ទំនុកតម្កើង​របស់​គ្រីស្ទបរិស័ទ | ព្រះជាម្ចាស់បានលេចមកនៅទិសខាងកើតនៃពិភពលោកប្រកបដោយសិរីល្អ

19-02-2021

ព្រះជាម្ចាស់កំពុងបំពេញកិច្ចការរបស់ទ្រង់ក្នុងសាកលលោកទាំងមូល

ហើយនៅទិសខាងកើត ក៏មានសូរផ្គរលាន់គ្រាំងៗឥតដាច់

បណ្ដាលឲ្យជាតិសាសន៍ និងគណៈនិកាយទាំងអស់ញាប់ញ័រ

គឺសូរសៀងរបស់ព្រះជាម្ចាស់នេះហើយ

ដែលបានដឹកនាំមនុស្សទាំងអស់មកក្នុងពេលបច្ចុប្បន្ននេះ

ព្រះជាម្ចាស់នឹងធ្វើឲ្យមនុស្សទាំងអស់ត្រូវ

យកឈ្នះដោយព្រោះសូរសៀងរបស់ខ្ញុំ

ឲ្យគេធ្លាក់ទៅក្នុងផ្លូវទឹកហូរ រួចចុះចូលនឹងទ្រង់

ពីព្រោះទ្រង់បានយកសិរីល្អរបស់ទ្រង់ពីផែនដីមកវិញជាយូរមកហើយ

និងបានបញ្ចេញសិរីល្អជាថ្មី នៅឯទិសខាងកើត

តើនរណាខ្លះមិនចង់ឃើញសិរីល្អរបស់ទ្រង់?

តើនរណាខ្លះមិនរង់ចាំការយាងត្រឡប់មកវិញរបស់ទ្រង់ដោយអន្ទះសា?

តើនរណាខ្លះមិនស្រេកឃ្លានចង់ឃើញការលេចមករបស់ទ្រង់?

តើនរណាខ្លះ មិនប្រាថ្នាចង់បានសេចក្តីស្រឡាញ់របស់ទ្រង់?

តើនរណាខ្លះមិនអាចមករកពន្លឺបាន?

តើនរណាខ្លះមើលមិនឃើញភាពសម្បូរសប្បាយនៃទឹកដីកាណាន?

តើនរណាខ្លះមិនទន្ទឹងចាំការយាងត្រឡប់មកវិញ នៃព្រះដ៏ប្រោសលោះ?

តើនរណាខ្លះមិនថ្វាយបង្គំព្រះដ៏មានព្រះចេស្ដាអស្ចារ្យ?

ព្រះសូរសៀងរបស់ព្រះជាម្ចាស់នឹងត្រូវផ្សាយទៅពេញទាំងផែនដី

ទ្រង់ចង់មានបន្ទូលជាច្រើនទៀត ទៅរាស្ត្រជ្រើសតាំងរបស់ទ្រង់

ដោយបែរព្រះភក្រ្តរបស់ខ្ញុំទៅរកគេ

ទ្រង់ថ្លែងព្រះបន្ទូលរបស់ទ្រង់ទៅកាន់សាកលលោក

និងមនុស្សជាតិទាំងមូល

ដូចផ្គរលាន់សូរសន្ធឹក ដែលអង្រួនទាំងភ្នំ និងទន្លេ

អំណឹះតទៅ ព្រះបន្ទូលនៅក្នុងព្រះឱស្ឋទ្រង់

បានក្លាយជាកំណប់ទ្រព្យរបស់មនុស្ស

ហើយមនុស្សគ្រប់គ្នាក៏ត្រេកអរសប្បាយនឹងព្រះបន្ទូលរបស់ទ្រង់ដែរ

ផ្លេកបន្ទោរជះពន្លឺពីទិសខាងកើតទៅដល់ទិសខាងលិច

ព្រះបន្ទូលរបស់ព្រះជាម្ចាស់

គឺជាព្រះបន្ទូលដែលមនុស្សរារែកមិនចង់បោះបង់ចោល

ហើយក្នុងពេលជាមួយគ្នា គេក៏រកយល់មិនបានដែរ

ប៉ុន្តែ គេត្រេកអរសប្បាយនឹងព្រះបន្ទូលកាន់ច្រើនឡើងៗ

មនុស្សគ្រប់ៗគ្នា ត្រេកអរសប្បាយ

ហើយសាទរចំពោះការយាងមកដល់របស់ទ្រង់

ដូចជាទារកដែលទើបនឹងកើត

តាមរយៈព្រះសូរសៀងរបស់ទ្រង់

ទ្រង់នឹងនាំមនុស្សគ្រប់គ្នាមកចំពោះទ្រង់

ហេតុនេះ ព្រះជាម្ចាស់នឹងចូលទៅក្នុងចំណោមមនុស្សជាផ្លូវការ

ដើម្បីឲ្យពួកគេថ្វាយបង្គំទ្រង់

ដោយសិរីរុងរឿងដែលទ្រង់បានបញ្ចេញ

និងដោយព្រះបន្ទូលនៅក្នុងព្រះឱស្ឋទ្រង់

ព្រះជាម្ចាស់នឹងធ្វើយ៉ាងណាឲ្យមនុស្ស

គ្រប់ៗគ្នាមកនៅចំពោះព្រះភក្រ្តទ្រង់

និងមើលឃើញផ្លេកបន្ទោរជះពន្លឺពីទិសខាងកើត

ហើយឃើញព្រះជាម្ចាស់យាងចុះមកលើ

«ភ្នំដើមអូលីវ» ដែលនៅទិសខាងកើត

ពួកគេនឹងឃើញថា ទ្រង់បានមកដល់ផែនដីជាយូរមកហើយ

ក៏មិនមែនជាកូនសាសន៍យូដាទៀតដែរ

ប៉ុន្តែជាផ្លេកបន្ទោរនៅទិសខាងកើត

ព្រះជាម្ចាស់បានចាកចេញពីក្នុងចំណោមមនុស្សជាតិ

ហើយក្រោយមក ទ្រង់ក៏លេចមកជាថ្មីជាមួយនឹងសិរីល្អ

នៅក្នុងចំណោមមនុស្ស

ទ្រង់ជាព្រះដែលទទួលបានការថ្វាយបង្គំ

ច្រើនសម័យកាលរាប់មិនអស់តាំងពីមុនមក

ហើយទ្រង់ក៏ជាទារកដែលពួកសាសន៍អ៊ីស្រាអែលបានបោះបង់ចោល

ជាច្រើនសម័យកាលរាប់មិនអស់តាំងពីមុនមកដែរ

លើសពីនេះ ទ្រង់គឺជាព្រះដ៏មានព្រះចេស្ដា

ពោរពេញដោយសិរីល្អក្នុងសម័យបច្ចុប្បន្ននេះ!

លើសពីនេះ ទ្រង់គឺជាព្រះដ៏មានព្រះចេស្ដា

ពោរពេញដោយសិរីល្អក្នុងសម័យបច្ចុប្បន្ននេះ!

ចូរឲ្យមនុស្សទាំងអស់គ្នាចូលមកចំពោះបល្ល័ង្ករបស់ព្រះជាម្ចាស់

ហើយមើលឃើញព្រះភក្រ្តដ៏មានសិរីល្អរបស់ទ្រង់

ស្តាប់ព្រះសូរសៀងរបស់ទ្រង់

និងសម្លឹងមើលទៅឯស្នាព្រះហស្ដរបស់ទ្រង់

នេះគឺជាបំណងព្រះហឫទ័យទាំងស្រុងរបស់ទ្រង់

វាជាទីបញ្ចប់ និងជាចំណុចកំពូលនៃផែនការរបស់ទ្រង់

ហើយក៏ជាគោលបំណងនៃការគ្រប់គ្រងរបស់ទ្រង់ផងដែរ

ចូរឲ្យមនុស្សគ្រប់ជាតិសាសន៍ថ្វាយបង្គំទ្រង់

ឲ្យមនុស្សគ្រប់ភាសាទទួលស្គាល់ព្រះអង្គ

ឲ្យមនុស្សគ្រប់ៗគ្នាដាក់សេចក្ដីជំនឿរបស់គេមកលើទ្រង់

ហើយឲ្យមនុស្សគ្រប់ៗគ្នាស្ថិតក្រោមការគ្រប់គ្រងរបស់ព្រះអង្គ!

ឲ្យមនុស្សគ្រប់ៗគ្នាដាក់សេចក្ដីជំនឿរបស់គេមកលើទ្រង់

ហើយឲ្យមនុស្សគ្រប់ៗគ្នាស្ថិតក្រោមការគ្រប់គ្រងរបស់ព្រះអង្គ!

ហើយឲ្យមនុស្សគ្រប់ៗគ្នាស្ថិតក្រោមការគ្រប់គ្រងរបស់ព្រះអង្គ!

ដកស្រង់ពី «ចូរដើរតាមកូនចៀម ហើយច្រៀងបទថ្មី»

មើល​​បន្ថែម​

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

Leave a Reply

ចែក​រំលែក

លុប​ចោល