វីដេអូតន្រ្តីទំនុកបរិសុទ្ធ | ព្រះជាម្ចាស់បានធ្វើកិច្ចការថ្មីនៅពាសពេញសកលលោក

22-12-2021

ព្រះជាម្ចាស់បានធ្វើកិច្ចការថ្មីនៅពាសពេញសកលលោក

ព្រះជាម្ចាស់នឹងបំពេញស្ថានសួគ៌

ដោយការបើកបង្ហាញនូវសកម្មភាពរបស់ទ្រង់

ហើយធ្វើឱ្យអ្វីៗនៅលើផែនដីក្រាបចុះក្រោមព្រះចេស្ដារបស់ទ្រង់

ផែនការរបស់ទ្រង់ដើម្បីសង្រួមលោកិយនឹងត្រូវបានសម្រេច

ទើបមនុស្សនឹងលែងត្រាច់ចរនៅលើផែនដីតទៅទៀត

តែមិនយូរទេគេនឹងរកឃើញកន្លែងសមរម្យដែលត្រូវទៅ

នៅទូទាំងពិភពលោក ព្រះជាម្ចាស់បានធ្វើនូវកិច្ចការថ្មី

នៅទូទាំងពិភពលោក មនុស្សទាំងអស់ត្រូវបានធ្វើឱ្យវង្វេង

និងភាំងស្មារតីដោយការលេចមកភ្លាមៗរបស់ទ្រង់

ព្រំដែនរបស់ពួកគេត្រូវបានពង្រីក

ដោយការលេចមករបស់ទ្រង់នៅទីលំហ

តើបច្ចុប្បន្ននេះ មិនដូច្នោះទេឬ?

ព្រះជាម្ចាស់គិតពីមនុស្សនៅក្នុងគ្រប់វិធីទាំងអស់

ដូចនេះ មនុស្សទាំងអស់នឹងមករស់នៅឆាប់ៗ

នៅលើផែនដីនៃសន្ដិតភាព និងសេចក្ដីសុខ

ដែលពួកគេនឹងមិនមានអារម្មណ៍សោះកក្រោះទៀតហើយ

ផែនការរបស់ទ្រង់នឹងត្រូវបានបំពេញនៅលើផែនដី

ដោយសារតែមនុស្សរស់នៅទីនោះ

ព្រះជាម្ចាស់នឹងកសាងជាតិសាសន៍របស់ទ្រង់នៅលើផែនដី

ជាផ្នែកមួយ ​សម្រាប់ឱ្យសិរីល្អរបស់ទ្រង់ត្រូវបានបើកសម្ដែង

នៅទូទាំងពិភពលោក ព្រះជាម្ចាស់បានធ្វើនូវកិច្ចការថ្មី

នៅទូទាំងពិភពលោក មនុស្សទាំងអស់ត្រូវបានធ្វើឱ្យវង្វេង

និងភាំងស្មារតីដោយការលេចមកភ្លាមៗរបស់ទ្រង់

ព្រំដែនរបស់ពួកគេត្រូវបានពង្រីក

ដោយការលេចមករបស់ទ្រង់នៅទីលំហ

តើបច្ចុប្បន្ននេះ មិនដូច្នោះទេឬ?

ព្រះអង្គនឹងរៀបចំទីក្រុងយ៉ាងត្រឹមត្រូវ

ព្រះអង្គនឹងធ្វើឱ្យគ្រប់យ៉ាងថ្មីសន្លាងនៅគ្រប់កន្លែង

និងបង្រួបបង្រួមគ្រប់របស់ទាំងស្ថានលើ និងស្ថានខាងក្រោម

ពោលគឺគ្រប់របស់សព្វសារពើទាំងនៅលើផែនដីនិងស្ថានសួគ៌

នេះគឺជារបស់ព្រះអង្គ (នេះជាផែនការចុងក្រោយរបស់ព្រះជាម្ចាស់

ដើម្បីសម្រេចយុគសម័យចុងក្រោយ)

មិនត្រូវឱ្យនរណាម្នាក់ជ្រៀតជ្រែកកិច្ចការរបស់ទ្រង់នៅផ្នែកនេះឡើយ!

ព្រះជាម្ចាស់នឹងឱ្យមនុស្សទូទាំងពិភពលោក

ចុះចូលនៅចំពោះបល្ល័ង្ករបស់ទ្រង់

ព្រះអង្គនឹងជំនុំជម្រះ និងចាត់ថ្នាក់

បែងចែកពួកគេជាគ្រួសាររបស់គេ

នោះមនុស្សជាតិទាំងមូលនឹងលែងមិនស្ដាប់បង្គាប់ទ្រង់ទៀត

ហើយបន្ទាប់មក ពួកគេនឹងត្រូវបានចាត់ចែង

ទៅតាមការបង្គាប់របស់ទ្រង់យ៉ាងល្អ

ដោយគ្មាននរណាម្នាក់នឹងផ្លាស់ប្ដូរតាមការនឹកឃើញនោះទេ

នៅទូទាំងពិភពលោក ព្រះជាម្ចាស់បានធ្វើនូវកិច្ចការថ្មី

នៅទូទាំងពិភពលោក មនុស្សទាំងអស់ត្រូវបានធ្វើឱ្យវង្វេង

និងភាំងស្មារតីដោយការលេចមកភ្លាមៗរបស់ទ្រង់

ព្រំដែនរបស់ពួកគេត្រូវបានពង្រីក

ដោយការលេចមករបស់ទ្រង់នៅទីលំហ

តើបច្ចុប្បន្ននេះ មិនដូច្នោះទេឬ?

ដកស្រង់ពី «ចូរដើរតាមកូនចៀម ហើយច្រៀងបទថ្មី»

មើល​​បន្ថែម​

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ចែក​រំលែក

លុប​ចោល