២. វិធីដែលមនុស្សអាចចូលទៅក្នុងជីវិតខាងវិញ្ញាណដ៏សាមញ្ញ

ព្រះបន្ទូលពាក់ព័ន្ធរបស់ព្រះជាម្ចាស់៖

ដើម្បីរស់នៅក្នុងជីវិតខាងវិញ្ញាណបែបធម្មតា មនុស្សម្នាក់ត្រូវតែអាចទទួលបាននូវពន្លឺថ្មីជារៀងរាល់ថ្ងៃ និងស្វែងរកការយល់ដឹងដ៏ពិតពីព្រះបន្ទូលរបស់ព្រះជាម្ចាស់។ មនុស្សម្នាក់ត្រូវតែមើលឃើញសេចក្តីពិតឲ្យបានច្បាស់ រកវិធីដើម្បីអនុវត្តក្នុងគ្រប់បញ្ហាទាំងអស់ ស្វែងរកនូវសំនួរថ្មីៗតាមរយៈការអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ជារៀងរាល់ថ្ងៃ និងដឹងពីភាពមិនគ្រប់គ្រាន់របស់ខ្លួន ដើម្បីឲ្យគេមានដួងចិត្តមួយដែលប្រាថ្នាចង់បាន និងចង់ស្វែងរក ដែលជំរុញផ្នែកទាំងអស់របស់ខ្លួនឲ្យឆ្ពោះទៅមុខ ហើយយ៉ាងនោះ គេអាចនៅដោយស្ងាត់ស្ងៀមនៅចំពោះព្រះជាម្ចាស់បានគ្រប់ពេលវេលា ដោយខ្លាចតាមមិនទាន់។ មនុស្សម្នាក់ដែលមានដួងចិត្តប្រាថ្នាចង់បាន និងចង់ស្វែងរកបែបនេះ ជាអ្នកដែលនៅតែបន្តមានចិត្តចង់ទទួលបាននូវច្រកចូល គឺស្ថិតនៅក្នុងផ្លូវដ៏ត្រឹមត្រូវនៃជីវិតខាងវិញ្ញាណហើយ។ អស់អ្នកដែលត្រូវបានជំរុញដោយព្រះវិញ្ញាណបរិសុទ្ធ ជាអ្នកដែលមានបំណងចិត្តចង់ធ្វើការបានកាន់តែប្រសើរ ជាអ្នកដែលមានបំណងចង់អោយបានត្រលប់ជាគ្រប់លក្ខណ៍ដោយសារព្រះជាម្ចាស់ ជាអ្នកដែលចង់បានការយល់ដឹងកាន់តែស៊ីជម្រៅនូវព្រះបន្ទូលរបស់ព្រះជាម្ចាស់ ជាអ្នកដែលមិនស្វែងរកនូវការអស្ចារ្យ តែជាអ្នកហានលះបង់ពិតប្រាកដ ជាអ្នកដែលពិតជាយកចិត្តទុកដាក់ចំពោះព្រះហឫទ័យរបស់ព្រះជាម្ចាស់ ជាអ្នកដែលពិតជាបានទទួលនូវច្រកចូល ដែលនឹងធ្វើឲ្យបទសោធន៍របស់ពួកគេកាន់តែមានលក្ខណៈពិតប្រាកដ និងជាក់លាក់ ជាអ្នកដែលមិនដេញតាមពាក្យសំដីឥតប្រយោជន៍ និងគោលលទ្ធិ ឬមិនដេញតាមអារម្មណ៍នៃការអស្ចារ្យ ជាអ្នកដែលមិនគោរពថ្វាយបង្គំបុគ្គលិកលក្ខណៈអស្ចារ្យណាមួយនោះឡើយហើយមនុស្សទាំងនេះ គឺជាមនុស្សដែលបានចូលទៅក្នុងជីវិតខាងវិញ្ញាណបែបធម្មតា។ អ្វីគ្រប់យ៉ាងដែលពួកគេធ្វើ គឺដើម្បីទទួលបានការរីកចម្រើនបន្ថែមទៀតនៅក្នុងជីវិត ធ្វើឱ្យពួកគេស្រស់ថ្លា និងរស់រវើកក្នុងវិញ្ញាណ ហើយពួកគេតែងតែអាចទទួលបាននូវច្រកចូលយ៉ាងពិតប្រាកដ។ ពួកគេចាប់ផ្តើមយល់ពីសេចក្តីពិត ហើយចូលទៅក្នុងជីវិតដ៏ពិតបន្ដិចម្ដងៗ។ អ្នកដែលមានជីវិតខាងវិញ្ញាណបែបធម្មតា រកឃើញនូវការរំដោះ និងសេរីភាពខាងវិញ្ញាណជារៀងរាល់ថ្ងៃ ហើយពួកគេអាចអនុវត្តនូវព្រះបន្ទូលរបស់ព្រះជាម្ចាស់ដោយសេរី ដើម្បីគាប់ព្រះហឫទ័យរបស់ទ្រង់។ សម្រាប់មនុស្សទាំងអស់នេះ ការអធិស្ឋានគឺមិនធ្វើឡើងជាផ្លូវការ ឬមាននីតិវិធីអ្វីទេ។ ជារៀងរាល់ថ្ងៃ ពួកគេអាចរក្សាជំហានរបស់ពួកគេជាមួយនឹងពន្លឺថ្មី។ ឧទាហរណ៍ មនុស្សហ្វឹកហ្វឺនខ្លួនឯងដើម្បីឲ្យចិត្តរបស់ពួកគេស្ងប់នៅចំពោះព្រះជាម្ចាស់ ហើយចិត្តរបស់ពួកគេពិតជាអាចស្ងប់នៅចំពោះព្រះជាម្ចាស់មែន ដោយមិនមាននរណាម្នាក់រំខានពួកគេបានឡើយ។ គ្មានមនុស្សណាម្នាក់ ព្រឹត្តិការណ៍ណាមួយ ឬវត្ថុណាមួយអាចរារាំងដល់ជីវិតខាងវិញ្ញាណបែបធម្មតារបស់ពួកគេបានឡើយ។ ការហ្វឹកហ្វឺនបែបនេះ គឺបានរំពឹងទុកថាបានទទួលនូវលទ្ធផល មិនមែនរំពឹងទុកថានឹងធ្វើឲ្យមនុស្សប្រព្រឹត្តតាមច្បាប់នោះទេ។ ការអនុវត្តន៍នេះគឺមិនមែននិយាយអំពីការអនុវត្តតាមច្បាប់នោះទេ ប៉ុន្តែផ្ទុយទៅវិញគឺជាលើកកម្ពស់ការរីកចម្រើននៅក្នុងជីវិតរបស់មនុស្ស។ ប្រសិនបើអ្នកមើលឃើញថាការអនុវត្តនេះគ្រាន់តែជាវិធានដែលត្រូវធ្វើតាមច្បាប់ នោះជីវិតរបស់អ្នកនឹងមិនដែលផ្លាស់ប្តូរឡើយ។ អ្នកប្រហែលជាបានចូលរួមនៅក្នុងការអនុវត្តដូចគ្នានឹងអ្នកដទៃដែរ ប៉ុន្តែខណៈដែលនៅទីបំផុតពួកគេអាចបោះជំហានទាន់កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ អ្នកបែរជាត្រូវបានលុបចោលពីរង្វង់នៃព្រះវិញ្ញាណបរិសុទ្ធ។ តើអ្នកមិនមែនកំពុងបញ្ឆោតខ្លួនឯងទេឬ?

ដកស្រង់ពី «ទាក់ទងទៅនឹងជីវិតខាងវិញ្ញាណបែបធម្មតា» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះបន្ទូលរបស់ព្រះវិញ្ញាណបរិសុទ្ធនាពេលបច្ចុប្បន្ន គឺជាថាមវន្ដនៃកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ និងការបំភ្លឺជាបន្ដបន្ទាប់ពីព្រះវិញ្ញាណបរិសុទ្ធចំពោះមនុស្សក្នុងអំឡុងពេលនេះ គឺជាទំនោរនៃកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ។ ហើយតើអ្វីដែលជាទំនោរនៅក្នុងកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធនាពេលបច្ចុប្បន្ន? វាគឺជាការដឹកនាំមនុស្សចូលទៅក្នុងកិច្ចការរបស់ព្រះជាម្ចាស់នាពេលបច្ចុប្បន្ន និងចូលទៅក្នុងជិវិតធម្មតាផ្នែកព្រលឹងវិញ្ញាណ។ មានជំហ៊ានមួយចំនួនដើម្បីចូលទៅក្នុងជីវិតធម្មតាផ្នែកព្រលឹងវិញ្ញាណ៖

១. ទីមួយ អ្នកត្រូវចាក់បង្ហូរដួងចិត្ដរបស់អ្នកចូលទៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់។ អ្នកមិនត្រូវស្វែងរកព្រះបន្ទូលរបស់ព្រះជាម្ចាស់នៅក្នុងអតីតកាល ហើយមិនត្រូវសិក្សាពីព្រះបន្ទូលនោះ ហើយក៏មិនត្រូវប្រៀបធៀប ទៅនឹងព្រះបន្ទូលនាពេលបច្ចុប្បន្នដែរ។ ផ្ទុយទៅវិញ អ្នកត្រូវចាក់បង្ហូរនូវដួងចិត្ដរបស់អ្នកទាំងស្រុងចូលទៅក្នុងព្រះបន្ទូលបច្ចុប្បន្នរបស់ព្រះជាម្ចាស់។ ប្រសិនបើមានមនុស្សដែលចង់អានព្រះបន្ទូលរបស់ព្រះជាម្ចាស់ សៀវភៅផ្នែកព្រលឹងវិញ្ញាណ ឬអ្វីដែលជាការបង្រៀននៅក្នុងអតីតកាល ហើយនរណាដែលមិនដើរតាមព្រះបន្ទូលរបស់ព្រះវិញ្ញាណបរិសុទ្ធនាពេលបច្ចុប្បន្ន នោះពួកគេគឺជាមនុស្សល្ងង់បំផុតហើយ។ ព្រះជាម្ចាស់ស្អប់មនុស្សបែបនេះណាស់។ ប្រសិនបើអ្នកចង់ទទួលយកនូវពន្លឺនៃព្រះវិញ្ញាណបរិសុទ្ធនាពេលបច្ចុប្បន្ន នោះចូរចាក់បង្ហូរដួងចិត្ដរបស់អ្នកទាំងស្រុងចូលទៅក្នុងបន្ទូលរបស់ព្រះវិញ្ញាណបរិសុទ្ធនាពេលបច្ចុប្បន្ន។ នេះជារឿងទីមួយដែលអ្នកត្រូវធ្វើឲ្យបាន។

២. អ្នកត្រូវតែអធិស្ឋានដោយផ្អែកលើមូលដ្ឋាននៃព្រះបន្ទូលដែលព្រះជាម្ចាស់មានបន្ទូលនាពេលបច្ចុប្បន្ន ចូលទៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងទំនាក់ទំនងជាមួយព្រះអង្គ ព្រមទាំងធ្វើការតាំងចិត្ដនៅចំពោះព្រះជាម្ចាស់ បង្កើតនូវបទដ្ឋានដែលអ្នកចង់ស្វែងរកការសម្រេចបាននូវការតាំងចិត្ដនោះ។

៣. អ្នកត្រូវតែស្វែងរកការចូលទៅក្នុងសេចក្ដីពិតយ៉ាងជ្រៅនៅលើមូលដ្ឋាននៃកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធនាពេលបច្ចុប្បន្ន។ ចូរកុំប្រកាន់យកព្រះសូរសៀង និងទ្រឹស្ដីពីអតីតកាល។

៤. អ្នកត្រូវតែស្វែងរកការប៉ះពាល់មកពីព្រះវិញ្ញាណបរិសុទ្ធ និងចូលក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់។

៥. អ្នកត្រូវតែស្វែងរកការចូលទៅក្នុងមាគ៌ាដែលព្រះវិញ្ញាណបរិសុទ្ធនាពេលបច្ចុប្បន្នបានយាងកាត់។

តើអ្នកស្វែងរកការប៉ះពាល់ដោយព្រះវិញ្ញាណបរិសុទ្ធ ដោយរបៀបណា? រឿងសំខាន់បំផុត គឺត្រូវរស់នៅក្នុងព្រះបន្ទូល នាពេលបច្ចុប្បន្នរបស់ព្រះជាម្ចាស់ និងអធិស្ឋានដោយផ្អែកទៅលើ មូលដ្ឋាននៃសេចក្ដីតម្រូវ របស់ព្រះជាម្ចាស់។ តាមរយៈការអធិស្ឋានដោយរបៀបនេះ នោះព្រះវិញ្ញាណបរិសុទ្ធ ប្រាកដជានឹងប៉ះពាល់អ្នក។ ប្រសិនបើអ្នកមិនស្វែងរកមូលដ្ឋាននៃព្រះបន្ទូល ដែលព្រះជាម្ចាស់បានថ្លែងទេ នោះការនេះគ្មានផលផ្លែអ្វីនោះឡើយ។ អ្នកគួរអធិស្ឋានដោយពោលថា៖ «ឱ ព្រះជាម្ចាស់អើយ! ទូលបង្គំប្រឆាំងនឹងព្រអង្គ ហើយទូលបង្គំជំពាក់ព្រះអង្គច្រើនណាស់។ ទូលបង្គំពិតជាមិនស្ដាប់បង្គាប់មែន ហើយមិនអាចផ្គាប់ព្រះហឫទ័យរបស់ព្រះអង្គឡើយ។ ឱព្រះអង្គអើយ ទូលបង្គំចង់ឲ្យព្រះអង្គសង្គ្រោះទូលបង្គំ ទូលបង្គំចង់បម្រើព្រះអង្គរហូតដល់ថ្ងៃចុងក្រោយ ទូលបង្គំចង់លះបង់ជិវិតសម្រាប់ព្រះអង្គ។ ព្រះអង្គជំនុំជម្រះ និងវាយផ្ចាលទូលបង្គំ ហើយទូលបង្គំសមតែស្លាប់ ដើម្បីឲ្យមនុស្សទាំងអស់អាចប្រកាន់ខ្ជាប់នូវនិស្ស័យសុចរិតរបស់ព្រះអង្គដោយតាមរយៈការស្លាប់របស់ទូលបង្គំ»។ នៅពេលដែលអ្នកអធិស្ឋានតាមរបៀបនេះចេញពីចិត្តរបស់អ្នក នោះព្រះជាម្ចាស់នឹងស្ដាប់ឮអ្នក ហើយទ្រង់នឹងដឹកនាំអ្នក។ ប្រសិនបើអ្នកមិនអធិស្ឋានដោយផ្អែកលើមូលដ្ឋាននៃព្រះបន្ទូលរបស់ព្រះវិញ្ញាណបរិសុទ្ធនាពេលបច្ចុប្បន្នទេ នោះមិនមាននូវការប៉ះពាល់ពីព្រះវិញ្ញាណបរិសុទ្ធមកលើអ្នកឡើយ។ ប្រសិនបើអ្នកអធិស្ឋានផ្អែកតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងស្របតាមអ្វីដែលព្រះជាម្ចាស់សព្វព្រះហឫទ័យនឹងធ្វើនៅពេលនេះ នោះអ្នកពោលថា «ឱព្រះជាម្ចាស់អើយ! ទូលបង្គំចង់ទទួលយកបញ្ជាបេសកកម្មរបស់ព្រះអង្គ ហើយទូលបង្គំសុខចិត្ដបូជាជីវិតរបស់ទូលបង្គំទាំងមូលសម្រាប់សិរីល្អរបស់ព្រះអង្គ ដើម្បីឲ្យអ្វីទាំងអស់ដែលទូលបង្គំបានធ្វើអាចឈានទៅដល់បទដ្ឋាននៃប្រជារាស្ដ្ររបស់ព្រះជាម្ចាស់។ សូមឲ្យព្រះអង្គបានប៉ះពាល់ដួងចិត្ដរបស់ទូលបង្គំ។ ទូលបង្គំចង់ឲ្យព្រះវិញ្ញាណរបស់ព្រះអង្គបានបំភ្លឺទូលបង្គំ ដើម្បីធ្វើឲ្យអ្វីទាំងអស់ដែលទូលបង្គំធ្វើបាននាំនូវភាពអាម៉ាស់មកទម្លាក់លើសាតាំង ដើម្បីឲ្យនៅទីបំផុត ព្រះអង្គនឹងទទួលយកទូលបង្គំ»។ ប្រសិនបើអ្នកអធិស្ឋានរបៀបនេះ អធិស្ឋានក្នុងរបៀបមួយដែលផ្ដោតជុំវិញបំណងព្រះឫទ័យរបស់ព្រះជាម្ចាស់ នោះព្រះវិញ្ញាណបរិសុទ្ធនឹងធ្វើការនៅក្នុងអ្នកដោយចៀសមិនផុតឡើយ។ អ្វីដែលសំខាន់នោះមិនអាស្រ័យលើថា តើអ្នកអធិស្ឋានបានប៉ុន្មានពាក្យទេ អ្វីដែលសំខាន់នោះគឺថា តើអ្នកយល់ពីបំណងបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ដែរឬអត់។ អ្នករាល់គ្នាប្រហែលជាសុទ្ធតែមាននូវបទពិសោធន៍ដូចខាងក្រោមនេះហើយ៖ ជួនកាល ក្នុងពេលអធិស្ឋាននៅពេលជួបជុំគ្នា សក្ដានុពលនៃកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធក៏ឈានដល់ចំណុចខ្ពស់បំផុត ដែលបណ្ដាលឲ្យកម្លាំងរបស់មនុស្សគ្រប់គ្នាបានកើនឡើង។ មនុស្សមួយចំំនួនយំដោយជូរចត់ និងបង្ហូរទឹកភ្នែកក្នុងពេលអធិស្ឋាននោះ ពួកគេយកឈ្នះលើវិប្បដិសារីនៅចំពោះព្រះជាម្ចាស់ ហើយមនុស្សមួយចំនួនទៀតបង្ហាញនូវការតាំងចិត្ដ និងធ្វើការស្បថ។ នេះគឺជាឥទ្ធិពលដែលកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធសម្រេចបាន។ ថ្ងៃនេះ វាជាការសំខាន់ដែលមនុស្សទាំងអស់ចាក់បង្ហូរដួងចិត្ដរបស់គេទាំងស្រុងចូលទៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ចូរកុំផ្ដោតលើព្រះបន្ទូលដែលបានថ្លែងពីមុន ហើយប្រសិនបើអ្នកនៅតែប្រកាន់ខ្ជាប់នូវអ្វីដែលចែងមកពីមុន នោះព្រះវិញ្ញាណបរិសុទ្ធនឹងមិនធ្វើការនៅក្នុងអ្នកឡើយ។ តើអ្នកមើលឃើញថា តើការនេះសំខាន់ប៉ុនណាដែរឬទេ?

ដកស្រង់ពី «ស្គាល់កិច្ចការថ្មីបំផុតរបស់ព្រះជាម្ចាស់ និងដើរតាមដានព្រះបាទារបស់ព្រះអង្គ» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ការដែលមនុស្សជឿលើព្រះជាម្ចាស់ ស្រឡាញ់ព្រះជាម្ចាស់ និងផ្គាប់ព្រះហឫទ័យព្រះជាម្ចាស់ទៅបាន គឺតាមរយៈការពាល់ព្រះវិញ្ញាណនៃព្រះជាម្ចាស់ដោយដួងចិត្តរបស់ពួកគេ ហើយដោយហេតុនេះ ក៏ទទួលបាននូវការពេញព្រះហឫទ័យនៃទ្រង់ ហើយតាមរយៈការប្រើដួងចិត្តរបស់ពួកគេនេះ ដើម្បីប្រាស្រ័យទាក់ទងជាមួយព្រះបន្ទូលរបស់ព្រះជាម្ចាស់ ទើបទទួលបាននូវការបណ្ដាលចិត្តដោយព្រះវិញ្ញាណនៃព្រះជាម្ចាស់។ ប្រសិនបើអ្នកចង់សម្រេចបាននូវជីវិតខាងវិញ្ញាណដ៏ត្រឹមត្រូវ និងបង្កើតសម្ពន្ធភាពដ៏ត្រឹមត្រូវជាមួយព្រះជាម្ចាស់ ដូចនេះ អ្នកចាំបាច់ត្រូវប្រគល់ដួងចិត្តរបស់អ្នកថ្វាយទ្រង់ជាមុនសិន។ ទាល់តែអ្នកធ្វើចិត្តឱ្យស្ងប់នៅចំពោះទ្រង់ និងថ្វាយដួងចិត្តទាំងមូលរបស់អ្នកដល់ទ្រង់ជាមុនសិន ទើបអ្នកនឹងអាចបង្កើតជីវិតខាងវិញ្ញាណដ៏ត្រឹមត្រូវបានបន្តិចម្តងៗ។ ប្រសិនបើក្នុងជំនឿរបស់មនុស្សចំពោះព្រះជាម្ចាស់ ពួកគេពុំបានប្រគល់ដួងចិត្តរបស់ពួកគេថ្វាយដល់ទ្រង់ទេ ហើយប្រសិនបើចិត្តរបស់ពួកគេមិនបានថ្វាយដល់ទ្រង់ទេ ហើយពួកគេពុំបានចាត់ទុកបន្ទុករបស់ទ្រង់ដូចជាបន្ទុករបស់ខ្លួនទេ នោះគ្រប់យ៉ាងដែលពួកគេធ្វើ គឺជាទង្វើបញ្ឆោតព្រះជាម្ចាស់ ជាទង្វើនៃមនុស្សជឿសាសនាធម្មតាៗ និងមិនអាចទទួលបានការសរសើរតម្កើងរបស់ព្រះជាម្ចាស់ឡើយ។ ព្រះជាម្ចាស់មិនអាចទាញយកអ្វីបានសោះឡើយពីមនុស្សជំពូកនេះ។ មនុស្សជំពូកនេះ អាចធ្វើត្រឹមជាមនុស្សបន្ទាប់បន្សំនៃកិច្ចការរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ គឺដូចជាគ្រឿងតុបតែងលម្អនៅក្នុងលំនៅដ្ឋានរបស់ព្រះជាម្ចាស់ គឺជាចំណែកដែលលើស និងគ្មានបានការសោះឡើយ។ ព្រះជាម្ចាស់មិនប្រើមនុស្សជំពូកនេះទេ។ នៅក្នុងមនុស្សជំពូកនេះ កុំថាឡើយគ្មានឱកាសសម្រាប់កិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធ សូម្បីតែតម្លៃណាមួយក្នុងការកែឱ្យគេបានគ្រប់លក្ខណ៍ ក៏គ្មានដែរ។ ជាការពិត មនុស្សជំពូកនេះ ជាសាកសពចេះដើរ។ មនុស្សជំពូកនេះ គ្មានអ្វីដែលព្រះវិញ្ញាណបរិសុទ្ធអាចប្រើបានឡើយ តែផ្ទុយទៅវិញ ពួកគេគ្រប់គ្នា ត្រូវសាតាំងប្រើប្រាស់ និងធ្វើឲ្យអាក្រក់ខិលខូចខ្ទេចខ្ទី។ ព្រះនឹងដកមនុស្សទាំងនេះចេញ។ ក្នុងការប្រើប្រាស់មនុស្សនាពេលបច្ចុប្បន្ន ព្រះវិញ្ញាណបរិសុទ្ធមិនត្រឹមតែប្រើប្រាស់ចំណែកខ្លះដែលគួរឱ្យចង់បានរបស់ពួកគេ មកសម្រេចកិច្ចការនោះទេ ទ្រង់ក៏ផ្លាស់ប្ដូរ និងកែប្រែចំណែកដែលមិនគួរឱ្យចង់បានរបស់គេ ឱ្យគ្រប់លក្ខណ៍ផងដែរ។ ប្រសិនបើចិត្តរបស់អ្នក អាចថ្វាយទៅព្រះជាម្ចាស់បាន ហើយនៅស្ងៀមស្ងាត់នៅចំពោះព្រះជាម្ចាស់ នោះអ្នកនឹងមានឱកាស ហើយមានលក្ខណសម្បត្តិឱ្យព្រះវិញ្ញាណបរិសុទ្ធប្រើ ដើម្បីទទួលនូវការបើកសម្ដែង និងការបំភ្លឺដោយព្រះវិញ្ញាណបរិសុទ្ធ ហើយលើសពីនេះទៅទៀត អ្នកនឹងមានឱកាសឲ្យព្រះវិញ្ញាណបរិសុទ្ធកែប្រែចំណុចខ្វះខាតរបស់អ្នកឲ្យបានល្អផងដែរ។ នៅពេលអ្នកប្រគល់ដួងចិត្តរបស់អ្នកថ្វាយដល់ព្រះជាម្ចាស់ ចំណុចវិជ្ជមាននោះ អ្នកអាចចូលបានកាន់តែជ្រៅ និងឈានដល់កម្រិតកាន់តែខ្ពស់នៃការយល់ដឹងដ៏ទូលំទូលាយ ឯចំណុចអវិជ្ជមានវិញ អ្នកនឹងមានការយល់ដឹងកាន់តែច្រើនអំពីកំហុស និងចំណុចខ្វះខាតរបស់ខ្លួន អ្នកនឹងរឹតតែចង់ផ្គាប់បំណងព្រះហឫទ័យព្រះជាម្ចាស់ ហើយអ្នកនឹងចូលទៅដោយសកម្ម លែងអសកម្មទៀតហើយ។ ហេតុនេះ អ្នកនឹងក្លាយជាមនុស្សត្រឹមត្រូវម្នាក់។

ដកស្រង់ពី «ការកសាងសម្ពន្ធភាពដ៏ត្រឹមត្រូវមួយជាមួយព្រះជាម្ចាស់ គឺពិតជាសំខាន់ឥតឧបមា» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ចំពោះការចូលទៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ គ្មានជំហានណាដែលសំខាន់ ជាជាងការធ្វើឲ្យចិត្តអ្នកស្ងប់នៅចំពោះព្រះវត្តមានរបស់ទ្រង់ឡើយ។ វាជាមេរៀនមួយដែលមនុស្សទាំងអស់ត្រូវការជាបន្ទាន់ ក្នុងការចូលទៅក្នុងព្រះវត្តមានទ្រង់នាពេលបច្ចុប្បន្ននេះ។ ផ្លូវចូលដែលធ្វើឲ្យចិត្តអ្នកស្ងប់នៅចំពោះព្រះជាម្ចាស់ គឺមានដូចខាងក្រោម៖

១. ចូរដកចិត្តអ្នកចេញពីរឿងរ៉ាវខាងក្រៅ។ ចូរមានសន្ដិភាពនៅចំពោះព្រះជាម្ចាស់ ហើយផ្ដោតការយកចិត្ដទុកដាក់របស់អ្នកទាំងស្រុងទៅលើការអធិស្ឋានទៅចំពោះព្រះជាម្ចាស់។

២. ចូរបរិភោគ ផឹក និងរីករាយជាមួយព្រះបន្ទូលរបស់ព្រះជាម្ចាស់ ជាមួយនឹងចិត្តរបស់អ្នកដែលមានសន្ដិភាពនៅចំពោះព្រះជាម្ចាស់។

៣. ចូរសញ្ជឹងគិត និងរំពឹងមើលនូវសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ ហើយពិចារណាអំពីកិច្ចការរបស់ព្រះអង្គនៅក្នុងចិត្តអ្នក។

ដំបូង ចូរចាប់ផ្តើមពីទិដ្ឋភាពនៃការអធិស្ឋាន។ ចូរអធិស្ឋានដោយការយកចិត្តទុកដាក់ទាំងស្រុង និងនៅពេលដែលបានកំណត់ណាមួយ។ មិនថាអ្នកមានការប្រញ៉ាប់ រវល់ជាមួយការងាររបស់អ្នក ឬមានអ្វីកើតឡើងចំពោះអ្នកយ៉ាងណាក៏ដោយ ចូរអធិស្ឋានរាល់ថ្ងៃដូចធម្មតា ហើយបរិភោគ និងផឹកនូវព្រះបន្ទូលរបស់ព្រះដូចធម្មតាដែរ។ ដរាបណាអ្នកបរិភោគ និងផឹកនូវព្រះបន្ទូលរបស់ព្រះជាម្ចាស់ មិនថាអ្នកដែលនៅជុំវិញអ្នកជានរណានោះទេ អ្នកនឹងមានសេចក្តីរីករាយដ៏អស្ចារ្យនៅក្នុងវិញ្ញាណរបស់អ្នក ហើយអ្នកនឹងមិនត្រូវបានរំខានដោយមនុស្ស ដោយព្រឹត្តិការណ៍ ឬដោយអ្វីៗដែលនៅជុំវិញអ្នកនោះឡើយ។ នៅពេលអ្នករំពឹងគិតជាធម្មតាទៅកាន់ព្រះនៅក្នុងចិត្តរបស់អ្នក អ្វីដែលកើតឡើងនៅខាងក្រៅមិនអាចរំខានអ្នកបានឡើយ។ នេះគឺជាអ្វីដែលមានន័យថាការទទួលបាននូវភាពលូតលាស់។ ចូរចាប់ផ្តើមដោយការអធិស្ឋាន៖ ការអធិស្ឋានដោយស្ងប់ស្ងៀមទៅចំពោះព្រះជាម្ចាស់ គឺទទួលបានផលច្រើនបំផុត។ បន្ទាប់ពីនោះ ចូរបរិភោគ និងផឹកនូវព្រះបន្ទូលរបស់ព្រះជាម្ចាស់ ស្វែងរកពន្លឺនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ដោយពិចារណានូវព្រះបន្ទូលរបស់ទ្រង់ ស្វែងរកផ្លូវដើម្បីអនុវត្ត ស្គាល់ព្រះហឫទ័យព្រះអង្គពេលថ្លែងពីព្រះបន្ទូលទ្រង់ ហើយយល់ពីព្រះបន្ទូលទ្រង់ដោយមិនមានការច្រឡំ។ ជាធម្មតា វាជារឿងសាមញ្ញទៅហើយដែលអ្នកអាចខិតចូលទៅជិតព្រះជាម្ចាស់នៅក្នុងចិត្តអ្នក ដើម្បីរំពឹងគិតអំពីសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ និងពិចារណាអំពីព្រះបន្ទូលរបស់ព្រះអង្គ ដោយមិនមានការរំខានពីអ្វីៗខាងក្រៅ។ នៅពេលដែលចិត្តរបស់អ្នកឈានទៅដល់កម្រិតជាក់លាក់មួយនៃសេចក្ដីសុខសាន្ត នោះអ្នកនឹងអាចសញ្ជឹងគិតដោយស្ងៀមស្ងាត់ ហើយនៅក្នុងចិត្តអ្នកអាចរំពឹងគិតអំពីសេចក្ដីស្រឡាញ់របស់ព្រះ និងខិតចូលទៅជិតទ្រង់ ដោយមិនគិតពីអ្វីដែលនៅជុំវិញខ្លួនឯង រហូតដល់ទីបំផុត អ្នកឈានដល់ចំណុចដែលការសរសើរដក់ជាប់ក្នុងចិត្តអ្នក ហើយវាប្រសើរជាងការអធិស្ឋានទៅទៀត។ បន្ទាប់មក អ្នកនឹងទទួលបាននូវការលូតលាស់ក្នុងកម្រិតមួយ។ ប្រសិនបើអ្នកអាចសម្រេចបាននូវលក្ខណៈដូចដែលបានពិពណ៌នាខាងលើ វានឹងជាសក្ខីភាពបញ្ជាក់ថា ចិត្តអ្នកពិតជាមានសន្តិភាពដ៏ពិតនៅចំពោះព្រះជាម្ចាស់។ នេះជាមេរៀនមូលដ្ឋានដំបូង។ មានតែចាប់ពីពេលដែលមនុស្សអាចមានសន្ដិភាពនៅចំពោះព្រះជាម្ចាស់ប៉ុណ្ណោះ ទើបពួកគេអាចនឹងមានការប៉ះពាល់ដោយព្រះវិញ្ញាណបរិសុទ្ធ ហើយទទួលបានការបំភ្លឺ និងការធ្វើឲ្យយល់ដោយព្រះវិញ្ញាណបរិសុទ្ធ ហើយក៏មានតែពេលនោះដែរ ដែលពួកគេអាចមានទំនាក់ទំនងដ៏ពិតជាមួយព្រះជាម្ចាស់ ក៏ដូចជាអាចយល់ពីព្រះហឫទ័យរបស់ព្រះអង្គ និងការណែនាំពីព្រះវិញ្ញាណបរិសុទ្ធបាន។ បន្ទាប់មក ពួកគេនឹងឈានចូលផ្លូវត្រូវក្នុងជីវិតខាងវិញ្ញាណរបស់ពួកគេបាន។ នៅពេលដែលការបណ្តុះបណ្តាលដើម្បីរស់នៅចំពោះព្រះរបស់ពួកគេឈានដល់ជម្រៅជាក់លាក់មួយ ហើយពួកគេអាចលះបង់ខ្លួនឯង ស្អប់ខ្ពើមខ្លួនឯង និងរស់នៅតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ នោះចិត្តរបស់ពួកគេពិតជាមានសន្ដិភាពនៅចំពោះព្រះជាម្ចាស់បាន។ ការដែលអាចស្អប់ខ្ពើមខ្លួនឯង ដាក់បណ្ដាសាខ្លួនឯង និងលះបង់ខ្លួនឯងបាន គឺជាផលដែលទទួលបានពីកិច្ចការរបស់ព្រះជាម្ចាស់ ហើយមនុស្សមិនអាចធ្វើការទាំងនេះបានដោយខ្លួនឯងឡើយ។ ដូច្នេះការអនុវត្តធ្វើឲ្យចិត្តស្ងប់នៅចំពោះព្រះជាម្ចាស់ គឺជាមេរៀនដែលមនុស្សគួរតែចូលទៅសិក្សាជាប្រញាប់។

ដកស្រង់ពី «ការធ្វើឲ្យចិត្ដរបស់អ្នក បានស្ងប់ស្ងៀមនៅចំពោះព្រះជាម្ចាស់» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ដូចដែលបានរៀបរាប់ពីមុន អ្នកត្រូវតែថ្វាយដួងចិត្តដល់ព្រះ។ នេះគឺជាតម្រូវការដែលត្រូវបំពេញជាមុន សម្រាប់ការដើរលើផ្លូវដែលព្រះវិញ្ញាណបរិសុទ្ធដឹកនាំ។ អ្នកត្រូវធ្វើដូចនេះដើម្បីចូលទៅផ្លូវដែលត្រូវ។ តើមនុស្សម្នាក់បំពេញកិច្ចការនៃការថ្វាយដួងចិត្តដល់ព្រះជាម្ចាស់ ដោយបញ្ញាចិត្ត បានយ៉ាងដូចម្តេច? នៅក្នុងជីវិតប្រចាំថ្ងៃរបស់អ្នករាល់គ្នា នៅពេលដែលអ្នករាល់គ្នាស្គាល់កិច្ចការរបស់ព្រះជាម្ចាស់ ហើយអធិស្ឋានដល់ទ្រង់ គឺអ្នកធ្វើដោយប្រហែស អ្នកអធិស្ឋានដល់ព្រះ ទាំងពេលអ្នកកំពុងធ្វើការ។ តើនេះអាចត្រូវចាត់ទុកបានថាជាការថ្វាយដួងចិត្តដល់ព្រះដែរឬទេ? អ្នកកំពុងគិតអំពីបញ្ហាគ្រួសារ ឬកិច្ចការខាងសាច់ឈាម។ អ្នកតែងតែមានគំនិតពីរ។ តើនេះអាចត្រូវបានគេចាត់ទុកថា ជាការធ្វើឱ្យចិត្តស្ងប់ ក្នុងព្រះវត្តមានរបស់ព្រះជាម្ចាស់ដែរឬទេ? នេះក៏ព្រោះតែដួងចិត្តរបស់អ្នកតែងតែជាប់រវល់នឹងកិច្ចការខាងក្រៅ ហើយមិនអាចវិលត្រឡប់ទៅរកព្រះជាម្ចាស់វិញបាន។ ប្រសិនបើអ្នកចង់ឲ្យដួងចិត្តរបស់អ្នកមានភាពសុខសាន្តពិតប្រាកដនៅចំពោះព្រះជាម្ចាស់ នោះអ្នកត្រូវតែធ្វើកិច្ចសហការ ដោយសម្បជញ្ញៈ។ នេះមានន័យថា អ្នករាល់គ្នានិមួយៗ ត្រូវតែមានពេលវេលាសម្រាប់ការថ្វាយបង្គំផ្ទាល់ខ្លួនរបស់អ្នក គឺជាពេលវេលា ដែលអ្នកទុកមនុស្ស កម្មវិធីនានា និងរបស់ផ្សេងៗគ្នានៅដោយឡែក ហើយដាក់ដួងចិត្ត និងធ្វើឲ្យខ្លួនឯងស្ងប់ នៅចំពោះព្រះភក្រ្តនៃព្រះជាម្ចាស់។ មនុស្សគ្រប់គ្នាត្រូវរក្សាកំណត់ត្រានៃការថ្វាយបង្គំខ្លីរៀងៗខ្លួន កត់ត្រាចំណេះដឹងរបស់ពួកគេអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងរបៀបដែលស្មារតីរបស់ពួកគេត្រូវបានជំរុញ មិនថា វាមានអត្ថន័យជ្រាលជ្រៅ ឬរាក់កំផែលនោះទេ។ មនុស្សគ្រប់គ្នា ត្រូវតែមានដួងចិត្តស្ងប់ស្ងៀមនៅចំពោះព្រះភក្រ្តនៃព្រះដោយមានស្មារតី។ ប្រសិនបើអ្នកអាចលះបង់មួយម៉ោង ឬពីរម៉ោងរាល់ថ្ងៃ សម្រាប់ជីវិតខាងវិញ្ញាណដ៏ពិតប្រាកដ នោះជីវិតរបស់អ្នកនៅថ្ងៃនោះនឹងមានអារម្មណ៍ថា មានខ្លឹមសារ ហើយដួងចិត្តអ្នក នឹងភ្លឺថ្លា ហើយមានភាពច្បាស់លាស់។ ប្រសិនបើអ្នករស់នៅក្នុងជីវិតខាងព្រលឹងវិញ្ញាណប្រភេទនេះ ជារៀងរាល់ថ្ងៃនោះ ដួងចិត្តអ្នកនឹងអាចត្រឡប់ជាកម្មសិទ្ធិរបស់ព្រះបានកាន់តែច្រើន វិញ្ញាណអ្នកនឹងកាន់តែរឹងមាំទៅៗ ស្ថានភាពអ្នកនឹងប្រសើរឡើង ឥតឈប់ឈរ អ្នកនឹងមានសមត្ថភាពកាន់តែច្រើន ក្នុងការដើរលើផ្លូវដែលព្រះវិញ្ញាណបរិសុទ្ធដឹកនាំ ហើយព្រះនឹងប្រទានពរកាន់តែច្រើនឡើងដល់អ្នក។ គោលបំណងនៃជីវិតខាងវិញ្ញាណរបស់អ្នករាល់គ្នា គឺដើម្បីទទួលបានវត្តមាននៃព្រះវិញ្ញាណបរិសុទ្ធដោយដឹងខ្លួន មិនមែនដើម្បីកាន់តាមច្បាប់ ឬធ្វើពិធី សាសនាទេ តែដើម្បីប្រព្រឹត្ដស្របតាម ព្រះជាម្ចាស់ដោយពិតប្រាកដ ដើម្បីលត់ដំខ្លួនអ្នកដោយពិតប្រាកដ នេះជាអ្វីដែលមនុស្សគួរធ្វើ ដូច្នេះ អ្នករាល់គ្នា គួរធ្វើបែបនេះ ដោយការប្រឹងប្រែងជាទីបំផុត។ កាលណាកិច្ចសហការរបស់អ្នកកាន់តែល្អ ហើយអ្នកកាន់តែខំប្រឹងប្ដូរផ្ដាច់ នោះចិត្តរបស់អ្នកនឹងកាន់តែអាចវិលមករកព្រះ ហើយអ្នកនឹងអាចធ្វើឱ្យចិត្តអ្នកស្ងប់នៅចំពោះទ្រង់បានកាន់តែប្រសើរ។ គង់ដល់ពេលមួយ ព្រះនឹងទទួលបានដួងចិត្តរបស់អ្នកទាំងស្រុង។ គ្មាននរណាម្នាក់ អាចបង្វែរ ឬចាប់យកដួងចិត្តអ្នកបានទេ ហើយអ្នកនឹងក្លាយជាកម្មសិទ្ធិរបស់ព្រះទាំងស្រុង។ ប្រសិនបើអ្នកដើរតាមផ្លូវនេះ នោះព្រះបន្ទូលរបស់ព្រះនឹងត្រូវបានបង្ហាញដល់អ្នកគ្រប់ពេលវេលា ហើយបំភ្លឺអ្នកអំពីអ្វីៗទាំងអស់ ដែលអ្នកមិនយល់ កត្តានេះ អាចសម្រេចបានតាមរយៈកិច្ចសហការរបស់អ្នក។ នេះជាមូលហេតុ ដែលព្រះជាម្ចាស់តែងមានព្រះបន្ទូលថា៖ «អស់អ្នកដែលធ្វើស្របនឹងខ្ញុំ ខ្ញុំនឹងឲ្យរង្វាន់ទ្វេដង»។ អ្នករាល់គ្នាត្រូវតែមើលឃើញផ្លូវនេះឲ្យច្បាស់។ ប្រសិនបើអ្នកចង់ដើរតាមផ្លូវដែលត្រឹមត្រូវ នោះអ្នករាល់គ្នាត្រូវតែធ្វើអ្វីទាំងអស់ដែលអ្នកអាចធ្វើបាន ដើម្បីផ្គាប់ព្រះហឫទ័យព្រះ។ អ្នករាល់គ្នាត្រូវធ្វើអ្វីៗគ្រប់យ៉ាងដែលអ្នកអាចធ្វើបាន ដើម្បីទទួលបានជីវិតខាងវិញ្ញាណ។ នៅពេលចាប់ផ្តើម អ្នកប្រហែលជាមិនអាចទទួលបានលទ្ធផលល្អ នៅក្នុងការខិតខំប្រឹងប្រែងនេះទេ ប៉ុន្តែ អ្នកមិនត្រូវបណ្ដោយឱ្យខ្លួនឯងរាថយ ឬដេកលង់លក់ក្នុងភាពអវិជ្ជមាននោះទេ អ្នកត្រូវតែខិតខំប្រឹងប្រែងបន្តទៀត! ពេលដែលអ្នករស់នៅក្នុងជីវិតខាងវិញ្ញាណកាន់តែច្រើននោះ ដួងចិត្តរបស់អ្នកនឹងកាន់តែជាប់នឹងព្រះបន្ទូលរបស់ព្រះ តែងតែយកចិត្តទុកដាក់លើបញ្ហាទាំងនេះជានិច្ច តែងតែទ្រាំទ្របន្ទុកនេះជានិច្ច។ បន្ទាប់ពីនោះ សូមបង្ហាញការពិតពីខាងក្នុងរបស់អ្នកដល់ព្រះតាមរយៈជីវិតខាងវិញ្ញាណរបស់អ្នក។ ទូលទ្រង់ពីអ្វីដែលអ្នកចង់ធ្វើ អ្វីដែលអ្នកកំពុងគិត ការយល់ដឹង និងទស្សនៈរបស់អ្នកអំពីព្រះបន្ទូលរបស់ទ្រង់។ កុំលាក់អ្វីឲ្យសោះ សូម្បីតែបន្តិច! សូមហាត់រៀននិយាយពាក្យក្នុងចិត្តអ្នក និងបង្ហាញពីអារម្មណ៍ពិតរបស់អ្នកចំពោះព្រះជាម្ចាស់។ ប្រសិនបើវានៅក្នុងដួងចិត្តរបស់អ្នក សូមនិយាយចេញដោយពិតប្រាកដ។ នៅពេលអ្នកនិយាយតាមរបៀបនេះកាន់តែច្រើន នោះអ្នកនឹងមានអារម្មណ៍ថា អ្នកស្រឡាញ់ព្រះកាន់តែខ្លាំង ហើយព្រះនឹងទាញដួងចិត្តអ្នក ទៅកៀកនឹងទ្រង់កាន់ខ្លាំងដែរ។ នៅពេលរឿងនេះកើតឡើង អ្នកនឹងមានអារម្មណ៍ថា អ្នកស្រឡាញ់ព្រះជាម្ចាស់ជាងនរណាទាំងអស់។ អ្នកនឹងមិនដែលឃ្លាតឆ្ងាយពីព្រះឡើយ ទោះបីមានបញ្ហាអ្វីក៏ដោយ។ ប្រសិនបើអ្នកអនុវត្តការថ្វាយបង្គំខ្លីបែបនេះជារៀងរាល់ថ្ងៃ ហើយមិនយកវាចេញពីក្នុងចិត្ត តែចាត់ទុកវាថាជារឿងដែលមានសារៈសំខាន់ខ្លាំងបំផុតក្នុងជីវិតអ្នកវិញ នោះព្រះបន្ទូលរបស់ព្រះនឹងគង់នៅក្នុង ដួងចិត្តរបស់អ្នក។ នេះគឺជាអត្ថន័យនៃការដែលត្រូវបានពាល់ដោយព្រះវិញ្ញាណបរិសុទ្ធ។ ដួងចិត្តរបស់អ្នកហាក់ត្រូវបានព្រះជាម្ចាស់សណ្ឋិតជាប់ជានិច្ច អ្វីដែលអ្នកស្រឡាញ់ ហាក់ស្ថិតនៅក្នុងដួងចិត្តរបស់អ្នកជាប់ជានិច្ច។ គ្មាននរណាម្នាក់អាចយកវាចេញពីអ្នកបានទេ។ នៅពេលរឿងនេះកើតឡើង ព្រះជាម្ចាស់ពិតជាគង់នៅខាងក្នុងខ្លួនអ្នកហើយមានទីអាស្រ័យមួយនៅក្នុងដួងចិត្តរបស់អ្នក។

ដកស្រង់ពី «ជីវិតខាងវិញ្ញាណដ៏ត្រឹមត្រូវ នាំមនុស្សមកលើផ្លូវត្រូវ» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ខាង​ដើម៖ ១. អ្វីជាជីវិតខាងវិញ្ញាណដ៏សាមញ្ញ ហើយអ្វីជាការចូលពាក់ព័ន្ធនឹងក្នុងពិធីសាសនា

បន្ទាប់៖ ៣. វិធីដែលមនុស្សគួរតែហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងសញ្ជឹងគិតព្រះបន្ទូលរបស់ព្រះជាម្ចាស់

តើយើងគួរអធិស្ឋានយ៉ាងដូចម្ដេច ដើម្បីឲ្យព្រះជាម្ចាស់ទ្រង់សណ្ដាប់? សូមទាក់ទងមកកាន់យើងខ្ញុំ ដើម្បីស្វែងរកដំណោះស្រាយ។

ខ្លឹមសារ​ពាក់ព័ន្ធ

១. មូលហេតុដែលព្រះជាម្ចាស់មានព្រះនាមផ្សេងគ្នានៅក្នុងយុគសម័យផ្សេងគ្នា និងសារៈសំខាន់នៃព្រះនាមរបស់ទ្រង់

ខគម្ពីរយោង៖ «ហើយព្រះជាម្ចាស់ក៏មានបន្ទូលនឹងម៉ូសេបន្ថែមទៀតថា ចូរអ្នកនិយាយទៅកាន់កូនចៅអ៊ីស្រាអែលថា ព្រះយេហូវ៉ា ជាព្រះនៃឱពុករបស់អ្នក...

អាថ៌កំបាំងនៅពីក្រោយគម្ពីរម៉ាថាយ ២៤:៣៦៖ «ប៉ុន្តែ ចំពោះថ្ងៃ និងពេលកំណត់នោះ គឺគ្មានមនុស្សណាម្នាក់ដឹងឡើយ»

បាតុភូតចន្ទក្រហមទាំងបួនបានលេចឡើង ហើយគ្រោះមហន្តរាយដូចជារញ្ជួយដី គ្រោះទុរភិក្ស និងជំងឺរាតត្បាតកំពុងតែកើនឡើងយ៉ាងច្រើន។...

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ