៤. វិធីដែលមនុស្សម្នាក់អាចស្ដាប់បង្គាប់ព្រះជាម្ចាស់ និងគោលការណ៍នៃការអនុវត្តដែលមនុស្សម្នាក់គួរតែស្ដាប់បង្គាប់ចំពោះព្រះជាម្ចាស់

ព្រះបន្ទូលពាក់ព័ន្ធរបស់ព្រះជាម្ចាស់៖

ក្នុងអំឡុងពេលដែលព្រះជាម្ចាស់គង់នៅក្នុងសាច់ឈាម ការចុះចូលដែលព្រះអង្គតម្រូវពីមនុស្ស មិនពាក់ព័ន្ធនឹងការឈប់ធ្វើការជំនុំជម្រះ ឬការប្រឆាំង ដូចជាពួកគេស្រមើស្រមៃនោះឡើយ។ ផ្ទុយទៅវិញ ព្រះអង្គតម្រូវឲ្យមនុស្សប្រើប្រាស់ព្រះបន្ទូលរបស់ទ្រង់ធ្វើជាគោលការណ៍របស់ពួកគេក្នុងការរស់នៅតាម និងទុកជាមូលដ្ឋានគ្រឹះនៃការរស់រានរបស់ពួកគេ តម្រូវឲ្យពួកគេយកសារជាតិនៃព្រះបន្ទូលរបស់ទ្រង់ទៅអនុវត្តទាំងស្រុង ព្រមទាំងតម្រូវឲ្យពួកគេបំពេញតាមព្រះហឫទ័យរបស់ទ្រង់ទាំងស្រុង។ ទិដ្ឋភាពមួយនៃការតម្រូវឲ្យមនុស្សចុះចូលចំពោះព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស សំដៅទៅលើការអនុវត្តតាមព្រះបន្ទូលរបស់ទ្រង់ ចំណែកឯទិដ្ឋភាពមួយទៀតសំដៅលើការអាចចុះចូលចំពោះភាពសាមញ្ញ និងភាពជាក់ស្ដែងរបស់ទ្រង់។ ទិដ្ឋភាពទាំងពីរនេះត្រូវតែដាច់ខាតតែម្ដង។ អស់អ្នកដែលអាចសម្រេចបានទិដ្ឋភាពទាំងពីរនេះ គឺជាអ្នកដែលមានសេចក្តីស្រឡាញ់ដ៏ពិតចំពោះព្រះជាម្ចាស់នៅក្នុងដួងចិត្តរបស់ពួកគេ។ ពួកគេជាមនុស្សដែលត្រូវបានព្រះជាម្ចាស់ទទួលយក ហើយពួកគេស្រឡាញ់ព្រះជាម្ចាស់ ដូចជាពួកគេស្រឡាញ់ជីវិតខ្លួនផងដែរ។ ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សមានភាពជាមនុស្សសាមញ្ញ និងជាក់ស្ដែងនៅក្នុងកិច្ចការរបស់ទ្រង់។ តាមរបៀបនេះ សំបកក្រៅនៃភាពជាមនុស្សសាមញ្ញ និងជាក់ស្ដែងរបស់ទ្រង់ក្លាយជាការល្បងលដ៏ធំមួយសម្រាប់មនុស្ស ហើយវាក្លាយជាការលំបាកដ៏ធំបំផុតរបស់ពួកគេ។ យ៉ាងណាមិញ ភាពសាមញ្ញ និងភាពជាក់ស្ដែងរបស់ព្រះជាម្ចាស់មិនអាចត្រូវបានចៀសផុតឡើយ។ ព្រះអង្គបានសាកល្បងអ្វីៗគ្រប់យ៉ាង ដើម្បីស្វែងរកដំណោះស្រាយ ប៉ុន្តែនៅទីបំផុត ទ្រង់មិនអាចកម្ចាត់ចោលសំបកក្រៅនៃភាពជាមនុស្សសាមញ្ញរបស់ទ្រង់បានឡើយ។ ជារួមមក នោះដោយសារតែព្រះអង្គជាព្រះជាម្ចាស់ដែលត្រលប់ជាសាច់ឈាម មិនមែនជាព្រះវិញ្ញាណដែលគង់នៅស្ថានសួគ៌ទេ។ ព្រះអង្គមិនមែនជាព្រះជាម្ចាស់ដែលមនុស្សមើលមិនឃើញទេ ប៉ុន្តែជាព្រះជាម្ចាស់ដែលពាក់សំបកកាយជាសមាជិកម្នាក់នៃពិភពលោកដែលទ្រង់បានបង្កើតមក។ ដូច្នេះ ការដកអង្គទ្រង់ចេញពីសំបកកាយនៃភាពជាមនុស្សសាមញ្ញរបស់ទ្រង់ នឹងមិនមែនជារឿងងាយស្រួលទេ។ ទោះបីជាយ៉ាងណាក៏ដោយ ក៏ព្រះអង្គនៅតែធ្វើកិច្ចការដែលទ្រង់សព្វព្រះហឫទ័យចង់ធ្វើចេញពីទស្សនៈនៃសាច់ឈាមដដែល។ កិច្ចការនេះគឺជាការសម្ដែងចេញអំពីព្រះជាម្ចាស់ដ៏សាមញ្ញ និងជាក់ស្ដែង ដូច្នេះ តើវាអាចមិនអីសម្រាប់មនុស្សក្នុងការមិនចុះចូលយ៉ាងម៉េចទៅ? តើមនុស្សអាចធ្វើសកម្មភាពរបស់ព្រះជាម្ចាស់បានយ៉ាងម៉េចកើតទៅ? ព្រះអង្គធ្វើអ្វីគ្រប់យ៉ាងដែលទ្រង់សព្វព្រះហឫទ័យចង់ធ្វើ ហើយគ្រប់កិច្ចការដែលព្រះអង្គរីករាយនឹងធ្វើ គឺទ្រង់ធ្វើហើយ។ បើមនុស្សមិនចុះចូលទេ តើពួកគេអាចមានផែនការល្អផ្សេងយ៉ាងដូចម្ដេចទៅ? កន្លងមកនេះ មានតែការចុះចូលប៉ុណ្ណោះ ទើបបានសង្រ្គោះមនុស្ស ហើយគ្មាននរណាម្នាក់មានគំនិតដ៏ត្រចះត្រចង់ផ្សេងឡើយ។ បើព្រះជាម្ចាស់សព្វព្រះហឫទ័យចង់ល្បងលមនុស្ស តើពួកគេអាចធ្វើអ្វីបានទៅ? យ៉ាងណាមិញ ការទាំងអស់នេះមិនត្រូវបានព្រះតម្រិះដោយព្រះជាម្ចាស់ដែលគង់នៅស្ថានសួគ៌ទេ តែវាត្រូវបានព្រះតម្រិះដោយព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សវិញទេ។ ព្រះអង្គសព្វព្រះហឫទ័យចង់ធ្វើកិច្ចការនេះ ដូច្នេះ គ្មាននរណាម្នាក់អាចផ្លាស់ប្ដូរបានឡើយ។ ព្រះជាម្ចាស់ដែលគង់នៅស្ថានសួគ៌មិនជ្រៀតជ្រែកកិច្ចការរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សទេ ដូច្នេះ តើការនេះមិនមែនជាហេតុផលកាន់តែច្រើនដែលនាំឲ្យមនុស្សគួរតែចុះចូលចំពោះទ្រង់ទេឬ? ទោះបីជាព្រះអង្គជាក់ស្ដែងផង និងសាមញ្ញផងក្ដី ក៏ព្រះអង្គជាព្រះជាម្ចាស់ដែលត្រលប់ជាសាច់ឈាមទាំងស្រុងដែរ។ ដោយផ្អែកលើព្រះតម្រិះរបស់ទ្រង់ ព្រះអង្គធ្វើអ្វីៗតាមដែលទ្រង់សព្វព្រះហឫទ័យចង់ធ្វើ។ ព្រះជាម្ចាស់ដែលគង់នៅស្ថានសួគ៌បានប្រគល់គ្រប់កិច្ចការទាំងអស់ដល់ទ្រង់ ដូច្នេះ អ្នកត្រូវតែចុះចូលចំពោះគ្រប់កិច្ចការដែលទ្រង់ធ្វើ។ ទោះបីជាព្រះអង្គមានភាពជាមនុស្ស ហើយមានភាពសាមញ្ញបំផុតក៏ដោយ ក៏ព្រះអង្គបានរៀបចំគ្រប់ការទាំងនេះដែរ ដូច្នេះ តើមនុស្សអាចសម្លក់សម្លឹងទៅកាន់ទ្រង់ជាមួយកែវភ្នែកធំៗបែបមិនយល់ស្របយ៉ាងដូចម្ដេចទៅ? ព្រះអង្គសព្វព្រះហឫទ័យចង់ក្លាយជាមនុស្សសាមញ្ញ ដូច្នេះ ទ្រង់ក៏ជាមនុស្សសាមញ្ញ។ ព្រះអង្គសព្វព្រះហឫទ័យចង់រស់នៅក្នុងភាពជាមនុស្ស ដូច្នេះ ទ្រង់ក៏រស់នៅក្នុងភាពជាមនុស្ស។ ព្រះអង្គសព្វព្រះហឫទ័យចង់រស់នៅក្នុងភាពជាព្រះ ដូច្នេះ ទ្រង់ក៏រស់នៅក្នុងភាពជាព្រះ។ មនុស្សអាចមើលឃើញការនេះតាមរបៀបដែលពួកគេចង់មើល ប៉ុន្តែព្រះជាម្ចាស់នឹងតែងតែជាព្រះជាម្ចាស់ ហើយមនុស្សនឹងតែងតែជាមនុស្ស។ សារជាតិរបស់ទ្រង់មិនអាចត្រូវបានបដិសេធ ដោយសារតែសេចក្ដីលម្អិតដ៏កំប៉ិកកំប៉ុក ឬក៏ព្រះអង្គអាចត្រូវបានគេរុញច្រានទៅខាងក្រៅចេញពី «អង្គ» ជាព្រះ ដោយសារតែរឿងដ៏តូចតាចមួយបានឡើយ។ មនុស្សមានសេរីភាពរបស់មនុស្ស ហើយព្រះជាម្ចាស់មានសេចក្តីថ្លៃថ្នូររបស់ព្រះជាម្ចាស់ ដូច្នេះ ការទាំងនេះមិនអាចជ្រៀតជ្រែកគ្នាបានទេ។ តើមនុស្សមិនអាចផ្ដល់សេរីភាពតិចតួចដល់ព្រះជាម្ចាស់ទេឬ? តើពួកគេមិនអាចលើកលែងចំពោះលក្ខណៈរបស់ព្រះជាម្ចាស់លើសពីធម្មតាបន្ដិចបានទេឬ? សូមកុំតឹងតែងជាមួយព្រះជាម្ចាស់ពេកអី! ម្នាក់ៗគួរតែមានការយោគយល់ចំពោះគ្នា បើដូច្នេះ តើគ្រប់យ៉ាងនឹងមិនត្រូវបានដោះស្រាយទេឬអី? តើវានឹងនៅមានការបែកបាក់គ្នាទៀតឬ? បើម្នាក់មិនអាចអត់ទ្រាំនឹងរឿងកំប៉ិកកំប៉ុកបែបនេះបានផង តើពួកគេអាចនិយាយថា «ដួងចិត្តរបស់នាយករដ្ឋមន្ត្រីគឺធំល្មមគ្រប់គ្រាន់ ដើម្បីចែវទូកចូល» បានដោយរបៀបណាទៅ? តើពួកគេអាចក្លាយជាមនុស្សដ៏ពិតប្រាកដម្នាក់យ៉ាងដូចម្ដេច? ព្រះជាម្ចាស់មិនបានបង្កការលំបាកដល់មនុស្សជាតិទេ ប៉ុន្តែ គឺមនុស្សជាតិវិញទេដែលបង្កការលំបាកដល់ព្រះជាម្ចាស់នោះ។ ពួកគេកំពុងតែដោះស្រាយបញ្ហា ដោយធ្វើឲ្យរឿងតូចក្លាយជារឿងធំ។ ដោយគ្មានបញ្ហាសោះ ពួកគេបង្កឲ្យមានបញ្ហាកើតឡើង ហើយវាពិតជាមិនចាំបាច់សោះ! នៅពេលដែលព្រះជាម្ចាស់ធ្វើការនៅក្នុងភាពជាមនុស្សសាមញ្ញ និងជាក់ស្ដែង អ្វីដែលព្រះអង្គធ្វើ មិនមែនជាកិច្ចការរបស់មនុស្សជាតិទេ ប៉ុន្តែជាកិច្ចការរបស់ព្រះជាម្ចាស់។ យ៉ាងណាមិញ មនុស្សមើលមិនឃើញសារជាតិនៃកិច្ចការរបស់ទ្រង់ឡើយ ដ្បិតពួកគេមើលឃើញតែសំបកក្រៅនៃភាពជាមនុស្សរបស់ទ្រង់ប៉ុណ្ណោះ។ ពួកគេមើលមិនឃើញកិច្ចការដ៏អស្ចារ្យបែបនេះទេ តែបែរជាទទូចចង់ឃើញភាពជាមនុស្សសាមញ្ញ និងធម្មតារបស់ទ្រង់ ហើយពួកគេនឹងមិនបោះបង់ចោលឡើយ។ តើការនេះអាចត្រូវបានហៅថាជាការចុះចូលចំពោះព្រះជាម្ចាស់យ៉ាងដូចម្ដេចទៅ? ព្រះជាម្ចាស់ដែលគង់នៅស្ថានសួគ៌ ឥឡូវបាន «ត្រលប់» ជាព្រះជាម្ចាស់ដែលគង់នៅលើផែនដី ហើយព្រះជាម្ចាស់ដែលគង់នៅលើផែនដី ឥឡូវនេះ គឺជាព្រះជាម្ចាស់ដែលគង់នៅស្ថានសួគ៌។ វាលែងសំខាន់ហើយថាតើរូបរាងខាងក្រៅរបស់ព្រះអង្គទាំងពីរមានលក្ខខណៈដូចគ្នាឬអត់នោះ ហើយក៏លែងសំខាន់ផងដែរចំពោះរបៀបដែលពួកទ្រង់ធ្វើការដូចគ្នាដោយរបៀបណានោះ។ នៅទីបំផុត ព្រះអង្គដែលធ្វើកិច្ចការផ្ទាល់របស់ព្រះជាម្ចាស់ គឺជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ។ ចង់ឬមិនចង់ អ្នកត្រូវតែចុះចូល ព្រោះអ្នកគ្មានជម្រើសឡើយ! ព្រះជាម្ចាស់ត្រូវតែទទួលការស្ដាប់បង្គាប់ពីមនុស្ស ហើយមនុស្សត្រូវតែចុះចូលទាំងស្រុងចំពោះព្រះជាម្ចាស់ ដោយគ្មានពុតត្បុត សូម្បីតែបន្ដិច។

ក្រុមមនុស្សដែលព្រះជាម្ចាស់យកកំណើតជាមនុស្សសព្វព្រះហឫទ័យចង់ទទួលយកនៅថ្ងៃនេះ គឺជាអស់អ្នកដែលប្រតិបត្តិតាមព្រះហឫទ័យរបស់ទ្រង់។ ពួកគេត្រូវតែចុះចូលចំពោះកិច្ចការរបស់ទ្រង់តែមួយប៉ុណ្ណោះ ហើយឈប់ខ្វល់ខ្វាយចិត្តជាមួយនឹងព្រះតម្រិះរបស់ព្រះជាម្ចាស់ដែលគង់នៅស្ថានសួគ៌ ឈប់រស់នៅក្នុងភាពស្រពេចស្រពិល ហើយឈប់បង្កការលំបាកដល់ព្រះជាម្ចាស់ដែលគង់នៅក្នុងសាច់ឈាម។ អស់អ្នកដែលអាចស្ដាប់បង្គាប់ទ្រង់បាន គឺជាអស់អ្នកដែលស្ដាប់តាមព្រះបន្ទូលរបស់ទ្រង់ទាំងស្រុង ហើយចុះចូលតាមការរៀបចំរបស់ទ្រង់។ មនុស្សបែបនេះមិនខ្វល់ទាល់តែសោះចំពោះអ្វីដែលព្រះជាម្ចាស់គង់នៅស្ថានសួគ៌អាចសព្វព្រះហឫទ័យ ឬប្រភេទនៃកិច្ចការអ្វីដែលព្រះជាម្ចាស់គង់នៅស្ថានសួគ៌អាចកំពុងតែធ្វើនៅក្នុងចំណោមមនុស្សជាតិនោះឡើយ ប៉ុន្តែពួកគេថ្វាយដួងចិត្តរបស់ពួកគេទាំងស្រុងដល់ព្រះជាម្ចាស់ដែលគង់នៅលើផែនដី ហើយពួកគេដាក់ចិត្តដាក់កាយរបស់ពួកគេទាំងអស់នៅចំពោះទ្រង់។ ពួកគេមិនដែលពិចារណាចំពោះសុវត្ថិភាពផ្ទាល់ខ្លួន ហើយក៏មិនរអ៊ូរទាំងចំពោះភាពសាមញ្ញ និងភាពជាក់ស្ដែងរបស់ព្រះជាម្ចាស់ដែលគង់នៅក្នុងសាច់ឈាមនោះដែរ។ អស់អ្នកដែលចុះចូលចំពោះព្រះជាម្ចាស់ដែលគង់នៅក្នុងសាច់ឈាម អាចត្រូវបានព្រះអង្គប្រោសឲ្យគ្រប់លក្ខណ៍។ អស់អ្នកដែលជឿលើព្រះជាម្ចាស់ដែលគង់នៅស្ថានសួគ៌នឹងមិនទទួលបានអ្វីឡើយ។ នោះគឺដោយសារតែនេះមិនមែនជាព្រះជាម្ចាស់ដែលគង់នៅស្ថានសួគ៌ទេ ប៉ុន្តែគឺព្រះជាម្ចាស់ដែលគង់នៅលើផែនដីទេ ដែលប្រទានសេចក្តីសន្យា និងព្រះពរដល់មនុស្ស។ មនុស្សមិនគួរលើកតម្កើងព្រះជាម្ចាស់ដែលគង់នៅស្ថានសួគ៌ ក្នុងពេលដែលខ្លួនឃើញព្រះជាម្ចាស់ដែលគង់នៅលើផែនដីគ្រាន់តែជាមនុស្សសាមញ្ញបំផុតម្នាក់នោះឡើយ ព្រោះទង្វើបែបនេះមិនយុត្តិធម៌ទេ។ ព្រះជាម្ចាស់ដែលគង់នៅស្ថានសួគ៌គឺជាព្រះដ៏ធំអស្ចារ្យ និងប្រកបដោយព្រះប្រាជ្ញាញាណគួរឲ្យស្ញប់ស្ញែង ប៉ុន្តែការនេះមិនមានទាល់តែសោះ។ ព្រះជាម្ចាស់ដែលគង់នៅលើផែនដីគឺជាព្រះដ៏សាមញ្ញ និងតូចទាបបំផុត ហើយក៏ធម្មតាបំផុតផងដែរ។ ព្រះអង្គមិនមានព្រះតម្រិះដ៏អស្ចារ្យ ឬធ្វើសកម្មភាពដ៏គួរឲ្យភ្ញាក់ផ្អើលអ្វីឡើយ។ ព្រះអង្គគ្រាន់តែធ្វើការ និងមានបន្ទូលនៅក្នុងរបៀបដ៏សាមញ្ញ និងធម្មតាបំផុតប៉ុណ្ណោះ។ ទោះបីជាព្រះអង្គមិនមានបន្ទូលតាមរយៈផ្គរលាន់ ឬបង្កជាព្យុះភ្លៀងក៏ដោយ ក៏ព្រះអង្គជាការយកកំណើតជាមនុស្សដ៏ពិតនៃព្រះជាម្ចាស់ដែលគង់នៅស្ថានសួគ៌ដែរ ហើយព្រះអង្គក៏ជាព្រះជាម្ចាស់ដែលកំពុងតែមានព្រះជន្មរស់នៅកណ្ដាលចំណោមមនុស្សដែរ។ មនុស្សមិនត្រូវលើកតម្កើងព្រះមួយអង្គដែលពួកគេអាចយល់ និងស្របតាមការស្រមើស្រមៃរបស់ពួកគេថាជាព្រះជាម្ចាស់ ខណៈពេលដែលពួកគេមើលឃើញព្រះជាម្ចាស់មួយអង្គដែលពួកគេមិនអាចទទួលយក ព្រមទាំងមិនអាចស្រមើស្រមៃថាជាមនុស្សទន់ទាបនោះឡើយ។ ការទាំងអស់នេះចេញមកពីការបះបោររបស់មនុស្ស។ នេះហើយជាគ្រប់ទាំងប្រភពនៃការប្រឆាំងរបស់មនុស្សជាតិចំពោះព្រះជាម្ចាស់នោះ។

ដកស្រង់ពី «អស់អ្នកដែលស្រឡាញ់ព្រះជាម្ចាស់យ៉ាងពិតប្រាកដ គឺជាអ្នកដែលអាចចុះចូលទាំងស្រុងចំពោះភាពជាក់ស្ដែងរបស់ទ្រង់» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ការស្ដាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងការស្ដាប់បង្គាប់សេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ គឺជាការងារដែលបញ្ជូនមកពីស្ថានសួគ៌របស់មនុស្ស។ អ្វីដែលព្រះជាម្ចាស់មានបន្ទូលមិនមែនជាកិច្ចការរបស់មនុស្សនោះទេ។ មិនថាអ្វីដែលព្រះជាម្ចាស់មានបន្ទូល មិនថាអ្វីដែលព្រះជាម្ចាស់បង្គាប់មនុស្ស អត្តសញ្ញាណ សារជាតិ និងឋានៈរបស់ព្រះជាម្ចាស់ គឺមិនផ្លាស់ប្ដូរទេ ទ្រង់គឺជាព្រះជាម្ចាស់ជាដរាប។ នៅពេលដែលអ្នកមិនមានការសង្ស័យថាទ្រង់គឺជាព្រះជាម្ចាស់ នោះទំនួលខុសត្រូវតែមួយរបស់អ្នក អ្វីតែមួយដែលអ្នកគួរតែធ្វើ គឺស្ដាប់អ្វីដែលទ្រង់មានបន្ទូល។ នេះគឺជាមាគ៌ានៃការអនុវត្ត។ សត្តនិកររបស់ព្រះជាម្ចាស់ មិនគួរសិក្សា វិភាគ រុករក ជំទាស់ ប្រឆាំង មិនស្ដាប់បង្គាប់ ឬបដិសេធព្រះបន្ទូលរបស់ព្រះជាម្ចាស់ឡើយ។ ព្រះជាម្ចាស់ស្អប់ខ្ពើមទង្វើអស់នេះខ្លាំងណាស់ ហើយមិនមែនជាអ្វីដែលទ្រង់ចង់ឃើញនៅក្នុងមនុស្សឡើយ។ ដូច្នេះ តើអ្វីជាមាគ៌ានៃការអនុវត្ត? តាមពិតវាសាមញ្ញណាស់៖ រៀនស្ដាប់ ស្ដាប់ដោយចេញពីចិត្តរបស់អ្នក ទទួលយកដោយចិត្តរបស់អ្នក យល់ និងក្ដាប់ន័យដោយចិត្តរបស់អ្នក ហើយក្រោយមក ចេញទៅ ហើយធ្វើ អនុវត្ត និងប្រតិបត្តិដោយចិត្តរបស់អ្នក។ អ្វីដែលអ្នកស្ដាប់ឮ និងយល់នៅក្នុងចិត្តរបស់អ្នក គឺទាក់ទងយ៉ាងជិតស្និទ្ធទៅនឹងអ្វីដែលអ្នកយកទៅអនុវត្ត។ ចូរកុំបំបែករឿងទាំងពីរនេះឱ្យសោះ។ គ្រប់យ៉ាង អ្វីដែលអ្នកអនុវត្ត អ្វីដែលអ្នកស្ដាប់បង្គាប់ អ្វីដែលអ្នកធ្វើដោយផ្ទាល់ដៃ អ្វីៗដែលអ្នកចង់បាន គឺមានទំនាក់ទំនងទៅនឹងអ្វីដែលអ្នកបានស្ដាប់ឮ និងយល់នៅក្នុងចិត្តរបស់អ្នក ហើយនៅក្នុងនេះ អ្នកនឹងសម្រេចបានការស្ដាប់បង្គាប់ចំពោះព្រះបន្ទូលរបស់ព្រះអាទិករ។ នេះគឺជាមាគ៌ានៃការអនុវត្ត។

ដកស្រង់ពី «សេចក្ដីបន្ថែមទីបី៖ វិធីដែលណូអេ និងអ័ប្រាហាំស្ដាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងស្ដាប់បង្គាប់ព្រះជាម្ចាស់ (II)» នៅក្នុងសៀវភៅ ការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ

មនុស្សមិនអាចផ្លាស់ប្ដូរនិស្ស័យរបស់ខ្លួនឡើយ ពួកគេត្រូវតែឆ្លងកាត់ការជំនុំជម្រះ និងការវាយផ្ចាល ព្រមទាំងរងការឈឺចាប់ និងការបន្សុទ្ធ ដោយព្រះបន្ទូលរបស់ព្រះជាម្ចាស់ ឬត្រូវដោះស្រាយជាមួយ ការលត់ដំ និងលួសកាត់ដោយព្រះន្ទូលរបស់ទ្រង់។ បែបនេះ ទើបពួកគេទទួលបានការស្ដាប់បង្គាប់ និងភាពស្មោះត្រង់ចំពោះព្រះជាម្ចាស់ ហើយឈប់ធ្វើសម្រាប់ព្រះអង្គដើម្បីតែបង្គ្រប់កិច្ចទៀតហើយ។ និស្ស័យរបស់មនុស្សផ្លាស់ប្ដូរបានដោយឆ្លងកាត់ការបន្សុទ្ធពីព្រះបន្ទូលរបស់ព្រះជាម្ចាស់។ មានតែតាមរយៈការបង្ហាញឲ្យឃើញ ការជំនុំជម្រះ ការលត់ដំ និងការដោះស្រាយនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់ប៉ុណ្ណោះដែលពួកគេនឹងមិនហ៊ានប្រព្រឹត្ដទាំងប្រញ៉ាប់ប្រញ៉ាល់ទៀត ប៉ុន្ដែផ្ទុយទៅវិញ ពួកគេនឹងមានភាពនឹងនរ និងស្ងៀមស្ងាត់វិញ។ ចំណុចសំខាន់បំផុតគឺ ពួកគេអាចចុះចូលនឹងព្រះបន្ទូលបច្ចុប្បន្នរបស់ព្រះជាម្ចាស់ និងចុះចូលចំពោះកិច្ចការរបស់ព្រះអង្គផង ហើយបើទោះបីជាវាមិនស៊ីសង្វាក់នឹងការយល់ឃើញរបស់មនុស្សក្ដី ក៏ពួកគេអាចទុកការយល់ឃើញនេះចោលមួយឡែក ហើយបែរមកមានចិត្ដចុះចូលនឹងទ្រង់វិញ។

ដកស្រង់ពី «មនុស្សដែលបានផ្លាស់ប្ដូរនិស្ស័យ គឺជាអ្នកដែលបានចូលទៅក្នុងភាពពិតនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

និស្ស័យពុករលួយរបស់មនុស្សលាក់កប់នៅក្នុងការគិតនិងគំនិតគ្រប់យ៉ាងរបស់ពួកគេ នៅក្នុងហេតុផងដែលពួកគេធ្វើគ្រប់សកម្មភាព។ វាលាក់បាំងនៅក្នុងទស្សនៈអំពីគ្រប់យ៉ាងដែលមនុស្សមានអំពីអ្វីគ្រប់យ៉ាង និងមាននៅក្នុងគ្រប់ទស្សនៈ គំនិត ការយល់ដឹង ទស្សនៈយល់ឃើញ និងចំណង់ទាំងអស់ ដែលពួកគេមាននៅក្នុងវិធីសាស្រ្តដោះស្រាយរាល់កិច្ចការដែលព្រះជាម្ចាស់បំពេញ។ និស្ស័យនេះត្រូវបានលាក់កប់នៅក្នុងប្រការទាំងនេះ។ ហើយតើព្រះជាម្ចាស់ធ្វើអ្វីខ្លះ? តើព្រះជាម្ចាស់ដោះស្រាយចំណុចទាំងអស់នេះរបស់មនុស្សដោយរបៀបណា? ទ្រង់រៀបចំមជ្ឈដ្ឋានដើម្បីបើកសម្ដែងឲ្យឃើញពីអ្នក។ ទ្រង់នឹងមិនគ្រាន់តែបើកសម្ដែងឲ្យឃើញពីអ្នកប៉ុណ្ណោះទេ ប៉ុន្តែទ្រង់ក៏នឹងជំនុំជម្រះអ្នកផងដែរ។ នៅពេលអ្នកបើកសម្ដែងពីនិស្ស័យពុករលួយរបស់អ្នក នៅពេលអ្នកមានការគិត និងគំនិតដែលបដិសេធទ្រង់ នៅពេលអ្នកមានសភាព និងទស្សនៈដែលជំទាស់នឹងព្រះជាម្ចាស់ នៅពេលអ្នកមានសភាពដែលអ្នកយល់ខុសលើព្រះជាម្ចាស់ ឬទទឺងទាស់និងប្រឆាំងនឹងទ្រង់ ព្រះជាម្ចាស់នឹងស្ដីបន្ទោសដល់អ្នក ជំនុំជម្រះអ្នក និងវាយផ្ចាលអ្នក ហើយពេលខ្លះ ក៏ទ្រង់នឹងដាក់ទោសអ្នក និងប្រៀនប្រដៅអ្នកផងដែរ។ តើការប្រៀនប្រដៅនិងការស្ដីបន្ទោសដល់អ្នកមានគោលបំណងអ្វី? គឺដើម្បីឲ្យអ្នកយល់ថា អ្វីដែលអ្នកគិត គឺជាសញ្ញាណរបស់មនុស្ស ហើយសញ្ញាណទាំងនោះមិនត្រឹមត្រូវទេ។ ការជំរុញចិត្តរបស់អ្នក កើតចេញពីសាតាំង កើតចេញពីបំណងរបស់មនុស្ស ពុំតំណាងឲ្យព្រះជាម្ចាស់ ពុំស្របតាមព្រះជាម្ចាស់ ពុំអាចផ្គាប់តាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់បាន គួរឲ្យព្រះជាម្ចាស់ខ្ពើមរអើមនិងគួរឲ្យស្អប់ ធ្វើឲ្យទ្រង់មានសេចក្ដីក្រោធ និងសូម្បីតែបង្កើតឲ្យមានការដាក់បណ្ដាសាពីទ្រង់ទៀតផង។ បន្ទាប់ពីបានដឹងអំពីចំណុចនេះហើយ អ្នកអាចធ្វើការផ្លាស់ប្ដូរការជំរុញចិត្តរបស់អ្នកបាន។ ហើយតើការជំរុញចិត្តនោះត្រូវផ្លាស់ប្ដូរយ៉ាងដូចម្ដេច? ដំបូងបង្អស់ អ្នកត្រូវចុះចូលតាមវិធីដែលព្រះជាម្ចាស់ធ្វើដាក់អ្នក និងចុះចូលចំពោះមជ្ឈដ្ឋាននិងមនុស្ស បញ្ហា និងអ្វីដែលទ្រង់កំណត់ឲ្យអ្នក។ មិនត្រូវរកចាប់កំហុស មិនត្រូវមានលេសដោះសាតាមចិត្តចង់ និងមិនត្រូវគេចវេសពីការទទួលខុសត្រូវរបស់អ្នកឡើយ។ ទីពីរ ត្រូវស្វែងរកសេចក្ដីពិតដែលមនុស្សគួរអនុវត្ត និងចូលទៅក្នុងសេចក្ដីពិតនេះ នៅពេលព្រះជាម្ចាស់បំពេញកិច្ចការអ្វីដែលទ្រង់បំពេញ។ ព្រះជាម្ចាស់ត្រាស់បង្គាប់ឲ្យអ្នកយល់ដឹងអំពីចំណុចនេះ។ ទ្រង់ចង់ឲ្យអ្នកទទួលស្គាល់នូវនិស្ស័យពុករលួយ និងសារជាតិរបស់សាតាំង ដើម្បីឲ្យអ្នកអាចចុះចូលនឹងមជ្ឈដ្ឋានដែលទ្រង់រៀបចំសម្រាប់អ្នក និងចុងក្រោយ ដើម្បីឲ្យអ្នកអាចអនុវត្តអ្វីដែលទ្រង់តម្រូវឲ្យអ្នកធ្វើ ស្របទៅតាមបំណងព្រះហឫទ័យរបស់ទ្រង់ និងដើម្បីអាចបំពេញតាមបំណងព្រះហឫទ័យរបស់ទ្រង់បាន។ បន្ទាប់មក អ្នកនឹងបានឆ្លងផុតនូវការសាកល្បងនេះហើយ។ នៅពេលដែលអ្នកឈប់ប្រឆាំងនិងទទឹងទាស់ទៀត តើនឹងត្រូវជំនួសមកវិញដោយអ្វីខ្លះនៅពេលខាងមុខ? អ្នកអាចស្ដាប់បង្គាប់ និងលែងជជែកវែកញែកទៀត។ នៅពេលព្រះជាម្ចាស់មានព្រះបន្ទូលថា៖ «ចូរឯងទៅនៅពីក្រោយខ្ញុំទៅ សាតាំងអើយ» អ្នកក៏តបថា «ប្រសិនបើព្រះជាម្ចាស់មានព្រះបន្ទូលថា ទូលបង្គំជាសាតាំង នោះទូលបង្គំជាសាតាំងហើយ។ បើទោះបីជាទូលបង្គំមិនយល់ពីអ្វីដែលទូលបង្គំបានធ្វើខុសក្ដី ឬមូលហេតុដែលជាព្រះជាម្ចាស់មានព្រះបន្ទូលថាទូលបង្គំជាសាតាំងក្ដី ប្រសិនបើទ្រង់សព្វព្រះទ័យឲ្យទូលបង្គំនៅពីក្រោយទ្រង់ នោះទូលបង្គំមិនស្ទាក់ស្ទើរឡើយ។ ទូលបង្គំត្រូវតែស្វែងយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់»។ នៅពេលព្រះជាម្ចាស់មានព្រះបន្ទូលថា ធម្មជាតិនៃសកម្មភាពរបស់អ្នកគឺជាសារជាតិរបស់សាតាំង អ្នកនិយាយថា៖ «ទូលបង្គំទទួលស្គាល់ព្រះបន្ទូលដែលព្រះជាម្ចាស់បានថ្លែងមក ទូលបង្គំទទួលយកវាទាំងស្រុង»។ តើនេះជាឥរិយាបថបែបណា? នេះគឺជាការស្ដាប់បង្គាប់។ តើនេះគឺជាការស្ដាប់បង្គាប់ដែរឬទេ នៅពេលដែលអ្នកអាចទទួលយកទាំងមិនសុខចិត្តនូវព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលថា អ្នកគឺជាសាតាំងកំណាច ប៉ុន្តែបែរជាមិនអាចទទួលយកបាន និងមិនអាចស្ដាប់បង្គាប់បាន នៅពេលដែលទ្រង់មានព្រះបន្ទូលថា អ្នកគឺជាសត្វនោះ? ការស្ដាប់បង្គាប់មានន័យថា ការធ្វើតាមទាំងស្រុង ការទទួលយក ការមិនជជែកវែកញែក និងការមិនកំណត់ល័ក្ខខ័ណ្ឌ។ វាមានន័យថា មិនមែនវិភាគរកហេតុនិងផលទេ មិនថាជាមូលហេតុផ្ទាល់ខ្លួនឬអត់នោះទេ និងត្រូវផ្ដោតសំខាន់តែទៅលើការទទួលយកតែប៉ុណ្ណោះ។ នៅពេលដែលមនុស្សសម្រេចបាននូវការស្ដាប់បង្គាប់ដូចជាករណីនេះហើយ ពួកគេជិតនឹងមានសេចក្ដីជំនឿពិតប្រាកដចំពោះព្រះជាម្ចាស់ហើយ។ នៅពេលណាដែលព្រះជាម្ចាស់បំពេញកិច្ចការកាន់តែច្រើន នោះអ្នកកាន់តែដឹងថា គ្រប់កិច្ចការទាំងអស់សុទ្ធតែត្រូវព្រះជាម្ចាស់គ្រប់គ្រង ហើយបន្ទាប់មក អ្នកនឹងកាន់តែមានអារម្មណ៍ថា៖ «អ្វីគ្រប់យ៉ាងដែលព្រះជាម្ចាស់បំពេញគឺសុទ្ធតែត្រឹមត្រូវ ហើយគ្មានអ្វីដែលអាក្រក់ឡើយ។ ទូលបង្គំមិនត្រូវធ្វើការជ្រើសរើសទេ តែត្រូវស្ដាប់បង្គាប់។ ទំនួលខុសត្រូវរបស់ទូលបង្គំ កាតព្វកិច្ចរបស់ទូលបង្គំ ភារកិច្ចរបស់ទូលបង្គំ គឺត្រូវស្ដាប់បង្គាប់។ នេះគឺជាអ្វីដែលទូលបង្គំគប្បីធ្វើក្នុងនាមជាសត្តនិកររបស់ព្រះជាម្ចាស់។ ប្រសិនបើទូលបង្គំមិនអាចសូម្បីស្ដាប់បង្គាប់តាមព្រះជាម្ចាស់ផង ដូច្នេះ តើទូលបង្គំជាអ្វីទៅវិញ? ទូលបង្គំគឺជាសត្វ ទូលបង្គំគឺជាអារក្ស»។ តើនេះមិនបង្ហាញថា ពេលនេះអ្នកមានសេចក្ដីជំនឿពិតប្រាកដទេឬ? នៅពេលណាដែលអ្នកឈានចំណុចនេះហើយ អ្នកនឹងមិនមានការប្រលាក់ជាប់អ្វីឡើយ ដូច្នេះហើយ វានឹងងាយស្រួលសម្រាប់ឲ្យព្រះជាម្ចាស់ប្រើប្រាស់អ្នក ហើយវាក៏នឹងងាយស្រួលសម្រាប់ឲ្យអ្នកចុះចូលចូលនឹងការចាត់ចែងរបស់ព្រះជាម្ចាស់ដែរ ហើយដូច្នេះ តើព្រះជាម្ចាស់នឹងមិនមានការងាយស្រួលក្នុងការប្រទានពរដល់អ្នកទេឬអី? ហេតុនេះ មានមេរៀនជាច្រើនដែលត្រូវរៀនសូត្រពីការស្ដាប់បង្គាប់។

ដកស្រង់ពី «មានតែមនុស្សម្នាក់ស្ដាប់បង្គាប់ដោយពិតប្រាកដទេ ទើបគេមានសេចក្ដីជំនឿដ៏ពិតប្រាកដ» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ

អាកប្បកិរិយាតែមួយគត់ដែលភាវៈត្រូវបានបង្កើតមកគួរតែមានចំពោះព្រះអាទិកររបស់ខ្លួន គឺជាការស្ដាប់បង្គាប់ ពោលគឺជាការស្ដាប់បង្គាប់ដែលគ្មានលក្ខខណ្ឌ។ នេះជាអ្វីមួយដែលមនុស្សខ្លះនាពេលសព្វថ្ងៃមិនអាចទទួលយកបាន។ នោះគឺដោយសារតែកម្ពស់របស់មនុស្សនៅតូចពេក ហើយពួកគេគ្មានតថភាពនៃសេចក្តីពិតទេ។ បើការនេះពណ៌នាពីសភាពរបស់អ្នក នោះអ្នកមិនអាចស្ដាប់បង្គាប់ព្រះជាម្ចាស់បានឡើយ។ ទោះបីមនុស្សត្រូវបានផ្គត់ផ្គង់ និងស្រោចទឹកដោយព្រះបន្ទូលរបស់ព្រះជាម្ចាស់ក៏ដោយ ក៏តាមពិតទៅ មនុស្សកំពុងតែរៀបចំសម្រាប់កិច្ចការមួយដែរ។ នៅទីបំផុត វាជាការសម្រេចបាននូវការចុះចូលទាំងស្រុងដោយគ្មានលក្ខខណ្ឌចំពោះព្រះជាម្ចាស់ ដល់កម្រិតមួយដែលអ្នកជាសត្តនិករនេះនឹងបានឈានទៅដល់បទដ្ឋានដែលទ្រង់បានតម្រូវ។ ពេលខ្លះ ព្រះជាម្ចាស់ធ្វើអ្វីៗដែលប្លែកចំពោះសញ្ញាណរបស់អ្នក ដែលផ្ទុយពីអ្វីដែលអ្នកចង់បាន ឬដែលមើលទៅហាក់ដូចជាផ្ទុយនឹងគោលការណ៍ ឬផ្ទុយនឹងអារម្មណ៍ ភាពជាមនុស្ស ឬមនោសញ្ចេតនាជាមនុស្ស ដោយធ្វើឱ្យអ្នកមិនអាចទទួលយក និងយល់ការទាំងនោះបាន។ មិនថាអ្នកសម្លឹងមើលទៅកាន់វានៅក្នុងរបៀបណាឡើយ វាហាក់ដូចជាមិនត្រឹមត្រូវទេ អ្នកគ្រាន់តែមិនអាចទទួលយកវាបាន ហើយអ្នកមានអារម្មណ៍ថា អ្វីដែលទ្រង់បានធ្វើនោះគឺមិនសមហេតុផលសោះឡើយ។ ដូច្នេះ តើគោលបំណងរបស់ព្រះជាម្ចាស់នៅក្នុងការធ្វើរឿងទាំងនេះគឺជាអ្វីទៅ? គោលបំណងរបស់ទ្រង់គឺដើម្បីល្បងលអ្នក។ អ្នកមិនចាំបាច់ពិភាក្សាអំពីរបៀប និងហេតុផលដែលនាំឱ្យព្រះជាម្ចាស់បានធ្វើអ្វីមួយឡើយ។ គ្រប់យ៉ាងដែលអ្នកត្រូវធ្វើគឺត្រូវរក្សាសេចក្តីជំនឿរបស់អ្នកថា ទ្រង់គឺជាសេចក្តីពិត និងទទួលស្គាល់ថា ទ្រង់ជាព្រះអាទិកររបស់អ្នក ថាទ្រង់ជាព្រះជាម្ចាស់របស់អ្នក។ ការនេះមានកម្រិតខ្ពស់ជាងគ្រប់ទាំងសេចក្តីពិត ខ្ពស់ជាងគ្រប់ទាំងប្រាជ្ញាខាងលោកីយ៍ ខ្ពស់ជាងអ្វីដែលមនុស្សហៅថាជាសីលធម៌ ក្រមសីលធម៌ ចំណេះដឹង ការអប់រំ ទស្សនវិជ្ជា ឬវប្បធម៌ប្រពៃណី ហើយក៏កាន់តែខ្ពស់ជាងសេចក្តីថ្នាក់ថ្នម ឬមិត្តភាព ឬសេចក្តីស្រឡាញ់រវាងមនុស្សទៅទៀត ពោលគឺវាខ្ពស់ជាងអ្វីៗទាំងអស់។ បើអ្នកមិនអាចយល់អំពីការនេះទេ មិនយូរមិនឆាប់ នៅពេលដែលមានអ្វីមួយកើតឡើងចំពោះអ្នក អ្នកមុខជាបះបោរទាស់នឹងព្រះជាម្ចាស់ និងវង្វេងផ្លូវ មុនពេលធ្វើការប្រែចិត្ត ហើយទទួលស្គាល់នៅទីបំផុតអំពីភាពគួរឱ្យស្រឡាញ់របស់ព្រះជាម្ចាស់ និងភាពសំខាន់នៃកិច្ចការដែលទ្រង់ធ្វើចំពោះអ្នក។ ឬបើកាន់តែអាក្រក់ អ្នកអាចទាក់ជើងជំពប់ដួល ដោយសារតែវា។ ការដែលព្រះជាម្ចាស់ជំនុំជម្រះអ្នក ដាក់បណ្ដាសាអ្នក ឬវាយផ្ចាលអ្នក វានឹងមិនគួរឱ្យខ្លាចឡើយ បើដូច្នេះ តើអ្វីទៅដែលគួរឱ្យខ្លាចនោះ? វានឹងគួរឱ្យខ្លាច បើទ្រង់មានបន្ទូលថា «ខ្ញុំនឹងមិនសង្រ្គោះមនុស្សម្នាក់ដូចរូបអ្នកឡើយ។ ខ្ញុំបោះបង់ចោលហើយ!» នៅក្នុងករណីនេះ អ្នកនឹងត្រូវចប់ហើយ។ ដូច្នេះ មនុស្សមិនគួរធ្វើការវែកញែក ដោយនិយាយថា «ព្រះបន្ទូលអំពីការជំនុំជម្រះ និងការវាយផ្ចាលទាំងនេះគឺមិនអីឡើយ តែព្រះបន្ទូលអំពីការដាក់បណ្ដាសា សេចក្តីហិនវិនាស ការថ្កោលទោសនោះ តើវានឹងមិនមានន័យថា ខ្ញុំត្រូវចប់ហើយទេអី? តើខ្ញុំអាចក្លាយជាភាវៈដែលត្រូវបានបង្កើតមកប្រភេទណាទៅ ក្រោយហេតុការណ៍នេះ? មិនអីទេ។ ខ្ញុំបោះបង់ហើយ។ ទ្រង់អាចធ្វើចុះ ហើយឈប់ធ្វើជាព្រះរបស់ខ្ញុំទៀត»។ បើអ្នកសម្រេចចិត្តបោះបង់ចោលព្រះជាម្ចាស់ ដោយមិនឈរធ្វើទីបន្ទាល់ នោះព្រះអង្គអាចសម្រេចព្រះទ័យយ៉ាងប្រាកដថា ទ្រង់មិនចង់បានអ្នកតទៅទៀតឡើយ។ តើអ្នករាល់គ្នាធ្លាប់ពិចារណាបែបនេះពីមុនមកដែរឬទេ? ទោះបីបុគ្គលម្នាក់បានជឿលើព្រះជាម្ចាស់យូរកម្រិតណា ពួកគេបានធ្វើដំណើរឆ្ងាយបែបណា ពួកគេបានធ្វើកិច្ចការច្រើនប៉ុនណា ហើយពួកគេបានបំពេញភារកិច្ចបានច្រើនយ៉ាងណាក៏ដោយ ក៏អ្វីៗទាំងអស់លើកនេះបានកំពុងតែរៀបចំពួកគេសម្រាប់កិច្ចការតែមួយគត់ដែរ ពោលគឺដើម្បីឱ្យនៅទីបំផុត អ្នកអាចសម្រេចបានការចុះចូលទាំងស្រុងដោយគ្មានលក្ខខណ្ឌចំពោះព្រះជាម្ចាស់។ ដូច្នេះ តើពាក្យថា «គ្មានលក្ខខណ្ឌ» នេះមានន័យដូចម្ដេចទៅ? វាមានន័យថាជាការព្រងើយកន្ដើយចំពោះការនិយាយដោះសាផ្ទាល់ខ្លួនរបស់អ្នក ការព្រងើយកន្ដើយចំពោះការត្រិះរិះពិចារណាបែបសត្យានុម័តរបស់អ្នក និងការមិនទាស់ទែងគ្នាចំពោះរឿងអ្វីមួយ៖ អ្នកគឺជាភាវៈដែលត្រូវបានបង្កើតមកម្នាក់ ហើយអ្នកគ្មានតម្លៃឡើយ។ នៅពេលដែលអ្នកទាស់ទែងជាមួយព្រះជាម្ចាស់ អ្នកស្ថិតនៅក្នុងគោលជំហរខុសហើយ។ នៅពេលដែលអ្នកមានបំណងចង់ដោះសាខ្លួនឯងចំពោះព្រះជាម្ចាស់ ជាថ្មីម្ដងទៀត អ្នកស្ថិតនៅក្នុងគោលជំហរខុសហើយ។ នៅពេលដែលអ្នកឈ្លោះប្រកែកជាមួយព្រះជាម្ចាស់ នៅពេលដែលអ្នកចង់សួរនាំរកហេតុផល ចង់ស្វែងយល់យ៉ាងពិតប្រាកដអំពីអ្វីដែលកំពុងតែកើតឡើង ប្រសិនបើអ្នកមិនអាចស្ដាប់បង្គាប់បានដោយមិនទាន់យល់ដឹងជាមុន ហើយនឹងចុះចូលតែពេលដែលអ្នកយល់ច្បាស់អំពីអ្វីៗគ្រប់យ៉ាង នោះជាថ្មីម្ដងទៀត អ្នកស្ថិតនៅក្នុងគោលជំហរខុសហើយ។ នៅពេលដែលអ្នកស្ថិតនៅក្នុងគោលជំហរខុសបែបនេះ តើអ្នកមានការស្ដាប់បង្គាប់ទាំងស្រុងចំពោះព្រះជាម្ចាស់ដែរឬ? តើអ្នកកំពុងតែចាត់ទុកព្រះជាម្ចាស់ជាព្រះជាម្ចាស់ ដែលអ្នកគួរតែចាត់ទុកដែរឬទេ? តើអ្នកថ្វាយបង្គំទ្រង់ជាព្រះអម្ចាស់នៃគ្រប់របស់សព្វសារពើដែរឬទេ? អត់ទេ អ្នកមិនធ្វើឡើយ។ នេះហើយជាហេតុផលដែលនាំឱ្យព្រះជាម្ចាស់មិនទទួលស្គាល់អ្នក។ តើមានរឿងអ្វីខ្លះទៅដែលអាចជួយឱ្យអ្នកសម្រេចបានការស្ដាប់បង្គាប់ទាំងស្រុងដោយគ្មានលក្ខខណ្ឌចំពោះព្រះជាម្ចាស់? តើការនេះអាចត្រូវបានដកពិសោធន៍ដោយរបៀបណា? នៅក្នុងន័យម្យ៉ាង វាតម្រូវឱ្យមានបន្ដិចបន្ដួចនូវមនសិការ និងញាណនៃភាពជាមនុស្សធម្មតា។ ក្នុងន័យម្យ៉ាងទៀត នៅពេលដែលអ្នកបំពេញភារកិច្ចរបស់ខ្លួន អ្នកត្រូវតែយល់គ្រប់ទាំងទិដ្ឋភាពនៃសេចក្តីពិត ដើម្បីឱ្យអ្នកយល់អំពីព្រះហឫទ័យរបស់ព្រះជាម្ចាស់។ ពេលខ្លះ គុណសម្បត្តិរបស់មនុស្សមានភាពខ្វះចន្លោះ ហើយមនុស្សមិនមានកម្លាំង ឬថាមពល ដើម្បីយល់គ្រប់ទាំងសេចក្តីពិតឡើយ។ យ៉ាងណាមិញ វាមាននូវរឿងមួយ៖ មិនថាអ្នកជួបបរិយាកាស មនុស្ស ព្រឹត្តិការណ៍ និងរឿងរ៉ាវបែបណា ហើយព្រះជាម្ចាស់បានចាត់ចែងយ៉ាងណាឡើយ អ្នកត្រូវតែមានឥរិយាបថស្ដាប់បង្គាប់ជានិច្ច ហើយមិនត្រូវសួរនាំរកហេតុផលឡើយ។ បើសូម្បីតែឥរិយាបថបែបនេះ ក៏អ្នកគ្មានផង ហើយអ្នកថែមទាំងទៅកាន់តែឆ្ងាយនៅក្នុងការទាស់ប្រឆាំងនឹងព្រះជាម្ចាស់ ប៉ាន់ស្មានអំពីព្រះជាម្ចាស់ ឬក៏រិះគិតក្នុងចិត្តថា «ខ្ញុំត្រូវតែពិចារណាមើលថាតើអ្វីដែលព្រះជាម្ចាស់កំពុងតែធ្វើនោះគឺសុចរិតយ៉ាងប្រាកដឬអត់។ ពួកគេនិយាយថា ព្រះជាម្ចាស់ជាសេចក្តីស្រឡាញ់ បើដូច្នេះ ចូរសាកមើលថាតើមានសេចក្តីស្រឡាញ់នៅក្នុងអ្វីដែលទ្រង់កំពុងតែធ្វើជាមួយខ្ញុំឬអត់ និងថាតើនេះគឺជាសេចក្តីពិតដ៏ពិតប្រាកដឬអត់»។ បើអ្នកតែងតែពិនិត្យមើលថាតើអ្វីដែលព្រះជាម្ចាស់កំពុងតែធ្វើនេះ ស្របតាមសញ្ញាណរបស់អ្នកឬអត់ តែងតែក្រឡេកមើលថាតើអ្វីដែលព្រះជាម្ចាស់កំពុងតែធ្វើនោះ ជាអ្វីដែលអ្នកចូលចិត្តឬអត់ ឬតែងតែគិតថាតើវាស្របជាមួយអ្វីដែលអ្នកជឿថាជាសេចក្តីពិតឬអត់ នោះគោលជំហររបស់អ្នកគឺខុសហើយ ហើយការនេះនឹងបង្កបញ្ហាដល់អ្នក ហើយអ្នកនឹងមុខជាប្រមាថនិស្ស័យរបស់ព្រះជាម្ចាស់មិនខាន។

ដកស្រង់ពី «ពួកគេនឹងឲ្យអ្នកដទៃស្តាប់បង្គាប់តែពួកគេ មិនមែនសេចក្តីពិត ឬព្រះជាម្ចាស់ទេ (II)» នៅក្នុងសៀវភៅ ការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ

តើអ្វីជាផ្នែកជាក់ស្ដែងរបស់ឥរិយាបថនៃការចុះចូល? គឺ៖ អ្នកត្រូវនាំខ្លួនឯងទៅទទួលយកព្រះបន្ទូលរបស់ព្រះជាម្ចាស់។ នៅពេលដែលច្រកចូលទៅកាន់ជីវិតរបស់អ្នករាក់ ហើយអ្នកមិនទាន់សម្រេចបានកម្ពស់ ហើយចំណេះដឹងអំពីធាតុពិតនៃសេចក្ដីពិតរបស់អ្នកមិនទាន់ជ្រាលជ្រៅនៅឡើយ ប៉ុន្តែសូម្បីតែស្ថិតនៅក្នុងស្ថានភាពបែបនេះ ក៏អ្នកនៅតែអាចដើរតាមព្រះជាម្ចាស់ ហើយចុះចូលចំពោះទ្រង់បាន នោះហើយគឺជាឥរិយាបថ។ មុនពេលដែលអ្នកអាចសម្រេចបានការចុះចូលទាំងស្រុង ដំបូងឡើយអ្នកត្រូវជ្រើសរើសយកឥរិយាបថនៃការចុះចូលជាមុនសិន ដែលជាឥរិយាបថនៃការទទួលស្គាល់ថា ព្រះបន្ទូលរបស់ព្រះជាម្ចាស់គឺត្រឹមត្រូវ ឥរិយាបថនៃការយកព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាសេចក្ដីពិត និងជាគោលការណ៍នៃការអនុវត្ត និងលទ្ធភាពដែលអាចប្រកាន់យកព្រះបន្ទូលទាំងនោះជាក្រឹត្យវិន័យ ទោះបីជាអ្នកមិនយល់ច្បាស់អំពីគោលការណ៍នានាក៏ដោយ។ នោះគឺជាប្រភេទនៃឥរិយាបថមួយ។ មកទល់នឹងពេលនេះ ដោយសារតែនិស្ស័យរបស់អ្នកមិនទាន់ផ្លាស់ប្ដូរនៅឡើយ នោះលទ្ធភាពរបស់អ្នកដែលអាចសម្រេចបានឥរិយាបថបែបនេះ និងចំពោះព្រះជាម្ចាស់ អ្នកហាក់មានឥរិយាបថ និងគំនិតបែបនេះ ហើយនិយាយថា «ខ្ញុំមិនខ្វល់ពីអ្វីដែលព្រះជាម្ចាស់ធ្វើ ហើយខ្ញុំមិនយល់សេចក្ដីពិតជាច្រើន។ គ្រប់យ៉ាងដែលខ្ញុំដឹង គឺថា អ្វីដែលព្រះជាម្ចាស់មានបន្ទូលឱ្យខ្ញុំធ្វើ នោះខ្ញុំធ្វើ។ ខ្ញុំមិនមានល្បិច ដែលនឹងជួយខ្ញុំឱ្យសម្លឹងមើលទៅអ្វីដែលព្រះជាម្ចាស់មានបន្ទូលនោះទេ ហើយនោះក៏មិនមែនជាអ្វីដែលខ្ញុំត្រូវធ្វើនោះដែរ»។ នោះគឺជាចិត្តគំនិតដែលចុះចូលមួយប្រភេទ។ មានមនុស្សមួយចំនួនដែលនិយាយថា «វានឹងមិនទៅរួចទេ។ តើមានអ្វីកើតឡើងបើទ្រង់ខុស?» តើព្រះជាម្ចាស់អាចខុសឬទេ? អ្នកនិយាយថា «មិនថាអ្វីដែលព្រះជាម្ចាស់ធ្វើ ត្រូវឬខុសនោះទេ ខ្ញុំមិនទទួលខុសត្រូវចំពោះរឿងនោះឡើយ។ ខ្ញុំគ្រាន់តែស្ដាប់ ចុះចូល ទទួលយក និងដើរតាមព្រះជាម្ចាស់ប៉ុណ្ណោះ។ នោះគឺជាទង្វីដែលភាវៈត្រូវបានបង្កើតមកគួរតែធ្វើ»។ នោះគឺជាប្រភេទនៃចិត្តគំនិត ដែលមនុស្សម្នាក់គួរតែចុះចូល ហើយមានតែមនុស្សមានចិត្តគំនិតបែបនោះប៉ុណ្ណោះ ទើបពួកគេអាចទទួលសេចក្ដីពិតបាន។ ប្រសិនបើអ្នកមិនមានចិត្តគំនិតបែបនេះ ប៉ុន្តែអ្នកនិយាយថា «ខ្ញុំមិនឱ្យនរណាម្នាក់ទាញក្រណាត់មកបាំងភ្នែករបស់ខ្ញុំទេ។ គ្មាននរណាម្នាក់នឹងពង្វក់ខ្ញុំឡើយ។ ខ្ញុំវាងវៃណាស់ មិនអាចចាញ់បោកដោយពាក្យទាំងនោះ ហើយធ្វើឱ្យខ្ញុំចុះចូលនឹងអ្វីមួយបានទេ។ វាទៅមិនរួចទេ។ អ្វីក៏ដោយដែលមកចំពោះមុខខ្ញុំ ខ្ញុំត្រូវតែពិនិត្យមើល និងវិភាគវា។ នៅពេលដែលខ្លួនខ្ញុំផ្ទាល់អាចទទួលយកអ្វីមួយ ហើយយល់ពីវា នោះគឺជាពេលដែលខ្ញុំនឹងចុះចូល»។ តើនេះគឺជាឥរិយាបថនៃការចុះចូលឬទេ? វាមិនមែនជាឥរិយាបថនៃការចុះចូលនោះទេ។ វាជាការខ្វះខាតផ្នែកចិត្តគំនិតដែលចុះចូល ដោយចិត្តរបស់មនុស្សម្នាក់គ្មានបំណងក្នុងការចុះចូលនោះទេ។ «ខ្ញុំនឹងនៅតែត្រូវសម្លឹងមើលទៅព្រះជាម្ចាស់។ សូម្បីតែស្ដេច និងម្ចាស់ក្សត្រិយ៍ ក៏ខ្ញុំប្រព្រឹត្តដាក់ដូចគ្នានោះដែរ។ អ្វីដែលអ្នកកំពុងតែនិយាយគឺគ្មានប្រយោជន៍ទេ។ វាជាការពិតដែលថា ខ្ញុំគឺជាភាវៈដែលត្រូវបានបង្កើតមក ប៉ុន្តែខ្ញុំមិនមែនរូបសំណាកទេ។ ដូច្នេះ ចូរកុំប្រព្រឹត្តដាក់ខ្ញុំបែបនេះ»។ វាហួសហើយសម្រាប់ពួកគេ។ ពួកគេខ្វះលក្ខខណ្ឌដើម្បីទទួលយកសេចក្ដីពិត។ មនុស្សបែបនេះ ខ្វះហេតុផល។ ពួកគេគឺជាសត្វតិរច្ឆាន! បើគ្មានញាណបែបនេះ មនុស្សម្នាក់មិនអាចសម្រេចបាននូវការចុះចូលទេ។ ដើម្បីសម្រេចបាននូវការចុះចូល ដំបូងឡើយ មនុស្សម្នាក់ត្រូវតែមានចិត្តគំនិតមួយដែលចុះចូល។

ដកស្រង់ពី «មានតែតាមរយៈការដោះស្រាយសញ្ញាណរបស់ខ្លួនតែប៉ុណ្ណោះ ទើបមនុស្សម្នាក់អាចចូលទៅក្នុងផ្លូវត្រូវនៃការជឿលើព្រះជាម្ចាស់ (៣)» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ

មិនថាអ្នកធ្វើកិច្ចការអ្វីក៏ដោយ អ្នកត្រូវតែរៀនស្វែងរក និងស្ដាប់បង្គាប់សេចក្ដីពិតដែលមាននៅក្នុងនោះ។ ឱ្យតែអ្នកធ្វើតាមសេចក្ដីពិត អ្នកកំពុងធ្វើត្រឹមត្រូវហើយ។ បើទោះបីគំនិតនេះកូនក្មេង ឬបងប្អូនប្រុសស្រីក្មេងៗដែលមិនសូវមានគេស្គាល់ច្បាស់ជាអ្នកលើកឡើងក៏ដោយ ឱ្យតែអ្វីដែលពួកគេនិយាយមកនោះ ស្របទៅតាមសេចក្ដីពិត នោះអ្វីដែលអ្នកកំពុងធ្វើនឹងមានលទ្ធផលល្អ ហើយវានឹងស្របទៅតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ ការដោះស្រាយបញ្ហាណាមួយ គឺអាស្រ័យលើសន្ទុះចិត្តរបស់អ្នក និងគោលការណ៍របស់អ្នកក្នុងការដោះស្រាយបញ្ហានោះ។ ប្រសិនបើគោលការណ៍របស់អ្នក កើតចេញពីបំណងរបស់មនុស្ស ប្រសិនបើគោលការណ៍នោះកើតចេញពីការគិត សញ្ញាណ ឬការស្រមើស្រមៃរបស់មនុស្ស ឬប្រសិនបើគោលការណ៍នោះកើតចេញពីអារម្មណ៍ និងទស្សនៈរបស់មនុស្ស នោះការដោះស្រាយបញ្ហារបស់អ្នក នឹងមិនត្រឹមត្រូវទេ ដោយសារប្រភពរបស់វាមិនត្រឹមត្រូវ។ នៅពេលទស្សនៈរបស់អ្នកផ្អែកលើគោលការណ៍សសេចក្ដីពិត ហើយអ្នកដោះស្រាយបញ្ហាស្របទៅតាមគោលការណ៍សេចក្ដីពិត នោះអ្នកប្រាកដជាដោះស្រាយបញ្ហានៅក្បែរខ្លួនអ្នកបានត្រឹមត្រូវជាក់ជាមិនខាន។ ពេលខ្លះ មនុស្សដទៃនឹងមិនអាចទទួលយកការដោះស្រាយបញ្ហារបស់អ្នកនៅពេលនោះបានទេ ហើយនៅក្នុងពេលបែបនេះ ពួកគេហាក់ដូចជាមានសញ្ញាណផ្ទាល់ខ្លួនរបស់ពួកគេ ឬពួកគេនឹងមិនស្រណុកចិត្តនោះទេ។ ក៏ប៉ុន្តែ មួយរយៈក្រោយមក គេនឹងបញ្ជាក់ថាអ្នកថាធ្វើត្រូវ។ បញ្ហានានាដែលស្របតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់នឹងមានភាពប្រសើរឡើងតាមពេលវេលា។ លទ្ធផលនៃបញ្ហាដែលមិនស្របតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ តែជាបញ្ហាដែលស្របតាមបំណងរបស់មនុស្ស និងជាបញ្ហាបង្កើតឡើងដោយមនុស្សវិញនោះ នឹងកាន់តែអាក្រក់ទៅៗ ហើយនឹងត្រូវបញ្ជាក់ឱ្យឃើញថាអាក្រក់មែន។ នៅពេលអ្នកបំពេញកិច្ចការ មិនត្រូវឱ្យខ្លួនឯងពាក់ព័ន្ធនឹងថាតើផ្លូវរបស់អ្នកណាដែលគប្បី ឬមិនគប្បីដឹកនាំអ្នកនោះទេ ហើយមិនត្រូវធ្វើការសន្និដ្ឋានឡើយ។ ដំបូងបង្អស់ អ្នកគប្បីស្វែងរក និងអធិស្ឋាន ហើយបន្ទាប់មក រកផ្លុវដើរទៅមុខយឺតៗនិងប្រុងប្រយ័ត្ន រួចប្រកបជាមួយមនុស្សគ្រប់គ្នា។ តើការប្រកបគ្នាមានគោលបំណងអ្វី? វាអាចឱ្យមនុស្សម្នាក់ធ្វើអ្វីបានច្បាស់លាស់ ស្របទៅតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងប្រព្រឹត្តឱ្យស្របទៅតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ នេះគឺជាវិធីដ៏ល្អប្រសើរមួយក្នុងការអនុវត្តវា។ ចូរយើងនិយាយថា វាអាចឱ្យមនុស្សម្នាក់ដោះស្រាយកិច្ចការនានាបានច្បាស់លាស់ស្របទៅតាមគោលការណ៍សេចក្ដីពិត។ នេះគឺពិតជាមានលក្ខណៈជាក់ស្ដែងជាង។ ប្រសិនបើអ្នកអាចសម្រេចចំណុចនេះបាន នោះគឺបានហើយ។

ដកស្រង់ពី «មាគ៌ាទៅរកការដោះស្រាយនិស្ស័យពុករលួយ» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ

នៅពេលដែលប្រឈមជាមួយបញ្ហាដ៏ពិតនៃជីវិតនេះ តើអ្នកគួរតែមានចំណេះដឹង និងការយល់ដឹងយ៉ាងដូចម្ដេចអំពីសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ និងអធិបតេយ្យភាពរបស់ទ្រង់? នៅពេលដែលអ្នកជួបបញ្ហាទាំងនេះ ហើយមិនដឹងពីរបៀបត្រូវស្វែងយល់ ដោះស្រាយ និងដកពិសោធន៍នូវការទាំងនេះ តើអ្នកគួរតែមានឥរិយាបថអ្វីខ្លះ ដើម្បីបង្ហាញពីចេតនារបស់អ្នកក្នុងការចុះចូល បំណងរបស់អ្នកក្នុងការចុះចូល និងភាពជាក់ស្ដែងនៃការចុះចូលរបស់អ្នកចំពោះអធិបតេយ្យភាព និងការរៀបចំរបស់ព្រះជាម្ចាស់? ជាដំបូង អ្នកត្រូវតែរៀនចេះរង់ចាំ បន្ទាប់មក អ្នកត្រូវរៀនស្វែងរក ហើយបន្ទាប់មកទៀត អ្នកត្រូវរៀនចុះចូល។ «ការរង់ចាំ» មានន័យថា រង់ចាំពេលកំណត់របស់ព្រះជាម្ចាស់ រង់ចាំមនុស្ស ព្រឹត្តិការណ៍ និងវត្ថុដែលទ្រង់បានរៀបចំទុកសម្រាប់អ្នក រង់ចាំព្រះហឫទ័យរបស់ទ្រង់បើកសម្ដែងបន្ដិចម្ដងៗដល់អ្នក។ «ការស្វែងរក» មានន័យថាជាការសង្កេត និងការយល់ដឹងអំពីគោលបំណងដ៏ហ្មត់ចត់របស់ព្រះជាម្ចាស់សម្រាប់អ្នក តាមរយៈមនុស្ស ព្រឹត្តិការណ៍ និងវត្ថុដែលទ្រង់បានគូសវាស ការយល់ដឹងអំពីសេចក្តីពិតតាមរយៈការទាំងនេះ ការយល់ដឹងអំពីអ្វីដែលមនុស្សត្រូវសម្រេច និងផ្លូវដែលគេត្រូវប្រកាន់ខ្ជាប់ ការយល់ដឹងអំពីលទ្ធផលដែលព្រះជាម្ចាស់ចង់សម្រេចនៅក្នុងមនុស្ស និងសមិទ្ធិផលអ្វីខ្លះដែលទ្រង់ចង់សម្រេចបាននៅក្នុងពួកគេ។ ចំណែកឯ «ការចុះចូល» វិញ សំដៅទៅលើការទទួលយកមនុស្ស ព្រឹត្តិការណ៍ និងវត្ថុដែលព្រះជាម្ចាស់បានចាត់ចែង ទទួលយកអធិបតេយ្យភាពរបស់ទ្រង់ ហើយតាមរយៈការទាំងនេះ អ្នកចាប់ផ្ដើមដឹងអំពីរបៀបដែលព្រះអាទិករបញ្ជាជោគវាសនារបស់មនុស្ស របៀបដែលទ្រង់ផ្គត់ផ្គង់ដល់មនុស្សជាមួយព្រះជន្មរបស់ទ្រង់ និងរបៀបដែលទ្រង់សម្រេចសេចក្តីពិតនៅខាងក្នុងមនុស្ស។ របស់សព្វសារពើដែលស្ថិតនៅក្រោមការរៀបចំ និងអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ ស្ដាប់បង្គាប់តាមច្បាប់ធម្មជាតិ ហើយប្រសិនបើអ្នកតាំងចិត្តអនុញ្ញាតឲ្យព្រះជាម្ចាស់រៀបចំ និងបញ្ជាអ្វីៗទាំងអស់សម្រាប់អ្នក នោះអ្នកគួរតែរៀនរង់ចាំ អ្នកគួរតែរៀនស្វែងរក ហើយអ្នកគួរតែរៀនចុះចូល។ នេះគឺជាឥរិយាបថមួយដែលមនុស្សគ្រប់គ្នាដែលចង់ចុះចូលចំពោះសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ត្រូវតែមាន ដ្បិតនេះជាគុណសម្បត្តិមូលដ្ឋានដែលត្រូវតែមាន សម្រាប់មនុស្សគ្រប់គ្នាដែលចង់ទទួលយកអធិបតេយ្យភាព និងការរៀបចំរបស់ព្រះជាម្ចាស់។ ដើម្បីមានឥរិយាបថបែបនេះ ដើម្បីមានគុណសម្បត្តិបែបនេះ អ្នកត្រូវតែខំប្រឹងកាន់តែខ្លាំងឡើង។ នេះជាផ្លូវតែមួយគត់ដែលអ្នកអាចចូលទៅក្នុងការពិតបាន។

ដកស្រង់ពី «ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ គឺជាព្រះតែមួយអង្គគត់ III» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

មានគោលការណ៍សំខាន់មួយអំពីការប្រព្រឹត្តរបស់ព្រះអម្ចាស់នៃការបង្កើតចំពោះភាវៈដែលត្រូវបានបង្កើតមក ហើយនេះក៏ជាគោលការណ៍ដ៏ខ្ពស់បំផុតដែរ។ របៀបដែលព្រះអង្គប្រព្រឹត្តចំពោះភាវៈដែលត្រូវបានបង្កើតគឺមានមូលដ្ឋានទាំងស្រុងលើផែនការគ្រប់គ្រងរបស់ទ្រង់ និងលើសេចក្តីតម្រូវរបស់ទ្រង់។ ព្រះអង្គមិនចាំបាច់ពិគ្រោះជាមួយបុគ្គលណាម្នាក់ ឬត្រូវសុំឲ្យនរណាម្នាក់យល់ស្របជាមួយទ្រង់ឡើយ។ អ្វីគ្រប់យ៉ាងដែលទ្រង់គួរតែធ្វើ និងរបៀបដែលទ្រង់គួរតែប្រព្រឹត្តចំពោះមនុស្ស ហើយទោះបីជាទ្រង់ធ្វើអ្វីមួយ ឬប្រព្រឹត្តដោយរបៀបណាចំពោះមនុស្សក៏ដោយ ក៏អ្វីៗទាំងអស់សុទ្ធតែស្របតាមគោលការណ៍ដែលព្រះអម្ចាស់នៃការបង្កើតធ្វើកិច្ចការដែរ។ ក្នុងនាមជាភាវៈដែលត្រូវបានបង្កើតមក កិច្ចការតែមួយគត់ដែលត្រូវធ្វើគឺជាការចុះចូល ហើយវាមិនគួរមានជម្រើសណាផ្សេងឡើយ។ តើការនេះបង្ហាញអំពីអ្វីខ្លះទៅ? វាបង្ហាញថា ព្រះអម្ចាស់នៃការបង្កើតនឹងតែងតែជាព្រះអម្ចាស់នៃការបង្កើត ហើយទ្រង់មានព្រះចេស្ដា និងគុណសម្បត្តិ ដើម្បីចាត់ចែង និងសោយរាជ្យលើភាវៈដែលត្រូវបានបង្កើតមកតាមព្រះហឫទ័យរបស់ទ្រង់ ហើយព្រះអង្គមិនចាំបាច់មានហេតុផលក្នុងការធ្វើវានោះឡើយ។ នេះគឺជាសិទ្ធិអំណាចរបស់ទ្រង់។ កន្លងមក នៅក្នុងចំណោមភាវៈនៃការបង្កើត គ្មានភាវៈណាមួយដែលត្រូវបានបង្កើតមកមានអំណាច ឬគុណសម្បត្តិធ្វើការជំនុំជម្រះទៅលើរបៀបដែលព្រះអាទិករគួរតែធ្វើ ឬថាតើអ្វីដែលទ្រង់ធ្វើគឺត្រឹមត្រូវ ឬខុសនោះឡើយ ហើយក៏គ្មានភាវៈដែលត្រូវបានបង្កើតមកណាមានគុណសម្បត្តិក្នុងការជ្រើសរើសថាតើពួកគេគួរតែត្រូវបានសោយរាជ្យ ត្រូវបានចាត់ចែង ឬត្រូវបានលាតត្រដាង ដោយព្រះអម្ចាស់នៃការបង្កើតនោះដែរ។ នេះហើយជាសេចក្តីពិតដ៏ខ្ពស់បំផុតនោះ។ មិនថាអ្វីដែលព្រះអម្ចាស់នៃការបង្កើតបានធ្វើចំពោះភាវៈដែលទ្រង់បានបង្កើតឡើង ហើយថាតើព្រះអង្គបានធ្វើដោយរបៀបណានោះឡើយ មនុស្សដែលទ្រង់បានបង្កើតមកគួរតែធ្វើតែកិច្ចការមួយប៉ុណ្ណោះគឺ ស្វែងរក ចុះចូល ដឹង និងទទួលស្គាល់ការពិតដែលត្រូវបានរៀបចំដោយព្រះអម្ចាស់នៃការបង្កើត។ លទ្ធផលចុងក្រោយនោះគឺថា ព្រះអម្ចាស់នៃការបង្កើតនឹងបានសម្រេចផែនការគ្រប់គ្រងរបស់ទ្រង់ ព្រមទាំងបញ្ចប់កិច្ចការរបស់ទ្រង់ ដោយធ្វើឲ្យផែនការគ្រប់គ្រងរបស់ទ្រង់វិវឌ្ឍទៅមុខ ដោយគ្មានឧបសគ្គនោះឡើយ។ ក្នុងពេលនេះ ដោយសារតែភាវៈដែលត្រូវបានបង្កើតមកបានទទួលយកការសោយរាជ្យ និងការចាត់ចែងរបស់ទ្រង់ ដូច្នេះ ពួកគេនឹងទទួលបានសេចក្តីពិត បានយល់អំពីព្រះហឫទ័យរបស់ព្រះអាទិករ និងបានស្គាល់អំពីនិស្ស័យរបស់ទ្រង់។ នៅមានគោលការណ៍មួយទៀតដែលខ្ញុំត្រូវតែប្រាប់អ្នករាល់គ្នា៖ មិនថាព្រះអាទិករធ្វើអ្វី មិនថាទ្រង់សម្ដែងចេញដោយរបៀបណា និងមិនថាអ្វីដែលទ្រង់ធ្វើនោះគឺជាទង្វើដ៏ធំ ឬតូចឡើយ ព្រះអង្គនៅតែជាព្រះអាទិករដដែល។ ចំណែកឯមនុស្សជាតិទាំងអស់ដែលទ្រង់បានបង្កើតមកវិញ ទោះបីពួកគេបានធ្វើអ្វី ហើយទោះបីពួកគេមានទេពកោសល្យ ឬជាទីគាប់ចិត្តប៉ុនណាក៏ដោយ ក៏ពួកគេនៅតែជាភាវៈដែលត្រូវបានបង្កើតមកដដែល។ ក្នុងនាមជាមនុស្សដែលត្រូវបានបង្កើតមក មិនថាពួកគេបានទទួលព្រះគុណ និងព្រះពរច្រើនកម្រិតណាពីព្រះអាទិករ ឬបានទទួលសេចក្តីមេត្តាករុណា សេចក្តីស្រឡាញ់សប្បុរស ឬចិត្តប្រណីសន្ដោសច្រើនកម្រិតណាឡើយ ក៏ពួកគេមិនគួរជឿថា ខ្លួនគេអាចឈរដាច់ចេញពីមហាជន ឬគិតថា ពួកគេអាចឈរនៅកម្រិតស្មើព្រះជាម្ចាស់ និងថាពួកគេមានឋានៈខ្ពង់ខ្ពស់នៅក្នុងចំណោមភាវៈដែលត្រូវបានបង្កើតមកនោះដែរ។ ទោះបីជាព្រះជាម្ចាស់បានប្រទានអំណោយទានយ៉ាងច្រើនដល់អ្នក ឬបានប្រទានព្រះគុណដ៏ច្រើនដល់អ្នកកម្រិតណា ឬបានប្រព្រឹត្តចំពោះអ្នកដោយព្រះទ័យសប្បុរស ឬបានប្រទានដល់អ្នកនូវទេពកោសល្យពិសេសពីរបីក៏ដោយ ក៏អ្វីៗទាំងអស់នេះមិនមែនជាទ្រព្យរបស់អ្នកដែរ។ អ្នកគឺជាភាវៈដែលត្រូវបានបង្កើតមកម្នាក់ ដូច្នេះ អ្នកនឹងនៅតែជាភាវៈដែលត្រូវបានបង្កើតមកជារៀងរហូត។ អ្នកមិនត្រូវគិតថា «ខ្ញុំជាសំណព្វព្រះទ័យដ៏តូចម្នាក់នៅក្នុងព្រះហស្តរបស់ព្រះជាម្ចាស់។ ព្រះអង្គនឹងមិនលើកព្រះហស្តវាយខ្ញុំឡើយ។ អាកប្បកិរិយារបស់ព្រះជាម្ចាស់ចំពោះខ្ញុំនឹងតែងតែជាសេចក្តីស្រឡាញ់ ការខ្វល់ខ្វាយ និងការបបោសអង្អែលថ្នមៗ ព្រមទាំងការខ្សឹបដ៏ស្រទន់អំពីការកម្សាន្តចិត្ត និងការលើកទឹកចិត្តជានិច្ច»។ ផ្ទុយទៅវិញ នៅក្នុងព្រះនេត្ររបស់ព្រះអាទិករ អ្នកដូចជាភាវៈដែលត្រូវបានបង្កើតឡើងទាំងអស់ផ្សេងទៀតដែរ។ ព្រះជាម្ចាស់អាចប្រើអ្នកទៅតាព្រះទ័យរបស់ទ្រង់ ហើយក៏អាចចាត់ចែងអ្នកទៅតាមបំណងរបស់ទ្រង់ផងដែរ។ ព្រះអង្គអាចចាត់ចែងទៅតាមព្រះហឫទ័យរបស់ទ្រង់ ដោយឲ្យអ្នកដើរតួគ្រប់យ៉ាងនៅក្នុងចំណោមគ្រប់ទាំងមនុស្ស ព្រឹត្តិការណ៍ និងវត្ថុនានា។ ការនេះគឺជាចំណេះដឹងដែលមនុស្សគួរតែមាន ហើយក៏ជាការវិនិច្ឆ័យដ៏ត្រឹមត្រូវដែលពួកគេគួរតែមានផងដែរ។ បើគេអាចយល់ និងទទួលយកព្រះបន្ទូលទាំងនេះ នោះទំនាក់ទំនងរបស់ពួកគេជាមួយព្រះជាម្ចាស់នឹងចម្រើនឡើងកាន់តែសាមញ្ញ ហើយពួកគេនឹងបង្កើតឲ្យមានទំនាក់ទំនងស្របច្បាប់បំផុតជាមួយទ្រង់។ បើគេអាចយល់ និងទទួលយកព្រះបន្ទូលទាំងនេះ នោះពួកគេនឹងតម្រង់ទីតាំងរបស់ពួកគេបានត្រឹមត្រូវ តាំងទីកន្លែងរបស់ពួកគេនៅទីនោះ ហើយប្រកាន់ខ្ជាប់នឹងភារកិច្ចរបស់ខ្លួនមិនខាន។

ដកស្រង់ពី «មានតែតាមរយៈការស្វែងរកសេចក្តីពិតទេ ទើបគេអាចស្គាល់ទង្វើរបស់ព្រះជាម្ចាស់» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ

ខាង​ដើម៖ ៣. មូលហេតុដែលអស់អ្នកមិនស្ដាប់បង្គាប់ព្រះជាម្ចាស់ មិនត្រូវបានសង្គ្រោះ

បន្ទាប់៖ ១. វិធីដែលនិស្ស័យពុករលួយអាចត្រូវបានបន្សុទ្ធដោយឆ្លងកាត់ការជំនុំជម្រះ ការវាយផ្ចាល ការល្បងល និងការបន្សុទ្ធ

តើយើងគួរអធិស្ឋានយ៉ាងដូចម្ដេច ដើម្បីឲ្យព្រះជាម្ចាស់ទ្រង់សណ្ដាប់? សូមទាក់ទងមកកាន់យើងខ្ញុំ ដើម្បីស្វែងរកដំណោះស្រាយ។

ខ្លឹមសារ​ពាក់ព័ន្ធ

១. មូលហេតុដែលព្រះជាម្ចាស់មានព្រះនាមផ្សេងគ្នានៅក្នុងយុគសម័យផ្សេងគ្នា និងសារៈសំខាន់នៃព្រះនាមរបស់ទ្រង់

ខគម្ពីរយោង៖ «ហើយព្រះជាម្ចាស់ក៏មានបន្ទូលនឹងម៉ូសេបន្ថែមទៀតថា ចូរអ្នកនិយាយទៅកាន់កូនចៅអ៊ីស្រាអែលថា ព្រះយេហូវ៉ា ជាព្រះនៃឱពុករបស់អ្នក...

១. មូលហេតុដែលព្រះជាម្ចាស់មានព្រះនាមផ្សេងគ្នានៅក្នុងយុគសម័យផ្សេងគ្នា និងសារៈសំខាន់នៃព្រះនាមរបស់ទ្រង់

ខគម្ពីរយោង៖ «ហើយព្រះជាម្ចាស់ក៏មានបន្ទូលនឹងម៉ូសេបន្ថែមទៀតថា ចូរអ្នកនិយាយទៅកាន់កូនចៅអ៊ីស្រាអែលថា ព្រះយេហូវ៉ា ជាព្រះនៃឱពុករបស់អ្នក...

អ្នកគួរតែស្ដាប់បង្គាប់ព្រះជាម្ចាស់ នៅក្នុងជំនឿដែលអ្នកជឿដល់ទ្រង់

ហេតុអ្វីបានជាអ្នកជឿលើព្រះជាម្ចាស់? មនុស្សភាគច្រើនត្រូវស្រឡាំង កាំង ដោយសារតែសំណួរនេះ។ ពួកគេតែងតែមានទស្សនៈពីរផ្ទុយគ្នាស្រឡះអំពីព្រះដ៏សកម្ម...

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ