀតបានថា កិច្ចការនៅយុគសម័យនៃព្រះគុណត្រូវធ្វើឡើងជាគោលការណ៍នៅក្រោមព្រះនាមព្រះយេស៊ូវ។ ក្នុងអំឡុងយុគសម័យនៃព្រះគុណ ព្រះជាម្ចាស់ត្រូវគេហៅថា ព្រះយេស៊ូវ។ ទ្រង់បានបំពេញកិច្ចការនៅដំណាក់កាលនៃកិច្ចការថ្មីលើសពីព្រះគម្ពីរសញ្ញាចាស់ ហើយកិច្ចការរបស់ទ្រង់បានបញ្ចប់ទៅដោយការជាប់ឆ្កាង។ នេះគឺជាកិច្ចការទាំងស្រុងរបស់ទ្រង់។
ដកស្រង់ពី «និមិត្តអំពីកិច្ចការរបស់ព្រះជាម្ចាស់ (៣)» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម
១៤. ថ្វីបើព្រះនាម ព្រះយេហូវ៉ា ព្រះយេស៊ូវ និងព្រះមែស្ស៊ី សុទ្ធតែតំណាងឲ្យវិញ្ញាណរបស់ខ្ញុំក៏ដោយ ក៏ព្រះនាមទាំងនេះ គ្រាន់តែជាសញ្ញាបង្ហាញពីយុគសម័យខុសៗគ្នានៅក្នុងផែនការគ្រប់គ្រងរបស់ខ្ញុំប៉ុណ្ណោះ ហើយក៏មិនតំណាងឲ្យខ្ញុំ នៅក្នុងភាពបរិបូររបស់ខ្ញុំដែរ។ ព្រះនាមដែលមនុស្សនៅលើផែនដីហៅរកខ្ញុំ មិនអាចបញ្ជាក់ឲ្យច្បាស់នូវនិស្ស័យ និងលក្ខណៈទាំងអស់របស់ខ្ញុំបានឡើយ។ ទាំងអស់នេះគ្រាន់តែជាព្រះនាមផ្សេងៗ ដែលគេហៅខ្ញុំនៅក្នុងយុគសម័យខុសៗគ្នាប៉ុណ្ណោះ។ ហេតុនេះ ពេលដែលយុគសម័យចុងក្រោយមកដល់ គឺយុគសម័យនៃគ្រាចុងក្រោយ នោះព្រះនាមរបស់ខ្ញុំនឹងផ្លាស់ប្ដូរម្ដងទៀត។ គេនឹងមិនហៅខ្ញុំថា ព្រះយេហូវ៉ា ឬព្រះយេស៊ូវទៀតឡើយ រឹតតែមិនហៅខ្ញុំថា ព្រះមែស្ស៊ីដែរ គេនឹងហៅខ្ញុំថា ព្រះដ៏មានគ្រប់ព្រះចេស្ដាដែលមានពេញដោយឫទ្ធានុភាព ហើយខ្ញុំនឹងបញ្ចប់យុគសម័យទាំងអស់ ដោយនូវព្រះនាមមួយនេះ។ គេធ្លាប់ស្គាល់ខ្ញុំជាព្រះយេហូវ៉ា។ គេក៏ធ្លាប់ស្គាល់ខ្ញុំជាព្រះមែស្ស៊ី ហើយមនុស្សក៏ធ្លាប់ហៅខ្ញុំថា ព្រះយេស៊ូវដ៏ជាព្រះអង្គសង្គ្រោះ ដែលពេញដោយសេចក្ដីស្រឡាញ់ និងការគោរព។ យ៉ាងណាមិញ ថ្ងៃនេះ ខ្ញុំលែងជាព្រះយេហូវ៉ា ឬព្រះយេស៊ូវ ដែលមនុស្សធ្លាប់ស្គាល់កាលពីមុនទៀតហើយ ខ្ញុំគឺជាព្រះជាម្ចាស់ដែលបានយាងត្រលប់មកវិញនៅគ្រាចុងក្រោយ ជាព្រះជាម្ចាស់ដែលនឹងបញ្ចប់នូវយុគសម័យនេះ។ ខ្ញុំគឺជាព្រះជាម្ចាស់ដោយផ្ទាល់ព្រះអង្គ ដែលលេចឡើងពីចុងផែនដី មានពេញដោយនិស្ស័យទាំងអស់របស់ខ្ញុំ និងពេញដោយសិទ្ធិអំណាច កិត្តិយស និងសិរីរុងរឿង។ មនុស្សដែលពុំធ្លាប់មានទំនាក់ទំនងជាមួយខ្ញុំ គេពុំដែលស្គាល់ខ្ញុំសោះ ហើយក៏មិនអើពើនឹងនិស្ស័យរបស់ខ្ញុំរហូតមកដែរ។ តាំងពីកំណើតផែនដីមកទល់សព្វថ្ងៃ គ្មានមនុស្សណាម្នាក់ធ្លាប់បានឃើញខ្ញុំឡើយ។ នេះគឺជាព្រះជាម្ចាស់ដែលលេចមកឲ្យមនុស្សនៅគ្រាចុងក្រោយឃើញ តែទ្រង់លាក់ព្រះកាយនៅក្នុងចំណោមមនុស្ស។ ព្រះអង្គគង់នៅក្នុងចំណោមមនុស្សយ៉ាងពិតប្រាកដ ដូចជាព្រះអាទិត្យពេញកម្ដៅ និងអណ្ដាតភ្លើងកំពុងឆេះសន្ធោសន្ធៅ ពេញដោយព្រះចេស្ដា និងដោយសិទ្ធិអំណាច។ ពុំមានអ្វីមួយ ឬមនុស្សណាសោះ សូម្បីតែម្នាក់ ដែលមិនត្រូវជំនុំជម្រះដោយព្រះបន្ទូលរបស់ខ្ញុំឡើយ ក៏ពុំមានអ្វីមួយ ឬមនុស្សណាសោះសូម្បីម្នាក់ ដែលមិនត្រូវបន្សុទ្ធដោយភ្លើងដែលកំពុងឆេះសន្ធោសន្ធៅដែរ។ ប្រជាជាតិទាំងអស់ គង់តែបានប្រកបដោយព្រះពរ ដោយសារព្រះបន្ទូលរបស់ខ្ញុំ ហើយក៏ត្រូវខ្ទេចខ្ទីជាបំណែក ដោយសារព្រះបន្ទូលខ្ញុំដូចគ្នា។ គឺវិធីនេះហើយដែលធ្វើឲ្យមនុស្សទាំងអស់នៅគ្រាចុងក្រោយដឹងថា ខ្ញុំជាព្រះអង្គសង្គ្រោះដែលបានយាងត្រឡប់មកវិញ ហើយដឹងថា ខ្ញុំជាព្រះដ៏មានគ្រប់ព្រះចេស្ដា ដែលយកឈ្នះលើមនុស្សជាតិទាំងអស់។ ហើយមនុស្សទាំងអស់នឹងមើលឃើញថា ខ្ញុំធ្លាប់ជាតង្វាយលោះបាបសម្រាប់មនុស្ស ប៉ុន្តែនៅគ្រាចុងក្រោយ ខ្ញុំក៏ក្លាយជាអណ្ដាតភ្លើងនៃព្រះអាទិត្យដែលដុតបន្សុសរបស់សព្វសារពើ ក៏ជាព្រះអាទិត្យនៃសេចក្ដីសុចរិត ដែលបើកសម្ដែងគ្រប់សព្វទាំងអស់ដែរ។ នេះគឺជាកិច្ចការរបស់ខ្ញុំនៅគ្រាចុងក្រោយ។ ខ្ញុំយកព្រះនាមនេះ ហើយខ្ញុំក៏ប្រើនិស្ស័យមួយនេះ ដើម្បីឲ្យមនុស្សទាំងអស់អាចមើលឃើញថា ខ្ញុំជាព្រះដ៏សុចរិត ជាព្រះអាទិត្យពេញកម្ដៅ ជាអណ្ដាតភ្លើងកំពុងឆេះសន្ធោសន្ធៅ និងដើម្បីឲ្យមនុស្សទាំងអស់អាចថ្វាយបង្គំខ្ញុំជាព្រះពិតតែមួយ និងដើម្បីឲ្យគេមើលឃើញព្រះភក្ត្រពិតរបស់ខ្ញុំថា៖ ខ្ញុំមិនត្រឹមតែជាព្រះរបស់សាសន៍អ៊ីស្រាអែល និងជាព្រះដ៏ប្រោសលោះប៉ុណ្ណោះទេ តែខ្ញុំជាព្រះជាម្ចាស់នៃសត្តនិករទាំងអស់ ដែលមានពេញផ្ទៃមេឃ ផែនដី និងសមុទ្រផង។
ដកស្រង់ពី «ព្រះអង្គសង្គ្រោះបានយាងត្រឡប់មកវិញនៅលើ ‘ពពកស’ មួយដុំ» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម
១៥. ចាប់តាំងពីពេលដែលព្រះដ៏មានគ្រប់ព្រះចេស្ដា ដែលជាស្ដេចនៃនគរព្រះ ត្រូវបានគេធ្វើបន្ទាល់មក វិសាលភាពនៃការគ្រប់គ្រងរបស់ព្រះជាម្ចាស់បានលាតត្រដាងទាំងស្រុងនៅក្នុងចក្រវាលទាំងមូល។ ការលេចមករបស់ព្រះជាម្ចាស់មិនគ្រាន់តែត្រូវបានធ្វើបន្ទាល់នៅក្នុងប្រទេសចិនប៉ុណ្ណោះទេ ប៉ុន្តែព្រះនាមរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាក៏ត្រូវបានធ្វើបន្ទាល់នៅគ្រប់ប្រជាជាតិ និងគ្រប់ទីកន្លែងផងដែរ។ ពួកគេគ្រប់គ្នាកំពុងតែស្រែកហៅព្រះនាមដ៏បរិសុទ្ធនេះ ដោយព្យាយាមប្រកបគ្នាជាមួយព្រះជាម្ចាស់តាមមធ្យោបាយណាមួយដែលអាចធ្វើបាន ដោយព្យាយាមចង់យល់ពីព្រះហឫទ័យរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា និងបម្រើទ្រង់រួមគ្នានៅក្នុងពួកជំនុំ។ នេះហើយជារបៀបដ៏អស្ចារ្យដែលព្រះវិញ្ញាណបរិសុទ្ធធ្វើការនោះ។
ដកស្រង់ពី «ជំពូកទី ៨» ស្ដីពី ព្រះសូរសៀងរបស់ព្រះគ្រីស្ទ កាលពីដើមដំបូង នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម
១៧. មានអ្នកខ្លះនិយាយថា ព្រះជាម្ចាស់គឺមិនប្រែប្រួលទេ។ នោះគឺត្រឹមត្រូវហើយ ប៉ុន្តែវាសំដៅលើភាពមិនប្រែប្រួលនៃនិស្ស័យរបស់ព្រះជាម្ចាស់ និងលក្ខណៈសំខាន់របស់ទ្រង់ប៉ុណ្ណោះ។ ការផ្លាស់ប្ដូរព្រះនាម និងកិច្ចការរបស់ទ្រង់ មិនបានបញ្ជាក់ថា លក្ខណៈសំខាន់របស់ទ្រង់បានផ្លាស់ប្ដូរនោះទេ។ ម្យ៉ាងវិញទៀត ព្រះជាម្ចាស់នឹងតែងតែជាព្រះជាម្ចាស់ជានិច្ច ហើយចំណុចនេះនឹងមិនដែលផ្លាស់ប្ដូរឡើយ។ ប្រសិនបើអ្នកនិយាយថា កិច្ចការរបស់ព្រះជាម្ចាស់គឺមិនប្រែប្រួល នោះតើទ្រង់នឹងអាចបញ្ចប់ផែនការគ្រប់គ្រងរយៈពេលប្រាំមួយពាន់ឆ្នាំរបស់ទ្រង់បានដោយរបៀបណា? អ្នកគ្រាន់តែដឹងថា ព្រះជាម្ចាស់គឺមិនប្រែប្រួលជារៀងរហូត ប៉ុន្តែតើអ្នកដឹងថាព្រះជាម្ចាស់គឺតែងតែថ្មីជានិច្ច និងមិនដែលចាស់ដែរឬទេ? ប្រសិនបើកិច្ចការរបស់ព្រះជាម្ចាស់គឺមិនប្រែប្រួល តើទ្រង់អាចដឹកនាំមនុស្សជាតិទាំងអស់រហូតមកទល់នឹងបច្ចុប្បន្ននេះបានដែរឬទេ? ប្រសិនបើព្រះជាម្ចាស់គឺមិនប្រែប្រួល តើហេតុអ្វីបានជាទ្រង់បានបញ្ចប់កិច្ចការរបស់ទ្រង់ក្នុងយុគសម័យចំនួនពីរ? កិច្ចការរបស់ទ្រង់មិនដែលឈប់បោះជំហានទៅមុខឡើយ ដែលមានន័យថា និស្ស័យរបស់ទ្រង់ គឺត្រូវបើកសម្ដែងឲ្យមនុស្សបានឃើញបន្ដិចម្ដងៗ ហើយអ្វីដែលត្រូវបើកសម្ដែងនោះ គឺនិស្ស័យរបស់ទ្រង់។ កាលដើមដំបូងឡើយ និស្ស័យរបស់ព្រះជាម្ចាស់ត្រូវបានលាក់បាំងមិនឲ្យមនុស្សដឹងទេ ទ្រង់មិនដែលបើកសម្ដែងនិស្ស័យរបស់ទ្រង់ឲ្យមនុស្សបានឃើញដោយបើកចំហឡើយ ហើយមនុស្សគ្មានចំណេះដឹងអ្វីអំពីទ្រង់នោះទេ។ ដោយសារចំណុចនេះហើយទើបទ្រង់ប្រើកិច្ចការរបស់ទ្រង់ដើម្បីបើកសម្ដែងនិស្ស័យរបស់ទ្រង់ឲ្យមនុស្សបានឃើញបន្ដិចម្ដងៗ ប៉ុន្តែការបំពេញកិច្ចការដោយបែបនេះ ពុំមានន័យថា និស្ស័យរបស់ព្រះជាម្ចាស់ផ្លាស់ប្ដូរនៅគ្រប់យុគសម័យឡើយ។ មិនមែនថានិស្ស័យរបស់ព្រះជាម្ចាស់ប្រែប្រួលឥតឈប់ដោយសារព្រះហឫទ័យរបស់ទ្រង់ តែងតែផ្លាស់ប្ដូរជានិច្ចនោះឡើយ។ ផ្ទុយទៅវិញ គឺដោយសារយុគសម័យនៃកិច្ចការរបស់ទ្រង់ខុសៗគ្នា ទើបព្រះជាម្ចាស់ទ្រង់យកនិស្ស័យរបស់ទ្រង់ឲ្យបានទាំងស្រុង ដោយបើកសម្ដែងឲ្យមនុស្សឃើញមួយជំហានម្ដងៗ ដើម្បីឲ្យមនុស្សអាចស្គាល់ទ្រង់បាន។ ប៉ុន្តែនេះពុំមែនជាសេចក្ដីសម្អាងដែលថាព្រះជាម្ចាស់មិនមាននិស្ស័យជាក់លាក់ណាមួយពីដើមមកនោះទេ ឬថានិស្ស័យរបស់ទ្រង់បានផ្លាស់ប្ដូរបន្តិចម្ដងៗនៅពេលដែលយុគសម័យនីមួយៗបានកន្លងផុតទៅនោះទេ ការយល់ដឹងបែបនេះ នឹងក្លាយជាការយល់ដឹងដែលមិនត្រឹមត្រូវ។ ព្រះជាម្ចាស់បើកសម្ដែងនិស្ស័យដែលមានតាំងពីដើមមកនិងនិស្ស័យជាក់លាក់របស់ទ្រង់ឲ្យមនុស្សបានឃើញ (លក្ខណៈរបស់ទ្រង់) ស្របទៅតាមយុគសម័យនីមួយៗដែលបានកន្លងផុតទៅ។ កិច្ចការនៃយុគសម័យមួយ មិនអាចសម្ដែងចេញនូវនិស្ស័យទាំងស្រុងរបស់ព្រះជាម្ចាស់បានឡើយ។ ហេតុដូច្នេះហើយ ពាក្យថា “ព្រះជាម្ចាស់តែងតែថ្មីជានិច្ច និងមិនដែលចាស់” សំដៅលើកិច្ចការរបស់ទ្រង់ ហើយពាក្យថា “ព្រះជាម្ចាស់គឺមិនប្រែប្រួល” សំដៅលើកម្មសិទ្ធិ និងលក្ខណៈរបស់ទ្រង់។ បើមិនគិតបែបនេះទេ អ្នកមិនអាចធ្វើឲ្យកិច្ចការរយៈពេលប្រាំមួយពាន់ឆ្នាំភ្ជាប់គ្នានឹងចំណុចតែមួយបានទេ ឬវិលវល់ចុះឡើងជាមួយព្រះបន្ទូលដែលស្លាប់ប៉ុណ្ណោះ។ បែបនេះ គឺជាភាពល្ងង់ខ្លៅរបស់មនុស្ស។ ព្រះជាម្ចាស់គឺមិនធម្មតាដូចជាមនុស្សស្រមៃនោះទេ ហើយកិច្ចការរបស់ទ្រង់មិនអាចបង្អែរបង្អង់ក្នុងយុគសម័យណាមួយបានឡើយ។ ឧទាហរណ៍ ព្រះយេហូវ៉ាមិនអាចតែងតែតំណាងឲ្យព្រះនាមរបស់ព្រះជាម្ចាស់ឡើយ។ ព្រះជាម្ចាស់ក៏អាចបំំពេញកិច្ចការរបស់ទ្រង់នៅក្រោមព្រះនាមរបស់ព្រះយេស៊ូវបានដែរ។ នេះគឺជាទីសម្គាល់ដែលថា កិច្ចការរបស់ព្រះជាម្ចាស់ គឺតែងតែចម្រើនទៅមុខជានិច្ច។
ដកស្រង់ពី «និមិត្តអំពីកិច្ចការរបស់ព្រះជាម្ចាស់ (៣)» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម
១៨. ព្រះជាម្ចាស់គឺតែងតែជាព្រះជាម្ចាស់ជានិច្ច ហើយទ្រង់នឹងមិនអាចក្លាយជាសាតាំងជាដាច់ខាត។ សាតាំងគឺនៅតែជាសាតាំង ហើយវានឹងមិនអាចក្លាយជាព្រះជាម្ចាស់បានឡើយ។ ព្រះប្រាជ្ញាញាណរបស់ព្រះជាម្ចាស់ ការអស្ចារ្យរបស់ព្រះជាម្ចាស់ សេចក្ដីសុចរិតរបស់ព្រះជាម្ចាស់ ឫទ្ធានុភាពរបស់ព្រះជាម្ចាស់ នឹងមិនផ្លាស់ប្ដូរឡើយ។ សារជាតិរបស់ទ្រង់ និងកម្មសិទ្ធិ និងលក្ខណៈរបស់ទ្រង់ នឹងមិនដែលផ្លាស់ប្ដូរឡើយ។ ក៏ប៉ុន្តែ ចំពោះកិច្ចការរបស់ទ្រង់វិញ គឺវាតែងតែចម្រើនទៅមុខជានិច្ច តែងតែចូលជ្រៅទៅមុខ ដ្បិតទ្រង់គឺតែងតែថ្មីជានិច្ច និងមិនដែលចាស់ឡើយ។ នៅក្នុងយុគសម័យនីមួយៗ ព្រះជាម្ចាស់តែងយកព្រះនាមថ្មីមួយ នៅក្នុងយុគសម័យនីមួយៗ ទ្រង់បំពេញកិច្ចការថ្មី ហើយនៅក្នុងយុគសម័យនីមួយៗ ទ្រង់អនុញ្ញាតឲ្យអ្វីដែលទ្រង់បានបង្កើតមក មើលឃើញពីបំណងព្រះហឫទ័យថ្មី និងនិស្ស័យថ្មីរបស់ទ្រង់។ នៅក្នុងយុគសម័យថ្មី ប្រសិនបើមនុស្សមិនអាចមើលឃើញការបើកសម្ដែងអំពីនិស្ស័យថ្មីរបស់ព្រះជាម្ចាស់ទេ តើពួកគេអាចនឹងមិនឆ្កាងទ្រង់ទៅនឹងឈើឆ្កាងជារៀងរហូតដែរឬទេ? ហើយការធ្វើបែបនេះ តើពួកគេនឹងមិនកំណត់និយមន័យឲ្យព្រះជាម្ចាស់ទេឬអី?
ដកស្រង់ពី «និមិត្តអំពីកិច្ចការរបស់ព្រះជាម្ចាស់ (៣)» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម
១៩. ប្រសិនបើមនុស្សហៅខ្ញុំដោយព្រះនាមថា ព្រះយេស៊ូវគ្រីស្ទរហូតមក តែមិនដឹងថា ខ្ញុំបានចាប់ផ្ដើមយុគសម័យថ្មីមួយនៅគ្រាចុងក្រោយ និងចាប់ផ្ដើមកិច្ចការថ្មីទេ ហើយប្រសិនបើមនុស្សបន្តរង់ចាំការយាងមកដល់របស់ព្រះយេស៊ូវដ៏ជាព្រះអង្គសង្គ្រោះទាំងមមៃ នោះខ្ញុំនឹងហៅមនុស្សទាំងនោះថា ជាអ្នកដែលមិនជឿដល់ខ្ញុំឡើយ ពួកគេជាមនុស្សដែលមិនស្គាល់ខ្ញុំ ហើយជំនឿដែលគេមានចំពោះខ្ញុំ ក៏ជាជំនឿក្លែងក្លាយដែរ។ តើមនុស្សបែបនេះ អាចមើលឃើញការយាងមកដល់របស់ព្រះយេស៊ូវដ៏ជាព្រះអង្គសង្គ្រោះពីស្ថានសួគ៌ ដោយផ្ទាល់នឹងភ្នែកយ៉ាងដូចម្ដេច? អ្វីដែលគេរង់ចាំនោះ មិនមែនការយាងមកដល់របស់ខ្ញុំទេ ប៉ុន្តែ គឺជាការយាងមកដល់របស់ស្ដេចសាសន៍យូដា។ ពួកគេមិនរង់ចាំខ្ញុំឲ្យមករំលាយលោកិយស្មោកគ្រោកនេះទេ តែផ្ទុយទៅវិញ គេទន្ទឹងរង់ចាំការយាងមកវិញជាលើកទីពីររបស់ព្រះយេស៊ូវ ដើម្បីឲ្យគេបានប្រោសលោះ។ ពួកគេទន្ទឹងចាំព្រះយេស៊ូវយាងមកម្ដងទៀត មកប្រោសលោះមនុស្សទាំងអស់ពីទឹកដីស្មោកគ្រោក និងទុច្ចរិតនេះវិញ។ ធ្វើម្ដេចឲ្យមនុស្សបែបនេះ អាចក្លាយជាមនុស្សដែលសម្រេចកិច្ចការរបស់ខ្ញុំ នៅគ្រាចុងក្រោយបាន? ក្ដីប្រាថ្នារបស់មនុស្ស គឺមិនអាចនឹងសម្រេចបំណងព្រះហឫទ័យរបស់ខ្ញុំ ឬសម្រេចកិច្ចការរបស់ខ្ញុំបាន ពីព្រោះមនុស្សគ្រាន់តែសរសើរ ឬអរសប្បាយនឹងកិច្ចការដែលខ្ញុំបានធ្វើកាលពីមុន ហើយគេមិនដឹងសោះថា ខ្ញុំនេះហើយ គឺជាព្រះជាម្ចាស់ ដែលថ្មីជានិច្ច មិនដែលចាស់ឡើយ។ មនុស្សដឹងត្រឹមថា ខ្ញុំជាព្រះយេហូវ៉ា និងជាព្រះយេស៊ូវ ហើយគ្មានមន្ទិលអ្វីសោះថា ខ្ញុំគឺជាអូមេហ្កា ជាព្រះដែលនាំមនុស្សជាតិទៅរកទីបញ្ចប់។ គ្រប់យ៉ាងដែលមនុស្សទន្ទឹងរង់ចាំ ហើយស្គាល់ គឺសុទ្ធតែបានមកពីការយល់ដឹងរបស់គេ ហើយគ្រាន់តែជាអ្វីដែលគេមើលឃើញនឹងភ្នែករបស់គេផ្ទាល់។ ការនេះមិនស្របនឹងកិច្ចការដែលខ្ញុំធ្វើនោះឡើយ គឺខុសស្រឡះតែម្ដង។
ដកស្រង់ពី «ព្រះអង្គសង្គ្រោះបានយាងត្រឡប់មកវិញនៅលើ ‘ពពកស’ មួយដុំ» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម
២០. តើអ្នករាល់គ្នាចង់ដឹងអំពីឫសគល់នៃមូលហេតុ ដែលពួកផារិស៊ីប្រឆាំងទាស់ជាមួយព្រះយេស៊ូវដែរឬទេ? តើអ្នករាល់គ្នាចង់ដឹងពីសារជាតិរបស់ពួកផារិស៊ីទេ? ពួកគេពោរពេញដោយការស្រមើស្រមៃអំពីព្រះមែស្ស៊ី។ ជាងនេះទៅទៀត ពួកគេជឿត្រឹមថា ព្រះមែស្ស៊ីនឹងយាងមក ប៉ុន្តែ ពួកគេមិនបានស្វែងរកសេចក្តីពិតនៃជីវិតឡើយ។ ហេតុនេះ សូម្បីសព្វថ្ងៃនេះ ក៏ពួកគេនៅតែទន្ទឹងរង់ចាំព្រះមែស្ស៊ីដែរ ដ្បិតពួកគេមិនស្គាល់ផ្លូវនៃជីវិត ហើយក៏មិនដឹងថា ផ្លូវនៃសេចក្ដីពិតនោះជាអ្វីដែរ។ តើមនុស្សល្ងីល្ងើ ចចេសរឹងរូស និងល្ងង់ខ្លៅដូចជាអ្នករាល់គ្នា អាចទទួលបានព្រះពរពីព្រះជាម្ចាស់បានដោយវិធីណា? តើពួកគេអាចមើលឃើញព្រះមែស្ស៊ីបានដោយរបៀបណា? ពួកគេប្រឆាំងទាស់នឹងព្រះយេស៊ូវ ព្រោះពួកគេមិនស្គាល់ទិសដៅនៃកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ព្រោះពួកគេមិនស្គាល់ផ្លូវនៃសេចក្ដីពិតដែលព្រះយេស៊ូវមានបន្ទូលប្រាប់ ហើយលើសនេះទៅទៀត គឺមកពីពួកគេមិនយល់អំពីព្រះមែស្ស៊ី។ ហើយដោយសារតែពួកគេមិនធ្លាប់បានឃើញព្រះមែស្ស៊ី និងមិនធ្លាប់បានប្រកបជាមួយនឹងព្រះមែស្ស៊ី ទើបពួកគេបានប្រព្រឹត្តកំហុសមួយ គឺប្រកាន់ខ្ជាប់នូវព្រះនាមរបស់ព្រះមែស្ស៊ី ជាអសារឥតការ ទាំងដែលពួកគេកំពុងប្រឆាំងទាស់នឹងនិស្ស័យពិតរបស់ព្រះមែស្ស៊ី អស់ពីលទ្ធភាពដែលគេមាន។ សារជាតិនៃពួកផារិស៊ីនេះ គឺចចេសរឹងរូស ក្រអឺតក្រទម ហើយមិនស្ដាប់បង្គាប់តាមសេចក្ដីពិតឡើយ។ គោលការណ៍នៃសេចក្តីជំនឿរបស់ពួកគេចំពោះព្រះជាម្ចាស់គឺ៖ បើទោះបីសេចក្ដីបង្រៀនរបស់អ្នកជ្រៅជ្រះយ៉ាងណា ទោះបីជាសិទ្ធិអំណាចរបស់អ្នកខ្ពង់ខ្ពស់យ៉ាងណា ក៏អ្នកមិនមែនជាព្រះគ្រីស្ទដែរ លុះត្រាតែគេហៅថា ព្រះមែស្ស៊ី។ តើទស្សនៈទាំងនេះមិនគួរឲ្យអស់សំណើច និងខុសទំនងទេឬអី? អញសូមសួរអ្នករាល់គ្នាទៀតចុះថា៖ អ្នករាល់គ្នាគ្មានការយល់ដឹងអំពីព្រះយេស៊ូវ សូម្បីតែបន្តិច តើការប្រព្រឹត្តកំហុសដូចនឹងពួកផារិស៊ីសម័យដើម វាមិនងាយស្រួលជ្រុលពេក សម្រាប់អ្នករាល់គ្នាទេឬអី? តើអ្នកអាចស្គាល់ផ្លូវនៃសេចក្ដីពិត បានដែរឬទេ? តើអ្នកពិតជាអាចធានាបានថា អ្នកនឹងមិនប្រឆាំងទាស់នឹងព្រះគ្រីស្ទបានដែរឬទេ? តើអ្នកអាចធ្វើតាមកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ បានដែរឬទេ? ប្រសិនបើអ្នកមិនដឹងថា អ្នកនឹងប្រឆាំងទាស់នឹងព្រះគ្រីស្ទ ឬក៏អត់នោះ អញសូមប្រាប់ថា អ្នកកំពុងរស់ក្បែរមាត់ច្រកនៃសេចក្ដីស្លាប់ហើយ។ អស់អ្នកណាដែលមិនស្គាល់ព្រះមែស្ស៊ី គឺសុទ្ធតែអាចប្រឆាំងទាស់នឹងព្រះយេស៊ូវ អាចបដិសេធព្រះយេស៊ូវ ហើយក៏អាចនិយាយបង្កាច់បង្ខូចទ្រង់បានដែរ។ មនុស្សដែលមិនស្គាល់ព្រះយេស៊ូវ សុទ្ធតែអាចបដិសេធទ្រង់ និងអាចជេរប្រមាថទ្រង់បាន។ ជាងនេះទៀត ពួកគេអាចយល់ឃើញថា ការយាងត្រឡប់មកវិញរបស់ព្រះយេស៊ូវ គឺជាការបោកបញ្ឆោតរបស់សាតាំងទៅវិញ ហើយមនុស្សកាន់តែច្រើននឹងផ្ដន្ទាទោសព្រះយេស៊ូវដែលបានត្រឡប់មកជាសាច់ឈាមវិញ។ តើកត្តាអស់ទាំងនេះ មិនធ្វើឲ្យអ្នករាល់គ្នាខ្លាចរអារទេឬអី? អ្វីដែលអ្នករាល់គ្នាជួបប្រទះ គឺជាការប្រមាថដល់ព្រះវិញ្ញាណបរិសុទ្ធ គឺជាការបំផ្លាញព្រះបន្ទូលនៃព្រះវិញ្ញាណបរិសុទ្ធទៅកាន់ពួកជំនុំ និងជាការច្រានចោលអស់ទាំងសេចក្ដីដែលសម្ដែងឲ្យឃើញ តាមរយៈព្រះយេស៊ូវ។ ប្រសិនបើអ្នករាល់គ្នាវង្វេងវង្វាន់យ៉ាងនេះ តើអ្នកអាចទទួលបានអ្វីខ្លះពីព្រះយេស៊ូវ? ប្រសិនបើអ្នករាល់គ្នា មានះបដិសេធមិនព្រមទទួលស្គាល់កំហុសខ្លួន ពេលទ្រង់យាងត្រឡប់ជាសាច់ឈាមវិញ នៅលើពពកស តើអ្នករាល់គ្នាអាចយល់ពីកិច្ចការរបស់ព្រះយេស៊ូវបាន ដោយវិធីណា? ខ្ញុំសូមប្រាប់អ្នករាល់គ្នាដូច្នេះថា៖ មនុស្សដែលមិនទទួលបានសេចក្ដីពិត ហើយនៅទន្ទឹងចាំការយាងត្រឡប់មកវិញរបស់ព្រះយេស៊ូវ នៅលើពពកស ទាំងងងឹតងងុល គេច្បាស់ជាប្រមាថដល់ព្រះវិញ្ញាណបរិសុទ្ធជាក់ជាមិនខាន ហើយពួកគេគឺជាក្រុមមនុស្សដែលនឹងត្រូវវិនាសទៅ។ អ្នករាល់គ្នាគ្រាន់តែជាចង់បានព្រះគុណរបស់ព្រះយេស៊ូវ និងគ្រាន់តែចង់ត្រេកអរសប្បាយនឹងនគរស្ថានសួគ៌ដ៏មានសិរីរុងរឿង ប៉ុន្តែ អ្នកមិនបានស្ដាប់បង្គាប់តាមព្រះបន្ទូលរបស់ព្រះយេស៊ូវ និងមិនបានទទួលសេចក្ដីពិតដែលព្រះយេស៊ូវបើកសម្ដែង ពេលទ្រង់យាងត្រឡប់ជាសាច់ឈាមវិញឡើយ។ តើអ្នកនឹងប្រកាន់ខ្ជាប់នូវរបស់អ្វីខ្លះ ដើម្បីប្ដូរជាមួយសេចក្តីពិតនៃការយាងត្រឡប់មកវិញរបស់ព្រះយេស៊ូវនៅលើពពកស? តើការដែលអ្នករមែងប្រព្រឹត្តអំពើបាបដដែលៗ រួចលន់តួបាបម្ដងហើយម្ដងទៀតនោះ វាជាភាពស្មោះត្រង់ដែរឬទេ? តើអ្នករាល់គ្នានឹងថ្វាយអ្វីខ្លះជាតង្វាយដល់ព្រះយេស៊ូវ ដែលយាងត្រឡប់មកវិញនៅលើពពកស? តើវាជាកិច្ចការរាប់សិបឆ្នាំ ដែលអ្នកអួតសរសើរដល់ខ្លួនឯងនោះមែនទេ? តើអ្នកនឹងប្រកាន់ខ្ជាប់អ្វីខ្លះ ដើម្បីធ្វើឲ្យព្រះយេស៊ូវដែលយាងត្រឡប់មកវិញនោះ មានព្រះហឫទ័យទុកចិត្តចំពោះអ្នក? តើជាសារជាតិក្រអឺតក្រទមរបស់អ្នករាល់គ្នា ដែលមិនព្រមស្ដាប់បង្គាប់តាមសេចក្ដីពិតនោះមែនទេ?
ដកស្រង់ពី «ទម្រាំដល់ពេលដែលអ្នកបានឃើញព្រះកាយខាងវិញ្ញាណ របស់ព្រះយេស៊ូវពីចម្ងាយ នោះព្រះជាម្ចាស់បានបង្កើតឋានសួគ៌ និងផែនដីថ្មីរួចស្រេចបាត់ទៅហើយ» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម