IV. អំពីសេចក្តីពិតទាក់ទងនឹងសេចក្តីសង្រ្គោះនៅក្នុងយុគសម័យនៃព្រះគុណ និងសេចក្ដីសង្រ្គោះនៅក្នុងយុគសម័យនៃនគរព្រះ

១. នៅពេលនោះ កិច្ចការរបស់ព្រះយេស៊ូវ គឺជាកិច្ចការប្រោសលោះគ្រប់មនុស្សជាតិទាំងអស់។ អំពើបាបរបស់អស់អ្នកដែលបានជឿលើទ្រង់ ត្រូវបានអត់ទោសឲ្យ។ ឲ្យតែអ្នកបានជឿលើទ្រង់ នោះទ្រង់នឹងប្រោសលោះអ្នក។ ប្រសិនបើអ្នកបានជឿលើទ្រង់ នោះអ្នកលែងជាអ្នកមានបាបទៀតហើយ អ្នកត្រូវរួចផុតពីអំពើបាបរបស់អ្នក។នេះគឺជាអត្ថន័យនៃការដែលទទួលបានសេចក្ដីសង្គ្រោះ និងការដែលត្រូវទទួលបានយុត្តិធម៌តាមរយៈសេចក្ដីជំនឿ។ ក៏ប៉ុន្តែនៅក្នុងអស់អ្នកដែលបានជឿ នៅតែមានការបះបោរ និងបានទទឹងទាស់នឹងព្រះជាម្ចាស់ដដែល ហើយសារជាតិទាំងនេះត្រូវដកចេញបន្ដិចម្ដងៗ។ សេចក្ដីសង្គ្រោះពុំមានន័យថា មនុស្សត្រូវបានព្រះយេស៊ូវទទួលបានទាំងស្រុងនោះទេ ប៉ុន្តែមនុស្សលែងមានអំពើបាបទៀតហើយពោលគឺមានន័យថាអំពើបាបរបស់គេត្រូវបានអត់ទោសឲ្យ។ ប្រសិនបើអ្នកបានជឿ នោះអ្នកនឹងលែងមានអំពើបាបទៀតហើយ។

ដកស្រង់ពី «និមិត្តអំពីកិច្ចការរបស់ព្រះជាម្ចាស់ (២)» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

២. មនុស្សជាតិមានតែទទួលយកព្រះអម្ចាស់យេស៊ូវធ្វើជាព្រះអង្គសង្គ្រោះប៉ុណ្ណោះ ទើបអំពើបាបរបស់គេត្រូវបានលើកលែង។ និយាយឲ្យចំទៅ អំពើបាបរបស់មនុស្សលែងជាឧបសគ្គដល់ការទទួលបានសេចក្ដីសង្គ្រោះរបស់គេ និងការចូលមករកព្រះជាម្ចាស់ ហើយក៏លែងជាឥទ្ធិពលដែលសាតាំងប្រើ សម្រាប់ចោទប្រកាន់មនុស្សដូចមុនហើយ។ នេះដោយសារព្រះជាម្ចាស់ផ្ទាល់ ទ្រង់បានធ្វើនូវកិច្ចការដ៏ពិតប្រាកដ បានក្លាយជារូបសាច់ និងជាគំរូពីសាច់ឈាមដែលពេញដោយអំពើបាប ហើយព្រះជាម្ចាស់ផ្ទាល់ជាតង្វាយលោះបាប។ តាមរយៈវិធីនេះ មនុស្សបានចុះពីលើឈើឆ្កាង ហើយត្រូវបានប្រោសលោះ និងបានសង្គ្រោះតាមរយៈសាច់ឈាមរបស់ព្រះជាម្ចាស់ គឺតាមរយៈរូបសាច់នៃសាច់ឈាមដែលពេញដោយអំពើបាបនេះ។

ដកស្រង់ពី «មានតែក្នុងការគ្រប់គ្រងរបស់ព្រះជាម្ចាស់ទេ ទើបមនុស្សអាចបានសង្គ្រោះ» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

៤. អស់អ្នកណាដែលត្រូវបានសង្គ្រោះទៅឯព្រះជាម្ចាស់ គឺជាអស់អ្នកដែលបានឆ្លងកាត់ការល្បងលរបស់ព្រះជាម្ចាស់ និងជាមនុស្សដែលត្រូវបានល្បួង និងត្រូវបានវាយប្រហារជាច្រើនលើកច្រើនសាពីសំណាក់សាតាំង។ អស់អ្នកដែលត្រូវបានសង្គ្រោះទៅឯព្រះជាម្ចាស់ យល់អំពីបំណងព្រះហឫទ័យ និងសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ ហើយអាចយល់ស្របតាមអធិបតេយ្យភាព និងការចាត់ចែងរបស់ព្រះជាម្ចាស់ ហើយពួកគេមិនបោះបង់ចោលផ្លូវនៃការកោតខ្លាចព្រះជាម្ចាស់ និងការគេចចេញពីសេចក្ដីអាក្រក់ ក្នុងគ្រាកំពុងត្រូវល្បួងរបស់សាតាំងឡើយ។ អស់អ្នកដែលត្រូវបានសង្គ្រោះទៅឯព្រះជាម្ចាស់ មានភាពស្មោះត្រង់ ពួកគេមានចិត្តមេត្តា ពួកគេបែងចែកដាច់ស្រឡះរវាងសេចក្ដីស្រឡាញ់ និងសេចក្ដីសម្អប់ ពួកគេមានចិត្តស្រឡាញ់សេចក្ដីយុត្តិធម៌ និងមានភាពត្រឹមត្រូវតាមវិចារណញាណ ហើយពួកគេអាចយកចិត្តទុកដាក់នឹងព្រះជាម្ចាស់ និងឲ្យតម្លៃអ្វី គ្រប់យ៉ាងដែលជារបស់ព្រះជាម្ចាស់។ មនុស្សបែបនេះ មិនជាប់ចំណង មិនត្រូវឈ្លបសង្កេត មិនត្រូវចោទប្រកាន់ ឬត្រូវបំពានដោយសាតាំងឡើយ។ ពួកគេមានសេរីភាពទាំងស្រុង ពួកគេត្រូវបានប្រោសលោះ ហើយត្រូវដោះឲ្យរួចទាំងស្រុង។

ដកស្រង់ពី «កិច្ចការរបស់ព្រះជាម្ចាស់ និស្ស័យរបស់ព្រះជាម្ចាស់ និងព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ II» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

៦. ទោះបីជាព្រះយេស៊ូវបានធ្វើកិច្ចការជាច្រើននៅក្នុងចំណោមមនុស្សក៏ដោយ ប៉ុន្តែ ទ្រង់គ្រាន់តែបញ្ចប់កិច្ចការប្រោសលោះមនុស្សជាតិទាំងអស់ ហើយបានក្លាយជាដង្វាយលោះបាបរបស់មនុស្សប៉ុណ្ណោះ។ ទ្រង់មិនបានដកចោលនិស្ស័យពុករលួយទាំងអស់ចេញពីមនុស្សឡើយ។ ការសង្រ្គោះមនុស្សយ៉ាងពេញលេញចេញពីឥទ្ធិពលរបស់អារក្សសាតាំង មិនគ្រាន់តែតម្រូវឲ្យព្រះយេស៊ូវក្លាយជាដង្វាយលោះបាប និងទទួលយកអំពើបាបរបស់មនុស្សប៉ុណ្ណោះទេ ប៉ុន្តែ វាក៏តម្រូវឲ្យព្រះជាម្ចាស់ធ្វើកិច្ចការកាន់តែខ្លាំង ដើម្បីដកចោលនិស្ស័យខូចអាក្រក់របស់សាតាំងទាំងអស់ចេញពីមនុស្សផងដែរ។ ដូច្នេះ ឥឡូវនេះ មនុស្សត្រូវបានអត់ទោសពីអំពើបាបរបស់ខ្លួន ព្រះជាម្ចាស់បានត្រឡប់ជាសាច់ឈាម ដើម្បីដឹកនាំមនុស្សចូលទៅក្នុងយុគសម័យថ្មី ហើយចាប់ផ្ដើមកិច្ចការនៃការកាត់ទោស និងការជំនុំជម្រះ។ កិច្ចការនេះបាននាំមនុស្សចូលទៅក្នុងពិភពមួយកាន់តែខ្ពស់។ អស់អ្នកដែលចុះចូលក្រោមដែនគ្រប់គ្រងរបស់ទ្រង់ នឹងរីករាយចំពោះសេចក្តីពិតកាន់តែខ្ពស់ ហើយទទួលព្រះពរកាន់តែធំ។ ពួកគេនឹងរស់នៅយ៉ាងពិតប្រាកដនៅក្នុងពន្លឺ ហើយគេនឹងទទួលបានសេចក្តីពិត ផ្លូវ និងជីវិត។

ដកស្រង់ពី អារម្ភកថា ក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

៧. នៅពេលដែលព្រះយេស៊ូវកំពុងតែធ្វើកិច្ចការរបស់ទ្រង់ ចំណេះដឹងរបស់មនុស្សអំពីទ្រង់នៅតែមិនច្បាស់លាស់ និងស្រពេចស្រពិល។ មនុស្សតែងតែជឿថា ទ្រង់ជាបុត្ររបស់ព្រះបាទដាវីឌ និងប្រកាសថា ទ្រង់ជាហោរាដ៏ធំ ជាព្រះអម្ចាស់ដ៏មានព្រះហឫទ័យមេត្តាដែលបានប្រោសលោះអំពើបាបរបស់មនុស្ស។ ដោយសារតែភាពរឹងមាំនៃសេចក្ដីជំនឿរបស់ពួកគេ អ្នកខ្លះត្រូវបានប្រោសឲ្យជាតាមរយៈការពាល់ជាយព្រះពស្ត្ររបស់ទ្រង់ ហើយមនុស្សខ្វាក់អាចមើលឃើញ និងសូម្បីតែមនុស្សស្លាប់ក៏អាចរស់ឡើងវិញដែរ។ យ៉ាងណាមិញ មនុស្សមិនអាចឈ្វេងយល់ពីនិស្ស័យសាតាំងដ៏ពុករលួយដែលចាក់ឫសយ៉ាងជ្រៅនៅក្នុងគេឡើយ ហើយគេក៏មិនដឹងអំពីរបៀបកម្ចាត់វាចោលនោះដែរ។ មនុស្សបានទទួលព្រះគុណយ៉ាងច្រើន ដូចជា សន្តិភាព និងសុភមង្គលខាងសាច់ឈាម សេចក្ដីជំនឿរបស់សមាជិកម្នាក់នាំមកនូវព្រះពរដល់សមាជិកគ្រួសារទាំងមូល និងការប្រោសជំងឺឲ្យជា ជាដើម។ ផ្នែកផ្សេងទៀតគឺជាអំពើល្អរបស់មនុស្ស និងជាការបង្ហាញកិរិយាគោរពកោតខ្លាចព្រះរបស់គេ ហើយបើមនុស្សម្នាក់អាចរស់នៅលើមូលដ្ឋានទាំងនេះ នោះពួកគេត្រូវបានចាត់ទុកជាអ្នកជឿដែលសមគួរហើយ។ មានតែអ្នកជឿបែបនេះប៉ុណ្ណោះ ទើបអាចទៅស្ថានសួគ៌ ក្រោយពេលស្លាប់ទៅ ហើយនេះមានន័យថា ពួកគេត្រូវបានសង្រ្គោះ។ ប៉ុន្តែ នៅក្នុងជីវិតរបស់ពួកគេ មនុស្សទាំងនេះមិនបានយល់ទាល់តែសោះអំពីមាគ៌ាជីវិត។ គ្រប់យ៉ាងដែលពួកគេបានធ្វើ គឺជាការប្រព្រឹត្តអំពើបាប ហើយបន្ទាប់មក សារភាពអំពើបាបរបស់ពួកគេនៅក្នុងវដ្ដដដែលៗ ដោយគ្មានមាគ៌ាណាមួយដើម្បីផ្លាស់ប្ដូរនិស្ស័យរបស់ពួកគេឡើយ។ នេះគឺជាលក្ខខណ្ឌរបស់មនុស្សនៅក្នុងយុគសម័យនៃព្រះគុណ។ តើមនុស្សបានទទួលសេចក្តីសង្រ្គោះទាំងស្រុងហើយឬនៅ? អត់ទេ! ដូច្នេះ ក្រោយដំណាក់កាលនៃកិច្ចការនោះបានបញ្ចប់ទៅ នៅមានកិច្ចការនៃការជំនុំជម្រះ និងការវាយផ្ចាលទៀត។ ដំណាក់កាលនេះ គឺដើម្បីធ្វើឲ្យមនុស្សក្លាយជាបរិសុទ្ធ ដោយមធ្យោបាយនៃព្រះបន្ទូល ហើយក៏ផ្ដល់ឲ្យគេមានមាគ៌ា ដើម្បីដើរតាមដែរ។ ដំណាក់កាលនេះនឹងមិនមានផលផ្លែ ឬមានន័យឡើយ ប្រសិនបើវាបន្តជាមួយការបណ្ដេញអារក្សនោះ ព្រោះវានឹងមិនអាចរំលើងនិស្ស័យបាបរបស់មនុស្ស ហើយមនុស្សនឹងនៅជាប់គាំងត្រឹមការអត់ទោសអំពើបាបរបស់គេ។ តាមរយៈតង្វាយលោះបាប មនុស្សត្រូវបានអត់ទោសពីអំពើបាបរបស់គេ ដ្បិតកិច្ចការនៃការជាប់ឆ្កាងបានមកដល់ទីបញ្ចប់ ហើយព្រះជាម្ចាស់បានយកឈ្នះលើសាតាំងរួចហើយ។ ប៉ុន្តែ និស្ស័យដ៏ពុករលួយរបស់មនុស្សនៅតែបន្តមាននៅខាងក្នុងគេ មនុស្សនៅតែអាចប្រព្រឹត្តបាប និងប្រឆាំងជាមួយព្រះជាម្ចាស់ ហើយព្រះជាម្ចាស់មិនទទួលបានមនុស្សជាតិឡើយ។ នេះជាហេតុផលដែលនៅក្នុងដំណាក់កាលនៃកិច្ចការនេះ ព្រះជាម្ចាស់ប្រើប្រាស់ព្រះបន្ទូល ដើម្បីលាតត្រដាងនិស្ស័យដ៏ពុករលួយរបស់មនុស្ស ធ្វើឲ្យគេអនុវត្តស្របតាមមាគ៌ាត្រឹមត្រូវ។ ដំណាក់កាលនេះមានអត្ថន័យខ្លាំងជាងដំណាក់កាលមុន ហើយក៏មានផលផ្លែជាងដែរ ព្រោះថាឥឡូវនេះ គឺជាព្រះបន្ទូលដែលផ្គត់ផ្គង់ដោយផ្ទាល់ដល់ជីវិតរបស់មនុស្ស និងជួយបំផ្លាស់និស្ស័យរបស់មនុស្សជាថ្មីទាំងស្រុង ហើយវាជាដំណាក់កាលនៃកិច្ចការមួយដែលមានលក្ខណៈហ្មត់ចត់ជាង។ ដូច្នេះ ការយកកំណើតជាមនុស្សនៅក្នុងគ្រាចុងក្រោយបានបំពេញភាពសំខាន់នៃការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ និងបានសម្រេចទាំងស្រុងនូវផែនការគ្រប់គ្រងរបស់ព្រះជាម្ចាស់សម្រាប់សេចក្តីសង្រ្គោះរបស់មនុស្ស។

ដកស្រង់ពី «សេចក្តីអាថ៌កំបាំងនៃការយកកំណើតជាមនុស្ស (៤)» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

៨. សម្រាប់អ្វីៗគ្រប់យ៉ាងដែលមនុស្សអាចត្រូវបានប្រោសលោះ និងត្រូវបានអត់ទោសឲ្យចំពោះអំពើបាបរបស់ខ្លួន វាអាចត្រូវបានគេចាត់ទុកថា ព្រះជាម្ចាស់មិននឹកនាពីសេចក្តីរំលងរបស់មនុស្ស ហើយមិនប្រព្រឹត្តចំពោះមនុស្សស្របតាមសេចក្តីរំលងរបស់គេ។ យ៉ាងណាមិញ នៅពេលដែលមនុស្សរស់នៅក្នុងរូបកាយនៃសាច់ឈាម មិនត្រូវបានប្រោសឲ្យមានសេរីភាពពីអំពើបាប នោះគេនៅតែបន្តប្រព្រឹត្តអំពើបាប ហើយបើកសម្ដែងពីនិស្ស័យសាតាំងដ៏ពុករលួយរបស់គេ គ្មានថ្ងៃបញ្ចប់ឡើយ។ នេះគឺជាជីវិតរបស់មនុស្សដែលដើរនៅក្នុងវដ្ដនៃការប្រព្រឹត្តអំពើបាប និងការទទួលបានការអត់ទោស ដោយគ្មានទីបញ្ចប់។ មនុស្សភាគច្រើនប្រព្រឹត្តអំពើបាបនៅពេលថ្ងៃ ហើយលន់តួបាបនៅពេលយប់។ ទោះបីតង្វាយលោះបាបមានប្រសិទ្ធភាពជារៀងរហូតសម្រាប់មនុស្សក៏ដោយ ប៉ុន្តែ ការធ្វើបែបនេះ នឹងមិនអាចសង្រ្គោះមនុស្សពីអំពើបាបបានឡើយ។ មានតែពាក់កណ្ដាលនៃកិច្ចការសង្រ្គោះប៉ុណ្ណោះដែលត្រូវបានសម្រេច ព្រោះថាមនុស្សនៅតែមាននិស្ស័យដ៏ពុករលួយ។

ដកស្រង់ពី «សេចក្តីអាថ៌កំបាំងនៃការយកកំណើតជាមនុស្ស (៤)» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

៩. មនុស្សមានបាបដូចជាអ្នករាល់គ្នា ដែលទើបតែត្រូវបានប្រោសលោះ និងមិនទាន់ត្រូវបានផ្លាស់ប្ដូរ ឬត្រូវបានប្រោសឲ្យគ្រប់លក្ខណ៍ ដោយព្រះជាម្ចាស់ តើអ្នកអាចស្របតាមព្រះហឫទ័យព្រះជាម្ចាស់ដែរឬទេ? សម្រាប់អ្នក អ្នកនៅតែមាននិស្ស័យចាស់ដដែល ហើយវាជាការពិតដែលអ្នកត្រូវបានសង្រ្គោះដោយព្រះយេស៊ូវ និងមិនត្រូវបានរាប់ថាជាមនុស្សមានបាប ដោយសារសេចក្តីសង្រ្គោះរបស់ព្រះជាម្ចាស់ ប៉ុន្តែ ការនេះមិនបញ្ជាក់ថា អ្នកមិនមានបាប និងបរិសុទ្ធនោះឡើយ។ តើអ្នកអាចក្លាយជាពួកបរិសុទ្ធយ៉ាងដូចម្ដេច បើអ្នកមិនត្រូវបានផ្លាស់ប្ដូរផងនោះ? នៅខាងក្នុង អ្នកត្រូវបានហ៊ុមព័ទ្ធ ដោយភាពមិនបរិសុទ្ធ ភាពអាតា្មនិយម និងភាពឃោរឃៅ ប៉ុន្តែ អ្នកនៅតែចង់ឡើងទៅជាមួយព្រះយេស៊ូវ ហើយបើបានបែបនេះមែន អ្នកច្បាស់ជាមនុស្សសំណាងបំផុតហើយ! អ្នកបានខកខានមួយជំហាននៅក្នុងជំនឿរបស់អ្នកលើព្រះជាម្ចាស់៖ អ្នកត្រូវបានប្រោសលោះមែន ប៉ុន្តែ អ្នកមិនត្រូវបានផ្លាស់ប្ដូរឡើយ។ ដើម្បីឲ្យអ្នកស្របតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ ព្រះជាម្ចាស់ត្រូវតែធ្វើកិច្ចការនៃការផ្លាស់ប្ដូរ និងការលាងសម្អាតអ្នកដោយផ្ទាល់សិន ព្រោះថាប្រសិនបើអ្នកគ្រាន់តែត្រូវបានប្រោសលោះ នោះអ្នកនឹងគ្មានសមត្ថភាពទទួលបានការញែកជាបរិសុទ្ធឡើយ។ តាមរបៀបនេះ អ្នកនឹងគ្មានគុណសម្បត្តិអ្វីគ្រប់គ្រាន់ ដើម្បីទទួលបានចំណែកជាព្រះពរដ៏ល្អៗរបស់ព្រះជាម្ចាស់ឡើយ ព្រោះអ្នកបានខកខានមួយជំហាននៅក្នុងកិច្ចការនៃការគ្រប់គ្រងលើមនុស្សរបស់ព្រះជាម្ចាស់ ដែលជាជំហានដ៏សំខាន់នៃការផ្លាស់ប្ដូរ និងការប្រោសឲ្យគ្រប់លក្ខណ៍។ ដូច្នេះ អ្នកដែលជាមនុស្សមានបាប ដែលទើបតែត្រូវបានប្រោសលោះនេះ គ្មានសមត្ថភាពក្នុងការស្នងមត៌ករបស់ព្រះជាម្ចាស់ដោយផ្ទាល់ឡើយ។

ដកស្រង់ពី «អំពីងារ និងអត្តសញ្ញាណ» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

១០. មិនមែនតាមរយៈការប្រោសជំងឺឲ្យជា និងការបណ្ដេញអារក្សនោះទេ ដែលនាំឲ្យមនុស្សអាចបានសង្រ្គោះយ៉ាងពេញលេញពីអំពើបាបរបស់ខ្លួនហើយគេក៏មិនអាចបានពេញខ្នាត ដោយការបង្ហាញទីសម្គាល់ និងការអស្ចារ្យនោះដែរ។ សិទ្ធិអំណាចក្នុងការប្រោសជំងឺឲ្យជា និងការបណ្ដេញអារក្ស ផ្ដល់ឲ្យមនុស្សតែព្រះគុណប៉ុណ្ណោះ ប៉ុន្តែ សាច់ឈាមរបស់មនុស្សនៅតែជាកម្មសិទ្ធិរបស់សាតាំងដដែល ហើយនិស្ស័យសាតាំងដ៏ពុករលួយនៅតែមាននៅខាងក្នុងមនុស្សដដែល។ អាចនិយាយម្យ៉ាងទៀតបានថា អ្វីដែលមិនទាន់ត្រូវបានប្រោសឲ្យបរិសុទ្ធ នៅតែជាប់ទាក់ទងនឹងអំពើបាប និងសេចក្តីស្មោកគ្រោកដដែល។ មានតែក្រោយពេលដែលគេត្រូវបានប្រោសឲ្យបរិសុទ្ធតាមរយៈព្រះបន្ទូលប៉ុណ្ណោះ ទើបព្រះជាម្ចាស់អាចទទួលបានមនុស្ស ហើយគេអាចត្រូវបានញែកជាបរិសុទ្ធ។ នៅពេលដែលអារក្សត្រូវបានបណ្ដេញចេញពីមនុស្ស ហើយគេត្រូវបានប្រោសលោះ នេះមានន័យថា គេបានរើបម្រះចេញពីកណ្ដាប់ដៃរបស់សាតាំង ហើយត្រលប់ទៅរកព្រះជាម្ចាស់វិញ។ យ៉ាងណាមិញ បើគ្មានការប្រោសឲ្យបរិសុទ្ធ ឬការផ្លាស់ប្រែ ដោយព្រះជាម្ចាស់ទេ នោះគេនៅតែជាមនុស្សដ៏ពុករលួយដដែល។ នៅក្នុងមនុស្សនៅតែមានសេចក្តីស្មោកគ្រោក ការប្រឆាំង និងការបះបោរដដែល ហើយមនុស្សនៅតែត្រលប់ទៅរកព្រះជាម្ចាស់តាមរយៈការប្រោសលោះរបស់ទ្រង់ ប៉ុន្តែ គេគ្មានចំណេះដឹងសូម្បីតែបន្ដិចអំពីព្រះជាម្ចាស់ ហើយគេនៅតែមានសមត្ថភាពប្រឆាំង និងក្បត់ទ្រង់ដដែល។ មុនពេលដែលមនុស្សត្រូវបានប្រោសលោះ សារជាតិពុលជាច្រើនរបស់សាតាំងត្រូវបានដាក់នៅក្នុងគេរួចទៅហើយ ហើយក្រោយពេលដែលសាតាំងបានធ្វើឲ្យមនុស្សពុករលួយអស់រយៈពេលរាប់ពាន់ឆ្នាំរួចមក នៅខាងក្នុងមនុស្សមាននូវនិស្ស័យដែលប្រឆាំងនឹងព្រះជាម្ចាស់រួចទៅហើយ។ ដូច្នេះ នៅពេលដែលមនុស្សត្រូវបានប្រោសលោះ វាជាករណីនៃការប្រោសលោះដែលមនុស្សត្រូវបានទិញនៅក្នុងតម្លៃដ៏ខ្ពស់ ប៉ុន្តែ ធម្មជាតិពុលដែលមាននៅខាងក្នុងគេ មិនត្រូវបានលុបបំបាត់ចោលឡើយ។ មនុស្សដែលត្រូវបានកខ្វក់យ៉ាងខ្លាំង ត្រូវតែឆ្លងកាត់ការផ្លាស់ប្ដូរមួយសិន មុននឹងក្លាយជាបុគ្គលដ៏សក្តិសម ដើម្បីបម្រើព្រះជាម្ចាស់។ តាមរយៈមធ្យោបាយនៃកិច្ចការជំនុំជម្រះ និងការវាយផ្ចាលនេះ មនុស្សនឹងចាប់ផ្ដើមស្គាល់ទាំងស្រុងពីសេចក្តីស្មោកគ្រោក និងលក្ខណៈសំខាន់ដ៏ពុករលួយដែលមាននៅខាងក្នុងគេ ហើយគេនឹងអាចផ្លាស់ប្ដូរបានទាំងស្រុង និងត្រលប់ជាបរិសុទ្ធផង។ មានតែបែបនេះទេ ទើបមនុស្សអាចសក្ដិសមត្រលប់ទៅមុខបល្ល័ង្ករបស់ព្រះជាម្ចាស់វិញ។ គ្រប់កិច្ចការដែលបានធ្វើនាពេលសព្វថ្ងៃនេះ គឺដើម្បីឲ្យមនុស្សអាចត្រូវបានសម្អាតឲ្យស្អាតនិងបានផ្លាស់ប្ដូរ ហើយតាមរយៈការជំនុំជម្រះ និងការវាយផ្ចាលដោយព្រះបន្ទូល ក៏ដូចជាតាមរយៈការបន្សុទ្ធ នោះមនុស្សអាចលាងជម្រះសេចក្តីពុករលួយរបស់ខ្លួន ហើយត្រូវបានប្រោសឲ្យបានបរិសុទ្ធ។ ជាជាងគិតថាដំណាក់កាលនៃកិច្ចការនេះជាកិច្ចការនៃសេចក្តីសង្រ្គោះ នោះវាសមរម្យជាងដែលនិយាយថា វាជាកិច្ចការនៃការប្រោសឲ្យបរិសុទ្ធ។

ដកស្រង់ពី «សេចក្តីអាថ៌កំបាំងនៃការយកកំណើតជាមនុស្ស (៤)» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

១១. កិច្ចការនៃគ្រាចុងក្រោយ គឺជាការមានបន្ទូល។ ការផ្លាស់ប្ដូរធំៗអាចត្រូវបានកើតឡើងនៅក្នុងមនុស្ស តាមរយៈមធ្យោបាយនៃព្រះបន្ទូល។ ឥឡូវនេះ ការផ្លាស់ប្ដូរដែលកើតឡើងនៅក្នុងមនុស្សទាំងនេះ ក្រោយពេលដែលទទួលយកព្រះបន្ទូលទាំងនេះ មានកម្រិតខ្លាំងជាងការផ្លាស់ប្ដូរដែលកើតឡើងនៅក្នុងមនុស្ស ក្រោយពេលដែលពួកគេទទួលបានទីសម្គាល់ និងការអស្ចារ្យនៅយុគសម័យនៃព្រះគុណទៅទៀត។ ព្រោះថានៅក្នុងយុគសម័យនៃព្រះគុណ អារក្សត្រូវបានបណ្ដេញចេញពីមនុស្ស ដោយការអធិស្ឋានដាក់ដៃពីលើមែន ប៉ុន្តែ និស្ស័យដ៏ពុករលួយដែលមាននៅក្នុងមនុស្ស នៅតែមានដដែល។ មនុស្សត្រូវបានប្រោសឲ្យជាពីជំងឺរបស់គេ និងត្រូវបានអត់ទោសពីអំពើបាបរបស់គេមែន ប៉ុន្តែ ចំពោះរបៀបដែលមនុស្សត្រូវបានលាងជម្រះពីនិស្ស័យដ៏ពុករលួយរបស់សាតាំងដែលមាននៅក្នុងគេ កិច្ចការនេះមិនទាន់ត្រូវបានធ្វើនៅឡើយទេ។ មនុស្សគ្រាន់តែទទួលបានសេចក្ដីសង្រ្គោះ និងការអត់ទោសពីអំពើបាបរបស់ពួកគេសម្រាប់សេចក្តីជំនឿរបស់គេប៉ុណ្ណោះ ប៉ុន្តែ និស្ស័យបាបរបស់មនុស្ស មិនត្រូវបានរំលើងចោលឡើយ ហើយនិស្ស័យទាំងនោះមាននៅក្នុងពួកគេដដែល។ អំពើបាបរបស់មនុស្សត្រូវបានអត់ទោស តាមរយៈព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ប៉ុន្តែ ការនេះមិនមែនមានន័យថា មនុស្សលែងមានអំពើបាបនៅក្នុងគេនោះឡើយ។ អំពើបាបរបស់មនុស្សអាចត្រូវបានអត់ទោសឲ្យតាមរយៈតង្វាយលោះបាបមែន ប៉ុន្តែ ចំពោះរបៀបដែលមនុស្សអាចត្រូវបានប្រោសកុំឲ្យប្រព្រឹត្តបាបតទៅទៀត និងរបៀបដែលនិស្ស័យបាបរបស់គេអាចត្រូវបានរំលើងចោលទាំងស្រុង និងបំផ្លាស់បំប្រែនោះគេគ្មានផ្លូវដោះស្រាយបញ្ហានេះឡើយ។ អំពើបាបរបស់មនុស្សត្រូវបានអត់ទោសឲ្យ ហើយនោះគឺដោយសារតែកិច្ចការនៃការជាប់ឆ្កាងរបស់ព្រះជាម្ចាស់ ប៉ុន្តែ មនុស្សបានបន្តរស់នៅក្នុងនិស្ស័យសាតាំងដ៏ពុករលួយបែបចាស់របស់គេតទៅទៀត។ ដូច្នេះ មនុស្សត្រូវតែទទួលបានសេចក្ដីសង្រ្គោះទាំងស្រុងពីនិស្ស័យសាតាំងដ៏ពុករលួយរបស់គេ ដើម្បីឲ្យនិស្ស័យបាបរបស់គេអាចត្រូវបានរំលើងចោលទាំងស្រុង មិនឲ្យវិវឌ្ឍម្ដងទៀតនិងឲ្យនិស្ស័យរបស់មនុស្សត្រូវបានបំផ្លាស់បំប្រែ។ ការនេះនឹងតម្រូវឲ្យមនុស្សយល់អំពីផ្លូវនៃការលូតលាស់នៅក្នុងជីវិត យល់អំពីមាគ៌ាជីវិត និងយល់អំពីផ្លូវក្នុងការផ្លាស់ប្ដូរនិស្ស័យរបស់គេ។ លើសពីនេះទៅទៀត វានឹងតម្រូវឲ្យមនុស្សប្រព្រឹត្តស្របតាមផ្លូវនេះ ដើម្បីឲ្យនិស្ស័យរបស់គេអាចទទួលបានការផ្លាស់ប្ដូរបន្ដិចម្ដងៗ ហើយគេអាចរស់នៅក្រោមការជះពន្លឺ ដើម្បីឲ្យអ្វីៗទាំងអស់ដែលគេធ្វើ អាចស្របតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ ដើម្បីឲ្យគេអាចកម្ចាត់ចោលនិស្ស័យសាតាំងដ៏ពុករលួយរបស់គេ និងដើម្បីឲ្យគេអាចផ្ដាច់ខ្លួនមានសេរីភាពពីឥទ្ធិពលនៃសេចក្តីងងឹតរបស់សាតាំង ហើយជាលទ្ធផល ពួកគេអាចងើបខ្លួនផុតពីអំពើបាបបានទាំងស្រុង។ មានតែបែបនេះទេ ទើបមនុស្សនឹងទទួលបានសេចក្តីសង្រ្គោះទាំងស្រុង។

ដកស្រង់ពី «សេចក្តីអាថ៌កំបាំងនៃការយកកំណើតជាមនុស្ស (៤)» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

១២. នៅពេលដែលព្រះជាម្ចាស់ទទួលបានមនុស្សមក ព្រះអង្គបានធ្វើកិច្ចការមុនគេដោយការប្រើប្រាស់ព្រះបន្ទូលនិងការថ្លែងអំពីព្រះដ៏ជាក់ស្ដែង ដែលជារបៀបមួយដើម្បីដោះស្រាយជាមួយនឹងភាពខ្វះខាតរបស់មនុស្ស និងដើម្បីជំនុំជម្រះ និងបើកសម្ដែងនូវនិស្ស័យរបស់ពួកគេដែលចូលចិត្ដប្រឆាំងទាស់នឹងទ្រង់ ដែលបណ្ដាលឲ្យពួកគេទទួលបានអ្វីដែលខ្លួនត្រូវការនិងបង្ហាញប្រាប់ពួកគេថា ព្រះជាម្ចាស់បានយាងមកក្នុងចំណោមពួកគេហើយ។ អ្វីដែលសំខាន់ជាងគេ ជាកិច្ចការដែលព្រះដ៏ជាក់ស្ដែងបានធ្វើនោះគឺ ការសង្គ្រោះមនុស្សម្នាក់ៗចេញពីឥទ្ធិពលរបស់សាតាំងដោយយកពួកគេចេញពីទឹកដីដែលខូចកខ្វក់ និងបណ្ដេញចោលនូវនិស្ស័យខូចអាក្រក់របស់ពួកគេ។សារៈសំខាន់ដ៏ជ្រាលជ្រៅបំផុតដែលព្រះដ៏ជាក់ស្ដែងទទួលបានគឺ ការអាចរស់នៅក្នុងភាពជាមនុស្សធម្មតាជាមួយនឹងព្រះដ៏ជាក់ស្ដែងដែលធ្វើជាឧទាហរណ៍ និងជាគំរូ និងជាការដែលអាចអនុវត្ដស្របតាមព្រះបន្ទូល និង សេចក្ដីតម្រូវរបស់ព្រះដ៏ជាក់ស្ដែងដោយគ្មានគម្លាតសូម្បីតែបន្តិច ឬការចាកចេញ ជាការអនុវត្ដតាមរបៀបគ្រប់យ៉ាងដែលព្រះអង្គមានបន្ទូលព្រមទាំងការអាចសម្រេចបាននូវអ្វីគ្រប់យ៉ាងដែលព្រះអង្គបង្គាប់។ តាមរបៀបនេះ ព្រះជាម្ចាស់នឹងទទួលបានអ្នក។

ដកស្រង់ពី «អ្នកគួរដឹងថា ព្រះដ៏ជាក់ស្ដែង គឺជាព្រះជាម្ចាស់» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

១៣. អស់អ្នកណាដែលព្រះជាម្ចាស់ទទួល គឺជាមនុស្សដែលចុះចូលចំពោះទ្រង់ទាំងស្រុង។ ពួកគេជាមនុស្សដែលត្រូវបានអារក្សសាតាំងធ្វើឲ្យពុករលួយ ប៉ុន្តែ ត្រូវបានសង្រ្គោះ និងយកឈ្នះ ដោយកិច្ចការបច្ចុប្បន្នរបស់ព្រះជាម្ចាស់ ជាអ្នកដែលបានឆ្លងផុតសេចក្តីទុក្ខវេទនានៅចុងបញ្ចប់ និងជាអ្នកដែលព្រះជាម្ចាស់ទទួលយកទាំងស្រុង ជាអ្នកដែលលែងរស់នៅក្រោមការគ្រប់គ្រងរបស់សាតាំង ដែលមានសេរីភាពពីសេចក្តីទុច្ចរិត និងជាអ្នកដែលព្រមរស់នៅតាមភាពបរិសុទ្ធ។ មនុស្សបែបនេះគឺជាមនុស្សដែលបរិសុទ្ធបំផុត ពួកគេគឺជាមនុស្សបរិសុទ្ធយ៉ាងពិតប្រាកដ។

ដកស្រង់ពី «អ្នកគួរតែដឹងពីរបៀបដែលមនុស្សទាំងអស់បានអភិវឌ្ឍមកដល់ពេលបច្ចុប្បន្ន» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

១៤. នៅពេលដែលព្រះជាម្ចាស់ធ្វើឲ្យមនុស្សបានគ្រប់លក្ខណ៍ ទ្រង់ធ្វើឲ្យពួកគេបានបរិសុទ្ធ ហើយកាលណាពួកគេបានបរិសុទ្ធប៉ុនណានោះពួកគេក៏ត្រូវបានធ្វើឲ្យគ្រប់លក្ខណ៍ដោយព្រះជាម្ចាស់ច្រើនប៉ុណ្ណោះដែរ។ ពេលភាពមិនបរិសុទ្ធ ការបះបោរ ការប្រឆាំង និងរឿងនានាខាងសាច់ឈាមក្នុងខ្លួនអ្នករាល់គ្នា ត្រូវបានបណ្ដេញចេញអស់ទៅ ពេលនោះអ្នកត្រូវបានធ្វើឲ្យបរិសុទ្ធហើយ នោះអ្នករាល់គ្នានឹងទទួលបានក្ដីស្រឡាញ់ពីព្រះជាម្ចាស់ (អាចនិយាយម្យ៉ាងទៀតថា អ្នកនឹងក្លាយជាពួកបរិសុទ្ធ) នៅពេលដែលព្រះជាម្ចាស់ធ្វើឲ្យអ្នកបានបរិសុទ្ធនិងក្លាយជាមនុស្សបរិសុទ្ធម្នាក់ នោះអ្នកនឹងបានឋិតនៅក្នុងរាជ្យមួយពាន់ឆ្នាំ។

ដកស្រង់ពី «ការជជែកដោយសង្ខេបអំពី 'រាជ្យមួយពាន់ឆ្នាំបានមកដល់'» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

១៥. បន្ទាប់ពីមនុស្សត្រូវបានបន្សុទ្ធរួច គេនឹងលែងមានសារជាតិបាបទៀតហើយ ដ្បិតព្រះជាម្ចាស់បានយកឈ្នះលើសាតាំងជាស្រេចហើយ មានន័យថា នឹងគ្មានការឈ្លានពានដោយអំណាចទទឹង ហើយគ្មានអំណាចទទឹងណាមួយដែលអាចវាយប្រហារលើសាច់ឈាមរបស់មនុស្សបានឡើយ។ ដូចនេះហើយ មនុស្សនឹងត្រូវដោះលែងឲ្យមានសេរីភាព និងបានបរិសុទ្ធ—គេនឹងបានចូលទៅក្នុងភាពអស់កល្បជានិច្ច។

ដកស្រង់ពី «ការស្រោចស្រង់ជីវិតសាមញ្ញរបស់មនុស្សត្រឡប់មកវិញ និងការនាំមនុស្សទៅកាន់គោលដៅដ៏អស្ចារ្យមួយ» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

១៦. អ្នកណាដែលអាចឈរមាំដល់ទីបញ្ចប់ក្នុងអំឡុងពេលនៃកិច្ចការជំនុំជម្រះ និងកិច្ចការនៃការវាយផ្ចាលរបស់ព្រះជាម្ចាស់ ក្នុងអំឡុងគ្រាចុងក្រោយ (ពោលគឺ ក្នុងអំឡុងកិច្ចការនៃការបន្សុទ្ធលើកចុងក្រោយ) នឹងក្លាយជាមនុស្សដែលនឹងត្រូវចូលទៅក្នុងសេចក្ដីសម្រាកចុងក្រោយជាមួយព្រះជាម្ចាស់។ ដូច្នេះ អ្នកណាដែលចូលទៅក្នុងសេចក្ដីសម្រាក នឹងត្រូវផ្ដាច់ចេញពីឥទ្ធិពលរបស់សាតាំង ហើយត្រូវព្រះជាម្ចាស់ទទួលយក បន្ទាប់ពីបានឆ្លងកាត់កិច្ចការនៃការបន្សុទ្ធលើកចុងក្រោយរបស់ទ្រង់។ មនុស្សលោកទាំងអស់នេះ ដែលចុងក្រោយទៅត្រូវព្រះជាម្ចាស់ទទួលយកនោះ នឹងចូលទៅក្នុងសេចក្ដីសម្រាកចុងក្រោយ។ គោលបំណងសំខាន់នៃកិច្ចការវាយផ្ចាល និងកិច្ចការជំនុំជម្រះរបស់ព្រះជាម្ចាស់ គឺដើម្បីបន្សុទ្ធមនុស្សជាតិ និងដើម្បីរៀបចំពួកគេ សម្រាប់ការសម្រាកចុងក្រោយបំផុតរបស់គេ។ គ្មានមនុស្សជាតិណាម្នាក់អាចត្រូវបានចាត់ថ្នាក់ទៅតាមប្រភេទខុសៗគ្នា ឬចូលទៅក្នុងសេចក្ដីសម្រាក ដោយគ្មានការសម្អាតឲ្យបានស្អាតបែបនេះបានឡើយ។ កិច្ចការនេះ គឺជាផ្លូវតែមួយគត់សម្រាប់ឲ្យមនុស្សជាតិចូលទៅក្នុងសេចក្ដីសម្រាកបាន។ មានតែកិច្ចការនៃការបន្សុទ្ធរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ ទើបសម្អាតសេចក្ដីទុច្ចរិតរបស់មនុស្សលោកឲ្យបានស្អាត ហើយមានតែកិច្ចការនៃការវាយផ្ចាល និងកិច្ចការការជំនុំជម្រះរបស់ទ្រង់ប៉ុណ្ណោះ ទើបនាំពន្លឺទៅដល់មនុស្សជាតិដែលមានចរិតរឹងចចេសបាន ដោយញែកអ្នកដែលអាចបានសង្គ្រោះ ចេញពីអ្នកដែលមិនអាចបានសង្គ្រោះ ហើយញែកអ្នកដែលនឹងត្រូវបន្តរស់នៅ ចេញពីអ្នកដែលនឹងមិនត្រូវបន្តរស់នៅ។ នៅពេលដែលកិច្ចការនេះត្រូវបានបញ្ចប់ អ្នកណាដែលត្រូវអនុញ្ញាតឲ្យបន្តរស់នៅ នឹងត្រូវសម្អាតឲ្យបានស្អាត និងចូលទៅក្នុងសភាពកាន់តែឧត្ដុង្គឧត្ដមរបស់មនុស្សជាតិ ដែលឲ្យពួកគេត្រេកអរសប្បាយនឹងជីវិតទីពីរដ៏អស្ចារ្យរបស់មនុស្សលោក នៅលើផែនដីនេះ។ និយាយឲ្យចំទៅ ពួកគេនឹងចាប់ផ្ដើមថ្ងៃសម្រាករបស់មនុស្សលោក និងរស់នៅព្រមគ្នាជាមួយព្រះជាម្ចាស់។ ក្រោយពេលដែលអស់អ្នកដែលមិនត្រូវអនុញ្ញាតឲ្យបន្តរស់នៅ ត្រូវបានវាយផ្ចាល និងជំនុំជម្រះរួច ចរិតពិតប្រាកដរបស់ពួកគេនឹងត្រូវបង្ហាញឲ្យឃើញទាំងស្រុង ក្រោយពីនោះមក ពួកគេនឹងត្រូវបំផ្លាញចោល ហើយពួកគេនឹងលែងទទួលបានការអនុញ្ញតឲ្យរស់នៅលើផែនដីនេះតទៅទៀត ដូចសាតាំងដែរ។ មនុស្សជាតិនាពេលអនាគត នឹងលែងមានមនុស្សប្រភេទនេះទៀតហើយ។ មនុស្សបែបនេះ មិនស័ក្ដិសមចូលទៅក្នុងទឹកដីនៃសេចក្ដីសម្រាកចុងក្រោយឡើយ ហើយពួកគេក៏មិនស័ក្តិសមនឹងមានថ្ងៃសម្រាកដែលព្រះជាម្ចាស់ និងមនុស្សជាតិត្រូវមានរួមគ្នាដែរ ដ្បិតពួកគេជាគោលដៅនៃការដាក់ទោស និងជាមនុស្សអាក្រក់ មនុស្សទុច្ចរិត។ ពួកគេត្រូវបានប្រោសលោះម្ដងរួចមកហើយ ហើយពួកគេក៏ធ្លាប់ត្រូវបានជំនុំជម្រះ និងវាយផ្ចាលរួចផងដែរ។ ពួកគេក៏ធ្លាប់បានបម្រើព្រះជាម្ចាស់ពីមុនមកទៀតផង។ ក៏ប៉ុន្តែ នៅពេលដែលគ្រាចុងក្រោយបានចូលមកដល់ ពួកគេនឹងត្រូវលុបបំបាត់ និងបំផ្លាញចោល ដោយសារសេចក្ដីអាក្រក់ និងចរិតរឹងចចេសរបស់ពួកគេ និងដោយសារពួកគេគ្មានសមត្ថភាពទទួលបាននូវការប្រោសលោះ។ ពួកគេនឹងលែងអាចមកចាប់ជាតិជាថ្មីនៅក្នុងពិភពលោកនាពេលអនាគត ហើយនឹងលែងបានរស់នៅក្នុងចំណោមអំបូរមនុស្សនាពេលអនាគតទៀតហើយ។

ដកស្រង់ពី «ព្រះជាម្ចាស់ និងមនុស្សលោក នឹងចូលទៅក្នុងសេចក្ដីសម្រាករួមគ្នា» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

១៧. កិច្ចការនៃការគ្រប់គ្រងរយៈពេល ៦,០០០ ឆ្នាំរបស់ព្រះជាម្ចាស់ ត្រូវបែងចែកជាបីដំណាក់កាល៖ យុគសម័យក្រឹត្យវិន័យ យុគសម័យព្រះគុណ និងយុគសម័យនៃនគរព្រះ។ ដំណាក់កាលទាំងបីនៃកិច្ចការនេះ គឺដើម្បីសេចក្ដីសង្គ្រោះដល់មនុស្សជាតិ ពោលគឺ ដំណាក់កាលទាំងនេះ គឺដើម្បីជាប្រយោជន៍ដល់សេចក្ដីសង្គ្រោះរបស់មនុស្សជាតិ ដែលត្រូវបានសាតាំងធ្វើឲ្យពុករលួយដល់ឆ្អឹង។ ក៏ប៉ុន្តែ ក្នុងពេលជាមួយគ្នានោះដែរ ដំណាក់កាលទាំងនេះ ក៏ដើម្បីឲ្យព្រះជាម្ចាស់អាចធ្វើចម្បាំងជាមួយសាតាំងបានផងដែរ។ ហេតុនេះ កិច្ចការនៃសេចក្ដីសង្គ្រោះ ត្រូវបានបែងចែកជាបីដំណាក់កាល ហើយចម្បាំងជាមួយសាតាំង ក៏ត្រូវបានបែងចែកជាបីដំណាក់កាលដែរ ហើយផ្នែកទាំងពីរនៃកិច្ចការរបស់ព្រះជាម្ចាស់ គឺត្រូវធ្វើឡើងក្នុងពេលជាមួយគ្នា។ ចម្បាំងជាមួយសាតាំង តាមពិតគឺដើម្បីជាប្រយោជន៍សេចក្ដីសង្គ្រោះរបស់មនុស្សជាតិ ហើយដោយសារកិច្ចការនៃសេចក្ដីសង្គ្រោះរបស់មនុស្សជាតិនេះ មិនមែនជាកិច្ចការដែលអាចសម្រេចជោគជ័យបាននៅក្នុងដំណាក់កាលតែមួយ នោះចម្បាំងជាមួយសាតាំង ក៏ត្រូវបែងចែកទៅជាដំណាក់កាល និងសម័យកាលដែរ ហើយចម្បាំងដែលប្រកាសធ្វើជាមួយសាតាំង គឺស្របទៅតាមតម្រូវការរបស់មនុស្ស និងទៅតាមទំហំនៃសេចក្ដីពុករលួយរបស់សាតាំងចំពោះមនុស្ស... មានដំណាក់កាលចំនួនបីនៃកិច្ចការសម្រាប់សេចក្ដីសង្គ្រោះរបស់មនុស្ស ពោលគឺ ចម្បាំងជាមួយសាតាំង ត្រូវបំបែកទៅជាបីដំណាក់កាល ដើម្បីយកឈ្នះលើសាតាំងមួយដងជាសម្រេច។ ក៏ប៉ុន្តែសេចក្ដីពិតខាងក្នុងនៃកិច្ចការចម្បាំងទាំងមូលជាមួយសាតាំង គឺថាឥទ្ធិពលនៃចម្បាំងនេះ អាចសម្រេចទៅបានតាមរយៈ ដំណាក់កាលនៃកិច្ចការជាច្រើន៖ ការប្រទានព្រះគុណដល់មនុស្ស ការក្លាយជាតង្វាយលោះអំពើបាបរបស់មនុស្ស ការអត់ទោសអំពើបាបរបស់មនុស្ស ការយកឈ្នះលើមនុស្ស និងការធ្វើឲ្យមនុស្សបានគ្រប់លក្ខណ៍។ តាមពិតទៅ ចម្បាំងជាមួយសាតាំង គឺមិនមែនជាការចាប់យកគ្រឿងសាស្រ្តាវុធតតាំងនឹងសាតាំងឡើយ ប៉ុន្តែជាសេចក្ដីសង្រ្គោះរបស់មនុស្ស ជាការកែខៃដល់ជីវិតមនុស្ស និងការបំផ្លាស់បំប្រែនិស្ស័យរបស់មនុស្ស ដើម្បីឲ្យគេអាចធ្វើទីបន្ទាប់អំពីព្រះជាម្ចាស់បាន។ នេះជាការដែលសាតាំងត្រូវបានយកឈ្នះ។ សាតាំងត្រូវបានយកឈ្នះតាមរយៈការបំផ្លាស់បំប្រែនិស្ស័យពុករលួយរបស់មនុស្ស។ នៅពេលដែលសាតាំងត្រូវបានយកឈ្នះរួចហើយ ពោលគឺ នៅពេលដែលមនុស្សត្រូវបានសង្គ្រោះទាំងស្រុង នោះសាតាំងដែលរងការអាម៉ាស់ នឹងត្រូវចាប់ចងទាំងស្រុង ហើយតាមរយៈការនេះ មនុស្សនឹងត្រូវបានសង្គ្រោះទាំងស្រុង។ ហេតុនេះ ខ្លឹមសារនៃសេចក្ដីសង្គ្រោះរបស់មនុស្ស គឺជាចម្បាំងជាមួយនឹងសាតាំង ហើយចម្បាំងនេះ គឺសំខាន់ត្រូវឆ្លុះបញ្ចាំងតាមរយៈសេចក្ដីសង្គ្រោះរបស់មនុស្ស។ ដំណាក់កាលនៃគ្រាចុងក្រោយ ដែលមនុស្សត្រូវបានយកឈ្នះ គឺជាដំណាក់កាលចុងក្រោយនៅក្នុងការធ្វើចម្បាំងជាមួយសាតាំង ហើយវាក៏ជាកិច្ចការនៃសេចក្ដីសង្គ្រោះដ៏ពេញលេញរបស់មនុស្សចេញពីដែនត្រួតត្រារបស់សាតាំងផងដែរ។ អត្ថន័យបង្កប់នៃការយកឈ្នះលើមនុស្សលោក គឺជាការប្រគល់រូបតំណាងរបស់សាតាំង (មនុស្សដែលត្រូវសាតាំងធ្វើឲ្យពុករលួយ) ត្រឡប់មកព្រះអាទិករវិញ ក្រោយពេលនៃការយកឈ្នះរបស់ទ្រង់ ដែលតាមរយៈនេះ មនុស្សនឹងត្រូវបោះបង់សាតាំងចោល ហើយត្រឡប់មករកព្រះជាម្ចាស់វិញទាំងស្រុង។ តាមរបៀបនេះ មនុស្សនឹងត្រូវបានសង្គ្រោះទាំងស្រុង។ ហេតុដូច្នេះ កិច្ចការនៃការយកឈ្នះ គឺជាកិច្ចការចុងក្រោយនៅក្នុងចម្បាំងជាមួយសាតាំង និងជាដំណាក់កាលចុងក្រោយនៃការគ្រប់គ្រងរបស់ព្រះជាម្ចាស់ដើម្បីការយកឈ្នះលើសាតាំង។ បើគ្មានកិច្ចការនេះទេ សេចក្ដីសង្គ្រោះទាំងស្រុងរបស់មនុស្ស នឹងមិនអាចសម្រេចទៅបាននោះទេ ការយកឈ្នះទាំងស្រុងលើសាតាំង ក៏នឹងមិនអាចធ្វើទៅបានដែរ ហើយមនុស្សជាតិ នឹងមិនអាចចូលទៅក្នុងគោលដៅដ៏អស្ចារ្យ ឬរួចផុតពីឥទ្ធិពលរបស់សាតាំងបានឡើយ។ ហេតុនេះ កិច្ចការនៃសេចក្ដីសង្គ្រោះរបស់មនុស្ស មិនអាចបញ្ចប់ទៅបាននៅមុនពេលដែលចម្បាំងជាមួយសាតាំងត្រូវបានបញ្ចប់ឡើយ ដ្បិតចំណុចស្នូលនៃកិច្ចការគ្រប់គ្រងរបស់ព្រះជាម្ចាស់ គឺដើម្បីសេចក្ដីសង្គ្រោះរបស់មនុស្ស។ មនុស្សជាតិកាលពីដើមដំបូងឡើយ គឺស្ថិតនៅក្នុងព្រះហស្ដរបស់ព្រះជាម្ចាស់ ប៉ុន្តែដោយសារការល្បួង និងសេចក្ដីពុករលួយរបស់សាតាំង មនុស្សត្រូវបានសាតាំងចាប់ចង និងធ្លាក់ទៅក្នុងដៃរបស់មេកំណាចនេះ។ ហេតុនេះ សាតាំងបានក្លាយទៅជាកម្មវត្ថុដែលត្រូវតែយកឈ្នះនៅក្នុងកិច្ចការនៃការគ្រប់គ្រងរបស់ព្រះជាម្ចាស់។ ដោយសារសាតាំងគ្រប់គ្រងលើមនុស្ស ហើយដោយសារមនុស្សជាធនធានដែលព្រះជាម្ចាស់ប្រើដើម្បីអនុវត្តការគ្រប់គ្រងទាំងអស់ ប្រសិនបើមនុស្សត្រូវទទួលបាននូវការសង្គ្រោះមែន នោះត្រូវតែកញ្ឆក់យកមនុស្សចេញពីក្នុងដៃរបស់សាតាំងមកវិញ ពោលគឺត្រូវយកមនុស្សដែលត្រូវសាតាំងចាប់ធ្វើជាឈ្លើយនោះត្រឡប់មកវិញ។ ហេតុនេះ សាតាំងត្រូវតែបង្ក្រាបឲ្យបាន តាមរយៈការបំផ្លាស់បំប្រែនិស្ស័យចាស់របស់មនុស្ស ជាការបំផ្លាស់បំប្រែដែលស្រោចស្រង់នូវស្មារតីដឹងខុសត្រូវរបស់មនុស្សពីមុនត្រឡប់មកវិញ។ តាមរបៀបនេះ មនុស្សដែលត្រូវបានចាប់ជាឈ្លើយ អាចត្រូវឆក់យកពីដៃរបស់សាតាំងត្រឡប់មកវិញបាន។ ប្រសិនបើមនុស្សត្រូវដោះលែងពីឥទ្ធិពល និងចំណងរបស់សាតាំង នោះសាតាំងនឹងត្រូវអាម៉ាស់មុខ មនុស្សនឹងត្រូវយកត្រឡប់មកវិញនៅចុងបំផុត ហើយសាតាំងនឹងត្រូវបរាជ័យ។ ហើយដោយសារមនុស្សត្រូវបានដោះលែងពីឥទ្ធិពលខ្មៅងងឹតរបស់សាតាំង មនុស្សនឹងក្លាយជារបឹបនៃចម្បាំងនេះទាំងមូល ហើយសាតាំងនឹងក្លាយជាកម្មវត្ថុដែលត្រូវដាក់ទោស នៅពេលណាដែលចម្បាំងនេះត្រូវបានបញ្ចប់។ ក្រោយពីចម្បាំងនេះទៅ កិច្ចការនៃសេចក្ដីសង្គ្រោះរបស់មនុស្សទាំងមូល នឹងត្រូវបានបញ្ចប់សព្វគ្រប់។

ដកស្រង់ពី «ការស្រោចស្រង់ជីវិតសាមញ្ញរបស់មនុស្សត្រឡប់មកវិញ និងការនាំមនុស្សទៅកាន់គោលដៅដ៏អស្ចារ្យមួយ» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

១៨. ការយកកំណើតជាមនុស្សលើកទីមួយ គឺជាការប្រោសលោះមនុស្សពីអំពើបាប ដើម្បីប្រោសលោះមនុស្សពីឈើឆ្កាង ប៉ុន្តែ និស្ស័យសាតាំងដ៏ពុករលួយនៅតែបន្តមានខាងក្នុងមនុស្សដដែល។ ការយកកំណើតជាមនុស្សលើកទីពីរ លែងបម្រើជាតង្វាយលោះបាបទៀតហើយ ប៉ុន្តែ ដើម្បីសង្រ្គោះអស់អ្នកដែលត្រូវបានប្រោសលោះពីអំពើបាបយ៉ាងពេញលេញវិញ។ ការនេះត្រូវបានធ្វើឡើង ដើម្បីឲ្យមនុស្សដែលត្រូវបានអត់ទោស អាចទទួលបានការប្រោសលោះពីអំពើបាបរបស់ពួកគេ និងត្រូវបានញែកជាបរិសុទ្ធទាំងស្រុង ហើយតាមរយៈការមាននិស្ស័យដែលផ្លាស់ប្រែ ពួកគេអាចរំដោះខ្លួនឲ្យមានសេរីភាពពីឥទ្ធិពលនៃសេចក្តីងងឹតរបស់សាតាំង និងត្រលប់ទៅមុខបល្ល័ង្ករបស់ព្រះជាម្ចាស់វិញ។ មានតែបែបនេះទេ ទើបមនុស្សអាចត្រូវបានញែកជាបរិសុទ្ធទាំងស្រុង។ ក្រោយពេលដែលយុគសម័យនៃក្រឹត្យវិន័យបានបញ្ចប់ ហើយបន្តជាមួយយុគសម័យនៃព្រះគុណ ព្រះជាម្ចាស់បានចាប់ផ្ដើមកិច្ចការនៃសេចក្តីសង្រ្គោះ ដែលបន្តរហូតមកដល់គ្រាចុងក្រោយ ជាពេលដែលទ្រង់ជំនុំជម្រះ និងវាយផ្ចាលដល់ពូជសាសន៍មនុស្សសម្រាប់ការបះបោររបស់ពួកគេ ហើយទ្រង់នឹងបន្សុទ្ធមនុស្សជាតិទាំងស្រុង។ មានតែបែបនេះទេ ទើបព្រះជាម្ចាស់នឹងបញ្ចប់កិច្ចការសង្រ្គោះរបស់ទ្រង់ ហើយចូលសម្រាកបាន។

ដកស្រង់ពី «សេចក្តីអាថ៌កំបាំងនៃការយកកំណើតជាមនុស្ស (៤)» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ខាង​ដើម៖ III. អំពីសេចក្តីពិតទាក់ទងនឹងព្រះនាមរបស់ព្រះជាម្ចាស់

បន្ទាប់៖ V. តើកិច្ចការប្រោសលោះរបស់ព្រះអម្ចាស់យេស៊ូវគឺជាកិច្ចការនៃការបិទបញ្ចប់យុគសម័យឬ?

តើយើងគួរអធិស្ឋានយ៉ាងដូចម្ដេច ដើម្បីឲ្យព្រះជាម្ចាស់ទ្រង់សណ្ដាប់? សូមទាក់ទងមកកាន់យើងខ្ញុំ ដើម្បីស្វែងរកដំណោះស្រាយ។
សូមទាក់ទងយើងខ្ញុំតាម Telegram
សូមទាក់ទងមកកាន់យើងខ្ញុំ តាមរយៈMessenger

ខ្លឹមសារ​ពាក់ព័ន្ធ

តើកិច្ចការរបស់ព្រះជាម្ចាស់ ងាយស្រួលដូចមនុស្សគិតដែរឬទេ?

ក្នុងនាមជាអ្នកជឿលើព្រះជាម្ចាស់ ម្នាក់ៗក្នុងចំណោមអ្នករាល់គ្នាគួរតែលើកសរសើរអំពីរបៀបដែលអ្នករាល់គ្នាបានទទួលការលើកតម្កើង...

យកចិត្តទុកដាក់បន្ថែមលើតថភាព

មនុស្សគ្រប់រូបអាចក្លាយជាមនុស្សគ្រប់លក្ខណ៍ដោយសារព្រះជាម្ចាស់ ដូច្នេះហើយ គ្រប់គ្នាគួរតែយល់ថា ការបម្រើព្រះបែបណាសមស្របបំផុតនឹងព្រះហឫទ័យទ្រង់។...

តើកិច្ចការរបស់ព្រះជាម្ចាស់ ងាយស្រួលដូចមនុស្សគិតដែរឬទេ?

ក្នុងនាមជាអ្នកជឿលើព្រះជាម្ចាស់ ម្នាក់ៗក្នុងចំណោមអ្នករាល់គ្នាគួរតែលើកសរសើរអំពីរបៀបដែលអ្នករាល់គ្នាបានទទួលការលើកតម្កើង...

អ្នកគួរតែស្ដាប់បង្គាប់ព្រះជាម្ចាស់ នៅក្នុងជំនឿដែលអ្នកជឿដល់ទ្រង់

ហេតុអ្វីបានជាអ្នកជឿលើព្រះជាម្ចាស់? មនុស្សភាគច្រើនត្រូវស្រឡាំង កាំង ដោយសារតែសំណួរនេះ។ ពួកគេតែងតែមានទស្សនៈពីរផ្ទុយគ្នាស្រឡះអំពីព្រះដ៏សកម្ម...

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ