៣. មូលហេតុដែលមនុស្សបោកបញ្ឆោតមិនអាចទទួលបានសេចក្ដីសង្រ្គោះ

ព្រះបន្ទូលពាក់ព័ន្ធរបស់ព្រះជាម្ចាស់៖

ធាតុពិត ព្រះជាម្ចាស់គឺស្មោះត្រង់ ហេតុដូច្នេះ ព្រះបន្ទូលរបស់ព្រះអង្គតែងតែអាចទុកចិត្តបានជានិច្ច។ លើសពីនេះទៅទៀត ទង្វើរបស់ព្រះជាម្ចាស់គឺគ្មានកំហុស និងមិនអាចប្រកែកបានឡើយ ដែលនេះជាមូលហេតុនាំឱ្យព្រះជាម្ចាស់ សព្វព្រះហឫទ័យនឹងមនុស្សទាំងឡាយដែលស្មោះត្រង់នឹងទ្រង់។ ភាពស្មោះត្រង់ គឺមានន័យថាអ្នកប្រគល់ដួងចិត្តរបស់អ្នក ថ្វាយដល់ព្រះជាម្ចាស់ មានភាពស្មោះត្រង់ពិតប្រាកដចំពោះព្រះជាម្ចាស់ ក្នុងកិច្ចការគ្រប់យ៉ាង មិនលាក់បាំងសេចក្ដីពិត មិនព្យាយាមបោកបញ្ឆោតអ្នកដែលនៅខាងលើ និងខាងក្រោមអ្នក ហើយមិនធ្វើអ្វីដែលគ្រាន់តែដើម្បីចង់បានការគាំទ្រពីព្រះជាម្ចាស់។ សរុបសេចក្ដីមក ដើម្បីមានភាពស្មោះត្រង់គឺត្រូវមានភាពបរិសុទ្ធនៅក្នុងទង្វើ និងពាក្យសម្ដីរបស់អ្នក ហើយក៏មិនបោកបញ្ឆោតព្រះជាម្ចាស់ និងមនុស្សទាំងឡាយដែរ។ អ្វីដែលខ្ញុំ និយាយ គឺងាយស្រួលណាស់ប៉ុន្តែចំពោះអ្នកវិញ វាពិបាកក្រៃលែង ព្រោះមនុស្សជាច្រើនសុខចិត្តឲ្យគេដាក់ទោសទៅកាន់ឋាននរកជាជាងនិយាយ និងប្រព្រឹត្ដិដោយស្មោះត្រង់។ គ្មានអ្វីប្លែកទេដែលខ្ញុំមានការតបស្នងផ្សេងទៀតនៅក្នុងដៃរបស់អ្នកដែលមិនស្មោះត្រង់។ ជាការពិត ខ្ញុំដឹងយ៉ាងច្បាស់ថាវាពិបាកយ៉ាងណាសម្រាប់អ្នករាល់គ្នា ដើម្បីឲ្យមាន ភាពស្មោះ ត្រង់។ ដោយសារតែអ្នករាល់គ្នាមានភាពឆ្លាតវៃទាំងអស់គ្នា ហេតុដូច្នេះ អ្នករាល់គ្នាពូកែខាង ការវាស់ស្ទង់មនុស្ស ដោយប្រើគោលការណ៍ថ្នាក់ទាបផ្ទាល់ខ្លួន របស់អ្នករាល់គ្នា ដែលនេះធ្វើឱ្យការងាររបស់ខ្ញុំមានភាពសាមញ្ញច្រើន។ ហើយចាប់តាំងពីអ្នករាល់គ្នាឱបអាថ៌កំបាំងរបស់ខ្លួននៅក្នុងដើមទ្រូងរបស់អ្នករាល់គ្នា នោះខ្ញុំនឹងបញ្ជូនអ្នករាល់គ្នាម្តងមួយៗចូលទៅក្នុងគ្រោះមហន្តរាយ ដើម្បីឲ្យទទួលបាន «ការអប់រំ» ដោយភ្លើង ដើម្បីឲ្យក្រោយមក អ្នករាល់គ្នាអាចនឹងស្លាប់ចិត្ដនៅក្នុងជំនឿលើពាក្យសម្ដីរបស់ខ្ញុំ។ នៅទីបំផុត ខ្ញុំនឹងឮពាក្យសម្ដីចេញពីមាត់របស់អ្នករាល់គ្នាថា «ព្រះជាម្ចាស់ជាព្រះដ៏ស្មោះត្រង់» ដែលអ្នករាល់គ្នានឹងទះទ្រូង និងវាចាដោយកំសត់ថា «ភាពពុតត្បុត គឺជាបេះដូងរបស់មនុស្ស!»។ តើអ្វីទៅជាសណ្ឋាននៃចិត្តរបស់អ្នករាល់គ្នានៅពេលនេះ? ខ្ញុំនឹកស្រម៉ៃថា អ្នករាល់គ្នា នឹងមិនមានភាពជោគជ័យដូចនៅពេលឥឡូវនេះទេ។ ហើយអ្នកនឹងមិនសូវមាន «ភាពជ្រាលជ្រៅ និងភាពងងឹតងងល់» ដូចអ្នកនៅពេលឥឡូវនេះទេ។ ក្រោមវត្តមាននៃព្រះជាម្ចាស់ មនុស្សមួយចំនួនសុទ្ធតែមានលក្ខណៈសមសួន និងត្រឹមត្រូវ។ ពួកគេទទួលរងការឈឺចាប់ដើម្បីមាន «អាកប្បកិរិយាល្អ» ប៉ុន្ដែពួកគេហ៊ានយកចង្កូម និងប្រើក្រញាំរបស់ពួកគេនៅចំពោះវត្ដមាននៃព្រះវិញ្ញាណ។ តើអ្នកនឹងរាប់បញ្ចូលមនុស្សបែបនេះ ក្នុងចំណោមជួរនៃមនុស្សស្មោះត្រង់បានដែរឬទេ? ប្រសិនបើអ្នករាល់គ្នាជាមនុស្សលាក់ពុតដែលមានជំនាញក្នុង «ទំនាក់ទំនងរវាងបុគ្គល» នោះខ្ញុំនិយាយថា អ្នកពិតជាមនុស្សម្នាក់ដែលព្យាយាមលេងសើចនឹងព្រះជាម្ចាស់។ ប្រសិនបើពាក្យសម្តីរបស់អ្នករអាក់រអួលជាមួយនឹងការដោះសារ និងយុត្តិកម្មដែលគ្មានតម្លៃ នោះខ្ញុំនិយាយថាអ្នកជាមនុស្សដែលស្អប់ខ្ពើមក្នុងការអនុវត្តសេចក្តីពិត។ ប្រសិនបើអ្នកមានការសម្ងាត់ច្រើនដែលមិនចង់ចែករំលែកប្រសិនបើអ្នកមិនពេញចិត្តក្នុងការលាតត្រដាងអាថ៌កំបាំងរបស់អ្នក ការលំបាករបស់អ្នកចំពោះមុខអ្នកដទៃ ដើម្បីស្វែងរកផ្លូវនៃពន្លឺទេ នោះខ្ញុំនិយាយថាអ្នកជាមនុស្សដែលមិនទទួលបានការសង្គ្រោះដោយងាយទេ ហើយនឹងមិនងាយចេញផុតពីភាពងងឹតបានឡើយ។ ប្រសិនបើការស្វែងរកផ្លូវនៃសេចក្តីពិត ធ្វើឲ្យអ្នកពេញចិត្ត នោះអ្នកជាមនុស្សម្នាក់ដែលតែងតែរស់នៅក្នុងពន្លឺជានិច្ច។ ប្រសិនបើអ្នកសប្បាយចិត្តខ្លាំង នៅពេលដែលបានធ្វើជាអ្នកបម្រើនៅក្នុងដំណាក់នៃព្រះជាម្ចាស់ បំពេញការងារដោយភាពឧស្សាហ៍ព្យាយាម និងមានមនសិការនៅក្នុងភាពងងឹត តែងតែផ្តល់និងមិនដែលទទួលយកវិញ នោះខ្ញុំនិយាយថាអ្នកជាបុគ្គលបរិសុទ្ធដោយភក្ដីភាពពីព្រោះអ្នកមិនស្វែងរករង្វាន់តបស្នង ហើយនិយាយដោយសាមញ្ញ ជាមនុស្សម្នាក់ដែលស្មោះត្រង់។ ប្រសិនបើអ្នកមានឆន្ទៈក្នុងការនិយាយដោយស្មោះត្រង់ ប្រសិនបើអ្នកមានឆន្ទៈក្នុងការចំណាយអ្វីៗទាំងអស់របស់អ្នក ប្រសិនបើអ្នកអាចបូជាជីវិតរបស់អ្នកសម្រាប់ព្រះជាម្ចាស់ និងឈរយ៉ាងរឹងមាំក្នុងទីបន្ទាល់របស់អ្នក ប្រសិនបើអ្នកមានភាពស្មោះត្រង់ក្នុងកម្រិតដែលអ្នកត្រឹមតែដឹងថា ដើម្បីបំពេញតាមព្រះហឫទ័យព្រះជាម្ចាស់ និងមិនគិតអំពីខ្លួនឯង ឬទាមទារយកសម្រាប់ខ្លួនឯងនោះឡើយ នោះខ្ញុំនិយាយថាមនុស្សបែបនេះគឺជាមនុស្សដែលត្រូវបានចិញ្ចឹមដោយពន្លឺ និងជាមនុស្សដែលត្រូវរស់នៅជារៀងរហូតក្នុងនគរព្រះ។ អ្នកគប្បីដឹងថាតើមានសេចក្ដីជំនឿពិត និងភក្ដីភាពពិតនៅក្នុងខ្លួនរបស់អ្នកដែរឬទេ តើអ្នកមានកំណត់ត្រានៃការរងទុក្ខ ដើម្បីព្រះជាម្ចាស់ដែរឬទេ និងថាតើអ្នកបានប្រគល់ខ្លួនទាំងមូលដល់ព្រះជាម្ចាស់ដែរឬទេ។ ប្រសិនបើអ្នកខ្វះខាតនូវរបស់ទាំងនេះ នោះនៅក្នុងខ្លួនអ្នកមានតែការមិនស្តាប់បង្គាប់ ការបោកប្រាស់ ការលោភលន់ និងការស្ដីបន្ទោសប៉ុណ្ណោះ។ ដោយសារចិត្តរបស់អ្នកនៅឆ្ងាយពីភាពស្មោះត្រង់ អ្នកមិនដែលបានការទទួលស្គាល់ជាវិជ្ជមានពីព្រះជាម្ចាស់ឡើយ និងមិនដែលបានរស់នៅក្នុងពន្លឺនោះទេ។ ជោគវាសនារបស់មនុស្សម្នាក់នឹងក្លាយទៅជាយ៉ាងណានៅទីបញ្ចប់ ក្រោយពេលដែលពួកគេមានចិត្តស្មោះត្រង់ និងឈាមក្រហម និងក្រោយពេលដែលពួកគេមានដួងព្រលឹងបរិសុទ្ធ។ ប្រសិនបើអ្នកជាមនុស្សម្នាក់ដែលគ្មានភាពស្មោះត្រង់ខ្លាំង ជាមនុស្សដែលមានចិត្តនៃការព្យាបាទ ជាមនុស្សដែលមាន ដួងព្រលឹងមិនស្អាត នោះអ្នកប្រាកដជា ត្រូវបញ្ចប់ នៅទីកន្លែងដែលមនុស្សត្រូវបានដាក់ទណ្ឌកម្មទៅតាមអំពើដែលត្រូវបានកត់ត្រាក្នុងកំណត់ត្រានៃជោគវាសនារបស់អ្នក។ ប្រសិនបើអ្នកអះអាងថា អ្នកជាមនុស្សស្មោះត្រង់ណាស់ ប៉ុន្ដែ មិនរៀបចំការប្រព្រឹត្ដិទៅតាមសេចក្តីពិត ឬនិយាយពាក្យសម្ដីទៅតាមសេចក្ដីពិតនោះទេ តើអ្នកនៅតែរង់ចាំព្រះជាម្ចាស់ប្រទានរង្វាន់ដល់អ្នកមែនទេ? តើអ្នកនៅតែសង្ឃឹមថាព្រះជាម្ចាស់ចាត់ទុកអ្នកជាវត្ថុសំខាន់ ក្នុងកែវព្រះនេត្ររបស់ព្រះជាម្ចាស់មែនទេ? តើការគិតបែបនេះគឺមិនសមហេតុផលទេ មែនទេ? អ្នកបំភ័ន្ដព្រះជាម្ចាស់ក្នុងកិច្ចការគ្រប់យ៉ាងទាំងអស់ តើព្រះដំណាក់នៃព្រះជាម្ចាស់អាចផ្ដល់ជាកន្លែងស្នាក់អាស្រ័យដល់បុគ្គលដូចជាអ្នក ដែលមានដៃកខ្វក់បែបហ្នឹងដូចម្ដេចបាន?

ដកស្រង់ពី «សេចក្ដីដាស់តឿនទាំងបី» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ខ្ញុំស្រឡាញ់អស់អ្នកដែលលះបង់ខ្លួនយ៉ាងស្មោះស្ម័គ្រចំពោះខ្ញុំ ហើយថ្វាយខ្លួនសម្រាប់ខ្ញុំ។ ខ្ញុំស្អប់អស់អ្នកដែលបានកើតក្នុងខ្ញុំ ប៉ុន្តែមិនស្គាល់ខ្ញុំ ហើយប្រឆាំងខ្ញុំទៀតផង។ ខ្ញុំនឹងមិនបោះបង់ចោលនរណាម្នាក់ដែលស្មោះស្ម័គ្រចំពោះខ្ញុំទេ។ ផ្ទុយទៅវិញ ខ្ញុំនឹងធ្វើឱ្យព្រះពររបស់ពួកគេកើនឡើងទ្វេដង។ ខ្ញុំនឹងដាក់ទោសទ្វេដងចំពោះអស់អ្នកដែលមិនដឹងគុណ ហើយបំពានលើសេចក្ដីសប្បុរសរបស់ខ្ញុំ ហើយខ្ញុំនឹងមិនឱ្យពួកគេរួចខ្លួនងាយៗឡើយ។ នៅក្នុងនគររបស់ខ្ញុំ គ្មានល្បិចកល ឬការបោកបញ្ឆោត ហើយក៏គ្មានភាពជាលោកិយ៍ដែរ។ មានន័យថា គ្មានក្លិនរបស់មនុស្សស្លាប់ទេ។ ផ្ទុយទៅវិញ គ្រប់យ៉ាងគឺជាភាពត្រូវតាមគន្លង និងសេចក្ដីសុចរិត។ គ្រប់យ៉ាងគឺជាភាពបរិសុទ្ធ និងការបើកចំហ ដោយគ្មានអ្វីមួយលាក់បាំង ឬបិទបាំងឡើយ។ គ្រប់យ៉ាងគឺស្រស់ស្រាយ គ្រប់យ៉ាងគឺជាការរីករាយ ហើយគ្រប់យ៉ាងគឺជាភាពប្រសើរឡើងនៃសីលធម៌។ នរណាដែលនៅតែធំក្លិននៃមនុស្សស្លាប់ គឺគ្មានផ្លូវអាចនៅក្នុងនគររបស់ខ្ញុំបានទេ ហើយផ្ទុយទៅវិញ វានឹងត្រូវបានបំផ្លាញដោយដំបងដែករបស់ខ្ញុំ។

ដកស្រង់ពី «ជំពូកទី ៧០» ស្ដីពី ព្រះសូរសៀងរបស់ព្រះគ្រីស្ទ កាលពីដើមដំបូង នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

មនុស្សដែលជឿលើព្រះជាម្ចាស់ តែមិនព្យាយាមឲ្យបានសេចក្ដីពិត គ្មានផ្លូវអាចគេចផុតពីឥទ្ធិពលរបស់សាតាំងឡើយ។ មនុស្សដែលមិនរស់នៅក្នុងភាពស្មោះត្រង់ មនុស្សប្រព្រឹត្ដនៅចំពោះមុខអ្នកដទៃផ្សេង ហើយប្រព្រឹត្ដនៅក្រោយខ្នងអ្នកដទៃផ្សេង មនុស្សដែលបង្ហាញនូវការបន្ទាបខ្លួន ការអត់ធ្មត់ និងសេចក្ដីស្រលាញ់ ទាំងដែលចរិតពិតរបស់គេ គឺបោកប្រាស់ មានល្បិចកល និងគ្មានភាពស្មោះត្រង់ចំពោះព្រះជាម្ចាស់ មនុស្សបែបនេះហើយ គឺជាអ្នកតំណាងទូទៅរបស់មនុស្ស ដែលរស់នៅក្រោមឥទ្ធិពលនៃភាពងងឹត ពួកគេគឺជាពួកមនុស្សប្រភេទតែមួយនឹងសត្វពស់។ មនុស្សដែលជឿលើព្រះជាម្ចាស់ ដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួន មនុស្សដែលគិតថា ខ្លួនឯងសុចរិត និងមានឬកខ្ពស់ មនុស្សអួតអាង និងមនុស្សដែលការពារឋានៈខ្លួនឯង គឺជាមនុស្សដែលស្រលាញ់សាតាំង និងប្រឆាំងទាស់នឹងសេចក្ដីពិត។ មនុស្សទាំងនេះតតាំងនឹងព្រះជាម្ចាស់ ហើយជាកម្មសិទ្ធិទាំងស្រុងរបស់សាតាំងផង។ មនុស្សដែលមិនយកចិត្ដទុកដាក់ចំពោះបន្ទុករបស់ព្រះជាម្ចាស់ មនុស្សដែលមិនបម្រើព្រះជាម្ចាស់ដោយអស់ពីចិត្ដ មនុស្សដែលតែងតែខ្វល់ខ្វាយតែពីរបស់ខ្លួនឯង និងក្រុមគ្រួសាររបស់ខ្លួនឯង មនុស្សដែលមិនអាចលះបង់គ្រប់យ៉ាង ដើម្បីថ្វាយខ្លួនឯងទៅព្រះជាម្ចាស់ និងមនុស្សដែលមិនរស់នៅតាមព្រះបន្ទូលរបស់ទ្រង់ គឺជាមនុស្សដែលនៅក្រៅព្រះបន្ទូលរបស់ព្រះអង្គ។ មនុស្សបែបនេះមិនអាចទទួលបានការសរសើរពីព្រះជាម្ចាស់ឡើយ។

ដកស្រង់ពី «ចូរគេចចេញពីឥទ្ធិពលនៃភាពងងឹត ហើយព្រះជាម្ចាស់នឹងទទួលយកអ្នក» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ការដែលព្រះជាម្ចាស់ស្នើមនុស្សឱ្យស្មោះត្រង់ បញ្ជាក់ថា ទ្រង់ពិតជាស្អប់អស់អ្នកណាដែលបោកបញ្ឆោត ហើយបញ្ជាក់ថា ទ្រង់មិនសព្វព្រះទ័យមនុស្សបោកបញ្ឆោតទេ។ ការពិតដែលថា ព្រះជាម្ចាស់មិនសព្វព្រះទ័យមនុស្សបោកបញ្ឆោត មានន័យថា ទ្រង់មិនសព្វព្រះទ័យសកម្មភាព និស្ស័យ និងបំណងចិត្តរបស់ពួកគេ។ មានន័យថា ទ្រង់មិនសព្វព្រះទ័យវិធីដែលពួកគេធ្វើអ្វីមួយទេ។ ដូច្នេះហើយ ប្រសិនបើយើងចង់ធ្វើឱ្យព្រះជាម្ចាស់សព្វព្រះហឫទ័យ នោះដំបូងឡើយ យើងត្រូវតែផ្លាស់ប្ដូរសកម្មភាពរបស់យើង និងវិធីដែលយើងរស់នៅជាមុនសិន។ កាលពីមុន យើងបានពឹងផ្អែកលើការភូតកុហក និងការធ្វើពុត ដើម្បីរស់នៅក្នុងចំណោមមនុស្ស ដោយការប្រើប្រាស់វិធីនេះជាធនធានរបស់យើង និងជាមូលដ្ឋាននៃអត្ថិភាព ជីវិត និងមូលដ្ឋានដែលយើងបានប្រព្រឹត្តខ្លួន។ នេះគឺជាអ្វីមួយដែលព្រះជាម្ចាស់ស្អប់។ នៅក្នុងចំណោមអ្នកមិនជឿរបស់លោកិយ ប្រសិនបើអ្នកមិនចេះប្រើឧបាយកលបញ្ឆោត ឬបោកបញ្ឆោតទេ នោះវានឹងលំបាកសម្រាប់អ្នកក្នុងការឈរយ៉ាងរឹងមាំ។ អ្នកអាចបានត្រឹមតែនិយាយភូតកុហក ធ្វើការបោកបញ្ឆោត និងប្រើប្រាស់វិធីសាស្ត្រដ៏គួរឱ្យជឿ និងមានកលល្បិចប៉ុណ្ណោះ ដើម្បីការពារ និងបិទបាំងខ្លួនឯងក្នុងការទទួលបានជីវិតកាន់តែប្រសើរ។ នៅក្នុងដំណាក់របស់ព្រះជាម្ចាស់ វាពិតជាផ្ទុយពីនេះ៖ អ្នកកាន់តែបោកបញ្ឆោត ហើយកាន់តែប្រើប្រាស់ឧបាយកលបញ្ឆោតដ៏ស្មុគស្មាញ ដើម្បីចាប់ផ្ដើមសកម្មភាព និងរៀបចំខ្លួន នោះអ្នកកាន់តែគ្មានលទ្ធភាពក្នុងការឈរយ៉ាងរឹងមាំ ហើយព្រះជាម្ចាស់កាន់តែស្អប់ និងបដិសេធអ្នក។ ព្រះជាម្ចាស់បានកំណត់ទុកជាមុនថា មានតែមនុស្សស្មោះត្រង់ប៉ុណ្ណោះដែលអាចជាផ្នែកមួយនៃនគរព្រះនៅស្ថានសួគ៌។ ប្រសិនបើអ្នកមិនស្មោះត្រង់ទេ ហើយប្រសិនបើនៅក្នុងជីវិតរបស់អ្នក ការអនុវត្តរបស់អ្នកមិនត្រូវបានដឹកនាំទៅរកភាពស្មោះត្រង់ ហើយអ្នកមិនបើកសម្ដែងមុខមាត់ពិតផ្ទាល់ខ្លួនរបស់អ្នកទេ នោះអ្នកនឹងមិនដែលមានឱកាសក្នុងការទទួលបានកិច្ចការ និងការសរសើររបស់ព្រះជាម្ចាស់ឡើយ។

ដកស្រង់ពី «ការអនុវត្តដ៏សំខាន់បំផុតនៃភាពជាបុគ្គលស្មោះត្រង់ម្នាក់» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ

អស់អ្នកដែលវៀចវេរ គឺជាមនុស្សដែលល្ងីល្ងើបំផុត។ ចូរកុំវៀចវេរឲ្យសោះ។ នៅពេលដែលអ្នកវៀចវេរនៅក្នុងពិភពអ្នកមិនជឿ នោះអ្នកកំពុងតែការពារខ្លួនឯង។ គ្មាននរណាម្នាក់អាចមើលអ្នកធ្លុះនោះទេ ហើយក៏គ្មាននរណាហ៊ានសំដៅមកលើអ្នកដែរ។ ប៉ុន្តែប្រសិនបើអ្នក ដូចទៅនឹងអ្នកដែលនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ នោះព្រះជាម្ចាស់មានបន្ទូលថា អ្នកជាមនុស្សមិនឈ្លាសវៃទេ។ អ្នកគឺជាមនុស្សល្ងីល្ងើដែលវៀចវេរ ហើយព្រះជាម្ចាស់នឹងមិនប្រទានពេលវេលានៃថ្ងៃដល់អ្នកទេ។ តើវាធ្លាប់ត្រូវបាននិយាយនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ទេថា ទ្រង់សព្វព្រះទ័យនឹងអស់អ្នកដែលវៀចវេរ អ្នកដែលតែងតែប្រើល្បិចបោកបញ្ឆោត អ្នកដែលនិយាយផ្អែម និងអ្នកដែលរ៉េផ្លិចរហ័ស? (ទេ)។ ព្រះជាម្ចាស់ចង់បានមនុស្សដែលស្មោះត្រង់។ វាមិនមែនជាបញ្ហាទេថាអ្នកល្ងីល្ងើបន្តិច ប៉ុន្តែអ្នកត្រូវតែស្មោះត្រង់។ អស់អ្នកណាដែលស្មោះត្រង់អាចមានទំនួលខុសត្រូវ ពួកគេមិនគិតពីខ្លួនឯងទេ គំនិតរបស់ពួកគេមានសភាពបរិសុទ្ធ ហើយពួកគេជាមនុស្សស្មោះត្រង់ និងមានសណ្ដានចិត្តល្អ។ ពួកគេដូចជាផ្តិលដាក់ទឹកមួយអ៊ីចឹង ដែលនៅបាតផ្តិលគឺអាចមើលឃើញយ៉ាងច្បាស់។ ប្រសិនបើអ្នកតែងតែលាក់បាំងអ្វីៗ បិទបាំងពួកវា រក្សាទុកពួកវានៅក្នុងខ្លួន នោះមនុស្សមិនអាចប្រាប់អំពីអ្វីដែលនៅយ៉ាងជ្រៅក្នុងចិត្តរបស់អ្នកទេ ប៉ុន្តែព្រះជាម្ចាស់អាចទតឃើញជម្រៅដ៏ជ្រៅបំផុតនៃចិត្តរបស់អ្នក។ ព្រះជាម្ចាស់ទតឃើញអ្វីដែលជាលក្ខណៈរបស់អ្នក ហើយទ្រង់មិនចង់បានអ្នកទេ ទ្រង់មិនសព្វព្រះទ័យនឹងអ្នកទេ។ នៅក្នុងពិភពអ្នកមិនជឿ មនុស្សអាក្រក់ និងស្ដេចអាក្រក់ គឺដូចទៅនឹងអស់អ្នកដែលរ៉េផ្លិចរហ័ស ហើយមានអំណោយទានខាងនិយាយ។ អង្គរក្ស និងអ្នកដើរតាមរបស់ពួកគេមានភ្នែកមុត ហើយពួកែស្ដាប់ ហើយមាត់របស់ពួកគេផ្អែមដូចទឹកឃ្មុំ។ ពួកគេនិយាយអ្វីដែលមេដឹកនាំចង់ស្ដាប់ ហើយពួកគេធ្វើអ្វីដែលមេដឹកនាំចង់ឲ្យពួកគេធ្វើ។ គ្រាន់តែមេដឹកនាំរបស់ពួកគេញាក់កន្ទុយភ្នែកតែម្ដង ពួកគេរៀបចំអ្វីៗយ៉ាងរៀបរយ។ ប៉ុន្តែមេដឹកនាំមិនដែលសួរ ឬចង់ដឹងអ្វីដែលពួកគេកំពុងគិតនៅក្នុងចិត្តរបស់ពួកគេទេ មិនចង់ដឹងថាពួកគេចូលចិត្តថ្នាក់ដឹកនាំឬអត់ ឬថាតើផែនការអ្វីដែលពួកគេមាន។ ពួកគេមិនដែលនិយាយដល់រឿងទាំងនេះ ហើយក៏មិនបើកសម្ដែងរឿងទាំងនេះដែរ។ មេដឹកនាំចូលចិត្តមនុស្សប្រភេទនោះ។ ប៉ុន្តែចុះព្រះជាម្ចាស់សព្វព្រះទ័យឬអត់? (ទេ)។ មនុស្សអាក្រក់ចូលចិត្តមនុស្សប្រភេទនោះ ប៉ុន្តែពួកគេជាប្រភេទដែលព្រះជាម្ចាស់ស្អប់ជាងអ្វីៗទាំងអស់។ អ្វីក៏ដោយដែលអ្នករាល់គ្នាធ្វើ ចូរកុំធ្វើដូចមនុស្សប្រភេទនោះឲ្យសោះ។ អស់អ្នកដែលមានមាត់ផ្អែមដូចទឹកឃ្មុំ ឆាប់យល់ដឹង មានភ្នែកមុត ហើយពូកែស្ដាប់ មានប្រាជ្ញាខាងលោកិយ អ្នកដែលដឹងថាខ្យល់បក់មកពីណា ហើយសម្ដែងចេញនូវអ្វីដែលពួកគេធ្វើ នោះខ្ញុំសូមប្រាប់អ្នក នៅចំពោះព្រះភ័ក្រ្តរបស់ព្រះជាម្ចាស់ ថាមនុស្សបែបនេះ គឺត្រូវបានស្អប់។ ព្រះជាម្ចាស់មិនសព្វព្រះទ័យនឹងមនុស្សបែបនេះទេ ហើយទ្រង់ស្អប់ពួកគេណាស់។ ដូច្នេះ តើព្រះជាម្ចាស់អាចផ្ដល់ព្រះគុណ និងបំភ្លឺពួកគេទេ? តើទ្រង់ប្រទានពរដល់មនុស្សបែបនេះទេ? ទេ។ ពួកគេជាមនុស្សវៀចវេរ ហើយព្រះជាម្ចាស់ចាត់ថ្នាក់ពួកគេដូចទៅនឹងសត្វដែរ។ ទ្រង់មិនចាត់ទុកពួកគេថាជាមនុស្សទេ តែជាសត្វទៅវិញ។ នៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ មនុស្សទាំងនេះ គឺគ្រាន់តែពាក់ស្បែកមនុស្សប៉ុណ្ណោះ ប៉ុន្តែសារជាតិខាងក្នុងរបស់ពួកគេ គឺជាសារជាតិរបស់អារក្សសាតាំង។ ពួកគេស្មើនឹងសត្វមួយក្បាល ឬស្មើនឹងខ្មោចឆៅ ហើយព្រះជាម្ចាស់នឹងមិនដែលសង្គ្រោះពួកគេទេ។ ដូច្នេះ តើព្រះជាម្ចាស់នឹងធ្វើអ្វី? នៅពេលដែលអ្វីមួយកើតឡើងចំពោះមនុស្សទាំងនេះ នោះពួកគេមិនដែលត្រូវបានផ្ដល់ការបំភ្លឺឬការស្រាយបំភ្លឺនោះទេ។ ពួកគេខ្វះសេចក្ដីជំនឿដ៏ពិត ហើយពួកគេមិនអាចពឹងផ្អែកលើព្រះជាម្ចាស់យ៉ាងពិតប្រាកដឡើយ។ នេះគឺជាមូលហេតុដែលពួកគេមិនអាចអភិវឌ្ឍបន្ទុកដ៏ពិតប្រាកដនៅក្នុងពួកគេ។ ហើយជាមួយនឹងការខ្វះខាតទាំងអស់នេះ តើមនុស្សទាំងនេះអាចយល់ និងទទួលបានសេចក្ដីពិតឬទេ? (ទេ)។ ដូច្នេះ តើអ្នករាល់គ្នានិយាយដូចម្ដេច? តើមនុស្សទាំងនេះឈ្លាសវៃ ឬល្ងង់? ពួកគេគិតថាខ្លួនឯងជាមនុស្សឆ្លាតវៃ ប៉ុន្តែតាមពិត ពួកគេមិនមែនជាមនុស្សឆ្លាតវៃទេ ពួកគេជាមនុស្សវៀចវេរ ហើយភាពវៀចវេរនេះបានបំផ្លាញពួកគេ។ ព្រះជាម្ចាស់មិនចង់បានពួកគេទេ ហើយពួកគេត្រូវបានថ្កោលទោស។ ហើយប្រសិនបើព្រះជាម្ចាស់មិនចង់បានអ្នក នោះតើសេចក្ដីសង្ឃឹមអ្វី ដែលអ្នកមាននៅក្នុងសេចក្ដីជំនឿរបស់អ្នកក្នុងព្រះជាម្ចាស់? សារៈសំខាន់នៃសេចក្ដីជំនឿរបស់អ្នកក្នុងព្រះជាម្ចាស់ត្រូវបានបាត់បង់ ដូច្នេះ ហេតុអ្វីបានជាត្រូវជឿតទៅទៀត? ទីបំផុត អ្នកត្រូវបានបម្រុងទុកដោយមិនឲ្យទទួលបានអ្វីសោះ។

ដកស្រង់ពី «ការសម្គាល់អ្នកដឹកនាំក្លែងក្លាយ (៨)» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ

មនុស្សបោកប្រាស់ អាចដឹងថាពួកគេមានល្បិចខូច ដឹងថាពួកគេចូលចិត្តកុហក និងស្អប់ការនិយាយការពិត ហើយដឹងថាពួកគេតែងតែព្យាយាមលាក់បាំងអ្វីដែលពួកគេកំពុងធ្វើពីអ្នកដទៃ ប៉ុន្តែទោះបីយ៉ាងណា ក៏ពួកគេនៅអរសប្បាយនឹងរឿងនេះដដែល ដោយគិតក្នុងចិត្តថា៖ «ការរស់នៅបែបនេះគឺជារឿងល្អអស្ចារ្យ។ ខ្ញុំតែងតែលេងបំភាន់ភ្នែកគេ ប៉ុន្តែគេមិនអាចធ្វើដាក់ខ្ញុំបែបនេះបានទេ។ ខ្ញុំអាចនឹងស្កប់ស្កល់ចិត្តឱ្យតែបានផលប្រយោជន៍ កិត្តិយស ឋានៈបុណ្យស័ក្តិ និងអំនួតរបស់ខ្ញុំ។ អ្វីៗត្រូវតាមផែនការរបស់ខ្ញុំ ល្អឥតខ្ចោះ ទៅបានយ៉ាងរលូន ហើយគ្មាននរណាម្នាក់អាចមើលឃើញដឹងបានទេ»។ តើមនុស្សបែបនេះនឹងសុខចិត្តធ្វើជាមនុស្សស្មោះត្រង់ដែរឬទេ? ពួកគេមិនសុខចិត្តទេ។ ពួកគេមើលឃើញថាឧបាយកល និងអំពើទុច្ចរិតរបស់ពួកគេជារឿងល្អត្រឹមត្រូវ។ ពួកគេត្រេកអរនឹងរឿងអាក្រក់ទាំងនេះ ហើយមិនដាច់ចិត្តបោះវាចោលឡើយ។ ពួកគេជឿថា៖ «នេះគឺជាផ្លូវសុខស្រួលដើម្បីរស់នៅ នេះគឺជាមាគ៌ាត្រឹមត្រូវនៅក្នុងជីវិត។ មានតែការរស់នៅបែបនេះប៉ុណ្ណោះដែលធ្វើឱ្យខ្ញុំក្លាយជាមនុស្សពិតប្រាកដ ធ្វើឱ្យខ្ញុំបានគ្រប់លក្ខណ៍ ធ្វើឱ្យខ្ញុំមានតម្លៃ ធ្វើឱ្យខ្ញុំខុសប្លែកពីគេ ធ្វើឱ្យអ្នកដទៃច្រណែននឹងខ្ញុំ ហើយធ្វើឱ្យពួកគេកោតសរសើរខ្ញុំ។ ប្រសិនបើខ្ញុំជាមនុស្សសុចរិតមែន ខ្ញុំពិតជានឹងប្រាប់គ្រប់យ៉ាងដល់មនុស្សគ្រប់គ្នា ដូចដែលព្រះអម្ចាស់យេស៊ូវបានមានព្រះបន្ទូលថា៖ 'តែចូរឲ្យទំនាក់ទំនងរបស់អ្នក មែនគឺមែន ទេគឺទេ' (ម៉ាថាយ ៥:៣៧)។ មនុស្សបែបនេះគឺថ្លាដូចកញ្ចក់អ៊ីចឹង។ ពួកគេអាចឱ្យអ្នកដទៃមើលធ្លុះខ្លួនគេ ពួកគេឱ្យអ្នកដទៃគ្រប់គ្រងពួកគេនៅក្នុងគ្រប់ការទាំងអស់ នៅពេលពួកគេមិនអាចគ្រប់គ្រងលើអ្នកដទៃបាន។ គ្មានផ្លូវដែលខ្ញុំនឹងក្លាយជាមនុស្សបែបនេះឡើយ!» តើមនុស្សម្នាក់បែបនេះ អាចលះបង់ចោលនូវការបញ្ឆោតខ្លួនឯងបានទេ? មិនថាពួកគេបានជឿលើព្រះជាម្ចាស់យូរប៉ុនណានោះទេ មិនថាពួកគេបានស្ដាប់ឮសេចក្ដីពិតច្រើនប៉ុនណាទេ ហើយមិនថាពួកគេបានយល់ដឹងពីផ្លូវនៃសេចក្ដីពិតច្រើនប៉ុនណានោះទេ មនុស្សបែបនេះនឹងមិនងាយដើរតាមព្រះជាម្ចាស់បានដោយពិតប្រាកដឡើយ។ ពួកគេនឹងមិនដើរតាមព្រះជាម្ចាស់ដោយក្ដីអរសប្បាយឡើយ ត្បិតពួកគេនឹងត្រូវលះបង់យ៉ាងច្រើនដើម្បីអាចដើរតាមទ្រង់បាន។ ពួកគេគិតថា ការមានសេចក្ដីជំនឿលើព្រះជាម្ចាស់ គឺមានន័យត្រឹមតែជឿលើសាសនាមួយ ធ្វើជាអ្នកជឿត្រឹមតែឈ្មោះ ធ្វើអំពើល្អខ្លះៗប៉ុណ្ណោះ និងមានរបស់ខ្លះដើម្បីឱ្យពួកគេមានខ្លឹមសារខាងវិញ្ញាណ តែប៉ុណ្ណេះគឺល្មមហើយ។ ពួកគេមិនគិតថាពួកគេត្រូវជួបរឿងអាក្រក់ដែលអាចប៉ះពាល់ដល់ផលប្រយោជន៍របស់ពួកគេដោយប្រការណាមួយឡើយ ឬថាពួកគេត្រូវលះបង់ចោលនូវអ្វីទាំងអស់ឡើយ។ ប៉ុណ្ណេះគឺល្អគ្រប់គ្រាន់សម្រាប់ពួកគេហើយ ពួកគេពេញចិត្តនឹងរឿងបែបនេះ ហើយសេចក្ដីជំនឿបែបនេះ គឺល្អខ្លាំងណាស់។ តើចុងក្រោយទៅ មនុស្សបែបនេះនឹងសម្រេចបានសេចក្ដីពិតដែរឬទេ? (ពួកគេមិនអាចសម្រេចបានទេ)។ តើហេតុអ្វីទៅ? ពួកគេគ្មានសេចក្ដីស្រឡាញ់ចំពោះអ្វីដែលល្អទេ ពួកគេមិនស្រេកឃ្លានចង់បានពន្លឺទេ ហើយពួកគេមិនស្រឡាញ់ផ្លូវរបស់ព្រះជាម្ចាស់ ឬសេចក្ដីពិតឡើយ។ ពួកគេស្រឡាញ់ គោរព និងត្រេកអរចំពោះសេចក្ដីអាក្រក់ ពោលគឺពួកគេត្រេកអរនឹងអ្វីដែលមិនល្អ។ អ្វីដែលពួកគេគោរព កោតសរសើរ ស្វែងរក និងស្រេកឃ្លានចង់បាននៅក្នុងដួងចិត្តរបស់ពួកគេ គឺមិនមែនដើម្បីក្លាយជាមនុស្សម្នាក់ដែលមានសេចក្ដីពិតក្នុងខ្លួន ហើយចង់ធ្វើជាមនុស្សម្នាក់ដែលព្រះជាម្ចាស់សព្វព្រះទ័យឡើយ ប៉ុន្តែចង់ធ្វើជាមនុស្សម្នាក់ដែលមើលពីសំបកក្រៅទៅហាក់ដូចជាធ្វើអំពើល្អ។ ពួកគេចង់បានអ្វីដែលពួកគេប្រឌិតនៅក្នុងចិត្តគំនិតរបស់ពួកគេ និងនៅក្នុងបំណងចិត្ត និងគ្រោងការរបស់ពួកគេ ដើម្បីអាចលាក់បាំងការបោកបញ្ឆោតបាន ដើម្បីអាចបន្លំភ្នែកមនុស្សដែលពួកគេជួប ដូច្នេះគ្មាននរណាម្នាក់អាចមើលធ្លុះពួកគេបានឡើយ។ ពួកគេចង់អាចនិយាយបញ្ឆិតបញ្ឆៀងបានដោយងាយស្រួលនៅក្នុងហ្វូងមនុស្ស ដើម្បីអាចប្រើល្បិច ឧបាយកល និងស្នៀតបានគ្រប់បែបយ៉ាង ដោយភាពប៉ិនប្រសប់ឥតខ្ចោះ ហើយទទួលបានការស្រឡាញ់ពេញចិត្ត និងការស្វាគមន៍នៅគ្រប់ទីកន្លែងដែលពួកគេទៅ។ នេះជាប្រភេទមនុស្សដែលពួកគេចង់ធ្វើ។ តើនេះជាផ្លូវប្រភេទអ្វីដែរ? នេះគឺជាផ្លូវរបស់អារក្ស។ វាមិនមែនជាផ្លូវដែលមនុស្សពិតប្រាកដជ្រើសដើរនោះទេ។ ដើម្បីបោកបញ្ឆោតមនុស្សឱ្យបាត់បង់ទំនុកចិត្តលើខ្លួនឯង ដើម្បីឱ្យពួកគេមានអារម្មណ៍ល្អ និងផ្ដល់នូវការបំភាន់ភ្នែកក្លែងក្លាយ ពួកគេប្រើទស្សនវិជ្ជាលោកិយរបស់សាតាំង ប្រើហេតុផលរបស់វា ទិសដៅដែលវាចង់ឱ្យធ្វើសកម្មភាព និងគោលការណ៍ដែលគ្រប់គ្រងលើទង្វើរបស់វា។ ពួកគេប្រើគ្រប់កលល្បិច គ្រប់ឧបាយកល នៅគ្រប់ទីកន្លែងទាំងអស់។ នេះមិនមែនជាមាគ៌ាដែលមនុស្សជឿលើព្រះជាម្ចាស់គួរដើរនោះទេ។ ចុងក្រោយបំផុត មិនត្រឹមតែពួកគេមិនត្រូវបានសង្គ្រោះនោះទេ ប៉ុន្តែពួកគេនឹងត្រូវទទួលរងនូវការដាក់ទោសទៀតផង។ គេនឹងត្រូវជួបនូវវាសនាបែបនេះយ៉ាងប្រាកដ ដែលគ្មានអ្វីគួរសង្ស័យបន្តិចសោះឡើយ។

ដកស្រង់ពី «ការជឿលើសាសនានឹងមិននាំទៅរកសេចក្ដីសង្គ្រោះឡើយ» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ

ខាង​ដើម៖ ២. អ្វីជាបុគ្គលបោកបញ្ឆោត និងវិធីដែលពួកគេបើកបង្ហាញ

បន្ទាប់៖ ៤. អ្វីជាគោលការណ៍នៃការអនុវត្តនៅក្នុងការក្លាយជាបុគ្គលស្មោះត្រង់

តើយើងគួរអធិស្ឋានយ៉ាងដូចម្ដេច ដើម្បីឲ្យព្រះជាម្ចាស់ទ្រង់សណ្ដាប់? សូមទាក់ទងមកកាន់យើងខ្ញុំ ដើម្បីស្វែងរកដំណោះស្រាយ។

ខ្លឹមសារ​ពាក់ព័ន្ធ

១. មូលហេតុដែលព្រះជាម្ចាស់មានព្រះនាមផ្សេងគ្នានៅក្នុងយុគសម័យផ្សេងគ្នា និងសារៈសំខាន់នៃព្រះនាមរបស់ទ្រង់

ខគម្ពីរយោង៖ «ហើយព្រះជាម្ចាស់ក៏មានបន្ទូលនឹងម៉ូសេបន្ថែមទៀតថា ចូរអ្នកនិយាយទៅកាន់កូនចៅអ៊ីស្រាអែលថា ព្រះយេហូវ៉ា ជាព្រះនៃឱពុករបស់អ្នក...

តើការប្រែចិត្តជាអ្វី? តើគ្រីស្ទបរិស័ទ្ទគួរប្រែចិត្តយ៉ាងដូចម្ដេច ស្ថិតក្នុងគ្រោះមហន្តរាយ?

By Xiaoyu, USA ក្នុងឆ្នាំ ២០២០ វីរុសកូវីដ-១៩ បានវាយលុកសកលលោក ដែលនាំពិភពលោកឱ្យធ្លាក់ក្នុងជំងឺរាតត្បាត។ ហើយគួរឱ្យរន្ធត់ផងដែរនោះ...

ការ​សម្លឹង​មើល​ការ​លេចមក​របស់​ព្រះ​ជា​ម្ចាស់​នៅ​ក្នុង​ការ​ជំនុំ​ជម្រះ និង​ការ​ដាក់​ទោស​របស់​ទ្រង់

យើង​គោរព​តាម​​​ក្រឹត្យ​វិន័យ និង​បញ្ញត្តិ​នានា​នៅ ក្នុង​ព្រះ​គម្ពីរ រីក​រាយ​ចំពោះ​ព្រះគុណ​ដ៏​បរិបូរ​របស់​ព្រះ​អម្ចាស់​យេស៊ូវ​គ្រីស្ទ...

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ