៣. វិធីដែលមនុស្សម្នាក់សម្រេចបានសេចក្ដីស្រឡាញ់ពិតចំពោះព្រះជាម្ចាស់

ព្រះបន្ទូលពាក់ព័ន្ធរបស់ព្រះជាម្ចាស់៖

សព្វថ្ងៃនេះ ដោយសារអ្នករាល់គ្នាព្យាយាមស្រលាញ់ និងស្គាល់ព្រះជាម្ចាស់ អ្នករាល់គ្នាត្រូវតែស៊ូទ្រាំនឹងការលំបាក និងការបន្សុទ្ធតាមជ្រុងមួយ ហើយតាមជ្រុងមួយទៀត អ្នករាល់គ្នាត្រូវតែបង់ថ្លៃ។ គ្មានមេរៀនណាដែលជ្រាលជ្រៅជាងមេរៀនអំពីការស្រឡាញ់ព្រះជាម្ចាស់នោះទេ ហើយអាចនិយាយបានថា មេរៀនដែលមនុស្សរៀនអំពីជំនឿក្នុងមួយជីវិតគឺរៀនអំពីរបៀបស្រឡាញ់ព្រះជាម្ចាស់នេះអ្នក។ និយាយឲ្យចំគឺថា ប្រសិនបើអ្នកជឿលើព្រះជាម្ចាស់ អ្នកត្រូវតែស្រឡាញ់ព្រះជាម្ចាស់។ ប្រសិនបើអ្នកគ្រាន់តែជឿលើព្រះជាម្ចាស់ ប៉ុន្តែមិនស្រឡាញ់ទ្រង់ និងមិនបានស្គាល់ព្រះអង្គ ហើយមិនដែលស្រឡាញ់ព្រះអង្គដោយសេចក្ដីស្រឡាញ់ពិតប្រាកដដែលចេញពីក្នុងចិត្តរបស់អ្នកទេ នោះជំនឿរបស់អ្នកលើព្រះជាម្ចាស់គឺឥតប្រយោជន៍ឡើយ។ ប្រសិនបើអ្នកគ្មានសេចក្ដីស្រឡាញ់ចំពោះព្រះជាម្ចាស់នៅក្នុងជំនឿរបស់អ្នកលើព្រះជាម្ចាស់ទេ នោះអ្នករស់នៅដោយឥតប្រយោជន៍ ហើយជីវិតទាំងមូលរបស់អ្នកគឺទាបបំផុតក្នុងចំណោមជីវិតទាំងអស់។ ប្រសិនបើពេញមួយជីវិតរបស់អ្នក អ្នកមិនដែលស្រឡាញ់ និងបំពេញព្រះហឫទ័សព្រះជាម្ចាស់សោះ នោះតើអ្វីទៅជាប្រយោជន៍នៃការរស់នៅរបស់អ្នក? ហើយតើអ្វីទៅជាប្រយោជន៍នៃជំនឿរបស់អ្នកលើព្រះជាម្ចាស់? តើនោះមិនមែនជាការខ្ជះខ្ជាយនូវការខិតខំទេឬអី? និយាយឲ្យចំគឺថា ប្រសិនបើមនុស្សជឿ និងស្រឡាញ់ព្រះជាម្ចាស់ នោះពួកគេត្រូវតែបង់ថ្លៃ។ ជាជាងការព្យាយាមធ្វើសកម្មភាពតាមរបៀបមួយចំនួននៅខាងក្រៅ ពួកគេគួរតែស្វះស្វែងរកពន្លឺពិតប្រាកដនៅខាងក្នុងជម្រៅនៃដួងចិត្តរបស់ពួកគេ។ ប្រសិនបើអ្នកសាទរចំពោះការច្រៀងរាំ ប៉ុន្តែគ្មានសមត្ថភាពអនុវត្តនូវសេចក្តីពិត តើអ្នកអាចនិយាយថា ស្រឡាញ់ព្រះជាម្ចាស់បានយ៉ាងដូចម្ដេចទៅ? ការស្រឡាញ់ព្រះជាម្ចាស់តម្រូវឲ្យមានការស្វះស្វែងរកបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ក្នុងគ្រប់ការទាំងអស់ និងតម្រូវឲ្យអ្នកស្ទង់មើលជ្រៅទៅខាងក្នុង នៅពេលមានរឿងអ្វីមួយកើតឡើងចំពោះអ្នក ការព្យាយាមយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងការព្យាយាមដឹងនូវអ្វីៗដែលជាបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ នោះហើយទើបជាកិច្ចការដែលទ្រង់ប្រាប់ឲ្យអ្នកសម្រេចឲ្យបាន និងជារបៀបដែលអ្នកគួរតែយកចិត្តទុកដាក់ចំពោះបំណងព្រះហឫទ័យរបស់ទ្រង់។ ឧទាហរណ៍៖ មានរឿងអ្វីមួយកើតឡើងដែលតម្រូវឲ្យអ្នកស៊ូទ្រាំនឹងការលំបាក នៅពេលនោះអ្នកគួរតែយល់អំពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងរបៀបដែលអ្នកគួរតែយកចិត្តទុកដាក់ចំពោះបំណងព្រះហឫទ័យរបស់ទ្រង់។ អ្នកមិនត្រូវបំពេញចិត្តខ្លួនឯងទេ៖ ជាដំបូង ត្រូវទុកចោលខ្លួនឯងទៅម្ខាងសិន។ គ្មានអ្វីដែលអន់ជាងសាច់ឈាមទៅទៀតនោះទេ។ អ្នកត្រូវតែប្រឹងប្រែងបំពេញបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ហើយអ្នកត្រូវតែបំពេញករណីយកិច្ចរបស់អ្នក។ ដោយមានគំនិតបែបនេះ ព្រះជាម្ចាស់នឹងនាំមកឲ្យអ្នកនូវការបំភ្លឺយ៉ាងពិសេសនៅក្នុងរឿងនេះ ហើយចិត្តរបស់អ្នកក៏នឹងបានសុខស្រួលផងដែរ។ មិនថារឿងធំ ឬតូចនោះទេ នៅពេលដែលវាកើតឡើងចំពោះអ្នក ជាដំបូង អ្នកត្រូវទុកចោលខ្លួនឯងទៅម្ខាងសិន ហើយចាត់ទុកសាច់ឈាមថាជារបស់ដែលអន់បំផុតក្នុងចំណោមរបស់ទាំងអស់។ កាលណាអ្នកកាន់តែបំពេញចិត្តខាងសាច់ឈាម នោះវាកាន់តែយកសេរីភាពទៅបាត់កាន់តែច្រើន។ ប្រសិនបើអ្នកបំពេញចិត្តវានៅពេលនេះ ពេលក្រោយវានឹងសុំច្រើនបន្ថែមទៀត។ នៅពេលរឿងនេះចេះតែបន្ត មនុស្សនឹងបែរមកស្រឡាញ់សាច់ឈាមកាន់តែខ្លាំងឡើងៗ។ សាច់ឈាមតែងតែមានសេចក្ដីប្រាថ្នាហួសហេតុ ហើយវាតែងតែសុំឲ្យអ្នកបំពេញចិត្តវា និងឲ្យអ្នកចម្អែតវា មិនថាវាស្ថិតនៅក្នុងរបស់ដែលអ្នកបរិភោគ អ្វីៗដែលអ្នកស្លៀកពាក់ ឬនៅក្នុងកំហឹងរបស់អ្នក ឬការផ្គាប់ផ្គុនចំពោះភាពទន់ខ្សោយ និងភាពខ្ជិលច្រអូសរបស់អ្នកនោះទេ...។ កាលណាអ្នកបំពេញចិត្តសាច់ឈាមកាន់តែច្រើន នោះសេចក្ដីប្រាថ្នារបស់វានឹងកាន់តែខ្លាំងឡើង ហើយសាច់ឈាមក៏កាន់តែខូចអាក្រក់ខ្លាំងឡើងៗ រហូតដល់ថ្នាក់សាច់ឈាមរបស់មនុស្សលាក់ពួនសូម្បីតែសញ្ញាណដែលកាន់តែជ្រៅទៅៗ ហើយមិនស្ដាប់បង្គាប់ព្រះជាម្ចាស់ និងលើកតម្កើងខ្លួនឯង ព្រមទាំងសង្ស័យអំពីកិច្ចការរបស់ព្រះជាម្ចាស់។ កាលណាអ្នកបំពេញចិត្តសាច់ឈាមកាន់តែច្រើន នោះភាពទន់ខ្សោយរបស់សាច់ឈាមនឹងកាន់តែខ្លាំងឡើង។ អ្នកនឹងមានអារម្មណ៍ថា គ្មាននរណាម្នាក់អាណិតអាសូរចំពោះភាពទន់ខ្សោយរបស់អ្នកទេ អ្នកនឹងជឿជានិច្ចថា ព្រះជាម្ចាស់បានទៅឆ្ងាយសែនឆ្ងាយ ហើយអ្នកនឹងនិយាយថា៖ «ព្រះជាម្ចាស់អីក៏គ្រោតគ្រាតយ៉ាងនេះ? ហេតុអ្វីបានជាទ្រង់មិនឲ្យមនុស្សឈប់សម្រាកខ្លះផងដូច្នេះ?» នៅពេលមនុស្សបំពេញចិត្តសាច់ឈាម ហើយស្រលាញ់បីបាច់វាខ្លាំងពេក នោះពួកគេបំផ្លាញខ្លួនឯងហើយ។ ប្រសិនបើអ្នកពិតជាស្រឡាញ់ព្រះជាម្ចាស់ ហើយមិនបំពេញចិត្តសាច់ឈាមមែន នោះអ្នកនឹងឃើញថា គ្រប់យ៉ាងដែលព្រះជាម្ចាស់ធ្វើ គឺសុទ្ធតែត្រឹមត្រូវ និងល្អខ្លាំងណាស់ ហើយឃើញថា ការដាក់បណ្ដាសារបស់ទ្រង់ចំពោះការបះបោររបស់អ្នក និងការជំនុំជម្រះរបស់ទ្រង់ចំពោះភាពទុច្ចរិតរបស់អ្នកគឺជារឿងត្រឹមត្រូវ។ មានពេលខ្លះ ព្រះជាម្ចាស់នឹងវាយផ្ចាល ហើយដាក់ពិន័យអ្នក និងបង្កើនបរិយាកាសដើម្បីលត់ដំអ្នក ដោយបង្ខំអ្នកឲ្យមករកទ្រង់ ហើយអ្នកនឹងមានអារម្មណ៍ជានិច្ចថា អ្វីដែលព្រះជាម្ចាស់កំពុងធ្វើ គឺអស្ចារ្យមែន។ ដូច្នេះ អ្នកនឹងមានអារម្មណ៍ហាក់ដូចជាគ្មានការឈឺចាប់ខ្លាំងនោះទេ ហើយយល់ឃើញថា ព្រះជាម្ចាស់គួរឲ្យស្រឡាញ់ខ្លាំងណាស់។ ប្រសិនបើអ្នកផ្គាប់ផ្គុនដល់ភាពទន់ខ្សោយខាងសាច់ឈាម ហើយនិយាយថា ព្រះជាម្ចាស់ទៅឆ្ងាយសែនឆ្ងាយ នោះអ្នកនឹងមានអារម្មណ៍ឈឺចាប់ជានិច្ច ហើយអ្នកនឹងធ្លាក់ទឹកចិត្តជានិច្ច អ្នកនឹងមិនយល់ច្បាស់អំពីកិច្ចការទាំងអស់របស់ព្រះជាម្ចាស់ឡើយ ហើយវានឹងហាក់ដូចជាព្រះជាម្ចាស់មិនចេះអាណិតអាសូរចំពោះភាពទន់ខ្សោយរបស់មនុស្សអ្វីបន្តិចសោះ ថែមទាំងមិនដឹងពីការលំបាករបស់មនុស្សទៀតផង។ ដូច្នេះហើយ អ្នកនឹងមានអារម្មណ៍កម្សត់ និងឯកោជានិច្ច ប្រៀបដូចជាអ្នកបានរងនូវភាពអយុត្តិធម៌យ៉ាងខ្លាំង ហើយនៅពេលនេះអ្នកនឹងចាប់ផ្ដើមត្អូញត្អែរ។ កាលណាអ្នកផ្គាប់ផ្គុនដល់ភាពទន់ខ្សោយខាងសាច់ឈាមកាន់តែច្រើនបែបនេះ នោះអ្នកនឹងមានអារម្មណ៍ថាព្រះជាម្ចាស់ទៅកាន់តែឆ្ងាយទៅៗ រហូតដល់ថ្នាក់អាក្រក់យ៉ាងខ្លាំងដោយអ្នកបដិសេធកិច្ចការរបស់ព្រះជាម្ចាស់ ហើយចាប់ផ្ដើមប្រឆាំងនឹងព្រះជាម្ចាស់ ថែមទាំងមិនស្ដាប់បង្គាប់អ្វីគ្រប់យ៉ាងផង។ ដូច្នេះ អ្នកត្រូវតែបះបោរទាស់នឹងសាច់ឈាម ហើយកុំផ្គាប់ផ្គុនដល់វាទៀត៖ «ប្តី (ប្រពន្ធ) កូនៗ ក្ដីសង្ឃឹម អាពាហ៍ពិពាហ៍ គ្រួសាររបស់ខ្ញុំ គ្មាននរណាម្នាក់មានបញ្ហានោះទេ! ក្នុងចិត្តខ្ញុំមានតែព្រះជាម្ចាស់ប៉ុណ្ណោះ ហើយខ្ញុំត្រូវតែព្យាយាមឲ្យអស់ពីសមត្ថភាពដើម្បីបំពេញទៅតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងមិនបំពេញចិត្តសាច់ឈាមឡើយ»។ អ្នកត្រូវតែមានការតាំងចិត្តបែបនេះ។ ប្រសិនបើអ្នកមានការតាំងចិត្តបែបនេះជាប់ជានិច្ច នោះនៅពេលអ្នកអនុវត្តនូវសេចក្ដីពិត ហើយទុកចោលខ្លួនឯងទៅម្ខាង អ្នកនឹងអាចធ្វើបានដូច្នោះដោយការខិតខំដ៏តិចតួចប៉ុណ្ណោះ។ គេនិយាយថា កាលពីមុនមានកសិករម្នាក់បានឃើញពស់មួយកករឹងនៅលើផ្លូវ។ កសិករនោះបានយកវាឡើង ហើយឱបវាជាប់នឹងទ្រូងរបស់គាត់ ហើយបន្ទាប់ពីពស់នោះបានរស់ឡើងវិញ វាក៏បានចឹកកសិកររហូតដល់ស្លាប់។ សាច់ឈាមរបស់មនុស្សគឺដូចជាពស់ដែរ៖ សារជាតិរបស់វាគឺបង្កអន្តរាយដល់អាយុជីវិតរបស់ពួកគេ ហើយនៅពេលវាទទួលបានលក្ខណៈផ្ទាល់ខ្លួនរបស់វាពេញលេញ នោះជីវិតរបស់អ្នកក៏ត្រូវបាត់បង់។ សាច់ឈាមគឺជារបស់សាតាំង។ នៅក្នុងវាគឺជាសេចក្ដីប្រាថ្នាដ៏ហួសហេតុ វាគិតតែអំពីខ្លួនវាប៉ុណ្ណោះ វាចង់បានភាពសុខស្រួល ហើយរីករាយនឹងការកម្សាន្ត ដោយលង់ក្នុងសេចក្ដីខ្ជិលច្រអូស និងភាពទំនេរ ហើយពេលបំពេញចិត្តវាដល់ចំនុចមួយ នោះនៅទីបំផុត អ្នកនឹងត្រូវវាស៊ីអស់រលីង។ និយាយឲ្យចំគឺថា ប្រសិនបើអ្នកបំពេញចិត្តវានៅពេលនេះ ពេលក្រោយវានឹងមកសុំច្រើនបន្ថែមទៀត។ វាមានសេចក្ដីប្រាថ្នាហួសហេតុ និងតម្រូវការថ្មីៗជានិច្ច ហើយកេងចំណេញពីការផ្គាប់ផ្គុនរបស់អ្នកចំពោះសាច់ឈាម ដើម្បីធ្វើឲ្យអ្នកស្រឡាញ់បីបាច់វាកាន់តែខ្លាំងឡើង និងរស់នៅក្នុងភាពសុខស្រួលរបស់វា ហើយប្រសិនបើអ្នកមិនយកឈ្នះវាទេ នោះនៅទីបំផុត អ្នកនឹងបំផ្លាញខ្លួនឯង។ មិនថាអ្នកអាចទទួលបានជីវិតនៅចំពោះព្រះជាម្ចាស់ឬអត់ ហើយទីបញ្ចប់របស់អ្នកនឹងទៅជាយ៉ាងណានោះទេ គឺអាស្រ័យលើរបៀបដែលអ្នកធ្វើការបះបោរទាស់នឹងសាច់ឈាមយ៉ាងដូចម្ដេចប៉ុណ្ណោះ។ ព្រះជាម្ចាស់បានសង្គ្រោះអ្នក និងជ្រើសរើសអ្នក ហើយបានកំណត់អ្នកទុកជាមុន ប៉ុន្តែប្រសិនបើអ្នកមិនសុខចិត្តបំពេញតាមព្រះហឫទ័យរបស់ទ្រង់ទេ អ្នកមិនសុខចិត្តអនុវត្តនូវសេចក្ដីពិតទេ ហើយអ្នកមិនសុខចិត្តបះបោរទាស់នឹងសាច់ឈាមផ្ទាល់របស់អ្នកដោយប្រើដួងចិត្តដែលពិតជាស្រឡាញ់ព្រះជាម្ចាស់ទេ នោះនៅទីបំផុតអ្នកនឹងបំផ្លាញខ្លួនឯង ហេតុដូច្នេះហើយ អ្នកនឹងត្រូវស៊ូទ្រាំចំពោះការឈឺចាប់យ៉ាងខ្លាំងមហិមា។ ប្រសិនបើអ្នកជានិច្ចកាលផ្គាប់ផ្គុនដល់សាច់ឈាម នោះសាតាំងនឹងលេបអ្នកបន្តិចម្តងៗរហូតដល់អស់ ហើយមិនទុកឲ្យអ្នកមានជីវិត ឬទាក់ទងនឹងព្រះវិញ្ញាណឡើយ រហូតដល់ថ្ងៃដែលអ្នកងងឹតទាំងស្រុងនៅខាងក្នុង។ នៅពេលអ្នករស់នៅក្នុងភាពងងឹត អ្នកនឹងត្រូវសាតាំងចាប់ឃុំខ្លួន អ្នកនឹងលែងមានព្រះជាម្ចាស់នៅក្នុងចិត្តរបស់អ្នកទៀតហើយ នៅពេលនោះអ្នកនឹងបដិសេធថាគ្មានព្រះជាម្ចាស់ទេ រួចហើយអ្នកនឹងចាកចេញពីទ្រង់។ ដូច្នេះ ប្រសិនបើមនុស្សចង់ស្រឡាញ់ព្រះជាម្ចាស់ ពួកគេត្រូវតែបង់ថ្លៃនៃការឈឺចាប់ ហើយស៊ូទ្រាំនឹងការលំបាក។ មិនចាំបាច់មានជំនឿស៊ុប និងការលំបាកពីខាងក្រៅ ក៏ដូចជាការអានច្រើន និងការរវល់ខ្លាំងច្រើននោះទេ ផ្ទុយទៅវិញពួកគេគួរតែទុកចោលរបស់ដែលនៅជាមួយពួកគេទាំងនេះដូចជា៖ ការគិតហួសប្រមាណ ផលប្រយោជន៍ផ្ទាល់ខ្លួន និងការពិចារណាផ្ទាល់ខ្លួន សញ្ញាណ និងបំណងរបស់ពួកគេ។ នេះហើយជាព្រះហឫទ័យរបស់ព្រះជាម្ចាស់។

ដកស្រង់ពី «មានតែការស្រលាញ់ព្រះជាម្ចាស់តែប៉ុណ្ណោះទើបជាការជឿលើព្រះជាម្ចាស់ពិតប្រាកដ» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

មនុស្សធ្លាប់រស់នៅក្រោមការគ្របបាំងដោយឥទ្ធិពលនៃសេចក្ដីងងឹត ជាប់ចំណងនៃឥទ្ធិពលរបស់អារក្សសាតាំង មិនអាចគេចបាន ហើយចំណែកឯនិស្ស័យរបស់គេ ដែលកំពុងត្រូវបានត្រួតត្រាដោយអារក្សសាតាំងនោះ ក៏រឹតតែពុករលួយទៅៗ។ អាចនិយាយបានថា មនុស្សតែងតែរស់ក្នុងនិស្ស័យដ៏ពុករលួយរបស់អារក្សសាតាំង និងគ្មានសមត្ថភាពស្រឡាញ់ព្រះជាម្ចាស់ យ៉ាងពិតប្រាកដបាននោះឡើយ។ ដូច្នេះ ប្រសិនបើមនុស្សចង់ស្រឡាញ់ព្រះជាម្ចាស់ គេត្រូវតែលះបង់នូវការរាប់ខ្លួនឯងជាសុចរិត ការរាប់ខ្លួនឯងជាសំខាន់ ភាពក្រអឺតក្រទម ភាពអួតអាង និងនិស្ស័យគ្រប់យ៉ាងដែលដូចគ្នានឹងនិស្ស័យរបស់សាតាំង។ ពុំនោះទេ សេចក្ដីស្រឡាញ់របស់គេ គ្រាន់តែជាសេចក្ដីស្រឡាញ់ដ៏ស្មោកគ្រោក ជាក្ដីស្រឡាញ់បែបសាតាំង និងជាក្ដីសេចក្ដីស្រឡាញ់ដែលមិនអាចទទួលការលើកសរសើរពីព្រះជាម្ចាស់ដាច់ខាត។ ពុំមាននរណាម្នាក់ អាចស្រឡាញ់ព្រះជាម្ចាស់យ៉ាងពិតប្រាកដ ដោយមិនឆ្លងកាត់នូវការប្រដៅតម្រង់ ការលួសកាត់ ការទូន្មាន ការវាយផ្ចាល ការបន្សុទ្ធសម្អាត និងការប្រោសឱ្យបានគ្រប់លក្ខណ៍ដោយព្រះវិញ្ញាណបរិសុទ្ធផ្ទាល់នោះឡើយ។

ដកស្រង់ពី «មនុស្សពុករលួយ គ្មានសមត្ថភាពតំណាងឱ្យព្រះជាម្ចាស់» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

នៅពេលដែលមនុស្សទំនាក់ទំនងជាមួយព្រះជាម្ចាស់ដោយចេញពីចិត្តរបស់ពួកគេ នៅពេលដែលចិត្តរបស់ពួកគេ អាចវិលត្រឡប់មករកទ្រង់វិញបានទាំងស្រុង នេះគឺជាជំហានដំបូងនៃសេចក្តីស្រឡាញ់របស់មនុស្សចំពោះព្រះជាម្ចាស់។ ប្រសិនបើអ្នកចង់ស្រឡាញ់ព្រះជាម្ចាស់ ដំបូងអ្នកត្រូវតែបង្វែរចិត្តរបស់អ្នកទៅរកព្រះអង្គជាមុនសិន។ តើអ្វីកំពុងបង្វែរចិត្តអ្នកទៅរកព្រះជាម្ចាស់? គឺនៅពេលដែលអ្វីៗគ្រប់យ៉ាងដែលអ្នកស្វែងរកនៅក្នុងចិត្តរបស់អ្នក គឺសម្រាប់ជាប្រយោជន៍នៃការស្រឡាញ់ និងការទទួលបានព្រះជាម្ចាស់។ នេះបង្ហាញថា អ្នកបានបង្វែរចិត្តរបស់អ្នកទាំងស្រុងទៅរកព្រះជាម្ចាស់ហើយ។ ក្រៅពីព្រះជាម្ចាស់ និងព្រះបន្ទូលរបស់ព្រះអង្គ គឺស្ទើរតែគ្មានអ្វីផ្សេងទៀតឡើយនៅក្នុងចិត្តរបស់អ្នកដូចជា (គ្រួសារ ទ្រព្យសម្បត្តិ ប្តី ប្រពន្ធ និងកូនៗជាដើម)។ ទោះបីជាមានរឿងបែបនេះក៏ដោយក្តី ក៏រឿងទាំងនោះមិនអាចក្តោបក្តាប់ចិត្តរបស់អ្នកបានឡើយ ហើយអ្នកនឹងលែងខ្វល់ពីអនាគតខាងមុខរបស់អ្នក គឺមានតែការស្វែងរក ការស្រឡាញ់ព្រះជាម្ចាស់ប៉ុណ្ណោះ។ នៅពេលនោះហើយ ដែលអ្នកនឹងបង្វែរចិត្តរបស់អ្នកទាំងស្រុងទៅរកព្រះជាម្ចាស់។ ឧបមាថា អ្នកនៅតែរៀបផែនការសម្រាប់ខ្លួនឯងនៅក្នុងចិត្តរបស់អ្នក ហើយអ្នកកំពុងស្វែងរកផលចំណេញសម្រាប់ខ្លួនឯង ដោយគិតថា៖ «តើនៅពេលណា ខ្ញុំអាចធ្វើការសំណូមពរដ៏តូចពីព្រះជាម្ចាស់បាន? តើនៅពេលណា ក្រុមគ្រួសារខ្ញុំនឹងក្លាយជាអ្នកមាន? តើធ្វើយ៉ាងដូចម្តេច ទើបខ្ញុំអាចមានសម្លៀកបំពាក់ល្អៗនឹងគេ?» ប្រសិនបើអ្នកកំពុងរស់នៅក្នុងសភាពបែបនោះ វាសបញ្ជាក់ថាចិត្តរបស់អ្នកមិនបានបែរទៅរកព្រះជាម្ចាស់ទាំងស្រុងនៅឡើយទេ។ ប្រសិនបើអ្នកមានតែព្រះបន្ទូលរបស់ព្រះជាម្ចាស់នៅក្នុងដួងចិត្តអ្នក ហើយអ្នកអាចអធិស្ឋានដល់ព្រះជាម្ចាស់ ព្រមទាំងចូលទៅជិតព្រះអង្គគ្រប់ពេលវេលា ដូចជាព្រះអង្គគង់នៅជិតអ្នក ដូចជាព្រះជាម្ចាស់នៅក្នុងអ្នកដែរ ហើយអ្នកស្ថិតនៅក្នុងទ្រង់ ប្រសិនបើអ្នកស្ថិតក្នុងសភាពបែបនេះ វាមានន័យថាចិត្តរបស់អ្នកស្ថិតនៅក្នុងវត្តមានរបស់ព្រះជាម្ចាស់។ ប្រសិនបើអ្នកអធិស្ឋានដល់ព្រះជាម្ចាស់ ហើយទទួលទានព្រះបន្ទូលរបស់ព្រះអង្គជារាល់ថ្ងៃ គឺអ្នកតែងតែគិតពីកិច្ចការនៃពួកជំនុំ ហើយបើអ្នកបង្ហាញការគិតពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ សូមប្រើដួងចិត្តរបស់អ្នកដើម្បីស្រឡាញ់ព្រះអង្គយ៉ាងពិតប្រាកដ ព្រមទាំងបំពេញព្រះហឫទ័យរបស់ព្រះអង្គ នោះចិត្តរបស់អ្នកនឹងបានជាកម្មសិទ្ធរបស់ព្រះជាម្ចាស់។ ប្រសិនបើចិត្តរបស់អ្នក ត្រូវបានក្តោបក្តាប់ដោយរបស់អ្វីផ្សេង នោះបានន័យថា ចិត្តរបស់អ្នកនៅតែក្តោបក្តាប់ដោយសាតាំងដដែល ហើយវាមិនបានងាកមករកព្រះជាម្ចាស់ពិតប្រាកដនោះឡើយ។ នៅពេលដួងចិត្តរបស់នរណាម្នាក់ បានបែរទៅរកព្រះជាម្ចាស់ដោយពិតប្រាកដ នោះពួកគេនឹងមានក្តីស្រឡាញ់ដោយពិតត្រង់ និងប្រកបដោយឆន្ទៈចំពោះព្រះជាម្ចាស់ ហើយនឹងអាចយល់ពីកិច្ចការរបស់ព្រះជាម្ចាស់ទៀតផង។ ទោះបីពួកគេ អាចនៅមានភាពល្ងីល្ងើ និងមិនសមហេតុផលក៏ដោយ ក៏ពួកគេនៅតែបង្ហាញការយកចិត្តទុកដាក់ចំពោះផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ កិច្ចការរបស់ព្រះអង្គ និងការផ្លាស់ប្តូរនិស្ស័យផ្ទាល់ខ្លួន ព្រមទាំងមានចេតនាល្អ។

ដកស្រង់ពី «សេចក្ដីស្រឡាញ់ពិតចំពោះព្រះជាម្ចាស់ គឺធ្វើឡើងប្រកបដោយឆន្ទៈ» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ប្រសិនបើអ្នកចង់ស្រឡាញ់ព្រះជាម្ចាស់យ៉ាងពិតប្រាកដ ហើយត្រូវបានទទួលពីព្រះអង្គ ជំហានដំបូងគឺត្រូវបង្វែរចិត្តរបស់អ្នកទៅរកព្រះជាម្ចាស់ទាំងស្រុងសិន។ នៅក្នុងគ្រប់កិច្ចការទាំងអស់ដែលអ្នកធ្វើ ចូរស្វែងរកខ្លួនឯង រួចសួរថា៖ «តើខ្ញុំកំពុងតែធ្វើរឿងនេះដោយផ្អែកលើចិត្តនៃសេចក្តីស្រឡាញ់ចំពោះព្រះជាម្ចាស់ដែរឫទេ? តើមានចេតនាផ្ទាល់ខ្លួននៅពីក្រោយរឿងនេះឬទេ? តើអ្វីជាគោលដៅពិតប្រាកដរបស់ខ្ញុំក្នុងការធ្វើបែបនេះ?» ប្រសិនបើអ្នកចង់ប្រគល់ដួងចិត្តរបស់អ្នកទៅព្រះជាម្ចាស់ ជាដំបូងអ្នកត្រូវតែជម្នះដួងចិត្តរបស់ខ្លួនឯងជាមុន ហើយលះបង់នូវចេតនាទាំងអស់របស់ខ្លួនចោល ព្រមទាំងសំរេចឲ្យបាននូវការថ្វាយដួងចិត្តដល់ព្រះជាម្ចាស់ទាំងស្រុង។ នេះគឺជាផ្លូវនៃការអនុវត្តការថ្វាយដួងចិត្តរបស់អ្នកដល់ព្រះជាម្ចាស់។ តើការយកឈ្នះដួងចិត្តខ្លួនឯងសំដៅទៅលើអ្វី? វាសំដៅទៅលើការបោះបង់ចោលនូវបំណងប្រាថ្នាដ៏ខ្ពង់ខ្ពស់នៃសាច់ឈាមរបស់ខ្លួន ដោយមិនលោភលន់ចង់បានឋានៈបុណ្យសក្តិនោះឡើយ។ វាគឹជាការធ្វើអ្វីគ្រប់យ៉ាង ដើម្បីគាប់ព្រះហឫទ័យព្រះជាម្ចាស់ ព្រមទាំងធ្វើឲ្យចិត្តរបស់ខ្លួនពេញលេញសម្រាប់ព្រះអង្គ មិនមែនសម្រាប់តែខ្លួនឯងនោះឡើយ។ នេះគឺគ្រប់គ្រាន់ហើយ។

សេចក្ដីស្រឡាញ់ដ៏ពិតចំពោះព្រះជាម្ចាស់ គឺកើតចេញពីជម្រៅចិត្ដខាងក្នុង។ វាគឺជាសេចក្តីស្រឡាញ់ដែលមានតែនៅលើមូលដ្ឋាននៃចំណេះដឹងរបស់មនុស្សអំពីព្រះជាម្ចាស់ប៉ុណ្ណោះ។ នៅពេលដួងចិត្តរបស់នរណាម្នាក់បែរទៅរកព្រះជាម្ចាស់វិញ នោះពួកគេនឹងមានសេចក្តីស្រឡាញ់ចំពោះព្រះជាម្ចាស់ ប៉ុន្តែសេចក្តីស្រឡាញ់នោះមិនចាំបាច់ទាល់តែបរិសុទ្ធ និងពេញលេញនោះឡើយ។ នេះគឺដោយសារតែវានៅមានគំលាតរវាងដួងចិត្តរបស់មនុស្សម្នាក់ ដែលបែរទៅរកព្រះជាម្ចាស់ទាំងស្រុង និងការដែលមនុស្សនោះមានការយល់ដឹងពិតប្រាកដអំពីព្រះជាម្ចាស់ ព្រមទាំងការគោរពស្រឡាញ់ចំពោះព្រះអង្គផងដែរ។ វិធីដែលមនុស្សទទួលបានសេចក្ដីស្រឡាញ់ដ៏ពិតចំពោះព្រះជាម្ចាស់ និងស្គាល់បំណងព្រះហឫទ័យព្រះជាម្ចាស់បាន គឺទាល់តែគេបង្វែរដួងចិត្តរបស់ខ្លួនទៅរកព្រះជាម្ចាស់។ នៅពេលមនុស្សថ្វាយដួងចិត្តពិតរបស់ខ្លួនទៅព្រះជមា្ចស់ នោះគេចាប់ផ្តើមចូលទៅក្នុងបទពិសោធន៍ជីវិត។ តាមរបៀបនេះ និស្ស័យរបស់គេចាប់ផ្តើមផ្លាស់ប្តូរ ហើយសេចក្តីស្រឡាញ់របស់គេចំពោះព្រះជាម្ចាស់កាន់តែរីកចម្រើនបន្តិចម្តងៗ ព្រមទាំងចំណេះដឹងរបស់គេអំពីព្រះជាម្ចាស់ក៏កាន់តែកើនឡើងជាលំដាប់ដែរ។ ដូច្នេះការបង្វែរចិត្តរបស់បុគ្គលម្នាក់ទៅរកព្រះជាម្ចាស់ គឺជាបុរេលក្ខខណ្ឌសម្រាប់ការដើរលើផ្លូវត្រូវនៃបទពិសោធន៍ជីវិត។ នៅពេលដែលមនុស្សដាក់ដួងចិត្តរបស់ពួកគេចំពោះព្រះជាម្ចាស់ នោះពួកគេមានតែដួងចិត្តចំពោះព្រះអង្គប៉ុណ្ណោះ ក៏ប៉ុន្តែមិនមានសេចក្តីស្រឡាញ់ចំពោះទ្រង់ឡើយ ពីព្រោះពួកគេមិនមានការយល់ដឹងអំពីព្រះអង្គ។ ទោះបីជានៅក្នុងកាលៈទេសៈនេះ ពួកគេពិតជាមានសេចក្តីស្រឡាញ់ចំពោះព្រះអង្គក៏ដោយ ក៏វាមិនមានលក្ខណៈឯកឯង ហើយវាក៏មិនពិតប្រាកដដែរ។ នេះក៏ព្រោះតែអ្វីដែលបានមកពីសាច់ឈាមរបស់មនុស្ស គឺជាផលនៃអារម្មណ៍មិនមែនមកពីការយល់ដឹងពិតប្រាកដនោះទេ។ វាគ្រាន់តែជាកម្លាំងរុញច្រានមួយភ្លែត ហើយវាមិនអាចនាំឲ្យមានការគោរពស្រឡាញ់យូរអង្វែងនោះទេ។ នៅពេលដែលមនុស្សមិនមានការយល់ដឹងអំពីព្រះជាម្ចាស់ទេ នោះពួកគេអាចស្រឡាញ់ព្រះអង្គដោយផ្អែកលើចំណង់ចំណូលចិត្ត និងទស្សនៈផ្ទាល់ខ្លួនរបស់ពួកគេតែប៉ុណ្ណោះ ហើយសេចក្តីស្រឡាញ់ប្រភេទនេះមិនអាចហៅបានថាជាសេចក្តីស្រឡាញ់ប្រកបដោយឆន្ទៈ ឬក៏សេចក្តីស្រឡាញ់ពិតប្រាកដនោះឡើយ។ ចិត្តរបស់មនុស្សអាចបែរទៅរកព្រះជាម្ចាស់យ៉ាងពិតប្រាកដ ព្រមទាំងគិតពីផលប្រយោជន៍របស់ព្រះជាម្ចាស់ក្នុងគ្រប់កិច្ចការទាំងអស់ក៏ពិតមែន ក៏ប៉ុន្តែប្រសិនបើគេមិនយល់ពីព្រះជាម្ចាស់ទេ នោះគេនឹងមិនអាចមានសេចក្តីស្រឡាញ់ប្រកបដោយឆន្ទៈពិតប្រាកដបានឡើយ។ អ្វីទាំងអស់ដែលគេនឹងអាចធ្វើបាន គឺបំពេញមុខងារមួយចំនួនសម្រាប់ក្រុមជំនុំ ឬបំពេញភារកិច្ចរបស់ខ្លួនបន្តិចបន្តួច ប៉ុន្តែគេនឹងធ្វើវាដោយគ្មានមូលដ្ឋាន។ ចរិតលក្ខណៈរបស់មនុស្សប្រភេទនេះ គឺពិបាកនឹងផ្លាស់ប្តូរណាស់ មនុស្សប្រភេទនេះមិនស្វែងរកសេចក្តីពិត ហើយក៏មិនចង់យល់ពីសេចក្ដីពិតដែរ។ ទោះបីជាមនុស្សម្នាក់បែរដួងចិត្តរបស់គេទាំងស្រុងទៅរកព្រះជាម្ចាស់ក៏ដោយ ក៏វាមិនមានន័យថាចិត្ដស្រឡាញ់ព្រះជាម្ចាស់របស់គេបរិសុទ្ធនោះដែរ ពីព្រោះអស់អ្នកដែលមានព្រះជាម្ចាស់នៅក្នុងដួងចិត្តពួកគេ មិនប្រាកដថាពួកគេមានសេចក្តីស្រឡាញ់ចំពោះព្រះជាម្ចាស់នៅក្នុងចិត្តគេឡើយ។ នេះគឺវាទាក់ទងនឹងភាពខុសគ្នារវាងអ្នកដែលចង់ ឬមិនចង់ស្វែងរកការយល់ដឹងអំពីព្រះជាម្ចាស់។ នៅពេលមនុស្សម្នាក់មានការយល់ដឹងអំពីព្រះអង្គ វាបង្ហាញថាចិត្តរបស់ពួកគេបានបែរទៅរកព្រះជាម្ចាស់យ៉ាងពេញលេញ ហើយវាក៏បង្ហាញថាសេចក្តីស្រឡាញ់ដ៏ស្មោះរបស់ពួកគេចំពោះព្រះជាម្ចាស់នៅក្នុងចិត្តរបស់ពួកគេគឺប្រកបដោយឆន្ទៈ។ មានតែមនុស្សប្រភេទនេះទេ ដែលមានព្រះជាម្ចាស់នៅក្នុងចិត្តរបស់ពួកគេ។ ការបែរចិត្តរបស់បុគ្គលម្នាក់ចូលទៅរកព្រះជាម្ចាស់ គឺជាបុរេលក្ខខណ្ឌ សម្រាប់ឲ្យគេចូលទៅរកផ្លូវត្រឹមត្រូវ នៃការយល់ដឹងអំពីព្រះជាម្ចាស់ និងដើម្បីសម្របបានសេចក្តីស្រឡាញ់ចំពោះព្រះជាម្ចាស់ផងដែរ។ វាមិនមែនជាសញ្ញាសម្គាល់នៃការបញ្ចប់កាតព្វកិច្ចរបស់មនុស្សម្នាក់ ដើម្បីស្រឡាញ់ព្រះជាម្ចាស់នោះទេ ហើយក៏មិនមែនជាសញ្ញានៃការមានសេចក្តីស្រឡាញ់ពិតចំពោះព្រះអង្គដែរ។ ផ្លូវតែមួយគត់ដើម្បីឲ្យនរណាម្នាក់សម្រេចបានសេចក្តីស្រឡាញ់ដ៏ពិតប្រាកដចំពោះព្រះជាម្ចាស់ គឺការបង្វែរចិត្តរបស់ពួកគេទៅរកព្រះអង្គ ដែលនេះជាកិច្ចការដំបូងគេដែលត្រូវធ្វើ ក្នុងនាមជាអ្នកដែលព្រះអង្គបានបង្កើតមក។ អស់អ្នកដែលស្រឡាញ់ព្រះជាម្ចាស់ គឺជាមនុស្សដែលស្វែងរកជីវិត ជាអ្នកដែលស្វែងរកសេចក្ដីពិត ហើយពិតជាចង់បានព្រះជាម្ចាស់មែន ពួកគេទាំងអស់មានការបំភ្លឺរបស់ព្រះវិញ្ញាណបរិសុទ្ធហើយត្រូវបានផ្លាស់ប្តូរដោយសារព្រះអង្គ។ ពួកគេទាំងអស់គ្នាអាចទទួលបានការដឹកនាំរបស់ព្រះជាម្ចាស់។

ដកស្រង់ពី «សេចក្ដីស្រឡាញ់ពិតចំពោះព្រះជាម្ចាស់ គឺធ្វើឡើងប្រកបដោយឆន្ទៈ» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

តើសព្វថ្ងៃនេះ អ្នកស្រឡាញ់ព្រះជាម្ចាស់ខ្លាំងកម្រិតណាទៅ? តើអ្នកដឹងច្រើនកម្រិតណាអំពីគ្រប់កិច្ចការដែលព្រះជាម្ចាស់បានធ្វើនៅក្នុងអ្នក? ទាំងនេះគឺជារឿងដែលអ្នកគួរតែរៀនសូត្រ។ នៅពេលដែលព្រះជាម្ចាស់យាងមកដល់ផែនដី គ្រប់យ៉ាងដែលទ្រង់បានធ្វើនៅក្នុងមនុស្ស និងបានអនុញ្ញាតឲ្យមនុស្សមើលឃើញ គឺដើម្បីឲ្យមនុស្សនឹងស្រឡាញ់ទ្រង់ ព្រមទាំងស្គាល់ទ្រង់យ៉ាងពិតប្រាកដ។ ការដែលមនុស្សអាចរងទុក្ខសម្រាប់ព្រះជាម្ចាស់ និងអាចមកដល់ឆ្ងាយកម្រិតនេះ នៅក្នុងទិដ្ឋភាពមួយគឺដោយសារតែសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ ហើយនៅក្នុងទិដ្ឋភាពមួយទៀតគឺដោយសារតែសេចក្តីសង្រ្គោះរបស់ព្រះជាម្ចាស់។ ជាងនេះទៅទៀត វាក៏ដោយសារតែការជំនុំជម្រះ និងកិច្ចការនៃការវាយផ្ចាលដែលព្រះជាម្ចាស់បានអនុវត្តនៅក្នុងមនុស្សដែរ។ ប្រសិនបើមនុស្សគ្មានការជំនុំជម្រះ ការវាយផ្ចាល និងការល្បងលរបស់ព្រះជាម្ចាស់ទេ ហើយប្រសិនបើព្រះជាម្ចាស់មិនបានធ្វើឲ្យអ្នករាល់គ្នារងទុក្ខទេ នោះនិយាយឲ្យចំទៅ អ្នករាល់គ្នាមិនស្រឡាញ់ព្រះជាម្ចាស់យ៉ាងពិតប្រាកដឡើយ។ បើកិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងមនុស្សមានកាន់តែធំ ហើយបើសិនទុក្ខលំបាករបស់មនុស្សមានកាន់តែខ្លាំង នោះវាស្ដែងចេញឲ្យឃើញកាន់តែច្បាស់ថា កិច្ចការរបស់ព្រះជាម្ចាស់កាន់តែមានអត្ថន័យ ហើយដួងចិត្តរបស់មនុស្សកាន់តែអាចស្រឡាញ់ព្រះជាម្ចាស់យ៉ាងពិតប្រាកដ។ តើអ្នករៀនពីរបៀបស្រឡាញ់ព្រះជាម្ចាស់យ៉ាងដូចម្ដេចទៅ? បើគ្មានការដាក់ទោស និងការបន្សុទ្ធ បើគ្មានការល្បងលដ៏ឈឺចាប់ទេ ហើយលើសពីនេះទៅទៀត បើគ្រប់កិច្ចការដែលព្រះជាម្ចាស់បានប្រទានមកដល់មនុស្សមានត្រឹមតែជាព្រះគុណ សេចក្តីស្រឡាញ់ និងសេចក្តីមេត្តាករុណ តើអ្នកនឹងអាចឡើងទៅដល់កម្រិតមួយនៃការស្រឡាញ់ព្រះជាម្ចាស់យ៉ាងពិតប្រាកដដោយរបៀបណាទៅ? នៅក្នុងន័យម្យ៉ាង ក្នុងអំឡុងពេលនៃការល្បងលរបស់ព្រះជាម្ចាស់ មនុស្សចាប់ផ្ដើមដឹងអំពីសេចក្តីកម្សោយរបស់ខ្លួន មើលឃើញថា គេជាមនុស្សមិនសំខាន់ គួរឲ្យស្អប់ខ្ពើម និងទន់ទាប និងមើលឃើញទៀតថា គេមិនមានអ្វី គឺគ្មានអ្វីសោះតែម្ដង។ នៅក្នុងន័យម្យ៉ាងទៀត ក្នុងអំឡុងពេលនៃការល្បងលរបស់ទ្រង់ ព្រះជាម្ចាស់បង្កើតនូវបរិយាកាសខុសៗគ្នាសម្រាប់មនុស្ស ដើម្បីឲ្យគេកាន់តែអាចមានបទពិសោធន៍អំពីភាពគួរឲ្យស្រឡាញ់របស់ព្រះជាម្ចាស់។ ទោះបីជាការឈឺចាប់មានកម្រិតខ្លាំង ហើយពេលខ្លះ ពុំអាចជម្នះបាន ឬអាចដល់កម្រិតនៃភាពតានតឹងចិត្តខ្លាំងចេញពីការល្បងលនោះក៏ដោយ ក៏មនុស្សមើលឃើញពីភាពគួរឲ្យស្រឡាញ់នៃកិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងមនុស្សដែរ ហើយមានតែតាមរយៈការឈរលើគ្រឹះនេះទេ ទើបមនុស្សកើតមានចិត្តស្រឡាញ់ដ៏ពិតប្រាកដចំពោះព្រះជាម្ចាស់។ សព្វថ្ងៃនេះ មនុស្សមើលឃើញថា ដោយមានព្រះគុណ សេចក្តីស្រឡាញ់ និងសេចក្តីមេត្តាករុណារបស់ព្រះជាម្ចាស់តែម្យ៉ាង គេគ្មានសមត្ថភាពស្គាល់ខ្លួនអ្នកយ៉ាងពិតប្រាកដ ហើយក៏មិនអាចស្គាល់ពីនិស្ស័យរបស់មនុស្សដែរ។ មានតែតាមរយៈការបន្សុទ្ធ និងការជំនុំជម្រះរបស់ព្រះជាម្ចាស់ ព្រមទាំងស្ថិតក្នុងអំឡុងពេលនៃដំណើរការបន្ទុទ្សដោយផ្ទាល់ទេ ទើបមនុស្សអាចដឹងអំពីសេចក្តីកម្សោយរបស់ខ្លួន ហើយដឹងទៀតថា គេគ្មានអ្វីសោះឡើយ។ ហេតុដូចនេះ សេចក្តីស្រឡាញ់របស់មនុស្សចំពោះព្រះជាម្ចាស់ត្រូវបានសង់ពីលើគ្រឹះនៃការបន្សុទ្ធ និងការជំនុំជម្រះរបស់ព្រះជាម្ចាស់។

ដកស្រង់ពី «មានតែតាមរយៈការឆ្លងកាត់ការល្បងលដ៏ឈឺចាប់ទេ ទើបអ្នកអាចដឹងអំពីភាពគួរឲ្យស្រឡាញ់របស់ព្រះជាម្ចាស់» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

នៅពេលដែលព្រះជាម្ចាស់ទ្រង់ធ្វើកិច្ចការដើម្បីបន្សុទ្ធមនុស្ស នោះគឺមនុស្សរងទុក្ខ។ នៅពេលមនុស្សទទួលការបន្សុទ្ធកាន់តែច្រើន នោះពួកគេនឹងស្រឡាញ់ព្រះជាម្ចាស់កាន់តែខ្លាំងឡើង ហើយព្រះចេស្ដារបស់ព្រះជាម្ចាស់ដែលនឹងត្រូវបើកសម្ដែងដល់ពួកគេ កាន់តែច្រើនដែរ។ ផ្ទុយទៅវិញ បើមនុស្សទទួលការបន្សុទ្ធតិចតួច នោះសេចក្ដីស្រឡាញ់របស់ពួកគេចំពោះព្រះជាម្ចាស់នឹងមានការលូតលាស់កាន់តែតិចទៅៗ ហើយព្រះចេស្ដារបស់ព្រះជាម្ចាស់ដែលនឹងត្រូវបើកសម្ដែងដល់ពួកគេ ក៏កាន់តែតិចដែរ។ នៅពេលការបន្សុទ្ធ និងការរងទុក្ខរបស់មនុស្សបែបនេះកាន់តែច្រើនឡើងៗ ហើយការរងទារុណកម្មដែលពួកគេជួបប្រទះកាន់តែច្រើន នោះពួកគេនឹងកាន់តែស្រឡាញ់ព្រះជាម្ចាស់កាន់តែខ្លាំងឡើង ជំនឿដ៏ពិតប្រាកដរបស់ពួកគេចំពោះព្រះជាម្ចាស់កាន់តែខ្លាំងឡើង ហើយចំណេះដឹងដ៏ជ្រាលជ្រៅរបស់ពួកគេអំពីព្រះជាម្ចាស់ក៏កាន់តែច្រើនឡើងដែរ។ នៅក្នុងបទពិសោធន៍របស់អ្នក អ្នកនឹងឃើញមនុស្សដែលរងទុក្ខយ៉ាងខ្លាំង នៅពេលពួកគេទទួលនូវការបន្សុទ្ធ ជាអ្នកដែលត្រូវបានដោះស្រាយ និងត្រូវបានប្រៀនប្រដៅច្រើន ហើយអ្នកនឹងឃើញថា ទាំងនោះគឺជាអស់អ្នកដែលមានសេចក្តីស្រឡាញ់យ៉ាងខ្លាំងចំពោះព្រះជាម្ចាស់ និងមានចំណេះដឹងអំពីព្រះជាម្ចាស់បានជ្រៅជ្រះ និងជ្រាលជ្រៅជាងមុន។ អ្នកដែលមិនមានបទពិសោធន៍ក្នុងការទទួលបានការដោះស្រាយ នឹងមានចំណេះដឹង ប៉ុន្ដែមានសើៗ ហើយពួកគេអាចនិយាយថា៖ «ព្រះជាម្ចាស់ល្អណាស់ ទ្រង់ផ្ដល់នូវព្រះគុណដល់មនុស្ស ដើម្បីឲ្យពួកគេអាចរីករាយនឹងទ្រង់»។ ប្រសិនបើមនុស្សបានឆ្លងកាត់បទពិសោធន៍ក្នុងការទទួលបានការដោះស្រាយ និងត្រូវបានប្រៀនប្រដៅ នោះពួកគេអាចនិយាយអំពីចំណេះដឹងដ៏ពិតអំពីព្រះជាម្ចាស់បាន។ ដូច្នេះបើកិច្ចការដ៏អស្ចារ្យរបស់ព្រះជាម្ចាស់កាន់តែច្រើននៅចំពោះមនុស្ស នោះតម្លៃ និងភាពសំខាន់ក៏កាន់តែមានច្រើន។ បើមានការពិបាកក្នុងការចូលទៅកាន់អ្នកកាន់តែច្រើន ហើយភាពមិនស៊ីគ្នាទៅនឹងសញ្ញាណរបស់អ្នកកាន់តែច្រើន នោះកិច្ចការរបស់ព្រះជាម្ចាស់គឺអាចយកឈ្នះលើអ្នក ទទួលបានអ្នក និងប្រោសឲ្យអ្នកបានគ្រប់លក្ខណ៍។ ភាពសំខាន់នៃកិច្ចការរបស់ព្រះជាម្ចាស់មានការអស្ចារ្យខ្លាំងណាស់! ប្រសិនបើព្រះជាម្ចាស់មិនបានបន្សុទ្ធមនុស្សតាមរបៀបនេះទេ ប្រសិនបើទ្រង់មិនបានធ្វើកិច្ចការទៅតាមវិធីសាស្រ្តនេះទេ នោះកិច្ចការរបស់ទ្រង់នឹងគ្មានប្រសិទ្ធភាព ហើយគ្មានភាពសំខាន់អ្វីឡើយ។ នៅក្នុងពេលកន្លងមក ធ្លាប់មានការនិយាយថា ព្រះជាម្ចាស់នឹងជ្រើសរើស ហើយទទួលបានក្រុមនេះ ហើយទ្រង់ប្រោសឲ្យពួកគេបានគ្រប់លក្ខណ៍នៅគ្រាចុងក្រោយ។ ត្រង់ចំណុចនេះ គឺមានភាពសំខាន់ដ៏អស្ចារ្យ។ បើកិច្ចការដែលទ្រង់អនុវត្តនៅក្នុងអ្នករាល់គ្នាកាន់តែច្រើន នោះសេចក្ដីស្រឡាញ់របស់អ្នករាល់គ្នាចំពោះព្រះជាម្ចាស់ គឺកាន់តែជ្រាលជ្រៅ និងបរិសុទ្ធឡើង។ បើកិច្ចការរបស់ព្រះជាម្ចាស់កាន់តែច្រើន មនុស្សកាន់តែអាចយល់ពីព្រះប្រាជ្ញាញាណរបស់ទ្រង់កាន់តែច្រើន ហើយចំណេះដឹងរបស់មនុស្សអំពីទ្រង់ក៏កាន់តែជ្រាលជ្រៅទៅទៀត។

ដកស្រង់ពី «អ្នកដែលនឹងត្រូវប្រោសឲ្យបានគ្រប់លក្ខណ៍ ត្រូវតែឆ្លងកាត់ការបន្សុទ្ធ» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

កាលណាការបន្សុទ្ធរបស់ព្រះជាម្ចាស់កាន់តែប្រសើរ នោះចិត្តរបស់មនុស្សនឹងអាចស្រឡាញ់ព្រះជាម្ចាស់កាន់តែច្រើន។ ភាពខ្ទេចខ្ទាំនៅក្នុងចិត្តរបស់ពួកគេ គឺជាប្រយោជន៍សម្រាប់ជីវិតរបស់ពួកគេទេ ពួកគេអាចមានសេចក្តីស្ងប់ចំពោះព្រះកាន់តែច្រើន ទំនាក់ទំនងរបស់ពួកគេជាមួយព្រះជាម្ចាស់កាន់តែជិតស្និទ្ធ ហើយពួកគេមើលឃើញសេចក្តីស្រឡាញ់ និងការសង្គ្រោះដ៏ឧត្តមរបស់ទ្រង់កាន់តែប្រសើរ។ ពេត្រុសបានឆ្លងកាត់ការបន្សុទ្ធរាប់រយដង ហើយយ៉ូបក៏ធ្លាប់ឆ្លងកាត់ការល្បងលមួយចំនួនដែរ។ ប្រសិនបើ អ្នកចង់ឲ្យព្រះជាម្ចាស់ធ្វើឲ្យគ្រប់លក្ខណ៍ អ្នកក៏ត្រូវឆ្លងកាត់ការបន្សុទ្ធរាប់រយដងផងដែរ។ មានតែឆ្លងកាត់ដំណើរការនេះ ហើយពឹងផ្អែកលើជំហាននេះប៉ុណ្ណោះ ទើបអ្នកអាចបំពេញព្រះហឫទ័យព្រះជាម្ចាស់ ហើយព្រះជាម្ចាស់ អាចធ្វើឲ្យអ្នកគ្រប់លក្ខណ៍បាន។ ការបន្សុទ្ធគឺជាវិធីដែលល្អបំផុត ដែលព្រះជាម្ចាស់ ធ្វើឲ្យមនុស្សគ្រប់លក្ខណ៍។ មានតែការបន្សុទ្ធ និងការល្បងលដ៏ជូរចត់ទេ ទើបអាចនាំយកសេចក្តីស្រឡាញ់ពិតចំពោះព្រះជាម្ចាស់ទៅក្នុងចិត្តរបស់មនុស្សបាន។ បើគ្មានការលំបាកទេ នោះមនុស្សនឹងខ្វះសេចក្តីស្រឡាញ់ពិតចំពោះព្រះជាម្ចាស់។ ប្រសិនបើពួកគេមិនត្រូវបានល្បងល ប្រសិនបើពួកគេមិនត្រូវបានដាក់ឲ្យឆ្លងកាត់ការបន្សុទ្ធទេ នោះចិត្តរបស់ពួកគេនឹងអណ្តែតអណ្តូងនៅខាងក្រៅជានិច្ច។ តាមរយៈការទទួលបានការបន្សុទ្ធនៅចំណុចជាក់លាក់ណាមួយ អ្នកនឹងមើលឃើញភាពកំសោយ និងការលំបាកផ្ទាល់ខ្លួនរបស់អ្នក អ្នកនឹងឃើញថាអ្នកមានកង្វះខាតប៉ុណ្ណា ទើបគ្មានសមត្ថភាពយកឈ្នះបញ្ហាជាច្រើនដែលអ្នកជួបប្រទះ ហើយអ្នកនឹងឃើញថា ការមិនស្តាប់បង្គាប់របស់អ្នកធំប៉ុណ្ណា។ មានតែក្នុងអំឡុងពេលនៃការល្បងលប៉ុណ្ណោះ ទើបមនុស្សអាចដឹងពីស្ថានភាពពិតប្រាកដរបស់ពួកគេបាន។ ការល្បងលធ្វើឲ្យមនុស្សអាចគ្រប់លក្ខណ៍កាន់តែប្រសើរ។

ដកស្រង់ពី «មានតែតាមរយៈការឆ្លងកាត់ការបន្សុទ្ធប៉ុណ្ណោះ ទើបមនុស្សអាចទទួលបានសេចក្តីស្រឡាញ់ពិត» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ប្រសិនបើអ្នកចង់ឃើញសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ ប្រសិនបើអ្នកចង់ស្គាល់សេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ យ៉ាង ពិតប្រាកដ នោះអ្នកត្រូវតែចូលឲ្យជ្រៅក្នុងភាពជាក់ស្ដែង អ្នកត្រូវតែចូលជ្រៅទៅក្នុងជីវិតពិត និងមើលឃើញថា គ្រប់យ៉ាងដែលព្រះជាម្ចាស់ធ្វើ គឺជាសេចក្ដីស្រឡាញ់ និងការសង្គ្រោះមើលឃើញថា គ្រប់យ៉ាងដែលទ្រង់ធ្វើ គឺដើម្បីឲ្យមនុស្សអាចលះបង់រឿងសៅហ្មង ហើយបន្សុទ្ធលក្ខណៈដែលមានក្នុងមនុស្ស ជាសេចក្ដីដែលមិនអាចឲ្យគេផ្គាប់ព្រះហឫទ័យរបស់ព្រះជាម្ចាស់បាន។ ព្រះជាម្ចាស់ប្រើព្រះបន្ទូល ដើម្បីផ្គត់ផ្គង់មនុស្សលោក ទ្រង់ចាត់ចែងស្ថានការណ៍នៃ ជីវិតពិតសម្រាប់ឲ្យមនុស្សមានបទពិសោធន៍ ហើយប្រសិនបើ មនុស្សហូប និងផឹកព្រះបន្ទូលព្រះជាម្ចាស់ច្រើន នោះពេលគេយកព្រះបន្ទូលនោះទៅអនុវត្ត នោះពួកគេក៏អាចដោះស្រាយការលំបាកទាំងអស់ក្នុងជីវិតរបស់គេ ដោយប្រើព្រះបន្ទូលរបស់ព្រះជាម្ចាស់។ មានន័យថា អ្នកតែមានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដើម្បីចូលឲ្យជ្រៅក្នុងភាពជាក់ស្ដែង។ ប្រសិនបើអ្នកមិនហូប និងផឺកព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយមិនមាននូវកិច្ចការរបស់ព្រះអង្គ នោះអ្នកនឹងមិនមានមាគ៌ាចូលទៅឯជីវិតឡើយ។ ប្រសិនបើអ្នកមិនដែលហូប និងផឹកព្រះបន្ទូលព្រះជាម្ចាស់ នោះអ្នកនឹងទាល់ប្រាជ្ញា នៅពេលមានរឿងកើតឡើងចំពោះអ្នក។ អ្នកគ្រាន់តែដឹងថា ខ្លួនគប្បីស្រឡាញ់ព្រះជាម្ចាស់ ប៉ុន្តែអ្នកមិនអាចបែងចែកភាពខុសគ្នា និងគ្មានវិធីអនុវត្តសោះ។ អ្នកច្របូកច្របល់ និងវង្វេងវង្វាន់ ហើយពេលខ្លះ អ្នកថែមទាំងជឿថា តាមរយៈការបំពេញតាមសាច់ឈាម អ្នកក៏ផ្គាប់ព្រះទ័យព្រះជាម្ចាស់ដែរ ទាំងអស់នេះ គឺជាលទ្ធផលនៃការមិនហូប និងមិនផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់។ មានន័យថា ប្រសិនបើអ្នកគ្មានជំនួយមកពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយចេះតែរអ៊ូរទាំ នៅក្នុងភាពជាក់ស្ដែង នោះអ្នកអសមត្ថភាពជាមូលដ្ឋានក្នុងការស្វែងរកវិធីអនុវត្តហើយ។ មនុស្សបែបនេះ មិនយល់ពីអត្ថន័យនៃការជឿលើព្រះជាម្ចាស់តែម្ដង ហើយរឹតតែមិនយល់អំពីអត្ថន័យនៃការស្រឡាញ់ព្រះជាម្ចាស់ទៅទៀត។ ប្រសិនបើអ្នកឧស្សាហ៍អធិស្ឋាន ស្រាវជ្រាវ ហើយស្វែងរក ដោយប្រើការស្រាយបំភ្លឺ និងការដឹកនាំដោយព្រះបន្ទូលរបស់ព្រះជាម្ចាស់ តាមរយៈការនេះ អ្នកនឹងរកឃើញថា អ្នកគួរយកព្រះបន្ទូលមកអនុវត្ត គួររិះរកឱកាសសម្រាប់កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ សហការជាមួយព្រះជាម្ចាស់យ៉ាងពិតប្រាកដ ហើយអ្នកលែងច្របូកច្របល់ និងវង្វេងវង្វាន់ដែរ បន្ទាប់មក អ្នកនឹងមានផ្លូវមួយក្នុងជីវិតពិត ហើយអ្នកនឹងផ្គាប់ព្រះជាម្ចាស់បានយ៉ាងពិតប្រាកដ។ ពេលដែលអ្នកបានផ្គាប់ព្រះទ័យព្រះជាម្ចាស់ហើយ នោះនឹងមានការដឹកនាំរបស់ព្រះជាម្ចាស់ នៅក្នុងជីវិតរបស់អ្នក ហើយអ្នកនឹងមានការប្រទានព្រះពរជាពិសេសពីព្រះជាម្ចាស់ គឺជាព្រះពរដែលនឹងផ្ដល់ឲ្យអ្នកមានទឹកចិត្តរីករាយ៖ អ្នកនឹងមានអារម្មណ៍ថាមានកិត្តយសជាពិសេស ដ្បិតអ្នកបានផ្គាប់ព្រះហឫទ័យរបស់ព្រះជាម្ចាស់ អ្នកមានអាម្មណ៍ស្រស់ស្រាយពីខាងក្នុងជាពិសេស ហើយក្នុងដួងចិត្តរបស់អ្នក អ្នកនឹងបានជ្រះស្រឡះ ហើយស្ងប់សុខផង។ សម្បញ្ញៈរបស់អ្នកនឹងបានស្រាកស្រាន្ត ព្រមទាំងបានរួចពីចោទប្រកាន់ទាំងអម្បាលម៉ាន ហើយអ្នកនឹងមានអារម្មណ៍រីករាយក្នុងចិត្ត នៅពេលជួបបងប្អូន ប្រុសស្រីរបស់ខ្លួន។ នេះហើយជាអត្ថន័យនៃការត្រេកអរ នឹងសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ ហើយមានតែវិធីនេះទេ ទើបជាការអរសប្បាយនឹងព្រះជាម្ចាស់យ៉ាងពិតប្រាកដ។ ភាពអរសប្បាយរបស់មនុស្សនឹងក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ អាចទទួលបានតាមរយៈបទពិសោធន៍មួយគឺ៖ តាមរយៈការឆ្លងកាត់នូវការលំបាក និងបទពិសោធន៍នៃការយកសេចក្ដីពិតទៅអនុវត្ត។ ប្រសិនបើអ្នកគ្រាន់តែពោលថា ព្រះជាម្ចាស់ពិតជាស្រឡាញ់អ្នក ដោយពោលថា ព្រះជាម្ចាស់បានបង់ថ្លៃលោះដ៏ធ្ងន់ធ្ងរដើម្បីមនុស្សលោក ដល់ថ្នាក់ទ្រង់ថ្លែងព្រះបន្ទូលជាច្រើនដោយអត់ធ្មត់ និងដោយសប្បុរស ហើយតែងសង្គ្រោះមនុស្សលោករហូត នោះការពោលពាក្យសម្ដីរបស់អ្នក វាបានត្រឹមតែជាការអរសប្បាយតែម្ខាងរបស់ព្រះជាម្ចាស់ទេ។ ប៉ុន្ដែ ការអរសប្បាយដ៏អស្ចារ្យជាងនេះ ដែលជាការអរសប្បាយពិត គឺពេលដែលមនុស្សយកសេចក្ដីពិតទៅអនុវត្តនៅក្នុងជីវិតពិតរបស់ពួកគេ បន្ទាប់ពីពួកគេបានជ្រះថ្លា និងបានសុខសាន្តនៅក្នុងចិត្តហើយ។ ពួកគេមានអារម្មណ៍ថាត្រូវ បានបណ្ដាលចិត្តជាខ្លាំងនៅក្នុងចិត្ត និងមានអារម្មណ៍ថា ព្រះជាម្ចាស់គួរឲ្យស្រឡាញ់បំផុត។ អ្នកនឹងមានអារម្មណ៍ថា តម្លៃដែលអ្នកបានបង់ គឺលើសពីសមរម្យទៅហើយ។ ដោយបានបង់តម្លៃដ៏លើសលប់ តាមរយៈការប្រឹងប្រែង របស់អ្នក នោះអ្នកនឹងបានភ្លឺថ្លាក្នុងចិត្តជាពិសេស៖ អ្នកនឹងមានអារម្មណ៍ថា អ្នកកំពុងតែរីករាយនឹងក្ដីស្រឡាញ់ យ៉ាងពិតប្រាកដ ហើយអ្នកនឹងយល់ថា ព្រះជាម្ចាស់បានធ្វើកិច្ចការនៃសេចក្ដីសង្គ្រោះ នៅក្នុងមនុស្សលោកយល់ ថា ការដែលទ្រង់រែងមនុស្សលោក គឺដើម្បីបន្សុទ្ធពួកគេ ហើយយល់ថា ព្រះជាម្ចាស់ល្បងលមនុស្ស ដើម្បីពិសោធមើលថា ពួកគេស្រឡាញ់ពិតប្រាកដដែរឬទេ។ ប្រសិនបើអ្នកយកសេចក្ដីពិតមកអនុវត្តបែបនេះរហូត នោះអ្នកនឹងបង្កើតបានការចេះដឹងដ៏ច្បាស់លាស់អំពីកិច្ចការជាច្រើន របស់ព្រះជាម្ចាស់ ហើយពេលនោះអ្នកនឹងមានអារម្មណ៍ ថា ព្រះបន្ទូលរបស់ព្រះជាម្ចាស់នៅចំពោះមុខអ្នក ច្បាស់ដូចថ្ងៃ។ ប្រសិនបើអ្នកអាចយល់ច្បាស់អំពីសេចក្ដីពិតជាច្រើន អ្នកនឹងមានអារម្មណ៍ថា គ្រប់សេចក្ដីទាំងអស់សុទ្ធ តែងាយយកមកអនុវត្ត ដែលនឹងប្រោសឲ្យអ្នកមានសេរីដ៏ធំធេង និងប្រោសអ្នកឲ្យរួច រហូតអ្នកអាចយកឈ្នះបញ្ហា និងការល្បួងនានា ហើយអ្នកនឹងឃើញថា គ្មានអ្វីជាបញ្ហា ចំពោះអ្នកឡើយ។ នៅពេលនោះអ្នកកំពុងតែអរសប្បាយនឹងក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ ហើយសេចក្ដីស្រឡាញ់ ពិតរបស់ព្រះជាម្ចាស់នឹងមកសណ្ឋិតលើអ្នកជាមិនខាន។ ព្រះជាម្ចាស់ប្រទានពរដល់មនុស្សដែលមាននិមិត្ត មនុស្សដែលមានសេចក្ដីពិត មានចំណេះដឹង និងស្រឡាញ់ទ្រង់ពិតប្រាកដ។ ប្រសិនបើមនុស្សចង់មើលឃើញនូវសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ ពួកគេត្រូវតែយកសេចក្ដីពិត មកអនុវត្តក្នុងជីវិតជាក់ស្ដែង ពួកគេត្រូវតែព្រមស៊ូទ្រាំនឹងការឈឺចាប់ និងបោះបង់អ្វីៗដែលគេស្រឡាញ់ ដើម្បីផ្គាប់ព្រះហឫទ័យព្រះជាម្ចាស់។ ព្រះជាម្ចាស់ច្បាស់ជាប្រទានពរដល់អ្នកតាមវិធីនេះ ហើយប្រសិនបើអ្នកស៊ូទ្រាំនឹងការលំបាកបែបនេះបាន បន្ទាប់មក កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធនឹងកើតមានដល់អ្នក។ មនុស្សអាចមើលឃើញលក្ខណៈគួរឲ្យស្រទ្បាញ់របស់ព្រះជាម្ចាស់ តាមរយៈជីវិតជាក់ស្តែង និងបទពិសោធន៍ព្រះបន្ទូលព្រះជាម្ចាស់ ហើយទាល់តែគេបានភ្លក់នូវសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ ទើបគេអាចស្រឡាញ់ទ្រង់ យ៉ាងពិតប្រាកដបាន។

ដកស្រង់ពី «អស់អ្នកណាដែលស្រឡាញ់ព្រះជាម្ចាស់នឹងរស់នៅក្នុងពន្លឺរបស់ទ្រង់អស់កល្បជានិច្ច» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

កាលណាអ្នកកាន់តែយកសេចក្ដីពិតមកអនុវត្ត អ្នកក៏មានសេចក្ដីពិតកាន់តែច្រើនដែរ។ កាលណាអ្នកកាន់តែយកសេចក្ដីពិតមកអនុវត្ត អ្នកមានសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់កាន់តែច្រើនដែរ ហើយកាលណាអ្នកកាន់តែយកសេចក្ដីពិតមកអនុវត្ត អ្នកទទួលបានព្រះពរកាន់តែច្រើនពីព្រះជាម្ចាស់ដែរ។ ប្រសិនបើអ្នកអនុវត្តបែបនេះបានរហូត នោះសេចក្ដីស្រឡាញ់ដែលព្រះជាម្ចាស់មានចំពោះអ្នក នឹងជួយឲ្យអ្នកមើលឃើញបន្តិចម្ដងៗ ដូចជា ពេត្រុសចាប់ផ្ដើមស្គាល់ព្រះជាម្ចាស់៖ លោកបាននិយាយថា ព្រះជាម្ចាស់មិនត្រឹមតែមានប្រាជ្ញាញាណ បង្កើតនូវផ្ទៃមេឃ ផែនដី និងរបស់សព្វសារពើនោះទេ តែលើសពីនេះទៀត ទ្រង់ក៏មានប្រាជ្ញាញាណ ក្នុងការអនុវត្តកិច្ចការជាក់ស្តែង ក្នុងមនុស្សផងដែរ។ ពេត្រុសបាននិយាយថា ទ្រង់មិនត្រឹមតែស័ក្ដិសមឲ្យមនុស្សស្រឡាញ់ ដោយព្រោះ ការដែលព្រះអង្គបង្កើតផ្ទៃមេឃ ផែនដី និងរបស់សព្វសារពើរ នោះទេ តែលើសពីនេះ គឺដោយព្រោះភាពវាងវៃ ក្នុងការបង្កើតមនុស្សលោក សង្គ្រោះមនុស្សលោក និងប្រោសឲ្យ មនុស្សលោកបានគ្រប់លក្ខណ៍ និងដើម្បីបន្សល់ទុកសេចក្ដីស្រឡាញ់ឲ្យពួកគេ។ ពេត្រុសបាននិយាយទៀតថា នៅក្នុងព្រះអង្គមានលក្ខណៈជាច្រើនដែលស័ក្ដិសមឲ្យ មនុស្សស្រឡាញ់។ ពេត្រុសទូលទៅព្រះយេស៊ូវថា «តើការបង្កើតផ្ទៃមេឃ ផែនដី និងរបស់សព្វសារពើ គឺជាហេតុផលតែមួយដែលធ្វើឲ្យទ្រង់ស័ក្ដិសមនឹងទទួលសេចក្ដីស្រឡាញ់ពីមនុស្សលោកមែនទេ? នៅក្នុងព្រះអង្គមានលក្ខណៈច្រើនទៀតដែលគួរឲ្យស្រឡាញ់។ ព្រះអង្គធ្វើការ និងមានចលនាក្នុងជីវិតជាក់ស្ដែង ព្រះវិញ្ញាណរបស់ទ្រង់ ពាល់ទូលបង្គំពីខាងក្នុង ទ្រង់លត់ដំទូលបង្គំ ទ្រង់ទិតៀនទូលបង្គំ សេចក្ដីទាំងអស់នេះ រឹតតែសមឲ្យទ្រង់ទទួលនូវ សេចក្ដីស្រឡាញ់ពីមនុស្សលោកថែមទៀតផង»។ ប្រសិនបើអ្នកចង់ឃើញ និងស្គាល់សេចក្ដីស្រឡាញ់ព្រះជាម្ចាស់ នោះអ្នកត្រូវតែស្រាវជ្រាវ និងស្វែងរកក្នុងជីវិតជាក់ស្ដែង ហើយត្រូវព្រមលះបង់សាច់ឈាមរបស់ខ្លួនដោយឡែក។ អ្នកត្រូវតែធ្វើការតាំងចិត្តបែបនេះ។ អ្នកត្រូវធ្វើជាមនុស្សម្នាក់ដែលមានការតាំងចិត្ត ជាមនុស្សដែលអាចផ្គាប់ព្រះហឫទ័យព្រះជាម្ចាស់ ក្នុងគ្រប់ការទាំងអស់ដោយមិនខ្ជិលច្រអូស ឬលោភនឹងការអាស្រ័យផលនៃសាច់ឈាម ក៏មិនរស់ដើម្បីសាច់ឈាម តែរស់ដើម្បីព្រះជាម្ចាស់។ ក៏មានពេលខ្លះ អ្នកក៏មិនបានផ្គាប់ព្រះហឫទ័យព្រះជាម្ចាស់បានដែរ។ មូលហេតុមកពីអ្នកមិនយល់ព្រះហឫទ័យទ្រង់ ដូច្នេះពេលក្រោយ អ្នកត្រូវផ្គាប់ព្រះហឫទ័យទ្រង់ឲ្យបាន មិនត្រូវផ្គាប់សាច់ឈាម ឡើយ ទោះបីជាត្រូវខំប្រឹងប្រែងជាងមុនក៏ដោយ។ កាលណាអ្នកមានបទពិសោធន៍ដូច្នេះហើយ អ្នកនឹងបានស្គាល់ ព្រះជាម្ចាស់។ អ្នកត្រូវតែមើលឃើញថា ព្រះជាម្ចាស់អាចបង្កើតផ្ទៃមេឃ ផែនដី និងរបស់សព្វសារពើ ឃើញថា ទ្រង់បានយកកំណើតជាសាច់ឈាម ដើម្បីឲ្យមនុស្សអាចនឹងមើលឃើញទ្រង់ ហើយមានចំណងទាក់ទងជាមួយទ្រង់យ៉ាងពិតប្រាកដ។ អ្នកនឹងមើលឃើញថា ទ្រង់អាចដើរក្នុងចំណោមមនុស្សលោក ហើយឃើញថា ព្រះវិញ្ញាណរបស់ទ្រង់អាចប្រោសមនុស្សឲ្យបានគ្រប់លក្ខណ៍ នៅក្នុងជីវិតជាក់ស្ដែង ដោយ អនុញាតិឲ្យពួកគេមើលឃើញនូវលក្ខណៈគួរឲ្យស្រឡាញ់របស់ទ្រង់ និងស្គាល់ការលត់ដំ ការដាក់ទោស និងស្គាល់ព្រះពររបស់ព្រះអង្គ។ ប្រសិនបើអ្នកមានបទពិសោធន៍បែបនេះរហូត នោះអ្នកនឹងមិនអាចដាច់ចេញពីព្រះជាម្ចាស់ក្នុងជីវិតជាក់ស្ដែងបានឡើយ ហើយប្រសិនបើថ្ងៃមួយសម្ពន្ធភាពរបស់អ្នកជាមួយនឹងព្រះជាម្ចាស់លែងប្រក្រតី នោះអ្នកនឹងអាចរងនូវការស្ដីបន្ទោស និងមានវិប្បដិសារី។ នៅពេលដែលអ្នកមានសម្ពន្ធភាពប្រក្រតីមួយ ជាមួយព្រះជាម្ចាស់ នោះអ្នកនឹងមិនចង់ទៅឆ្ងាយពីព្រះជាម្ចាស់ទេ ហើយប្រសិនបើថ្ងៃមួយព្រះជាម្ចាស់មានបន្ទូលថា ទ្រង់នឹងទៅឆ្ងាយពីអ្នក នោះអ្នកនឹងភ័យខ្លាច រួចនិយាយថា អ្នកស៊ូស្លាប់ ប្រសើរជាងឲ្យព្រះជាម្ចាស់ចេញឆ្ងាយពីអ្នក។ កាលណាអ្នកមាន អារម្មណ៍បែបនេះ នោះអ្នកគិតថា អ្នកមិនអាចចាកចេញ ឆ្ងាយពីព្រះជាម្ចាស់ឡើយ អ្នកនឹងមានមូលដ្ឋានគ្រឹះមួយ ហើយអ្នកនឹងត្រេកអរសប្បាយនឹងសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ យ៉ាងពិតប្រាកដ តាមវិធីនេះ។

ដកស្រង់ពី «អស់អ្នកណាដែលស្រឡាញ់ព្រះជាម្ចាស់នឹងរស់នៅក្នុងពន្លឺរបស់ទ្រង់អស់កល្បជានិច្ច» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

អ្វីៗនៅក្នុងជីវិតរបស់ពេត្រុស ដែលមិនគាប់តាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ បានធ្វើឲ្យគាត់មានអារម្មណ៍មិនស្រណុកចិត្ត។ ប្រសិនបើមិនគាប់តាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ទេ នោះគាត់នឹងមានអារម្មណ៍ស្ដាយក្រោយ ហើយនឹងស្វែងរកផ្លូវដែលសមស្របមួយ ដែលគាត់អាចប្រឹងប្រែងដើម្បីផ្គាប់ដួងព្រះហឫទ័យរបស់ព្រះជាម្ចាស់បាន។ សូម្បីចំណែកដ៏តូចបំផុត និងចំណែកដែលមិនសំខាន់ក្នុងជីវិតរបស់គាត់ក្ដី ក៏គាត់នៅតែតម្រូវឲ្យខ្លួនគាត់ផ្គាប់តាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ដដែល។ និយាយដល់និស្ស័យចាស់របស់គាត់វិញ គាត់មិនបានបន្ធូរបន្ថយឡើយ គឺកាន់តែហ្មត់ចត់ឡើងៗនៅក្នុងសេចក្ដីតម្រូវរបស់គាត់ចំពោះខ្លួនគាត់ ដើម្បីឲ្យយល់កាន់ជ្រៅទៅក្នុងសេចក្ដីពិត។ ... នៅក្នុងជំនឿរបស់គាត់លើព្រះជាម្ចាស់ ពេត្រុសបានព្យាយាមផ្គាប់ព្រះហឫទ័យរបស់ព្រះជាម្ចាស់នៅគ្រប់ការទាំងអស់ ហើយបានព្យាយាមស្ដាប់បង្គាប់នូវគ្រប់ការទាំងអស់ដែលមកអំពីព្រះជាម្ចាស់។ គាត់អាចទទួលយកនូវការវាយផ្ចាល និងការជំនុំជម្រះ ក៏ដូចជាការបន្សុទ្ធ ទុក្ខសោក និងការបន្តទៅមុខដោយគ្មានអ្វីសោះនៅក្នុងជីវិតរបស់គាត់ ដោយគ្មានការតវ៉ាសូម្បីតែបន្តិច ហើយគ្មានអ្វីអាចផ្លាស់ប្ដូរសេចក្ដីស្រឡាញ់របស់គាត់ចំពោះព្រះជាម្ចាស់បានឡើយ។ តើនេះមិនមែនជាសេចក្ដីស្រឡាញ់ដ៏ជ្រាលជ្រៅបំផុតចំពោះព្រះជាម្ចាស់ទេឬអី? តើនេះមិនមែនជាការបំពេញភារកិច្ចក្នុងនាមជាសត្តនិកររបស់ព្រះជាម្ចាស់ទេឬអី? មិនថានៅក្នុងការវាយផ្ចាល ការជំនុំជម្រះ ឬទុក្ខសោកនោះទេអ្នកតែងអាចសម្រេចបាននូវការស្ដាប់បង្គាប់រហូតដល់ស្លាប់បាន ហើយនេះគឺជាអ្វីដែលសត្តនិកររបស់ព្រះជាម្ចាស់គប្បីសម្រេចឲ្យបាន នេះគឺជាភាពស្អាតបរិសុទ្ធនៃសេចក្ដីស្រឡាញ់ចំពោះព្រះជាម្ចាស់។ ប្រសិនបើមនុស្សសម្រេចបានចំណុចនេះបានកាន់តែច្រើន នោះគេនឹងមានលក្ខណៈសម្បត្តិជាសត្តនិកររបស់ព្រះជាម្ចាស់ ហើយគ្មានអ្វីផ្សេងដែលអាចផ្គាប់បំណងព្រះហឫទ័យរបស់ព្រះអាទិករបានប្រសើរជាងនេះឡើយ។ ឧបមាថា អ្នកអាចធ្វើការថ្វាយព្រះជាម្ចាស់បាន ប៉ុន្តែអ្នកមិនស្ដាប់បង្គាប់ព្រះជាម្ចាស់ និងមិនអាចស្រឡាញ់ព្រះជាម្ចាស់ដោយពិតប្រាកដបាន។ តាមរបៀបនេះអ្នកមិនត្រឹមតែនឹងមិនបានបំពេញភារកិច្ច ជាសត្តនិកររបស់ព្រះជាម្ចាស់ប៉ុណ្ណោះ ទេ ប៉ុន្តែអ្នកក៏នឹងត្រូវព្រះជាម្ចាស់ថ្កោលទោសដែរ ដ្បិតអ្នកគឺជាមនុស្សម្នាក់ដែលមិនមានសេចក្ដីពិត ជាអ្នកដែលមិនអាចស្ដាប់បង្គាប់ព្រះជាម្ចាស់បាន ហើយជាមនុស្សមិនស្ដាប់បង្គាប់ព្រះជាម្ចាស់។ អ្នកគ្រាន់តែខ្វល់អំពីការធ្វើការថ្វាយព្រះជាម្ចាស់ប៉ុណ្ណោះនិងមិនខ្វល់អំពីការប្រតិបត្តិសេចក្ដីពិត ឬស្វែងយល់អំពីខ្លួនឯងឡើយ។ អ្នកពុំយល់ ឬស្គាល់ព្រះអាទិករទេ ហើយអ្នកមិនគោរព ឬស្រឡាញ់ព្រះអាទិករឡើយ។ អ្នកគឺជាមនុស្សម្នាក់ដែលមិនស្ដាប់បង្គាប់ព្រះជាម្ចាស់តាំងពីកំណើតមក ហើយមនុស្សបែបអ្នកនេះ មិនត្រូវបានព្រះអាទិករសព្វព្រះហឫទ័យឡើយ។

ដកស្រង់ពី «ជោគជ័យ ឬបរាជ័យ អាស្រ័យលើផ្លូវដែលមនុស្សដើរ» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

នៅក្នុងជីវិតរបស់គាត់ ពេត្រុសបានឆ្លងកាត់ការបន្សុទ្ធរាប់រយដង ហើយបានឆ្លងកាត់ការល្បងលដ៏ឈឺចាប់ជាច្រើន។ ការបន្សុទ្ធនេះ បានក្លាយជាមូលដ្ឋានគ្រឹះនៃសេចក្តីស្រឡាញ់ដ៏ឧត្តមរបស់គាត់ចំពោះព្រះជាម្ចាស់ និងជាបទពិសោធន៍ដ៏មានសារៈសំខាន់បំផុតនៅក្នុងជីវិតគាត់ទាំងមូល។ យើងអាចនិយាយបានម៉្យាងថា គាត់អាចមានសេចក្តីស្រឡាញ់ដ៏ឧត្តមចំពោះព្រះជាម្ចាស់ ដោយសារការតាំងចិត្តរបស់គាត់ក្នុងការស្រឡាញ់ព្រះជាម្ចាស់។ ប៉ុន្តែអ្វីដែលសំខាន់ជាងនេះ គឺដោយសារការបន្សុទ្ធ និងការឈឺចាប់ដែលគាត់បានឆ្លងកាត់។ ការឈឺចាប់នេះបានក្លាយជាមគ្គុទ្ទេសក៍បង្ហាញផ្លូវរបស់គាត់ក្នុងការស្រឡាញ់ព្រះជាម្ចាស់ ហើយជារឿងដែលគួរឲ្យចងចាំបំផុតសម្រាប់គាត់។ ប្រសិនបើមនុស្សមិនឆ្លងកាត់ការឈឺចាប់នៃការបន្សុទ្ធនៅពេលស្រឡាញ់ព្រះជាម្ចាស់ទេ នោះសេចក្តីស្រឡាញ់របស់ពួកគេពេញដោយភាពមិនបរិសុទ្ធ និងការពេញចិត្តផ្ទាល់ខ្លួន។ សេចក្តីស្រឡាញ់បែបនេះ គឺពេញដោយគំនិតរបស់សាតាំង ហើយមិនអាចជាមូលដ្ឋានក្នុងការបំពេញព្រះហឫទ័យព្រះជាម្ចាស់បានទេ។ ការមានការតាំងចិត្តស្រឡាញ់ព្រះជាម្ចាស់ មិនដូចជាការស្រឡាញ់ព្រះដ៏ពិតប្រាកដនោះទេ។ ទោះបីអ្វីគ្រប់យ៉ាងដែលពួកគេគិតក្នុងចិត្ត គឺដើម្បីប្រយោជន៍នៃការស្រឡាញ់ព្រះជាម្ចាស់ និងធ្វើឲ្យព្រះជាម្ចាស់សព្វព្រះហឫទ័យ ហើយទោះបី ជាគំនិតរបស់ពួកគេហាក់ដូចជាបូជាទាំងស្រុងចំពោះព្រះជាម្ចាស់ និង បោះបង់ចោលគំនិតរបស់មនុស្សក៏ដោយ ប៉ុន្តែនៅពេលដែលគំនិតពួកគេត្រូវបានយកទៅដាក់នៅចំពោះព្រះជាម្ចាស់ គំនិតបែបនោះ មិនទទួលបានការសរសើរ ឬក៏ព្រះពរពីព្រះជាម្ចាស់ឡើយ។ ទោះបីនៅពេលដែលមនុស្សបានយល់ច្បាស់រាល់សេចក្តីពិត នៅពេលដែលពួកគេដឹងសេចក្តីពិតទាំងអស់នោះក៏ដោយ ក៏យើងមិនអាចនិយាយថា នេះជាសញ្ញានៃការស្រឡាញ់ព្រះជាម្ចាស់បានដែរ។ ក្រៅពីយល់សេចក្តីពិតជាច្រើនដោយពុំឆ្លងកាត់ការបន្សុទ្ធ មនុស្សមិនអាចយកសេចក្តីពិតទាំងនេះទៅអនុវត្តបានទេ។ មានតែក្នុងអំឡុងពេលនៃការបន្សុទ្ធប៉ុណ្ណោះ ទើបមនុស្សអាចយល់អត្ថន័យពិតនៃសេចក្តីពិតទាំងនេះបាន ពេលនោះហើយទើបមនុស្សអាចស្ងើចសរសើរអត្ថន័យខាងក្នុងនៃសេចក្តីពិតយ៉ាងពិតប្រាកដ។ នៅពេលនោះ នៅពេលដែលពួកគេព្យាយាមម្តងទៀត ពួកគេអាចយកសេចក្តីពិតទៅអនុវត្តយ៉ាងសមរម្យ ហើយស្របនឹងព្រះហឫទ័យព្រះជាម្ចាស់។ ពេលនោះ គំនិត និងអំពើពុករលួយបែបមនុស្សរបស់ពួកគេត្រូវបានកាត់បន្ថយ ហើយមនោសញ្ចេតនាបែបមនុស្សរបស់ពួកគេត្រូវបានលុបបំបាត់។ មានតែពេលនោះទេ ទើបពួកគេអាចអនុវត្តការបង្ហាញសេចក្តីស្រឡាញ់ចំពោះព្រះដ៏ពិតមួយ។ លទ្ធផលនៃសេចក្តីពិតក្នុងការស្រឡាញ់ព្រះជាម្ចាស់ មិនអាចទទួលបានតាមរយៈចំណេះដឹងខាងនិយាយ ឬបំណងផ្លូវចិត្ត ហើយក៏មិនអាចទទួលបានត្រឹមតែការយល់សេចក្តីពិតនោះដែរ។ វាទាមទារឲ្យមនុស្សហ៊ានបង់ថ្លៃ មានន័យថាពួកគេឆ្លងកាត់ភាពល្វីងជូរចត់ជាច្រើនក្នុងអំឡុងពេលនៃការបន្សុទ្ធ ធ្វើបែបនោះទើបសេចក្តីស្រឡាញ់របស់ពួកគេក្លាយជាបរិសុទ្ធ និងសព្វព្រះហឫទ័យព្រះជាម្ចាស់។ នៅក្នុងសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់សម្រាប់មនុស្សដែលស្រឡាញ់ទ្រង់ ព្រះជាម្ចាស់ មិនទាមទារឲ្យមនុស្សស្រឡាញ់ទ្រង់ដោយប្រើឆន្ទៈ ឬបំណងផ្ទាល់ខ្លួននោះទេ។ មានតែតាមរយៈភក្តីភាព និងការប្រើសេចក្តីពិតក្នុងការបម្រើទ្រង់ប៉ុណ្ណោះ ទើបមនុស្សអាចស្រឡាញ់ទ្រង់ដ៏ពិតប្រាកដបាន។

ដកស្រង់ពី «មានតែតាមរយៈការឆ្លងកាត់ការបន្សុទ្ធប៉ុណ្ណោះ ទើបមនុស្សអាចទទួលបានសេចក្តីស្រឡាញ់ពិត» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

មនុស្សត្រូវតែបន្តស្វែងរកការរស់នៅក្នុងជីវិតដែលមានអត្ថន័យ ហើយគេមិនគួរស្កប់ចិត្តជាមួយកាលៈទេសៈបច្ចុប្បន្នរបស់គេឡើយ។ ដើម្បីរស់នៅតាមរូបភាពរបស់ពេត្រុស គេត្រូវតែមានចំណេះដឹង និងបទពិសោធន៍ដូចជាពេត្រុស។ មនុស្សត្រូវតែបន្តស្វែងរកអ្វីៗដែលខ្ពស់ជាង និងជ្រាលជ្រៅជាង។ គេត្រូវតែមានសេចក្តីស្រឡាញ់កាន់តែជ្រាលជ្រៅ និងកាន់តែបរិសុទ្ធចំពោះព្រះជាម្ចាស់ ហើយមានជីវិតមួយដែលមានតម្លៃ និងមានន័យខ្លឹមសារ។ មានតែបែបនេះទេ ទើបជាជីវិត ហើយមានតែដូច្នេះប៉ុណ្ណោះ ទើបមនុស្សនឹងអាចក្លាយដូចជាពេត្រុស។ អ្នកត្រូវផ្ដោតទៅលើការប្រុងប្រៀបខ្លួនជាស្រេចឆ្ពោះទៅរកច្រកចូលរបស់អ្នកនៅខាងផ្នែកវិជ្ជមាន ហើយមិនត្រូវបណ្ដែតបណ្តោយខ្លួនឲ្យទៅប្រព្រឹត្តការអាក្រក់ឡើងវិញ ដោយសារតែភាពសុខស្រួលក្នុងពេលបច្ចុប្បន្ន តែបែរជាព្រងើយកន្ដើយចំពោះសេចក្តីពិតដែលកាន់តែជ្រាលជ្រៅ កាន់តែជាក់លាក់ និងកាន់តែជាក់ស្ដែងនោះឡើយ។ សេចក្តីស្រឡាញ់របស់អ្នកត្រូវតែជាក់ស្ដែង ហើយអ្នកត្រូវតែរកផ្លូវដើម្បីរំដោះខ្លួនចេញពីជីវិតដែលឥតកង្វល់ ខូចអាក្រក់នេះ ជាជីវិតដែលមានលក្ខណៈមិនខុសពីសត្វនោះឡើយ។ អ្នកត្រូវតែរស់នៅក្នុងជីវិតដែលមានអត្ថន័យ ជីវិតដ៏មានតម្លៃ ហើយអ្នកមិនត្រូវបញ្ឆោតខ្លួនអ្នក ឬចាត់ទុកជីវិតរបស់អ្នក ដូចជាតុក្កតាក្មេងលេងនោះឡើយ។ សម្រាប់មនុស្សគ្រប់គ្នាដែលចង់ស្រឡាញ់ព្រះជាម្ចាស់ នោះវាមាននូវសេចក្ដីពិត ដែលគេអាចទទួលបានជានិច្ច ហើយក៏មាននូវភាពយុត្តិធម៌ ដែលពួកគេអាចប្រកាន់ខ្ជាប់យ៉ាងមាំដែរ។ តើអ្នកគួរតែរស់នៅក្នុងជីវិតរបស់អ្នកយ៉ាងដូចម្ដេច? តើអ្នកគួរតែស្រឡាញ់ព្រះជាម្ចាស់ និងប្រើសេចក្តីស្រឡាញ់នេះ ដើម្បីបំពេញតាមបំណងព្រះហឫទ័យរបស់ទ្រង់ដោយរបៀបណា? គ្មានអ្វីមួយដែលសំខាន់ជាងនេះទៀតឡើយនៅក្នុងជីវិតរបស់អ្នក។ លើសពីនេះ អ្នកត្រូវតែមានការជំរុញចិត្ត និងការតស៊ូបែបនេះ ហើយមិនគួរធ្វើដូចជាមនុស្សដែលទន់ជ្រាយ ជាមនុស្សកំសាកនោះឡើយ។ អ្នកត្រូវតែរៀនពីរបៀបដកពិសោធន៍នូវជីវិតដែលមានន័យ និងដកពិសោធន៍នូវសេចក្តីពិតដ៏មានន័យ ហើយមិនគួរប្រព្រឹត្តនៅក្នុងរបៀបបែបបង្រ្គប់កិច្ចនោះឡើយ។ ជីវិតរបស់អ្នកនឹងកន្លងផុតទៅដោយអ្នកមិនដឹងខ្លួន ដល់ពេលនោះ តើអ្នកនឹងមានឱកាសម្ដងទៀត ដើម្បីស្រឡាញ់ព្រះជាម្ចាស់ដែរឬទេ? តើមនុស្សអាចស្រឡាញ់ព្រះជាម្ចាស់ ក្រោយពេលដែលគេស្លាប់បាត់បានដែរឬទេ? អ្នកត្រូវតែមានការជំរុញចិត្ត និងមនសិការដូចជាពេត្រុស ព្រោះថាជីវិតរបស់អ្នកក៏ត្រូវមានអត្ថន័យ ហើយអ្នកមិនត្រូវលេងហ្គេមជាមួយខ្លួនអ្នកនោះឡើយ។ ក្នុងនាមជាមនុស្សម្នាក់ និងក្នុងនាមជាបុគ្គលម្នាក់ដែលបន្តស្វែងរកព្រះជាម្ចាស់ អ្នកត្រូវតែចេះពិចារណាយ៉ាងប្រុងប្រយ័ត្នអំពីរបៀបដែលអ្នកប្រព្រឹត្តចំពោះជីវិតរបស់អ្នក របៀបដែលអ្នកគួរតែថ្វាយខ្លួនដល់ព្រះជាម្ចាស់ របៀបដែលអ្នកគួរតែមានសេចក្តីជំនឿដែលកាន់តែមានន័យនៅក្នុងព្រះជាម្ចាស់ ហើយដោយសារតែអ្នកស្រឡាញ់ព្រះជាម្ចាស់ ដូច្នេះ អ្នកក៏គួរតែដឹងអំពីរបៀបស្រឡាញ់ទ្រង់នៅក្នុងរបៀបមួយដែលកាន់តែបរិសុទ្ធ កាន់តែស្រស់ស្អាត និងកាន់តែល្អដែរ។

ដកស្រង់ពី «បទពិសោធន៍របស់ពេត្រុស៖ ចំណេះដឹងរបស់គាត់អំពីការវាយផ្ចាល និងការជំនុំជម្រះ» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ខាង​ដើម៖ ២. គ្រាន់តែស្រឡាញ់ព្រះជាម្ចាស់នៅលើស្ថានសួគ៌ ដោយគ្មានការស្រឡាញ់ព្រះគ្រីស្ទនៅលើផែនដី ជាការស្រឡាញ់ព្រះជាម្ចាស់ឬអត់

បន្ទាប់៖ ៤. វិធីដែលសេចក្ដីស្រឡាញ់ចំពោះព្រះជាម្ចាស់គួរតែត្រូវបានយកទៅអនុវត្ត តាមរយៈការល្បងល និងការបន្សុទ្ធ

តើយើងគួរអធិស្ឋានយ៉ាងដូចម្ដេច ដើម្បីឲ្យព្រះជាម្ចាស់ទ្រង់សណ្ដាប់? សូមទាក់ទងមកកាន់យើងខ្ញុំ ដើម្បីស្វែងរកដំណោះស្រាយ។

ខ្លឹមសារ​ពាក់ព័ន្ធ

១. មូលហេតុដែលព្រះជាម្ចាស់មានព្រះនាមផ្សេងគ្នានៅក្នុងយុគសម័យផ្សេងគ្នា និងសារៈសំខាន់នៃព្រះនាមរបស់ទ្រង់

ខគម្ពីរយោង៖ «ហើយព្រះជាម្ចាស់ក៏មានបន្ទូលនឹងម៉ូសេបន្ថែមទៀតថា ចូរអ្នកនិយាយទៅកាន់កូនចៅអ៊ីស្រាអែលថា ព្រះយេហូវ៉ា ជាព្រះនៃឱពុករបស់អ្នក...

តើអ្នកជឿគួរប្រកាន់យកទស្សនៈអ្វី

តើមនុស្សបានទទួលអ្វីចាប់តាំងពីពួកគេចាប់ផ្តើមជឿលើព្រះជាម្ចាស់ជាលើកដំបូង? តើអ្នកបានដឹងអ្វីខ្លះពីព្រះជាម្ចាស់? ដោយសារជំនឿរបស់អ្នកលើព្រះជាម្ចាស់...

តើអ្នកពិតជាអាចស្វាគមន៍ព្រះអម្ចាស់ ដោយសម្លឹងមើលទៅលើមេឃបានទេ?

By Jin Cheng, South Korea អ្នកជឿច្រើនណាស់កំពុងរង់ចាំព្រះអម្ចាស់យេស៊ូវយាងមកនៅលើពពក ដើម្បីឲ្យត្រូវបានយកទៅក្នុងនគរព្រះ​មុនមហន្តរាយ។...

ការ​សម្លឹង​មើល​ការ​លេចមក​របស់​ព្រះ​ជា​ម្ចាស់​នៅ​ក្នុង​ការ​ជំនុំ​ជម្រះ និង​ការ​ដាក់​ទោស​របស់​ទ្រង់

យើង​គោរព​តាម​​​ក្រឹត្យ​វិន័យ និង​បញ្ញត្តិ​នានា​នៅ ក្នុង​ព្រះ​គម្ពីរ រីក​រាយ​ចំពោះ​ព្រះគុណ​ដ៏​បរិបូរ​របស់​ព្រះ​អម្ចាស់​យេស៊ូវ​គ្រីស្ទ...

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ