៣. មូលហេតុដែលព្រះជាម្ចាស់តម្រូវឱ្យមនុស្សត្រៀមទង្វើល្អដ៏គ្រប់គ្រាន់

ព្រះបន្ទូលពាក់ព័ន្ធរបស់ព្រះជាម្ចាស់៖

ឥឡូវនេះគឺជាពេលដែលខ្ញុំកំណត់លទ្ធផលចុងក្រោយសម្រាប់មនុស្សម្នាក់ៗមិនមែនជាដំណាក់កាល ដែលខ្ញុំចាប់ផ្តើមកែខៃមនុស្សទេ។ ខ្ញុំសរសេរនៅក្នុងសៀវភៅកំណត់ត្រារបស់ខ្ញុំម្តងមួយៗ នូវពាក្យសំដី និងអំពើ របស់មនុស្សម្នាក់ៗបែបបទដែល ពួកគេបានដើរតាមខ្ញុំ ចរិតលក្ខណៈជាប់នឹងខ្លួនរបស់ពួកគេ និងអាកប្បកិរិយាដែលពួកគេបានប្រកាន់យកចុងក្រោយ។ តាមវិធីនេះ មិនថាពួកគេជាមនុស្សប្រភេទណាក៏ដោយ គ្មាននរណាម្នាក់អាចរត់គេចពីដៃខ្ញុំបានទេ ហើយមនុស្សទាំងអស់នឹងនៅតាមប្រភេទរបស់ខ្លួនដូចដែលខ្ញុំចាត់ចែង។ ខ្ញុំកំណត់វាសនារបស់មនុស្ស ម្នាក់ៗដោយមិនផ្អែកលើអាយុ អតីតភាព ទំហំនៃការរងទុក្ខ និងជាពិសេស កម្រិតដែលពួកគេសុំឲ្យមានក្ដីអាណិតទេ ប៉ុន្តែយោងទៅលើថាតើពួកគេមានសេចក្ដីពិតឬអត់។ មិនមានជម្រើសផ្សេងក្រៅពីនេះទេ។ អ្នករាល់គ្នាត្រូវដឹងថា អស់អ្នកដែលមិនធ្វើតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ ក៏នឹងត្រូវទទួលទណ្ឌកម្មផងដែរ។ នេះគឺជាការពិតដែលមិនអាចផ្លាស់ប្តូរបាន។ ហេតុដូចនេះ អស់អ្នកដែលទទួលទណ្ឌកម្មទាំងនោះ ត្រូវទទួលទណ្ឌកម្មយ៉ាងខ្លាំងសម្រាប់សេចក្ដីសុចរិតរបស់ព្រះជាម្ចាស់និងជាសំណងសម្រាប់អំពើទុច្ចរិតយ៉ាងច្រើនរបស់ពួកគេ។ ខ្ញុំមិនបានធ្វើការកែប្រែ អ្វីមួយឡើយទៅលើផែនការរបស់ខ្ញុំតាំងពីពេលវាចាប់ផ្ដើមមកម្លេះ។ វាគ្រាន់តែថាតាមការគិតរបស់មនុស្ស អ្នកដែលខ្ញុំណែនាំបន្ទូលរបស់ខ្ញុំទាំងអស់នោះហាក់ដូចជាកំពុងថយចំនួនចុះគឺដូចជាអ្នកដែលខ្ញុំពិតជាយល់ព្រម។ ទោះយ៉ាងណាក៏ដោយ ខ្ញុំនៅតែរក្សាផែនការរបស់ខ្ញុំមិនឲ្យផ្លាស់ប្តូរដាច់ខាត។ ផ្ទុយទៅវិញ វាគឺជាជំនឿ និងសេចក្ដីស្រឡាញ់របស់មនុស្សទេដែលកំពុងតែផ្លាស់ប្តូរជានិច្ច កំពុងតែថយចុះជានិច្ច រហូតដល់កម្រិតដែលវាអាចធ្វើឲ្យមនុស្សម្នាក់ៗបែរចេញពីការលុតក្រាបចំពោះខ្ញុំ ទៅជាព្រងើយកន្តើយចំពោះខ្ញុំ ហើយថែមទាំងបណ្តេញខ្ញុំចេញទៀត។ ឥរិយាបថរបស់ខ្ញុំចំពោះអ្នករាល់គ្នានឹងមិនក្តៅ ហើយក៏មិនត្រជាក់ដែរ លើកលែងតែខ្ញុំមានអារម្មណ៍ខ្ពើមរអើម និងស្អប់ខ្ពើមខ្លាំង ទើបទីបំផុតដាក់ចេញនូវទណ្ឌកម្ម។ ទោះយ៉ាងណាក៏ដោយ នៅថ្ងៃដាក់ទណ្ឌកម្មអ្នករាល់គ្នា ខ្ញុំក៏នឹងនៅតែមើលឃើញអ្នករាល់គ្នាដែរ ប៉ុន្តែអ្នករាល់គ្នានឹងមិនអាចមើលឃើញខ្ញុំទៀតទេ។ ដោយសារតែជីវិតក្នុងចំណោមអ្នករាល់គ្នាបានក្លាយជាគួរឲ្យធុញទ្រាន់ និងល្អក់កករចំពោះខ្ញុំ ដូច្នេះមិនចាំបាច់និយាយអ្វីទេ ខ្ញុំបានជ្រើសរើសកន្លែងផ្សេងទៀតដើម្បីគង់នៅ ដែលល្អប្រសើរជាងមុនដើម្បីចៀសផុតពីការឈឺចាប់ដោយសារពាក្យសំដីព្យាបាទរបស់អ្នករាល់គ្នា និងគេចផុតពីអាកប្បកិរិយាដ៏ថោកទាបដែលមិនអាចទ្រាំបានរបស់អ្នករាល់គ្នា ដែលអ្នករាល់គ្នាលែងអាចបំភាន់ខ្ញុំ ឬប្រព្រឹត្ដចំពោះខ្ញុំតាមបែបបង្គ្រប់កិច្ចទៀតហើយ។ មុនពេលខ្ញុំចាកចេញពីអ្នករាល់គ្នាខ្ញុំនៅតែត្រូវដាស់តឿនអ្នករាល់គ្នាឲ្យចៀសវាងធ្វើអ្វីមួយដែលមិនស្របតាមសេចក្ដី ពិត។ ផ្ទុយទៅវិញ គួរតែធ្វើនូវអ្វីដែលគាប់ចិត្តទាំងអស់គ្នា ដែលផ្ដល់ប្រយោជន៍ដល់ទាំងអស់គ្នា និងដែលមានប្រយោជន៍ដល់វាសនាផ្ទាល់ខ្លួនរបស់អ្នក បើមិនដូច្នេះទេ អ្នកដែលរងទុក្ខនៅក្នុងគ្រោះមហន្តរាយ នឹងមិនមែនជានរណាផ្សេង ក្រៅពីអ្នកឡើយ។

ដកស្រង់ពី «ចូរត្រៀមខ្លួនធ្វើអំពើល្អឲ្យបានគ្រប់គ្រាន់សម្រាប់វាសនារបស់អ្នក» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ខ្ញុំបានបង្ហាញសេចក្ដីមេត្ដាករុណាដល់អស់អ្នកដែលស្រឡាញ់ខ្ញុំ និងបដិសេធខ្លួនឯង។ ទន្ទឹមនឹងនេះ ទណ្ឌកម្មដែលដាក់ទៅលើមនុស្សអាក្រក់ គឺជាភស្ដុតាងយ៉ាងច្បាស់អំពីនិស្ស័យដ៏សុចរិតរបស់ខ្ញុំ ហើយថែមទាំងជាទីបន្ទាល់អំពីសេចក្តីក្រោធរបស់ខ្ញុំផង។ ពេលមហន្តរាយមកដល់ អស់អ្នកដែលប្រឆាំងនឹងខ្ញុំ ពួកគេនឹងស្រក់ទឹកភ្នែក ព្រោះពួកគេរងទុក្ខ ដោយសារភាពអត់ឃ្លាន និងគ្រោះកាច សាហាវ។ រីឯអស់អ្នកដែលបានប្រព្រឹត្ដអំពើអាក្រក់គ្រប់បែបយ៉ាង ប៉ុន្តែបានដើរតាមខ្ញុំអស់រយៈពេលជាច្រើនឆ្នាំ ពួកគេក៏នឹងមិនរួចផុតពីការសងថ្លៃចំពោះអំពើបាបរបស់ពួកគេឡើយ ហើយពួកគេក៏នឹងត្រូវធ្លាក់ចូលក្នុងមហន្តរាយផងដែរ រឿងដូចគ្នានេះធ្លាប់បានកើតឡើងយូរៗម្ដងក្នុងរយៈពេលរាប់លានឆ្នាំមកនេះ ហើយពួកគេនឹងរស់នៅក្នុងស្ថានភាពស្លន់ស្លោ និងភ័យខ្លាចជានិច្ច។ ដោយឡែក អ្នកដើរតាមខ្ញុំទាំងអស់ដែលមានភក្ដីភាពចំពោះខ្ញុំ នឹងរីករាយ ហើយត្រេកអរនឹងអានុភាពរបស់ខ្ញុំ។ ពួកគេនឹងទទួលនូវភាពស្កប់ស្កល់ដែលមិនអាចពិពណ៌នាបាន ហើយរស់នៅក្នុងភាពរីករាយដែលខ្ញុំមិនធ្លាប់ផ្តល់ឲ្យមនុស្សជាតិកាលពីមុនឡើយ។ ត្បិតខ្ញុំឲ្យតម្លៃខ្លាំងទៅលើអំពើល្អរបស់មនុស្ស ហើយស្អប់ខ្ពើមខ្លាំងចំពោះអំពើអាក្រក់របស់ពួកគេ។ តាំងពីពេលដែលខ្ញុំចាប់ផ្តើមដឹកនាំមនុស្សជាតិមក ខ្ញុំមានសេចក្តីសង្ឃឹមយ៉ាងខ្លាំងក្នុងការទទួលបានមនុស្សមួយក្រុមដែលមានចិត្តគំនិតដូចខ្ញុំ។ ទន្ទឹមនឹងនេះ ខ្ញុំមិនដែលភ្លេចឡើយ នូវអស់អ្នកដែលគ្មានចិត្តគំនិតដូចខ្ញុំ។ ខ្ញុំមិនដែលចូលចិត្តពួកគេឡើយនៅក្នុងព្រះហឫទ័យរបស់ខ្ញុំ ហើយខ្ញុំរង់ចាំឱកាសដើម្បីផ្ដន្ទាទោសពួកគេ ឲ្យសប្បាយភ្នែក ម្ដង។ ឥឡូវនេះ ថ្ងៃរបស់ខ្ញុំបានមកដល់ហើយនៅទីបំផុត ហើយខ្ញុំមិនចាំបាច់រង់ចាំទៀតទេ!

កិច្ចការចុងក្រោយរបស់ខ្ញុំគឺមិនត្រឹមតែសម្រាប់ជាប្រយោជន៍ដល់ការដាក់ទោសមនុស្សប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់ជាប្រយោជន៍ដល់ការរៀបចំវាសនារបស់មនុស្សផងដែរ។ លើសពីនេះទៅទៀត គឺដើម្បីឲ្យមនុស្សទាំងអស់អាចស្គាល់ពីអំពើ និងសកម្មភាពរបស់ខ្ញុំ។ ខ្ញុំចង់ឲ្យមនុស្សរាល់គ្នាឃើញថា គ្រប់យ៉ាងដែលខ្ញុំបានធ្វើ គឺត្រឹមត្រូវ ហើយគ្រប់យ៉ាងដែលខ្ញុំបានធ្វើ គឺជាការបង្ហាញពីនិស្ស័យរបស់ខ្ញុំ។ វាមិនមែនជាទង្វើរបស់មនុស្ស និងធម្មជាតិដាច់ខាត ដែលបានធ្វើឲ្យកើតមានមនុស្សជាតិឡើងមក ប៉ុន្តែខ្ញុំទេដែលជាអ្នកដែលចិញ្ចឹមបីបាច់រាល់ភាវរស់ទាំងអស់ដែលបានបង្កើត មក។ បើគ្មានអត្ថិភាពរបស់ខ្ញុំទេ មនុស្សជាតិនឹងត្រូវវិនាស ហើយទទួលរងនូវទុក្ខទោសជាមិនខាន។ គ្មានមនុស្សណាម្នាក់នឹងបានឃើញព្រះអាទិត្យ និងព្រះចន្ទដ៏សែនស្អាត ឬពិភពលោកដ៏ស្រស់បំព្រងម្ដងទៀតឡើយ មនុស្សជាតិនឹងជួបប្រទះតែរាត្រីដ៏ត្រជាក់ និងស្រមោលនៃសេចក្ដីស្លាប់ដែលមិនអាចទប់ទល់បាន។ ខ្ញុំជាសេចក្ដីសង្គ្រោះតែមួយគត់របស់មនុស្សជាតិ។ ខ្ញុំជាសេចក្ដីសង្ឃឹមតែមួយគត់របស់មនុស្សជាតិ ហើយជាងនេះទៅទៀត ខ្ញុំជាព្រះដែលទ្រទ្រង់អត្ថិភាពនៃមនុស្សជាតិទាំងអស់។ បើគ្មានខ្ញុំទេ មនុស្សជាតិនឹងឈានដល់ភាពនៅទ្រឹងយ៉ាងឆាប់រហ័ស។ បើគ្មានខ្ញុំទេ មនុស្សជាតិនឹងរងគ្រោះមហន្តរាយ ហើយត្រូវពួកខ្មោចគ្រប់បែបយ៉ាងជាន់ឈ្លីក្រោមជើង ទោះបីជាគ្មាននរណាម្នាក់យកចិត្តទុកដាក់ចំពោះខ្ញុំក្ដី។ ខ្ញុំបានធ្វើកិច្ចការដែលគ្មានអ្នកណាម្នាក់អាចធ្វើបាន ហើយខ្ញុំគ្រាន់តែសង្ឃឹមថា មនុស្សអាចតបស្នងខ្ញុំវិញដោយការធ្វើអំពើល្អខ្លះៗតែប៉ុណ្ណោះ។ ទោះបីជាមានអ្នកខ្លះអាចតបស្នងខ្ញុំវិញក៏ដោយ ក៏ខ្ញុំនៅតែបញ្ចប់ដំណើររបស់ខ្ញុំនៅក្នុងពិភពមនុស្សដដែល ហើយចាប់ផ្តើមជំហានបន្ទាប់នៃកិច្ចការដែលខ្ញុំកំពុងបង្ហាញឲ្យឃើញ ព្រោះការប្រញាប់ប្រញាល់ទាំងអម្បាលម៉ានរបស់ខ្ញុំនៅក្នុងចំណោមមនុស្ស ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ទទួលបានផ្លែផ្កា ហើយខ្ញុំក៏សព្វព្រះហឫទ័យណាស់ដែរ។ អ្វីដែលខ្ញុំយកចិត្តទុកដាក់មិនមែនជាចំនួនមនុស្សទេ តែផ្ទុយទៅវិញគឺជាអំពើល្អរបស់ពួកគេ។ ទោះក្នុងករណីណាក៏ដោយ ខ្ញុំសង្ឃឹមថា អ្នករាល់គ្នាត្រៀមខ្លួនធ្វើអំពើល្អឲ្យបានគ្រប់គ្រាន់សម្រាប់វាសនាផ្ទាល់របស់ខ្លួន។ ពេលនោះខ្ញុំនឹងសព្វព្រះហឫទ័យ បើមិនដូច្នោះទេគ្មាននរណាម្នាក់អាចរួចផុតពីមហន្តរាយដែលនឹងកើតឡើងឡើយ។ មហន្តរាយនេះកើតចេញពីខ្ញុំ ហើយប្រាកដណាស់ថា ខ្ញុំក៏ជាអ្នកចាត់ចែងវាយ៉ាងហ្មត់ចត់ដែរ។ បើអ្នករាល់គ្នាមិនអាចធ្វើខ្លួនឲ្យល្អត្រូវព្រះនេត្ររបស់ខ្ញុំទេ នោះអ្នករាល់គ្នានឹងគេចមិនផុតពីការរងទុក្ខដោយសារមហន្តរាយឡើយ។ ក្នុងអំឡុងពេលរងទុក្ខខ្លាំង សកម្មភាព និងអំពើរបស់អ្នករាល់គ្នា មិនត្រូវបានចាត់ទុកថាសមស្របទាំងស្រុងឡើយ ត្បិតជំនឿ និងសេចក្ដីស្រឡាញ់របស់អ្នករាល់គ្នាប្រហោងក្នុង ហើយវាគ្រាន់តែបង្ហាញថាអ្នករាល់គ្នាជាមនុស្សកំសាក ឬរឹងរូសប៉ុណ្ណោះ។ ចំពោះបញ្ហានេះ ខ្ញុំនឹងធ្វើការវិនិច្ឆ័យតែទៅលើសេចក្ដីល្អ ឬសេចក្ដីអាក្រក់ប៉ុណ្ណោះ។ ខ្ញុំនៅតែបារម្ភអំពីរបៀបដែលអ្នករាល់គ្នាប្រព្រឹត្តនិងសម្ដែងអំពីខ្លួនឯង ហើយខ្ញុំនឹងកំណត់ទីបញ្ចប់របស់អ្នករាល់គ្នាដោយផ្អែកលើមូលដ្ឋាននេះ។ ទោះជាយ៉ាងណាក៏ដោយ ខ្ញុំត្រូវតែធ្វើការនេះឲ្យបានច្បាស់លាស់៖ ចំពោះអស់អ្នកដែលបង្ហាញ ខ្ញុំថាគ្មានភក្ដីភាពទាល់តែសោះ ក្នុងអំឡុងពេលរងទុក្ខខ្លាំង ខ្ញុំនឹងមិនប្រោសប្រណីទៀតឡើយ ត្បិតសេចក្ដីមេត្តាករុណារបស់ខ្ញុំលាតសន្ធឹងដល់ត្រឹមនេះតែប៉ុណ្ណោះ។ ជាងនេះទៅទៀត ខ្ញុំគ្មានចំណូលចិត្តចំពោះអ្នកណាដែលធ្លាប់ក្បត់ខ្ញុំម្តងហើយនោះទេ ហើយខ្ញុំពិតជាមិនចូលចិត្តសេពគប់ជាមួយអ្នកណាដែលលក់ផលប្រយោជន៍មិត្តភក្តិរបស់ខ្លួនឡើយ។ មិនខ្វល់ថាបុគ្គលនោះជាអ្វីនោះទេ នេះជានិស្ស័យរបស់ខ្ញុំ។ ខ្ញុំត្រូវតែប្រាប់អ្នករាល់គ្នាដូចនេះថា៖ អ្នកណាដែលធ្វើឲ្យខ្ញុំខូចចិត្ត ពួកគេនឹងមិនទទួលបានការប្រោសប្រណីពីខ្ញុំជាលើកទីពីរឡើយ ចំណែកឯអ្នកណាដែលស្មោះត្រង់ចំពោះខ្ញុំ ពួកគេនឹងស្ថិតនៅក្នុងបេះដូងរបស់ខ្ញុំជារៀងរហូត។

ដកស្រង់ពី «ចូរត្រៀមខ្លួនធ្វើអំពើល្អឲ្យបានគ្រប់គ្រាន់សម្រាប់វាសនារបស់អ្នក» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ក្នុងចិត្តខ្ញុំ ខ្ញុំមិនចង់ធ្វើឲ្យឈឺចាប់ដល់ដួងចិត្តនរណាម្នាក់ ដែលមានភាពវិជ្ជមាននិងសេចក្ដីប្រាថ្នាចង់បាន ហើយខ្ញុំកាន់តែមិនចង់ឲ្យថាមពលរបស់នរណាម្នាក់ ដែលបំពេញកាតព្វកិច្ចរបស់ខ្លួន ដោយស្មោះត្រង់ មានការធ្លាក់ចុះនោះឡើយ។ ទោះយ៉ាងណា ខ្ញុំត្រូវតែរំលឹកអ្នករាល់គ្នាម្នាក់ៗ ពីភាពមិនគ្រប់គ្រាន់របស់អ្នក និងពីព្រលឹងដែលស្មោកគ្រោក ដែលស្ថិតនៅក្នុងជម្រៅជ្រៅបំផុតនៃដួងចិត្តរបស់អ្នករាល់គ្នា។ ខ្ញុំធ្វើដូច្នេះ ដោយសង្ឃឹមថាអ្នករាល់គ្នានឹងអាចថ្វាយនូវដួងចិត្តដ៏ពិតរបស់ឯង ក្នុងការចូលមកកាន់ព្រះបន្ទូលរបស់ខ្ញុំដោយផ្ទាល់ ព្រោះអ្វីដែលខ្ញុំស្អប់បំផុត គឺការបោកបញ្ឆោតរបស់មនុស្សចំពោះខ្ញុំ។ ខ្ញុំគ្រាន់តែសង្ឃឹមថាក្នុងដំណាក់កាលចុងក្រោយនៃកិច្ចការរបស់ខ្ញុំ អ្នករាល់គ្នានឹងអាចផ្តល់ឲ្យនូវស្នាដៃដ៏លេចធ្លោបំផុតរបស់អ្នក ហើយអ្នកនឹងលះបង់ខ្លួនអ្នកអស់ពីដួងចិត្ត ហើយលែងមានបេះដូងពាក់កណ្តាលទៀតហើយ។ ជាការពិត ខ្ញុំក៏សង្ឃឹមថាអ្នករាល់គ្នា អាចមានវាសនាល្អទាំងអស់គ្នា។ ទោះយ៉ាងណា ខ្ញុំនៅតែមានសេចក្ដីតម្រូវរបស់ខ្ញុំ ដែលសម្រាប់អ្នករាល់គ្នា ធ្វើការសម្រេចចិត្តដ៏ល្អបំផុត ក្នុងការថ្វាយដល់ខ្ញុំ នូវការលះបង់តែមួយ និងចុងក្រោយរបស់អ្នក។ ប្រសិនបើនរណាម្នាក់មិនមានការលះបង់ តែមួយនោះទេ នោះគេប្រាកដជាជាកម្មសិទ្ធិរបស់សាតាំងហើយខ្ញុំនឹងមិនទុកគេប្រើទៀតទេ ប៉ុន្តែនឹងបញ្ជូនគេទៅផ្ទះ ដើម្បីទទួលការមើលថែពីសំណាក់ឪពុកម្តាយរបស់គេ។ កិច្ចការរបស់ខ្ញុំ គឺជាជំនួយដ៏អស្ចារ្យ ដល់អ្នករាល់គ្នា។ អ្វីដែលខ្ញុំសង្ឃឹមថា នឹងទទួលបានពីអ្នករាល់គ្នា គឺជាដួងចិត្ត ដែលស្មោះត្រង់ ហើយប្រាថ្នាខ្ពស់ ប៉ុន្តែរហូតមកដល់ពេលនេះ ព្រះហស្ដរបស់ខ្ញុំនៅទំនេរនៅឡើយ។ ចូរគិតអំពីការនេះ៖ ប្រសិនបើថ្ងៃណាមួយខ្ញុំនៅតែមានការសោកសៅខ្លាំងហួសពីកម្រិតនៃពាក្យ ដែលត្រូវរៀបរាប់ តើពេលនោះអាកប្បកិរិយារបស់ខ្ញុំចំពោះអ្នករាល់គ្នានឹងទៅជាយ៉ាងណា? តើនៅពេលនោះ ខ្ញុំគួរឲ្យគោរពនៅចំពោះអ្នក ដូចពេលឥឡូវនេះដែរឬទេ? តើនៅពេលនោះ ព្រះហឫទ័យខ្ញុំនឹងស្ងប់ស្ងាត់ដូចពេលឥឡូវនេះទេ? តើអ្នករាល់គ្នាយល់ពីអារម្មណ៍របស់មនុស្សម្នាក់ដែលបានភ្ជួររាស់ដីយ៉ាងផ្ចិតផ្ចង់ ដោយមិនបានប្រមូលផលសូម្បីតែមួយគ្រាប់ទេ? តើអ្នកដឹងទេថាតើដួងចិត្តរបស់មនុស្សម្នាក់ត្រូវបានរងរបួសយ៉ាងដូចម្តេច នៅពេលដែលគេត្រូវបានគេធ្វើបាបយ៉ាងខ្លាំងនោះ? តើអ្នករាល់គ្នាអាចភ្លក្សរសជាតិជូរចត់ របស់មនុស្សម្នាក់បានទេ នៅពេលដែលគេពោរពេញដោយក្តីសង្ឃឹម តើអ្នកណាដែលនៅចំណែកដែលមិនល្អទៅ? តើអ្នករាល់គ្នាបានឃើញនូវកំហឹង ចេញពីមនុស្សម្នាក់ដែលត្រូវបានគេធ្វើឲ្យខឹងដែរឬទេ? តើអ្នករាល់គ្នាអាចដឹងពីការចង់សងសឹករបស់មនុស្សម្នាក់ ដែលត្រូវបានធ្វើបាបដោយខ្មាំងសត្រូវ និងការបោកបញ្ឆោតទេ? ប្រសិនបើអ្នករាល់គ្នាយល់ពីចិត្តគំនិតរបស់មនុស្សទាំងនេះ នោះខ្ញុំគិតថាវាមិនគួរពិបាកសម្រាប់អ្នករាល់គ្នា ដើម្បីស្រមៃមើលអាកប្បកិរិយាដែលព្រះជាម្ចាស់នឹងមាន នៅពេលនៃការដាក់ទោសរបស់ទ្រង់នោះទេ! ជាចុងបញ្ចប់ ខ្ញុំសង្ឃឹមថាអ្នករាល់គ្នាខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីជាប្រយោជន៍ដល់វាសនារបស់អ្នកផ្ទាល់ ទោះបីអ្នកមិនបានប្រើមធ្យោបាយបោកបញ្ឆោតក្នុងកិច្ចប្រឹងប្រែងរបស់អ្នកក៏ដោយ បើមិនដូច្នេះទេ ខ្ញុំនឹងនៅតែខកព្រះទ័យនឹងអ្នករាល់គ្នានៅក្នុងព្រះហឫទ័យរបស់ខ្ញុំ។ ហើយតើការខកចិត្តបែបនេះ នាំឲ្យមាន អ្វី? តើអ្នករាល់គ្នាមិនបំភាន់ខ្លួនឯងទេឬអី? អស់អ្នកណាដែលគិតដល់វាសនារបស់ខ្លួន តែបំផ្លាញវា គឺជាមនុស្សដែលមិនអាចបានសង្គ្រោះឡើយ។ ទោះបីគេមានការខឹង និងអន់ចិត្តក៏ដោយ តើនរណានឹងអាណិតដល់មនុស្សបែបនេះ? សរុបសេចក្ដីមកខ្ញុំនៅតែចង់ឲ្យអ្នករាល់គ្នា មានវាសនាទាំងសមរម្យផង ទាំងល្អផង ហើយលើសពីនេះខ្ញុំសង្ឃឹមថាគ្មានអ្នកណាម្នាក់ក្នុងចំណោះអ្នករាល់គ្នានឹងធ្លាក់ទៅក្នុងគ្រោះមហន្តរាយឡើយ។

ដកស្រង់ពី «អំពីវាសនា» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ខាង​ដើម៖ ២. អ្វីជាទង្វើអាក្រក់ និងវិធីដែលទង្វើអាក្រក់អាចត្រូវបានបើកបង្ហាញ

បន្ទាប់៖ ១. អ្វីជាការអនុវត្តសេចក្ដីពិត

តើយើងគួរអធិស្ឋានយ៉ាងដូចម្ដេច ដើម្បីឲ្យព្រះជាម្ចាស់ទ្រង់សណ្ដាប់? សូមទាក់ទងមកកាន់យើងខ្ញុំ ដើម្បីស្វែងរកដំណោះស្រាយ។

ខ្លឹមសារ​ពាក់ព័ន្ធ

១. មូលហេតុដែលព្រះជាម្ចាស់មានព្រះនាមផ្សេងគ្នានៅក្នុងយុគសម័យផ្សេងគ្នា និងសារៈសំខាន់នៃព្រះនាមរបស់ទ្រង់

ខគម្ពីរយោង៖ «ហើយព្រះជាម្ចាស់ក៏មានបន្ទូលនឹងម៉ូសេបន្ថែមទៀតថា ចូរអ្នកនិយាយទៅកាន់កូនចៅអ៊ីស្រាអែលថា ព្រះយេហូវ៉ា ជាព្រះនៃឱពុករបស់អ្នក...

សញ្ញាទាំង 6 ដែលព្រះគម្ពីរទាយថាព្រះអម្ចាស់យេស៊ូវគ្រីស្ទនឹងយាងត្រឡប់មកវិញបានបង្ហាញខ្លួន

កាលពីពីរពាន់ឆ្នាំមុន ព្រះអម្ចាស់យេស៊ូវបានសន្យានឹងយើងថា៖ «មើល៍ ខ្ញុំមកយ៉ាងឆាប់» (វិវរណៈ ២២:១២)។ ពេលនេះ...

គ្រោះកាចមកដល់ហើយ៖ តើគ្រីស្ទបរិស័ទគួរលន់តួបាបបែបណាដើម្បីទទួលបានការការពារពីព្រះជាម្ចាស់?

សព្វថ្ងៃនេះ ជំងឺរាតត្បាតបានរីករាលដាលពាសពេញពិភពលោក។ មនុស្សម្នានៅជុំវិញពិភពលោកកំពុងស្លាប់ក្នុងចំនួនយ៉ាងច្រើន...

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ