២. វិធីដែលមនុស្សអាចសម្រេចបានការប្រែចិត្តពិត

ព្រះបន្ទូលពាក់ព័ន្ធរបស់ព្រះជាម្ចាស់៖

សព្វថ្ងៃនេះ មនុស្សភាគច្រើនមានការយល់ដឹងរាក់កំផែលណាស់អំពីខ្លួនឯង។ ពួកគេមិនបានដឹងច្បាស់អំពីអ្វីៗដែលជាផ្នែកនៃធម្មជាតិរបស់ពួកគេទាល់តែសោះ។ ពួកគេមានតែចំណេះដឹងអំពីសភាពពុករលួយពីរបីរបស់ពួកគេ អ្វីៗដែលពួកគេទំនងជានឹងធ្វើ ឬគុណវិបត្តិពីរបីរបស់ពួកគេតែប៉ុណ្ណោះ ហើយការនេះធ្វើឱ្យពួកគេជឿជាក់ថា ពួកគេស្គាល់ខ្លួនឯង។ លើសពីនេះទៅទៀត បើពួកគេគោរពតាមវិន័យពីរបីវិញ ពួកគេធានាថាមិនធ្វើខុសក្នុងផ្នែកណាមួយឡើយ និងបានជៀសវាងការធ្វើអំពើរំលងមួយចំនួនទៀតផង បន្ទាប់មកពួកគេគិតថា ខ្លួនឯងមានការពិតនៅក្នុងជំនឿរបស់ពួកគេលើព្រះជាម្ចាស់ ហើយសន្មតថា ពួកគេនឹងបានសង្គ្រោះ។ នេះគឺជាការស្រមើស្រមៃរបស់មនុស្សទាំងស្រុង។ ប្រសិនបើអ្នកគោរពតាមវិន័យទាំងនោះ តើអ្នកពិតជានឹងអាចជៀសវាងពីការធ្វើអំពើរំលងបានមែនឬ? តើអ្នកនឹងទទួលបានការផ្លាស់ប្ដូរពិតប្រាកដនៅក្នុងនិស្ស័យឬទេ? តើអ្នកពិតជានឹងរស់នៅក្នុងលក្ខណៈជាមនុស្សដែរឬទេ? តើអ្នកពិតជាអាចបំពេញព្រះហឫទ័យព្រះជាម្ចាស់បានតាមវិធីនោះឬទេ? ដាច់ខាតមិនអាចទេ ប្រាកដជាអ៊ីចឹងមែន។ ការជឿលើព្រះជាម្ចាស់មានដំណើរការបាន តែនៅពេលណាដែលគេមានបទដ្ឋានខ្ពស់ ហើយបានទទួលសេចក្ដីពិត និងមានការផ្លាស់ប្ដូរខ្លះៗនៅក្នុងនិស្ស័យជីវិតរបស់គេប៉ុណ្ណោះ។ ដូច្នេះ ប្រសិនបើចំណេះដឹងរបស់មនុស្សអំពីខ្លួនឯងរាក់កំផែលពេក នោះពួកគេនឹងមិនអាចដោះស្រាយបញ្ហាបានឡើយ ហើយជីវិត និងនិស្ស័យរបស់ពួកគេនឹងមិនផ្លាស់ប្ដូរឡើយ។ វាចាំបាច់ណាស់ដែលត្រូវស្គាល់ខ្លួនឯងក្នុងកម្រិតជ្រាលជ្រៅមួយ ដែលមានន័យថាស្គាល់ពីធម្មជាតិរបស់ខ្លួនឯង៖ តើមានធាតុអ្វីខ្លះដែលរួមបញ្ចូលនៅក្នុងធម្មជាតិនោះ តើធាតុទាំងនេះមានប្រភពយ៉ាងដូចម្ដេច និងចេញមកពីកន្លែងណា។ លើសពីនេះទៅទៀត តើអ្នកអាចស្អប់ធាតុទាំងនេះឬទេ? តើអ្នកបានមើលឃើញព្រលឹងដ៏គួរឲ្យខ្ពើម និងធម្មជាតិដ៏អាក្រក់របស់អ្នកឬទេ? ប្រសិនបើអ្នកពិតជាអាចមើលឃើញសេចក្ដីពិតអំពីខ្លួនឯង នោះអ្នកនឹងចាប់ផ្ដើមស្អប់ខ្ពើមខ្លួនឯង។ នៅពេលដែលអ្នកស្អប់ខ្ពើមខ្លួនឯង រួចក៏អនុវត្តព្រះបន្ទូលរបស់ព្រះជាម្ចាស់ នោះអ្នកនឹងអាចលះបង់ចោលសាច់ឈាម ហើយមានកម្លាំងអនុវត្តសេចក្ដីពិតដោយគ្មានការពិបាក។ តើហេតុអ្វីបានជាមនុស្សជាច្រើនធ្វើតាមចំណូលចិត្តខាងសាច់ឈាមរបស់ខ្លួន? ពីព្រោះពួកគេចាត់ទុកខ្លួនឯងថាជាមនុស្សល្អ មានអារម្មណ៍ថាសកម្មភាពរបស់ពួកគេត្រឹមត្រូវ និងសុចរិត ហើយថាពួកគេគ្មានកំហុស ថែមទាំងថាពួកគេត្រឹមត្រូវទាំងស្រុងទៀតផង ដូច្នេះហើយបានជាពួកគេអាចធ្វើសកម្មភាពដោយសន្មតថាសេចក្ដីយុត្តិធម៌ឈរនៅខាងពួកគេ។ នៅពេលដែលបុគ្គលម្នាក់ទទួលស្គាល់ថាធម្មជាតិពិតប្រាកដរបស់ខ្លួនគួរឲ្យខ្ពើម គួរឲ្យស្អប់ និងគួរឲ្យអាណិត នោះគេមិនមានមោទនភាពចំពោះខ្លួនឯងហួសហេតុពេក មិនក្រអឺតក្រទមខ្លាំងពេក ហើយក៏មិនពេញចិត្តនឹងខ្លួនឯងខ្លាំងពេកដូចកាលពីមុននោះដែរ។ បុគ្គលប្រភេទនេះមានអារម្មណ៍ថា «ខ្ញុំត្រូវតែស្មោះអស់ពីចិត្ត ហើយឥតលាក់ពុតឡើយ ព្រមទាំងអនុវត្តព្រះបន្ទូលមួយចំនួនរបស់ព្រះជាម្ចាស់។ បើមិនដូច្នោះទេ ខ្ញុំនឹងមិនសក្ដិសមទៅនឹងបទដ្ឋាននៃការធ្វើជាមនុស្សឡើយ ហើយនឹងត្រូវអាម៉ាស់ដែលរស់នៅក្នុងព្រះវត្តមានរបស់ព្រះជាម្ចាស់»។ ដូច្នេះ បុគ្គលម្នាក់នេះពិតជាមើលឃើញខ្លួនឯងថាជាមនុស្សទន់ទាប និងគ្មានសារៈសំខាន់អ្វីសោះ។ នៅពេលនេះ បុគ្គលម្នាក់នេះនឹងងាយអនុវត្តសេចក្ដីពិត ហើយគេនឹងមើលទៅមានលក្ខណៈដែលមនុស្សគួរមាន។ មានតែនៅពេលដែលមនុស្សស្អប់ខ្ពើមខ្លួនឯងពិតប្រាកដប៉ុណ្ណោះ ដែលពួកគេអាចលះបង់សាច់ឈាមចោលបាន។ ប្រសិនបើពួកគេមិនស្អប់ខ្ពើមខ្លួនឯងទេ នោះពួកគេនឹងមិនអាចលះបង់សាច់ឈាមចោលបានឡើយ។ ការស្អប់ខ្លួនឯងយ៉ាងពិតប្រាកដមាននូវរឿងរ៉ាវមួយចំនួន៖ ទីមួយគឺ ការស្គាល់ពីធម្មជាតិរបស់ខ្លួនឯង ហើយទីពីរគឺការមើលឃើញខ្លួនឯងថាត្រូវការជំនួយ និងគួរឱអាណិត មើលឃើញខ្លួនឯងថាជាមនុស្សទន់ទាប និងគ្មានសារៈសំខាន់អ្វីសោះ ព្រមទាំងមើលឃើញព្រលឹងដ៏កខ្វក់ និងគួរឲ្យអាណិតរបស់ខ្លួន។ នៅពេលដែលបុគ្គលម្នាក់មើលឃើញយ៉ាងពេញលេញនូវអ្វីដែលជាលក្ខណៈពិតប្រាកដរបស់ខ្លួន ហើយលទ្ធផលនេះត្រូវបានសម្រេច នោះគេពិតជាទទួលបាននូវចំណេះដឹងអំពីខ្លួនឯងយ៉ាងពិតប្រាកដ ហើយអាចនិយាយបានថា បុគ្គលម្នាក់នេះបានស្គាល់ខ្លួនឯងយ៉ាងពេញលេញ។ មានតែនៅពេលនោះទេ ទើបបុគ្គលម្នាក់អាចស្អប់ខ្លួនឯងយ៉ាងពិតប្រាកដ រហូតដល់ដាក់បណ្ដាសាខ្លួនឯង និងមានអារម្មណ៍ថាសាតាំងបានធ្វើឲ្យខ្លួនឯងពុករលួយយ៉ាងខ្លាំង ថែមទាំងធ្វើឲ្យខ្លួនឯងមិនមានលក្ខណៈស្រដៀងទៅនឹងមនុស្សទៀតផង។ បន្ទាប់មក ថ្ងៃមួយ នៅពេលដែលការគម្រាមកំហែងនៃសេចក្ដីស្លាប់លេចឡើង បុគ្គលបែបនេះនឹងគិតថា «នេះគឺជាការដាក់ទណ្ឌកម្មដ៏សុចរិតរបស់ព្រះជាម្ចាស់។ ព្រះជាម្ចាស់ពិតជាសុចរិត ហើយខ្ញុំពិតជាគួរនឹងស្លាប់!» ត្រង់ចំណុចនេះ គាត់នឹងមិនត្អូញត្អែរទេ ហើយរឹតតែមិនបន្ទោសព្រះជាម្ចាស់ គ្រាន់តែមានអារម្មណ៍ថា គាត់ជាមនុស្សដែលមានសេចក្ដីត្រូវការ និងគួរឲ្យអាណិត កខ្វក់ និងពុករលួយយ៉ាងខ្លាំងដែលគួរតែត្រូវព្រះជាម្ចាស់បោសសម្អាតចោលប៉ុណ្ណោះ ហើយព្រលឹងដូចជាគាត់ មិនសមនឹងរស់នៅលើផែនដីឡើយ។ ត្រង់ចំណុចនេះ បុគ្គលម្នាក់នេះមិនតតាំងជាមួយព្រះជាម្ចាស់ទេ រឹតតែមិនក្បត់ព្រះជាម្ចាស់ទៅទៀត។ ប្រសិនបើបុគ្គលម្នាក់មិនស្គាល់ខ្លួនឯង ហើយនៅតែចាត់ទុកខ្លួនឯងថាជាមនុស្សល្អ នោះនៅពេលដែលសេចក្ដីស្លាប់មកគោះទ្វារ បុគ្គលម្នាក់នេះនឹងគិតថា «ខ្ញុំបានធ្វើយ៉ាងល្អនៅក្នុងសេចក្ដីជំនឿរបស់ខ្ញុំ។ ខ្ញុំបានខិតខំស្វែងរក! ខ្ញុំបានផ្ដល់ឲ្យយ៉ាងច្រើន ខ្ញុំបានរងទុក្ខយ៉ាងខ្លាំង ប៉ុន្ដែនៅទីបំផុត ព្រះជាម្ចាស់កំពុងស្នើសុំឲ្យខ្ញុំស្លាប់។ ខ្ញុំមិនដឹងថាសេចក្ដីសុចរិតរបស់ព្រះជាម្ចាស់នៅឯណានោះទេ។ តើហេតុអ្វីបានជាទ្រង់ស្នើសុំឲ្យខ្ញុំស្លាប់? ប្រសិនបើសូម្បីតែមនុស្សដូចជាខ្ញុំ ក៏ត្រូវស្លាប់ នោះតើអ្នកណានឹងត្រូវបានសង្គ្រោះ? តើពូជមនុស្សនឹងមិនដល់ទីបញ្ចប់ទេឬអី?» ទីមួយ បុគ្គលម្នាក់នេះមានសញ្ញាណអំពីព្រះជាម្ចាស់។ ទីពីរ បុគ្គលម្នាក់នេះកំពុងត្អូញត្អែរ ហើយមិនបង្ហាញការចុះចូលអ្វីទាំងអស់។ នេះដូចជាប៉ុលដែរ៖ នៅពេលដែលគាត់ជិតស្លាប់ គាត់មិនបានស្គាល់ខ្លួនឯងទេ ហើយនៅពេលដែលការដាក់ទណ្ឌកម្មរបស់ព្រះជាម្ចាស់មកដល់ នោះវាយឺតពេលនឹងប្រែចិត្តទៅហើយ។

ដកស្រង់ពី «ការស្គាល់ខ្លួនឯង ជាចម្បងគឺស្គាល់ពីធម្មជាតិរបស់មនុស្ស» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ

អស់រយៈពេលជាយូរមកហើយ មនុស្សដែលជឿលើព្រះជាម្ចាស់ សុទ្ធតែបានសង្ឃឹមយ៉ាងមុតមាំក្នុងការទទួលបានូវវាសនាដ៏ស្រស់បំព្រងមួយ ហើយគ្រប់ទាំងអ្នកជឿព្រះជាម្ចាស់ទាំងអស់សង្ឃឹមថា សំណាងល្អនឹងមកដល់ពួកគេភ្លាមៗ។ ពួកគេទាំងអស់សង្ឃឹមថា មុនពេលដែលពួកគេដឹងពីវាសនា ពួកគេនឹងបានអង្គុយដោយសេចក្ដីសុខសាន្ដ នៅកន្លែងមួយ ឬកន្លែងផ្សេងទៀតនៅឯស្ថានសួគ៌។ ជាមួយនឹងគំនិតដ៏ល្អរបស់ពួកគេ ប៉ុន្តែខ្ញុំមានព្រះបន្ទូលថា មនុស្សទាំងនេះ មិនដែលដឹងថាតើពួកគេមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីទទួលបាននូវសំណាងល្អបែបនេះដែលធ្លាក់ពីលើមេឃ ឬសូម្បីតែអង្គុយលើកៅអីនៅទីនោះឡើយ។ នាពេលបច្ចុប្បន្នអ្នករាល់គ្នាមានចំណេះដឹងល្អអំពីខ្លួនឯង តែអ្នករាល់គ្នានៅតែសង្ឃឹមថានឹងរួចផុតពីគ្រោះមហន្តរាយនៃគ្រាចុងក្រោយ និងព្រះហស្ដនៃព្រះដ៏មានគ្រប់ព្រះចេស្ដា នៅពេលដែលទ្រង់ដាក់ទោសមនុស្សអាក្រក់ទាំងឡាយ។ វាហាក់ដូចជាមានក្តីសុបិន្តដ៏ល្អ និងចង់បានអ្វីដែលពួកគេចូលចិត្តជាលក្ខណៈទូទៅរបស់មនុស្សទាំងអស់ដែលសាតាំងបានធ្វើឲ្យពុករលួយ ហើយមិនមែនជាគំនិតដ៏ឈ្លាសវៃរបស់មនុស្សណាម្នាក់នោះទេ។ ទោះបីយ៉ាងនេះក្តី ខ្ញុំនៅតែចង់បញ្ចប់នូវសេចក្តីប្រាថ្នាផ្ដេសផ្ដាសទាំងនេះរបស់អ្នករាល់គ្នា ក៏ដូចជាភាពចង់បានរបស់អ្នករាល់គ្នា ដើម្បីទទួលបាននូវព្រះពរ។ ដោយសារអំពើរំលងរបស់អ្នកមានចំនួនច្រើន ហើយការពិត នៃភាពបះបោររបស់អ្នករាល់គ្នាកាន់តែរចម្រើនឡើង តើរឿងទាំងនេះអាចសមនឹងប្លង់មេដ៏គួរឲ្យស្រឡាញ់របស់អ្នករាល់គ្នាសម្រាប់អនាគតយ៉ាងដូចម្តេចទៅ? ប្រសិនបើអ្នកចង់បន្តទៅតាមអ្វីដែលអ្នកពេញចិត្ត នៅតែធ្វើខុសដោយមិនមានអ្វីបញ្ឈប់អ្នក តែក្នុងពេលតែមួយអ្នកនៅតែចង់ឲ្យក្តីសុបិន្តរបស់អ្នកក្លាយជាការពិត នោះខ្ញុំជម្រុញឲ្យអ្នកបន្តនៅក្នុងភាពល្ងង់ខ្លៅរបស់អ្នកចុះ ហើយកុំភ្ញាក់ឡើយ ដ្បិតអីក្ដីសុបិន្តរបស់អ្នក គឺជាក្តីសុបិន្តទទេហើយនៅចំពោះព្រះវត្តមានរបស់ព្រះជាម្ចាស់ដ៏សុចរិត ទ្រង់នឹងមិនលើកលែងដល់អ្នកនោះឡើយ។ ប្រសិនបើអ្នកចង់ឲ្យក្តីសុបិន្តរបស់អ្នកក្លាយជាការពិត ចូរកុំសុបិន្តអី។ ផ្ទុយទៅវិញ ត្រូវប្រឈមមុខនឹងសេចក្ដីពិត និងការពិតជារៀងរហូតវិញ។ នេះគឺជាមធ្យោបាយតែមួយគត់ ដែលអ្នកអាចត្រូវបានសង្រ្គោះ។ បើនិយាយឲ្យចំទៅ តើវិធីសាស្ត្រនេះមានជំហានអ្វីខ្លះ?

ជាដំបូង ត្រូវពិនិត្យមើលរាល់អំពើរំលងរបស់អ្នក ហើយពិនិត្យមើលឥរិយាបថ និងគំនិតណាមួយដែលអ្នកមាន ដែលមិនស្របទៅនឹងសេចក្តីពិត។

នេះគឺជារឿងមួយដែលអ្នកអាចធ្វើបានយ៉ាងងាយស្រួល ហើយខ្ញុំជឿជាក់ថាគ្រប់មនុស្សវៃឆ្លាតទាំងអស់អាចធ្វើបាន។ ទោះយ៉ាងណាក៏ដោយ លើកលែងតែអ្នកដែលមិនធ្លាប់ដឹងអំពីអត្ថន័យនៃអំពើរំលង និងសេចក្ដីពិតប៉ុណ្ណោះដែលមិនអាចធ្វើបាន ពីព្រោះនៅក្នុងកម្រិតមូលដ្ឋាន ពួកគេមិនមែនជាមនុស្សឆ្លាតវៃនោះទេ។ ខ្ញុំកំពុងមានព្រះបន្ទូលអំពីមនុស្សដែលត្រូវបានយល់ព្រមដោយព្រះជាម្ចាស់ ជាមនុស្សស្មោះត្រង់មិនបានរំលោភបំពានធ្ងន់ធ្ងរលើបញ្ញត្ដិរដ្ឋបាលណាមួយ ហើយអាចងាយយល់ពីអំពើរំលងរបស់ខ្លួន។ ទោះបីនេះជារឿងមួយ ដែលខ្ញុំតម្រូវពីអ្នករាល់គ្នា ហើយដែលងាយស្រួលសម្រាប់អ្នកក្នុងការសម្រេចបានក៏ដោយ ក៏នេះមិនមែនជារឿងតែមួយដែលខ្ញុំតម្រូវពីអ្នករាល់គ្នានោះឡើយ។ មិនថាមានបញ្ហាអ្វីក៏ដោយ ខ្ញុំសង្ឃឹមថាអ្នក រាល់គ្នា នឹងមិនសើចចំអកដោយសម្ងាត់ចំពោះសេចក្ដីតម្រូវនេះទេ ហើយជាពិសេសអ្នកនឹងមិនមើលងាយ ឬមើលស្រាលចំពោះសេចក្ដីតម្រូវនោះឡើយ។ អ្នកគប្បីធ្វើឲ្យបានម៉ឺងម៉ាត់ ហើយកុំបោះបង់សេចក្ដីតម្រូវចោលឡើយ។

ទីពីរ ចំពោះអំពើរំលង និងការមិនស្ដាប់បង្គាប់នីមួយៗរបស់អ្នក អ្នកគប្បីរកមើលសេចក្តីពិតដែលត្រូវគ្នា ហើយបន្ទាប់មកប្រើសេចក្តីពិតទាំងនេះដើម្បីដោះស្រាយបញ្ហាទាំងនោះ។ បន្ទាប់ពីនោះមក ចូរជំនួសអំពើរំលង និងគំនិតដែលមិនស្ដាប់បង្គាប់ ហើយនិងការប្រព្រឹត្ដិ ដោយការអនុវត្តនៃសេចក្តីពិតវិញ។

ទីបី អ្នកគប្បីជាមនុស្សដែលស្មោះត្រង់ មិនមែនជាមនុស្សដែលតែងតែឆ្លាតវៃ និងតែងតែបោកប្រាស់ជានិច្ចនោះឡើយ។ (ត្រង់ចំណុចនេះ ខ្ញុំស្នើដល់អ្នករាល់គ្នាម្តងទៀត ឲ្យធ្វើជាមនុស្សស្មោះត្រង់)។

ប្រសិនបើអ្នកអាចសម្រេចនូវកិច្ចការទាំងបីនេះបាន នោះអ្នកគឺជាមនុស្សម្នាក់ក្នុងចំណោមអ្នកដែលមានសំណាង ជាមនុស្សដែលសុបិនក្លាយជាការពិត និងទទួលបានសំណាងល្អ។ ប្រហែលជាអ្នករាល់គ្នា នឹងធ្វើនូវសេចក្ដីតម្រូវទាំងបីដែលមិនទាក់ទាញទាំងនេះដោយម៉ឺងម៉ាត់នោះទេ ឬប្រហែលជាអ្នកនឹងធ្វើនូវសេចក្ដីតម្រូវទាំងនោះដោយគ្មានការទទួលខុសត្រូវដែរ។ ទោះជាមួយណាក៏ដោយ គោលបំណងរបស់ខ្ញុំ គឺបំពេញនូវក្តីសុបិន្តរបស់អ្នករាល់គ្នា ហើយដាក់ឧត្តមគតិរបស់អ្នករាល់គ្នាទៅជាការអនុវត្តន៍ ដោយមិនសើចចំអកដាក់អ្នករាល់គ្នា ឬក៏ធ្វើចាត់ទុកអ្នកដូចជាមនុស្សល្ងីល្ងើនោះឡើយ។

ដកស្រង់ពី «អំពើរំលងនឹងនាំមនុស្សទៅកាន់ស្ថាននរក» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

មនុស្សគ្រប់រូប តែងបានប្រព្រឹត្តអំពើរំលង មិនថាតិចឬច្រើននោះទេ។ នៅពេលដែលអ្នកមិនដឹងថាអំពើរំលងជាអ្វីនោះ អ្នកគិតលើអំពើនោះដោយសភាពនៃចិត្តដែលស្រពិចស្រពិល ឬប្រហែលជាអ្នកនៅតែបន្តប្រកាន់ខ្ជាប់តាមគំនិត ការអនុវត្ត និងវិធីនៃការយល់ដឹងផ្ទាល់ខ្លួនរបស់អ្នកដដែល ប៉ុន្តែថ្ងៃមួយ អាចថាតាមរយៈការប្រកបគ្នាជាមួយបងប្អូនប្រុសស្រី ឬតាមរយៈការបើកសម្ដែងរបស់ព្រះជាម្ចាស់ អ្នកក៏បានដឹងថា អំពើបែបនេះគឺជាអំពើរំលង ជាការប្រមាថដល់ព្រះជាម្ចាស់។ ដូច្នេះ តើអ្នកនឹងមានអាកប្បកិរិយា បែបណាវិញ? តើអ្នកនៅតែបន្តប្រកាន់ខ្ជាប់តាមគំនិតផ្ទាល់ខ្លួន ពិចារណារកហេតុផល ជជែកវែកញែក ធ្វើតាមគំនិតផ្ទាល់ខ្លួនរបស់អ្នកដដែល ដោយជឿថាអ្វីដែលអ្នកកំពុងធ្វើនោះស្របទៅតាមសេចក្ដីពិតមែនទេ? ចំណុចនេះពាក់ព័ន្ធនឹងអត្តចរិតរបស់អ្នកចំពោះព្រះជាម្ចាស់។ តើអត្តចរិតបែបណាដែលហ្លួងដាវីឌចាត់ទុកថាជាអំពើរំលង? មានការស្ដាយក្រោយ។ គាត់នឹងលែងប្រព្រឹត្តបែបនោះទៀតហើយ។ ដូច្នេះ តើគាត់បានធ្វើអ្វី? គាត់បានអធិស្ឋានទូលសុំឱ្យព្រះជាម្ចាស់ដាក់ទោសគាត់៖ «ប្រសិនបើទូលបង្គំប្រព្រឹត្តិខុសម្ដងទៀត សូមព្រះជាម្ចាស់ដាក់ទោសទូលបង្គំ និងឱ្យទូលបង្គំស្លាប់ចុះ!» នោះគឺជាការតាំងចិត្តរបស់គាត់។ នោះគឺជាការស្ដាយក្រោយដ៏ពិតប្រាកដ។ តើមនុស្សធម្មតាអាចធ្វើបែបនេះបានដែរឬទេ? ចំពោះមនុស្សធម្មតា វាគឺជាការល្អប្រសិនបើពួកគេពុំព្យាយាមជជែកវែកញែក ឬទទួលខុសត្រូវដោយតុណ្ហីភាព ហើយនៅក្នុងដួងចិត្តរបស់ពួកគេវិញ ពួកគេបែរជាគិតថា៖ «ខ្ញុំសង្ឃឹមថាគ្មាននរណាម្នាក់លើកឡើងពីបញ្ហានេះម្ដងទៀតឡើយ។ ខ្ញុំនឹងត្រូងគេធ្វើឱ្យអាម៉ាស់មុខមិនខាន»។ តើនេះគឺជាការស្ដាយក្រោយពិតប្រាកដដែរឬទេ? ដើម្បីមានការស្ដាយក្រោយពិតប្រាកដ អ្នកត្រូវលះបង់រឿងអាក្រក់របស់អ្នកពីមុនចោល ទម្លាក់វាចុះ និងមិនត្រូវធ្វើរឿងបែបនោះម្ដងទៀតឡើយ។ មែនហើយ ដូច្នេះតើគប្បីត្រូវធ្វើអ្វីខ្លះ? តើគ្រាន់តែត្រូវលះបង់រឿងអាក្រក់ មិនត្រូវធ្វើរឿងអាក្រក់ និងមិនត្រូវគិតអំពីរឿងអាក្រក់ បានផលដែរឬទេ? តើអ្នកមានអាកប្បកិរិយា បែបណាចំពោះព្រះជាម្ចាស់? តើអ្នកមានវិធីសាស្រ្តអ្វីដែលអ្នកនឹងត្រូវនាំយកទៅជួបព្រះជាម្ចាស់ដែលបើកសម្ដែងឱ្យឃើញពីអ្នកក្នុងពេលនេះ? (យើងនឹងទទួលយកការដាក់ទោសរបស់ព្រះជាម្ចាស់)។ ការទទួលយកការដាក់ទោសរបស់ព្រះជាម្ចាស់ ការជំនុំជម្រះ និងការវាយផ្ចាល់របស់ទ្រង់ គឺជាផ្នែកមួយ។ ផ្នែកមួយទៀត គឺការទទួលយកនូវការពិនិត្យពិច័យរបស់ព្រះជាម្ចាស់ នៅពេលអ្នកទទួលយកការដាក់ទោសរបស់ទ្រង់។ នៅពេលអ្នកបានទទួលយកផ្នែកទាំងពីរនេះរួច តើការតាំងចិត្តរបស់អ្នកនឹងទៅជាបែបណា? នៅពេលអ្នកជួបប្រទះកាលៈទេសៈបែបនេះ និងបញ្ហាបែបនេះនៅពេលអនាគត តើអ្នកនឹងធ្វើបែបណា? បើគ្មានការស្ដាយក្រោយពិតប្រាកដទេ មនុស្សម្នាក់មិនអាចលះបង់សេចក្ដីអាក្រក់បានទេ ហើយនៅគ្រប់ទីកន្លែង គ្រប់ពេលវេលា ពួកគេអាចត្រឡប់ទៅរកក្បួនចាស់ដូចកាលពីមុនដែរ ដោយប្រព្រឹត្តអំពើរំលងដូចមុន ប្រព្រឹត្តកំហុសដូចមុនម្ដងហើយម្ដងទៀត។ ចំណុចនេះបើកសម្ដែងឱ្យឃើញនូវអាកប្បកិរិយា របស់មនុស្សចំពោះសេចក្ដីពិត និងចំពោះព្រះជាម្ចាស់។ ដូច្នេះ តើមនុស្សម្នាក់អាចធ្វើអ្វីបានខ្លះដើម្បីលះបង់អំពើរំលងទាំងស្រុងបាន? អនុវត្តសេចក្ដីពិតមែនទេ? មនុស្សម្នាក់ត្រូវមានអាកប្បកិរិយា ត្រឹមត្រូវចំពោះសេចក្ដីពិត។ ហើយតើអាកប្បកិរិយា បែបណាដែលមនុស្សម្នាក់គប្បីត្រូវមាន ហើយតើពួកគេគប្បីត្រូវអនុវត្តបែបណាដើម្បីបង្ហាញពីឥរិយាបថត្រឹមត្រូវរបស់ពួកគេចំពោះសេចក្ដីពិត? តើអ្នកនឹងត្រូវធ្វើអ្វីខ្លះប្រសិនបើអ្នកធ្លាក់ចូលទៅក្នុងសេចក្ដីល្បួង នៅពេលអ្នកជួបនឹងបញ្ហានេះម្ដងទៀត? ពាក្យពីរម៉ាត់៖ «កុំក្បែរ!» ក្នុងពេលជាមួយគ្នានោះដែរ មនុស្សម្នាក់ត្រូវមានការតាំងចិត្តឱ្យព្រះជាម្ចាស់ដាក់ទោស ប្រសិនបើគេប្រព្រឹត្តកំហុសដដែលៗម្ដងទៀត។ ដើម្បីធ្វើបែបនេះបាន គឺត្រូវស្អប់អ្វីឱ្យអស់ពីជម្រៅចិត្តរបស់ខ្លួន ត្រូវចាត់ទុកវាជារបស់គួរឱ្យស្អប់ខ្ពើមបំផុត ជាររបស់អាក្រក់ ជារបស់ដែលប្រមាថព្រះជាម្ចាស់ ជាស្នាមប្រឡាក់ដ៏អស់កល្បជានិច្ច។ ព្រះគម្ពីរសរសេរថា៖ «មនុស្សដែលចេះប្រយ័ត្នប្រយែង ដឹងអំពីការអាក្រក់ជាមុន ហើយក៏លាក់ខ្លួន៖ ប៉ុន្ដែមនុស្សសាមញ្ញធម្មតា គេដើរឆ្លងកាត់ទៅ ហើយក៏ត្រូវទទួលទណ្ឌកម្ម» (សុភាសិត ២២:៣)។ នោះមិនមែនជាភាពងាយស្រួលនោះទេ។ វាគឺជាភាពល្ងង់ខ្លៅ សាមញ្ញ និងធម្មតា។ «កុំក្បែរ» តើពាក្យនេះជាវិធីមួយដើម្បីអនុវត្តយ៉ាងដូចម្ដេចទៅ? (វាល្អទេ)។ ប៉ុន្តែ តើមានពេលណាខ្លះដែលមនុស្សម្នាក់មិនអាចអនុវត្តពាក្យកុំក្បែរនេះដែរឬទេ? ដូច្នេះ តើអ្នកនឹងត្រូវធ្វើអ្វីខ្លះ? អ្នកត្រូវតែអធិស្ឋានដោយស្មោះត្រង់នៅក្នុងដួងចិត្តរបស់អ្នកទៅកាន់ព្រះជាម្ចាស់ និងទូលសុំទ្រង់ឱ្យចាត់ចែងកិច្ចការទាំងនេះ។ ការល្បងលខ្លះ ក៏ជាសេចក្តីល្បួងដែរ។ តើហេតុអ្វីបានព្រះជាម្ចាស់អនុញ្ញាតឱ្យរឿងបែបនេះធ្លាក់មកលើអ្នកទៅវិញ? រឿងទាំងនេះពុំកើតមានដោយចៃដន្យនោះទេ។ ជារឿងដែលព្រះជាម្ចាស់ល្បងល និងធ្វើការសាកល្បងអ្នក។ តើនេះមិនមែននិយាយអំពីអត្តចរិតរបស់មនុស្សចំពោះព្រះជាម្ចាស់ ដែលអ្នកបែរខ្នងមិនអើពើនឹងកាលៈទេសៈដែលទ្រង់រៀបចំសម្រាប់អ្នក និងការល្បងលដែលទ្រង់ដាក់មកលើអ្នក ព្រមទាំងការមានអាកប្បកិរិយា ព្រហើនកោងកាច និងមិនដែលអធិស្ឋានឬស្វែងរក និងមិនដែលស្វែងរកមាគ៌ាក្នុងការអនុវត្តពីក្នុងកាលៈទេសៈ និងការល្បងលទាំងអស់នោះទេមែនទេ? មានមនុស្សខ្លះដែលនិយាយថា៖ «ខ្ញុំមិនមានគំនិតបែបនេះទេ ហើយខ្ញុំក៏គ្មានបំណងបែបនេះដែរ»។ ប្រសិនបើអ្នកគ្មានបំណងទេ ដូច្នេះតើអ្នកមានអាកប្បកិរិយា បែបណាចំពោះព្រះជាម្ចាស់? អាកប្បកិរិយា ខ្លះមានលក្ខណៈគិតទុកមុន និងមានចេតនា ចំណែកឯអាកប្បកិរិយា ខ្លះទៀត មិនមានចេតនានោះទេ ចុះចំណែកអាកប្បកិរិយា របស់អ្នកវិញ? តើមនុស្សម្នាក់ដែលព្រហើនកោងកាច និងមិនទុកព្រះជាម្ចាស់សំខាន់នោះ ជាមនុស្សម្នាក់ដែលស្រឡាញ់សេចក្ដីពិតដែរឬទេ? គេបានបង្ហាញថា មនុស្សម្នាក់ដែលចាត់ទុកសេចក្ដីពិត និងព្រះជាម្ចាស់ ប្រៀបដូចជាល្បែងក្មេងលេង ជារបស់គ្មានតម្លៃ គឺមិនមែនជាមនុស្សម្នាក់ដែលស្រឡាញ់សេចក្ដីពិតនោះទេ។

ដកស្រង់ពី ការប្រកបរបស់ព្រះជាម្ចាស់

មនុស្សខ្លះធ្វើតាមឆន្ទៈផ្ទាល់ខ្លួននៅពេលដែលពួកគេធ្វើកិច្ចការ។ ពួកគេបំពានលើគោលការណ៍ ហើយគ្រាន់តែទទួលស្គាល់ថាពួកគេមានអំណួត ថាពួកគេបានបង្កើតកំហុសដោយព្រោះតែពួកគេមិនមានសេចក្ដីពិតប៉ុណ្ណោះ។ ក្នុងដួងចិត្តរបស់ពួកគេ ពួកគេថែមទាំងត្អូញត្អែរថា «គ្មាននរណាដែលហ៊ានងើបឡើងនិយាយចេញនោះទេ គឺមានតែខ្ញុំប៉ុណ្ណោះ ហើយនៅទីបំផុតការទទួលខុសត្រូវរបស់ខ្ញុំត្រូវជាប់គាំង។ ខ្ញុំពិតជាល្ងង់ខ្លៅមែន។ ខ្ញុំនឹងមិនធ្វើរឿងដដែលនេះ ដោយហ៊ានងើបឡើងនិយាយចេញនៅពេលក្រោយទៀតនោះទេ។ បក្សីដែលងើបកចេញក្រៅជាប់រហូត នឹងត្រូវគេបាញ់!» តើអ្នកគិតយ៉ាងណាចំពោះឥរិយាបថនេះ? តើវាជាឥរិយាបថនៃការប្រែចិត្តឬទេ? (ទេ)។ តើវាជាឥរិយាបថបែបណា? តាមរយៈកំហុសដែលពួកគេបានធ្វើ ពួកគេត្រលប់ទៅជាមានភាពមិននឹងន និងបោកបញ្ឆោត ដែលមានន័យថាមានកំហុស រៀនពីកំហុស។ ដូច្នេះពួកគេនិយាយថា «ខ្ញុំសំណាងដែរដែលមិនបាននាំឲ្យមានគ្រោះមហន្តរាយ។ ប្រសិនបើខ្ញុំបង្កគ្រោះមហន្តរាយ ខ្ញុំនឹងទៅនរក ហើយនឹងត្រូវបំផ្លាញចោល។ ខ្ញុំត្រូវតែមានការប្រុងប្រយ័ត្នខ្លាំងជាងមុនទៀតនៅពេលអនាគត»។ ពួកគេមិនស្វែងរកសេចក្ដីពិតទេ ដោយពួកគេប្រើភាពមិនសូវសំខាន់ និងគ្រោងការបោកបញ្ឆោតរបស់ពួកគេដើម្បីគ្រប់គ្រង និងដោះស្រាយបញ្ហា។ តើពួកគេអាចទទួលបានសេចក្ដីពិតតាមរបៀបនេះទេ? ពួកគេមិនអាចទេ ដោយសារពួកគេមិនដឹងអំពីការប្រែចិត្ត។ រឿងដំបូងដែលត្រូវធ្វើនៅពេលប្រែចិត្ត គឺត្រូវដឹងពីរឿងដែលអ្នកបានធ្វើ និងស្វែងយល់ពីកន្លែងដែលអ្នកបានធ្វើខុស ពីសារជាតិនៃបញ្ហា និងពីនិស្ស័យដែលអ្នកបានបើកសម្ដែង។ ចូរឆ្លុះបញ្ចាំងពីរឿងទាំងនេះ ហើយទទួលយកបន្ទាប់មកអនុវត្តតាមសេចក្តីពិត។ នេះគឺជាឥរិយាបថនៃការប្រែចិត្ត។ ម៉្យាងវិញទៀត ប្រសិនបើវិធីក្នុងការពិចារណាលើបញ្ហារបស់អ្នក មិនមានភាពច្បាស់លាស់ជាងមុន ហើយបច្ចេកទេសរបស់អ្នកកាន់តែវ័យឆ្លាត និងលាក់លៀម ហើយអ្នកមានវិធីសាស្រ្តច្រើនក្នុងការដោះស្រាយបញ្ហា នោះបញ្ហាពិតជាមិនសាមញ្ញដូចជាការបញ្ឆោតនោះទេ។ អ្នកកំពុងប្រើមធ្យោបាយដែលមិនស្មោះត្រង់ ហើយអ្នកមានអាថ៌កំបាំង អ្នកនឹងមិនបង្ហាញចេញទេ ហើយអ្វីដែលអ្នកកំពុងធ្វើគឺអាក្រក់។ ព្រះជាម្ចាស់ទតឃើញថាអ្នកជាមនុស្សរឹង និងអាក្រក់ខ្លាំងហួសប្រមាណ ជាមនុស្សដែលព្រមទទួលស្គាល់ដោយសើរៗថាខ្លួនបានធ្វើខុស ហើយទទួលយកនូវការដោះស្រាយ និងការលួសកាត់ ប៉ុន្ដែជាអ្នកដែលមិនមានសូម្បីតែឥរិយាបថនៃការប្រែចិត្តបន្ដិចបន្ដួច។ នេះក៏ព្រោះតែនៅក្រោយព្រឹត្តិការណ៍ ឬខណៈពេលដែលការនោះកំពុងកើតឡើង អ្នកមិនអនុវត្តតាមសេចក្ដីពិតទាល់តែសោះ មិនសូម្បីតែស្វែងរកផង។ ឥរិយាបថរបស់អ្នក គឺស្ថិតក្នុងចំណោមវិធីសាស្រ្ត បច្ចេកទេស និងទស្សនវិជ្ជារបស់សាតាំងដើម្បីដោះស្រាយ ឬងាកបែរចេញពីបញ្ហា វេចខ្ចប់បញ្ហាទៅក្នុងកញ្ចប់យ៉ាងស្អាតដើម្បីមិនឲ្យអ្នកដទៃអាចមើលឃើញពីបញ្ហា ហើយក៏មិនឃើញថ្នេរដែលបិទភ្ជាប់កញ្ចប់ផង ហើយចុងបញ្ចប់ អ្នកមានអារម្មណ៍ថាអ្នកឆ្លាតខ្លាំងណាស់។ ទាំងនេះជាអ្វីដែលព្រះជាម្ចាស់ទតឃើញជាជាងការឆ្លុះបញ្ចាំង ការប្រែចិត្ត និងការលន់តួអំពើបាបរបស់អ្នកនៅចំពោះមុខបញ្ហាដែលបានកើតឡើងចំពោះអ្នក ហើយបន្ទាប់មកបន្តស្វែងរកសេចក្ដីពិត ហើយអនុវត្តទៅតាមសេចក្ដីពិត។ ឥរិយាបថរបស់អ្នកមិនមែនជាការស្វែងរកសេចក្ដីពិត ឬអនុវត្តនូវសេចក្តីពិតនោះទេ ហើយក៏មិនមែនជាការចុះចូលចំពោះអធិបតេយ្យភាព និងការរៀបចំរបស់ព្រះជាម្ចាស់ដែរ ប៉ុន្តែវាជាការប្រើបច្ចេកទេស និងវិធីសាស្ត្ររបស់សាតាំងដើម្បីដោះស្រាយបញ្ហារបស់អុ្នក។ អ្នកផ្តល់នូវចំណាប់អារម្មណ៍មិនពិតទៅកាន់អ្នកដទៃ ហើយរឹងទទឹងនឹងការសម្ដែងឱ្យយល់របស់ព្រះជាម្ចាស់ ហើយអ្នកកំពុងប្រឈមមុខ និងការពារខ្លួនទាក់ទងនឹងកាលៈទេសៈដែលព្រះជាម្ចាស់បានចាត់ចែងសម្រាប់អ្នក។ នេះមានន័យថាដួងចិត្តរបស់អ្នកបិទជាងមុន។ ប្រសិនបើចិត្តរបស់អ្នកនៅតែបិទនៅចំពោះព្រះជាម្ចាស់ តើអ្នកនៅតែអាចរស់នៅក្នុងពន្លឺដោយសន្តិភាព និងអំណរបានដែរឬទេ? មិនយូរទៀតទេ ដោយសារតែអ្នកបានគេចពីសេចក្តីពិត ហើយបានបដិសេធព្រះជាម្ចាស់។ តើសភាពបែបនេះមានជាទូទៅចំពោះមនុស្សឬទេ? «នៅពេលនេះខ្ញុំបានដោះស្រាយរួចហើយ លើកក្រោយ ខ្ញុំត្រូវតែប្រុងប្រយ័ត្ន និងឆ្លាតជាងមុន។ ភាពឆ្លាតវៃ គឺជាគ្រឹះនៃជីវិត ហើយមនុស្សដែលមិនឆ្លាតគឺជាមនុស្សល្ងីល្ងើ»។ ប្រសិនបើអ្នកតែងតែណែនាំ និងលួងលោមខ្លួនឯងដូច្នេះ តើអ្នកនឹងទៅឯណាកើត? តើអ្នកនឹងអាចទទួលបានសេចក្ដីពិតទេ? ប្រសិនបើបញ្ហាកើតឡើងដល់អ្នក ហើយអ្នកអាចស្វែងរកសេចក្ដីពិត នោះអ្នកអាចយល់ពីទិដ្ឋភាពនៃសេចក្ដីពិត ហើយទទួលបាននូវទិដ្ឋភាពនៃសេចក្ដីពិតនោះ។ តើអ្នកអាចសម្រេចបានអ្វីខ្លះ ពីការយល់ដឹងនូវសេចក្ដីពិត? នៅពេលដែលអ្នកយល់ពីទិដ្ឋភាពមួយនៃសេចក្តីពិត អ្នកយល់ពីទិដ្ឋភាពមួយនៃព្រះហឫទ័យរបស់ព្រះជាម្ចាស់ ហើយអ្នកយល់ពីមូលហេតុដែលព្រះជាម្ចាស់បានខ្ញាល់ចំពោះអ្នកអំពីរឿងនេះ ហេតុអ្វីបានជាទ្រង់ដាក់សេចក្ដីតម្រូវមកកាន់អ្នកបែបនេះ ហេតុអ្វីបានជាទ្រង់ចាត់ចែងឲ្យមានកាលៈទេសៈកើតឡើងដើម្បីវាយផ្ចាល និងប្រៀនប្រដៅអ្នកដូច្នេះ ហេតុអ្វីបានជាព្រះជាម្ចាស់ប្រើរឿងនេះដើម្បីប្រៀនប្រដៅអ្នក និងហេតុអ្វីបានជាអ្នកដួលចុះ បរាជ័យ និងត្រូវបានលាតត្រដាងនៅក្នុងបញ្ហានេះ។ ប្រសិនបើអ្នកអាចយល់អំពីរឿងរ៉ាវទាំងនេះ នោះអ្នកនឹងអាចស្វែងរកឃើញសេចក្ដីពិត ហើយនឹងទទួលបានជីវិត។ ប្រសិនបើអ្នកមិនអាចយល់ពីរឿងទាំងនេះ ហើយមិនទទួលយកសេចក្ដីទាំងនេះ ប៉ុន្តែនៅតែធ្វើការប្រឆាំង និងរឹងទទឹងដោយប្រើបច្ចេកទេសផ្ទាល់ខ្លួនរបស់អ្នកដើម្បីលាក់បាំងខ្លួនអ្នក ដោយប្រឈមមុខនឹងអ្នកដទៃ ហើយប្រឈមមុខនឹងព្រះជាម្ចាស់ដោយភាពមិនស្មោះ នោះអ្នកនឹងមិនអាចទទួលបានសេចក្ដីពិតជារៀងរហូត។

ដកស្រង់ពី «មានតែតាមរយៈការស្វែងរកសេចក្ដីពិតប៉ុណ្ណោះ ទើបមនុស្សអាចដោះស្រាយនូវសញ្ញាណ និងការយល់ខុសអំពីព្រះជាម្ចាស់បាន» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ

ជានិច្ចកាល ព្រះវិញ្ញាណបរិសុទ្ធធ្វើការលើមនុស្សដែលមានដួងចិត្តទៀងត្រង់ ហើយទ្រង់ធ្វើការ នៅពេលដែលមនុស្សជួបបញ្ហា និងកំពុងតែស្វែងរកសេចក្តីពិត។ ព្រះជាម្ចាស់នឹងមិនយកព្រះទ័យទុកដាក់ចំពោះមនុស្សដែលគ្មានការត្រិះរិះពិចារណា ឬគ្មានមនសិការជាមនុស្សសូម្បីតែបន្ដិចនោះឡើយ។ បើបុគ្គលម្នាក់ជាមនុស្សទៀងត្រង់ខ្លាំង តែក្នុងពេលមួយរយៈ ដួងចិត្តរបស់គាត់បានបែរចេញពីព្រះជាម្ចាស់ គាត់គ្មានបំណងចង់ធ្វើឲ្យប្រសើរឡើង គាត់ធ្លាក់ចូលទៅក្នុងសភាពអវិជ្ជមាន ហើយមិនខំប្រឹងចេញពីវា នៅពេលដែលគាត់មិនអធិស្ឋាន ឬស្វែងរកសេចក្តីពិត ដើម្បីដោះស្រាយសភាពរបស់គាត់ ហើយគាត់មិនសហការទេ នោះព្រះវិញ្ញាណបរិសុទ្ធនឹងមិនធ្វើការនៅក្នុងគាត់ ក្នុងអំឡុងពេលដ៏ខ្មៅងងឹតម្ដងម្កាលនៃសភាពរបស់គាត់ ឬក្នុងពេលនៃការចុះខ្សោយបណ្ដោះអាសន្នរបស់គាត់នោះឡើយ។ បើដូច្នេះ តើមនុស្សម្នាក់ដែលគ្មានមនសិការនៃភាពជាមនុស្ស អាចត្រូវបានព្រះវិញ្ញាណបរិសុទ្ធធ្វើការយ៉ាងដូចម្ដេចកើតទៅ? វាកាន់តែមិនអាចទៅរួចទៀតហើយ។ ដូច្នេះ តើមនុស្សបែបនេះគួរតែធ្វើអ្វីទៅ? តើមានផ្លូវមួយសម្រាប់ពួកគេ ដើម្បីដើរតាមដែរឬទេ? ពួកគេត្រូវតែប្រែចិត្តយ៉ាងពិតប្រាកដ ហើយក្លាយជាមនុស្សទៀងត្រង់។ តើមនុស្សម្នាក់អាចក្លាយជាមនុស្សទៀងត្រង់ដោយរបៀបណា? ជាដំបូង ដួងចិត្តរបស់អ្នកត្រូវតែបើកចំហចំពោះព្រះជាម្ចាស់ ហើយអ្នកត្រូវតែស្វែងរកសេចក្តីពិតពីព្រះជាម្ចាស់។ នៅពេលដែលអ្នកយល់អំពីសេចក្តីពិត នោះអ្នកត្រូវតែអនុវត្តតាមសេចក្ដីពិតនោះ។ បន្ទាប់មក អ្នកត្រូវតែចុះចូលចំពោះការចាត់ចែងរបស់ព្រះជាម្ចាស់ និងអនុញ្ញាតឲ្យព្រះជាម្ចាស់គ្រប់គ្រងលើអ្នក។ មានតែបែបនេះទេ ទើបអ្នកនឹងទទួលបានការសរសើរពីព្រះជាម្ចាស់។ អ្នកត្រូវតែទុកចោលមួយឡែកនូវកិត្យានុភាព និងអំនួតដ៏ហួសហេតុរបស់អ្នកជាមុនសិន ព្រមទាំងលះចោលផលប្រយោជន៍ផ្ទាល់ខ្លួនរបស់អ្នក។ ដំបូងបំផុត ត្រូវព្យាយាមទុកចោលការទាំងនេះមួយឡែកសិន ហើយពេលដែលអ្នកបានទុកវាចោលរួចហើយ ចូរដាក់ចិត្តដាក់កាយទាំងស្រុងទៅក្នុងភារកិច្ចរបស់អ្នក និងទៅក្នុងកិច្ចការនៃការធ្វើបន្ទាល់សម្រាប់ព្រះជាម្ចាស់ បន្ទាប់មក ចាំមើលពីរបៀបដែលព្រះជាម្ចាស់ដឹកនាំអ្នក មើលថាតើដួងចិត្តរបស់អ្នកមានសេចក្តីសុខសាន្ត និងអំណរឬអត់ មើលថាតើអ្នកមានការបញ្ជាក់នេះឬអត់។ ដំបូង អ្នកត្រូវតែប្រែចិត្តយ៉ាងពិតប្រាកដ ចុះចូលខ្លួនឯង បើកចំហដួងចិត្តរបស់អ្នកចំពោះព្រះជាម្ចាស់ និងទុកចោលមួយឡែកនូវអ្វីៗដែលអ្នកឲ្យតម្លៃបំផុត។ បើអ្នកបន្តប្រកាន់ខ្ជាប់នឹងការទាំងនេះ ក្នុងពេលដែលអ្នកទូលសុំព្រះជាម្ចាស់ តើអ្នកនឹងអាចទទួលបានកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធដែរឬទេ? កិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធគឺមានលក្ខខណ្ឌ ហើយព្រះជាម្ចាស់គឺជាព្រះដែលស្អប់ការអាក្រក់ និងជាព្រះដែលបរិសុទ្ធ។ បើមនុស្សតែងតែប្រកាន់ខ្ជាប់នឹងការទាំងនេះ តែងតែលាក់បាំងអារម្មណ៍ចំពោះព្រះជាម្ចាស់ ហើយបដិសេធកិច្ចការ និងការដឹកនាំរបស់ព្រះជាម្ចាស់ នោះព្រះជាម្ចាស់នឹងឈប់ធ្វើការលើពួកគេទៀតហើយ។ នោះមិនមែនដោយសារតែព្រះជាម្ចាស់ត្រូវតែធ្វើការនៅក្នុងមនុស្សគ្រប់គ្នា ឬថាទ្រង់នឹងត្រូវបង្ខំអ្នកឲ្យធ្វើនេះ ឬធ្វើនោះឡើយ។ ទ្រង់មិនបង្ខំអ្នកឡើយ។ កិច្ចការនៃពួកវិញ្ញាណអាក្រក់ គឺបង្ខំឲ្យមនុស្សធ្វើនេះធ្វើនោះ ហើយថែមទាំងចង់កាន់កាប់ និងត្រួតត្រាលើមនុស្សទៀតផង។ ព្រះវិញ្ញាណបរិសុទ្ធធ្វើការយ៉ាងទន់ភ្លន់ជាពិសេស។ ទ្រង់ប៉ះពាល់អ្នក ហើយអ្នកមិនមានអារម្មណ៍ដឹងឡើយ។ អ្នកគ្រាន់តែមានអារម្មណ៍ថា អ្នកដូចជាចាប់ផ្ដើមយល់ ឬដឹងអំពីអ្វីមួយ ដោយមិនដឹងខ្លួន។ នេះគឺជារបៀបដែលព្រះវិញ្ញាណបរិសុទ្ធប៉ះពាល់មនុស្ស ហើយបើពួកគេចុះចូល នោះពួកគេនឹងរកឃើញថា ពួកគេអាចប្រែចិត្តបានយ៉ាងពិតប្រាកដមិនខាន។

ដកស្រង់ពី «ចូរថ្វាយដួងចិត្តដ៏ពិតរបស់អ្នកដល់ព្រះជាម្ចាស់ ទើបអ្នកអាចទទួលបានសេចក្តីពិត» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ

ដោយសារតែភាពល្ងីល្ងើ និងល្ងង់ខ្លៅរបស់ពួកគេ ខណៈពេលដែលដើរតាមព្រះជាម្ចាស់ នោះមនុស្សតែងតែបើកសម្ដែងឱ្យឃើញនូវការមិនស្ដាប់បង្គាប់របស់ខ្លួន ហើយពួកគេយល់ច្រឡំ ឬអន់ចិត្តនឹងព្រះជាម្ចាស់ទៀតផង។ ពួកគេវង្វេង ហើយអ្នកខ្លះអវិជ្ជមានទៀតផង ហើយពួកគេបន្ធូរដៃក្នុងការធ្វើកិច្ចការរបស់ពួកគេ ដោយការអន់ចិត្តចំពោះព្រះជាម្ចាស់ និងការបាត់បង់សេចក្ដីជំនឿរបស់ពួកគេ។ អាកប្បកិរិយាមិនស្ដាប់បង្គាប់ តែងតែកើតឡើងនៅក្នុងដំណាក់កាលនានានៃជីវិតរបស់មនុស្ស។ ពួកគេមានព្រះជាម្ចាស់នៅក្នុងចិត្តរបស់ពួកគេ ហើយដឹងថាទ្រង់កំពុងធ្វើការ ប៉ុន្តែពេលខ្លះ ពួកគេមិនអាចយល់ពីការពិតនោះទេ។ ទោះបីជាពួកគេមិនអាចចុះចូលលំៗក៏ដោយ ពួកគេគ្រាន់តែមិនអាចទទួលយកការចុះចូលនោះមកគិតប៉ុណ្ណោះ។ តើអ្វីជាភស្ដុតាងដែលបង្ហាញថា ពួកគេមិនអាចយកវាមកគិតនោះ? វិធីមួយដែលបង្ហាញឱ្យឃើញគឺថា ទោះបីជាពួកគេស្គាល់អ្វីៗគ្រប់យ៉ាង ក៏ពួកគេមិនអាចយកអ្វីដែលពួកបានធ្វើទុកមួយឡែក ហើយមកចំពោះព្រះជាម្ចាស់ដើម្បីសារភាពកំហុសរបស់ពួកគេ ហើយនិយាយថា «ព្រះជាម្ចាស់ ទូលបង្គំខុសហើយ។ ទូលបង្គំនឹងមិនប្រព្រឹត្តដូចនោះតទៅទៀតទេ។ ទូលបង្គំនឹងស្វែងរកបំណងព្រះហឫទ័យរបស់ទ្រង់ ហើយធ្វើតាមអ្វីដែលទ្រង់សព្វព្រះហឫទ័យចង់ឱ្យទូលបង្គំធ្វើ។ ទូលបង្គំមិនស៊ាំនឹងការគោរពទ្រង់ទេ។ ទូលបង្គំមិនទាន់មានភាពពេញវ័យ មិនស្ដាប់បង្គាប់ និងល្ងីល្ងើ។ ពេលនេះ ទូលបង្គំដឹងហើយ»។ តើមនុស្សសារភាពកំហុសរបស់ពួកដោយឥរិយាបថបែបណា? (ពួកគេចង់កែប្រែ)។ ប្រសិនបើមនុស្សមានសតិសម្បជញ្ញៈ និងញាណ ហើយចង់បានសេចក្ដីពិត ប៉ុន្តែពួកគេមិនដែលដឹងថាត្រូវធ្វើការកែប្រែនៅក្នុងកំហុសរបស់ពួកគេនោះទេ ផ្ទុយទៅវិញ ពួកគេជឿថា អតីតកាលគឺជាអតីតកាល ហើយមានអារម្មណ៍ជឿជាក់ថា ពួកគេមិនដែលខុសឡើយ នោះតើនិស្ស័យប្រភេទណាដែលបង្ហាញនៅទីនេះ? តើនេះជាអាកប្បកិរិយាប្រភេទណា? តើអ្វីជាសារជាតិនៃអាកប្បកិរិយាបែបនេះ? មនុស្សបែបនេះរឹងរូស ហើយអ្វីក៏ដោយដែលមក គឺជាមាគ៌ាដែលពួកគេនឹងដើរតាម។ ព្រះជាម្ចាស់មិនសព្វព្រះទ័យនឹងមនុស្សបែបនេះទេ។ តើយ៉ូណាស បាននិយាយអ្វី នៅពេលដែលគាត់ថ្លែងព្រះបន្ទូលរបស់ព្រះជាម្ចាស់លើកដំបូងទៅកាន់អ្នកក្រុងនីនីវេ? («នៅតែ៤០ថ្ងៃទៀត ក្រុងនីនីវេនឹងត្រូវបំផ្លាញហើយ» [យ៉ូណាស ៣:៤]។) តើអ្នកក្រុងនីនីវេ មានប្រតិកម្មយ៉ាងដូចម្ដេចចំពោះពាក្យទាំងនេះ? នៅពេលដែលពួកគេបានឃើញថា ព្រះជាម្ចាស់ជិតបំផ្លាញពួកគេ ពួកគេស្លៀកពាក់សំពត់ធ្មៃ និងយកផេះមក ហើយប្រញាប់ប្រញាល់លន់តួអំពើបាបរបស់ពួកគេចំពោះទ្រង់។ នេះគឺជាអ្វីដែលមានន័យថា ប្រែចិត្ត។ ការប្រែចិត្តបែបនេះ នាំឱ្យមនុស្សមានឱកាសជាច្រើន។ តើនោះជាឱកាសអ្វី? វាគឺជាឱកាសដើម្បីបន្តការរស់នៅ។ បើគ្មានការប្រែចិត្តបែបនេះទេ អ្នកនឹងជួបការលំបាកដើម្បីបន្តដំណើរទៅមុខទៀត មិនថានៅក្នុងការបំពេញកាតព្វកិច្ចរបស់អ្នក ឬក៏នៅក្នុងការស្វែងរកសេចក្ដីសង្គ្រោះរបស់អ្នកនោះទេ។ នៅគ្រប់ដំណាក់កាលនីមួយៗ មិនថានៅពេលដែលព្រះជាម្ចាស់កំពុងតែប្រៀនប្រដៅ ឬវាយផ្ចាលអ្នក ឬនៅពេលដែលទ្រង់កំពុងតែរំលឹក និងដាស់តឿនអ្នកនោះទេ នៅពេលដែលជម្លោះកើតឡើងរវាងអ្នក និងព្រះជាម្ចាស់ ប៉ុន្តែអ្នកបន្តប្រកាន់ខ្ជាប់នូវទស្សន យោបល់ និងឥរិយាបថផ្ទាល់ខ្លួនរបស់អ្នក នោះទោះបីជាជំហានរបស់អ្នកបានឈានទៅមុខហើយក្ដី ក៏ជម្លោះរវាងអ្នក និងព្រះជាម្ចាស់ ការយល់ច្រឡំ និងការអន់ចិត្តរបស់អ្នកចំពោះព្រះជាម្ចាស់ ព្រមទាំងការបះបោររបស់អ្នក នឹងមិនត្រូវបានកែប្រែឡើយ ហើយប្រសិនបើអ្នកមិនធ្វើការកែតម្រូវទេ នោះសម្រាប់ផ្នែករបស់ទ្រង់ ព្រះជាម្ចាស់នឹងបំភ្លឺអ្នក។ ទោះបីជាអ្នកមិនបានព្រលែងភារកិច្ចចេញពីដៃ និងអាចប្រកាន់ខ្ជាប់នូវភារកិច្ចនោះ ហើយទោះបីជាអ្នកបានទទួលយកបញ្ជាបេសកកម្មរបស់ព្រះជាម្ចាស់ និងស្មោះត្រង់ចំពោះបញ្ជាបេសកកម្មក៏ដោយ ក៏អ្នកនៅតែជាចំណងនៃជម្លោះដែលកើតឡើងរវាងអ្នកនិងព្រះជាម្ចាស់ជារៀងរហូតដែរ។ ប្រសិនបើអ្នកមិនស្រាយវា ឬព្រលែងឱ្យវាទៅទេ ហើយផ្ទុយទៅវិញ អ្នកបន្តជឿថាព្រះជាម្ចាស់យល់ច្រឡំ ហើយថាអ្នកមានកំហុស នោះមានន័យថា អ្នកមិនបានធ្វើការកែប្រែនោះទេ។ ហេតុអ្វីបានជាព្រះជាម្ចាស់ផ្ដល់សារៈសំខាន់ដល់ការកែប្រែរបស់មនុស្ស? តើភាវៈដែលត្រូវបានបង្កើតមកគួរតែគោរពព្រះអាទិករដោយឥរិយាបថបែបណា? គឺជាឥរិយាបថមួយដែលទទួលស្គាល់ថា ព្រះអាទិករគឺត្រឹមត្រូវ មិនថាទ្រង់ធ្វើអ្វីនោះទេ។ ប្រសិនបើអ្នកមិនទទួលស្គាល់រឿងនេះ នោះព្រះអាទិករដែលជាសេចក្ដីពិត ជាផ្លូវ និងជាជីវិត នឹងគ្មានអ្វីក្រៅពីព្រះបន្ទូលដែលទទេសម្រាប់អ្នកនោះទេ។ ប្រសិនបើមិនមែនព្រះបន្ទូលដែលទទេសម្រាប់អ្នក តើព្រះជាម្ចាស់នៅតែអាចសង្គ្រោះអ្នកបានទេ? ទ្រង់នឹងមិនអាចទេ។ អ្នកនឹងមិនមានគុណវុឌ្ឍិនោះទេ។ ព្រះជាម្ចាស់មិនសង្គ្រោះមនុស្សដូចជាអ្នកនោះទេ។ មានមនុស្សមួយចំនួននិយាយថា «ព្រះជាម្ចាស់ស្នើឱ្យមនុស្សប្រែចិត្ត ហើយថាស្នើឱ្យពួកគេដឹងពីវិធីដើម្បីធ្វើការកែប្រែ។ ពិតណាស់ នៅក្នុងរឿងច្រើនយ៉ាង ខ្ញុំមិនបានធ្វើការកែប្រែនោះទេ។ តើខ្ញុំនៅតែមានពេលវេលាដើម្បីធ្វើវាទេ?» មាន គឺនៅមានពេលវេលាដើម្បីធ្វើវា។ ជាងនេះទៅទៀត អ្នកខ្លះនិយាយថា «តើនៅក្នុងរឿងបែបណា ដែលខ្ញុំត្រូវតែធ្វើការកែប្រែ? អ្វីៗនៅក្នុងអតីតកាលបានកន្លងហួសទៅ ហើយត្រូវបានបំភ្លេចអស់ហើយ» ប្រសិនបើនិស្ស័យរបស់អ្នកមិនផ្លាស់ប្ដូរសូម្បីតែមួយថ្ងៃ ហើយប្រសិនបើសូម្បីតែមួយថ្ងៃកន្លងផុតទៅ ដោយអ្នកមិនបានដឹងថា កិច្ចការដែលអ្នកធ្វើវាស្របទៅនឹងសេចក្ដីពិត និងអ្វីដែលមិនអាចស្របនឹងព្រះជាម្ចាស់ទេនោះ នោះចំណងដែលមានរវាងអ្នក និងព្រះជាម្ចាស់ គឺមិនទាន់បានស្រាយនៅឡើយទេ។ បញ្ហានៅមិនទាន់បានដោះស្រាយ និងកន្លងផុតទៅនៅឡើយទេ។ និស្ស័យនេះ នៅក្នុងអ្នក។ ទស្សន ការយល់ឃើញ និងឥរិយាបថនេះគឺនៅក្នុងអ្នក។ នៅពេលដែលស្ថានភាពត្រឹមត្រូវលេចឡើង នោះការយល់ឃើញរបស់អ្នកនឹងកើតឡើងម្ដងទៀត ហើយជម្លោះរវាងអ្នកនិងព្រះជាម្ចាស់ នឹងពុះកញ្ជ្រោលឡើង។ ដូច្នេះ ទោះបីជាអ្នកមិនអាចកែប្រែអតីតកាលក៏ដោយ ក៏អ្នកត្រូវតែកែប្រែអ្វីៗដែលនឹងកើតឡើងនៅពេលអនាគតដែរ។ តើពួកវានឹងត្រូវបានកែប្រែយ៉ាងដូចម្ដេច? អ្នកត្រូវតែធ្វើការកែប្រែ ហើយទុកទស្សន និងបំណងប្រាថ្នារបស់អ្នកមួយឡែក។ នៅពេលដែលអ្នកមានគោលបំណងនេះ នោះគោលបំណងរបស់អ្នកនឹងក្លាយជាឥរិយាបថនៃការចុះចូលដោយធម្មជាតិ។ ទោះបីជាយ៉ាងណាក៏ដោយ បើនិយាយឱ្យច្បាស់ជាងនេះបន្តិច ការណ៍នេះតាមពិតទៅសំដៅលើមនុស្សដែលកែប្រែនៅក្នុងឥរិយាបថរបស់ពួកគេចំពោះព្រះជាម្ចាស់ ដែលជាព្រះអាទិករ។ វាគឺជាការទទួលស្គាល់ និងការអះអាងអំពីការពិតដែលថា ព្រះអាទិករគឺជាសេចក្ដីពិត ជាផ្លូវ និងជាជីវិត។ ប្រសិនបើអ្នកអាចកែប្រែខ្លួនបាន នេះបង្ហាញថា អ្នកអាចទុកចោលមួយឡែកនូវរបស់ទាំងអស់ដែលអ្នកគិតថាត្រឹមត្រូវ ឬរបស់ទាំងអស់ដែលមនុស្សជាតិពុករលួយគិតរួមគ្នាថាត្រឹមត្រូវ។ ហើយផ្ទុយទៅវិញ អ្នកកំពុងតែទទួលស្គាល់ថា ព្រះបន្ទូលរបស់ព្រះជាម្ចាស់គឺជាសេចក្ដីពិត និងជាអ្វីៗដែលវិជ្ជមាន។ ប្រសិនបើអ្នកអាចមានឥរិយាបថនេះ នោះវាបញ្ជាក់ពីការទទួលស្គាល់របស់អ្នកចំពោះអត្តសញ្ញាណនៃព្រះអាទិករ និងសារជាតិរបស់ទ្រង់។ នេះគឺជាវិធីដែលព្រះជាម្ចាស់ទតមើលបញ្ហា ដូច្នេះហើយ ទ្រង់ចាត់ទុកថា វាពិតជាសំខាន់។ ...

នៅក្នុងបញ្ហាទាំងនោះ ដែលមនុស្សបានបរាជ័យក្នុងការស្នាក់នៅទីកន្លែងដ៏សមរម្យរបស់ពួកគេ ហើយបានបរាជ័យក្នុងការសម្រេចបាននូវអ្វីដែលពួកគេគួរតែសម្រេចបាន មានន័យថា នៅពេលដែលពួកគេបរាជ័យនៅក្នុងភារកិច្ចរបស់ពួកគេ វានឹងក្លាយជាក្ដីកង្វល់ជានិច្ចជាមួយពួកគេ។ នេះគឺជាបញ្ហាជាក់ស្ដែងដ៏លើសលុបមួយ ហើយជាបញ្ហាដែលត្រូវតែដោះស្រាយ។ ដូច្នេះ តើត្រូវដោះស្រាយវាយ៉ាងដូចម្ដេច? តើមនុស្សគួរតែមានឥរិយាបថប្រភេទណា? មុនដំបូងបង្អស់ ពួកគេត្រូវតែចង់កែប្រែខ្លួនសិន។ ហើយតើបំណងចង់កែប្រែខ្លួននេះ អាចយកទៅអនុវត្តដោយវិធីណា? ឧបមាថា មាននរណាម្នាក់ដែលត្រូវបានផ្លាស់ចេញ បន្ទាប់ពីធ្វើជាអ្នកដឹកនាំអស់រយៈពេល ២០ ឆ្នាំ ដោយសារតែគុណសម្បត្តិមិនល្អ មិនសមនឹងការងារ ហើយមិនអាចធ្វើកិច្ចការពិតប្រាកដបាន។ បន្ទាប់ពីត្រូវបានផ្លាស់ចេញ ពួកគេក្លាយជាមនុស្សអវិជ្ជមានយ៉ាងខ្លាំង។ តើភាពអវិជ្ជមាននេះមានអ្វីខ្លះ? ប្រសិនបើបន្ទាប់ពីត្រូវបានផ្លាស់ចេញ ពួកគេនៅតែអាចបំពេញកាតព្វកិច្ចក្នុងបទដ្ឋានមួយដែលអាចទទួលយកបាន ហើយពួកគស្មោះត្រង់ និងស្ដាប់បង្គាប់ ព្រមទាំងចង់កែប្រែ តើពួកគេគួរធ្វើអ្វី? តើពួកគេគួរតែប្រព្រឹត្តបែបណា? ដំបូងបំផុត ពួកគេគួរនិយាយថា «ព្រះជាម្ចាស់ទ្រង់ត្រឹមត្រូវចំពោះអ្វីដែលទ្រង់ធ្វើ។ គុណសម្បត្តិរបស់ខ្ញុំខ្សោយខ្លាំងណាស់ ហើយក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ខ្ញុំមិនបានធ្វើកិច្ចការដ៏ពិតប្រាកដនោះទេ ផ្ទុយទៅវិញ ខ្ញុំគ្រាន់តែគាំទ្រកិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់ និងគាំទ្រច្រកចូលទៅក្នុងជីវិតរបស់បងប្អូនប្រុសស្រីប៉ុណ្ណោះ។ ខ្ញុំមានភ័ព្វសំណាងដែលព្រះជាម្ចាស់មិនបានបណ្ដេញខ្ញុំចេញ។ ខ្ញុំពិតជាគ្មានភាពខ្មាស់អៀនឡើយ ដោយការប្រកាន់ខ្ជាប់តំណែងរបស់ខ្ញុំគ្រប់ពេលវេលា ហើយជឿថាខ្លួនឯងបានធ្វើកិច្ចការដ៏អស្ចារ្យថែមទៀតផង»។ ដើម្បីអាចមានអារម្មណ៍ស្អប់ខ្ពើមខ្លួនឯង និងអារម្មណ៍សោកស្ដាយ៖ តើជាការសម្ដែងនូវបំណងក្នុងការកែប្រែមែនឬអត់? ទីមួយ ប្រសិនបើពួកគេអាចយកការចង់កែប្រែនេះទៅអនុវត្ត មានន័យថា ពួកគេចង់។ ទីពី ប្រសិនបើពួកគេនិយាយថា «ខ្ញុំមានគុណសម្បត្តិមិនល្អ ហើយមិនបានធ្វើកិច្ចការមួយល្អពីមុនមកទេ។ ដូច្នេះ ពេលនេះតើខ្ញុំអាចធ្វើអ្វីបាន? នៅក្នុងសេចក្ដីជំនឿរបស់មនុស្សម្នាក់ ភារកិច្ចរបស់ពួកគេ មិនមែនមានត្រឹមតែក្លាយជាអ្នកដឹកនាំម្នាក់នោះទេ។ អ្វីក៏ដោយដែលខ្ញុំអាចធ្វើបាន ខ្ញុំគួរតែធ្វើវា។ ប្រសិនបើខ្ញុំអាចសរសេរអត្ថបទ ខ្ញុំគួរតែសរសេរអត្ថបទ ហើយប្រសិនបើខ្ញុំអាចមើលថែអ្នកមកថ្មី នោះខ្ញុំគួរតែមើលថែអ្នកមកថ្មី។ ព្រះជាម្ចាស់ស្នើឱ្យមនុស្សនោះបំពេញកាតព្វកិច្ចរបស់ពួកគេ ឱ្យបានតាមបទដ្ឋានដែលអាចទទួលយកបាន ដូច្នេះ ខ្ញុំគួរតែឈានដល់បទដ្ឋាននេះដែរ»។ បន្ទាប់មក មានការពោលមួយទៀតអំពីបំណងនោះ។ មួយទៀតគឺបែបនេះ៖ ពួកគេអាចនិយាយថា «រយៈពេលជាច្រើនឆ្នាំមកនេះ ដែលខ្ញុំធ្វើជាអ្នកដឹកនាំមួយរូប ខ្ញុំតែងតែប្រឹងប្រែងជានិច្ច ដើម្បីព្រះពរនៃឋានៈ និងដើម្បីបង្រៀនពីគោលលទ្ធិ ព្រមទាំងដើម្បីប្រដាប់ខ្លួនឯងដោយគោលលទ្ធិ។ ខ្ញុំមិនបានប្រឹងប្រែងសម្រាប់ច្រកចូលទៅកាន់ជីវិតនោះទេ ហើយខ្ញុំក៏មិនបានយល់ការស្ដាប់បង្គាប់ជាអ្វីនោះដែរ។ ទើបតែពេលនេះទេ ពេលដែលខ្ញុំត្រូវបានផ្លាស់ចេញ ទើបខ្ញុំមើលឃើញថា ខ្ញុំខ្វះខាត និងមិនសមល្មមប៉ុណ្ណានោះ។ ព្រះជាម្ចាស់ទ្រង់ធ្វើកិច្ចការដែលត្រឹមត្រូវ ហើយខ្ញុំត្រូវតែស្ដាប់បង្គាប់។ កាលពីអតីតកាល ខ្ញុំមានឋានៈ ហើយមនុស្សប្រព្រឹត្តចំពោះខ្ញុំយ៉ាងល្អ។ ពួកគេនៅជុំវិញខ្ញុំគ្រប់ទីកន្លែងដែលខ្ញុំបានទៅ។ ពេលនេះ គ្មាននរណាម្នាក់ចាប់អារម្មណ៍លើខ្ញុំបន្តិចនោះទេ ហើយខ្ញុំត្រូវបានគេស្អប់ គេខ្ពើម និងត្រូវបានគេបោះបង់ចោល។ ទាំងនេះក៏ជាការជាប់ជំពាក់របស់ខ្ញុំដែរ វាគឺជាការដាក់ទោសដែលខ្ញុំសមនឹងទទួល។ ជាងនេះទៅទៀត តើភាវៈដែលត្រូវបានបង្កើតមកអាចមានឋានៈណាមួយនៅចំពោះព្រះជាម្ចាស់បានទេ? ឋានៈមិនមែនជាទីចុងបញ្ចប់ ហើយក៏មិនមែនជាវាសនាចុងក្រោយដែរ។ អ្វីដែលព្រះជាម្ចាស់បានដាក់រាជបញ្ជាមកខ្ញុំ គឺដើម្បីឱ្យខ្ញុំបំពេញកាតព្វកិច្ចរបស់ខ្ញុំ ហើយខ្ញុំគួរតែធ្វើតាមដែលខ្ញុំអាចធ្វើបាន។ និយាយមួយបែបទៀត ខ្ញុំគួរតែមានឥរិយាបថនៃការស្ដាប់បង្គាប់ចំពោះការរៀបចំរបស់ព្រះជាម្ចាស់ និងការរៀបចំកិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់។ ទោះបីជាការស្ដាប់បង្គាប់អាចលំបាកក៏ដោយ ក៏ខ្ញុំត្រូវតែស្ដាប់បង្គាប់ដែរ។ ព្រះជាម្ចាស់ទ្រង់ត្រឹមត្រូវក្នុងកិច្ចការដែលទ្រង់ធ្វើ ហើយឧបមាថា សូម្បីតែខ្ញុំមានការដោះសាររាប់ពាន់ រាប់ម៉ឺនជំពូកក៏ដោយ ក៏គ្មានការដោះសារណាមួយអាចជាសេចក្ដីពិតដែរ។ ខ្ញុំស្ដាប់បង្គាប់ល្អជាង!» ទាំងអស់នេះ គឺជាការបង្ហាញពីបំណងក្នុងការកែប្រែ ដោយគ្មានលើកលែងប្រយោគណាមួយទេ។ ហើយប្រសិនបើមនុស្សម្នាក់ មានពំនោលទាំងអស់នេះ តើព្រះជាម្ចាស់អាចកោតសរសើរមនុស្សបែបនេះយ៉ាងណា? ព្រះជាម្ចាស់អាចមានបន្ទូលថា នេះគឺជាមនុស្សដែលមានមនសិការ និងហេតុផល។ តើការវាយតម្លៃនេះខ្ពស់ទេ? (មែនហើយ)។ វាមិនខ្ពស់ពេកនោះទេ។ ការមានមនសិការ និងហេតុផលតែមួយមុខ គឺខ្វះមិនដល់បទដ្ឋានដែលធ្វើឱ្យព្រះជាម្ចាស់ធ្វើឱ្យគ្រប់លក្ខណ៍នោះទេ។ ប៉ុន្តែនៅពេលដែលនិយាយដល់មនុស្សប្រភេទនេះ វាជាសមិទ្ធផលធំដុំរួចទៅហើយ។ បន្ទាប់មក វិធីដែលអ្នកស្វែងរក និងធ្វើឱ្យព្រះជាម្ចាស់ផ្លាស់ប្ដូរព្រះតម្រិះរបស់ទ្រង់អំពីអ្នកនោះ គឺនឹងអាស្រ័យលើមាគ៌ាដែលអ្នកជ្រើសយក។

ដកស្រង់ពី «មានតែតាមរយៈការដោះស្រាយសញ្ញាណរបស់ខ្លួនតែប៉ុណ្ណោះ ទើបមនុស្សម្នាក់អាចចូលទៅក្នុងផ្លូវត្រូវនៃការជឿលើព្រះជាម្ចាស់ (៣)» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ

ខាង​ដើម៖ ១. អ្វីជាការប្រែចិត្តពិត និងអ្វីជាការបើកបង្ហាញការប្រែចិត្តពិត

បន្ទាប់៖ ១. អ្វីជាបុគ្គលស្មោះត្រង់ និងមូលហេតុដែលព្រះជាម្ចាស់តម្រូវឱ្យមនុស្សស្មោះត្រង់

តើយើងគួរអធិស្ឋានយ៉ាងដូចម្ដេច ដើម្បីឲ្យព្រះជាម្ចាស់ទ្រង់សណ្ដាប់? សូមទាក់ទងមកកាន់យើងខ្ញុំ ដើម្បីស្វែងរកដំណោះស្រាយ។

ខ្លឹមសារ​ពាក់ព័ន្ធ

១. មូលហេតុដែលព្រះជាម្ចាស់មានព្រះនាមផ្សេងគ្នានៅក្នុងយុគសម័យផ្សេងគ្នា និងសារៈសំខាន់នៃព្រះនាមរបស់ទ្រង់

ខគម្ពីរយោង៖ «ហើយព្រះជាម្ចាស់ក៏មានបន្ទូលនឹងម៉ូសេបន្ថែមទៀតថា ចូរអ្នកនិយាយទៅកាន់កូនចៅអ៊ីស្រាអែលថា ព្រះយេហូវ៉ា ជាព្រះនៃឱពុករបស់អ្នក...

ហ្វូងចៀមរបស់ព្រះជាម្ចាស់ ស្ដាប់ព្រះសូរសៀងរបស់ទ្រង់៖ យើងគួរស្ដាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ពេលកំពុងពិនិត្យល្អិតល្អន់អំពីផ្លូវពិត

រៀបរៀងដោយ ស៊ូ ស៊ីង, ប្រទេសចិន រោគរាតត្បាតបានបន្តរីករាលដាលអស់រយៈពេលជាច្រើនខែថ្មីៗនេះ ហើយចំនួនករណីឆ្លង និងករណីស្លាប់ដោយសាររោគនេះ...

ហេតុអ្វីបានជាយើងនិយាយថា ព្រះបន្ទូលលេចមកជាសាច់ឈាមមានព្រះសូរសៀងរបស់ព្រះជាម្ចាស់?

ផ្អែកលើព្រះគម្ពីរ យើងទាំងអស់គ្នាអាចមើលឃើញថា មិនថាព្រះបន្ទូលដែលត្រូវបានថ្លែងដោយផ្ទាល់ចេញពីព្រះវិញ្ញាណរបស់ព្រះជាម្ចាស់...

ការល្បងលរបស់ខ្ញុំមួយនេះ

By Zhongxin, China ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា «ទង្វើរបស់ខ្ញុំមានចំនួនច្រើនជាងគ្រាប់ខ្សាច់នៅតាមឆ្នេរសមុទ្រ ហើយព្រះប្រាជ្ញាញាណ...

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ