៣. ការយល់អំពីចំណេះដឹងខាងព្រះគម្ពីរ និងទ្រឹស្ដីខាងទេវវិទ្យាមានន័យថាជាការយល់អំពីសេចក្ដីពិត និងការស្គាល់ព្រះជាម្ចាស់ ឬអត់

ព្រះបន្ទូលពាក់ព័ន្ធរបស់ព្រះជាម្ចាស់៖

មនុស្សជាច្រើនកាន់ខ្ជាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដើម្បីអានរៀងរាល់ថ្ងៃរហូតដល់ថ្នាក់តាំងចិត្តទន្ទេញអត្ថបទ ក្នុងព្រះបន្ទូលទាំងបុរាណនោះយ៉ាងយកចិត្តទុកដាក់ ដូចជាសម្បត្តដ៏មានតម្លៃបំផុតរបស់គេ ហើយជាងនេះទៅទៀត គេក៏ផ្សាយព្រះបន្ទូលទៅគ្រប់ទីកន្លែងទាំងផ្គត់ផ្គង់ និងជួយដល់អ្នកដទៃ ដោយព្រះបន្ទូលរបស់ព្រះជាម្ចាស់ទៀតផង។ ពួកគេគិតថា ការធ្វើបែបនេះគឺដើម្បីធ្វើបន្ទាល់ពីព្រះជាម្ចាស់ ធ្វើបន្ទាល់ពី ព្រះបន្ទូលរបស់ទ្រង់ គិតថាការធ្វើបែបនេះ គឺជាការដើរតាមផ្លូវរបស់ព្រះជាម្ចាស់ ពួកគេគិតថា ការធ្វើបែបនេះ គឺជាការរស់នៅតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ គិតថា ការធ្វើបែបនេះ គឺជាការនាំយកព្រះបន្ទូលរបស់ទ្រង់មកដាក់ក្នុងជីវិតរស់នៅផ្ទាល់របស់គេ គិតថាការធ្វើបែបនេះនឹងអាចឲ្យគេទទួលបានការសរសើរពីព្រះជាម្ចាស់ ហើយដើម្បីឲ្យបានសង្គ្រោះ និងបានប្រោសឲ្យគ្រប់លក្ខណ៍។ ប៉ុន្តែសូម្បីតែពេលដែលពួកគេ ផ្សាយព្រះបន្ទូលព្រះជាម្ចាស់ ក៏ពួកគេមិនធ្លាប់ប្រព្រឹត្តតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់នៅក្នុងការអនុវត្ត ឬព្យាយាមនាំខ្លួនឯងឲ្យបានស្របជាមួយនឹងអ្វីដែលត្រូវបានបើកសម្ដែងនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែរ។ ផ្ទុយទៅវិញ ពួកគេប្រើព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដើម្បីទទួលបាននូវការស្រឡាញ់ និងការទុកចិត្តអ្នកដទៃដោយប្រើល្បិច ដើម្បីចូលទៅក្នុងការគ្រប់គ្រងរបស់ពួកគេផ្ទាល់ និងដើម្បីបន្លំ និងលួចយកសិរីល្អរបស់ព្រះជាម្ចាស់។ ពួកគេសង្ឃឹមកេងយកឱកាសដែលបានមកពីការផ្សាយព្រះបន្ទូលទាំងមិនបានការ ដើម្បីឲ្យបានកិច្ចការរបស់ព្រះជាម្ចាស់ និងការសរសើររបស់ទ្រង់ជារង្វាន់។ ប៉ុន្មានឆ្នាំបានកន្លងផុតទៅហើយ ប៉ុន្តែ មនុស្សទាំងនេះមិនត្រឹមតែមិនអាចទទួលបានការសរសើររបស់ព្រះជាម្ចាស់នៅក្នុងដំណើរការនៃការផ្សាយព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយពួកគេក៏មិនត្រឹមតែមិនអាចស្វែងរកផ្លូវដែលពួកគេគួរដើរតាមនៅក្នុងដំណើរការនៃការធ្វើបន្ទាល់ពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយពួកគេមិនត្រឹមតែមិនបានជួយ ឬផ្គត់ផ្គង់សម្រាប់ខ្លួនឯងនៅក្នុងដំណើរការនៃការជួយ និងការផ្គត់ផ្គង់អ្នកដទៃដោយព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយពួកគេមិនត្រឹមតែមិនអាចស្គាល់ព្រះ ជាម្ចាស់ ឬដាស់ខ្លួនឯងឲ្យមានការគោរពកោតខ្លាចពិតប្រាកដចំពោះព្រះជាម្ចាស់នៅក្នុងដំណើរការនៃការធ្វើកិច្ចការទាំងអស់នេះប៉ុណ្ណោះទេ ប៉ុន្តែផ្ទុយទៅវិញ ការយល់ខុសរបស់គេចំពោះព្រះជាម្ចាស់ គឺកាន់តែជ្រៅទៅៗ ការសង្ស័យរបស់គេក៏កាន់តែធ្ងន់ធ្ងរទៅៗ ហើយគំនិតរវើរវាយរបស់គេចំពោះទ្រង់ ក៏កាន់តែខុសឆ្ងាយពីការពិតទៅទៀតផង។ ដោយត្រូវបានផ្គត់ផ្គង់ ហើយដឹកនាំដោយទ្រឹស្ដីរបស់គេចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់ពួកគេហាក់ដូចជាកំពុងប្រើជំនាញរបស់គេយ៉ាងងាយស្រួល ដោយមិនបាច់ប្រឹងពួកគេហាក់ដូចជាបានរកឃើញគោលបំណង របស់គេក្នុងជីវិតបេសកកម្មរបស់គេហើយពួកគេក៏ហាក់ដូចជារកបានជីវិតថ្មី និងហាក់ដូចជាបានសង្គ្រោះដោយមានព្រះបន្ទូលរបស់ព្រះជាម្ចាស់ហូរចេញមកម៉ាត់ៗ តាមការរ៉ាយរ៉ាប់ដោយអណ្ដាតរបស់គេដែរ ពួកគេបានទទួលនូវសេចក្ដីពិត និង បានយល់ពីចេតនារបស់ព្រះជាម្ចាស់ ហើយហាក់ដូចជាបានរកឃើញផ្លូវឆ្ពោះទៅរកការស្គាល់ព្រះជាម្ចាស់ នៅក្នុងដំណើរការនៃការផ្សាយព្រះបន្ទូលរបស់ព្រះជាម្ចាស់ ពួកគេច្រើនតែមករកព្រះជាម្ចាស់ ដោយមុខទល់នឹងមុខ។ ពួកគេក៏ឧស្សាហ៍ត្រូវបាន «បណ្ដាលចិត្ត» ឲ្យដាក់វេនគ្នាយំ និងរមែងត្រូវបាននាំដោយ «ព្រះជាម្ចាស់» នៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ពួកគេក៏ហាក់ដូចជាកំពុងយល់ពីក្ដីកង្វល់ដ៏ស្មោះត្រង់ និងចេតនាដ៏សប្បុរសរបស់ទ្រង់ឥតឈប់ឈរដែរ ហើយក្នុងពេលជាមួយគ្នា គេហាក់ដូចជាបានយល់ពីសេចក្ដីសង្គ្រោះរបស់ព្រះជាម្ចាស់សម្រាប់មនុស្សជាតិ និងការគ្រប់គ្រងរបស់ទ្រង់ ហាក់ដូចជាចាប់ផ្ដើមស្គាល់ពីសារជាតិរបស់ទ្រង់ និងហាក់ដូចជាបានយល់ពីនិស្ស័យសុចរិតរបស់ទ្រង់ដែរ។ ផ្អែកលើមូលដ្ឋានគ្រឹះនេះ ពួកគេហាក់ដូចជាជឿលើអត្ថិភាពរបស់ព្រះជាម្ចាស់កាន់តែខ្លាំងជាងមុន កាន់តែដឹងអំពីសភាពរុងរឿងរបស់ទ្រង់ជាងមុន ព្រមទាំងដឹងអំពីភាពមហស្ចារ្យ និងឧត្ដមភាពរបស់ទ្រង់កាន់តែស៊ីជម្រៅ។ ដោយបានផុងជ្រៅក្នុងចំណេះដឹងលំៗរបស់គេអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ សេចជំនឿរបស់គេហាក់ដូចជាបានចម្រើនឡើង ការតាំងចិត្តរបស់គេក្នុងការទ្រាំទ្រនឹងទុក្ខលំបាក ក៏កាន់តែរឹងមាំ ហើយចំណេះ ដឹងរបស់គេអំពីព្រះជាម្ចាស់ ក៏កាន់តែជ្រាលជ្រៅដែរ។ ពួកគេសឹងតែមិនដឹងសោះថា ចំណេះដឹងគ្រប់យ៉ាងរបស់គេអំពីព្រះជាម្ចាស់ និងគំនិតរបស់គេអំពីព្រះអង្គ គឺសុទ្ធតែកើតពីគំនិតរវើរវាយ និងការគិតស្មានរបស់គេផ្ទាល់តាមចិត្តដែលគេប្រាថ្នា។ សេចក្ដីជំនឿរបស់គេមុខជាមិនបានបង្ហាញថា បានឆ្លងកាត់នូវការល្បងលណាមួយពីព្រះជាម្ចាស់ ជីវិតខាងព្រលឹងវិញ្ញាណ និងឋានៈដែលគេអួតនោះ មុខជាមិនបង្ហាញថាបានឆ្លងកាត់នូវការល្បងល ឬការពិនិត្យពិច័យរបស់ព្រះជាម្ចាស់ឡើយ ហើយការតាំងចិត្តរបស់គេ គ្រាន់តែជាប្រាសាទដែលធ្វើពីដីខ្សាច់ ហើយចំណេះដឹងរបស់គេអំពីព្រះជាម្ចាស់ ក៏គ្រាន់តែជាការប្រឌិតនៃគំនិតរវើរវាយរបស់គេប៉ុណ្ណោះ។ តាមពិត មនុស្សទាំងនេះ ធ្លាប់យកចិត្តទុកដាក់ខ្លាំងចំពោះព្រះបន្ទូល របស់ព្រះជាម្ចាស់ តែមិនធ្លាប់បានដឹងសោះថា អ្វីទៅជាជំនឿពិត អ្វីទៅជាការស្ដាប់បង្គាប់ពិត អ្វីទៅជាការយកចិត្តទុកដាក់ពិត ឬក៏អ្វីទៅជាចំណេះដឹងពិតអំពីព្រះជាម្ចាស់។ ពួកគេយកទ្រឹស្ដីការស្រមើស្រមៃ ចំណេះដឹង អំណោយទាន ប្រពៃណី អបិយជំនឿ ហើយនិងគុណតម្លៃសីលធម៌របស់មនុស្ស រួចក៏យកសេចក្ដីទាំងនេះមកធ្វើជា «មូលធន» និងជា «អាវុធ» សម្រាប់ការជឿលើ ព្រះជាម្ចាស់ និងការដើរតាមទ្រង់ ថែមទាំងធ្វើឲ្យសេចក្ដីទាំងនេះក្លាយជាគ្រឹះនៃជំនឿរបស់គេលើព្រះជាម្ចាស់ និងការដែលគេដើរតាមព្រះអង្គថែមទៀតផង។ នៅក្នុងពេលជាមួយគ្នា ពួកគេក៏យកមូលធន និងអាវុធនេះ មកប្រែក្លាយជាវត្ថុស័ក្ដិសិទ្ធមានវេទមន្ត ដែលធ្វើឲ្យគេស្គាល់ព្រះជាម្ចាស់ សម្រាប់ការប្រឈម និងការដោះស្រាយជាមួយការពិនិត្យពិច័យ ការល្បងល ការវាយផ្ចាល និងការជំនុំជម្រះរបស់ព្រះជាម្ចាស់។ នៅទីបញ្ចប់ ពួកគេមិនទទួលបានអ្វីសោះ ក្រៅតែពីការសន្និដ្ឋានចំពោះព្រះជាម្ចាស់ ដែលផុងជ្រៅក្នុងន័យលាក់កំបាំងខាងសាសនា ក្នុងអបិយជំនឿហួសសម័យ និងក្នុងអ្វីៗគ្រប់យ៉ាងដែលនាំឲ្យរំជួលចិត្ត ប្លែកក្នុងចិត្ត និងជាអាថ៌កំបាំង។ មាគ៌ានៃការស្គាល់ និងការដែលគេកំណត់និយមន័យព្រះជាម្ចាស់ត្រូវបានដៅជាប់នៅក្នុងពុម្ពតែមួយ ជាមួយនឹងមនុស្សដែលជឿតែត្រឹមថា ស្ថានសួគ៌នៅខាងលើ ឬបុរសចំណាស់នៅលើមេឃ ខណៈដែលភាពពិតជាក់ស្ដែងរបស់ព្រះជាម្ចាស់ សារជាតិរបស់ទ្រង់ និស្ស័យរបស់ទ្រង់ កម្មសិទ្ធិ និងអត្ថិភាពរបស់ទ្រង់។ ល។ និង។ ល។ គ្រប់យ៉ាងដែលទាក់ទងនឹងព្រះជាម្ចាស់ដ៏ពិតផ្ទាល់ព្រះអង្គ គឺសុទ្ធតែជាសេចក្ដីដែលចំណេះដឹងរបស់គេយល់មិនដល់ ជាសេចក្ដីដែលចំណេះដឹងរបស់គេត្រូវបានផ្ដាច់ចេញស្រឡះ ហើយថែមទាំងនៅឆ្ងាយពីគ្នាស្រឡះ ដូចពីប៉ូលខាងជើងទៅប៉ូលខាងត្បូង។

ដកស្រង់ពី «ការស្គាល់ព្រះជាម្ចាស់ គឺជាផ្លូវឆ្ពោះទៅរកការកោតខ្លាចព្រះជាម្ចាស់ និងការគេចចេញពីសេចក្ដីអាក្រក់» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

តើអ្វីជាការបើកសម្ដែងជាចម្បងអំពីការលាក់ពុតរបស់ពួកផារិស៊ី? ពួកគេគ្រាន់តែអានបទគម្ពីរដោយយកចិត្តទុកដាក់ ហើយមិនបានស្វែងរកសេចក្ដីពិតទេ។ នៅពេលពួកគេអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ពួកគេមិនបានអធិស្ឋាន ឬស្វែងរកទេ។ ផ្ទុយទៅវិញ ពួកគេបានសិក្សាព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ពួកគេបានសិក្សានូវអ្វីដែលព្រះជាម្ចាស់មានបន្ទូលនិងធ្វើ ហើយបានប្រែក្លាយព្រះបន្ទូលរបស់ទ្រង់ទៅជាទ្រឹស្តីមួយប្រភេទ ទៅជាគោលលទ្ធិដែលពួកគេបានបង្រៀនដល់អ្នកដទៃ។ នេះគឺជាអ្វីដែលជាការអានដោយចិត្តទុកដាក់នូវព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ដូច្នេះ ហេតុអ្វីបានជាពួកគេធ្វើបែបនេះ? តើអ្វីដែលពួកគេអានដោយយកចិត្តទុកដាក់នោះ? តាមការយល់ឃើញរបស់ពួកគេ ទាំងនេះមិនមែនជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ ទាំងនេះមិនមែនជាការសម្ដែងចេញរបស់ព្រះជាម្ចាស់ ទាំងនេះកាន់តែមិនមែនជាសេចក្ដីពិត ប៉ុន្ដែជាទម្រង់នៃចំណេះខ្ពង់ខ្ពស់ទៅវិញ។ តាមការយល់ឃើញរបស់ពួកគេ ចំណេះខ្ពង់ខ្ពស់បែបនេះគួរតែត្រូវបានចែកចាយបន្ដ គួរតែត្រូវបានផ្សព្វផ្សាយ ហើយមានតែការធ្វើដូចនេះទេដែលអាចផ្សព្វផ្សាយពីមាគ៌ារបស់ព្រះជាម្ចាស់ និងដំណឹងល្អ។ នេះគឺជាអ្វីដែលគេហៅថា «សេចក្ដីអធិប្បាយ» ហើយសេចក្ដីអធិប្បាយដែលពួកគេបានចែកចាយ គឺជាទេវសាស្រ្ត។

... ពួកផារិស៊ីចាត់ទុកទេវសាស្រ្ព និងទ្រឹស្ដីដែលពួកគេបានបង្កើត ជាប្រភេទមួយនៃចំណេះដឹង ជាឧបករណ៍សម្រាប់ថ្កោលទោសមនុស្ស និងវាស់វែងថាតើត្រូវ ឬខុស។ ពួកគេថែមទាំងប្រើវាទៅចំពោះព្រះអម្ចាស់យេស៊ូវទៀតផង។ នោះជារបៀបដែលព្រះអម្ចាស់យេស៊ូវត្រូវបានពួកគេថ្កោលទោស។ ការវាយតម្លៃរបស់ពួកគេចំពោះមនុស្ស និងរបៀបដែលពួកគេបានប្រព្រឹត្តចំពោះមនុស្ស គឺមិនដែលផ្អែកលើសារជាតិរបស់ពួកគេ ឬថាតើអ្វីដែលពួកគេបាននិយាយ ត្រូវឬខុសនោះឡើយ គឺមិនទាំងផ្អែកលើប្រភព ឬភស្តុតាងនៃពាក្យរបស់ពួកគេឡើយ។ ពួកគេគ្រាន់តែថ្កោលទោស និងវាស់វែងមនុស្សដោយផ្អែកលើពាក្យ និងគោលលទ្ធិដ៏តឹងតែងដែលពួកគេបានបង្កើត។ ដូច្នេះហើយ ទោះបីពួកផារិស៊ីទាំងនេះដឹងថាអ្វីដែលព្រះអម្ចាស់យេស៊ូវបានធ្វើមិនមែនជាអំពើបាប និងមិនបំពានច្បាប់ក៏ដោយ ក៏ពួកគេនៅតែថ្កោលទោសទ្រង់ដែរ ពីព្រោះអ្វីដែលព្រះអម្ចាស់យេស៊ូវមានបន្ទូលហាក់ដូចជាខុសពីចំណេះដឹង និងចំណេះខ្ពង់ខ្ពស់ដែលពួកគេបានបង្កើត និងទ្រឹស្តីផ្នែកទេវសាស្រ្តដែលពួកគេបានបរិយាយ។ ហើយពួកផារិស៊ីមិនគ្រាន់តែមិនបន្ធូរបន្ថយពាក្យ និងឃ្លោងឃ្លាទាំងនេះទេ ពួកគេថែមទាំងប្រកាន់ខ្ជាប់នូវចំណេះដឹងនេះ ហើយមិនឲ្យចំណេះដឹងនេះចេញផុតពីពួកគេឡើយ។ តើមានលទ្ធផលអ្វីដែលអាចកើតឡើងនៅទីបញ្ចប់? ពួកគេនឹងមិនទទួលស្គាល់ថាព្រះអម្ចាស់យេស៊ូវគឺជាព្រះមែស្ស៊ីដែលបានយាងមក ឬមានសេចក្តីពិតនៅក្នុងអ្វីដែលព្រះអម្ចាស់យេស៊ូវបានមានបន្ទូលនោះទេ កាន់តែមិនទទួលស្គាល់នូវអ្វីដែលព្រះអម្ចាស់យេស៊ូវបានធ្វើក្នុងការរក្សានូវសេចក្ដីពិតនោះដែរ។ ពួកគេបានរកហេតុចោទប្រកាន់ដោយគ្មានភស្តុតាងដើម្បីថ្កោលទោសព្រះអម្ចាស់យេស៊ូវ ប៉ុន្តែតាមពិតនៅក្នុងដួងចិត្តពួកគេ តើពួកគេដឹងថាអំពើបាបទាំងនេះដែលពួកគេបានថ្កោលទោសទ្រង់ត្រឹមត្រូវដែរឬអត់ទេ? ពួកគេបានដឹង។ ហេតុអ្វីបានជាពួកគេនៅតែថ្កោលទោសទ្រង់ដូច្នេះ? (ពួកគេមិនចង់ជឿថាព្រះជាម្ចាស់ដ៏ខ្ពង់ខ្ពស់ និងមានព្រះចេស្ដា អាចជាព្រះអម្ចាស់យេស៊ូវក្នុងរូបភាពទ្រង់ជាកូនមនុស្សសាមញ្ញនៅក្នុងគំនិតរបស់ពួកគេនោះឡើយ)។ ពួកគេមិនចង់ទទួលយកការពិតនេះទេ។ ហើយតើអ្វីទៅជាធម្មជាតិនៃការបដិសេធរបស់ពួកគេក្នុងការទទួលយករឿងនេះ? តើមិនមានអ្វីដែលត្រូវព្យាយាមវែកញែកជាមួយព្រះជាម្ចាស់នៅក្នុងរឿងនេះទេឬ? អ្វីដែលពួកគេចង់មានន័យគឺថា «តើព្រះជាម្ចាស់អាចធ្វើកិច្ចការនោះបានទេ? ប្រសិនបើព្រះជាម្ចាស់បានយកកំណើតជាមនុស្សមែន ទ្រង់ច្បាស់ជាត្រូវកើតចេញពីត្រកូលអ្នកមានកិត្តិយសហើយ។ លើសពីនេះទៅទៀតទ្រង់ត្រូវតែទទួលយកការបង្ហាត់បង្រៀនពីអ្នកនិពន្ធ និងពួកផារិស៊ី រៀនចំណេះដឹងនេះ និងអានបទគម្ពីរជាច្រើនផង។ មានតែបន្ទាប់ពីពេលទ្រង់មានចំណេះដឹងនេះទេ ទើបទ្រង់អាចទទួលបានងារថា 'ការយកកំណើតជាមនុស្ស'»។ ទីមួយ ពួកគេជឿថា ទ្រង់មិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដូច្នេះទ្រង់មិនមែនជាព្រះជាម្ចាស់ទេ។ ទីពី បើគ្មានចំណេះដឹងនេះ ទ្រង់មិនអាចធ្វើកិច្ចការរបស់ព្រះជាម្ចាស់បានទេ ហើយទ្រង់កាន់តែមិនអាចធ្វើជាព្រះជាម្ចាស់ដែរ។ ទីបីទ្រង់មិនអាចធ្វើកិច្ចការនៅខាងក្រៅព្រះវិហារបានទេ។ ទ្រង់មិននៅក្នុងព្រះវិហារទេឥឡូវនេះ ដោយទ្រង់ស្ថិតនៅក្នុងចំណោមមនុស្សមានបាប ដូច្នេះកិច្ចការដែលទ្រង់ធ្វើ គឺហួសកម្រិតព្រំដែននៃកិច្ចការរបស់ព្រះជាម្ចាស់។ តើមូលដ្ឋាននៃការថ្កោលទោសរបស់ពួកគេមកពីណា? គឺមកពីបទគម្ពីរ ពីគំនិតរបស់មនុស្ស និងពីការអប់រំខាងទេវសាស្រ្តដែលពួកគេបានទទួល។ ដោយសារតែពួកគេត្រូវបានបំប៉ោងដោយសញ្ញាណ ការស្រមើស្រមៃ និងចំណេះដឹង ពួកគេជឿថាចំណេះដឹងនេះត្រឹមត្រូវ ហើយជាសេចក្ដីពិត ជាមូលដ្ឋាន ហើយគ្មានពេលណាដែលព្រះជាម្ចាស់អាចបំពាននឹងរឿងទាំងនេះឡើយ។ តើពួកគេស្វែងរកសេចក្ដីពិតទេ? ពួកគេមិនបានទេ។ អ្វីដែលពួកគេស្វែងរកគឺគំនិត និងការស្រមើស្រមៃផ្ទាល់ខ្លួន និងបទពិសោធន៍ផ្ទាល់ខ្លួនរបស់ពួកគេ ហើយពួកគេបានព្យាយាមប្រើវាដើម្បីកំណត់អំពីព្រះជាម្ចាស់ ហើយបញ្ជាក់ថាតើទ្រង់ត្រូវ ឬខុស។ តើលទ្ធផលចុងក្រោយនៃការនេះជាអ្វី? ពួកគេបានថ្កោលទោសកិច្ចការរបស់ព្រះជាម្ចាស់ ហើយបានឆ្កាងទ្រង់នៅលើឈើឆ្កាង។

ដកស្រង់ពី «ពួកគេជាមនុស្សអាក្រក់ គួរឲ្យស្អប់ខ្ពើម និងបោកបញ្ឆោត (III)» នៅក្នុងសៀវភៅ ការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ

តើមនុស្សកាន់សាសនាដែលជឿលើព្រះអម្ចាស់ត្រូវបាននាំឲ្យក្លាជា «ជំនឿគ្រីស្ទបរិស័ទ» យ៉ាងដូចម្តេច? ហេតុអ្វីបានជាសព្វថ្ងៃនេះពួកគេត្រូវបានចាត់ថ្នាក់ជាក្រុមសាសនាមួយទៅវិញ ជាជាងការចាត់ទុកជាដំណាក់របស់ព្រះជាម្ចាស់ ពួកជំនុំរបស់ព្រះជាម្ចាស់ ដែលជាកម្មវត្ថុនៃកិច្ចការរបស់ព្រះជាម្ចាស់? ពួកគេមានជំនឿមាំដោយឥតសង្ស័យ ពួកគេបានចងក្រងកិច្ចការដែលព្រះជាម្ចាស់បានធ្វើ និងព្រះបន្ទូលដែលទ្រង់បានមានបន្ទូល បង្កើតជាសៀវភៅ ជាសម្ភារៈបង្រៀន ហើយបន្ទាប់មក បើកសាលារៀនដើម្បីណែនាំឲ្យស្គាល់ និងបណ្តុះបណ្តាលអំពីលក្ខណៈទាំងអស់នៃទេវវិទូ។ តើទេវវិទូទាំងនេះកំពុងតែសិក្សាសេចក្ដីពិតទេ? (ទេ) ដូច្នេះតើពួកគេកំពុងសិក្សាអ្វី? ពួកគេកំពុងសិក្សាចំណេះដឹងខាងទេវសាស្រ្តដែលមិនទាក់ទងទៅនឹងកិច្ចការរបស់ព្រះជាម្ចាស់ ឬទាក់ទងនឹងសេចក្តីពិតដែលព្រះជាម្ចាស់មានបន្ទូលនោះឡើយ។ ហើយក្នុងការធ្វើដូច្នេះ ពួកគេកំពុងទម្លាក់ខ្លួនឯងទៅរកជំនឿគ្រីស្ទបរិស័ទហើយ។ តើជំនឿគ្រីស្ទបរិស័ទគាំទ្រដល់អ្វី? ប្រសិនបើអ្នកទៅកាន់ក្រុមជំនុំមួយ មនុស្សម្នានឹងសួរអ្នកថាតើអ្នកបានជឿលើព្រះជាម្ចាស់រយៈពេលប៉ុន្មាន ហើយនៅពេលដែលអ្នកនិយាយថាអ្នកទើបតែចាប់ផ្តើម ពួកគេនឹងព្រងើយកន្តើយដាក់អ្នក។ ប៉ុន្តែ ប្រសិនបើអ្នកយល់ដឹងច្បាស់ពីព្រះគម្ពីរ ហើយនិយាយថា «ខ្ញុំទើបតែបានបញ្ចប់ការសិក្សាពីសាលាផ្នែកទេវសាស្រ្ត» ពេលនោះពួកគេនឹងស្នើអ្នកទៅអង្គុយកៅអីកិត្តិយស។ នេះគឺជាជំនឿគ្រីស្ទបរិស័ទ។ អស់អ្នកដែលឈរនៅលើអាសនា សុទ្ធតែបានសិក្សាពីទេវសាស្រ្ពទាំងអស់ ត្រូវបានបណ្តុះបណ្តាលនៅសាលាផ្នែកទេវសាស្ដ្រ មានចំណេះដឹងខាងទេវសាស្រ្ត និងទ្រឹស្តី។ ពួកគេជាគ្រឹះនៃជំនឿគ្រីស្ទបរិស័ទ។ ជំនឿគ្រីស្ទបរិស័ទបណ្ដុះបណ្ដាលមនុស្សទាំងនេះឲ្យអធិប្បាយនៅលើអាសនា ដើម្បីធ្វើដំណើរទៅផ្សាយដំណឹងល្អ និងធ្វើកិច្ចការ។ ពួកគេគិតថាតម្លៃនៃជំនឿគ្រីស្ទបរិស័ទស្ថិតនៅលើមនុស្សដែលមានសមត្ថភាពដូចជានិស្សិតខាងទេវសាស្រ្ត គ្រូគង្វាលនិងទេវវិទូទាំងនេះដែលអធិប្បាយព្រះបន្ទូល ដែលអ្នកទាំងនោះគឺជាដើមទុនរបស់ពួកគេ។ ប្រសិនបើគ្រូគង្វាលនៃក្រុមជំនុំបានបញ្ចប់ថ្នាក់ការសិក្សាពីសាលាផ្នែកទេវសាស្រ្ដ គឺពូកែអធិប្បាយបទគម្ពីរ បានអានសៀវភៅខាងវិញ្ញាណមួយចំនួន ហើយមានចំណេះដឹងបន្តិចបន្តួច និងរបៀបថ្លែងព្រះបន្ទូល បន្ទាប់មកក្រុមជំនុំក៏មានការរីកលូតលាស់ ហើយមានកេរ្តិ៍ឈ្មោះល្អជាងក្រុមជំនុំផ្សេងទៀត។ តើមនុស្សនៃជំនឿគ្រីស្ទបរិស័ទទាំងនេះគាំទ្រដល់អ្វីខ្លះ? គឺចំណេះដឹង។ ហើយចំណេះដឹងនេះមកពីណា? វាត្រូវបានគេប្រគល់ឲ្យតាំងពីសម័យបុរាណ។ នៅសម័យបុរាណ មានបទគម្ពីរដែលត្រូវបានបន្តពីជំនាន់មួយទៅជំនាន់មួយ ដែលជំនាន់នីមួយៗបានធ្វើការអាន និងរៀនវារហូតមកដល់បច្ចុប្បន្ន។ មនុស្សបានបែងចែកព្រះគម្ពីរជាផ្នែកផ្សេងៗគ្នា ហើយបង្កើតកំណែប្រែផ្សេងៗ សម្រាប់មនុស្សសិក្សាដោយយកចិត្តទុកដាក់ និងរៀនសូត្រ។ ប៉ុន្តែអ្វីដែលពួកគេរៀន មិនមែនជារបៀបក្នុងការយល់ពីសេចក្តីពិត និងស្គាល់ពីព្រះជាម្ចាស់ ឬពីការយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងទទួលបាននូវការកោតខ្លាចដល់ព្រះជាម្ចាស់ និងការគេចចេញពីសេចក្ដីអាក្រក់នោះឡើយ។ ផ្ទុយទៅវិញពួកគេពឹងផ្អែកលើចំណេះដឹងដែលមាននៅក្នុងពួកគេ។ ភាគច្រើនពួកគេក្រឡេកមើលទៅអាថ៌កំបាំងដែលកើតមាន ពួកគេមើលឲ្យឃើញថាតើហោរាមួយណានៅក្នុងគម្ពីរវិវរណៈដែលត្រូវបានបំពេញក្នុងរយៈពេលជាក់លាក់មួយ ថាតើនៅពេលណាដែលគ្រោះមហន្តរាយដ៏ធំនឹងមកដល់ ថាតើនៅពេលណាដែលសហស្សវត្សរ៍នឹងមកដល់។ ទាំងនេះគឺជាអ្វីដែលពួកគេបានសិក្សា។ ហើយតើអ្វីដែលពួកគេសិក្សាទាក់ទងនឹងសេចក្ដីពិតដែរទេ? ទេ។ ហេតុអ្វីពួកគេសិក្សាពីអ្វីៗដែលមិនទាក់ទងនឹងសេចក្ដីពិត? កាលណាពួកគេសិក្សាពីការទាំងនោះកាន់តែច្រើន ពួកគេគិតថាពួកគេយល់កាន់តែច្រើន ហើយពួកគេបំពាក់បំប៉នខ្លួនឯងទាក់ទងនឹងព្រះបន្ទូល និងគោលលទ្ធិ។ ដើមទុនរបស់ពួកគេក៏រីកចម្រើនដែរ។ ពេលណាពួកគេមានកម្រិតសិក្សាកាន់តែខ្ពស់ ពួកគេគិតថាពួកគេកាន់តែមានសមត្ថភាពកាន់តែខ្លាំង ពួកគេកាន់តែជឿជាក់ថាពួកគេសម្រេចបានជោគជ័យកាន់តែច្រើនទាក់ទងនឹងសេចក្ដីជំនឿក្នុងព្រះជាម្ចាស់ ហើយពួកគេទំនងជាគិតថា ពួកគេនឹងទទួលបានសេចក្ដីសង្គ្រោះ ហើយចូលក្នុងនគរស្ថានសួគ៌បាន។

... អស់អ្នកដែលនៅក្នុងជំនឿគ្រីស្ទបរិស័ទដែលសិក្សាពីទេវសាស្រ្ត ពីបទគម្ពីរ និងថែមទាំងសិក្សាពីប្រវត្តិនៃកិច្ចការរបស់ព្រះជាម្ចាស់ តើពួកគេជាអ្នកជឿពិតប្រាកដដែរឬទេ? តើពួកគេខុសពីអ្នកជឿ និងអ្នកដែលដើរតាមព្រះជាម្ចាស់ដែលព្រះជាម្ចាស់មានបន្ទូលសំដៅឬទេ? នៅចំពោះព្រះនេត្ររបស់ព្រះជាម្ចាស់ តើពួកគេជឿលើព្រះជាម្ចាស់ដែរឬទេ? (ទេ) ពួកគេសិក្សាពីទេវសាស្រ្ត ពួកគេសិក្សាពីព្រះជាម្ចាស់។ តើមានអ្វីខុសគ្នារវាងអស់អ្នកដែលសិក្សាពីព្រះជាម្ចាស់ និងអ្នកដែលសិក្សាពីអ្វីផ្សេងទៀត? មិនមានភាពខុសគ្នាទេ។ ពួកគេដូចគ្នាទៅនឹងអ្នកដែលសិក្សាផ្នែកប្រវត្តិសាស្រ្ត អ្នកដែលសិក្សាផ្នែកទស្សនវិជ្ជា អ្នកដែលសិក្សាផ្នែកច្បាប់ អ្នកដែលសិក្សាផ្នែកជីវវិទ្យា អ្នកដែលសិក្សាផ្នែកតារាសាស្ត្រ។ ពួកគេមិនចូលចិត្តវិទ្យាសាស្ត្រ ជីវវិទ្យា ឬមុខវិជ្ជាផ្សេងទៀតឡើយ។ ពួកគេគ្រាន់តែចូលចិត្តទេវសាស្រ្ពប៉ុណ្ណោះ។ មនុស្សទាំងនេះសិក្សាអំពីព្រះជាម្ចាស់ ដោយស្វែងរកតម្រុយ និងភ័ស្ដុតាងនៃកិច្ចការរបស់ព្រះជាម្ចាស់។ តើមានលទ្ធផលអ្វីចេញពីការស្រាវជ្រាវរបស់ពួកគេ? តើពួកគេអាចកំណត់បានទេថា ព្រះជាម្ចាស់ពិតជាមានព្រះវត្តមានដែរឬទេ? ពួកគេមិនដែលទេ។ តើពួកគេអាចកំណត់បំណងព្រះហឬទ័យរបស់ព្រះជាម្ចាស់បានទេ? (ទេ) ហេតុអ្វី? ដោយសារតែពួកគេរស់នៅក្នុងចំណោមពាក្យ និងឃ្លោងឃ្លា ពួកគេរស់នៅក្នុងចំណោមចំណេះដឹង ពួកគេរស់ក្នុងចំណោមទស្សនវិជ្ជា ពួកគេរស់នៅក្នុងចំណោមសតិ និងគំនិតរបស់មនុស្ស។ ពួកគេនឹងមិនអាចមើលឃើញព្រះជាម្ចាស់ ពួកគេនឹងមិនដែលទទួលបានការបំភ្លឺរបស់ព្រះវិញ្ញាណបរិសុទ្ធឡើយ។ តើព្រះជាម្ចាស់កំណត់ពួកគេជាអ្វី? ជាអ្នកដែលគ្មានជំនឿ ជាអ្នកមិនជឿ។ អ្នកដែលគ្មានជំនឿ ដែលជាអ្នកមិនជឿទាំងនេះរួមគ្នាជាមួយសហគមន៍ដែលគេហៅថាសហគមន៍គ្រីស្ទបរិស័ទ ដែលធ្វើដូចមនុស្សដែលជឿលើព្រះជាម្ចាស់ ធ្វើដូចជាគ្រីស្ទបរិស័ទ។ ប៉ុន្តែតើពួកគេពិតជាថ្វាយបង្គំព្រះជាម្ចាស់មែនទេ? តើពួកគេពិតជាស្តាប់បង្គាប់ទ្រង់ទេ? ទេ។ ហេតុអ្វី? មានការមួយដែលប្រាកដជាក់៖ គឺដោយសារតែនៅក្នុងដួងចិត្តរបស់ពួកគេ ពួកគេមិនជឿថាព្រះជាម្ចាស់បានបង្កើតពិភពលោក មិនជឿថាទ្រង់គ្រប់គ្រងអ្វីៗទាំងអស់ មិនជឿថាទ្រង់អាចយកនិស្ស័យជាសាច់ឈាម ហើយពួកគេថែមទាំងមិនជឿថាមានព្រះជាម្ចាស់ទៀតផង។ តើការមិនជឿនេះបង្ហាញពីអ្វីខ្លះ? ការសង្ស័យ ការបដិសេធ និងអាកប្បកិរិយានៃការសង្ឃឹមលើសេចក្ដីទំនាយដែលព្រះជាម្ចាស់បានថ្លែងមក ជាពិសេសអំពីគ្រោះមហន្តរាយដែលបានកើតមានឡើង ដែលមិនបានក្លាយជាការពិត ហើយមិនត្រូវបានបំពេញ។ នេះគឺជាឥរិយាបថដែលពួកគេចាត់ទុកថាជាជំនឿលើព្រះជាម្ចាស់ ហើយវាក៏ជាសារជាតិ និងមុខមាត់ពិតនៃអ្វីដែលដែលគេហៅថាជំនឿ។ មនុស្សទាំងនេះសិក្សាពីព្រះជាម្ចាស់ ពីព្រោះពួកគេមានចំណាប់អារម្មណ៍ជាពិសេសលើចំណេះខ្ពង់ខ្ពស់ និងចំណេះដឹងខាងទេវសាស្រ្ត ហើយពួកគេចាប់អារម្មណ៍លើព្រឹតិ្តការណ៍ប្រវត្តិសាស្រ្តនៃកិច្ចការរបស់ព្រះជាម្ចាស់។ ពួកគេមិនមានអ្វីក្រៅតែពីជាក្រុមបញ្ញវន្តដែលសិក្សាពីទេវសាស្រ្តប៉ុណ្ណោះ។ «បញ្ញវន្ត» ទាំងនេះមិនជឿថាមានព្រះវត្តមានរបស់ព្រះជាម្ចាស់គង់នៅនោះទេ ដូច្នេះតើពួកគេធ្វើអ្វីនៅពេលព្រះជាម្ចាស់យាងមកបំពេញកិច្ចការ ហើយបន្ទូលរបស់ទ្រង់ត្រូវបានបំពេញ? តើអ្វីជាប្រតិកម្មដំបូងរបស់ពួកគេ នៅពេលពួកគេឮថាព្រះជាម្ចាស់បានត្រឡប់ជាសាច់ឈាម ហើយកំពុងបំពេញកិច្ចការថ្មី? «មិនអាចទៅរួចទេ!» ពួកគេថ្កោលទោសអ្នកដែលប្រកាសពីកិច្ចការថ្មីរបស់ព្រះជាម្ចាស់ ហើយថែមទាំងចង់សម្លាប់ពួកគេទៀតផង។ តើនេះជាការបើកសម្ដែងពីអ្វី? តើនេះមិនមែនជាការបើកសម្ដែងឲ្យឃើញថាពួកគេជាពួកទទឹងនឹងព្រះគ្រីស្ទដ៏ពិតប្រាកដទេឬ? ពួកគេប្រឆាំងនឹងកិច្ចការរបស់ព្រះជាម្ចាស់ ហើយនឹងការបំពេញនូវព្រះបន្ទូលរបស់ទ្រង់ ដោយមិននិយាយអ្វីសោះអំពីការដែលទ្រង់យកកំណើតជាសាច់ឈាម៖ «ប្រសិនបើទ្រង់មិនបានយកកំណើត ហើយព្រះបន្ទូលរបស់ទ្រង់មិនត្រូវបានបំពេញ នោះទ្រង់គឺជាព្រះជាម្ចាស់។ ប្រសិនបើព្រះបន្ទូលរបស់ទ្រង់ត្រូវបានបំពេញ ហើយទ្រង់ត្រូវបានចាប់កំណើតជាមនុស្ស នោះទ្រង់មិនមែនជាព្រះជាម្ចាស់ទេ»។ តើអ្វីទៅជាអាថ៌កំបាំងអំពីរឿងនេះ? គឺថាពួកគេមិនអនុញ្ញាតឲ្យមានការយកកំណើតរបស់ព្រះជាម្ចាស់ ដរាបណាពួកគេនៅមានជីវិត។ តើនេះមិនមែនជាពួកទទឹងនឹងព្រះគ្រីស្ទដ៏ពិតប្រាកដទេឬ? នេះគឺពិតជាពួកទទឹងនឹងព្រះគ្រីស្ទមែន។ តើការអះអាងបែបនេះមាននៅក្នុងសហគមន៍សាសនាដែរឬទេ? ការអះអាងបែបនេះត្រូវបានធ្វើឡើងយ៉ាងក្ដែងៗ ហើយក៏មានការបង្ខំផងដែរថា៖ «វាជាការខុសដែលព្រះជាម្ចាស់បានយកកំណើត វាមិនអាចទៅរួចទេ! ការចាប់កំណើតណាមួយគឺជាការក្លែងបន្លំទេ!» អ្នកខ្លះសួរថា «តើមនុស្សទាំងនេះត្រូវបានគេបោកបញ្ឆោតទេឬ?» ពិតជាមិនមែនទេ។ ពួកគេគ្រាន់តែមិនមានជំនឿពិតលើព្រះជាម្ចាស់ប៉ុណ្ណោះ។ ពួកគេមិនជឿលើព្រះវត្តមានគង់នៅរបស់ព្រះជាម្ចាស់ទេ ពួកគេមិនជឿលើការយកកំណើតរបស់ព្រះជាម្ចាស់ ពួកគេមិនជឿលើកិច្ចការរបស់ព្រះជាម្ចាស់ក្នុងការបង្កើតពិភពលោក ពួកគេកាន់តែមិនជឿលើកិច្ចការរបស់ព្រះជាម្ចាស់ដែលត្រូវគេឆ្កាង និងប្រោសលោះមនុស្សទាំងអស់នោះទេ។ ចំពោះពួកគេ ទេវសាស្រ្តដែលពួកគេសិក្សា គឺជាស៊េរីនៃព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ វាជាប្រភេទនៃគោលលទ្ធិ ឬទ្រឹស្តី។

ដកស្រង់ពី «ពួកគេជាមនុស្សអាក្រក់ គួរឲ្យស្អប់ខ្ពើម និងបោកបញ្ឆោត (III)» នៅក្នុងសៀវភៅ ការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ

តើមនុស្សជាច្រើនមិនប្រឆាំងទាស់នឹងព្រះជាម្ចាស់និងបង្អាក់ដល់កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ដោយសារតែគេមិនស្គាល់កិច្ចការដែលាមានបម្រែបម្រួល និងខុសប្លែកពីគ្នារបស់ព្រះជាម្ចាស់ ហើយ លើសពីនេះទៀត ដោយសារពួកគេមានតែចំណេះដឹង និងគោលលទ្ធិតិចតួច យកមកវាស់ស្ទង់កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធទេឬអី? យ៉ាងណាមិញ បទពិសោធន៍មនុស្សបែបនេះជាបទពិសោធន៍ រាក់កំផែល ពួកគេក្រអឺតក្រទម និងមានសន្ដានបណ្ដែតបណ្ដោយហើយពួកគេមិនឲ្យតម្លៃកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធទេ ហើយជាងនេះទៅទៀត ពួកគេប្រើការជជែកវែកញែកដ៏ចាស់គំរិលរាក់កំផែលរបស់គេមក «អះអាង» ពីកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ។ ពួកគេក៏ធ្វើពុតជាសម្ដែង ហើយជឿស្លុងលើការរៀនសូត្រនិងចំណេះវិជ្ជាជ្រៅជ្រះរបស់គេ ហើយជឿថា ពួកគេអាចធ្វើដំណើរជុំវិញពិភពលោកបាន។ តើមនុស្សបែបនេះ មិនមែនជាមនុស្សដែលត្រូវព្រះវិញ្ញាណបរិសុទ្ធស្អប់ និងបដិសេធ ហើយពួកគេមិនត្រូវលុបបំបាត់ក្នុងយុគសម័យថ្មីទេឬអី? តើអ្នកទាំងនោះមិនមែនជាមនុស្សដែលចូលមកចំពោះព្រះជាម្ចាស់ ហើយប្រឆាំងទាស់នឹងទ្រង់ទាំងបើកចំហរ ជាមនុស្សក្រអឺតក្រទម និងខ្វះព័ត៌មាន ក៏ជាមនុស្សដែលគ្រាន់តែខិតខំបង្អួតថា ពួកគេចំណានយ៉ាងណាទេឬអី? ពួកគេព្យាយាមចូលទៅក្នុង «មជ្ឈដ្ឋានអប់រំ» របស់លោកិយ ដោយប្រើចំណេះដឹងដ៏តិចតួចរបស់គេ ហើយជាមួយគោលលទ្ធិរាក់កំផែលដែលគេយកទៅបង្រៀនមនុស្ស ពួកគេព្យាយាមបង្វែរកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធហើយព្យាយាមធ្វើឲ្យកិច្ចការនោះ នៅវិលវល់ជុំវិញដំណើរនៃតម្រិះរបស់គេ។ ពួកគេមើលឃើញមិនច្បាស់យ៉ាងណា ពួកគេព្យាយាមមើលកិច្ចការរយៈពេល៦.០០០ឆ្នាំរបស់ព្រះជាម្ចាស់ឲ្យឃើញអស់ ត្រឹមតែមួយកន្ទុយភ្នែកយ៉ាងនោះដែរ។ ពួកមនុស្សទាំងនោះ ពុំមានញាណសតិដែលសមនឹងលើកយកមកនិយាយឡើយ! តាមការពិតមនុស្សដែលស្គាល់ព្រះជាម្ចាស់រឹតតែខ្លាំង គេរឹតតែយឺតក្នុងការវិនិច្ឆ័យកិច្ចការរបស់ព្រះជាម្ចាស់។ ជាងនេះទៀត ពួកគេនិយាយតែពីចំណេះដឹងដ៏តិចតួច ទាក់ទងនឹងកិច្ចការរបស់ព្រះជាម្ចាស់នាពេលសព្វថ្ងៃ ប៉ុន្តែពួកគេមិនរួសរាន់ក្នុងការវិនិច្ឆ័យរបស់គេនោះទេ។ មនុស្សដែលស្គាល់ព្រះជាម្ចាស់កាន់តែតិច ពួកគេកាន់តែក្រអឺតក្រទម និងកាន់តែជឿជាក់លើខ្លួនឯង ហើយពួកគេរឹតតែប្រកាសអំពីអត្តភាពរបស់ព្រះជាម្ចាស់ដោយមិនសំចៃ ប៉ុន្តែពួកគេនិយាយតែពីទ្រឹស្ដី និងមិនផ្ដល់ភ័ស្តុតាងជាក់ស្ដែង សោះ។ មនុស្សបែបនេះ គឺជាមនុស្សពុំមានតម្លៃអ្វីទាំងអស់។ អ្នកដែលចាត់ទុកកិច្ចការ ព្រះ វិញ្ញាណបរិសុទ្ធថាជាការកម្សាន្ដ គឺជាមនុស្សល្ងីល្ងើ! មនុស្សដែលមិនប្រយ័ត្ន ពេលគេជួបប្រទះកិច្ចការថ្មីរបស់ព្រះវិញ្ញាណបរិសុទ្ធ គឺជា មនុស្សនិយាយមិនចេះគិត ប្រញាប់វិនិច្ឆ័យ បដិសេធភាពត្រឹមត្រូវនៃកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធតាមទំនើងចិត្ត ហើយថែមទាំង មើលងាយ និងប្រមាថកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធទៀតផង តើមនុស្សឈ្លើយបែបនេះមិនមែនជាមនុស្សល្ងង់មិនស្គាល់កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធទេឬអី? ជាងនេះទៅទៀត តើពួកគេមិនមែនជាមនុស្សក្រអឺតក្រទមខ្លាំង ជាមនុស្សដែលមានអំណួត និងមិនអាចគ្រប់គ្រងបានតាំងពីកំណើតទេឬអី? បើទោះបីថ្ងៃមួយមកដល់ នៅពេលដែលមនុស្សបែបនេះទទួលយកកិច្ចការថ្មីរបស់ព្រះវិញ្ញាណបរិសុទ្ធក៏ព្រះជាម្ចាស់នៅតែមិនអធ្យាស្រ័យឲ្យពួកគេដែរ។ ពួកគេមិនត្រឹមតែមើលងាយអស់អ្នកដែលធ្វើការថ្វាយព្រះជាម្ចាស់ប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏ប្រមាថព្រះជាម្ចាស់ផ្ទាល់ព្រះអង្គដែរ។ មនុស្សក្លាហានជ្រុលបែបនេះ នឹងមិនត្រូវបានអត់ទោសឲ្យឡើយ ទោះបីក្នុងយុគសម័យនេះ ឬយុគសម័យដែលនឹងត្រូវមកដល់ក្ដី ហើយពួកគេនឹងត្រូវវិនាសនៅឯស្ថាននរក! មនុស្សឈ្លើយ ហើយទន់ខ្សោយដូចជាពួកគេ កំពុងធ្វើពុតជាជឿលើព្រះជាម្ចាស់ ហើយកាលណាមនុស្សកាន់តែមានចរិតបែបនេះ ពួកគេក៏កាន់តែងាយប្រព្រឹត្តល្មើសបញ្ញត្ដិរដ្ឋបាលរបស់ព្រះជាម្ចាស់ទៀតផង។ តើមនុស្សក្រអឺតក្រទមដែលជាមនុស្សមិនចេះប្រយ័ត្នមាត់ពីកំណើត និងមនុស្សដែលមិនស្ដាប់បង្គាប់នរណាសោះសុទ្ធតែដើរលើផ្លូវនេះឬ? តើពួកគេមិនមែនប្រឆាំងទាស់នឹងព្រះជាម្ចាស់ ជាព្រះដែលថ្មីជានិច្ច និងមិនចេះចាស់ពីមួយថ្ងៃទៅមួយថ្ងៃទេឬអី?

ដកស្រង់ពី «ការស្គាល់ដំណាក់កាលទាំងបីនៃកិច្ចការរបស់ព្រះជាម្ចាស់ គឺជាផ្លូវនាំទៅរកការស្គាល់ព្រះជាម្ចាស់» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

មនុស្សបានក្លាយជាខូចអាក្រក់ និងរស់នៅក្នុងអន្ទាក់សាតាំង។ មនុស្សទាំងអស់រស់នៅតាមសាច់ឈាមរស់នៅតាមចំណង់ចិត្តអាត្មានិយម ហើយក៏គ្មាននរណាម្នាក់ ក្នុងចំណោមពួកគេចុះសម្រុងនឹងខ្ញុំឡើយ។ មានមនុស្សមួយចំនួននិយាយថា ពួកគេចុះសម្រុងនឹងខ្ញុំតែមនុស្សទាំងនោះ សុទ្ធតែថ្វាយបង្គំព្រះក្លែងក្លាយគ្រប់គ្នា។ បើទោះបីជាពួកគេទទួលស្គាល់នាមខ្ញុំថា បរិសុទ្ធ តែពួកគេដើរតាមផ្លូវបញ្ច្រាសពីខ្ញុំ ហើយពាក្យសម្តីពួកគេ ពោរពេញដោយភាពក្អេងក្អាង និងការជឿជាក់លើខ្លួនឯង។ នេះដោយសារតែពួកគេប្រឆាំងទាស់នឹងខ្ញុំ ហើយនៅមិនចុះសម្រុងនឹងខ្ញុំ តាំងពីក្នុងជម្រៅចិត្តរបស់គេមក។ រៀងរាល់ថ្ងៃ ពួកគេស្វែងរកដានរបស់ខ្ញុំនៅក្នុងព្រះគម្ពីរ ហើយបានឃើញសារ «ស័ក្តិសម» ដោយចៃដន្យ ជាសារដែលពួកគេអានមិនចេះចប់មិនចេះហើយនិងទន្ទេញដូចគម្ពីរ។ ពួកគេមិនដឹងពីវិធីចុះសម្រុងនឹងខ្ញុំទេ ហើយក៏មិនដឹងថា ការទាស់ទទឹងនឹងខ្ញុំ គឺជាអ្វីដែរ។ ពួកគេគ្រាន់តែអានគម្ពីរទាំងងងឹតងងុល។ នៅក្នុងព្រះគម្ពីរពួកគេដាក់កំហិតព្រះដ៏ស្រពេចស្រពិល ដែលពួកគេមិនធ្លាប់បានជួបសោះ និងគ្មានសមត្ថភាព អាចមើលឃើញបាន ហើយយកគម្ពីរមកមើលពេលទំនេរ។ ពួកគេជឿថា វត្តមានខ្ញុំមានតែនៅក្នុងវិសាលភាពនៃព្រះគម្ពីរ ហើយពួកគេចាត់ទុកខ្ញុំស្មើនឹងព្រះគម្ពីរពោលគឺ គ្មានព្រះគម្ពីរគឺគ្មានខ្ញុំ ហើយគ្មានខ្ញុំគឺគ្មានព្រះគម្ពីរ។ ពួកគេព្រងើយកន្តើយចំពោះវត្តមាន និងសកម្មភាពខ្ញុំ ផ្ទុយទៅវិញពួកគេយកចិត្តទុកដាក់ជ្រុល និងជាពិសេស លើគ្រប់ពាក្យពេចន៍ក្នុងបទគម្ពីរ។ មនុស្សច្រើនជាងនេះទៀត ជឿថាខ្ញុំមិនគួរធ្វើអ្វីដែលខ្ញុំចង់ធ្វើទេ លុះត្រាតែមានការទាយទុកក្នុងបទគម្ពីរ។ ពួកគេផ្ដល់សារៈសំខាន់ខ្លាំងពេកដល់បទគម្ពីរ។ អាចនិយាយបានថា ពួកគេផ្តល់សារៈសំខាន់ដល់ពាក្យពេចន៍ និងសំនួនសំណេរខ្លាំងពេក ដល់ថ្នាក់ពួកគេប្រើខគម្ពីរ ដើម្បីវាស់ស្ទង់ព្រះបន្ទូលដែលខ្ញុំថ្លែង រួចថ្កោលទោសខ្ញុំ។ អ្វីដែលពួកគេស្វែងរក មិនមែនជាវិធីចុះសម្រុងនឹងខ្ញុំ ឬវីធីចុះសម្រុងនឹងសេចក្តីពិតនោះទេ ប៉ុន្តែជាការចុះសម្រុងនឹងនឹងពាក្យពេចន៍ក្នុងគម្ពីរ ហើយពួកគេជឿថា អ្វីដែលមិនស្របនឹងព្រះគម្ពីរ មិនមែនជាកិច្ចការរបស់ខ្ញុំទេ មិនថាមួយណាក៏ដោយ។ តើមនុស្សបែបនោះ មិនមែនជាពូជពង្សដ៏ស្មោះត្រង់របស់ពួកផារិស៊ីទេឬអី? ពួកផារិស៊ីជនជាតិយូដាបានប្រើក្រឹត្យវិន័យម៉ូសេមកដាក់ទោសព្រះយេស៊ូវ។ ពួកគេមិនស្វែងរកការចុះសម្រុងជាមួយនឹងព្រះយេស៊ូវនាពេលនោះទេ ប៉ុន្តែបានធ្វើតាមន័យពាក្យក្នុងក្រឹត្យវិន័យយ៉ាងខ្ជាប់ខ្ជួន រហូតដល់ថ្នាក់ដំព្រះយេស៊ូវដែលឥតទោស ភ្ជាប់នឹងឈើឆ្កាង នៅទីបំផុត បន្ទាប់ពីពួកគេបានចោទព្រះយេស៊ូវថា មិនធ្វើតាមក្រឹត្យវិន័យនៃគម្ពីរសញ្ញាចាស់ និងមិនមែនជាព្រះមែស្ស៊ីទេ តើអ្វីទៅជាចេតនាពិតរបស់គេ? តើមិនមែនមកពីពួកគេមិនបានស្វែងរកវិធីចុះសម្រុងនឹងសេចក្តីពិតទេឬអី? ពួកគេងប់នឹងពាក្យពេចន៍គ្រប់ម៉ាត់ក្នុងបទគម្ពីរតែមិនធ្វើព្រងើយនឹងព្រះហឫទ័យរបស់ខ្ញុំ ហើយថែមទាំងមិនខ្វល់ពីជំហាន និងវិធីសាស្ត្រអនុវត្តកិច្ចការរបស់ខ្ញុំឡើយ។ ពួកគេមិនមែនជាមនុស្សដែលស្វែងរកសេចក្តីពិតទេ ប៉ុន្តែជាមនុស្សដែលប្រកាន់ខ្ជាប់នឹងពាក្យពេចន៍ជាខ្លាំង។ ពួកគេមិនមែនជាមនុស្សដែលជឿលើព្រះទេ ប៉ុន្តែជាមនុស្សដែលជឿលើព្រះគម្ពីរ។ សំខាន់បំផុត គឺពួកគេជាអ្នកចាំដានព្រះគម្ពីរ។ ដើម្បីរក្សាប្រយោជន៍នៃព្រះគម្ពីរ ដើម្បីរក្សាកិត្តិយសនៃព្រះគម្ពីរ និងដើម្បីការពារកេរ្តិ៍ឈ្មោះនៃព្រះគម្ពីរ ពួកគេដល់ថ្នាក់ឆ្កាងព្រះយេស៊ូវដែលពេញព្រះទ័យមេត្តាករុណានៅលើឈើឆ្កាង។ ពួកគេធ្វើបែបនេះ គ្រាន់តែដើម្បីការពារព្រះគម្ពីរ និងដើម្បីរក្សាសារៈសំខាន់នៃពាក្យពេចន៍គ្រប់ម៉ាត់នៃព្រះគម្ពីរនៅក្នុងចិត្តមនុស្ស។ ដូចនេះបានជាពួកគេស៊ូ បោះបង់អនាគតរបស់ខ្លូន និងតង្វាយធួនបាប ដើម្បីថ្កោលទោសព្រះយេស៊ូវ ដែលមិនសម្របតាមគោលលទ្ធិនៃព្រះគម្ពីរ រហូតដល់សុគត។ តើពួកគេទាំងអស់គ្នា មិនមែនជាកញ្ជះនៃពាក្យពេចន៍គ្រប់ម៉ាត់ ក្នុងបទគម្ពីរទេឬអី?

ចុះមនុស្សសព្វថ្ងៃ យ៉ាងដូចម្តេចដែរ? ព្រះគ្រីស្ទបានយាងមក ដើម្បីបង្ហាញសេចក្តីពិត តែពួកគេបែរជាកម្ចាត់ទ្រង់ចេញពីពិភពលោកនេះ ដើម្បីឱ្យពួកគេអាចទទួលបានសិទ្ធចូលទៅកាន់ស្ថានសួគ៌ និងទទួលព្រះគុណទៅវិញ។ ពួកគេចង់បដិសេធការមកដល់នៃសេចក្តីពិតទាំងស្រុង ដើម្បីរក្សាប្រយោជន៍នៃព្រះគម្ពីរ ហើយពួកគេមុខជាចង់ដំដែកគោលឆ្កាងព្រះគ្រីស្ទ ដែលយាងមកជាសាច់ឈាមទៅនឹងឈើឆ្កាងម្តងទៀតដើម្បីធានាវត្តមានដ៏គង់វង្សរបស់ព្រះគម្ពីរ។ តើមនុស្សអាចទទួលសេចក្តីសង្គ្រោះរបស់ខ្ញុំម្តេចបាន បើដួងចិត្តពួកគេព្រៃផ្សៃ ហើយសន្តានពួកគេប្រឆាំងទាស់នឹង ខ្ញុំដល់ម្ល៉ឹង? ខ្ញុំរស់នៅក្នុងចំណោមមនុស្ស តែមនុស្សមិនដឹងពីវត្តមានខ្ញុំសោះ។ នៅពេលខ្ញុំជះពន្លឺរបស់ខ្ញុំទៅលើមនុស្ស ក៏គេនៅតែមិនអើពើពីវត្តមានខ្ញុំដែរ។ នៅពេលខ្ញុំបញ្ចេញសេចក្តីក្រោធលើគេ គេកាន់តែបដិសេធវត្តមានខ្ញុំខ្លាំងឡើង។ មនុស្សស្វែងរកការចុះសម្រុងនឹងពាក្យពេចន៍ និងចុះសម្រុងនឹងព្រះគម្ពីរ ប៉ុន្តែមិនមាននរណាម្នាក់មកចំពោះមុខខ្ញុំ ដើម្បីស្វែងរកវិធីចុះសម្រុងនឹងសេចក្តីពិតឡើយ។ មនុស្សសម្លឹងមើលមកខ្ញុំនៅស្ថានសួគ៌ ហើយបានថ្វាយក្តីបារម្ភជាពិសេសចំពោះវត្តមានខ្ញុំនៅស្ថានសួគ៌ប៉ុន្តែ គ្មាននរណាម្នាក់យកចិត្តទុកដាក់ចំពោះខ្ញុំ ជាសាច់ឈាមឡើយ ដ្បិតខ្ញុំដែលរស់នៅក្នុងចំណោមមនុស្ស គ្មានសារៈសំខាន់ឡើយ។ អស់អ្នកណាដែលគ្រាន់តែស្វែងរកការចុះសម្រុងនឹងបន្ទូលក្នុងព្រះគម្ពីរ និងអ្នកដែលស្វែងរកការចុះសម្រុងនឹងព្រះដ៏ស្រពេចស្រពិល គឺជាទិដ្ឋភាពដ៏អាក្រក់ដល់ខ្ញុំ។ នោះគឺដោយសារអ្វីដែលពួកគេថ្វាយបង្គំ គឺជាពាក្យពេចន៍សោះកក្រោះ និងព្រះដែលមានសមត្ថភាពប្រទានឱ្យពួកគេនូវទ្រព្យសម្បត្តិដែលមិនអាចបរិយាយបាន អ្វីដែលពួកគេថ្វាយបង្គំ គឺជាព្រះដែលដាក់ខ្លួនឲ្យនៅក្រោមការគ្រប់គ្រងរបស់មនុស្សទាំងស្រុង ពោលគឺជាព្រះដែលមិនមានលើលោក។ ដូច្នេះ តើមនុស្សទាំងនោះអាចទទួលបានអ្វីខ្លះពីខ្ញុំ? មនុស្សថោកទាបដល់ថ្នាក់គ្មានពាក្យបរិយាយទេ។ អស់អ្នកណាដែលប្រឆាំងទាស់នឹងខ្ញុំ អស់អ្នកណាដែលទាមទារពីខ្ញុំមិនចេះអស់មិនចេះហើយ អស់អ្នកណាដែលគ្មានសេចក្តីស្រឡាញ់ចំពោះសេចក្តីពិត អស់អ្នកណាដែលបះបោរប្រឆាំងនឹងខ្ញុំ តើពួកគេអាចចុះសម្រុងនឹងខ្ញុំយ៉ាងដូចម្តេច?

អស់អ្នកណាដែលប្រឆាំងនឹងខ្ញុំ អ្នកនោះហើយ ដែលមិនចុះសម្រុងនឹងខ្ញុំ។ អស់អ្នកណាដែលមិនស្រឡាញ់សេចក្ដីពិត ក៏ដូចគ្នាដែរ។ អស់អ្នកណាដែលបះបោរនឹងខ្ញុំ រឹតតែប្រឆាំងនឹងខ្ញុំ ហើយមិនចុះសម្រុងនឹងខ្ញុំទៀតផង។ អស់អ្នកណាដែលមិនចុះសម្រុងនឹងខ្ញុំ ខ្ញុំប្រគល់អ្នកនោះទៅក្នុងដៃអាកំណាច ហើយខ្ញុំបោះបង់ពួកគេទៅក្នុងសេចក្ដីខូចអាក្រក់របស់អាកំណាច ទុកឲ្យពួកគេបានបង្ហាញសេចក្ដីអាក្រក់របស់ខ្លួនដោយសេរី ហើយចុងបញ្ចប់ ក៏ប្រគល់ពួកគេទៅឲ្យអាកំណាចបំផ្លាញចោល។ ខ្ញុំមិនខ្វល់ថា មានមនុស្សប៉ុន្មាននាក់ថ្វាយបង្គំខ្ញុំទេ ដែលអាចនិយាយបានថា ខ្ញុំមិនខ្វល់ថា មានមនុស្សប៉ុន្មាននាក់ជឿខ្ញុំទេ។ អ្វីដែលខ្ញុំខ្វល់ខ្វាយនោះគឺ តើមានមនុស្សប៉ុន្មាននាក់ចុះសម្រុងនឹងខ្ញុំ។ នោះគឺដោយសារតែអស់អ្នកដែលមិនចុះសម្រុងនឹងខ្ញុំ គឺជាមនុស្សអាក្រក់ដែលក្បត់នឹងខ្ញុំ ពួកគេជាសត្រូវរបស់ខ្ញុំ ហើយខ្ញុំនឹងមិន «រក្សាទុក» ពួកសត្រូវរបស់ខ្ញុំ នៅក្នុងដំណាក់ខ្ញុំឡើយ។ អស់អ្នកណាដែលចុះសម្រុងនឹងខ្ញុំ គេនឹងបម្រើខ្ញុំ នៅក្នុងដំណាក់របស់ខ្ញុំជារៀងដរាបតទៅ ហើយអស់អ្នកណាដែលប្រឆាំងនឹងខ្ញុំ គេនឹងរងនូវការដាក់ទោសរបស់ខ្ញុំជារៀងរហូត។ អស់អ្នកណាដែលខ្វល់តែពីពាក្យនៅក្នុងគម្ពីរ ហើយមិនរវល់នឹងសេចក្ដីពិត ក៏មិនរវល់នឹងការស្វែងរកដានជើងរបស់ខ្ញុំ នោះគឺពួកគេប្រឆាំងនឹងខ្ញុំហើយ ព្រោះពួកគេកំណត់ខ្ញុំតាមព្រះគម្ពីរ កំហិតខ្ញុំត្រឹមក្នុងគម្ពីរ ហើយថែមទាំងប្រមាថខ្ញុំយ៉ាងក្រៃលែងផង។ តើមនុស្សបែបនោះ អាចមកនៅចំពោះព្រះភ័ក្ត្រខ្ញុំយ៉ាងដូចម្ដេច? ពួកគេមិនយកចិត្តទុកដាក់ចំពោះទង្វើល្អរបស់ខ្ញុំ ក៏មិនយកចិត្តទុកដាក់ចំពោះព្រះហឫទ័យរបស់ខ្ញុំ ឬសេចក្ដីពិតទេ តែផ្ទុយទៅវិញ គេបែរជាឈ្លក់វង្វេងនឹងន័យពាក្យ គឺន័យពាក្យដែលធ្វើឲ្យស្លាប់។ តើមនុស្សបែបនេះអាចចុះសម្រុងនឹងខ្ញុំដោយរបៀបណា?

ដកស្រង់ពី «អ្នកគួរតែស្វះស្វែងរកវិធីចុះសម្រុងជាមួយនឹងព្រះគ្រីស្ទ» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ខាង​ដើម៖ ២. អ្វីជាតថភាពនៃសេចក្ដីពិត ហើយអ្វីជាការចែងមកនិងគោលលទ្ធិ

បន្ទាប់៖ ១. អ្វីជាភាពខុសគ្នារវាងកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ និងកិច្ចការរបស់វិញ្ញាណអាក្រក់

តើយើងគួរអធិស្ឋានយ៉ាងដូចម្ដេច ដើម្បីឲ្យព្រះជាម្ចាស់ទ្រង់សណ្ដាប់? សូមទាក់ទងមកកាន់យើងខ្ញុំ ដើម្បីស្វែងរកដំណោះស្រាយ។

ខ្លឹមសារ​ពាក់ព័ន្ធ

១. មូលហេតុដែលព្រះជាម្ចាស់មានព្រះនាមផ្សេងគ្នានៅក្នុងយុគសម័យផ្សេងគ្នា និងសារៈសំខាន់នៃព្រះនាមរបស់ទ្រង់

ខគម្ពីរយោង៖ «ហើយព្រះជាម្ចាស់ក៏មានបន្ទូលនឹងម៉ូសេបន្ថែមទៀតថា ចូរអ្នកនិយាយទៅកាន់កូនចៅអ៊ីស្រាអែលថា ព្រះយេហូវ៉ា ជាព្រះនៃឱពុករបស់អ្នក...

ប្រភពដើម និងការបង្កើតពួកជំនុំនៃព្រះដ៏មានគ្រប់ចេស្ដា

នៅក្នុងយុគសម័យនៃព្រះគុណ ព្រះអម្ចាស់យេស៊ូវបានសន្យានឹងអ្នក ដែលដើរតាមទ្រង់ថា «ហើយប្រសិនបើខ្ញុំទៅរៀបកន្លែងទុកឲ្យអ្នក នោះខ្ញុំនឹងត្រឡប់មកវិញ...

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ