វីដេអូតន្រ្តីទំនុកបរិសុទ្ធ | មនុស្សជាតិទាំងអស់ គួរតែថ្វាយបង្គំព្រះជាម្ចាស់ | MV
17-05-2021
ជំនឿដ៏ពិតលើព្រះជាម្ចាស់មិនមែនគ្រាន់តែចង់បានសេចក្តីសង្រ្គោះ
និងចង់ក្លាយជាមនុស្សល្អម្នាក់ប៉ុណ្ណោះនោះទេ
ឬក៏មិនមែនគ្រាន់តែចង់មានលក្ខណៈជាមនុស្សនោះដែរ
សេចក្តីជំនឿគឺមានលើសពីការជឿថាមានព្រះជាម្ចាស់គង់នៅ
គឺលើសពីការដឹងថាព្រះជាម្ចាស់ជា
សេចក្តីពិត ជាផ្លូវ ជាជីវិត ហើយគ្មានអ្វីលើសពីនេះទៀតនោះឡើយ
សេចក្តីជំនឿបែបនេះមិនបានជួយឲ្យអ្នកទទួលស្គាល់ព្រះជាម្ចាស់
និងជឿថាទ្រង់ជាព្រះសោយរាជ្យលើរបស់សព្វសារពើ
ហើយដឹងថាទ្រង់ជាព្រះអាទិករ ព្រះដ៏មានគ្រប់ចេស្ដា
ជាព្រះដ៏វិសេសឯក និងខ្ពង់ខ្ពស់បំផុតឡើយ
ប៉ុន្ដែការជឿដ៏ពិតប្រាកដមានលើសពីនេះទៅទៀត
ព្រះជាម្ចាស់មានព្រះហឫទ័យចង់ឲ្យអ្នកថ្វាយគ្រប់ទាំងភាវៈ
និងដួងចិត្តទាំងអស់របស់អ្នកដល់ទ្រង់
និងចុះចូលចំពោះទ្រង់ ពោលគឺអ្នកគួរតែដើរតាមទ្រង់
អ្នកគួរអនុញ្ញាតឲ្យព្រះជាម្ចាស់ប្រើប្រាស់អ្នក ហើយរីករាយក្នុងការបម្រើទ្រង់
អ្វីគ្រប់យ៉ាងដែលអ្នកអាចធ្វើបានសម្រាប់ទ្រង់ អ្នកគួរតែធ្វើចុះ
មិនមែនមានតែអស់អ្នកដែលព្រះជាម្ចាស់បានរើសតាំង
ទើបអាចជឿលើទ្រង់នោះឡើយ
តាមការពិត មនុស្សជាតិទាំងអស់គួរតែថ្វាយបង្គំព្រះជាម្ចាស់
យកចិត្តទុកដាក់ចំពោះទ្រង់ និងស្ដាប់បង្គាប់ទ្រង់
ដោយសារតែមនុស្សជាតិត្រូវបានបង្កើតឡើងដោយព្រះជាម្ចាស់
ព្រះជាម្ចាស់មានព្រះហឫទ័យចង់ឲ្យអ្នកថ្វាយគ្រប់ទាំងភាវៈ
និងដួងចិត្តទាំងអស់របស់អ្នកដល់ទ្រង់
និងចុះចូលចំពោះទ្រង់ ពោលគឺអ្នកគួរតែដើរតាមទ្រង់
អ្នកគួរអនុញ្ញាតឲ្យព្រះជាម្ចាស់ប្រើប្រាស់អ្នក ហើយរីករាយក្នុងការបម្រើទ្រង់
អ្វីគ្រប់យ៉ាងដែលអ្នកអាចធ្វើបានសម្រាប់ទ្រង់ អ្នកគួរតែធ្វើចុះ
ដកស្រង់ពី «ចូរដើរតាមកូនចៀម ហើយច្រៀងបទថ្មី»
គ្រោះមហន្តរាយបានធ្លាក់ចុះមក ហើយការបន្តររស់នៅគឺជាបំណងប្រាថ្នារបស់មនុស្សគ្រប់រូប! ដើម្បីសុខសុវត្ថិភាពខ្លួនអ្នក និងក្រុមគ្រួសាររបស់អ្នក តើអ្នកចង់ទទួលបានឱកាសស្វាគមន៍ព្រះអម្ចាស់ដើម្បីត្រូវបានការពារដោយព្រះដែរឬទេ?
ប្រភេទវីដេអូផ្សេងទៀត