ចម្រៀងជាក្រុម | នគររបស់ព្រះជាម្ចាស់បានលេចមកនៅលើផែនដី | សំឡេងនៃការសរសើរ ២០២៦

21-01-2026

១

ព្រះដ៏ពិតគ្រប់ព្រះចេស្ដាជាស្តេចដែលគង់លើរាជបល្ល័ង្ក ត្រួតត្រាលើចក្រវាលទាំងមូល ដោយ​ប្រឈម​ព្រះភ័ក្ត្រ​នឹងជាតិសាសន៍ និងមនុស្សរាប់មិនអស់ ហើយសិរីល្អរបស់ព្រះជាម្ចាស់បញ្ចេញពន្លឺពាសពេញពិភពលោក។ អ្វីៗដែលមានជីវិតនៅក្នុងចក្រវាល និង​ដល់​ចុង​បំផុត​នៃ​ផែនដីនឹងឃើញ។ ភ្នំ ទន្លេ បឹងបួ ដែនដី មហាសមុទ្រ និងភាវៈមានជីវិតទាំងអស់បានទាញបើកវាំងននរបស់ពួកគេ នៅក្នុងពន្លឺនៃព្រះភ័ក្ដ្ររបស់ព្រះជាម្ចាស់ដ៏ពិត ហើយពួកគេបានរស់ឡើងវិញ ហាក់ដូចជាភ្ញាក់ពីសុបិន ហើយហាក់ដូចជាពួកគេគឺជាពន្លកដែលកំពុងពើងដីឡើង! ឱ! ព្រះដ៏ពិតតែមួយអង្គលេចចេញនៅខាងមុខមនុស្សលោក។ តើអ្នកណាហ៊ានប្រព្រឹត្តចំពោះទ្រង់ដោយការទាស់ទទឹងនោះ? គ្រប់គ្នាញ័រដោយភាពភ័យខ្លាច។ គ្រប់គ្នាជឿជាក់ទាំងស្រុង ហើយអង្វរសុំអភ័យទោសជាច្រើនសា។ មនុស្សរាប់មិនអស់លុតជង្គង់នៅចំពោះទ្រង់ ហើយមាត់រាប់មិនអស់ថ្វាយបង្គំទ្រង់!

២

ទ្វីប និងមហាសមុទ្រ ភ្នំ ទន្លេ និងអ្វីៗទាំងអស់សរសើរតម្កើងទ្រង់ដោយឥតទីបញ្ចប់! ខ្យល់ដ៏កក់ក្ដៅ អមដោយខ្យល់ដង្ហើមនៃនិទាឃរដូវ នាំមកនូវភ្លៀងនិទាឃរដូវស្រាលៗមិនឈប់ឈរ។ ទឹកអូរដែលហូរឆៗ និងមហាជនគឺដូចគ្នា ​ទាំងពីរពោរពេញដោយក្ដីទុក្ខព្រួយ និងក្ដីអំណរ ដោយស្រក់ទឹកភ្នែកនៃការជាប់ជំពាក់ និងការបន្ទោសខ្លួនឯង។ ទន្លេ បឹងបួ រលកបោក និងរលកធំៗទាំងអស់កំពុងតែច្រៀង សរសើរតម្កើងព្រះនាមដ៏បរិសុទ្ធរបស់ព្រះជាម្ចាស់ដ៏ពិត! សម្លេងនៃការសរសើរបន្លឺឡើងយ៉ាងច្បាស់ម្លេះ! អ្វីៗដែលចាស់ ដែលធ្លាប់ត្រូវបានធ្វើឱ្យពុករលួយដោយសាតាំង ទាំងអស់នោះនឹងត្រូវបានកែប្រែថ្មីឡើងវិញ និងត្រូវបានផ្លាស់ប្ដូរ ហើយនឹងចូលទៅក្នុងស្ថានថ្មីទាំងស្រុង...

៣

នេះគឺជាត្រែដ៏បរិសុទ្ធ ហើយវាបានបន្លឺសម្លេងហើយ! ចូរស្ដាប់សូរវាចុះ។ សម្លេងដ៏ផ្អែមនោះ គឺជាព្រះសូរសៀងនៃបល្ល័ង្ក។ វាប្រកាសទៅដល់គ្រប់ជាតិសាសន៍ និងប្រជារាស្ត្រ ថាពេលវេលាបានមកដល់ហើយ លទ្ធផលនៃគ្រាចុងក្រោយបានមកដល់ហើយ ផែនការគ្រប់គ្រងរបស់ខ្ញុំត្រូវបានបញ្ចប់ហើយ នគររបស់ខ្ញុំបានលេចឡើងយ៉ាងចំហនៅលើផែនដី ហើយនគរនានារបស់ពិភពលោកបានក្លាយជានគររបស់ខ្ញុំ ជាព្រះជាម្ចាស់។ ត្រែទាំងប្រាំពីររបស់ខ្ញុំ បន្លឺសម្លេងចេញពីបល្ល័ង្ក ហើយរឿងរ៉ាវដ៏អស្ចារ្យយ៉ាង​នេះនឹងកើតឡើង! ខ្ញុំទតមើលរាស្ត្ររបស់ខ្ញុំដោយក្ដីអំណរ ជាអ្នកដែលអាចស្ដាប់ឮព្រះសូរសៀងរបស់ខ្ញុំ ហើយប្រមូលគ្នាមកពីគ្រប់ជាតិសាសន៍ និងដែនដីទាំងអស់។ មហាជនដែលតែងតែ​និយាយ​ពី​ព្រះដ៏ពិតចេញពី​មាត់ សរសើរតម្កើង និងរាំលោតដោយគ្មានទីបញ្ចប់! ពួកគេធ្វើបន្ទាល់ទៅកាន់ពិភពលោក ហើយសម្លេងនៃបន្ទាល់របស់ពួកគេអំពីព្រះដ៏ពិត គឺដូចទៅនឹងសូរគ្រាំគ្រេងនៃទឹកច្រើនអនេក។ មហាជននឹងចោមរោមគ្នាចូលទៅក្នុងនគររបស់ខ្ញុំ។

ដកស្រង់ពី «ព្រះសូរសៀងរបស់ព្រះគ្រីស្ទ កាលពីដើមដំបូង» ជំពូកទី ៣៦ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់

មើល​​បន្ថែម​

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ប្រភេទ​វីដេអូ​ផ្សេង​ទៀត​

អំណានចេញពី ភាគ១ នៃសៀវភៅព្រះបន្ទូល ស្ដីអំពីការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់ ការអានពី «ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់» អំណានចេញពី ភាគ៥ នៃសៀវភៅព្រះបន្ទូល ស្ដីអំពីទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ ភាពយន្តដំណឹងល្អ មេរៀនអធិប្បាយព្រះបន្ទូលជាស៊េរី៖ ការស្វែងរកសេចក្ដីពិតនៅក្នុងសេចក្ដីជំនឿ វីដេអូពីការធ្វើបន្ទាល់អំពីជីវិតពួកជំនុំ ភាពយន្តទីបន្ទាល់អំពីបទពិសោធន៍ជីវិត ភាពយន្តអំពីការបៀតបៀនខាងសាសនា ការសម្តែងរបាំតាមតន្ត្រីចម្រៀងចម្រុះសំឡេង ឈុតវីដេអូចម្រៀង​ជា​ក្រុម ជីវិតពួកជំនុំ៖ ឈុតសម្ដែងចម្រុះ វីដេអូចម្រៀង​ វីដេអូទំនុក​តម្កើង​ ការបើកសម្ដែងពីសេចក្ដីពិត សម្រង់ឈុត​សំខាន់​ក្នុង​ភាព​យន្ត

Leave a Reply

ចែក​រំលែក

លុប​ចោល