៤. មនុស្សម្នាក់អាចបំពេញភារកិច្ចរបស់ខ្លួនយ៉ាងសមរម្យបានឬអត់ ប្រសិនបើពួកគេរស់នៅដោយនិស្ស័យពុករលួយរបស់ពួកគេ

ព្រះបន្ទូលពាក់ព័ន្ធរបស់ព្រះជាម្ចាស់៖

ការបម្រើព្រះជាម្ចាស់មិនមែនជាកិច្ចការសាមញ្ញនោះឡើយ។ អស់អ្នកដែលមាននិស្ស័យពុករលួយ និងមិនផ្លាស់ប្រែ មិនអាចបម្រើព្រះជាម្ចាស់បានឡើយ។ ប្រសិនបើនិស្ស័យរបស់អ្នកមិនត្រូវបានវិនិច្ឆ័យ និងវាយប្រដៅដោយ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ទេ នោះនិស្ស័យរបស់អ្នក នៅតែតំណាងឲ្យសាតាំងនៅឡើយ ហើយនេះបញ្ជាក់ថា អ្នកបម្រើព្រះជាម្ចាស់ ដោយចេញពីចេតនាល្អរបស់អ្នក និងបញ្ជាក់ថា ការបម្រើរបស់អ្នក ផ្អែកតាមនិស្ស័យដែលមកពីសាតាំងតែប៉ុណ្ណោះ។ អ្នកបម្រើព្រះជាម្ចាស់ដោយអត្តចរិតពីកំណើតរបស់អ្នក និងអាស្រ័យតាមចំណង់ចំណូលចិត្តផ្ទាល់ខ្លួនរបស់អ្នក។ លើសពីនេះទៀត អ្នកតែងតែគិតថា អ្វីដែលអ្នកព្រមធ្វើ គឺជាកិច្ចការដែលគាប់ព្រះហឫទ័យដល់ព្រះជាម្ចាស់ ហើយអ្វីដែលអ្នកមិនចង់ធ្វើ ជាកិច្ចការដែលព្រះជាម្ចាស់ស្អប់ ដូច្នេះ អ្នកធ្វើកិច្ចការគ្រប់យ៉ាង អាស្រ័យទៅតាមចំណង់ចំណូលចិត្តផ្ទាល់ខ្លួនរបស់អ្នកទេ។ តើការធ្វើដូចនេះ អាចរាប់ថាជាការបម្រើព្រះជាម្ចាស់បានដែរឬទេ? នៅទីបំផុត និស្ស័យរបស់អ្នកនឹងមិនមានការផ្លាស់ប្តូរបន្តិចណាសោះឡើយ ផ្ទុយទៅវិញ ការបម្រើរបស់អ្នកនឹងធ្វើឲ្យអ្នកមានចិត្តរឹងរូសកាន់តែខ្លាំង ដូច្នេះ ការប្រកាន់ខ្ជាប់នូវនិស្ស័យពុករលួយរបស់អ្នកបែបនេះ នឹងបង្កើតឲ្យមានច្បាប់ អំពីការបម្រើព្រះជាម្ចាស់ដែលពឹងផ្អែកជាចម្បងលើចរិតផ្ទាល់ខ្លួនរបស់អ្នក និងអាងលើបទពិសោធន៍ដែលត្រូវបានដកចេញពីការបម្រើរបស់អ្នក ដោយផ្អែកលើនិស្ស័យផ្ទាល់ខ្លួនរបស់អ្នក។ ទាំងនេះជាបទពិសោធន៍ និងជាមេរៀនរបស់មនុស្ស។ វាជាទស្សនៈវិជ្ជានៃការរស់នៅរបស់មនុស្សនៅលើពិភពលោក។ មនុស្សដែលចូលចិត្តបែបនេះ អាចត្រូវបានចាត់ថ្នាក់ជាពួកផារីស៊ី និងជាអ្នកដឹកនាំសាសនា។ ប្រសិនបើពួកគេនៅតែមិន ព្រមភ្ញាក់ខ្លួន ហើយកែប្រែចិត្តទេ នោះនៅទីបញ្ចប់ ពួកគេនឹងក្លាយទៅជាព្រះគ្រីស្ទក្លែងក្លាយ ដែលនឹងលេចមកនៅគ្រាចុងក្រោយ ហើយក្លាយជាមេបញ្ឆោតមនុស្ស។ ព្រះគ្រីស្ទក្លែងក្លាយ និងមេបញ្ឆោតដែលគេនិយាយនោះ នឹងកើតចេញពីក្នុងចំណោមមនុស្សបែបនេះ។ ប្រសិនបើអស់អ្នកដែលបម្រើព្រះជាម្ចាស់ ធ្វើតាមអត្តចរិតផ្ទាល់របស់គេ និងប្រព្រឹត្តតាមឆន្ទៈរបស់គេផ្ទាល់ អ្នកទាំងនោះនឹងប្រឈមនឹងការបណ្ដេញចេញ នៅពេលណាមួយជាមិនខាន។ អស់អ្នកដែលប្រើបទពិសោធន៍ជាច្រើនឆ្នាំដែលខ្លួនទទួលបានពីការបម្រើព្រះជាម្ចាស់ ដើម្បីយកឈ្នះចិត្តមនុស្ស ដើម្បីបង្រៀន និងគ្រប់គ្រងមនុស្ស និងដើម្បីឲ្យបានខ្ពស់មុខខ្ពស់មាត់ តែមិនដែលកែប្រែចិត្ត មិនដែលលន់តួបាប និងមិនដែលលះបង់ប្រយោជន៍ពីមុខតំណែងរបស់ខ្លួន មនុស្សទាំងនេះនឹងត្រូវលុតជង្គង់នៅចំពោះព្រះជាម្ចាស់មិនខាន។ ដូចជាប៉ុលដែរ ពួកគេចូលចិត្តអួតអាង អំពីឋានៈ បុណ្យសក្តិដ៏ខ្ពង់ខ្ពស់របស់ខ្លួន និងសម្ញែងពីគុណសម្បត្តិរបស់ពួកគេ។ ព្រះជាម្ចាស់នឹងមិនធ្វើឲ្យមនុស្សបែបនេះបានគ្រប់លក្ខណ៍ឡើយ។ ការបម្រើបែបនេះ រំខានដល់កិច្ចការរបស់ព្រះជាម្ចាស់វិញទេ។ មនុស្សតែងតែប្រកាន់ខ្ជាប់ទៅនឹងរបៀបចាស់ៗ។ ពួកគេប្រកាន់ខ្ជាប់ទៅនឹងគំនិតចាស់ ទៅនឹងអ្វីៗគ្រប់យ៉ាងដែលកន្លងហួសទៅ។ នេះហើយជាឧបសគ្គដ៏ធំចំពោះការបម្រើព្រះជាម្ចាស់របស់ពួកគេ។ ប្រសិនបើអ្នកមិនអាចបោះវា ចោលបានទេ របៀបចាស់ៗទាំងនេះ នឹងរួបរឹតជីវិតរបស់អ្នកទាំងមូលមិនខាន។ ព្រះជាម្ចាស់នឹងមិនសរសើរអ្នកឡើយ សូម្បីតែបន្តិច ទោះជាអ្នកបាក់ជើងពេលកំពុងរត់ ឬឈឺខ្នង ពេលកំពុងធ្វើការ ឬទោះត្រូវបានស្លាប់ដោយសារតែជំនឿរបស់អ្នកក្នុងការបម្រើទ្រង់ក៏ដោយ ក៏ទ្រង់មិនសរសើរដែរ។ ផ្ទុយទៅវិញ ទ្រង់នឹងមានបន្ទូលថា អ្នកជាមនុស្សដែលប្រព្រឹត្តអាក្រក់។

ដកស្រង់ពី «ការបម្រើសាសនា ដាច់ខាតត្រូវតែលុបបំបាត់» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

តើអ្វីជាការដែលគួរជៀសវាងបំផុតនៅក្នុងការបម្រើរបស់មនុស្សចំពោះព្រះជមា្ចស់? តើអ្នករាល់គ្នាដឹងទេ? មនុស្សមួយចំនួនដែលធ្វើជាអ្នកដឹកនាំតែងតែចង់ព្យាយាមធ្វើឱ្យខុសពីគេ ចង់ប្រសើរខ្លាំងជាងអ្នកដទៃ ហើយរិះរកឧបាយកលថ្មីៗដែលនឹងធ្វើឲ្យព្រះជាម្ចាស់ឃើញថា ពួកគេពិតជាមានសមត្ថភាព។ យ៉ាងណាម៉ិញ ពួកគេមិនផ្ដោតទៅលើការយល់អំពីសេចក្ដីពិត និងការចូលទៅក្នុងភាពពិតនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ឡើយ។ ពួកគេតែងតែព្យាយាមសម្ញែង។ តើនេះមិនចំជាការបើកសម្ដែងនៃធម្មជាតិក្រអឺតក្រទមទេឬអី? អ្នកខ្លះថែមទាំងនិយាយថា «ប្រសិនបើខ្ញុំធ្វើនេះ នោះខ្ញុំច្បាស់ណាស់ថា វានឹងធ្វើឱ្យព្រះជាម្ចាស់សប្បាយព្រះទ័យខ្លាំងណាស់។ ទ្រង់នឹងពិតជាសព្វព្រះទ័យខ្លាំងណាស់។ ពេលនេះ ខ្ញុំនឹងឱ្យព្រះជាម្ចាស់ទតមើល។ ខ្ញុំនឹងឱ្យទ្រង់មានការភ្ញាក់ផ្អើលដ៏ល្អមួយ»។ ជាលទ្ធផលនៃ «ការភ្ញាក់ផ្អើល» នេះ ពួកគេបាត់បង់កិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធ ហើយត្រូវបានព្រះជាម្ចាស់លុបបំបាត់។ ចូរកុំត្រឹមតែប្រញាប់ធ្វើអ្វីដែលចូលមកក្នុងចិត្តរបស់អ្នករាល់គ្នាភ្លាមៗឱ្យសោះ។ ធ្វើដូចម្ដេចទើបអ្វីមួយគ្មានបញ្ហាបាន ប្រសិនបើអ្នកមិនពិចារណាអំពីលទ្ធផលនៃទង្វើរបស់អ្នកផងនោះ? នៅពេលដែលអ្នកប្រមាថនិស្ស័យរបស់ព្រះជាម្ចាស់ និងបំពានបញ្ញត្តិរដ្ឋបាលរបស់ទ្រង់ ហើយក្រោយមកអ្នកត្រូវបានលុបបំបាត់ នោះអ្នកនឹងគ្មានអ្វីនិយាយទេ។ មិនថាបំណងរបស់អ្នកយ៉ាងណា ហើយមិនថាអ្នកធ្វើវាដោយចេតនាឬអត់ទេ ប្រសិនបើអ្នកមិនយល់អំពីនិស្ស័យរបស់ព្រះជាម្ចាស់ ឬបំណងព្រះហឫទ័យរបស់ទ្រង់ នោះអ្នកនឹងងាយប្រមាថដល់ទ្រង់ ហើយទទួលខុសត្រូវចំពោះការបំពានបញ្ញត្តិរដ្ឋបាលរបស់ទ្រង់មិនខាន។ នេះគឺជាអ្វីមួយដែលផ្ទុយនឹងអ្វីដែលគ្រប់គ្នាគួរតែបំពេញតួនាទី។ នៅពេលដែលអ្នកបានបំពានបញ្ញត្តិរដ្ឋបាលរបស់ទ្រង់យ៉ាងធ្ងន់ធ្ងរ ឬប្រមាថនិស្ស័យរបស់ទ្រង់ នោះទ្រង់នឹងមិនខ្វល់ថា អ្នកបានធ្វើវាដោយចេតនា ឬអចេតនាឡើយ។ នេះគឺជាបញ្ហាមួយដែលអ្នកត្រូវមើលឱ្យច្បាស់។ ប្រសិនបើអ្នកមិនអាចយល់បញ្ហានេះទេ នោះអ្នកនឹងបង្កបញ្ហាជាមិនខាន។ នៅក្នុងការបម្រើព្រះជាម្ចាស់ មនុស្សចង់បោះជំហានឱ្យធំ ធ្វើរឿងដ៏ធំ និយាយពាក្យដ៏សម្បើម បំពេញកិច្ចការដ៏ធំ មានការប្រជុំដ៏ធំ ហើយក្លាយជាអ្នកដឹកនាំដ៏អស្ចារ្យ។ ប្រសិនបើអ្នកតែងតែមានមហិច្ឆិតាដ៏ធំបែបនេះ នោះអ្នកនឹងបំពានបញ្ញត្តិរដ្ឋបាលរបស់ព្រះជាម្ចាស់ជាមិនខាន។ មនុស្សដែលធ្វើបែបនេះ នឹងស្លាប់យ៉ាងឆាប់រហ័ស។ ប្រសិនបើអ្នកមានអាកប្បកិរិយាមិនល្អ មិនមានជំនឿមាំ និងមិនប្រុងប្រយ័ត្ន នៅក្នុងការបម្រើរបស់អ្នកចំពោះព្រះជាម្ចាស់ទេ នោះមិនយូរមិនឆាប់ អ្នកនឹងបំពាននិស្ស័យរបស់ទ្រង់។

ដកស្រង់ពី «បើគ្មានសេចក្ដីពិតទេ នោះមនុស្សមុខជាប្រមាថព្រះជាម្ចាស់» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ

អ្នកណាដែលមិនគោរពព្រះជាម្ចាស់ និងមិនមានចិត្ត កោតខ្លាចដោយញាប់ញ័រទេនោះ គឺអាចនឹងរំលោភបញ្ញត្ដិរដ្ឋបាលរបស់ព្រះជាម្ចាស់។ មនុស្សជាច្រើនដែលបម្រើព្រះជាម្ចាស់ដោយអំណាចនៃចំណង់ចំណូលចិត្តរបស់ពួកគេ ប៉ុន្តែ ពួកគេមិនបានយល់ដឹងអំពីបញ្ញត្ដិរដ្ឋបាលរបស់ព្រះជាម្ចាស់នោះទេ ដូច្នេះនៅតែមានកម្រិតយល់ដឹងទាបអំពីអត្ថន័យនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ដដែល។ ហេតុដូច្នេះ តាមរយៈចេតនាល្អរបស់ពួកគេ ពួកគេជាញឹកញាប់ធ្វើអ្វីៗដែលបង្កជាផលរំខានដល់ការរៀបចំរបស់ព្រះជាម្ចាស់ទៅវិញ។ ក្នុងករណីធ្ងន់ធ្ងរ ពួកគេត្រូវបានបណ្តេញចេញ មិនផ្ដល់ឱកាសជាថ្មីទៀតក្នុងការដើរតាមព្រះជាម្ចាស់ឡើយ ហើយត្រូវបានបោះចូលទៅក្នុងឋាននរកដែលទាំងអស់នេះជាប់ទាក់ទងនឹងដំណាក់នៃព្រះជាម្ចាស់នៅទីបញ្ចប់។ មនុស្សទាំងនេះធ្វើការនៅក្នុងដំណាក់នៃព្រះជាម្ចាស់ដោយកំលាំងចេតនាល្អនៃភាពល្ងង់ខ្លៅរបស់ពួកគេ ហើយបញ្ចប់ដោយការខឹងក្រោធនឹងនិស្ស័យរបស់ព្រះជាម្ចាស់។ មនុស្សនាំយករបៀបនៃការបម្រើជាសាមីជន និងជាម្ចាស់របស់ពួកគេទៅក្នុងដំណាក់នៃព្រះជាម្ចាស់ និងព្យាយាមដាក់ខ្លួនរបស់ពួកឲ្យសកម្មដោយការគិតឥតប្រយោជន៍ថា ចេតនាទាំងនោះអាចត្រូវបានអនុវត្តនៅទីនេះដោយងាយស្រួល គ្មានការខិតខំប្រឹងប្រែង។ ពួកគេមិនដែលនឹកស្រម៉ៃថាព្រះជាម្ចាស់ មិនមែនមាននិស្ស័យជាកូនចៀមទេ ប៉ុន្ដែ មាននិស្ស័យជាសត្វតោទៅវិញ។ ហេតុដូច្នេះ អ្នកដែលពាក់ព័ន្ធនឹងព្រះជាម្ចាស់ជាលើកដំបូង គឺមិនអាចធ្វើការទំនាក់ទំនងជាមួយព្រះអង្គបានទេព្រោះព្រះហឫទ័យព្រះជាម្ចាស់ មិនដូចនឹងចិត្ដមនុស្សទេ។ មានតែក្រោយពីអ្នកបានយល់អំពីសេចក្ដីពិតច្រើនឡើងៗ ទើបអ្នកអាចបន្ដការស្វែងយល់ អំពីព្រះជាម្ចាស់បាន។ ចំណេះដឹងនេះមិនត្រូវបានបង្កើតឡើងដោយពាក្យ និងគោលលទ្ធិទេ ប៉ុន្តែ អាចត្រូវបានប្រើជាកំណប់ទ្រព្យតាមរយៈមធ្យោបាយដែលអ្នកមានភាពជឿជាក់កាន់តែខ្លាំងចំពោះព្រះជាម្ចាស់ និងដោយភស្ដុតាងបង្ហាញថា ព្រះជាម្ចាស់សព្វព្រះហឫទ័យនឹងអ្នក។ ប្រសិនបើអ្នកខ្វះខាតភាពពិតនៃចំណេះដឹង និងមិនដឹងពីសេចក្ដីពិត នោះការបម្រើការងារដោយភាពងប់ងល់របស់អ្នកអាចនាំមកនូវភាពគួរឱ្យស្អប់ខ្ពើម និងការខ្ពើមរអើមដល់ព្រះជាម្ចាស់វិញ។

ដកស្រង់ពី «សេចក្ដីដាស់តឿនទាំងបី» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

សព្វថ្ងៃនេះ គ្រប់ពេលដែលមនុស្សជួបប្រទះរឿងរ៉ាវផ្សេងៗ មិនថាស្ថានភាពជាក់ស្ដែងជាអ្វីឡើយ ពួកគេគិតថា ពួកគេអាចធ្វើបែបនេះ និងបែបនោះបាន ដូច្នេះ ពួកគេមិនមានព្រះជាម្ចាស់នៅក្នុងដួងចិត្តរបស់គេ ហើយពួកគេធ្វើវាស្របតាមឆន្ទៈរបស់ខ្លួនប៉ុណ្ណោះ។ មិនថាដំណើរនៃសកម្មភាពរបស់ពួកគេសមស្រប ឬមិនសមស្រប ឬថាតើវាស្របតាមសេចក្តីពិតឬអត់នោះឡើយ ពួកគេគ្រាន់តែបន្តធ្វើទាំងរឹងចចេស ហើយប្រព្រឹត្តស្របតាមចេតនាផ្ទាល់ខ្លួនប៉ុណ្ណោះ។ ជានិច្ចកាល បើមើលទៅ វាហាក់ដូចជាព្រះជាម្ចាស់គង់នៅក្នុងដួងចិត្តរបស់គេអ៊ីចឹង ប៉ុន្តែនៅពេលដែលពួកគេធ្វើអ្វីមួយ ព្រះជាម្ចាស់មិនបានគង់នៅក្នុងដួងចិត្តរបស់ពួកគេឡើយ។ មនុស្សខ្លះនិយាយថា «ខ្ញុំមិនអាចចូលទៅជិតព្រះជាម្ចាស់នៅក្នុងអ្វីដែលខ្ញុំធ្វើទេ។ កាលពីអតីតកាល ខ្ញុំស៊ាំទៅនឹងការធ្វើពិធីសាសនា ហើយខ្ញុំបានព្យាយាមចូលទៅជិតព្រះជាម្ចាស់ដែរ តែវាគ្មានបានផលអ្វីសោះ។ ខ្ញុំមិនអាចចូលជិតទ្រង់បានឡើយ»។ មនុស្សបែបនេះមិនមានព្រះជាម្ចាស់នៅក្នុងដួងចិត្តរបស់គេឡើយ។ នៅក្នុងចិត្តរបស់ពួកគេមានតែខ្លួនពួកគេប៉ុណ្ណោះ ហើយពួកគេមិនអាចយកសេចក្តីពិតទៅអនុវត្តនៅក្នុងកិច្ចការដែលពួកគេធ្វើបានឡើយ។ ការមិនប្រព្រឹត្តតាមសេចក្តីពិតមានន័យថាជាការធ្វើអ្វីស្របតាមឆន្ទៈរបស់ខ្លួន ហើយការធ្វើអ្វីការតាមឆន្ទៈរបស់ខ្លួនមានន័យថា ជាការចាកចេញពីព្រះជាម្ចាស់ ពោលគឺពួកគេមិនមានព្រះជាម្ចាស់នៅក្នុងដួងចិត្តរបស់គេឡើយ។ គំនិតរបស់មនុស្សមើលទៅដូចជាល្អ និងត្រឹមត្រូវនៅចំពោះមនុស្ស ហើយវាមើលទៅដូចជាមិនបំពានសេចក្តីពិតច្រើនឡើយ។ មនុស្សមានអារម្មណ៍ថា ការធ្វើកិច្ចការតាមរបៀបនេះគឺជាការយកសេចក្តីពិតទៅអនុវត្ត។ ពួកគេមានអារម្មណ៍ថា ការធ្វើកិច្ចការតាមបែបនោះគឺជាការចុះចូលចំពោះព្រះជាម្ចាស់។ តាមពិតទៅ ពួកគេមិនកំពុងស្វែងរកព្រះជាម្ចាស់ ឬអធិស្ឋានទៅកាន់ព្រះជាម្ចាស់អំពីកិច្ចការនោះឡើយ ហើយពួកគេមិនមែនកំពុងស្វះស្វែងធ្វើវាឲ្យបានល្អស្របតាមលក្ខខណ្ឌតម្រូវរបស់ព្រះជាម្ចាស់ ដើម្បីផ្គាប់ព្រះហឫទ័យរបស់ទ្រង់ទេ។ ពួកគេមិនមានសភាពពិតនេះ ហើយក៏គ្មានសេចក្តីប៉ងប្រាថ្នាបែបនេះនោះដែរ។ នេះគឺជាកំហុសដ៏ធំបំផុតដែលមនុស្សមាននៅក្នុងការអនុវត្តរបស់ពួកគេ។ អ្នកជឿលើព្រះជាម្ចាស់ តែអ្នកមិនទុកព្រះជាម្ចាស់នៅក្នុងដួងចិត្តរបស់អ្នកទេ។ តើការនេះមិនមែនជាអំពើបាបយ៉ាងដូចម្ដេចទៅ? តើអ្នកមិនមែនកំពុងបញ្ឆោតខ្លួនឯងទេឬអី? តើអ្នកអាចទទួលបានផលអ្វីទៅ បើអ្នកបន្តជឿបែបនេះនោះ? ជាងនេះទៀត តើវាអាចសម្ដែងចេញពីភាពសំខាន់នៃជំនឿយ៉ាងដូចម្ដេចទៅ?

ដកស្រង់ពី «ការស្វែងរកបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ គឺសម្រាប់ជាប្រយោជន៍នៃការអនុវត្តតាមសេចក្តីពិត» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ

ការដែលគ្រាន់តែទៅតាមចលនា នៅពេលដែលបំពេញភារកិច្ចរបស់ខ្លួន គឺជាបម្រាមដ៏ធំមួយ។ ប្រសិនបើអ្នកបន្ដប្រព្រឹត្តតាមខ្សែបន្ទាត់ទាំងនេះទៀត អ្នកនឹងមិនអាចបំពេញភារកិច្ចរបស់ខ្លួនបានគ្រាប់គ្រាន់ឡើយ។ អ្នកត្រូវតែដាក់ចិត្តរបស់អ្នកទៅក្នុងភារកិច្ចនោះ! ឱកាសដ៏ល្អនេះពិបាកនឹងឱ្យមនុស្សទទួលបានណាស់! នៅពេលដែលព្រះជាម្ចាស់ប្រទានឱកាសមួយដល់ពួកគេ ប៉ុន្ដែពួកគេបែរជាមិនចាប់យកឱកាសនោះ បន្ទាប់មក ឱកាសដ៏ល្អនោះក៏បាត់បង់ទៅ ហើយទោះបីជាក្រោយមក ពួកគេប្រាថ្នាចង់ស្វែងរកឱកាសដ៏ល្អបែបនោះទៀត ក៏វាប្រហែលជាមិនកើតមានម្ដងទៀតឡើយ។ មនុស្សមួយចំនួននិយាយថា «កាលពីមុន ខ្ញុំមិនបានបំពេញភារកិច្ចរបស់ខ្លួនឱ្យបានល្អទេ ប៉ុន្ដែឥឡូវនេះខ្ញុំនៅតែចង់បំពេញភារកិច្ចនេះដដែល ដូច្នេះ ខ្ញុំបានតាំងចិត្តហើយម្ដងនេះ។ ខ្ញុំនឹងយកចិត្តទុកដាក់ជាងមុនបន្ដិច ហើយខំប្រឹងធ្វើការបន្ដិច និងខំបំពេញវាឱ្យបានល្អ»។ ប៉ុន្ដែទោះជាយ៉ាងណាក៏ដោយ ពេលខ្លះ ឱកាសដ៏ល្អនេះលែងនៅទីនោះទៀតហើយ។ មិនមានឱកាសល្អមកដល់ច្រើននោះទេ ដូច្នេះអ្នកត្រូវតែចាប់យកឱកាសទាំងនោះឱ្យបាន នៅពេលដែលពួកវាមកដល់។ នៅពេលប្រឈមមុខនឹងភារកិច្ចមួយដែលត្រូវការកិច្ចខិតខំប្រឹងប្រែង និងការចំណាយរបស់អ្នក ហើយដែលតម្រូវឱ្យអ្នកលះបង់រូបកាយ គំនិត និងពេលវេលារបស់អ្នក នោះអ្នកមិនត្រូវស្ទាក់ស្ទើរអ្វីឡើយ មិនត្រូវរក្សាទុកភាពឈ្លាសវៃបន្ដិចបន្ដួច ឬក៏ទុកចន្លោះណាមួយចោលទេ។ ប្រសិនបើអ្នកទុកចន្លោះណាមួយចោល ប្រសិនបើអ្នកកំពុងគណនា ឬក៏មានឧបាយកល និងជាមនុស្សទុរយស នោះអ្នកច្បាស់ជាធ្វើការងារមួយដែលអន់ហើយ។ អ្នកប្រហែលជានិយាយថា «គ្មាននរណាម្នាក់ឃើញខ្ញុំប្រព្រឹត្តក្នុងផ្លូវមួយដែលបោកបញ្ឆោតទេ។ ពិតជាល្អណាស់!» តើនេះជាការគិតប្រភេទណាទៅ? អ្នកគិតថា អ្នកបានបញ្ឆោតមនុស្ស និងបានបញ្ឆោតព្រះជាម្ចាស់ទៀតផង។ ដូច្នេះ តាមតថភាពជាក់ស្ដែង តើព្រះជាម្ចាស់ជ្រាបពីអ្វីដែលអ្នកបានធ្វើ ឬអត់? (ទ្រង់ជា្រប)។ ជាទូទៅ មនុស្សដែលមានអន្ដរកម្មជាមួយអ្នកមួយរយៈពេលយូរ ក៏នឹងរកឃើញចំណុចនេះដែរ ហើយគេនឹងនិយាយថា អ្នកគឺជាមនុស្សដែលតែងតែមានល្បិចកល មិនដែលឧស្សាហ៍ព្យាយាម ហើយខិតខំប្រឹងប្រែងធ្វើការត្រឹមតែហាសិប ឬហុកសិបភាគរយ ឬក៏ច្រើនបំផុតត្រឹមប៉ែតសិបភាគរយ។ ពួកគេនឹងនិយាយថា អ្នកធ្វើអ្វីៗតាមរបៀបមួយដែលភាន់ច្រឡំ ដោយបង្វែរភ្នែកខ្វាក់ម្ខាងទៅរកអ្វីដែលអ្នកកំពុងធ្វើ ពោលគឺអ្នកមិនមានមនសិការចំពោះកិច្ចការរបស់អ្នកទាល់តែសោះ។ ប្រសិនបើអ្នកត្រូវបានគេប្រើឱ្យធ្វើកិច្ចការអ្វីមួយ អ្នកខំប្រឹងប្រែងតែបន្ដិចប៉ុណ្ណោះ ហើយប្រសិនបើមានអ្នកណាម្នាក់នៅក្បែរនោះដើម្បីពិនិត្យមើលថាកិច្ចការរបស់អ្នកល្អដូចធម្មតាឬអត់ នោះអ្នកខំប្រឹងធ្វើការជាងមុនបន្ដិច ប៉ុន្ដែ ប្រសិនបើគ្មានអ្នកណានៅក្បែរនោះដើម្បីពិតនិត្យមើលទេ អ្នកក៏លែងខំប្រឹង។ ប្រសិនបើមានគេដោះស្រាយជាមួយអ្នក នោះអ្នកដាក់ចិត្តរបស់អ្នកទៅក្នុងការងារ បើមិនដូច្នោះទេ អ្នកនឹងងោកងុយតាមរយៈការងារជាប់ជានិច្ច ហើយព្យាយាមចេញឆ្ងាយពីអ្វីៗដែលអ្នកអាចធ្វើបាន ដោយគិតថាគ្មានអ្នកណាកត់សម្គាល់ឡើយ។ ពេលវេលាចេះតែកន្លងទៅ ហើយមនុស្សក៏កត់សម្គាល់ឃើញ។ ពួកគេនិយាយថា «មនុស្សនេះមិនអាចជឿជាក់បានទេ និងមិនគួរឱ្យទុកចិត្តសោះ។ ប្រសិនបើអ្នកប្រគល់ភារកិច្ចសំខាន់មួយឱ្យគាត់បំពេញ គាត់នឹងត្រូវការការមើលខុសត្រូវពីថ្នាក់លើ។ គាត់អាចធ្វើកិច្ចការ និងការងារធម្មតាៗ ដែលមិនពាក់ពាក់នឹងគោលការណ៍ ប៉ុន្ដែ ប្រសិនបើអ្នកប្រគល់ភារកិច្ចសំខាន់ណាមួយឱ្យគាត់បំពេញ នោះភាគច្រើន គាត់ទំនងជាគ្រាន់តែធ្វើឱ្យរញ៉េរញ៉ៃប៉ុណ្ណោះ ហើយបន្ទាប់មក អ្នកនឹងត្រូវបោកបញ្ឆោត»។ មនុស្សនឹងមើលគាត់ធ្លុះ ហើយគាត់នឹងលះបង់សេចក្ដីថ្លៃថ្នូរ និងសុចរិតភាពចោលទាំងស្រុង។ ប្រសិនបើគ្មាននរណាម្នាក់អាចទុកចិត្តគាត់បានទេ នោះតើព្រះជាម្ចាស់អាចទុកព្រះទ័យលើគាត់បានយ៉ាងដូចម្ដេចទៅ? តើព្រះជាម្ចាស់នឹងផ្ទុកដាក់កិច្ចការសំខាន់ៗណាមួយជាមួយគាត់ឬ? មនុស្សបែបនេះមិនគួរឱ្យទុកចិត្តឡើយ។

ដកស្រង់ពី «ច្រកចូលទៅកាន់ជីវិតត្រូវតែចាប់ផ្ដើមជាមួយនឹងបទពិសោធន៍នៃការបំពេញភារកិច្ចរបស់ខ្លួន» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ

មនុស្សត្រូវតែចូលទៅរកទាំងភារកិច្ចនិងព្រះជាម្ចាស់ ដោយដួងចិត្តស្មោះត្រង់ ព្រោះនេះគឺជាការកោតខ្លាចដល់ព្រះជាម្ចាស់។ តើមនុស្សគួរតែមានអាកប្បកិរិយាបែបណា ក្នុងការប្រព្រឹត្តចំពោះព្រះជាម្ចាស់ដោយដួងចិត្តស្មោះត្រង់? មនុស្សគួរតែលះបង់ខ្លួនដើម្បីព្រះជាម្ចាស់នៅក្នុងភារកិច្ចរបស់ពួកគេ ដោយមិនចាំបាច់សួរថា តើការនេះនឹងនាំមកឱ្យពួកគេនូវគ្រោះមហន្ដរាយ ឬព្រះពរ ដោយមិនដាក់លក្ខខណ្ឌ និងដោយការចុះចូលចំពោះការចាត់ចែងរបស់ព្រះជាម្ចាស់។ មនុស្សប្រភេទនេះមាននូវដួងចិត្តមួយដែលស្មោះត្រង់។ តើអស់អ្នកដែលតែងតែសង្ស័យ តែងតែដាក់លក្ខខណ្ឌ និងជាអ្នកដែលចូលរួមនៅក្នុងការស្រាវជ្រាវឥតឈប់ឈរ មានដួងចិត្តស្មោះត្រង់ឬ? តើមានអ្វីខ្លះនៅក្នុងដួងចិត្តរបស់មនុស្សប្រភេទនេះ? នៅក្នុងដួងចិត្តរបស់ពួកគេមានសេចក្ដីបោកបញ្ឆោត និងសេចក្ដីអាក្រក់ ហើយពួកគេតែងតែចូលរួមនៅក្នុងការស្រាវជ្រាវ។ នៅពេលមានអ្វីមួយកើតឡើង ដែលប៉ះពាល់ដល់ផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេ នោះពួកគេពិចារណាថា៖ «តើព្រះជាម្ចាស់កំពុងព្រះតម្រិះអំពីអ្វីនៅពេលដែលទ្រង់បានធ្វើរឿងនេះចំពោះខ្ញុំ និងនៅពេលដែលទ្រង់បានរៀបចំស្ថានភាពនេះសម្រាប់ខ្ញុំ? តើនេះគឺជាអ្វីដែលបានកើតឡើងចំពោះអ្នកដទៃឬ? ក្រោយពេលដែលខ្ញុំបានឆ្លងកាត់រឿងនេះចប់អស់ហើយ តើនឹងមានលទ្ធផលបែបណា?» ពួកគេស្រាវជ្រាវសំណួរទាំងអស់នេះ។ ពួកគេស្រាវជ្រាវរកអ្វីដែលពួកគេអាចទទួលបាន ឬក៏បាត់បង់ ថាតើបញ្ហានៅក្បែរដៃពួកគេនឹងនាំមកឱ្យពួកគេនូវគ្រោះមហន្ដរាយ ឬក៏ព្រះពរ។ នៅពេលដែលពួកគេចាប់ផ្ដើមស្រាវជ្រាវសំណួរទាំងអស់នេះ តើពួកគេមានសមត្ថភាពអាចអនុវត្តសេចក្ដីពិតបានឬទេ? តើពួកគេមានសមត្ថភាពអាចស្ដាប់បង្គាប់ព្រះជាម្ចាស់បានឬទេ? នៅពេលដែលពួកគេចាប់ផ្ដើមភារកិច្ចអ្វីមួយ ពួកគេស្រាវជ្រាវអំពីវា ហើយសួរថា៖ «តើខ្ញុំនឹងរងទុក្ខឬទេបើខ្ញុំអនុវត្តភារកិច្ចនេះ? តើខ្ញុំនឹងចំណាយពេលវេលាចោលច្រើនឬទេ? តើខ្ញុំនឹងអាចទទួលបានអាហារ និងការសម្រាកទៀងទាត់ឬទេ? ហើយតើមនុស្សប្រភេទណាដែលខ្ញុំនឹងមានទំនាក់ទំនងជាមួយ?» ទោះបីជាពីខាងក្រៅ ពួកគេទទួលយកភារកិច្ចនេះក៏ដោយ ក៏នៅក្នុងដួងចិត្តរបស់ពួកគេ ពួកគេមានការបោកបញ្ឆោត ហើយស្រាវជ្រាវពីរឿងទាំងអស់នេះជាប់ជានិច្ចដែរ។ តាមពិតទៅ រឿងរ៉ាវទាំងអស់ដែលពួកគេស្រាវជ្រាវនេះ សុទ្ធតែជាប់ទាក់ទងនឹងផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេ។ ពួកគេមិនគិតគូរអំពីផលប្រយោជន៍ដំណាក់របស់ព្រះជាម្ចាស់ទេ គឺគិតគូតែពីផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេប៉ុណ្ណោះ។ ប្រសិនបើមនុស្សគិតគូរតែពីផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេ នោះមិនងាយនឹងឱ្យពួកគេអនុវត្តសេចក្ដីពិតទេ ហើយពួកគេមិនមានការស្ដាប់បង្គាប់ពិតប្រាកដចំពោះព្រះជាម្ចាស់ឡើយ។ តើនៅចុងបញ្ចប់ មានអ្វីកើតឡើងចំពោះមនុស្សទាំងអស់នេះ ដែលចូលរួមក្នុងការស្រាវជ្រាវប្រភេទនេះ? អ្នកខ្លះបះបោរទាស់នឹងព្រះជាម្ចាស់ ពោលគឺពួកគេធ្វើអ្វីៗពេញទៅដោយអារម្មណ៍អវិជ្ជមាន ដោយភ្នែករបស់ពួកគេចាំលបមើល ខណៈដែលពួកគេធ្វើការ។ តើវាជានិស្ស័យប្រភេទណាទៅ ដែលនាំមកនូវអារម្មណ៍ទាំងអស់នេះ? វាគឺជាសេចក្ដីបោកបញ្ឆោត និងសេចក្ដីអាក្រក់។ តាមរយៈការធ្វើអាក្រក់រហូតមក មនុស្សទាំងនេះកំពុងតែប្រឆាំងនឹងព្រះជាម្ចាស់ហើយ! នៅពេលដែលមនុស្សកំពុងធ្វើការស្រាវជ្រាវឥតឈប់ឈរ អារម្មណ៍របស់ពួកគេត្រូវបានបែងចែក ដូច្នេះ តើពួកគេអាចបំពេញភារកិច្ចរបស់ខ្លួនបានសមរម្យនៅក្នុងសភាពបែបនេះឬទេ? ពួកគេមិនថ្វាយបង្គំព្រះជាម្ចាស់ដោយភាពស្មោះត្រង់ និងដោយវិញ្ញាណរបស់ពួកគេទេ ពួកគេមិនមានដួងចិត្តស្មោះត្រង់ទេ ហើយខណៈពេលដែលពួកគេអនុវត្តភារកិច្ចរបស់ខ្លួន ពួកគេតែងតែចាំមើល ហើយស្ទាក់ស្ទើរជានិច្ច។ តើមានអ្វីកើតឡើងចំពោះការនេះ? ព្រះជាម្ចាស់មិនធ្វើកិច្ចការចំពោះពួកគេទេ មិនថាពួកគេធ្វើអ្វីក៏ដោយ ក៏ពួកគេមិនអាចរកឃើញគោលការណ៍ដែរ ហើយអ្វីក៏ដោយដែលពួកគេធ្វើ គឺតែងតែខុសជានិច្ច។ តើហេតុអ្វីបានជាអ្វីៗតែងតែខុសជានិច្ច? ពេលខ្លះ មិនមែនព្រះជាម្ចាស់បើកសម្ដែងពីពួកគេនោះទេ ប៉ុន្ដែគឺពួកគេជាអ្នកបំផ្លាញខ្លួនឯងវិញ។ ពួកគេមិនពិចារណាអ្វីអំពីកិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់ ឬក៏ផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ឡើយ។ ពួកគេតែងតែរៀបគម្រោងការខ្លួនឯងជំនួស ហើយរៀបចំផែនការសម្រាប់កិត្យានុភាព និងឋានៈរបស់ខ្លួន។ ពួកគេបន្ដធ្វើរឿងនេះ ហើយបន្ទាប់មកពួកគេក៏ចាប់ផ្ដើមងាកចេញ។ រវាងការរៀបចំផែនការសម្រាប់ផលប្រយោជន៍ផ្ទាល់ខ្លួន ព្រមទាំងលទ្ធផលនាពេលអនាគតរបស់ពួកគេ និងការគិតគូរអំពីកិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់ ព្រមទាំងផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ តើលទ្ធផលចេញពីសកម្មភាពរបស់ពួកគេដូចគ្នាឬទេ? អត់ទេ លទ្ធផលគឺមិនដូចគ្នាឡើយ។ ពួកគេត្រូវបានលាតត្រដាងឱ្យឃើញ ហើយឥរិយាបថនេះមិនរួមបញ្ចូលការបំពេញភារកិច្ចរបស់ខ្លួនទេ។ សារជាតិ និងធម្មជាតិនៃសកម្មភាពរបស់បុគ្គលនេះបានផ្លាស់ប្ដូរហើយ។ ប្រសិនបើវាគ្រាន់តែជាបញ្ហានៃការបាត់បង់បន្ដិចបន្ដួច នោះពួគគេនឹងនៅមានលទ្ធភាពទទួលបានសេចក្ដីសង្គ្រោះ ពោលគឺពួកគេនៅមានឱកាស។ ប៉ុន្ដែ ប្រសិនបើការបាត់បង់ធំត្រូវបានបង្កឡើង តើនៅមានឱកាសសម្រាប់ពួកគេទៀតដែរឬទេ? ប្រសិនបើបញ្ហានៅនឹងដៃគឺជាករណីមួយដែលធ្ងន់ធ្ងរ រហូតដល់បង្កការបង្អាក់ និងការរំខាន នោះបុគ្គលដែលពាក់ព័ន្ធគួរតែត្រូវជំនួស និងលុបបំបាត់ចោល។ មនុស្សមួយចំនួនត្រូវបានលុបបំបាត់ចោលតាមរបៀបនេះឯង។ តើអ្នកបានរកឃើញអ្វីដែលជាឫសគល់នៃបញ្ហានេះដែរឬទេ? ឫសគល់នៃបញ្ហាគឺថា មនុស្សតែងតែគិតអំពីផលប្រយោជន៍ផ្ទាល់ខ្លួន ហើយពួកគេត្រូវបានផលប្រយោជន៍ទាំងនោះអូសទាញទៅឆ្ងាយ ដោយគ្មានសេចក្ដីពិតបន្ដិចបន្ដួចដើម្បីធ្វើជាមូលដ្ឋានគ្រឹះ ឬក៏អាកប្បកិរិយានៃការស្ដាប់បង្គាប់ព្រះជាម្ចាស់សូម្បីតែបន្ដិច។ ដូច្នេះ តើមនុស្សត្រូវស្ដាប់បង្គាប់ដោយរបៀបណា? នៅទីនេះមានផ្លូវមួយដើម្បីអនុវត្ត។ នៅពេលដែលពួកគេជួបប្រទះបញ្ហាអ្វីមួយ រឿងដំបូងដែលមនុស្សមួយចំនួនគិតនោះគឺ «ប្រសិនបើខ្ញុំធ្វើបែបនេះ ផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់នឹងរងទុក្ខជាមិនខាន។ ប្រសិនបើខ្ញុំធ្វើបែបនោះ ផលប្រយោជន៍ទាំងនោះនឹងមិនរងទុក្ខទេ ប៉ុន្ដែខ្ញុំនឹងបាត់បង់មុខមាត់ ហើយរងទុក្ខយ៉ាងខ្លាំង ខ្ញុំនឹងត្រូវចំណាយពេលវេលាជាច្រើនដើម្បីរកមើល និងពិគ្រោះជាមួយអ្នកដទៃ»។ ពួកគេគិតចុះគិតឡើងនៅក្នុងគំនិតរបស់ពួកគេអំពីចំណុចនេះថា៖ «វាមិនមែនជារឿងធំនោះទេ ប្រសិនបើផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់រងទុក្ខបន្ដិចបន្ដួចនោះ។ ខ្ញុំនឹងធ្វើវាបែបនោះ ខ្ញុំជាអ្នកសម្រេចចុងក្រោយនៅក្នុងបញ្ហានេះ មិនចាំបាច់ពិភាក្សាអំពីរឿងនេះជាមួយមនុស្សគ្រប់គ្នានោះទេ»។ ពួកគេគិតថា ការប្រព្រឹត្តបែបនេះនឹងបង្ហាញពីឋានៈ និងគុណតម្លៃរបស់ពួកគេ ហើយវានឹងបង្ហាញឱ្យអ្នកដទៃឃើញថាពួកគេមានភាពម៉ឹងម៉ាត់ និងមានបទពិសោធន៍ ហើយមានសមត្ថភាព មិនមែនទន់ខ្សោយ ប្រែប្រួល និងស្ទាក់ស្ទើរនោះទេ ប៉ុន្ដែចុងក្រោយ នៅពេលដែលរឿងនេះចប់ ពួកគេនឹងក្លាយទៅជាមនុស្សដែលបានរំខាន បានបង្អាក់ និងបានបង្ខូចកិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់ ហើយពួកគេនឹងត្រូវបានបើកសម្ដែង ព្រមទាំងលុបបំបាត់ចោល។ ទាំងនេះឯងដែលនឹងក្លាយជាលទ្ធផល។ ប៉ុន្ដែ ប្រសិនបើពួកគេបានចុះចូលចំពោះការរៀបចំ និងការចាត់ចែងរបស់ព្រះជាម្ចាស់ ហើយបានប្រព្រឹត្តស្របតាមគោលការណ៍នៃសេចក្ដីពិត លទ្ធផលនឹងខុសគ្នា។ នៅពេលដែលពួកគេជួបប្រទះបញ្ហាអ្វីមួយ ពួកគេនឹងមិនធ្វើជាមនុស្សសម្រេចចុងក្រោយនោះទេ។ មនុស្សមួយចំនួននឹងប្រកបគ្នា ហើយពិគ្រោះជាមួយគ្នា ហើយនៅពេលដែលព្រះវិញ្ញាណបរិសុទ្ធចាប់ផ្ដើមធ្វើការ នោះមនុស្សនឹងត្រូវបានបំភ្លឺនៅក្នុងដួងចិត្តរបស់ពួកគេ ហើយពួកគេនឹងដឹងពីគុណវិបត្តិ និងកំហុសឆ្គងក្នុងការប្រព្រឹត្តតាមការស្រមើស្រមៃរបស់មនុស្ស ពួកគេនឹងរកឃើញផ្លូវមួយដែលប្រសើរជាង ហើយផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់នឹងមិនមានគ្រោះថ្នាក់ឡើយ។ នៅពេលដែលមនុស្សគ្រប់គ្នាប្រកបគ្នា និងពិគ្រោះជាមួយគ្នា បើទោះបីជាជាអត្តសញ្ញាណ ឋានៈ ឯករាជ្យភាព និងសមត្ថភាពរបស់ពួកគេម្នាក់ៗ នឹងមិនត្រូវបានបង្ហាញឱ្យឃើញជាពិសេសនោះក៏ដោយ ក៏ផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់នឹងមិនមានគ្រោះថ្នាក់ឡើយ។ ដូច្នេះ លទ្ធផលនឹងខុសគ្នា។ តើពួកគេនឹងនៅតែត្រូវជំនួសទៀតឬ? (អត់ទេ)។ នេះគឺជាករណីមួយដែលត្រូវបាននឹកចាំដោយព្រះជាម្ចាស់។ ប្រសិនបើនៅពេលដែលពួកគេជួបប្រទះបញ្ហាអ្វីមួយ មនុស្សអាចប្រព្រឹត្តស្របតាមគោលការណ៍សេចក្ដីពិត នោះព្រះជាម្ចាស់នឹងការពារអ្វីៗគ្រប់យ៉ាងនៅពីក្រោយឆាក។ ប្រសិនបើមនុស្សតែងតែរៀបគម្រោងការ គន់គូរ និងរៀបចំគ្រោងការណ៍ដើម្បីស្វែងរកប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេ ដោយមិនគិតអំពីផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ ឬក៏បំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ហើយគ្មានទំនោរចង់ស្ដាប់បង្គាប់តាមការរៀបចំ និងការចាត់ចែងរបស់ព្រះជាម្ចាស់សូម្បីតែបន្ដិច ពោលគឺប្រសិនបើពួកគេខ្វះសូម្បីតែទំនោរបែបនេះ នោះតើលទ្ធផលចុងក្រោយនឹងទៅជាយ៉ាងណា? ពួកគេនឹងធ្លាក់ចុះយ៉ាងធ្ងន់ធ្ងរ ហើយពួកគេនឹងត្រូវបើកសម្ដែងពីអ្វីដែលជាលក្ខណៈរបស់ពួកគេ។ តើនេះគឺជាអ្វីដែលពួកគេសមនឹងទទួលបានឬ? តើមនុស្សប្រភេទនេះស័ក្ដិសមនឹងទទួលបានការអាណិតអាសូរឬទេ? (អត់ទេ)។ នេះគឺជាលទ្ធផលដែលជៀសមិនរួច ចំពោះការរៀបចំគ្រោងការណ៍ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន។

ដកស្រង់ពី «មានតែតាមរយៈការស្វែងរកគោលការណ៍សេចក្ដីពិតប៉ុណ្ណោះ ទើបមនុស្សម្នាក់អាចបំពញភារកិច្ចរបស់ពួកគេបានល្អប្រសើរ» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ

មនុស្សមួយចំនួនតែងតែខ្លាចថា អ្នកដទៃនឹងដណ្ដើមមុខមាត់របស់ពួកគេ ខ្លាចថាគេល្អជាងខ្លួន ហើយខ្លាចទៀតថា គេបានការទទួលស្គាល់ ខណៈពេលដែលពួកគេផ្ទាល់ត្រូវបានព្រងើយកន្ដើយ។ ការនេះនាំឲ្យពួកគេវាយប្រហារ និងបដិសេធអ្នកដទៃ។ តើនេះមិនមែនជាករណីនៃការច្រណែនមនុស្សដែលមានសមត្ថភាពជាងខ្លួនទេឬ? តើនេះមិនមែនជាអាកប្បកិរិយាដ៏អាត្មានិយម និងគួរឲ្យស្អប់ខ្ពើមទេឬ? តើនេះជានិស្ស័យប្រភេទអ្វីទៅ? វាជាចិត្តព្យាបាទ! ដោយគិតតែពីខ្លួនឯង បំពេញតែបំណងចិត្តរបស់ខ្លួន គ្មានការគិតគូរដល់ចំពោះភារកិច្ចរបស់អ្នកដទៃ និងគិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួន ព្រមទាំងមិនគិតដល់អត្ថប្រយោជន៍នៃព្រះដំណាក់របស់ព្រះជាម្ចាស់ មនុស្សបែបនេះមាននូវនិស្ស័យដ៏អាក្រក់មួយ ហើយព្រះជាម្ចាស់គ្មានសេចក្តីស្រឡាញ់ចំពោះពួកគេឡើយ។ បើអ្នកមានសមត្ថភាពពិចារណាយ៉ាងពិតប្រាកដអំពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ នោះអ្នកនឹងអាចប្រព្រឹត្តចំពោះអ្នកដទៃដោយយុត្តិធម៌មិនខាន។ បើអ្នកផ្ដល់អនុសាសន៍របស់អ្នកដល់នរណាម្នាក់ ហើយបុគ្គលនោះត្រូវបានអភិវឌ្ឍក្លាយជាមនុស្សម្នាក់ដែលមានទេពកោសល្យ ហើយតាមរយៈការនាំមនុស្សដែលមានទេពកោសល្យម្នាក់ទៀតចូលទៅក្នុងព្រះដំណាក់របស់ព្រះជាម្ចាស់ តើអ្នកនឹងមិនបានធ្វើកិច្ចការរបស់អ្នកបានយ៉ាងល្អទេឬ? តើអ្នកនឹងមិនមានស្វាមីភក្ដិក្នុងការបំពេញភារកិច្ចរបស់អ្នកទេឬ? នេះគឺជាទង្វើដ៏ល្អមួយនៅចំពោះព្រះជាម្ចាស់ ហើយមនុស្សគួរតែមានមនសិការ និងការត្រិះរិះពិចារណាបែបនេះ។ អស់អ្នកដែលមានសមត្ថភាពយកសេចក្តីពិតទៅអនុវត្ត អាចទទួលយកការពិនិត្យពិច័យរបស់ព្រះជាម្ចាស់ នៅពេលកំពុងធ្វើកិច្ចការ។ នៅពេលដែលអ្នកទទួលយកការពិនិត្យពិច័យរបស់ព្រះជាម្ចាស់ នោះដួងចិត្តរបស់អ្នកត្រូវបានតម្រង់ឲ្យត្រង់។ បើអ្នកគ្រាន់តែធ្វើកិច្ចការ ដើម្បីឲ្យអ្នកដទៃមើល ហើយមិនទទួលយកការពិនិត្យពិច័យរបស់ព្រះជាម្ចាស់ តើព្រះជាម្ចាស់នៅតែស្ថិតក្នុងដួងចិត្តរបស់អ្នកដែរឬទេ? មនុស្សបែបនេះគ្មានការគោរពចំពោះព្រះជាម្ចាស់ឡើយ។ ចូរកុំធ្វើអ្វីៗសម្រាប់តែប្រយោជន៍ផ្ទាល់ខ្លួន និងកុំគិតតែពីផលចំណេញផ្ទាល់ខ្លួននោះឡើយ។ ចូរកុំគិតអំពីឋានៈបុណ្យសក្ដិ កិត្យានុភាព ឬកេរ្តិ៍ឈ្មោះរបស់អ្នកឡើយ។ ចូរកុំពិចារណាលើផលប្រយោជន៍របស់មនុស្សនោះដែរ។ អ្នកត្រូវតែគិតអំពីផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ជាមុនសិន ហើយដាក់វាជាអាទិភាពទីមួយរបស់អ្នក។ អ្នកគួរតែគិតគូរអំពីបំណងព្រះហឫទ័យរបស់ព្រះ ហើយចាប់ផ្ដើម ដោយសញ្ជឹងគិតមើលថាតើអ្នកបានក្លាយជាមិនបរិសុទ្ធនៅក្នុងការបំពេញភារកិច្ចរបស់អ្នកឬអត់ ថាតើអ្នកបានធ្វើយ៉ាងអស់ពីសមត្ថភាព ដើម្បីមានស្វាមីភក្ដិ បានធ្វើយ៉ាងអស់ពីចិត្ត ដើម្បីបំពេញទំនួលខុសត្រូវរបស់អ្នក និងដាក់ចិត្តដាក់កាយទាំងស្រុង ក៏ដូចជាសញ្ជឹងគិតមើលថាតើអ្នកបានពិចារណាយ៉ាងល្អិតល្អន់ចំពោះភារកិច្ចរបស់អ្នក និងកិច្ចការនៃព្រះដំណាក់របស់ព្រះឬអត់។ អ្នកត្រូវតែពិចារណាទៅលើរឿងទាំងនេះ។ ចូរគិតអំពីរឿងទាំងនេះឲ្យបានញឹកញាប់ចុះ នោះអ្នកនឹងកាន់តែងាយស្រួលក្នុងការបំពេញការងាររបស់អ្នកបានយ៉ាងល្អមិនខាន។ បើអ្នកមានគុណសម្បត្តិអន់ បទពិសោធន៍របស់អ្នកនៅរាក់ ឬអ្នកមិនប៉ិនប្រសប់នៅក្នុងការងារវិជ្ជាជីវៈរបស់អ្នកទេ នោះការងាររបស់អ្នកអាចមានកំហុសឆ្គង ឬការខ្វះចន្លោះមួយចំនួនមិនខាន ហើយលទ្ធផលដែលទទួលបានអាចមិនមែនជារឿងល្អឡើយ ប៉ុន្តែអ្នកនឹងប្រឹងប្រែងយ៉ាងអស់ពីសមត្ថភាពរបស់អ្នក។ នៅពេលដែលអ្នកមិនគិតអំពីសេចក្តីប៉ងប្រាថ្នាដ៏អាត្មានិយមរបសខ្លួន ឬមិនពិចារណាចំពោះផលប្រយោជន៍ផ្ទាល់ខ្លួនរបស់អ្នកនៅក្នុងកិច្ចការដែលអ្នកធ្វើ តែផ្ទុយទៅវិញ តែងតែគិតគូរដល់កិច្ចការនៃព្រះដំណាក់របស់ព្រះជាម្ចាស់ ដោយនឹកចាំក្នុងចិត្តនូវផលប្រយោជន៍នៃព្រះដំណាក់របស់ព្រះជាម្ចាស់ ហើយតាមរយៈការបំពេញភារកិច្ចរបស់អ្នកបានល្អ នោះអ្នកកំពុងតែប្រមូលអំពើល្អនៅចំពោះព្រះជាម្ចាស់មិនខាន។ មនុស្សដែលធ្វើអំពើល្អទាំងនេះគឺជាអ្នកដែលមានតថភាពនៃសេចក្តីពិត ហើយដោយបានធ្វើបែបនេះ ពួកគេបានធ្វើទីបន្ទាល់។ បើអ្នកកំពុងតែរស់នៅតាមសាច់ឈាម ដោយតែងតែបំពេញសេចក្តីប៉ងប្រាថ្នាដ៏អាត្មានិយមរបស់អ្នក មនុស្សបែបនេះមិនមានតថភាពនៃសេចក្តីពិតទេ ហើយនេះគឺជាសញ្ញានៃការនាំភាពអាប់ឱនកិត្តិយសដល់ព្រះជាម្ចាស់។ អ្នកនិយាយថា «ខ្ញុំមិនបានធ្វើអ្វីទេ តើខ្ញុំបាននាំភាពអាម៉ាស់ដល់ព្រះជាម្ចាស់ម្ដេចកើតទៅ?» នៅក្នុងគំនិត និងយោបល់របស់អ្នក នៅក្នុងចេតនា គោលដៅ និងគោលបំណងពីក្រោយសកម្មភាពរបស់អ្នក និងនៅក្នុងលទ្ធផលចេញពីទង្វើដែលអ្នកបានធ្វើ គឺអ្នកកំពុងតែបំពេញចិត្តសាតាំងនៅគ្រប់របៀបតែម្ដង ដោយក្លាយជាតួកំប្លែងរបស់វា និងដោយអនុញ្ញាតឲ្យវាទទួលបានអ្វីមួយពីអ្នក។ អ្នកមិនមានទីបន្ទាល់ដែលអ្នកគួរតែមាន ក្នុងនាមជាគ្រីស្ទបរិស័ទសូម្បីតែបន្ដិចសោះ។ អ្នកធ្វើឲ្យអាប់កិត្តិយសដល់ព្រះនាមរបស់ព្រះជាម្ចាស់នៅក្នុងគ្រប់កិច្ចការ ហើយអ្នកមិនមានទីបន្ទាល់ដ៏ពិតប្រាកដឡើយ។ តើព្រះជាម្ចាស់នឹងនឹកចាំអំពីកិច្ចការដែលអ្នកបានធ្វើដែរឬទេ? នៅទីបំផុត តើព្រះជាម្ចាស់នឹងធ្វើសេចក្ដីសន្និដ្ឋានអ្វីខ្លះទៅអំពីទង្វើរបស់អ្នក និងភារកិច្ចដែលអ្នកបានធ្វើ? តើចេញពីសេចក្តីសន្និដ្ឋាននោះ មិនសំយោគបានជាប្រយោគអ្វីមួយទេឬ? នៅក្នុងព្រះគម្ពីរ ព្រះអម្ចាស់យេស៊ូវមានបន្ទូលថា៖ «មនុស្សជាច្រើននឹងនិយាយមកខ្ញុំនៅថ្ងៃនោះថា ព្រះអម្ចាស់ ព្រះអម្ចាស់អើយ តើយើងមិនបានថ្លែងទំនាយនៅក្នុងព្រះនាមទ្រង់ ហើយដេញអារក្សនៅក្នុងព្រះនាមទ្រង់ ព្រមទាំងធ្វើកិច្ចការដ៏អស្ចារ្យជាច្រើននៅក្នុងព្រះនាមទ្រង់ទេឬអី? បន្ទាប់មក ខ្ញុំនឹងប្រកាសទៅពួកគេថា ខ្ញុំមិនដែលស្គាល់អ្នករាល់គ្នាទេ៖ ចូរចេញពីខ្ញុំទៅ អ្នករាល់គ្នាដែលធ្វើកិច្ចការទុច្ចរិតអើយ»។ ហេតុអ្វីបានជាព្រះអម្ចាស់យេស៊ូវមានបន្ទូលបែបនេះ? ហេតុអ្វីបានជាអស់អ្នកដែលប្រោសអ្នកជំងឺឲ្យបានជា និងបណ្ដេញអារក្សនៅក្នុងព្រះនាមព្រះអម្ចាស់ ដែលដើរប្រកាសសេចក្តីអធិប្បាយនៅក្នុងព្រះនាមព្រះអម្ចាស់ ក្លាយជាមនុស្សទុច្ចរិតទៅវិញ? តើមនុស្សទុច្ចរិតទាំងនេះជានរណាទៅ? តើពួកគេជាមនុស្សដែលមិនជឿលើព្រះជាម្ចាស់ឬ? ពួកគេទាំងអស់នោះសុទ្ធតែជឿ និងដើរតាមព្រះជាម្ចាស់។ ពួកគេក៏បោះបង់អ្វីៗសម្រាប់ព្រះជាម្ចាស់ លះបង់ខ្លួនសម្រាប់ព្រះជាម្ចាស់ និងបំពេញភារកិច្ចរបស់ខ្លួនផងដែរ។ យ៉ាងណាមិញ នៅក្នុងការបំពេញភារកិច្ចរបស់ខ្លួន ពួកគេខ្វះនូវការប្ដូរផ្ដាច់ និងទីបន្ទាល់ ដូច្នេះ វាបានក្លាយជាការធ្វើអាក្រក់ទៅវិញ។ នេះហើយជាហេតុផលដែលព្រះអម្ចាស់យេស៊ូវមានបន្ទូលថា៖ «ចូរចេញពីខ្ញុំទៅ អ្នករាល់គ្នាដែលធ្វើកិច្ចការទុច្ចរិតអើយ»។

ដកស្រង់ពី «ចូរថ្វាយដួងចិត្តដ៏ពិតរបស់អ្នកដល់ព្រះជាម្ចាស់ ទើបអ្នកអាចទទួលបានសេចក្តីពិត» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ

មនុស្សជាច្រើនលោភលន់ចង់បានការប្រទានពរជាបុណ្យសក្តិនៅពីក្រោយខ្នងរបស់ខ្ញុំ ពួកគេល្មោភស៊ី ពួកគេល្មោភដេក និងយកចិត្តទុកដាក់ចំពោះសាច់ឈាម គេតែងតែបារម្ភខ្លាចគ្មានវិធីបំប៉នសាច់ឈាម។ ពួកគេមិនបំពេញតាមតួនាទីត្រឹមត្រូវរបស់ពួកគេនៅក្នុងក្រុមជំនុំទេ តែពួកគេ ទទួលប្រយោជន៍ពីក្រុមជំនុំ ពុំនោះសោត ពួកគេក៏យកបន្ទូលរបស់ខ្ញុំទៅដាស់តឿនបងប្អូនប្រុសស្រី ដោយតាំងខ្លួនជាចៅហ្វាយលើអ្នកដទៃតាមរយៈសិទ្ធិអំណាចជាអ្នកគ្រប់គ្រង។ មនុស្សជំពូកនេះនៅតែនិយាយថា ពួកគេកំពុងធ្វើតាមព្រះហឫទ័យរបស់ព្រះ និងតែងតែនិយាយថា ពួកគេជាមិត្តសម្លាញ់របស់ព្រះ។ តើនេះមិនចម្លែកទេឬអី? ប្រសិនបើអ្នកមានបំណងដ៏ត្រឹមត្រូវ ប៉ុន្តែមិនអាចបម្រើតាមព្រះហឫទ័យរបស់ព្រះទេនោះ អ្នកនឹងក្លាយជាមនុស្សល្ងីល្ងើ។ ប៉ុន្តែប្រសិនបើបំណងរបស់អ្នកមិនត្រឹមត្រូវ ហើយអ្នកនៅតែនិយាយថា អ្នកជាអ្នកបម្រើព្រះ នោះអ្នកគឺជាមនុស្សដែលទាស់ទទឹងនឹងព្រះហើយ អ្នកសមនឹងទទួលទណ្ឌកម្មពីព្រះ! ខ្ញុំគ្មានការអាណិតអាសូរចំពោះមនុស្សបែបនេះទេ! នៅក្នុងព្រះដំណាក់របស់ព្រះ ពួកគេតែងតែជំហម លោភលន់ចង់បានភាពស្រណុកខាងសាច់ឈាម ហើយមិនគិតពីផលប្រយោជន៍របស់ព្រះឡើយ។ ពួកគេតែងតែស្វែងរកអ្វីដែលល្អសម្រាប់ពួកគេ ហើយពួកគេមិនបានយកចិត្តទុកដាក់ចំពោះព្រះហឫទ័យរបស់ព្រះឡើយ។ ពួកគេមិនទទួលយកការត្រួតពិនិត្យនៃព្រះវិញ្ញាណរបស់ព្រះ នៅក្នុងអ្វីដែលពួកគេធ្វើទ្បើយ។ ពួកគេតែងតែប្រើកលល្បិច និងបោកបញ្ឆោតបង ប្អូនប្រុសស្រីរបស់ពួកគេ និងធ្វើជាមនុស្សមុខពីរ ដូចជាកញ្ជ្រោងនៅក្នុងចម្ការទំពាំងបាយជូរដែលតែងតែលួចយកផ្លែទំពាំងបាយជូរ ហើយជាន់កម្ទេចដើមនៅក្នុងចម្ការ។ តើមនុស្សជំពូកនេះអាចជាមិត្តសម្លាញ់របស់ព្រះដែរឬទេ? តើអ្នកសមនឹងទទួលព្រះពរពីព្រះដែរឬទេ? អ្នកមិនមានបន្ទុកសម្រាប់ជីវិតរបស់អ្នក និងក្រុមជំនុំសោះ តើអ្នកសមនឹងទទួលសេចក្តីបង្គាប់របស់ព្រះដែរឬទេ? តើនរណានឹងហ៊ានទុកចិត្តមនុស្សដូចជាអ្នក? នៅពេលដែលអ្នកបម្រើព្រះដូចនេះ តើព្រះអាចនឹងហ៊ានប្រគល់កិច្ចការសំខាន់ជាងនេះដល់អ្នកដែរឬទេ? តើនេះនឹងមិនធ្វើឲ្យកិច្ចការមានភាពយឺតយ៉ាវទេឬអី?

ដកស្រង់ពី «របៀបបម្រើស្របគ្នាទៅនឹងបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

នៅពេលបច្ចុប្បន្ននេះ អ្នកត្រូវបានគេសុំឲ្យដឹកនាំពួកក្រុមជំនុំ ប៉ុន្តែអ្នកមិនត្រឹមតែមិនលះបង់ខ្លួនឯងប៉ុណ្ណោះទេ ប៉ុន្តែអ្នកនៅតែប្រកាន់ខ្ជាប់ទៅនឹងសញ្ញាណ និងទស្សនៈផ្ទាល់ខ្លួនរបស់អ្នក ដោយនិយាយថា «ខ្ញុំគិតថារឿងទាំងអស់នេះ គប្បីធ្វើដោយបែបនេះ ដូចជាព្រះជាម្ចាស់បានមានព្រះបន្ទូលថា យើងមិនគួរឲ្យអ្នកដទៃចាប់ចងឡើយ ហើយសព្វថ្ងៃនេះ យើងមិនគួរចុះចូលទាំងងងឹតងងុលនោះទេ»។ ហេតុដូចនេះ អ្នកម្នាក់ៗ ប្រកាន់ខ្ចាប់តាមទស្សនៈរៀងខ្លួន ហើយគ្មាននរណាគោរពគ្នាទៅវិញទៅមកឡើយ។ បើទោះបីជាអ្នកដឹងច្បាស់ថា ការបម្រើរបស់អ្នក គឺនៅផ្លូវទាល់ក្ដីក៏អ្នកនៅតែបន្តនិយាយថា៖ «តាមការគិតរបស់ខ្ញុំ ផ្លូវរបស់ខ្ញុំនៅមិននៅឆ្ងាយពីទីសម្គាល់ឡើយ។ ទោះក្នុងករណីណាក៏ដោយ យើងនឹងមានវិធីម្យ៉ាងម្នាក់៖ អ្នកនិយាយអំពីវិធីរបស់អ្នក ហើយខ្ញុំនឹងនិយាយអំពីវិធីរបស់ខ្ញុំ។ អ្នកប្រកបគ្នាអំពីនិមិត្តរបស់អ្នក ហើយខ្ញុំនឹងនិយាយអំពីច្រកចូលរបស់ខ្ញុំ»។ អ្នកមិនដែលទទួលខុសត្រូវលើរឿងរ៉ាវជាច្រើនដែលគប្បីត្រូវដោះស្រាយជាមួយឡើយ ឬអ្នកគ្រាន់តែធ្វើវាប៉ុណ្ណោះ ម្នាក់ៗបញ្ចេញទស្សនៈផ្ទាល់ខ្លួន និងការពារឋានៈ កិត្តិយស និងមុខមាត់ផ្ទាល់ខ្លួនដោយប្រុងប្រយ័ត្ន។ គ្មានអ្នកណាម្នាក់ដែលសុខចិត្តបន្ទាបខ្លួនឡើយ ហើយគ្មានភាគីខាងណាដែលនឹងយកគំនិតផ្ដួចផ្ដើមនេះដើម្បីលះបង់ខ្លួន និងបំពេញនូវចំណុចខ្វះខាតដល់អ្នកដទៃ ដើម្បីឲ្យជីវិតអាចរីកចម្រើនកាន់តែឆាប់រហ័សជាងនេះទេ។ នៅពេលអ្នករាល់គ្នាប្រាស្រ័យទាក់ទងជាមួយគ្នា អ្នកគប្បីរៀនស្វែងរកសេចក្ដីពិត។ អ្នកអាចនិយាយថា៖ «ខ្ញុំពុំមានការយល់ដឹងច្បាស់លាស់អំពីទិដ្ឋភាពនៃសេចក្ដីពិតនេះទេ។ តើអ្នកមានបទពិសោធន៍អ្វីខ្លះអំពីសេចក្ដីពិតនេះ?» ឬអ្នកអាចនិយាយថា៖ «បងប្អូនមានបទពិសោធន៍ច្រើនជាងខ្ញុំពាក់ព័ន្ធនឹងទិដ្ឋភាពនេះ តើបងប្អូនអាចផ្ដល់ការណែនាំខ្លះៗដល់ខ្ញុំបានទេ?» តើនោះនឹងមិនមែនជាផ្លូវល្អនៃការចាប់ផ្ដើមការប្រាស្រ័យទាក់ទងទេមែនទេ? អ្នករាល់គ្នាបានស្ដាប់ការបង្រៀនបទគម្ពីរជាច្រើន និងមានបទពិសោធន៍ខ្លះក្នុងការបម្រើព្រះជាម្ចាស់។ ប្រសិនបើអ្នកមិនបានរៀនសូត្រពីគ្នាទៅវិញទៅមកទេ មិនបានជួយគ្នាទៅវិញទៅមកទេ និងមិនបានបំពេញចំណុចខ្វះខាតរបស់អ្នកដទៃទេ នៅពេលធ្វើកិច្ចការនៅក្នុងព្រះវិហារ នោះតើអ្នកអាចរៀនសូត្រមេរៀននានាបានដោយរបៀបណា? នៅពេលអ្នកជួបប្រទះនឹងរឿងអ្វីមួយ អ្នករាល់គ្នាគប្បីប្រកបគ្នាជាមួយអ្នកដទៃ ដើម្បីឲ្យជីវិតរបស់អ្នកអាចទទួលបានផលផ្លែ។ បន្ថែមលើនេះ អ្នករាល់គ្នាគប្បីធ្វើការប្រកបគ្នាដោយប្រុងប្រយ័ត្នចំពោះអ្វីៗគ្រប់យ៉ាង នៅមុនពេលធ្វើការសម្រេចចិត្តបែបណាមួយ។ មានតែការធ្វើបែបនេះប៉ុណ្ណោះទើបអ្នកមានទំនួលខុសត្រូវលើព្រះវិហារ ជាជាងគ្រាន់តែធ្វើការបង្គ្រប់កិច្ច។ បន្ទាប់ពីអ្នកបានទៅលេងព្រះវិហារទាំងអស់រួចហើយ អ្នកគប្បីប្រមូលផ្ដុំគ្នា និងប្រកបគ្នាអំពីគ្រប់បញ្ហាទាំងអស់ដែលរកឃើញ និងបញ្ហាណាមួយដែលជួបប្រទះនៅក្នុងកិច្ចការរបស់អ្នក ហើយបន្ទាប់មក អ្នកគប្បីប្រាប់អំពីការបំភ្លឺ និងការស្រាយបំភ្លឺដែលអ្នកបានទទួល។ នេះគឺជាការអនុវត្តការបម្រើព្រះជាម្ចាស់ដែលខានមិនបាន។ អ្នករាល់គ្នាត្រូវតែសម្រេចឲ្យបាននូវការសហការគ្នាដោយចុះសម្រុងគ្នាសម្រាប់គោលបំណងនៃកិច្ចការរបស់ព្រះជាម្ចាស់ សម្រាប់ជាប្រយោជន៍ដល់ព្រះវិហារ និងដើម្បីលើកទឹកចិត្តដល់បងប្អូនប្រុសស្រីអ្នកបន្តទៀត។ អ្នកគប្បីសហការគ្នាទៅវិញទៅមក ម្នាក់ៗត្រូវជួយកែតម្រូវគ្នា និងត្រូវសម្រេចឲ្យបាននូវលទ្ធផលការងារដែលល្អប្រសើរ ដើម្បីយកចិត្តទុកដាក់ចំពោះព្រះហឫទ័យរបស់ព្រះជាម្ចាស់។ នេះគឺជាអត្ថន័យនៃការសហការដ៏ពិតប្រាកដ ហើយមានតែអ្នកដែលចូលរួមក្នុងការសហការនេះប៉ុណ្ណោះដែលនឹងទទួលបានច្រកចូលដ៏ពិតប្រាកដ។ នៅពេលសហការគ្នា ពាក្យសម្ដីខ្លះដែលអ្នកនិយាយ អាចមិនសមរម្យ ប៉ុន្តែនេះពុំមែនជាបញ្ហានោះទេ។ ត្រូវប្រកបគ្នាអំពីកិច្ចការនេះនៅពេលក្រោយ ហើយត្រូវមានការយល់ដឹងអំពីកិច្ចការនោះឲ្យបានច្បាស់ មិនត្រូវធ្វេសប្រហែសចំពោះកិច្ចការនោះឡើយ។ បន្ទាប់ពីការប្រកបគ្នានេះហើយ អ្នកអាចបំពេញចំណុចខ្វះខាតរបស់បងប្អូនប្រុសស្រីអ្នកបានហើយ។ មានតែការចូលជ្រៅទៅក្នុងកិច្ចការរបស់អ្នកដោយបែបនេះប៉ុណ្ណោះ ដែលអ្នកអាចសម្រេចបានលទ្ធផលល្អប្រសើរជាងនេះ។ ក្នុងនាមជាមនុស្សដែលបម្រើព្រះជាម្ចាស់ អ្នករាល់គ្នាម្នាក់ៗ ត្រូវតែការពារផលប្រយោជន៍របស់ពួកជំនុំ នៅគ្រប់កិច្ចការដែលអ្នកធ្វើ ជាជាងគ្រាន់តែគិតពីផលប្រយោជន៍ផ្ទាល់ខ្លួនរបស់អ្នក។ វាមិនអាចទទួលយកបាននោះទេដែលត្រូវធ្វើកិច្ចការតែម្នាក់ឯង ដោយមើលស្រាលអ្នកដទៃនោះ។ មនុស្សដែលប្រព្រឹត្តដូចនេះ មិនស័ក្តិសមនឹងបម្រើព្រះជាម្ចាស់ឡើយ! មនុស្សបែបនេះ មាននិស្ស័យអាក្រក់ជាខ្លាំង ហើយពួកគេគ្មានសេសសល់ភាពជាមនុស្សរបស់ពួកគេសូម្បីបន្តិចសោះឡើយ។ ពួកគេគឺជាសាតាំងមួយរយភាគរយ! ពួកគេគឺជាសត្វព្រៃ! សូម្បីតែពេលនេះក្ដី របស់អស់ទាំងនេះ នៅតែបន្តកើតមានក្នុងចំណោមអ្នករាល់គ្នាដដែល។ អ្នកហ៊ានសូម្បីតែវាយប្រហារគ្នាក្នុងអំឡុងពេលនៃការប្រកបគ្នា ដោយមានចេតនាស្វែងរកការដោះសារ និងប្រែជាមុខក្រហមនៅពេលឈ្មោះប្រកែកគ្នាចំពោះបញ្ហាសំខាន់ៗមួយចំនួន គ្មានមនុស្សណាម្នាក់សុខចិត្តទុកខ្លួនគេមួយឡែកឡើយ មនុស្សម្នាក់ៗលាក់បាំងគំនិតខាងក្នុងខ្លួនពួកគេមិនឲ្យអ្នកដទៃដឹងឡើយ ដោយមានចេតនាចាំមើលភាគីម្ខាងទៀត និងតែងតែចាំយាមជានិច្ច។ តើនិស្ស័យប្រភេទនេះមានប្រយោជន៍ដល់ការបម្រើដល់ព្រះជាម្ចាស់ដែរឬទេ? តើកិច្ចការដូចជាអ្នកបែបនេះ អាចទំនុកបម្រុងដល់បងប្អូនប្រុសស្រីរបស់អ្នកបានដែរឬទេ? មិនគ្រាន់តែអ្នកមិនអាចណែនាំមនុស្សទៅលើផ្លូវនៃជីវិតដែលត្រឹមត្រូវប៉ុណ្ណោះទេ ប៉ុន្តែតាមពិតទៅ អ្នកនៅចាក់បញ្ចូលនិស្ស័យពុករលួយផ្ទាល់ខ្លួនរបស់អ្នកទៅឲ្យបងប្អូនប្រុសស្រីរបស់អ្នកថែមទៀត។ តើអ្នកមិនកំពុងធ្វើឲ្យអ្នកដទៃឈឺចាប់ទេឬ? សតិសម្បជញ្ញៈរបស់អ្នក គឺអាក្រក់ខ្លាំងណាស់ ហើយវាបានរលួយពុកដល់ឆ្អឹង! អ្នកមិនបានចូលទៅក្នុងការពិតឡើយ ហើយអ្នកក៏មិនបានអនុវត្តសេចក្ដីពិតដែរ។ បន្ថែមលើនេះ អ្នកបង្ហាញឲ្យឃើញពីលក្ខណៈអាក្រក់របស់អ្នកទៅឲ្យអ្នកដទៃដោយឥតអៀនខ្មាស។ អ្នកគ្មានការអៀនខ្មាសមែន! បងប្អូនប្រុសស្រីទាំងអស់នេះ ត្រូវបានប្រគល់ឲ្យអ្នក ក៏ប៉ុន្តែអ្នកកំពុងនាំពួកគេទៅកាន់ស្ថាននរក។ តើអ្នកមិនមែនជាមនុស្សម្នាក់ដែលខូចសតិសម្បជញ្ញៈអស់ទេឬអី? អ្នកពិតជាគ្មានសេចក្ដីអៀនខ្មាសទាល់តែសោះ!

ដកស្រង់ពី «ចូរបម្រើឲ្យដូចជាពួកសាសន៍អ៊ីស្រាអែលបានបម្រើ» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

មនុស្សមួយចំនួនមិនទទួលខុសត្រូវចំពោះអ្វីដែលពួកគេបំពេញភារកិច្ចរបស់ពួកគេនោះទេ។ ការធ្វើដូច្នេះធ្វើឲ្យកិច្ចការមិនមានគុណភាព ដែលត្រូវតែធ្វើឡើងវិញជានិច្ច ដោយវាជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់ការរីកចម្រើនទៅមុខ។ តើមានហេតុផលអ្វីខ្លះទាក់ទងនឹងបញ្ហានេះ ក្រៅពីភាពខ្វះខាតនៃបទពិសោធន៍ និងភាពខ្វះខាតនៃវិជ្ជាជីវៈ? វិជ្ជាជីវៈ និងបទពិសោធន៍អាចរៀនបាន និងប្រសើរឡើងបន្ដិចម្ដងៗ ប៉ុន្តែប្រសិនបើមនុស្សមានបញ្ហាទាក់ទងនឹងនិស្ស័យរបស់ពួកគេ តើបញ្ហានេះគួរតែត្រូវបានដោះស្រាយយ៉ាងដូចម្តេច? វាតម្រូវឲ្យមនុស្សត្រូវលួសកាត់ និងដោះស្រាយ។ វាតម្រូវឲ្យមនុស្សឃ្លាំមើលគ្នាទៅវិញទៅមក ហើយពួកគេត្រូវស្វះស្វែងរកសេចក្ដីពិត។ បញ្ហាធំបំផុតដែលធ្វើឲ្យកិច្ចការនៃការបំពេញភារកិច្ចត្រូវតែធ្វើឡើងឡើងវិញជានិច្ច គឺមិនមែនដោយសារភាពខ្វះខាតនៃវិជ្ជាជីវៈ និងភាពខ្វះខាតនៃបទពិសោធន៍នោះទេ។ នោះគឺដោយសារតែមនុស្សរាប់ខ្លួនឯងជាសុចរិត និងក្រអឺតក្រទមខ្លាំងពេក ហើយពួកគេមិនសហការដោយចុះសម្រុងគ្នាទេ តែធ្វើសកម្មភាពតែម្នាក់ឯងនិងតាមអំពើចិត្ត ដោយជាលទ្ធផលពេលពួកគេបញ្ចប់កិច្ចការអ្វីមួយ ដែលកិច្ចការរបស់ពួកគេនោះមិនអាចសម្រេចបានទៅតាមអ្វីដែលពួកគេសមនឹងទទួលបាននោះទេ ដូច្នេះការខិតខំ គឺឥតប្រយោជន៍។ តើអ្វីជាបញ្ហាធ្ងន់ធ្ងរបំផុតនៅពីក្រោយរឿងនេះ? (និស្ស័យពុករលួយរបស់មនុស្ស)។ និស្ស័យពុករលួយនាំមកនូវឧបសគ្គធំៗ។ ហើយតើទិដ្ឋភាពនៃនិស្ស័យពុករលួយមួយណាដែលជះឥទ្ធិពលដល់លទ្ធផលនៃការបំពេញនូវភារកិច្ចរបស់ពួកគេ? (ភាពក្រអឺតក្រទម និងការរាប់ខ្លួនឯងជាសុចរិត)។ តើភាពក្រអឺតក្រទម និងការរាប់ខ្លួនឯងជាសុចរិតសម្ដែងចេញនៅក្នុងឥរិយបថដោយរបៀបណា? ការសម្រេចចិត្តតែម្នាក់ឯង ការមិនស្តាប់អ្នកដទៃ ការមិនពិគ្រោះជាមួយអ្នកដទៃ ការមិនសហការដោយចុះសម្រុង និងការដែលតែងតែចង់បានអំណាចក្នុងការសម្រេចចិត្តទៅលើរឿងរ៉ាវផ្សេងៗ។ ទោះបីជាមានបងប្អូនប្រុសស្រីល្អៗមួយចំនួនអាចនឹងសហការក្នុងការអនុវត្តនូវភារកិច្ចជាក់លាក់ណាមួយក៏ដោយ ក៏ពួកគេម្នាក់ៗធ្វើតែភារកិច្ចផ្ទាល់ខ្លួនពួកគេតែប៉ុណ្ណោះ តែអ្នកដឹកនាំក្រុម ឬអ្នកដែលទទួលបន្ទុក តែងតែចង់បានអំណាចក្នុងការសម្រេចចិត្ត។ អ្វីៗដែលពួកគេកំពុងធ្វើ ពួកគេមិនដែលសហការគ្នាដោយចុះសម្រុងគ្នាជាមួយអ្នកដទៃនោះទេ ហើយពួកគេមិនចូលរួមប្រកបគ្នា ហើយពួកគេចាប់ផ្តើមធ្វើអ្វីៗដោយប្រញាប់ប្រញាល់ដោយមិនមានការព្រៀមគ្នាជាមុនជាមួយអ្នកដទៃឡើយ។ ពួកគេធ្វើឲ្យមនុស្សគ្រប់គ្នាស្តាប់តែពួកគេប៉ុណ្ណោះ ហើយនេះជាបញ្ហា។ លើសពីនេះទៅទៀត នៅពេលដែលអ្នកផ្សេងទៀតបានឃើញបញ្ហា ប៉ុន្តែមិនចេញមកដើម្បីបញ្ឈប់អ្នកទទួលបន្ទុកទេ នោះទីបំផុតវានឹងបង្កើតទៅជាស្ថានភាពមួយដែលអ្នកពាក់ព័ន្ធទាំងអស់ត្រូវធ្វើកិច្ចការរបស់ពួកគេឡើងវិញ ដោយធ្វើឲ្យពួកគេខ្លួនឯងអស់កម្លាំងខ្លាំងនៅក្នុងដំណើរការនេះ។ ដូច្នេះតើអ្នកផ្សេងទៀតមានទំនួលខុសត្រូវដែរឬទេ? (មាន)។ មួយវិញទៀត អ្នកដែលទទួលបន្ទុកធ្វើកិច្ចការតែម្នាក់ឯង និងតាមអំពើចិត្ត ដោយទទូចធ្វើអ្វីតាមវិធីរបស់ខ្លួន ហើយអ្នកផ្សេងទៀតមិនធ្វើអ្វីដើម្បីបញ្ឈប់ពួកគេឡើយ ហើយអ្វីដែលធ្ងន់ធ្ងរជាងនេះទៅទៀត ពួកគេថែមទាំងធ្វើតាមទៀតផង។ តើការធ្វើដូចនេះមិននាំឲ្យពួកគេចូលរួមក្នុងការសមគំនិតទេឬអី? ប្រសិនបើអ្នកមិនបង្អាក់ រារាំង ឬបើកបង្ហាញពីមនុស្សនេះទេ ប៉ុន្តែផ្ទុយទៅវិញបែជាធ្វើតាមពួកគេ ហើយអនុញ្ញាតឲ្យពួកគេគ្រប់គ្រងអ្នកវិញ តើអ្នកមិនមែនកំពុងតែផ្តល់សេរីភាពធ្វើអ្វីតាមចិត្ដទៅចំពោះកិច្ចការនៃការយាយីរបស់សាតាំងទេឬអី? នេះប្រាកដណាស់ថាជាបញ្ហារបស់អ្នក។ ម៉្យាងវិញទៀត នៅពេលដែលអ្នកឃើញបញ្ហាមួយ ប៉ុន្តែមិនរាយការណ៍ ហើយបែរជាយល់ស្របតាមរហូតវិញ តើនេះមិនមែនជាការបង្ហាញពីភាពមិនស្មោះត្រង់ទេឬ? ត្រូវហើយ វាច្បាស់ណាស់ថាអ៊ីចឹង ដែលជាការបង្ហាញភាពមិនស្មោះត្រង់ចំពោះព្រះជាម្ចាស់។ អ្វីដែលធ្វើឲ្យបញ្ហានេះកាន់តែធ្ងន់ធ្ងរ គឺថាអ្នកតែងតែធ្វើសកម្មភាពដែលសមគំនិតនឹងសាតាំង អ្នកធ្វើជាអ្នកបម្រើ និងជាអ្នកដើរតាម ហើយអ្នកមិនមានភក្តីភាពចំពោះភារកិច្ច និងការទទួលខុសត្រូវរបស់អ្នកទេ តែមានភក្ដីភាពខ្លាំងចំពោះសាតាំង។ ចំពោះភាពខ្វះខាតនៃវិជ្ជាជីវៈ អ្នកអាចបន្ដការរៀនសូត្រ និងគួបផ្សំនូវបទពិសោធន៍របស់អ្នកបានភ្លាមៗនៅពេលធ្វើកិច្ចការ។ បញ្ហាបែបនេះអាចដោះស្រាយបានយ៉ាងងាយស្រួល។ អ្វីដែលពិបាកបំផុតក្នុងការដោះស្រាយនោះ គឺនិស្ស័យពុករលួយរបស់មនុស្ស។ ប្រសិនបើនិស្ស័យពុករលួយនេះមិនត្រូវបានដោះស្រាយ ប្រសិនបើអ្នករាល់គ្នាមិនស្វះស្វែងរកសេចក្ដីពិតទេ ប៉ុន្តែតែងតែដកថយ និងយល់ស្របតាម ហើយបើអ្នកមិនទទួលខុសត្រូវ ហើយប្រសិនបើមាននរណាម្នាក់ធ្វើអ្វីខុស តែអ្នកមិនបានណែនាំប្រាប់ពីកំហុសនោះ ឬបង្ហាញពីកំហុសនោះ ហើយអ្នកមិនដោះស្រាយពីបញ្ហាកំហុសនោះ ហើយប្រសិនបើអ្នកយកកិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់ជារឿងលេងសើច ជាល្បែងកំសាន្ត ហើយប្រសិនបើអ្នកមិនបំពេញភារកិច្ច និងទំនួលខុសត្រូវរបស់អ្នកទេ នោះវឌ្ឍនភាពនៃកិច្ចការនឹងត្រូវពន្យាពេលម្ដងហើយម្តងទៀត។ ការបំពេញភារកិច្ចបែបនេះ គឺជាភាពមិនស្មោះត្រង់។

ដកស្រង់ពី «ការបំពេញភារកិច្ចដ៏ត្រឹមត្រូវ តម្រូវឲ្យមានកិច្ចសហការដែលចុះសម្រុងគ្នា» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ

មនុស្សខ្លះមានការភ័យខ្លាចជាពិសេសចំពោះការទទួលខុសត្រូវ។ ប្រសិនបើដំណាក់ព្រះជាម្ចាស់ប្រគល់កិច្ចការឲ្យពួកគេធ្វើ ពួកគេចង់ដឹងថាតើវាតម្រូវឲ្យមានទំនួលខុសត្រូវដែរឬទេ។ នៅពេលនរណាម្នាក់ប្រាប់ពួកគេថា «ប្រាកដណាស់អ្នកនឹងត្រូវទទួលខុសត្រូវខ្លះៗ ហើយអ្នកប្រាកដជានឹងត្រូវដោះស្រាយ ប្រសិនបើអ្នកធ្វើមិនបានល្អ» បន្ទាប់មកពួកគេនឹងនិយាយថា «អ៊ីចឹងចាំខ្ញុំគិតសិន»។ ពួកគេគិតអំពីការនេះពេញមួយយប់ ហើយនៅថ្ងៃបន្ទាប់ ពួកគេបដិសេធដោយនិយាយថា «ខ្ញុំបានគិតពិចារណាយ៉ាងយ៉ាងយកចិត្តទុកដាក់ ហើយខ្ញុំមានអារម្មណ៍ថាខ្ញុំមិនសមនឹងភារកិច្ចនេះទេ។ ខ្ញុំគិតថាអ្នកគួរតែរកអ្នកផ្សេងទៅ»។ តើមនុស្សម្នាក់នេះកំពុងបដិសេធអ្វី? ពួកគេកំពុងបដិសេធមិនទទួលយកបញ្ជាបេសកកម្ម។ មានមនុស្សខ្លះ នៅពេលផ្តល់កិច្ចការឲ្យធ្វើ ដំបូងស្រមៃគិតថាវានឹងងាយស្រួល ដូចដែលពួកគេបានធ្វើកិច្ចការក្នុងចំណោមអ្នកមិនជឿ កិច្ចការដែលអាចធ្វើបញ្ចប់បានដោយការខិតប្រឹងបន្តិចបន្តួច។ ក្រោយមកនៅពេលពួកគេឃើញថាកិច្ចការមិនងាយស្រួលដូចដែលពួកគេបានគិត ពួកគេបានបង្កើតជាល្បិចមួយគឺ «ដើម្បីគេចចេញពីការទទួលខុសត្រូវ ខ្ញុំនឹងគ្រាន់តែរាយការណ៍ជាបន្ទាន់នូវបញ្ហាណាមួយដែលខ្ញុំបានជួបប្រទះ ហើយឲ្យអ្នកដឹកនាំដោះស្រាយបញ្ហានោះ។ អ្នកដឹកនាំអាចដោះស្រាយបញ្ហានោះបានតាមតែពួកគេពេញចិត្ត។ ទោះយ៉ាងណា ខ្ញុំបានធ្វើរបាយការណ៍របស់ខ្ញុំរួចហើយ ដូច្នេះវាអាស្រ័យលើអ្នកដឹកនាំដែលត្រូវដោះស្រាយប៉ុណ្ណោះ។ ដៃរបស់ខ្ញុំនឹងត្រូវជ្រះស្រឡះពីបញ្ហានោះ។ ប្រសិនបើពួកគេដោះស្រាយបានល្អ ខ្ញុំអាចបន្តធ្វើកិច្ចការនេះ ហើយប្រសិនបើពួកគេធ្វើវាមិនបានល្អ នោះមិនមានអី្វទាក់ទងនឹងខ្ញុំទេ។ ខ្ញុំនឹងមិនដោះស្រាយបញ្ហានោះទេ ហើយអ្វីដែលអាក្រក់បំផុតនោះគឺវាមិនអាក្រក់ដល់ថ្នាក់ដែលខ្ញុំត្រូវគេបញ្ឈប់ ហើយកាន់តែមិនដល់ថ្នាក់ត្រូវគេបណ្តេញចេញពីពួកជំនុំនោះដែរ»។ នេះគឺជាចេតនារបស់ពួកគេ។ ជាលទ្ធផល នៅពេលដែលពួកគេជួបបញ្ហាអ្វីមួយ រឿងតែមួយគត់ដែលពួកគេធ្វើ គឺទូរស័ព្ទទៅកាន់អ្នកដឹកនាំ ហើយប្រាប់អ្នកដឹកនាំថាពួកគេមិនអាចដោះស្រាយវាដោយខ្លួនឯងបានទេ។ ប្រសិនបើអ្នកដឹកនាំប្រាប់ពួកគេនូវអ្វីដែលពួកគេគួរធ្វើ ពួកគេរកក៏លេសផ្សេងទៀតដែលមិនអាចធ្វើកិច្ចការនោះបាន ហើយស្នើសុំឲ្យអ្នកដឹកនាំទទួលខុសត្រូវត្រូវលើកិច្ចការនោះវិញ។ ពេលប្រឈមនឹងបញ្ហា ពួកគេមិនឆ្លុះបញ្ចាំងពីបញ្ហា ហើយស្វែងរកគោលការណ៍នៃសេចក្ដីពិតដែលនៅពីក្រោយបញ្ហានោះទេ ហើយពួកគេក៏មិនព្យាយាមរកវិធីដើម្បីដោះស្រាយវាដែរ។ ជំនួសមកវិញ ពួកគេធ្វើអ្វីគ្រប់យ៉ាងដែលពួកគេអាចធ្វើបានដើម្បីស្វែងរកអ្នកដឹកនាំដើម្បីដោះស្រាយវា ដោយព្យាយាមដកចេញនូវការទទួលខុសត្រូវរបស់ពួកគេ ដោយមិនគិតពីរបៀបដែលពួកគេខ្លួនឯងអាចដោះស្រាយវាបាននោះឡើយ។ តើការបំពេញភារកិច្ចរបស់ពួកគេតាមរបៀបនេះបង្ហាញពីភក្ដីភាពចំពោះព្រះជាម្ចាស់ឬទេ? (ទេ)។ នេះគេហៅថាជាការដកចេញនូវទំនួលខុសត្រូវ និងមិនអើពើចំពោះភារកិច្ចរបស់ពួកគេ។ ពួកគេប្រព្រឹត្តដោយភាពវាងវៃ ហើយបដិសេធមិនទទួលខុសត្រូវ។ ពួកគេចំណាយតែកម្លាំងពលកម្មរបស់ខ្លួន ប៉ុន្តែមិនមែនចេញពីដួងចិត្តរបស់ពួកគេទេ។ ពួកគេគិតថា «តើមានអ្វីកើតឡើងប្រសិនបើខ្ញុំទទួលយកកិច្ចការនេះ ហើយបែរជាបង្កើតទៅជាកំហុសវិញនោះ?» នេះគឺជាចំណុចស្នូលនៃក្តីកង្វល់របស់ពួកគេ។ អ៊ីចឹង តើអ្នកអាចព្យាយាមធ្វើដោយមិនឲ្យមានកំហុសបានទេ? នរណាក៏ធ្លាប់ធ្វើខុសដែរ។ ប្រសិនបើចេតនារបស់ពួកគេត្រឹមត្រូវ ប៉ុន្តែពួកគេខ្វះបទពិសោធន៍ ប្រសិនបើពីមុនមកពួកគេមិនដែលដោះស្រាយបញ្ហាស្រដៀងគ្នាទេ ប៉ុន្តែពួកគេនៅតែធ្វើអ្វីគ្រប់យ៉ាងដែលពួកគេអាចធ្វើបាន តើអ្នកគិតថាព្រះជាម្ចាស់នឹងទតឃើញការដែលពួកគេធ្វើនោះទេ? ពួកគេមិនគិតថាទ្រង់នឹងទតឃើញការដែលពួកគេធ្វើនោះទេ។ ពួកគេនិយាយថា «ទេ នៅពេលដែលគ្រានោះមកដល់ ខ្ញុំនឹងត្រូវស្តីបន្ទោសចំពោះកំហុសណាមួយ។ តើបានប្រយោជន៍អ្វីទៅដែលខ្ញុំត្រូវដាក់ចិត្តខំប្រឹងព្យាយាមនោះ? តើអ្នកណានឹងដឹងថាខ្ញុំបានប្រឹងព្យាយាមអស់ពីចិត្តទៅ? តើអ្នកណានឹងមើលឃើញ? តើមិនមែនជាខ្ញុំដែលត្រូវដោះស្រាយទេឬអី? តើមិនមែនជាខ្ញុំដែលនឹងត្រូវទទួលខុសត្រូវជាចម្បងទេឬ? តើខ្ញុំអាចទៅនិយាយប្រាប់អំពីភាពអយុត្តិធម៌ដែលខ្ញុំរងទុក្ខនៅឯណាទៅ?» តើហេតុដូចម្តេចបានជាអាចមានភាពអយុត្តិធម៌នៅក្នុងដំណាក់របស់ព្រះជាម្ចាស់បាន? ទោះបីជាមាននរណាម្នាក់ដោះស្រាយជាមួយអ្នកដោយភាពមិនត្រឹមត្រូវក៏ដោយ ក៏ព្រះជាម្ចាស់អាចទតឃើញដែរ។ អ្នកត្រូវតែជឿដូច្នេះ។ ព្រះជាម្ចាស់ពិនិត្យមើលអ្វីៗគ្រប់យ៉ាង ហើយទ្រង់ពិនិត្យមើលដួងចិត្តរបស់មនុស្ស។ ប្រសិនបើអ្នកមិនជឿសូម្បីតែការនោះ អ៊ីចឹងវាមិនមានអ្វីខុសប្លែកទេថាតើអ្នកបំពេញភារកិច្ចរបស់អ្នកឬអត់នោះ។ ដោយការភ័យខ្លាចថាត្រូវរែកពន់នូវទំនួលខុសត្រូវ រឿងដំបូងដែលពួកគេធ្វើនៅពេលមានបញ្ហាកើតឡើង គឺត្រូវស្វែងរកអ្នកដឹកនាំ។ ពួកគេប្រាប់អ្នកដឹកនាំអំពីបញ្ហា ជំនួសឲ្យការដោះស្រាយចំពោះបញ្ហា និងដោះស្រាយបញ្ហានោះដោយខ្លួនឯងជាមុន។ តាមពិត មានមនុស្សមួយចំនួនដែលបានជូនដំណឹងដល់អ្នកដឹកនាំ ខណៈដែលពួកគេកំពុងដោះស្រាយបញ្ហានោះដោយខ្លួនឯង ប៉ុន្តែអ្នកផ្សេងទៀតមិនបានធ្វើបែបនេះទេ។ បន្ទាប់ពីជូនដំណឹងទៅអ្នកដឹកនាំ ពួកគេគ្រាន់តែអង្គុយ ហើយរង់ចាំ ជំនួសឲ្យការគ្រប់គ្រងនូវបញ្ហាដោយធ្វើសកម្មភាពដើម្បីឲ្យមានដំណោះស្រាយ។ ពួកគេរង់ចាំការបញ្ជាដោយគ្មានសកម្មភាព។ ពួកគេធ្វើសកម្មភាពតែនៅពេលអ្នកដឹកនាំចង្អុលប្រាប់ផ្លូវ ហើយពួកគេធ្វើទៅតាមតែអ្វីដែលអ្នកដឹកនាំប្រាប់ពួកគេតែប៉ុណ្ណោះ។ ពួកគេមិនធ្វើអ្វីទាំងអស់ទាល់តែពួកគេទទួលបានការណែនាំឲ្យធ្វើ ដោយជំនួសមកវិញនូវការពន្យាពេល រង់ចាំនរណាម្នាក់ស្រែកដាក់ពួកគេ ឬវាយពួកគេឲ្យធ្វើសកម្មភាព។ តើមនុស្សប្រភេទនេះពិតជាកំពុងបំពេញភារកិច្ចរបស់ពួកគេទេ? ការនេះមិនមែនជាការបម្រើដោយភក្ដីភាពនោះទេ។ ពួកគេមិនសមនឹងបំពេញភារកិច្ចទេ។ មនុស្សមួយចំនួនត្រូវបានកាត់ចេញដោយសារតែពួកគេមានអាកប្បកិរិយាបែបនេះចំពោះការអនុវត្តភារកិច្ចរបស់ពួកគេ។ សូម្បីតែឥឡូវនេះពួកគេនៅតែមិនអាចយល់បានថា «ហេតុអ្វីបានជាខ្ញុំត្រូវបានគេបញ្ជូនទៅដោយគ្មានមេត្តា ខណៈពេលដែលខ្ញុំកំពុងបំពេញភារកិច្ចរបស់ខ្ញុំដោយពេញចិត្តដូច្នេះ?» សូម្បីតែឥឡូវនេះ ពួកគេនៅតែមិនយល់។ អ្នកដែលមិនដេញតាមសេចក្ដីពិត ប្រហែលជារស់នៅពេញមួយជីវិតរបស់ពួកគេដោយមិនយល់ ហើយផ្ទុយទៅវិញពួកគេពន្យល់ពីវាដោយតក្កវិជ្ជាផ្ទាល់ខ្លួន។ ពួកគេគិតថា «ការការពារខ្លួន គឺជាសភាវគតិ ហើយវាជាអ្វីដែលយើងគួរធ្វើ។ តើអ្នកណាដែលមិនការពារខ្លួន? តើអ្នកណាមិនមើលដោយប្រុងប្រយ័ត្នដោយខ្លួនឯង? តើអ្នកណាមិនទុកច្រកឲ្យខ្លួនគេគេចខ្លួនបាន?» ប្រសិនបើអ្នកការពារខ្លួនអ្នក ហើយទុកឲ្យខ្លួនអ្នកមានច្រកដើម្បីគេចខ្លួន តើអ្នកកំពុងអនុវត្តសេចក្ដីពិតទេ? ឥឡូវនេះអ្នកកំពុងបំពេញភារកិច្ចរបស់អ្នកនៅក្នុងដំណាក់របស់ព្រះជាម្ចាស់។ តើគោលការណ៍ទីមួយនៃការអនុវត្តភារកិច្ចគឺជាអ្វី? គឺថា ជាដំបូងអ្នកត្រូវតែបំពេញភារកិច្ចដោយអស់ពីចិត្ត ដើម្បីសម្រេចអ្វីៗដោយប្រឹងធ្វើកិច្ចការខ្លាំង ដូច្នេះអ្នកអាចការពារផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់បាន។ នេះគឺជាគោលការណ៍សេចក្ដីពិតមួយដែលអ្នកគួរតែអនុវត្ត។ ការទុកឲ្យខ្លួនឯងមានច្រកដើម្បីគេចខ្លួន ហើយការពារខ្លួនឯង គឺជាគោលការណ៍នៃការអនុវត្តធ្វើតាមអ្នកមិនជឿ ដែលជាទស្សនវិជ្ជាខ្ពស់បំផុតរបស់ពួកគេ។ ការគិតពិចារណាពីខ្លួនឯងជាមុនក្នុងគ្រប់ការទាំងអស់ ហើយគិតតែពីប្រយោជន៍ផ្ទាល់ខ្លួនមុនអ្វីៗទាំងអស់ មិនគិតពីអ្នកដទៃ មិនមានទំនាក់ទំនងសម្រាប់ផលប្រយោជន៍នៃដំណាក់ព្រះជាម្ចាស់ និងសម្រាប់ផលប្រយោជន៍ដល់អ្នកដទៃ គិតពីផលប្រយោជន៍ផ្ទាល់ខ្លួនពួកគេជាមុន ហើយបន្ទាប់មកគិតពីច្រកគេចខ្លួនរបស់ពួកគេ តើនោះមិនមែនជាការរបស់អ្នកមិនជឿទេឬ? នេះគឺច្បាស់ណាស់ថាជាបទដ្ឋានរបស់អ្នកមិនជឿ។ មនុស្សប្រភេទនេះមិនសមនឹងបំពេញភារកិច្ចទេ។

ដកស្រង់ពី «ពួកគេនឹងឱ្យអ្នកដទៃស្តាប់បង្គាប់តែពួកគេ មិនមែនស្ដាប់បង្គាប់សេចក្តីពិត ឬព្រះជាម្ចាស់ទេ (ផ្នែកទីមួយ)» នៅក្នុងសៀវភៅ ការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្

តើអ្វីទៅជានិស្ស័យនៃការមិនទទួលខុសត្រូវ? វាជាការបញ្ឆោត។ វត្ថុដែលទាក់ទាញបំផុតនៅក្នុងទស្សនវិជ្ជារបស់មនុស្សសម្រាប់ការរស់នៅ គឺជាការបញ្ឆោត។ មនុស្សគិតថា ប្រសិនបើពួកគេមិនធ្វើការបញ្ឆោតទេ នោះពួកគេនឹងទទួលខុសត្រូវចំពោះការធ្វើឲ្យអ្នកដទៃអាក់អន់ចិត្ត ហើយមិនអាចការពារខ្លួនពួកគេបានទេ។ ពួកគេគិតថាពួកគេត្រូវតែធ្វើការបញ្ឆោតដែលសមល្មមដើម្បីមិនឲ្យនរណាម្នាក់មិនពេញចិត្ត ឬឈឺចាប់ ដោយហេតុនេះនាំឲ្យពួកគេមានសុវត្ថិភាព ការពារជីវភាពរស់នៅរបស់ពួកគេ និងទទួលបាននូវជំហររឹងមាំពីចំណោមមហាជន។ នេះជារបៀបដែលមនុស្សធ្វើនៅក្នុងពិភពនៃអ្នកមិនជឿ។ ហេតុអ្វីបានជាមនុស្សខ្លះនៅក្នុងដំណាក់របស់ព្រះជាម្ចាស់នៅតែធ្វើដូច្នេះ? ដើម្បីមើលឃើញអ្វីមួយដែលធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ ពួកគេមិននិយាយអ្វីទាំងអស់។ ពួកគេក៏អាចនិយាយផងដែរថា «ប្រសិនបើនរណាម្នាក់ចង់និយាយអំពីរឿងនេះ ទុកឲ្យពួកគេនិយាយទៅ ខ្ញុំនឹងមិននិយាយទេ។ ខ្ញុំនឹងមិនធ្វើឲ្យនរណាម្នាក់មិនពេញចិត្តនឹងខ្ញុំ ឬរងនូវហានិភ័យនោះទេ»។ នេះគឺជាការមិនទទួលខុសត្រូវ និងការបញ្ឆោត ហើយមនុស្សបែបនេះមិនគួរឲ្យទុកចិត្តនោះទេ។ ដើម្បីការពារនូវការឲ្យតម្លៃខ្លួនឯង កេរ្តិ៍ឈ្មោះ សុចរិតភាព និងសេចក្តីថ្លៃថ្នូររបស់ពួកគេ ពួកគេនឹងប្រគល់ប្រាក់ដែលពួកគេរកបាន ប្រគល់ឲ្យម្ចាស់គេវិញ ស្វែងរកនូវសេចក្តីអំណរដោយការជួយអ្នកដទៃ លះបង់ជីវិតរបស់ពួកគេសម្រាប់បុព្វហេតុយុត្តិធម៌ ធ្វើអ្វីមួយសម្រាប់អ្នកដទៃ ហើយមិនស្ទាក់ស្ទើរក្នុងការបង់ថ្លៃអ្វីមួយឡើយ។ ទោះយ៉ាងណាក៏ដោយ នៅពេលដែលចាំបាច់ដើម្បីការពារផលប្រយោជន៍ដំណាក់របស់ព្រះជាម្ចាស់ ដើម្បីការពារសេចក្ដីពិត និងដើម្បីការពារយុត្តិធម៌ ការទាំងអស់នេះទៅជារលាយបាត់ ហើយពួកគេលែងអនុវត្តនូវសេចក្ដីពិតតទៅទៀត។ តើមានរឿងអី? មាននិស្ស័យមួយកំពុងតែកើតមាននៅទីនេះ គឺមនុស្សដែលកំពុងស្អប់ខ្ពើមសេចក្ដីពិត។ ហេតុអ្វីខ្ញុំនិយាយថាពួកគេមាននិស្ស័យស្អប់ខ្ពើមសេចក្ដីពិត? នេះកើតឡើងពីការពិតដែលថា នៅពេលមួយមានអ្វីម៉្យាងប៉ះទៅនឹងភាពពិតនៃរឿងរ៉ាវវិជ្ជមាន មនុស្សរត់ភៀសខ្លួន ហើយខ្មាស់អៀន។ ទោះបីជាពួកគេអាចមានអារម្មណ៍គិតពីការបន្ទោសខ្លួនឯងក៏ដោយ ក៏ពួកគេមិនខ្វល់ និងចង់បញ្ឈប់មិនឲ្យកើតឡើង ហើយគិតថា «ខ្ញុំនឹងមិនធ្វើដូច្នោះទេ ដោយសារវាជារឿងល្ងីល្ងើ» ឬម៉្យាងទៀតពួកគេគិតថាវាមិនមែនជារឿងសំខាន់ ហើយពួកគេអាចនិយាយអំពីរឿងនេះនៅពេលក្រោយ។ នៅពេលនិយាយអំពីការលើកស្ទួយយុត្តិធម៌ និងរឿងរ៉ាវវិជ្ជមាន ពួកគេរត់គេច ហើយមិនទទួលខុសត្រូវ។ ពួកគេធ្វើមិនឃើញ ហើយមិនយកចិត្តទុកដាក់ខ្លាំងលើបញ្ហានោះទេ។ នេះគឺជាឧទាហរណ៍មួយនៃការមិនមានសេចក្តីស្រឡាញ់ចំពោះរឿងវិជ្ជមាន និងការស្អប់ខ្ពើមសេចក្ដីពិត។ ដូច្នេះតើអ្នកគួរអនុវត្តយ៉ាងដូចម្តេចនៅពេលដែលបញ្ហានេះកើតឡើង? តើអ្វីខ្លះជាគោលការណ៍? ប្រសិនបើបញ្ហាទាក់ទងនឹងផលប្រយោជន៍នៃព្រះដំណាក់របស់ព្រះជាម្ចាស់ ឬធ្វើជាបន្ទាល់អំពីព្រះជាម្ចាស់ នោះអ្នកត្រូវតែប្រព្រឹត្ដដោយប្រាកដប្រជាឲ្យបានដូចទៅនឹងការដែលអ្នកទទួលបានផលប្រយោជន៍ផ្ទាល់ខ្លួនអ៊ីចឹងដែរ គឺត្រូវព្យាយាមគ្រប់បែបយ៉ាងដើម្បីសម្រេចឲ្យបាន ដែលនេះជាអាកប្បកិរិយារបស់អ្នកដែលស្រឡាញ់សេចក្ដីពិត និងរឿងរ៉ាវវិជ្ជមាន ជាអ្នកដែលមានការទទួលខុសត្រូវ។ ប្រសិនបើអ្នករាល់គ្នាមិនមានឥរិយាបថបែបនេះទេ ហើយគ្រាន់តែធ្វើការដោះស្រាយរឿងរ៉ាវរបស់អ្នកដោយមិនប្រាកដប្រជា ហើយអ្នកគិតថា «ខ្ញុំនឹងធ្វើអ្វីៗដែលស្ថិតក្នុងវិសាលភាពនៃកាតព្វកិច្ចរបស់ខ្ញុំ ប៉ុន្តែខ្ញុំមិនខ្វល់ពីអ្វីផ្សេងទៀតទេ។ ប្រសិនបើអ្នកសួរខ្ញុំអ្វីមួយ ខ្ញុំនឹងឆ្លើយទៅអ្នកវិញប្រសិនបើខ្ញុំមានអារម្មណ៍ល្អ។ បើមិនដូច្នោះទេ ខ្ញុំនឹងមិនឆ្លើយឡើយ។ នេះគឺជាឥរិយាបថរបស់ខ្ញុំ» បើដូច្នេះ នេះហើយគឺជាប្រភេទនៃនិស្ស័យរបស់អ្នក។ ដោយគ្រាន់តែដើម្បីការពារនូវតួនាទីផ្ទាល់ខ្លួន កេរ្តិ៍ឈ្មោះ ការឲ្យតម្លៃខ្លួនឯង និងគ្រាន់តែដើម្បីការពារតែអ្វីដែលទាក់ទងនឹងផលប្រយោជន៍ផ្ទាល់ខ្លួន តើមនុស្សម្នាក់អាចការពារបុព្វហេតុយុត្តិធម៌បានទេ? តើពួកគេការពាររឿងរ៉ាវវិជ្ជមានឬទេ? កត្តាជម្រុញដ៏តូចតាច និងអាត្មានិយមទាំងនេះ គឺជានិស្ស័យនៃការស្អប់ខ្ពើមសេចក្ដីពិត។ ភាគច្រើននៃអ្នករាល់គ្នា សម្ដែងចេញនូវអាកប្បកិរិយាទាំងនេះជាញឹកញាប់ ហើយនៅពេលដែលអ្នកជួបប្រទះអ្វីមួយដែលទាក់ទងនឹងផលប្រយោជន៍ក្រុមគ្រួសាររបស់ព្រះជាម្ចាស់ អ្នកនឹងភូតកុហក ហើយនិយាយថា «ខ្ញុំមិនបានឃើញទេ...។ ខ្ញុំមិនដឹងទេ...។ ខ្ញុំមិនបានឮទេ...»។ និយាយរួម មិនខ្វល់ថាអ្នកពិតជាមិនដឹងរឿងរ៉ាវ ឬធ្វើជាមិនដឹងក៏ដោយ គឺមាននិស្ស័យមួយកំពុងតែកើតមាននៅទីនេះ។

ដកស្រង់ពី ការប្រកបរបស់ព្រះជាម្ចាស់

មនុស្សភាគច្រើនចង់ស្វែងរក និងអនុវត្តសេចក្ដីពិត ប៉ុន្តែជាលើកច្រើនសា ពួកគេគ្រាន់តែមានការតាំងចិត្ត និងចំណង់ក្នុងការធ្វើបែបនេះប៉ុណ្ណោះ។ ពួកគេពុំមានជីវិតដែលមានសេចក្ដីពិតនៅក្នុងខ្លួនពួកគេឡើយ។ ជាលទ្ធផល នៅពេលដែលពួកគេជួបប្រទះកម្លាំងអាក្រក់ ឬជួបមនុស្សទុច្ចរិត និងមនុស្សអាក្រក់ដែលប្រព្រឹត្តអំពើអាក្រក់ ឬជួបមេដឹកនាំក្លែងក្លាយ និងពួកទទឹងនឹងព្រះគ្រីស្ទ ដែលកំពុងធ្វើអ្វីដែលបំពានលើគោលការណ៍ ដែលធ្វើឲ្យកិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់រងការខូចខាត និងបង្កគ្រោះថ្នាក់ដល់រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ នោះពួកគេបាត់បង់សេចក្ដីក្លាហានដើម្បីក្រោកឈរ និងនិយាយវាហើយ។ តើមានន័យដូចម្តេចនៅពេលដែលអ្នកគ្មានសេចក្ដីក្លាហាន? តើវាមានន័យថាអ្នកស្ទាក់ស្ទើរ ឬមិនច្បាស់លាស់មែនទេ? ឬតើនេះដោយសារតែអ្នកមិនយល់ច្បាស់ ទើបហេតុនេះហើយបានជាអ្នកពុំមានជំនឿចិត្តក្នុងការនិយាយវាចេញមកមែនទេ? គឺសុទ្ធតែពុំមែនទាំងអស់។ នោះគឺដោយសារតែអ្នកត្រូវគ្រប់គ្រងដោយនិស្ស័យពុករលួយជាច្រើនបែបច្រើនយ៉ាង។ និស្ស័យមួយក្នុងចំណោមនិស្ស័យទាំងនោះ គឺការឆ្លាតបែបខូច។ អ្នកគិតដល់ខ្លួនឯងមុនគេ ដោយគិតថា៖ «ប្រសិនបើខ្ញុំនិយាយវាឡើងមក តើខ្ញុំនឹងបានប្រយោជន៍អ្វី? ប្រសិនបើខ្ញុំនិយាយវាមក ហើយធ្វើឲ្យនរណាម្នាក់មិនសប្បាយចិត្ត តើយើងនឹងត្រូវជួបមុខគ្នាទៅថ្ងៃមុខយ៉ាងដូចម្ដេច?» នេះគឺជាគំនិតឆ្លាតវៃបែបខូច មែនទេ? តើនេះមិនមែនមកពីនិស្ស័យឆ្លាតវៃបែបខូចទេឬអី? និស្ស័យមួយទៀត គឺអាត្មានិយមនិងកំណាញ់។ អ្នកគិតថា «ការបាត់ប្រយោជន៍នៅក្នុងសំណាក់របស់ព្រះជាម្ចាស់ តើមានអ្វីត្រូវពាក់ព័ន្ធនឹងខ្ញុំដែរទៅ? ចាំបាច់អ្វីឲ្យខ្ញុំត្រូវខ្វល់នោះ? គឺគ្មានអ្វីពាក់ព័ន្ធនឹងខ្ញុំនោះទេ។ បើទោះបីជាខ្ញុំឃើញនិងស្ដាប់ឮថាវាកើតឡើងមែន ខ្ញុំមិនចាំបាច់ត្រូវធ្វើអ្វីនោះទេ។ មិនមែនជាទំនួលខុសត្រូវរបស់ខ្ញុំទេ។ ខ្ញុំមិនមែនជាអ្នកដឹកនាំឯណា»។ និស្ស័យអស់ទាំងនេះគឺនៅក្នុងខ្លួនអ្នក ហាក់ដូចជាវាដុះចេញពីចិត្តរបស់អ្នកដោយមិនដឹងខ្លួន និងហាក់ដូចជាវាបានគ្រប់គ្រងលើនិស្ស័យដែលជាប់នៅក្នុងដួងចិត្តរបស់អ្នកជានិច្ច ជានិស្ស័យពុករលួយរបស់សាតាំងរបស់មនុស្ស។ និស្ស័យពុករលួយទាំងនេះ គ្រប់គ្រងលើគំនិតរបស់អ្នក ហើយចងដៃជើងរបស់អ្នកជាប់ ហើយវាគ្រប់គ្រងមាត់របស់អ្នក។ នៅពេលអ្នកចង់និយាយអ្វីចេញពីចិត្តរបស់អ្នក ពាក្យសម្ដីនោះដល់ត្រឹមបបូរមាត់របស់អ្នក ប៉ុន្តែអ្នកមិនអាចនិយាយអ្វីកើតទេ ឬប្រសិនបើអ្នកអាចនិយាយចេញមកបាន ពាក្យសម្ដីរបស់អ្នកបែរជាផ្សេងទៅវិញ ដោយទុកផ្លូវឲ្យអ្នកអាចក្រឡាស់វាបាន។ អ្នកនិយាយមិនច្បាស់ទាល់តែសោះ។ ក្រោយពីស្ដាប់រួច អ្នកដទៃមានអារម្មណ៍ថាជាសម្ដីគ្មានបានការ ហើយអ្វីដែលអ្នកបាននិយាយមក មិនបានដោះស្រាយបញ្ហាអ្វីឡើយ។ អ្នកគិតនឹងខ្លួនឯងថា៖ «ខ្ញុំបាននិយាយចេញទៅហើយ។ សតិសម្បជញ្ញៈរបស់ខ្ញុំ ក៏គ្មានការរំខានអ្វីដែរ។ ខ្ញុំបានធ្វើកិច្ចការរបស់ខ្ញុំហើយ»។ តាមពិតទៅ អ្នកដឹងក្នុងចិត្តហើយថា អ្នកមិនបាននិយាយអ្វីដែលអ្នកគួរនិយាយនោះទេ ហើយអ្វីដែលអ្នកបាននិយាយ គ្មានប្រយោជន៍អ្វីទេ ហើយបន្តបំផ្លាញដល់កិច្ចការនៅសំណាក់របស់ព្រះជាម្ចាស់ថែមទៀត។ អ្នកមិនបំពេញកិច្ចការរបស់អ្នកឡើយ ប៉ុន្តែអ្នកនិយាយក្ដែងៗថា អ្នកបានបំពេញកិច្ចការរបស់អ្នក ឬថាអ្នកមិនបានដឹងច្បាស់អំពីអ្វីដែលបានកើតនោះទេ។ ដូច្នេះ តើអ្នកមិនស្ថិតក្រោមការគ្រប់គ្រងពីនិស្ស័យពុករលួយរបស់សាតាំងទាំងស្រុងទេឬអី? បើទោះបីជាអ្វីដែលអ្នកគិតនៅក្នុងដួងចិត្តរបស់អ្នក និងអ្វីដែលអ្នកជឿថាត្រឹមត្រូវ ជារឿងល្អ ហើយរឿងនោះស្របតាមសេចក្ដីពិតក្ដី អ្នកមិនមែនជាម្ចាស់នៃមាត់របស់ខ្លួនឯងឡើយ ហើយអ្វីដែលអ្នកនិយាយ មិនដែលត្រូវគ្នានឹងចិត្តរបស់អ្នកឡើយ។ ពាក្យសម្ដីរបស់អ្នកតែងតែត្រូវឆ្លងកាត់ចិត្តនិងគំនិតរបស់អ្នក មុនពេលនិយាយចេញមក។ អ្នកដទៃមិនអាចដឹងពីអត្ថន័យនៃពាក្យសម្ដីនោះបានទេ ហើយអ្នកមានអារម្មណ៍ពេញចិត្តនឹងខ្លួនឯងខ្លាំងណាស់។ អ្នកមិនខ្វាយខ្វល់ថាតើការងាររបស់អ្នកធ្វើរួចហើយឬនៅនោះទេ នេះគឺជាចិត្តគំនិតរបស់អ្នក។ និស្ស័យពុករលួយបែបសាតាំងរបស់អ្នក កំពុងគ្រប់គ្រងលើអ្នក។ អ្នកមិនមែនជាម្ចាស់សូម្បីតែលើមាត់ខ្លួនឯងផ្ទាល់។ បើទោះបីជាអ្នកចង់បន្លឺសំឡេងជាពាក្យស្មោះត្រង់ក្ដី ក៏អ្នកមិនអាចធ្វើបានដែរ ហើយក៏មិនហ៊ាននិយាយវាចេញមកដែរ។ អ្នកមិនអាចធ្វើបានសូម្បីរឿងក្នុងចំណែកតូចមួយនៃរឿងរាប់ម៉ឺនចំណែកដែលអ្នកគប្បីធ្វើ គប្បីត្រូវនិយាយ និងគប្បីត្រូវទទួលខុសត្រូវ។ ដៃនិងជើងរបស់អ្នក ត្រូវចងជាប់ដោយនិស្ស័យពុករលួយរបស់សាតាំងរបស់អ្នក។ អ្នកមិនទទួលខុសត្រូវអ្វីទាំងអស់។ និស្ស័យពុករលួយរបស់សាតាំងរបស់អ្នក ប្រាប់អ្នកថាត្រូវនិយាយបែបណា ដូច្នេះហើយ អ្នកក៏និយាយបែបនោះឯង។ វាប្រាប់អ្នកថាត្រូវធ្វើអ្វី ហើយអ្នកក៏ធ្វើតាមនោះទៅ។ នៅក្នុងដួងចិត្តរបស់អ្នក អ្នកគិតថា៖ «ខ្ញុំនឹងសាកល្បងក្នុងពេលនេះ ហើយខ្ញុំនឹងអធិស្ឋានដល់ព្រះជាម្ចាស់។ ខ្ញុំបានក្រោកឈរ និងព្រមានដល់អស់អ្នកដែលបង្អាក់ដល់កិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់ ដែលមិនទទួលខុសត្រូវចំពោះភារកិច្ចរបស់ពួកគេ។ ខ្ញុំត្រូវតែមានទំនួលខុសត្រូវ»។ នៅពេលមានការលំបាកខ្លាំង អ្នកបានក្លាយជាម្ចាស់លើសេចក្ដីក្លាហានរបស់អ្នក និងនិយាយវាចេញមក។ ហេតុដូចនេះ នៅពេលដែលមនុស្សដទៃខឹងសប្បារ អ្នកមានអារម្មណ៍ខ្លាចរអារ និងរាថយក្រោយទៅវិញ។ តើអ្នកពិតជាមានទំនួលខុសត្រូវដែរឬទេ? តើអ្នកបានប្រើសេចក្ដីក្លាហានដើម្បីធ្វើអ្វីខ្លះ? តើអ្នកបានប្រើការប្ដេជ្ញាចិត្ត និងការតាំងចិត្តរបស់អ្នកដើម្បីធ្វើអ្វីខ្លះ? ការប្ដេជ្ញាចិត្តនិងការតាំងចិត្តរបស់អ្នកគ្មានបានការអ្វីទេ។ ច្បាស់ណាស់ អ្នករាល់គ្នាសុទ្ធតែបានជួបប្រទះស្ថានភាពស្រដៀងគ្នានេះជាច្រើនមកហើយ ហើយទីបំផុតទៅ អ្នកសុទ្ធតែទទូចសុំសេចក្ដីមេត្តាករុណា ដោយពោលថា៖ «ចប់ហើយ។ ខ្ញុំមិនស្រឡាញ់សេចក្ដីពិតទេ មើលទៅហាក់ដូចជាខ្ញុំត្រូវបានគេដកចេញអ៊ីចឹង ហើយខ្ញុំមិនអាចស្វែងរកសេចក្ដីពិតបានទេ»។ វាគឺជាការពិតដែលថា អ្នកមិនស្រឡាញ់សេក្ដីពិត ប៉ុន្តែតើអ្នកបានស្វែងរកសេចក្ដីពិតហើយឬនៅ? អ្នកពុំបានស្វែងរកសេចក្ដីពិតឡើយ ហើយអ្នកក៏មិនបានអនុវត្តសេចក្ដីពិតដែរ ក៏ប៉ុន្តែអ្នកនៅតែបន្តអធិស្ឋាន បង្កើតការប្ដេជ្ញាចិត្ត ធ្វើការតាំងចិត្ត និងធ្វើការស្បថស្បែដដែល។ ហើយតើទង្វើទាំងនេះទទួលបានអ្វីខ្លះមកវិញ? អ្នកនៅតែជាមនុស្សដែលស្ដាប់តាមគេគ្រប់រឿងដដែល៖ «ខ្ញុំមិនញុះញង់នរណាម្នាក់ទេ ហើយខ្ញុំក៏មិនធ្វើឲ្យនរណាម្នាក់មិនសប្បាយចិត្តដែរ។ ប្រសិនបើបញ្ហាណាមួយមិនពាក់ព័ន្ធនឹងខ្ញុំ នោះខ្ញុំនឹងនៅឲ្យឆ្ងាយពីវា។ ខ្ញុំនឹងមិននិយាយអ្វីទាំងអស់អំពីរឿងណាដែលគ្មានពាក់ព័ន្ធនឹងខ្ញុំ ហើយក៏គ្មានករណីលើកលែងដែរ។ ប្រសិនបើមានរឿងអ្វីមួយដែលធ្វើឲ្យខូចដល់ប្រយោជន៍ផ្ទាល់ខ្លួនរបស់ខ្ញុំ កិត្តិយសខ្ញុំ ឬតម្លៃផ្ទាល់ខ្លួនរបស់ខ្ញុំ ខ្ញុំនឹងនៅតែមិនខ្វល់ចំពោះរឿងទាំងនោះដែរ ហើយត្រូវពិនិត្យមើលរឿងទាំងនោះដោយប្រុងប្រយ័ត្ន។ ខ្ញុំនឹងមិនធ្វើអ្វីលឿនពេកនោះទេ។ ដែកគោលណាដែលហើបចេញមកក្រៅ មុខជាត្រូវគេដំមុនគេមិនខាន ហើយខ្ញុំមិនល្ងង់នោះទេ!» អ្នកស្ថិតនៅក្រោមការគ្រប់គ្រងទាំងស្រុងដោយនិស្ស័យពុករលួយរបស់អ្នក ដោយសេចក្ដីទុច្ចរិត ការឆ្លាតវៃបែបខូច ដោយភាពរឹងត្បឹង និងដោយការស្អប់ខ្ពើមសេចក្ដីពិត។ វាបំផ្លាញអ្នកឲ្យរាបដល់ដី ហើយវាកាន់តែលំបាកឡើងដោយធ្វើឲ្យអ្នកពិបាកនឹងអាចទ្រាំទ្របានជាងកងពាក់លើក្បាលរបស់ស្ដេចស្វាស៊ុនអ៊ូខុងទៅទៀត។ ការរស់នៅក្រោមនិស្ស័យពុករលួយ គឺមានការហត់នឿយ និងការឈឺចាប់ខ្លាំងណាស់។ ប្រាប់ខ្ញុំបានទេ ប្រសិនបើអ្នករាល់គ្នាមិនបានស្វែងរកសេចក្ដីពិតទេ តើវាងាយស្រួលក្នុងលុបបំបាត់និស្ស័យរបស់អ្នកដែរឬទេ? តើបញ្ហានេះអាចដោះស្រាយបានដែរឬទេ? ខ្ញុំប្រាប់អ្នករាល់គ្នាចុះ ប្រសិនបើអ្នករាល់គ្នាពុំបានស្វែងរកសេចក្ដីពិតទេ ហើយវង្វេងក្នុងការជឿរបស់ខ្លួន ហើយបើទោះបីជាបានស្ដាប់ការបង្រៀនបទគម្ពីរជាច្រើនឆ្នាំមកហើយក៏ដោយ ក៏គ្មានបានការអ្វីដែរ ហើយប្រសិនបើអ្នកនៅតែរឹងដើរតាមផ្លូវនេះរហូតដល់ទីចុងបំផុត នោះអ្នកនឹងក្លាយជាអ្នកបោកប្រាស់ខាងសាសនា និងជាពួកផារិស៊ី ហើយនោះហើយ គឺជាចុងបញ្ចប់។ ប្រសិនបើអ្នកអាក្រក់ជាងនេះទៅទៀត នោះអាចមានព្រឹត្តិការណ៍ណាមួយដែលអ្នកធ្លាក់ចូលក្នុងសេចក្ដីល្បួងហើយ ហើយអ្នកនឹងបាត់បង់ភារកិច្ចរបស់អ្នក ព្រមទាំងក្បត់ព្រះជាម្ចាស់។ អ្នកនឹងត្រូវដួលជាមិនខាន។ អ្នកនឹងស្ថិតនៅក្នុងស្ថានភាពគ្រោះថ្នាក់ជានិច្ចដរាប! ពេលនេះ គ្មានអ្វីដែលសំខាន់ជាងការស្វែងរកសេចក្ដីពិតឡើយ។ ការស្វែងរកអ្វីផ្សេងទៀត គ្មានបានប្រយោជន៍អ្វីទេ។

ដកស្រង់ពី «មានតែអស់អ្នកដែលអនុវត្តសេចក្ដីពិតប៉ុណ្ណោះ ដែលជាអ្នកកោតខ្លាចព្រះជាម្ចាស់» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ

មនុស្សភាគច្រើនក្លាយទៅជាមនុស្សក្រអឺតក្រទមនៅពេលដែលពួកគេអភិវឌ្ឍនូវជំនាញបានបន្តិច ហើយនៅពេលដែលពួកគេមានកម្លាំងពិសេសក្នុងការធ្វើអ្វីមួយ ពួកគេគិតថាខ្លួនពួកគេអស្ចារ្យ និងពេញចិត្តទៅលើអ្វីដែលពួកគេបានធ្វើ។ ពួកគេមិនស្តាប់នូវអ្វីដែលអ្នកដទៃនិយាយនោះទេ ដោយមានអារម្មណ៍ហាក់បីដូចជាពួកគេមិនមានភាពស្របគ្នានៅនឹងអ្នកដទៃឡើយ តើនេះជានិស្ស័យអ្វី? នេះគឺជាភាពក្រអឺតក្រទម និងភាពមិនសមហេតុផល។ ឧទាហរណ៍ថាមនុស្សម្នាក់កំពុងបំពេញភារកិច្ចរបស់ខ្លួន ហើយម្នាក់ផ្សេងទៀតផ្តល់ឲ្យពួកគេនូវផែនការដើម្បីបំពេញភារកិច្ច។ នៅពេលនោះ ពួកគេឆ្លើយតបយ៉ាងពេញចិត្ត ហើយកត់ត្រាវាទុក ប៉ុន្តែបន្ទាប់មក ពួកគេភ្លេចវាបាត់ភ្លាមនៅពេលដែលពួកគេត្រលប់ទៅវិញ ដោយនៅក្រអៅដួងចិត្តរបស់ពួកគេគឺមិនមានបំណងចិត្តក្នុងការអនុវត្តវាសោះឡើយ។ តើនេះជាឥរិយាបថអ្វីអ្វី ហើយតើនេះជានិស្ស័យប្រភេទអ្វី? វាគឺជានិស្ស័យដែលគិតថាខ្លួនឯងសុចរិត និងអួតអាង។ តើមានភាពដែលមិនចង់ផ្លាស់ប្ដូរនៅក្នុងនិស្ស័យនេះទេ? មានភាពមិនចង់ផ្លាស់ប្ដូរ និងភាពក្រអឺតក្រទមខ្លះ នៅក្នុងគ្រប់មនុស្សម្នាក់ៗ។ នៅពេលនរណាម្នាក់ឮអ្វីមួយពីមនុស្សម្នាក់ទៀតដែលត្រឹមត្រូវ និងសមហេតុផល ពួកគេនឹងមានអារម្មណ៍ថាពួកគេគួរតែទទួលយកការផ្តល់យោបល់នោះ ប្រសិនបើអ្វីដែលពួកគេលើកឡើងនោះសមហេតុផលក្នុងភាពជាមនុស្សធម្មតា។ បើអ៊ីចឹងតើមានន័យថាពួកគេនឹងអាចអនុវត្តវាបានទេ? តើឥរិយាបថ និងផ្នត់គំនិតបែបណាដែលពួកគេត្រូវការដើម្បីសម្រេចការនោះបាន? ជាដំបូង ពួកគេត្រូវលះបង់ការស្រមើលស្រមៃដោយគិតស្មានទុកមុន ការវិនិច្ឆ័យ ឬការយល់ច្រឡំ រួចស្រង់ចេញនូវអ្វីដែលត្រឹមត្រូវ មានការពិនិត្យពិច័យ និងសញ្ជឹងគិតអំពីការទាំងនោះដោយប្រុងប្រយ័ត្ន ដែលអាចឲ្យពួកគេស្របទៅនឹងការទាំងនោះ ហើយយកមកអនុវត្ត។ នេះមិនមែនជាឥរិយាបថក្រអឺតក្រទមទេ ប៉ុន្តែជាឥរិយាបថមួយដែលប្រកបដោយមនសិការ និងការទទួលខុសត្រូវ។ វាគឺជាឥរិយាបថនៃការទទួលយកនូវសេចក្ដីពិត និងការស្រឡាញ់នូវអ្វីដែលវិជ្ជមាន។ ប្រហែលជាយោបល់របស់អ្នកផ្សេងស្តាប់ទៅដូចជាអស្ចារ្យនៅពេលនោះ ហើយដោយចង់ទុកមុខឲ្យ ឬយល់បានខ្លះក្នុងពេលនោះ ពួកគេក៏យល់ស្របតាម។ បន្ទាប់មកទៀត នៅពេលពួកគេធ្វើការ ប្រសិនបើពួកគេគ្រាន់តែធ្វើអ្វីដែលពួកគេត្រូវការធ្វើ ធ្វើអ្វីៗដែលពួកគេចង់បាន ហើយទុកយោបល់នោះទៅមួយឡែក តើនេះជាឥរិយាបថនៃការអនុវត្តនូវសេចក្តីពិតដែរឬទេ? ឥរិយាបថបែបនេះគឺគួរឲ្យស្អប់ខ្ពើម។ នៅខាងក្រៅ ពួកគេបានងក់ក្បាល និងទទួលយកនូវកិច្ចការនេះ ហើយថែមទាំងយល់ស្របអស់ពីចិត្ត ដោយនិយាយថា «ទុកកិច្ចការនេះឲ្យខ្ញុំធ្វើទៅ។ មិនចាំបាច់ព្រួយបារម្ភអ្វីទេ ខ្ញុំសន្យាថាខ្ញុំនឹងមើលការខុសត្រូវ។ តើអ្នកមិនទុកចិត្តខ្ញុំទេឬ? តើអ្នកមិនស្គាល់ខ្ញុំទេថាខ្ញុំជាមនុស្សបែបណានោះ?» ពួកគេបង្ហាញចេញថាពួកគេមានភាពជឿជាក់ និងមានភាពថ្លៃថ្នូរ តែដល់ពេលពួកគេធ្វើកិច្ចការនោះ ស្រាប់តែឥរិយាបថពួកគេផ្លាស់ប្តូរ ហើយគំនិតផ្ទាល់ខ្លួនរបស់ពួកគេក៏បានលេចឡើង៖ «នេះជាអ្វីដែលខ្ញុំគិត ហើយដោយខ្ញុំឃើញថាវិធីនេះល្អ ដូច្នេះខ្ញុំនឹងធ្វើតាមវិធីរបស់ខ្ញុំ»។ ពួកគេមិនចាំពីអ្វីដែលមនុស្សម្នាក់ទៀតដែលបានប្រាប់ពួកគេទេ ពួកគេមិនបានអនុវត្តនូវកិច្ចការនោះទេ ប៉ុន្តែផ្ទុយទៅវិញ ពួកគេមិនបានយកកិច្ចការនោះទុកក្នុងចិត្តនោះឡើយ។ នេះគឺជាភាពក្រអឺតក្រទម និងភាពបះបោរ។ វាជាបរាជ័យក្នុងការទទួលយកនូវសេចក្ដីពិត ដោយអនុញ្ញាតឲ្យឆន្ទៈខ្លួនឯងជាអ្នកដឹកមុខ។ ពួកគេធ្វើទៅតាមគំនិត និងទស្សនៈផ្ទាល់ខ្លួនរបស់ពួកគេ ហើយពួកគេដាក់គោលការណ៍នៃសេចក្ដីពិត រឿងរ៉ាវវិជ្ជមាន និងព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាការមិនសំខាន់ជាងគំនិតរបស់ពួកគេ។

មនុស្សមួយចំនួនយល់ស្របខ្លាំងទៅនឹងកាតព្វកិច្ចរបស់ពួកគេនៅចំពោះមុខអ្នកដទៃ ប៉ុន្តែក្រោយមកពួកគេមិនប្រាកដជាបានធ្វើអ្វីៗទៅតាមវិធីបែបនោះទេ ដោយគិតថា «ការដោះស្រាយរឿងរ៉ាវទៅតាមគោលការណ៍ គឺពិតជាពិបាក និងហត់នឿយណាស់។ វាត្រូវចំណាយពេល និងត្រូវការការពិភាក្សាច្រើនណាស់។ ខ្ញុំនឹងធ្វើតាមវិធីនេះដើម្បីកុំឲ្យពិបាក។ ទោះបីពួកគេមិនយល់ស្របក៏ដោយ ក៏គ្រប់គ្នានឹងនៅតែត្រូវធ្វើការនោះទៅតាមវិធីរបស់ខ្ញុំដែរ។ អ្វីដែលខ្ញុំនិយាយចេញ ធ្វើទៅបាន!» តើនេះជាឥរិយាបថអ្វីទៅ? វាជាល្បិចកល។ នៅពេលដែលពួកគេយល់ស្របទៅនឹងអ្វីមួយនៅពេលនោះ គឺពួកគេមើលទៅដូចជាមានភាពស្មោះស្ម័គ្រ ស្មោះត្រង់ គ្មានឧបាយកល និងគួរឲ្យគោរព ហើយក៏ហាក់ដូចជាអាចទទួលយកនូវយោបល់របស់អ្នកដទៃ និងសេចក្ដីពិតបានដែរ។ ប៉ុន្តែការនោះទៅជាផ្លាស់ប្តូរនៅពេលដល់ពេលដែលពួកគេត្រូវធ្វើកិច្ចការ។ ហេតុអ្វីមានការផ្លាស់ប្តូរ? ហេតុអ្វីបានជាឥរិយាបថរបស់ពួកគេត្រឡប់ទៅជាអ៊ីចឹង? តើមានអ្វីធ្វើឲ្យកើតទៅជាអ៊ីចឹង? ពួកគេមានអារម្មណ៍ថាវាដូចជាមានការឈឺចាប់ខ្លាំងពេក ដែលវាជាការរំខានខ្លាំងណាស់។ ពួកគេក្លាយជាមនុស្សដែលមិនមានឆន្ទៈ និងមិនមានការជម្រុញទឹកចិត្ត។ នៅពេលនោះ ពួកគេមិនខ្វល់អំពីអ្វីដែលពួកគេបានសន្យា ឬយល់ព្រមធ្វើនោះទេ ហើយក៏មិនដោះស្រាយបញ្ហាស្របទៅតាមគោលការណ៍នៃសេចក្ដីពិតដែរ។ ការបំពេញផ្នែកសាច់ឈាមរបស់ពួកគេត្រលប់ជាសំខាន់ជាងអ្វីផ្សេង ពោលគឺវាជារឿងចម្បង។ ព័ន្ធកិច្ចរបស់ព្រះជាម្ចាស់ត្រូវបានពួកគេចាត់ទុកថាមិនសំខាន់ មិនបានយកចិត្តទុកដាក់ខ្លាំងនោះឡើយ។ តើនេះជាមនុស្សដែលទទួលខុសត្រូវឬទេ? តើនេះជាមនុស្សដែលគួរឲ្យទុកចិត្តបានទេ? តើនេះជាមនុស្សដែលស្រឡាញ់សេចក្តីពិតឬទេ? ក៏មានអ្នកខ្លះដែលនឹងធានានរណាម្នាក់នៅចំពោះមុខអ្នកដទៃថាពួកគេអាចបំពេញភារកិច្ចបានយ៉ាងល្អដែរ ដើម្បីផ្តល់ភាពងាយស្រួលដល់ពួកគេ។ ពួកគេនិយាយថាពួកគេចងចាំគោលការណ៍ក្នុងការដោះស្រាយកិច្ចការនោះ។ ប៉ុន្តែបញ្ហាលេចឡើងភ្លាមនៅពេលពួកគេចាប់ផ្តើមធ្វើកិច្ចការនោះ។ នៅពេលចាប់ផ្តើមដំបូងពួកគេគិតថា «បើធ្វើតាមវិធីនេះ ខ្ញុំនឹងខាតបង់មួយចំនួន មោទនភាពរបស់ខ្ញុំនឹងត្រូវរងប៉ះពាល់ ហើយអ្នកផ្សេងទៀតនឹងមើលងាយខ្ញុំ។ ភាពជោគជ័យ ការឲ្យតម្លៃខ្លួនឯង កិត្តិយស និងសេចក្តីថ្លៃថ្នូរផ្ទាល់ខ្លួនរបស់ខ្ញុំ នឹងត្រូវរងបញ្ហាប្រឈម ហើយប្រសិនបើខ្ញុំចង់បំពេញកិច្ចការនេះឲ្យបានល្អ ខ្ញុំត្រូវខិតខំប្រឹងប្រែងឲ្យខ្លាំង និងត្រូវបញ្ចេញនូវគំនិតឲ្យបានច្រើន។ ខ្ញុំប្រហែលជាមិនអាចសូម្បីតែគេង ឬញ៉ាំបានឆ្ងាញ់ទេក្នុងរយៈពេលពីរបីថ្ងៃនោះ។ តែពេលនេះ ខ្ញុំគួរខំប្រឹងសម្រាប់ខ្លួនឯង ដោយខិតខំប្រឹងប្រែងដើម្បីសម្រេចកិច្ចការឲ្យបាន។ ខ្ញុំគួរតែទទួលធ្វើកិច្ចការដោយហ្មត់ចត់ ហើយសម្រចវាឲ្យបាន។ ខ្ញុំត្រូវធ្វើបែបនេះស្របតាមគោលការណ៍នៃសេចក្ដីពិត កុំផ្ដោតទៅលើមោទនភាព ឬកេរ្ដិ៍ឈ្មោះរបស់ខ្ញុំ ប៉ុន្តែត្រូវគិតពីផលប្រយោជន៍សម្រាប់ដំណាក់របស់ព្រះជាម្ចាស់ជាសំខាន់ជាងអ្វីទាំងអស់»។ ពីរបីថ្ងៃក្រោយមក ពួកគេមើលទៅក្នុងកញ្ចក់ ហើយគិតថា «ខ្ញុំមើលទៅស្លេកស្លាំងខ្លាំងណាស់! ពីរថ្ងៃកន្លងមកនេះ ខ្ញុំហត់នឿយខ្លាំងណាស់ ខ្ញុំស្រកទម្ងន់ហើយ។ ខ្ញុំមិនអាចបន្តដូចនេះបានទេ បើមិនអ៊ីចឹង ខ្ញុំនឹងកាន់តែយ៉ាប់យ៉ឺនខ្លាំងហើយ។ ខ្ញុំត្រូវតែរកផ្លូវកាត់។ ខ្ញុំនៅតែអាចមើលឃើញថាកិច្ចការនេះធ្វើទៅរួចបាន ប៉ុន្តែខ្ញុំនឹងមិនរងទុក្ខក្នុងដំណើរការនេះទេ។ នៅទីបំផុត ខ្ញុំនឹងអាចធ្វើទៅរួច និងសម្រេចកិច្ចការនោះបាន»។ ចាប់ពីពេលនោះមក ពួកគេឈប់ប្រឹងធ្វើការ ហើយពួកគេបញ្ឈប់ការខំប្រឹងប្រែងរបស់ពួកគេដើម្បីការពារផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់។ ពួកគេគិតថា «ខ្ញុំនឹងបណ្ដោយឲ្យទៅតាមហ្នឹងទៅ។ វាមិនអីទេដរាបណាផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ខ្ញុំមិនមានការប៉ះពាល់»។ តើអាកប្បកិរិយារបស់ពួកគេផ្លាស់ប្តូរមែនទេ? តើពួកគេនៅតែលះបង់មែនទេ? (ទេ)។ តើពួកគេនៅតែមានសមត្ថភាពក្នុងការធ្វើអ្វីគ្រប់យ៉ាងដើម្បីបំពេញកាតព្វកិច្ចរបស់ពួកគេទេ? ឬតើបានខិតខំប្រឹងប្រែងដ៏អស់ពីចិត្តរបស់ពួកគេឬទេ? ដួងចិត្តនៃការស្រឡាញ់ខ្លួនឯងរបស់ពួកគេ ត្រូវបានបើកសម្ដែង។ ប្រសិនបើផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេត្រូវរងការប៉ះពាល់ នោះពួកគេឈប់ធ្វើកិច្ចការនោះទៀត។ មិនថាពួកគេដឹងថាសេចក្ដីពិតត្រឹមត្រូវយ៉ាងម៉េចក៏ដោយ ក៏ការរក្សាខ្លួនពួកគេកុំឲ្យមានការរងទុក្ខគឺជាការសំខាន់ជាង សម្រាប់ពួកគេ។ គ្មានអ្វីអាចដកហូតផលប្រយោជន៍ផ្ទាល់ខ្លួនពួកគេបានទេ។ នៅពេលមានអ្វីមួយកើតឡើងដែលអាចគំរាមកំហែងដល់ផលប្រយោជន៍របស់ពួកគេ ពួកគេបោះបង់វាចោល ដែលនេះគឺជាបទដ្ឋានខ្ពស់បំផុតរបស់ពួកគេសម្រាប់ភាពជាមនុស្ស។ តើនេះជាឥរិយបថប្រកបដោយការទទួលខុសត្រូវឬទេ? តើនេះមិនមែនជាការដើរផ្លូវខុសទេឬ? តើពួកគេនឹងមិនធ្វើអ្វីអាក្រក់ទេឬ? ពួកគេធ្វើឲ្យអ្នកដទៃមើលទៅពួកគេថាធ្វើការទាំងយប់ទាំងថ្ងៃដើម្បីសម្រេចកិច្ចការរបស់ពួកគេ ហើយថាពួកគេធ្វើវាបានល្អ។ ចំពោះព្រះជាម្ចាស់ តើទ្រង់ទតឃើញយ៉ាងម៉េច? តើព្រះជាម្ចាស់ចងចាំនូវអាកប្បកិរិយាបែបនេះទេ? តើព្រះជាម្ចាស់ស្ទង់មើលដួងចិត្ត និងគំនិតរបស់មនុស្សទេ? (ទ្រង់ស្ទង់មើល)។ ហើយតើព្រះជាម្ចាស់រកឃើញអ្វី ចេញពីការស្ទង់មើលនេះ? ទ្រង់រកឃើញថាមនុស្សព្យាយាមតថ្លៃចំពោះកាតព្វកិច្ចរបស់ពួកគេ ទ្រង់រកឃើញថាចិត្តរបស់មនុស្សមានភាពបោកប្រាស់ និងអាក្រក់ ទ្រង់រកឃើញថាពួកគេចង់បានផលប្រយោជន៍ខាងសាច់ឈាម ដោយពួកគេមិនស្រឡាញ់សេចក្ដីពិត ប៉ុន្តែផ្ទុយទៅវិញ ពួកគេលែងត្រូវការសេចក្ដីពិតហើយ។ តើមនុស្សអាចដឹងរឿងទាំងនេះដោយខ្លួនឯងបានទេ? (ទេ ពួកគេមិនអាចទេ)។ ហេតុអ្វីមិនអ៊ីចឹង? អ្វីដែលនៅខាងក្នុងរបស់ពួកគេ ដែលពួកគេពឹងផ្អែកលើដើម្បីរស់រាន គឺជានិស្ស័យពុករលួយរបស់សាតាំង ហើយសារជាតិរបស់ពួកគេ គឺជាសារជាតិរបស់សាតាំង។ មនុស្សពឹងផ្អែកលើរបស់ទាំងនេះនៅក្នុងជីវិតរបស់ពួកគេ និងលើកស្ទួយមុខមាត់ ឋានៈ ភាពថ្លៃថ្នូរ ហើយផលប្រយោជន៍ខាងសាច់ឈាមរបស់ពួកគេត្រឡប់ជាធម្មជាតិទី២របស់ពួកគេវិញ។ ដូច្នេះ ដើម្បីធ្វើឲ្យពួកគេអនុវត្តតាមសេចក្ដីពិត ដើម្បីដោះស្រាយបញ្ហាស្របតាមសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ និងតាមគោលការណ៍នៃសេចក្តីពិត ដើម្បីលើកតម្កើងដល់ផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ ដើម្បីស្ដាប់បង្គាប់ព្រះជាម្ចាស់ ដើម្បីធ្វើតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់យ៉ាងពិតជាក់ ដើម្បីធ្វើកិច្ចការទៅតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងស្របតាមសេចក្ដីតម្រូវ និងបទដ្ឋាននៃសេចក្តីពិត គឺពិតជាពិបាកខ្លាំងណាស់សម្រាប់ពួកគេ វាជាការពិបាកក្រៃលែង។

ដកស្រង់ពី «ការស្គាល់ពីនិស្ស័យរបស់ខ្លួន គឺជាគ្រឹះនៃការផ្លាស់ប្តូរនិស្ស័យ» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ

នៅពេលបំពេញភារកិច្ចរបស់អ្នក ប្រសិនបើអ្នករកឃើញបញ្ហាអ្វីមួយ អ្នកត្រូវដោះស្រាយបញ្ហានោះ។ បញ្ហាដែលមិនបានដោះស្រាយរួច នៅតែមិនអាចដោះស្រាយបានជារៀងរហូត ហើយយូរៗទៅវានឹងកាន់តែអាក្រក់ទៅៗ។ តើខ្ញុំចង់មានន័យបែបណាដែលថាអាក្រក់ទៅៗ? ខ្ញុំចង់មានន័យថា ប្រសិនបើអ្នកមិនដោះស្រាយបញ្ហារបស់អ្នកទេ នោះវានឹងប៉ះពាល់ដល់សភាពរបស់អ្នក ហើយវាក៏នឹងប៉ះពាល់ដល់មនុស្សដទៃផងដែរ។ នៅពេលដែលពេលវេលាកាន់តែរំកិលទៅមុខ បញ្ហារបស់អ្នកនឹងរារាំងអ្នកមិនឲ្យបំពេញភារកិច្ចរបស់អ្នក មិនឲ្យយល់ដឹងពីសេចក្ដីពិត និងមិនឲ្យមកចំពោះព្រភ័ក្រព្រះជាម្ចាស់។ ទាំងអស់នេះ គឺសុទ្ធតែជាបញ្ហា មែនទេ? នេះគឺជាបញ្ហាធ្ងន់ធ្ងរ មិនមែនជាបញ្ហាតូចតាចទេ។ ការរអ៊ូរទាំ ការសោកស្ដាយ ការគិតខុសរបស់មនុស្សម្នាក់ចំពោះព្រះជាម្ចាស់ ការយល់ខុសអំពីគ្រួសាររបស់ព្រះជាម្ចាស់ គំនិតបែបបុរេវិនិច្ឆ័យចំពោះអ្នកដទៃ និងការទាស់ទែងកើតមានពីអ្នកដទៃ នៅពេលដែលពេលវេលាកន្លងទៅ រឿងទាំងនេះចេះតែគរច្រើនទៅៗនៅខាងក្នុងចិត្ត តើមានផលប៉ះពាល់អ្វីខ្លះ? តើវានាំអ្នកទៅរកផ្លូវនៃការចូលទៅក្នុងភាពពិតនៃសេចក្ដីពិត ឬតើវានាំអ្នកទៅរកផ្លូវរបស់មនុស្សអាក្រក់? នៅលើផ្លូវនោះ តើអ្នកនឹងកាន់តែប្រសើរឡើងៗ ឬកាន់តែអាក្រក់ទៅ? (កាន់តែអាក្រក់ទៅៗ)។ តើអាក្រក់ប៉ុនណា? នៅពេលរឿងទាំងអស់នេះកើតឡើងនៅខាងក្នុងខ្លួនមនុស្សយូរទៅ សេចក្ដីជំនឿរបស់ពួកគេក៏បាត់ទៅបន្តិចម្ដងៗ។ នៅពេលដែលសេចក្ដីជំនឿរបស់ពួកគេបាត់ទៅវិញ នោះសេចក្ដីអរសប្បាយរបស់ពួគគេក៏បាត់ទៅវិញដែរ។ នៅពេលដែលសេចក្ដីអរសប្បាយនោះបាត់ទៅវិញ តើពួកគេមិនកាន់តែមានថាមពល និងអំណាចផ្លូវចិត្តខ្សោយទៅៗ ក្នុងបំពេញភារកិច្ចរបស់ពួកគេទេឬ? ពួកគេប្រែជាមិនអាចមានអារម្មណ៍ត្រេកអរក្នុងការជឿលើព្រះជាម្ចាស់ ហើយពួកគេក៏មិនអាចមានព្រះពររបស់ទ្រង់ដែរ នៅពេលពួកគេកំពុងបំពេញភារកិច្ចរបស់ពួកគេ។ បែបនេះ ពួកគេមិនអាចស្វែងរកកម្លាំងពីខាងក្នុងមកបានទេ ហើយពួកគេពោរពេញ និងមានទៅដោយការរអ៊ូរទាំ ភាពអវិជ្ជមាន សញ្ញាណ និងការយល់ខុស។ នៅពេលពួកគេរស់នៅក្នុងចំណុចអស់ទាំងនេះ និងត្រូវបិទបាំងនិងគ្រប់គ្រងដោយចំណុចទាំងនេះ អ្វីដែលពួកគេអាចធ្វើបាននៅពេលបំពេញភារកិច្ចរបស់ពួកគេ គឺខំប្រឹងដោយខ្លួនឯង ដោយតស៊ូនិងធ្វើអ្វីឲ្យតែបាន។ នៅគ្រប់កិច្ចការដែលពួកគេធ្វើ ពួកគេត្រូវតែពឹងផ្អែកលើការតស៊ូអត់ធ្មត់ និងការគ្រប់គ្រងខ្លួនឯង។ ពួកគេមិនអាចមើលឃើញពីការណែនាំរបស់ព្រះជាម្ចាស់ ឬព្រះពររបស់ទ្រង់ឡើយ។ តើមានអ្វីទៀត? មិនថាពួកគេបំពេញភារកិច្ចរបស់ពួកគេដោយបៀបណានោះទេ ពួកគេមិនអាចស្វែងរកគោលការណ៍បានទេ។ នៅពេលដែលពួកគេបន្តទៅទៀត ពួកគេកាន់តែឡប់ស្មារតី និងវង្វេងបាត់ផ្លូវទៅមុខ ហើយពួកគេបាត់សេចក្ដីអរសប្បាយទាំងអស់ក្នុងការបំពេញភារកិច្ចរបស់ពួកគេ។

ដកស្រង់ពី «ការដែលមានភាពដូចជាមនុស្ស តម្រូវឲ្យមានការបំពេញភារកិច្ចរបស់អ្នកឲ្យអស់ពីចិត្ត អស់ពីគំនិត និងអស់ពីព្រលឹងរបស់អ្នក» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ

ខាង​ដើម៖ ៣. អ្វីជាភាពខុសគ្នារវាងការបំពេញភារកិច្ចរបស់មនុស្សម្នាក់ និងការបម្រើ

បន្ទាប់៖ ៥. វិធីដែលមនុស្សអាចបំពេញភារកិច្ចរបស់ខ្លួនយ៉ាងសមរម្យ

តើយើងគួរអធិស្ឋានយ៉ាងដូចម្ដេច ដើម្បីឲ្យព្រះជាម្ចាស់ទ្រង់សណ្ដាប់? សូមទាក់ទងមកកាន់យើងខ្ញុំ ដើម្បីស្វែងរកដំណោះស្រាយ។

ខ្លឹមសារ​ពាក់ព័ន្ធ

១. មូលហេតុដែលព្រះជាម្ចាស់មានព្រះនាមផ្សេងគ្នានៅក្នុងយុគសម័យផ្សេងគ្នា និងសារៈសំខាន់នៃព្រះនាមរបស់ទ្រង់

ខគម្ពីរយោង៖ «ហើយព្រះជាម្ចាស់ក៏មានបន្ទូលនឹងម៉ូសេបន្ថែមទៀតថា ចូរអ្នកនិយាយទៅកាន់កូនចៅអ៊ីស្រាអែលថា ព្រះយេហូវ៉ា ជាព្រះនៃឱពុករបស់អ្នក...

តើអ្នកជឿគួរប្រកាន់យកទស្សនៈអ្វី

តើមនុស្សបានទទួលអ្វីចាប់តាំងពីពួកគេចាប់ផ្តើមជឿលើព្រះជាម្ចាស់ជាលើកដំបូង? តើអ្នកបានដឹងអ្វីខ្លះពីព្រះជាម្ចាស់? ដោយសារជំនឿរបស់អ្នកលើព្រះជាម្ចាស់...

យកចិត្តទុកដាក់បន្ថែមលើតថភាព

មនុស្សគ្រប់រូបអាចក្លាយជាមនុស្សគ្រប់លក្ខណ៍ដោយសារព្រះជាម្ចាស់ ដូច្នេះហើយ គ្រប់គ្នាគួរតែយល់ថា ការបម្រើព្រះបែបណាសមស្របបំផុតនឹងព្រះហឫទ័យទ្រង់។...

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ