១. អ្វីជាទង្វើល្អ និងវិធីដែលទង្វើល្អអាចត្រូវបានបើកបង្ហាញ

ព្រះបន្ទូលពាក់ព័ន្ធរបស់ព្រះជាម្ចាស់៖

កិច្ចការចុងក្រោយរបស់ខ្ញុំគឺមិនត្រឹមតែសម្រាប់ជាប្រយោជន៍ដល់ការដាក់ទោសមនុស្សប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់ជាប្រយោជន៍ដល់ការរៀបចំវាសនារបស់មនុស្សផងដែរ។ លើសពីនេះទៅទៀត គឺដើម្បីឲ្យមនុស្សទាំងអស់អាចស្គាល់ពីអំពើ និងសកម្មភាពរបស់ខ្ញុំ។ ខ្ញុំចង់ឲ្យមនុស្សរាល់គ្នាឃើញថា គ្រប់យ៉ាងដែលខ្ញុំបានធ្វើ គឺត្រឹមត្រូវ ហើយគ្រប់យ៉ាងដែលខ្ញុំបានធ្វើ គឺជាការបង្ហាញពីនិស្ស័យរបស់ខ្ញុំ។ វាមិនមែនជាទង្វើរបស់មនុស្ស និងធម្មជាតិដាច់ខាត ដែលបានធ្វើឲ្យកើតមានមនុស្សជាតិឡើងមក ប៉ុន្តែខ្ញុំទេដែលជាអ្នកដែលចិញ្ចឹមបីបាច់រាល់ភាវរស់ទាំងអស់ដែលបានបង្កើត មក។ បើគ្មានអត្ថិភាពរបស់ខ្ញុំទេ មនុស្សជាតិនឹងត្រូវវិនាស ហើយទទួលរងនូវទុក្ខទោសជាមិនខាន។ គ្មានមនុស្សណាម្នាក់នឹងបានឃើញព្រះអាទិត្យ និងព្រះចន្ទដ៏សែនស្អាត ឬពិភពលោកដ៏ស្រស់បំព្រងម្ដងទៀតឡើយ មនុស្សជាតិនឹងជួបប្រទះតែរាត្រីដ៏ត្រជាក់ និងស្រមោលនៃសេចក្ដីស្លាប់ដែលមិនអាចទប់ទល់បាន។ ខ្ញុំជាសេចក្ដីសង្គ្រោះតែមួយគត់របស់មនុស្សជាតិ។ ខ្ញុំជាសេចក្ដីសង្ឃឹមតែមួយគត់របស់មនុស្សជាតិ ហើយជាងនេះទៅទៀត ខ្ញុំជាព្រះដែលទ្រទ្រង់អត្ថិភាពនៃមនុស្សជាតិទាំងអស់។ បើគ្មានខ្ញុំទេ មនុស្សជាតិនឹងឈានដល់ភាពនៅទ្រឹងយ៉ាងឆាប់រហ័ស។ បើគ្មានខ្ញុំទេ មនុស្សជាតិនឹងរងគ្រោះមហន្តរាយ ហើយត្រូវពួកខ្មោចគ្រប់បែបយ៉ាងជាន់ឈ្លីក្រោមជើង ទោះបីជាគ្មាននរណាម្នាក់យកចិត្តទុកដាក់ចំពោះខ្ញុំក្ដី។ ខ្ញុំបានធ្វើកិច្ចការដែលគ្មានអ្នកណាម្នាក់អាចធ្វើបាន ហើយខ្ញុំគ្រាន់តែសង្ឃឹមថា មនុស្សអាចតបស្នងខ្ញុំវិញដោយការធ្វើអំពើល្អខ្លះៗតែប៉ុណ្ណោះ។ ទោះបីជាមានអ្នកខ្លះអាចតបស្នងខ្ញុំវិញក៏ដោយ ក៏ខ្ញុំនៅតែបញ្ចប់ដំណើររបស់ខ្ញុំនៅក្នុងពិភពមនុស្សដដែល ហើយចាប់ផ្តើមជំហានបន្ទាប់នៃកិច្ចការដែលខ្ញុំកំពុងបង្ហាញឲ្យឃើញ ព្រោះការប្រញាប់ប្រញាល់ទាំងអម្បាលម៉ានរបស់ខ្ញុំនៅក្នុងចំណោមមនុស្ស ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ទទួលបានផ្លែផ្កា ហើយខ្ញុំក៏សព្វព្រះហឫទ័យណាស់ដែរ។ អ្វីដែលខ្ញុំយកចិត្តទុកដាក់មិនមែនជាចំនួនមនុស្សទេ តែផ្ទុយទៅវិញគឺជាអំពើល្អរបស់ពួកគេ។ ទោះក្នុងករណីណាក៏ដោយ ខ្ញុំសង្ឃឹមថា អ្នករាល់គ្នាត្រៀមខ្លួនធ្វើអំពើល្អឲ្យបានគ្រប់គ្រាន់សម្រាប់វាសនាផ្ទាល់របស់ខ្លួន។ ពេលនោះខ្ញុំនឹងសព្វព្រះហឫទ័យ បើមិនដូច្នោះទេគ្មាននរណាម្នាក់អាចរួចផុតពីមហន្តរាយដែលនឹងកើតឡើងឡើយ។ មហន្តរាយនេះកើតចេញពីខ្ញុំ ហើយប្រាកដណាស់ថា ខ្ញុំក៏ជាអ្នកចាត់ចែងវាយ៉ាងហ្មត់ចត់ដែរ។ បើអ្នករាល់គ្នាមិនអាចធ្វើខ្លួនឲ្យល្អត្រូវព្រះនេត្ររបស់ខ្ញុំទេ នោះអ្នករាល់គ្នានឹងគេចមិនផុតពីការរងទុក្ខដោយសារមហន្តរាយឡើយ។ ក្នុងអំឡុងពេលរងទុក្ខខ្លាំង សកម្មភាព និងអំពើរបស់អ្នករាល់គ្នា មិនត្រូវបានចាត់ទុកថាសមស្របទាំងស្រុងឡើយ ត្បិតជំនឿ និងសេចក្ដីស្រឡាញ់របស់អ្នករាល់គ្នាប្រហោងក្នុង ហើយវាគ្រាន់តែបង្ហាញថាអ្នករាល់គ្នាជាមនុស្សកំសាក ឬរឹងរូសប៉ុណ្ណោះ។ ចំពោះបញ្ហានេះ ខ្ញុំនឹងធ្វើការវិនិច្ឆ័យតែទៅលើសេចក្ដីល្អ ឬសេចក្ដីអាក្រក់ប៉ុណ្ណោះ។ ខ្ញុំនៅតែបារម្ភអំពីរបៀបដែលអ្នករាល់គ្នាប្រព្រឹត្តនិងសម្ដែងអំពីខ្លួនឯង ហើយខ្ញុំនឹងកំណត់ទីបញ្ចប់របស់អ្នករាល់គ្នាដោយផ្អែកលើមូលដ្ឋាននេះ។ ទោះជាយ៉ាងណាក៏ដោយ ខ្ញុំត្រូវតែធ្វើការនេះឲ្យបានច្បាស់លាស់៖ ចំពោះអស់អ្នកដែលបង្ហាញ ខ្ញុំថាគ្មានភក្ដីភាពទាល់តែសោះ ក្នុងអំឡុងពេលរងទុក្ខខ្លាំង ខ្ញុំនឹងមិនប្រោសប្រណីទៀតឡើយ ត្បិតសេចក្ដីមេត្តាករុណារបស់ខ្ញុំលាតសន្ធឹងដល់ត្រឹមនេះតែប៉ុណ្ណោះ។ ជាងនេះទៅទៀត ខ្ញុំគ្មានចំណូលចិត្តចំពោះអ្នកណាដែលធ្លាប់ក្បត់ខ្ញុំម្តងហើយនោះទេ ហើយខ្ញុំពិតជាមិនចូលចិត្តសេពគប់ជាមួយអ្នកណាដែលលក់ផលប្រយោជន៍មិត្តភក្តិរបស់ខ្លួនឡើយ។ មិនខ្វល់ថាបុគ្គលនោះជាអ្វីនោះទេ នេះជានិស្ស័យរបស់ខ្ញុំ។ ខ្ញុំត្រូវតែប្រាប់អ្នករាល់គ្នាដូចនេះថា៖ អ្នកណាដែលធ្វើឲ្យខ្ញុំខូចចិត្ត ពួកគេនឹងមិនទទួលបានការប្រោសប្រណីពីខ្ញុំជាលើកទីពីរឡើយ ចំណែកឯអ្នកណាដែលស្មោះត្រង់ចំពោះខ្ញុំ ពួកគេនឹងស្ថិតនៅក្នុងបេះដូងរបស់ខ្ញុំជារៀងរហូត។

ដកស្រង់ពី «ចូរត្រៀមខ្លួនធ្វើអំពើល្អឲ្យបានគ្រប់គ្រាន់សម្រាប់វាសនារបស់អ្នក» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

តើអ្វីទៅជាបទដ្ឋាន ដើម្បីវិនិច្ឆ័យទង្វើរបស់មនុស្សម្នាក់ថាល្អ ឬអាក្រក់? វាអាស្រ័យលើថាតើនៅក្នុងគំនិត ការសម្ដែងចេញ និងសកម្មភាពរបស់អ្នក អ្នកមានទីបន្ទាល់នៃការយកសេចក្តីពិតទៅអនុវត្ត ព្រមទាំងមានទីបន្ទាល់នៃការរស់នៅតាមតថភាពនៃសេចក្តីពិតឬក៏អត់។ បើអ្នកមិនមានតថភាពនេះទេ ឬបើអ្នកមិនរស់នៅតាមតថភាពនេះទេ នោះគ្មានអ្វីដែលត្រូវឆ្ងល់ឡើយ អ្នកជាមនុស្សទុច្ចរិតហើយ។ តើព្រះជាម្ចាស់ទតឃើញមនុស្សទុច្ចរិតយ៉ាងដូចម្ដេច? គំនិត និងទង្វើពីខាងក្រៅរបស់អ្នកមិនធ្វើទីបន្ទាល់អំពីព្រះជាម្ចាស់ ហើយក៏មិនធ្វើឲ្យសាតាំងរងភាពអាម៉ាស់ ឬបំបាក់សាតាំងដែរ។ ផ្ទុយទៅវិញ ពួកគេធ្វើឲ្យព្រះជាម្ចាស់រងភាពអាម៉ាស់ និងពេញដោយស្លាកស្នាមដែលនាំឲ្យព្រះជាម្ចាស់រងភាពអាម៉ាស់។ អ្នកមិនមែនកំពុងធ្វើទីបន្ទាល់សម្រាប់ព្រះជាម្ចាស់ មិនលះបង់ខ្លួនសម្រាប់ព្រះជាម្ចាស់ឡើយ ហើយក៏មិនកំពុងបំពេញទំនួលខុសត្រូវ និងកាតព្វកិច្ចរបស់ខ្លួនចំពោះព្រះជាម្ចាស់ដែរ។ ផ្ទុយទៅវិញ អ្នកកំពុងតែប្រព្រឹត្តសម្រាប់តែប្រយោជន៍ផ្ទាល់ខ្លួនប៉ុណ្ណោះ។ តើអ្វីទៅជាអត្ថន័យនៃឃ្លាថា «សម្រាប់តែប្រយោជន៍ផ្ទាល់ខ្លួន»? គឺសម្រាប់សាតាំង។ ដូច្នេះ នៅទីបំផុត ព្រះជាម្ចាស់នឹងមានបន្ទូលថា «ចូរចេញពីខ្ញុំទៅ អ្នករាល់គ្នាដែលធ្វើកិច្ចការទុច្ចរិតអើយ»។ នៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ អ្នកមិនបានធ្វើអំពើល្អឡើយ ផ្ទុយទៅវិញ អាកប្បកិរិយារបស់អ្នកប្រែជាអាក្រក់វិញ។ អ្នកនឹងមិនទទួលបានរង្វាន់ឡើយ ហើយព្រះជាម្ចាស់ក៏នឹងមិនចងចាំអំពីអ្នកដែរ។ តើការនេះមិនឥតប្រយោជន៍ទាល់តែសោះទេឬអី? សម្រាប់ម្នាក់ៗដែលកំពុងតែបំពេញភារកិច្ចរបស់ខ្លួន មិនថាអ្នកយល់សេចក្តីពិតបានជ្រាលជ្រៅកម្រិតណាឡើយ បើអ្នកចង់ចូលក្នុងតថភាពនៃសេចក្តីពិត នោះផ្លូវដ៏សាមញ្ញបំផុតក្នុងការអនុវត្ត គឺត្រូវគិតដល់ផលប្រយោជន៍នៃព្រះដំណាក់របស់ព្រះជាម្ចាស់នៅក្នុងគ្រប់កិច្ចការដែលអ្នកធ្វើ និងត្រូវបោះបង់ចោលសេចក្តីប៉ងប្រាថ្នាដ៏អាត្មានិយមរបស់អ្នក ព្រមទាំងចេតនាបុគ្គល គោលបំណង កិត្យានុភាព និងឋានៈបុណ្យសក្តិរបស់អ្នក។ ចូរទុកផលប្រយោជន៍នៃព្រះដំណាក់របស់ព្រះជាម្ចាស់ជាទីមួយ ដ្បិតនេះគឺជាកិច្ចការដ៏តិចតួចបំផុតដែលអ្នកគួរតែធ្វើ។

ដកស្រង់ពី «ចូរថ្វាយដួងចិត្តដ៏ពិតរបស់អ្នកដល់ព្រះជាម្ចាស់ ទើបអ្នកអាចទទួលបានសេចក្តីពិត» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ

អ្វីដែលខ្ញុំចង់បាន គឺជាភក្តីភាព និងការស្ដាប់បង្គាប់ សេចក្តីស្រឡាញ់ និងបន្ទាល់របស់អ្នកនៅពេលនេះ។ ទោះបីជាពេលនេះអ្នកមិនដឹងថា អ្វីទៅជាទីបន្ទាល់ ឬអ្វីទៅជាសេចក្តីស្រឡាញ់ក៏ដោយ ប៉ុន្តែ អ្នកគួតែថ្វាយដល់ខ្ញុំ នូវអ្វីគ្រប់យ៉ាងរបស់អ្នក ហើយប្រគល់ដល់ខ្ញុំនូវទ្រព្យសម្បត្តិតែមួយគត់ ដែលអ្នក មានគឺជាភក្តីភាព និងការស្ដាប់បង្គាប់របស់អ្នក។ អ្នកគួរតែដឹងថា ទីបន្ទាល់អំពីជ័យ ជម្នះរបស់ខ្ញុំលើអារក្សសាតាំងស្ថិត គឺនៅក្នុងភក្តីភាព និងការស្ដាប់បង្គាប់របស់មនុស្សហើយក៏ស្ថិតលើទីបន្ទាល់អំពីជ័យជម្នះទាំងស្រុងរបស់ខ្ញុំ ទៅលើមនុស្សផងដែរ។ ភារកិច្ចនៃសេចក្តីជំនឿរបស់អ្នកចំពោះខ្ញុំ គឺត្រូវធ្វើបន្ទាល់អំពីខ្ញុំ មានភក្តីភាពចំពោះខ្ញុំតែម្នាក់គត់ ហើយស្ដាប់បង្គាប់ដល់ទីបញ្ចប់។ មុនពេលខ្ញុំ ចាប់ផ្ដើមជំហានបន្ទាប់នៃកិច្ចការរបស់ខ្ញុំ តើអ្នកនឹងធ្វើបន្ទាល់អំពីខ្ញុំ យ៉ាងដូច ម្ដេច? តើអ្នកនឹងមានភក្តីភាព និងស្ដាប់បង្គាប់ចំពោះខ្ញុំដោយរបៀបណា? តើអ្នក ដាក់ភក្តីភាពទាំងស្រុងរបស់អ្នកចំពោះកិច្ចការរបស់អ្នក ឬក៏អ្នកនឹងគ្រាន់តែបោះបង់វា ចោល? តើអ្នកនឹងចុះចូលចំពោះគ្រប់ទាំងការរៀបចំរបស់ខ្ញុំ (ទោះបីជាត្រូវ ស្លាប់ ឬវិនាស) ឬក៏រត់យករួចខ្លួនទាំងពាក់កណ្ដាលទី ដើម្បីគេចវេសពីការដាក់ទោស របស់ខ្ញុំ? ខ្ញុំដាក់ទោសអ្នក ដើម្បីឲ្យអ្នកនឹងធ្វើបន្ទាល់ពីខ្ញុំ មានភក្ដី ភាព និងស្ដាប់បង្គាប់ចំពោះខ្ញុំ។ លើសពីនេះ ការដាក់ទោសនាពេលសព្វថ្ងៃ គឺដើម្បី បើកបង្ហាញពីជំហានបន្ទាប់នៃកិច្ចការរបស់ខ្ញុំ និងអនុញ្ញាតឲ្យកិច្ចការនេះ វិវឌ្ឍទៅមុខ ដោយគ្មានការបង្អាក់។ ដូច្នេះ ខ្ញុំសូមដាស់តឿនអ្នកថា អ្នកគួរតែមានប្រាជ្ញា ហើយមិន ត្រូវចាត់ទុកជីវិតរបស់អ្នក ក៏ដូចជាសារៈសំខាន់នៃវត្តមានជីវិតអ្នក ដូចជាគ្រាប់ខ្សាច់ ដែលគ្មានតម្លៃនោះទេ។ តើអ្នកអាចដឹងថា កិច្ចការនាពេលខាងមុខរបស់ខ្ញុំ នឹងមានលក្ខណៈបែបណាឲ្យប្រាកដដែរឬទេ? តើអ្នកដឹងអំពីរបៀបដែលខ្ញុំនឹងធ្វើ ការនៅថ្ងៃខាងមុខ និងរបៀបដែលកិច្ចការខ្ញុំនឹងបើកបង្ហាញដែរឬទេ? អ្នកគួរតែដឹងពី សារៈសំខាន់នៃបទពិសោធន៍របស់អ្នកអំពីកិច្ចការរបស់ខ្ញុំ ហើយលើសពីនេះទៅ ទៀត គឺដឹងអំពីសារៈសំខាន់នៃសេចក្តីជំនឿរបស់អ្នកចំពោះខ្ញុំ។ ខ្ញុំបានធ្វើកិច្ចការជាច្រើនរួចទៅហើយ។ តើខ្ញុំអាចបោះបង់ចោលទាំងពាក់កណ្ដាលទី ដូចអ្នកស្រមើស្រមៃយ៉ាងម៉េច? ខ្ញុំបានធ្វើការយ៉ាងច្រើនម្ល៉ឹងហើយ តើខ្ញុំអាច បំផ្លាញវាចោលយ៉ាងដូចម្ដេច? តាមពិតទៅ ខ្ញុំបានមក ដើម្បីបញ្ចប់យុគ សម័យនេះ។ នេះជាសេចក្តីពិត ប៉ុន្តែ លើសពីនេះទៅទៀត អ្នកត្រូវតែដឹងថា ខ្ញុំកំពុងតែចាប់ផ្ដើមយុគសម័យមួយថ្មី ចាប់ផ្ដើមកិច្ចការមួយថ្មី ហើយ អ្វីដែលសំខាន់បំផុតនោះគឺដើម្បីផ្សាយដំណឹងល្អអំពីនគរព្រះ។ ដូច្នេះ អ្នកគួរតែដឹងថា កិច្ចការបច្ចុប្បន្ន គឺគ្រាន់តែចាប់ផ្ដើមយុគសម័យមួយ និងចាក់គ្រឹះមូលដ្ឋាន សម្រាប់ការ ផ្សាយដំណឹងល្អនាពេលខាងមុខ ហើយបញ្ចប់សម័យកាលនេះ នៅ ពេលអនាគត។ កិច្ចការរបស់ខ្ញុំ មិនមែនសាមញ្ញដូចអ្វីដែលអ្នកគិតឡើយ ហើយក៏មិន មែនគ្មានតម្លៃ ឬគ្មានន័យដូចអ្វីដែលអ្នកជឿដែរ។ ដូច្នេះ ខ្ញុំនៅតែត្រូវនិយាយទៅ កាន់អ្នកថា៖ អ្នកគួរតែថ្វាយជីវិតរបស់អ្នកដើម្បីកិច្ចការរបស់ខ្ញុំ ហើយលើសពីនេះ អ្នកគួរតែលះបង់ជីវិតរបស់អ្នក សម្រាប់សិរីល្អរបស់ខ្ញុំ។ ខ្ញុំបានទន្ទឹងរង់ចាំឲ្យអ្នកធ្វើបន្ទាល់ពីខ្ញុំយូរណាស់មកហើយ ហើយខ្ញុំក៏ ទន្ទឹងឲ្យអ្នកផ្សាយដំណឹងល្អរបស់ខ្ញុំយូរជាងនេះទៅទៀត។ អ្នកគួរតែយល់ អំពីអ្វីដែលមាននៅក្នុងព្រះហឫទ័យរបស់ខ្ញុំ។

ដកស្រង់ពី «តើអ្នកដឹងអ្វីខ្លះអំពីសេចក្តីជំនឿ?» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

អ្នករាល់គ្នានីមួយៗ គប្បីបំពេញកាតព្វកិច្ចផ្ទាល់ខ្លួនឲ្យអស់ពីសមត្ថភាពរបស់អ្នក ដោយដួងចិត្តបើកចំហ និងស្មោះត្រង់ ហើយមានឆន្ទៈក្នុងការបង់ថ្លៃនូវអ្វីដែលចាំបាច់។ ដូចដែលអ្នករាល់បាននិយាយហើយថានៅពេលថ្ងៃនោះមកដល់ ព្រះជាម្ចាស់នឹងមិនមានការធ្វេសប្រហែសចំពោះនរណាម្នាក់ដែលបានរងទុក្ខ ឬបង់ថ្លៃដល់ទ្រង់នោះឡើយ។ ជំនឿដ៏មុតមាំបែបនេះ គឺគួរប្រកាន់ខ្ជាប់ ហើយវាជាការត្រឹមត្រូវដែលអ្នករាល់គ្នាមិនភ្លេចនូវជំនឿនេះ។ មានតែតាមវិធីនេះទេ ដែលខ្ញុំអាចលែងមានការព្រួយបារម្ភអំពីអ្នករាល់គ្នាទៀតបាន។ បើមិនដូច្នោះទេ អ្នករាល់គ្នានឹងក្លាយជាមនុស្សដែលខ្ញុំត្រូវព្រួយបារម្ភជារៀងរហូត ហើយអ្នកនឹងក្លាយជាវត្ថុនៃការស្អប់ខ្ពើមរបស់ខ្ញុំជារៀងរហូត។ ប្រសិនបើអ្នករាល់គ្នាអាចធ្វើតាមមនសិការរបស់អ្នក ហើយប្រគល់អ្វីៗទាំងអស់របស់អ្នកសម្រាប់ខ្ញុំ ធ្វើអ្វីតាមតែអាចធ្វើទៅបានសម្រាប់កិច្ចការរបស់ខ្ញុំ និងលះបង់ថាមពលពេញមួយជីវិតសម្រាប់កិច្ចការដំណឹងល្អរបស់ខ្ញុំ នោះតើព្រះហឫទ័យរបស់ខ្ញុំមិនមានការរីករាយជារឿយៗ ចំពោះអ្នករាល់គ្នាទេឬអី? តាមវិធីនេះ ខ្ញុំអាចនឹងលែងមានការព្រួយបារម្ភទាំងស្រុងចំពោះអ្នករាល់គ្នាទៀត តើអ៊ីចឹងមែនទេ?

ដកស្រង់ពី «អំពីវាសនា» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

មនុស្សភាគច្រើនដែលជឿលើព្រះជាម្ចាស់ សប្បាយរីករាយនឹងលះបង់ និងឧទ្ទិសខ្លួនថ្វាយទ្រង់។ ទោះបីជាយ៉ាងណាក៏ដោយ មានតែអ្នកដែលអាចមានការឧទ្ទិស និងការលះបង់ដ៏ពិតប្រាកដទេ ទើបមានភាពជាក់ស្ដែងដ៏ពិតប្រាកដ។ មនុស្សភាគច្រើនស្វែងរកសេចក្ដីពិតយ៉ាងរីករាយ ប៉ុន្តែមានមនុស្សតិចណាស់ ដែលអាចយកសេចក្ដីពិតទៅអនុវត្ត ឬឆ្លងកាត់ការលំបាកដើម្បីទទួលបានសេចក្ដីពិត។ នៅពេលដែលពេលសំខាន់ចូលមកដល់ ហើយអ្នកត្រូវបានស្នើសុំឱ្យលះបង់ និងបោះបង់ នោះអ្នកមិនអាចអត់ទ្រាំនឹងការណ៍នេះទេ។ ធ្វើបែបនេះ គឺមិនអាចទទួលយកបានទេ ហើយបង្ហាញថា អ្នកមិនស្មោះស្ម័គ្រចំពោះព្រះជាម្ចាស់ឡើយ។ ប្រសិនបើពេលមួយកាន់តែសំខាន់ នោះមនុស្សកាន់តែអាចចុះចូល និងយកផលប្រយោជន៍ផ្ទាល់ខ្លួន អំនួត និងមោទនភាពរបស់ពួកគេចេញ ហើយបំពេញភារកិច្ចរបស់ពួកគេយ៉ាងសមរម្យ មានតែដូច្នោះទេ ទើបពួកគេត្រូវបានព្រះជាម្ចាស់នឹកចាំ។ ទាំងអស់នោះគឺជាទង្វើល្អ! មិនថាអ្វីដែលមនុស្សធ្វើទេ តើអ្វីដែលមានសារៈសំខាន់ជាង? អំនួតនិងមោទនភាពរបស់ពួកគេ ឬសិរីល្អរបស់ព្រះជាម្ចាស់? (សិរីល្អរបស់ព្រះជាម្ចាស់)។ តើមួយណាដែលមានសារៈសំខាន់ជាង? ទំនួលខុសត្រូវរបស់អ្នក ឬផលប្រយោជន៍ផ្ទាល់ខ្លួនរបស់អ្នក? ការបំពេញទំនួលខុសត្រូវរបស់អ្នក គឺជាអ្វីដែលមានសារៈសំខាន់បំផុត ហើយអ្នកត្រូវជាប់កាតព្វកិច្ចចំពោះពួកវា។ នេះមិនមែនជាពាក្យស្លោកមួយចំនួនទេ។ ប្រសិនបើនោះគឺជាអ្វីដែលអ្នកគិតដ៏ជ្រាលជ្រៅ ហើយអ្នកព្យាយាមអនុវត្តតាមវិធីនោះ នោះតើអ្នកនឹងមិនបានចូលទៅក្នុងភាពជាក់ស្ដែងបន្តិចឬ? យ៉ាងហោចណាស់ វាមានន័យថា អ្នកមានការយល់ឃើញដូច្នោះអំពីភាពជាក់ស្ដែង។ នៅពេលដែលត្រូវប្រឈមមុខនឹងអ្វីៗជាក់លាក់ នោះចំណង់ដ៏អត្តវិស័យមួយភ្លែតផ្ទាល់ខ្លួនរបស់អ្នក ព្រមទាំងអំនួតនិងមោទនភាពរបស់អ្នក នឹងឈប់ឈរពាំងផ្លូវរបស់អ្នកហើយ ហើយអ្នកនឹងផ្ដល់អាទិភាពចម្បងទៅលើភារកិច្ចផ្ទាល់ខ្លួនរបស់អ្នក ទៅលើបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ទៅលើការនាំយកទីបន្ទាល់សម្រាប់ទ្រង់ និងទៅលើទំនួលខុសត្រូវផ្ទាល់ខ្លួនរបស់អ្នក។ នេះគឺជាវិធីដ៏ល្អមួយនៃការនាំយកទីបន្ទាល់ ហើយវានាំមកនូវភាពអាម៉ាស់ឱ្យសាតាំង! តើសាតាំងគិតដូចម្ដេច បន្ទាប់ពីបានឃើញការណ៍ទាំងអស់នេះ? ប្រសិនបើអ្នកពិតជាធ្វើបែបនេះ ដោយការប្រើប្រាស់សកម្មភាពពិត ដើម្បីនាំយកទីបន្ទាល់យ៉ាងពិតប្រាកដថ្វាយព្រះជាម្ចាស់ និងបែរខ្នងដាក់សាតាំង ហើយអ្នកកំពុងតែធ្វើច្រើនជាងការសូត្រពាក្យស្លោក នោះនឹងគ្មានផ្លូវផ្សេងដែលប្រសើរជាងនេះ ដើម្បីធ្វើឱ្យសាតាំងអាម៉ាស់ និងដើម្បីធ្វើទីបន្ទាល់ចំពោះព្រះជាម្ចាស់ឡើយ។ តើវាអស្ចារ្យយ៉ាងណាទៅ ក្នុងការប្រើប្រាស់វិធីសាស្រ្តផ្សេងៗគ្នា ដើម្បីនាំយកទីបន្ទាល់សម្រាប់ព្រះជាម្ចាស់ និងដើម្បីធ្វើឱ្យសាតាំងមើលឃើញពីការតាំងចិត្តរបស់អ្នក ដើម្បីបោះបង់ និងបដិសេធសាតាំង!

ដកស្រង់ពី «ការទទួលបានព្រះជាម្ចាស់ និងសេចក្ដីពិត គឺជារឿងដែលមានសុភមង្គលបំផុត» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ

ក្នុងនាមជាអ្នកដឹកនាំពួកជំនុំ អ្នកគួរតែរៀនពីរបៀបរុករក និងអភិវឌ្ឍទេពកោសល្យ ហើយមិនត្រូវច្រណែននឹងមនុស្សដែលមានទេពកោសល្យឡើយ។ ដោយធ្វើបែបនេះ អ្នកនឹងបានបំពេញភារកិច្ចជាទីពេញចិត្ត និងបំពេញទំនួលខុសត្រូវរបស់អ្នក ហើយអ្នកក៏នឹងបានធ្វើយ៉ាងអស់ពីចិត្ត ដើម្បីមានស្វាមីភក្តិផងដែរ។ មនុស្សមួយចំនួនតែងតែខ្លាចថា អ្នកដទៃនឹងដណ្ដើមមុខមាត់របស់ពួកគេ ខ្លាចថាគេល្អជាងខ្លួន ហើយខ្លាចទៀតថា គេបានការទទួលស្គាល់ ខណៈពេលដែលពួកគេផ្ទាល់ត្រូវបានព្រងើយកន្ដើយ។ ការនេះនាំឲ្យពួកគេវាយប្រហារ និងបដិសេធអ្នកដទៃ។ តើនេះមិនមែនជាករណីនៃការច្រណែនមនុស្សដែលមានសមត្ថភាពជាងខ្លួនទេឬ? តើនេះមិនមែនជាអាកប្បកិរិយាដ៏អាត្មានិយម និងគួរឲ្យស្អប់ខ្ពើមទេឬ? តើនេះជានិស្ស័យប្រភេទអ្វីទៅ? វាជាចិត្តព្យាបាទ! ដោយគិតតែពីខ្លួនឯង បំពេញតែបំណងចិត្តរបស់ខ្លួន គ្មានការគិតគូរដល់ចំពោះភារកិច្ចរបស់អ្នកដទៃ និងគិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួន ព្រមទាំងមិនគិតដល់អត្ថប្រយោជន៍នៃព្រះដំណាក់របស់ព្រះជាម្ចាស់ មនុស្សបែបនេះមាននូវនិស្ស័យដ៏អាក្រក់មួយ ហើយព្រះជាម្ចាស់គ្មានសេចក្តីស្រឡាញ់ចំពោះពួកគេឡើយ។ បើអ្នកមានសមត្ថភាពពិចារណាយ៉ាងពិតប្រាកដអំពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ នោះអ្នកនឹងអាចប្រព្រឹត្តចំពោះអ្នកដទៃដោយយុត្តិធម៌មិនខាន។ បើអ្នកផ្ដល់អនុសាសន៍របស់អ្នកដល់នរណាម្នាក់ ហើយបុគ្គលនោះត្រូវបានអភិវឌ្ឍក្លាយជាមនុស្សម្នាក់ដែលមានទេពកោសល្យ ហើយតាមរយៈការនាំមនុស្សដែលមានទេពកោសល្យម្នាក់ទៀតចូលទៅក្នុងព្រះដំណាក់របស់ព្រះជាម្ចាស់ តើអ្នកនឹងមិនបានធ្វើកិច្ចការរបស់អ្នកបានយ៉ាងល្អទេឬ? តើអ្នកនឹងមិនមានស្វាមីភក្ដិក្នុងការបំពេញភារកិច្ចរបស់អ្នកទេឬ? នេះគឺជាទង្វើដ៏ល្អមួយនៅចំពោះព្រះជាម្ចាស់ ហើយមនុស្សគួរតែមានមនសិការ និងការត្រិះរិះពិចារណាបែបនេះ។ អស់អ្នកដែលមានសមត្ថភាពយកសេចក្តីពិតទៅអនុវត្ត អាចទទួលយកការពិនិត្យពិច័យរបស់ព្រះជាម្ចាស់ នៅពេលកំពុងធ្វើកិច្ចការ។ នៅពេលដែលអ្នកទទួលយកការពិនិត្យពិច័យរបស់ព្រះជាម្ចាស់ នោះដួងចិត្តរបស់អ្នកត្រូវបានតម្រង់ឲ្យត្រង់។ បើអ្នកគ្រាន់តែធ្វើកិច្ចការ ដើម្បីឲ្យអ្នកដទៃមើល ហើយមិនទទួលយកការពិនិត្យពិច័យរបស់ព្រះជាម្ចាស់ តើព្រះជាម្ចាស់នៅតែស្ថិតក្នុងដួងចិត្តរបស់អ្នកដែរឬទេ? មនុស្សបែបនេះគ្មានការគោរពចំពោះព្រះជាម្ចាស់ឡើយ។ ចូរកុំធ្វើអ្វីៗសម្រាប់តែប្រយោជន៍ផ្ទាល់ខ្លួន និងកុំគិតតែពីផលចំណេញផ្ទាល់ខ្លួននោះឡើយ។ ចូរកុំគិតអំពីឋានៈបុណ្យសក្ដិ កិត្យានុភាព ឬកេរ្តិ៍ឈ្មោះរបស់អ្នកឡើយ។ ចូរកុំពិចារណាលើផលប្រយោជន៍របស់មនុស្សនោះដែរ។ អ្នកត្រូវតែគិតអំពីផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ជាមុនសិន ហើយដាក់វាជាអាទិភាពទីមួយរបស់អ្នក។ អ្នកគួរតែគិតគូរអំពីបំណងព្រះហឫទ័យរបស់ព្រះ ហើយចាប់ផ្ដើម ដោយសញ្ជឹងគិតមើលថាតើអ្នកបានក្លាយជាមិនបរិសុទ្ធនៅក្នុងការបំពេញភារកិច្ចរបស់អ្នកឬអត់ ថាតើអ្នកបានធ្វើយ៉ាងអស់ពីសមត្ថភាព ដើម្បីមានស្វាមីភក្ដិ បានធ្វើយ៉ាងអស់ពីចិត្ត ដើម្បីបំពេញទំនួលខុសត្រូវរបស់អ្នក និងដាក់ចិត្តដាក់កាយទាំងស្រុង ក៏ដូចជាសញ្ជឹងគិតមើលថាតើអ្នកបានពិចារណាយ៉ាងល្អិតល្អន់ចំពោះភារកិច្ចរបស់អ្នក និងកិច្ចការនៃព្រះដំណាក់របស់ព្រះឬអត់។ អ្នកត្រូវតែពិចារណាទៅលើរឿងទាំងនេះ។ ចូរគិតអំពីរឿងទាំងនេះឲ្យបានញឹកញាប់ចុះ នោះអ្នកនឹងកាន់តែងាយស្រួលក្នុងការបំពេញការងាររបស់អ្នកបានយ៉ាងល្អមិនខាន។ បើអ្នកមានគុណសម្បត្តិអន់ បទពិសោធន៍របស់អ្នកនៅរាក់ ឬអ្នកមិនប៉ិនប្រសប់នៅក្នុងការងារវិជ្ជាជីវៈរបស់អ្នកទេ នោះការងាររបស់អ្នកអាចមានកំហុសឆ្គង ឬការខ្វះចន្លោះមួយចំនួនមិនខាន ហើយលទ្ធផលដែលទទួលបានអាចមិនមែនជារឿងល្អឡើយ ប៉ុន្តែអ្នកនឹងប្រឹងប្រែងយ៉ាងអស់ពីសមត្ថភាពរបស់អ្នក។ នៅពេលដែលអ្នកមិនគិតអំពីសេចក្តីប៉ងប្រាថ្នាដ៏អាត្មានិយមរបសខ្លួន ឬមិនពិចារណាចំពោះផលប្រយោជន៍ផ្ទាល់ខ្លួនរបស់អ្នកនៅក្នុងកិច្ចការដែលអ្នកធ្វើ តែផ្ទុយទៅវិញ តែងតែគិតគូរដល់កិច្ចការនៃព្រះដំណាក់របស់ព្រះជាម្ចាស់ ដោយនឹកចាំក្នុងចិត្តនូវផលប្រយោជន៍នៃព្រះដំណាក់របស់ព្រះជាម្ចាស់ ហើយតាមរយៈការបំពេញភារកិច្ចរបស់អ្នកបានល្អ នោះអ្នកកំពុងតែប្រមូលអំពើល្អនៅចំពោះព្រះជាម្ចាស់មិនខាន។ មនុស្សដែលធ្វើអំពើល្អទាំងនេះគឺជាអ្នកដែលមានតថភាពនៃសេចក្តីពិត ហើយដោយបានធ្វើបែបនេះ ពួកគេបានធ្វើទីបន្ទាល់។

ដកស្រង់ពី «ចូរថ្វាយដួងចិត្តដ៏ពិតរបស់អ្នកដល់ព្រះជាម្ចាស់ ទើបអ្នកអាចទទួលបានសេចក្តីពិត» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ

មិនថាអ្នកកំពុងបំពេញភារកិច្ចរបស់អ្នក ឬកំពុងរៀនសូត្រនូវចំណេះជំនាញអ្វីនោះទេ អ្នកត្រូវគោរពតាមគោលការណ៍នៅក្នុងគ្រប់អ្វីៗដែលអ្នកធ្វើ។ អ្នកត្រូវធ្វើអ្វីគ្រប់សព្វបែបយ៉ាងទៅតាមសេចក្ដីពិត ហើយអនុវត្តសេចក្ដីពិត។ អ្នកត្រូវប្រើសេចក្ដីពិតដើម្បីដោះស្រាយបញ្ហា ដើម្បីដោះស្រាយនិស្ស័យពុករលួយរបស់អ្នកដែលបានបើកសម្ដែងនៅក្នុងខ្លួនអ្នក និងដើម្បីដោះស្រាយវិធីនិងគំនិតខុសឆ្គងរបស់អ្នក។ អ្នកត្រូវតែបន្តពុះពារជំនះលើរឿងទាំងនេះ។ រឿងមួយដែលត្រូវធ្វើនោះគឺ អ្នកត្រូវពិនិត្យមើលខ្លួនឯង។ នៅពេលដែលអ្នកបានពិនិត្យមើលខ្លួនឯងហើយ ប្រសិនបើអ្នករកឃើញនិស្ស័យពុករលួយ នោះអ្នកត្រូវកម្ចាត់វាចេញ បង្ក្រាបវា និងលះបង់វាចោល។ នៅពេលដែលអ្នកបានដោះស្រាយបញ្ហាទាំងនេះហើយ នៅពេលដែលអ្នកលែងធ្វើអ្វីទៅតាមនិស្ស័យពុករលួយរបស់អ្នក និងអនុវត្តទៅតាមគោលការណ៍សេចក្ដីពិតហើយ មានតែពេលនោះទេ ដែលអ្នកនឹងធ្វើអ្វីដូចដែលអ្នកដើរតាមព្រះជាម្ចាស់ពិតប្រាកដគប្បីត្រូវធ្វើ។ តើព្រះជាម្ចាស់ទ្រង់ព្រះតម្រិះថាអាកប្បកិរិយា របៀបធ្វើការ និងទង្វើបែបនេះអាចទទួលយកបានដែរឬទេ? ទ្រង់ព្រះតម្រិះថាវាអាចទទួលយកបាន។ នេះគឺជាអំពើល្អហើយ! តើហេតុអ្វីបានការធ្វើបែបនេះ ត្រូវចាត់ទុកថាជាអំពើល្អ? អ្នកធ្វើវាដើម្បីជាប្រយោជន៍ដល់អ្នកដទៃ ដើម្បីកិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់ ឬដើម្បីជាប្រយោជន៍ដល់ដំណាក់របស់ព្រះជាម្ចាស់ ហើយក្នុងពេលជាមួយគ្នានោះដែរ អ្នកនឹងចូលរួមក្នុងសេចក្ដីពិត ហើយព្រះជាម្ចាស់ក៏ទទួលយកវាដែរ ដូច្នេះវាគឺជាអំពីល្អ។ ប្រសិនបើអ្នកបានរស់នៅដោយបែបនេះមែន នោះមានន័យថា អ្នកកំពុងធ្វើបន្ទាល់សម្រាប់ព្រះជាម្ចាស់ហើយ។

ដកស្រង់ពី «មានតែការស្វែងរកសេចក្ដីពិតនៅក្នុងគ្រប់សព្វសារពើទាំងអស់ប៉ុណ្ណោះ ដែលមនុស្សម្នាក់អាចចូលទៅក្នុងតថភាពនៃសេចក្ដីពិតបាន» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ

ព្រះជាម្ចាស់ពិនិត្យពិច័យ និងអាចមើលឃើញនូវអ្វីដែលមនុស្សមាននៅក្នុងដួងចិត្តរបស់ពួកគេនៅពេលពួកគេបំពេញកាតព្វកិច្ចរបស់ពួកគេ ហើយថាតើពួកគេប្រើថាមពលអស់ប៉ុន្មាន។ វាចាំបាច់ខ្លាំងណាស់ដែលមនុស្សយកដួងចិត្ត និងកម្លាំងទាំងអស់របស់ពួកគេ បញ្ចូលទៅក្នុងអ្វីដែលពួកគេធ្វើ។ ការសហការក៏ជាធាតុផ្សំដ៏សំខាន់ដែរ។ ទាល់តែមនុស្សខិតខំដោយមិនមានការសោកស្តាយចំពោះកាតព្វកិច្ចដែលពួកគេបានបំពេញ និងកិច្ចការដែលពួកគេបានធ្វើ ហើយមិនជំពាក់នឹងព្រះជាម្ចាស់ នោះទើបពួកគេអាចនឹងធ្វើកិច្ចការដោយអស់ពីចិត្ត និងអស់ពីកម្លាំងកាយបាន។ ប្រសិនបើថ្ងៃនេះអ្នកមិនធ្វើឲ្យអស់ពីដួងចិត្ត និងកម្លាំងរបស់អ្នកទេ នោះនៅពេលមានអ្វីមួយមិនសម្រេចទៅតាមផែនការនៅពេលក្រោយ ហើយមានផលវិបាក នោះតើវានឹងមិនហួសពេលក្នុងការសោកស្តាយទេឬ? អ្នកនឹងជំពាក់ជារៀងរហូត។ វានឹងត្រឡប់ជាស្នាមប្រឡាក់មួយនៅលើអ្នក! ស្នាមប្រឡាក់នៅក្នុងការអនុវត្តកាតព្វកិច្ចរបស់មនុស្សម្នាក់ គឺជាអំពើរំលង។ ដូច្នេះ អ្នកត្រូវតែខិតខំធ្វើឲ្យបានត្រឹមត្រូវនូវចំណែកអ្វីមួយ ដែលអ្នកត្រូវធ្វើ និងគួរធ្វើដោយអស់ពីចិត្ត និងកម្លាំង។ ការទាំងនោះមិនត្រូវធ្វើដោយធ្វេសប្រហែស ឬគ្រាន់តែបង្គ្រប់កិច្ចនោះឡើយ។ អ្នកមិនត្រូវមានការសោកស្តាយអ្វីឡើយ។ តាមរបៀបនេះ កាតព្វកិច្ចដែលអ្នកត្រូវធ្វើនៅពេលនេះ នឹងត្រូវបានចងចាំដោយព្រះជាម្ចាស់។ រឿងទាំងនោះដែលព្រះជាម្ចាស់នឹកចាំ គឺជាអំពើល្អ។ ដូច្នេះ តើមានអ្វីខ្លះដែលមិនត្រូវបានទ្រង់ចងចាំ? ការទាំងនោះគឺជាអំពើរំលង។ មនុស្សប្រហែលជាមិនទទួលយកថាពួកគេប្រព្រឹត្តការអាក្រក់ទេ ប្រសិនបើមានគេនិយាយដាក់ពួកគេបែបនេះនាពេលបច្ចុប្បន្ន ប៉ុន្តែ ប្រសិនបើថ្ងៃមួយមកដល់ នៅពេលដែលមានផលវិបាកធ្ងន់ធ្ងរដល់រឿងទាំងនេះ ហើយពួកគេត្រឡប់ជាអ្នកជះឥទ្ធិពលអវិជ្ជមាន ពេលនោះអ្នកនឹងមានញាណដឹងថាការទាំងនេះ មិនគ្រាន់តែជាអំពើរំលងនៃអាកប្បកិរិយាប៉ុណ្ណោះទេ ប៉ុន្តែជាអំពើអាក្រក់។ នៅពេលដែលអ្នកដឹងរឿងនេះ អ្នកនឹងមានការសោកស្តាយ ហើយគិតក្នុងចិត្តថា៖ ខ្ញុំគួរតែជ្រើសរើសការបង្ការជាការសំខាន់! តាមរយៈការគិត និងការខំប្រឹងប្រែងបន្ថែមទៀត ខ្ញុំនឹងមិនមានបញ្ហានេះទេ។ គ្មានអ្វីដែលអាចលុបស្នាមប្រឡាក់ដ៏អស់កល្បនេះចេញពីដួងចិត្តអ្នកបានទេ ហើយវានឹងបង្កបញ្ហាប្រសិនបើវាទុកអ្នកឲ្យជំពាក់ជារៀងរហូត។ ដូច្នេះថ្ងៃនេះ រាល់ពេលដែលអ្នកបំពេញភារកិច្ចរបស់អ្នក ឬទទួលយកកម្រៃជើងសារ អ្នករាល់គ្នាត្រូវតែខិតខំធ្វើវាឲ្យអស់ពីកម្លាំង និងអស់ពីដួងចិត្តរបស់អ្នក។ អ្នកត្រូវធ្វើបែបនេះ ដើម្បីឲ្យអ្នកមិនមានទោសពៃរ៍ និងការសោកស្តាយ ដើម្បីឲ្យទទួលបានការចងចាំពីព្រះជាម្ចាស់ ហើយជាអំពើល្អ។ កុំប្រព្រឹត្ដដោយធ្វេសប្រហែស និងដើម្បីតែបង្រ្គប់កិច្ច ដោយបើកភ្នែកម្ខាង និងម្ខាងទៀតបិទនោះឡើយ។ អ្នកនឹងសោកស្តាយវា ហើយមិនអាចធ្វើការកែប្រែបានទេ។ វានឹងបង្កើតជាអំពើរំលង ហើយទីបំផុត នៅក្នុងដួងចិត្តរបស់អ្នកនឹងតែងតែមានកំហុស ការជំពាក់ និងការចោទប្រកាន់។ តើផ្លូវមួយណាក្នុងចំណោមផ្លូវទាំងពីរនេះ ដែលល្អបំផុត? តើផ្លូវមួយណាជាផ្លូវត្រូវ? ចូរបំពេញភារកិច្ចរបស់អ្នកឲ្យអស់ពីចិត្ត និងអស់ពីកម្លាំងកាយ ហើយរៀបចំ និងកៀរគរអំពើល្អដោយគ្មានការសោកស្តាយសោះឡើយ។ កុំឲ្យអំពើរំលងរបស់អ្នកប្រមូលផ្តុំ ធ្វើឲ្យមានការសោកស្តាយ និងធ្លាក់ទៅក្នុងការជំពាក់ឡើយ។ តើមានអ្វីកើតឡើងនៅពេលមនុស្សម្នាក់បានប្រព្រឹត្តិអំពើរំលងច្រើនពេក? ពួកគេកំពុងបន្ថែមសេចក្ដីខ្ញាល់របស់ព្រះជាម្ចាស់ចំពោះពួកគេនៅចំពោះព្រះវត្តមានទ្រង់! ប្រសិនបើអ្នកប្រព្រឹតិ្តអំពើរំលងកាន់តែច្រើន ហើយសេចក្ដីខ្ញាល់របស់ព្រះជាម្ចាស់ចំពោះអ្នកកាន់តែខ្លាំងឡើងៗ នោះចុងក្រោយអ្នកនឹងត្រូវទទួលទណ្ឌកម្ម។

ដកស្រង់ពី ការប្រកបរបស់ព្រះជាម្ចាស់

ខាង​ដើម៖ ៥. វិធីដែលមនុស្សអាចបំពេញភារកិច្ចរបស់ខ្លួនយ៉ាងសមរម្យ

បន្ទាប់៖ ២. អ្វីជាទង្វើអាក្រក់ និងវិធីដែលទង្វើអាក្រក់អាចត្រូវបានបើកបង្ហាញ

តើយើងគួរអធិស្ឋានយ៉ាងដូចម្ដេច ដើម្បីឲ្យព្រះជាម្ចាស់ទ្រង់សណ្ដាប់? សូមទាក់ទងមកកាន់យើងខ្ញុំ ដើម្បីស្វែងរកដំណោះស្រាយ។

ខ្លឹមសារ​ពាក់ព័ន្ធ

១. មូលហេតុដែលព្រះជាម្ចាស់មានព្រះនាមផ្សេងគ្នានៅក្នុងយុគសម័យផ្សេងគ្នា និងសារៈសំខាន់នៃព្រះនាមរបស់ទ្រង់

ខគម្ពីរយោង៖ «ហើយព្រះជាម្ចាស់ក៏មានបន្ទូលនឹងម៉ូសេបន្ថែមទៀតថា ចូរអ្នកនិយាយទៅកាន់កូនចៅអ៊ីស្រាអែលថា ព្រះយេហូវ៉ា ជាព្រះនៃឱពុករបស់អ្នក...

តើអ្នកជឿគួរប្រកាន់យកទស្សនៈអ្វី

តើមនុស្សបានទទួលអ្វីចាប់តាំងពីពួកគេចាប់ផ្តើមជឿលើព្រះជាម្ចាស់ជាលើកដំបូង? តើអ្នកបានដឹងអ្វីខ្លះពីព្រះជាម្ចាស់? ដោយសារជំនឿរបស់អ្នកលើព្រះជាម្ចាស់...

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ