១. អ្វីជាការស្គាល់ដ៏ពិតចំពោះខ្លួនឯង និងអ្វីដែលអាចទទួលបានពីការស្គាល់ខ្លួនឯង

ព្រះបន្ទូលពាក់ព័ន្ធរបស់ព្រះជាម្ចាស់៖

ក្រោយពីមានការធ្លាក់ចូលក្នុងសេចក្ដីខូចអាក្រក់ជាច្រើនពាន់ឆ្នាំមក មនុស្សលោកមានភាពស្ពឹកស្រពន់ និងល្ងិតល្ងង់ ដ្បិតគេបានក្លាយជាអារក្សដែលបានទាស់ប្រឆាំងនឹងព្រះជាម្ចាស់ រហូតដល់ការបះបោររបស់មនុស្សចំពោះព្រះជាម្ចាស់ត្រូវបានចងក្រងក្នុងសៀវភៅប្រវត្ដិសាស្ដ្រ ហើយមនុស្សលោកខ្លួនឯងទៀតសោត ក៏មិនអាចរៀបរាប់អស់អំពីទង្វើបះបោររបស់ខ្លួនបានពេញលេញដែរ ដ្បិតមនុស្សត្រូវបានសាតាំងបណ្ដាលឲ្យក្លាយជាខូចអាក្រក់អស់ ហើយសាតាំងក៏បាននាំឲ្យមនុស្សវង្វេង រហូតដល់មិនដឹងថា តើត្រូវងាកមកវិញនៅត្រង់ណាដែរ។ សូម្បីសព្វថ្ងៃនេះក្ដី មនុស្សលោកនៅតែក្បត់នឹងព្រះជាម្ចាស់ដដែល ដ្បិតនៅពេលមនុស្សបានមើលឃើញព្រះជាម្ចាស់ហើយ ក៏គេនៅតែក្បត់នឹងទ្រង់ ហើយនៅពេលដែលគេមិនអាចឃើញព្រះអង្គ នោះក៏គេនៅតែក្បត់នឹងព្រះអង្គដដែល។ ជាងនេះទៀត សូម្បីតែអ្នកដែលបានធ្វើជាសក្ខីភាពនៃបណ្ដាសា និងសេចក្តីក្រោធរបស់ព្រះជាម្ចាស់ហើយក៏ដោយ ក៏នៅតែក្បត់នឹងព្រះអង្គទៀត។ ដូច្នេះ ខ្ញុំសូមប្រាប់ថា វិចារណញ្ញាណរបស់មនុស្សបានបាត់បង់សារជាតិដើមហើយ រីឯមនសិការរបស់មនុស្សក៏ដូចគ្នាដែរ។ មនុស្សលោកដែលខ្ញុំរៀបរាប់នេះ គឺជាសត្វសាហាវនៅក្នុងសណ្ឋានជាមនុស្ស គេជាសត្វពស់ដែលមានពិស ហើយមិនថាគេព្យាយាមសម្ដែងជាគួរឲ្យអាណិតយ៉ាងណានៅចំពោះមុខខ្ញុំ ក៏ខ្ញុំគ្មានក្ដីអាណិតចំពោះគេដែរ ដ្បិតមនុស្សលោកមិនចេះបែងចែកខ្មៅ និងស មិនចេះបែងចែកសេចក្ដីពិត និងសេចក្ដីមិនពិត។ វិចារណញ្ញាណរបស់មនុស្សមានភាពស្រពន់ណាស់ ប៉ុន្ដែគេនៅតែប្រាថ្នាចង់បានព្រះពរថែមទៀត ភាពជាមនុស្សរបស់គេមានភាពអាប់ឱនខ្លាំងណាស់ ប៉ុន្ដែ គេក៏នៅតែប្រាថ្នាចង់បានអធិបតេយ្យភាពរបស់អង្គក្សត្រា។ តើមនុស្សដែលមានការយល់ឃើញបែបនេះ ត្រូវធ្វើជាស្ដេចរបស់នរណាទៅ? តើមនុស្សដែលមានសារជាតិជាមនុស្សបែបនេះ អាចអង្គុយលើបល័្លង្កបានយ៉ាងដូចម្ដេចទៅ? មនុស្សលោកពិតជាគ្មានការអៀនខ្មាស់ទាល់តែសោះ! គេជាមនុស្សមានអំណួត! ចំពោះអ្នករាល់គ្នាដែលប្រាថ្នាចង់ទទួលបានព្រះពរ នោះខ្ញុំសូមប្រាប់អ្នករាល់គ្នាថា ដំបូង ត្រូវរកកញ្ចក់ឆ្លុះជាមុនសិន រួចក្រឡេកមើលពីភាពអាក្រក់របស់ខ្លួនឯង ហើយសួរថា តើអ្នករាល់គ្នាមានមុខមាត់ជាមនុស្សម្នាក់ ដែលអាចទទួលបានព្រះពរដែរឬទេ? គឺអ្នករាល់គ្នាមិនមានការផ្លាស់់ប្ដូរនិស្ស័យបន្ដិចណាសោះ ហើយអ្នករាល់គ្នាក៏មិនទាន់បានយកសេចក្ដីពិតទៅអនុវត្ដតាមដែរ តែអ្នករាល់គ្នានៅតែប្រាថ្នាចង់បានសេចក្ដីអស្ចារ្យ នៅថ្ងៃបន្ទាប់ដដែល។ អ្នករាល់គ្នាកំពុងតែបោកបញ្ឆោតខ្លួនឯងហើយ! មនុស្សដែលកើតមកក្នុងទឹកដីកខ្វក់បែបនេះ បានរងការខូចខាតពីសង្គមយ៉ាងខ្លាំង បានរងឥទ្ធិពលពីក្រមសីលធម៌សក្ដិភូមិ ហើយក៏ទទួលបានការបង្រៀននៅ «វិទ្យាស្ថានឧត្ដមសិក្សា» ទៀតផង។ ការគិតថយក្រោយ ការអាក្រក់ខូចផ្នែកសីលធម៌ ការយល់ឃើញតូចទាបពីជីវិត ទស្សនៈវិទ្យាសម្រាប់ការរស់នៅដ៏គួរឲ្យស្អប់ខ្ពើម ជីវិតរស់នៅដែលគ្មានតម្លៃទាល់តែសោះ ព្រមទាំង របៀបរស់នៅ និងទំនៀមទម្លាប់ដ៏ថោកទាប ដែលទាំងអស់នេះបានឈ្លានពានដួងចិត្ដរបស់មនុស្សយ៉ាងខ្លាំងក្លា ព្រមទាំងបានធ្វើឲ្យចុះខ្សោយ និងវាយប្រហារមនសិការរបស់ពួកគេផងដែរ។ ជាលទ្ធផល មនុស្សលោកកាន់តែស្ថិតនៅឆ្ងាយពីព្រះជាម្ចាស់ខ្លាំងណាស់ ហើយកាន់តែទាស់ប្រឆាំងនឹងព្រះជាម្ចាស់ច្រើនទៀតផង។ បន្តិចម្តងៗ និស្ស័យរបស់មនុស្សក៏កាន់តែសាហាវទៅៗដែរ ហើយមិនមាននរណាម្នាក់ដែលសុខចិត្ដបោះបង់គ្រប់យ៉ាងដើម្បីព្រះជាម្ចាស់ឡើយ គ្មាននរណាម្នាក់ដែលនឹងស្ដាប់បង្គាប់ព្រះជាម្ចាស់ចេញពីចិត្ដ ហើយលើសពីនេះទៅទៀតនោះ ក៏គ្មានបុគ្គលណាម្នាក់ដែលនឹងស្វែងរកការបង្ហាញព្រះកាយរបស់ព្រះជាម្ចាស់អស់ពីចិត្ដដែរ។ ផ្ទុយទៅវិញ ដោយស្ថិតក្រោមដែនត្រួតត្រារបស់សាតាំង មនុស្សលោកមិនបានធ្វើអ្វីទាល់តែសោះ ក្រៅពីចង់បានការសប្បាយ ដោយយល់ព្រមឲ្យសាច់ឈាមខូចអាក្រក់នៅក្នុងទឹកដីដែលពេញដោយភក់ជ្រាំនេះ។ សូម្បីពេលដែលពួកគេបានឮអំពីសេចក្ដីពិតហើយក្ដី អស់អ្នកដែលរស់នៅក្នុងភាពងងឹតមិនបានគិតដល់ការយកសេចក្ដីពិតទៅអនុវត្ដទេ ហើយពួកគេក៏មិនមានទំនោរក្នុងការស្វែងរកព្រះជាម្ចាស់ដែរ ទោះបីជាពួកគេបានឃើញការបង្ហាញព្រះកាយរបស់ព្រះជាម្ចាស់ហើយក្ដី។ តើមនុស្សលោកដែលគួរឲ្យស្អប់ខ្ពើមយ៉ាងនេះ អាចមានឱកាសទទួលបានការសង្គ្រោះបានយ៉ាងដូចម្ដេច? តើមនុស្សលោកដែលអាប់អោនខ្លាំងយ៉ាងនេះ អាចរស់នៅក្នុងពន្លឺបានយ៉ាងដូចម្ដេច?

ដកស្រង់ពី «ការមិនផ្លាស់ប្តូរនិស្ស័យគឺជាការប្រឆាំងនឹងព្រះជាម្ចាស់» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ដើម្បីស្គាល់ខ្លួនឯង គឺត្រូវស្គាល់រាល់ពាក្យសម្ដី និងទង្វើ រាល់ចលនា និងសកម្មភាពរបស់អ្នក។ វាគឺជាការស្គាល់ចិត្ត និងគំនិតរបស់អ្នក ការជំរុញចិត្តរបស់អ្នក និងសញ្ញាណ ព្រមទាំងការគិតស្រមៃរបស់អ្នក។ វាក៏ជាការស្គាល់ទស្សនវិជ្ជារបស់អ្នកសម្រាប់ការរស់នៅ ដែលជារបស់លោកិយ៍ដែរ ហើយជាសារធាតុពុលរបស់សាតាំងនៅក្នុងអ្នក ក៏ដូចជាចំណេះដឹង និងការអប់រំដែលអ្នកទទួលបាននៅក្នុងសាលារៀនផងដែរ។ អ្វីៗទាំងអស់នេះ ត្រូវតែបានវិភាគឱ្យល្អិតល្អន់។ ទោះបីជាមនុស្សម្នាក់អាចបានធ្វើកិច្ចការល្អជាច្រើនចាប់តាំងពីមានសេចក្ដីជំនឿលើព្រះជាម្ចាស់ក៏ដោយ ប៉ុន្តែនៅមានបញ្ហាជាច្រើនអាចស្មុគស្មាញចំពោះពួកគេ ហើយពួកគេកាន់តែមិនយល់សេចក្ដីពិតទៀតផង។ ប៉ុន្តែដោយសារកិច្ចការល្អៗជាច្រើនរបស់ពួកគេ នោះពួកគេមានអារម្មណ៍ថា ពួកគេបានរស់នៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់រួចហើយ ហើយពួកគេបានចុះចូលចំពោះទ្រង់ និងបានបំពេញបំណងព្រះហឫទ័យរបស់ទ្រង់ច្រើនគួរសមដែរ។ នេះដោយសារតែនៅពេលដែលមិនមានស្ថានភាពអាក្រក់កើតឡើង នោះអ្នកធ្វើអ្វីតាមតែគេប្រាប់ឱ្យធ្វើ។ អ្នកគ្មានភាពក្រែងរអែងអំពីការបំពេញភារកិច្ចណាមួយទេ ហើយអ្នកមិនប្រឆាំងជំទាស់ទេ។ នៅពេលដែលអ្នកត្រូវបានគេប្រាប់ឱ្យចែកចាយដំណឹងល្អ វាគឺជាការលំបាកមួយដែលអ្នកអាចទ្រាំទ្របាន ហើយអ្នកមិនមានការរអ៊ូរទាំឡើយ ហើយនៅពេលដែលអ្នកត្រូវបានគេប្រាប់ឱ្យរត់ទៅទីនេះ ទីនោះ ឬឱ្យទៅធ្វើកិច្ចការដោយប្រើដៃ នោះអ្នកក៏ធ្វើដូច្នោះ។ ដោយសារតែការសម្ដែងឱ្យឃើញទាំងនេះ ទើបអ្នកមានអារម្មណ៍ថា អ្នកគឺជាម្នាក់ដែលចុះចូលនឹងព្រះជាម្ចាស់ ហើយគឺជាអ្នកស្វែងរកសេចក្ដីពិតដ៏ពិតប្រាកដ។ ប៉ុន្តែមាននរណាម្នាក់នឹងចោទសួរអ្នកយ៉ាងជ្រាលជ្រៅជាងនេះ ហើយសួរថា «តើអ្នកជាមនុស្សស្មោះត្រង់ទេ? តើអ្នកជាមនុស្សដែលចុះចូលយ៉ាងពិតប្រាកដចំពោះព្រះជាម្ចាស់ទេ? តើអ្នកជាមនុស្សដែលមាននិស្ស័យផ្លាស់ប្ដូរឬទេ?» នោះ ការធ្វើដូច្នោះ ជាការចោទសួរអ្នក ការធ្វើដូច្នោះជាការងើបឈរប្រឆាំងនឹងសេចក្ដីពិតចំពោះការពិនិត្យពិច័យ។ វាអាចនិយាយបានថា គ្មាននរណាម្នាក់អាចនឹងមានចំណង់ ហើយក៏គ្មាននរណាម្នាក់អាចអនុវត្តស្របតាមសេចក្ដីពិតយ៉ាងពិតប្រាកដដែរ។ ដូច្នេះហើយ នៅពេលដែលឫសគល់នៃសកម្មភាព និងទង្វើរបស់មនុស្សទាំងអស់ ក៏ដូចជាសារជាតិ និងធម្មជាតិនៃសកម្មភាពរបស់គេ ត្រូវបានងើបឈរប្រឆាំងនឹងសេចក្ដីពិត នោះគ្រប់យ៉ាងនឹងត្រូវបានផ្ដន្ទាទោស។ តើអ្វីគឺជាមូលហេតុនៃរឿងនេះ? គឺដោយសារតែមនុស្សមិនស្គាល់ខ្លួនឯង។ គេតែងតែជឿលើព្រះជាម្ចាស់តាមវិធីផ្ទាល់ខ្លួនរបស់គេ បំពេញកាតព្វកិច្ចរបស់គេតាមវិធីផ្ទាល់ខ្លួនរបស់គេ ហើយបម្រើព្រះជាម្ចាស់តាមវិធីផ្ទាល់ខ្លួនរបស់គេ។ ជាងនេះទៅទៀត គេមានអារម្មណ៍ថា គេពេញដោយសេចក្ដីជំនឿ និងហេតុផល ហើយនៅទីបញ្ចប់ គេមានអារម្មណ៍ថា គេបានទទួលយ៉ាងច្រើន។ ដោយមិនដឹងខ្លួន គេមានអារម្មណ៍ថាគេកំពុងតែធ្វើសកម្មភាពស្របទៅនឹងបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់រួចហើយ ហើយបានបំពេញបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់យ៉ាងពេញលេញ ហើយគេមានអារម្មណ៍ថា គេបានបំពេញសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់រួចហើយ ហើយកំពុងតែដើរតាមបំណងព្រះហឫទ័យរបស់ទ្រង់។ ប្រសិនបើនេះគឺជាវិធីដែលអ្នកមានអារម្មណ៍ ឬនៅក្នុងសេចក្ដីជំនឿលើព្រះជាម្ចាស់ប៉ុន្មានឆ្នាំ ប្រសិនបើអ្នកមានអារម្មណ៍ថា អ្នកបានប្រមូលផលបានមួយចំនួន នោះអ្នកគួរតែវិលត្រឡប់មកចំពោះព្រះភ័ក្ត្ររបស់ព្រះជាម្ចាស់ ហើយឆ្លុះបញ្ចាំងពីខ្លួនឯង។ អ្នកគួរតែសម្លឹងមើលមាគ៌ាដែលអ្នកបានដើរអស់រយៈជាច្រើនឆ្នាំនៃសេចក្ដីជំនឿ ហើយមើលថាតើសកម្មភាព និងអាកប្បកិរិយាទាំងអស់របស់អ្នកនៅចំពោះព្រះភ័ក្ត្ររបស់ព្រះជាម្ចាស់ ត្រូវនឹងព្រះហឫទ័យរបស់ទ្រង់ទេ តើអ្វីដែលអ្នកធ្វើដែលប្រឆាំងជំទាស់នឹងព្រះជាម្ចាស់ អ្វីដែលអ្នកធ្វើដែលអាចធ្វើឱ្យព្រះជាម្ចាស់សព្វព្រះហឫទ័យ ហើយថាតើអ្វីដែលអ្នកធ្វើ បំពេញតាមសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ ហើយអាចស្របទាំងស្រុងទៅនឹងបំណងព្រហឫទ័យរបស់ទ្រង់ដែរឬទេ គឺអ្នកគួរតែច្បាស់លាស់លើអ្វីៗទាំងអស់នេះ។

ដកស្រង់ពី «មានតែតាមរយៈការទទួលស្គាល់នូវទស្សនៈខុសរបស់ខ្លួនប៉ុណ្ណោះ ទើបអ្នកអាចស្គាល់ខ្លួនឯងបាន» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ

ដើម្បីស្គាល់ខ្លួនឯង គឺត្រូវស្គាល់អ្វីដែលមាននៅក្នុងការគិត និងទស្សនៈរបស់យើង ដែលប្រឆាំងនឹងព្រះជាម្ចាស់ ដែលមិនស្របនឹងសេចក្ដីពិត និងដែលមិនមានសេចក្ដីពិត។ ឧទាហរណ៍ ភាពក្រអឺតក្រទមរបស់មនុស្ស ការរាប់ថាខ្លួនឯងសុចរិត ការភូតកុហក និងការបោកបញ្ឆោត គឺជាចំណុចដែលមាននៅក្នុងនិស្ស័យពុករលួយ ដែលមនុស្សងាយនឹងស្គាល់។ អ្នកអាចស្គាល់ពួកវាខ្លះ ដោយគ្រាន់តែតាមរយៈការប្រកបគ្នាអំពីសេចក្ដីពិត ពីរបីដង ឬតាមរយៈការប្រកបគ្នាជារឿយៗ ឬតាមរយៈការឱ្យអ្នកដទៃប្រាប់អ្នកអំពីសភាពរបស់អ្នក។ ជាងនេះទៅទៀត គ្រប់គ្នាមានភាពក្រអឺតក្រទម និងការបោកបញ្ឆោត ទោះបីជាមានកម្រិតខុសគ្នាក៏ដោយ។ ទោះបីជាយ៉ាងណាក៏ដោយ ការគិត និងទស្សនៈរបស់មនុស្ស គឺមិនងាយនឹងស្គាល់នោះទេ។ ពួកវាមិនងាយនឹងស្គាល់ដូចការស្គាល់និស្ស័យរបស់មនុស្សទេ។ ទាំងនេះគឺជាអ្វីដែលចាក់ឫសគល់យ៉ាងជ្រៅ។ ដូច្នេះហើយ នៅពេលដែលអ្នកសម្រេចបាននូវការផ្លាស់ប្ដូរបន្តិចបន្តួចនៅក្នុងអាកប្បកិរិយារបស់អ្នក និងការប្រព្រឹត្តខាងក្រៅរបស់អ្នក នោះនៅមានចំណុចជាច្រើនទៀតនៃការគិត សញ្ញាណ ទស្សនៈ និងការអប់រំផ្នែកវប្បធម៌ប្រពៃណីរបស់អ្នក ដែលអ្នកបានទទួល ដែលប្រឆាំងនឹងព្រះជាម្ចាស់ ហើយដែលអ្នកមិនទាន់គាស់យកចេញនៅឡើយ។ ទាំងនេះគឺជាអ្វីៗដែលដិតជាប់ជាយូរមកហើយ ដែលដឹកនាំទៅរកភាពជាសត្រូវរបស់យើងចំពោះព្រះជាម្ចាស់។ ដូច្នេះហើយ នៅពេលដែលព្រះជាម្ចាស់ធ្វើអ្វីមួយដែលមិនស្របនឹងសញ្ញាណរបស់អ្នក ឬធ្វើអ្វីមួយខុសពីអ្វីដែលអ្នកគិតស្រមៃថាព្រះជាម្ចាស់ធ្វើ នោះអ្នកនឹងប្រឆាំង និងជំទាស់វា។ អ្នកនឹងមិនយល់ពីមូលហេតុដែលព្រះជាម្ចាស់បានប្រព្រឹត្តដូច្នោះទេ ហើយទោះបីជាអ្នកដឹងថាមានសេចក្ដីពិតនៅក្នុងគ្រប់យ៉ាងដែលព្រះជាម្ចាស់ធ្វើ ហើយអ្នកអាចចង់ចុះចូលក៏ដោយ ក៏អ្នកនឹងគិតថាខ្លួនឯងមិនអាចធ្វើដូច្នោះបានដែរ។ ហេតុអ្វីបានជាអ្នកមិនអាចចុះចូល? ហេតុអ្វីបានជាមានការទាស់ទទឹង និងការប្រឆាំងបែបនេះ? មូលហេតុគឺដោយសារមានអ្វីមួយនៅក្នុងការគិត និងទស្សនៈរបស់មនុស្ស ដែលជាសត្រូវនឹងព្រះជាម្ចាស់ ហើយដែលជាសត្រូវនឹងគោលការណ៍ដែលទ្រង់ប្រព្រឹត្ត និងជាសត្រូវនឹងសារជាតិរបស់ទ្រង់។ ការគិត និងទស្សនៈទាំងនេះ គឺមនុស្សពិបាកស្គាល់ណាស់។

ដកស្រង់ពី «មានតែតាមរយៈការទទួលស្គាល់នូវទស្សនៈខុសរបស់ខ្លួនប៉ុណ្ណោះ ទើបអ្នកអាចស្គាល់ខ្លួនឯងបាន» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ

តើការស្គាល់ខ្លួនឯងត្រូវការអ្វី? ទីមួយ អ្នកត្រូវដឹងអំពីនិស្ស័យដែលអ្នកបើកសម្ដែងនៅក្នុងពាក្យពេចន៍ និងទង្វើរបស់អ្នក។ ពេលខ្លះ វាគឺជាអំណួត ពេលខ្លះវាគឺជាល្បិចកល ហើយពេលខ្លះវាគឺជាទង្វើអាក្រក់។ ហើយការស្គាល់ខ្លួនឯងក៏មានន័យថា នៅពេលដែលអ្នកជួបប្រទះបញ្ហា អ្នកត្រូវតែស្គាល់ថាតើការជំរុញទឹកចិត្តរបស់អ្នកមិនស្របនឹងបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ឬស្របនឹងសេចក្ដីពិតឬអត់។ អ្នកក៏ត្រូវតែដឹងផងដែរថាតើឥរិយាបថរបស់អ្នកចំពោះភារកិច្ចរបស់អ្នក គឺជាឥរិយាបថដែលរែកពន់បន្ទុក ឬជាឥរិយាបថនៃការលះបង់ឬអត់ ហើយថាតើអ្នកស្មោះត្រង់ក្នុងការលះបង់ខ្លួនសម្រាប់ព្រះជាម្ចាស់ ឬទង្វើរបស់អ្នកបែបនេះ អាចដោះដូរបានឬអត់។ អ្នកក៏ត្រូវតែដឹងថាតើអ្នកមានតម្រូវការហួសប្រមាណពីព្រះជាម្ចាស់ មានចិត្តនៃការចុះចូល ហើយថាតើអ្នកអាចស្វែងរកសេចក្ដីពិតនៅក្នុងបរិស្ថាន មនុស្ស ហេតុការណ៍ និងអ្វីៗដែលព្រះជាម្ចាស់រៀបចំឬអត់។ អ្នកក៏ត្រូវដឹងផងដែរ ថាតើអ្នកជាមនុស្សម្នាក់ដែលស្រឡាញ់សេចក្ដីពិតឬអត់ តើអ្នកមានសភាពជាមនុស្សប្រភេទណា ហើយថាតើអ្នកមានមនសិការ និងហេតុផលឬអត់ ថាតើអ្នកនៅក្នុងសភាពនៃការប្រើប្រាស់ហេតុផល និងការតថ្លៃ នៅពេលដែលអ្នកជួបប្រទះបញ្ហាឬអត់ ឬអ្នកអាចស្វែងរកសេចក្ដីពិត ហើយយកចេញនូវសញ្ញាណ និងការស្រមើស្រមៃផ្ទាល់ខ្លួន សេចក្ដីប៉ងប្រាថ្នារបស់អ្នក ចំណង់របស់អ្នក និងផែនការរបស់អ្នក ហើយថាតើអ្នកគឺជាម្នាក់ដែលស្វែងរកសេចក្ដីពិតឬអត់។ ប៉ុន្តែទស្សនៈមួយទៀតនៃការស្គាល់ខ្លួនឯង គឺជាការយល់ចរិតលក្ខណៈរបស់ខ្លួន ការស្គាល់ថាតើអ្នកជាបុគ្គលទៀងត្រង់ឬអត់ ថាតើអ្នកមានមនសិការ និងចិត្តសប្បុរសឬអត់។ នៅក្នុងវិធីដែលអ្នកប្រព្រឹត្តចំពោះគ្រប់ប្រភេទនៃបរិស្ថាន បុគ្គល ហេតុការណ៍ ឬវត្ថុណាមួយ អ្នកអាចឃើញចារិតលក្ខណៈផ្ទាល់ខ្លួនរបស់អ្នក ហើយអ្នកអាចស្គាល់ថាអ្នកគឺជាមនុស្សម្នាក់ដែលស្រឡាញ់សេចក្ដីពិត និងមានសេចក្ដីជំនឿដ៏ពិតប្រាកដក្នុងព្រះជាម្ចាស់។ ចូរមើលផងដែរទៅលើប្រភេទនៃឥរិយាបថដែលអ្នកមាននៅក្នុងបញ្ហាដែលពាក់ព័ន្ធនឹងព្រះជាម្ចាស់៖ របៀបដែលទ្រង់សំដៅលើ ជាព្រះនាមរបស់ទ្រង់ ជាការយោនយកកំណើតជាមនុស្សរបស់ទ្រង់ តើអ្នកគួរសម ហើយអ្នកចុះចូលឬទេ? តើមានអ្វីផ្សេងទៀត ដែលអ្នកនិយាយថាមានឬទេ? (ការស្គាល់ពីរង្វាស់នៃគុណសម្បត្តិរបស់យើង)។ (ការយល់ពីទស្សនៈទានរបស់យើងស្ដីពីជីវិត គុណតម្លៃរបស់យើង និងអ្វីដែលយើងពឹងផ្អែកដើម្បីរស់នៅ។ ការស្គាល់នូវអ្វីដែលជាការស្វែងរករបស់យើង ផ្លូវដែលយើងកំពុងដើរ)។ មានរបស់សព្វសារពើដែលមនុស្សគួរតែយល់។ សរុបមក ការស្គាល់ខ្លួនឯងនៅក្នុងគ្រប់ផ្នែកគឺមានសារៈសំខាន់បែបនេះ៖ ការស្គាល់គុណសម្បត្តិរបស់អ្នក ការស្គាល់លក្ខណៈសម្បត្តិរបស់អ្នក ការស្គាល់ថាតើអ្នកស្រឡាញ់សេចក្ដីពិតឬអត់ ការស្គាល់ពីមាគ៌ាដែលអ្នកកំពុងដើរ ការស្គាល់ពីទស្សនៈទានរបស់អ្នកអំពីជីវិត និងគុណតម្លៃរបស់អ្នក និងការស្គាល់រាល់ប្រភេទនៃឥរិយាបថដែលអ្នកមានចំពោះព្រះជាម្ចាស់។ របស់ទាំង់អស់នេះត្រូវបានរាប់បញ្ចូល។

ដកស្រង់ពី «ការសម្គាល់អ្នកដឹកនាំក្លែងក្លាយ (២)» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ

ប្រសិនបើចំណេះដឹងផ្ទាល់ខ្លួនរបស់អ្នក គ្រាន់តែពាក់ព័ន្ធទៅនឹងការទទួលស្គាល់ដ៏តក់ក្រហល់នូវអ្វីៗដែលមិនបានគិតគូរល្អិតល្អន់ ប្រសិនបើអ្នកគ្រាន់តែនិយាយថាអ្នកក្រអឺតក្រទម និងរាប់ថាខ្លួនសុចរិត និយាយថាអ្នកបះបោរទាស់ និងរឹងទទឹងនឹងព្រះជាម្ចាស់ នោះមិនមែនជាចំណេះដឹងដ៏ពិតប្រាកដទេ ប៉ុន្តែវាគឺជាគោលលទ្ធិ។ អ្នកត្រូវតែរួមបញ្ចូលតថភាពទៅក្នុងការនេះ៖ អ្នកត្រូវតែធ្វើឲ្យគេដឹងជាទូទៅពីការជំរុញទឹកចិត្តនៅក្នុងអ្នក ដើម្បីធ្វើការប្រកបគ្នា និង គិតពិចារណាបានល្អិតល្អន់នូវទិដ្ឋភាពអ្វីក៏ដោយដែលអ្នកយល់ឃើញថាមិនត្រឹមត្រូវ ឬមានយោបល់ដែលមិនសមហេតុផល។ មានតែតាមវិធីនេះទេ ទើបជាការមានចំណេះដឹងយ៉ាងពិតប្រាកដ។ អ្នកត្រូវតែផ្ដោតលើការស្គាល់ពីការជំរុញទឹកចិត្តរបស់អ្នក និងប្រភពនៃសារជាតិរបស់អ្នក។ អ្នកមិនគួរទទួលបានចំណេះដឹងចេញពីសកម្មភាពរបស់អ្នកតែមួយមុខទេ។ អ្នកត្រូវតែយល់ចំណុចសំខាន់របស់វា ហើយដោះស្រាយឫសគល់នៃបញ្ហា។ នៅពេលពេលវេលាបានកន្លងផុតទៅមួយរយៈ នោះអ្នកត្រូវតែឆ្លុះបញ្ចាំងអំពីខ្លួនឯងឡើងវិញ ហើយធ្វើការសង្ខេបអំពីបញ្ហាដែលអ្នកបានដោះស្រាយ បញ្ហាអ្វីដែលនៅសេសសល់ និងវិធីដែលបញ្ហានោះគួរត្រូវបានដោះស្រាយ។ ដូច្នេះហើយ អ្នកក៏ត្រូវតែស្វែងរកសេចក្ដីពិតដែរ។ អ្នកមិនត្រូវឱ្យអ្នកដទៃដឹកនាំអ្នកជានិច្ចឡើយ។ អ្នកត្រូវតែមានផ្លូវផ្ទាល់ខ្លួនរបស់អ្នកដើម្បីចូលទៅក្នុងជីវិត។ អ្នកត្រូវតែត្រួតពិនិត្យខ្លួនឯងជារឿយៗ៖ តើអ្វីខ្លះដែលអ្នកកំពុងធ្វើដែលខុស និងមិនស្របនឹងសេចក្ដីពិត តើពាក្យសម្ដី និងការជំរុញទឹកចិត្តរបស់អ្នកណាខ្លះដែលខុស តើនិស្ស័យអ្វីខ្លះដែលអ្នកកំពុងតែបើកសម្ដែង។ ប្រសិនបើនេះគឺជាវិធីដែលអ្នកតែងតែចូលទៅក្នុង ហើយអ្នកធ្វើការទាមទារដ៏តឹងរ៉ឹងពីខ្លួនឯង នោះបន្តិចម្ដងៗប៉ុន្តែច្បាស់ អ្នកនឹងទទួលបានការយល់បន្ថែមទៀតអំពីអ្វីទាំងអស់នេះ។ ទីបំផុត អ្នកនឹងចងវាជាមួយគ្នា ហើយមើលឃើញថា អ្នកមិនល្អឡើយ។ នៅពេលថ្ងៃមួយមកដល់ ដែលអ្នកពិតជាមានចំណេះដឹងបែបនេះ អ្នកនឹងលែងមានភាពក្រអឺតក្រទមទៀតហើយ។ តើអ្វីសំខាន់នៅពេលនេះ? បន្ទាប់ពីការប្រកបគ្នា និងការគិតពិចារណាបានល្អិតល្អន់ នោះមនុស្សដឹង និងស្គាល់អំពីអ្វីៗទាំងនេះ ប៉ុន្តែពួកគេនៅតែមិនស្គាល់ខ្លួនឯង។ អ្នកខ្លះនិយាយថា «តើខ្ញុំមិនស្គាល់ខ្លួនឯងយ៉ាងដូចម្ដេច? ខ្ញុំដឹងអំពីបញ្ហានៅក្នុងភាពក្រអឺតក្រទមដែលខ្ញុំបើកសម្ដែង»។ ប្រសិនបើអ្នកដឹង នោះធ្វើដូចម្ដេចបានជាអ្នកមិនដឹងថានិស្ស័យរបស់អ្នកមានភាពក្រអឺតក្រទម? ហេតុអ្វីបានជាមានពេលដែលអ្នកស្វែងរកការរីកចម្រើនផ្ទាល់ខ្លួន មានពេលដែលអ្នកប្រាថ្នាចង់បានឋានៈ និងភាពលេចធ្លោ? នេះមានន័យថា ធម្មជាតិដ៏ក្រអឺតក្រទមរបស់អ្នកនៅមិនទាន់លុបបំបាត់ទេ! ដូច្នេះការផ្លាស់ប្ដូរត្រូវតែចាប់ផ្ដើមពីការជំរុញទឹកចិត្ត ការយល់ឃើញ និងទស្សនៈនៅពីក្រោយសកម្មភាពរបស់អ្នក។ តើអ្នករាល់គ្នាទទួលស្គាល់ថា ភាគច្រើននៃអ្វីដែលមនុស្សនិយាយ គឺមុតស្រួចដូចបន្លា និងពឹសពុលទេ តើអ្នកទទួលស្គាល់ថា មានសមាសធាតុនៃភាពក្រអឺតក្រទមនៅក្នុងសម្លេងរបស់ពួកគេទេ? ពាក្យសម្ដីរបស់ពួកគេមានទៅដោយការជំរុញទឹកចិត្ត និងទស្សនៈផ្ទាល់ខ្លួនរបស់ពួកគេ។ ទាំងនេះអាចត្រូវបានមើលឃើញពីអ្វីដែលពួកគេនិយាយ។ មានអ្នកដែលមានវិធីជាក់លាក់ក្នុងការនិយាយ និងសម្ដែងមតិ នៅពេលដែលពួកគមិនក្បត់នឹងភាពក្រអឺតក្រទម ប៉ុន្តែការធ្វើបទបង្ហាញរបស់ពួកគេផ្លាស់ប្ដូរ នៅពេលដែលភាពក្រអឺតក្រទមរបស់ពួកគេបង្ហាញខ្លួន គឺមុខមាត់ដ៏អាក្រក់របស់សាតាំងបានបង្ហាញខ្លួន។ គ្រប់គ្នាមានការជំរុញទឹកចិត្ត។ ចូរមើលអ្នកដែលមានល្បិចប៉ិនប្រសប់៖ ពួកគេតែងតែខ្សឹប និងធ្វើភ្នែកប្រឹមៗនៅពេលដែលពួកគេនិយាយ។ មានការជំរុញទឹកចិត្តនៅក្នុងការនិយាយនេះ។ មនុស្សមួយចំនួននិយាយដោយសម្លេងស្រាល យ៉ាងលាក់លៀម។ ពាក្យសម្ដីរបស់ពួកគេបង្កប់ដោយល្បិចកល ប៉ុន្តែពួកគេមិននិយាយបញ្ចេញ ឬបង្ហាញតាមទឹកមុខទេ។ មនុស្សបែបនេះ គឺកាន់តែគ្រោះថ្នាក់ ហើយពិបាកនឹងសង្គ្រោះណាស់។

ដកស្រង់ពី «វិធីដើម្បីឆ្លងចូលទៅក្នុងយុគសម័យថ្មី» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ

ឥឡូវ អ្នករាល់គ្នាអាចស្គាល់បានខ្លះៗហើយអំពីនិស្ស័យដ៏ពុករលួយដែលអ្នកបើកសម្ដែង ដែលជារឿងពុករលួយណាខ្លះដែលអ្នកអាចនឹងនៅតែបើកសម្ដែង ជារឿងអ្វីខ្លះដែលអ្នកអាចនឹងនៅតែធ្វើដដែល។ អ្នកដឹងអំពីរឿងទាំងអស់នេះហើយ។ ប៉ុន្តែ កិច្ចការដ៏លំបាកបំផុតគឺជាការចេះគ្រប់គ្រងខ្លួនឯង។ អ្នកមិនដឹងអំពីពេលដែលអ្នកនឹងធ្វើអ្វីមួយ ឬរឿងដ៏ម៉ឺងម៉ាត់ដែលអ្នកអាចធ្វើបានឡើយ។ ប្រហែលជាមានកិច្ចការខ្លះដែលអ្នកគិតថា អ្នកនឹងមិនដែលធ្វើ ឬមានពាក្យសម្ដីខ្លះដែលអ្នកគិតថា អ្នកនឹងមិនដែលនិយាយ ប៉ុន្តែនៅពេលណាមួយ ឬស្ថិតក្នុងបរិយាកាសណាមួយ អ្នកបែរជាធ្វើ ឬនិយាយរឿងទាំងនោះទៅវិញ។ មនុស្សមិនអាចគ្រប់គ្រងរឿងដែលមិនអាចរំពឹងទុកទាំងនេះបានទេ។ តើការនេះអាចកើតឡើងយ៉ាងដូចម្ដេច? នោះគឺដោយសារតែមនុស្សមិនបានយល់យ៉ាងហ្មត់ចត់អំពីធម្មជាតិ និងសារជាតិរបស់ខ្លួន ហើយចំណេះដឹងរបស់ពួកគេអំពីការនោះទៀតសោត ក៏មិនសូវជាជ្រៅជ្រះ ទើបនាំឲ្យការអនុវត្តតាមសេចក្តីពិតគឺជារឿងមួយដ៏ពិបាកខ្លាំងសម្រាប់ពួកគេ។ ឧទាហរណ៍ មនុស្សខ្លះមានភាពបោកបញ្ឆោត ភាពមិនទៀងត្រង់ខ្លាំងនៅក្នុងពាក្យសម្ដី និងទង្វើរបស់គេ តែបើអ្នកសួរពួកគេអំពីកម្រិតនៃសេចក្តីពុករលួយរបស់ពួកគេដែលធ្ងន់ធ្ងរបំផុត នោះពួកគេនឹងនិយាយថា «ខ្ញុំបោកបញ្ឆោតតែបន្តិចប៉ុណ្ណោះ»។ ពួកគេនឹងគ្រាន់តែនិយាយថា ពួកគេបោកបញ្ឆោតតែបន្ដិចប៉ុណ្ណោះ ប៉ុន្តែពួកគេមិននិយាយថា ធម្មជាតិរបស់ពួកគេផ្ទាល់គឺជាការបោកបញ្ឆោត ហើយពួកគេមិននិយាយថា ពួកគេជាមនុស្សបោកបញ្ឆោតនោះឡើយ។ ពួកគេមើលមិនឃើញធម្មជាតិរបស់ពួកគេមានភាពស៊ីជម្រៅខ្លាំងបែបនោះទេ ហើយក៏មិនបានមើលឃើញវាថាជាអ្វីមួយធ្ងន់ធ្ងរ ឬហ្មត់ចត់ ដូចជាអ្នកដទៃនោះដែរ។ អ្នកដទៃមើលឃើញថា បុគ្គលនេះមានចរិតបោកបញ្ឆោត និងវៀចវេរខ្លាំង មើលឃើញថា គ្រប់ទាំងពាក្យពេចន៍របស់ពួកគេសុទ្ធតែក្លែងក្លាយ និងមើលឃើញទៀតថា ពាក្យសម្ដី និងទង្វើរបស់ពួកគេមិនដែលទៀងត្រង់ឡើយ ប៉ុន្តែពួកគេមិនអាចមើលឃើញខ្លួនឯងជ្រាលជ្រៅខ្លាំងបែបនេះទេ។ ចំណេះដឹងដែលពួកគេអាចមាន គឺគ្រាន់តែជាចំណេះដឹងសើៗប៉ុណ្ណោះ។ គ្រប់ពេលដែលពួកគេនិយាយ និងប្រព្រឹត្ត ពួកគេបើកសម្ដែងអ្វីមួយនៅក្នុងធម្មជាតិរបស់ពួកគេ តែពួកគេមិនដឹងអំពីការនេះឡើយ។ ពួកគេគិតថា ពួកគេមានភាពទៀងត្រង់នៅក្នុងអ្វីដែលពួកគេកំពុងតែធ្វើ ព្រមទាំងគិតថាពួកគេកំពុងតែធ្វើស្របតាមសេចក្តីពិតហើយ។ គឺអាចនិយាយបានថា មនុស្សមានការយល់ដឹងសើៗប៉ុណ្ណោះអំពីធម្មជាតិរបស់ខ្លួន ហើយក៏មានភាពមិនស្របគ្នាដ៏ធំមួយផងដែរនៅរវាងការយល់ដឹងនេះនិងព្រះបន្ទូលរបស់ព្រះជាម្ចាស់អំពីការជំនុំជម្រះ និងការបើកសម្ដែង។ ការនេះមិនមែនជាកំហុសនៅក្នុងអ្វីដែលព្រះជាម្ចាស់បើកសម្ដែងឡើយ ប៉ុន្តែផ្ទុយទៅវិញ វាជាកង្វះការយល់ដឹងដ៏ជ្រាលជ្រៅរបស់មនុស្សអំពីធម្មជាតិរបស់ខ្លួនវិញទេ។ មនុស្សមិនមានការយល់ដឹងមូលដ្ឋាន ឬដ៏សំខាន់អំពីខ្លួនឯង ផ្ទុយទៅវិញ ពួកគេបែរជាផ្តោត និងដាក់កម្លាំងកាយចិត្តរបស់ពួកគេទៅលើទង្វើ និងអាការៈខាងក្រៅរបស់ពួកគេវិញ។ ទោះបីបុគ្គលម្នាក់បាននិយាយអ្វីមួយម្ដងម្កាលទាក់ទងនឹងការយល់ដឹងអំពីខ្លួនឯងក៏ដោយ ក៏វានឹងគ្មានភាពជ្រាលជ្រៅដែរ។ គ្មាននរណាម្នាក់ធ្លាប់បានគិតថា ពួកគេជាប្រភេទមនុស្សបែបនេះ ឬមានធម្មជាតិបែបនេះ ដោយសារតែពួកគេបានធ្វើកិច្ចការបែបនេះ ឬបានបើកសម្ដែងអ្វីមួយនោះឡើយ។ ព្រះជាម្ចាស់បានបើកសម្ដែងអំពីធម្មជាតិ និងសារជាតិរបស់មនុស្សជាតិ ប៉ុន្តែមនុស្សយល់ថា ទម្លាប់នៃការធ្វើរបស់ពួកគេ និងទម្លាប់នៃការនិយាយស្ដីរបស់ពួកគេគឺមានចន្លោះប្រហោង និងមានកំហុស ដូច្នេះហើយទើបវាជាកិច្ចការដ៏ពិបាកខ្លាំងសម្រាប់មនុស្សក្នុងការអនុវត្តតាមសេចក្តីពិតនោះ។ មនុស្សគិតថា កំហុសរបស់ពួកគេគឺគ្រាន់តែជាការសម្ដែងចេញបណ្ដោះអាសន្ន ដែលត្រូវបានបើកសម្ដែងចេញដោយធ្វេសប្រហែស ជាជាងជាការបើកសម្ដែងអំពីធម្មជាតិរបស់ពួកគេ។ មនុស្សដែលគិតបែបនេះមិនអាចយកសេចក្តីពិតទៅអនុវត្តបានទេ ដោយសារតែពួកគេមិនអាចទទួលយកសេចក្តីពិតជាសេចក្តីពិត និងមិនស្រេកឃ្លានចង់បានសេចក្តីពិត ដូច្នេះហើយទើបនៅពេលដែលអនុវត្តតាមសេចក្តីពិត ពួកគេគ្រាន់តែធ្វើតាមច្បាប់វិន័យបែបបង្រ្គប់កិច្ចប៉ុណ្ណោះ។ មនុស្សមើលមិនឃើញធម្មជាតិរបស់ខ្លួនថាពុករលួយខ្លាំងឡើយ ហើយជឿថា ពួកគេមិនអាក្រក់ខ្លាំងពេក រហូតដល់ពួកគេគួរតែត្រូវបំផ្លាញ ឬដាក់ទោសនោះឡើយ។ ពួកគេគិតថា ការនិយាយកុហកម្ដងម្កាលមិនមែនជារឿងធំឡើយ ហើយគេចាត់ទុកខ្លួនឯងថាប្រសើរខ្លាំងលើសអតីតកាលរបស់ពួកគេទៅទៀត។ តែតាមពិតទៅ ពួកគេមិនបានល្អគ្រប់គ្រាន់បំពេញតាមបទដ្ឋានផង ដោយសារតែមនុស្សមានសកម្មភាពខ្លះ ដែលមើលពីសំបកក្រៅមិនបំពានសេចក្តីពិតមែន តែតាមពិតទៅ ពួកគេមិនបានយកសេចក្តីពិតទៅអនុវត្តឡើយ។

ដកស្រង់ពី «ការយល់ដឹងអំពីធម្មជាតិរបស់ខ្លួន និងការយកសេចក្តីពិតទៅអនុវត្ត» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ

សព្វថ្ងៃនេះ មនុស្សភាគច្រើនមានការយល់ដឹងរាក់កំផែលណាស់អំពីខ្លួនឯង។ ពួកគេមិនបានដឹងច្បាស់អំពីអ្វីៗដែលជាផ្នែកនៃធម្មជាតិរបស់ពួកគេទាល់តែសោះ។ ពួកគេមានតែចំណេះដឹងអំពីសភាពពុករលួយពីរបីរបស់ពួកគេ អ្វីៗដែលពួកគេទំនងជានឹងធ្វើ ឬគុណវិបត្តិពីរបីរបស់ពួកគេតែប៉ុណ្ណោះ ហើយការនេះធ្វើឱ្យពួកគេជឿជាក់ថា ពួកគេស្គាល់ខ្លួនឯង។ លើសពីនេះទៅទៀត បើពួកគេគោរពតាមវិន័យពីរបីវិញ ពួកគេធានាថាមិនធ្វើខុសក្នុងផ្នែកណាមួយឡើយ និងបានជៀសវាងការធ្វើអំពើរំលងមួយចំនួនទៀតផង បន្ទាប់មកពួកគេគិតថា ខ្លួនឯងមានការពិតនៅក្នុងជំនឿរបស់ពួកគេលើព្រះជាម្ចាស់ ហើយសន្មតថា ពួកគេនឹងបានសង្គ្រោះ។ នេះគឺជាការស្រមើស្រមៃរបស់មនុស្សទាំងស្រុង។ ប្រសិនបើអ្នកគោរពតាមវិន័យទាំងនោះ តើអ្នកពិតជានឹងអាចជៀសវាងពីការធ្វើអំពើរំលងបានមែនឬ? តើអ្នកនឹងទទួលបានការផ្លាស់ប្ដូរពិតប្រាកដនៅក្នុងនិស្ស័យឬទេ? តើអ្នកពិតជានឹងរស់នៅក្នុងលក្ខណៈជាមនុស្សដែរឬទេ? តើអ្នកពិតជាអាចបំពេញព្រះហឫទ័យព្រះជាម្ចាស់បានតាមវិធីនោះឬទេ? ដាច់ខាតមិនអាចទេ ប្រាកដជាអ៊ីចឹងមែន។ ការជឿលើព្រះជាម្ចាស់មានដំណើរការបាន តែនៅពេលណាដែលគេមានបទដ្ឋានខ្ពស់ ហើយបានទទួលសេចក្ដីពិត និងមានការផ្លាស់ប្ដូរខ្លះៗនៅក្នុងនិស្ស័យជីវិតរបស់គេប៉ុណ្ណោះ។ ដូច្នេះ ប្រសិនបើចំណេះដឹងរបស់មនុស្សអំពីខ្លួនឯងរាក់កំផែលពេក នោះពួកគេនឹងមិនអាចដោះស្រាយបញ្ហាបានឡើយ ហើយជីវិត និងនិស្ស័យរបស់ពួកគេនឹងមិនផ្លាស់ប្ដូរឡើយ។ វាចាំបាច់ណាស់ដែលត្រូវស្គាល់ខ្លួនឯងក្នុងកម្រិតជ្រាលជ្រៅមួយ ដែលមានន័យថាស្គាល់ពីធម្មជាតិរបស់ខ្លួនឯង៖ តើមានធាតុអ្វីខ្លះដែលរួមបញ្ចូលនៅក្នុងធម្មជាតិនោះ តើធាតុទាំងនេះមានប្រភពយ៉ាងដូចម្ដេច និងចេញមកពីកន្លែងណា។ លើសពីនេះទៅទៀត តើអ្នកអាចស្អប់ធាតុទាំងនេះឬទេ? តើអ្នកបានមើលឃើញព្រលឹងដ៏គួរឲ្យខ្ពើម និងធម្មជាតិដ៏អាក្រក់របស់អ្នកឬទេ? ប្រសិនបើអ្នកពិតជាអាចមើលឃើញសេចក្ដីពិតអំពីខ្លួនឯង នោះអ្នកនឹងចាប់ផ្ដើមស្អប់ខ្ពើមខ្លួនឯង។ នៅពេលដែលអ្នកស្អប់ខ្ពើមខ្លួនឯង រួចក៏អនុវត្តព្រះបន្ទូលរបស់ព្រះជាម្ចាស់ នោះអ្នកនឹងអាចលះបង់ចោលសាច់ឈាម ហើយមានកម្លាំងអនុវត្តសេចក្ដីពិតដោយគ្មានការពិបាក។ តើហេតុអ្វីបានជាមនុស្សជាច្រើនធ្វើតាមចំណូលចិត្តខាងសាច់ឈាមរបស់ខ្លួន? ពីព្រោះពួកគេចាត់ទុកខ្លួនឯងថាជាមនុស្សល្អ មានអារម្មណ៍ថាសកម្មភាពរបស់ពួកគេត្រឹមត្រូវ និងសុចរិត ហើយថាពួកគេគ្មានកំហុស ថែមទាំងថាពួកគេត្រឹមត្រូវទាំងស្រុងទៀតផង ដូច្នេះហើយបានជាពួកគេអាចធ្វើសកម្មភាពដោយសន្មតថាសេចក្ដីយុត្តិធម៌ឈរនៅខាងពួកគេ។ នៅពេលដែលបុគ្គលម្នាក់ទទួលស្គាល់ថាធម្មជាតិពិតប្រាកដរបស់ខ្លួនគួរឲ្យខ្ពើម គួរឲ្យស្អប់ និងគួរឲ្យអាណិត នោះគេមិនមានមោទនភាពចំពោះខ្លួនឯងហួសហេតុពេក មិនក្រអឺតក្រទមខ្លាំងពេក ហើយក៏មិនពេញចិត្តនឹងខ្លួនឯងខ្លាំងពេកដូចកាលពីមុននោះដែរ។ បុគ្គលប្រភេទនេះមានអារម្មណ៍ថា «ខ្ញុំត្រូវតែស្មោះអស់ពីចិត្ត ហើយឥតលាក់ពុតឡើយ ព្រមទាំងអនុវត្តព្រះបន្ទូលមួយចំនួនរបស់ព្រះជាម្ចាស់។ បើមិនដូច្នោះទេ ខ្ញុំនឹងមិនសក្ដិសមទៅនឹងបទដ្ឋាននៃការធ្វើជាមនុស្សឡើយ ហើយនឹងត្រូវអាម៉ាស់ដែលរស់នៅក្នុងព្រះវត្តមានរបស់ព្រះជាម្ចាស់»។ ដូច្នេះ បុគ្គលម្នាក់នេះពិតជាមើលឃើញខ្លួនឯងថាជាមនុស្សទន់ទាប និងគ្មានសារៈសំខាន់អ្វីសោះ។ នៅពេលនេះ បុគ្គលម្នាក់នេះនឹងងាយអនុវត្តសេចក្ដីពិត ហើយគេនឹងមើលទៅមានលក្ខណៈដែលមនុស្សគួរមាន។ មានតែនៅពេលដែលមនុស្សស្អប់ខ្ពើមខ្លួនឯងពិតប្រាកដប៉ុណ្ណោះ ដែលពួកគេអាចលះបង់សាច់ឈាមចោលបាន។ ប្រសិនបើពួកគេមិនស្អប់ខ្ពើមខ្លួនឯងទេ នោះពួកគេនឹងមិនអាចលះបង់សាច់ឈាមចោលបានឡើយ។ ការស្អប់ខ្លួនឯងយ៉ាងពិតប្រាកដមាននូវរឿងរ៉ាវមួយចំនួន៖ ទីមួយគឺ ការស្គាល់ពីធម្មជាតិរបស់ខ្លួនឯង ហើយទីពីរគឺការមើលឃើញខ្លួនឯងថាត្រូវការជំនួយ និងគួរឱអាណិត មើលឃើញខ្លួនឯងថាជាមនុស្សទន់ទាប និងគ្មានសារៈសំខាន់អ្វីសោះ ព្រមទាំងមើលឃើញព្រលឹងដ៏កខ្វក់ និងគួរឲ្យអាណិតរបស់ខ្លួន។ នៅពេលដែលបុគ្គលម្នាក់មើលឃើញយ៉ាងពេញលេញនូវអ្វីដែលជាលក្ខណៈពិតប្រាកដរបស់ខ្លួន ហើយលទ្ធផលនេះត្រូវបានសម្រេច នោះគេពិតជាទទួលបាននូវចំណេះដឹងអំពីខ្លួនឯងយ៉ាងពិតប្រាកដ ហើយអាចនិយាយបានថា បុគ្គលម្នាក់នេះបានស្គាល់ខ្លួនឯងយ៉ាងពេញលេញ។ មានតែនៅពេលនោះទេ ទើបបុគ្គលម្នាក់អាចស្អប់ខ្លួនឯងយ៉ាងពិតប្រាកដ រហូតដល់ដាក់បណ្ដាសាខ្លួនឯង និងមានអារម្មណ៍ថាសាតាំងបានធ្វើឲ្យខ្លួនឯងពុករលួយយ៉ាងខ្លាំង ថែមទាំងធ្វើឲ្យខ្លួនឯងមិនមានលក្ខណៈស្រដៀងទៅនឹងមនុស្សទៀតផង។ បន្ទាប់មក ថ្ងៃមួយ នៅពេលដែលការគម្រាមកំហែងនៃសេចក្ដីស្លាប់លេចឡើង បុគ្គលបែបនេះនឹងគិតថា «នេះគឺជាការដាក់ទណ្ឌកម្មដ៏សុចរិតរបស់ព្រះជាម្ចាស់។ ព្រះជាម្ចាស់ពិតជាសុចរិត ហើយខ្ញុំពិតជាគួរនឹងស្លាប់!» ត្រង់ចំណុចនេះ គាត់នឹងមិនត្អូញត្អែរទេ ហើយរឹតតែមិនបន្ទោសព្រះជាម្ចាស់ គ្រាន់តែមានអារម្មណ៍ថា គាត់ជាមនុស្សដែលមានសេចក្ដីត្រូវការ និងគួរឲ្យអាណិត កខ្វក់ និងពុករលួយយ៉ាងខ្លាំងដែលគួរតែត្រូវព្រះជាម្ចាស់បោសសម្អាតចោលប៉ុណ្ណោះ ហើយព្រលឹងដូចជាគាត់ មិនសមនឹងរស់នៅលើផែនដីឡើយ។ ត្រង់ចំណុចនេះ បុគ្គលម្នាក់នេះមិនតតាំងជាមួយព្រះជាម្ចាស់ទេ រឹតតែមិនក្បត់ព្រះជាម្ចាស់ទៅទៀត។ ប្រសិនបើបុគ្គលម្នាក់មិនស្គាល់ខ្លួនឯង ហើយនៅតែចាត់ទុកខ្លួនឯងថាជាមនុស្សល្អ នោះនៅពេលដែលសេចក្ដីស្លាប់មកគោះទ្វារ បុគ្គលម្នាក់នេះនឹងគិតថា «ខ្ញុំបានធ្វើយ៉ាងល្អនៅក្នុងសេចក្ដីជំនឿរបស់ខ្ញុំ។ ខ្ញុំបានខិតខំស្វែងរក! ខ្ញុំបានផ្ដល់ឲ្យយ៉ាងច្រើន ខ្ញុំបានរងទុក្ខយ៉ាងខ្លាំង ប៉ុន្ដែនៅទីបំផុត ព្រះជាម្ចាស់កំពុងស្នើសុំឲ្យខ្ញុំស្លាប់។ ខ្ញុំមិនដឹងថាសេចក្ដីសុចរិតរបស់ព្រះជាម្ចាស់នៅឯណានោះទេ។ តើហេតុអ្វីបានជាទ្រង់ស្នើសុំឲ្យខ្ញុំស្លាប់? ប្រសិនបើសូម្បីតែមនុស្សដូចជាខ្ញុំ ក៏ត្រូវស្លាប់ នោះតើអ្នកណានឹងត្រូវបានសង្គ្រោះ? តើពូជមនុស្សនឹងមិនដល់ទីបញ្ចប់ទេឬអី?» ទីមួយ បុគ្គលម្នាក់នេះមានសញ្ញាណអំពីព្រះជាម្ចាស់។ ទីពីរ បុគ្គលម្នាក់នេះកំពុងត្អូញត្អែរ ហើយមិនបង្ហាញការចុះចូលអ្វីទាំងអស់។ នេះដូចជាប៉ុលដែរ៖ នៅពេលដែលគាត់ជិតស្លាប់ គាត់មិនបានស្គាល់ខ្លួនឯងទេ ហើយនៅពេលដែលការដាក់ទណ្ឌកម្មរបស់ព្រះជាម្ចាស់មកដល់ នោះវាយឺតពេលនឹងប្រែចិត្តទៅហើយ។

ដកស្រង់ពី «ការស្គាល់ខ្លួនឯង ជាចម្បងគឺស្គាល់ពីធម្មជាតិរបស់មនុស្ស» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ

អ្វីដែលពេត្រុសបានស្វះស្វែងរកគឺ ការស្គាល់ខ្លួនឯង និងការឃើញនូវអ្វីៗដែលបានបើកសម្ដែងនៅក្នុងខ្លួនគាត់តាមរយៈការបន្សុទ្ធដោយព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងនៅក្នុងការល្បងលផ្សេងៗដែលព្រះជាម្ចាស់បានប្រទានដល់គាត់។ នៅពេលគាត់បានយល់ពីខ្លួនឯងពិតប្រាកដ ទើបពេត្រុសបានដឹងថា មនុស្សពុករលួយខ្លាំងយ៉ាងណា ពួកគេថោកទាប និងមិនស័ក្តិសមខ្លាំងយ៉ាងណាក្នុងការបម្រើព្រះជាម្ចាស់ ហើយពួកគេមិនសមនឹងរស់នៅចំពោះព្រះភក្ត្រទ្រង់ឡើយ។ បន្ទាប់មក ពេត្រុសបានក្រាបនៅចំពោះព្រះភក្ត្រព្រះជាម្ចាស់។ នៅទីបំផុត គាត់បានគិតថា «ការស្គាល់ព្រះជាម្ចាស់ គឺជារឿងដ៏មានតម្លៃបំផុត! ប្រសិនបើខ្ញុំស្លាប់មុនពេលបានស្គាល់ទ្រង់ វាពិតជាគួរឱ្យអាណិតខ្លួនឯងណាស់។ ខ្ញុំមានអារម្មណ៍ថា ការស្គាល់ព្រះជាម្ចាស់ គឺជារឿងសំខាន់បំផុត និងមានអត្ថន័យបំផុត។ បើមនុស្សមិនស្គាល់ព្រះជាម្ចាស់ទេ នោះពួកគេមិនសមនឹងរស់នៅទេ ហើយក៏គ្មានជីវិតដែរ។ នៅពេលពេត្រុសមានបទពិសោធន៍ឈានដល់ចំនុចនេះ គាត់បានស្គាល់និស្ស័យផ្ទាល់ខ្លួនរបស់គាត់ និងបានយល់ច្បាស់គួរសមអំពីវា»។ ទោះបីជាថា គាត់ប្រហែលជាមិនអាចពន្យល់អំពីវាឱ្យបានច្បាស់លាស់ដូចមនុស្សសព្វថ្ងៃនេះក៏ដោយ តែពេត្រុសពិតជាបានឈានដល់សភាពនេះមែន។ ហេតុដូច្នេះហើយ ការតាមរកជីវិត និងការទទួលភាពឥតខ្ចោះពីព្រះជាម្ចាស់ ត្រូវការការស្គាល់ធម្មជាតិផ្ទាល់ខ្លួនតាមរយៈព្រះសូរសៀងរបស់ព្រះជាម្ចាស់ ក៏ដូចជាការយល់ច្បាស់អំពីធម្មជាតិរបស់ខ្លួន ព្រមទាំងការពិពណ៌នាជាពាក្យពេចន៍បានយ៉ាងត្រឹមត្រូវ ការនិយាយបានច្បាស់ និងងាយយល់ដែរ។ មានតែបែបនេះទេទើបស្គាល់ខ្លួនឯងពិតប្រាកដ ហើយអ្នកនឹងទទួលបានលទ្ធផលដែលព្រះជាម្ចាស់ត្រូវការ។ ប្រសិនបើចំណេះដឹងរបស់អ្នកមិនទាន់ដល់ចំណុចនេះទេ ប៉ុន្តែអ្នកអះអាងថា បានស្គាល់ខ្លួនឯង និងនិយាយថា អ្នកទទួលបានជីវិត តើនោះមិនមែនអ្នកកំពុងតែអួតខ្លួនឯងទេឬ? អ្នកមិនស្គាល់ខ្លួនឯង ហើយអ្នកក៏មិនដឹងថា អ្នកជាអ្វីនៅចំពោះព្រះភក្ត្រព្រះជាម្ចាស់នោះដែរ មិនថាអ្នកពិតជាត្រូវតាមបទដ្ឋានជាមនុស្សឬអត់ ឬក៏អ្នកនៅមានធាតុសាតាំងនៅក្នុងខ្លួនអ្នកច្រើនយ៉ាងណាក៏ដោយ។ អ្នកនៅតែមិនទាន់ច្បាស់ថា តើអ្នកជាកម្មសិទ្ធិរបស់អ្នកណា ហើយអ្នកមិនស្គាល់ខ្លួនឯងសូម្បីតែបន្តិច ដូច្នេះតើអ្នកអាចមានហេតុផលនៅចំពោះព្រះភក្ត្រព្រះជាម្ចាស់បានយ៉ាងដូចម្ដេច? នៅពេលពេត្រុស កំពុងតាមរកជីវិត គាត់បានផ្ដោតលើការយល់ដឹងអំពីខ្លួនឯង និងបំផ្លាស់បំប្រែនិស្ស័យរបស់គាត់នៅលើដំណើរនៃទុក្ខលំបាករបស់គាត់ ហើយគាត់ព្យាយាមស្គាល់ព្រះជាម្ចាស់ ហើយនៅចុងបញ្ចប់ គាត់បានគិតថា «មនុស្សត្រូវតែស្វះស្វែងយល់អំពីព្រះជាម្ចាស់នៅក្នុងជីវិត ការស្គាល់ទ្រង់ គឺជារឿងសំខាន់បំផុត។ ប្រសិនបើខ្ញុំមិនស្គាល់ព្រះជាម្ចាស់ទេ នោះពេលខ្ញុំស្លាប់ទៅ ខ្ញុំមិនអាចបិទភ្នែកជិតបានទេ។ នៅពេលខ្ញុំស្គាល់ទ្រង់ ប្រសិនបើព្រះជាម្ចាស់ឱ្យខ្ញុំស្លាប់ នោះខ្ញុំនឹងនៅតែមានអារម្មណ៍រីករាយបំផុតក្នុងការស្លាប់ ខ្ញុំនឹងមិនត្អូញត្អែរបន្តិចសោះឡើយ ហើយពេញមួយជីវិតរបស់ខ្ញុំនឹងបានពេញលេញ»។ ពេត្រុសមិនអាចទទួលបានកម្រិតនៃការយល់ដឹងនេះ ឬឈានដល់ចំនុចនេះភ្លាមៗនោះទេ បន្ទាប់ពីគាត់ចាប់ផ្ដើមជឿលើព្រះជាម្ចាស់ ដំបូងគាត់ត្រូវតែទទួលរងការល្បងលជាច្រើនអស្ចារ្យ។ បទពិសោធន៍របស់គាត់ត្រូវតែឈានដល់ដំណាក់កាលសំខាន់ជាក់លាក់មួយ ហើយគាត់ត្រូវតែយល់ដឹងអំពីខ្លួនឯងឱ្យបានពេញលេញ មុនពេលគាត់អាចដឹងពីតម្លៃនៃការស្គាល់ព្រះជាម្ចាស់។ ដូច្នេះហើយ ផ្លូវដែលពេត្រុសជ្រើសរើស គឺជាផ្លូវក្នុងការទទួលបានជីវិត និងភាពគ្រប់លក្ខណ៍ នេះគឺជាគំនិតដែលគាត់បានផ្ដោតទៅលើជាចម្បងក្នុងការអនុវត្តជាក់លាក់របស់គាត់។

ដកស្រង់ពី «របៀបដើរតាមមាគ៌ារបស់ពេត្រុស» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ

នៅពេលដែលខ្ញុំជំនុំជម្រះអ្នករាល់គ្នានៅថ្ងៃនេះ តើអ្នករាល់គ្នានឹងមានការយល់ដឹងកម្រិតណានៅទីបំផុត? អ្នករាល់គ្នានឹងនិយាយថា ទោះបីឋានៈរបស់អ្នករាល់គ្នាមិនខ្ពស់ក៏ដោយ ក៏អ្នករាល់គ្នានៅតែទទួលបាននូវការលើកស្ទួយពីព្រះជាម្ចាស់ដែរ។ ដោយសារតែអ្នករាល់គ្នា មានកំណើតទាប អ្នកមិនមានឋានៈទេ តែអ្នកទទួលបានឋានៈដោយសារព្រះជាម្ចាស់លើកស្ទួយអ្នក នេះគឺជាអ្វីដែលទ្រង់បានប្រទានមកអ្នក។ ថ្ងៃនេះ អ្នកអាចទទួលការបណ្តុះបណ្តាលរបស់ព្រះជាម្ចាស់ ការវាយផ្ចាលរបស់ទ្រង់ និងការជំនុំជម្រះរបស់ទ្រង់ដោយផ្ទាល់បាន។ រឹតតែពិសេសទៅទៀតនោះ គឺជាការលើកស្ទួយពីទ្រង់។ អ្នករាល់គ្នាអាចទទួលបានការបន្សុទ្ធ និងការដុតបញ្ឆេះរបស់ទ្រង់ដោយផ្ទាល់។ នេះគឺជាសេចក្តីស្រឡាញ់ដ៏អស្ចារ្យរបស់ព្រះជាម្ចាស់។ ឆ្លងកាត់សម័យកាលជាច្រើន មិនដែលមានមនុស្សណាម្នាក់ ដែលទទួលបានការបន្សុទ្ធ និងការដុតបញ្ឆេះរបស់ទ្រង់ឡើយ ហើយក៏មិនមានមនុស្សណាម្នាក់ ដែលអាចទទួលបាននូវភាពគ្រប់លក្ខណ៍ ដោយសារព្រះបន្ទូលរបស់ទ្រង់ឡើយ។ ឥឡូវ ព្រះជាម្ចាស់កំពុងមានបន្ទូលជាមួយអ្នករាល់គ្នាទល់មុខនឹងមុខ បន្សុទ្ធអ្នករាល់គ្នា បើកសម្តែងពីភាពបះបោរខាងក្នុងរបស់អ្នករាល់គ្នា នេះពិតជាការលើកស្ទួយរបស់ទ្រង់។ តើមនុស្សមានសមត្ថភាពអ្វីខ្លះ? មិនថាពួកគេជាកូនចៅរបស់ដាវីឌ ឬជាកូនចៅរបស់ម៉ូអាប់ទេ សរុបមក មនុស្សត្រូវបានបង្កើតមកក្នុងភាពជាមនុស្ស គ្មានអ្វីដែលគួរឱ្យអួតខ្លួនសោះឡើយ។ ដោយសារអ្នកជាសត្ដនិកររបស់ព្រះជាម្ចាស់ អ្នកត្រូវតែបំពេញកាព្វកិច្ចរបស់សត្តនិករ។ មិនមានសេចក្ដីតម្រូវផ្សេងទៀតពីអ្នករាល់គ្នាទេ។ នេះជារបៀបដែលអ្នករាល់គ្នាគប្បីអធិស្ឋាន៖ «ឱព្រះជាម្ចាស់អើយ! មិនថាទូលបង្គំមានឋានៈ ឬអត់ទេ ឥឡូវនេះ ទូលបង្គំយល់ពីខ្លួនឯងហើយ។ ប្រសិនបើឋានៈទូលបង្គំខ្ពស់ នោះគឺដោយសារតែការលើកស្ទួយពីទ្រង់ ហើយប្រសិនបើវាទាប គឺដោយសារតែការអនុញ្ញាតឱ្យកើតឡើងពីទ្រង់។ អ្វីៗទាំងអស់ស្ថិតនៅក្នុងព្រះហស្ដរបស់ទ្រង់។ ទូលបង្គំគ្មានជម្រើសណាទេ ក៏មិនមានការតវ៉ាអ្វីដែរ។ ទ្រង់បានជ្រើសតាំងឱ្យទូលបង្គំកើតនៅក្នុងប្រទេសនេះ និងក្នុងចំណោមមនុស្សនេះ ហើយអ្វីទាំងអស់ដែលទូលបង្គំគួរធ្វើ គឺត្រូវស្ដាប់បង្គាប់ទាំងស្រុង ក្រោមការគ្រប់គ្រងរបស់ទ្រង់ ពីព្រោះអ្វីៗគ្រប់យ៉ាង គឺស្ថិតនៅក្នុងអ្វីដែលទ្រង់បានជ្រើសតាំង។ ទូលបង្គំមិនគិតពីឋានៈទេ។ យ៉ាងណាមិញ ទូលបង្គំគ្រាន់តែជាសត្តនិករប៉ុណ្ណោះ។ ប្រសិនបើទ្រង់ដាក់ទូលបង្គំនៅក្នុងជង្ហុកធំ នៅក្នុងបឹងភ្លើង និងស្ពាន់ធ័រ ទូលបង្គំមិនមែនជាអ្វីក្រៅពីជាសត្ដនិករទេ។ ប្រសិនបើទ្រង់ប្រើទូលបង្គំ ទូលបង្គំគឺជាសត្តនិករ។ ប្រសិនបើទ្រង់ធ្វើឱ្យទូលបង្គំបានគ្រប់លក្ខណ៍ ទូលបង្គំនៅតែជាសត្តនិករ។ ប្រសិនបើទ្រង់ មិនធ្វើឱ្យទូលបង្គំបានគ្រប់លក្ខណ៍ ក៏ទូលបង្គំនឹងនៅតែស្រឡាញ់ទ្រង់ ពីព្រោះទូលបង្គំមិនមែនលើសជាងសត្តនិករទេ។ ទូលបង្គំមិនមែនជាអ្វីឡើយ ក្រៅតែពីជាសត្តនិករតូចតាច ដែលបង្កើតឡើងដោយព្រះអម្ចាស់នៃការបង្កើត ពោលគឺគ្រាន់តែជាមនុស្សម្នាក់ក្នុងចំណោមមនុស្សទាំងអស់ដែលព្រះជាម្ចាស់បានបង្កើតមកប៉ុណ្ណោះ។ គឺជាទ្រង់ហើយដែលបានបង្កើតទូលបង្គំ ហើយឥឡូវនេះទ្រង់បានដាក់ទូលបង្គំម្តងទៀតនៅក្នុងព្រះហស្ដរបស់ទ្រង់ ដើម្បីធ្វើជាមួយទូលបង្គំទៅតាមព្រះហឫទ័យទ្រង់។ ទូលបង្គំមានឆន្ទៈធ្វើជាឧបករណ៍របស់ទ្រង់ និងជាមនុស្សបន្ទាប់បន្សំរបស់ទ្រង់ ពីព្រោះអ្វីៗគ្រប់យ៉ាង គឺជាអ្វីដែលទ្រង់បានជ្រើសតាំង។ គ្មាននរណាម្នាក់អាចផ្លាស់ប្តូរការនេះបានឡើយ។ របស់សព្វសារពើ និងព្រឹត្តិការណ៍ទាំងអស់ គឺសុទ្ធតែស្ថិតនៅក្នុងព្រះហស្ដរបស់ទ្រង់»។ នៅពេលដែលវេលាមកដល់ ដែលអ្នកនឹងលែងគិតពីឋានៈ នោះអ្នកនឹងរួចផុតពីការនេះ។ មានតែពេលនោះទេ ដែលអ្នកនឹងអាចស្វែងរកដោយទំនុកចិត្ត និងក្លាហាន ហើយមានតែពេលនោះទេ ដែលដួងចិត្តរបស់អ្នកអាចរួចផុតពីដាក់កម្រិតណាមួយបាន។ នៅពេលដែលមនុស្សដោះចេញពីការទាំងអស់នេះបាន ពេលនោះពួកគេនឹងលែងមានកង្វល់ទៀតហើយ។

ដកស្រង់ពី «ហេតុអ្វីបានជាឯងមិនមានឆន្ទៈធ្វើជារបស់ឥតបានការ?» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ខាង​ដើម៖ ៤. វិធីដែលមនុស្សអាចបង្កើតទំនាក់ទំនងធម្មតាជាមួយព្រះជាម្ចាស់

បន្ទាប់៖ ២. វិធីដែលមនុស្សអាចសម្រេចបានការស្គាល់ខ្លួនឯងដ៏ពិត

តើយើងគួរអធិស្ឋានយ៉ាងដូចម្ដេច ដើម្បីឲ្យព្រះជាម្ចាស់ទ្រង់សណ្ដាប់? សូមទាក់ទងមកកាន់យើងខ្ញុំ ដើម្បីស្វែងរកដំណោះស្រាយ។

ខ្លឹមសារ​ពាក់ព័ន្ធ

១. មូលហេតុដែលព្រះជាម្ចាស់មានព្រះនាមផ្សេងគ្នានៅក្នុងយុគសម័យផ្សេងគ្នា និងសារៈសំខាន់នៃព្រះនាមរបស់ទ្រង់

ខគម្ពីរយោង៖ «ហើយព្រះជាម្ចាស់ក៏មានបន្ទូលនឹងម៉ូសេបន្ថែមទៀតថា ចូរអ្នកនិយាយទៅកាន់កូនចៅអ៊ីស្រាអែលថា ព្រះយេហូវ៉ា ជាព្រះនៃឱពុករបស់អ្នក...

របៀបអធិស្ឋានដែលអាចឱ្យព្រះជាម្ចាស់ស្ដាប់ឮ៖ ការដោះស្រាយបញ្ហាចំនួន៣ គឺជាគន្លឹះ

ក្នុងនាមជាគ្រីស្ទបរិស័ទ សេចក្ដីអធិស្ឋានគឺជាផ្នែកមួយដែលមិនអាចប្រកែកបាននៅក្នុងជីវិតប្រចាំថ្ងៃរបស់យើង...

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ