ខ្សែភាពយន្តគ្រីស្ទាន«ក្តីស្រឡាញ់របស់ម្តាយ»

04-03-2022

ក្តីស្រឡាញ់របស់ម្តាយ គឺជាខ្សែភាពយន្តគ្រួសារគ្រីស្ទបរិស័ទមួយដែលពិនិត្យទៅលើប្រធានបទអំពីរបៀបចិញ្ចឹមកូន។

«ចំណេះដឹងអាចផ្លាស់ប្តូរវាសនារបស់យើងបាន» និង «កូនប្រុសក្លាយជានាគ កូនស្រីជាសត្វមយូរ៉ា» គឺជាក្តីសង្ឃឹមដែលឪពុកម្តាយស្ទើរគ្រប់រូបប្រាថ្នាចង់បានសម្រាប់កូនរបស់ពួកគេ។ ដើម្បីប្រាកដថាកូនស្រីរបស់គាត់ ចារួយ អាចជាប់ការធ្វើតេស្តចូលរៀននៅមហាវិទ្យាល័យ និងការធ្វើតេស្តចូលរៀននៅសាកលវិទ្យាល័យល្បី អ្នកស្រី ស៊ូ វិនហួយ បានសម្រេចចិត្តចូលនិវត្តពីកន្លែងការងាររបស់ខ្លួនក្នងឋានៈជាប្រធានផ្នែកលក់ ដើម្បីមានពេលនៅជាមួយ ចារួយ នៅពេលនាងកំពុងសិក្សាដើម្បីធ្វើតេស្តប្រឡងសាជាថ្មី។ វិធីសាស្ត្របង្រៀនដែលដាក់សម្ពាធខ្លាំងរបស់អ្នកស្រី ស៊ូ វិនហួយ និងសម្ពាធនៃការប្រកួតប្រជែងគ្នាក្នុងការប្រឡងចូលរៀនមហាវិទ្យាល័យ ធ្វើឱ្យកូនស្រីរបស់គាត់បាក់កម្លាំង និងស្ទើរតែគិតខ្លីទៅហើយ។ ស៊ូ វិនហួយ មានអារម្មណ៍សោកស្តាយយ៉ាងខ្លាំងអំពីរឿងនេះ៖ គាត់គិតថាគ្រប់យ៉ាងដែលគាត់បានធ្វើ គឺដើម្បីឱ្យកូនស្រីគាត់បានល្អ ប៉ុន្តែផ្ទុយទៅវិញ គាត់បានត្រឹមតែធ្វើឱ្យកូនស្រីរបស់គាត់ឈឺចាប់តែប៉ុណ្ណោះ...។ ពេលនេះគឺជាពេលដែលអតីតមិត្តរួមថ្នាក់របស់គាត់ ហ្វាង ស៊ិនពីង បានផ្សាយដំណឹងល្អអំពីព្រះជាម្ចាស់ទៅដល់គាត់។ តាមរយៈការអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ទីបំផុត ស៊ូ វិនហួយ បានយល់ថាហេតុអ្វីបានការស្វែងរកភាពឧត្តម្ភប្រសើរដូចជាថា «ចំណេះដឹងអាចផ្លាស់ប្តូរវាសនារបស់យើងបាន» នឹងគ្រាន់តែធ្វើឱ្យខ្លួនគាត់និងកូនគាត់ឈឺចាប់តែប៉ុណ្ណោះ ហើយគាត់ក៏ចាប់ផ្ដើមយល់ពីរបៀបអប់រំកូនស្រីរបស់គាត់ដោយវិធីបង្ហាញពីក្តីស្រឡាញ់ពិតប្រាកដវិញ ...

មើល​​បន្ថែម​

គ្រោះមហន្តរាយបានធ្លាក់ចុះមក ហើយការបន្តររស់នៅគឺជាបំណងប្រាថ្នារបស់មនុស្សគ្រប់រូប! ដើម្បីសុខសុវត្ថិភាពខ្លួនអ្នក និងក្រុមគ្រួសាររបស់អ្នក តើអ្នកចង់ទទួលបានឱកាសស្វាគមន៍ព្រះអម្ចាស់ដើម្បីត្រូវបានការពារដោយព្រះដែរឬទេ?

Leave a Reply

ចែក​រំលែក

លុប​ចោល