២. អ្វីដែលមនុស្សម្នាក់ត្រូវតែមាន ដើម្បីឈរជាស្មរបន្ទាល់តាមរយៈការល្បងល និងការបន្សុទ្ធ

ព្រះបន្ទូលពាក់ព័ន្ធរបស់ព្រះជាម្ចាស់៖

នៅពេលឆ្លងកាត់ការល្បងល វាជារឿងធម្មតាទេដែលមនុស្សនឹងទន់ខ្សោយ ឬមានភាពអវិជ្ជមាននៅក្នុងខ្លួនពួកគេ ឬខ្វះភាពច្បាស់លាស់ទាក់ទងនឹងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ឬខ្វះផ្លូវសម្រាប់ការអនុវត្តរបស់ពួកគេ។ ប៉ុន្តែក្នុងករណីណាក៏ដោយ អ្នកត្រូវតែមានសេចក្ដីជំនឿលើកិច្ចការរបស់ព្រះជាម្ចាស់ ហើយមិនត្រូវបដិសេធព្រះជាម្ចាស់ឡើយ គឺដូចជាយ៉ូបដែរ។ ទោះបីជាយ៉ូបខ្សោយ ហើយពោលពាក្យប្រទេចផ្តាសាដល់ថ្ងៃកំណើតរបស់ខ្លួនក៏ដោយ ក៏គាត់មិនបានប្រកែកទេថា គ្រប់អ្វីទាំងអស់នៅក្នុងជីវិតមនុស្ស គឹត្រូវបានប្រទានអោយដោយព្រះយេហូវ៉ា ហើយថាព្រះយេហូវ៉ាក៏ជាអ្នកដែលយករបស់ទាំងនោះចេញទៅវិញដែរ។ មិនថាគាត់ត្រូវបានល្បងលយ៉ាងដូចម្ដេចក៏ដោយ ក៏គាត់នៅតែរក្សាជំនឿនេះដដែល។ នៅក្នុងបទពិសោធន៍របស់អ្នក មិនថាការបន្សុទ្ធអ្វីក៏ដោយដែលអ្នកឆ្លងកាត់ តាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់ អ្វីដែលព្រះជាម្ចាស់តម្រូវពីមនុស្សទាក់ទងនឹងជំនឿនោះគឺជាសេចក្តីជំនឿរបស់ពួកគេ និងសេចក្ដីស្រឡាញ់របស់ពួកគេចំពោះទ្រង់។ អ្វីដែលទ្រង់ប្រោសឲ្យមានភាពគ្រប់លក្ខណ៍ដោយធ្វើកិច្ចការតាមរបៀបនេះ គឺជំនឿ សេចក្តីស្រឡាញ់ និងសេចក្តីប្រាថ្នារបស់មនុស្ស។ ព្រះជាម្ចាស់ធ្វើកិច្ចការនៃភាពគ្រប់លក្ខណ៍ដល់មនុស្ស ហើយពួកគេមិនអាចមើលឃើញអំពីកិច្ចការនេះ និងមិនអាចមានអារម្មណ៍អំពីកិច្ចការនេះទេ។ ក្នុងកាលៈទេសៈបែបនេះ អ្នកត្រូវតម្រូវឲ្យមានសេចក្ដីជំនឿ។ សេចក្ដីជំនឿរបស់មនុស្សត្រូវបានតម្រូវទុក នៅពេលដែលអ្វីមួយមិនអាចមើលឃើញដោយភ្នែកទទេបាន ហើយអ្នកត្រូវតម្រូវឲ្យមានសេចក្ដីជំនឿ នៅពេលដែលអ្នកមិនអាចបំបាត់ចោលនូវសញ្ញាណផ្ទាល់ខ្លួនរបស់អ្នកបាន។ នៅពេលដែលអ្នកមិនមានភាពច្បាស់លាស់អំពីកិច្ចការរបស់ព្រះជាម្ចាស់ អ្វីដែលអ្នកត្រូវធ្វើ គឺត្រូវមានសេចក្ដីជំនឿ និងប្រកាន់ជំហររឹងមាំ និងធ្វើបន្ទាល់។ នៅពេលដែលយ៉ូបឈានដល់ចំណុចនេះ ព្រះជាម្ចាស់បានលេចមកចំពោះគាត់ ហើយបានមានព្រះបន្ទូលទៅកាន់គាត់។ នោះគឺមានតែចេញពីសេចក្ដីជំនឿរបស់អ្នកប៉ុណ្ណោះ ដែលអ្នកនឹងអាចឃើញព្រះជាម្ចាស់ ហើយនៅពេលអ្នកមានសេចក្ដីជំនឿ នោះព្រះជាម្ចាស់នឹងប្រោសឲ្យអ្នកបានគ្រប់លក្ខណ៍។ បើគ្មានសេចក្ដីជំនឿទេ ទ្រង់មិនអាចធ្វើការនេះបានទេ។ ព្រះជាម្ចាស់នឹងប្រទានដល់អ្នក នូវអ្វីដែលអ្នកសង្ឃឹមថានឹងទទួលបាន។ ប្រសិនបើអ្នកមិនមានសេចក្ដីជំនឿទេ នោះអ្នកមិនអាចទទួលបានភាពគ្រប់លក្ខណ៍ទេ ហើយអ្នកនឹងមិនអាចមើលឃើញពីសកម្មភាពរបស់ព្រះជាម្ចាស់ឡើយ ហើយថែមទាំងមិនអាចឃើញនូវព្រះចេស្ដារបស់ព្រះជាម្ចាស់ទៀតផង។ នៅពេលដែលអ្នកមានសេចក្ដីជំនឿថាអ្នកនឹងឃើញសកម្មភាពរបស់ទ្រង់នៅក្នុងបទពិសោធន៍ជាក់ស្តែងរបស់អ្នក ពេលនោះព្រះជាម្ចាស់នឹងលេចមកចំពោះអ្នក ហើយទ្រង់នឹងបំភ្លឺ និងដឹកនាំអ្នកពីក្នុងជម្រៅចិត្ត។ បើគ្មានសេចក្ដីជំនឿនោះទេ ព្រះជាម្ចាស់នឹងមិនអាចធ្វើការនោះបានឡើយ។ ប្រសិនបើអ្នកបាត់បង់សេចក្ដីសង្ឃឹមលើព្រះជាម្ចាស់ តើអ្នកនឹងមានបទពិសោធន៍ក្នុងកិច្ចការរបស់ទ្រង់យ៉ាងដូចម្តេចបាន? ដូច្នេះ មានតែនៅពេលដែលអ្នកមានសេចក្ដីជំនឿ ហើយអ្នកមិនមានការមន្ទិលសង្ស័យចំពោះព្រះជាម្ចាស់ មានតែនៅពេលអ្នកមានសេចក្ដីជំនឿពិតលើទ្រង់ មិនថាទ្រង់ធ្វើអ្វីក៏ដោយ នោះទ្រង់នឹងបំភ្លឺ និងធ្វើឲ្យអ្នកយល់ជាក់ តាមរយៈបទពិសោធន៍របស់អ្នក ហើយមានតែពេលនោះទេ ដែលអ្នកអាចមើលឃើញសកម្មភាពរបស់ទ្រង់។ រឿងទាំងនេះ ត្រូវបានសម្រេចគ្រប់ទាំងអស់ តាមរយៈសេចក្ដីជំនឿ។ សេចក្ដីជំនឿកើតឡើងតែតាមរយៈការបន្សុទ្ធប៉ុណ្ណោះ ហើយក្នុងករណីដែលគ្មានការបន្សុទ្ធ នោះសេចក្ដីជំនឿមិនអាចរីកលូតលាស់បានទេ។ តើពាក្យថា «សេចក្ដីជំនឿ» សំដៅទៅលើអ្វី? សេចក្ដីជំនឿ គឺជាការជឿដ៏ពិតប្រាកដ និងចិត្តស្មោះត្រង់ ដែលមនុស្សគប្បីមាន នៅពេលដែលពួកគេមិនអាចមើលឃើញ ឬប៉ះអ្វីមួយ នៅពេលដែលកិច្ចការរបស់ព្រះជាម្ចាស់មិនស្របនឹងសញ្ញាណរបស់មនុស្ស នៅពេលដែលវាហួសពីសមត្ថភាពរបស់មនុស្ស។ នេះហើយគឺជាសេចក្ដីជំនឿដែលខ្ញុំបានមានព្រះបន្ទូលនោះ។ មនុស្សត្រូវការនូវសេចក្តីជំនឿ ក្នុងអំឡុងពេលមានការលំបាក និងការបន្សុទ្ធ ហើយសេចក្ដីជំនឿ គឺជាអ្វីមួយដែលត្រូវនៅជាប់តាមដោយការបន្សុទ្ធ។ ការបន្សុទ្ធ និងសេចក្ដីជំនឿ មិនអាចដាច់ចេញពីគ្នាបានឡើយ។ មិនថាព្រះជាម្ចាស់ធ្វើកិច្ចការយ៉ាងដូចម្ដេច និងមិនថាបរិយាកាសរបស់អ្នកយ៉ាងណានោះទេ អ្នកអាចស្វែងរកជីវិត និងស្វែងរកសេចក្តីពិត ហើយស្វែងរកចំណេះដឹងអំពីកិច្ចការរបស់ព្រះជាម្ចាស់ ព្រមទាំងមានការយល់ដឹងអំពីសកម្មភាពរបស់ទ្រង់ ហើយអ្នកអាចធ្វើទៅតាមសេចក្តីពិត។ ការធ្វើដូច្នេះ គឺជាអ្វីដែលត្រូវមានសេចក្ដីជំនឿដ៏ពិត ហើយការធ្វើដូច្នេះបង្ហាញថា អ្នកមិនបានបាត់បង់សេចក្ដីជំនឿលើព្រះជាម្ចាស់ទេ។ អ្នកអាចមានសេចក្ដីជំនឿដ៏ពិតលើព្រះជាម្ចាស់ ប្រសិនបើអ្នកអាចតស៊ូនៅក្នុងការស្វែងរកសេចក្ដីពិតតាមរយៈការបន្សុទ្ធ ប្រសិនបើអ្នកអាចស្រឡាញ់ព្រះជាម្ចាស់យ៉ាងពិតប្រាកដ ហើយមិនមានការសង្ស័យអំពីទ្រង់ទេ នោះទោះបីជាទ្រង់ធ្វើអ្វីក៏ដោយ ក៏អ្នកនៅតែអនុវត្តនូវសេចក្តីពិតដើម្បីផ្គាប់ព្រះហឫទ័យទ្រង់ ហើយអ្នកអាចស្វែងរកនូវជម្រៅនៃបំណងព្រះហឫទ័យរបស់ទ្រង់ និងគិតពិចារណា អំពីបំណងព្រះហឫទ័យរបស់ទ្រង់។ កាលពីមុន នៅពេលដែលព្រះជាម្ចាស់មានព្រះបន្ទូលថា អ្នកនឹងសោយរាជ្យជាស្តេច អ្នកបានស្រឡាញ់ទ្រង់ ហើយនៅពេលដែលទ្រង់បង្ហាញអង្គទ្រង់ផ្ទាល់ចំពោះអ្នកដោយចំហ អ្នកបានស្វែងរកទ្រង់។ ប៉ុន្ដែឥឡូវនេះ ព្រះជាម្ចាស់បានលាក់បាំងអ្នកមិនឲ្យមើលឃើញទ្រង់បាន ហើយបញ្ហាបានកើតមានដល់អ្នក តើពេលនោះអ្នកនឹងបាត់បង់នូវសេចក្តីសង្ឃឹមលើព្រះជាម្ចាស់ឬទេ? ដូច្នេះអ្នកត្រូវតែស្វែងរកជីវិត ហើយព្យាយាមផ្គាប់ព្រះហឫទ័យរបស់ព្រះជាម្ចាស់គ្រប់ពេលវេលា។ នេះហៅថាសេចក្ដីជំនឿដ៏ពិតប្រាកដ ហើយនេះជាប្រភេទនៃសេចក្ដីស្រឡាញ់ដ៏ពិត និងស្រស់ស្អាតបំផុត។

ដកស្រង់ពី «អ្នកដែលនឹងត្រូវប្រោសឲ្យបានគ្រប់លក្ខណ៍ ត្រូវតែឆ្លងកាត់ការបន្សុទ្ធ» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

កិច្ចការក្នុងដំណាក់កាលនេះត្រូវការសេចក្ដីជំនឿ និងសេចក្ដីស្រឡាញ់ខ្លាំងបំផុតពីយើងទាំងអស់គ្នា។ យើងអាចជំពប់ជើងព្រោះតែការធ្វេសប្រហែសតែបន្តិចប៉ុណ្ណោះ ដ្បិតដំណាក់កាលនៃកិច្ចការនេះគឺខុសពីមុនៗទាំងអស់៖ អ្វីដែលព្រះជាម្ចាស់នឹងធ្វើឱ្យបានគ្រប់លក្ខណ៍គឺជាសេចក្ដីជំនឿរបស់មនុស្សជាតិ ដែលជាផ្នែកអរូបិយ និងផ្នែកមើលមិនឃើញ។ អ្វីដែលព្រះជាម្ចាស់ធ្វើគឺបំប្លែងព្រះបន្ទូលទៅជាជំនឿ សេចក្ដីស្រឡាញ់ និងជីវិត។ មនុស្សត្រូវតែឈានដល់ចំណុចដែលពួកគេត្រូវស៊ូទ្រាំនឹងការបន្សុទ្ធរាប់រយដង និងកាន់សេចក្ដីជំនឿឱ្យខ្លាំងជាងយ៉ូប។ ពួកគេត្រូវតែស៊ូទ្រាំនឹងការរងទុក្ខដែលមិនគួរឱ្យជឿ និងរងទារុណកម្មគ្រប់បែបយ៉ាងដោយមិនបោះបង់ព្រះជាម្ចាស់ម្ដងណាឡើយ។ នៅពេលពួកគេស្ដាប់បង្គាប់រហូតដល់ស្លាប់ ហើយមានជំនឿមុតមាំលើព្រះជាម្ចាស់ នោះដំណាក់កាលនៃកិច្ចការរបស់ព្រះជាម្ចាស់នឹងបញ្ចប់។

ដកស្រង់ពី «ផ្លូវ ... (៨)» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ប្រសិនបើមនុស្សមិនមានទំនុកចិត្តទេ វាមិនងាយស្រួលទេសម្រាប់ពួកគេក្នុងការបន្តដំណើរទៅមុខទៀត។ ឥឡូវនេះ អ្នករាល់គ្នាអាចឃើញថា កិច្ចការរបស់ព្រះជាម្ចាស់មិនស្របគ្នានឹងសញ្ញាណរបស់មនុស្សទេ។ ព្រះជាម្ចាស់បានធ្វើកិច្ចការជាច្រើន ហើយបានថ្លែងព្រះបន្ទូលជាច្រើនដែលមិនស្របនឹងសញ្ញាណរបស់មនុស្ស។ ដូច្នេះមនុស្សត្រូវតែមានទំនុកចិត្ត និងកម្លាំងចិត្តដើម្បីអាចឈរជាប់នឹងអ្វីដែលពួកគេបានឃើញ ហើយនិងអ្វីដែលពួកគេទទួលបានពីបទពិសោធន៍របស់ពួកគេ។ មិនថាព្រះជាម្ចាស់ធ្វើអ្វីចំពោះមនុស្សទេ ពួកគេត្រូវតែកាន់តាមនូវអ្វីដែលខ្លួនមាន ហើយស្មោះត្រង់នៅចំពោះព្រះជាម្ចាស់ ព្រមទាំងរក្សាភក្តីភាពចំពោះព្រះអង្គរហូតដល់ទីបញ្ចប់។ នេះជាកាតព្វកិច្ចរបស់មនុស្ស។ មនុស្សត្រូវតែកាន់តាមនូវអ្វីដែលពួកគេគប្បីធ្វើ។ ការជឿលើព្រះជាម្ចាស់តម្រូវឲ្យមានការស្តាប់បង្គាប់ទ្រង់ និងមានបទពិសោធន៍នៃកិច្ចការរបស់ទ្រង់។ ព្រះជាម្ចាស់បានធ្វើកិច្ចការជាច្រើន អាចនិយាយបានថាសម្រាប់មនុស្ស វាជាការធ្វើឲ្យគ្រប់លក្ខណ៍ ជាការបន្សុទ្ធ ហើយជាងនេះទៅទៀត គឺជាការដាក់ទោស។ មិនមានជំហានតែមួយនៃកិច្ចការរបស់ព្រះជាម្ចាស់ដែលត្រូវនឹងសញ្ញាណរបស់មនុស្សទេ។ អ្វីដែលមនុស្សចូលចិត្ត គឺព្រះបន្ទូលដ៏តឹងរឹងរបស់ព្រះជាម្ចាស់។ នៅពេលដែលព្រះជាម្ចាស់យាងមក មនុស្សគប្បីរីករាយនឹងឫទ្ធានុភាព និងសេចក្ដីក្រោធរបស់ទ្រង់។ ទោះយ៉ាងណាក៏ដោយ មិនថាព្រះបន្ទូលរបស់ទ្រង់តឹងរឹងយ៉ាងណាក៏ដោយ ទ្រង់យាងមកដើម្បីជួយសង្គ្រោះ និងធ្វើឲ្យមនុស្សមានភាពគ្រប់លក្ខណ៍។ ក្នុងនាមជាសត្ដនិករដែលទ្រង់បង្កើតមក មនុស្សគួរតែបំពេញនូវកាតព្វកិច្ចដែលខ្លួនគួរធ្វើ ហើយធ្វើជាទីបន្ទាល់ចំពោះព្រះជាម្ចាស់នៅក្នុងពេលនៃការបន្សុទ្ធ។ នៅគ្រប់ទាំងទុក្ខលំបាក ពួកគេគួរតែលើកទីបន្ទាល់ដែលពួកគេនិយាយ ហើយធ្វើដូច្នេះដើម្បីជាប្រយោជន៍ដល់ព្រះជាម្ចាស់។ មនុស្សដែលធ្វើបែបនេះជាអ្នកមានជ័យជម្នះ។ មិនថាព្រះជាម្ចាស់បន្សុទ្ធអ្នកយ៉ាងណា ក៏អ្នកនៅតែមានទំនុកចិត្ត ហើយមិនដែលបាត់បង់ទំនុកចិត្តលើទ្រង់ឡើយ។ អ្នកធ្វើអ្វីដែលមនុស្សគួរធ្វើ។ នេះជាអ្វីដែលព្រះជាម្ចាស់តម្រូវពីមនុស្ស ហើយចិត្តរបស់មនុស្សគួរតែអាចត្រឡប់មករកទ្រង់វិញ ហើយងាកទៅរកទ្រង់នៅគ្រប់ពេលទាំងអស់។ នេះគឺជាអ្នកមានជ័យជំនះ។ អ្នកដែលព្រះជាម្ចាស់ចង់សំដៅថាជា «អ្នកដែលមានជ័យជំនះ» គឺជាអ្នកដែលនៅតែអាចឈរធ្វើជាទីបន្ទាល់ និងរក្សាទំនុកចិត្ត និងការលះបង់ចំពោះព្រះជាម្ចាស់នៅពេលដែលស្ថិតនៅក្រោមឥទ្ធិពលរបស់សាតាំង ហើយនៅពេលដែលខ្លួនត្រូវឡោមព័ទ្ធដោយសាតាំង នោះហើយជាពេលដែលពួកគេរកឃើញខ្លួនឯងនៅក្នុងកម្លាំងនៃភាពងងឹត។ ប្រសិនបើអ្នកនៅតែអាចរក្សាចិត្តបរិសុទ្ធនៅចំពោះព្រះជាម្ចាស់ ហើយរក្សានូវសេចក្ដីស្រឡាញ់ពិតរបស់អ្នកចំពោះព្រះជាម្ចាស់មិនថាមានអ្វីកើតឡើងក៏ដោយ នោះអ្នកកំពុងធ្វើជាទីបន្ទាល់នៅចំពោះព្រះជាម្ចាស់ ហើយនេះគឺជាអ្វីដែលព្រះជាម្ចាស់ចង់សំដៅថាជា «អ្នកមានជ័យជម្នះ»។ ប្រសិនបើការស្វះស្វែងរបស់អ្នកពិតជាប្រសើរ នៅពេលដែលព្រះជាម្ចាស់ប្រទានពរដល់អ្នក ប៉ុន្តែអ្នកដកថយដោយគ្មានព្រះពររបស់ទ្រង់ តើនេះជាភាពបរិសុទ្ធដែរឬទេ? ដោយសារអ្នកប្រាកដថាផ្លូវនេះជាសេចក្ដីពិត អ្នកត្រូវតែដើរតាមវារហូតដល់ទីបញ្ចប់។ អ្នកត្រូវតែរក្សាការលះបង់ចំពោះព្រះជាម្ចាស់។ ចាប់តាំងពីអ្នកបានឃើញថាព្រះជាម្ចាស់ទ្រង់បានយាងមកផែនដីដើម្បីធ្វើឲ្យអ្នកបានគ្រប់លក្ខណ៍ អ្នកគប្បីប្រគល់ដួងចិត្តអ្នកទាំងស្រុងដល់ទ្រង់។ ប្រសិនបើអ្នកនៅតែអាចដើរតាមទ្រង់ទោះបីទ្រង់ធ្វើអ្វីក៏ដោយ ទោះបីទ្រង់កំណត់នូវលទ្ធផលដែលមិនអំណោយផលសម្រាប់អ្នកនៅចុងបញ្ចប់ក៏ដោយ នេះហើយគឺជាការរក្សានូវភាពបរិសុទ្ធរបស់អ្នកនៅចំពោះព្រះជាម្ចាស់។ ការថ្វាយរូបកាយខាងវិញ្ញាណដ៏បរិសុទ្ធ និងព្រហ្មចារីបរិសុទ្ធចំពោះព្រះជាម្ចាស់មានន័យថា រក្សាដួងចិត្តដ៏ស្មោះត្រង់នៅចំពោះព្រះជាម្ចាស់។ សម្រាប់មនុស្ស ភាពស្មោះស្ម័គ្រគឺភាពបរិសុទ្ធ ហើយសមត្ថភាពក្នុងការស្មោះស្ម័គ្រនៅចំពោះព្រះជាម្ចាស់ គឺរក្សាភាពបរិសុទ្ធ។ នេះជាអ្វីដែលអ្នកគប្បីអនុវត្ត។ នៅពេលអ្នកគួរអធិស្ឋាន អ្នកត្រូវអធិស្ឋាន។ នៅពេលអ្នកគួរជួបជុំធ្វើការប្រកបគ្នា ចូរអ្នកធ្វើដូច្នេះ។ នៅពេលដែលអ្នកគួរច្រៀងទំនុកតម្កើង អ្នកច្រៀងទំនុកតម្កើង ហើយនៅពេលអ្នកគួរបោះបង់ចោលសាច់ឈាម នោះចូរអ្នកបោះបង់ចោលសាច់ឈាមនោះចុះ។ នៅពេលអ្នកបំពេញកាតព្វកិច្ចរបស់អ្នក អ្នកមិនច្របូកច្របល់ទេ។ នៅពេលអ្នកប្រឈមនឹងទុក្ខលំបាក អ្នកនឹងឈរយ៉ាងរឹងមាំ។ នេះគឺជាការលះបង់ចំពោះព្រះជាម្ចាស់។ ប្រសិនបើអ្នកមិនប្រកាន់ខ្ជាប់នូវអ្វីដែលមនុស្សគប្បីធ្វើនោះទេ នោះការរងទុក្ខ និងការដោះស្រាយពីមុនទាំងអស់របស់អ្នក គឺឥតប្រយោជន៍។

ដកស្រង់ពី «អ្នកគប្បីរក្សាការលះបង់របស់អ្នកចំពោះព្រះជាម្ចាស់» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

កាលពីអតីតកាល មនុស្សទាំងអស់មករកព្រះជាម្ចាស់ដើម្បីធ្វើការប្ដេជ្ញាចិត្ដរបស់ពួកគេ ហើយពួកគេនិយាយថា៖ «ទោះបីគ្មានអ្នកណាផ្សេងស្រឡាញ់ព្រះជាម្ចាស់ក៏ដោយ ក៏ទូលបង្គំត្រូវតែស្រឡាញ់ទ្រង់ដែរ»។ តែឥឡូវនេះ ការបន្សុទ្ធកើតឡើងលើអ្នក ហើយដោយសារការនេះមិនត្រូវនឹងសញ្ញាណរបស់អ្នក នោះអ្នកក៏បាត់បង់សេចក្ដីជំនឿលើព្រះជាម្ចាស់។ តើសេចក្ដីស្រឡាញ់នេះពិតឬអត់? អ្នកបានអានជាច្រើនដងហើយអំពីការប្រព្រឹត្តិរបស់យ៉ូប តើអ្នកបានភ្លេចអំពីការប្រព្រឹត្តិទាំងនោះទេឬ? សេចក្ដីស្រឡាញ់ពិតអាចលេចចេញជារូបរាងបានពីសេចក្ដីជំនឿ។ អ្នកបណ្ដុះសេចក្ដីស្រឡាញ់ដ៏ពិតសម្រាប់ព្រះជាម្ចាស់ តាមរយៈការបន្សុទ្ធដែលអ្នកបានឆ្លងកាត់ ហើយតាមរយៈជំនឿរបស់អ្នក អ្នកអាចគិតពិចារណាដល់បំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ នៅក្នុងបទពិសោធន៍ជាក់ស្តែងរបស់អ្នក ហើយវាក៏តាមរយៈសេចក្ដីជំនឿ ដែលអ្នកបោះបង់ចោលសាច់ឈាមរបស់អ្នកផ្ទាល់ ហើយស្វែងរកជីវិត។ នេះគឺជាអ្វីដែលមនុស្សគប្បីធ្វើ។ ប្រសិនបើអ្នកធ្វើការនេះ ពេលនោះអ្នកនឹងអាចឃើញសកម្មភាពរបស់ព្រះជាម្ចាស់ ប៉ុន្តែប្រសិនបើអ្នកខ្វះសេចក្ដីជំនឿ នោះអ្នកនឹងមិនអាចមើលឃើញពីសកម្មភាពរបស់ព្រះជាម្ចាស់ ឬទទួលបទពិសោធន៍ពីកិច្ចការរបស់ទ្រង់ឡើយ។ ប្រសិនបើអ្នកចង់ត្រូវបានប្រើ និងត្រូវបានប្រោសឲ្យបានគ្រប់លក្ខណ៍ដោយព្រះជាម្ចាស់ នោះអ្នកត្រូវតែមានអ្វីៗទាំងអស់ដូចជា៖ ឆន្ទៈក្នុងការរងទុក្ខ សេចក្ដីជំនឿ ការស៊ូទ្រាំ ការស្ដាប់បង្គាប់ និងសមត្ថភាពក្នុងការទទួលពិសោធកិច្ចការរបស់ព្រះជាម្ចាស់ យល់ពីព្រះហឫទ័យរបស់ទ្រង់ ពិចារណាពីទុក្ខព្រួយរបស់ទ្រង់ ជាដើម។ ការធ្វើឲ្យមនុស្សបានគ្រប់លក្ខណ៍ គឺមិនងាយស្រួលនោះទេ ហើយរាល់ការបន្សុទ្ធនីមួយៗដែលអ្នកជួបប្រទះ តម្រូវឲ្យមានជំនឿ និងសេចក្តីស្រឡាញ់។ ប្រសិនបើអ្នកចង់ទទួលបានភាពគ្រប់លក្ខណ៍ពីព្រះជាម្ចាស់ វាមិនគ្រប់គ្រាន់ទេក្នុងការដែលគ្រាន់តែឆ្ពោះទៅមុខនៅលើផ្លូវ ហើយវាមិនគ្រប់គ្រាន់ដែរ ក្នុងការដែលគ្រាន់តែលះបង់ខ្លួនឯងសម្រាប់ព្រះជាម្ចាស់នោះ។ អ្នកត្រូវតែមានរបស់ជាច្រើនដើម្បីអាចក្លាយជាមនុស្សម្នាក់ ដែលត្រូវបានធ្វើឲ្យគ្រប់លក្ខណ៍ដោយព្រះជាម្ចាស់។ នៅពេលដែលអ្នកប្រឈមមុខនឹងការរងទុក្ខ អ្នកត្រូវតែអាចទុកនូវកង្វល់ខាងសាច់ឈាមមួយឡែក ហើយកុំត្អូញត្អែរប្រឆាំងនឹងព្រះជាម្ចាស់។ នៅពេលដែលព្រះជាម្ចាស់លាក់អង្គទ្រង់ពីអ្នក អ្នកត្រូវតែអាចមានជំនឿ ដើម្បីដើរតាមទ្រង់ ដើម្បីរក្សាសេចក្តីស្រឡាញ់ពីមុនរបស់អ្នក ដោយមិនឲ្យវារសាត់ចេញ ឬរលាយបាត់ឡើយ។ មិនថាព្រះជាម្ចាស់ធ្វើយ៉ាងដូចម្ដេចទេ អ្នកត្រូវតែចុះចូលនឹងការរចនារបស់ទ្រង់ ហើយត្រៀមដាក់បណ្តាសាសាច់ឈាមរបស់អ្នកផ្ទាល់ ជាជាងការត្អូញត្អែរទាស់ប្រឆាំងនឹងទ្រង់។ នៅពេលដែលអ្នកប្រឈមនឹងការល្បងល អ្នកត្រូវតែផ្គាប់ព្រះហឫទ័យព្រះជាម្ចាស់ ទោះបីអ្នកអាចនឹងយំយ៉ាងជូរចត់ ឬមានអារម្មណ៍ស្ទាក់ស្ទើរ ក្នុងការផ្ដាច់ខ្លួនចេញពីវត្ថុដែលជាទីស្រឡាញ់ខ្លះក៏ដោយ។ មានតែការនេះទេ ដែលជាសេចក្តីស្រឡាញ់ និងសេចក្ដីជំនឿដ៏ពិត។ មិនថាកម្ពស់ជាក់ស្ដែងរបស់អ្នកប៉ុនណានោះទេ ជាដំបូងអ្នកត្រូវតែមានទាំងឆន្ទៈដើម្បីរងទុក្ខលំបាក និងសេចក្ដីជំនឿដ៏ពិត ហើយអ្នកក៏ត្រូវមានឆន្ទៈក្នុងការលះបង់នូវសាច់ឈាមផងដែរ។ អ្នកគប្បីមានឆន្ទៈស៊ូទ្រាំការលំបាកផ្ទាល់ខ្លួន ហើយទទួលរងនូវការខាតបង់ចំពោះផលប្រយោជន៍ផ្ទាល់ខ្លួនរបស់អ្នក ដើម្បីផ្គាប់ព្រះហឫទ័យរបស់ព្រះជាម្ចាស់។ អ្នកក៏ត្រូវតែមានសមត្ថភាពក្នុងការមានអារម្មណ៍សោកស្តាយចំពោះខ្លួនឯងនៅក្នុងចិត្តផងដែរ៖ កាលពីអតីតកាល អ្នកមិនអាចផ្គាប់ព្រះហឫទ័យព្រះជាម្ចាស់ ហើយឥឡូវនេះអ្នកអាចសោកស្តាយខ្លួនឯងបាន។ អ្នកមិនត្រូវខ្វះខាតក្នុងការទាំងនោះណាមួយទេ វាគឺតាមរយៈការទាំងនេះដែលព្រះជាម្ចាស់នឹងធ្វើឲ្យអ្នកបានគ្រប់លក្ខណ៍។ ប្រសិនបើអ្នកមិនអាចបំពេញតាមលក្ខខណ្ឌទាំងនេះទេ នោះអ្នកមិនអាចទទួលបានភាពគ្រប់លក្ខណ៍នោះឡើយ។

ដកស្រង់ពី «អ្នកដែលនឹងត្រូវប្រោសឲ្យបានគ្រប់លក្ខណ៍ ត្រូវតែឆ្លងកាត់ការបន្សុទ្ធ» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

បើគ្មានព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាការពិតរបស់អ្នកទេ នោះអ្នកគ្មានសមត្ថភាពពិតប្រាកដឡើយ។ នៅពេលដែលការជំនុំជម្រះមកដល់ អ្នកប្រាកដជានឹងត្រូវដួលហើយបន្ទាប់មក សមត្ថភាពដ៏ពិតរបស់អ្នកនឹងត្រូវបើកសម្ដែងឲ្យឃើញមិនខាន។ ប៉ុន្តែអស់អ្នកណា ដែលបន្តព្យាយាមចូលទៅក្នុងការពិត នោះប្រាកដជានឹងយល់ពីគោលបំណង នៃកិច្ចការរបស់ព្រះជាម្ចាស់មិនខាន នៅពេលដែលគេហ៊ុមព័ទ្ធដោយសេចក្តីល្បងល។ មនុស្សដែលមានមនសិការ និងស្រេកឃ្លានព្រះជាម្ចាស់ គួរតែធ្វើសកម្មភាពជាក់ស្ដែង ដើម្បីសងគុណដល់ព្រះជាម្ចាស់សម្រាប់សេចក្តីស្រឡាញ់របស់ទ្រង់។ អស់អ្នកណាដែលគ្មានការពិត មិនអាចឈរមាំបានឡើយ នៅពេលដែលគេជួប សូម្បីតែបញ្ហាដ៏កំប៉ិកកំប៉ុក។ នេះហើយជាភាពខុសគ្នារវាងមនុស្សដែលមានសមត្ថភាពពិត និងអ្នកដែលគ្មានសមត្ថភាពពិត។ ទោះបីមនុស្សទាំងពីរប្រភេទនេះបរិភោគ និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ដូចគ្នាក៏ដោយ ចុះហេតុអ្វីបានជាអ្នកខ្លះអាចឈរមាំនឹងសេចក្តីល្បងល ឯអ្នកខ្លះទៀតបែរជារត់គេចខ្លួនដូច្នេះ? ភាពខុសគ្នាជាក់ស្ដែងគឺថា អ្នកខ្លះខ្វះនូវសមត្ថភាពពិតប្រាកដ។ ពួកគេមិនមានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដើម្បីបម្រើជាការពិតរបស់ខ្លួន ហើយព្រះបន្ទូលរបស់ទ្រង់មិនបានចាក់ឫសជ្រៅនៅក្នុងពួកគេ។ នៅពេលដែលពួកគេជួបសេចក្តីល្បងលភ្លាម ពួកគេក៏ចាប់ផ្ដើមទ័លច្រក។ ហេតុអ្វីបានជាអ្នកខ្លះ អាចឈរមាំនៅក្នុងសេចក្តីល្បងល? នោះគឺដោយសារតែពួកគេយល់អំពីសេចក្តីពិត និងមាននិមិត្ត ហើយពួកគេយល់អំពីព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងលក្ខខណ្ឌតម្រូវរបស់ទ្រង់ ដូច្នេះហើយបានជាពួកគេអាចឈរមាំឆ្លងផុតសេចក្តីល្បងលបាន។ នេះជាសមត្ថភាពពិតប្រាកដ ហើយនេះក៏ជាជីវិតផងដែរ។ អ្នកខ្លះក៏អានព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែរ ប៉ុន្តែ ពួកគេមិនបានយកព្រះបន្ទូលរបស់ទ្រង់ទៅអនុវត្ត ហើយក៏គ្មានភាពហ្មត់ចត់ជាមួយនឹងព្រះបន្ទូលដែរ។ មនុស្សដែលគ្មានភាពហ្មត់ចត់នឹងព្រះបន្ទូល មិនឲ្យតម្លៃទៅលើការអនុវត្តឡើយ។ មនុស្សដែលមិនមានព្រះបន្ទូលរបស់ព្រះជាម្ចាស់បម្រើជាការពិតរបស់គេ គឺគ្មានសមត្ថភាពពិតឡើយ ហើយមនុស្សប្រភេទនេះនឹងមិនអាចឈរមាំ ដើម្បីឆ្លងផុតសេចក្តីល្បងលនោះឡើយ។

ដកស្រង់ពី «យុគសម័យនៃនគរព្រះ គឺជាយុគសម័យនៃព្រះបន្ទូល» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ក្នុងអំឡុងកិច្ចការនៃការប្រកាន់តាមការផ្គត់ផ្គង់ និងការជ្រោមជ្រែងរបស់ព្រះជាម្ចាស់ ព្រះអង្គមានបន្ទូលប្រាប់ពីបំណងព្រះហឫទ័យទាំងស្រុងរបស់ទ្រង់ និងសេចក្ដីតម្រូវដែលទ្រង់សព្វព្រះហឫទ័យចង់បានពីមនុស្ស ហើយបង្ហាញពីទង្វើ និងនិស្ស័យរបស់ទ្រង់ ព្រមទាំងកម្មសិទ្ធិ និងអត្តសញ្ញាណរបស់ទ្រង់ដល់មនុស្សផង។ គោលបំណងគឺដើម្បីឲ្យមនុស្សប្រដាប់កាយដោយកេរ្តិ៍ឈ្មោះ និងអនុញ្ញាតឲ្យមនុស្សទទួលបាននូវសេចក្ដីពិតជាច្រើនពីព្រះជាម្ចាស់ ខណៈដែលគេកំពុងដើរតាមទ្រង់ ពោលគឺសេចក្ដីពិតដែលជាសាស្ត្រាវុធ ដែលព្រះជាម្ចាស់ប្រទានឲ្យទៅមនុស្ស ដើម្បីតយុទ្ធជាមួយសាតាំង។ ក្រោយពេលបានប្រដាប់កាយរួចហើយ មនុស្សត្រូវតែប្រឈមនឹងការល្បងលរបស់ព្រះជាម្ចាស់។ ព្រះជាម្ចាស់មានវិធី និងមានមធ្យោបាយជាច្រើនសម្រាប់ល្បងលមនុស្ស ប៉ុន្តែ ពួកគេគ្រប់គ្នាសុទ្ធតែត្រូវការ «ការសហការ» ពីសត្រូវរបស់ព្រះជាម្ចាស់គឺ សាតាំង។ មានន័យថា ការប្រទានឲ្យមនុស្សមានសាស្ត្រាវុធដើម្បីធ្វើសឹកជាមួយសាតាំង ព្រះជាម្ចាស់ក៏ប្រគល់មនុស្សទៅឲ្យសាតាំង រួចអនុញ្ញាតិឲ្យសាតាំង «ល្បងល» កេរ្តិ៍ឈ្មោះរបស់មនុស្សដែរ។ ប្រសិនបើមនុស្សអាចរើខ្លួនរួចពីក្បួនសឹករបស់សាតាំង ប្រសិនបើគេអាចរត់រួចពីការឡោមព័ទ្ធរបស់សាតាំង ហើយនៅមានជីវិតរស់ នោះមនុស្សប្រាកដជាឆ្លងផុតការល្បងល។ ប្រសិនបើមនុស្សបរាជ័យ ដោយចាកចេញពីក្បួនសឹករបស់សាតាំង និងចុះចូលចំពោះសាតាំង នោះគេនឹងឆ្លងមិនផុតពីការល្បងលនេះឡើយ។ ទោះជាព្រះជាម្ចាស់ពិនិត្យពិច័យលើចំណុចកត្តាណាមួយរបស់មនុស្សក៏ដោយ ក៏លក្ខណៈវិនិច្ឆ័យសម្រាប់ការពិនិត្យពិច័យរបស់ទ្រង់គឺទៅលើការដែល មនុស្សឈរមាំ ឬមិនមាំនៅក្នុង ទីបន្ទាល់របស់គេ នៅពេលដែលគេត្រូវសាតាំងវាយប្រហារ ហើយគេបោះបង់ ឬមិនបោះបង់ចោលព្រះជាម្ចាស់ ហើយគេចុះចាញ់ ឬមិនចុះចាញ់ ហើយចុះចូល ឬមិនចុះចូលចំពោះសាតាំង នៅពេលដែលគេជាប់អន្ទាក់របស់សាតាំង។ គេអាចនិយាយបានថា មនុស្សបានសង្គ្រោះ ឬមិនបានសង្គ្រោះ អាស្រ័យលើថា តើគេអាចយកឈ្នះ និងអាចធ្វើឲ្យសាតាំង បរាជ័យបាន ឬមិនបាន ហើយគេអាច ឬមិនអាចទទួលបានសេរីភាព គឺអាស្រ័យលើថា តើគេអាច ឬមិនអាចលើកសាស្ត្រាវុធ ដែលព្រះជាម្ចាស់ប្រទានឲ្យគេដោយខ្លួនអ្នក ដើម្បីយកឈ្នះទាសភាពរបស់សាតាំង ធ្វើឲ្យសាតាំងបោះបង់សេចក្ដីសង្ឃឹមចោលទាំងស្រុង ហើយទុកគេចោលឲ្យនៅម្នាក់អ្នក។ ប្រសិនបើសាតាំងបោះបង់ក្ដីសង្ឃឹម ហើយដោះលែងនរណាម្នាក់ នេះមានន័យថា សាតាំងនឹងមិនព្យាយាមយកមនុស្សម្នាក់នេះចេញពីព្រះជាម្ចាស់ម្ដងទៀតឡើយ វានឹងមិនចោទប្រកាន់ និងជ្រៀតជ្រែកពួកគេម្ដងទៀតឡើយ វាក៏នឹងមិនដាក់ទណ្ឌកម្ម ហើយវាយប្រហារពួកគេដោយ គ្មានមេត្តាម្ដងទៀតដែរ គឺមានតែមនុស្សបែបនេះទេ ទើបត្រូវបានព្រះជាម្ចាស់ទទួលយកពិតប្រាកដ។ នេះគឺជាដំណើរការទាំងស្រុងដែលព្រះជាម្ចាស់ប្រើដើម្បីទទួលបានមនុស្ស។

ដកស្រង់ពី «កិច្ចការរបស់ព្រះជាម្ចាស់ និស្ស័យរបស់ព្រះជាម្ចាស់ និងព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ II» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ការកោតខ្លាច និងការស្ដាប់បង្គាប់ដែលលោកយ៉ូបមានចំពោះព្រះជាម្ចាស់ គឺជាគំរូមួយសម្រាប់មនុស្សជាតិ ហើយភាពគ្រប់លក្ខណ៍ និងភាពទៀងត្រង់របស់គាត់ គឺជាចំណុចខ្ពស់បំផុតដែលមនុស្សគួរតែយកឲ្យបាន។ ទោះបីជាគាត់មើលមិនឃើញព្រះជាម្ចាស់ ក៏គាត់ទទួលស្គាល់ថា ព្រះជាម្ចាស់ពិតជាមានមែន ហើយដោយសារតែការទទួលស្គាល់នេះ គាត់ក៏កោតខ្លាចព្រះ ហើយដោយសារការកោតខ្លាចព្រះជាម្ចាស់របស់គាត់ គាត់ក៏អាចស្ដាប់បង្គាប់ព្រះជាម្ចាស់។ លោកបានឲ្យព្រះជាម្ចាស់ដកយកអ្វីគ្រប់យ៉ាងដែលគាត់មាន តាមតែព្រះហឫទ័យទ្រង់ តែគាត់មិនត្អូញត្អែរឡើយ គាត់ក្រាបចុះចំពោះព្រះជាម្ចាស់ ហើយទូលប្រាប់ព្រះអង្គថា នៅវេលានេះ ទោះបីជាព្រះជាម្ចាស់យកទាំងសាច់ឈាមរបស់គាត់ ក៏គាត់រីករាយនឹងឲ្យទ្រង់ធ្វើដូច្នេះ ដោយមិនត្អូញត្អែរដែរ។ ចរិយាមារយាទទាំងអស់របស់គាត់ គឺមកពីភាពជាមនុស្សគ្រប់លក្ខណ៍ និងទៀងត្រង់របស់គាត់។ មានន័យថា ដោយសារភាពឥតទោស ភាពស្មោះត្រង់ និងភាពសប្បុរសរបស់លោក លោកយ៉ូបឥតរង្គើក្នុងការដែលគាត់ទទួលស្គាល់ និងការដែលគាត់ដឹងពីអត្ថិភាពរបស់ព្រះជាម្ចាស់ឡើយ ហើយនៅលើគ្រឹះនេះ លោកបានបង្គាប់ខ្លួនឯង និងការកំណត់បទដ្ឋាននៃការគិត ការប្រព្រឹត្ត ចរិតមារយាទ និងគោលការណ៍នៃការប្រព្រឹត្តរបស់គាត់នៅចំពោះព្រះជាម្ចាស់ ស្របទៅនឹងការដែលព្រះជាម្ចាស់ដឹកនាំគាត់ និងទង្វើរបស់ព្រះជាម្ចាស់ដែលគាត់បានឃើញ ក្នុងគ្រប់កិច្ចការទាំងអស់។ លុះយូរទៅ បទពិសោធន៍របស់គាត់បានធ្វើឲ្យមានការកោតខ្លាចព្រះជាម្ចាស់ ហើយគេចចេញពីសេចក្ដីអាក្រក់យ៉ាងពិត និងជាក់ស្ដែងនៅក្នុងគាត់។ នេះគឺជាប្រភពនៃសច្ចភាពដែលលោកយ៉ូបប្រកាន់ខ្ជាប់។ លោកយ៉ូបមានភាពជាមនុស្សស្មោះត្រង់ ឥតទោស និងសប្បុរស ហើយលោកក៏មានបទពិសោធន៍ពិតពីការកោតខ្លាចព្រះជាម្ចាស់ ការស្ដាប់បង្គាប់ព្រះជាម្ចាស់ ហើយគេចចេញពីសេចក្ដីអាក្រក់ ក៏ដូចជាចំណេះដឹងដែលថា «ព្រះយេហូវ៉ាបានប្រទានឲ្យ ហើយព្រះយេហូវ៉ាក៏ដកយកទៅវិញដែរ»។ ដោយសារតែចរិយានេះហើយ ទើបគាត់ឈរមាំនៅក្នុងទីបន្ទាល់របស់គាត់ក្នុងការវាយប្រហារដ៏សាហាវពីសាតាំងសាតាំងបាន ហើយដោយសារតែចរិយាទាំងនេះ ទើបគាត់អាចធ្វើមិនឲ្យព្រះជាម្ចាស់ខកព្រះទ័យ ហើយអាចផ្ដល់នូវចម្លើយដែលគាប់ដល់ព្រះហឫទ័យរបស់ព្រះជាម្ចាស់ នៅពេលដែលការល្បងលរបស់ព្រះជាម្ចាស់បានមកដល់គាត់។

ដកស្រង់ពី «កិច្ចការរបស់ព្រះជាម្ចាស់ និស្ស័យរបស់ព្រះជាម្ចាស់ និងព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ II» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

សេចក្ដីជំនឿរបស់លោកយ៉ូប ការស្ដាប់បង្គាប់ និងទីបន្ទាល់របស់គាត់អំពីការយកឈ្នះលើសាតាំង ជាប្រភពជំនួយ និងជាការលើកទឹកចិត្តយ៉ាងលើសលប់ដល់មនុស្សទាំងពួង។ នៅក្នុងលោកយ៉ូប ពួកគេ មើលឃើញសេចក្ដីសង្ឃឹមសម្រាប់សេចក្ដីសង្គ្រោះរបស់ពួកគេផ្ទាល់ ហើយមើលឃើញថា តាមរយៈសេចក្ដីជំនឿ និងការស្ដាប់បង្គាប់ ព្រមទាំងការកោតខ្លាចព្រះជាម្ចាស់ អាចធ្វើឲ្យសាតាំាង បរាជ័យ និងអាចយកឈ្នះលើសាតាំងទាំងស្រុង។ ពួកគេមើលឃើញថា ដរាបណាពួកគេយល់ស្របទៅតាមអធិបតេយ្យភាព និងការចាត់ចែងរបស់ព្រះជាម្ចាស់ ហើយដរាបណាពួកគេមានការតាំងចិត្ត និងមានសេចក្ដីជំនឿមិនបោះបង់ព្រះជាម្ចាស់ បន្ទាប់ពីគេបានបាត់បង់អ្វីៗគ្រប់យ៉ាង នោះពួកគេអាចនាំយកភាពអាម៉ាស់ និងភាពបរាជ័យឲ្យសាតាំង ហើយពួកគេឃើញថា ពួកគេចាំបាច់ត្រូវមានការតាំងចិត្ត និងសេចក្ដីខ្ជាប់ខ្ជួនក្នុងការឈរមាំនៅក្នុងទីបន្ទាល់របស់ពួកគេប៉ុណ្ណោះ ទោះបីជាមានន័យថា ពួកគេត្រូវលះបង់ជីវិតខ្លួនអ្នកក៏ដោយ ទើបសាតាំងភ័យខ្លាច ហើយកញ្ជ្រោលដកថយយ៉ាងរួសរាន់។ ទីបន្ទាល់របស់លោកយ៉ូបគឺជាការដាស់តឿនប្រាប់ទៅមនុស្សជំនាន់ក្រោយ ហើយការដាស់តឿននេះប្រាប់ពួកគេថា ប្រសិនបើពួកគេមិនធ្វើឲ្យសាតាំងបរាជ័យ នោះពួកគេនឹងមិនអាចកម្ចាត់ការចោទប្រកាន់ និងការជ្រៀតជ្រែករបស់សាតាំងពីខ្លួនពួកគេបានឡើយ ហើយពួកគេក៏ពុំអាចគេចផុតពីការបំពាន និងការវាយប្រហារ របស់សាតាំង។ ទីបន្ទាល់របស់លោកយ៉ូបបានបំភ្លឺដល់មនុស្សជំនាន់ក្រោយៗ។ ការបំភ្លឺនេះបង្រៀនមនុស្សថា ទាល់តែពួកគេជាមនុស្សគ្រប់លក្ខណ៍ និងទៀងត្រង់ ទើបពួកគេអាចកោតខ្លាចព្រះជាម្ចាស់ ហើយគេចចេញពីសេចក្ដីអាក្រក់បាន វាបង្រៀនពួកគេថា ទាល់តែពួកគេកោតខ្លាចព្រះជាម្ចាស់ ហើយគេចចេញពីសេចក្ដីអាក្រក់ ទើបពួកគេអាចធ្វើទីបន្ទាល់ដ៏រឹងមាំ និងខ្ទរខ្ទារថ្វាយព្រះជាម្ចាស់បាន ទាល់តែពួកគេធ្វើទីបន្ទាល់ដ៏រឹងមាំ និងខ្ទរខ្ទារថ្វាយព្រះជាម្ចាស់ ទើបពួកគេមិនអាចត្រូវបានគ្រប់គ្រងដោយសាតាំង ហើយរស់នៅក្រោមការដឹកនាំ និងការការពាររបស់ព្រះជាម្ចាស់បាន ពេលនោះទើបពួកគេត្រូវបានសង្គ្រោះ យ៉ាងពិតប្រាកដ។ បុគ្គលិកលក្ខណៈរបស់លោកយ៉ូប និងការព្យាយាមឲ្យបានជីវិតរបស់គាត់ គួរតែត្រូវបានត្រាប់ តាមដោយមនុស្សគ្រប់គ្នាដែលព្យាយាមឲ្យបានសេចក្ដីសង្គ្រោះ។ នេះហើយជាសេចក្ដីដែលលោកបានស្ដែងចេញនៅក្នុងជីវិតរបស់លោកទាំងមូល ហើយកិរិយារបស់លោក ក្នុងគ្រាដែលលោកត្រូវល្បងល ក៏ជាកំណប់ទ្រព្យដ៏មានតម្លៃដល់មនុស្សណា ដែលព្យាយាមឲ្យបានផ្លូវនៃការកោតខ្លាចព្រះជាម្ចាស់ និងការគេចចេញពីសេចក្ដីអាក្រក់ដែរ។

ដកស្រង់ពី «កិច្ចការរបស់ព្រះជាម្ចាស់ និស្ស័យរបស់ព្រះជាម្ចាស់ និងព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ II» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ខាង​ដើម៖ ១. វិធីដែលនិស្ស័យពុករលួយអាចត្រូវបានបន្សុទ្ធដោយឆ្លងកាត់ការជំនុំជម្រះ ការវាយផ្ចាល ការល្បងល និងការបន្សុទ្ធ

បន្ទាប់៖ ៣. អ្វីដែលមនុស្សម្នាក់អាចសម្រេចបាន ដោយការមានបទពិសោធន៍អំពីការជំនុំជម្រះ ការវាយផ្ចាល ការល្បងល និងការបន្សុទ្ធ

តើយើងគួរអធិស្ឋានយ៉ាងដូចម្ដេច ដើម្បីឲ្យព្រះជាម្ចាស់ទ្រង់សណ្ដាប់? សូមទាក់ទងមកកាន់យើងខ្ញុំ ដើម្បីស្វែងរកដំណោះស្រាយ។

ខ្លឹមសារ​ពាក់ព័ន្ធ

១. មូលហេតុដែលព្រះជាម្ចាស់មានព្រះនាមផ្សេងគ្នានៅក្នុងយុគសម័យផ្សេងគ្នា និងសារៈសំខាន់នៃព្រះនាមរបស់ទ្រង់

ខគម្ពីរយោង៖ «ហើយព្រះជាម្ចាស់ក៏មានបន្ទូលនឹងម៉ូសេបន្ថែមទៀតថា ចូរអ្នកនិយាយទៅកាន់កូនចៅអ៊ីស្រាអែលថា ព្រះយេហូវ៉ា ជាព្រះនៃឱពុករបស់អ្នក...

ហ្វូងចៀមរបស់ព្រះជាម្ចាស់ ស្ដាប់ព្រះសូរសៀងរបស់ទ្រង់៖ យើងគួរស្ដាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ពេលកំពុងពិនិត្យល្អិតល្អន់អំពីផ្លូវពិត

រៀបរៀងដោយ ស៊ូ ស៊ីង, ប្រទេសចិន រោគរាតត្បាតបានបន្តរីករាលដាលអស់រយៈពេលជាច្រើនខែថ្មីៗនេះ ហើយចំនួនករណីឆ្លង និងករណីស្លាប់ដោយសាររោគនេះ...

ការ​សម្លឹង​មើល​ការ​លេចមក​របស់​ព្រះ​ជា​ម្ចាស់​នៅ​ក្នុង​ការ​ជំនុំ​ជម្រះ និង​ការ​ដាក់​ទោស​របស់​ទ្រង់

យើង​គោរព​តាម​​​ក្រឹត្យ​វិន័យ និង​បញ្ញត្តិ​នានា​នៅ ក្នុង​ព្រះ​គម្ពីរ រីក​រាយ​ចំពោះ​ព្រះគុណ​ដ៏​បរិបូរ​របស់​ព្រះ​អម្ចាស់​យេស៊ូវ​គ្រីស្ទ...

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ