ទំនុកតម្កើង​របស់​គ្រីស្ទបរិស័ទ​ | ព្រះជាម្ចាស់បាននាំយកសិរីល្អរបស់ទ្រង់ទៅទិសខាងកើត | MV

17-10-2020

ព្រះជាម្ចាស់បានប្រទានសិរីល្អដល់សាសន៍អ៊ីស្រាអែល រួចក៏ដកយកមកវិញ

បន្ទាប់មក ទ្រង់បាននាំសាសន៍អ៊ីស្រាអែលទៅឯទិសខាងកើត

និងឲ្យដល់មនុស្សទាំងអស់នៅទិសខាងកើតដែរ

ព្រះជាម្ចាស់បាននាំពួកគេគ្រប់គ្នាទៅរកពន្លឺ

ដើម្បីឲ្យពួកគេអាចរួបរួមគ្នាជាថ្មីនឹងពន្លឺនោះ ហើយភពប្រសព្វជាមួយគ្នា

និងមិនចាំបាច់ស្វែងរកពន្លឺនោះទៀតឡើយ

ព្រះជាម្ចាស់នឹងឲ្យមនុស្សដែលស្វែងរកពន្លឺនោះ

បានមើលឃើញពន្លឺនោះម្ដងទៀត

និងមើលឃើញសិរីល្អដែលទ្រង់មាននៅស្រុកអ៊ីស្រាអែលផង

ព្រះជាម្ចាស់នឹងឲ្យពួកគេឃើញថា ទ្រង់បានចុះមកនៅលើដុំពពកស

នៅក្នុងចំណោមមនុស្សជាតិជាយូរមកហើយ

ឲ្យពួកគេឃើញដុំពពកស និងផ្លែឈើជាចង្កោមច្រើនរាប់មិនអស់

ហើយលើសពីនោះ គឺឲ្យពួកគេឃើញព្រះយេហូវ៉ា

គឺជាព្រះនៃសាសន៍អ៊ីស្រាអែល

ព្រះជាម្ចាស់នឹងឲ្យពួកគេសម្លឹងទៅឯចៅហ្វាយសាសន៍យូដា

ជាព្រះមែស្ស៊ីដែលគេទន្ទឹងរង់ចាំជាយូរ

និងការលេចមកដ៏ពេញលេញរបស់ព្រះជាម្ចាស់

ដែលត្រូវស្ដេចជាច្រើនអង្គធ្វើទុក្ខបុកម្នេញក្នុងគ្រប់យុគសម័យទាំងអស់

ព្រះជាម្ចាស់នឹងសម្រេចកិច្ចការរបស់ទ្រង់ដើម្បីសកលលោកទាំងមូល

ហើយទ្រង់នឹងបំពេញកិច្ចការអស្ចារ្យ

ដោយបង្ហាញសិរីល្អទាំងអស់

ព្រមទាំងស្នាព្រះហស្ដរបស់ទ្រង់ដល់មនុស្សនៅគ្រាចុងក្រោយ

ព្រះជាម្ចាស់នឹងបង្ហាញព្រះភក្ត្រ

ដែលប្រកបដោយសិរីល្អររបស់ទ្រង់ទាំងស្រុង

នៅចំពោះមុខមនុស្សដែលបានរង់ចាំទ្រង់អស់ជាច្រើនឆ្នាំ

គឺដល់អស់អ្នកដែលទន្ទឹងរង់ចាំទ្រង់យាងមកលើដុំពពក

ដល់សាសន៍អ៊ីស្រាអែលដែលបានទន្ទឹងចាំទ្រង់យាងមកជាថ្មី

និងដល់មនុស្សគ្រប់ៗគ្នាដែលបៀតបៀនទ្រង់

ដើម្បីឲ្យមនុស្សទាំងអស់គ្នាដឹងថា

ព្រះជាម្ចាស់បានដកសិរីល្អរបស់ទ្រង់ជាយូរមកហើយ

និងបាននាំយកវាត្រឡប់មកទិសខាងកើត

ដើម្បីឲ្យសិរីល្អនោះលែងស្ថិតនៅស្រុកយូដាទៀត

ត្បិតគ្រាចុងក្រោយបានចូលមកដល់ហើយ!

ដកស្រង់ពី «ចូរដើរតាមកូនចៀម ហើយច្រៀងបទថ្មី»

មើល​​បន្ថែម​

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

Leave a Reply

ចែក​រំលែក

លុប​ចោល