៣. មូលហេតុដែលអស់អ្នកមិនស្ដាប់បង្គាប់ព្រះជាម្ចាស់ មិនត្រូវបានសង្គ្រោះ

ព្រះបន្ទូលពាក់ព័ន្ធរបស់ព្រះជាម្ចាស់៖

កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធផ្លាស់ប្ដូរពីមួយថ្ងៃទៅមួយថ្ងៃ។ កិច្ចការនេះកាន់តែខ្ពស់ឡើងៗរាល់ជំហាន ការបើកសម្ដែងនៅថ្ងៃស្អែកខ្ពស់ជាងការបើកសម្ដែងនៅថ្ងៃនេះ ដោយឡើងខ្ពស់ទៅៗពីមួយជំហានទៅមួយជំហាន។ ការងារនោះគឺជា ការងារដែលព្រះជាម្ចាស់ធ្វើឲ្យមនុស្សបានគ្រប់លក្ខណ៍។ ប្រសិនបើមនុស្សមិនអាចដើរឲ្យទាន់ទេ ដូច្នេះ ពួកគេនឹងត្រូវបណ្ដេញចេញគ្រប់ពេលវេលា។ ប្រសិនបើពួកគេគ្មានចិត្តស្ដាប់បង្គាប់ទេ ពួកគេនឹងមិនអាចដើរតាមរហូតដល់ទីបញ្ចប់បានឡើយ។ យុគសម័យមុនបានកន្លងផុតទៅហើយ។ នេះគឺជាយុគសម័យថ្មី។ ហើយនៅក្នុងសម័យថ្មី កិច្ចការថ្មីក៏ត្រូវបានធ្វើឡើង។ ជាពិសេស នៅក្នុងយុគសម័យចុងក្រោយដែលមនុស្សត្រូវធ្វើឲ្យបានគ្រប់លក្ខណ៍ ព្រះជាម្ចាស់នឹងបំពេញកិច្ចការកាន់តែថ្មី កាន់តែឆាប់ ដូច្នេះ បើក្នុងចិត្តពួកគេគ្មានការស្ដាប់បង្គាប់ទេ មនុស្សនឹងពិបាកដើរតាមលំអានរបស់ព្រះជាម្ចាស់។ ព្រះជាម្ចាស់ពុំគោរពតាមខ្នាតតម្រាណាមួយឡើយ ហើយទ្រង់ក៏មិនចាត់ទុកដំណាក់កាលណាមួយនៃកិច្ចការរបស់ទ្រង់ថាមិនមានការប្រែប្រួលដែរ។ ផ្ទុយទៅវិញ កិច្ចការដែលព្រះជាម្ចាស់ធ្វើ គឺកាន់តែថ្មីឡើង និងកាន់តែខ្ពស់ឡើងរហូត។ ក្នុងដំណាក់កាលនីមួយៗ កិច្ចការរបស់ទ្រង់កាន់តែជាក់ស្ដែង និងកាន់តែស្របគ្នាទៅនឹងតម្រូវការជាក់ស្ដែងរបស់មនុស្សលោក។ មានតែក្រោយពេលដែលមនុស្សជួបប្រទះកិច្ចការបែបនោះប៉ុណ្ណោះ ទើបពួកគេ អាចសម្រេចបាននូវការបំផ្លាស់បំប្រែនិស្ស័យរបស់ពួកគេជាចុងក្រោយបាន។ ចំណេះដឹងស្ដីពីជីវិតរបស់មនុស្សឈានដល់កម្រិតកាន់តែខ្ពស់ឡើងៗ ដូច្នេះហើយកិច្ចការរបស់ព្រះជាម្ចាស់ក៏ឈានដល់កម្រិតកាន់តែខ្ពស់ជាងមុនដូចគ្នា។ មានតែដូច្នេះទេ ទើបមនុស្សអាចធ្វើឲ្យគ្រប់លក្ខណ៍បាន និងស័ក្ដិសមឲ្យព្រះជាម្ចាស់ប្រើ។ ព្រះហស្ដម្ខាង ព្រះជាម្ចាស់ធ្វើកិច្ចការដោយបែបនេះដើម្បីតទល់និងផ្លាស់ប្រែសញ្ញាណរបស់មនុស្ស ហើយព្រះហស្ដម្ខាងទៀតទ្រង់ដឹកនាំមនុស្សទៅកាន់ស្ថានភាពរឹតតែជាក់ស្ដែង និងខ្ពស់ជាងមុន គឺចូលទៅក្នុងពិភពដ៏ខ្ពស់បំផុតនៃសេចក្តីជំនឿចំពោះព្រះ ដើម្បីឲ្យព្រះហឫទ័យនៃព្រះអាចសម្រេចបាននៅទីបំផុត។ អស់អ្នកណាដែលមានចរិតមិនស្ដាប់បង្គាប់ ដែលមានចេតនាប្រឆាំងទាស់នឹងទ្រង់ នឹងត្រូវបណ្ដេញចេញនៅដំណាក់កាលនៃកិច្ចការជឿនលឿនទៅមុខដ៏ឆាប់រហ័ស និងពេញទំហឹងរបស់ព្រះជាម្ចាស់។ មានតែអស់អ្នកណាដែលព្រមស្ដាប់បង្គាប់ និងអ្នកដែលបន្ទាបខ្លួនពួកគេដោយអរសប្បាយប៉ុណ្ណោះ ដែលអាចរីកចម្រើនទៅមុខរហូតដល់ចុងបញ្ចប់នៃផ្លូវបាន។ នៅក្នុងកិច្ចការប្រភេទនេះ អ្នករាល់គ្នាគប្បីរៀនពីវិធីចុះចូល និងវិធីទុកដាក់សញ្ញាណរបស់ខ្លួនមួយឡែក។ អ្នកគប្បីមានការប្រុងប្រយ័ត្ននៅគ្រប់ជំហានដែលអ្នកដើរ។ ប្រសិនបើអ្នកធ្វេសប្រហែស អ្នកប្រាកដជានឹងក្លាយជាមនុស្សម្នាក់ដែលត្រូវព្រះវិញ្ញាណបរិសុទ្ធបោះបង់ចោល ជាមនុស្សម្នាក់ដែលរំខានដល់កិច្ចការរបស់ព្រះ។

ដកស្រង់ពី «អស់អ្នកណាដែលស្ដាប់បង្គាប់ ព្រះជាម្ចាស់ដោយដួងចិត្តពិត នឹងត្រូវព្រះជាម្ចាស់ទទួលយក ជាប្រាកដ» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ហេតុអ្វីបានជាអ្នកជឿលើព្រះជាម្ចាស់? មនុស្សភាគច្រើនត្រូវស្រឡាំង កាំង ដោយសារតែសំណួរនេះ។ ពួកគេតែងតែមានទស្សនៈពីរផ្ទុយគ្នាស្រឡះអំពីព្រះដ៏សកម្ម និងព្រះដែលគង់នៅស្ថានសួគ៌ ហើយការនេះបង្ហាញថា ពួកគេជឿទៅលើព្រះជាម្ចាស់ មិនមែនដើម្បីស្ដាប់បង្គាប់ទ្រង់ឡើយ ប៉ុន្តែដើម្បីទទួល បានផលប្រយោជន៍ណាមួយ ឬដើម្បីឲ្យបានរួចខ្លួនពីទុក្ខវេទនា ដែលកើតពីគ្រោះមហន្តរាយតែប៉ុណ្ណោះ។ ទាល់តែបែបនេះ ទើបពួកគេស្ដាប់បង្គាប់ខ្លះ។ ការស្ដាប់បង្គាប់របស់គេមានលក្ខខណ្ឌ ហើយគេធ្វើឡើងដោយបង្ខំចិត្ត ទាំងគិតដល់ប្រយោជន៍របស់គេ។ បើដូច្នេះ ហេតុអ្វីក៏អ្នកជឿលើព្រះជាម្ចាស់? ប្រសិនបើអ្នកជឿដើម្បីតែផលប្រយោជន៍ និងដើម្បីសម្រេចជោគវាសនារបស់ខ្លួន នោះកុំជឿព្រះអង្គល្អជាង។ សេចក្តីជំនឿបែបនេះ គឺជាការបញ្ឆោតខ្លួនឯង ជាការធានាដល់ខ្លួនឯង និងជាការកោតសរសើរដល់ខ្លួនឯង។ ប្រសិនបើសេចក្តីជំនឿរបស់អ្នក មិនត្រូវបានសង់ឡើងពីលើគ្រឹះនៃការស្ដាប់បង្គាប់ព្រះជាម្ចាស់ទេ នៅទីបំផុត អ្នកនឹងត្រូវទទួលទោសចំពោះការទាស់ទទឹងនឹងទ្រង់វិញមិនខាន។ អស់អ្នកណាដែលមិនព្យាយាមស្ដាប់បង្គាប់ព្រះជាម្ចាស់នៅក្នុងសេចក្តីជំនឿរបស់គេ គឺទាស់ទទឹងនឹងទ្រង់ហើយ។ ព្រះជាម្ចាស់បង្គាប់ឲ្យមនុស្សស្វែងរកសេចក្តីពិត ឲ្យគេស្រេកឃ្លានព្រះបន្ទូលរបស់ទ្រង់ ឲ្យគេបរិភោគ និងផឹកពីព្រះបន្ទូលទ្រង់ ហើយប្រតិបត្តិតាមព្រះបន្ទូលទាំងនោះ ដើម្បីឲ្យគេអាចសម្រេចបាននូវការស្ដាប់បង្គាប់តាមព្រះជាម្ចាស់។ ប្រសិនបើចំណុចទាំងនេះ គឺជាចេតនាដ៏ពិតរបស់អ្នក នោះព្រះជាម្ចាស់នឹងច្បាស់ជាលើកអ្នកឡើង ហើយទ្រង់នឹងសម្ដែងព្រះគុណរបស់ទ្រង់ដល់អ្នកជាប្រាកដ។ ការនេះគ្មានអ្វីដែលត្រូវសង្ស័យ និងប្រែប្រួលបានឡើយ។ ប្រសិនបើអ្នកគ្មានចេតនានឹងស្ដាប់បង្គាប់ព្រះ ហើយអ្នកមានគោលបំណងផ្សេង ដូច្នេះ គ្រប់យ៉ាងដែលអ្នកនិយាយ និងធ្វើ (គឺទាំងពាក្យអធិស្ឋានរបស់អ្នកនៅចំពោះព្រះ ព្រមទាំងគ្រប់ទង្វើរបស់អ្នក) នឹងក្លាយជាការទាស់ទទឹងនឹងទ្រង់ជាក់ជាមិនខាន។ អ្នកប្រហែលជាមនុស្សម្នាក់ដែលនិយាយស្ដីទន់ភ្លន់ និងមានចរិតស្លូតបូត គ្រប់ទង្វើ និងកាយវិការរបស់អ្នក អាចមើលទៅមានភាពរមទម ហើយអ្នកអាចធ្វើខ្លួនដូចជាមនុស្សម្នាក់ដែលស្ដាប់បង្គាប់ ប៉ុន្តែ ពេលដែលនិយាយដល់ចេតនា និងទស្សនៈរបស់អ្នកចំពោះសេចក្តីជំនឿលើព្រះវិញ គ្រប់យ៉ាងដែលអ្នកធ្វើ សុទ្ធតែទាស់ទទឹងនឹងព្រះ គ្រប់យ៉ាងដែលអ្នកធ្វើ សុទ្ធតែអាក្រក់ទាំងអស់។ មនុស្សដែលមើលទៅស្ដាប់បង្គាប់ដូចជាសត្វចៀម ប៉ុន្តែ ដួងចិត្តពេញដោយចេតនាអាក្រក់ គឺប្រៀបដូចជាសត្វចចកដែលពាក់ស្បែកចៀមដូច្នោះដែរ។ ពួកគេប្រមាថព្រះជាម្ចាស់ដោយផ្ទាល់ ហើយព្រះអង្គនឹងមិនត្រាប្រណីដល់ពួកគេណាម្នាក់ឡើយ។ ព្រះវិញ្ញាណបរិសុទ្ធនឹងបើកសម្ដែងពីពួកគេម្ដងម្នាក់ៗ ហើយបង្ហាញដល់មនុស្សគ្រប់គ្នាឲ្យឃើញថា ពួកមនុស្សកំពុត ច្បាស់ ជាត្រូវព្រះវិញ្ញាណបរិសុទ្ធស្អប់ខ្ពើម និងបដិសេធជាមិនខាន។ កុំបារម្ភឡើយ៖ ព្រះជាម្ចាស់នឹងគិតបញ្ជី ហើយចាត់ការជាមួយនឹងពួកគេម្នាក់ៗវិញមិនខាន។

ដកស្រង់ពី «អ្នកគួរតែស្ដាប់បង្គាប់ព្រះជាម្ចាស់ នៅក្នុងជំនឿដែលអ្នកជឿដល់ទ្រង់» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ដោយសារអ្នកជឿលើព្រះជាម្ចាស់ អ្នកត្រូវដាក់សេចក្តីជំនឿរបស់អ្នក ក្នុងគ្រប់ព្រះបន្ទូលរបស់ព្រះ និងក្នុងគ្រប់កិច្ចការទាំងអស់របស់ទ្រង់។ មានន័យថា ដោយសារអ្នកជឿលើព្រះជាម្ចាស់ អ្នកត្រូវតែស្ដាប់បង្គាប់ទ្រង់។ ប្រសិនបើអ្នកមិនអាចធ្វើបែបនេះបានទេ មិនថាអ្នកជឿ ឬក៏មិនជឿលើព្រះជាម្ចាស់នោះទេ គឺគ្មានបានការអ្វីនោះឡើយ។ ប្រសិនបើអ្នកបានជឿលើព្រះជាម្ចាស់អស់រយៈពេលជាច្រើនឆ្នាំមកហើយ ប៉ុន្តែមិនដែលស្ដាប់បង្គាប់ទ្រង់ ហើយមិនទទួលយកលក្ខណៈពេញលេញនៃព្រះបន្ទូលរបស់ទ្រង់ ហើយផ្ទុយទៅវិញបែរជាសុំឲ្យព្រះជាម្ចាស់ចុះចូលនឹងអ្នក និងធ្វើតាមគំនិតរបស់អ្នក ដូច្នេះ អ្នកជាមនុស្សបះបោរប្រឆាំងនឹងទ្រង់ខ្លាំងជាងគេបំផុត អ្នកជាមនុស្សមិនជឿលើព្រះជាម្ចាស់ទេ។ តើមនុស្សបែបនេះអាចស្ដាប់បង្គាប់ព្រះបន្ទូល និងកិច្ចការរបស់ព្រះជាម្ចាស់ដែលមិនស្របទៅនឹងគំនិតរបស់មនុស្សដូចម្ដេចបាន? មនុស្សដែលមិនគោរព ហើយទាស់ទទឹងនឹងព្រះជាម្ចាស់ដោយចេតនា អ្នកទាំងនោះហើយជាមនុស្សដែលបះបោរខ្លាំងជាងគេបំផុត។ ពួកគេជាសត្រូវរបស់ព្រះជាម្ចាស់ ជាពួកទទឹងនឹងព្រះគ្រីស្ទ។ ដួងចិត្តរបស់ពួកគេតែងប្រទូសទាស់នឹងកិច្ចការថ្មីរបស់ព្រះជាម្ចាស់។ ពួកគេមិនដែលមានទំនោរចិត្តចង់ចុះចូលឡើយ ហើយពួកគេក៏មិនធ្លាប់បានចុះចូលដោយអរសប្បាយ ឬក៏បន្ទាបខ្លួនពួកគេដែរ។ ពួកគេលើកតម្កើងពីខ្លួនឯងនៅចំពោះមុខអ្នកដទៃ និងមិនដែលចុះចូលនឹងនរណាម្នាក់ឡើយ។ នៅមុខព្រះជាម្ចាស់ ពួកគេចាត់ទុកខ្លួនឯងជាមនុស្សពូកែអធិប្បាយព្រះបន្ទូល និងជាមនុស្សដែលមានជំនាញជាងគេក្នុងការបំពេញកិច្ចការកែប្រែអ្នកដទៃ។ ពួកគេមិនដែលលះបង់ចោល «រតនសម្បត្តិ» ដែលពួកគេមាននោះទេ ប៉ុន្តែចាត់ទុកវាជាមរតកគ្រួសារសម្រាប់ថ្វាយបង្គំ សម្រាប់អធិប្បាយប្រាប់អ្នកដទៃ ហើយពួកគេប្រើវាដើម្បីប្រៀនប្រដៅដល់ពួកល្ងង់ខ្លៅ ដែលគោរពស្រឡាញ់របស់ទ្រព្យទាំងនោះទុកជាព្រះ។ ជាការពិត នៅក្នុងពួកជំនុំមានមនុស្សបែបនេះច្រើនណាស់។ អាចនិយាយបានថា ពួកគេជា «វីរជនដែលគ្មាននរណាអាចយកឈ្នះលើបាន» ដែលស្នាក់នៅក្នុងដំណាក់របស់ព្រះជាម្ចាស់ពីមួយជំនាន់ទៅមួយជំនាន់។ ពួកគេយកការអធិប្បាយព្រះបន្ទូល (គោលលទ្ធិ) ទុកជាកាតព្វកិច្ចដ៏ឧត្ដុង្គឧត្ដមរបស់ពួកគេ។ ពីមួយឆ្នាំទៅមួយឆ្នាំ ពីមួយជំនាន់ទៅមួយជំនាន់ ពួកគេចាប់ផ្ដើមអនុវត្តភារកិច្ច «ពិសិដ្ឋ និងមិនអាចបំពានបាន» យ៉ាងស្វាហាប់។ គ្មាននរណាម្នាក់ហ៊ានប៉ះពួកគេឡើយ។ គ្មានមនុស្សណាម្នាក់ហ៊ានស្ដីបន្ទោសពួកគេដោយបើកចំហឡើយ។ ពួកគេក្លាយជា «ស្ដេច» នៅក្នុងដំណាក់របស់ព្រះជាម្ចាស់ដោយធ្វើខ្លួនជា មនុស្សអាក្រក់ឃោរឃៅ នៅពេលពួកគេសង្កត់សង្កិនអ្នកដទៃពីមួយជំនាន់ទៅមួយជំនាន់។ ពួកវិញ្ញាណអាក្រក់ទាំងនេះចង់ពួតដៃគ្នា និងបំផ្លាញកិច្ចការរបស់ខ្ញុំ តើខ្ញុំអាចឲ្យពួកអារក្សមានជីវិតទាំងអស់នេះ កើតមាននៅចំពោះព្រះនេត្ររបស់ខ្ញុំដូចម្ដេចបាន? សូម្បីតែអស់អ្នកដែលស្ដាប់បង្គាប់តែពាក់កណ្ដាលក៏មិនអាចបន្តរហូតដល់ចុងបញ្ចប់បានដែរ ហើយស្ដេចផ្ដាច់ការដែលមិនមានការស្ដាប់បង្គាប់សូម្បីតែបន្តិចនៅក្នុងដួងចិត្តរបស់ពួកគេរឹតតែមិនអាចបន្តទៅដល់ចុងបញ្ចប់បាន!

ដកស្រង់ពី «អស់អ្នកណាដែលស្ដាប់បង្គាប់ ព្រះជាម្ចាស់ដោយដួងចិត្តពិត នឹងត្រូវព្រះជាម្ចាស់ទទួលយក ជាប្រាកដ» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

គន្លឹះក្នុងការស្ដាប់បង្គាប់ព្រះ គឺការឲ្យតម្លៃពន្លឺថ្មី ហើយអាចទទួលយក និងប្រតិបត្តិតាមពន្លឺថ្មីនោះផងដែរ។ នេះហើយគឺជាការស្ដាប់បង្គាប់ដ៏ពិត។ មនុស្សដែលមិនមានចិត្តស្រេកឃ្លានចង់បានព្រះជាម្ចាស់ គឺគ្មានបំណងចង់ចុះចូលនឹងទ្រង់ឡើយ ហើយដោយសារតែលទ្ធផលស្កប់ចិត្តជាមួយស្ថានភាពបច្ចុប្ប្នន្នរបស់ខ្លួននេះ បានបណ្ដាលឲ្យពួកគេទាស់ទទឹងនឹងព្រះ។ មនុស្សបែបនេះមិនអាចស្ដាប់បង្គាប់ព្រះជាម្ចាស់បានឡើយ ដោយសារតែគេបានងប់ងល់ជាមួយទិដ្ឋភាពពីអតីតកាល។ ទិដ្ឋភាពពីអតីតកាលទាំងនេះ បានផ្ដល់ឲ្យមនុស្សនូវការយល់ឃើញ និងការស្រមើស្រមៃគ្រប់យ៉ាងអំពីព្រះ ហើយវាបានក្លាយជារូបភាពនៃព្រះនៅក្នុងគំនិតរបស់គេ។ ដូច្នេះ អ្វីដែលពួកគេជឿ គឺជាការយល់ឃើញរបស់គេ ហើយក្លាយជាបទដ្ឋាននៃការស្រមើស្រមៃរបស់គេ។ បើអ្នកប្រៀបធៀបព្រះដែលធ្វើកិច្ចការជាក់ស្ដែង នាពេលបច្ចុប្បន្ន ជាមួយនឹងព្រះនៃការស្រមើស្រមៃរបស់អ្នក នោះសេចក្តីជំនឿរបស់អ្នក ចេញមកពីអារក្សសាតាំង ហើយវាត្រូវបង្ខូច ដោយសារសេចក្តីលម្អៀងរបស់អ្នក។ ព្រះជាម្ចាស់មិនចង់បានសេចក្តីជំនឿបែបនេះទេ។ មិនថា គុណសម្បត្តិ និងការតាំងចិត្តរបស់គេខ្ពស់ប៉ុនណា ហើយទោះជាពួកគេបានប្ដូរផ្ដាច់ប្រឹងប្រែងពេញមួយជីវិត ចំពោះកិច្ចការរបស់ទ្រង់ ហើយត្រូវបានស្លាប់ ដោយសារតែសេចក្តីជំនឿរបស់ខ្លួនក៏ដោយ ក៏ព្រះជាម្ចាស់មិនសរសើរមនុស្ស ដែលមានសេចក្តីជំនឿបែបនេះឡើយ។ ទ្រង់គ្រាន់តែប្រទានព្រះគុណបន្ដិច បន្ដួចដល់ពួកគេ ហើយអនុញ្ញាតឲ្យពួកគេរីករាយនឹងព្រះគុណនោះមួយរយៈពេលខ្លីប៉ុណ្ណោះ។ មនុស្សបែបនេះគ្មានសមត្ថភាពប្រតិបត្តិតាមសេចក្តីពិតឡើយ។ ព្រះវិញ្ញាណបរិសុទ្ធមិនធ្វើការនៅក្នុងពួកគេ ហើយព្រះជាម្ចាស់នឹងលុបបំបាត់ពួកគេម្ដងម្នាក់ៗចោលមិនខាន។ អស់អ្នកដែលមិនស្ដាប់បង្គាប់ព្រះជាម្ចាស់នៅក្នុងសេចក្តីជំនឿរបស់គេ និងមានចេតនាអាក្រក់ មិនថា អ្នកទាំងនោះក្មេង ឬចាស់ឡើយ ពួកគេសុទ្ធតែទាស់ទទឹង និងបង្អាក់ដល់កិច្ចការរបស់ព្រះ ហើយមនុស្សបែបនេះនឹងត្រូវព្រះជាម្ចាស់លុបបំបាត់ចោល ដោយគ្មានអ្វីសង្ស័យឡើយ។ មនុស្សដែលមិនស្ដាប់បង្គាប់ព្រះ សូម្បីបន្តិច មនុស្សដែលគ្រាន់តែទទួលស្គាល់ព្រះនាមទ្រង់ ហើយមានការយល់ដឹងខ្លះអំពីព្រះហឫទ័យដ៏សប្បុរស និងព្រះទ័យស្រឡាញ់របស់ព្រះ ប៉ុន្តែដើរមិនទាន់លំអានព្រះបាទារបស់ព្រះវិញ្ញាណបរិសុទ្ធ ហើយមិនស្ដាប់បង្គាប់តាមកិច្ចការបច្ចុប្បន្ន និងមិនស្ដាប់តាមព្រះបន្ទូលនៃព្រះវិញ្ញាណបរិសុទ្ធ គឺជាមនុស្សដែលរស់នៅក្នុងចំណោមព្រះគុណនៃព្រះ ប៉ុន្តែពួកគេនឹងមិនត្រូវបានទ្រង់ទទួលយក ឬធ្វើឲ្យបានគ្រប់លក្ខណ៍នោះទេ។ ព្រះជាម្ចាស់ធ្វើឲ្យមនុស្សទៅជាគ្រប់លក្ខណ៍ តាមរយៈការស្ដាប់បង្គាប់របស់គេ តាមរយៈការទទួលទាន ការផឹក និងការរីករាយជាមួយព្រះបន្ទូលរបស់ព្រះ និងតាមរយៈការរងទុក្ខ និងការបន្សុទ្ធនៅក្នុងជីវិតរបស់គេ។ មានតែតាមរយៈសេចក្តីជំនឿបែបនេះទេ ទើបនិស្ស័យរបស់មនុស្សអាចត្រូវបានផ្លាស់ប្រែ ហើយពួកគេអាចមានចំណេះដឹងដ៏ពិតអំពីព្រះ។ ការមិនស្កប់ចិត្តជាមួយការរស់នៅក្នុងព្រះគុណនៃព្រះ ការខំស្វែងរក និងការស្រេកឃ្លានចង់បានសេចក្តីពិតយ៉ាងខ្នះខ្នែង និងការព្យាយាមឲ្យព្រះជាម្ចាស់ទទួលយក នេះហើយជាអត្ថន័យនៃការស្ដាប់បង្គាប់តាមព្រះជាម្ចាស់ដោយបញ្ញាចិត្ត និងជាប្រភេទនៃសេចក្តីជំនឿដែលព្រះអង្គចង់បាន។ មនុស្សដែលមិនធ្វើអ្វីសោះ ក្រៅពីរីករាយនឹងព្រះគុណនៃព្រះ មិនអាចត្រូវបានធ្វើឲ្យគ្រប់លក្ខណ៍ ឬត្រូវបំផ្លាស់បំប្រែបានឡើយ។ រីឯការស្ដាប់បង្គាប់ ការគោរពប្រតិបត្តិដល់ព្រះ សេចក្តីស្រឡាញ់ និងចិត្តអត់ធ្មត់របស់ពួកគេ សុទ្ធតែជាទង្វើលំៗទាំងអស់។ មនុស្សដែលគ្រាន់តែរីករាយនឹងព្រះគុណនៃព្រះមិនអាចស្គាល់ព្រះជាម្ចាស់យ៉ាងពិតប្រាកដឡើយ ហើយបើទោះបីជាពួកគេស្គាល់ព្រះជាម្ចាស់ក៏ដោយ ប៉ុន្តែចំណេះដឹងរបស់គេនៅមានកម្រិតលំៗ ហើយគេនិយាយសេចក្តីមួយចំនួន ដូចជា «ព្រះជាម្ចាស់ស្រឡាញ់មនុស្ស» ឬ «ព្រះជាម្ចាស់មានព្រះហឫទ័យអាណិតមេត្តាចំពោះមនុស្ស»។ កត្តានេះមិនតំណាងឲ្យជីវិតរបស់មនុស្ស ហើយក៏មិនបង្ហាញថា មនុស្សពិតជាស្គាល់ព្រះជាម្ចាស់នោះឡើយ។ ប្រសិនបើមនុស្សមិនស្ដាប់បង្គាប់ព្រះជាម្ចាស់ទេ នោះព្រះបន្ទូលរបស់ព្រះមិនអាចបន្សុទ្ធពួកគេ ហើយកាលណាសេចក្តីល្បងលរបស់ទ្រង់មកដល់ ពួកគេក៏មិនអាចស្ដាប់បង្គាប់ព្រះជាម្ចាស់ដែរ។ ផ្ទុយទៅវិញ បើពួកគេមានចិត្តសង្ស័យ និងជំពប់ដួល នោះពួកគេមិនមានការស្ដាប់បង្គាប់សោះឡើយ។ មានក្រឹត្យក្រម និងសេចក្ដីរឹតត្បិតជាច្រើន ទាក់ទងនឹងសេចក្តីជំនឿជឿលើព្រះនៅក្នុងពួកគេ ដូចជា បទពិសោធ ចាស់ៗដែលជាលទ្ធផលចេញពីសេចក្តីជំនឿរយៈពេលជាច្រើនឆ្នាំ ឬ ពីគោលលទ្ធិផ្សេងៗដែលផ្អែកលើពីព្រះគម្ពីរ។ តើមនុស្សបែបនេះអាចស្ដាប់បង្គាប់ព្រះជាម្ចាស់បានដែរឬទេ? មនុស្សទាំងនេះ គឺពោរពេញដោយនិស្ស័យជាមនុស្ស។ តើពួកគេអាចស្ដាប់បង្គាប់ព្រះជាម្ចាស់ដោយរបៀបណា? «ការស្ដាប់បង្គាប់» របស់គេ គឺស្របតាមចំណង់ចំណូលចិត្តផ្ទាល់ខ្លួន។ តើព្រះជាម្ចាស់ចង់បានការស្ដាប់បង្គាប់បែបនេះដែរឬទេ? នេះមិនមែនជាការស្ដាប់បង្គាប់ព្រះជាម្ចាស់ឡើយ ប៉ុន្តែ វាជាការប្រកាន់ខ្ជាប់តាមគោលលទ្ធិ ជាការបំពេញចិត្តខ្លួនឯង និងជាការធ្វើឲ្យចិត្តរបស់ខ្លួនបានស្ងប់ប៉ុណ្ណោះ។ ប្រសិនបើអ្នកនិយាយថា នេះជាការស្ដាប់បង្គាប់ដល់ព្រះជាម្ចាស់ តើអ្នកមិនប្រមាថទ្រង់ទៅហើយទេឬអី? អ្នកជាព្រះចៅផារ៉ោន ស្ដេចស្រុកអេស៊ីព្ទ។ អ្នកប្រព្រឹត្តអំពើអាក្រក់ និងបានចូលរួមនៅក្នុងកិច្ចការទាស់ទទឹងនឹងព្រះ តើនេះជារបៀបដែលព្រះជាម្ចាស់ចង់ឲ្យអ្នកបម្រើទ្រង់មែនទេ? អ្នកគួរតែឆាប់ប្រែចិត្ត ហើយព្យាយាមស្គាល់ខ្លួនឯងឲ្យបានច្បាស់ជាងនេះវិញ។ បើមិនដូច្នោះទេ អ្នកគួរតែដកខ្លួនចេញទៅវាល្អជាង ដ្បិតការដកខ្លួននឹងផ្ដល់ប្រយោជន៍ល្អដល់អ្នក ជាងការបម្រើព្រះជាម្ចាស់ ត្រឹមតែបបូរមាត់។ អ្នកមុខជាមិនបង្អាក់ និងរំខានដល់កិច្ចការរបស់ទ្រង់ឡើយ។ អ្នកនឹងស្គាល់ឋានៈរបស់ខ្លួន ហើយរស់នៅយ៉ាងស្រួល ដូច្នេះ តើការធ្វើបែបនេះនឹងមិនប្រសើរជាងទេឬអី? ហើយអ្នកនឹងមិនត្រូវទទួលទោសចំពោះការទាស់ទទឹងនឹងព្រះឡើយ!

ដកស្រង់ពី «អ្នកគួរតែស្ដាប់បង្គាប់ព្រះជាម្ចាស់ នៅក្នុងជំនឿដែលអ្នកជឿដល់ទ្រង់» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ក្បួនខ្នាតដែលមនុស្សលោកវិនិច្ឆ័យមនុស្សដទៃ គឺផ្អែកលើអាកប្បកិរិយារបស់ពួកគេ។ អស់អ្នកណាដែលប្រព្រឹត្តអំពើល្អគឺជាមនុស្សសុចរិត រីឯអស់អ្នកណាប្រព្រឹត្តអំពើគួរឲ្យស្អប់ខ្ពើម គឺជាមនុស្សទុច្ចរិត។ ក្បួនខ្នាតដែលព្រះជាម្ចាស់ជំនុំជម្រះមនុស្សលោក គឺផ្អែកលើថា តើសារជាតិរបស់ពួកគេ ចុះចូលនឹងទ្រង់ដែរឬអត់។ នរណាម្នាក់ដែលចុះចូលនឹងព្រះជាម្ចាស់ គឺជាមនុស្សសុចរិត រីឯនរណាម្នាក់ដែលមិនចុះចូល គឺជាសត្រូវ និងជាមនុស្សទុច្ចរិត ទោះបីជាអាកប្បកិរិយារបស់មនុស្សម្នាក់នោះ ល្អ ឬអាក្រក់ ហើយទោះបីជាសម្ដីរបស់ពួកគេត្រឹមត្រូវ ឬមិនត្រូវឡើយ។ មនុស្សមួយចំនួនចង់ប្រើប្រាស់អំពើល្អ ដើម្បីទទួលបានគោលដៅល្អនាពេលអនាគត ហើយមនុស្សខ្លះទៀតចង់ប្រើប្រាស់សម្ដីល្អៗ ដើម្បីទទួលបានគោលដៅល្អមួយ។ មនុស្សគ្រប់គ្នាជឿទាំងខុសឆ្គងថា ព្រះជាម្ចាស់កំណត់លទ្ធផលរបស់មនុស្សក្រោយពីទ្រង់បានទតឃើញអាកប្បកិរិយារបស់ពួកគេឬក្រោយពីទ្រង់បានស្ដាប់ឮសម្ដីរបស់ពួកគេ។ ហេតុនេះ មនុស្សភាគច្រើនចង់ទាញយកផលចំណេញពីចំណុចនេះ ដើម្បីបោកបញ្ឆោតព្រះជាម្ចាស់ ឲ្យប្រទាននូវការអនុគ្រោះដល់ពួកគេបានមួយគ្រា។ នៅពេលអនាគត មនុស្សដែលនឹងនៅរស់រានក្នុងសភាពនៃការសម្រាក សុទ្ធតែនឹងត្រូវឆ្លងកាត់នូវគ្រារងទុក្ខវេទនា ហើយក៏នឹងត្រូវធ្វើទីបន្ទាល់សម្រាប់ព្រះជាម្ចាស់ផងដែរ។ ពួកគេនឹងក្លាយជាមនុស្សដែលបានបំពេញភារកិច្ចរបស់ខ្លួន និងជាអ្នកដែលបានចុះចូលនឹងព្រះជាម្ចាស់ ដោយចេតនាពិត។ អស់អ្នកណាដែលគ្រាន់តែចង់ប្រើឱកាសនេះ មកបម្រើដោយមានចេតនាគេចវេសពីការប្រតិបត្តិនូវសេចក្ដីពិត នឹងមិនត្រូវអនុញ្ញាតឲ្យបន្តរស់នៅទៀតឡើយ។ ព្រះជាម្ចាស់មានក្បួនខ្នាតសមស្រប សម្រាប់ការរៀបចំលទ្ធផលរបស់បុគ្គលម្នាក់ៗ។ ទ្រង់មិនមែនគ្រាន់តែសម្រេចព្រះទ័យ លើការទាំងអស់នេះ ស្របទៅតាមសម្ដី និងទង្វើ របស់មនុស្សម្នាក់ៗឡើយ ហើយទ្រង់ក៏មិនសម្រេចព្រះទ័យផ្អែកតាមទង្វើរបស់មនុស្សម្នាក់ក្នុងអំឡុងពេលតែមួយគ្រានោះដែរ។ ទ្រង់នឹងមិនអត់ឱនជាដាច់ខាតចំពោះទង្វើអាក្រក់របស់មនុស្សណាម្នាក់ ដោយសារតែពួកគេបានបម្រើដល់ទ្រង់កាលពីមុនមកឡើយ ហើយទ្រង់ក៏នឹងមិនលើកលែងដល់នរណាម្នាក់ឲ្យរួចផុតពីសេចក្ដីស្លាប់ ដោយសារការលះបង់របស់ពួកគេ ចំពោះព្រះជាម្ចាស់តែមួយគ្រានោះឡើយ។ គ្មាននរណាម្នាក់អាចគេចផុតពីទុក្ខវេទនាសម្រាប់អំពើអាក្រក់របស់គេឡើយហើយគ្មាននរណាម្នាក់អាចគ្របបាំងអាកប្បកិរិយាអាក្រក់របស់ពួកគេ ហើយគេចចេញពីទុក្ខវេទនានៃសេចក្ដីអន្តរាយបានទេ។ ប្រសិនបើមនុស្សអាចបំពេញភារកិច្ចរបស់ពួកគេបានដោយពិតប្រាកដ នោះមានន័យថា ពួកគេស្មោះត្រង់ជានិច្ចចំពោះព្រះជាម្ចាស់ និងមិនព្យាយាមចង់បានរង្វាន់នោះទេ ទោះបីជាពួកគេទទួលបានព្រះពរឬទទួលសំណាងអាក្រក់ក៏ដោយ។ ប្រសិនបើមនុស្សស្មោះត្រង់ចំពោះព្រះជាម្ចាស់ នៅពេលដែលពួកគេឃើញព្រះពរ ប៉ុន្តែបាត់បង់ភាពស្មោះត្រង់របស់ពួកគេ នៅពេលដែលពួកគេមិនអាចមើលឃើញព្រះពរ ហើយនៅចុងបញ្ចប់ ប្រសិនបើពួកគេនៅតែមិនអាចធ្វើទីបន្ទាល់សម្រាប់ព្រះជាម្ចាស់ ឬបំពេញភារកិច្ចដែលត្រូវបានប្រគល់ជូនពួកគេ នោះពួកគេនឹងនៅតែជារបស់ដែលត្រូវបំផ្លាញចោលដដែល ទោះបីជាពួកគេធ្លាប់បានបម្រើព្រះជាម្ចាស់ដោយស្មោះត្រង់កាលពីមុនមក ឬក៏អត់ក្ដី។ និយាយឲ្យខ្លីមនុស្សទុច្ចរិតមិនអាចរស់រាននៅបានរហូតអស់កល្បជានិច្ចឡើយ ហើយពួកគេក៏មិនអាចចូលទៅក្នុងសេចក្ដីសម្រាកបានដែរ។ មានតែមនុស្សសុចរិតប៉ុណ្ណោះ ទើបជាម្ចាស់នៃសេចក្ដីសម្រាក។

ដកស្រង់ពី «ព្រះជាម្ចាស់ និងមនុស្សលោក នឹងចូលទៅក្នុងសេចក្ដីសម្រាករួមគ្នា» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ខាង​ដើម៖ ២. អ្វីជាឫសគល់របស់មនុស្សក្នុងការបះបោរ និងការទាស់ទទឹងនឹងព្រះជាម្ចាស់

បន្ទាប់៖ ៤. វិធីដែលមនុស្សម្នាក់អាចស្ដាប់បង្គាប់ព្រះជាម្ចាស់ និងគោលការណ៍នៃការអនុវត្តដែលមនុស្សម្នាក់គួរតែស្ដាប់បង្គាប់ចំពោះព្រះជាម្ចាស់

តើយើងគួរអធិស្ឋានយ៉ាងដូចម្ដេច ដើម្បីឲ្យព្រះជាម្ចាស់ទ្រង់សណ្ដាប់? សូមទាក់ទងមកកាន់យើងខ្ញុំ ដើម្បីស្វែងរកដំណោះស្រាយ។

ខ្លឹមសារ​ពាក់ព័ន្ធ

១. មូលហេតុដែលព្រះជាម្ចាស់មានព្រះនាមផ្សេងគ្នានៅក្នុងយុគសម័យផ្សេងគ្នា និងសារៈសំខាន់នៃព្រះនាមរបស់ទ្រង់

ខគម្ពីរយោង៖ «ហើយព្រះជាម្ចាស់ក៏មានបន្ទូលនឹងម៉ូសេបន្ថែមទៀតថា ចូរអ្នកនិយាយទៅកាន់កូនចៅអ៊ីស្រាអែលថា ព្រះយេហូវ៉ា ជាព្រះនៃឱពុករបស់អ្នក...

តើអ្វីជាប្រភពដើមនៃផ្លេកបន្ទោរពីទិសខាងកើត?

ពេលនេះយើងស្ថិតក្នុងគ្រាចុងក្រោយ បទទំនាយអំពីការយាងត្រឡប់មកវិញរបស់ព្រះអម្ចាស់ ក៏ត្រូវបានសម្រេចស្ទើរទាំងអស់ ហើយពួកអ្នកជឿស៊ប់រាប់ពាន់នាក់...

ការ​សម្លឹង​មើល​ការ​លេចមក​របស់​ព្រះ​ជា​ម្ចាស់​នៅ​ក្នុង​ការ​ជំនុំ​ជម្រះ និង​ការ​ដាក់​ទោស​របស់​ទ្រង់

យើង​គោរព​តាម​​​ក្រឹត្យ​វិន័យ និង​បញ្ញត្តិ​នានា​នៅ ក្នុង​ព្រះ​គម្ពីរ រីក​រាយ​ចំពោះ​ព្រះគុណ​ដ៏​បរិបូរ​របស់​ព្រះ​អម្ចាស់​យេស៊ូវ​គ្រីស្ទ...

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ