៣. មូលហេតុដែលនិយាយថា អស់អ្នកដែលមិនស្គាល់ព្រះជាម្ចាស់ ទាស់ទទឹងនឹងព្រះជាម្ចាស់

ព្រះបន្ទូលពាក់ព័ន្ធរបស់ព្រះជាម្ចាស់៖

ចាប់តាំងពីមនុស្សចាប់ផ្តើមដើរលើផ្លូវត្រូវនៃជំនឿនៅក្នុងព្រះជាម្ចាស់មក មានរឿងជាច្រើនដែលពួកគេនៅស្រពិចស្រពិលនៅឡើយ។ ពួកគេនៅតែស្ថិតនៅក្នុងភាពភ័ន្តច្រឡំទាំងស្រុងអំពីកិច្ចការរបស់ព្រះជាម្ចាស់ និងអំពីកិច្ចការជាច្រើនដែលពួកគេគួរធ្វើ។ ម៉្យាង ដោយសារតែគម្លាតនៃបទពិសោធន៍របស់ពួកគេ និងដែនកំណត់នៅក្នុងសមត្ថភាពដើម្បីទទួលរបស់ពួកគេ ម៉្យាងទៀត គឺដោយសារតែកិច្ចការរបស់ព្រះជាម្ចាស់នៅមិនទាន់នាំមនុស្សមកដល់ដំណាក់កាលនេះនៅឡើយ។ ដូច្នេះ គ្រប់គ្នាមន្ទិលអំពីបញ្ហាខាងវិញ្ញាណភាគច្រើន។ អ្នករាល់គ្នាមិនត្រឹមតែស្រពិចស្រពិលអំពីអ្វីដែលអ្នកគួរចូលទៅក្នុងប៉ុណ្ណោះទេ អ្នកថែមទាំងមិនដឹងអំពីកិច្ចការរបស់ព្រះជាម្ចាស់ថែមទៀតផង។ បញ្ហានៃចំណុចខ្វះខាតដែលមាននៅក្នុងអ្នករាល់គ្នា គឺលើសពីបញ្ហាសាមញ្ញទៅទៀត៖ វាជាគុណវិបត្តិដ៏ធំមួយ ពួកអ្នកដែលនៅក្នុងពិភពនៃសាសនាមានដូចៗគ្នា។ នៅទីនេះមានចំណុចសំខាន់ស្តីពីមូលហេតុដែលមនុស្សមិនស្គាល់ព្រះជាម្ចាស់ ដូច្នេះ គុណវិបត្តិនេះគឺជាភាពខ្វះចន្លោះដែលអស់អ្នកដែលស្វែងរកទ្រង់ទាំងអស់មានដូចៗគ្នា។ គ្មាននរណាម្នាក់ធ្លាប់ស្គាល់ព្រះជាម្ចាស់ ឬធ្លាប់ឃើញព្រះភ័ក្ត្រដ៏ពិតរបស់ទ្រង់នោះទេ។ គឺដោយសារតែហេតុផលនេះ ទើបកិច្ចការរបស់ព្រះជាម្ចាស់ក្លាយជាកិច្ចការដែលពិបាក ដូចជាការរំកិលភ្នំ ឬបាចទឹកសមុទ្រអ៊ីចឹង។ មនុស្សច្រើនណាស់បានបូជាជីវិតរស់នៅរបស់ពួកគេដើម្បីកិច្ចការរបស់ព្រះជាម្ចាស់។ មនុស្សច្រើនណាស់ត្រូវបានបំផ្លាញដោយសារតែកិច្ចការរបស់ទ្រង់ មនុស្សច្រើនណាស់ត្រូវបានរងទារុណកម្មដល់ស្លាប់ដើម្បីផលប្រយោជន៍នៃកិច្ចការរបស់ទ្រង់ មនុស្សច្រើនណាស់បានស្លាប់យ៉ាងអយុត្តិធម៌ទាំងទឹកភ្នែកនៃក្តីស្រឡាញ់ចំពោះព្រះជាម្ចាស់ មនុស្សច្រើនណាស់បានជួបប្រទះការធ្វើទុក្ខបុកម្នេញយ៉ាងសាហាវឃោរឃៅ...។ សោកនាដកម្មទាំងនេះបានកើតឡើង តើទាំងអស់នេះមិនមែនដោយសារកង្វះចំណេះដឹងរបស់មនុស្សអំពីព្រះជាម្ចាស់ទេឬអី? ធ្វើដូចម្តេច ទើបមនុស្សម្នាក់ដែលមិនស្គាល់ព្រះជាម្ចាស់ អាចមានមុខមកនៅចំពោះព្រះភ័ក្ត្ររបស់ទ្រង់? ធ្វើដូចម្តេចទើបមនុស្សម្នាក់ដែលជឿលើព្រះជាម្ចាស់ ប៉ុន្តែធ្វើទុក្ខបុកម្នេញទ្រង់អាចមានមុខមកនៅចំពោះព្រះភ័ក្ត្ររបស់ទ្រង់? ទាំងនេះមិនមែនជាកង្វះខាតតែមួយរបស់ពួកអ្នកដែលនៅក្នុងពិភពនៃសាសនាប៉ុណ្ណោះទេ ចំណែកអ្នករាល់គ្នា និងពួកគេក៏មានកង្វះខាតនោះដូចគ្នា។ មនុស្សជឿលើព្រះជាម្ចាស់ដោយគ្មានស្គាល់ទ្រង់នោះទេ។ ដោយសារតែហេតុផលនេះតែម៉្យាងប៉ុណ្ណោះ ទើបពួកគេមិនគោរពព្រះជាម្ចាស់យ៉ាងជ្រាលជ្រៅនៅក្នុងចិត្តរបស់ពួកគេ ហើយនៅក្នុងចិត្តរបស់ពួកគេគឺមិនកោតខ្លាចទ្រង់។ ក៏មានពួកអ្នកដែលធ្វើកិច្ចការដែលពួកគេគិតដោយខ្លួនឯងដោយចំហរ និងឥតញញើតនៅក្នុងក្រុមមនុស្សនេះផងដែរ ហើយពួកគេធ្វើកិច្ចការដែលព្រះជាម្ចាស់ប្រគល់ឲ្យ ផ្អែកទៅលើការទាមទារ និងចំណង់មិនសមរម្យផ្ទាល់ខ្លួនរបស់ពួកគេ។ មនុស្សជាច្រើនធ្វើសកម្មភាពយ៉ាងសម្បើម ដោយមិនផ្តល់តម្លៃដល់ព្រះជាម្ចាស់នោះទេ ប៉ុន្តែពួកគេដើរតាមបំណងផ្ទាល់ខ្លួនរបស់ពួកគេទៅវិញ។ តើឧទាហរណ៍ទាំងនេះមិនមែនជាការបង្ហាញដ៏ល្អឥតខ្ចោះនៃចិត្តបែបអាត្មានិយមរបស់មនុស្សទេឬអី? តើឧទាហរណ៍ទាំងនេះមិនបង្ហាញពីធាតុដែលច្រើនហួសនៃការបោកបញ្ឆោតនៅក្នុងមនុស្សទេឬអី? តាមពិតមនុស្សអាចមានបញ្ញាក្រៃលែង ប៉ុន្តែធ្វើដូចម្តេចទើបអំណោយទានរបស់ពួកគេអាចជំនួសឲ្យកិច្ចការរបស់ព្រះជាម្ចាស់បាន? តាមពិតមនុស្សអាចបារម្ភអំពីអម្រែករបស់ព្រះជាម្ចាស់ ប៉ុន្តែពួកគេមិនអាចធ្វើសកម្មភាពដោយភាពអាត្មានិយមពេកនោះទេ។ តើទង្វើរបស់មនុស្ស ពិតជាដូចទង្វើរបស់ព្រះជាម្ចាស់ឬទេ? តើមាននរណាម្នាក់ប្រាកដមួយរយភាគរយឬទេ? ដើម្បីនាំយកទីបន្ទាល់ថ្វាយព្រះជាម្ចាស់ ដើម្បីទទួលបានសិរីល្អរបស់ទ្រង់ នេះគឺជាករណីពិសេសដែលព្រះជាម្ចាស់បានបង្កើត ហើយលើកមនុស្សឡើង។ ធ្វើដូចម្តេចទើបមនុស្សមានតម្លៃ? កិច្ចការរបស់ព្រះជាម្ចាស់ទើបតែបានចាប់ផ្តើម ហើយព្រះបន្ទូលរបស់ទ្រង់ទើបតែចាប់ផ្តើមមានព្រះបន្ទូលប៉ុណ្ណោះ។ នៅត្រង់ចំណុចនេះ មនុស្សមានអារម្មណ៍ល្អអំពីខ្លួនឯង ប៉ុន្តែតើនេះមិនមែនកំពុងតែនាំឲ្យអាម៉ាស់មុខទេឬ? ពួកគេយល់តិចបំផុត។ ទោះបីជាអ្នកទ្រឹស្តីប្រកបដោយទេព្យកោសល្យភាគច្រើន និងវាគ្មិនដែលមានវោហាស័ព្ទភាគច្រើន ក៏មិនអាចពណ៌នាអំពីភាពសម្បូរណ៍ហូរហៀររបស់ព្រះជាម្ចាស់ទាំងអស់បានដែរ ដូច្នេះ តើអ្នករាល់គ្នាអាចពណ៌នាបានតិចប៉ុណ្ណាទៅ? អ្នករាល់គ្នាមិនគួរកំណត់តម្លៃផ្ទាល់ខ្លួនរបស់អ្នកឲ្យខ្ពស់ជាងស្ថានសួគ៌បានទេ ផ្ទុយទៅវិញ អ្នកគួរតែមើលខ្លួនឯងឲ្យទាបជាងមនុស្សដែលមានហេតុផល ដែលស្វះស្វែងស្រឡាញ់ព្រះជាម្ចាស់។ នេះគឺជាផ្លូវដែលអ្នករាល់គ្នានឹងចូលទៅ៖ គឺមើលខ្លួនឯងឲ្យទាបជាងអ្នកដទៃទាំងអស់។ ហេតុអ្វីបានជាអ្នកមើលខ្លួនឯងខ្ពស់បែបនេះ? ហេតុអ្វីបានជាអ្នកដាក់ខ្លួនឯងនៅក្នុងការប៉ាន់ប្រមាណដែលខ្ពស់បែបនេះ? នៅលើវិថីជីវិតដ៏វែងឆ្ងាយ អ្នករាល់គ្នាទើបតែដើរបានពីរបីជំហានប៉ុណ្ណោះ។ គ្រប់យ៉ាងដែលអ្នកមើលឃើញ គឺជាព្រះហស្តរបស់ព្រះជាម្ចាស់ មិនមែនមើលឃើញទ្រង់ទ្រាយទាំងមូលរបស់ព្រះជាម្ចាស់នោះទេ។ វាផ្តល់ផលប្រយោជន៍សម្រាប់អ្នករាល់គ្នា ក្នុងការមើលឃើញកិច្ចការរបស់ព្រះជាម្ចាស់ឲ្យច្រើនជាងមុន ក្នុងការស្វែងរកនូវអ្វីដែលអ្នករាល់គ្នាគួរចូលទៅក្នុងឲ្យច្រើនជាងមុន ព្រោះថាអ្នករាល់គ្នាបានផ្លាស់ប្តូរតិចតួចពេក។

ដកស្រង់ពី «កិច្ចការ និងការចូលទៅក្នុង (១)» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ដើម្បីយល់ពីគោលបំណងនៃកិច្ចការរបស់ព្រះ យល់ពីឥទ្ធិពលដែលកិច្ចការរបស់ទ្រង់មានមកលើមនុស្ស និងយល់ច្បាស់ពីព្រះហឫទ័យដ៏ពិតប្រាកដរបស់ទ្រង់ ចំពោះមនុស្សលោក៖ នេះគឺជាអ្វីដែលមនុស្សគ្រប់គ្នាដែលដើរតាមព្រះជាម្ចាស់ គប្បីសម្រេចឲ្យបាន។ សព្វថ្ងៃនេះ ការយល់ដឹងអំពីកិច្ចការរបស់ព្រះ គឺជាអ្វីដែលមនុស្សរាល់គ្នាខ្វះខាត។ ទង្វើដែលព្រះជាម្ចាស់បានធ្វើមកលើមនុស្ស កិច្ចការទាំងមូលរបស់ព្រះ និងព្រះហឫទ័យដ៏ពិតប្រាកដរបស់ព្រះជាម្ចាស់ចំពោះមនុស្សលោក រាប់តាំងពីការបង្កើតភពផែនដីរហូតដល់បច្ចុប្បន្ន ទាំងអស់នេះ គឺជារឿងដែលមនុស្សមិនដឹង និងមិនយល់។ ភាពខ្វះចន្លោះនេះ មិនមែនត្រឹមតែមើលមិនឃើញ នៅក្នុងចំណោមអ្នកកាន់សាសនាទាំងមូលប៉ុណ្ណោះទេ ប៉ុន្តែ សូម្បីតែក្នុងចំណោមអ្នកដែលជឿលើព្រះជាម្ចាស់ក៏គ្មានដែរ។ នៅពេលថ្ងៃនោះមកដល់ នោះអ្នកនឹងមើលឃើញព្រះជាម្ចាស់យ៉ាងពិតប្រាកដ នៅពេលដែលអ្នកគិតយល់ពីព្រះប្រាជ្ញាញ្ញាណរបស់ទ្រង់ នៅពេលដែលអ្នកមើលឃើញទង្វើទាំងអស់ដែលព្រះបានធ្វើ នៅពេលដែលអ្នកដឹងថា ព្រះជានរណា និងមានអ្វីខ្លះ ជាពេល ដែលអ្នកបានឃើញព្រះទ័យយល់អធ្យាស្រ័យ ព្រះប្រាជ្ញាញ្ញាណ ភាពអស្ចារ្យរបស់ទ្រង់ និងគ្រប់អ្វីៗទាំងអស់ ដែលទ្រង់បានធ្វើមកលើមនុស្ស គឺពេលនោះហើយដែលអ្នកនឹងសម្រេចបានជោគជ័យនៅក្នុងសេចក្ដីជំនឿរបស់អ្នកចំពោះព្រះ។ នៅពេលគេនិយាយថា ព្រះជាម្ចាស់មានអ្វីៗគ្រប់យ៉ាង និងជាព្រះដ៏ពេញបរិបូរណ៍ តើទ្រង់មានអ្វីគ្រប់យ៉ាង តាមវិធីណាឲ្យប្រាកដ ហើយទ្រង់ពេញបរិបូរណ៍ តាមវិធីណាឲ្យប្រាកដ? ប្រសិនបើអ្នករាល់មិនយល់ពីចំណុចនេះទេ នោះអ្នកមិនអាចចាត់ទុកថាមានជំនឿលើព្រះជាម្ចាស់បានឡើយ។ ហេតុអ្វីក៏ខ្ញុំនិយាយថា មនុស្សដែលនៅក្នុងចំណោមអ្នកកាន់សាសនា មិនមែនជាអ្នកជឿលើព្រះ តែជាអ្នកប្រព្រឹត្តអាក្រក់ ជាជំពូកមនុស្សដូចគ្នានឹងមារសាតាំង? នៅពេលខ្ញុំនិយាយថា ពួកគេជាមនុស្សអាក្រក់ នោះគឺដោយសារតែពួកគេមិនយល់ពីព្រះហឫទ័យរបស់ព្រះ និងមិនអាចមើលឃើញប្រាជ្ញាញាណរបស់ទ្រង់។ គ្មានពេលណាដែលព្រះជាម្ចាស់បង្ហាញកិច្ចការរបស់ទ្រង់ដល់ពួកគេឡើយ។ ពួកគេជាមនុស្សខ្វាក់ ពួកគេមិនអាចមើលឃើញទង្វើរបស់ ព្រះជាម្ចាស់នោះទេ ពួកគេត្រូវបានព្រះជាម្ចាស់បោះបង់ចោល ហើយ ពួកគេខ្វះការយកចិត្តទុកដាក់ និងការការពារទាំងស្រុងពីព្រះជាម្ចាស់ មិនចាំបាច់និយាយដល់កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធនោះទេ។ អស់ អ្នកណាដែលគ្មានកិច្ចការរបស់ព្រះ អ្នកនោះសុទ្ធតែជាអ្នកប្រព្រឹត្តអាក្រក់ និងជាអ្នកប្រឆាំងទាស់នឹងព្រះ។ ការប្រឆាំងទាស់នឹងព្រះជាម្ចាស់ដែលខ្ញុំនិយាយដល់នេះ សំដៅលើអស់អ្នកណាដែលមិនស្គាល់ព្រះជាម្ចាស់ អស់អ្នកណាដែលស្គាល់ព្រះត្រឹមតែតាមបបូរមាត់របស់ពួកគេ តែពុំបានស្គាល់ទ្រង់ពិតប្រាកដ អស់អ្នកណាដែលដើរតាមព្រះជាម្ចាស់ តែមិនស្តាប់បង្គាប់ទ្រង់ និងអស់អ្នកណាដែលអាស្រ័យផលពីព្រះគុណ របស់ព្រះ តែមិនអាចប្រកាន់ខ្ជាប់នូវទីបន្ទាល់របស់ខ្លួនចំពោះទ្រង់។ បើគ្មានការយល់ដឹងអំពីគោលបំណងនៃកិច្ចការរបស់ព្រះ ឬគ្មានការយល់ដឹងអំពីកិច្ចការដែលព្រះជាម្ចាស់ធ្វើចំពោះមនុស្សលោកទេ នោះមនុស្សមិនអាចបំពេញតាមព្រះហឫទ័យរបស់ព្រះបានឡើយ ហើយក៏មិនអាចប្រកាន់ខ្ជាប់នូវទីបន្ទាល់របស់ខ្លួនចំពោះព្រះបានដែរ។ មូលហេតុដែលមនុស្សប្រឆាំងទាស់នឹងព្រះ ទីមួយកើតចេញពីនិស្ស័យ ខូចអាក្រក់របស់ពួកគេ និងមួយទៀត កើតចេញពីភាពល្ងង់ខ្លៅ មិនស្គាល់ព្រះ និងកង្វះការយល់ដឹងអំពីគោលការណ៍ដែលព្រះបំពេញកិច្ចការ និងអំពីព្រះហឫទ័យរបស់ទ្រង់ចំពោះមនុស្ស។ ទិដ្ឋភាពទាំងពីរនេះរួមគ្នា បង្កើតបានជាប្រវត្តិនៃការប្រឆាំងទាស់របស់មនុស្ស ចំពោះព្រះជាម្ចាស់។ មនុស្សដែលទើបតែជឿថ្មី ទាស់ទទឹងនឹងព្រះ ដោយសារតែការទាស់ទទឹងនេះ មានក្នុងចរិតពីកំណើតរបស់គេ រីឯមនុស្សដែលជឿយូរហើយ គេទាស់ទទឹងនឹងព្រះ ដោយសារតែចរិតព្រងើយកន្តើយដែលគេមានចំពោះព្រះជាម្ចាស់ បន្ថែមលើនិស្ស័យខូចអាក្រក់របស់គេ។ នៅមុនពេលដែលព្រះជាម្ចាស់បានក្លាយជាសាច់ឈម ខ្នាតរង្វាស់ថា តើមនុស្សម្នាក់ប្រឆាំងទាស់នឹងព្រះជាម្ចាស់ដែរឬអត់នោះ គឺអាស្រ័យថា តើបុគ្គលនោះគោរពតាមបញ្ញត្តិ ដែលព្រះជាម្ចាស់បានចែង នៅស្ថានសួគ៌ដែរ ឬយ៉ាងណា។ ឧទាហរណ៍ នៅក្នុងសម័យក្រឹត្យវិន័យ ជនណាដែលមិនគោរពតាមក្រឹត្យវិន័យរបស់ព្រះយេហូវ៉ា ត្រូវបានគេចាត់ទុកជាមនុស្សដែលប្រឆាំងទាស់នឹងព្រះជាម្ចាស់។ ជនណាដែលលួចយកតង្វាយថ្វាយព្រះយេហូវ៉ា ឬជនដែលប្រឆាំងទាស់នឹងមនុស្ស ដែលព្រះយេហូវ៉ាគាប់ព្រះហឫទ័យ ត្រូវចាត់ទុកជាអ្នកប្រឆាំងទាស់នឹងព្រះជាម្ចាស់ ហើយត្រូវកាត់ទោសដោយគប់សម្លាប់នឹងដុំថ្ម។ ជនណាដែលមិនគោរពឪពុកម្តាយខ្លួន ជនណាដែលបានវាយដំ ឬដាក់បណ្តាសាអ្នកដទៃ ត្រូវចាត់ទុកជាមនុស្សម្នាក់ដែលមិនគោរពតាមក្រឹត្យវិន័យ។ ហើយអស់អ្នកណាដែលមិនកាន់តាមក្រឹត្យវិន័យរបស់ព្រះយេហូវ៉ា ត្រូវចាត់ទុកជាមនុស្សដែលប្រឆាំងទាស់នឹងទ្រង់។ រឿងនេះគ្មានទៀតទេក្នុងយុគសម័យនៃព្រះគុណ ពេលនោះជនណាដែលប្រឆាំងទាស់នឹងព្រះយេស៊ូវ ត្រូវចាត់ទុកជាអ្នកដែលប្រឆាំងនឹងព្រះជាម្ចាស់ ហើយជនណាដែលមិនស្តាប់បង្គាប់តាមព្រះសូរសៀងរបស់ព្រះយេស៊ូវ ត្រូវចាត់ទុកជាអ្នកដែលប្រឆាំងទាស់នឹងព្រះជាម្ចាស់។ នៅពេលនេះ លក្ខណៈនៃការប្រឆាំងទាស់នឹងព្រះជាម្ចាស់ ត្រូវបានកំណត់កាន់តែសុក្រឹត និងជាក់ស្តែងជាងមុន។ នៅពេលដែលព្រះជាម្ចាស់មិនទាន់ក្លាយសាច់ឈាមនៅឡើយ ខ្នាតរង្វាស់ថា តើមនុស្សម្នាក់ប្រឆាំងទាស់នឹងព្រះ ឬអត់នោះ គឺអាស្រ័យលើថា តើបុគ្គលនោះបានថ្វាយបង្គំ និងគោរពបូជាដល់ព្រះ ដ៏មើលមិនឃើញ ដែលគង់នៅស្ថានសួគ៌ដែរ ឬយ៉ាងណា។ លក្ខណៈនៃការប្រឆាំងទាស់នឹងព្រះជាម្ចាស់ ដែលបានកំណត់នៅគ្រា នោះ មិនមែនសុទ្ធតែជាក់ស្តែងទាំងអស់នោះទេ ដ្បិតមនុស្សមិនអាចមើលឃើញព្រះជាម្ចាស់នោះឡើយ ហើយពួកគេក៏មិនដឹងថា រូបអង្គរបស់ព្រះជាម្ចាស់ មានលក្ខណៈបែបណាដែរ ឬថា ទ្រង់បានធ្វើកិច្ចការ និងមានព្រះបន្ទូលអ្វីខ្លះដែរ។ មនុស្សគ្មានសញ្ញាណអ្វីសោះអំពីព្រះជាម្ចាស់ ហើយគេបានជឿលើព្រះដោយស្រពិចស្រពិល ព្រោះ ព្រះជាម្ចាស់មិនទាន់បានបង្ហាញខ្លួន ឲ្យមនុស្សបានឃើញនៅឡើយទេ។ ដូច្នេះ មិនថា មនុស្សបានជឿលើព្រះជាម្ចាស់ តាមការស្រមើស្រមៃរបស់ពួកគេ ឬយ៉ាងណានោះទេ ក៏ព្រះជាម្ចាស់មិនបានថ្កោលទោសមនុស្ស ឬទាមទារអ្វីច្រើនពេកពីមនុស្សនោះទេ ត្បិតមនុស្សមិនអាចមើលឃើញព្រះជាម្ចាស់បានឡើយ។ នៅពេលដែលព្រះជាម្ចាស់បានក្លាយជាសាច់ឈាម និងមកបំពេញកិច្ចការក្នុងចំណោមមនុស្សផងទាំងពួង គ្រប់គ្នាមើលឃើញទ្រង់ និងស្តាប់ឮព្រះបន្ទូលរបស់ទ្រង់ ហើយគ្រប់គ្នាបានឃើញពីទង្វើដែលព្រះធ្វើ តាមរូបកាយខាងសាច់ឈាមរបស់ទ្រង់។ នៅពេលនេះ សញ្ញាណទាំងអស់របស់មនុស្សក៏រលាយបាត់។ ចំពោះអស់អ្នកណាដែលបានឃើញព្រះជាម្ចាស់ ដែលលេចមកជាសាច់ឈាម ពួកគេនឹងមិនត្រូវទទួលទោសទេ បើពួកគេព្រមស្តាប់បង្គាប់ទ្រង់ ចំណែកអស់អ្នកណាដែលមានចេតនាតតាំងជាមួយទ្រង់ នឹងត្រូវចាត់ទុកជាអ្នកប្រឆាំងទាស់នឹងព្រះជាម្ចាស់។ មនុស្សបែបនេះ គឺជាពួកទទឹងនឹងព្រះគ្រីស្ទ ជាសត្រូវដែលមានចេតនាប្រឆាំងទាស់នឹងព្រះជាម្ចាស់។ អ្នកដែលមានសញ្ញាណអំពីព្រះជាម្ចាស់ ចាក់ឬសក្នុងគំនិតរបស់គេ ប៉ុន្តែ ក៏នៅតែត្រៀមខ្លួនជាស្រេច ហើយព្រមស្ដាប់បង្គាប់ទ្រង់ គេនឹងមិនទទួលបានការថ្កោលទោសឡើយ។ ព្រះថ្កោលទោសមនុស្ស ដោយផ្អែកលើបំណង និងទង្វើរបស់ពួកគេ មិនមែនថ្កោលទោស ដោយផ្អែកគំនិត និងយោបល់របស់ពួកគេឡើយ។ បើទ្រង់ថ្កោលទោសមនុស្ស ដោយផ្អែកលើគំនិត និងយោបល់របស់ពួកគេ នោះនឹងគ្មានមនុស្សណាម្នាក់អាចគេចផុតពី ព្រះហស្ដនៃសេចក្ដីខ្ញាល់របស់ព្រះបានឡើយ។ អស់អ្នកណាដែលមាន ចេតនាប្រឆាំងទាស់នឹងព្រះដែលយកកំណើតជាសាច់ឈាម នឹងត្រូវទទួលទណ្ឌកម្ម ដោយសារការមិនស្តាប់បង្គាប់របស់ពួកគេ។ ទាក់ទងនឹងមនុស្សដែលប្រឆាំងនឹងព្រះជាម្ចាស់ដោយចេតនាទាំងអស់នេះ ការប្រឆាំងទាស់របស់ពួកគេ កើតចេញពីការពិតដែលថា ពួកគេមានសញ្ញាណចាក់ឫសអំពីព្រះ ដែលនាំពួកគេផុងខ្លួនទៅក្នុងសកម្មភាពដែលរំខានដល់កិច្ចការរបស់ព្រះជាបន្តបន្ទាប់។ មនុស្សទាំងអស់នេះ មានចេតនាតតាំង និងបំផ្លាញកិច្ចការរបស់ព្រះ។ ពួកគេមិនត្រឹមតែមានសញ្ញាណអំពីព្រះជាម្ចាស់ប៉ុណ្ណោះទេ ប៉ុន្តែ ពួកគេថែមទាំងបានចូលរួមក្នុងសកម្មភាពនានា ដែលរំខានដល់កិច្ចការរបស់ទ្រង់ទៀតផង ហើយដោយហេតុនេះ មនុស្សប្រភេទនេះនឹងត្រូវថ្កោលទោស។ អ្នកដែលគ្មានចេតនាធ្វើឱ្យរំខានដល់កិច្ចការរបស់ព្រះ នឹងមិនទទួលនូវការថ្កោលទោសថាជាមនុស្សមានបាបនោះទេ ព្រោះពួកគេអាចស្ដាប់បង្គាប់ដោយសុទ្ធចិត្ត និងមិនចូលរួមក្នុងសកម្មភាពនានា ដែលបង្កឱ្យមានការរំខាន និងភាពវឹកវរនោះទេ។ មនុស្សបែបនេះនឹងមិនទទួលបានការថ្កោលទោសឡើយ។ ក៏ប៉ុន្តែ នៅពេលមនុស្សឆ្លងកាត់កិច្ចការរបស់ព្រះជាម្ចាស់ អស់រយៈពេលជាច្រើនឆ្នាំ ប្រសិនបើពួកគេនៅបន្តមានសញ្ញាណចាក់ឫសអំពីព្រះជាម្ចាស់ ហើយនៅតែមិនអាចយល់ដឹងពីកិច្ចការរបស់ព្រះដែលយកកំណើតជាសាច់ឈាម ហើយប្រសិនបើពួកគេនៅតែបន្តមានសញ្ញាណអំពីព្រះ មិនថា ពួកគេបានឆ្លងកាត់កិច្ចការរបស់ទ្រង់ ច្រើនឆ្នាំប៉ុនណា ហើយនៅតែមិនអាចស្គាល់ទ្រង់បាន ដូច្នេះ ទោះបីជាពួកគេមិនបានចូលរួមក្នុងសកម្មភាពរំខាននានាក្តី ក៏ចិត្តរបស់ពួកគេបានដិតដាមទៅដោយសញ្ញាណយ៉ាងច្រើនអំពីព្រះជាម្ចាស់ ហើយទោះបីជាសញ្ញាណទាំងនេះ មិនសម្តែងចេញមកច្បាស់ក្តី ក៏មនុស្សបែបនេះគ្មានប្រយោជន៍អ្វីចំពោះកិច្ចការរបស់ព្រះដែរ។ ពួកគេមិនអាចផ្សាយដំណឹងល្អសម្រាប់ព្រះជាម្ចាស់ ឬប្រកាន់ខ្ជាប់នូវទីបន្ទាល់របស់ខ្លួន ចំពោះទ្រង់បានឡើយ។ មនុស្សបែបនេះគឺជាមនុស្សដែលគ្មានបានការ និងជាមនុស្សល្ងង់ខ្លៅ។ ដោយសារតែពួកគេមិនស្គាល់ព្រះជាម្ចាស់ ហើយលើសពីនេះទៅទៀត ពួកគេមិនអាចបោះចោលសញ្ញាណរបស់ពួកគេអំពីទ្រង់បានទាំងស្រុង ដូច្នេះ ពួកគេត្រូវទទួលការថ្កោលទោស។ គេអាចនិយាយដូចនេះថា៖ ចំពោះអ្នកជឿថ្មី រឿងមានសញ្ញាណអំពីព្រះជាម្ចាស់ ឬមិនដឹងអ្វីសោះអំពីទ្រង់ វាជារឿងធម្មតាទេ តែចំពោះអ្នកដែលបានជឿព្រះអស់រយៈពេលជាច្រើន ហើយឆ្លងកាត់បពិសោធន៍ក្នុងកិច្ចការជាច្រើនរបស់ទ្រង់ ការដែលនៅមានសញ្ញាណបែបនេះ វាមិនមែនជារឿងធម្មតាទេ រីឯការដែលមិនដឹងអ្វីសោះអំពីព្រះជាម្ចាស់ គឺកាន់តែមិនធម្មតា ចំពោះមនុស្សបែបនេះទៀតផង។ ពួកគេត្រូវទទួលការថ្កោលទោស ក៏មិនមែនដោយសារតែស្ថានភាពធម្មតានេះដែរ។ មនុស្សមិនធម្មតាទាំងនេះ គឺសុទ្ធតែជាសំរាម។ ពួកគេគឺជាអ្នកដែលប្រឆាំងទាស់នឹងព្រះខ្លាំងជាងគេ និងជាអ្នកដែលទទួលបានព្រះគុណរបស់ព្រះទាំងមិនដឹងគុណ។ មនុស្សបែបនេះ នឹងត្រូវលុបបំបាត់ចោលនៅទីចុងបំផុត!

ដកស្រង់ពី «មនុស្សគ្រប់គ្នាដែលមិនស្គាល់ព្រះជាម្ចាស់ គឺជាមនុស្សដែលប្រឆាំងទាស់នឹងព្រះជាម្ចាស់» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

អ្នកណាដែលមិនយល់ពីគោលបំណងនៃកិច្ចការរបស់ព្រះ គឺជាអ្នកដែលប្រឆាំងទាស់នឹងទ្រង់ ហើយអ្នកដែលបានយល់ពីគោលបំណងនៃកិច្ចការរបស់ព្រះ ប៉ុន្តែ នៅតែមិនខំប្រឹងផ្គាប់ព្រះហឫទ័យព្រះ អ្នកនោះកាន់តែត្រូវបានចាត់ទុកថាជាអ្នកប្រឆាំងនឹងព្រះ។ មានអ្នកដែលអានព្រះគម្ពីរនៅក្នុងព្រះវិហារធំៗ ហើយសូត្រព្រះគម្ពីរពេញមួយថ្ងៃ ប៉ុន្តែ គ្មាននរណាម្នាក់ក្នុងចំណោមពួកគេ យល់ពីគោលបំណងនៃ កិច្ចការរបស់ព្រះជាម្ចាស់ឡើយ។ ក្នុងចំណោមពួកគេ គ្មាននរណាម្នាក់អាចស្គាល់ព្រះជាម្ចាស់ឡើយ ក្នុងចំណោមពួកគេ ក៏រឹតតែគ្មាននរណាម្នាក់ អាចធ្វើតាមព្រះហឫទ័យរបស់ព្រះបានឡើយ។ ពួកគេទាំងអស់សុទ្ធតែជាមនុស្សអប្រិយ គ្មានតម្លៃ ហើយម្នាក់ៗឈរនៅទីដ៏ខ្ពស់ដើម្បីបង្រៀនព្រះជាម្ចាស់។ ពួកគេប្រឆាំងទាស់នឹងព្រះដោយចេតនា ទាំងដែលពួកគេកំពុងកាន់ទង់របស់ព្រះជាម្ចាស់ ពួកគេនៅតែស៊ីសាច់ និងហុតឈាមមនុស្ស ខណៈដែលគេកំពុងប្រកាសអំពីជំនឿរបស់ខ្លួនចំពោះព្រះ។ មនុស្សទាំងអស់នេះសុទ្ធតែជាបិសាចដែលលេបត្របាក់ព្រលឹងមនុស្ស ជាវិញ្ញាណអាក្រក់ដែលមានចេតនា ដើរចូលក្នុងផ្លូវរបស់ អស់អ្នកណាដែលព្យាយាមដើរលើផ្លូវត្រូវ ហើយជាថ្មជំពប់ ដែលបង្អាក់ដល់អ្នកដែលស្វែងរកព្រះជាម្ចាស់ផង។ ពួកគេអាចមាននូវ «អត្តភាពត្រឹមត្រូវ» ប៉ុន្តែ ធ្វើដូចម្ដេចឲ្យអ្នកដែលដើរតាមពួកគេដឹងថា ពួកគេគ្រាន់តែជាពួកទទឹងនឹងព្រះគ្រីស្ទ ដែលដឹកនាំមនុស្ស ឲ្យទាស់ ទទឹងនឹងព្រះជាម្ចាស់? តើធ្វើម្ដេចឲ្យអ្នកដែលដើរតាមពួកគេ ដឹងថា ពួកគេជាវិញ្ញាណអាក្រក់ដ៏មានជីវិត ដែលតាំងចិត្តលេបត្របាក់ព្រលឹងមនុស្ស? អ្នកដែលលើកស្ទួយខ្លួនឯងឲ្យខ្ពង់ខ្ពស់ នៅចំពោះវត្តមានរបស់ព្រះជាម្ចាស់ គឺជាមនុស្សទាបថោកបំផុត ចំណែកអ្នកដែលបន្ទាបខ្លួន គឺជាមនុស្សមានកិត្តិយសបំផុត។ ហើយជាងនេះទៀត អ្នកដែលគិតថា ពួកគេស្គាល់កិច្ចការរបស់ព្រះ និងអ្នកដែលមានសមត្ថភាព ក្នុងការប្រកាសប្រាប់ពីកិច្ចការរបស់ព្រះ ដល់អ្នកដទៃ ដោយសំឡេងឮៗ ទាំងក្នុងខណៈដែលពួកគេសម្លឹងមើលទៅទ្រង់ដោយផ្ទាល់ អ្នកទាំងនេះគឺជាមនុស្សល្ងង់ខ្លៅបំផុត។ មនុស្សបែបនេះ គេគ្មានទីបន្ទាល់ពីព្រះជាម្ចាស់ទេ តែក្រអឺតក្រទម និងពោរពេញដោយអំនួត។ អស់អ្នកណាដែលជឿថា ពួកគេមានចំណេះដឹងតិចតួចអំពីព្រះ ទោះបីជាគេមានបទពិសោធន៍ និងចំណេះដឹងជាក់ស្តែងអំពីទ្រង់ច្រើនក្តី គឺជាមនុស្សដែលទ្រង់សព្វព្រះទ័យបំផុត។ មានតែមនុស្សបែបនេះទេ ទើបមានទីបន្ទាល់ដ៏ពិតប្រាកដ ហើយពិតជាអាចត្រូវបានប្រោសឲ្យបានគ្រប់លក្ខណ៍ ពីសំណាក់ព្រះជាម្ចាស់។ អស់អ្នកណាដែលមិន យល់អំពីព្រះហឫទ័យរបស់ព្រះ នោះគឺជាអ្នកប្រឆាំងទាស់នឹងព្រះ។ អស់អ្នកណាដែលយល់ពីព្រះហឫទ័យរបស់ព្រះ តែពុំបានប្រព្រឹត្ដតាមសេចក្ដីពិត គឺជាអ្នកប្រឆាំងទាស់នឹងព្រះ។ អស់អ្នកណាដែលទទួលទាន និងផឹកព្រះបន្ទូលរបស់ព្រះ តែប្រឆាំងទាស់នឹងខ្លឹមសារនៃព្រះបន្ទូលរបស់ព្រះ គឺជាអ្នកប្រឆាំងទាស់នឹងព្រះ។ អស់អ្នកណាដែលមានសញ្ញាណអំពីព្រះដែលយកកំណើតជាសាច់ឈាម ហើយមានគំនិតចូលរួមក្នុងការបះបោរ គឺជាអ្នកប្រឆាំងទាស់នឹងព្រះ។ អស់អ្នកណាដែលតិទៀនព្រះ គឺជាអ្នកប្រឆាំងទាស់នឹងព្រះ។ ហើយអស់អ្នកណាដែលមិនអាចស្គាល់ព្រះបាន ឬមិនអាចធ្វើជាទីបន្ទាល់សម្រាប់ទ្រង់បាន គឺជាអ្នកប្រឆាំងទាស់នឹងព្រះ។ ដូច្នេះ ខ្ញុំសុំលើកទឹកចិត្តអ្នករាល់គ្នា៖ ប្រសិនបើអ្នករាល់គ្នាពិតជាមានសេចក្តីជំនឿថា អ្នករាល់គ្នា អាចដើរតាមផ្លូវនេះបាន ចូរបន្តដើរតាមផ្លូវនេះចុះ។ ប៉ុន្តែ ប្រសិនបើ អ្នករាល់គ្នាមិនអាចហាមខ្លួនឯងមិនឲ្យប្រឆាំងនឹងព្រះជាម្ចាស់បានទេ នោះអ្នកត្រូវតែដើរចេញឲ្យឆ្ងាយ មុនហួសពេល។ បើមិនដូច្នោះទេ ឱកាសដែលរឿងអាក្រក់ធ្លាក់មកលើអ្នក គឺមានខ្ពស់ណាស់ ពីព្រោះចរិតពីកំណើតរបស់អ្នករាល់គ្នា ខូចអាក្រក់ខ្លាំងណាស់។

ដកស្រង់ពី «មនុស្សគ្រប់គ្នាដែលមិនស្គាល់ព្រះជាម្ចាស់ គឺជាមនុស្សដែលប្រឆាំងទាស់នឹងព្រះជាម្ចាស់» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

តើអ្នករាល់គ្នាចង់ដឹងអំពីឫសគល់នៃមូលហេតុ ដែលពួកផារិស៊ីប្រឆាំងទាស់ជាមួយព្រះយេស៊ូវដែរឬទេ? តើអ្នករាល់គ្នាចង់ដឹងពីសារជាតិរបស់ពួកផារិស៊ីទេ? ពួកគេពោរពេញដោយការស្រមើស្រមៃអំពីព្រះមែស្ស៊ី។ ជាងនេះទៅទៀត ពួកគេជឿត្រឹមថា ព្រះមែស្ស៊ីនឹងយាងមក ប៉ុន្តែពួកគេមិនបានស្វែងរកសេចក្តីពិតនៃជីវិតឡើយ។ ហេតុនេះ សូម្បីសព្វថ្ងៃនេះ ក៏ពួកគេនៅតែទន្ទឹងរង់ចាំព្រះមែស្ស៊ីដែរ ដ្បិតពួកគេមិនស្គាល់ផ្លូវនៃជីវិត ហើយក៏មិនដឹងថា ផ្លូវនៃសេចក្ដីពិតនោះជាអ្វីដែរ។ តើមនុស្សល្ងីល្ងើ ចចេសរឹងរូស និងល្ងង់ខ្លៅដូចជាអ្នករាល់គ្នា អាចទទួលបានព្រះពរពីព្រះជាម្ចាស់បានដោយវិធីណា? តើពួកគេអាចមើលឃើញព្រះមែស្ស៊ីបានដោយរបៀបណា? ពួកគេប្រឆាំងទាស់នឹងព្រះយេស៊ូវ ព្រោះពួកគេមិនស្គាល់ទិសដៅនៃកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ព្រោះពួកគេមិនស្គាល់ផ្លូវនៃសេចក្ដីពិតដែលព្រះយេស៊ូវមានបន្ទូលប្រាប់ ហើយលើសនេះទៅទៀត គឺមកពីពួកគេមិនយល់អំពីព្រះមែស្ស៊ី។ ហើយដោយសារតែពួកគេមិនធ្លាប់បានឃើញព្រះមែស្ស៊ី និងមិនធ្លាប់បានប្រកបជាមួយនឹងព្រះមែស្ស៊ី ទើបពួកគេបានប្រព្រឹត្តកំហុសមួយ គឺប្រកាន់ខ្ជាប់នូវព្រះនាមរបស់ព្រះមែស្ស៊ី ជាអសារឥតការ ទាំងដែលពួកគេកំពុងប្រឆាំងទាស់នឹងនិស្ស័យពិតរបស់ព្រះមែស្ស៊ី អស់ពីលទ្ធភាពដែលគេមាន។ សារជាតិនៃពួកផារិស៊ីនេះ គឺចចេសរឹងរូស ក្រអឺតក្រទម ហើយមិនស្ដាប់បង្គាប់តាមសេចក្ដីពិតឡើយ។ គោលការណ៍នៃសេចក្តីជំនឿរបស់ពួកគេចំពោះព្រះជាម្ចាស់គឺ៖ បើទោះបីសេចក្ដីបង្រៀនរបស់អ្នកជ្រៅជ្រះយ៉ាងណា ទោះបីជាសិទ្ធិអំណាចរបស់អ្នកខ្ពង់ខ្ពស់យ៉ាងណា ក៏អ្នកមិនមែនជាព្រះគ្រីស្ទដែរ លុះត្រាតែគេហៅថា ព្រះមែស្ស៊ី។ តើទស្សនៈទាំងនេះមិនគួរឲ្យអស់សំណើច និងខុសទំនងទេឬអី? ខ្ញុំសូមសួរអ្នករាល់គ្នាទៀតចុះថា៖ អ្នករាល់គ្នាគ្មានការយល់ដឹងអំពីព្រះយេស៊ូវ សូម្បីតែបន្តិច តើការប្រព្រឹត្តកំហុសដូចនឹងពួកផារិស៊ីសម័យដើម វាមិនងាយស្រួលជ្រុលពេក សម្រាប់អ្នករាល់គ្នាទេឬអី? តើអ្នកអាចស្គាល់ផ្លូវនៃសេចក្ដីពិត បានដែរឬទេ? តើអ្នកពិតជាអាចធានាបានថា អ្នកនឹងមិនប្រឆាំងទាស់នឹងព្រះគ្រីស្ទបានដែរឬទេ? តើអ្នកអាចធ្វើតាមកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ បានដែរឬទេ? ប្រសិនបើអ្នកមិនដឹងថា អ្នកនឹងប្រឆាំងទាស់នឹងព្រះគ្រីស្ទ ឬក៏អត់នោះ ខ្ញុំសូមប្រាប់ថា អ្នកកំពុងរស់ក្បែរមាត់ច្រកនៃសេចក្ដីស្លាប់ហើយ។ អស់អ្នកណាដែលមិនស្គាល់ព្រះមែស្ស៊ី គឺសុទ្ធតែអាចប្រឆាំងទាស់នឹងព្រះយេស៊ូវ អាចបដិសេធព្រះយេស៊ូវ ហើយក៏អាចនិយាយបង្កាច់បង្ខូចទ្រង់បានដែរ។ មនុស្សដែលមិនស្គាល់ព្រះយេស៊ូវ សុទ្ធតែអាចបដិសេធទ្រង់ និងអាចជេរប្រមាថទ្រង់បាន។ ជាងនេះទៀត ពួកគេអាចយល់ឃើញថា ការយាងត្រឡប់មកវិញរបស់ព្រះយេស៊ូវ គឺជាការបោកបញ្ឆោតរបស់សាតាំងទៅវិញ ហើយមនុស្សកាន់តែច្រើននឹងផ្ដន្ទាទោសព្រះយេស៊ូវដែលបានត្រឡប់មកជាសាច់ឈាមវិញ។ តើកត្តាអស់ទាំងនេះ មិនធ្វើឲ្យអ្នករាល់គ្នាខ្លាចរអារទេឬអី? អ្វីដែលអ្នករាល់គ្នាជួបប្រទះ គឺជាការប្រមាថដល់ព្រះវិញ្ញាណបរិសុទ្ធ គឺជាការបំផ្លាញព្រះបន្ទូលនៃព្រះវិញ្ញាណបរិសុទ្ធទៅកាន់ពួកជំនុំនិងជាការច្រានចោលអស់ទាំងសេចក្ដីដែលសម្ដែងឲ្យឃើញ តាមរយៈព្រះយេស៊ូវ។ ប្រសិនបើអ្នករាល់គ្នាវង្វេងវង្វាន់យ៉ាងនេះ តើអ្នកអាចទទួលបានអ្វីខ្លះពីព្រះយេស៊ូវ? ប្រសិនបើអ្នករាល់គ្នា មានះបដិសេធមិនព្រមទទួលស្គាល់កំហុសខ្លួន ពេលទ្រង់យាងត្រឡប់ជាសាច់ឈាមវិញ នៅលើពពកស តើអ្នករាល់គ្នាអាចយល់ពីកិច្ចការរបស់ព្រះយេស៊ូវ បានដោយវិធីណា? ខ្ញុំសូមប្រាប់អ្នករាល់គ្នាដូច្នេះថា៖ មនុស្សដែលមិនទទួលបានសេចក្ដីពិត ហើយនៅទន្ទឹងចាំការយាងត្រឡប់មកវិញរបស់ព្រះយេស៊ូវ នៅលើពពកស ទាំងងងឹតងងុល គេច្បាស់ជាប្រមាថដល់ព្រះវិញ្ញាណបរិសុទ្ធជាក់ជាមិនខាន ហើយពួកគេគឺជាក្រុមមនុស្សដែលនឹងត្រូវវិនាសទៅ។ អ្នករាល់គ្នាគ្រាន់តែជាចង់បានព្រះគុណរបស់ព្រះយេស៊ូវ និងគ្រាន់តែចង់ត្រេកអរ សប្បាយនឹង នគរស្ថានសួគ៌ ដ៏មានសិរីរុងរឿង ប៉ុន្តែអ្នកមិនបានស្ដាប់បង្គាប់តាមព្រះបន្ទូលរបស់ព្រះ យេស៊ូវ និងមិនបានទទួលសេចក្ដីពិត ដែលព្រះយេស៊ូវបើកសម្ដែង ពេលទ្រង់យាងត្រឡប់ជាសាច់ឈាមវិញឡើយ។ តើអ្នកនឹងប្រកាន់ខ្ជាប់នូវរបស់អ្វីខ្លះ ដើម្បីប្ដូរជាមួយសេចក្តីពិតនៃការយាងត្រឡប់មកវិញរបស់ព្រះយេស៊ូវនៅលើពពកស? តើការដែលអ្នករមែងប្រព្រឹត្តអំពើបាបដដែលៗ រួចលន់តួបាបម្ដងហើយម្ដងទៀតនោះវាជាភាពស្មោះត្រង់ដែរឬទេ? តើអ្នករាល់គ្នានឹងថ្វាយអ្វីខ្លះជាតង្វាយដល់ព្រះយេស៊ូវដែលយាងត្រឡប់មកវិញនៅលើពពកស? តើវាជាកិច្ចការរាប់សិបឆ្នាំ ដែលអ្នកអួតសរសើរដល់ខ្លួនឯងនោះមែនទេ? តើអ្នកនឹងប្រកាន់ខ្ជាប់អ្វីខ្លះ ដើម្បីធ្វើឲ្យព្រះយេស៊ូវដែលយាងត្រឡប់មកវិញនោះ មានព្រះហឫទ័យទុកចិត្តចំពោះអ្នក? តើជាសារជាតិក្រអឺតក្រទមរបស់អ្នករាល់គ្នា ដែលមិនព្រមស្ដាប់បង្គាប់តាមសេចក្ដីពិតនោះមែនទេ?

ដកស្រង់ពី «ទម្រាំដល់ពេលដែលអ្នកបានឃើញព្រះកាយខាងវិញ្ញាណ របស់ព្រះយេស៊ូវពីចម្ងាយ នោះព្រះជាម្ចាស់បានបង្កើតឋានសួគ៌ និងផែនដីថ្មីរួចស្រេចបាត់ទៅហើយ» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ចូរដឹងថា អ្នករាល់គ្នាប្រឆាំងទាស់នឹងកិច្ចការរបស់ព្រះជាម្ចាស់ ឬប្រើប្រាស់ សញ្ញាណរបស់ខ្លួនឯងផ្ទាល់ មកវាស់ស្ទង់គោលការណ៍នៃកិច្ចការ របស់ព្រះជាម្ចាស់សព្វថ្ងៃ ដ្បិតអ្នករាល់គ្នាពុំស្គាល់គោលការណ៍នៃកិច្ចការរបស់ព្រះជាម្ចាស់ ហើយមកពីអ្នករាល់គ្នាមិនយកចិត្តទុកដាក់ចំពោះកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធឲ្យបានគ្រប់គ្រាន់។ ការដែលអ្នករាល់គ្នាប្រឆាំងទាស់នឹងព្រះជាម្ចាស់ និងការរារាំងដល់កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ គឺសុទ្ធតែត្រូវបានបង្កឡើងដោយសញ្ញាណ និងភាពក្រអឺតក្រទមពីកំណើតរបស់អ្នករាល់គ្នា។ នេះមិនមែនមកពីកិច្ចការរបស់ព្រះជាម្ចាស់ខុសនោះទេ តែគឺមកពីអ្នករាល់គ្នារឹងចចេសពេក តាំងពីកំណើត។ បន្ទាប់ពីពួកគេរកឃើញសេចក្ដីជំនឿរបស់ពួកគេ ចំពោះព្រះជាម្ចាស់ មនុស្សខ្លះមិនទាំងអាចនិយាយដោយភាពជឿជាក់ថា មនុស្សមកពីណាផង ប៉ុន្តែពួកគេហ៊ាននិយាយវាយតម្លៃភាពខុសត្រូវនៃកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ជាសាធារណៈ។ ពួកគេថែមទាំងបង្រៀនពួកសាវ័ក ដែលមានកិច្ចការថ្មីរបស់ព្រះវិញ្ញាណបរិសុទ្ធ ដោយផ្ដល់មូលវាចារ និង និយាយចេញមកទាំងដែលខ្លួនគ្មានសិទ្ធិអំណាចអ្វីសោះ។ ភាពជាមនុស្សរបស់គេនៅទាបណាស់ ហើយពួកគេពុំមានសតិនៅក្នុងខ្លួនសូម្បីតែបន្តិច។ តើថ្ងៃដែលមនុស្សត្រូវបានបដិសេធដោយកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ និងត្រូវដុតដោយភ្លើងស្ថាននរក នឹងមិនមកដល់ទេឬអី? ពួកគេមិនស្គាល់កិច្ចការរបស់ព្រះជាម្ចាស់ទេ តែពួកគេបែរជាទិតៀនកិច្ចការរបស់ទ្រង់ ហើយព្យាយាមណែនាំទ្រង់ពីរបៀបធ្វើការទៀតផង។ តើមនុស្សឥតហេតុផលបែបនេះ ស្គាល់ព្រះជាម្ចាស់ដូចម្ដេចទៅ? មនុស្សចាប់ផ្ដើមស្គាល់ព្រះជាម្ចាស់ ក្នុងពេលកំពុងស្វែងរក និងកំពុងដកពិសោធ មិនមែនតាមការទិតៀន តាមទំនើងចិត្តថា មនុស្សចាប់ផ្ដើមស្គាល់ព្រះជាម្ចាស់តាមរយៈការ ស្រាយបំភ្លឺពីព្រះវិញ្ញាណបរិសុទ្ធឡើយ។ កាលណាមនុស្សស្គាល់ព្រះជាម្ចាស់រឹតតែច្បាស់ នោះគេរឹតតែលែងប្រឆាំងទាស់នឹងទ្រង់។ ផ្ទុយទៅវិញ កាលណាកាន់តែមិនស្គាល់ព្រះជា ម្ចាស់ នោះពួកគេក៏រឹតតែប្រឆាំងទាស់នឹងទ្រង់ដែរ។ សញ្ញាណរបស់អ្នក សន្ដានចាស់របស់អ្នក ភាពជាមនុស្សរបស់អ្នក ចរិត និងទស្សនៈខាងសីលធម៌របស់អ្នក គឺជា «ដើមទុន» ដែលអ្នកយកមកតតាំងនឹងព្រះជាម្ចាស់ ហើយកាលណាអ្នករឹតតែខូចអាក្រក់ ឱនថយ និងថោកទាប នោះ អ្នកជាខ្មាំងសត្រូវរបស់ព្រះជាម្ចាស់ហើយ។ មនុស្សណាដែលមាន សញ្ញាណខ្លាំងក្លា និងមនុស្សដែលមាននិស្ស័យស្វ័យសុចរិត រឹតតែជាខ្មាំងសត្រូវនឹងព្រះដែលយកកំណើតជាសាច់ឈាមផង។ មនុស្សបែបនេះ គឺជាពួកទទឹងនឹងព្រះគ្រីស្ទ។ ប្រសិនបើសញ្ញាណរបស់អ្នកមិនត្រូវបានកែតម្រង់ទេ នោះពួកគេនឹងប្រឆាំងទាស់នឹងព្រះជាម្ចាស់រហូត។ អ្នកនឹងមិនបានស្របនឹងព្រះជា ម្ចាស់ឡើយ ហើយអ្នកនឹង នៅឆ្ងាយពីទ្រង់ជានិច្ច។

ដកស្រង់ពី «ការស្គាល់ដំណាក់កាលទាំងបីនៃកិច្ចការរបស់ព្រះជាម្ចាស់ គឺជាផ្លូវនាំទៅរកការស្គាល់ព្រះជាម្ចាស់» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

កិច្ចការរបស់ព្រះជាម្ចាស់ វិវឌ្ឍទៅមុខជានិច្ច ហើយទោះបីជាបំណងនៃកិច្ចការរបស់ទ្រង់ មិនប្រែប្រួលក៏ពិតមែន ប៉ុន្តែវិធីសាស្ត្រដែលទ្រង់ធ្វើការ គឺប្រែប្រួលជាដរាបមានន័យថា អស់អ្នកដែលដើរតាមព្រះជាម្ចាស់ ក៏ប្រែប្រួលជាដរាបដែរ។ កាលណាព្រះជាម្ចាស់កាន់តែធ្វើការ នោះចំណេះដឹងដែលគេមានអំពីទ្រង់ ក៏កាន់តែពិស្ដារដែរ។ បម្រែបម្រួលដ៏សមស្រប នៅក្នុងនិស្ស័យរបស់មនុស្ស ក៏កើតមានឡើងអាស្រ័យតាមកិច្ចការរបស់ព្រះជាម្ចាស់ដែរ។ យ៉ាងណាមិញ ដោយសារកិច្ចការរបស់ព្រះជាម្ចាស់ ចេះតែប្រែប្រួលជានិច្ច ទើបអស់ អ្នកដែលមិនស្គាល់កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធនិងមនុស្សលេលាដែលមិនស្គាល់សេចក្ដីពិត ចាប់ផ្ដើមរឹងទទឹងនឹងព្រះជាម្ចាស់។ កិច្ចការរបស់ព្រះជាម្ចាស់ គឺពុំដែលត្រូវគ្នានឹងការយល់ឃើញរបស់មនុស្សឡើយ ដ្បិតកិច្ចការរបស់ទ្រង់ថ្មីជានិច្ច មិនដែលចាស់ ហើយទ្រង់ក៏មិនដែលយកកិច្ចការចាស់មកធ្វើម្ដងទៀតដែរ តែផ្ទុយទៅវិញ ទ្រង់មានតែវិវឌ្ឍទៅមុខជាមួយនឹងកិច្ចការដែលពុំធ្លាប់ត្រូវបានធ្វើពីមុនមកសោះ។ ដោយសារតែព្រះជាម្ចាស់មិនធ្វើកិច្ចការរបស់ទ្រង់ម្ដងទៀត ហើយមនុស្សក៏ចេះតែវិនិច្ឆ័យកិច្ចការបច្ចុប្បន្នរបស់ទ្រង់ តាមរយៈកិច្ចការដែលទ្រង់បានធ្វើពីអតីតកាល ទើបការដែលទ្រង់អនុវត្តដំណាក់កាលនីមួយៗនៃកិច្ចការក្នុងយុគសម័យថ្មី កាន់តែលំបាកក្រៃលែង។ មនុស្សមានការលំបាកច្រើនពេកហើយ! គំនិតរបស់គេ អភិរក្សនិយមពេកហើយ! គ្មាននរណាម្នាក់ដឹងពីកិច្ចការរបស់ព្រះជាម្ចាស់ឡើយ តែគ្រប់ៗគ្នាបែរជាដាក់កំហិតកិច្ចការនោះវិញ។ កាលណាគេចាកចេញពីព្រះជាម្ចាស់ មនុស្សនឹងបាត់បង់ជីវិត បាត់បង់សេចក្ដីពិត និងបាត់បង់ព្រះពរមកពីទ្រង់ស្រាប់ហើយ ប៉ុន្តែ កាលណា គេក៏មិនទទួលយក ជីវិត ឬសេចក្ដីពិតនោះក៏រឹតតែមិនទទួលបានព្រះពរដ៏ធំដែលព្រះប្រទានឲ្យមនុស្សលោកដែរ។ មនុស្សទាំងអស់ចង់បានព្រះជាម្ចាស់ តែពួកគេមិនអាចធន់ទ្រាំនឹងបម្រែបម្រួលណាមួយនៅក្នុងកិច្ចការរបស់ព្រះជាម្ចាស់បានឡើយ។ អស់អ្នកដែលទទួលយកកិច្ចការថ្មីរបស់ព្រះជាម្ចាស់ គេជឿថា កិច្ចការរបស់ព្រះជាម្ចាស់ មិនប្រែប្រួលឡើយ គេជឿថាកិច្ចការនោះនៅទ្រឹងរហូត។ នៅក្នុងជំនឿរបស់គេ តម្រូវការតែមួយគត់ដើម្បីទទួលនូវសេចក្ដីសង្គ្រោះដ៏អស់កល្បជានិច្ចពីព្រះជាម្ចាស់ គឺត្រូវកាន់តាមក្រឹត្យវិន័យ ហើយដរាបណាគេប្រែចិត្ត ហើយលន់តួអំពើបាបរបស់ខ្លួន នោះព្រះជាម្ចាស់ក៏នៅតែស្កប់ព្រះទ័យជានិច្ចដែរ។ ទាំងនេះគឺជាគំនិតដែលគិតថា ព្រះជាម្ចាស់អាចធ្វើជាព្រះដែលស្ថិតក្រោមអំណាចក្រឹត្យវិន័យ និងជាព្រះដែលត្រូវគេបោះភ្ជាប់លើឈើឆ្កាងឲ្យសុគតជំនួសមនុស្សលោកប៉ុណ្ណោះ គេក៏គិតក្នុងចិត្តទៀតថា ព្រះជាម្ចាស់មិនគួរ និងមិនអាចធ្វើកិច្ចការលើសពីអ្វីដែលមានចែងក្នុងព្រះគម្ពីរឡើយ។ ប្រាកដណាស់ គឺគំនិតទាំងអស់នេះហើយ ដែលបានចងគេជាប់ទៅនឹងក្រឹត្យវិន័យពីបុរាណ ហើយបោះគេភ្ជាប់នឹងបញ្ញត្តិដែលសាបសូន្យបាត់ទៅហើយ។ មានអ្នកខ្លះថែមទាំងជឿទៀតថា ទោះ បីកិច្ចការរបស់ព្រះជាម្ចាស់ថ្មីយ៉ាងណា ក៏កិច្ចការនោះត្រូវតែ ស្ដែងបញ្ជាក់ដោយបទទំនាយដែរ និងជឿថា នៅក្នុងដំណាក់កាលនីមួយៗនៃកិច្ចការបែបនេះ អស់អ្នកដែលដើរតាមទ្រង់ ដោយដួងចិត្ត «ពិត» គឺត្រូវតែមើលឃើញនូវការបើកសម្ដែង ពុំនោះទេ កិច្ចការបែបនេះ គឺមិនមែនជាកិច្ចការរបស់ព្រះជាម្ចាស់ឡើយ។ ត្រឹមចូលមករកព្រះជាម្ចាស់ ដើម្បីឱ្យបានស្គាល់ទ្រង់ នោះវាគឺជាកិច្ចការមួយ ដែលមិនងាយស្រួលសម្រាប់មនុស្សលោកស្រេចទៅហើយ។ ទម្រាំឲ្យគេបន្ថែមនូវដួងចិត្តលេលារបស់មនុស្ស ភាពស្វ័យសំខាន់ និងការបោកបញ្ឆោតខ្លួនឯងដែលជាចរិតបះបោររបស់គេទៀតនោះ នោះវានឹងរឹតតែធ្វើឲ្យគេកាន់តែលំបាកនឹងទទួលយកកិច្ចការថ្មីរបស់ព្រះជាម្ចាស់ទៅទៀត។ មនុស្សមិនបានពិចារណាពីកិច្ចការថ្មីរបស់ព្រះជាម្ចាស់ ដោយយកចិត្តទុកដាក់ ហើយក៏មិនអាចទទួលយកកិច្ចការនេះ ដោយការបន្ទាបខ្លួនបានដែរផ្ទុយទៅវិញ គេនឹងប្រើនូវចរិតឆ្មើងឆ្មៃ ខណៈដែលគេកំពុងរង់ចាំការបើកសម្ដែង និងការណែនាំពីព្រះជាម្ចាស់។ តើនេះមិនមែនជាកិរិយារបស់មនុស្សដែលបះបោរប្រឆាំងហើយរឹងទទឹងនឹងព្រះជាម្ចាស់ទេឬអី? តើមនុស្សបែបនេះអាចទទួលបាននូវការសរសើរពីព្រះជាម្ចាស់ ដោយរបៀបណា?

ដកស្រង់ពី «តើមនុស្សដែលបានដាក់កំហិតព្រះជាម្ចាស់ តាមការយល់ដឹងរបស់គេ អាចទទួលការបើកសម្ដែងពីព្រះជាម្ចាស់ យ៉ាងដូចម្ដេច?» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ប្រសិនបើអ្នកប្រើចិត្តគំនិតរបស់ខ្លួនដើម្បីវាស់វែង និងកំណត់ព្រំដែនព្រះជាម្ចាស់ ថាព្រះជាម្ចាស់ប្រៀបដូចជារូបចម្លាក់ដីឥដ្ឋដែលមិនចេះប្រែប្រួល ហើយប្រសិនបើអ្នកកំណត់ព្រំដែនព្រះជាម្ចាស់នៅក្នុងខ្នាតរង្វាស់នៃព្រះគម្ពីរ និងដាក់ទ្រង់នៅក្នុងទំហំកិច្ចការដែលមានព្រំដែនកំណត់ ទង្វើនេះសបញ្ជាក់ថា អ្នករាល់គ្នាបានដាក់ទោសចំពោះព្រះជាម្ចាស់ហើយ។ ដ្បិតពួកសាសន៍យូដានៅក្នុងសម័យសញ្ញាចាស់ ចាត់ទុកព្រះជាម្ចាស់ជារូបបដិមាករដែលមានរូបរាងមិនប្រែប្រូល ដែលពួកគេអាចចាំទុកក្នុងចិត្តរបស់ពួកគេបាន ហាក់បីដូចជាព្រះជាម្ចាស់អាចហៅបានត្រឹមតែជាព្រះមែស្ស៊ី ហើយមានតែទ្រង់ដែលគេហៅថាព្រះមែស្ស៊ីប៉ុណ្ណោះដែលអាចជាព្រះជាម្ចាស់បាន ហើយដោយព្រោះមនុស្សបម្រើ និងថ្វាយបង្គំព្រះជាម្ចាស់ ទុកទ្រង់ដូចជារូបចម្លាក់ដីឥដ្ឋ (ដែលគ្មានជីវិត) បានជាពួកគេបោះដែកគោលឆ្កាងព្រះយេស៊ូវនៅក្នុងពេលនោះ ដោយកាត់ទោសប្រហារជីវិតទ្រង់ ដូច្នេះហើយបានជាព្រះយេស៊ូវដែលគ្មានកំហុសសោះត្រូវបានគេកាត់ទោសដល់ស្លាប់។ ព្រះជាម្ចាស់ពុំមានទោសអ្វីសោះឡើយ តែមនុស្សមិនព្រមទុកជីវិតឲ្យទ្រង់ ហើយទទូចកាត់ទោសប្រហារជីវិតទ្រង់ ដូច្នេះព្រះយេស៊ូវក៏ត្រូវបានគេឆ្កាងទៅ។ មនុស្សតែងជឿថា ព្រះជាម្ចាស់ពុំប្រែប្រួល ហើយកំណត់ទ្រង់ទៅតាមគោលនៃសៀវភៅមួយក្បាល គឺព្រះគម្ពីរ ហាក់បីដូចជាមនុស្សមានការយល់ដឹងឥតខ្ចោះអំពីការគ្រប់គ្រងរបស់ព្រះជាម្ចាស់ និងហាក់បីដូចជាមនុស្សគ្រប់គ្រងអ្វីៗទាំងអស់ដែលព្រះជាម្ចាស់ធ្វើនៅក្នុងព្រះហស្ដរបស់ទ្រង់ដូច្នេះដែរ។ មនុស្សល្ងង់ខ្លៅយ៉ាងខ្លាំង ក្រអឺតក្រទមយ៉ាងខ្លាំង ហើយពួកគេពូកែខាងការនិយាយបំផ្លើស។ មិនថាអ្នកមានចំណេះដឹងអំពីព្រះជាម្ចាស់ច្រើនប៉ុណ្ណានោះទេ ខ្ញុំនៅតែមានបន្ទូលថា អ្នកពុំស្គាល់ព្រះជាម្ចាស់ឡើយ នៅតែថាអ្នកជាមនុស្សម្នាក់ដែលប្រឆាំងទាស់នឹងព្រះជាម្ចាស់ខ្លាំងបំផុត និងនៅតែថាអ្នកបានដាក់ទោសព្រះជាម្ចាស់ ដ្បិតអ្នកគ្មានសមត្ថភាពអនុវត្តតាមកិច្ចការរបស់ព្រះជាម្ចាស់ និងមិនអាចដើរក្នុងផ្លូវដែលព្រះជាម្ចាស់បានធ្វើឲ្យគ្រប់លក្ខណ៍បានឡើយ។ តើហេតុអ្វីបានជាព្រះជាម្ចាស់មិនដែលសព្វព្រះហឫទ័យនឹងទង្វើរបស់មនុស្ស? គឺដោយសារតែមនុស្សពុំស្គាល់ព្រះជាម្ចាស់ ដោយសារតែមនុស្សមានគំនិតច្រើនហួសហេតុពេក និងដោយសារតែចំណេះដឹងរបស់ពួកគេអំពីព្រះជាម្ចាស់មិនស្របទៅនឹងសេចក្តីពិតឡើយ តែផ្ទុយទៅវិញ និយាយពីរឿងរ៉ាវតែមួយដដែលៗដោយគ្មានអ្វីប្លែកសោះឡើយ ព្រមទាំងប្រើវិធីសាស្រ្តដូចៗគ្នានៅគ្រប់ស្ថានការណ៍ទាំងអស់។ ហេតុដូចនេះ ការយាងមកកាន់ផែនដីនៅថ្ងៃនេះ ព្រះជាម្ចាស់ត្រូវបានមនុស្សដំដែកគោលភ្ជាប់ទៅនឹងឈើឆ្កាងជាថ្មីម្ដងទៀត។

ដកស្រង់ពី «ពួកទុច្ចរិតនឹងត្រូវទទួលទោសយ៉ាងពិតប្រាកដ» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ប្រសិនបើមនុស្សអាចមើលឃើញក្នុងកិច្ចការទាំងបីដំណាក់កាលថា កិច្ចការទាំងនេះត្រូវបានអនុវត្តដោយព្រះជាម្ចាស់ផ្ទាល់ នៅក្នុងពេលវេលាខុសគ្នា ក្នុងទីកន្លែងខុសគ្នា និងនៅក្នុងមនុស្សខុសគ្នា ប្រសិនបើមនុស្សអាចមើលឃើញថា ទោះបីជាកិច្ចការនេះខុសគ្នា ក៏កិច្ចការទាំងអស់ត្រូវបានធ្វើឡើងដោយព្រះតែមួយ ហើយមើលឃើញថា ដោយសារកិច្ចការនេះត្រូវបានធ្វើឡើងដោយព្រះតែមួយនោះ កិច្ចការនោះត្រូវតែជាកិច្ចការត្រឹមត្រូវ និងពុំមានខុសឡើយ ហើយបើទោះបីជាកិច្ចការនេះខុសគ្នាពីសញ្ញាណរបស់មនុស្ស ក៏ពុំមានការបដិសេធថា កិច្ចការនេះ គឺជាកិច្ចការរបស់ព្រះតែមួយដែរ ប្រសិនបើមនុស្សអាចនិយាយដោយប្រាកដច្បាស់ថា កិច្ចការនេះគឺជាកិច្ចការរបស់ព្រះតែមួយ នោះសញ្ញាណរបស់មនុស្សនឹងត្រូវ បន្ថយមកត្រឹមតែជាការលេងសើច មិនសមលើកមកនិយាយទេ។ ដោយសារតែនិមិត្តរបស់មនុស្សមិនច្បាស់លាស់ ហើយដោយសារតែមនុស្សដឹងតែត្រឹមថា ព្រះយេហូវ៉ា គឺជាព្រះ និងដឹងត្រឹមថា ព្រះយេស៊ូវ គឺជាព្រះអម្ចាស់និងមានគំនិតពីរចំពោះព្រះដែលយកកំណើតជាសាច់ឈាមនាពេលសព្វថ្ងៃ ក៏មានមនុស្សជាច្រើននៅតែលះបង់ចំពោះកិច្ចការរបស់ព្រះយេហូវ៉ា និងព្រះយេស៊ូវដែរ ហើយត្រូវរំខានឥតឈប់ឈរ ដោយសញ្ញាណចំពោះកិច្ចការនាពេលបច្ចុប្បន្ន មនុស្សភាគច្រើនតែងសង្ស័យ និងមិនយកចិត្តទុកដាក់ចំពោះកិច្ចការបច្ចុប្បន្ននេះទេ។ មនុស្សគ្មានសញ្ញាណចំពោះកិច្ចការពីរដំណាក់កាលចុងក្រោយ ដែលមើលមិនឃើញនេះទេ។ នោះគឺមកពីមនុស្សពុំយល់ពីការពិតនៃកិច្ចការពីរដំណាក់កាលចុងក្រោយ និងមិនបានមើលឃើញកិច្ចការនេះផ្ទាល់នឹងភ្នែករបស់គេ។ ព្រោះតែកិច្ចការនៅក្នុងដំណាក់កាលនេះ មើលមិនឃើញ ដូចនឹងការដែលមនុស្សស្រមៃ ទោះបីជាគេស្រមៃចេញមកយ៉ាងណាក៏ដោយ ក៏គ្មានការពិតអ្វីមកបញ្ជាក់ការស្រមើស្រមៃនេះបានឡើយហើយគ្មាននរណាម្នាក់កែតម្រូវការស្រមៃនោះបានឡើយ។ មនុស្សបណ្ដោយខ្លួនតាមសភាវគតិពីកំណើតរបស់ខ្លួន ដោយមិនខ្វល់ថាលទ្ធផលនឹងទៅជាយ៉ាងណា ហើយបណ្ដោយឲ្យគំនិតគេស្រមើ ស្រមៃដោយសេរី ដ្បិតគ្មានការពិតណាមកបញ្ជាក់ ពីការស្រមើស្រមៃរបស់គេទេ ដូច្នេះហើយ ការស្រមើស្រមៃរបស់មនុស្សក៏ក្លាយជា «ការពិត» ទោះបីជាមាន ឬគ្មានភ័ស្តុតាងបញ្ជាក់ពីការស្រមើស្រមៃនោះ ក៏ដោយ។ ហេតុនេះ មនុស្សជឿលើការ ស្រមើស្រមៃដែលគេមានចំពោះព្រះជាម្ចាស់ នៅក្នុងគំនិតរបស់គេ ហើយមិនព្យាយាមស្វែងរកព្រះនៃភាពជាក់ស្ដែងទេ។ ប្រសិនបើបុគ្គលម្នាក់មានជំនឿបែបនេះ នោះក្នុងចំណោមមនុស្សមួយរយនាក់ នោះប្រាកដជាមានជំនឿមួយរយប្រភេទមិនខានឡើយ។ មនុស្សស៊ប់ជាមួយនឹងជំនឿបែបនេះដោយសារគេមើលមិនឃើញពីការពិតនៃកិច្ចការរបស់ព្រះជាម្ចាស់ ដោយសារគេបានត្រឹមតែឮពីការនេះដោយត្រចៀករបស់គេ ហើយមិនបានមើលឃើញនឹងភ្នែករបស់គេ។ មនុស្សបានឮប្រវត្តិ និងរឿងរ៉ាវពីបុរាណ តែគេកម្រឮពីចំណេះដឹងពីការពិតពាក់ព័ន្ធនឹងកិច្ចការរបស់ព្រះជាម្ចាស់។ ដូច្នេះ បានជាមនុស្សដែលទើបជឿព្រះបានមួយឆ្នាំ ចាប់ផ្ដើមជឿលើព្រះជាម្ចាស់ តាមរយៈសញ្ញាណរបស់គេផ្ទាល់។ ការនេះក៏ពិតចំពោះអស់អ្នកដែលបានជឿព្រះជា ម្ចាស់មួយជីវិតហើយដែរ។ មនុស្សណាដែលមិនអាចមើលឃើញការពិត នឹងមិនអាចគេចផុតពីជំនឿដែលបានមកពីសញ្ញាណ ដែលគេមានចំពោះព្រះជាម្ចាស់ឡើយ។ មនុស្សជឿថា គេបានដោះខ្លួនឯងឲ្យរួចពីចំណងនៃសញ្ញាណចាស់របស់ខ្លួន ហើយបានចូលក្នុងតំបន់ត្រួតត្រាថ្មីផង។ តើមនុស្សមិនដឹងទេថា ចំណេះដឹងរបស់មនុស្សដែលមើលមិនឃើញព្រះភក្ត្រពិតរបស់ព្រះជាម្ចាស់ គឺគ្រាន់តែជាសញ្ញាណ ហើយគ្រាន់តែជាពាក្យចចាមអារ៉ាមប៉ុណ្ណោះ? មនុស្សគិតថា សញ្ញាណរបស់គេត្រឹមត្រូវ ហើយគ្មានកំហុសទេ រួចគេគិតថា សញ្ញាណទាំងនេះមកពីព្រះជាម្ចាស់។ សព្វថ្ងៃនេះ កាលណាមនុស្សមើលឃើញកិច្ចការរបស់ព្រះជាម្ចាស់ផ្ទាល់នឹងភ្នែកគេ ក៏បោះបង់សញ្ញាណដែលគេបង្គរទុករាប់សិបឆ្នាំនោះចោល។ ការស្រមើស្រមៃ និងគំនិតអតីតកាល បានក្លាយជារនាំងរាំងស្ទះកិច្ចការនៅក្នុងដំណាក់កាលនេះ និងពិបាកឲ្យមនុស្សបោះបង់សញ្ញាណបែបនេះ ហើយពិបាកជំទាស់នឹងគំនិតបែបនេះណាស់។ សញ្ញាណចំពោះកិច្ចការមួយជំហានៗរបស់មនុស្សដែលបានដើរតាមព្រះជាម្ចាស់មកទល់សព្វថ្ងៃរឹតតែធ្ងន់ធ្ងរទៅៗ ហើយមនុស្សទាំងនេះ ក៏បានក្លាយខ្លួនជាសត្រូវក្បាលរឹងចំពោះព្រះដែលយកកំណើតជាមនុស្ស បន្តិចម្ដងៗ។ ប្រភពនៃសេចក្ដីសម្អប់នេះ ស្ថិតនៅលើសញ្ញាណ និងការស្រមើស្រមៃរបស់មនុស្សដែលបានក្លាយជាសត្រូវនៃកិច្ចការរបស់ព្រះសព្វថ្ងៃ ជាកិច្ចការដែលខុសគ្នាពីសញ្ញាណរបស់មនុស្ស។ រឿងនេះកើតឡើងយ៉ាងច្បាស់ ពីព្រោះ ការពិតមិនអនុញ្ញាតឲ្យមនុស្សស្រមើស្រមៃតាមតែអំពើចិត្ត ហើយជាងនេះទៅទៀត ក៏មិនអាចឲ្យមនុស្សបដិសេធដោយស្រួលៗដែរ ហើយសញ្ញាណ និងការស្រមើស្រមៃរបស់មនុស្សមិនប្រើវត្តមាននៃការពិត ដ្បិតមនុស្សមិនគិតគូរដល់ភាពត្រឹមត្រូវ និងការប្រកាន់ខ្ជាប់នូវការពិត ជាងនេះទៅទៀត គេក៏បោះបង់សញ្ញាណរបស់ខ្លួន ហើយប្រើប្រាស់ការស្រមើស្រមៃរបស់គេ ដោយដួងចិត្តស្មោះត្រង់ប៉ុណ្ណោះ។ សេចក្ដីនេះនិយាយបានត្រឹមថាជាកំហុសនៃសញ្ញាណរបស់មនុស្ស និងមិនអាចនិយាយថាជាកំហុសនៃកិច្ចការរបស់ព្រះជាម្ចាស់ឡើយ។

ដកស្រង់ពី «ការស្គាល់ដំណាក់កាលទាំងបីនៃកិច្ចការរបស់ព្រះជាម្ចាស់ គឺជាផ្លូវនាំទៅរកការស្គាល់ព្រះជាម្ចាស់» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

គ្រូគង្វាល និងមនុស្សចាស់ទុំដែលឈរនៅលើទីអាសនាខ្ពស់ៗ ដើម្បីបង្រៀនទៅដល់អ្នកដទៃ គឺជាអ្នកប្រឆាំងទាស់នឹងព្រះ និងជាសម្ព័ន្ធមិត្តរបស់សាតាំង។ តើអ្នករាល់គ្នាដែលមិនឈរនៅលើទីអាសនាខ្ពស់ៗ ដើម្បីបង្រៀនដល់អ្នកដទៃ មិនមែនជាអ្នកប្រឆាំងទាស់នឹងព្រះ ខ្លាំងជាងគេទេឬអី? តើអ្នករាល់គ្នាមិនរួមគំនិតជាមួយសាតាំង ច្រើនជាងពួកគេទេឬអី? អ្នកដែលមិនយល់ពីគោលបំណងនៃកិច្ចការរបស់ព្រះ មិនដឹងពីរបៀបប្រតិបត្តិតាមព្រះហឫទ័យរបស់ព្រះឡើយ។ ប្រាកដណាស់ អ្នកដែលយល់ច្បាស់ពីគោលបំណងនៃកិច្ចការរបស់ទ្រង់ មិនអាចមិនដឹងពីរបៀបប្រតិបត្តិតាមព្រះហឫទ័យរបស់ព្រះនោះទេ។ កិច្ចការរបស់ព្រះ មិនដែលមានកំហុសទេ មានតែសកម្មភាពរបស់មនុស្សប៉ុណ្ណោះ ដែលមានកំហុស។ តើមនុស្សអគុណធម៌ដែលប្រឆាំងទាស់នឹងព្រះដោយចេតនា ពួកគេមិនអាក្រក់ ហើយសាហាវជាងពួកគ្រូគង្វាល និងពួកចាស់ទុំទាំងនោះទេឬអី? មានមនុស្សជាច្រើនដែលប្រឆាំងទាស់នឹងព្រះ ប៉ុន្តែក្នុងចំណោមពួកគេ ក៏មានវិធីខុសគ្នាជាច្រើន ដែលពួកគេប្រឆាំងទាស់នឹងព្រះផងដែរ។ ដោយសារតែអ្នកជឿព្រះមានគ្រប់សណ្ឋាន ហេតុដូច្នេះ អ្នកប្រឆាំងទាស់នឹងព្រះ ក៏មានគ្រប់សណ្ឋានដែរ មនុស្សម្នាក់ខុសពីមនុស្សម្នាក់ទៀត។ មនុស្សដែលមិនស្គាល់ច្បាស់ពីគោលបំណងនៃកិច្ចការរបស់ព្រះជាម្ចាស់ គ្មាននរណាម្នាក់អាចបានសង្គ្រោះឡើយ។ កាលពីមុន មិនថាមនុស្សធ្លាប់បានប្រឆាំងទាស់នឹងព្រះបែបណានោះទេ នៅពេលដែលមនុស្សចាប់ផ្ដើមយល់អំពីគោលបំណងនៃកិច្ចការរបស់ព្រះ ហើយលះបង់ការខិតខំរបស់ខ្លួនដើម្បីផ្គាប់ព្រះហឫទ័យព្រះ ពេលនោះព្រះជាម្ចាស់នឹងលោះអំពើបាបរបស់ពួកគេពីមុនមកទាំងអស់។ ដរាបណាមនុស្សស្វែងរកសេចក្តីពិត និងអនុវត្តតាមសេចក្តីពិត ពេលនោះ ព្រះនឹងមិនចងចាំអ្វីដែលពួកគេបានប្រព្រឹត្តឡើយ។ លើសពីនេះទៅទៀត ព្រះរាប់មនុស្សជាសុចរិត ដោយឈរលើមូលដ្ឋាននៃការអនុវត្តតាមសេចក្តីពិតរបស់ពួកគេ។ នេះហើយគឺជាសេចក្តីសុចរិតរបស់ព្រះ។ មុនពេលដែលមនុស្សបានឃើញព្រះ ឬឆ្លងកាត់កិច្ចការរបស់ទ្រង់ មិនថា មនុស្សធ្វើបែបណាចំពោះព្រះទេ ទ្រង់មិនទុកវានៅក្នុងព្រះទ័យទ្រង់ឡើយ។ ទោះយ៉ាងណាក៏ដោយ នៅពេលមនុស្សបានឃើញព្រះ និងឆ្លងកាត់កិច្ចការរបស់ទ្រង់ ពេលនោះរាល់ទង្វើ និងសកម្មភាពរបស់មនុស្ស នឹងត្រូវបានព្រះកត់ត្រាបញ្ចូលទៅក្នុង «ក្រាំង» ត្បិតមនុស្សបានឃើញព្រះ និងបានរស់នៅក្នុងកិច្ចការរបស់ទ្រង់។

នៅពេលដែលមនុស្សបានឃើញច្បាស់ថា ព្រះជានរណា និងមាន អ្វីខ្លះ នៅពេលដែលពួកគេបានឃើញភាពឧត្តុង្គឧត្ដមរបស់ទ្រង់ ហើយនៅពេលដែលពួកគេបានដឹងច្បាស់ពីកិច្ចការរបស់ព្រះ ហើយលើសពីនេះទៀត នៅពេលដែលនិស្ស័យចាស់របស់មនុស្ស ត្រូវ បានបំផ្លាស់បំប្រែ នោះមនុស្សនឹងបោះបង់ចោលទាំងស្រុងនូវនិស្ស័យបះបោររបស់គេដែលប្រឆាំងទាស់នឹងព្រះ។ អាចនិយាយបានថា មនុស្សគ្រប់រូប មានពេលខ្លះប្រឆាំងទាស់នឹងព្រះ ហើយនៅពេលខ្លះ មនុស្សគ្រប់រូប បានបះបោរប្រឆាំងនឹងព្រះ។ ទោះបីជាយ៉ាងណា ប្រសិនបើអ្នកមានចេតនាស្ដាប់បង្គាប់ព្រះដែលយកកំណើតជាសាច់ឈាម ហើយផ្គាប់ព្រះទ័យរបស់ព្រះចាប់ពីពេលនេះទៅ ដោយភាពស្មោះត្រង់របស់អ្នក ចូរអនុវត្តតាមសេចក្តីពិតដែលអ្នកគួរអនុវត្ត បំពេញភារកិច្ចដែលអ្នករាល់គ្នាគួរបំពេញ និង ប្រព្រឹត្តតាមបទបញ្ជាដែលអ្នកគួរប្រព្រឹត្តតាម ពេលនោះអ្នកគឺជាមនុស្សម្នាក់ដែលសុខចិត្តលះបង់ចោលការបះបោររបស់អ្នក ដើម្បីផ្គាប់ព្រះហឫទ័យព្រះ និងជាមនុស្សម្នាក់ ដែលព្រះធ្វើឲ្យគ្រប់លក្ខណ៍បាន។ ប្រសិនបើអ្នករាល់គ្នាចចេសរឹងរូស មិនព្រមមើលឃើញកំហុសរបស់ខ្លួន និងគ្មានបំណងកែប្រែខ្លួន ប្រសិនបើអ្នកនៅតែជម្នះ ចង់បន្តការបះបោររបស់អ្នក ដោយគ្មានបំណងចង់ប្រកបជាមួយព្រះ និងផ្គាប់ព្រះហឬទ័យរបស់ទ្រង់ ដូច្នេះមនុស្សដែលមានចិត្តរឹងត្បឹង និងមិនចេះប្រែចិត្តដូចជាអ្នក ពិតជានឹងត្រូវទទួលទណ្ឌកម្មជាក់ជាមិនខាន ហើយក៏នឹងមិនដែលក្លាយជាមនុស្សដែលព្រះប្រោសឲ្យបានគ្រប់លក្ខណ៍ឡើយ។ ដូច្នេះ អ្នកគឺជាសត្រូវរបស់ព្រះនៅថ្ងៃនេះ ហើយថ្ងៃស្អែក អ្នកនឹងក្លាយជាសត្រូវរបស់ព្រះដែរ ហើយអ្នកនឹងនៅតែបន្តក្លាយជាសត្រូវរបស់ព្រះនៅថ្ងៃក្រោយទៀតដែរ។ អ្នករាល់គ្នានឹងក្លាយជាអ្នកប្រឆាំងទាស់ និងជាសត្រូវរបស់ព្រះជារៀងរហូត។ ក្នុងករណីនេះ តើព្រះអាចលើកលែងទោសដល់អ្នករាល់គ្នាដូចម្តេចបាន? ការប្រឆាំងទាស់នឹងព្រះជាម្ចាស់ វាជាចរិតរបស់មនុស្ស តាំងពីកំណើត ប៉ុន្ដែ មនុស្សមិនបាច់មានចេតនាស្វែងយល់ពី «អាថ៌កំបាំង» នៃការប្រឆាំងទាស់នឹងព្រះនោះទេ ដ្បិតការផ្លាស់ប្តូរចរិតលក្ខណៈរបស់មនុស្ស គឺជាកិច្ចការដែលពិបាកបំផុត។ ប្រសិនបើដូច្នោះមែន នោះអ្នកគួរតែដើរចេញឱ្យឆ្ងាយ មុនហួសពេល ក្រែងលោទណ្ឌកម្មរបស់អ្នកនាពេលអនាគត កាន់តែធ្ងន់ធ្ងរ ហើយក្រែងលោចរិតធម្មជាតិដ៏កាចសាហាវរបស់អ្នករាល់គ្នាផ្ទុះឡើង និងមិនអាចគ្រប់គ្រងបាន រហូតរាងកាយខាងសាច់ឈាមរបស់អ្នក ត្រូវព្រះជាម្ចាស់កម្ចាត់ចោលនៅទីចុងបំផុតទៅ។

ដកស្រង់ពី «មនុស្សគ្រប់គ្នាដែលមិនស្គាល់ព្រះជាម្ចាស់ គឺជាមនុស្សដែលប្រឆាំងទាស់នឹងព្រះជាម្ចាស់» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ខាង​ដើម៖ ២. វិធីដែលមនុស្សម្នាក់អាចសម្រេចបានការស្គាល់ព្រះជាម្ចាស់

តើយើងគួរអធិស្ឋានយ៉ាងដូចម្ដេច ដើម្បីឲ្យព្រះជាម្ចាស់ទ្រង់សណ្ដាប់? សូមទាក់ទងមកកាន់យើងខ្ញុំ ដើម្បីស្វែងរកដំណោះស្រាយ។

ខ្លឹមសារ​ពាក់ព័ន្ធ

១. មូលហេតុដែលព្រះជាម្ចាស់មានព្រះនាមផ្សេងគ្នានៅក្នុងយុគសម័យផ្សេងគ្នា និងសារៈសំខាន់នៃព្រះនាមរបស់ទ្រង់

ខគម្ពីរយោង៖ «ហើយព្រះជាម្ចាស់ក៏មានបន្ទូលនឹងម៉ូសេបន្ថែមទៀតថា ចូរអ្នកនិយាយទៅកាន់កូនចៅអ៊ីស្រាអែលថា ព្រះយេហូវ៉ា ជាព្រះនៃឱពុករបស់អ្នក...

១. មូលហេតុដែលព្រះជាម្ចាស់មានព្រះនាមផ្សេងគ្នានៅក្នុងយុគសម័យផ្សេងគ្នា និងសារៈសំខាន់នៃព្រះនាមរបស់ទ្រង់

ខគម្ពីរយោង៖ «ហើយព្រះជាម្ចាស់ក៏មានបន្ទូលនឹងម៉ូសេបន្ថែមទៀតថា ចូរអ្នកនិយាយទៅកាន់កូនចៅអ៊ីស្រាអែលថា ព្រះយេហូវ៉ា ជាព្រះនៃឱពុករបស់អ្នក...

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ