វីដេអូអំពីការធ្វើបន្ទាល់ដំណឹងល្អ | ការលេចមក និងការធ្វើការរបស់ព្រះជាម្ចាស់នៅក្នុងប្រទេសចិនពិតជាសំខាន់ណាស់

30-01-2021

តួឯកនៅក្នុងរឿងនេះ តែងតែមានក្ដីរំភើបក្នុងការលះបង់ខ្លួននាងសម្រាប់ព្រះអម្ចាស់ ហើយរង់ចាំការយាងត្រលប់មកវិញរបស់ព្រះអម្ចាស់។ បន្ទាប់មក ដោយចៃដន្យ នាងដឹងថា ព្រះអម្ចាស់បានយាងត្រលប់មកវិញរួចហើយ ហើយទ្រង់បានយកកំណើតជាមនុស្សនៅក្នុងប្រទេសចិន។ នាងមានអារម្មណ៍ភ្ញាក់ផ្អើលផង និងសប្បាយពន់ពេកផង ប៉ុន្តែនាងនៅតែមានសំណួរមួយតាមរំខាននាង៖ នៅក្នុងយុគសម័យនៃសញ្ញាចាស់ និងថ្មី ព្រះជាម្ចាស់តែងតែធ្វើកិច្ចការរបស់ទ្រង់នៅក្នុងអ៊ីស្រាអែល ដូច្នេះ នៅពេលដែលព្រះអម្ចាស់យាងត្រលប់មកវិញម្ដងទៀត វាជារឿងសមហេតុផលដែលទ្រង់គួរតែធ្វើកិច្ចការទ្រង់នៅក្នុងស្រុកអ៊ីស្រាអែលវិញ។ បើដូច្នេះ តើទ្រង់អាចលេចមក និងធ្វើកិច្ចការរបស់ទ្រង់នៅក្នុងប្រទេសចិនបានយ៉ាងដូចម្ដេចទៅ? តាមរយៈការស្វែងរក និងការប្រកបគ្នា នាងចាប់ផ្ដើមយល់ថា ព្រះជាម្ចាស់ជាព្រះរបស់មនុស្សជាតិទាំងអស់ ហើយវាតែងតែមានអត្ថន័យពិសេសមួយចំពោះប្រទេសមួយ ដែលព្រះជាម្ចាស់ជ្រើសរើសលេចមក និងធ្វើកិច្ចការរបស់ទ្រង់។ ទ្រង់តែងតែជ្រើសរើសទីតាំងមួយដែលនឹងអនុញ្ញាតឲ្យទ្រង់ដឹកនាំ និងសង្រ្គោះមនុស្សជាតិបានប្រសើរបំផុត។ នាងក៏ចាប់ផ្ដើមយល់អំពីហេតុផលដែលនាំឲ្យព្រះជាម្ចាស់កំពុងធ្វើការរបស់ទ្រង់នៅក្នុងប្រទេសចិននៅគ្រាចុងក្រោយ ហើយការភាន់ច្រឡំរបស់នាងក៏ត្រូវបានដោះស្រាយ។ តាមរយៈការពិនិត្យពិច័យ នាងទទួលស្គាល់ព្រះដ៏មានគ្រប់ព្រះចេស្ដាជាព្រះអម្ចាស់យេស៊ូវដែលបានយាងត្រលប់មកវិញ ហើយនាងទទួលយកកិច្ចការរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដានៅគ្រាចុងក្រោយ ដោយក្ដីរីករាយ។

វីដេអូពីការធ្វើបន្ទាល់អំពីជីវិតក្រុមជំនុំ នាំជូនដល់អ្នកនូវបទពិសោធន៍ជីវិតពិតៗជាគ្រីស្ទបរិស័ទអំពីការជំនុំជម្រះ តាមរយៈព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា និងការធ្វើបន្ទាល់របស់ពួកគេទាក់ទងនឹងការយល់ដឹងអំពីសេចក្តីពិត ការស្គាល់ព្រះជាម្ចាស់ និងអំពីនិស្ស័យដ៏ពុករលួយរបស់ពួកគេដែលកំពុងតែត្រូវបានបំផ្លាស់បំប្រែ។ ចូររៀនអំពីអត្ថន័យនៃការប្រែចិត្តដ៏ពិតប្រាកដ ហើយរកឃើញផ្លូវ ដើម្បីទទួលបានការលាងសម្អាត ព្រមទាំងចូលទៅក្នុងនគរស្ថានសួគ៌។

មើល​​បន្ថែម​

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ចែក​រំលែក

លុប​ចោល