៣. អ្វីដែលមនុស្សម្នាក់អាចសម្រេចបាន ដោយការមានបទពិសោធន៍អំពីការជំនុំជម្រះ ការវាយផ្ចាល ការល្បងល និងការបន្សុទ្ធ

ព្រះបន្ទូលពាក់ព័ន្ធរបស់ព្រះជាម្ចាស់៖

នៅគ្រាចុងក្រោយ ព្រះគ្រីស្ទនឹងប្រើនូវសេចក្ដីពិតជាច្រើន មកបង្រៀនមនុស្ស មកលាតត្រដាងពីសារៈសំខាន់របស់មនុស្ស និងមកវិភាគពីពាក្យសម្ដី និងទង្វើរបស់មនុស្ស។ ព្រះបន្ទូលទាំងនេះមានរួមបញ្ចូលនូវសេចក្ដីពិតជាច្រើនខុសៗគ្នា ដូចជា កាតព្វកិច្ចរបស់មនុស្ស របៀបដែលគេគួរស្ដាប់បង្គាប់ព្រះជាម្ចាស់ របៀបរក្សាភក្ដីភាពថ្វាយព្រះជាម្ចាស់ របៀបដែលមនុស្សគួរស្ដែងចេញនូវសភាពជាមនុស្សសាមញ្ញ ក៏ដូចជាព្រះប្រាជ្ញាញាណនិងនិស្ស័យរបស់ព្រះជាម្ចាស់ផងដែរ។ ល។ ពាក្យពេចន៍ទាំងអស់នេះសំដៅទៅលើសារៈសំខាន់របស់មនុស្ស និងនិស្ស័យខូចអាក្រក់របស់គេ។ ជាពិសេស ព្រះបន្ទូលដែលលាតត្រដាងពីរបៀបដែលមនុស្សបដិសេធព្រះជាម្ចាស់ បានលើកឡើងទាក់ទងនឹងវិធីដែលមនុស្សក្លាយជាតំណាងរបស់អារក្សសាតាំង និងជាកម្លាំងសត្រូវ មកទាស់ទទឹងនឹងព្រះជាម្ចាស់។ នៅក្នុងការអនុវត្តការងារជំនុំជម្រះរបស់ព្រះជាម្ចាស់ ព្រះអង្គមិនមែនយកតែព្រះបន្ទូលពីរបីម៉ាត់មកបញ្ជាក់ពីសណ្ឋានរបស់មនុស្សនោះទេ តែទ្រង់នឹងបើកកកាយ ជម្រះសម្អាត ហើយលះសម្អាតរយៈពេលយូរអង្វែង។ វិធីបើកកកាយជម្រះសម្អាត ហើយលះសម្អាតទាំងអស់នេះ មិនអាចធ្វើឡើងដោយពាក្យពេចន៍ធម្មតាៗបានឡើយ ទាល់តែសេចក្ដីពិត ដែលធ្វើឲ្យមនុស្សអស់សង្ឃឹមទាំងស្រុង ទើបជំនួសបាន។ មានតែវិធីបែបនេះទេ ទើបអាចហៅបានថាជាការជំនុំជម្រះ ហើយមានតែការជំនុំជម្រះបែបនេះទេ ទើបអាចបង្ក្រាបមនុស្ស និងនាំមនុស្សឲ្យចុះចូលចំពោះព្រះជាម្ចាស់ ព្រមទាំងស្គាល់ដល់ព្រះជាម្ចាស់ពិតប្រាកដទៀតផង។ លទ្ធផលដែលកិច្ចការជំនុំជម្រះបាននាំមក គឺឲ្យមនុស្សបានស្គាល់ព្រះភក្ដ្រព្រះជាម្ចាស់ពិតនិងស្គាល់សេចក្ដីពិតអំពីការបះបោររបស់ខ្លួនគេផ្ទាល់។ កិច្ចការនៃការជំនុំជម្រះធ្វើឲ្យមនុស្សទទួលបាននូវការយល់ដឹងច្រើនអំពីបំណងព្រះហឫទ័យនៃព្រះ អំពីគោលបំណងនៃកិច្ចការរបស់ព្រះជាម្ចាស់ និងអំពីអាថ៌កំបាំងដែលគេមិនអាចយល់បាន។ កិច្ចការនេះក៏អនុញ្ញាតឲ្យមនុស្សទទួលស្គាល់ និងដឹងអំពីលក្ខណៈខូចអាក្រក់និងឫសគល់នៃលក្ខណៈខូចអាក្រក់របស់ខ្លួន ព្រមទាំងរកឃើញភាពស្មោកគ្រោករបស់មនុស្សផងដែរ។ លទ្ធផលទាំងអស់នេះ សុទ្ធតែបានមកពីកិច្ចការជំនុំជម្រះ ដ្បិតលក្ខណៈសម្បត្តិនៃកិច្ចការនេះ ការពិតគឺជាកិច្ចការបើកបង្ហាញអំពីសេចក្ដីពិត អំពីផ្លូវ និងអំពីជីវិតរបស់ព្រះជាម្ចាស់ ដល់អស់អ្នកណាដែលមានជំនឿលើទ្រង់។

ដកស្រង់ពី «ព្រះគ្រីស្ទធ្វើកិច្ចការជំនុំជម្រះ ដោយសេចក្ដីពិត» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ប្រឈមមុខនឹងឥរិយាបថ និងសភាវៈរបស់មនុស្សចំពោះទ្រង់ ព្រះជាម្ចាស់បានបំពេញកិច្ចការថ្មី ដែលអនុញ្ញាតឲ្យមនុស្សមានចំណេះដឹង និងការស្តាប់បង្គាប់ចំពោះទ្រង់ រួមទាំងក្តីស្រឡាញ់ និងទីបន្ទាល់ផង។ ដូច្នេះ មនុស្សត្រូវតែឆ្លងកាត់ការបន្សុទ្ធ ក៏ដូចជាការជំនុំជម្រះ ការដោះស្រាយ និងការកាត់តម្រឹមរបស់ទ្រង់ បើមិនដូច្នោះទេ គ្មានផ្លូវដែលមនុស្សអាចស្គាល់ព្រះជាម្ចាស់ ហើយស្រឡាញ់ទ្រង់ និងធ្វើជាទីបន្ទាល់ដល់ទ្រង់បានឡើយ។ ការបន្សុទ្ធរបស់ព្រះជាម្ចាស់ចំពោះមនុស្ស មិនគ្រាន់តែដើម្បីប្រយោជន៍តែម៉្យាងនោះទេ ប៉ុន្តែដើម្បីប្រយោជន៍ច្រើនយ៉ាង។ មានតែតាមវិធីនេះទេ ដែលព្រះជាម្ចាស់ធ្វើកិច្ចការបន្សុទ្ធចំពោះមនុស្សដែលចង់ស្វះស្វែងរកសេចក្តីពិត ដើម្បីឲ្យព្រះជាម្ចាស់ធ្វើឲ្យសេចក្តីស្រឡាញ់ និងការតាំងចិត្តរបស់ពួកគេបានគ្រប់លក្ខណ៍។ ចំពោះអស់អ្នកដែលចង់ស្វះស្វែងរកសេចក្តីពិត និងទទូចចង់រកព្រះជាម្ចាស់ គ្មានអ្វីមានន័យជាង ឬប្រសើរជាងការបន្សុទ្ធបែបនេះទេ។ មនុស្សមិនអាចយល់ ឬដឹងពីនិស្ស័យរបស់ព្រះជាម្ចាស់ងាយៗនោះទេ ដ្បិតនៅទីបញ្ចប់ ព្រះជាម្ចាស់គឺជាព្រះ។ ទីបំផុត ព្រះជាម្ចាស់មិនអាចមាននិស្ស័យ ដូចមនុស្សបានទេ ដូច្នេះហើយ មនុស្សក៏មិនអាចដឹងពីនិស្ស័យរបស់ទ្រង់ដោយងាយៗបានដែរ។ មនុស្សមិនអាចទទួលបានសេចក្តីពិតពីដូនតានោះទេ ហើយមនុស្សដែលត្រូវបានសាតាំងធ្វើឲ្យពុករលួយ ក៏មិនងាយនឹងយល់ពីសេចក្តីពិតដែរ។ មនុស្សខ្វះសេចក្តីពិត និងខ្វះការតាំងចិត្តដើម្បីអនុវត្តសេចក្តីពិត ហើយប្រសិនបើពួកគេមិនរងការឈឺចាប់ និងមិនត្រូវបានបន្សុទ្ធ ឬជំនុំជម្រះទេ នោះកុំសង្ឃឹមថាការតាំងចិត្តរបស់ពួកគេបានគ្រប់លក្ខណ៍ឲ្យសោះ។ សម្រាប់មនុស្សទាំងអស់ ការបន្សុទ្ធគឺមានលក្ខណៈធ្ងន់ធ្ងរ ហើយពិបាកនឹងទទួលយកខ្លាំងណាស់ ប៉ុន្តែគឺជាពេលនៃការបន្សុទ្ធនោះហើយ ដែលព្រះជាម្ចាស់បង្ហាញនិស្ស័យសប្បុរសរបស់ទ្រង់យ៉ាងច្បាស់ដល់មនុស្ស ហើយឲ្យមនុស្សដឹងពីតម្រូវការរបស់ទ្រង់ ផ្តល់ការបំភ្លឺកាន់តែច្រើន ហើយដោះស្រាយ និងកាត់តម្រឹមជាក់ស្តែងកាន់តែច្រើន។ តាមរយៈការប្រៀបធៀបរវាងហេតុការណ៍ពិត និងសេចក្តីពិត ទ្រង់ប្រទានដល់មនុស្សនូវចំណេះដឹងអំពីខ្លួនអ្នក និងសេចក្តីពិតកាន់តែប្រសើរ ហើយប្រទានការយល់ពីព្រះហឫទ័យរបស់ព្រះជាម្ចាស់កាន់តែប្រសើរ ដូច្នេះហើយទើបធ្វើឲ្យមនុស្សមានសេចក្តីស្រឡាញ់កាន់តែបរិសុទ្ធ និងកាន់តែពិតចំពោះព្រះជាម្ចាស់។ នេះជាគោលបំណងរបស់ព្រះជាម្ចាស់ ក្នុងការធ្វើកិច្ចការបន្សុទ្ធ។ គ្រប់កិច្ចការដែលព្រះជាម្ចាស់ធ្វើនៅក្នុងមនុស្ស គឺមានសារៈសំខាន់នឹងគោលបំណងទៅតាមកិច្ចការនីមួយៗនោះ។ ព្រះជាម្ចាស់មិនធ្វើកិច្ចការដែលគ្មានន័យ ឬធ្វើកិច្ចការដែលគ្មានប្រយោជន៍ដល់មនុស្សនោះទេ។ ការបន្សុទ្ធ មិនសំដៅទៅលើការយកមនុស្សចេញពីព្រះភ័ក្រ្តព្រះជាម្ចាស់ ឬការបំផ្លាញពួកគេនៅក្នុងស្ថាននរកនោះទេ។ ប៉ុន្តែ វាសំដៅទៅលើការផ្លាស់ប្តូរនិស្ស័យរបស់នុស្សក្នុងពេលនៃការបន្សុទ្ធ ផ្លាស់ប្តូរគោលបំណង ទស្សនៈចាស់គំរិលរបស់ពួកគេ ផ្លាស់ប្តូរសេចក្តីស្រឡាញ់របស់ពួកគេចំពោះព្រះជាម្ចាស់ ហើយផ្លាស់ប្តូរជីវិតរបស់ពួកគេទាំងមូល។ ការបន្សុទ្ធគឺជាការធ្វើតេស្តសាកល្បងដ៏ពិតមួយរបស់មនុស្ស ហើយវាជាទម្រង់នៃការបណ្តុះបណ្តាលដ៏ពិតមួយ ហើយមានតែអំឡុងពេលនៃការបន្សុទ្ធនោះទេ ទើបសេចក្តីស្រឡាញ់របស់ពួកគេអាចបំពេញតាមតួនាទីរបស់វាបាន។

ដកស្រង់ពី «មានតែតាមរយៈការឆ្លងកាត់ការបន្សុទ្ធប៉ុណ្ណោះ ទើបមនុស្សអាចទទួលបានសេចក្តីស្រឡាញ់ពិត» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

នៅពេលដែលព្រះជាម្ចាស់ទ្រង់ធ្វើកិច្ចការដើម្បីបន្សុទ្ធមនុស្ស នោះគឺមនុស្សរងទុក្ខ។ នៅពេលមនុស្សទទួលការបន្សុទ្ធកាន់តែច្រើន នោះពួកគេនឹងស្រឡាញ់ព្រះជាម្ចាស់កាន់តែខ្លាំងឡើង ហើយព្រះចេស្ដារបស់ព្រះជាម្ចាស់ដែលនឹងត្រូវបើកសម្ដែងដល់ពួកគេ កាន់តែច្រើនដែរ។ ផ្ទុយទៅវិញ បើមនុស្សទទួលការបន្សុទ្ធតិចតួច នោះសេចក្ដីស្រឡាញ់របស់ពួកគេចំពោះព្រះជាម្ចាស់នឹងមានការលូតលាស់កាន់តែតិចទៅៗ ហើយព្រះចេស្ដារបស់ព្រះជាម្ចាស់ដែលនឹងត្រូវបើកសម្ដែងដល់ពួកគេ ក៏កាន់តែតិចដែរ។ នៅពេលការបន្សុទ្ធ និងការរងទុក្ខរបស់មនុស្សបែបនេះកាន់តែច្រើនឡើងៗ ហើយការរងទារុណកម្មដែលពួកគេជួបប្រទះកាន់តែច្រើន នោះពួកគេនឹងកាន់តែស្រឡាញ់ព្រះជាម្ចាស់កាន់តែខ្លាំងឡើង ជំនឿដ៏ពិតប្រាកដរបស់ពួកគេចំពោះព្រះជាម្ចាស់កាន់តែខ្លាំងឡើង ហើយចំណេះដឹងដ៏ជ្រាលជ្រៅរបស់ពួកគេអំពីព្រះជាម្ចាស់ក៏កាន់តែច្រើនឡើងដែរ។ នៅក្នុងបទពិសោធន៍របស់អ្នក អ្នកនឹងឃើញមនុស្សដែលរងទុក្ខយ៉ាងខ្លាំង នៅពេលពួកគេទទួលនូវការបន្សុទ្ធ ជាអ្នកដែលត្រូវបានដោះស្រាយ និងត្រូវបានប្រៀនប្រដៅច្រើន ហើយអ្នកនឹងឃើញថា ទាំងនោះគឺជាអស់អ្នកដែលមានសេចក្តីស្រឡាញ់យ៉ាងខ្លាំងចំពោះព្រះជាម្ចាស់ និងមានចំណេះដឹងអំពីព្រះជាម្ចាស់បានជ្រៅជ្រះ និងជ្រាលជ្រៅជាងមុន។ អ្នកដែលមិនមានបទពិសោធន៍ក្នុងការទទួលបានការដោះស្រាយ នឹងមានចំណេះដឹង ប៉ុន្ដែមានសើៗ ហើយពួកគេអាចនិយាយថា៖ «ព្រះជាម្ចាស់ល្អណាស់ ទ្រង់ផ្ដល់នូវព្រះគុណដល់មនុស្ស ដើម្បីឲ្យពួកគេអាចរីករាយនឹងទ្រង់»។ ប្រសិនបើមនុស្សបានឆ្លងកាត់បទពិសោធន៍ក្នុងការទទួលបានការដោះស្រាយ និងត្រូវបានប្រៀនប្រដៅ នោះពួកគេអាចនិយាយអំពីចំណេះដឹងដ៏ពិតអំពីព្រះជាម្ចាស់បាន។ ដូច្នេះបើកិច្ចការដ៏អស្ចារ្យរបស់ព្រះជាម្ចាស់កាន់តែច្រើននៅចំពោះមនុស្ស នោះតម្លៃ និងភាពសំខាន់ក៏កាន់តែមានច្រើន។ បើមានការពិបាកក្នុងការចូលទៅកាន់អ្នកកាន់តែច្រើន ហើយភាពមិនស៊ីគ្នាទៅនឹងសញ្ញាណរបស់អ្នកកាន់តែច្រើន នោះកិច្ចការរបស់ព្រះជាម្ចាស់គឺអាចយកឈ្នះលើអ្នក ទទួលបានអ្នក និងប្រោសឲ្យអ្នកបានគ្រប់លក្ខណ៍។ ភាពសំខាន់នៃកិច្ចការរបស់ព្រះជាម្ចាស់មានការអស្ចារ្យខ្លាំងណាស់! ប្រសិនបើព្រះជាម្ចាស់មិនបានបន្សុទ្ធមនុស្សតាមរបៀបនេះទេ ប្រសិនបើទ្រង់មិនបានធ្វើកិច្ចការទៅតាមវិធីសាស្រ្តនេះទេ នោះកិច្ចការរបស់ទ្រង់នឹងគ្មានប្រសិទ្ធភាព ហើយគ្មានភាពសំខាន់អ្វីឡើយ។ នៅក្នុងពេលកន្លងមក ធ្លាប់មានការនិយាយថា ព្រះជាម្ចាស់នឹងជ្រើសរើស ហើយទទួលបានក្រុមនេះ ហើយទ្រង់ប្រោសឲ្យពួកគេបានគ្រប់លក្ខណ៍នៅគ្រាចុងក្រោយ។ ត្រង់ចំណុចនេះ គឺមានភាពសំខាន់ដ៏អស្ចារ្យ។ បើកិច្ចការដែលទ្រង់អនុវត្តនៅក្នុងអ្នករាល់គ្នាកាន់តែច្រើន នោះសេចក្ដីស្រឡាញ់របស់អ្នករាល់គ្នាចំពោះព្រះជាម្ចាស់ គឺកាន់តែជ្រាលជ្រៅ និងបរិសុទ្ធឡើង។ បើកិច្ចការរបស់ព្រះជាម្ចាស់កាន់តែច្រើន មនុស្សកាន់តែអាចយល់ពីព្រះប្រាជ្ញាញាណរបស់ទ្រង់កាន់តែច្រើន ហើយចំណេះដឹងរបស់មនុស្សអំពីទ្រង់ក៏កាន់តែជ្រាលជ្រៅទៅទៀត។ នៅថ្ងៃចុងក្រោយ ផែនការប្រាំមួយពាន់ឆ្នាំរបស់ព្រះជាម្ចាស់សម្រាប់ការគ្រប់គ្រង នឹងត្រូវបញ្ចប់។ តើវាពិតជាអាចបញ្ចប់ដោយងាយទេ? នៅពេលដែលទ្រង់យកឈ្នះមនុស្ស តើកិច្ចការរបស់ទ្រង់នឹងត្រូវបញ្ចប់ឬ? តើវាសាមញ្ញអ៊ីចឹងពេកទេ? មនុស្សពិតជាស្រមៃគិតថា វាសាមញ្ញដូចនេះមែន ប៉ុន្តែអ្វីដែលព្រះជាម្ចាស់ធ្វើ គឺមិនសាមញ្ញអ៊ីចឹងទេ។ មិនថាកិច្ចការរបស់ព្រះជាម្ចាស់ណាមួយនោះទេ គឺមនុស្សមិនអាចយល់បានឡើយ។ ប្រសិនបើអ្នកអាចយល់ពីវាបាន នោះកិច្ចការរបស់ព្រះជាម្ចាស់នឹងគ្មានភាពសំខាន់ ឬគ្មានតម្លៃអ្វីទេ។ កិច្ចការដែលព្រះជាម្ចាស់បានធ្វើ គឺមនុស្សមិនអាចយល់បានឡើយ។ វាផ្ទុយពីសញ្ញាណរបស់អ្នកទាំងស្រុង ហើយបើការដែលមិនអាចត្រូវគ្នាជាមួយនឹងសញ្ញាណរបស់អ្នកមានកាន់តែច្រើន នោះបង្ហាញថា កិច្ចការរបស់ព្រះជាម្ចាស់ពិតជាមានន័យមែន។ ប្រសិនបើវាត្រូវគ្នានឹងសញ្ញាណរបស់អ្នក នោះវានឹងគ្មានន័យទេ។ សព្វថ្ងៃនេះ អ្នកមានអារម្មណ៍ថាកិច្ចការរបស់ព្រះជាម្ចាស់ពិតជាអស្ចារ្យណាស់ ហើយបើអ្នកកាន់តែមានអារម្មណ៍ថាវាកាន់តែអស្ចារ្យ នោះអ្នកកាន់តែមានអារម្មណ៍ថាព្រះជាម្ចាស់ជាព្រះដែលយើងមិនអាចយល់បាន ហើយអ្នកនឹងឃើញថាការប្រព្រឹត្ដិរបស់ព្រះជាម្ចាស់អស្ចារ្យយ៉ាងណា។ ប្រសិនបើទ្រង់គ្រាន់តែធ្វើការសើៗ អោយតែរួចដើម្បីយកឈ្នះលើមនុស្ស ហើយក្រោយមកទៀតមិនធ្វើអ្វីសោះ មនុស្សនឹងមិនអាចមើលឃើញពីភាពសំខាន់នៃកិច្ចការរបស់ព្រះជាម្ចាស់បានឡើយ។ ថ្វីបើឥឡូវនេះ អ្នកកំពុងទទួលនូវការបន្សុទ្ធបន្តិចបន្តួចក្ដី តែវាមានអត្ថប្រយោជន៍ដ៏ច្រើនចំពោះការរីកលូតលាស់នៅក្នុងជីវិតរបស់អ្នក។ ដូច្នេះវាគឺជាតម្រូវការចាំបាច់បំផុតសម្រាប់អ្នករាល់គ្នា ដែលត្រូវឆ្លងកាត់ការលំបាកបែបនេះ។ ថ្ងៃនេះ អ្នកទទួលបានការបន្សុទ្ធបន្តិចបន្តួច ប៉ុន្តែនៅពេលក្រោយ អ្នកនឹងអាចមើលឃើញយ៉ាងពិតប្រាកដអំពីការប្រព្រឹត្តិរបស់ព្រះជាម្ចាស់ ហើយទីបំផុតអ្នកនឹងនិយាយថា៖ «ការប្រព្រឹត្ដិរបស់ព្រះជាម្ចាស់គឺអស្ចារ្យណាស់!» ទាំងនេះគឺជាព្រះបន្ទូលនៅក្នុងចិត្តរបស់អ្នក។ ដោយមានបទពិសោធន៍នៃការបន្សុទ្ធពីព្រះជាម្ចាស់មួយរយៈ (ទុក្ខលំបាករបស់អ្នកដែលបម្រើ និងពេលវេលានៃការវាយផ្ចាល) ទីបំផុត មនុស្សមួយចំនួនបាននិយាយថា «ការជឿលើព្រះជាម្ចាស់ គឹពិតជាពិបាកខ្លាំងណាស់!» ការដែលពួកគេបានប្រើពាក្យថា «ពិតជាពិបាកខ្លាំងណាស់» បង្ហាញឲ្យឃើញថា ការប្រព្រឹត្តិរបស់ព្រះជាម្ចាស់ គឺមិនអាចយល់បានឡើយ ដោយកិច្ចការរបស់ព្រះជាម្ចាស់មានភាពសំខាន់ និងមានគុណតម្លៃយ៉ាងខ្លាំង ហើយកិច្ចការរបស់ទ្រង់ គឺសក្តិសមនឹងទទួលបានការឲ្យតម្លៃយ៉ាងខ្ពស់ពីមនុស្ស។ បន្ទាប់ពីខ្ញុំបានធ្វើកិច្ចការយ៉ាងច្រើន ប្រសិនបើអ្នកមិនមានចំណេះដឹងបន្ដិចសោះ ពេលនោះតើកិច្ចការរបស់ខ្ញុំនឹងនៅតែមានតម្លៃដែរឬទេ? វានឹងធ្វើឲ្យអ្នកនិយាយថា៖«ការបម្រើព្រះជាម្ចាស់ គឺពិតជាពិបាកខ្លាំងណាស់ ការប្រព្រឹត្ដរបស់ព្រះជាម្ចាស់គឺអស្ចារ្យណាស់ ហើយព្រះជាម្ចាស់ពិតជាមានព្រះប្រាជ្ញាញាណមែន! ព្រះជាម្ចាស់គួរឲ្យស្រឡាញ់ណាស់!» បន្ទាប់ពីឆ្លងកាត់បទពិសោធន៍មួយរយៈមក ប្រសិនបើអ្នកអាចនិយាយពាក្យបែបនេះ អ៊ីចឹង ការនេះសរបញ្ជាក់ថាអ្នកទទួលបានកិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងអ្នកហើយ។

ដកស្រង់ពី «អ្នកដែលនឹងត្រូវប្រោសឲ្យបានគ្រប់លក្ខណ៍ ត្រូវតែឆ្លងកាត់ការបន្សុទ្ធ» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

នៅពេលដែលព្រះជាម្ចាស់យាងមកដល់ផែនដី គ្រប់យ៉ាងដែលទ្រង់បានធ្វើនៅក្នុងមនុស្ស និងបានអនុញ្ញាតឲ្យមនុស្សមើលឃើញ គឺដើម្បីឲ្យមនុស្សនឹងស្រឡាញ់ទ្រង់ ព្រមទាំងស្គាល់ទ្រង់យ៉ាងពិតប្រាកដ។ ការដែលមនុស្សអាចរងទុក្ខសម្រាប់ព្រះជាម្ចាស់ និងអាចមកដល់ឆ្ងាយកម្រិតនេះ នៅក្នុងទិដ្ឋភាពមួយគឺដោយសារតែសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ ហើយនៅក្នុងទិដ្ឋភាពមួយទៀតគឺដោយសារតែសេចក្តីសង្រ្គោះរបស់ព្រះជាម្ចាស់។ ជាងនេះទៅទៀត វាក៏ដោយសារតែការជំនុំជម្រះ និងកិច្ចការនៃការវាយផ្ចាលដែលព្រះជាម្ចាស់បានអនុវត្តនៅក្នុងមនុស្សដែរ។ ប្រសិនបើមនុស្សគ្មានការជំនុំជម្រះ ការវាយផ្ចាល និងការល្បងលរបស់ព្រះជាម្ចាស់ទេ ហើយប្រសិនបើព្រះជាម្ចាស់មិនបានធ្វើឲ្យអ្នករាល់គ្នារងទុក្ខទេ នោះនិយាយឲ្យចំទៅ អ្នករាល់គ្នាមិនស្រឡាញ់ព្រះជាម្ចាស់យ៉ាងពិតប្រាកដឡើយ។ បើកិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងមនុស្សមានកាន់តែធំ ហើយបើសិនទុក្ខលំបាករបស់មនុស្សមានកាន់តែខ្លាំង នោះវាស្ដែងចេញឲ្យឃើញកាន់តែច្បាស់ថា កិច្ចការរបស់ព្រះជាម្ចាស់កាន់តែមានអត្ថន័យ ហើយដួងចិត្តរបស់មនុស្សកាន់តែអាចស្រឡាញ់ព្រះជាម្ចាស់យ៉ាងពិតប្រាកដ។ តើអ្នករៀនពីរបៀបស្រឡាញ់ព្រះជាម្ចាស់យ៉ាងដូចម្ដេចទៅ? បើគ្មានការដាក់ទោស និងការបន្សុទ្ធ បើគ្មានការល្បងលដ៏ឈឺចាប់ទេ ហើយលើសពីនេះទៅទៀត បើគ្រប់កិច្ចការដែលព្រះជាម្ចាស់បានប្រទានមកដល់មនុស្សមានត្រឹមតែជាព្រះគុណ សេចក្តីស្រឡាញ់ និងសេចក្តីមេត្តាករុណ តើអ្នកនឹងអាចឡើងទៅដល់កម្រិតមួយនៃការស្រឡាញ់ព្រះជាម្ចាស់យ៉ាងពិតប្រាកដដោយរបៀបណាទៅ? នៅក្នុងន័យម្យ៉ាង ក្នុងអំឡុងពេលនៃការល្បងលរបស់ព្រះជាម្ចាស់ មនុស្សចាប់ផ្ដើមដឹងអំពីសេចក្តីកម្សោយរបស់ខ្លួន មើលឃើញថា គេជាមនុស្សមិនសំខាន់ គួរឲ្យស្អប់ខ្ពើម និងទន់ទាប និងមើលឃើញទៀតថា គេមិនមានអ្វី គឺគ្មានអ្វីសោះតែម្ដង។ នៅក្នុងន័យម្យ៉ាងទៀត ក្នុងអំឡុងពេលនៃការល្បងលរបស់ទ្រង់ ព្រះជាម្ចាស់បង្កើតនូវបរិយាកាសខុសៗគ្នាសម្រាប់មនុស្ស ដើម្បីឲ្យគេកាន់តែអាចមានបទពិសោធន៍អំពីភាពគួរឲ្យស្រឡាញ់របស់ព្រះជាម្ចាស់។ ទោះបីជាការឈឺចាប់មានកម្រិតខ្លាំង ហើយពេលខ្លះ ពុំអាចជម្នះបាន ឬអាចដល់កម្រិតនៃភាពតានតឹងចិត្តខ្លាំងចេញពីការល្បងលនោះក៏ដោយ ក៏មនុស្សមើលឃើញពីភាពគួរឲ្យស្រឡាញ់នៃកិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងមនុស្សដែរ ហើយមានតែតាមរយៈការឈរលើគ្រឹះនេះទេ ទើបមនុស្សកើតមានចិត្តស្រឡាញ់ដ៏ពិតប្រាកដចំពោះព្រះជាម្ចាស់។ សព្វថ្ងៃនេះ មនុស្សមើលឃើញថា ដោយមានព្រះគុណ សេចក្តីស្រឡាញ់ និងសេចក្តីមេត្តាករុណារបស់ព្រះជាម្ចាស់តែម្យ៉ាង គេគ្មានសមត្ថភាពស្គាល់ខ្លួនអ្នកយ៉ាងពិតប្រាកដ ហើយក៏មិនអាចស្គាល់ពីនិស្ស័យរបស់មនុស្សដែរ។ មានតែតាមរយៈការបន្សុទ្ធ និងការជំនុំជម្រះរបស់ព្រះជាម្ចាស់ ព្រមទាំងស្ថិតក្នុងអំឡុងពេលនៃដំណើរការបន្ទុទ្សដោយផ្ទាល់ទេ ទើបមនុស្សអាចដឹងអំពីសេចក្តីកម្សោយរបស់ខ្លួន ហើយដឹងទៀតថា គេគ្មានអ្វីសោះឡើយ។ ហេតុដូចនេះ សេចក្តីស្រឡាញ់របស់មនុស្សចំពោះព្រះជាម្ចាស់ត្រូវបានសង់ពីលើគ្រឹះនៃការបន្សុទ្ធ និងការជំនុំជម្រះរបស់ព្រះជាម្ចាស់។

ដកស្រង់ពី «មានតែតាមរយៈការឆ្លងកាត់ការល្បងលដ៏ឈឺចាប់ទេ ទើបអ្នកអាចដឹងអំពីភាពគួរឲ្យស្រឡាញ់របស់ព្រះជាម្ចាស់» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

កាលណាការបន្សុទ្ធរបស់ព្រះជាម្ចាស់កាន់តែប្រសើរ នោះចិត្តរបស់មនុស្សនឹងអាចស្រឡាញ់ព្រះជាម្ចាស់កាន់តែច្រើន។ ភាពខ្ទេចខ្ទាំនៅក្នុងចិត្តរបស់ពួកគេ គឺជាប្រយោជន៍សម្រាប់ជីវិតរបស់ពួកគេទេ ពួកគេអាចមានសេចក្តីស្ងប់ចំពោះព្រះកាន់តែច្រើន ទំនាក់ទំនងរបស់ពួកគេជាមួយព្រះជាម្ចាស់កាន់តែជិតស្និទ្ធ ហើយពួកគេមើលឃើញសេចក្តីស្រឡាញ់ និងការសង្គ្រោះដ៏ឧត្តមរបស់ទ្រង់កាន់តែប្រសើរ។ ពេត្រុសបានឆ្លងកាត់ការបន្សុទ្ធរាប់រយដង ហើយយ៉ូបក៏ធ្លាប់ឆ្លងកាត់ការល្បងលមួយចំនួនដែរ។ ប្រសិនបើ អ្នកចង់ឲ្យព្រះជាម្ចាស់ធ្វើឲ្យគ្រប់លក្ខណ៍ អ្នកក៏ត្រូវឆ្លងកាត់ការបន្សុទ្ធរាប់រយដងផងដែរ។ មានតែឆ្លងកាត់ដំណើរការនេះ ហើយពឹងផ្អែកលើជំហាននេះប៉ុណ្ណោះ ទើបអ្នកអាចបំពេញព្រះហឫទ័យព្រះជាម្ចាស់ ហើយព្រះជាម្ចាស់ អាចធ្វើឲ្យអ្នកគ្រប់លក្ខណ៍បាន។ ការបន្សុទ្ធគឺជាវិធីដែលល្អបំផុត ដែលព្រះជាម្ចាស់ ធ្វើឲ្យមនុស្សគ្រប់លក្ខណ៍។ មានតែការបន្សុទ្ធ និងការល្បងលដ៏ជូរចត់ទេ ទើបអាចនាំយកសេចក្តីស្រឡាញ់ពិតចំពោះព្រះជាម្ចាស់ទៅក្នុងចិត្តរបស់មនុស្សបាន។ បើគ្មានការលំបាកទេ នោះមនុស្សនឹងខ្វះសេចក្តីស្រឡាញ់ពិតចំពោះព្រះជាម្ចាស់។ ប្រសិនបើពួកគេមិនត្រូវបានល្បងល ប្រសិនបើពួកគេមិនត្រូវបានដាក់ឲ្យឆ្លងកាត់ការបន្សុទ្ធទេ នោះចិត្តរបស់ពួកគេនឹងអណ្តែតអណ្តូងនៅខាងក្រៅជានិច្ច។ តាមរយៈការទទួលបានការបន្សុទ្ធនៅចំណុចជាក់លាក់ណាមួយ អ្នកនឹងមើលឃើញភាពកំសោយ និងការលំបាកផ្ទាល់ខ្លួនរបស់អ្នក អ្នកនឹងឃើញថាអ្នកមានកង្វះខាតប៉ុណ្ណា ទើបគ្មានសមត្ថភាពយកឈ្នះបញ្ហាជាច្រើនដែលអ្នកជួបប្រទះ ហើយអ្នកនឹងឃើញថា ការមិនស្តាប់បង្គាប់របស់អ្នកធំប៉ុណ្ណា។ មានតែក្នុងអំឡុងពេលនៃការល្បងលប៉ុណ្ណោះ ទើបមនុស្សអាចដឹងពីស្ថានភាពពិតប្រាកដរបស់ពួកគេបាន។ ការល្បងលធ្វើឲ្យមនុស្សអាចគ្រប់លក្ខណ៍កាន់តែប្រសើរ។

នៅក្នុងជីវិតរបស់គាត់ ពេត្រុសបានឆ្លងកាត់ការបន្សុទ្ធរាប់រយដង ហើយបានឆ្លងកាត់ការល្បងលដ៏ឈឺចាប់ជាច្រើន។ ការបន្សុទ្ធនេះ បានក្លាយជាមូលដ្ឋានគ្រឹះនៃសេចក្តីស្រឡាញ់ដ៏ឧត្តមរបស់គាត់ចំពោះព្រះជាម្ចាស់ និងជាបទពិសោធន៍ដ៏មានសារៈសំខាន់បំផុតនៅក្នុងជីវិតគាត់ទាំងមូល។ យើងអាចនិយាយបានម៉្យាងថា គាត់អាចមានសេចក្តីស្រឡាញ់ដ៏ឧត្តមចំពោះព្រះជាម្ចាស់ ដោយសារការតាំងចិត្តរបស់គាត់ក្នុងការស្រឡាញ់ព្រះជាម្ចាស់។ ប៉ុន្តែអ្វីដែលសំខាន់ជាងនេះ គឺដោយសារការបន្សុទ្ធ និងការឈឺចាប់ដែលគាត់បានឆ្លងកាត់។ ការឈឺចាប់នេះបានក្លាយជាមគ្គុទ្ទេសក៍បង្ហាញផ្លូវរបស់គាត់ក្នុងការស្រឡាញ់ព្រះជាម្ចាស់ ហើយជារឿងដែលគួរឲ្យចងចាំបំផុតសម្រាប់គាត់។ ប្រសិនបើមនុស្សមិនឆ្លងកាត់ការឈឺចាប់នៃការបន្សុទ្ធនៅពេលស្រឡាញ់ព្រះជាម្ចាស់ទេ នោះសេចក្តីស្រឡាញ់របស់ពួកគេពេញដោយភាពមិនបរិសុទ្ធ និងការពេញចិត្តផ្ទាល់ខ្លួន។ សេចក្តីស្រឡាញ់បែបនេះ គឺពេញដោយគំនិតរបស់សាតាំង ហើយមិនអាចជាមូលដ្ឋានក្នុងការបំពេញព្រះហឫទ័យព្រះជាម្ចាស់បានទេ។ ការមានការតាំងចិត្តស្រឡាញ់ព្រះជាម្ចាស់ មិនដូចជាការស្រឡាញ់ព្រះដ៏ពិតប្រាកដនោះទេ។ ទោះបីអ្វីគ្រប់យ៉ាងដែលពួកគេគិតក្នុងចិត្ត គឺដើម្បីប្រយោជន៍នៃការស្រឡាញ់ព្រះជាម្ចាស់ និងធ្វើឲ្យព្រះជាម្ចាស់សព្វព្រះហឫទ័យ ហើយទោះបី ជាគំនិតរបស់ពួកគេហាក់ដូចជាបូជាទាំងស្រុងចំពោះព្រះជាម្ចាស់ និង បោះបង់ចោលគំនិតរបស់មនុស្សក៏ដោយ ប៉ុន្តែនៅពេលដែលគំនិតពួកគេត្រូវបានយកទៅដាក់នៅចំពោះព្រះជាម្ចាស់ គំនិតបែបនោះ មិនទទួលបានការសរសើរ ឬក៏ព្រះពរពីព្រះជាម្ចាស់ឡើយ។ ទោះបីនៅពេលដែលមនុស្សបានយល់ច្បាស់រាល់សេចក្តីពិត នៅពេលដែលពួកគេដឹងសេចក្តីពិតទាំងអស់នោះក៏ដោយ ក៏យើងមិនអាចនិយាយថា នេះជាសញ្ញានៃការស្រឡាញ់ព្រះជាម្ចាស់បានដែរ។ ក្រៅពីយល់សេចក្តីពិតជាច្រើនដោយពុំឆ្លងកាត់ការបន្សុទ្ធ មនុស្សមិនអាចយកសេចក្តីពិតទាំងនេះទៅអនុវត្តបានទេ។ មានតែក្នុងអំឡុងពេលនៃការបន្សុទ្ធប៉ុណ្ណោះ ទើបមនុស្សអាចយល់អត្ថន័យពិតនៃសេចក្តីពិតទាំងនេះបាន ពេលនោះហើយទើបមនុស្សអាចស្ងើចសរសើរអត្ថន័យខាងក្នុងនៃសេចក្តីពិតយ៉ាងពិតប្រាកដ។ នៅពេលនោះ នៅពេលដែលពួកគេព្យាយាមម្តងទៀត ពួកគេអាចយកសេចក្តីពិតទៅអនុវត្តយ៉ាងសមរម្យ ហើយស្របនឹងព្រះហឫទ័យព្រះជាម្ចាស់។ ពេលនោះ គំនិត និងអំពើពុករលួយបែបមនុស្សរបស់ពួកគេត្រូវបានកាត់បន្ថយ ហើយមនោសញ្ចេតនាបែបមនុស្សរបស់ពួកគេត្រូវបានលុបបំបាត់។ មានតែពេលនោះទេ ទើបពួកគេអាចអនុវត្តការបង្ហាញសេចក្តីស្រឡាញ់ចំពោះព្រះដ៏ពិតមួយ។

ដកស្រង់ពី «មានតែតាមរយៈការឆ្លងកាត់ការបន្សុទ្ធប៉ុណ្ណោះ ទើបមនុស្សអាចទទួលបានសេចក្តីស្រឡាញ់ពិត» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

គោលបំណងចម្បងចំពោះកិច្ចការនៃការបន្សុទ្ធ គឺដើម្បីប្រោសឲ្យសេចក្ដីជំនឿរបស់មនុស្សបានគ្រប់លក្ខណ៍។ នៅចុងបញ្ចប់ អ្វីដែលសម្រេចបាន គឺថាអ្នកចង់ចាកចេញ ប៉ុន្តែក្នុងពេលជាមួយគ្នានេះ អ្នកមិនអាចទេ។ មនុស្សខ្លះនៅតែអាចមានសេចក្ដីជំនឿ ទោះបីនៅពេលដែលពួកគេឥតមានសេចក្តីសង្ឃឹមសូម្បីតែបន្ដិច។ ហើយមនុស្សលែងមានសង្ឃឹមទាល់តែសោះ ទាក់ទងនឹងលទ្ធភាពដែលអាចធ្វើបាននៃអនាគតរបស់ពួកគេផ្ទាល់។ មានតែពេលនេះទេដែលការបន្សុទ្ធរបស់ព្រះជាម្ចាស់ត្រូវបានបញ្ចប់។ មនុស្សនៅតែមិនទាន់ឈានដល់ដំណាក់កាលនៃការវិលវល់ រវាងជីវិត និងសេចក្តីស្លាប់ ហើយពួកគេមិនបានភ្លក់សេចក្តីស្លាប់ទេ ដូច្នេះដំណើរការនៃការបន្សុទ្ធ មិនទាន់ត្រូវបានបញ្ចប់នៅឡើយ។ ទោះបីអ្នកទាំងនោះស្ថិតនៅក្នុងជំហាននៃអ្នកស៊ីឈ្នួលក៏ដោយ ក៏មិនត្រូវបានបន្សុទ្ធឲ្យប្រសើរបំផុតដែរ។ យ៉ូបបានឆ្លងកាត់ការបន្សុទ្ធដ៏ធំធេង ហើយគាត់មិនមានអ្វីដែលត្រូវពឹងផ្អែកនោះទេ។ មនុស្សត្រូវឆ្លងកាត់ការបន្សុទ្ធរហូតដល់ចំណុចមួយដែលពួកគេមិនមានសេចក្តីសង្ឃឹម និងគ្មានអ្វីត្រូវពឹងផ្អែកលើ មានតែការធើ្វដូចនេះទេ ទើបជាការបន្សុទ្ធដ៏ពិតប្រាកដ។ ក្នុងអំឡុងពេលនៃអ្នកស៊ីឈ្នួល ប្រសិនបើចិត្តរបស់អ្នកតែងតែស្ងប់នៅចំពោះព្រះជាម្ចាស់ជានិច្ច ហើយបើទោះបីជាទ្រង់បានធ្វើអ្វី និងមិនថាជាបំណងព្រះហឫទ័យរបស់ទ្រង់ចំពោះអ្នកយ៉ាងណាក៏ដោយ អ្នកតែងតែគោរពតាមការរៀបចំរបស់ទ្រង់ជានិច្ច ពេលនោះ នៅចុងបញ្ចប់នៃផ្លូវ អ្នកនឹងយល់អ្វីៗទាំងអស់ដែលព្រះជាម្ចាស់បានធ្វើ។ អ្នកបានឆ្លងកាត់ការល្បងលរបស់យ៉ូប ហើយនៅពេលដំណាលគ្នា អ្នកត្រូវឆ្លងកាត់ការល្បងលរបស់ពេត្រុស។ ពេលយ៉ូបត្រូវល្បងល គាត់បានធ្វើបន្ទាល់ ហើយនៅទីបំផុត ព្រះជាយេហូវ៉ាបានបើកសម្ដែងដល់គាត់។ មានតែបន្ទាប់ពីគាត់បានធ្វើបន្ទាល់ប៉ុណ្ណោះ នោះទើបគាត់សមនឹងឃើញព្រះភក្រ្តរបស់ព្រះជាម្ចាស់។ ហេតុអ្វីបានមានព្រះបន្ទូលថា៖ «ខ្ញុំលាក់ខ្លួនពីទឹកដីដ៏ស្មោកគ្រោក តែបង្ហាញអង្គខ្ញុំដល់នគរដ៏បរិសុទ្ធ?» នោះមានន័យថា មានតែពេលដែលអ្នកបរិសុទ្ធ ហើយឈរធ្វើបន្ទាល់នោះទេ ទើបអ្នកអាចមានកិត្តិយសក្នុងការមើលឃើញព្រះភក្រ្ករបស់ព្រះជាម្ចាស់បាន។ ប្រសិនបើអ្នកមិនអាចឈរធ្វើបន្ទាល់អំពីទ្រង់បានទេ អ្នកមិនមានកិត្តិយសក្នុងការមើលឃើញព្រះភក្រ្កទ្រង់បានទេ។ ប្រសិនបើអ្នកដកថយ ឬតវ៉ាប្រឆាំងនឹងព្រះជាម្ចាស់នៅពេលធ្វើការបន្សុទ្ធ បរាជ័យក្នុងការឈរធ្វើបន្ទាល់អំពីទ្រង់ ហើយក្លាយជាមនុស្សល្ងីល្ងើរបស់សាតាំង នោះអ្នកនឹងមិនអាចទទួលបាននូវការលេចមករបស់ព្រះជាម្ចាស់ឡើយ។ ប្រសិនបើអ្នកដូចជាយ៉ូបដែលស្ថិតក្នុងការល្បងល ដោយបានដាក់បណ្តាសាចំពោះសាច់ឈាមរបស់ខ្លួនគាត់ផ្ទាល់ ហើយមិនបានត្អូញត្អែរទាស់ប្រឆាំងនឹងព្រះជាម្ចាស់ ហើយអាចស្អប់សាច់ឈាមរបស់គាត់ផ្ទាល់ ដោយមិនត្អូញត្អែរ ឬប្រព្រឹត្តបាបតាមរយៈពាក្យសម្ដីរបស់គាត់ នោះអ្នកនឹងអាចឈរធ្វើបន្ទាល់បាន។ នៅពេលដែលអ្នកឆ្លងកាត់ការបន្សុទ្ធក្នុងកម្រិតមួយ ហើយនៅតែអាចដូចយ៉ូប ដោយស្ដាប់បង្គាប់ទាំងស្រុងនៅចំពោះព្រះជាម្ចាស់ និងដោយគ្មានសេចក្ដីតម្រូវផ្សេងទៀតពីទ្រង់ ឬពីសញ្ញាណផ្ទាល់ខ្លួនរបស់អ្នកទេ នោះព្រះជាម្ចាស់នឹងលេចមកឯអ្នក។ ឥឡូវព្រះជាម្ចាស់មិនលេចមករកអ្នកទេ ពីព្រោះអ្នកមានទស្សនៈផ្ទាល់ខ្លួនច្រើនមែនទែន មានការរើសអើងផ្ទាល់ខ្លួន មានគំនិតអាត្មានិយម មានសេចក្ដីតម្រូវផ្ទាល់ខ្លួន និងមានផលប្រយោជន៍ខាងសាច់ឈាម ហើយអ្នកមិនសមនឹងឃើញព្រះភ័ក្រ្តរបស់ទ្រង់ទេ។ បើអ្នកនឹងបានឃើញព្រះជាម្ចាស់ អ្នកនឹងវាស់ស្ទង់ទ្រង់តាមសញ្ញាណផ្ទាល់ខ្លួនរបស់អ្នក ហើយដោយការធ្វើដូច្នេះ ទ្រង់នឹងត្រូវឆ្កាងនៅលើឈើឆ្កាងដោយអ្នក។ ប្រសិនបើមានរឿងជាច្រើនកើតឡើងមកលើអ្នក ដែលមិនត្រូវនឹងសញ្ញាណរបស់អ្នក ប៉ុន្តែអ្នកអាចដាក់ទុកវាមួយឡែក និងទទួលបានចំណេះដឹងអំពីសកម្មភាពរបស់ព្រះជាម្ចាស់ពីការទាំងនេះ ហើយប្រសិនបើនៅកណ្តាលការបន្សុទ្ធ អ្នកបង្ហាញដួងចិត្តនៃសេចក្តីស្រឡាញ់របស់អ្នក ចំពោះព្រះជាម្ចាស់ នោះការនេះគឺជាការធ្វើបន្ទាល់។ ប្រសិនបើផ្ទះរបស់អ្នកមានសេចក្ដីសុខសាន្ដ អ្នករីករាយនឹងភាពសុខដុមខាងសាច់ឈាម គ្មាននរណាម្នាក់បៀតបៀនអ្នក ហើយបងប្អូនប្រុសស្រីរបស់អ្នកនៅក្នុងពួកជំនុំស្តាប់បង្គាប់អ្នក តើអ្នកអាចបង្ហាញនូវចិត្តនៃក្តីស្រឡាញ់របស់អ្នកចំពោះព្រះជាម្ចាស់បានទេ? តើស្ថានភាពនេះអាចបន្សុទ្ធអ្នកបានទេ? វាគ្រាន់តែតាមរយៈការបន្សុទ្ធ ដែលសេចក្ដីស្រឡាញ់របស់អ្នកចំពោះព្រះជាម្ចាស់ អាចត្រូវបានបង្ហាញចេញ ហើយមានតែតាមរយៈអ្វីៗដែលកើតឡើង ដែលមិនត្រូវនឹងសញ្ញាណរបស់អ្នកទេ ដែលអ្នកអាចទទួលបានភាពគ្រប់លក្ខណ៍។ ជាមួយនឹងការបម្រើនូវអ្វីដែលផ្ទុយ និងអវិជ្ជមានជាច្រើន ហើយដោយប្រើគ្រប់ទាំងប្រភេទនៃការបើកបង្ហាញទាំងអស់របស់សាតាំង ដែលជាសកម្មភាពរបស់វា ការចោទប្រកាន់របស់វា ការរំខាន និងការបំភាន់របស់វា ព្រះជាម្ចាស់បង្ហាញចេញដល់អ្នកនូវមុខមាត់ដ៏អាក្រក់របស់សាតាំងយ៉ាងច្បាស់ ហើយដោយហេតុនេះ ធ្វើឲ្យសមត្ថភាពរបស់អ្នកបានគ្រប់លក្ខណ៍ ដោយមើលឃើញសាតាំងច្បាស់ ដែលអ្នកអាចស្អប់សាតាំង ហើយបោះបង់វាចោល។

ដកស្រង់ពី «អ្នកដែលនឹងត្រូវប្រោសឲ្យបានគ្រប់លក្ខណ៍ ត្រូវតែឆ្លងកាត់ការបន្សុទ្ធ» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

អ្នករាល់គ្នាកំពុងស្ថិតក្នុងការល្បងល និងការបន្សុទ្ធ។ តើអ្នកគួរស្រឡាញ់ព្រះជាម្ចាស់យ៉ាងដូចម្តេចក្នុងដំណាក់កាលនៃការបន្សុទ្ធនេះ? តាមរយៈការឆ្លងកាត់ការបន្សុទ្ធ មនុស្សអាចថ្វាយការសរសើរដ៏ពិតដល់ព្រះជាម្ចាស់ ហើយនៅក្នុងពេលនៃការបន្សុទ្ធ ពួកគេអាចមើលឃើញថា ពួកគេមានភាពខ្វះចន្លោះច្រើន។ កាលណាអ្នកមានការបន្សុទ្ធកាន់តែច្រើន នោះអ្នកក៏អាចបោះបង់សាច់ឈាមកាន់តែច្រើនដែរ កាលណាមនុស្សមានការបន្សុទ្ធកាន់តែច្រើន នោះពួកគេក៏មានសេចក្តីស្រឡាញ់ចំពោះព្រះជាម្ចាស់កាន់តែច្រើនដែរ។ នេះជាអ្វីដែលអ្នករាល់គ្នាគួរយល់។ ហេតុអ្វីមនុស្សចាំបាច់ត្រូវបន្សុទ្ធ? តើការបន្សុទ្ធគឺដើម្បីទទួលបានផលអ្វី? តើអ្វីជាសារៈសំខាន់នៃកិច្ចការបន្សុទ្ធរបស់ព្រះជាម្ចាស់ នៅក្នុងមនុស្ស? ប្រសិនបើអ្នកស្វះស្វែងរកព្រះជាម្ចាស់ដ៏ពិតប្រាកដ ក្រោយមកបានឆ្លងកាត់ការបន្សុទ្ធរបស់ទ្រង់នៅចំណុចជាក់លាក់ណាមួយ នោះអ្នកនឹងមានអារម្មណ៍ថា វាជារឿងល្អណាស់ ហើយក៏មានភាពចាំបាច់បំផុតដែរ។ តើមនុស្សគួរតែស្រឡាញ់ព្រះជាម្ចាស់បែបណានៅក្នុងដំណាក់កាលនៃការបន្សុទ្ធ? តាមរយៈការប្រើប្រាស់ការតាំងចិត្តក្នុងការស្រឡាញ់ព្រះជាម្ចាស់ ដើម្បីទទួលយកការបន្សុទ្ធរបស់ទ្រង់៖ ក្នុងអំឡុងពេលនៃការបន្សុទ្ធ អ្នកត្រូវបានធ្វើទារុណកម្មផ្នែកខាងក្នុង ដូចគេយកកាំបិតចាក់បេះដូងរបស់អ្នក ប៉ុន្តែអ្នកចង់បំពេញព្រះហឫទ័យរបស់ព្រះជាម្ចាស់ ដោយប្រើប្រាស់បេះដូងរបស់អ្នកដែលស្រឡាញ់ទ្រង់ ហើយអ្នកមិនចង់យកចិត្តទុកដាក់ចំពោះសាច់ឈាមទេ។ នេះគឺជាអត្ថន័យនៃការអនុវត្តសេចក្តីស្រឡាញ់ចំពោះព្រះជាម្ចាស់។ អ្នកមានការឈឺចាប់ផ្នែកខាងក្នុង ហើយការឈឺចាប់របស់អ្នកបានឈានដល់ចំណុចជាក់លាក់មួយ ប៉ុន្តែអ្នកនៅតែចង់មកចំពោះព្រះភ័ក្រព្រះជាម្ចាស់ ហើយអធិស្ឋាន ដោយនិយាយថា «ឱ ព្រះជាម្ចាស់! អើយ ទូលបង្គំមិនអាចចាកចេញពីទ្រង់បានទេ។ ទោះបីជាមានភាពខ្មៅងងឹតនៅក្នុងខ្លួនទូលបង្គំក៏ដោយ ក៏ទូលបង្គំចង់បំពេញព្រះហឫទ័យទ្រង់ដែរ ទ្រង់ដឹងពីចិត្តរបស់ទូលបង្គំ ហើយទូលបង្គំចង់ឲ្យទ្រង់ផ្តល់ក្តីស្រឡាញ់មកក្នុងខ្លួនទូលបង្គំថែមទៀត»។ នេះជាការអនុវត្តនៅក្នុងពេលនៃការបន្សុទ្ធ។ ប្រសិនបើអ្នកប្រើសេចក្តីស្រឡាញ់ចំពោះព្រះជាម្ចាស់ធ្វើជាមូលដ្ឋាន នោះការបន្សុទ្ធអាចនាំអ្នកទៅកាន់តែជិតព្រះជាម្ចាស់ និងធ្វើឲ្យអ្នកកាន់តែជិតស្និទ្ធជាមួយព្រះជាម្ចាស់។ ដោយសារអ្នកជឿលើព្រះជាម្ចាស់ អ្នកត្រូវតែថ្វាយចិត្តទៅព្រះជាម្ចាស់។ ប្រសិនបើអ្នកថ្វាយ និងដាក់ចិត្តរបស់អ្នកនៅចំពោះព្រះជាម្ចាស់ នោះក្នុងពេលនៃការបន្សុទ្ធ អ្នកនឹងមិនអាចបដិសេធព្រះជាម្ចាស់ ឬចាកចេញពីព្រះជាម្ចាស់បានទេ។ តាមរយៈវិធីនេះ ទំនាក់ទំនងរបស់អ្នកជាមួយព្រះជាម្ចាស់នឹងកាន់តែជិតស្និទ្ធ និងកាន់តែសាមញ្ញ ហើយទំនាក់ទំនងរបស់អ្នកជាមួយព្រះជាម្ចាស់នឹងកាន់តែញឹកញាប់ជាងមុន។ ប្រសិនបើអ្នកអនុវត្តវិធីនេះជានិច្ច នោះអ្នកនឹងចំណាយពេលកាន់តែច្រើននៅក្នុងពន្លឺ និងក្រោមការដឹកនាំរបស់ព្រះបន្ទូលទ្រង់។ នឹងមានការផ្លាស់ប្តូរកាន់តែច្រើនឡើងៗ នៅក្នុងឥរិយាបថរបស់អ្នក ហើយចំណេះដឹងរបស់អ្នកនឹងកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ នៅថ្ងៃដែលការល្បងលរបស់ព្រះជាម្ចាស់ធ្លាក់មកដល់អ្នកមួយរំពេច នោះអ្នកមិនត្រឹមតែអាចឈរនៅខាងព្រះជាម្ចាស់បាននោះទេ អ្នកថែមទាំងអាចនាំទីបន្ទាល់ដល់ព្រះជាម្ចាស់ថែមទៀតផង។ នៅពេលនោះ អ្នកនឹងដូចជាយ៉ូប និងពេត្រុស។ ដោយការនាំយកទីបន្ទាល់ទៅថ្វាយព្រះជាម្ចាស់ នោះអ្នកនឹងស្រឡាញ់ព្រះជាម្ចាស់ដ៏ពិតប្រាកដ ហើយនឹងថ្វាយជីវិតរបស់អ្នកដល់ទ្រង់យ៉ាងរីករាយ។ អ្នកនឹងក្លាយជាទីបន្ទាល់របស់ព្រះជាម្ចាស់ និងជាមនុស្សម្នាក់ដែលព្រះជាម្ចាស់ស្រឡាញ់។ សេចក្តីស្រឡាញ់ដែលឆ្លងកាត់ការបន្សុទ្ធ គឺជាសេចក្តីស្រឡាញ់ដែលរឹងមាំ មិនទន់ខ្សោយនោះទេ។ មិនថាព្រះជាម្ចាស់ ដាក់អ្នកក្នុងការល្បងលរបស់ទ្រង់នៅពេលណា ឬដោយវិធីណានោះទេ អ្នកអាចថ្វាយក្តីបារម្ភអំពីការរស់នៅ និងការស្លាប់ បោះបង់គ្រប់យ៉ាងដើម្បីព្រះជាម្ចាស់ដោយរីករាយ ហើយស៊ូទ្រាំគ្រប់យ៉ាងដើម្បីព្រះជាម្ចាស់ដោយរីករាយ នោះសេចក្តីស្រឡាញ់របស់អ្នកនឹងបរិសុទ្ធ ហើយសេចក្តីជំនឿរបស់អ្នកនឹងពិត។ មានតែធ្វើបែបនោះទេ ទើបអ្នកនឹងក្លាយជាមនុស្សម្នាក់ដែលព្រះជាម្ចាស់ស្រឡាញ់ពិតប្រាកដ ហើយព្រះជាម្ចាស់ធ្វើឲ្យអ្នកបានគ្រប់លក្ខណ៍ពិតប្រាកដ។

ដកស្រង់ពី «មានតែតាមរយៈការឆ្លងកាត់ការបន្សុទ្ធប៉ុណ្ណោះ ទើបមនុស្សអាចទទួលបានសេចក្តីស្រឡាញ់ពិត» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

កាលលោកយ៉ូបឆ្លងកាត់ការល្បងលរបស់គាត់ជាលើកដំបូង លោកបានបាត់បង់ទ្រព្យសម្បត្តិ និងកូនៗរបស់គាត់ទាំងអស់ ប៉ុន្តែជាលទ្ធផល គាត់មិនបានដួលចុះ ឬនិយាយអ្វីដែលជាអំពើបាបទាស់ទទឹងនឹងព្រះជាម្ចាស់ឡើយ។ គាត់បានឈ្នះសេចក្ដីល្បួងរបស់សាតាំង ហើយគាត់បានឈ្នះទាំងទ្រព្យសម្បត្តិរូបវន្ត ទាំងកូនចៅ ហើយនិងការល្បងលនៃការបាត់បង់ទ្រព្យសម្បត្តិលោកិយទាំងអស់ មានន័យថា គាត់អាចស្ដាប់បង្គាប់ព្រះជាម្ចាស់ នៅពេលដែលទ្រង់ដកយកអ្វីៗគ្រប់យ៉ាងចេញពីគាត់ ហើយគាត់ក៏អាចថ្វាយការអរព្រះគុណ និងសរសើរតម្កើងព្រះជាម្ចាស់ ដោយព្រោះអ្វីដែលទ្រង់បានធ្វើទៀតផង។ នេះហើយជាកិរិយារបស់លោកយ៉ូបក្នុងគ្រាដែលត្រូវល្បួងរបស់សាតាំងលើកដំបូង ហើយនេះក៏ជាទីបន្ទាល់របស់លោកយ៉ូបក្នុងគ្រាដែលត្រូវរង នូវការល្បងលពីព្រះជាម្ចាស់លើកដំបូងដែរ។ នៅក្នុងការល្បងលលើកទីពីរ សាតាំងបានសន្ធឹងដៃរបស់វាទៅពាល់លោកយ៉ូប ហើយទោះបីលោកយ៉ូបបានឆ្លងកាត់នូវការឈឺចាប់លើសពីការដែលគាត់ធ្លាប់បានឆ្លងកាត់ពីមុន ក៏ទីបន្ទាល់របស់លោកនៅតែល្មមនឹងអាចឲ្យមនុស្សស្រឡាំងកាំងបានដែរ។ លោកប្រើសេចក្ដីអំណត់ ជំនឿជឿសប់ និងការស្ដាប់បង្គាប់ព្រះជាម្ចាស់ ក៏ដូចជាការកោតខ្លាចរបស់លោកចំពោះព្រះជាម្ចាស់ មកយកឈ្នះសាតាំងម្ដងទៀត ហើយកិរិយា និងទីបន្ទាល់របស់លោកត្រូវបានសរសើរ និងទទួលបានការសព្វព្រះហឫទ័យពីព្រះជាម្ចាស់ដែរ។ ក្នុងការល្បួងនេះ លោកយ៉ូបប្រើកិរិយារបស់លោកផ្ទាល់ មកប្រកាសប្រាប់សាតាំងថា ការឈឺចាប់នៃសាច់ឈាម មិនអាចបង្វែរសេចក្ដីជំនឿ និងការស្ដាប់បង្គាប់របស់លោកចំពោះព្រះជាម្ចាស់ ឬដកយកភក្ដីភាព និងការកោតខ្លាចរបស់លោកចំពោះព្រះជាម្ចាស់បាននោះឡើយ ហើយលោកក៏នឹងមិនបោះបង់ព្រះជាម្ចាស់ ឬបោះបង់ភាពគ្រប់លក្ខណ៍ និងភាពទៀងត្រង់របស់លោកផ្ទាល់ ព្រោះតែលោកប្រឈបនឹងសេចក្ដីស្លាប់នោះដែរ។ ការតាំងចិត្តរបស់លោក បានធ្វើឲ្យសាតាំងទៅជាកំសាក សេចក្ដីជំនឿរបស់លោកបានធ្វើឲ្យសាតាំងញញើត និងញាប់ញ័រ ប្រពលភាពដែលលោកតយុទ្ធទាស់នឹងសាតាំងក្នុងសង្គ្រាមស្លាប់រស់របស់លោកជាមួយនឹងសាតាំង បានបណ្ដុះសេចក្ដីសម្អប់ និងការតូចចិត្តដ៏ស៊ីជម្រៅនៅក្នុងសាតាំង ភាពគ្រប់លក្ខណ៍ និងភាពទៀងត្រង់មិនបានបន្សល់ទុកអ្វីមួយឲ្យសាតាំងប្រព្រឹត្តមកលើគាត់ទៀតឡើយ ហេតុនេះបានជាសាតាំងបោះបង់ការ វាយប្រហារបស់វាចំពោះលោក និងបោះបង់ការចោទប្រកាន់ ដែលវាបានលើកឡើងទាស់នឹងលោកយ៉ូបនៅចំពោះព្រះជាម្ចាស់កាលពីមុន។ នេះមានន័យថា លោកយ៉ូបបានឈ្នះលោកិយ លោកបានឈ្នះសាច់ឈាម លោកបានឈ្នះសាតាំង ហើយលោកបានឈ្នះសេចក្ដីស្លាប់ លោកពេញខ្នាតជាមនុស្សម្នាក់ ដែលជាកម្មសិទ្ធិរបស់ព្រះជាម្ចាស់ទាំងស្រុង។ ក្នុងការល្បងលទាំងពីរនេះ លោកយ៉ូបបានឈរមាំនៅក្នុងទីបន្ទាល់របស់លោក លោកពិតជាបានសម្រេចនូវភាពគ្រប់លក្ខណ៍ និងភាពទៀងត្រង់របស់លោក ហើយបានពង្រីកវិសាលភាពគោលការណ៍រស់នៃការកោតខ្លាចព្រះជាម្ចាស់ និងការគេចចេញពីសេចក្ដីអាក្រក់របស់លោកទៀតផង។ ដោយបានឆ្លងកាត់នូវការល្បងលទាំងពីរនេះ លោកយ៉ូបក៏បង្កើតបានបទពិសោធន៍កាន់តែច្រើន ហើយបទពិសោធន៍នេះបានធ្វើឲ្យគាត់កាន់តែចាស់ទុំ ហើយចេះដឹងកាន់តែច្បាស់ វាបានធ្វើឲ្យគាត់កាន់តែរឹងមាំ និងមានជំនឿកាន់តែអស្ចារ្យ ហើយបានធ្វើឲ្យគាត់កាន់តែជឿជាក់លើភាពត្រឹមត្រូវ និងគុណតម្លៃនៃសច្ចភាពដែលគាត់ប្រកាន់ខ្ជាប់យ៉ាងមាំ។ ការល្បងលរបស់ព្រះយេហូវ៉ាដ៏ជាព្រះចំពោះលោកយ៉ូប បានផ្ដល់ឲ្យគាត់នូវការយល់ដឹងស៊ីជម្រៅ និងដឹងអំពីព្រះទ័យខ្វល់ខ្វាយដែលព្រះជាម្ចាស់មានចំពោះមនុស្ស និងបានអនុញ្ញាតឲ្យគាត់ស្គាល់ពីតម្លៃនៃសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ ដឹងអំពីចំណុចគួរពិចារណា ហើយសេចក្ដីស្រឡាញ់ចំពោះព្រះជាម្ចាស់ ក៏ត្រូវបានបន្ថែមលើការកោតខ្លាចដែល គាត់មានចំពោះព្រះជាម្ចាស់ដែរ។ ការល្បងលរបស់ព្រះយេហូវ៉ាដ៏ជាព្រះ មិនត្រឹមតែមិនបានកាត់លោកយ៉ូបចេញពីព្រះអង្គទេ តែបាននាំឲ្យចិត្តរបស់គាត់ចូលរឹតតែកៀកនឹងព្រះជាម្ចាស់វិញ។ នៅពេលដែលការឈឺចាប់ខាងសាច់ឈាមដែលលោកយ៉ូបបានទ្រាំទ្រ ឈានដល់កម្រិតកំពូលរបស់វា ព្រះទ័យខ្វល់ខ្វាយដែលគាត់ដឹងថាព្រះយេហូវ៉ាដ៏ជាព្រះមានចំពោះគាត់ មិនបានផ្ដល់ជម្រើសអ្វីផ្សេងឲ្យគាត់សោះ ក្រៅតែពីការដាក់បណ្ដាសាថ្ងៃកំណើតរបស់គាត់។ កិរិយាបែបនេះ គឺមិនបានគ្រោងទុកជាយូរមកហើយនោះទេ តែជាការបញ្ចេញឲ្យដឹងពីការតបស្នង និងសេចក្ដីស្រឡាញ់ដែលគាត់មានចំពោះព្រះជាម្ចាស់នៅក្នុងចិត្តរបស់គាត់ តាមលក្ខណៈធម្មជាតិ វាគឺជាការ បញ្ចេញឲ្យដឹងបែបធម្មជាតិ ដែលចេញពីការការតបស្នង និងសេចក្ដីស្រឡាញ់ដែលគាត់មានចំពោះព្រះជាម្ចាស់។ មានន័យថា ដោយសារលោកស្អប់ខ្លួនអ្នក ទើបលោកមិនព្រម និងមិនអាចទ្រាំឲ្យព្រះជាម្ចាស់ឈឺចាប់ឡើយ ដូច្នេះ ការតបស្នង និងសេចក្ដីស្រឡាញ់របស់លោក ឈានដល់កម្រិតមួយដែលលែងគិតពីខ្លួនអ្នក។ នៅពេលនេះ លោកក៏លើកកម្ពស់ការស្ញប់ស្ងែង និងការចង់បានព្រះជាម្ចាស់ជាយូរមកហើយ និងភក្ដីភាពរបស់លោកចំពោះព្រះជាម្ចាស់ ឲ្យដល់កម្រិតនៃការតបស្នង និងការស្រឡាញ់។ ក្នុងពេលជាមួយគ្នា លោកក៏បានលើកកម្ពស់សេចក្ដីជំនឿ និងការស្ដាប់បង្គាប់របស់លោក ចំពោះព្រះជាម្ចាស់ និងការកោតខ្លាចព្រះជាម្ចាស់ ឲ្យដល់កម្រិតនៃការតបស្នង និងការស្រឡាញ់ដែរ។ លោកមិនបានបណ្ដោយខ្លួនឲ្យធ្វើអ្វីមួយ ដែលធ្វើឲ្យព្រះជាម្ចាស់ព្រួយព្រះទ័យឡើយ លោកមិនបានបណ្ដោយខ្លួនឲ្យប្រព្រឹត្តកិរិយាណាមួយដែលនាំឲ្យព្រះជាម្ចាស់ព្រះទ័យឡើយ ហើយក៏មិនបណ្ដោយខ្លួនអ្នកឲ្យនាំមកនូវក្ដីទុក្ខព្រួយ ក្ដីបារម្ភ ឬសូម្បីតែរឿងអពមង្គលមកដាក់លើព្រះជាម្ចាស់ ដោយសារតែហេតុផលផ្ទាល់របស់លោកនោះឡើយ។ នៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ ទោះបីជាលោកយ៉ូបនៅតែជាលោកយ៉ូបដដែលដូចកាលពីមុនក៏ដោយ ក៏សេចក្ដីជំនឿ ការស្ដាប់បង្គាប់ និងការកោតខ្លាចរបស់លោកយ៉ូបចំពោះព្រះជាម្ចាស់ បាននាំមកនូវសេចក្ដីសោមនស្ស និងភាពរីករាយដ៏ពេញខ្នាតថ្វាយព្រះជាម្ចាស់ដែរ។ នៅវេលានេះ លោកយ៉ូបបានទទួលភាពគ្រប់លក្ខណ៍ ដែលព្រះជាម្ចាស់រំពឹងថាគាត់នឹងទទួលបាន។ លោកបានក្លាយជាមនុស្សម្នាក់ដែលពិតជាស័ក្ដិសមនឹងហៅថា «មនុស្សគ្រប់លក្ខណ៍ ហើយទៀងត្រង់» នៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់។ ទង្វើសុចរិតរបស់លោកបានអនុញ្ញាតឲ្យលោកឈ្នះសាតាំង និងឈរមាំ ក្នុងទីបន្ទាល់របស់លោកចំពោះព្រះជាម្ចាស់។ ដូច្នេះ ទង្វើសុចរិតរបស់លោក ក៏បានធ្វើឲ្យលោកគ្រប់លក្ខណ៍ និងបានអនុញ្ញាតិឲ្យគុណតម្លៃនៃជីវិតរបស់លោកត្រូវបានលើកកម្ពស់ រួចឡើងខ្ពស់ជាងពេលណាទាំងអស់ ហើយសេចក្ដីទាំងនេះក៏បានធ្វើ ឲ្យលោកក្លាយជាមនុស្សដំបូងគេដែលលែងត្រូវវាយប្រហារ និងត្រូវល្បួងពីសំណាក់មារសាតាំង។ ដោយសារលោកយ៉ូបជាមនុស្សសុចរិត ទើបលោកត្រូវចោទប្រកាន់ និងត្រូវល្បួងពីសំណាក់សាតាំង ដោយសារលោកយ៉ូបជាមនុស្សសុចរិត ទើបលោកត្រូវប្រគល់ទៅក្នុងដៃរបស់សាតាំង ហើយដោយសារលោកយ៉ូបជាមនុស្សសុចរិត ទើប លោកបានឈ្នះ និងធ្វើឲ្យសាតាំងបរាជ័យបាន ហើយបានឈរមាំក្នុងទីបន្ទាល់របស់លោកបាន។ ដូច្នេះ លោកយ៉ូបក្លាយជាមនុស្សដំបូងគេដែលលែងត្រូវបានប្រគល់ទៅឲ្យសាតាំង លោកពិតជាបានចូលមកចំពោះបល្ល័ង្ករបស់ព្រះជាម្ចាស់ ហើយបានរស់នៅក្នុងពន្លឺ នៅក្រោមព្រះពររបស់ព្រះជាម្ចាស់ ដោយពុំមានការឈ្លបអង្កេត ឬពុំមានការបង្ហិនបង្ហោចពីសាតាំងឡើយ...។ លោកបានក្លាយជាមនុស្សពិតនៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ ហើយលោកត្រូវបានដោះឲ្យមានសេរីភាព ...

ដកស្រង់ពី «កិច្ចការរបស់ព្រះជាម្ចាស់ និស្ស័យរបស់ព្រះជាម្ចាស់ និងព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ II» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ប្រសិនបើអ្នកជាបុគ្គលម្នាក់ដែលបន្តស្វែងរកការប្រោសឲ្យបានគ្រប់លក្ខណ៍ នោះអ្នកនឹងធ្វើបន្ទាល់ ហើយអ្នកនឹងនិយាយថា៖ «នៅក្នុងមួយជំហានម្ដងៗនៃកិច្ចការរបស់ព្រះជាម្ចាស់នេះ ទូលបង្គំសូមទទួលយកកិច្ចការនៃការវាយផ្ចាល និងការជំនុំជម្រះរបស់ព្រះជាម្ចាស់ ហើយទោះបីជាទូលបង្គំបានរងទុក្ខវេទនាដ៏ធំក៏ដោយ ក៏ទូលបង្គំបានដឹងពីរបៀបដែលព្រះជាម្ចាស់ប្រាសឲ្យមនុស្សបានគ្រប់លក្ខណ៍ ទូលបង្គំបានទទួលនូវកិច្ចការដែលព្រះជាម្ចាស់បានសម្រេច ទូលបង្គំមានចំណេះដឹងអំពីសេចក្តីសុចរិតរបស់ព្រះជាម្ចាស់ ហើយការវាយផ្ចាលរបស់ទ្រង់បានជួយសង្រ្គោះទូលបង្គំវិញទេ។ និស្ស័យដ៏សុចរិតរបស់ទ្រង់បានសណ្ឋិតលើទូលបង្គំ ហើយបាននាំឲ្យទូលបង្គំទទួលបានព្រះពរ និងព្រះគុណ ហើយគឺការជំនុំជម្រះ និងការវាយផ្ចាលរបស់ទ្រង់នេះហើយដែលបានការពារ និងបន្សុទ្ធទូលបង្គំ។ ប្រសិនបើទូលបង្គំមិនត្រូវបានព្រះជាម្ចាស់វាយផ្ចាល និងជំនុំជម្រះទេ ហើយប្រសិនបើព្រះបន្ទូលធ្ងន់ៗរបស់ព្រះជាម្ចាស់មិនបានធ្លាក់មកលើទូលបង្គំទេ នោះទូលបង្គំប្រហែលជាមិនបានស្គាល់ព្រះជាម្ចាស់ ហើយប្រហែលមិនបានទទួលសេចក្តីសង្រ្គោះឡើយ។ នៅថ្ងៃនេះ ទូលបង្គំមើលឃើញថា៖ ក្នុងនាមជាសត្តនិករម្នាក់ មនុស្សមិនគ្រាន់តែរីករាយជាមួយអ្វីៗគ្រប់យ៉ាងដែលព្រះអាទិករបានបង្កើតមកប៉ុណ្ណោះទេ ប៉ុន្តែ អ្វីដែលសំខាន់នោះគឺថា គ្រប់សត្តនិករទាំងអស់គួរតែរីករាយនឹងនិស្ស័យដ៏សុចរិតរបស់ព្រះជាម្ចាស់ និងការជំនុំជម្រះដ៏សុចរិតរបស់ទ្រង់ ដោយសារតែនិស្ស័យរបស់ព្រះជាម្ចាស់សក្ដិសមនឹងឲ្យមនុស្សរីករាយជាមួយ។ ក្នុងនាមជាសត្តនិករម្នាក់ដែលត្រូវបានអារក្សសាតាំងធ្វើឲ្យពុករលួយ គេគួរតែរីករាយនឹងនិស្ស័យដ៏សុចរិតរបស់ព្រះជាម្ចាស់។ នៅក្នុងនិស្ស័យដ៏សុចរិតរបស់ទ្រង់ វាមាននូវការវាយផ្ចាល និងការជំនុំជម្រះ ហើយលើសពីនេះទៀត គឺជាសេចក្ដីស្រឡាញ់ដ៏ធំធេង។ ទោះបីជាទូលបង្គំគ្មានសមត្ថភាពទទួលបានសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់យ៉ាងពេញលេញនៅថ្ងៃនេះក៏ដោយ ប៉ុន្តែ ទូលបង្គំមានសំណាងដ៏ពិសេសដែលមើលឃើញក្ដីស្រឡាញ់នោះ ហើយទូលបង្គំបានទទួលព្រះពរតាមរយៈការនេះ»។ នេះហើយជាផ្លូវដែលត្រូវដើរ ដោយមនុស្សដែលមានបទពិសោធន៍អំពីការត្រូវបានប្រោសឲ្យគ្រប់លក្ខណ៍ ហើយនេះជាចំណេះដឹងដែលគេត្រូវនិយាយ។ មនុស្សបែបនេះ មានលក្ខណៈដូចជាពេត្រុស ព្រោះពួកគេមានបទពិសោធន៍ដូចជាពេត្រុស។ មនុស្សបែបនេះក៏ជាមនុស្សដែលទទួលបានជីវិត ដែលមានសេចក្តីពិតដែរ។ នៅពេលដែលគេមានបទពិសោធន៍រហូតដល់ទីបញ្ចប់ ក្នុងអំឡុងពេលនៃការជំនុំជម្រះរបស់ព្រះជាម្ចាស់ នោះពួកគេនឹងប្រាកដជារំដោះខ្លួនបានទាំងស្រុងចេញពីឥទ្ធិពលរបស់សាតាំង ហើយត្រូវបានព្រះជាម្ចាស់ទទួលបានមិនខាន។

ដកស្រង់ពី «បទពិសោធន៍របស់ពេត្រុស៖ ចំណេះដឹងរបស់គាត់អំពីការវាយផ្ចាល និងការជំនុំជម្រះ» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

មនុស្សណាដែលមានបទពិសោធន៍ពិត មានអារម្មណ៍កោតខ្លាចព្រះអង្គ ខ្លាំងជាងការសរសើតម្កើងទ្រង់ នៅក្នុងកិច្ចការជាច្រើនរបស់ព្រះអង្គ។ មនុស្សធ្លាប់ឃើញនិស្ស័យរបស់ទ្រង់ ដោយសារកិច្ចការនាំការវាយផ្ចាល និងការជំនុជម្រះរបស់ទ្រង់ ដូច្នេះហើយ ពួក គេគោរពកោតខ្លាចទ្រង់ក្នុងចិត្តរបស់គេ។ ព្រះជាម្ចាស់ គឺជាព្រះសម្រាប់ឲ្យមនុស្សកោតខ្លាច និងស្ដាប់បង្គាប់ ដ្បិតលក្ខណៈ និងនិស្ស័យរបស់ទ្រង់ មិនដូចនឹងមនុស្សដែលត្រូវបានបង្កើតមកឡើយ ហើយខ្ពង់ខ្ពស់ជាងអ្វីៗដែលត្រូវបានបង្កើតមកដែរ។ ព្រះជាម្ចាស់មានវត្តមានគង់នៅដោយអង្គអ្នក និងអស់កល្បជានិច្ច ទ្រង់ពុំមែនជាសភាវៈដែលត្រូវបានបង្កើតមកឡើយ ហើយមានតែព្រះជាម្ចាស់ទេ ដែលស័ក្ដិសមទទួលនូវការគោរពកោតខ្លាច និងស្ដាប់បង្គាប់។ មនុស្សមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ចំពោះសេចក្ដីនេះទេ។ ដូច្នេះ អស់អ្នកដែលបានស្គាល់កិច្ចការរបស់ទ្រង់ ហើយស្គាល់ទ្រង់ពិត ពួកគេមានចិត្ត គោរពកោតខ្លាចចំពោះទ្រង់។ យ៉ាងណាមិញ អស់អ្នក ដែលមិនបោះបង់ចោលសញ្ញាណដែលមានចំពោះព្រះអង្គ គឺអស់អ្នកដែលមិនរាប់ព្រះអង្គថាជាព្រះ គេពុំមានការគោរពកោតខ្លាចចំពោះព្រះអង្គឡើយ ហើយទោះបីជាពួកគេដើរតាមទ្រង់ ក៏ពួកគេមិនមែនត្រូវបានយកឈ្នះដែរ ពួកគេជាមនុស្សរឹងចចេសពីកំណើតមក។ កិច្ចការ ដែលទ្រង់ចង់សម្រេចឲ្យបានតាមរយៈកិច្ចការនេះ គឺដើម្បីឲ្យមនុស្សគ្រប់ៗគ្នាដែលត្រូវបានបង្កើតមក មានដួងចិត្តគោរពកោតខ្លាចព្រះអាទិករ ថ្វាយបង្គំទ្រង់ និងចុះចូលចំពោះអំណាចគ្រប់គ្រងរបស់ទ្រង់ ដោយគ្មាន លក្ខខណ្ឌ។ នេះគឺជាលទ្ធផលចុងក្រោយដែលកិច្ចការរបស់ព្រះអង្គ ចង់សម្រេចឲ្យបាន។

ដកស្រង់ពី «កិច្ចការរបស់ព្រះជាម្ចាស់ និងកិច្ចការរបស់មនុស្សលោក» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

នៅពេលដែលខ្ញុំជំនុំជម្រះអ្នករាល់គ្នានៅថ្ងៃនេះ តើអ្នករាល់គ្នានឹងមានការយល់ដឹងកម្រិតណានៅទីបំផុត? អ្នករាល់គ្នានឹងនិយាយថា ទោះបីឋានៈរបស់អ្នករាល់គ្នាមិនខ្ពស់ក៏ដោយ ក៏អ្នករាល់គ្នានៅតែទទួលបាននូវការលើកស្ទួយពីព្រះជាម្ចាស់ដែរ។ ដោយសារតែអ្នករាល់គ្នា មានកំណើតទាប អ្នកមិនមានឋានៈទេ តែអ្នកទទួលបានឋានៈដោយសារព្រះជាម្ចាស់លើកស្ទួយអ្នក នេះគឺជាអ្វីដែលទ្រង់បានប្រទានមកអ្នក។ ថ្ងៃនេះ អ្នកអាចទទួលការបណ្តុះបណ្តាលរបស់ព្រះជាម្ចាស់ ការវាយផ្ចាលរបស់ទ្រង់ និងការជំនុំជម្រះរបស់ទ្រង់ដោយផ្ទាល់បាន។ រឹតតែពិសេសទៅទៀតនោះ គឺជាការលើកស្ទួយពីទ្រង់។ អ្នករាល់គ្នាអាចទទួលបានការបន្សុទ្ធ និងការដុតបញ្ឆេះរបស់ទ្រង់ដោយផ្ទាល់។ នេះគឺជាសេចក្តីស្រឡាញ់ដ៏អស្ចារ្យរបស់ព្រះជាម្ចាស់។ ឆ្លងកាត់សម័យកាលជាច្រើន មិនដែលមានមនុស្សណាម្នាក់ ដែលទទួលបានការបន្សុទ្ធ និងការដុតបញ្ឆេះរបស់ទ្រង់ឡើយ ហើយក៏មិនមានមនុស្សណាម្នាក់ ដែលអាចទទួលបាននូវភាពគ្រប់លក្ខណ៍ ដោយសារព្រះបន្ទូលរបស់ទ្រង់ឡើយ។ ឥឡូវ ព្រះជាម្ចាស់កំពុងមានបន្ទូលជាមួយអ្នករាល់គ្នាទល់មុខនឹងមុខ បន្សុទ្ធអ្នករាល់គ្នា បើកសម្តែងពីភាពបះបោរខាងក្នុងរបស់អ្នករាល់គ្នា នេះពិតជាការលើកស្ទួយរបស់ទ្រង់។ តើមនុស្សមានសមត្ថភាពអ្វីខ្លះ? មិនថាពួកគេជាកូនចៅរបស់ដាវីឌ ឬជាកូនចៅរបស់ម៉ូអាប់ទេ សរុបមក មនុស្សត្រូវបានបង្កើតមកក្នុងភាពជាមនុស្ស គ្មានអ្វីដែលគួរឱ្យអួតខ្លួនសោះឡើយ។ ដោយសារអ្នកជាសត្ដនិកររបស់ព្រះជាម្ចាស់ អ្នកត្រូវតែបំពេញកាព្វកិច្ចរបស់សត្តនិករ។ មិនមានសេចក្ដីតម្រូវផ្សេងទៀតពីអ្នករាល់គ្នាទេ។ នេះជារបៀបដែលអ្នករាល់គ្នាគប្បីអធិស្ឋាន៖ «ឱព្រះជាម្ចាស់អើយ! មិនថាទូលបង្គំមានឋានៈ ឬអត់ទេ ឥឡូវនេះ ទូលបង្គំយល់ពីខ្លួនឯងហើយ។ ប្រសិនបើឋានៈទូលបង្គំខ្ពស់ នោះគឺដោយសារតែការលើកស្ទួយពីទ្រង់ ហើយប្រសិនបើវាទាប គឺដោយសារតែការអនុញ្ញាតឱ្យកើតឡើងពីទ្រង់។ អ្វីៗទាំងអស់ស្ថិតនៅក្នុងព្រះហស្ដរបស់ទ្រង់។ ទូលបង្គំគ្មានជម្រើសណាទេ ក៏មិនមានការតវ៉ាអ្វីដែរ។ ទ្រង់បានជ្រើសតាំងឱ្យទូលបង្គំកើតនៅក្នុងប្រទេសនេះ និងក្នុងចំណោមមនុស្សនេះ ហើយអ្វីទាំងអស់ដែលទូលបង្គំគួរធ្វើ គឺត្រូវស្ដាប់បង្គាប់ទាំងស្រុង ក្រោមការគ្រប់គ្រងរបស់ទ្រង់ ពីព្រោះអ្វីៗគ្រប់យ៉ាង គឺស្ថិតនៅក្នុងអ្វីដែលទ្រង់បានជ្រើសតាំង។ ទូលបង្គំមិនគិតពីឋានៈទេ។ យ៉ាងណាមិញ ទូលបង្គំគ្រាន់តែជាសត្តនិករប៉ុណ្ណោះ។ ប្រសិនបើទ្រង់ដាក់ទូលបង្គំនៅក្នុងជង្ហុកធំ នៅក្នុងបឹងភ្លើង និងស្ពាន់ធ័រ ទូលបង្គំមិនមែនជាអ្វីក្រៅពីជាសត្ដនិករទេ។ ប្រសិនបើទ្រង់ប្រើទូលបង្គំ ទូលបង្គំគឺជាសត្តនិករ។ ប្រសិនបើទ្រង់ធ្វើឱ្យទូលបង្គំបានគ្រប់លក្ខណ៍ ទូលបង្គំនៅតែជាសត្តនិករ។ ប្រសិនបើទ្រង់ មិនធ្វើឱ្យទូលបង្គំបានគ្រប់លក្ខណ៍ ក៏ទូលបង្គំនឹងនៅតែស្រឡាញ់ទ្រង់ ពីព្រោះទូលបង្គំមិនមែនលើសជាងសត្តនិករទេ។ ទូលបង្គំមិនមែនជាអ្វីឡើយ ក្រៅតែពីជាសត្តនិករតូចតាច ដែលបង្កើតឡើងដោយព្រះអម្ចាស់នៃការបង្កើត ពោលគឺគ្រាន់តែជាមនុស្សម្នាក់ក្នុងចំណោមមនុស្សទាំងអស់ដែលព្រះជាម្ចាស់បានបង្កើតមកប៉ុណ្ណោះ។ គឺជាទ្រង់ហើយដែលបានបង្កើតទូលបង្គំ ហើយឥឡូវនេះទ្រង់បានដាក់ទូលបង្គំម្តងទៀតនៅក្នុងព្រះហស្ដរបស់ទ្រង់ ដើម្បីធ្វើជាមួយទូលបង្គំទៅតាមព្រះហឫទ័យទ្រង់។ ទូលបង្គំមានឆន្ទៈធ្វើជាឧបករណ៍របស់ទ្រង់ និងជាមនុស្សបន្ទាប់បន្សំរបស់ទ្រង់ ពីព្រោះអ្វីៗគ្រប់យ៉ាង គឺជាអ្វីដែលទ្រង់បានជ្រើសតាំង។ គ្មាននរណាម្នាក់អាចផ្លាស់ប្តូរការនេះបានឡើយ។ របស់សព្វសារពើ និងព្រឹត្តិការណ៍ទាំងអស់ គឺសុទ្ធតែស្ថិតនៅក្នុងព្រះហស្ដរបស់ទ្រង់»។ នៅពេលដែលវេលាមកដល់ ដែលអ្នកនឹងលែងគិតពីឋានៈ នោះអ្នកនឹងរួចផុតពីការនេះ។ មានតែពេលនោះទេ ដែលអ្នកនឹងអាចស្វែងរកដោយទំនុកចិត្ត និងក្លាហាន ហើយមានតែពេលនោះទេ ដែលដួងចិត្តរបស់អ្នកអាចរួចផុតពីដាក់កម្រិតណាមួយបាន។ នៅពេលដែលមនុស្សដោះចេញពីការទាំងអស់នេះបាន ពេលនោះពួកគេនឹងលែងមានកង្វល់ទៀតហើយ។

ដកស្រង់ពី «ហេតុអ្វីបានជាឯងមិនមានឆន្ទៈធ្វើជារបស់ឥតបានការ?» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

កន្លងផុតទៅជាច្រើនឆ្នាំ មនុស្សក៏ត្រូវទ្រុឌទ្រោមដោយអាកាសធាតុ បានឆ្លងកាត់បទពិសោធន៍លំបាកៗដោយសារការបន្សុទ្ធ និងការដាក់ទោសទណ្ឌ។ ទោះបីមនុស្សបានបាត់បង់ «សិរីរុងរឿង» និង «ភាពផ្អែមល្អែម» ពីអតីតកាលទាំងមិនដឹងខ្លួនក៏ដោយ តែពេលនេះគេបានយល់ពីគោលការណ៍នៃកិរិយាប្រព្រឹត្តរបស់មនុស្ស ហើយចេះឲ្យតម្លៃពេលវេលានៃភក្ដីភាពរបស់ព្រះជាម្ចាស់ ក្នុងការជួយសង្គ្រោះមនុស្សជាតិ។ មនុស្សចាប់ផ្ដើមស្អប់ភាពព្រៃផ្សៃរបស់ខ្លួនឯងបន្តិចម្ដងៗ។ គេចាប់ផ្ដើមស្អប់ចរិតយង់ឃ្នងរបស់ខ្លួន ស្អប់ការយល់ខុសរបស់ខ្លួនចំពោះព្រះជាម្ចាស់ និងស្អប់ការទាមទារមិនសមហេតុផល ដែលគេតម្រូវពីទ្រង់។ ពេលវេលាមិនអាចត្រឡប់ក្រោយឡើយ។ រឿងរ៉ាវអតីតកាលក្លាយជាអនុស្សាវរីយ៍ពោរពេញដោយវិប្បដិសារីរបស់មនុស្ស រីឯព្រះបន្ទូល និងសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ក៏ក្លាយជាកម្លាំងជម្រុញនៅក្នុងជីវិតថ្មីរបស់មនុស្សវិញ។ ពីមួយថ្ងៃទៅមួយថ្ងៃ របួសរបស់មនុស្សក៏ជាសះ កម្លាំងគេក៏ដូចដើម រួចគេក៏ក្រោកឈរសម្លឹងមើលទៅព្រះដ៏មានគ្រប់ចេស្ដា ... ដើម្បីឲ្យដឹងថា ទ្រង់តែងតែនៅក្បែរខ្ញុំជានិច្ច និងដើម្បីឲ្យដឹងថា ស្នាមញញឹម និងព្រះភក្ត្រដ៏ស្រស់បស់របស់ទ្រង់ នៅតែធ្វើឲ្យរំជួលចិត្តដដែល។ ព្រះហឫទ័យរបស់ទ្រង់នៅតែខ្វល់ខ្វាយ ចំពោះមនុស្សជាតិដែលទ្រង់បានបង្កើតឡើង ហើយព្រះហស្តទ្រង់ក៏នៅតែកក់ក្ដៅ និងពេញដោយព្រះចេស្ដាដូចគ្រាដំបូងដដែល។ មនុស្សហាក់ដូចជាបានវិលត្រឡប់ទៅសួនអេដែនវិញ តែពេលនេះ មនុស្សលែងស្ដាប់ការល្បួងរបស់សត្វពស់ ហើយគេក៏លែងគេចពីព្រះភក្ត្រព្រះយេហូវ៉ាទៀតដែរ។ មនុស្សលត់ជង្គង់នៅចំពោះព្រះជាម្ចាស់ សម្លឹងមើលព្រះភក្ត្រព្រះជាម្ចាស់ ដែលកំពុងតែញញឹម ហើយថ្វាយតង្វាយដ៏មានតម្លៃបំផុតរបស់ខ្លួន៖ ឱព្រះដ៏ជាព្រះអម្ចាស់នៃទូលបង្គំអើយ!

ដកស្រង់ពី «មានតែក្នុងការគ្រប់គ្រងរបស់ព្រះជាម្ចាស់ទេ ទើបមនុស្សអាចបានសង្គ្រោះ» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ខាង​ដើម៖ ២. អ្វីដែលមនុស្សម្នាក់ត្រូវតែមាន ដើម្បីឈរជាស្មរបន្ទាល់តាមរយៈការល្បងល និងការបន្សុទ្ធ

បន្ទាប់៖ ១. អ្វីជាការផ្លាស់ប្ដូរនិស្ស័យ និងអ្វីជាភាពខុសគ្នារវាងការផ្លាស់ប្ដូរនិស្ស័យ និងឥរិយាបថល្អ

តើយើងគួរអធិស្ឋានយ៉ាងដូចម្ដេច ដើម្បីឲ្យព្រះជាម្ចាស់ទ្រង់សណ្ដាប់? សូមទាក់ទងមកកាន់យើងខ្ញុំ ដើម្បីស្វែងរកដំណោះស្រាយ។

ខ្លឹមសារ​ពាក់ព័ន្ធ

១. មូលហេតុដែលព្រះជាម្ចាស់មានព្រះនាមផ្សេងគ្នានៅក្នុងយុគសម័យផ្សេងគ្នា និងសារៈសំខាន់នៃព្រះនាមរបស់ទ្រង់

ខគម្ពីរយោង៖ «ហើយព្រះជាម្ចាស់ក៏មានបន្ទូលនឹងម៉ូសេបន្ថែមទៀតថា ចូរអ្នកនិយាយទៅកាន់កូនចៅអ៊ីស្រាអែលថា ព្រះយេហូវ៉ា ជាព្រះនៃឱពុករបស់អ្នក...

ហេតុផលដែលពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដាត្រូវបានលើកឡើងថាជឿលើព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស

សាសនាដ៏ធំបំផុតចំនួនពីរនៅក្នុងពិភពលោក គឺគ្រីស្ទសាសនា និងកាតូលិក សុទ្ធតែជឿលើព្រះអម្ចាស់យេស៊ូវ ហើយទទួលស្គាល់ថា...

អ្នកគួរតែស្ដាប់បង្គាប់ព្រះជាម្ចាស់ នៅក្នុងជំនឿដែលអ្នកជឿដល់ទ្រង់

ហេតុអ្វីបានជាអ្នកជឿលើព្រះជាម្ចាស់? មនុស្សភាគច្រើនត្រូវស្រឡាំង កាំង ដោយសារតែសំណួរនេះ។ ពួកគេតែងតែមានទស្សនៈពីរផ្ទុយគ្នាស្រឡះអំពីព្រះដ៏សកម្ម...

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ