១. វិធីដែលនិស្ស័យពុករលួយអាចត្រូវបានបន្សុទ្ធដោយឆ្លងកាត់ការជំនុំជម្រះ ការវាយផ្ចាល ការល្បងល និងការបន្សុទ្ធ

ព្រះបន្ទូលពាក់ព័ន្ធរបស់ព្រះជាម្ចាស់៖

សព្វថ្ងៃនេះ ព្រះជាម្ចាស់កាត់ទោស អ្នករាល់គ្នា ធ្វើទោសអ្នករាល់គ្នា និងផ្ដន្ទាទោសអ្នករាល់គ្នា យ៉ាងធ្ងន់ធ្ងរ ប៉ុន្តែ អ្នកត្រូវតែដឹងថា ប្រយោជន៍នៃការផ្ដន្ទាទោសអ្នកនេះ គឺដើម្បីឲ្យអ្នកស្គាល់ខ្លួនឯង។ ទ្រង់ផ្ដន្ទាទោស ដាក់បណ្តាសាកាត់ទោស និងវាយប្រដៅ ដើម្បីឲ្យអ្នកអាចស្គាល់ខ្លួនឯង ដើម្បីឲ្យនិស្ស័យរបស់អ្នកអាចផ្លាស់ប្តូរបានហើយលើសពីនេះទៅទៀត គឺដើម្បីឲ្យអ្នកអាចស្គាល់តម្លៃរបស់ខ្លួន និងមើលឃើញថា សកម្មភាពទាំងអស់របស់ព្រះជាម្ចាស់ គឺសុទ្ធតែសុចរិត ហើយស្របទៅនឹងនិស្ស័យរបស់ទ្រង់ និងតម្រូវការ នៃកិច្ចការរបស់ទ្រង់ ឃើញថា ទ្រង់ធ្វើការស្របតាមផែនការរបស់ទ្រង់ ដើម្បីសង្គ្រោះមនុស្សលោក ហើយឃើញថា ទ្រង់គឺជាព្រះដ៏សុចរិតដែលស្រឡាញ់ សង្គ្រោះ កាត់ទោស និងធ្វើទោសធ្ងន់ធ្ងរលើមនុស្សលោក។ ប្រសិនបើអ្នកគ្រាន់តែដឹងថា អ្នកមានឋានៈទាប អ្នកខូចអាក្រក់ និងមិនស្ដាប់បង្គាប់ តែមិនដឹងថា ព្រះជាម្ចាស់ចង់សម្ដែងឲ្យអ្នកឃើញច្បាស់នូវសេចក្ដីសង្គ្រោះរបស់ទ្រង់តាមរយៈការកាត់ទោស និងការវាយប្រដៅ ដែលទ្រង់ធ្វើលើអ្នករាល់គ្នា សព្វថ្ងៃនេះទេ នោះអ្នកគ្មានផ្លូវទទួលបានបទពិសោធឡើយ ហើយរឹតតែមិនអាចបន្តទៅមុខទៀតបានឡើយ។ ព្រះជាម្ចាស់មិនបានយាងមក ដើម្បីសម្លាប់ ឬបំផ្លាញនោះទេ តែដើម្បីកាត់ទោស ដាក់បណ្ដាសា វាយប្រដៅ និងសង្គ្រោះ។ មុនពេលដែលព្រះជាម្ចាស់បើកសម្ដែងលទ្ធផល សម្រាប់ជំពូកមនុស្សនីមួយៗ កិច្ចការរបស់ទ្រង់នៅលើផែនដី គឺនៅតែធ្វើជាប្រយោជន៍ដល់សេចក្ដីសង្គ្រោះដដែល ទាល់តែផែនការរយៈពេល៦ពាន់ឆ្នាំរបស់ទ្រង់ត្រូវដល់ទីបញ្ចប់ គោលបំណងនៃកិច្ចការនេះគឺគ្មានអ្វីក្រៅតែពីដើម្បីធ្វើឲ្យអ្នកដែលស្រឡាញ់ទ្រង់បានពេញខ្នាត និងដើម្បីនាំពួកគេឲ្យចុះចូលក្រោមការត្រួតត្រារបស់ទ្រង់ទាំងស្រុង។ មិនថាព្រះជាម្ចាស់ជួយសង្គ្រោះមនុស្សតាមវិធីណាក៏ដោយ កិច្ចការទាំងអស់នោះត្រូវបានធ្វើឡើងដោយបំបែកពួកគេចេញពីនិស្ស័យសាតាំងចាស់របស់ពួកគេ ពោលគឺ ទ្រង់សង្គ្រោះពួកគេដោយឲ្យពួកគេស្វះស្វែងរកជីវិត។ ប្រសិនបើពួកគេមិនធ្វើដូច្នោះទេ នោះពួកគេនឹងគ្មានផ្លូវទទួលយកសេចក្ដីសង្គ្រោះរបស់ព្រះជាម្ចាស់ឡើយ។ សេចក្ដីសង្គ្រោះគឺជាកិច្ចការរបស់ព្រះជា ម្ចាស់ផ្ទាល់ព្រះអង្គ រីឯការស្វះស្វែងរកជីវិតគឺជាកិច្ចការដែលមនុស្សលោកត្រូវតែធ្វើ ដើម្បីទទួលយកសេចក្ដីសង្គ្រោះ។ នៅក្នុងក្រសែភ្នែករបស់មនុស្សលោក សេចក្ដីសង្គ្រោះគឺជាសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ ហើយសេចក្ដីស្រឡាញ់របស់ព្រះ មិនអាចជាការវាយប្រដៅ ការកាត់ទោស និងការដាក់បណ្ដាសានោះទេ សេចក្ដីសង្គ្រោះត្រូវតែមានសេចក្ដីស្រឡាញ់ មេត្តាករុណា ហើយលើសពីនេះទៅទៀតគឺ ព្រះបន្ទូលលួងលោម ព្រមទាំងព្រះពរដែលគ្មានព្រំដែន ដែលព្រះជាម្ចាស់ត្រូវប្រទានឲ្យ។ មនុស្សលោកជឿថា នៅពេលព្រះជាម្ចាស់ជួយសង្គ្រោះមនុស្សលោក ទ្រង់ធ្វើដូច្នោះតាមរយៈការបណ្ដាលចិត្តពួកគេដោយប្រើព្រះពរ និងព្រះគុណរបស់ទ្រង់ ដើម្បីឲ្យពួកគេអាចថ្វាយដួងចិត្តរបស់ពួកគេដល់ព្រះអង្គ។ និយាយឲ្យចំគឺថា ការដែលទ្រង់លូកព្រះហស្តទៅពាល់មនុស្សលោក នោះហើយគឺជាការសង្គ្រោះរបស់ទ្រង់ចំពោះពួកគេ។ សេចក្ដីសង្គ្រោះប្រភេទនេះ ត្រូវបានធ្វើឡើងដោយការដោះដូរគ្នា។ ទាល់តែពេលព្រះជាម្ចាស់ផ្ដល់ឲ្យពួកគេច្រើនរយដង ទើបមនុស្សលោកព្រមចុះចូលចំពោះព្រះនាមព្រះជាម្ចាស់ ហើយព្យាយាមធ្វើឲ្យបានល្អសម្រាប់ទ្រង់ និងថ្វាយសិរីល្អដល់ទ្រង់។ នេះមិនមែនជាអ្វីដែលព្រះជាម្ចាស់ចង់បាន សម្រាប់មនុស្សជាតិឡើយ។ ព្រះជាម្ចាស់យាងមកធ្វើការនៅលើផែនដី ដើម្បីជួយសង្គ្រោះមនុស្សលោកដែលខូចអាក្រក់ ឥតមានពាក្យមុសានៅក្នុងចេតនានេះទេ។ ប្រសិនបើមានមែន ម្ល៉េះទ្រង់ច្បាស់ជាមិនយាងមក ធ្វើកិច្ចការរបស់ទ្រង់ដោយផ្ទាល់នោះឡើយ។ កាលពីមុន មធ្យោបាយនៃសេចក្ដីសង្គ្រោះរបស់ទ្រង់រួមមានទាំងការបង្ហាញនូវសេចក្ដីស្រឡាញ់ និងក្ដីមេត្តាករុណាបំផុត រហូតដល់ថ្នាក់ទ្រង់បានប្រគល់របស់ទ្រង់គ្រប់យ៉ាងទៅឲ្យសាតាំង ជាថ្នូរនឹងមនុស្សជាតិទាំងមូល។ បច្ចុប្បន្ននេះ មិនដូចអតីតកាលទេ៖ សេចក្ដីសង្គ្រោះដែលត្រូវផ្ដល់ឲ្យអ្នករាល់គ្នា សព្វថ្ងៃនេះ កើតឡើងនៅគ្រាចុងក្រោយ ក្នុង អំឡុងពេលបែងចែកមនុស្សម្នាក់ៗទៅតាមជំពូក មធ្យោបាយក្នុងការសង្គ្រោះអ្នក រាល់គ្នា មិនមែនជាសេចក្ដីស្រឡាញ់ ឬក្ដីមេត្តាករុណាទៀតទេ តែជាការវាយប្រដៅ និងការកាត់ទោស ដើម្បីឲ្យមនុស្សលោកអាចត្រូវបានសង្គ្រោះទាំងស្រុងថែមទៀត។ ដូច្នេះ គ្រប់យ៉ាងដែលអ្នករាល់គ្នាទទួលបានគឺជាការវាយប្រដៅ ការកាត់ទោស និងការវាយផ្ចាលឥតមេត្តា ប៉ុន្តែចូរដឹងថា៖ នៅក្នុងការវាយផ្ចាលដ៏កាចសាហាវនេះ គឺឥតមានការ ដាក់ទណ្ឌកម្មសូម្បីតែបន្តិចឡើយ។ មិនខ្វល់ថា ព្រះបន្ទូលរបស់ខ្ញុំគ្រោតគ្រាតយ៉ាងណានោះទេ ប៉ុន្តែ អ្វីដែលកើតមានដល់អ្នករាល់គ្នា គ្រាន់តែជាព្រះបន្ទូលបន្តិចបន្តួច ដែលហាក់ដូចជា សាហាវមែនទែនចំពោះអ្នករាល់គ្នា ហើយមិនថា ខ្ញុំខឹងក្រោធយ៉ាងណានោះទេ អ្វីៗដែលធ្លាក់ស្រោចលើអ្នករាល់គ្នាក៏នៅតែជាពាក្យប្រៀនប្រដៅ ហើយខ្ញុំគ្មានបំណងធ្វើបាបអ្នករាល់គ្នា ឬសម្លាប់អ្នករាល់គ្នានោះទេ។ តើទាំងអស់នេះមិនមែនជាការពិតទេឬអី? ចូរដឹងថា សព្វថ្ងៃនេះ មិនថា ការកាត់ទោសដ៏សុចរិត ឬជាការបន្សុទ្ធ និងការ វាយប្រដៅដ៏កាចសាហាវនោះទេ គ្រប់យ៉ាងគឺសុទ្ធតែដើម្បី សេចក្ដីសង្គ្រោះ។ មិនខ្វល់ថា សព្វថ្ងៃនេះ មនុស្សម្នាក់ៗដែលត្រូវបានចាត់ថ្នាក់ទៅតាមជំពូក ឬលំដាប់ ត្រូវបានលាតត្រដាងអស់ ឬអត់ក៏ដោយគោលបំណងនៃព្រះបន្ទូល និងកិច្ចការទាំងអស់របស់ព្រះជាម្ចាស់គឺ ជួយសង្គ្រោះមនុស្សដែលស្រឡាញ់ព្រះអង្គពិតប្រាកដ។ ការកាត់ទោសដ៏សុចរិតត្រូវបាននាំមក ដើម្បីញែកមនុស្សលោកជាបរិសុទ្ធ ឯការបន្សុទ្ធដ៏កាចសាហាវ ត្រូវបានធ្វើឡើង ដើម្បីសម្អាតពួកគេ។ ព្រះបន្ទូលដ៏គ្រោតគ្រាត ឬការវាយផ្ចាល គឺសុទ្ធតែត្រូវបានធ្វើឡើងដើម្បីបន្សុទ្ធ និងសម្រាប់ជាប្រយោជន៍ដល់សេចក្ដីសង្គ្រោះ។

ដកស្រង់ពី «អ្នកគប្បីទុកព្រះពរ អំពីឋានៈចោលមួយឡែក រួចឈ្វេងយល់ព្រះហឫទ័យព្រះ ក្នុងការនាំសេចក្ដីសង្គ្រោះ មកឲ្យមនុស្សលោក» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

អ្នកគួរដឹងថាភាពគ្រប់លក្ខណ៍ ភាពពេញលេញ និងការទទួលបានមនុស្សរបស់ព្រះជាម្ចាស់ មិនបាននាំយកអ្វីមកឡើយ ក្រៅពីដាវ និងការវាយប្រហារលើសាច់ឈាមរបស់ពួកគេ ក៏ដូចជាការឈឺចាប់គ្មានទីបញ្ចប់ ការរងទុក្ខក្នុងមហាអគ្គី ការជំនុំជម្រះដោយគ្មានមេត្តា ការវាយផ្ចាល ការដាក់បណ្តាសារ និងទុក្ខវេទនាគ្មានព្រំដែន។ អ្វីៗទាំងនេះគឺជារឿងរ៉ាវនៅខាងក្នុង និងជាសេចក្ដីពិតនៃកិច្ចការគ្រប់គ្រងមនុស្ស។ ប៉ុន្តែ អ្វីទាំងអស់នេះគឺតម្រង់ទៅរកសាច់ឈាមរបស់មនុស្ស ហើយព្រួញចម្បាំងទាំងអស់បានតម្រង់ឆ្ពោះទៅសាច់ឈាមរបស់មនុស្ស (ចំពោះមនុស្សដែលគ្មានទោស)។ អ្វីទាំងអស់នេះគឺដើម្បីជាប្រយោជន៍ដល់សិរីរុងរឿង និងទីបន្ទាល់របស់ទ្រង់ ព្រមទាំងការគ្រប់គ្រងរបស់ទ្រង់។ នេះគឺដោយសារតែកិច្ចការរបស់ទ្រង់មិនមែនសម្រាប់តែប្រយោជន៍របស់មនុស្សជាតិតែមួយមុខនោះទេ ប៉ុន្តែក៏សម្រាប់ផែនការទាំងមូលផង ក៏ដូចជាដើម្បីបំពេញបំណងព្រះហឫទ័យដើមដំបូងរបស់ទ្រង់ នៅពេលដែលទ្រង់បានបង្កើតមនុស្សជាតិ។ ដូច្នេះ មនុស្សប្រហែលកៅសិបភាគរយសុទ្ធតែឆ្លងកាត់ការរងទុក្ខ និងទុក្ខវេទនាក្នុងអគ្គី ហើយមនុស្សតិចតួច ឬមិនមានសូម្បីតែម្នាក់ដែលទទួលបានថ្ងៃដែលជាទីគាប់ចិត្ត និងថ្ងៃដែលរីករាយ។ មានមនុស្សតិចណាស់ដែលអាចសប្បាយរីករាយក្នុងពេលវេលាជាសាច់ឈាម ដែលជាការចំណាយពេលវេលាដ៏ស្រស់បំព្រងជាមួយព្រះជាម្ចាស់។ សាច់ឈាមគឺមានភាពស្មោគគ្រោគ ដូច្នេះអ្វីដែលសាច់ឈាមរបស់មនុស្សមើលឃើញ ឬពេញចិត្ត គឺគ្មានអ្វីក្រៅពីការវាយផ្ចាលរបស់ព្រះជាម្ចាស់ ដែលមនុស្សយល់ថាមិនពេញចិត្ត ហាក់ដូចជាមានបញ្ញាញាណមិនគ្រប់គ្រាន់។ នេះគឺដោយសារតែព្រះជាម្ចាស់នឹងបង្ហាញឲ្យឃើញនូវនិស្ស័យដ៏សុចរិតរបស់ទ្រង់ ដែលមនុស្សមិនពេញចិត្ត មិនលើកលែងចំពោះការប្រមាថរបស់មនុស្ស និងស្អប់ខ្ពើមចំពោះសត្រូវ។ ព្រះជាម្ចាស់បង្ហាញនិស្ស័យរបស់ទ្រង់ដោយបើកចំហតាមមធ្យោបាយណាដែលចាំបាច់ ដោយការបញ្ចប់កិច្ចការនៃការធ្វើចម្បាំងអស់រយៈពេលប្រាំមួយពាន់ឆ្នាំរបស់ទ្រង់ជាមួយសាតាំង ជាកិច្ចការនៃសេចក្តីសង្គ្រោះរបស់មនុស្សជាតិទាំងអស់ និងការបំផ្លាញរបស់សាតាំងពីបុរាណមក!

ដកស្រង់ពី «គោលបំណងនៃការគ្រប់គ្រងមនុស្សជាតិ» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

មនុស្សមិនអាចផ្លាស់ប្ដូរនិស្ស័យរបស់ខ្លួនឡើយ ពួកគេត្រូវតែឆ្លងកាត់ការជំនុំជម្រះ និងការវាយផ្ចាល ព្រមទាំងរងការឈឺចាប់ និងការបន្សុទ្ធ ដោយព្រះបន្ទូលរបស់ព្រះជាម្ចាស់ ឬត្រូវដោះស្រាយជាមួយ ការលត់ដំ និងលួសកាត់ដោយព្រះន្ទូលរបស់ទ្រង់។ បែបនេះ ទើបពួកគេទទួលបានការស្ដាប់បង្គាប់ និងភាពស្មោះត្រង់ចំពោះព្រះជាម្ចាស់ ហើយឈប់ធ្វើសម្រាប់ព្រះអង្គដើម្បីតែបង្គ្រប់កិច្ចទៀតហើយ។ និស្ស័យរបស់មនុស្សផ្លាស់ប្ដូរបានដោយឆ្លងកាត់ការបន្សុទ្ធពីព្រះបន្ទូលរបស់ព្រះជាម្ចាស់។ មានតែតាមរយៈការបង្ហាញឲ្យឃើញ ការជំនុំជម្រះ ការលត់ដំ និងការដោះស្រាយនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់ប៉ុណ្ណោះដែលពួកគេនឹងមិនហ៊ានប្រព្រឹត្ដទាំងប្រញ៉ាប់ប្រញ៉ាល់ទៀត ប៉ុន្ដែផ្ទុយទៅវិញ ពួកគេនឹងមានភាពនឹងនរ និងស្ងៀមស្ងាត់វិញ។ ចំណុចសំខាន់បំផុតគឺ ពួកគេអាចចុះចូលនឹងព្រះបន្ទូលបច្ចុប្បន្នរបស់ព្រះជាម្ចាស់ និងចុះចូលចំពោះកិច្ចការរបស់ព្រះអង្គផង ហើយបើទោះបីជាវាមិនស៊ីសង្វាក់នឹងការយល់ឃើញរបស់មនុស្សក្ដី ក៏ពួកគេអាចទុកការយល់ឃើញនេះចោលមួយឡែក ហើយបែរមកមានចិត្ដចុះចូលនឹងទ្រង់វិញ។

ដកស្រង់ពី «មនុស្សដែលបានផ្លាស់ប្ដូរនិស្ស័យ គឺជាអ្នកដែលបានចូលទៅក្នុងភាពពិតនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ប្រសិនបើអ្នកប្រាថ្នាចង់ត្រូវបានបន្សុទ្ធចេញពីភាពពុករលួយ ហើយឆ្លងកាត់ការផ្លាស់ប្តូររនៅក្នុងនិស្ស័យជីវិតរបស់អ្នក នោះអ្នកត្រូវតែមានសេចក្តីស្រលាញ់ចំពោះសេក្តីពិត និងសមត្ថភាពក្នុងការទទួលយកនូវសេចក្ដីពិត។ តើវាមានអត្ថន័យយ៉ាងដូចម្តេច ក្នុងការទទួលយកសេចក្តីពិត? ការទទួលយកសេចក្តីពិតគឺចង្អុលបង្ហាញឱ្យឃើញថា មិនថាអ្នកមាននិស្ស័យពុករលួយប្រភេទណា ឬក៏ថ្នាំពុលរបស់ សត្វនាគដ៏ធំសម្បុរក្រហមនៅក្នុងធម្មជាតិរបស់អ្នកខ្លាំងប៉ុនណា អ្នកទទួលស្គាល់វា នៅពេលដែលវាត្រូវបានបើកសម្តែងឱ្យឃើញដោយព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយចុះចូលនឹងព្រះបន្ទូលទាំងនេះ។ អ្នកទទួលយកដោយគ្មានលក្ខខណ្ឌ ដោយគ្មានការដោះសារ ឬព្យាយាមរើស ហើយសម្រេចយកឡើយ ហើយអ្នកស្គាល់ខ្លួនអ្នកឯងដោយ អាស្រ័យទៅលើអ្វីដែលព្រះទ្រង់មានបន្ទូល។ នេះគឺជាអត្ថន័យនៃការទទួលយកព្រះបន្ទូលរបស់ព្រះជាម្ចាស់។ មិនថាអ្វីដែលទ្រង់មានបន្ទូល មិនថាព្រះសូរសៀងរបស់ទ្រង់ចាក់ទម្លុះបេះដូងអ្នកខ្លាំងប៉ុនណា ហើយមិនថាព្រះបន្ទូលអ្វីដែលទ្រង់ប្រើក៏ដោយ អ្នកអាចទទួលយកឱ្យតែពាក្យដែលទ្រង់មានបន្ទូលជាសេចក្តីពិត ហើយអ្នកអាចទទួលស្គាល់បន្ទូល ឱ្យតែព្រះបន្ទូលទាំងនោះស្របនឹងភាពពិតជាក់ស្ដែង។ អ្នកអាចចុះចូលជាមួយនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់ មិនថាអ្នកយល់ពីវាបានជ្រាលជ្រៅប៉ុនណា ហើយទទួលយក និងចុះចូលទៅនឹងពន្លឺដែលត្រូវបានបើកសម្ដែងដោយព្រះវិញ្ញាណដ៏វិសុទ្ធ ហើយនិងរួមប្រកបជាមួយបងប្អូនប្រុសស្រីរបស់អ្នក។ នៅពេលដែលមនុស្សដេញតាមសេចក្តីពិតទៅដល់ចំណុចណាមួយនោះ គេអាចទទួលបានសេចក្តីពិត ហើយសម្រេចបានការផ្លាស់ប្រែនៃនិស្ស័យរបស់គេ។ សូម្បីតែអស់អ្នកដែលមិនស្រលាញ់សេចក្តីពិត ដែលអាចជាពូជពង្សរបស់មនុស្ស នៅពេលដែលនិយាយដល់សេចក្តីពិត ពួកគេគឺដូចជាភ័ន្តច្រឡំ ហើយពួកគេមិនបានចាត់ទុកវាថាជារឿងសំខាន់ខ្លាំងឡើយ។ ថ្វីបើពួកគេអាចមានលទ្ធភាពធ្វើការប្រព្រឹត្តិអំពើល្អមួយចំនួនតូចក្ដី និងអាចលះបង់ខ្លួនឯងសម្រាប់ព្រះជាម្ចាស់ ព្រមទាំងអាចមានសមត្ថភាពលះបង់ក្ដី ក៏ពួកគេមិនអាចសម្រេចនូវការផ្លាស់ប្ដូរនិស្ស័យបានឡើយ។

ដកស្រង់ពី «របៀបស្គាល់ពីធម្មជាតិរបស់មនុស្ស» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ

នៅពេលដែលទទួលបានការជំនុំជម្រះនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ពួកយើងមិនត្រូវខ្លាចការរងទុក្ខឡើយ ហើយពួកយើងក៏មិនគួរភ័យខ្លាចការឈឺចាប់ដែរ ហើយ ពួកយើងរឹតតែមិនគួរភ័យខ្លាចថា ព្រះបន្ទូលរបស់ព្រះជាម្ចាស់នឹងចាក់ទម្លុះបេះដូងរបស់ពួកយើងឡើយ។ ពួកយើងគួរតែអានឱ្យកាន់តែច្រើននូវព្រះសូរសៀងរបស់ទ្រង់ អំពីវិធីដែលទ្រង់ជំនុំជម្រះ និងវាយផ្ចាលពួកយើង ព្រមទាំងបើកបង្ហាញសារជាតិពុករលួយរបស់ពួកយើង។ ពួកយើងត្រូវតែអានព្រះសូរសៀងទាំងនេះ ហើយប្រៀបធៀបខ្លួនឯងជាមួយព្រះសូរសៀងទាំងនេះឱ្យកាន់តែច្រើន។ មិនត្រូវប្រៀបធៀបអ្នកដទៃជាមួយព្រះសូរសៀងទាំងនេះទេ ពួកយើងត្រូវតែប្រៀបធៀបខ្លួនយើងទៅនឹងពួកវា។ ពួកយើងមិនខ្វះអ្វីមួយក្នុងចំណោមអ្វីៗទាំងនេះទេ។ ពួកយើងទាំងអស់អាចស្របទៅតាមពួកវា។ ប្រសិនបើអ្នកមិនជឿវាទេ ចូរចេញទៅយកបទពិសោធន៍អំពីវាដោយខ្លួនឯង។ បន្ទាប់ពីអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ មនុស្សមួយចំនួនមិនអាចប្រើប្រាស់ព្រះបន្ទូលនោះចំពោះខ្លួនឯងឡើយ។ ពួកគេគិតថា ផ្នែកនានានៃព្រះបន្ទូលទាំងនេះ គឺមិនមែននិយាយអំពីពួកគេទេ ប៉ុន្តែផ្ទុយទៅវិញគឺនិយាយអំពីមនុស្សដទៃ។ ឧទាហរណ៍ នៅពេលដែលព្រះជាម្ចាស់បើកបង្ហាញមនុស្សជាស្រីចិត្តចើក និងស្រីពេស្យា នោះបងប្អូននារីមួយចំនួនមានអារម្មណ៍ថា ដោយសារតែពួកគេស្មោះត្រង់ដោយគ្មានប្រព្រឹត្តខុសឆ្គងចំពោះស្វាមីរបស់ពួកគេ នោះព្រះបន្ទូលបែបនេះ មិនពាក់ព័ន្ធនឹងពួកគេទេ។ បងប្អូននារីមួយចំនួនមានអារម្មណ៍ថា ដោយសារតែពួកគេមិនទាន់រៀបការ ហើយមិនធ្លាប់មានទំនាក់ទំនងផ្លូវភេទ នោះព្រះបន្ទូលបែបនេះ ក៏មិនមែនចែងអំពីពួកគេដែរ។ បងប្អូនបុរសៗមួយចំនួនមានអារម្មណ៍ថា ព្រះបន្ទូលទាំងនេះគ្រាន់តែសំដៅលើនារីប៉ុណ្ណោះ ហើយមិនពាក់ព័ន្ធនឹងពួកគេទេ។ មនុស្សមួយចំនួនជឿថា ព្រះបន្ទូលបែបនេះរបស់ព្រះជាម្ចាស់ គឺស្ដាប់ទៅមិនពេញចិត្តសោះ ហើយបដិសេធមិនទទួលយកព្រះបន្ទូលទាំងនោះ។ ក៏មានមនុស្សដែលនិយាយថា នៅក្នុងការឧបមាមួយចំនួន ព្រះបន្ទូលរបស់ព្រះជាម្ចាស់គឺខុស។ តើនេះគឺជាឥរិយាបថត្រឹមត្រូវទេ ចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់? មនុស្សមិនអាចឆ្លុះបញ្ចាំងខ្លួនឯង ដោយផ្អែកលើព្រះបន្ទូលរបស់ព្រះជាម្ចាស់បានទេ។ នៅទីនេះ «ស្រីចិត្តចើក» និង «ស្រីពេស្យា» សំដៅទៅលើសេចក្ដីពុករលួយនៃភាពមិនរើសមុខរបស់មនុស្ស។ មិនថាបុរស ឬស្រ្តី អ្នករៀបការរួច ឬមិនទាន់រៀបការទេ គឺគ្រប់គ្នាមានសេចក្ដីពុករលួយនៃភាពមិនរើសមុខ ដូច្នេះ តើវាមិនពាក់ព័ន្ធនឹងអ្នកដូចម្ដេចទៅ? ព្រះបន្ទូលរបស់ព្រះជាម្ចាស់បើកបង្ហាញនិស្ស័យពុករលួយរបស់មនុស្ស។ មិនថាប្រុស ឬស្រីទេ កម្រិតនៃសេចក្ដីពុករលួយរបស់មនុស្សម្នាក់គឺដូចគ្នា។ តើនេះមិនមែនជាតថភាពទេឬ? មុនពេលដែលធ្វើអ្វីមួយផ្សេងទៀត ពួកយើងត្រូវតែដឹងថា ពួកយើងត្រូវតែទទួលយកព្រះបន្ទូលគ្រប់ពាក្យដែលព្រះជាម្ចាស់មានបន្ទូល មិនថាព្រះសូរសៀងទាំងនេះ ស្តាប់ទៅពេញចិត្ត ឬអត់ ហើយមិនថាពួកវាផ្ដល់អារម្មណ៍កាន់តែល្វីងជូរចត់ឱ្យយើង ឬអារម្មណ៍ផ្អែមល្ហែមឱ្យយើងនោះទេ។ បែបនេះ គឺជាឥរិយាបថដែលពួកយើងគួរតែមានចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់។ តើនេះគឺជាឥរិយាបថប្រភេទណា? តើវាគឺជាឥរិយាបថល្អ ឥរិយាបថអត់ធ្មត់ ឬជាឥរិយាបថនៃការឱបក្រសោបការរងទុក្ខវេទនា? ខ្ញុំប្រាប់អ្នករាល់គ្នាទៅចុះថា វាមិនមែនឥរិយាបថណាមួយខាងលើនេះទេ។ នៅក្នុងសេចក្ដីជំនឿរបស់ពួកយើង ពួកយើងត្រូវតែរក្សាដោយជំហរយ៉ាងមាំថា ព្រះបន្ទូលរបស់ព្រះជាម្ចាស់គឺជាសេចក្ដីពិត។ ដោយសារព្រះបន្ទូលគឺពិតជាសេចក្ដីពិត នោះពួកយើងគួរតែទទួលយកព្រះបន្ទូលទាំងនោះយ៉ាងសមហេតុផល។ មិនថាពួកយើងអាចទទួលស្គាល់ ឬយល់ព្រមចំពោះបន្ទូលនោះទេ ឥរិយាបថដំបូងរបស់ពួកយើងចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់ គួរតែជាឥរិយាបថនៃការទទួលយកដែលដាច់ខាត។ រាល់ប្រយោគនីមួយៗនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ទាក់ទងទៅនឹងសភាពជាក់លាក់មួយ។ មានន័យថា គ្មានប្រយោគណាមួយនៃព្រះសូរសៀងរបស់ទ្រង់ និយាយអំពីបញ្ញត្តិខាងក្រៅ ឬទម្រង់សាមញ្ញមួយនៃអាកប្បកិរិយានៅក្នុងមនុស្សទេ។ ពួកវាមិនដូច្នោះទេ។ ប្រសិនបើអ្នកមើលឃើញរាល់ប្រយោគនីមួយៗដែលព្រះជាម្ចាស់មានព្រះសូរសៀង និយាយអំពីប្រភេទសាមញ្ញនៃអាកប្បកិរិយារបស់មនុស្ស ឬនិយាយអំពីរូបរាងខាងក្រៅ នោះអ្នកគ្មានការយល់ខាងវិញ្ញាណឡើយ ហើយអ្នកក៏មិនយល់អ្វីជាសេចក្ដីពិតដែរ។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ មានលក្ខណៈជ្រាលជ្រៅ។ តើព្រះបន្ទូលទាំងនោះជ្រាលជ្រៅប៉ុនណា? គ្រប់យ៉ាងដែលព្រះជាម្ចាស់មានបន្ទូល គ្រប់យ៉ាងដែលទ្រង់បើកសម្ដែង គឺបង្ហាញអំពីនិស្ស័យពុករលួយរបស់មនុស្ស និងអំពីអ្វីៗដែលចាក់ឫសគល់យ៉ាងជ្រៅ និងជាសារជាតិនៅក្នុងជីវិតរបស់ពួកគេ។ ពួកវាគឺជារឿងពាក់ព័ន្ធនឹងសារជាតិ មិនមែនជារូបរាងខាងក្រៅឡើយ ហើយជាពិសេស ពួកវាមិនមែនជាអាកប្បកិរិយាខាងក្រៅទេ។ ការសម្លឹងមើលមនុស្សពីរូបរាងខាងក្រៅរបស់ពួកគេ ពួកគេទាំងអស់អាចហាក់ដូចជាធម្មតាទេ។ ដូច្នោះ ហេតុអ្វីបានជាព្រះជាម្ចាស់មានបន្ទូលថា មនុស្សមួយចំនួនគឺជាវិញ្ញាណអាក្រក់ ហើយមនុស្សមួយចំនួនគឺជាវិញ្ញាណស្មោកគ្រោក? នេះគឺជាបញ្ហាដែលអ្នកមើលមិនឃើញ។ ដូច្នេះ អ្នកមិនអាចពឹងផ្អែកលើរូបរាង ឬអ្វីដែលអ្នកឃើញពីខាងក្រៅដើម្បីប្រៀបធៀបនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់ឡើយ។

ដកស្រង់ពី «សារៈសំខាន់នៃការស្វែងរកសេចក្ដីពិត និងផ្លូវនៃការស្វែងរកវា» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ

សរុបសេចក្ដីមក ការដើរតាមមាគ៌ារបស់ពេត្រុសនៅក្នុងសេចក្ដីជំនឿរបស់បុគ្គលម្នាក់ មានន័យថាដើរលើមាគ៌ានៃការដេញតាមសេចក្ដីពិត ដែលមានន័យថាមាគ៌ានៃការស្គាល់ខ្លួនឯងពិតប្រាកដ និងការផ្លាស់ប្ដូរនិស្ស័យរបស់បុគ្គលម្នាក់។ មានតែតាមរយៈការដើរតាមមាគ៌ារបស់ពេត្រុសប៉ុណ្ណោះ ដែលបុគ្គលម្នាក់ស្ថិតនៅលើមាគ៌ានៃការប្រោសឲ្យបានគ្រប់លក្ខណ៍ដោយព្រះជាម្ចាស់។ បុគ្គលម្នាក់ត្រូវតែមានភាពច្បាស់លាស់ អំពីរបៀបដើរតាមមាគ៌ារបស់ពេត្រុស ក៏ដូចជាយកវាទៅអនុវត្ត។ ជាដំបូង បុគ្គលម្នាក់ត្រូវតែទុកទៅម្ខាងនូវចេតនាផ្ទាល់ខ្លួន ការដេញតាមមិនត្រឹមត្រូវ និងសូម្បីតែគ្រួសារ ព្រមទាំងអ្វីៗទាំងអស់ខាងសាច់ឈាមរបស់គេ។ បុគ្គលម្នាក់ត្រូវតែមានភក្ដីភាពស្មោះអស់ពីចិត្ត ពោលគឺបុគ្គលម្នាក់ត្រូវតែមានភក្ដីភាពទាំងស្រុងចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់ ផ្ដោតលើការហូប និងការផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ ផ្ចង់អារម្មណ៍លើការស្វែងរកសេចក្ដីពិត និងស្វែងរកបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់នៅក្នុងព្រះបន្ទូលរបស់ទ្រង់ ព្រមទាំងព្យាយាមយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ក្នុងគ្រប់អ្វីៗទាំងអស់។ នេះគឺជាវិធីសាស្ដ្រគ្រឹះ និងសំខាន់បំផុតនៃការអនុវត្ត។ នេះគឺជាអ្វីដែលពេត្រុសបានធ្វើក្រោយពេលមើលឃើញព្រះយេស៊ូវ ហើយមានតែតាមរយៈការអនុវត្តតាមវិធីនេះប៉ុណ្ណោះ ដែលបុគ្គលម្នាក់អាចសម្រេចបានលទ្ធផលដ៏ល្អបំផុត។ ភក្ដីភាពស្មោះអស់ពីចិត្តចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់ ជាចម្បងទាក់ទងនឹងការស្វែងរកសេចក្ដីពិត ស្វែងរកបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់នៅក្នុងព្រះបន្ទូលរបស់ទ្រង់ ផ្ដោតលើការស្វែងយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងការយល់ដឹង ព្រមទាំងការទទួលបានសេចក្ដីពិតជាច្រើនទៀតពីព្រះបន្ទូលរបស់ព្រះជាម្ចាស់។ នៅពេលអានព្រះបន្ទូលរបស់ទ្រង់ ពេត្រុសមិនបានផ្ដោតលើការយល់ដឹងពីគោលលទ្ធិនោះទេ ហើយគាត់រឺតតែមិនបានផ្ដោតលើការទទួលបានចំណេះដឹងផ្នែកទេវសាស្ដ្រទៅទៀត ផ្ទុយទៅវិញ គាត់បានផ្ចង់អារម្មណ៍ទៅលើការយល់ដឹងពីសេចក្ដីពិត និងការស្វែងយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ក៏ដូចជាការសម្រេចឲ្យបាននូវការយល់ដឹងអំពីនិស្ស័យរបស់ទ្រង់ និងភាពគួរឲ្យស្រលាញ់របស់ទ្រង់។ ពេត្រុសក៏បានព្យាយាមស្វែងយល់ពីសភាពពុករលួយផ្សេងៗរបស់មនុស្សចេញពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ក៏ដូចជាធម្មជាតិពុករលួយ និងភាពខ្វះចន្លោះជាក់ស្ដែងរបស់មនុស្សដែរ ដូច្នេះហើយទើបមានការបំពេញតាមគ្រប់ទិដ្ឋភាពនៃសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ចំពោះមនុស្ស ដើម្បីផ្គាប់ព្រះហឫទ័យទ្រង់។ ពេត្រុសមានការអនុវត្តត្រឹមត្រូវជាច្រើនដែលប្រកាន់ខ្ជាប់តាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយនេះជាអ្វីដែលស្របតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់បំផុត ហើយវាគឺជាវិធីដ៏ល្អបំផុតដែលបុគ្គលម្នាក់អាចសហការបាន ខណៈពេលកំពុងមានបទពិសោធន៍នឹងកិច្ចការរបស់ព្រះជាម្ចាស់។ នៅពេលដែលឆ្លងកាត់ការល្បងលរាប់រយមកពីព្រះជាម្ចាស់ ពេត្រុសបានពិនិត្យមើលខ្លួនឯងយ៉ាងតឹងរ៉ឹងធៀបនឹងព្រះបន្ទូលអំពីការជំនុំជម្រះរបស់ព្រះជាម្ចាស់ចំពោះមនុស្ស ព្រះបន្ទូលទាំងអស់អំពីការបើកសម្ដែងរបស់ព្រះជាម្ចាស់ដល់មនុស្ស និងបានព្យាយាមស្វែងយល់ពីអត្ថន័យនៃព្រះបន្ទូលទាំងនោះ។ គាត់បានព្យាយាមដោយស្មោះអស់ពីចិត្តដើម្បីសញ្ជឹងគិត និងទន្ទេញព្រះបន្ទូលគ្រប់ម៉ាត់ដែលព្រះយេស៊ូវបានមានបន្ទូលទៅកាន់គាត់ ព្រមទាំងសម្រេចបានលទ្ធផលយ៉ាងល្អ។ តាមរយៈការអនុវត្តរបៀបនេះ គាត់អាចសម្រេចការយល់ដឹងមួយអំពីខ្លួនឯងចេញពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយគាត់មិនត្រឹមតែបានយល់ពីសភាពពុករលួយផ្សេងៗរបស់មនុស្សប៉ុណ្ណោះទេ ប៉ុន្ដែគាត់ក៏បានយល់អំពីសារជាតិ ធម្មជាតិ និងភាពខ្វះចន្លោះផ្សេងៗរបស់មនុស្សដែរ។ នេះហើយជាអត្ថន័យនៃការយល់ដឹងពីខ្លួនឯងពិតប្រាកដ។ ចេញពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ពេត្រុសមិនត្រឹមតែសម្រេចបាននូវការយល់ដឹងមួយពិតប្រាកដអំពីខ្លួនឯងប៉ុណ្ណោះទេ ប៉ុន្ដែតាមរយៈអ្វីៗដែលបានសម្ដែងចេញនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដូចជានិស្ស័យដ៏សុចរិតរបស់ព្រះជាម្ចាស់ កម្មសិទ្ធិ និងលក្ខណៈរបស់ទ្រង់ បំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ចំពោះកិច្ចការរបស់ទ្រង់ និងការទាមទាររបស់ទ្រង់ចំពោះមនុស្សជាតិជាដើម គឺតាមរយៈព្រះបន្ទូលទាំងនេះហើយដែលគាត់បានស្គាល់ព្រះជាម្ចាស់យ៉ាងពេញខ្នាត។ គាត់បានស្គាល់និស្ស័យរបស់ព្រះជាម្ចាស់ និងសារជាតិរបស់ទ្រង់ គាត់បានស្គាល់ និងយល់ពីអ្វីដែលជាកម្មសិទ្ធិ និងលក្ខណៈរបស់ព្រះជាម្ចាស់ ក៏ដូចជាភាពគួរឲ្យស្រលាញ់របស់ព្រះជាម្ចាស់ និងការទាមទាររបស់ទ្រង់ចំពោះមនុស្សដែរ។ ទោះបីជាកាលនោះ ព្រះជាម្ចាស់មិនបានមានបន្ទូលច្រើនដូចដែលទ្រង់មានបន្ទូលនៅសព្វថ្ងៃនេះក៏ដោយ ក៏លទ្ធផលនៅក្នុងទិដ្ឋភាពទាំងនេះបានសម្រេចនៅក្នុងពេតុ្រសដែរ។ នេះគឺជារឿងមួយដ៏កម្រ និងមានតម្លៃ។ ពេត្រុសបានឆ្លងកាត់ការល្បងលរាប់រយជំពូក ប៉ុន្ដែមិនបានរងទុក្ខដោយឥតប្រយោជន៍នោះទេ។ គាត់មិនត្រឹមតែបានយល់ពីខ្លួនឯងចេញពីព្រះបន្ទូល និងកិច្ចការរបស់ព្រះជាម្ចាស់ប៉ុណ្ណោះទេ ប៉ុន្ដែគាត់ក៏បានស្គាល់ព្រះជាម្ចាស់ដែរ។ បន្ថែមលើនេះទៀត គាត់បានផ្ដោតជាពិសេសទៅលើសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ចំពោះមនុស្សជាតិនៅក្នុងព្រះបន្ទូលរបស់ទ្រង់។ មិនថាក្នុងទិដ្ឋភាពបែបណានោះទេ ឲ្យតែមនុស្សគួរផ្គាប់ព្រះហឫទ័យព្រះជាម្ចាស់ដើម្បីឲ្យស្របតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ គឺពេត្រុសបានខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងទិដ្ឋភាពទាំងនេះ និងសម្រេចបាននូវភាពច្បាស់លាស់ពេញលេញ ហើយការនេះពិតជាមានប្រយោជន៍ខ្លាំងណាស់ចំពោះច្រកចូលរបស់គាត់។ មិនថាព្រះជាម្ចាស់មានបន្ទូលអ្វីក៏ដោយ ដរាបណាព្រះបន្ទូលទាំងនោះអាចក្លាយជាជីវិត និងជាសេចក្ដីពិត នោះពេត្រុសអាចឆ្លាក់វានៅក្នុងដួងចិត្ដរបស់គាត់ ដើម្បីសញ្ជឹងគិត និងសរសើរពីព្រះបន្ទូលទាំងនោះជារឿយៗ។ ក្រោយពេលស្ដាប់ឮព្រះបន្ទូលរបស់ព្រះយេស៊ូវហើយ គាត់អាចយកព្រះបន្ទូលទាំងនោះចូលទៅក្នុងដួងចិត្ត ដែលបង្ហាញថា គាត់បានផ្ដោតជាពិសេសទៅលើព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយគាត់ពិតជាសម្រេចបានលទ្ធផលនៅទីបញ្ចប់។ មានន័យថា គាត់អាចយកព្រះបន្ទូលរបស់ព្រះជាម្ចាស់ទៅអនុវត្តដោយសេរី អនុវត្តសេចក្ដីពិតយ៉ាងត្រឹមត្រូវ និងស្របតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ធ្វើសកម្មភាពស្របតាមចេតនារបស់ព្រះជាម្ចាស់ និងលះបង់ចោលគំនិត និងការស្រមើស្រមៃផ្ទាល់ខ្លួនរបស់គាត់។ តាមរបៀបនេះ ពេត្រុសបានចូលទៅក្នុងភាពពិតនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់។

ដកស្រង់ពី «របៀបដើរតាមមាគ៌ារបស់ពេត្រុស» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ

បើអ្នកជឿលើអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ នោះអ្នកក៏ត្រូវជឿដែរថា រាល់ហេតុការណ៍ប្រចាំថ្ងៃ មិនថាល្អឬអាក្រក់ឡើយ វាមិនមែនកើតឡើងដោយចៃដន្យទេ។ ការនេះមិនមែនមានន័យថា នរណាម្នាក់កំពុងតែមានចេតនាធ្វើបាបអ្នក ឬដាក់អ្នកជាផ្ទាំងស៊ីបនោះឡើយ។ ការទាំងអស់នេះត្រូវបានចាត់ចែងដោយព្រះជាម្ចាស់។ ហេតុអ្វីបានជាព្រះជាម្ចាស់ចាត់ចែងរឿងរ៉ាវទាំងអស់នេះ? គឺមិនមែនដើម្បីបើកសម្ដែងថាអ្នកជានរណា ឬលាតត្រដាងអ្នកនោះឡើយ។ ការលាតត្រដាងអ្នកមិនមែនជាគោលដៅចុងក្រោយទេ។ គោលដៅគឺដើម្បីប្រោសអ្នកឲ្យគ្រប់លក្ខណ៍ និងសង្គ្រោះអ្នក។ តើព្រះជាម្ចាស់ធ្វើកិច្ចការនេះដោយរបៀបណា? ព្រះអង្គចាប់ផ្ដើម ដោយធ្វើឲ្យអ្នកដឹងអំពីនិស្ស័យដ៏ពុករលួយរបស់អ្នក ដឹងអំពីធម្មជាតិ និងសារជាតិរបស់អ្នក ដឹងអំពីចន្លោះប្រហោង ព្រមទាំងដឹងអំពីអ្វីដែលអ្នកខ្វះខាត។ មានតែតាមរយៈការស្គាល់រឿងទាំងនេះ និងការមានការយល់ដឹងច្បាស់លាស់អំពីការទាំងនេះទេ ទើបអ្នកអាចដេញតាមសេចក្តីពិត ហើយបន្ដិចម្ដងៗ អ្នកអាចកម្ចាត់ចោលនិស្ស័យដ៏ពុករលួយរបស់អ្នកបាន។ នេះគឺជាព្រះជាម្ចាស់ដែលកំពុងប្រទានឱកាសមួយដល់អ្នក។ អ្នកត្រូវតែដឹងពីរបៀបឆក់យកឱកាសនេះ ហើយអ្នកមិនគួរតតាំងប្រឆាំងនឹងព្រះជាម្ចាស់ឡើយ។ ជាក់ស្ដែង នៅពេលដែលត្រូវបានប្រឈមជាមួយមនុស្ស រឿងរ៉ាវ និងវត្ថុដែលព្រះជាម្ចាស់ចាត់ចែងជុំវិញអ្នក ចូរកុំមានអារម្មណ៍ថា អ្វីៗដែលកើតឡើងនោះមិនស្របតាមការប៉ងប្រាថ្នារបស់អ្នកឡើយ។ កុំប្រាថ្នាចង់គេចវេះពីស្ថានភាពទាំងនោះ ឬតែងតែស្ដីបន្ទោស និងយល់ច្រឡំចំពោះព្រះជាម្ចាស់នោះឡើយ។ បើអ្នកកំពុងតែធ្វើបែបនេះ នោះអ្នកមិនមែនកំពុងដកពិសោធន៍កិច្ចការរបស់ព្រះជាម្ចាស់ឡើយ ហើយវាក៏នឹងពិបាកសម្រាប់អ្នកក្នុងការចូលទៅក្នុងតថភាពនៃសេចក្តីពិតដែរ។ រាល់ហេតុការណ៍ដែលអ្នកជួបប្រទះ ហើយអ្នកមិនយល់ទាំងស្រុង នៅពេលដែលទុក្ខលំបាកមួយលេចឡើង អ្នកត្រូវតែរៀនចុះចូល។ អ្នកគួរតែចាប់ផ្ដើម ដោយចូលទៅចំពោះព្រះជាម្ចាស់ និងអធិស្ឋានកាន់តែច្រើន។ ដោយធ្វើបែបនេះ មុនពេលអ្នកដឹងខ្លួន ការផ្លាស់ប្ដូរមួយនឹងកើតឡើងនៅក្នុងសភាពខាងក្នុងរបស់អ្នក ហើយអ្នកនឹងអាចស្វែងរកសេចក្តីពិត ដើម្បីដោះស្រាយបញ្ហារបស់អ្នកមិនខាន។ បើដូច្នេះ អ្នកនឹងអាចដកពិសោធន៍កិច្ចការរបស់ព្រះជាម្ចាស់។ នៅពេលដែលការនេះកើតឡើង តថភាពនៃសេចក្តីពិតនឹងត្រូវបានធ្វើការនៅក្នុងអ្នក ហើយនេះជារបៀបដែលអ្នកនឹងវិវឌ្ឍទៅមុខ និងទទួលបានការបំផ្លាស់បំប្រែនៃសភាពជីវិតរបស់អ្នក។ នៅពេលដែលអ្នកទទួលបានការផ្លាស់ប្ដូរ និងតថភាពនៃសេចក្តីពិតនេះ នោះអ្នកនឹងមានកម្ពស់ ហើយជាមួយនឹងកម្ពស់នេះ ក៏កើតមានជាជីវិតដែរ។ បើមនុស្សម្នាក់តែងតែរស់នៅផ្អែកលើនិស្ស័យដ៏ពុករលួយបែបសាតាំង នោះមិនថាពួកគេមានអារម្មណ៍រំជើបរំជួល ឬថាមពលច្រើនកម្រិតណាឡើយ ពួកគេនៅតែមិនអាចត្រូវបានចាត់ទុកថាមានកម្ពស់ ឬជីវិតឡើយ។

ដកស្រង់ពី «ដើម្បីទទួលបានសេចក្តីពិត អ្នកត្រូវតែរៀនពីមនុស្ស ពីរឿងរ៉ាវ និងវត្ថុជុំវិញអ្នក» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ

និស្ស័យពុករលួយរបស់មនុស្សលាក់កប់នៅក្នុងការគិតនិងគំនិតគ្រប់យ៉ាងរបស់ពួកគេ នៅក្នុងហេតុផងដែលពួកគេធ្វើគ្រប់សកម្មភាព។ វាលាក់បាំងនៅក្នុងទស្សនៈអំពីគ្រប់យ៉ាងដែលមនុស្សមានអំពីអ្វីគ្រប់យ៉ាង និងមាននៅក្នុងគ្រប់ទស្សនៈ គំនិត ការយល់ដឹង ទស្សនៈយល់ឃើញ និងចំណង់ទាំងអស់ ដែលពួកគេមាននៅក្នុងវិធីសាស្រ្តដោះស្រាយរាល់កិច្ចការដែលព្រះជាម្ចាស់បំពេញ។ និស្ស័យនេះត្រូវបានលាក់កប់នៅក្នុងប្រការទាំងនេះ។ ហើយតើព្រះជាម្ចាស់ធ្វើអ្វីខ្លះ? តើព្រះជាម្ចាស់ដោះស្រាយចំណុចទាំងអស់នេះរបស់មនុស្សដោយរបៀបណា? ទ្រង់រៀបចំមជ្ឈដ្ឋានដើម្បីបើកសម្ដែងឲ្យឃើញពីអ្នក។ ទ្រង់នឹងមិនគ្រាន់តែបើកសម្ដែងឲ្យឃើញពីអ្នកប៉ុណ្ណោះទេ ប៉ុន្តែទ្រង់ក៏នឹងជំនុំជម្រះអ្នកផងដែរ។ នៅពេលអ្នកបើកសម្ដែងពីនិស្ស័យពុករលួយរបស់អ្នក នៅពេលអ្នកមានការគិត និងគំនិតដែលបដិសេធទ្រង់ នៅពេលអ្នកមានសភាព និងទស្សនៈដែលជំទាស់នឹងព្រះជាម្ចាស់ នៅពេលអ្នកមានសភាពដែលអ្នកយល់ខុសលើព្រះជាម្ចាស់ ឬទទឺងទាស់និងប្រឆាំងនឹងទ្រង់ ព្រះជាម្ចាស់នឹងស្ដីបន្ទោសដល់អ្នក ជំនុំជម្រះអ្នក និងវាយផ្ចាលអ្នក ហើយពេលខ្លះ ក៏ទ្រង់នឹងដាក់ទោសអ្នក និងប្រៀនប្រដៅអ្នកផងដែរ។ តើការប្រៀនប្រដៅនិងការស្ដីបន្ទោសដល់អ្នកមានគោលបំណងអ្វី? គឺដើម្បីឲ្យអ្នកយល់ថា អ្វីដែលអ្នកគិត គឺជាសញ្ញាណរបស់មនុស្ស ហើយសញ្ញាណទាំងនោះមិនត្រឹមត្រូវទេ។ ការជំរុញចិត្តរបស់អ្នក កើតចេញពីសាតាំង កើតចេញពីបំណងរបស់មនុស្ស ពុំតំណាងឲ្យព្រះជាម្ចាស់ ពុំស្របតាមព្រះជាម្ចាស់ ពុំអាចផ្គាប់តាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់បាន គួរឲ្យព្រះជាម្ចាស់ខ្ពើមរអើមនិងគួរឲ្យស្អប់ ធ្វើឲ្យទ្រង់មានសេចក្ដីក្រោធ និងសូម្បីតែបង្កើតឲ្យមានការដាក់បណ្ដាសាពីទ្រង់ទៀតផង។ បន្ទាប់ពីបានដឹងអំពីចំណុចនេះហើយ អ្នកអាចធ្វើការផ្លាស់ប្ដូរការជំរុញចិត្តរបស់អ្នកបាន។ ហើយតើការជំរុញចិត្តនោះត្រូវផ្លាស់ប្ដូរយ៉ាងដូចម្ដេច? ដំបូងបង្អស់ អ្នកត្រូវចុះចូលតាមវិធីដែលព្រះជាម្ចាស់ធ្វើដាក់អ្នក និងចុះចូលចំពោះមជ្ឈដ្ឋាននិងមនុស្ស បញ្ហា និងអ្វីដែលទ្រង់កំណត់ឲ្យអ្នក។ មិនត្រូវរកចាប់កំហុស មិនត្រូវមានលេសដោះសាតាមចិត្តចង់ និងមិនត្រូវគេចវេសពីការទទួលខុសត្រូវរបស់អ្នកឡើយ។ ទីពីរ ត្រូវស្វែងរកសេចក្ដីពិតដែលមនុស្សគួរអនុវត្ត និងចូលទៅក្នុងសេចក្ដីពិតនេះ នៅពេលព្រះជាម្ចាស់បំពេញកិច្ចការអ្វីដែលទ្រង់បំពេញ។ ព្រះជាម្ចាស់ត្រាស់បង្គាប់ឲ្យអ្នកយល់ដឹងអំពីចំណុចនេះ។ ទ្រង់ចង់ឲ្យអ្នកទទួលស្គាល់នូវនិស្ស័យពុករលួយ និងសារជាតិរបស់សាតាំង ដើម្បីឲ្យអ្នកអាចចុះចូលនឹងមជ្ឈដ្ឋានដែលទ្រង់រៀបចំសម្រាប់អ្នក និងចុងក្រោយ ដើម្បីឲ្យអ្នកអាចអនុវត្តអ្វីដែលទ្រង់តម្រូវឲ្យអ្នកធ្វើ ស្របទៅតាមបំណងព្រះហឫទ័យរបស់ទ្រង់ និងដើម្បីអាចបំពេញតាមបំណងព្រះហឫទ័យរបស់ទ្រង់បាន។ បន្ទាប់មក អ្នកនឹងបានឆ្លងផុតនូវការសាកល្បងនេះហើយ។

ដកស្រង់ពី «មានតែមនុស្សម្នាក់ស្ដាប់បង្គាប់ដោយពិតប្រាកដទេ ទើបគេមានសេចក្ដីជំនឿដ៏ពិតប្រាកដ» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ

នៅពេលឆ្លងកាត់ការល្បងល វាជារឿងធម្មតាទេដែលមនុស្សនឹងទន់ខ្សោយ ឬមានភាពអវិជ្ជមាននៅក្នុងខ្លួនពួកគេ ឬខ្វះភាពច្បាស់លាស់ទាក់ទងនឹងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ឬខ្វះផ្លូវសម្រាប់ការអនុវត្តរបស់ពួកគេ។ ប៉ុន្តែក្នុងករណីណាក៏ដោយ អ្នកត្រូវតែមានសេចក្ដីជំនឿលើកិច្ចការរបស់ព្រះជាម្ចាស់ ហើយមិនត្រូវបដិសេធព្រះជាម្ចាស់ឡើយ គឺដូចជាយ៉ូបដែរ។ ទោះបីជាយ៉ូបខ្សោយ ហើយពោលពាក្យប្រទេចផ្តាសាដល់ថ្ងៃកំណើតរបស់ខ្លួនក៏ដោយ ក៏គាត់មិនបានប្រកែកទេថា គ្រប់អ្វីទាំងអស់នៅក្នុងជីវិតមនុស្ស គឹត្រូវបានប្រទានអោយដោយព្រះយេហូវ៉ា ហើយថាព្រះយេហូវ៉ាក៏ជាអ្នកដែលយករបស់ទាំងនោះចេញទៅវិញដែរ។ មិនថាគាត់ត្រូវបានល្បងលយ៉ាងដូចម្ដេចក៏ដោយ ក៏គាត់នៅតែរក្សាជំនឿនេះដដែល។ នៅក្នុងបទពិសោធន៍របស់អ្នក មិនថាការបន្សុទ្ធអ្វីក៏ដោយដែលអ្នកឆ្លងកាត់ តាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់ អ្វីដែលព្រះជាម្ចាស់តម្រូវពីមនុស្សទាក់ទងនឹងជំនឿនោះគឺជាសេចក្តីជំនឿរបស់ពួកគេ និងសេចក្ដីស្រឡាញ់របស់ពួកគេចំពោះទ្រង់។ អ្វីដែលទ្រង់ប្រោសឲ្យមានភាពគ្រប់លក្ខណ៍ដោយធ្វើកិច្ចការតាមរបៀបនេះ គឺជំនឿ សេចក្តីស្រឡាញ់ និងសេចក្តីប្រាថ្នារបស់មនុស្ស។ ព្រះជាម្ចាស់ធ្វើកិច្ចការនៃភាពគ្រប់លក្ខណ៍ដល់មនុស្ស ហើយពួកគេមិនអាចមើលឃើញអំពីកិច្ចការនេះ និងមិនអាចមានអារម្មណ៍អំពីកិច្ចការនេះទេ។ ក្នុងកាលៈទេសៈបែបនេះ អ្នកត្រូវតម្រូវឲ្យមានសេចក្ដីជំនឿ។ សេចក្ដីជំនឿរបស់មនុស្សត្រូវបានតម្រូវទុក នៅពេលដែលអ្វីមួយមិនអាចមើលឃើញដោយភ្នែកទទេបាន ហើយអ្នកត្រូវតម្រូវឲ្យមានសេចក្ដីជំនឿ នៅពេលដែលអ្នកមិនអាចបំបាត់ចោលនូវសញ្ញាណផ្ទាល់ខ្លួនរបស់អ្នកបាន។ នៅពេលដែលអ្នកមិនមានភាពច្បាស់លាស់អំពីកិច្ចការរបស់ព្រះជាម្ចាស់ អ្វីដែលអ្នកត្រូវធ្វើ គឺត្រូវមានសេចក្ដីជំនឿ និងប្រកាន់ជំហររឹងមាំ និងធ្វើបន្ទាល់។ នៅពេលដែលយ៉ូបឈានដល់ចំណុចនេះ ព្រះជាម្ចាស់បានលេចមកចំពោះគាត់ ហើយបានមានព្រះបន្ទូលទៅកាន់គាត់។ នោះគឺមានតែចេញពីសេចក្ដីជំនឿរបស់អ្នកប៉ុណ្ណោះ ដែលអ្នកនឹងអាចឃើញព្រះជាម្ចាស់ ហើយនៅពេលអ្នកមានសេចក្ដីជំនឿ នោះព្រះជាម្ចាស់នឹងប្រោសឲ្យអ្នកបានគ្រប់លក្ខណ៍។ បើគ្មានសេចក្ដីជំនឿទេ ទ្រង់មិនអាចធ្វើការនេះបានទេ។ ព្រះជាម្ចាស់នឹងប្រទានដល់អ្នក នូវអ្វីដែលអ្នកសង្ឃឹមថានឹងទទួលបាន។ ប្រសិនបើអ្នកមិនមានសេចក្ដីជំនឿទេ នោះអ្នកមិនអាចទទួលបានភាពគ្រប់លក្ខណ៍ទេ ហើយអ្នកនឹងមិនអាចមើលឃើញពីសកម្មភាពរបស់ព្រះជាម្ចាស់ឡើយ ហើយថែមទាំងមិនអាចឃើញនូវព្រះចេស្ដារបស់ព្រះជាម្ចាស់ទៀតផង។ នៅពេលដែលអ្នកមានសេចក្ដីជំនឿថាអ្នកនឹងឃើញសកម្មភាពរបស់ទ្រង់នៅក្នុងបទពិសោធន៍ជាក់ស្តែងរបស់អ្នក ពេលនោះព្រះជាម្ចាស់នឹងលេចមកចំពោះអ្នក ហើយទ្រង់នឹងបំភ្លឺ និងដឹកនាំអ្នកពីក្នុងជម្រៅចិត្ត។ បើគ្មានសេចក្ដីជំនឿនោះទេ ព្រះជាម្ចាស់នឹងមិនអាចធ្វើការនោះបានឡើយ។ ប្រសិនបើអ្នកបាត់បង់សេចក្ដីសង្ឃឹមលើព្រះជាម្ចាស់ តើអ្នកនឹងមានបទពិសោធន៍ក្នុងកិច្ចការរបស់ទ្រង់យ៉ាងដូចម្តេចបាន? ដូច្នេះ មានតែនៅពេលដែលអ្នកមានសេចក្ដីជំនឿ ហើយអ្នកមិនមានការមន្ទិលសង្ស័យចំពោះព្រះជាម្ចាស់ មានតែនៅពេលអ្នកមានសេចក្ដីជំនឿពិតលើទ្រង់ មិនថាទ្រង់ធ្វើអ្វីក៏ដោយ នោះទ្រង់នឹងបំភ្លឺ និងធ្វើឲ្យអ្នកយល់ជាក់ តាមរយៈបទពិសោធន៍របស់អ្នក ហើយមានតែពេលនោះទេ ដែលអ្នកអាចមើលឃើញសកម្មភាពរបស់ទ្រង់។ រឿងទាំងនេះ ត្រូវបានសម្រេចគ្រប់ទាំងអស់ តាមរយៈសេចក្ដីជំនឿ។ សេចក្ដីជំនឿកើតឡើងតែតាមរយៈការបន្សុទ្ធប៉ុណ្ណោះ ហើយក្នុងករណីដែលគ្មានការបន្សុទ្ធ នោះសេចក្ដីជំនឿមិនអាចរីកលូតលាស់បានទេ។ តើពាក្យថា «សេចក្ដីជំនឿ» សំដៅទៅលើអ្វី? សេចក្ដីជំនឿ គឺជាការជឿដ៏ពិតប្រាកដ និងចិត្តស្មោះត្រង់ ដែលមនុស្សគប្បីមាន នៅពេលដែលពួកគេមិនអាចមើលឃើញ ឬប៉ះអ្វីមួយ នៅពេលដែលកិច្ចការរបស់ព្រះជាម្ចាស់មិនស្របនឹងសញ្ញាណរបស់មនុស្ស នៅពេលដែលវាហួសពីសមត្ថភាពរបស់មនុស្ស។ នេះហើយគឺជាសេចក្ដីជំនឿដែលខ្ញុំបានមានព្រះបន្ទូលនោះ។ មនុស្សត្រូវការនូវសេចក្តីជំនឿ ក្នុងអំឡុងពេលមានការលំបាក និងការបន្សុទ្ធ ហើយសេចក្ដីជំនឿ គឺជាអ្វីមួយដែលត្រូវនៅជាប់តាមដោយការបន្សុទ្ធ។ ការបន្សុទ្ធ និងសេចក្ដីជំនឿ មិនអាចដាច់ចេញពីគ្នាបានឡើយ។ មិនថាព្រះជាម្ចាស់ធ្វើកិច្ចការយ៉ាងដូចម្ដេច និងមិនថាបរិយាកាសរបស់អ្នកយ៉ាងណានោះទេ អ្នកអាចស្វែងរកជីវិត និងស្វែងរកសេចក្តីពិត ហើយស្វែងរកចំណេះដឹងអំពីកិច្ចការរបស់ព្រះជាម្ចាស់ ព្រមទាំងមានការយល់ដឹងអំពីសកម្មភាពរបស់ទ្រង់ ហើយអ្នកអាចធ្វើទៅតាមសេចក្តីពិត។ ការធ្វើដូច្នេះ គឺជាអ្វីដែលត្រូវមានសេចក្ដីជំនឿដ៏ពិត ហើយការធ្វើដូច្នេះបង្ហាញថា អ្នកមិនបានបាត់បង់សេចក្ដីជំនឿលើព្រះជាម្ចាស់ទេ។ អ្នកអាចមានសេចក្ដីជំនឿដ៏ពិតលើព្រះជាម្ចាស់ ប្រសិនបើអ្នកអាចតស៊ូនៅក្នុងការស្វែងរកសេចក្ដីពិតតាមរយៈការបន្សុទ្ធ ប្រសិនបើអ្នកអាចស្រឡាញ់ព្រះជាម្ចាស់យ៉ាងពិតប្រាកដ ហើយមិនមានការសង្ស័យអំពីទ្រង់ទេ នោះទោះបីជាទ្រង់ធ្វើអ្វីក៏ដោយ ក៏អ្នកនៅតែអនុវត្តនូវសេចក្តីពិតដើម្បីផ្គាប់ព្រះហឫទ័យទ្រង់ ហើយអ្នកអាចស្វែងរកនូវជម្រៅនៃបំណងព្រះហឫទ័យរបស់ទ្រង់ និងគិតពិចារណា អំពីបំណងព្រះហឫទ័យរបស់ទ្រង់។ កាលពីមុន នៅពេលដែលព្រះជាម្ចាស់មានព្រះបន្ទូលថា អ្នកនឹងសោយរាជ្យជាស្តេច អ្នកបានស្រឡាញ់ទ្រង់ ហើយនៅពេលដែលទ្រង់បង្ហាញអង្គទ្រង់ផ្ទាល់ចំពោះអ្នកដោយចំហ អ្នកបានស្វែងរកទ្រង់។ ប៉ុន្ដែឥឡូវនេះ ព្រះជាម្ចាស់បានលាក់បាំងអ្នកមិនឲ្យមើលឃើញទ្រង់បាន ហើយបញ្ហាបានកើតមានដល់អ្នក តើពេលនោះអ្នកនឹងបាត់បង់នូវសេចក្តីសង្ឃឹមលើព្រះជាម្ចាស់ឬទេ? ដូច្នេះអ្នកត្រូវតែស្វែងរកជីវិត ហើយព្យាយាមផ្គាប់ព្រះហឫទ័យរបស់ព្រះជាម្ចាស់គ្រប់ពេលវេលា។ នេះហៅថាសេចក្ដីជំនឿដ៏ពិតប្រាកដ ហើយនេះជាប្រភេទនៃសេចក្ដីស្រឡាញ់ដ៏ពិត និងស្រស់ស្អាតបំផុត។

ដកស្រង់ពី «អ្នកដែលនឹងត្រូវប្រោសឲ្យបានគ្រប់លក្ខណ៍ ត្រូវតែឆ្លងកាត់ការបន្សុទ្ធ» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

នៅពេលឆ្លងកាត់ទុក្ខលំបាក សូម្បីតែនៅពេលដែលអ្នកមិនដឹងថាតើព្រះជាម្ចាស់ចង់ធ្វើអ្វី និងកិច្ចការអ្វីដែលទ្រង់ចង់សម្រេចបានក៏ដោយ អ្នកគប្បីដឹងថាចេតនារបស់ព្រះជាម្ចាស់សម្រាប់មនុស្ស គឺល្អជានិច្ច។ បើអ្នកស្វះស្វែងរកទ្រង់ដោយចិត្តស្មោះត្រង់ នោះទ្រង់នឹងមិនដែលឃ្លាតពីអ្នកឡើយ ហើយនៅទីបំផុតទ្រង់ប្រាកដជានឹងធ្វើឲ្យអ្នកបានគ្រប់លក្ខណ៍ ហើយនាំមនុស្សទៅរកទិសដៅដែលសមរម្យ។ មិនថាព្រះជាម្ចាស់កំពុងសាកល្បងមនុស្សយ៉ាងដូចម្ដេចទេ នឹងមានថ្ងៃមួយជាពេលដែលទ្រង់នឹងផ្តល់ឲ្យមនុស្សនូវលទ្ធផលសមរម្យ ហើយផ្តល់ឲ្យពួកគេនូវរង្វាន់សមរម្យ ដោយអាស្រ័យលើអ្វីដែលពួកគេបានធ្វើ។ ព្រះជាម្ចាស់នឹងមិនដឹកនាំមនុស្សទៅចំណុចជាក់លាក់ណាមួយ ហើយក្រោយមកបោះបង់ពួកគេចោល ហើយព្រងើយកន្តើយនឹងពួកគេនោះទេ។ នេះគឺដោយសារតែព្រះជាម្ចាស់ជាព្រះដែលគួរឲ្យទុកចិត្ត។ នៅដំណាក់កាលនេះ ព្រះវិញ្ញាណបរិសុទ្ធកំពុងធ្វើកិច្ចការបន្សុទ្ធ។ ទ្រង់កំពុងបន្សុទ្ធគ្រប់មនុស្សទាំងអស់។ នៅក្នុងជំហាននៃកិច្ចការដែលកើតឡើងដោយសារទុក្ខលំបាកនៃសេចក្ដីស្លាប់ និងទុក្ខលំបាកនៃការដាក់ទោស នោះការបន្សុទ្ធត្រូវបានធ្វើឡើងតាមរយៈព្រះបន្ទូល។ ដើម្បីឲ្យមនុស្សទទួលបានបទពិសោធន៍កិច្ចការរបស់ព្រះជាម្ចាស់ ពួកគេត្រូវតែយល់ជាមុនសិនពីកិច្ចការបច្ចុប្បន្នរបស់ទ្រង់ និងរបៀបដែលមនុស្សលោកគួរតែសហការ។ តាមពិត នេះគឺជាអ្វីដែលមនុស្សគ្រប់គ្នាគួរតែយល់។ មិនថាព្រះជាម្ចាស់ធ្វើយ៉ាងម៉េច មិនថាវាជាការបន្សុទ្ធ ឬសូម្បីតែទ្រង់មិនមានបន្ទូលក៏ដោយ មិនមានជំហានណាមួយនៃកិច្ចការរបស់ព្រះជាម្ចាស់ ត្រូវនឹងសញ្ញាណរបស់មនុស្សលោកឡើយ។ ជំហាននីមួយៗនៃកិច្ចការរបស់ទ្រង់បានបែក និងខ្ចាត់ខ្ចាយចេញពីសញ្ញាណរបស់មនុស្ស។ នេះហើយជាកិច្ចការរបស់ទ្រង់។ ប៉ុន្តែអ្នកត្រូវតែជឿថា ដោយសារកិច្ចការរបស់ព្រះជាម្ចាស់បានឈានដល់ដំណាក់កាលជាក់លាក់មួយ នោះទ្រង់នឹងមិនធ្វើឲ្យមនុស្សទាំងអស់ស្លាប់ទេ ទោះបីជាមានរឿងអីក៏ដោយ។ ទ្រង់ប្រទានទាំងការសន្យា និងព្រះពរដល់មនុស្ស ហើយអស់អ្នកដែលស្វះស្វែងរកទ្រង់នឹងអាចទទួលបានព្រះពររបស់ទ្រង់ ប៉ុន្តែអ្នកដែលមិនស្វែងរកព្រះអង្គ នោះនឹងត្រូវព្រះជាម្ចាស់បោះបង់ចោល។ វាអាស្រ័យលើការស្វែងរករបស់អ្នក។ មិនថាមានអ្វីផ្សេងទៀតទេ អ្នកត្រូវតែជឿថានៅពេលដែលកិច្ចការរបស់ព្រះជាម្ចាស់ត្រូវបានបញ្ចប់ មនុស្សគ្រប់គ្នានឹងមានទីដៅដ៏សមរម្យ។ ព្រះជាម្ចាស់បានផ្តល់ឲ្យមនុស្សនូវសេចក្តីប្រាថ្នាដ៏ល្អត្រកាល ប៉ុន្តែដោយគ្មានការស្វះស្វែងរក ពួកគេមិនអាចទទួលបានទេ។ អ្នកគប្បីអាចមើលឃើញការនេះឥឡូវ ការបន្សុទ្ធរបស់ព្រះជាម្ចាស់ និងការវាយផ្ចាល មនុស្សរបស់ទ្រង់ គឺជាកិច្ចការរបស់ទ្រង់ ប៉ុន្តែមនុស្សសម្រាប់ផ្នែករបស់ពួកគេវិញ ត្រូវតែស្វះស្វែងរកការផ្លាស់ប្តូរនិស្ស័យគ្រប់ពេលទាំងអស់។ តាមបទពិសោធន៍ជាក់ស្តែងរបស់អ្នក ជាដំបូងអ្នកត្រូវដឹងពីរបៀបនាំការហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់។ អ្នកត្រូវតែរកឲ្យឃើញនៅក្នុងព្រះបន្ទូលរបស់ទ្រង់ នូវអ្វីដែលអ្នកគួរតែបញ្ចូល និងកំហុសរបស់អ្នក ដែលអ្នកគួរតែស្វែងរកច្រកទៅរកបទពិសោធន៍ជាក់ស្តែងរបស់អ្នក ហើយយកចំណែកនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដែលគប្បីយកទៅអនុវត្ត ហើយព្យាយាមធ្វើបែបនោះ។ ការហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ គឺជាទិដ្ឋភាពមួយ។ លើសពីនេះទៀត ជីវិតរបស់ពួកជំនុំត្រូវតែថែរក្សាអោយបាន អ្នកត្រូវតែមានជីវិតខាងវិញ្ញាណជាធម្មតា ហើយអ្នកត្រូវតែអាចប្រគល់នូវសភាពបច្ចុប្បន្នទាំងអស់របស់អ្នកទៅព្រះជាម្ចាស់។ មិនថាកិច្ចការរបស់ទ្រង់ផ្លាស់ប្តូរយ៉ាងណាក៏ដោយ ជីវិតខាងវិញ្ញាណរបស់អ្នកគួរនៅតែធម្មតា។ ការចូលទៅក្នុងជីវិតខាងវិញ្ញាណអាចរក្សាបាននូវភាពធម្មតារបស់អ្នក។ មិនថាព្រះជាម្ចាស់ធ្វើយ៉ាងដូចម្ដេចទេ អ្នកត្រូវតែបន្តជីវិតខាងវិញ្ញាណរបស់អ្នកដោយមិនមានការរំខាន ហើយបំពេញនូវកាតព្វកិច្ចរបស់អ្នក។ នេះជាអ្វីដែលមនុស្សគប្បីធ្វើ។

ដកស្រង់ពី «អ្នកគប្បីរក្សាការលះបង់របស់អ្នកចំពោះព្រះជាម្ចាស់» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

គឺនៅក្នុងដំណាក់កាលដ៏ជូរចត់នៃការបន្សុទ្ធនេះហើយ ដែលមនុស្សអាចធ្លាក់ទៅក្នុងឥទ្ធិពលរបស់សាតាំងដោយងាយបំផុត ដូច្នេះ តើអ្នកគួរស្រឡាញ់ព្រះជាម្ចាស់ បែបណាក្នុងដំណាក់កាលនៃការបន្សុទ្ធបែបនេះ? អ្នកត្រូវបោះបង់បំណងរបស់អ្នក ថ្វាយចិត្តនៅចំពោះព្រះជាម្ចាស់ ហើយថ្វាយពេលវេលាចុងក្រោយរបស់អ្នកទៅទ្រង់។ មិនថាព្រះជាម្ចាស់បន្សុទ្ធអ្នកយ៉ាងដូចម្តេចនោះទេ អ្នកគួរតែអាចអនុវត្តសេចក្តីពិត ដើម្បីបំពេញព្រះហឫទ័យរបស់ព្រះជាម្ចាស់ ហើយអ្នកគួរតែយកសេចក្តីពិតនោះដាក់ខ្លួន ដើម្បីស្វះស្វែងរកព្រះជាម្ចាស់ និងស្វះស្វែងប្រកបគ្នា។ ក្នុងដំណាក់កាលបែបនេះ អ្នកអកម្មកាន់តែច្រើន នោះអ្នកនឹងអវិជ្ជមានកាន់តែច្រើន ហើយអ្នកនឹងដើរថយក្រោយកាន់តែងាយ។ ទោះបីអ្នកមិនបំពេញតួនាទីរបស់អ្នកបានល្អប្រសើរក៏ដោយ តែនៅពេលដែលអ្នកចាំបាច់បំពេញតួនាទីរបស់អ្នក នោះចូរអ្នកបំពេញវាឲ្យអស់តាមដែលអ្នកអាចធ្វើបាន ហើយបំពេញវាដោយមិនប្រើអ្វីក្រៅពីសេចក្តីស្រឡាញ់ចំពោះព្រះជាម្ចាស់នោះទេ មិនថាអ្នកដទៃនិយាយអ្វី មិនថាពួកគេនិយាយថាអ្នកធ្វើបានល្អ ឬធ្វើមិនបានល្អនោះទេ គោលបំណងរបស់អ្នកគឺត្រឹមត្រូវ ហើយអ្នកមិនមែនត្រឹមត្រូវដោយខ្លួនឯងនោះទេ ដោយសារអ្នកកំពុងតែប្រព្រឹត្តក្នុងនាមព្រះជាម្ចាស់។ នៅពេលអ្នកដទៃនិយាយអ្វីមិនពិតពីអ្នក អ្នកអាចអធិស្ឋានទៅព្រះជាម្ចាស់ ហើយនិយាយថា «ឱ ព្រះជាម្ចាស់អើយ! ទូលបង្គំមិនបានសូមឲ្យអ្នកដទៃធ្វើបាបទូលបង្គំ ឬធ្វើល្អចំពោះទូលបង្គំ ឬឲ្យពួកគេយល់ ឬយល់ស្របជាមួយទូលបង្គំឡើយ។ ទូលបង្គំគ្រាន់តែសូមឲ្យទូលបង្គំអាចស្រឡាញ់ទ្រង់នៅក្នុងចិត្ត អាចមានចិត្តធូរស្បើយ និងឲ្យសតិសម្បជញ្ញៈរបស់ទូលបង្គំបានជ្រះស្រឡះប៉ុណ្ណោះ។ ទូលបង្គំមិនបានសូមឲ្យអ្នកដទៃសរសើរទូលបង្គំ ឬចាត់ទុកទូលបង្គំជាមនុស្សខ្ពង់ខ្ពស់នោះទេ ទូលបង្គំគ្រាន់តែស្វះស្វែងដើម្បីឲ្យទ្រង់សព្វព្រះហឫទ័យដោយចេញចិត្តទូលបង្គំប៉ុណ្ណោះ ទូលបង្គំបំពេញតួនាទីរបស់ទូលបង្គំ ដោយធ្វើគ្រប់យ៉ាងតាមដែលទូលបង្គំអាចធ្វើបាន ហើយទោះបីជាទូលបង្គំឆ្កួត ល្ងីល្ងើ ងងឹតមិនដឹងអីក៏ដោយ ក៏ទូលបង្គំដឹងថា ទ្រង់គួរឲ្យស្រឡាញ់ ហើយទូលបង្គំស្ម័គ្រចិត្តលះបង់គ្រប់យ៉ាងដែលទូលបង្គំមានទៅទ្រង់ប៉ុណ្ណោះ»។ ពេលដែលអ្នកអធិស្ឋានតាមវិធីនេះ នោះសេចក្តីស្រឡាញ់របស់អ្នកចំពោះព្រះជាម្ចាស់កើតឡើង ហើយអ្នកមានអារម្មណ៍ស្រាកស្រាន្តក្នុងចិត្ត។ នេះជាអត្ថន័យនៃការអនុវត្តសេចក្តីស្រឡាញ់ចំពោះព្រះជាម្ចាស់។ ដូចដែលអ្នកមានបទពិសោធន៍ស្រាប់ អ្នកបរាជ័យពីរដង ហើយជោគជ័យបានម្តង បើមិនដូច្នោះទេ អ្នកបរាជ័យប្រាំដង ហើយជោគជ័យបានពីរដង ហើយដូចដែលអ្នកមានបទពិសោធន៍បែបនេះហើយថា មានតែនៅពេលបរាជ័យប៉ុណ្ណោះ ទើបអ្នកអាចមើលឃើញភាពគួរឲ្យស្រឡាញ់របស់ព្រះជាម្ចាស់ និងរកឃើញពីកង្វះខាតនៅក្នុងខ្លួនឯង។ នៅពេលដែលអ្នកជួបប្រទះស្ថានភាពបែបនេះនៅពេលខាងមុខ អ្នកគួរតែប្រយ័ត្នប្រយែងខ្លួន គិតពីជំហានរបស់អ្នក ហើយអធិស្ឋានឲ្យកាន់តែញឹកញាប់ជាងមុន។ អ្នកនឹងអភិវឌ្ឍសមត្ថភាពបន្តិចម្តងៗ ដើម្បីយកឈ្នះស្ថានភាពបែបនោះ។ នៅពេលដែលរឿងនោះកើតឡើង នោះការអធិស្ឋានរបស់អ្នកមានប្រសិទ្ធភាពហើយ។ នៅពេលដែលអ្នកឃើញជោគជ័យរបស់ខ្លួននៅពេលនេះ នោះអ្នកនឹងមានអារម្មណ៍ដឹងគុណនៅក្នុងខ្លួន ហើយនៅពេលដែលអ្នកអធិស្ឋាន អ្នកនឹងអាចធ្វើឲ្យព្រះជាម្ចាស់មានមនោសញ្ចេតនា ហើយព្រះវិញ្ញាណបរិសុទ្ធមិនបានចាកចេញពីអ្នកនោះទេ មានតែពេលនោះទេ ទើបអ្នកអាចដឹងថា ព្រះជាម្ចាស់ធ្វើការក្នុងខ្លួនឯងបែបណា។ ការអនុវត្តតាមវិធីនេះ នឹងផ្តល់ផ្លូវមួយដល់អ្នកសម្រាប់មានបទពិសោធន៍។

ដកស្រង់ពី «មានតែតាមរយៈការឆ្លងកាត់ការបន្សុទ្ធប៉ុណ្ណោះ ទើបមនុស្សអាចទទួលបានសេចក្តីស្រឡាញ់ពិត» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

សម្រាប់គ្រប់ជំហាននីមួយៗនៃកិច្ចការរបស់ព្រះជាម្ចាស់ មានវិធីមួយដែលមនុស្សគួរតែសហការ។ ព្រះជាម្ចាស់បានបន្សុទ្ធមនុស្ស ដើម្បីអោយពួកគេមានទំនុកចិត្តនៅពេលពួកគេឆ្លងកាត់នូវការបន្សុទ្ធនោះ។ ព្រះជាម្ចាស់ធ្វើឲ្យមនុស្សមានភាពគ្រប់លក្ខណ៍ ដើម្បីឲ្យពួកគេមានទំនុកចិត្តថាព្រះជាម្ចាស់ធ្វើឲ្យពួកគេបានគ្រប់លក្ខណ៍ ហើយមានឆន្ទៈក្នុងការទទួលយកការបន្សុទ្ធរបស់ទ្រង់ ហើយត្រូវបានដោះស្រាយ និងកាត់ចេញដោយព្រះជាម្ចាស់។ ព្រះវិញ្ញាណនៃព្រះជាម្ចាស់ធ្វើការនៅក្នុងមនុស្សដើម្បីនាំពួកគេឲ្យមានការបំភ្លឺ និងយល់ជាក់ច្បាស់ ហើយដើម្បីឲ្យពួកគេសហការជាមួយទ្រង់ ហើយអនុវត្ត។ ព្រះជាម្ចាស់មិនមានព្រះបន្ទូលក្នុងកំឡុងពេលធ្វើការបន្សុទ្ធទេ។ ទ្រង់មិនបន្លឺសម្លេងរបស់ទ្រង់ទេ ប៉ុន្តែក៏នៅតែមានកិច្ចការដែលមនុស្សគប្បីធ្វើដែរ។ អ្នកគប្បីប្រកាន់ខ្ជាប់នូវអ្វីដែលអ្នកមានរួចហើយ អ្នកនៅតែអាចអធិស្ឋានដល់ព្រះជាម្ចាស់ នៅជិតព្រះជាម្ចាស់ ហើយធ្វើជាទីបន្ទាល់នៅចំពោះព្រះជាម្ចាស់។ តាមរបៀបនេះ អ្នកនឹងបំពេញបាននូវភារកិច្ចផ្ទាល់ខ្លួនរបស់អ្នកហើយ។ អ្នកទាំងអស់គ្នាគប្បីមើលឃើញយ៉ាងច្បាស់ពីកិច្ចការរបស់ព្រះជាម្ចាស់ អំពីការសាកល្បងអំពីទំនុកចិត្ត និងសេចក្តីស្រឡាញ់របស់មនុស្ស ទាមទារឲ្យពួកគេអធិស្ឋានដល់ព្រះជាម្ចាស់កាន់តែច្រើន ហើយពួកគេច្រើនតែចូលចិត្តស្តាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់នៅចំពោះទ្រង់។ ប្រសិនបើព្រះជាម្ចាស់បំភ្លឺអ្នក ហើយឲ្យអ្នកយល់ពីព្រះហឫទ័យទ្រង់ ហើយអ្នកមិនបានយកអ្វីមួយដើម្បីអនុវត្ត អ្នកនឹងមិនទទួលបានអ្វីទាំងអស់។ នៅពេលអ្នកអនុវត្តតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ អ្នកនៅតែអាចអធិស្ឋានទៅកាន់ទ្រង់បាន ហើយនៅពេលដែលអ្នកទទួលយកព្រះបន្ទូលរបស់ទ្រង់ អ្នកគប្បីមករកទ្រង់ ហើយស្វែងរក ព្រមទាំងមានទំនុកចិត្តលើទ្រង់ ដោយគ្មានដាននៃអារម្មណ៍ធ្លាក់ទឹកចិត្ត ឬឈឺចាប់ឡើយ។ អ្នកដែលមិនអនុវត្តតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ គឺពោរពេញទៅដោយថាមពលក្នុងពេលជួបជុំគ្នា ប៉ុន្តែធ្លាក់ចូលក្នុងភាពងងឹតនៅពេលពួកគេត្រឡប់ទៅផ្ទះវិញ។ មានអ្នកខ្លះទៀត មិនទាំងចង់ជួបជុំគ្នាផង។ ដូច្នេះអ្នកត្រូវមើលឲ្យច្បាស់ថាតើកាតព្វកិច្ចអ្វីដែលមនុស្សគប្បីបំពេញ។ អ្នកប្រហែលជាមិនដឹងថាព្រះហឫទ័យរបស់ព្រះជាម្ចាស់ជាអ្វីទេ ប៉ុន្តែអ្នកអាចបំពេញកាតព្វកិច្ចរបស់អ្នក អ្នកអាចអធិស្ឋាននៅពេលអ្នកគួរ អ្នកអាចអនុវត្តសេចក្តីពិតនៅពេលដែលអ្នកគួរ ហើយអ្នកអាចធ្វើអ្វីដែលមនុស្សគួរធ្វើ។ អ្នកអាចធ្វើតាមនិមិត្តដើមរបស់អ្នក។ តាមវិធីនេះអ្នកនឹងអាចទទួលយកជំហាននៃកិច្ចការបន្ទាប់របស់ព្រះជាម្ចាស់បាន។ នៅពេលដែលព្រះជាម្ចាស់ធ្វើកិច្ចការតាមរបៀបលាក់កំបាំង វាជាបញ្ហាប្រសិនបើអ្នកមិនស្វែងរក។ នៅពេលដែលទ្រង់មានបន្ទូល និងអធិប្បាយនៅក្នុងសាលាប្រជុំ អ្នកស្តាប់ដោយក្តីរីករាយ ប៉ុន្តែនៅពេលដែលទ្រង់មិនមានបន្ទូល អ្នកខ្វះនូវថាមពល ហើយថយក្រោយវិញ។ តើមនុស្សដែលធ្វើបែបនេះជាមនុស្សប្រភេទណា? នេះគឺជាមនុស្សដែលដើរទៅគ្រប់កន្លែងតាមតែគេ។ ពួកគេគ្មានជំហរ គ្មានទីបន្ទាល់ និងគ្មាននិមិត្តទេ! មនុស្សភាគច្រើនគឺដូច្នេះ។ ប្រសិនបើអ្នកបន្ដធ្វើដូច្នេះ នៅថ្ងៃមួយនៅពេលដែលអ្នកបានទទួលការជំនុំជម្រះដ៏ធំ អ្នកនឹងត្រូវទទួលទោស។ ការមានជំហរ គឺមានសារៈសំខាន់ណាស់នៅក្នុងដំណើរការរបស់ព្រះជាម្ចាស់ក្នុងការធ្វើឲ្យមនុស្សមានភាពគ្រប់លក្ខណ៍។ ប្រសិនបើអ្នកមិនមានការសង្ស័យចំពោះជំហានណាមួយនៃកិច្ចការរបស់ព្រះជាម្ចាស់ ប្រសិនបើអ្នកបំពេញកាតព្វកិច្ចរបស់មនុស្ស ប្រសិនបើអ្នកប្រកាន់ខ្ជាប់ដោយស្មោះត្រង់នូវអ្វីដែលព្រះជាម្ចាស់បានដាក់ឲ្យអ្នកអនុវត្ត នោះមានន័យថាអ្នកចងចាំការដាស់តឿនរបស់ព្រះជាម្ចាស់ ហើយមិនថាទ្រង់ធ្វើអ្វីក៏ដោយនៅសព្វថ្ងៃនេះ អ្នកមិនភ្លេចការដាស់តឿនរបស់ទ្រង់ទេ ប្រសិនបើអ្នកមិនមានការសង្ស័យអំពីកិច្ចការរបស់ទ្រង់ រក្សាជំហររបស់អ្នក ប្រកាន់ខ្ជាប់នូវទីបន្ទាល់របស់អ្នក ហើយទទួលបានជ័យជម្នះគ្រប់ជំហាននៃផ្លូវ នោះនៅទីបញ្ចប់អ្នកនឹងត្រូវបានធ្វើឲ្យបានគ្រប់លក្ខណ៍ដោយព្រះជាម្ចាស់ ហើយត្រូវបានក្លាយជាអ្នកដែលមានជ័យជម្នះ។ ប្រសិនបើអ្នកអាចស៊ូទ្រាំបានគ្រប់ជំហាននៃការល្បងលរបស់ព្រះជាម្ចាស់ហើយប្រសិនបើអ្នកនៅតែអាចរក្សាជំហររឹងមាំបានរហួតដល់ទីបញ្ចប់នោះ នោះអ្នកគឺជាអ្នកដែលមានជ័យជម្នះ អ្នកគឺជាមនុស្សម្នាក់ដែលត្រូវបានធ្វើឲ្យគ្រប់លក្ខណ៍ដោយព្រះជាម្ចាស់។

ដកស្រង់ពី «អ្នកគប្បីរក្សាការលះបង់របស់អ្នកចំពោះព្រះជាម្ចាស់» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ក្នុងអំឡុងពេលនៃគ្រាចុងក្រោយទាំងនេះ អ្នករាល់គ្នាត្រូវតែធ្វើបន្ទាល់អំពីព្រះជាម្ចាស់។ មិនថាទុក្ខវេទនារបស់អ្នកធំធេងប៉ុនណាឡើយ អ្នកគួរតែដើររហូតដល់ទីបំផុត ហើយទោះបីជាដល់ដង្ហើមចុងក្រោយរបស់អ្នកក៏ដោយ ក៏អ្នកត្រូវតែបន្តស្មោះត្រង់ចំពោះព្រះជាម្ចាស់ ហើយចុះចូលចំពោះការចាត់ចែងរបស់ព្រះជាម្ចាស់ដដែល ពោលគឺមានតែបែបនេះទេ ទើបជាការស្រឡាញ់ព្រះជាម្ចាស់យ៉ាងពិតប្រាកដ ហើយមានតែបែបនេះទេ ទើបជាការធ្វើបន្ទាល់ដ៏រឹងមាំ និងលាន់កងរំពង។ នៅពេលដែលអ្នកត្រូវបានសាតាំងល្បួង អ្នកគួរតែនិយាយថា៖ «ដួងចិត្តរបស់ខ្ញុំជាកម្មសិទ្ធិរបស់ព្រះជាម្ចាស់ ហើយព្រះជាម្ចាស់បានទទួលយកខ្ញុំរួចហើយ។ ខ្ញុំមិនអាចបំពេញតាមចិត្តរបស់អ្នកឡើយ ព្រោះថាខ្ញុំត្រូវតែថ្វាយនូវ អ្វីៗទាំងអស់របស់ខ្ញុំដើម្បីបំពេញតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់»។ ប្រសិនបើអ្នកបំពេញតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់កាន់តែច្រើន នោះព្រះជាម្ចាស់ប្រទានព្រះពរដល់អ្នកកាន់តែច្រើន ហើយកម្លាំងនៃសេចក្តីស្រឡាញ់របស់អ្នកចំពោះព្រះជាម្ចាស់ក៏កាន់តែខ្លាំងដែរ។ ជាមួយគ្នានេះដែរ អ្នកនឹងមានសេចក្តីជំនឿ និងការតាំងចិត្ត ហើយអ្នកនឹងមានអារម្មណ៍ថា គ្មានអ្វីមួយមានតម្លៃ ឬសំខាន់ជាងការលះបង់ជីវិតស្រឡាញ់ព្រះជាម្ចាស់ឡើយ។ គេអាចនិយាយបានថា ប្រសិនបើមនុស្សស្រឡាញ់ព្រះជាម្ចាស់ នោះគេនឹងគ្មានភាពសោកសៅឡើយ។ ទោះបីជាពេលខ្លះសាច់ឈាមរបស់អ្នកមានភាពទន់ខ្សោយ ហើយអ្នកជួបនូវបញ្ហាជាក់ស្ដែងជាច្រើនក៏ដោយ ក៏ក្នុងអំឡុងពេលទាំងនេះ អ្នកនឹងពឹងអាងលើព្រះជាម្ចាស់យ៉ាងពិតប្រាកដដែរ ហើយនៅក្នុងវិញ្ញាណរបស់អ្នក អ្នកនឹងទទួលបានការលួងលោម ព្រមទាំងមានអារម្មណ៍ជឿជាក់ថា អ្នកមានអ្វីមួយជាទីពំនាក់។ តាមរបៀបនេះ អ្នកនឹងអាចយកឈ្នះលើបរិយាកាសជាច្រើន ហើយអ្នកក៏នឹងមិនរអ៊ូរទាំអំពីព្រះជាម្ចាស់ ដោយសារតែការថប់បារម្ភដែលអ្នកមាននោះដែរ។ ផ្ទុយទៅវិញ អ្នកនឹងចង់ស្រែកច្រៀង រាំ និងអធិស្ឋាន ចង់ជួបជុំ និងទាក់ទង ចង់ទូលគំនិតរបស់អ្នកប្រាប់ដល់ព្រះជាម្ចាស់ ហើយអ្នកនឹងមានអារម្មណ៍ថា មនុស្ស រឿងរ៉ាវ និងអ្វីៗគ្រប់យ៉ាងដែលបានកើតឡើងជុំវិញអ្នក ដែលព្រះជាម្ចាស់បានរៀបចំទុកទាំងអំបាលម៉ាននេះ ពិតជាសក្ដិសមមែន។ ប្រសិនបើអ្នកមិនស្រឡាញ់ព្រះជាម្ចាស់ទេ នោះអ្វីៗគ្រប់យ៉ាងដែលអ្នកសម្លឹងមើលនឹងក្លាយជារឿងគួរឲ្យធុញទ្រាន់ចំពោះអ្នក ហើយគ្មានអ្វីមួយនឹងក្លាយជាទីគាប់ភ្នែករបស់អ្នកឡើយ។ នៅក្នុងដួងចិត្តរបស់អ្នក អ្នកនឹងគ្មានសេរីភាពឡើយ គឺមានតែការសង្កត់សង្កិនប៉ុណ្ណោះ ដួងចិត្តរបស់អ្នកនឹងតែងតែរអ៊ូរទាំអំពីព្រះជាម្ចាស់ ហើយអ្នកនឹងតែងតែមានអារម្មណ៍ថា អ្នករងទារុណកម្មច្រើនពេកហើយ ព្រមទាំងមានអារម្មណ៍ទៀតថា នេះជារឿងអយុត្តិធម៌ណាស់។ ប្រសិនបើអ្នកមិនដេញតាមសេចក្តីសុខ ហើយបែរជាស្វះស្វែងបំពេញតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងមិនឲ្យសាតាំងចោទប្រកាន់ នោះការស្វះស្វែងបែបនេះនឹងផ្ដល់ឲ្យអ្នកមានកម្លាំងដ៏ខ្លាំងក្លាក្នុងការស្រឡាញ់ព្រះជាម្ចាស់មិនខាន។ មនុស្សអាចអនុវត្តតាមគ្រប់ទាំងសេចក្តីដែលព្រះជាម្ចាស់បានថ្លែង ហើយគ្រប់យ៉ាងដែលគេធ្វើ គឺដើម្បីអាចបំពេញតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ ដូច្នេះ នេះហើយជាអត្ថន័យនៃការមានភាពពិតជាក់ស្ដែងនោះ។ ការស្វះស្វែងបំពេញតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ គឺជាការប្រើសេចក្តីស្រឡាញ់របស់អ្នកចំពោះព្រះជាម្ចាស់ ដោយអនុវត្តតាមព្រះបន្ទូលរបស់ទ្រង់ ហើយមិនថាក្នុងពេលណាឡើយ ទោះបីជាពេលដែលអ្នកដទៃគ្មានកម្លាំងចង់ធ្វើក៏ដោយ ក៏នៅខាងក្នុងអ្នកនៅតែមានដួងចិត្តដែលស្រឡាញ់ព្រះជាម្ចាស់ ជាដួងចិត្តមួយដែលស្រេកឃ្លានយ៉ាងជ្រាលជ្រៅចង់បានព្រះជាម្ចាស់ ព្រមទាំងនឹករឭកទ្រង់យ៉ាងខ្លាំង។ នេះហើយជាកម្ពស់ដ៏ពិតប្រាកដនោះ។ កម្ពស់របស់អ្នកឡើងខ្ពស់បាន គឺអាស្រ័យលើទំហំនៃសេចក្តីស្រឡាញ់របស់អ្នកដែលមានចំពោះព្រះជាម្ចាស់ អាស្រ័យលើថាតើអ្នកអាចបន្តឈររឹងមាំឬអត់ នៅពេលដែលជួបការល្បងល អាស្រ័យលើថាតើអ្នកទន់ខ្សោយឬអត់ នៅពេលដែលជួបបរិយាកាសជាក់លាក់មួយ និងអាស្រ័យលើថាតើអ្នកអាចប្រកាន់ជំហររឹងប៉ឹងឬអត់ នៅពេលដែលបងប្អូនប្រុសស្រីរបស់អ្នកបដិសេធអ្នក។ ការពិតនឹងស្ដែងចេញឲ្យឃើញច្បាស់អំពីលក្ខណៈនៃសេចក្តីស្រឡាញ់របស់អ្នកចំពោះព្រះជាម្ចាស់។ តាមរយៈកិច្ចការភាគច្រើនរបស់ព្រះជាម្ចាស់ គេអាចមើលឃើញបានថា ព្រះជាម្ចាស់ពិតជាស្រឡាញ់មនុស្ស ទោះបីជាភ្នែកខាងវិញ្ញាណរបស់មនុស្សមិនទាន់បានបើកចំហទាំងស្រុង ហើយគេមិនអាចមើលឃើញយ៉ាងច្បាស់អំពីកិច្ចការភាគច្រើនរបស់ព្រះជាម្ចាស់ និងព្រះហឫទ័យរបស់ទ្រង់ ព្រមទាំងភាពគួរឲ្យស្រឡាញ់ជាច្រើនទៀតអំពីព្រះជាម្ចាស់ក៏ដោយ បើបែបនេះ មនុស្សមានសេចក្តីស្រឡាញ់ដ៏ពិតតិចតួចពេកហើយចំពោះព្រះជាម្ចាស់។ អ្នកបានជឿលើព្រះជាម្ចាស់ពេញមួយជីវិត ហើយនៅសព្វថ្ងៃនេះ ព្រះជាម្ចាស់បានកាត់ផ្ដាច់ផ្លូវទាំងអស់នៃការរត់គេច។ បើនិយាយឲ្យចំ អ្នកគ្មានជម្រើសអ្វីផ្សេងក្រៅពីដើរតាមមាគ៌ាត្រឹមត្រូវ ជាមាគ៌ាត្រឹមត្រូវដែលអ្នកត្រូវបានដឹកនាំឲ្យដើរ តាមរយៈការជំនុំជម្រះដ៏ឃោរឃៅ និងសេចក្តីសង្រ្គោះដ៏ខ្ពស់បំផុតរបស់ព្រះជាម្ចាស់នោះឡើយ។ មានតែក្រោយពេលដែលជួបទុក្ខលំបាក និងការបន្សុទ្ធទេ ទើបមនុស្សដឹងថា ព្រះជាម្ចាស់គួរឲ្យស្រឡាញ់។ តាមរយៈការមានបទពិសោធន៍រហូតដល់ពេលសព្វថ្ងៃ គេអាចនិយាយបានថា មនុស្សបានចាប់ផ្ដើមស្គាល់អំពីផ្នែកដ៏គួរឲ្យស្រឡាញ់របស់ព្រះជាម្ចាស់ហើយ ប៉ុន្តែ ការនេះនៅមិនទាន់គ្រប់គ្រាន់ឡើយ ដោយសារតែមនុស្សនៅខ្វះចំណុចជាច្រើនទៀត។ មនុស្សត្រូវតែមានបទពិសោធន៍អំពីកិច្ចការដ៏អស្ចារ្យជាច្រើនទៀតរបស់ព្រះជាម្ចាស់ ព្រមទាំងមានបទពិសោធន៍ជាច្រើនទៀតអំពីគ្រប់ទាំងការបន្សុទ្ធចេញពីទុក្ខវេទនា ដែលត្រូវបានព្រះជាម្ចាស់រៀបចំទុក។ មានតែបែបនេះទេ ទើបនិស្ស័យជីវិតរបស់មនុស្សត្រូវបានផ្លាស់ប្ដូរ។

ដកស្រង់ពី «មានតែតាមរយៈការឆ្លងកាត់ការល្បងលដ៏ឈឺចាប់ទេ ទើបអ្នកអាចដឹងអំពីភាពគួរឲ្យស្រឡាញ់របស់ព្រះជាម្ចាស់» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ខាង​ដើម៖ ៤. វិធីដែលមនុស្សម្នាក់អាចស្ដាប់បង្គាប់ព្រះជាម្ចាស់ និងគោលការណ៍នៃការអនុវត្តដែលមនុស្សម្នាក់គួរតែស្ដាប់បង្គាប់ចំពោះព្រះជាម្ចាស់

បន្ទាប់៖ ២. អ្វីដែលមនុស្សម្នាក់ត្រូវតែមាន ដើម្បីឈរជាស្មរបន្ទាល់តាមរយៈការល្បងល និងការបន្សុទ្ធ

តើយើងគួរអធិស្ឋានយ៉ាងដូចម្ដេច ដើម្បីឲ្យព្រះជាម្ចាស់ទ្រង់សណ្ដាប់? សូមទាក់ទងមកកាន់យើងខ្ញុំ ដើម្បីស្វែងរកដំណោះស្រាយ។

ខ្លឹមសារ​ពាក់ព័ន្ធ

១. មូលហេតុដែលព្រះជាម្ចាស់មានព្រះនាមផ្សេងគ្នានៅក្នុងយុគសម័យផ្សេងគ្នា និងសារៈសំខាន់នៃព្រះនាមរបស់ទ្រង់

ខគម្ពីរយោង៖ «ហើយព្រះជាម្ចាស់ក៏មានបន្ទូលនឹងម៉ូសេបន្ថែមទៀតថា ចូរអ្នកនិយាយទៅកាន់កូនចៅអ៊ីស្រាអែលថា ព្រះយេហូវ៉ា ជាព្រះនៃឱពុករបស់អ្នក...

ទីសម្គាល់នៃគ្រាចុងក្រោយ៖ ព្រះចន្ទក្រហមធំបំផុតនឹងលេចមកម្ដងទៀតនៅក្នុងឆ្នាំ២០២១

កំណត់សម្គាល់អ្នកនិពន្ធ៖ នៅក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ បាតុភូតនៅលើផ្ទៃមេឃ «ព្រះចន្ទក្រហម» បានលេចចេញឡើងជាញឹកញាប់។ គ្រោះមហន្ដរាយជាច្រើនដូចជា...

ប្រភពដើម និងការបង្កើតពួកជំនុំនៃព្រះដ៏មានគ្រប់ចេស្ដា

នៅក្នុងយុគសម័យនៃព្រះគុណ ព្រះអម្ចាស់យេស៊ូវបានសន្យានឹងអ្នក ដែលដើរតាមទ្រង់ថា «ហើយប្រសិនបើខ្ញុំទៅរៀបកន្លែងទុកឲ្យអ្នក នោះខ្ញុំនឹងត្រឡប់មកវិញ...

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ