៤. ភាពខុសគ្នារវាងពាក្យសម្ដីរបស់មនុស្សដែលត្រូវបានប្រើប្រាស់ដោយព្រះជាម្ចាស់ ដែលស្របនឹងសេចក្ដីពិត និងព្រះបន្ទូលរបស់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ

ព្រះបន្ទូលពាក់ព័ន្ធរបស់ព្រះជាម្ចាស់៖

ព្រះបន្ទូលរបស់ខ្ញុំគឺជាសេចក្តីពិត ដែលមិនប្រែប្រួលរហូត។ ខ្ញុំជាអ្នកផ្គត់ផ្គង់ជីវិតដល់មនុស្ស និងជាមគ្គុទេសក៍តែមួយគត់សម្រាប់មនុស្សជាតិ។ តម្លៃ និងអត្ថន័យនៃព្រះបន្ទូលរបស់ខ្ញុំ មិនត្រូវបានកំណត់ត្រង់ថា មនុស្សលោកទទួលស្គាល់ ឬទទួលយក ឬក៏អត់នោះទេ ប៉ុន្តែខ្លឹមសារនៃព្រះបន្ទូលទេដែលជាអ្នកកំណត់ដោយខ្លួនឯង។ ទោះបីជាគ្មានមនុស្សណាម្នាក់នៅលើផែនដីនេះអាចទទួលយកព្រះបន្ទូលរបស់ខ្ញុំបានក៏ដោយ ក៏គុណតម្លៃ និងជំនួយនៃព្រះបន្ទូលរបស់ខ្ញុំចំពោះមនុស្សលោក គឺមិនអាចគណនាបានទេ ចំពោះមនុស្សណាក៏ដោយ។ ហេតុដូច្នេះហើយ នៅពេលប្រឈមមុខជាមួយមនុស្សជាច្រើនដែលបះបោរប្រឆាំង ឆ្លើយបដិសេធ ឬមើលងាយយ៉ាងខ្លាំងចំពោះព្រះបន្ទូលរបស់ខ្ញុំ ជំហររបស់ខ្ញុំគឺមានតែ៖ ទុកឲ្យពេលវេលា និងហេតុការណ៍ធ្វើជាសាក្សីរបស់ខ្ញុំ ព្រមទាំងបង្ហាញថា ព្រះបន្ទូលរបស់ខ្ញុំគឺជាសេចក្តីពិត ជាផ្លូវ និងជាជីវិត។ ទុកឲ្យពួកវាបង្ហាញថាអ្វីដែលខ្ញុំបានថ្លែងគឺសុទ្ធតែត្រឹមត្រូវ ជាព្រះបន្ទូលដែលដែលមនុស្សគួរប្រដាប់ឲ្យជាប់ខ្លួន ហើយជាងនេះទៅទៀត ជាអ្វីដែលមនុស្សគួរតែទទួលយក។ ខ្ញុំនឹងឲ្យអស់អ្នកដែលដើរតាមខ្ញុំដឹងពីហេតុការណ៍នេះ៖ អ្នកដែលមិនអាចទទួលយកព្រះបន្ទូលរបស់ខ្ញុំបានពេញលេញ អ្នកដែលមិនអាចអនុវត្តតាមព្រះបន្ទូលរបស់ខ្ញុំ អ្នកដែលមិនអាចរកឃើញពីគោលបំណងនៅក្នុងព្រះបន្ទូលរបស់ខ្ញុំ និងអ្នកដែលមិនអាចទទួលសេចក្ដីសង្គ្រោះ ដោយសារព្រះបន្ទូលរបស់ខ្ញុំ សុទ្ធតែជាអ្នកដែលត្រូវទទួលការផ្ដន្ទាទោសដោយព្រះបន្ទូលរបស់ខ្ញុំ ហើយជាងនេះទៅទៀត ពួកគេបានបាត់បង់សេចក្ដីសង្គ្រោះរបស់ខ្ញុំ ហើយដំបងរបស់ខ្ញុំក៏នឹងមិនដែលងាកចេញពីពួកគេដែរ។

ដកស្រង់ពី «អ្នករាល់គ្នា ត្រូវតែពិចារណា នូវទង្វើរបស់ខ្លួន» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ទោះបីជាព្រះបន្ទូលដែលព្រះជាម្ចាស់ថ្លែង មានន័យត្រង់ឬន័យជ្រាលជ្រៅបើមើលតាមសម្បកក្រៅទៅក៏ដោយ ក៏ព្រះបន្ទូលទាំងនោះសុទ្ធតែជាសេចក្ដិពិត ដែលសំខាន់ចំពោះមនុស្សដែរ នៅពេលដែលគេចូលទៅក្នុង ជីវិត។ ព្រះបន្ទូលទាំងនោះ គឺជាប្រភពទឹករស់ដែលអាចឲ្យមនុស្សរស់រានទាំងនៅក្នុងវិញ្ញាណ និងសាច់ឈាម។ ព្រះបន្ទូលនេះផ្ដល់នូវអ្វីដែលមនុស្សត្រូវការ ដើម្បីរក្សាជីវិតឲ្យនៅរស់រាន ជាគោលការណ៍ និងគោលជំនឿសម្រាប់ការប្រតិបត្តិជីវិតប្រចាំថ្ងៃរបស់គេ ជាផ្លូវ គោលដៅ និងទិសដៅដែលគេត្រូវឆ្លងកាត់ ដើម្បីទទួលបានសេចក្ដីសង្គ្រោះ ជាសេចក្ដីពិតសព្វបែបយ៉ាង ដែលគេគួរមាន ក្នុងនាមជាភាវៈដែលត្រូវបានបង្កើត នៅចំពោះព្រះជាម្ចាស់ និងជាសេចក្ដីពិតគ្រប់យ៉ាងដែលទាក់ទងនឹងវិធីដែលមនុស្សស្ដាប់បង្គាប់ និងថ្វាយបង្គំព្រះជាម្ចាស់។ ព្រះបន្ទូលទាំងនេះ ជាការធានា ដែលធានានូវការរស់រានមានជីវិតរបស់មនុស្ស ជានំម៉ាន៉ាប្រចាំថ្ងៃរបស់មនុស្ស ហើយក៏ជាជំនួយដ៏រឹងមាំ ដែលជួយឲ្យមនុស្សមានកម្លាំងខ្លាំងក្លា ហើយអាចក្រោកឈរបានដែរ។ ព្រះបន្ទូលទាំងនេះសម្បូរទៅដោយ តថភាពនៃសេចក្ដីពិតទាក់ទងនឹងភាពជាមនុស្សធម្មតា ព្រោះមនុស្សជាតិដែលត្រូវបានបង្កើតមក បានស្ដែងចេញតាមរយៈការរស់នៅរបស់គេ សម្បូរដោយសេចក្ដីពិតដែលជួយមនុស្សជាតិឲ្យរួចពីសេចក្ដីពុករលួយនិងគេចផុតពីអន្ទាក់របស់សាតាំង សម្បូរដោយសេចក្ដីបង្រៀន ការទូន្មាន និងការលើកទឹកចិត្ត ឥតនឿយហត់ និងភាពធូរស្បើយដែលព្រះអាទិករប្រទានឲ្យមនុស្សដែលត្រូវបានបង្កើតមក។ ព្រះបន្ទូលទាំងនេះគឺជាចង្កៀងដែលដឹកនាំ និងបំភ្លឺមនុស្សឲ្យយល់សេចក្ដីគ្រប់យ៉ាងដែលវិជ្ជមាន ជាការធានាដែលធានាបានថា មនុស្សនឹងស្ដែងចេញតាមរយៈការរស់នៅរបស់គេ ហើយចាប់ផ្ដើមមានគ្រប់យ៉ាងដែលសុចរិតនិងល្អប្រពៃ ជាលក្ខណវិនិច្ឆ័យ ដែលវាស់ស្ទង់មនុស្ស ព្រឹត្តិការណ៍ និងវត្ថុទាំងអស់ហើយជាសញ្ញាសម្គាល់ទិសដែលនាំមនុស្សទៅរកសេចក្ដីសង្គ្រោះ និងមាគ៌ានៃ ពន្លឺ។

ដកស្រង់ពី «ការស្គាល់ព្រះជាម្ចាស់ គឺជាផ្លូវឆ្ពោះទៅរកការកោតខ្លាចព្រះជាម្ចាស់ និងការគេចចេញពីសេចក្ដីអាក្រក់» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

សម្ដីរបស់ខ្ញុំតំណាងឲ្យលក្ខណៈ របស់ខ្ញុំ ប៉ុន្តែ អ្វីដែលខ្ញុំនិយាយ វាហួសពីគំនិតគិតដល់ របស់មនុស្ស។ អ្វីដែលខ្ញុំនិយាយ មិនមែនជារឿងដែល មនុស្សមានពិសោធន៍នោះទេ ហើយក៏មិនមែនជាអ្វីដែល មនុស្សអាចមើលឃើញនោះដែរ ហើយវាក៏មិនមែនជា របស់ដែលមនុស្សអាចពាល់បានដែរ តែវាគឺជាលក្ខណៈ របស់ខ្ញុំ។ មនុស្សខ្លះទទួលស្គាល់តែត្រឹមថា អ្វីដែលខ្ញុំ និយាយប្រាប់ គឺជាអ្វីដែលខ្ញុំមានពិសោធន៍ ប៉ុន្តែ ពួកគេ មិនទទួលស្គាល់ថា វាគឺជាការសម្ដែងចេញដោយផ្ទាល់ របស់ព្រះវិញ្ញាណ។ ប្រាកដណាស់ អ្វីដែលខ្ញុំនិយាយគឺជាអ្វីដែលខ្ញុំមានពិសោធន៍។ ខ្ញុំនេះហើយ ជាអ្នកដែលបានធ្វើការងារគ្រប់គ្រង អស់រយៈពេលប្រាំមួយពាន់ឆ្នាំ មកនេះ។ ខ្ញុំបានមានពិសោធន៍នូវអ្វីៗគ្រប់យ៉ាង តាំងតែពីដើមកំណើតរបស់មនុស្សលោក មកទល់នឹងបច្ចុប្បន្ននេះ។ ម្ដេចក៏ខ្ញុំមិនអាចពិភាក្សាអំពីរឿងនេះបាន? កាលណានិយាយអំពីសន្ដានកំណើតរបស់មនុស្ស ខ្ញុំបានឃើញច្បាស់ណាស់ ដ្បិតខ្ញុំបានសង្កេតតាំងពីយូរណាស់មក ហើយ។ ម្ដេចក៏ខ្ញុំមិនអាចជជែកអំពីរឿងនេះ ឲ្យច្បាស់ លាស់បាន? ដោយសារតែខ្ញុំបានមើលឃើញលក្ខណៈរបស់មនុស្សច្បាស់ ខ្ញុំក៏មានលក្ខណសម្បត្តិគ្រប់គ្រាន់ នឹងដាក់ទោសមនុស្ស ហើយជំនុំជម្រះគេផង ពីព្រោះមនុស្សលោកទាំងអស់ កើតពីខ្ញុំមក ប៉ុន្តែគេត្រូវបង្ខូចឲ្យទៅជាអាក្រក់ ដោយសារសាតាំង។ ពិតណាស់ ខ្ញុំក៏មានលក្ខណៈសម្បត្តិគ្រាប់គ្រាន់ដើម្បីនឹងវាយតម្លៃកិច្ចការដែលខ្ញុំបានធ្វើដែរ។ បើទោះបីជាកិច្ចការនេះ ពុំមែនត្រូវបានធ្វើឡើងដោយសាច់ឈាមរបស់ខ្ញុំមែន តែវាគឺជាការស្ដែងចេញដោយផ្ទាល់ពីព្រះវិញ្ញា ហើយនេះគឺជាលក្ខណៈ និងជា លក្ខណៈរបស់ខ្ញុំ។ ដូច្នេះ ខ្ញុំមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការបង្ហាញ និងធ្វើកិច្ចការដែលខ្ញុំគួរធ្វើ។ អ្វីដែលមនុស្សនិយាយ គឺជាអ្វីដែលគេមានបទពិសោធន៍។ វាជាអ្វីដែលគេបានឃើញ ជាអ្វីដែលគំនិតរបស់គេអាចគិតដល់ ហើយជាអ្វីដែលញាណរបស់គេអាចចាប់បាន។ នោះជាអ្វីដែលគេអាច ជជែកប្រាប់បាន។ ព្រះបន្ទូលដែលថ្លែងដោយរូបកាយ សាច់ឈាមនៃព្រះដែលយកកំណើតជាមនុស្ស ជាការបង្ហាញដោយផ្ទាល់ពីព្រះវិញ្ញាណ គឺជារឿងដែលសាច់ ឈាមមិនធ្លាប់មានបទពិសោធន៍ ឬមើលឃើញ ប៉ុន្តែទ្រង់នៅ តែអាចបង្ហាញលក្ខណៈរបស់ទ្រង់ដដែល ដ្បិតលក្ខណៈនៃសាច់ឈាមរបស់ទ្រង់ជាវិញ្ញាណ ហើយទ្រង់បង្ហាញនូវកិច្ចការនៃព្រះវិញ្ញាណ។ កិច្ច ការនេះ ជាកិច្ចការដែលត្រូវបានធ្វើរួចជាស្រេចដោយព្រះវិញ្ញាណ បើទោះបីជាកិច្ចការនោះ វាហួសពីការឈានដល់នៃសាច់ឈាមក៏ ដោយ។ បន្ទាប់ពីការយក កំណើតជាសាច់ឈាម តាមរយៈការបង្ហាញនៃសាច់ឈាម ព្រះអង្គអាចធ្វើឲ្យមនុស្សស្គាល់លក្ខណៈ របស់ព្រះជាម្ចាស់ ឲ្យមនុស្សមើលឃើញនិស្ស័យរបស់ព្រះជាម្ចាស់ និងកិច្ចការដែលព្រះអង្គបានធ្វើ។ កិច្ចការរបស់មនុស្សផ្ដល់នូវភាពច្បាស់លាស់ អំពីអ្វីដែលគេគួរប្រកាន់ខ្ជាប់ និងអ្វីដែលគេគួរតែយល់កិច្ចការពាក់ព័ន្ធ ទាំងការដឹកនាំមនុស្សឆ្ពោះទៅរកការយល់ដឹង និងការទទួលបទពិសោធន៍ នូវសេចក្ដីពិត។ កិច្ចការរបស់មនុស្ស គឺដើម្បីគាំទ្រមនុស្ស។ កិច្ចការរបស់ព្រះជាម្ចាស់ គឺដើម្បីបើកផ្លូវ និងយុគសម័យថ្មីៗ សម្រាប់មនុស្សលោក និងដើម្បីបង្ហាញឲ្យមនុស្សស្គាល់ ពីកិច្ចការដែលមនុស្សមិនធ្លាប់ស្គាល់ ដោយឲ្យគេអាចស្គាល់និស្ស័យរបស់ ទ្រង់។ រីឯកិច្ចការរបស់ព្រះជាម្ចាស់ គឺដើម្បីដឹកនាំមនុស្សជាតិទាំងអស់។

ដកស្រង់ពី «កិច្ចការរបស់ព្រះជាម្ចាស់ និងកិច្ចការរបស់មនុស្សលោក» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះបន្ទូលនោះដែលត្រូវបានថ្លែងដោយផ្ទាល់ដោយព្រះជាម្ចាស់គឺជាសេចក្ដីពិត។ អ្វីមួយដែលកើតចេញពីការបំភ្លឺរបស់ព្រះវិញ្ញាណបរិសុទ្ធ គ្រាន់តែស្របទៅនឹងសេចក្ដីពិតប៉ុណ្ណោះ ដោយសារតែព្រះវិញ្ញាណបរិសុទ្ធបំភ្លឺមនុស្សដោយផ្អែកលើកម្ពស់របស់ពួកគេ ហើយមិនអាចថ្លែងសេចក្ដីពិតដោយផ្ទាល់ទៅកាន់មនុស្សទេ។ នេះគឺជាអ្វីមួយដែលអ្នកត្រូវតែយល់។ ផ្អែកលើព្រះបន្ទូលនៃសេចក្ដីពិត នៅពេលដែលមនុស្សទទួលបានការយល់ដឹងស៊ីជម្រៅ និងចំណេះដឹងចេញពីបទពិសោធន៍ តើការយល់ដឹងស៊ីជម្រៅ និងចំណេះដឹងបែបនេះ រាប់ជាសេចក្ដីពិតឬទេ? យ៉ាងច្រើនបំផុត នេះគឺជាចំណេះដឹងតិចតួចអំពីសេចក្ដីពិត។ ព្រះបន្ទូលដែលត្រូវបានបំភ្លឺដោយព្រះវិញ្ញាណបរិសុទ្ធ មិនតំណាងឱ្យព្រះបន្ទូលរបស់ព្រះជាម្ចាស់ទេ ពួកវាមិនតំណាងសេចក្ដីពិត ពួកវាមិនមែនជាកម្មសិទ្ធិរបស់សេចក្ដីពិតទេ។ ពួកវាគ្រាន់តែជាចំណេះដឹងតិចតួចអំពីសេចក្ដីពិត និងជាចំណេះដឹងតិចតួចនៃការបំភ្លឺរបស់ព្រះវិញ្ញាណបរិសុទ្ធប៉ុណ្ណោះ។ ប្រសិនបើមនុស្សទទួលបានចំណេះដឹងខ្លះៗអំពីសេចក្ដីពិត ហើយក្រោយមកពួកគេចែកចាយវាទៅអ្នកដទៃ នោះការធ្វើបែបនេះ ក៏ជាការចែកចាយចំណេះដឹង និងបទពិសោធន៍ផ្ទាល់ខ្លួនដែរ។ ពួកគេមិនមែនកំពុងតែចែកចាយសេចក្ដីពិតដល់មនុស្សឡើយ។ អាចនិយាយបានថា នេះគឺជាការប្រកបគ្នាអំពីសេចក្ដីពិត ដែលនេះគឺជាវិធីដ៏សមស្របមួយក្នុងការនិយាយពីសេចក្ដីពិត។ ដោយសារតែនេះមិនមែនជាបញ្ហាសាមញ្ញ ហើយមនុស្សភាគច្រើនមិនអាចយល់វាទាំងស្រុងទេ នោះអ្នករាល់គ្នាត្រូវតែយល់វាយ៉ាងច្បាស់។ វាមិនមែនត្រឹមតែជាបញ្ហានៃពាក្យដ៏ត្រឹមត្រូវ ឬថាអ្នកគ្រាន់តែត្រូវការយល់ការបកស្រាយមួយចំនួន ហើយគ្មានអ្វីជាងនេះនោះទេ។ អ្នកអាចបានទទួលអ្វីមួយជាក់លាក់ពីសេចក្ដីពិត អ្វីៗដែលមនុស្សគួរតែមាន ប៉ុន្តែនេះមិនមែនមានន័យថា អ្នកបានទទួលសេចក្ដីពិតហើយនោះទេ។ ហើយអ្នកអាចបានទទួលអ្វីផ្សេងទៀតពីសេចក្ដីពិត ប៉ុន្តែមិនមានន័យថា ពេលនេះអ្នកមានជីវិតនៃសេចក្ដីពិតនោះទេ ហើយវាកាន់តែមិនអាចនិយាយបានថា អ្នកជាសេចក្ដីពិតឡើយ។ វាច្បាស់ជាមិនមែនបែបនេះឡើយ។ អ្នកបានទទួលអ្វីមួយដែលជាសារធាតុបំប៉នចេញពីសេចក្ដីពិត ដើម្បីបំប៉នជីវិតរបស់អ្នក ដូច្នេះមានអ្វីមួយនៅក្នុងអ្នក អ្វីមួយដែលអ្នកគួរតែមាន ដើម្បីជឿលើព្រះជាម្ចាស់ និងធ្វើឱ្យព្រះជាម្ចាស់សព្វព្រះហឫទ័យ។ ព្រះជាម្ចាស់ប្រើប្រាស់សេចក្ដីពិតដើម្បីផ្គត់ផ្គង់មនុស្ស ដោយអនុញ្ញាតឱ្យពួកគេធ្វើឱ្យទ្រង់សព្វព្រះហឫទ័យ និងក្លាយជាមនុស្សត្រូវនឹងព្រះហឫទ័យរបស់ទ្រង់ តាមរយៈសេចក្ដីពិត។ ទីបំផុត ទោះបីជានៅពេលដែលមនុស្សបានបំពេញទាំងស្រុងតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ក៏ដោយ ក៏ពួកគេនៅតែមិនអាចនិយាយបានថា មានសេចក្ដីពិត ហើយកាន់តែមិនអាចនិយាយបានថា មានជីវិតនៃសេចក្ដីពិតនៅក្នុងពួកគេឡើយ។ ... គ្រប់គ្នាមានបទពិសោធន៍អំពីសេចក្ដីពិត ប៉ុន្តែគ្រប់គ្នាមានបទពិសោធន៍ក្រោមស្ថានភាពខុសៗគ្នា។ ប៉ុន្តែទោះបីជាចំណេះដឹងរបស់ពួកគេត្រូវបានរួមបញ្ចូលគ្នាក៏ដោយ ក៏ពួកគេនៅតែមិនអាចនិយាយឱ្យពេញលេញអំពីសេចក្ដីពិតសូម្បីតែមួយឡើយ។ នេះគឺជាសភាពជ្រាលជ្រៅនៃសេចក្ដីពិត! ហេតុអ្វីបានជាគេនិយាយថា អ្វីៗដែលអ្នកបានទទួល និងចំណេះដឹងរបស់អ្នក មិនអាចតំណាងឱ្យសេចក្ដីពិតបាន? អ្នកប្រកបគ្នាអំពីចំណេះដឹងរបស់អ្នកជាមួយអ្នកដទៃ ហើយវាគ្រាន់តែត្រូវការពេលពីរ ឬបីថ្ងៃប៉ុណ្ណោះដើម្បីគិតថ្លឹងថ្លែង មុនពេលដែលពួកគេមានបទពិសោធន៍ជាមួយវាយ៉ាងពេញលេញ។ ប៉ុន្តែមនុស្សអាចចំណាយពេលមួយជីវិត ហើយនៅតែមិនមានបទពិសោធន៍អំពីសេចក្ដីពិតយ៉ាងពេញលេញ។ ទោះបីជាអ្វីដែលមនុស្សម្នាក់ៗបានមានបទពិសោធន៍ ត្រូវបានរួមបញ្ចូលគ្នាក៏ដោយ ក៏សេចក្ដីពិត នៅតែមិនអាចត្រូវបានមានបទពិសោធន៍ពេញលេញដែរ។ ដូច្នេះហើយ យើងអាចឃើញថា សេចក្ដីពិតគឺពិតជាជ្រាលជ្រៅណាស់។ សេចក្ដីពិតមិនអាចត្រូវបានបញ្ជាក់ដោយពាក្យពេចន៍នោះទេ។ នៅក្នុងភាសារបស់មនុស្ស សេចក្ដីពិតគឺជាសារជាតិពិតរបស់មនុស្សជាតិ។ មនុស្សនឹងមិនដែលអាចមានបទពិសោធន៍អំពីសេចក្ដីពិតយ៉ាងពេញលេញឡើយ។ មនុស្សគួរតែរស់នៅដោយសេចក្ដីពិត។ សេចក្ដីពិតមួយអាចធ្វើឱ្យអត្ថិភាពរបស់មនុស្សជាតិទាំងមូលមានស្ថិរភាពរាប់ពាន់ឆ្នាំ។

ដកស្រង់ពី «តើអ្នកដឹងប្រាកដថា សេចក្ដីពិជាអ្វីទេ?» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ

សេចក្ដីពិតគឺជាជីវិតរបស់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ។ វាតំណាងឲ្យនិស្ស័យរបស់ទ្រង់ សារជាតិរបស់ទ្រង់ និងអ្វីគ្រប់យ៉ាងរបស់ទ្រង់។ ប្រសិនបើអ្នកពោលថា ការមាននូវបទពិសោធន៍បន្តិចបន្តួចមានន័យថាជាការមាននូវសេចក្ដីពិតនោះ អ៊ីចឹងតើអ្នកអាចតំណាងឱ្យនិស្ស័យរបស់ព្រះជាម្ចាស់បានដែរឬទេ? អ្នកអាចមាននូវបទពិសោធន៍ ឬពន្លឺមួយចំនួនដែលទាក់ទិននឹងលក្ខណៈជាក់លាក់មួយ ឬមួយចំណែកនៃសេចក្ដីពិត ប៉ុន្តែអ្នកមិនអាចផ្តល់ឱ្យអ្នកដទៃដោយសេចក្ដីពិតដែលអ្នកមាននេះបានរហូតនោះទេ ដូចនេះ ពន្លឺដែលអ្នកទទួលបានគឺមិនមែនជាសេចក្ដីពិតទេ។ វាគ្រាន់តែជាចំណុចជាក់លាក់មួយដែលមនុស្សអាចឈោងចាប់បានប៉ុណ្ណោះ។ វាគ្រាន់តែជាបទពិសោធន៍ជាក់លាក់មួយ និងជាការយល់ដឹងជាក់លាក់មួយដែលបុគ្គលម្នាក់គួរមានប៉ុណ្ណោះ៖ ជាបទពិសោធន៍ជាក់ស្ដែង និងចំណេះដឹងស្ដីពីសេចក្ដីពិត។ ពន្លឺ ការបំភ្លឺ និងការយល់ដឹងតាមបទពិសោធន៍នេះមិនអាចជំនួសឲ្យសេចក្ដីពិតបានទេ។ ទោះបីជាមនុស្សទាំងអស់មានបទពិសោធន៍ពេញលេញអំពីសេចក្ដីពិតនេះក្ដី និងបានបង្ហូរបញ្ចូលគ្នានូវការយល់ដឹងតាមបទពិសោធន៍របស់ពួកគេក្ដី ក៏វានៅតែមិនអាចជំនួសសេចក្ដីពិតមួយនោះបានឡើយ។ ដូចដែលបានរៀបរាប់ពីមុនមក «ខ្ញុំបានសង្ខេបចំណុចនេះមកយ៉ាងខ្លីសម្រាប់ពិភពលោករបស់មនុស្ស៖ ក្នុងចំណោមមនុស្ស គ្មាននរណាម្នាក់ដែលស្រលាញ់ខ្ញុំទេ»។ នេះគឺជាប្រយោគនៃសេក្ដីពិត។ វាជាសារជាតិពិតនៃជីវិត។ នេះជារឿងដែលមានអត្ថន័យជ្រាលជ្រៅបំផុត។ នេះជាការបើកបង្ហាញពីព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ។ អ្នកអាចបន្តដកបទពិសោធន៍ពីការនេះទៀត ហើយប្រសិនបើអ្នកមានបទពិសោធន៍អស់ពេលបីឆ្នាំ អ្នកនឹងមាននូវការយល់ដឹងសើរៗពីវា។ ប្រសិនបើអ្នកមានបទពិសោធន៍រយៈពេលប្រាំពីរឆ្នាំ ឬប្រាំបីឆ្នាំ អ្នកនឹងនឹងទទួលបានការយល់ដឹងកាន់តែច្រើនថែមទៀត ប៉ុន្តែការយល់ដឹងណាមួយដែលអ្នកទទួលបាននោះ នឹងមិនអាចជំនួសសេចក្ដីពិតមួយប្រយោគឡើយ។ ក្រោយពីមានបទពិសោធន៍ពីវាអស់ពេលពីរបីឆ្នាំ បុគ្គលម្នាក់ទៀតអាចទទួលបានការយល់ដឹងបន្តិចបន្តួច ហើយបន្ទាប់មកក៏មានការយល់ដឹងជ្រាលជ្រៅជាងមុនបន្តិចក្រោយពេលមានបទពិសោធន៍អស់ដប់ឆ្នាំ ហើយក៏មានការយល់ដឹងបន្ថែមទៀតក្រោយពេលមានបទពិសោធន៍ពីវាពេញមួយជីវិត ប៉ុន្តែ ប្រសិនបើទាំងទ្វេបញ្ចូលនូវអ្វីដែលអ្នកបានយល់ មិនថាមានការយល់ដឹងច្រើនប៉ុនណា មានបទពិសោធន៍ច្រើនប៉ុនណា មានការចេះដឹងច្រើនប៉ុនណា មានពន្លឺច្រើនប៉ុនណា ឬអ្នកទាំងពីរមាននូវគំរូច្រើនប៉ុនណានោះទេ ទាំងអស់នេះមិនអាចជំនួសឱ្យសេចក្ដីពិតមួយប្រយោគនោះបានទេ។ ម្យ៉ាងទៀត ជីវិតរបស់មនុស្សនឹងនៅតែជាជីវិតមនុស្សដដែល ហើយមិនថាការយល់ដឹងរបស់អ្នកអាចស្របតាមសេចក្ដីពិត ដែលជាចេតនារបស់ព្រះជាម្ចាស់ និងសេចក្ដីតម្រូវរបស់ទ្រង់យ៉ាងណាក្ដី វានឹងមិនអាចក្លាយជារឿងជំនួសឱ្យសេចក្ដីពិតបានឡើយ។ ការពោលថាមនុស្សបានទទួលនូវសេចក្ដីពិតមានន័យថាពួកគេមានភាពជាក់ស្ដែងមួយចំនួន ដែលពួកគេទទួលបានការយល់ដឹងមួយចំនួនអំពីសេចក្ដីពិត ពួកគេបានទទួលបានច្រកចូលខ្លះៗទៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ពួកគេមាននូវបទពិសោធន៍ពិតមួយចំនួន ហើយពួកគេកំពុងស្ថិតលើដំណើរត្រឹមត្រូវនៅក្នុងសេចក្ដីជំនឿរបស់ពួកគេលើព្រះជាម្ចាស់។ គ្រាន់តែព្រះបន្ទូលមួយឃ្លារបស់ព្រះជាម្ចាស់ គឺគ្រប់គ្រាន់ឲ្យមនុស្សម្នាក់មានបទពិសោធន៍ពេញមួយឆាកជីវិតរបស់គេហើយ។ ទោះបីជាមនុស្សត្រូវមានបទពិសោធន៍ពីវាអស់បីបួនសហសវត្សរ៍ក្ដី ក៏ពួកគេនៅតែមិនអាចមានបទពិសោធន៍ទាំងស្រុង និងពេញលេញអំពីសេចក្ដីពិតមួយបានឡើយ។ ...

... ប្រសិនបើអ្នកមាននូវបទពិសោធន៍បន្តិចបន្តួចជាមួយនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងកំពុងរស់នៅស្របតាមការយល់ដឹងនៃសេចក្ដីពិត នោះព្រះបន្ទូលរបស់ព្រះជាម្ចាស់នឹងក្លាយជាជីវិតរបស់អ្នក។ យ៉ាងណាក្ដី អ្នកនៅតែមិនអាចពោលថា សេចក្ដីពិតជាជីវិតរបស់អ្នក ឬថាអ្វីដែលអ្នកកំពុងបង្ហាញគឺជាសេចក្ដីពិតទេ។ ប្រសិនបើនេះជាគំនិតរបស់អ្នក នោះអ្នកកំពុងធ្វើខុសហើយ។ ប្រសិនបើអ្នកមានបទពិសោធន៍មួយចំនួនជាមួយនឹងចំណែកណាមួយនៃសេចក្ដីពិត នោះតើការនេះអាចតំណាងឲ្យសេចក្ដីពិតបានដែរឬទេ? គឺប្រាកដជាមិនបានឡើយ។ តើអ្នកអាចពន្យល់បានពេញលេញគ្រប់ជ្រុងជ្រោយអំពីសេចក្ដីពិតដែរឬទេ? តើអ្នករកឃើញនូវនិស្ស័យរបស់ព្រះជាម្ចាស់ និងសារជាតិរបស់ទ្រង់ ចេញពីសេចក្ដីពិតដែរឬទេ? អ្នកមិនអាចទេ។ គ្រប់គ្នាមានបទពិសោធន៍តែជាមួយចំណែក និងវិសាលភាពមួយនៃសេចក្ដីពិតប៉ុណ្ណោះ។ តាមរយៈការមានបទពិសោធន៍នឹងវានៅក្នុងវិសាលភាពមានដែនកំណត់ អ្នកមិនអាចប៉ះត្រូវផ្នែកទាំងអស់នៃសេចក្ដីពិតឡើយ។ តើអ្នកអាចរស់នៅតាមអត្ថន័យដើមនៃសេចក្ដីពិតដែរឬទេ? តើបទពិសោធន៍បន្តិចបន្តួចរបស់អ្នកមានចំនួនប៉ុន្មានដែរ? គឺដូចជាគ្រាប់ខ្សាច់មួយគ្រាប់នៅឆ្នេរសមុទ្រ ដូចជាដំណក់ទឹកដែលធ្លាក់ចូលក្នុងមហាសមុទ្រអ៊ីចឹង។ ដូចនេះ មិនថាចំណេះដឹង និងអារម្មណ៍ទាំងអស់ដែលអ្នកបានទទួលពីបទពិសោធន៍នោះមានតម្លៃយ៉ាងណាទេ ទាំងនេះនៅតែមិនអាចរាប់ថាជាសេចក្ដីពិតបានឡើយ។ ប្រភពនៃសេចក្ដីពិត និងអត្ថន័យនៃសេចក្ដីពិត មានវិសាលភាពធំទូលាយណាស់។ គ្មានអ្វីដែលអាចជំទាស់វាបានទេ។ មនុស្សមួយចំនួននិយាយថា «តើចំណេះដឹងនៃបទពិសោធន៍របស់ខ្ញុំ នឹងមិនត្រូវបានជំទាស់ទេឬ?» ពិតជាមិនមែនទេ។ ការយល់ដ៏ពិតដែលចេញពីបទពិសោធន៍របស់អ្នកអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ គឺស្របទៅនឹងសេចក្ដីពិត តើវាអាចត្រូវបានជំទាស់យ៉ាងដូចទៅ? សេចក្ដីពិតអាចជាជីវិតរបស់អ្នកនៅក្នុងបរិស្ថានណាមួយ។ វាអាចផ្ដល់ឱ្យអ្នកនូវមាគ៌ាមួយ ហើយវាអាចអនុញ្ញាតឱ្យអ្នករស់រានមានជីវិត។ ទោះបីជាយ៉ាងណាក៏ដោយ អ្វីៗដែលមនុស្សមាន ហើយពន្លឺដែលពួកគេបានទទួល គឺគ្រាន់តែសមស្របសម្រាប់ខ្លួនពួកគេប៉ុណ្ណោះ ឬមួយចំនួនសមស្របក្នុងវិសាលភាពជាក់លាក់មួយ ប៉ុន្តែនឹងមិនអាចសមស្របនៅក្នុងវិសាលភាពខុសៗគ្នាទេ។ មិនថាបទពិសោធន៍របស់មនុស្សម្នាក់ជ្រាលជ្រៅប៉ុនណានោះទេ វាក៏នៅតែមានដែនកំណត់ដែរ ហើយបទពិសោធន៍របស់ពួកគេ នឹងមិនដែលឈានដល់វិសាលភាពនៃសេចក្ដីពិតឡើយ។ ពន្លឺរបស់មនុស្សម្នាក់ និងការយល់ដឹងរបស់មនុស្សម្នាក់ មិនអាចប្រៀបធៀបទៅនឹងសេចក្ដីពិតបានឡើយ។

ដកស្រង់ពី «តើអ្នកដឹងប្រាកដថា សេចក្ដីពិជាអ្វីទេ?» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ

ក្រៅពីកណ្ឌគម្ពីរទំនាយ គម្ពីរសញ្ញាចាស់ភាគច្រើន គឺជាកំណត់ត្រាប្រវត្តិសាស្ត្រ។ សំបុត្រមួយចំនួនរបស់គម្ពីរសញ្ញាថ្មី បានមកពីបទពិសោធន៍របស់មនុស្ស ហើយមួយចំនួនទៀត បានមកពីការបំភ្លឺរបស់ព្រះវិញ្ញាណបរិសុទ្ធ។ ឧទាហរណ៍ សំបុត្ររបស់ប៉ុល បានកើតចេញពីកិច្ចការរបស់មនុស្សម្នាក់ សំបុត្រទាំងអស់នេះ គឺជាលទ្ធផលនៃការបំភ្លឺរបស់ព្រះវិញ្ញាណបរិសុទ្ធ ហើយសំបុត្រទាំងនោះត្រូវបានសរសេរសម្រាប់ពួកជំនុំ ហើយជាពាក្យពេចន៍រម្លឹកដាស់តឿន និងលើកទឹកចិត្ត សម្រាប់បងប្អូនប្រុសស្រីក្នុងពួកជំនុំ។ ពាក្យពេចន៍ទាំងនេះមិនមែនជាព្រះបន្ទូលដែលព្រះវិញ្ញាណបរិសុទ្ធថ្លែងនោះទេ។ ប៉ុលមិនអាចនិយាយជំនួសព្រះវិញ្ញាណបរិសុទ្ធបានទេ ហើយគាត់ក៏មិនមែនជាហោរាដែរ ហើយលើសពីនេះទៅទៀត គាត់មិនបានឃើញនិមិត្តដែលយ៉ូហានបានមើលឃើញនោះឡើយ។ សំបុត្ររបស់គាត់ត្រូវបានសរសេរសម្រាប់ពួកជំនុំអេភេសូរ ភីឡាដិលភា កាឡាទី និងពួកជំនុំដទៃទៀត។ ដូច្នេះ កណ្ឌគម្ពីរសំបុត្ររបស់ប៉ុលក្នុងសញ្ញាថ្មី គឺជាកណ្ឌគម្ពីរដែលប៉ុលបានសរសេរសម្រាប់ពួកជំនុំនានា និងមិនមែនជាការជំរុញទឹកចិត្តពីព្រះវិញ្ញាណបរិសុទ្ធ ក៏មិនមែនជាព្រះសូរសៀងផ្ទាល់របស់ព្រះវិញ្ញាណបរិសុទ្ធនោះដែរ។ សំបុត្រទាំងនេះគ្រាន់តែជាពាក្យពេចន៍រម្លឹកដាស់តឿន កម្សាន្តចិត្ត និងលើកទឹកចិត្ត ដែលគាត់បានសរសេរសម្រាប់ពួកជំនុំនានា អំឡុងពេលធ្វើកិច្ចការរបស់គាត់ប៉ុណ្ណោះ។ វាក៏ជាការកត់ត្រាអំពីកិច្ចការជាច្រើនរបស់ប៉ុល នៅពេលនោះដែរ។ ពួកវាត្រូវបានសរសេរសម្រាប់មនុស្សទាំងអស់គ្នាដែលជាបងប្អូនប្រុសស្រីនៅក្នុងព្រះអម្ចាស់ ដើម្បីឲ្យបងប្អូនប្រុសស្រីនៅក្នុងពួកជំនុំនៅពេលនោះ ដើរតាមដំបូន្មាន និងគោរពតាមផ្លូវនៃការប្រែចិត្តរបស់ព្រះអម្ចាស់យេស៊ូវ។ មិនថាពួកជំនុំនៅពេលនោះ ឬពួកជំនុំនៅថ្ងៃអនាគតឡើយ គ្មានមធ្យោបាយណាដែលប៉ុលបាននិយាយថា គ្រប់គ្នាត្រូវតែបរិភោគ និងផឹកអ្វីៗដែលគាត់បានសរសេរ ហើយក៏មិនបាននិយាយថា ពាក្យសម្ដីរបស់គាត់ទាំងអស់ សុទ្ធតែបានមកពីព្រះជាម្ចាស់នោះឡើយ។ ផ្អែកលើកាលៈទេសៈនៃពួកជំនុំពេលនោះគាត់គ្រាន់តែទំនាក់ទំនងជាមួយបងប្អូនប្រុសស្រី និងរម្លឹកដាស់តឿនពួកគេ ព្រមទាំងជំរុញជំនឿនៅក្នុងពួកគេ ហើយគាត់គ្រាន់តែអធិប្បាយ ឬក្រើនរម្លឹកមនុស្ស និងដាស់តឿនពួកគេប៉ុណ្ណោះ។ ពាក្យរបស់គាត់គឺផ្អែកលើអម្រែកផ្ទាល់ខ្លួនរបស់គាត់ ហើយគាត់បានជ្រោមជ្រែងមនុស្សទាំងនោះ តាមរយៈពាក្យពេចន៍ទាំងនេះ។ គាត់បានធ្វើកិច្ចការរបស់ពួកសាវ័កម្នាក់នៃពួកជំនុំនានានៅពេលនោះ គាត់គឺជាអ្នកធ្វើការម្នាក់ ដែលព្រះអម្ចាស់យេស៊ូវបានប្រើ ដូច្នេះហើយ គាត់ត្រូវតែទទួលខុសត្រូវចំពោះពួកជំនុំនានា ហើយត្រូវតែធ្វើកិច្ចការរបស់ពួកជំនុំនានា គាត់ត្រូវតែស្វែងយល់អំពីសភាពរបស់បងប្អូនប្រុសស្រី ហើយដោយសារតែមូលហេតុនេះ គាត់បានសរសេរសំបុត្រសម្រាប់បងប្អូនប្រុសស្រីទាំងអស់នៅក្នុងព្រះអម្ចាស់។ គ្រប់យ៉ាងដែលគាត់បាននិយាយ ជាការស្អាងចិត្ត និងវិជ្ជមានចំពោះមនុស្ស គឺសុទ្ធតែត្រឹមត្រូវ ប៉ុន្តែវាមិនបានបង្ហាញឲ្យឃើញពីព្រះសូរសៀងរបស់ព្រះវិញ្ញាណបរិសុទ្ធ ហើយវាមិនអាចតំណាងព្រះជាម្ចាស់បានទេ។ វាគឺជាការយល់ខុសប្រក្រតី និងជាការប្រមាថដ៏ខ្លាំងមួយ ដែលមនុស្សចាត់ទុកការកត់ត្រានៃបទពិសោធន៍របស់មនុស្សម្នាក់ និងសំបុត្ររបស់មនុស្សម្នាក់ ជាព្រះបន្ទូលដែលព្រះវិញ្ញាណបរិសុទ្ធបានមានព្រះបន្ទូលទៅកាន់ពួកជំនុំនានានោះ! វាជារឿងពិតប្រាកដណាស់ នៅពេលនិយាយអំពីសំបុត្រដែលប៉ុលបានសរសេរសម្រាប់ពួកជំនុំ ដោយសារតែសំបុត្រទាំងនេះ ត្រូវបានសរសេរសម្រាប់បងប្អូនប្រុសស្រី ដោយផ្អែកលើកាលៈទេសៈ និងស្ថានភាពនៃពួកជំនុំនីមួយៗនៅពេលនោះ ហើយត្រូវបានសរសេរដើម្បីដាស់តឿនបងប្អូនប្រុសស្រីនៅក្នុងព្រះអម្ចាស់ ដើម្បីឲ្យពួកគេអាចទទួលព្រះគុណរបស់ព្រះអម្ចាស់យេស៊ូវ។ សំបុត្រដែលគាត់សរសេរ គឺដើម្បីដាស់តឿនបងប្អូនប្រុសស្រីនៅពេលនោះ។ អាចនិយាយបានថា នេះគឺជាអម្រែកផ្ទាល់ខ្លួនរបស់គាត់ ហើយក៏ជាអម្រែកដែលព្រះវិញ្ញាណបរិសុទ្ធប្រទានឲ្យគាត់ផងដែរ។ សរុបមក គាត់គឺជាសាវ័កម្នាក់ ដែលបានដឹកនាំពួកជំនុំនានានៅពេលនោះ ជាអ្នកដែលបានសរសេរសំបុត្រសម្រាប់ពួកជំនុំ និងបានដាស់តឿនពួកគេ នោះហើយគឺជាទំនួលខុសត្រូវរបស់គាត់។ អត្តសញ្ញាណរបស់គាត់ គឺគ្រាន់តែជាអត្តសញ្ញាណរបស់សាវ័កធ្វើការម្នាក់ ហើយគាត់គ្រាន់តែជាសាវ័កម្នាក់ដែលព្រះជាម្ចាស់បានចាត់ឲ្យមកប៉ុណ្ណោះ។ គាត់មិនមែនជាហោរា ឬជាអ្នកថ្លែងទំនាយនោះទេ។ សម្រាប់គាត់ កិច្ចការផ្ទាល់ខ្លួនរបស់គាត់ និងជីវិតរបស់បងប្អូនប្រុសស្រី គឺជារឿងដែលសំខាន់បំផុត។ ដូច្នេះ គាត់មិនអាចនិយាយជំនួសព្រះវិញ្ញាណបរិសុទ្ធបានទេ។ ពាក្យរបស់គាត់មិនមែនជាព្រះបន្ទូលរបស់ព្រះវិញ្ញាណបរិសុទ្ធនោះទេ ហើយកាន់តែមិនអាចនិយាយបានថាជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ទៅទៀត ដោយសារតែប៉ុលគ្មានអ្វីក្រៅតែពីសត្តនិករមួយរបស់ព្រះជាម្ចាស់នោះទេ ហើយគាត់ពិតជាមិនមែនមនុស្សដែលព្រះជាម្ចាស់យកកំណើតនោះទេ។ អត្តសញ្ញាណរបស់គាត់មិនដូចអត្តសញ្ញាណរបស់ព្រះយេស៊ូវទេ។ ព្រះបន្ទូលរបស់ព្រះយេស៊ូវ គឺជាព្រះបន្ទូលរបស់ព្រះវិញ្ញាណបរិសុទ្ធ ព្រះបន្ទូលទាំងនោះ គឺជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដោយសារអត្តសញ្ញាណរបស់ទ្រង់ គឺជាអត្តសញ្ញាណរបស់ព្រះគ្រីស្ទ ដែលជាព្រះរាជបុត្រារបស់ព្រះជាម្ចាស់។ ធ្វើដូចម្តេចទើបប៉ុលអាចស្មើទ្រង់បាន? ប្រសិនបើមនុស្សឃើញសំបុត្រ ឬពាក្យដូចជាពាក្យរបស់ប៉ុល ថាជាព្រះសូរសៀងរបស់ព្រះវិញ្ញាណបរិសុទ្ធ ហើយថ្វាយបង្គំពាក្យពេចន៍ទាំងនេះដូចជាព្រះជាម្ចាស់ នោះអាចនិយាយបានតែម៉្យាងថា ពួកគេមិនរើសមុខពេកហើយ។ និយាយឲ្យឃោរឃៅជាងនេះ តើនេះមិនមែនជាការប្រមាថទេឬអី? ធ្វើដូចម្តេចទើបមនុស្សម្នាក់អាចនិយាយជំនួសព្រះជាម្ចាស់បាន? ហើយម្តេចបានជាមនុស្សអាចឱនក្រាបនៅចំពោះការកត់ត្រានៃសំបុត្រ និងពាក្យដែលគាត់បាននិយាយ ទុកដូចជាគម្ពីរដ៏បរិសុទ្ធមួយ ឬគម្ពីរមួយក្បាលដែលមកពីស្ថានសួគ៌ដូច្នេះ? តើព្រះបន្ទូលរបស់ព្រះជាម្ចាស់អាចត្រូវបានថ្លែងម្តងម្កាលដោយមនុស្សម្នាក់ឬទេ? តើមនុស្សម្នាក់អាចនិយាយជំនួសព្រះជាម្ចាស់ដូចម្ដេចបាន? ដូច្នេះ តើអ្នកនិយាយដូចម្ដេចវិញ តើសំបុត្រដែលគាត់បានសរសេរសម្រាប់ពួកជំនុំ មិនអាចត្រូវបង្ខូចដោយទស្សនៈផ្ទាល់ខ្លួនរបស់គាត់ទេឬអី? ធ្វើដូចម្តេចទើបសំបុត្រទាំងនោះមិនត្រូវបានបង្ខូចដោយសារទស្សនៈរបស់មនុស្សនោះ? គាត់បានសរសេរសំបុត្រសម្រាប់ពួកជំនុំ ដោយផ្អែកលើបទពិសោធន៍ផ្ទាល់ខ្លួនរបស់គាត់ និងចំណេះដឹងផ្ទាល់ខ្លួនរបស់គាត់។ ឧទាហរណ៍ ប៉ុលបានសរសេរសំបុត្រមួយទៅកាន់ពួកជំនុំកាឡាទី ដោយមាននូវទស្សនៈជាក់លាក់មួយ ហើយពេត្រុសបានសរសេរសំបុត្រមួយផ្សេងទៀត ដែលមានទស្សនៈផ្សេងមួយទៀត។ តើក្នុងចំណោមសំបុត្រទាំងពីរ មួយណាមកពីព្រះវិញ្ញាណបរិសុទ្ធ? គ្មាននរណាម្នាក់អាចនិយាយឲ្យប្រាកដបានទេ។ ដូច្នេះ វាគ្រាន់តែអាចនិយាយថា លិខិតទាំងពីរនេះមានអម្រែកសម្រាប់ពួកជំនុំក ប៉ុន្តែន័យពាក្យរបស់ពួកគេតំណាងឲ្យកម្ពស់របស់ពួកគេ ពួកវាតំណាងឲ្យការផ្គត់ផ្គង់ និងការជ្រោមជ្រែងសម្រាប់បងប្អូនប្រុសស្រី និងតំណាងឲ្យអម្រែករបស់ពួកគេចំពោះពួកជំនុំ ហើយពួកវាគ្រាន់តែតំណាងឲ្យកិច្ចការរបស់មនុស្សប៉ុណ្ណោះ។ ន័យពាក្យទាំងនេះមិនមែនតំណាងឲ្យព្រះវិញ្ញាណបរិសុទ្ធទាល់តែសោះ។ ប្រសិនបើអ្នកនិយាយថា សំបុត្ររបស់គាត់គឺជាព្រះបន្ទូលរបស់ព្រះវិញ្ញាណបរិសុទ្ធ នោះអ្នកល្ងីល្ងើណាស់ ហើយអ្នកកំពុងតែប្រព្រឹត្តការប្រមាថទៀតផង! សំបុត្ររបស់ប៉ុល និងសំបុត្រដទៃទៀតរបស់សញ្ញាថ្មី គឺស្មើនឹងការចងចាំរបស់បុគ្គលខាងវិញ្ញាណបច្ចុប្បន្ន៖ សំបុត្រទាំងនេះស្មើនឹងសៀវភៅរបស់ វ៉ចមែន នី ឬស្មើនឹងបទពិសោធន៍របស់ ឡរិនស៍ ។ល។ វាគ្រាន់តែថា សៀវភៅរបស់បុគ្គលខាងវិញ្ញាណបច្ចុប្បន្ន មិនត្រូវបានចងក្រងទៅក្នុងសញ្ញាថ្មីប៉ុណ្ណោះ ប៉ុន្តែលក្ខណៈរបស់មនុស្សទាំងនេះគឺដូចគ្នា៖ ពួកគេគឺជាមនុស្សដែលព្រះវិញ្ញាណបរិសុទ្ធបានប្រើ ក្នុងរយៈពេលជាក់លាក់មួយ ហើយពួកគេមិនអាចតំណាងដោយផ្ទាល់ឲ្យព្រះជាម្ចាស់នោះឡើយ។

ដកស្រង់ពី «ទាក់ទងនឹងព្រះគម្ពីរ (៣)» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

វិធីអនុវត្ត និងចំណេះដឹងអំពីសេចក្ដីពិតរបស់មនុស្ស អាចប្រើការបានក្នុងវិសាលភាពមួយជាក់លាក់។ អ្នកពុំអាចនិយាយថា ផ្លូវដែលមនុស្សដើរគឺជាបំណងព្រះហឫទ័យរបស់ព្រះវិញ្ញាណបរិសុទ្ធទាំងស្រុងនោះឡើយ ដ្បិតមនុស្សមិនត្រឹមតែអាចទទួលនូវការស្រាយបំភ្លឺ ពីព្រះវិញ្ញាណបរិសុទ្ធនោះឡើយ ប៉ុន្តែគេក៏មិនអាចត្រូវបំពេញដោយព្រះវិញ្ញាណទាំងស្រុងនោះដែរ។ កិច្ចការដែលមនុស្សអាចមានពិសោធន៍បាន គឺសុទ្ធតែមាន នៅក្នុងវិសាលភាព នៃភាពជាមនុស្សធម្មតានិងពុំអាចហួសពីដែនកំណត់នៃការរិះគិត នៅក្នុងគំនិតរបស់មនុស្ស ធម្មតានោះឡើយ។ មនុស្សដែលអាចស្ដែង នូវភាពជាក់ស្ដែង នៃសេចក្ដីពិតក្នុងជីវិតរបស់គេ គឺសុទ្ធតែមានបទពិសោធន៍នៅក្នុងដែនកំណត់នេះ។ កាលណាពួកគេមានបទពិសោធន៍នឹងសេចក្ដីពិត នោះវានឹងតែងតែជាបទពិសោធន៍នៃជីវិតមនុស្សធម្មតា ដែលត្រូវបានស្រាយបំភ្លឺដោយព្រះវិញ្ញាណបរិសុទ្ធជានិច្ច។ វិធីទទួលបានបទពិសោធន៍ មិនមែនជាកត្តាដែលបញ្ចៀសចេញពីជីវិតធម្មតារបស់មនុស្សឡើយ។ ពួកគេមានបទពិសោធន៍អំពីសេចក្ដីពិតដែលត្រូវបានស្រាយបំភ្លឺដោយព្រះវិញ្ញាណបរិសុទ្ធ ស្ដីអំពីគ្រឹះ នៃការរស់នៅរបស់ពួកគេ ក្នុងជីវិតជាមនុស្ស។ ជាងនេះទៀត សេចក្ដីពិតនេះ គឺមានលក្ខណៈខុសៗគ្នាពីមនុស្សម្នាក់ទៅកាន់មនុស្សម្នាក់ ហើយភាពជ្រាលជ្រៅរបស់វាទាក់ទងនឹងសភាវៈរបស់ មនុស្សម្នាក់នោះ។ មនុស្សមិនអាចនិយាយត្រឹមថា ផ្លូវដែលគេដើរ គឺជាជីវិតជាមនុស្សធម្មតារបស់បុគ្គលម្នាក់ ដែលកំពុងព្យាយាមឲ្យបានសេចក្ដីពិតឡើយ ហើយផ្លូវនេះក៏មិនត្រូវបានហៅថាជាផ្លូវដែលមនុស្សធម្មតាម្នាក់ដែលត្រូវបានស្រាយបំភ្លឺដោយព្រះវិញ្ញាណបរិសុទ្ធដើរនោះឡើយ។ គ្មាននរណាម្នាក់អាចនិយាយថា ផ្លូវដែលគេដើរ ជាផ្លូវដែលព្រះវិញ្ញាណបរិសុទ្ធដើរនោះឡើយ។ នៅក្នុងបទពិសោធន៍ របស់មនុស្សធម្មតាៗ កិច្ចការរបស់ព្រះវិញ្ញាណរបស់បរិសុទ្ធក៏មិនដូចគ្នាដែរ ដ្បិតមនុស្សដែលព្យាយាមឲ្យបានសេចក្ដីពិតមិនដូចគ្នាទេ។ ជាងនេះទៀត ដោយសារមជ្ឈដ្ឋានដែលមនុស្សឆ្លងកាត់ និងកម្រិតបទពិសោធន៍របស់មនុស្សមិនដូចគ្នា ហើយក៏ដោយសារការរួមបញ្ចូលគ្នានៃគំនិត និងការរិះគិតរបស់គេបទពិសោធន៍របស់គេ លាយបញ្ចូលគ្នា នៅក្នុងកម្រិតខុសៗគ្នាផងដែរ។ មនុស្សម្នាក់ៗ យល់អំពីសេចក្ដីពិតមួយ យោងទៅតាមសណ្ឋានខុសគ្នារៀងៗខ្លួន របស់គេដែរ។ ការយល់ដឹងអំពីអត្ថន័យពិតនៃសេចក្ដីពិតរបស់គេមិនពេញលេញ ហើយយល់តែមួយចំណុច ឬបីបួនចំណុចប៉ុណ្ណោះ។ ទំហំនៃសេចក្ដីពិតដែលមនុស្សមានបទពិសោធន៍ខុសៗគ្នាពីមនុស្សម្នាក់ទៅមនុស្សម្នាក់ ស្របតាមស្ថានភាពរបស់បុគ្គលម្នាក់ៗ។ ដូច្នេះចំណេះដឹងអំពីសេចក្ដីពិតដូចគ្នា ដែលត្រូវបានបង្ហាញដោយមនុស្សខុសៗគ្នា គឺមិនដូចគ្នាទេ។ មានន័យថា បទពិសោធន៍របស់មនុស្សមានកម្រិត និងមិនអាចតំណាងឲ្យព្រះហឫទ័យនៃព្រះវិញ្ញាណបរិសុទ្ធទាំងស្រុងបានឡើយ ចំណែកឯកិច្ចការរបស់មនុស្ស ក៏មិនអាចរាប់ជាកិច្ចការរបស់ព្រះជាម្ចាស់បានដែរ បើទោះបីអ្វីដែលមនុស្សបង្ហាញចេញមក មានលក្ខណៈស្រដៀងនឹងព្រះហឫទ័យព្រះជាម្ចាស់ខ្លាំងក៏ដោយហើយទោះបីជាបទពិសោធន៍របស់មនុស្សហៀបត្រូវគ្នានឹងកិច្ចការប្រោសឲ្យបានគ្រប់លក្ខណ៍ ដែលព្រះវិញ្ញាណបរិសុទ្ធធ្វើក៏ដោយ។ ទាល់តែមនុស្សធ្វើកិច្ចការដែលព្រះជាម្ចាស់ប្រទានឲ្យគេ ទើបគេអាចក្លាយខ្លួនជាអ្នកបម្រើរបស់ព្រះអង្គបាន។ មនុស្សអាចបង្ហាញត្រឹមចំណេះដឹងដែលត្រូវបានស្រាយបំភ្លឺដោយព្រះវិញ្ញាណបរិសុទ្ធ និងសេចក្ដីពិតដែលគេបានពីបទពិសោធន៍ផ្ទាល់របស់គេ។ មនុស្សគ្មានលក្ខណៈសម្បត្តិ និងមិនបំពេញតាមលក្ខខណ្ឌ ដើម្បីធ្វើជាមធ្យោបាយនៃព្រះវិញ្ញាណបរិសុទ្ធទេ។ គេពុំមានសិទ្ធិនិយាយថា កិច្ចការរបស់គេ ជាកិច្ចការរបស់ព្រះជាម្ចាស់នោះឡើយ។

ដកស្រង់ពី «កិច្ចការរបស់ព្រះជាម្ចាស់ និងកិច្ចការរបស់មនុស្សលោក» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ការប្រកបគ្នារបស់មនុស្ស ខុសគ្នាពីព្រះបន្ទូលរបស់ព្រះជាម្ចាស់។ អ្វីដែលមនុស្សប្រកបគ្នា បង្ហាញឲ្យឃើញនូវបទពិសោធន៍ និងតម្រិះរបស់បុគ្គលម្នាក់ៗ ទាំងស្ដែងពីបទពិសោធន៍ និងតម្រិះរបស់គេ ចំពោះមូលដ្ឋានកិច្ចការរបស់ព្រះទៀតផង។ ទំនួលខុសត្រូវរបស់គេ គឺត្រូវស្វែងរកនូវអ្វីដែលពួកគេគួរអនុវត្ត ឬចូលទៅក្នុងសេចក្ដីនោះ បន្ទាប់ពីព្រះជាម្ចាស់ធ្វើការ ឬមានបន្ទូលរួចយកសេចក្ដីទាំងនេះ ទៅប្រាប់អ្នកដើរតាម។ ដូច្នេះ កិច្ចការរបស់មនុស្សតំណាងឲ្យច្រកទ្វារនិងការអនុវត្តរបស់គេ។ ពិតណាស់ កិច្ចការនេះ លាយបញ្ចូលគ្នាទាំងមេរៀន និងបទពិសោធន៍របស់ មនុស្ស ឬគំនិតខ្លះរបស់គេ។ ដោយឡែក ទោះបីជាព្រះវិញ្ញាណបរិសុទ្ធធ្វើការ ទាំងចំពោះមនុស្ស ឬនៅក្នុងព្រះដែលយកកំណើតជាសាច់ឈាម ក៏អ្នកបម្រើការអាចបង្ហាញឲ្យដឹងថា កិច្ចការនោះជាអ្វីដែរ។ បើទោះបីព្រះ វិញ្ញាណបរិសុទ្ធជាអ្នកធ្វើកិច្ចការក៏ដោយ ក៏កិច្ចការនេះត្រូវបានសង់លើគ្រឹះនៃអត្តសញ្ញាណដែលមនុស្សមានពីកំណើត ពីព្រោះព្រះវិញ្ញាណបរិសុទ្ធ មិនធ្វើការដោយគ្មានមូលដ្ឋានគ្រឹះឡើយ។ ម្យ៉ាងទៀតគឺ កិច្ចការនេះ មិនមែនកើតមានឡើងដោយទទេស្អាត ប៉ុន្តែរមែងត្រូវបានធ្វើឡើង ស្របតាមស្ថានការណ៍ជាក់ស្ដែង និងលក្ខខណ្ឌពិត។ គឺមានតែតាមវិធីនេះទេ ទើបនិស្ស័យរបស់មនុស្ស ត្រូវបានបំផ្លាស់បំប្រែ ហើយសញ្ញាណ និងគំនិតចាស់គំរិលរបស់គេត្រូវបានផ្លាស់ប្រែ។ អ្វីដែលមនុស្សស្ដែងចេញមក ជាអ្វីដែលគេមើលឃើញ អ្វីដែលគេទទួលជាបទពិសោធន៍ និងជាអ្វីដែលគេអាចស្រមៃដល់ ហើយក៏ជាអ្វីដែលគំនិតរបស់មនុស្សអាចគិតយល់ដែរ បើទោះការនេះគឺជាគោលលទ្ធិ ឬមួយជាសញ្ញាណក៏ដោយ។ កិច្ចការរបស់មនុស្ស ពុំអាចលើសពីទំហំបទពិសោធន៍របស់គេ ក៏មិនមែនជាអ្វីដែលមនុស្សមើលឃើញ មិនមែនជាអ្វីដែលមនុស្សអាចស្រមើស្រមៃ ឬគិតស្មានដល់ បើទោះបីជាកិច្ចការនោះធំយ៉ាងណា ក៏ដោយ។ គ្រប់ យ៉ាងដែលព្រះជាម្ចាស់ស្ដែងចេញមកឲ្យឃើញ គឺជាអង្គទ្រង់ផ្ទាល់តែម្ដង ហើយការនេះមនុស្សមិនអាចសម្រេចបាននោះឡើយ ដ្បិតវាលើសពីការគិតរបស់មនុស្ស។ ទ្រង់បង្ហាញឲ្យឃើញអំពីកិច្ចការដឹកនាំមនុស្សលោកទាំងអស់ ហើយកិច្ចការនេះមិនពាក់ព័ន្ធនឹងសេចក្ដីពិស្ដារនៃបទពិសោន៍ធរបស់មនុស្សទេ ប៉ុន្តែ វាពាក់ព័ន្ធនឹងការ គ្រប់គ្រងរបស់ទ្រង់ផ្ទាល់វិញ។ អ្វីដែលមនុស្សបង្ហាញឲ្យឃើញ គឺជាបទពិសោធន៍របស់គេ រីឯអ្វីដែលព្រះជាម្ចាស់បង្ហាញឲ្យឃើញ គឺជាលក្ខណៈរបស់ទ្រង់ដែលជានិស្ស័យដែលទ្រង់មានរហូតមក ហើយវាលើសពីការយល់របស់មនុស្សផង។ បទ ពិសោធន៍របស់មនុស្ស គឺជាការយល់ឃើញនិងចំណេះដឹងដែលគេទទួលបាន ផ្អែកទៅលើមូលដ្ឋាននៃការស្ដែងឲ្យឃើញអំពីលក្ខណៈរបស់ព្រះ ជាម្ចាស់វិញ។ តម្រិះនិងចំណេះដឹងទាំងនេះ ត្រូវបានហៅថាជាលក្ខណៈរបស់មនុស្ស និងជាគ្រឹះនៃការស្ដែងចេញឲ្យឃើញនូវនិស្ស័យពីកំនើត និងគុណសម្បត្ដិពីកំណើតរបស់មនុស្ស ហេតុនេះទើបទើបចំណុចទាំងនេះត្រូវបានហៅថាជាលក្ខណៈរបស់មនុស្ស។ មនុស្សអាចប្រកបនឹងអ្វីដែលគេទទួលជាបទពិសោធន៍ និងមើលឃើញ។ គ្មាននរណាអាចប្រកបនឹងអ្វីដែលគេមិនធ្លាប់មានបទពិសោធន៍ មិនធ្លាប់មើលឃើញ ឬគំនិតគេយល់មិនដល់ទេ ពួកគេពុំមានលក្ខណៈទាំងអស់នេះនៅក្នុងពួកគេនោះឡើយ។ ប្រសិនបើអ្វីដែលមនុស្សបង្ហាញឲ្យឃើញ មិនមែនកើតពីបទពិសោធន៍របស់គេ ការនោះគឺជាការស្រមើ ស្រមៃ ឬជាគោលលទ្ធិហើយ។ និយាយឲ្យស្រួលយល់ គឺគ្មានទេភាពជាក់ស្ដែង នៅក្នុងពាក្យសម្ដីរបស់គេ។ ប្រសិនបើអ្នកមិនដែលប្រឡូកជាមួយនឹងរឿងរ៉ាវសង្គមសោះ អ្នកមុខជាមិនអាចជជែកអំពីសម្ពន្ធភាពសាំញ៉ាំក្នុងសង្គមឲ្យបានច្បាស់ដែរ។ ប្រិនបើអ្នកគ្មានគ្រួសារ នៅពេលអ្នកដទៃជជែកគ្នាអំពីបញ្ហាគ្រួសារ អ្នកមុខជាមិនយល់អំពីសម្ដីភាគច្រើន ដែលគេជជែកនោះឡើយ។ ហេតុដូច្នេះ អ្វីដែលមនុស្សជជែកគ្នា និងកិច្ចការដែលគេធ្វើ តំណាង ឲ្យលក្ខណៈសម្ងាត់របស់គេ។

ដកស្រង់ពី «កិច្ចការរបស់ព្រះជាម្ចាស់ និងកិច្ចការរបស់មនុស្សលោក» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះបន្ទូលរបស់ព្រះជាម្ចាស់មិនអាចធ្វើឲ្យក្លាយជាពាក្យរបស់មនុស្សបានឡើយ ហើយពាក្យរបស់មនុស្ស ក៏មិនអាចធ្វើឲ្យក្លាយជាព្រះបន្ទូលរបស់ព្រះជាម្ចាស់បាននោះដែរ។ មនុស្សដែលព្រះជាម្ចាស់ប្រើ មិនមែនជាព្រះដែលយកកំណើតជាមនុស្សឡើយ ហើយព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ក៏មិនមែនជាមនុស្សដែលព្រះជាម្ចាស់ប្រើដែរ។ នៅត្រង់ចំណុចនេះ វាមាននូវភាពខុសគ្នាដ៏សំខាន់មួយ។ ប្រហែលជាក្រោយពេលអានពាក្យទាំងនេះហើយ អ្នកមិនទទួលស្គាល់ពាក្យទាំងនេះថាជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដូចជាការស្រាយបំភ្លឺដែលមនុស្សបានទទួលនោះឡើយ។ បើបែបនេះ អ្នកពិតជាខ្វាក់ភ្នែក ដោយភាពល្ងង់ខ្លៅហើយ។ តើព្រះបន្ទូលនៃព្រះជាម្ចាស់អាចដូចជាការស្រាយបំភ្លឺដែលមនុស្សបានទទួលដោយរបៀបណាទៅ? ព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស បើកឲ្យមានយុគសម័យមួយថ្មី ដឹកនាំមនុស្សជាតិទាំងអស់ បើកសម្ដែងសេចក្តីលាក់កំបាំង និងបង្ហាញដល់មនុស្ស នូវទិសដៅដែលគេត្រូវដើរនៅក្នុងយុគសម័យថ្មីនេះ។ ការស្រាយបំភ្លឺដែលមនុស្សទទួលបាន គ្មានអ្វីក្រៅពីសេចក្តីណែនាំដ៏សាមញ្ញសម្រាប់ការប្រតិបត្តិ ឬទុកជាចំណេះដឹងនោះឡើយ។ វាមិនអាចដឹកនាំមនុស្សទាំងអស់ឲ្យចូលក្នុងយុគសម័យថ្មី ឬបើកសម្ដែងអំពីសេចក្តីលាក់កំបាំងរបស់ព្រះជាម្ចាស់ផ្ទាល់បានឡើយ។ សរុបមក បើពិចារណាឱ្យគ្រប់ជ្រុងជ្រោយទៅព្រះជាម្ចាស់គឺជាព្រះជាម្ចាស់ ហើយមនុស្សគឺជាមនុស្ស។ ព្រះជាម្ចាស់មានសារជាតិជាព្រះជាម្ចាស់ ហើយមនុស្សមានសារជាតិជាមនុស្ស។ ប្រសិនបើមនុស្សចាត់ទុកពាក្យដែលព្រះជាម្ចាស់មានបន្ទូល ថាជាការស្រាយបំភ្លឺដ៏សាមញ្ញដោយព្រះវិញ្ញាណបរិសុទ្ធ ហើយយកពាក្យរបស់ពួកសាវ័ក និងពួកហោរា ជាពាក្យដែលព្រះជាម្ចាស់មានបន្ទូលដោយផ្ទាល់ នោះវាជាកំហុសរបស់មនុស្សហើយ។ ទោះបីជាយ៉ាងណា អ្នកមិនគួរច្របល់បញ្ចូលគ្នានូវអ្វីដែលត្រូវ និងអ្វីដែលខុស ឬយកខ្ពស់ជាទាប ឬយករាក់ទៅជាជ្រៅឡើយ។ យ៉ាងណាក៏ដោយ អ្នកមិនគួរបដិសេធនូវអ្វីដែលអ្នកដឹងថាជាសេចក្តីពិតឡើយ។ មនុស្សគ្រប់គ្នាដែលជឿថាមានព្រះជាម្ចាស់គួរតែសួរនាំរកបញ្ហា ដោយចេញពីទស្សនៈដ៏ត្រឹមត្រូវ ហើយទទួលយកកិច្ចការថ្មី និងព្រះបន្ទូលថ្មីរបស់ព្រះជាម្ចាស់ ដោយចេញពីទស្សនៈជាមនុស្សដែលទ្រង់បានបង្កើតមក បើមិនដូច្នោះទេ ពួកគេនឹងត្រូវព្រះជាម្ចាស់លុបបំបាត់ចោលជាមិនខាន។

ដកស្រង់ពី អារម្ភកថា ក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ខាង​ដើម៖ ៣. អ្វីជារង្វាន់របស់ស្ត្រីព្រហ្មចារីឆ្លាតវៃ និងមូលហេតុដែលស្រី្តឆោតល្ងង់នឹងធ្លាក់ចូលគ្រោះមហន្តរាយ

បន្ទាប់៖ ៥. ភាពខុសគ្នារវាងព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលពួកហោរាបានថ្លែង និងព្រះបន្ទូលដែលព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សបានសម្ដែងចេញ

តើយើងគួរអធិស្ឋានយ៉ាងដូចម្ដេច ដើម្បីឲ្យព្រះជាម្ចាស់ទ្រង់សណ្ដាប់? សូមទាក់ទងមកកាន់យើងខ្ញុំ ដើម្បីស្វែងរកដំណោះស្រាយ។

ខ្លឹមសារ​ពាក់ព័ន្ធ

១. មូលហេតុដែលព្រះជាម្ចាស់មានព្រះនាមផ្សេងគ្នានៅក្នុងយុគសម័យផ្សេងគ្នា និងសារៈសំខាន់នៃព្រះនាមរបស់ទ្រង់

ខគម្ពីរយោង៖ «ហើយព្រះជាម្ចាស់ក៏មានបន្ទូលនឹងម៉ូសេបន្ថែមទៀតថា ចូរអ្នកនិយាយទៅកាន់កូនចៅអ៊ីស្រាអែលថា ព្រះយេហូវ៉ា ជាព្រះនៃឱពុករបស់អ្នក...

ទីសម្គាល់នៃគ្រាចុងក្រោយ៖ ព្រះចន្ទក្រហមធំបំផុតនឹងលេចមកម្ដងទៀតនៅក្នុងឆ្នាំ២០២១

កំណត់សម្គាល់អ្នកនិពន្ធ៖ នៅក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ បាតុភូតនៅលើផ្ទៃមេឃ «ព្រះចន្ទក្រហម» បានលេចចេញឡើងជាញឹកញាប់។ គ្រោះមហន្ដរាយជាច្រើនដូចជា...

ការលេចមក និងការធ្វើការរបស់ព្រះជាម្ចាស់នៅក្នុងប្រទេសចិន ពិតជាសំខាន់ណាស់

By Zhang Lan, South Korea «ខ្ញុំបានប្រទានសិរីល្អដល់សាសន៍អ៊ីស្រាអែលរួចក៏ដកយកមកវិញ បន្ទាប់មក ខ្ញុំបាននាំសាសន៍អ៊ីស្រាអែលទៅឯទិសខាងកើត...

យកចិត្តទុកដាក់បន្ថែមលើតថភាព

មនុស្សគ្រប់រូបអាចក្លាយជាមនុស្សគ្រប់លក្ខណ៍ដោយសារព្រះជាម្ចាស់ ដូច្នេះហើយ គ្រប់គ្នាគួរតែយល់ថា ការបម្រើព្រះបែបណាសមស្របបំផុតនឹងព្រះហឫទ័យទ្រង់។...

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ