៤. វិធីដែលមនុស្សអាចបង្កើតទំនាក់ទំនងធម្មតាជាមួយព្រះជាម្ចាស់

ព្រះបន្ទូលពាក់ព័ន្ធរបស់ព្រះជាម្ចាស់៖

ក្នុងការទទួលជឿលើព្រះជាម្ចាស់ យ៉ាងហោចណាស់អ្នកត្រូវតែដោះស្រាយនូវបញ្ហា នៃការមានទំនាក់ទំនងជាលក្ខណៈធម្មតាជាមួយព្រះជាម្ចាស់ជាមុនសិន។ បើសិនជាអ្នកមិនមានទំនាក់ទំនងជាធម្មតាជាមួយនឹងព្រះជាម្ចាស់ទេ នោះអត្ថន័យនៃជំនឿរបស់អ្នកចំពោះព្រះជាម្ចាស់ត្រូវបានបាត់បង់។ ការបង្កើតទំនាក់ទំនងជាធម្មតាជាមួយព្រះជាម្ចាស់អាចបង្កើតបានទាំងស្រុងជាមួយនឹងចិត្តដែលស្ងប់ស្ងាត់ក្នុងព្រះវត្តមានរបស់ព្រះជាម្ចាស់។ ការមានទំនាក់ទំនងជាធម្មតាជាមួយព្រះជាម្ចាស់ មានន័យថា មិនមានការសង្ស័យ និងមិនបដិសេធកិច្ចការណាមួយរបស់ព្រះ ព្រមទាំងអាចចុះចូលចំពោះកិច្ចការរបស់ទ្រង់ផងដែរ។ វាមានន័យថា មានគោលបំណងត្រឹមត្រូវនៅក្នុងព្រះវត្តមានរបស់ព្រះជាម្ចាស់ ដោយមិនរៀបចំគម្រោងផែនការផ្សេងៗសម្រាប់ខ្លួនឯង និងគិតគូរជាចម្បងពីអត្ថប្រយោជន៍នានារបស់គ្រួសារនៃព្រះជាម្ចាស់ក្នុងគ្រប់ការទាំងអស់។ វាមានន័យថា ទទួលយកការពិនិត្យពិច័យ និងស្ដាប់បង្គាប់តាមការរៀបចំផ្សេងៗរបស់ព្រះជាម្ចាស់។ អ្នកត្រូវតែអាចរម្ងាប់ចិត្តខ្លួនឯងក្នុងព្រះវត្តមានរបស់ព្រះជាម្ចាស់ក្នុងគ្រប់ការដែលអ្នកធ្វើ។ បើទោះបីជាអ្នកមិនបានយល់នូវព្រះហឫទ័យរបស់ព្រះជាម្ចាស់ក៏ដោយ ក៏អ្នកត្រូវតែបំពេញភារកិច្ច និងទំនួលខុសត្រូវផ្សេងៗរបស់អ្នកឲ្យបានល្អបំផុតទៅតាមសមត្ថភាពរបស់អ្នក។ នៅពេលដែលបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ត្រូវបានបើកសម្តែងដល់អ្នក ចូរប្រតិបត្តិតាម នោះវានឹងមិនយឺតពេកនោះទេ។ នៅពេលដែលទំនាក់ទំនងរបស់អ្នកជាមួយព្រះជាម្ចាស់បានត្រលប់ជាធម្មតា នោះអ្នកក៏នឹងមានទំនាក់ទំនងជាធម្មតាជាមួយមនុស្សទាំងឡាយផងដែរ។ អ្វីៗទាំងអស់ត្រូវបានសង់ឡើងនៅលើមូលដ្ធានគ្រឹះនៃព្រះបន្ទូលនៃព្រះ។ ចូរហូប និងផឹកព្រះបន្ទូលរបស់ព្រះ ហើយបន្ទាប់មកប្រតិបត្តិតាមសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ កែតម្រូវផ្នត់គំនិតរបស់អ្នក និងជៀសវាងនូវការប្រព្រឹត្តទាំងឡាយណាដែលទាស់នឹងព្រះជាម្ចាស់ ឬក៏ជារំខានដល់ក្រុមជំនុំ។ ចូរកុំប្រព្រឹត្តនូវអ្វីដែលមិនបានផ្តល់ជាអត្ថប្រយោជន៍ដល់ជីវិតបងប្អូនប្រុសស្រីរបស់អ្នក ចូរកុំនិយាយនូវអ្វីដែលមិនបានជួយដល់អ្នកដទៃ និងចូរកុំប្រតិបត្តិនូវអ្វីដែលជាសេចក្តីគួរឲ្យអៀនខ្មាសនោះឡើយ។ ចូរប្រកាន់នូវសេចក្តីយុត្តិធម៌ និងសេចក្ដីគួរឲ្យគោរពក្នុងគ្រប់ការដែលអ្នកធ្វើ និងប្រាកដថា គ្រប់សកម្មភាពរបស់អ្នកបានជាទីគាប់ព្រះទ័យនៅចំពោះព្រះជាម្ចាស់។ បើទោះបីជាពេលខ្លះសាច់ឈាមខ្សោយ អ្នកត្រូវតែផ្តល់អាទិភាពដល់អត្ថប្រយោជន៍នៃគ្រួសាររបស់ព្រះជាម្ចាស់ជាមុន ដោយមិនមានសេចក្តីលោភលន់ចំពោះផលចំណេញផ្ទាល់ខ្លួននោះទេ ព្រមទាំងត្រូវតែអាចប្រព្រឹត្តដោយសុចរិតផងដែរ។ ប្រសិនបើអ្នកអាចអនុវត្តតាមវិធីនេះ នោះទំនាក់ទំនងរបស់អ្នករាល់គ្នាជាមួយព្រះជាម្ចាស់នឹងបានជាធម្មតា។

ដកស្រង់ពី «តើទំនាក់ទំនងរបស់អ្នករាល់គ្នាជាមួយព្រះជាម្ចាស់មានលក្ខណៈយ៉ាងណាដែរ?» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ដើម្បីទទួលបាននូវជីវិតជាមនុស្សធម្មតា ជាជីវិតធម្មតាដែលមានទំនាក់ទំនងធម្មតាជាមួយព្រះជាម្ចាស់ នោះជាដំបូងឡើយអ្នកត្រូវជឿលើព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ប្រសិនបើអ្នកមិនទាន់ទទួលបាននូវជំហានដំបូងនៃកិច្ចការរបស់ព្រះវិញ្ញាណនៅក្នុងមនុស្សទេ នោះអ្នកមិនមានមូលដ្ឋានគ្រឹះឡើយ។ ប្រសិនបើអ្នកមិនមានគោលការណ៍សូម្បីតែបន្តិចនោះ តើអ្នកនឹងដើរលើមាគ៌ានេះទៅមុខបានយ៉ាងដូចម្ដេច? ការកំណត់នូវជំហាននៅលើផ្លូវដ៏ត្រឹមត្រូវ ដែលព្រះជាម្ចាស់ធ្វើឲ្យមនុស្សបានគ្រប់លក្ខណ៍ មានន័យថា ជាការចូលទៅក្នុងដំណើរត្រឹមត្រូវនៃកិច្ចការបច្ចុប្បន្នរបស់ព្រះវិញ្ញាណបរិសុទ្ធ។ វាមានន័យថា ជាការកំណត់នូវការឈានជំហានលើមាគ៌ាដែលព្រះវិញ្ញាណដឹកនាំ។ ពេលនេះ មាគ៌ាដែលព្រះវិញ្ញាណបរិសុទ្ធដឹកនាំ គឺជាព្រះបន្ទូលបច្ចុប្បន្នរបស់ព្រះជាម្ចាស់។ ដូចនេះ ប្រសិនបើមនុស្សត្រូវកំណត់ឲ្យដើរលើមាគ៌ានៃព្រះវិញ្ញាណបរិសុទ្ធ នោះពួកគេត្រូវតែស្ដាប់បង្គាប់ និងហូប ព្រមទាំងផឹកព្រះបន្ទូលបច្ចុប្បន្នរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស។ កិច្ចការដែលព្រះអង្គធ្វើ គឺជាកិច្ចការនៃព្រះបន្ទូល អ្វីៗដែលចាប់ផ្ដើមចេញពីព្រះបន្ទូលរបស់ទ្រង់ និងអ្វីៗដែលបានសង់ឡើងដោយព្រះបន្ទូលរបស់ទ្រង់ គឺស្ថិតលើព្រះបន្ទូលបច្ចុប្បន្នរបស់ព្រះអង្គ។ មិនថាជាការមានភាពច្បាស់លាស់អំពីព្រះដែលបានយកកំណើតជាមនុស្ស ឬការស្គាល់ព្រះដែលយកកំណើតជាមនុស្សទេ ចំណុចនីមួយៗតម្រូវឲ្យមានការខិតខំប្រឹងប្រែងបន្ថែមទៀតចំពោះព្រះបន្ទូលរបស់ទ្រង់។ ប្រសិនបើមិនដូច្នេះទេ មនុស្សមិនអាចសម្រេចបានអ្វីទាំងអស់ ហើយមិនមាននៅសេសសល់អ្វីឡើយ។ មានតែការសាងសង់លើគ្រឹះនៃការហូប និងផឹកព្រះបន្ទូលរបស់ទ្រង់ប៉ុណ្ណោះទេ ហើយដូចនេះមានការស្គាល់ និងផ្គាប់ព្រះហឫទ័យរបស់ព្រះជាម្ចាស់ ទើបមនុស្សអាចសាងសង់នូវទំនាក់ទំនងធម្មតាជាមួយព្រះជាម្ចាស់ជាបន្ដបន្ទាប់បាន។ សម្រាប់មនុស្ស គ្មានការអ្វីដែលជាការសហការជាមួយព្រះជាម្ចាស់ប្រសើរជាងការហូប និងផឹកព្រះបន្ទូល និងការយកព្រះបន្ទូលទាំងនោះទៅអនុវត្ដឡើយ។ តាមរយៈការអនុវត្ដន៍ទាំងនោះ ពួកគេអាចឈរយ៉ាងរឹងមាំនៅក្នុងទីបន្ទាល់នៃប្រជារាស្ដ្ររបស់ព្រះជាម្ចាស់។ នៅពេលមនុស្សមានការឈ្វេងយល់ និងអាចស្ដាប់បង្គាប់នូវសារៈសំខាន់នៃព្រះបន្ទូលបច្ចុប្បន្នរបស់ព្រះជាម្ចាស់ នោះពួកគេរស់នៅក្នុងមាគ៌ាត្រឹមត្រូវនៃការសេចក្ដីដែលព្រះជាម្ចាស់បានស្អាងមនុស្សឲ្យបានគ្រប់លក្ខណ៍។ កាលពីមុន មនុស្សអាចទទួលបានកិច្ចការរបស់ព្រះជាម្ចាស់យ៉ាងធម្មតាដោយការស្វែងរកព្រះគុណរបស់ព្រះជាម្ចាស់ ឬដោយការស្វែងរកសន្ដិភាព និងអំណរ ប៉ុន្ដែពេលនេះអ្វីៗមិនដូចគ្នាទេ។ មនុស្សមិនអាចទទួលបានការទទួលយកពីព្រះអង្គ ហើយព្រះជាម្ចាស់នឹងលុបបំបាត់ពួកគេចោល បើគ្មានព្រះបន្ទូលរបស់ព្រះដែលបានយកកំណើតជាមនុស្ស ដោយគ្មានភាពពិតនៅក្នុងព្រះបន្ទូលរបស់ព្រះអង្គ។ ដើម្បីទទួលបានជីវិតធម្មតាផ្នែកព្រលឹងវិញ្ញាណ ជាដំបូងមនុស្សគួរហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងយកព្រះបន្ទូលនោះទៅអនុវត្ដ ហើយបន្ទាប់មក ដោយឈរលើមូលដ្ឋាននេះ ពួកគេអាចបង្កើតបាននូវទំនាក់ទំនងធម្មតាជាមួយព្រះជាម្ចាស់។

ដកស្រង់ពី «មនុស្សដែលបានផ្លាស់ប្ដូរនិស្ស័យ គឺជាអ្នកដែលបានចូលទៅក្នុងភាពពិតនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ប្រសិនបើអ្នកចង់សម្រេចបាននូវជីវិតខាងវិញ្ញាណដ៏ត្រឹមត្រូវ និងបង្កើតសម្ពន្ធភាពដ៏ត្រឹមត្រូវជាមួយព្រះជាម្ចាស់ ដូចនេះ អ្នកចាំបាច់ត្រូវប្រគល់ដួងចិត្តរបស់អ្នកថ្វាយទ្រង់ជាមុនសិន។ ទាល់តែអ្នកធ្វើចិត្តឱ្យស្ងប់នៅចំពោះទ្រង់ និងថ្វាយដួងចិត្តទាំងមូលរបស់អ្នកដល់ទ្រង់ជាមុនសិន ទើបអ្នកនឹងអាចបង្កើតជីវិតខាងវិញ្ញាណដ៏ត្រឹមត្រូវបានបន្តិចម្តងៗ។ ប្រសិនបើក្នុងជំនឿរបស់មនុស្សចំពោះព្រះជាម្ចាស់ ពួកគេពុំបានប្រគល់ដួងចិត្តរបស់ពួកគេថ្វាយដល់ទ្រង់ទេ ហើយប្រសិនបើចិត្តរបស់ពួកគេមិនបានថ្វាយដល់ទ្រង់ទេ ហើយពួកគេពុំបានចាត់ទុកបន្ទុករបស់ទ្រង់ដូចជាបន្ទុករបស់ខ្លួនទេ នោះគ្រប់យ៉ាងដែលពួកគេធ្វើ គឺជាទង្វើបញ្ឆោតព្រះជាម្ចាស់ ជាទង្វើនៃមនុស្សជឿសាសនាធម្មតាៗ និងមិនអាចទទួលបានការសរសើរតម្កើងរបស់ព្រះជាម្ចាស់ឡើយ។ ព្រះជាម្ចាស់មិនអាចទាញយកអ្វីបានសោះឡើយពីមនុស្សជំពូកនេះ។ មនុស្សជំពូកនេះ អាចធ្វើត្រឹមជាមនុស្សបន្ទាប់បន្សំនៃកិច្ចការរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ គឺដូចជាគ្រឿងតុបតែងលម្អនៅក្នុងលំនៅដ្ឋានរបស់ព្រះជាម្ចាស់ គឺជាចំណែកដែលលើស និងគ្មានបានការសោះឡើយ។ ព្រះជាម្ចាស់មិនប្រើមនុស្សជំពូកនេះទេ។ នៅក្នុងមនុស្សជំពូកនេះ កុំថាឡើយគ្មានឱកាសសម្រាប់កិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធ សូម្បីតែតម្លៃណាមួយក្នុងការកែឱ្យគេបានគ្រប់លក្ខណ៍ ក៏គ្មានដែរ។ ជាការពិត មនុស្សជំពូកនេះ ជាសាកសពចេះដើរ។ មនុស្សជំពូកនេះ គ្មានអ្វីដែលព្រះវិញ្ញាណបរិសុទ្ធអាចប្រើបានឡើយ តែផ្ទុយទៅវិញ ពួកគេគ្រប់គ្នា ត្រូវសាតាំងប្រើប្រាស់ និងធ្វើឲ្យអាក្រក់ខិលខូចខ្ទេចខ្ទី។ ព្រះនឹងដកមនុស្សទាំងនេះចេញ។ ក្នុងការប្រើប្រាស់មនុស្សនាពេលបច្ចុប្បន្ន ព្រះវិញ្ញាណបរិសុទ្ធមិនត្រឹមតែប្រើប្រាស់ចំណែកខ្លះដែលគួរឱ្យចង់បានរបស់ពួកគេ មកសម្រេចកិច្ចការនោះទេ ទ្រង់ក៏ផ្លាស់ប្ដូរ និងកែប្រែចំណែកដែលមិនគួរឱ្យចង់បានរបស់គេ ឱ្យគ្រប់លក្ខណ៍ផងដែរ។ ប្រសិនបើចិត្តរបស់អ្នក អាចថ្វាយទៅព្រះជាម្ចាស់បាន ហើយនៅស្ងៀមស្ងាត់នៅចំពោះព្រះជាម្ចាស់ នោះអ្នកនឹងមានឱកាស ហើយមានលក្ខណសម្បត្តិឱ្យព្រះវិញ្ញាណបរិសុទ្ធប្រើ ដើម្បីទទួលនូវការបើកសម្ដែង និងការបំភ្លឺដោយព្រះវិញ្ញាណបរិសុទ្ធ ហើយលើសពីនេះទៅទៀត អ្នកនឹងមានឱកាសឲ្យព្រះវិញ្ញាណបរិសុទ្ធកែប្រែចំណុចខ្វះខាតរបស់អ្នកឲ្យបានល្អផងដែរ។ នៅពេលអ្នកប្រគល់ដួងចិត្តរបស់អ្នកថ្វាយដល់ព្រះជាម្ចាស់ ចំណុចវិជ្ជមាននោះ អ្នកអាចចូលបានកាន់តែជ្រៅ និងឈានដល់កម្រិតកាន់តែខ្ពស់នៃការយល់ដឹងដ៏ទូលំទូលាយ ឯចំណុចអវិជ្ជមានវិញ អ្នកនឹងមានការយល់ដឹងកាន់តែច្រើនអំពីកំហុស និងចំណុចខ្វះខាតរបស់ខ្លួន អ្នកនឹងរឹតតែចង់ផ្គាប់បំណងព្រះហឫទ័យព្រះជាម្ចាស់ ហើយអ្នកនឹងចូលទៅដោយសកម្ម លែងអសកម្មទៀតហើយ។ ហេតុនេះ អ្នកនឹងក្លាយជាមនុស្សត្រឹមត្រូវម្នាក់។ ឧបមាថា ដួងចិត្តរបស់អ្នកនៅតែអាចស្ងៀមស្ងាត់នៅចំពោះព្រះជាម្ចាស់ គន្លឹះដែលអាចឱ្យអ្នកទទួលបានការសរសើរពីព្រះវិញ្ញាណបរិសុទ្ធឬអត់ ហើយអាចឱ្យអ្នកផ្គាប់ព្រះហឫទ័យព្រះជាម្ចាស់ឬអត់ គឺស្ថិតត្រង់ថា តើអ្នកអាចចូលទៅបានយ៉ាងសកម្មដែរឬទេ។ នៅពេលដែលព្រះវិញ្ញាណបរិសុទ្ធបំភ្លឺគំនិតដល់មនុស្សណាម្នាក់ ហើយប្រើគេ ទ្រង់មិនដែលធ្វើឲ្យពួកគេអវិជ្ជមានឡើយ ប៉ុន្តែ ទ្រង់ធ្វើឲ្យពួកគេរីកចម្រើនទៅមុខយ៉ាងសកម្មជានិច្ច។ បើទោះបីជាបុគ្គលនេះមានចំណុចខ្សោយច្រើនក៏ដោយ ក៏ពួកគេអាចបញ្ចៀសជីវិតរស់នៅរបស់គេ ឱ្យចេញឆ្ងាយពីការពឹងអាងលើចំណុចខ្សោយទាំងនេះបានដែរ។ ពួកគេអាចគេចចេញពីការការពន្យាការលូតលាស់ក្នុងជីវិតរបស់ពួកគេ ហើយបន្តព្យាយាមផ្គាប់បំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ នេះគឺជាខ្នាតគំរូមួយ។ ប្រសិនបើអ្នកអាចសម្រេចបានខ្នាតគំរូនេះ វាជាភស្តុតាងគ្រប់គ្រាន់បញ្ជាក់ថា អ្នកបានទទួលបានវត្តមាននៃព្រះវិញ្ញាណបរិសុទ្ធហើយ។ ប្រសិនបើមនុស្សម្នាក់រមែងមានគំនិតអវិជ្ជមាន ហើយប្រសិនបើគេនៅតែមានគំនិតអវិជ្ជមាន និងអសកម្ម ហើយមិនអាចក្រោកឈរ និងធ្វើការរួមជាមួយព្រះជាម្ចាស់បាន បើទោះជាគេបានទទួលការបើកសម្ដែង និងបានស្គាល់ខ្លួនឯងទៅហើយក្តី នោះមនុស្សជំពូកនេះទទួលបានត្រឹមតែព្រះគុណរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ ប៉ុន្តែព្រះវិញ្ញាណបរិសុទ្ធមិនគង់ជាមួយនឹងគេឡើយ។ នៅពេលមនុស្សម្នាក់មានគំនិតអវិជ្ជមាន នេះមានន័យថា ចិត្តរបស់ពួកគេមិនបានងាកទៅរកព្រះជាម្ចាស់ឡើយ ហើយវិញ្ញាណរបស់ពួកគេ ក៏មិនត្រូវបានបណ្ដាលដោយព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ដែរ។ រឿងនេះគប្បីមនុស្សទាំងអស់គ្នាត្រូវយល់។

ដកស្រង់ពី «ការកសាងសម្ពន្ធភាពដ៏ត្រឹមត្រូវមួយជាមួយព្រះជាម្ចាស់ គឺពិតជាសំខាន់ឥតឧបមា» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ប្រសិនបើអ្នកចង់មានសម្ពន្ធភាពដ៏ត្រឹមត្រូវជាមួយព្រះជាម្ចាស់ អ្នកត្រូវដាក់ចិត្តទៅបែរទៅរកព្រះជាម្ចាស់។ នៅពេលមានមូលដ្ឋាននេះជាបង្អែក អ្នកនឹងមានសម្ពន្ធភាពត្រឹមត្រូវជាមួយមនុស្សដទៃទៀត។ ប្រសិនបើអ្នកពុំមានសម្ពន្ធភាពដ៏ត្រឹមត្រូវជាមួយព្រះទេ ទោះអ្នកខំធ្វើអ្វីៗគ្រប់បែបយ៉ាងដើម្បីរក្សាសម្ពន្ធភាពរបស់អ្នកជាមួយអ្នកដទៃ មិនថាអ្នកខិតខំព្យាយាមខ្លាំងប៉ុនណា ឬមិនថាអ្នកខំចំណាយកម្លាំងច្រើនប៉ុនណានោះទេ ក៏វាគ្រាន់តែជាគំនិតសម្រាប់ការរស់នៅរបស់មនុស្សលោកតែប៉ុណ្ណោះ។ អ្នកកំពុងរក្សាជំហររបស់ខ្លួន នៅក្នុងចំណោមមនុស្សដទៃ តាមរយៈទស្សនៈវិស័យ និងគំនិតបែបមនុស្សលោក ដើម្បីឲ្យមនុស្សនឹងកោតសរសើរដល់អ្នក ប៉ុន្តែ អ្នកពុំបានគោរពតាមព្រះបន្ទូលនៃព្រះក្នុងការបង្កើតសម្ពន្ធភាពត្រឹមត្រូវជាមួយអ្នកដទៃឡើយ។ ប្រសិនបើអ្នកពុំផ្តោតសំខាន់លើសម្ពន្ធភាពរបស់អ្នកជាមួយនឹងមនុស្ស ប៉ុន្តែ អ្នករក្សាសម្ពន្ធភាពដ៏ត្រឹមត្រូវជាមួយព្រះជាម្ចាស់ ប្រសិនបើអ្នកអាចប្រគល់ដួងចិត្តថ្វាយដល់ព្រះជាម្ចាស់ និងរៀនគោរពតាមទ្រង់ នោះសម្ពន្ធភាពរបស់អ្នកជាមួយអ្នកដទៃក៏នឹងត្រឹមត្រូវល្អបានដោយឯកឯងដែរ។ ហេតុនេះ សម្ពន្ធភាពអស់ទាំងនេះមិនមែនបង្កើតឡើងខាងសាច់ឈាមនោះទេ ប៉ុន្តែត្រូវបង្កើតឡើងដោយលើមូលដ្ឋានគ្រឹះនៃសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់។ សម្ពន្ធភាពខាងសាច់ឈាម គឺសឹងតែគ្មាន ចំណែកខាងឯវិញ្ញាណវិញ គឺរមែងមាននូវមេត្រីភាព សេចក្តីស្រឡាញ់ ការកម្សាន្តចិត្ត និងការទំនុកបម្រុងឲ្យគ្នាទៅវិញទៅមក។ អ្វីទាំងអស់នេះសម្រេចទៅបាន ដោយផ្អែកលើមូលដ្ឋានគ្រឹះនៃដួងចិត្តដែលស្រឡាញ់ពេញចិត្តចំពោះព្រះជាម្ចាស់។ សម្ពន្ធភាពអស់ទាំងនេះ មិនអាចរក្សាបានដោយការពឹងផ្អែកលើគំនិតសម្រាប់ការរស់នៅតាមបែបមនុស្សលោកឡើយ ប៉ុន្តែ ត្រូវបង្កើតឡើងដោយការរែកបន្ទុកសម្រាប់ព្រះជាម្ចាស់។ ការនេះមិនតម្រូវឲ្យមានការខំប្រឹងប្រែងតាមបែបមនុស្សឡើយ។ អ្នកគ្រាន់តែអនុវត្តវាទៅតាមគោលការណ៍នៃព្រះបន្ទូលរបស់ព្រះជាម្ចាស់តែប៉ុណ្ណោះ។ តើអ្នកសុខចិត្តគិតដល់ព្រះហឫទ័យរបស់ព្រះជាម្ចាស់ដែរឬទេ? តើអ្នកសុខចិត្តធ្វើជាមនុស្សម្នាក់ដែល «គ្មានហេតុផល» នៅចំពោះព្រះជាម្ចាស់ដែរឬទេ? តើអ្នកសុខចិត្តប្រគល់ដួងចិត្តរបស់អ្នកទាំងស្រុងថ្វាយដល់ព្រះជាម្ចាស់ និងឈប់គិតពីឋានៈរបស់ខ្លួន ក្នុងចំណោមមនុស្សផងទាំងពួងដែរឬទេ? ក្នុងចំណោមមនុស្សផងទាំងពួងដែលអ្នកមានទំនាក់ទំនងជាមួយ តើអ្នកមានសម្ពន្ធភាពល្អជាងគេជាមួយអ្នកណា? តើអ្នកមានសម្ពន្ធភាពមិនល្អជាងគេជាមួយអ្នកណា? តើសម្ពន្ធភាពរបស់អ្នកជាមួយអ្នកដទៃ ត្រឹមត្រូវដែរឬទេ? តើអ្នកប្រព្រឹត្តចំពោះមនុស្សគ្រប់គ្នា ដោយស្មើភាពដែរឬទេ? តើសម្ពន្ធភាពរបស់អ្នកជាមួយអ្នកដទៃ រក្សាបានស្របទៅតាមគំនិតសម្រាប់ការរស់នៅរបស់អ្នកដែរឬទេ ឬមួយក៏សម្ពន្ធភាពនោះ បង្កើតឡើងដោយផ្អែកលើមូលដ្ឋានគ្រឹះនៃសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់មែន? នៅពេលមនុស្សម្នាក់មិនបានប្រគល់ដួងចិត្តថ្វាយដល់ព្រះជាម្ចាស់ ព្រលឹងវិញ្ញាណរបស់ពួកគេក្លាយជាល្ងីល្ងើ ស្ពឹកស្រពន់ និងគ្មានសតិ។ មនុស្សជំពូកនេះ នឹងមិនយល់ពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ឡើយ និងមិនអាចមានសម្ពន្ធភាពដ៏ត្រឹមត្រូវជាមួយព្រះជាម្ចាស់នោះទេ។ ចិត្តគំនិតនៃមនុស្សជំពូកនេះ នឹងមិនអាចផ្លាស់ប្រែបានឡើយ។ ការផ្លាស់ប្តូរចិត្តគំនិតរបស់មនុស្សម្នាក់ គឺជាដំណើរនៃការប្រគល់ដួងចិត្តរបស់គេទាំងស្រុងថ្វាយដល់ព្រះជាម្ចាស់ និងទទួលនូវការបំភ្លឺគំនិត និងការបំភ្លឺផ្លូវតាមព្រះបន្ទូលនៃព្រះជាម្ចាស់។ កិច្ចការរបស់ព្រះជាម្ចាស់ អាចឲ្យមនុស្សម្នាចូលរួមបានយ៉ាងសកម្ម ហើយក៏អាចឲ្យពួកគេលុបបំបាត់នូវចំណុចអវិជ្ជមាននានាបានផងដែរ ក្រោយពីទទួលបាននូវចំណេះដឹងទាំងនេះ។ នៅពេលដែលអ្នកឈានដល់ចំណុចនៃការប្រគល់ដួងចិត្តថ្វាយដល់ព្រះជាម្ចាស់ អ្នកនឹងអាចដឹងច្បាស់អំពីការផ្លាស់ប្តូរសំខាន់ៗនៅក្នុងវិញ្ញាណរបស់អ្នក ហើយអ្នកនឹងដឹងនូវរាល់ការបំភ្លឺគំនិត និងការបំភ្លឺផ្លូវដែលព្រះទ្រង់ប្រទាន។ ចូរអនុវត្តតាមនេះ នោះអ្នកនឹងធ្វើដំណើរបន្តិចម្តងៗនៅក្នុងមាគ៌ាមួយដែលព្រះវិញ្ញាណបរិសុទ្ធជួយធ្វើឲ្យបានល្អបរិបូរណ៍។ នៅពេលចិត្តរបស់អ្នកកាន់តែស្ងប់នៅចំពោះព្រះជាម្ចាស់ នោះវិញ្ញាណរបស់អ្នកនឹងកាន់តែឆាប់ដឹង និងឆាប់ទោរទន់ ហើយវិញ្ញាណរបស់អ្នកកាន់តែអាចយល់នូវវិធីបណ្តាលចិត្តពីព្រះវិញ្ញាណបរិសុទ្ធដែរ បន្ទាប់មក សម្ពន្ធភាពរបស់អ្នកជាមួយព្រះជាម្ចាស់ ក៏កាន់តែល្អត្រឹមត្រូវជាងមុនទៀត។

ដកស្រង់ពី «ការកសាងសម្ពន្ធភាពដ៏ត្រឹមត្រូវមួយជាមួយព្រះជាម្ចាស់ គឺពិតជាសំខាន់ឥតឧបមា» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ក្នុងគ្រប់ការដែលអ្នករាល់គ្នាធ្វើ អ្នកត្រូវតែពិនិត្យមើលថាតើអ្នកមានចេតនាត្រឹមត្រូវដែរឬទេ? បើសិនជាអ្នកអាចប្រតិបត្តិតាមការទាមទាររបស់ព្រះជាម្ចាស់ នោះទំនាក់ទំនងរបស់អ្នកជាមួយព្រះជាម្ចាស់គឺបានជាធម្មតា។ នេះគឺជាបទដ្ឋានជាអប្បបរមា។ ចូរមើលចេតនារបស់អ្នករាល់គ្នា ហើយបើសិនជាអ្នករកឃើញថា ចេតនាមិនត្រឹមត្រូវបានកកើតឡើងនោះ ចូរអ្នកបដិសេធវា ព្រមទាំងប្រតិបត្តិតាមព្រះបន្ទូលរបស់ព្រះ ធ្វើដូច្នេះអ្នករាល់គ្នានឹងបានប្រែជាមនុស្សម្នាក់ដែលត្រឹមត្រូវនៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់ ដែលបង្ហាញថាទំនាក់ទំនងរបស់អ្នករាល់គ្នាជាមួយព្រះជាម្ចាស់បានត្រលប់ជាធម្មតា ហើយថាគ្រប់ការដែលអ្នកធ្វើគឺសម្រាប់ជាប្រយោជន៍របស់ព្រះជាម្ចាស់ មិនមែនសម្រាប់ខ្លួនអ្នកនោះទេ។ ក្នុងគ្រប់ការដែលអ្នកធ្វើ និងគ្រប់ការដែលអ្នកនិយាយ ចូររៀបចំចិត្តអ្នកឲ្យបានត្រឹមត្រូវ និងបានសុចរិតក្នុងគ្រប់សកម្មភាពរបស់អ្នក ព្រមទាំងមិនត្រូវបណ្ដោយតាមអារម្មណ៍របស់អ្នក ឬប្រព្រឹត្តតាមទំនើងចិត្តរបស់ខ្លួននោះដែរ។ ទាំងនេះគឺជាគោលការណ៍ដែលអ្នកជឿគ្រប់រូបក្នុងព្រះជាម្ចាស់ត្រូវតែប្រតិបត្តិខ្លួន។ ចំនុចតូចៗ អាចបង្ហាញពីចេតនា និងកិត្តិយសរបស់បុគ្គលម្នាក់ ដូច្នេះហើយ ដើម្បី ឲ្យបុគ្គលម្នាក់នោះ អាចចូលក្នុងផ្លូវនៃការដែលនាំឲ្យបានគ្រប់លក្ខណ៍ដោយព្រះជាម្ចាស់ ដំបូងឡើយពួកគេត្រូវតែកែតម្រង់ចេតនា និងទំនាក់ទំនងរបស់ពួកគេជាមួយព្រះជាម្ចាស់ជាមុនសិន។ ទាល់តែដែលទំនាក់ទំនងរបស់់អ្នករាល់គ្នាជាមួយព្រះជាម្ចាស់ធម្មតានោះ ទើបអ្នកអាចត្រូវបានធ្ចើឲ្យគ្រប់លក្ខណ៍ដោយទ្រង់ ទាល់តែដល់ពេលនោះ ទើបការដោះស្រាយ ការលោះ ការអប់រំវិន័យ និងការបន្សុទ្ធរបស់ព្រះជាម្ចាស់សម្រេចបាននូវប្រសិទ្ធភាពរបស់ពួកវាតាមបំណងក្នុងខ្លួនអ្នករាល់គ្នា។ ការនេះអាចនិយាយបានថា បើសិនជាមនុស្សលោកអាចរក្សាព្រះជាម្ចាស់ក្នុងចិត្តរបស់ពួកគេបាន និងមិនចង់បាននូវផលចំណេញផ្ទាល់ខ្លួន ឬគិតគូរតែពីអនាគតរបស់ខ្លួន (ក្នុងផ្នត់គំនិតខាងសាច់ឈាម) តែផ្ទុយទៅវិញ ចូរទ្រាំទ្រនូវបន្ទុកនៃការចូលមកក្នុងជីវិត ខិតខំឲ្យអស់ពីលទ្ធភាពដើម្បីដេញតាមសេចក្តីពិត និងចុះចូលចំពោះកិច្ចការ របស់ព្រះជាម្ចាស់ ប្រសិនជាអ្នកអាចប្រតិបត្តិការនេះបាន នោះគោលដៅនានា ដែលអ្នកឆ្ពោះទៅរកនោះនឹងបានជាការត្រឹមត្រូវ ហើយទំនាក់ទំនងរបស់អ្នកជាមួយព្រះជាម្ចាស់នឹងប្រែក្លាយជាធម្មតា។ ការធ្វើឲ្យទំនាក់ទំនងរបស់មនុស្សម្នាក់បានត្រឹមត្រូវជាមួយព្រះជាម្ចាស់ អាចត្រូវបានហៅថា ជាជំហានដំបូងនៃការចូលទៅក្នុងការធ្វើដំណើរខាងព្រលឹងវិញ្ញាណរបស់មនុស្សម្នាក់នោះ។ បើទោះបីជាវាសនារបស់មនុស្សស្ថិតក្នុងព្រះហស្ថរបស់ព្រះជាម្ចាស់ក៏ដោយ និងត្រូវបានកំណត់ទុកជាមុនដោយព្រះជាម្ចាស់ក្តី ព្រមទាំងមិនអាចត្រូវបានផ្លាស់ប្តូរដោយមនុស្សបាន ការដែលអ្នកអាចត្រូវបានធ្វើឲ្យគ្រប់លក្ខណ៍ដោយព្រះជាម្ចាស់ ឬទ្រង់អាចទទួលអ្នកបានឬក៏អត់ អាស្រ័យលើថាតើទំនាក់ទំនងរបស់អ្នករាល់គ្នាជាមួយព្រះជាម្ចាស់ មានលក្ខណៈធម្មតាឫទេ។ ប្រហែលជាមានផ្នែកខ្លះនៃអ្នករាល់គ្នាដែលខ្សោយ ឬមិនស្តាប់បង្គាប់ ប៉ុន្តែនៅល្គិកណាផ្នត់គំនិត និងចេតនារបស់អ្នកត្រឹមត្រូវ និងនៅល្គិកណាទំនាក់ទំនងរបស់អ្នកជាមួយព្រះជាម្ចាស់ត្រឹមត្រូវ និងធម្មតា នោះអ្នកមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីអាចត្រូវបានធ្វើឲ្យគ្រប់លក្ខណ៍ដោយព្រះជាម្ចាស់។ បើសិនជាអ្នករាល់គ្នាមិនមានទំនាក់ទំនងត្រឹមត្រូវជាមួយព្រះជាម្ចាស់ទេនោះ ហើយព្រមទាំងប្រតិបត្តិសម្រាប់តែផលប្រយោជន៍ខាងសាច់ឈាម ឬសម្រាប់គ្រួសាររបស់អ្នក បើទោះបីអ្នកខំប្រឹងប្រែងយ៉ាងណាក៏ដោយ នោះវានឹងមិនកើតផលផ្លែនោះទេ។ បើទំនាក់ទំនងរបស់អ្នករាល់គ្នាជាមួយព្រះជាម្ចាស់មានជាធម្មតា នោះគ្រប់ការដទៃទៀតនឹងបានសម្រេចជាមិនខាន។ ព្រះជាម្ចាស់មិនទតមើលលើអ្វីផ្សេងទៀតនោះទេ ក្រៅតែពីថាតើផ្នត់គំនិតរបស់អ្នកស្ថិតក្នុងសេចក្តីជំនឿលើព្រះជាម្ចាស់របស់អ្នករាល់គ្នាត្រឹមត្រូវ ឬមិនត្រឹមត្រូវៈ អ្នករាល់គ្នាជឿលើអ្នក ណា អ្នករាល់គ្នាជឿសម្រាប់ជាប្រយោជន៍របស់អ្នកណា និងហេតុអ្វីបានជាអ្នករាល់គ្នាជឿ។ បើសិនជាអ្នករាល់គ្នាអាចមើលឃើញការទាំងនេះបានច្បាស់លាស់ និងប្រតិបត្តិជាមួយនឹងផ្នត់គំនិតដែលសបង្ហាញបានយ៉ាងត្រឹមត្រូវនោះ នោះអ្នកនឹងអាចធ្វើឲ្យមានការរីកចម្រើនក្នុងជីវិតរបស់អ្នករាល់គ្នា និងព្រមទាំងបានធានាផងដែរថានឹងបានចូលក្នុងផ្លូវដែលត្រឹមត្រូវ។ បើសិនជាទំនាក់ទំនងរបស់អ្នករាល់គ្នាជាមួយព្រះជាម្ចាស់មិនមានជាលក្ខណៈធម្មតាទេនោះ ហើយផ្នត់គំនិតនៃសេចក្តីជំនឿរបស់អ្នកលើព្រះជាម្ចាស់វៀចវេ នោះការដទៃទៀតក៏ឥតប្រយោជន៍ដែរ ហើយបើទោះជាអ្នកប្រឹងជឿប៉ុណ្ណាក៏ដោយ អ្នកនឹងមិនទទួលបានអ្វីនោះទេ។ ទាល់តែពេលដែលទំនាក់ទំនងរបស់អ្នករាល់គ្នាជាមួយព្រះជាម្ចាស់ប្រែជាធម្មតាប៉ុណ្ណោះ ទើបអ្នកនឹងទទួលបានការកោតសរសើរពីទ្រង់គឺនៅពេលអ្នកបោះបង់ចោលសាច់ឈាម បែរមកអធិស្ឋាន រងទុក្ខ ទ្រាំទ្រ ចុះចូល ជួយបងប្អូនប្រុសស្រី ចំណាយរបស់ផងនៃខ្លួនអ្នកបន្ថែមទៀតសម្រាប់ព្រះជាម្ចាស់។ ល។ អ្វីដែលអ្នកធ្វើមានតម្លៃ និងមានសារៈសំខាន់ ឬអត់ វាអាស្រ័យលើថាតើចេតនា និងផ្នត់គំនិតរបស់អ្នករាល់គ្នាត្រឹមត្រូវឬអត់? នាពេលសព្វថ្ងៃនេះ មានមនុស្សជាច្រើនជឿលើព្រះជាម្ចាស់ ប្រៀបដូចជាពួកគេផ្អៀងក្បាលពួកគេមកមើលនាឡិកាអ៊ីចឹង ផ្នត់គំនិតរបស់ពួកគេត្រូវបានបង្ខូច ហើយពួកគេត្រូវតែ តម្រង់ឲ្យបានត្រឹមត្រូវវិញដោយការផ្លាស់ប្តូរដ៏ធំណាមួយ។ បើសិនជាបញ្ហានេះត្រូវបានដោះស្រាយ គ្រប់យ៉ាងនឹងត្រូវបានប្រសើរឡើង បើមិនដូច្នោះទេ គ្រប់យ៉ាងនឹងប្រែជាអសារឥតការ។ មនុស្សខ្លះមានអាកប្បកិរិយាត្រឹមត្រូវពេលមាន វត្តមានរបស់ខ្ញុំ ប៉ុន្តែនៅពីក្រោយខ្នងខ្ញុំ អ្វីទាំងអស់ដែលពួកគេធ្វើគឺទាស់នឹងខ្ញុំ។ នេះជាការបង្ហាញនៃសេចក្តីទុច្ចរិត និងសេចក្តីបោកបញ្ឆោត ហើយមនុស្សប្រភេទនេះគឺជាបាវបម្រើរបស់សាតាំង ពួកគេគឺជាតំណាងមួយប្រភេទរបស់សាតាំងដែលមកដើម្បីសាកល្បងព្រះជាម្ចាស់។ អ្នកជាមនុស្សត្រឹមត្រូវម្នាក់ បើសិនជាអ្នករាល់គ្នាអាចចុះចូលនឹងកិច្ចការ និងព្រះបន្ទូលរបស់អញ។ នៅល្គិកណាដែលអ្នករាល់គ្នាអាចទទួលទាន និងផឹកព្រះបន្ទូលរបស់ព្រះ នៅល្គិកណាគ្រប់អ្វីដែលអ្នកធ្វើគឺគាប់ព្រះហឫទ័យនៅចំពោះព្រះជាម្ចាស់ ហើយអ្នកប្រព្រឹត្តខ្លួនដោយទៀងត្រង់ និង គួរឲ្យកោតសរសើរក្នុងគ្រប់ការដែលអ្នកធ្វើ នៅល្គិកណាដែលអ្នកមិនប្រព្រឹត្តសេចក្តីដែលគួរអៀនខ្មាស់ ឬការដែលធ្វើឲ្យប៉ះពាល់ដល់អាយុជីវិតអ្នកដទៃ និងនៅល្គិកណាអ្នករស់នៅក្នុងពន្លឺ និងមិនអនុញ្ញាតឲ្យខ្លួនរបស់អ្នកត្រូវបានប្រើប្រាស់ដោយសាតាំងទេនោះ នោះទំនាក់ទំនងរបស់អ្នកជាមួយព្រះជាម្ចាស់គឺបានរៀបរយ។

ដកស្រង់ពី «តើទំនាក់ទំនងរបស់អ្នករាល់គ្នាជាមួយព្រះជាម្ចាស់មានលក្ខណៈយ៉ាងណាដែរ?» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

នៅក្នុងជីវិតប្រចាំថ្ងៃរបស់អ្នក អ្នកត្រូវតែយល់អំពីពាក្យសម្តីដែលអ្នកនិយាយ និងអ្វីដែលអ្នកធ្វើ ដែលអាចបង្កឱ្យមានភាពមិនប្រក្រតីនៅក្នុងទំនាក់ទំនងរបស់អ្នក ជាមួយព្រះជាម្ចាស់ នោះទើបអ្នកកែតម្រូវខ្លួនដើម្បីចូលទៅក្នុងឥរិយាបថដ៏ត្រឹមត្រូវ។ រាល់ពេលទាំងអស់ ចូរត្រួតពិនិត្យពាក្យសម្ដីរបស់អ្នក សកម្មភាពរបស់អ្នក ចលនានីមួយៗរបស់អ្នក ព្រមទាំងគំនិត និងយោបល់ទាំងអស់របស់អ្នក។ ចូរទទួលយកការយល់ឃើញដ៏សមស្របមួយ នៃសភាពពិតរបស់អ្នក ហើយចូលទៅក្នុងវិធីនៃកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ។ នេះគឺជាវិធីតែមួយគត់ ដើម្បីឱ្យមានទំនាក់ទំនងជាប្រក្រតីជាមួយព្រះជាម្ចាស់។ តាមរយៈការវាយតម្លៃ ថាតើទំនាក់ទំនងរបស់អ្នកជាមួយព្រះជាម្ចាស់មានសភាពប្រក្រតីឬអត់ នោះអ្នកនឹងអាចកែតម្រូវគោលបំណងរបស់អ្នក យល់ពីសារជាតិពីធម្មជាតិរបស់មនុស្ស និងយល់ពីខ្លួនឯងយ៉ាងពិតប្រាកដ ហើយការធ្វើដូច្នោះ នោះអ្នកនឹងអាចចូលទៅក្នុងបទពិសោធន៍ដ៏ពិត បោះបង់ខ្លួនឯងនៅក្នុងវិធីដ៏ពិត ហើយចុះចូលដោយចេតនា។ ស្របពេលដែលអ្នកដកស្រង់បទពិសោធន៍ពាក់ព័ន្ធទៅនឹង ថាតើទំនាក់ទំនងរបស់អ្នកជាមួយព្រះជាម្ចាស់មានសភាពប្រក្រតីឬអត់ នោះអ្នកនឹងរកឃើញឱកាសដើម្បីឱ្យព្រះជាម្ចាស់ធ្វើឱ្យគ្រប់លក្ខណ៍ និងអាចយល់ពីសភាពជាច្រើននៃកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ។ អ្នកក៏នឹងអាចមើលធ្លុះល្បិចកលជាច្រើនរបស់សាតាំង និងអាចដឹងពីអំពើទុច្ចរិតរបស់វាផងដែរ។ មានតែផ្លូវនេះទេ ដែលដឹកនាំទៅកាន់ការត្រូវបានព្រះជាម្ចាស់ធ្វើឱ្យគ្រប់លក្ខណ៍។ អ្នកកែតម្រូវទំនាក់ទំនងរបស់អ្នកជាមួយព្រះជាម្ចាស់ នោះអ្នកអាចចុះចូលចំពោះការរៀបចំរបស់ទ្រង់ទាំងស្រុង ហើយអ្នកក៏អាចចូលកាន់តែជ្រៅផងដែរទៅក្នុងបទពិសោធន៍ជាក់ស្ដែង ព្រមទាំងទទួលបានកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធកាន់តែច្រើនផងដែរ។ នៅពេលដែលអ្នកអនុវត្តការមានទំនាក់ទំនងជាប្រក្រតីជាមួយព្រះជាម្ចាស់ ភាគច្រើន ភាពជោគជ័យនឹងត្រូវបានសម្រេចដោយការបោះបង់ចោលសាច់ឈាម និងតាមរយៈការសហការដ៏ពិតជាមួយព្រះជាម្ចាស់។ អ្នកគួរតែយល់ថា «បើគ្មានចិត្តប្រកបដោយការសហការទេ វាពិបាកក្នុងការទទួលបានកិច្ចការរបស់ព្រះជាម្ចាស់ណាស់។ ប្រសិនបើសាច់ឈាមមិនទទួលការរងទុក្ខទេ នោះនឹងគ្មានព្រះពរពីព្រះជាម្ចាស់ឡើយ។ ប្រសិនបើវិញ្ញាណមិនតស៊ូទេ នោះសាតាំងនឹងមិនត្រូវបានធ្វើឱ្យអាម៉ាស់ឡើយ»។ ប្រសិនបើអ្នកអនុវត្តគោលការណ៍ទាំងនេះ ហើយយល់អំពីពួកវាយ៉ាងលម្អិត នោះការយល់ឃើញនៃជំនឿរបស់អ្នកលើព្រះជាម្ចាស់ នឹងត្រូវបានកែតម្រូវ។ នៅក្នុងការអនុវត្តរបស់អ្នករាល់គ្នានាពេលបច្ចុប្បន្ន អ្នកត្រូវតែបដិសេធគំនិតនៃ «ការស្វែងរកនំប៉័ងដើម្បីបំពេញការអត់ឃ្លាន»។ អ្នកត្រូវតែបដិសេធគំនិតនៃ «គ្រប់យ៉ាងត្រូវបានបំពេញដោយព្រះវិញ្ញាណបរិសុទ្ធ ហើយមនុស្សមិនអាចអន្តរាគមន៍ឡើយ»។ គ្រប់គ្នាដែលនិយាយដូច្នោះ គិតថា «មនុស្សអាចធ្វើអ្វីគ្រប់យ៉ាងដែលពួកគេចង់ធ្វើ ហើយនៅពេលដែលពេលវេលាមកដល់ នោះព្រះវិញ្ញាណបរិសុទ្ធនឹងធ្វើកិច្ចការរបស់ទ្រង់។ មនុស្សមិនចាំបាច់រារាំងផ្នែកសាច់ឈាម ឬសហការឡើយ។ អ្វីទាំងអស់ដែលជាបញ្ហានោះគឺថា ពួកគេត្រូវបានអង្រួនដោយព្រះវិញ្ញាណបរិសុទ្ធ»។ ការយល់ឃើញទាំងនេះ គឺមិនសមហេតុផលទាំងអស់។ ស្ថិតក្រោមស្ថានភាពបែបនេះ ព្រះវិញ្ញាណបរិសុទ្ធមិនអាចធ្វើកិច្ចការបានឡើយ។ គឺការយល់ឃើញប្រភេទនេះ ដែលរាំងស្ទះយ៉ាងខ្លាំងចំពោះកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធ។ ជារឿយៗ កិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធ ត្រូវទទួលបានតាមរយៈកិច្ចសហការរបស់មនុស្ស។ អ្នកដែលមិនសហការ ហើយមិនតាំងចិត្ត ប៉ុន្តែចង់សម្រេចបានការផ្លាស់ប្ដូរនៅក្នុងនិស្ស័យរបស់ពួកគេ ហើយទទួលបានកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ និងការបំភ្លឺ ព្រមទាំងការស្រាយបំភ្លឺពីព្រះជាម្ចាស់ ពិតណាស់គឺមានគំនិតរវើរវាយ។ នេះគេហៅថា «ការបណ្ដែតបណ្ដោយខ្លួន និងការលើកលែងទោសសាតាំង»។ មនុស្សបែបនេះមិនមានទំនាក់ទំនងជាប្រក្រតីជាមួយព្រះជាម្ចាស់ឡើយ។ អ្នកគួរតែស្វែងរកការបើកសម្ដែង និងការបើកបង្ហាញជាច្រើននៃនិស្ស័យអាក្រក់នៅក្នុងខ្លួនអ្នក ហើយស្វែងរកការអនុវត្តនានាដែលអ្នកមាន ដែលផ្ទុយនឹងអ្វីដែលព្រះជាម្ចាស់តម្រូវនៅពេលនេះ។ ពេលនេះ តើអ្នកនឹងបោះបង់ចោលសាតាំងដែរឬទេ? អ្នកគួរតែទទួលយកទំនាក់ទំនងជាប្រក្រតីជាមួយព្រះជាម្ចាស់ ធ្វើសកម្មភាពដោយផ្អែកលើបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ហើយក្លាយជាមនុស្សថ្មីម្នាក់ជាមួយនឹងជីវិតថ្មីមួយ។ ចូរកុំរស់នៅក្នុងការប្រព្រឹត្តខុសឆ្គងកាលពីអតីតកាលឡើយ។ ចូរកុំស្ដាយក្រោយជ្រុលហួសហេតុពេក។ ត្រូវតែអាចក្រោកឈរឡើង ហើយសហការជាមួយព្រះជាម្ចាស់ ព្រមទាំងបំពេញភារកិច្ចណាដែលអ្នកត្រូវបំពេញ។ នៅក្នុងវិធីនេះ ទំនាក់ទំនងរបស់អ្នកជាមួយព្រះជាម្ចាស់នឹងក្លាយជាប្រក្រតី។

ដកស្រង់ពី «តើទំនាក់ទំនងរបស់អ្នករាល់គ្នាជាមួយព្រះជាម្ចាស់មានលក្ខណៈយ៉ាងណាដែរ?» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ចូរអានព្រះសូរសៀងនីមួយៗរបស់ព្រះជាម្ចាស់ ហើយយកព្រះបន្ទូលនោះទៅអនុវត្ត នៅពេលណាអ្នកយល់អំពីព្រះបន្ទូលនោះ។ ប្រហែលជាមានពេលដែលសាច់ឈាមរបស់អ្នកទន់ខ្សោយ ឬអ្នកមានសភាពបះបោរ ឬអ្នកទាស់ទទឹង។ មិនថាអ្នកបានប្រព្រឹត្តបែបណានៅក្នុងអតីតកាលឡើយ គឺវាមានលទ្ធផលតិចតួច ហើយវាមិនអាចរាំងស្ទះជីវិតរបស់អ្នកពីការមានភាពចាស់ទុំនៅពេលបច្ចុប្បន្ននេះឡើយ។ ដរាបណាអ្នកអាចមានទំនាក់ទំនងជាប្រក្រតីជាមួយព្រះជាម្ចាស់នៅពេលបច្ចុប្បន្ននេះ នោះនឹងមានសេចក្ដីសង្ឃឹម។ ប្រសិនបើមានការផ្លាស់ប្ដូរនៅក្នុងអ្នករាល់ពេលដែលអ្នកអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយអ្នកដទៃអាចប្រាប់ថា ជីវិតរបស់អ្នកបានផ្លាស់ប្ដូរកាន់តែប្រសើរជាងមុន នោះវាបង្ហាញថា ទំនាក់ទំនងរបស់អ្នកជាមួយព្រះជាម្ចាស់នៅពេលនេះគឺមានសភាពប្រក្រតី និងបញ្ជាក់ថា ទំនាក់ទំនងនោះត្រូវបានកែតម្រូវ។ ព្រះជាម្ចាស់មិនប្រព្រឹត្តចំពោះមនុស្សដោយផ្អែកលើការប្រព្រឹត្តខុសឆ្គងរបស់ពួកគេឡើយ។ នៅពេលដែលអ្នកបានយល់ និងបានដឹង ដរាបណាអ្នកអាចឈប់បះបោរ ឬឈប់ទាស់ទទឹង នោះព្រះជាម្ចាស់នឹងនៅតែមានសេចក្ដីមេត្តាករុណាចំពោះអ្នក។ នៅពេលដែលអ្នកមានការយល់ដឹង និងតាំងចិត្តដើម្បីស្វះស្វែងឱ្យព្រះជាម្ចាស់ធ្វើឱ្យគ្រប់លក្ខណ៍ នោះសភាពរបស់អ្នកនៅក្នុងវត្តមានរបស់ព្រះជាម្ចាស់ នឹងក្លាយជាប្រក្រតី។ មិនថាអ្វីដែលអ្នកកំពុងធ្វើឡើយ ចូរពិចារណាដូចខាងក្រោម នៅពេលដែលអ្នកកំពុងធ្វើវា៖ តើព្រះជាម្ចាស់នឹងមានព្រះតម្រិះដូចម្ដេចនៅពេលដែលខ្ញុំធ្វើរឿងនេះ? តើវានឹងផ្ដល់ប្រយោជន៍ដល់បងប្អូនប្រុសស្រីខ្ញុំឬទេ? តើវានឹងមានប្រយោជន៍ដល់កិច្ចការនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ឬទេ? មិនថានៅក្នុងការអធិស្ឋាន ការប្រកបគ្នា ការនិយាយស្ដី នៅក្នុងកិច្ចការ ឬនៅក្នុងទំនាក់ទំនងជាមួយអ្នកដទៃឡើយ ចូរពិនិត្យមើលគោលបំណងរបស់អ្នក ហើយត្រួតពិនិត្យថា តើទំនាក់ទំនងរបស់អ្នកជាមួយព្រះជាម្ចាស់មានសភាពប្រក្រតីឬអត់។ ប្រសិនបើអ្នកមិនអាចយល់ពីគោលបំណង និងគំនិតផ្ទាល់ខ្លួនរបស់អ្នកទេ នោះនេះមានន័យថា អ្នកខ្វះការស្គាល់ខុសស្គាល់ត្រូវ ដែលបញ្ជាក់ថា អ្នកយល់បានតិចតួចអំពីសេចក្ដីពិត។ ប្រសិនបើអ្នកអាចយល់យ៉ាងច្បាស់ អំពីគ្រប់យ៉ាងដែលព្រះជាម្ចាស់ធ្វើ និងអាចយល់អ្វីៗតាមរយៈកែវឆ្លុះនៃព្រះបន្ទូលរបស់ទ្រង់ ដោយការឈរនៅខាងទ្រង់ នោះការយល់ឃើញរបស់អ្នកនឹងត្រឹមត្រូវ។ ដូច្នេះហើយ ការបង្កើតទំនាក់ទំនងដ៏ល្អជាមួយព្រះជាម្ចាស់ គឺមានសារៈសំខាន់បំផុតចំពោះអ្នកដែលជឿលើព្រះជាម្ចាស់។ គ្រប់គ្នាគួរតែចាត់ទុកការបង្កើតទំនាក់ទំនងជាមួយព្រះជាម្ចាស់ ជាកិច្ចការដ៏មានសារៈសំខាន់បំផុត និងជាព្រិត្តិការណ៍ដ៏ធំបំផុតនៅក្នុងជីវិតរបស់ពួកគេ។ គ្រប់យ៉ាងដែលអ្នកធ្វើ គឺត្រូវបានវាស់ស្ទង់តាមរយៈ ថាតើអ្នកមានទំនាក់ទំនងជាប្រក្រតីជាមួយព្រះជាម្ចាស់ឬអត់។ ប្រសិនបើទំនាក់ទំនងរបស់អ្នកជាមួយព្រះជាម្ចាស់មានសភាពប្រក្រតី ហើយចេតនារបស់អ្នកមានសភាពត្រឹមត្រូវ នោះចូរធ្វើសកម្មភាពចុះ។ ដើម្បីរក្សាទំនាក់ទំនងជាប្រក្រតីជាមួយព្រះជាម្ចាស់ អ្នកមិនត្រូវខ្លាចការទទួលរងទុក្ខដោយការបាត់បង់ផលប្រយោជន៍ផ្ទាល់ខ្លួនរបស់អ្នកឡើយ។ អ្នកមិនអាចអនុញ្ញាតឱ្យសាតាំងមានជ័យជំនះ អ្នកមិនអាចអនុញ្ញាតឱ្យសាតាំងកាន់កាប់អ្នក ហើយអ្នកមិនអាចឱ្យសាតាំងធ្វើឱ្យអ្នកក្លាយជាមនុស្សឡប់ឡើយ។ ការមានគោលបំណងបែបនេះ គឺជាសញ្ញាបញ្ជាក់ថា ទំនាក់ទំនងរបស់អ្នកជាមួយព្រះជាម្ចាស់គឺមានសភាពប្រក្រតី ដោយមិនមែនដើម្បីប្រយោជន៍សាច់ឈាមឡើយ ផ្ទុយទៅវិញគឺដើម្បីសន្ដិភាពនៃវិញ្ញាណ ដើម្បីទទួលបានកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធ និងដើម្បីបំពេញបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ ដើម្បីចូលទៅក្នុងសភាពដ៏ត្រឹមត្រូវ អ្នកត្រូវតែបង្កើតទំនាក់ទំនងដ៏ល្អជាមួយព្រះជាម្ចាស់ ហើយកែតម្រូវការយល់ឃើញនៃជំនឿរបស់អ្នកលើព្រះជាម្ចាស់។ ធ្វើបែបនេះ នោះព្រះជាម្ចាស់អាចទទួលយកអ្នក និងដើម្បីឱ្យទ្រង់អាចបើកបង្ហាញផលផ្លែនៃព្រះបន្ទូលរបស់ទ្រង់នៅក្នុងអ្នក ព្រមទាំងបំភ្លឺ និងស្រាយបំភ្លឺអ្នកកាន់តែច្រើនជាងមុន។ នៅក្នុងវិធីនេះ អ្នកនឹងបានចូលទៅក្នុងវិធីដ៏ត្រឹមត្រូវ។ ចូរបន្តហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់នាពេលបច្ចុប្បន្ននេះ ចូរចូលទៅក្នុងវិធីនៃការធ្វើកិច្ចការបច្ចុប្បន្នរបស់ព្រះវិញ្ញាណបរិសុទ្ធ ចូរធ្វើសកម្មភាពដោយផ្អែកលើតម្រូវការបច្ចុប្បន្នរបស់ព្រះជាម្ចាស់ ចូរកុំសង្កេតមើលអំពីវិធីសាស្រ្ដនៃការអនុវត្តដែលហួសសម័យ ចូរកុំតោងជាប់នឹងវិធីធ្វើអ្វីៗដែលចាស់គំរិល និងចូលទៅក្នុងវិធីធ្វើកិច្ចការនៃពេលបច្ចុប្បន្នឱ្យបានឆាប់តាមតែអាចធ្វើទៅបាន។ ដូច្នេះ ទំនាក់ទំនងរបស់អ្នកជាមួយព្រះជាម្ចាស់ នឹងក្លាយជាប្រក្រតីទាំងស្រុង ហើយអ្នកនឹងបានចាប់ផ្ដើមនៅលើផ្លូវដ៏ត្រឹមត្រូវនៃជំនឿលើព្រះជាម្ចាស់។

ដកស្រង់ពី «តើទំនាក់ទំនងរបស់អ្នករាល់គ្នាជាមួយព្រះជាម្ចាស់មានលក្ខណៈយ៉ាងណាដែរ?» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ខាង​ដើម៖ ៣. វិធីដែលមនុស្សគួរតែហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងសញ្ជឹងគិតព្រះបន្ទូលរបស់ព្រះជាម្ចាស់

បន្ទាប់៖ ១. អ្វីជាការស្គាល់ដ៏ពិតចំពោះខ្លួនឯង និងអ្វីដែលអាចទទួលបានពីការស្គាល់ខ្លួនឯង

តើយើងគួរអធិស្ឋានយ៉ាងដូចម្ដេច ដើម្បីឲ្យព្រះជាម្ចាស់ទ្រង់សណ្ដាប់? សូមទាក់ទងមកកាន់យើងខ្ញុំ ដើម្បីស្វែងរកដំណោះស្រាយ។

ខ្លឹមសារ​ពាក់ព័ន្ធ

១. មូលហេតុដែលព្រះជាម្ចាស់មានព្រះនាមផ្សេងគ្នានៅក្នុងយុគសម័យផ្សេងគ្នា និងសារៈសំខាន់នៃព្រះនាមរបស់ទ្រង់

ខគម្ពីរយោង៖ «ហើយព្រះជាម្ចាស់ក៏មានបន្ទូលនឹងម៉ូសេបន្ថែមទៀតថា ចូរអ្នកនិយាយទៅកាន់កូនចៅអ៊ីស្រាអែលថា ព្រះយេហូវ៉ា ជាព្រះនៃឱពុករបស់អ្នក...

គ្រោះកាចមកដល់ហើយ៖ តើគ្រីស្ទបរិស័ទគួរលន់តួបាបបែបណាដើម្បីទទួលបានការការពារពីព្រះជាម្ចាស់?

សព្វថ្ងៃនេះ ជំងឺរាតត្បាតបានរីករាលដាលពាសពេញពិភពលោក។ មនុស្សម្នានៅជុំវិញពិភពលោកកំពុងស្លាប់ក្នុងចំនួនយ៉ាងច្រើន...

ព្រះដ៏មានគ្រប់ព្រះចេស្ដា និងព្រះអម្ចាស់យេស៊ូវ គឺជាព្រះជាម្ចាស់តែមួយ

នៅពេលដែលមនុស្សជាតិត្រូវបានសាតាំងធ្វើឲ្យពុករលួយ ព្រះជាម្ចាស់បានចាប់ផ្ដើមផែនការគ្រប់គ្រងរបស់ទ្រង់សម្រាប់សេចក្តីសង្រ្គោះរបស់មនុស្សជាតិ។...

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ