ខ្សែភាពយន្តគ្រីស្ទាន «ដំណឹងល្អអំពីនគរព្រះបានមកដល់​ភូមិរបស់យើង​ហើយ​»

10-03-2026

យីលីនពិត​ជា​ជឿលើព្រះអម្ចាស់​ប្រាកដមែន ហើយទន្ទឹងរង់ចាំ​ឱ្យ​ទ្រង់​យាងត្រឡប់​មកវិញ​។​ ចៃដន្យ​អ្វី​ នាង​បាន​ឃើញ​ពួកជំនុំនៃ​ព្រះដ៏​មាន​គ្រប់​ព្រះចេស្ដា​ធ្វើ​បន្ទាល់​ថា​ ព្រះ​អម្ចាស់បានយាងត្រឡប់មកវិញ​ ហើយ​នាង​យល់ថា​ព្រះបន្ទូល​របស់​ព្រះ​ដ៏មានគ្រប់ព្រះចេស្ដា​មានពន្លឺ ដូច្នេះ នាង​បាន​រៀបចំ​ឱ្យ​អ្នកជឿ​ជា​ច្រើននាក់​ពី​ភូមិ​របស់នាង​ មកចូលរួម​សិក្សាស្វែងយល់​អំពី​ផ្លូវ​ពិត​នេះ​រួម​គ្នា​។​ នាង​ពុំនឹកស្មាន​ថា​ គ្រូគង្វាល​របស់ពួកគេ​នឹង​ចាប់ផ្ដើមផ្សាយសញ្ញាណសាសនា​ ដោយ​រំខាន និង​រារាំង​ពួកគេ​មិនឱ្យសិក្សាស្វែងយល់ពីផ្លូវ​ពិត​នេះសោះ​ឡើយ​។​ ប៉ុន្តែ​ យីលីន និង​អ្នកផ្សេង​ទៀត​ ពុំ​ព្រមចុះញ៉មឡើយ​ ពួកគេ​នៅ​បន្ត​ស្វែង​រក​ និងសិក្សាស្វែងយល់​ដដែល​។​ គ្រូគង្វាល​បាន​ដាក់​សម្ពាធបន្ថែម​ដោយ​ធ្វើ​ទុក្ខបុកម្នេញ​ពួកគេ​ ដោយ​ញុះញង់ឱ្យ​មនុស្ស​គ្រប់គ្នា​នៅ​ក្នុង​ភូមិ​ឃាត់ឃាំង​ និង​ធ្វើទុក្ខបុកម្នេញពួកគេ​ ដោយថែមទាំង​ប្រើ​មធ្យោបាយគួរឱ្យស្អប់ខ្ពើម ​ដើម្បី​រារាំង​យីលីន​ និង​អ្នកដទៃ​មិន​ឱ្យ​ជឿលើ​ព្រះ​ដ៏មាន​គ្រប់ព្រះចេស្ដា​ថែមទៀត​ផង​។​ ស្ថិតក្រោម​ការ​ធ្វើទុក្ខបុកម្នេញ​ដ៏​ខ្លាំងក្លា​បែប​នេះ​ តើ​យីលីន​និង​អ្នកផ្សេង​ទៀត​ នឹង​ធ្វើ​ការ​សម្រេច​ចិត្ត​បែប​ណា​?

សូម​ទស្សនា​ខ្សែភាពយន្ត​ដែល​មានចំណង​ជើង​ថា​៖​ «ដំណឹងល្អអំពីនគរព្រះបានមកដល់​ភូមិរបស់យើង​ហើយ​​»។​

មើល​​បន្ថែម​

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

Leave a Reply

ចែក​រំលែក

លុប​ចោល